សម្តេចតេជោ៖ សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន ធ្វើឱ្យកម្ពុជាទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចពី៥,៦ភាគរយ មកនៅត្រឹម៥,២ភាគរយ សម្រាប់ឆ្នាំ២០២២

ដោយ៖ សុផារី

អាមេរិក៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ បានថ្លែងថា សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ធ្វើឱ្យប្រទេសកម្ពុជាទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចពី ៥,៦ភាគរយ មកនៅត្រឹម ៥,២ភាគរយ សម្រាប់ឆ្នាំ២០២២។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណ ជាង២ពាន់នាក់ នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ឆ្នាំនេះ យើងរំពឹងថា នឹងមានកំណើនសេដ្ឋកិច្ច៥,៦ភាគរយ ប៉ុន្ដែដោយសារតែឥទ្ធិពល នៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន សេដ្ឋកិច្ចសាកលបានទម្លាក់ជាបន្ដបន្ទាប់ ដូច្នេះសេដ្ឋកិច្ចកម្ពុជា ក៏ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី វាយតម្លៃថា មានកំណើនត្រឹមតែ៥,២ភាគរយប៉ុណ្ណោះ”។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ទោះបីជាកំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២២នេះ បានត្រឹម៥,២ភាគរយក៏ដោយ ក៏វាមិនអាក្រក់នោះដែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា កាលពីចាប់ផ្ដើមមានកូវីដ១៩បានមកដល់ នៅឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជា បានធ្លាក់ពី៧ភាគរយ នៅឆ្នាំ២០១៩ រហូតដល់ដក២,១ភាគរយ ដែលនេះជាការធ្លាក់ចុះដ៏អាក្រក់ ប៉ុន្ដែកម្ពុជាបានខិតខំឡើងវិញនៅឆ្នាំ២០២១។

ធនាគារពិភពលោក (World Bank) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងវិញ ៤,៥% នៅឆ្នាំ២០២២នេះ កើន ៥,៨% នៅឆ្នាំ២០២៣ និងកើនឡើង ៦,៦% នៅឆ្នាំ២០២៤។ ចំណែកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង ៥,៣% នៅឆ្នាំ២០២២ និង៦,៥% នៅឆ្នាំ២០២៣៕

ការកំណត់ពេលបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតារាសាគរមិនទាន់ច្បាស់លាស់នៅឡើយ

ដោយៈ សុផារី

ភ្នំពេញៈ បន្ទាប់ពីបើកហោះហើរសាកល្បងកាលពីពេលថ្មីៗនេះ ក៏ក្រុមហ៊ុនមិនទាន់កំណត់ពេលវេលាជាក់លាក់ ដើម្បីដំណើរការព្រលាននេះ ជាផ្លូវការនៅឡើយទេ។

លោកស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានមានប្រសាសន៍ថា ក្រុមហ៊ុនសាងសង់កំពុងពន្លឿនការងាររបស់ខ្លួន ដើម្បីជួយជំរុញការលើកកម្ពស់ វិស័យដឹកជញ្ជូនតាមផ្លូវអាកាសឱ្យកាន់តែល្អប្រសើរ ជាពិសេសទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តខេត្តជាប់ឆ្នេរសមុទ្រ ដ៏ស្រស់ស្អាតជាងគេ នៅលើពិភពលោកមួយនេះឱ្យបានច្រើនឡើងបន្ថែមទៀត។

លោកមានប្រសាសន៍បន្តថា មុននឹងអាចបើកសាកល្បងនេះបាន គឺក្រុមហ៊ុនត្រូវពិនិត្យ និងពិចារណាឱ្យបានល្អិតល្អន់ជាទីបំផុត ជាពិសេសក្រុមការងារ ពាក់ព័ន្ធបានខិតខំយ៉ាងសស្រាកសស្រាំ ធ្វើឱ្យយ៉ាងណាព ន្លឿនការងារនេះ ឱ្យបានរួចរាល់តាមផែនការកំណត់ ដើម្បីឱ្យគ្រប់លក្ខណៈសម្បត្តិ មុននឹងបើកដំណើរការ និងឆាប់បានបម្រើសេវាកម្មដឹកភ្ញៀវទេសចរមកកម្សាន្តនៅតំបន់តារាសាគរក្នុងខេត្តកោះកុង។

លោកបន្តថា ម្យ៉ាងវិញទៀត ប្រសិនបើក្រុមហ៊ុននៅតែមិនទាន់អាចបំពេញបានតាមលក្ខខណ្ឌតម្រូវការ ដូចជា ការគោរពអនុវត្តន៍បានតាមអនុ​លោមភាពនៃស្តង់ដារបច្ចេកទេស និងសុវត្ថិភាព គឺក្រុមហ៊ុននឹងធ្វើការងារនេះជាបន្តទៀត ដើម្បីបំពេញឱ្យបានតាមផែនការកំណត់។

លោកបញ្ជាក់យ៉ាងដូច្នេះថា បញ្ហាអាកាសយានដ្ឋានតារាសាគរ ដូចខ្ញុំនិយាយអ៊ីចឹង គឺការរំពឹងទុករបស់គាត់ថា នឹងមានការបើកសាកល្បង នៅក្នុងឆមាស ទី១នៃឆ្នាំ២០២២ ប្រសិនបើអ្វីៗសម្រេចទៅដោយរលូនដូចការគ្រោងទុក ប៉ុន្តែសម្រាប់ការអនុវត្តន៍នោះ មិនមែនជាការងាយស្រួលទេ”។

លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា សម្រាប់ភាពអនុលោមគ្រប់បែបយ៉ាងនោះ គឺគាត់ត្រូវការពេលវេលាបន្ថែម ដើម្បីធានាថាគាត់គោរពបាន ក៏ដូចជាអនុវត្តតាមអនុលោ​មពាក់ព័ន្ធ ជាមួយនឹងបញ្ហាសុវត្ថិភាព សន្តិសុខនេះបាន គឺដូច្នេះក្រុមការងា​រកំពុងតែដុតដៃដុតជើង ធ្វើការជាមួយក្រុមជំនាញ ប៉ុន្តែសម្រាប់ពេលវេលានោះ គឺមិនទាន់អាចកំណត់បានច្បាស់​លា​ស់នោះទេ អាចនឹងមានការពន្យាពេលតទៅទៀតឬបន្តិចទៀត។

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ដំណាក់កាលទី១ ត្រូវបានអភិ​វឌ្ឍដោយក្រុមហ៊ុនចិន Tianjin Union Development Group (UDG) ក្រោមទុនជាង២០០លានដុល្លារអាមេរិក ។ គម្រោងនេះគ្របដណ្តប់ លើផ្ទៃដីទំហំ២១៨ហិកតា និងមានផ្ទៃដីបម្រុង ចំនួន១០០០ហិកតាទៀត ក្នុងចំណោមផ្ទៃដីទំហំ ៤៥,០០០ហិកតា នៅក្នុងតំបន់ឧទ្យានជាតិបុទុមសាគរ ។

ផ្លូវរត់របស់ព្រលានយន្តហោះ មានប្រវែង៣២០០ម៉ែត្រ និងទទឹងប្រវែង៤៥ម៉ែត្រ ដែលមានសមត្ថភាព អាចទទួលការចុះចតយន្តហោះ Boeing៧៧៧ និងAirbus៣៤០ ឬ៣៥០ ដែលជាប្រភេទយន្ដហោះខ្នាតធំ។ ម្យ៉ាងវិញទៀត គម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិតារាសាគរ ក្នុងខេត្តកោះកុង គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍តំបន់វិស្សមកាលទេសចរណ៍តារាសាគរ តម្លៃរាប់ពាន់លានដុល្លារអាមេរិក របស់ក្រុមហ៊ុនចិនផងដែរ៕

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី៣ របស់ចិន Sunac China ខកខានសងបំណុល

ដោយៈសុខុម

ហុងកុង: ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា Sunac China ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី៣ របស់ប្រទេសចិន បានខកខានទូទាត់ថ្លៃគូប៉ុង លើមូលបត្របំណុលរបស់ខ្លួននៅបរទេសចំនួន៧៥០លានដុល្លារ កាលពីថ្ងៃពុធ ទី១១ ខែឧសភា នៅពេល រយៈពេលអនុគ្រោះ១ខែបានកន្លងផុត។

ការខកខានបង់ការប្រាក់ចំនួន២៩,៥លានដុល្លារ លើមូលបត្របំណុ​លខែតុលា ឆ្នាំ២០២៣ ដែលដល់ពេលកំណត់ត្រូវសងកាលពីខែមុន បង្ហាញពីការខកខាន សងថ្លៃមូលបត្របំណុលសាធារណៈ ជាលើកដំបូងសម្រាប់ក្រុមហ៊ុននេះ។

ប្រភពខាងលើបានសុំមិនឱ្យបញ្ចេញអត្តសញ្ញាណនោះទេ ដោយសារពួកគេមិនត្រូវបានអនុញ្ញាត ឱ្យផ្ដល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ។ ហើយក្រុមហ៊ុន Sunac China ក៏បានបដិសេធមិនឆ្លើយបំភ្លឺជុំវិញបញ្ហានេះដែរ។

ការខកខានសងបំណុលអាចធ្វើឱ្យខូចឈ្មោះ និងធ្វើឱ្យប៉ះពាល់មូលបត្របំណុលសរុបទាំងអស់៧,៧ពាន់លានដុល្លារ របស់ក្រុមហ៊ុននេះនៅលើទីផ្សារមូលធនអន្តរជាតិ។

ក្រុមហ៊ុន Sunac China បានខកខានការទូទាត់គូប៉ុងជាដុល្លារ ចំនួន៤រួចមកហើយដែលសរុប ជាទឹកប្រាក់១០៤លានដុល្លារ ចាប់តាំងពីខែមេសាមក ដោយ៣ក្នុចំណោមនោះ កំពុងស្ថិតក្នុងរយៈពេលអនុ​គ្រោះនៅឡើយ៕

Apple ប្រកាសឈប់ផលិតឧបករណ៍ចាក់តន្ត្រីដ៏ល្បីល្បាញ iPod ក្រោយបម្រើអារម្មណ៍អ្នកស្ដាប់២១ឆ្នាំ

ដោយៈសុខុម

អាមេរិកៈ ក្រុមហ៊ុនអាមេរិក Apple បានប្រកាសឈប់ផលិតឧបករណ៍ចាក់តន្ត្រី ដ៏ល្បីល្បាញរបស់ខ្លួនគឺ iPod Touch ដែលទទួលបានការកោតសរសើរពាសពេញពិភពលោក ចំពោះការនាំមកនូវបទពិសោធន៍ស្ដាប់តន្ត្រីដ៏ថ្មីសន្លាងមិនធ្លាប់មានពីមុនមក។


នៅពេលផលិតផល iPod ដំបូងត្រូវបានចេញលក់នៅលើទីផ្សារក្នុងឆ្នាំ២០០១ វាអាចផ្ទុកចម្រៀងបានចំនួន១.០០០បទ។ ប៉ុន្តែបច្ចុប្បន្នមានបទចម្រៀងរហូតដល់ទៅជាង៩០លានបទនៅលើសេវាកម្មតន្ត្រី (Music Streaming Service) របស់ Apple។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃពុធ ទី១១ ខែឧសភា។

ឧបករណ៍ចាក់តន្ត្រី iPod Touch ត្រូវបានឌីហ្សាញឡើងដោយក្រុមតែមួយ ដែលក្រោយមកបានបង្កើតផលិតផលទូរស័ព្ទ iPhone ដែលមានប្រជាប្រិយភាពវ៉ាដាច់ iPod យ៉ាងឆាប់រហ័ស។

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិក Apple បានដំឡើងកម្រិត (Update) iPod ចុងក្រោយក្នុងឆ្នាំ២០១៩។

មានម៉ូឌែល iPod ផ្សេងៗគ្នាក្នុងរយៈពេលជាច្រើនឆ្នាំមកនេះរួមទាំងម៉ូឌែល Nano និងម៉ូឌែល Shuffle ផងដែរ ប៉ុន្តែម៉ូឌែល iPod Touch ដែលត្រូវបានចេញលក់ក្នុងឆ្នាំ២០០៧ គឺជាម៉ូឌែលចុងក្រោយ ដែលក្រុមហ៊ុនប្រកាសឈប់ផលិតថ្មីតទៅទៀត។

ក្រុមហ៊ុន Apple និយាយថា ផលិតផលឧបករណ៍ចាក់តន្ត្រី iPod Touch នៅតែមានលក់ររហូតដល់អស់ពីស្តុក៕ BBC៕

ការអភិវឌ្ឍវិស័យដីធ្លីនៅមូលដ្ឋាននឹងនាំចំណូលដល់ប្រជាពលរដ្ឋក្នុងតំបន់

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ជាពលរដ្ឋកម្ពុជាក្នុងមូលដ្ឋានឃុំ សង្កាត់នៅមិនទាន់បានទាញប្រយោជន៍ពីវិស័យដីធ្លី សម្រាប់ជាចំណូលរបស់ខ្លួនបានច្រើន នៅឡើយទេ ។ អ្នកជំនាញនៃវិស័យអចលនទ្រព្យ និងដីធ្លីបានលើកឡើងថា ការអភិវឌ្ឍវិស័យដីធ្លីនៅក្នុងមូលដ្ឋាន នឹងនាំចំណូលដល់ប្រជាពលរដ្ឋក្នុងតំបន់បានកាន់តែច្រើន។

អ្នកស្រីGrace Rachny Fongអគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia បានឱ្យដឹងកាលពីពេលថ្មីៗនេះថា វិស័យដីធ្លីបានដើរតួនាទីសំខាន់ណាស់ ដើម្បីឱ្យឃុំសង្កាត់នីមួយៗ នៅទូទាំងប្រទេស មានចំណូលទៅដល់ប្រជាពលរដ្ឋបានច្រើន ហើយឃុំនីមួយៗនៅតាមបណ្ដាខេត្ត ក៏មានសក្ដានុពលដីធ្លីផ្សេងៗគ្នាផងដែរ ។

អ្នកស្រីបន្តថា សម្រាប់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើង មុននឹងធ្វើការដាំដុះឬកែប្រែដីធ្លី នៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវសិក្សាទៅលើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជាប្រព័ន្ធទឹក ហើយបើនៅបណ្ដាប្រទេសផ្សេងៗដែលរីកចម្រើន ការធ្វើកសិកម្មរបស់គេ គឺអាចធ្វើបានស្ទើរតែពេញមួយឆ្នាំទៅហើយ ពីព្រោះគេបានរៀបចំកន្លែងស្តុកទឹកបានត្រឹមត្រូវ ខុសពីក្នុងប្រទេសកម្ពុជាយើង តំបន់ខ្លះធ្វើបានតែកន្លះឆ្នាំ ហើយកន្លះឆ្នាំនោះស្ទើរតែមិនមានទឹកសម្រាប់ស្រោចស្រពបានគ្រប់គ្រាន់ផង។

អ្នកស្រីបន្ថែមថា អ្នកស្រីលើកទឹកចិត្តដល់ពលរដ្ឋ ដែលជាម្ចាស់ដីហើយត្រូវនឹងដំណាំកសិកម្ម និងបានហុចផលប្រយោជន៍ដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិគួរបន្តរក្សាដីនោះ ដូចជា ដីនៅបាត់ដំបងសម្រាប់ដំណាំស្រូវ ខេត្តកំពតដែលត្រូវនឹងដំណាំម្រេច និងទុរេនគួរបន្តទុក ។ ហើយដីណាដែលគិតថា អាចទាញប្រយោជន៍ ពីការអភិវឌ្ឍអចលនទ្រព្យយើងអាចកែប្រែទៅការអភិវឌ្ឍអចលនទ្រព្យ ។

បើតាមលោកសន សៀបនាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យឃីរៀលអ៊ីស្ទេតបានលើកឡើងថា ដីធ្លីនៅកម្ពុជាមានសក្ដានុពលធំធេង និងទំនេរច្រើន។ យើងយកដីមួយចំនួនទៅអភិវឌ្ឍន៍ យើងក៏មិនភ័យព្រួយពីការបាត់បង់ដីសម្រាប់ធ្វើកសិកម្មនោះទេ ជាក់ស្ដែងតាមបណ្ដាដីកសិកម្មធំធេងនៅទំនេរនិងមិនទាន់បានអភិវឌ្ឍន៍នៅឡើយ ។

លោកបន្តថា ការអភិវឌ្ឍដីធ្លីមិនថា ទៅជាអភិវឌ្ឍន៍អ្វីនោះទេ ឱ្យតែទទួលបានប្រយោជន៍គួរលើកទឹកចិត្ត ព្រោះវានាំមកនូវចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារបានច្រើន និងជួយជំរុញដល់សេដ្ឋកិច្ចកម្ពុជាយើងផងដែរ៕

វិស័យអចលនទ្រព្យត្រូវការរយៈពេល២ឆ្នាំ ដើម្បីស្ដារឱ្យដូចមុនស្ថានភាពវិបត្តិ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ចាប់តាំងពីកម្ពុជាបានជួបនឹងវិបត្តិនៃជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២០ និងអួសបន្លាយមកដល់ឆ្នាំ ២០២២នេះ វិស័យអចលនទ្រព្យបានបន្តរងផលប៉ះពាល់ដដែល។

ប៉ុន្តែអ្នកជំនាញ ជាច្រើនបានបង្ហាញពីសុទិដ្ឋិនិយមខ្ពស់ ចំពោះវិស័យអចលនទ្រព្យកម្ពុជា ហើយក៏មានអ្នកជំនាញមួយចំនួនបញ្ជាក់ថា វិស័យនេះ នឹងអាចស្ដារឱ្យបានដូចដើមវិញ ហោចណាស់ក៏ត្រូវប្រើពេល២ឆ្នាំដែរ។

លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានឱ្យដឹងថា ផលប៉ះពាល់ទៅលើវិស័យអចលនទ្រព្យ នឹងនៅតែបន្តដរាបណាមេរោគកូវីដ១៩នេះ នៅតែបន្តរាលដាលនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងលក្ខខណ្ឌសកលលោក។ បើរាប់ចាប់តាំងពីពេលនេះតទៅ យើងអាចប្រើពេលវេលាយ៉ាងហោចណាស់ក៏២ឆ្នាំដែរ ទើបអាចធ្វើឱ្យធ្វើវិស័យអចល​នទ្រព្យកម្ពុជា វិលទៅរកស្ថានភាពដូចដើមក្នុងឆ្នាំ២០១៩វិញ ។

លោកបន្តថា បើសិនជាស្ថានភាពនេះ នៅតែបន្តរាលដាលបន្ថែមទៀត ការប្រើពេល ដើម្បីស្ដារឱ្យវិស័យអចលនទ្រព្យវិល ទៅរកស្ថានភាពដូចដើមវិញ ក៏ត្រូវការប្រើពេលវេលាយូរជាងនេះដែរ តែយ៉ាងណាយើងក៏រំពឹងថាស្ថានភាពវានឹងល្អប្រសើរ ហើយយើងក៏អាចប្រើពេលខ្លី ដើម្បីជំរុញនិងស្ដារឱ្យវិស័យអចលនទ្រព្យបានប្រសើរដូចគ្នាដែរ ។

លោកអ៊ាវគង់ បានបន្ថែមថា ទោះបីជាមានការរីករាលដាលនៃកូវីដ១៩ ក៏ដោយ ក៏សកម្មភាពនៃសេដ្ឋកិច្ចកម្ពុ ជាបន្តដំណើរទៅមុខជាបន្តបន្ទាប់ ពីព្រោះយើងបានចាក់វ៉ាក់សាំង ដល់ប្រជាពលរដ្ឋជាច្រើនលើសលប់ ដែលអាចធ្វើឱ្យមេរោគនេះ ឆ្លងហើយតែមិនមានលក្ខណៈធ្ងន់ធ្ងរ ។

លោកបញ្ជាក់ថា សកម្មភាពអចលនទ្រព្យ ក្នុងប្រទេសកម្ពុជាពេលនេះ យើងក៏មិនទាន់ឃើញមាន ការវិនិយោគថ្មីៗច្រើននៅឡើយ ហើយការជួលវិញក៏ឃើញថាមិនទាន់ទូលំទូលាយដែរ គឺមានតែមួយចំណែកប៉ុណ្ណោះ ជាពិសេសនៅក្នុងតែរាជធានីភ្នំពេញ ដោយនៅបណ្ដាខេត្តក៏មិនទាន់មានសកម្មភាព ជួលអចលនទ្រព្យច្រើនទូលំទូលាយដែរ ។

ទោះបីជាស្ថានភាពនៃវិបត្តិ មិនទាន់មានភាពប្រសើរក្នុងក្របខណ្ឌសកលក្ដីតែ កម្ពុជាបានធូរស្រាលសម្រាប់វិបត្តិកូវីដ១៩ និងមានការវិនិយោគលើអចលនទ្រព្យឡើងវិញបន្តបន្ទាប់ ហើយរំពឹងថាវិស័យអចលនទ្រព្យនឹងប្រសើរបន្តិចម្ដងៗ ។

អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃ CBRE Cambodia ក៏បានលើកឡើងផងដែរថា វិស័យនេះប្រសើរ និងមានការវិនិយោគពីប្រទេសឡើងវិញឆាប់ ឬយឺតនោះ អាស្រ័យលើកត្តាពីរ គឺកូវីដ១៩ក្របខណ្ឌសកល និងវិបត្តិនៃសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ី៕

ខេត្តកំពតដាក់ដំណើរការរោងចក្រទឹកស្អាត តម្លៃជិត ៣លានដុល្លារជាលើកដំបូង

ដោយៈ វិវឌ្ឍន៍

កំពតៈ ខេត្តដែលស្ថិតនៅជាប់តំបន់ឆ្នេរ និងកំពុងមានភាពរីកចម្រើនយ៉ាងលឿនផងដែរនោះ បានទទួលសមិទ្ឋផលថ្មីមួយទៀតគឺរោងចក្រផលិតទឹកស្អាតតម្លៃឃិត ៣លានដុល្លារអាមេរិក។

រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត​នេះ“​ម្លេច​”​ មានតម្លៃប្រមាណ ២.៦៦៥.០០០ ដុល្លារអាមេរិក ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ថិតនៅក្នុងភូមិ​បាក់​នឹម​ ឃុំច្រេស​ ស្រុកជុំគីរី​ ខេត្ត​កំពត​។ នេះបើតាមពិធីសម្ពោធកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២កន្លងមកនេះ។

តាមរបាយាការណ៍បានបង្ហាញថា រោងចក្រប្រព្រឹត្តកម្ម និងប្រព័ន្ធចែកចាយទឹក​ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ត្រូវបានសាងសង់ឡើងនៅថ្ងៃទី​ ២៤​ ខែធ្នូ​ ឆ្នាំ​២០១៨ និងបញ្ចប់ដំណើរការសាកល្បងផលិតទឹកស្អាត​នៅថ្ងៃទី​០៩​ ខែ​មិថុនា​ ឆ្នាំ​២០២០​។

របាយការណ៍ដដែលបាន​បង្ហាញថា រោងចក្រនេះ មានសមត្ថភាពផលិតទឹកស្អាត​បាន​២ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលអាចឲ្យមជ្ឈមណ្ឌលព្យាបា​ល​ និងស្តារនីតិសម្បទា​ និងកងពលតូចថ្មើរជើងលេខ៣១​ និងប្រជាជនក្នុងតំបន់ជុំវិញ ប្រើប្រាស់ទឹកស្អាតបាននេះបាន៕

Thomson View Condominium to be relaunched for en bloc sale at S$950 million

SINGAPORE: Thomson View Condominium will be relaunched for collective sale at the same guide price of S$950 million, said marketing agent OrangeTee Advisory on Wednesday (May 11).

 

When the previous tender was launched last November, it was the largest residential collective sale effort by price quantum in 2021.

 

The relaunch will open via public tender on May 12 and will close at 3pm on Jun 8, 2022.

 

Located near Upper Thomson MRT station, Thomson View was completed in 1987 and sits on a site of about 540,314 sq ft. It comprises 200 apartments, 54 townhouses and a shop unit.

 

Under Master Plan 2019, the site is zoned for residential development with a gross plot ratio of 2.1.

 

“The reserve price translates to a land rate of S$1,294 per square foot per plot ratio, after factoring in an additional 7 per cent of bonus gross floor area for private outdoor spaces, an estimated differential premium of S$288.8 million for intensification and about S$332.3 million in upgrading premium for a fresh 99-year lease,” said OrangeTee Advisory.

 

A pre-application feasibility study on the number of units that may be rebuilt on the site has been submitted for the Land Transport Authority’s review and is pending the authority’s approval.

 

The last launch in November drew “several enquiries and site visits by interested parties”, said OrangeTee Advisory’s managing director Marcus Oh.

“However, due to the small window of less than one month between the announcement of property cooling measures in December 2021 and the tender close in January 2022, the prospective buyers decided to hold back on their acquisition decisions,” he added.

 

“We have since observed keen interest in developers to replenish their diminishing land banks and decided to put the development on the market again.”

 

Mr Oh added that the new development should generate significant interest among prospective home buyers due to the limited pipeline supply of residential housing in District 20, which comprises estates in Ang Mo Kio, Bishan and Thomson.

 

Source: CNA

អគារខុនដូដ៏ចំណាស់មួយនៅសិង្ហបុរី ប្រកាសលក់ក្នុងតម្លៃរហូតដល់ទៅ៦៨៥លានដុល្លារអាមេរិក

ដោយ៖ សុខុម

 

សិង្ហបុរី: អគារខុនដូដ៏ចំណាស់មួយ ដែលមានឈ្មោះថា Thomson View Condominium នឹងត្រូវប្រកាសដាក់លក់ជាថ្មី ក្នុងតម្លៃរហូតដល់ទៅ៩៥០លានដុល្លារសិង្ហបុរី ឬស្មើនឹង៦៨៤,៥លានដុល្លារអាមេរិក។

យោងតាមទីភ្នាក់ងារអចលនទ្រព្យ OrangeTee Advisory បានទម្លាយឱ្យដឹង នៅថ្ងៃពុធ ទី១១ ខែឧសភានេះថា អគារខុនដូនេះត្រូវបានប្រកាសដាក់លក់ម្ដងរួចមកហើយ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ដោយបានក្លាយជាអគារលំនៅដ្ឋានរួម ដែលមានតម្លៃខ្ពស់បំផុត ក្នុងឆ្នាំដដែល។

 

ការដាក់លក់ជាថ្មីនេះនឹងត្រូវធ្វើឡើង តាមរយៈការដេញថ្លៃជាសាធារណៈ នៅថ្ងៃទី១២ ខែឧសភា ស្អែកនេះ ហើយដំណើរការដាក់ដេញថ្លៃ នឹងបិទបញ្ចប់នៅម៉ោង៣:០០រសៀល ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។

ដោយមានទីតាំងស្ថិតនៅជិតស្ថានីយរថភ្លើងក្រោមដី Upper Thomson MRT អគារខុនដូ Thomson View Condominium ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ៥០.១៩៦ម៉ែត្រការ៉េ ហើយដំណើរការសាងសង់បានបញ្ចប់ជាស្ថាពរក្នុង១៩៨៧ (៣៥ឆ្នាំមុន)។

 

អគារខុនដូដ៏ចំណាស់ទាំងមូលនេះ មានអាផាតម៉ិនចំនួន២០០យូនីត ផ្ទះប្រភេទ Townhouse ចំនួន៥៤យូនីត និងហាង១យូនីត៕

អ្នកជំនាញរំពឹងថា ការវិនិយោគវិស័យដីធ្លីនឹងបន្តមានសក្ដានុពលខ្ពស់ជាងគេ សម្រាប់វិនិយោគពីបរទេស

ដោយ៖ វឌ្ឍនៈ

 

ភ្នំពេញ ៖ អ្នកជំនាញអចលនទ្រព្យជាច្រើន បានរំពឹងពីការវិនិយោគលើវិស័យដីធ្លីនៅកម្ពុជាកាន់តែច្រើននៅពេលអនាគត ខណៈបច្ចុប្បន្ននេះ រំហូរទុនវិនិយោគពីបរទេសមកកម្ពុជាភាគច្រើនទៅលើវិស័យបីសំខាន់ រួមមាន ហិរញ្ញវត្ថុ ឧស្សាហកម្មកម្មន្តសាល និងវិស័យអចលនទ្រព្យ។

 

អ្នកស្រី ហ្គ្រែស រចនី អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia បានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្នវិស័យធនាគារ នៅក្នុងប្រទេសកម្ពុជា កំពុងទទួលបានការវិនិយោគពីបរទេស និងក្នុងស្រុកជាច្រើន។ ក្នុងនោះដែរ ធនាគារនៅកម្ពុជាមានច្រើនជាង៤០ធនាគារ និងមានគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនទៀត។

លោកស្រីបន្តថា វិស័យបច្ចេកវិទ្យាក៏កំពុងទទួលបានការចាប់អារម្មណ៍ ដើម្បីបណ្ដាក់ទុនវិនិយោគដែរ។ ប្រទេសចិនបាននិងកំពុងសម្លឹងមើលការវិនិយោគ លើវិស័យបច្ចេកវិទ្យា ហើយចិននឹងនាំយកមកនូវបច្ចេកវិទ្យាថ្មីៗមកកាន់ប្រទេសកម្ពុជា។

 

អ្នកស្រីបន្តថា បើតាមអ្វី ដែលយើងបានដឹង រដ្ឋាភិបាលរបស់ចិនផ្ទាល់បានផ្ដល់នូវហិរញ្ញវត្ថុទៅកាន់ធនាគាររបស់ខ្លួន ដើម្បីពង្រីកទៅកាន់ប្រទេសនានា។ ក្នុងនោះ កម្ពុជាក៏មានធនាគារចិនមួយចំនួនបានធ្វើប្រតិបត្តិការ និងផ្ដល់កម្ចីដល់វិនិយោគិនចិន ដែលផ្ដល់ភាពងាយស្រួលដល់វិនិយោគិនរបស់ចិន ក្នុងការទទួលកម្ចីសម្រាប់វិនិយោគ នៅក្នុងប្រទេសកម្ពុជា ដូចជា សាងសង់អគារ និងបរិក្ខារផ្សេងៗទៀត។

 

អ្នកស្រីថា ”ចិនមកកម្ពុជា មិនមែនសម្លឹងមើលតែវិស័យមួយនោះទេ ហើយពួកគេក៏បានសម្លឹងមើលការវិនិយោគរយៈពេលវែងផងដែរ ដូច្នេះវិស័យដីធ្លីនៅក្នុងប្រទេសកម្ពុជា នឹងកាន់តែមានសក្ដានុពលខ្ពស់ នៅពេលអនាគត”។

អ្នកស្រីបន្ថែមថា នៅពេលអនាគត ការវិនិយោគដ៏ធំរបស់ប្រទេសកម្ពុជា ទាំងវិនិយោគិនក្នុងស្រុក និងវិនិយោគិនមកពីខាងក្រៅ គឺវិស័យដីធ្លីផ្ទាល់តែម្ដង ព្រោះនៅប្រទេសមួយចំនួន គឺតម្លៃដីដល់កម្រិតកំពូល និងមានតម្លៃខ្ពស់ណាស់ទៅហើយ។ ជាក់ស្ដែង នៅប្រទេសសិង្ហបុរី ក្នុងមួយហ្វីតការ៉េ មានតម្លៃដល់ទៅ១ម៉ឺនដុល្លារទៅហើយ ដូច្នេះបើសិនជាមួយម៉ែត្រការ៉េ គឺអាចស្ថិតក្នុងរង្វង់១០ម៉ឺនដុល្លារ។

 

អ្នកស្រីបន្ថែមថា “ដោយសារតម្លៃដីធ្លី នៅក្នុងប្រទេសមួយចំនួន បានឡើងដល់កំពូលបែបនេះ អ្នកវិនិយោគនៅប្រទេសទាំងនោះ ក៏បានវេចលុយមករកទិញដី នៅក្នុងប្រទេសកម្ពុជា ដែលមានតម្លៃត្រឹមតែ៣០០០ដុល្លារក្នុងមួយម៉ែត្រ តែអាចសាងសង់អគារបានរាប់សិបជាន់ និងអាចយកប្រាក់ចំណេញរបស់ពួកគាត់ត្រលប់ទៅវិញបានផងដែរ”។

លោក ព្រាប កុល ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ន Century 21 Zillion Holding បានឱ្យដឹងថាដីធ្លីនៅក្នុងប្រទេសកម្ពុជា គឺមានសក្ដានុពលអភិវឌ្ឍន៍ធំធេងណាស់។ ជាក់ស្ដែង យើងបានឃើញស្រាប់ហើយ ដីធ្លីនៅកម្ពុជានៅទំនេរច្រើន និងមិនទាន់មានការអភិវឌ្ឍ ឬកែច្នៃដីនោះ ឱ្យមានតម្លៃខ្ពស់នៅឡើយ ៕