ក្រុមហ៊ុនវៀតណាម VinFast ប្រមូលទុន៤ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅអាមេរិក

ដោយ៖ សុខុម

ហាណូយ: ក្រុមហ៊ុនវៀតណាម VinFast បានចុះកិច្ចព្រមព្រៀងជាក្របខណ្ឌជាមួយក្រុមហ៊ុន Credit Suisse (Singapore) Ltd និងក្រុមហ៊ុន Citigroup Global Markets Inc. ដើម្បីប្រមូលទុនឱ្យបានយ៉ាងតិច៤ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅរដ្ឋ North Carolina សហរដ្ឋអាមេរិក។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនមេរបស់ខ្លួន Vingroup JSC កាលពីខែឧសភា និយាយថា ការប្រមូលទុនតាមរយៈការបោះផ្សាយមូលបត្រជាសាធារណៈលើកដំបូង (IPO) សម្រាប់ក្រុមហ៊ុន VinFast អាចនឹងត្រូវពន្យារពេលរហូតដល់ឆ្នាំក្រោយដោយសារភាពទីផ្សារស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា។  នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃពុធ ទី១៣ ខែកក្កដា នេះ។

ទោះជាយ៉ាងណា ក្រុមហ៊ុននេះមិនបានបញ្ជាក់ឡើយថា តើបំណុលប្រភេទណាដែលខ្លួននឹងប្រមូលមកធ្វើជាដើមទុន។ ចំណែកឯក្រុមហ៊ុន Credit Suisse និងក្រុមហ៊ុន Citi ក៏មិនបានឆ្លើយតបសំណើសុំការឆ្លើយបំភ្លឺជុំវិញបញ្ហានេះដែរ។

ក្រុមហ៊ុន VinFast ដែលបានចាប់ផ្តើមប្រតិបត្តិការក្នុងឆ្នាំ២០១៩ កំពុងប្រថុយមួយក្ដារយ៉ាងធំនៅលើទីផ្សារសហរដ្ឋអាមេរិក ដោយសង្ឃឹមថាខ្លួននឹងអាចប្រកួតប្រជែងជាមួយបណ្ដាក្រុមហ៊ុនផលិតរថយន្តជើងចាស់ និងក្រុមហ៊ុន Startup ជាមួយនឹងរថយន្តប្រភេទ SUV ប្រើអគ្គិសនីសុទ្ធសាធ២ម៉ូឌែលរបស់ខ្លួន ព្រមទាំងម៉ូឌែលជួលអាគុយដែលនឹងកាត់បន្ថយតម្លៃទិញ។

ក្រុមហ៊ុននេះនិយាយថា រោងចក្រនៅរដ្ឋ North Carolina ដែលគ្របដណ្តប់លើផ្ទៃដី៨០០ហិកតា នឹងផលិតរថយន្តអគ្គិសនីបានចំនួន១៥០.០០០គ្រឿងក្នុងមួយឆ្នាំៗ។

ក្រុមហ៊ុន VinFast បានសន្យាថានឹងបង្កើតការងារចំនួន៧.៥០០កន្លែងនៅរោងចក្រនេះ ហើយបាននិយាយថា ខ្លួនមានគោលបំណងចាប់ផ្តើមផលិតកម្មនៅឆ្នាំ២០២៤៕

គម្រោងអេកូខូលិកសិនបញ្ចុះតម្លៃរហូតដល់៩ភាគរយរួមជាមួយគោលការណ៍បង់ប្រាក់កាន់តែងាយស្រួល

ដោយ៖ សហការី

ភ្នំពេញ៖ ការរស់នៅជាមួយបរិយាកាសធម្មជាតិខៀវស្រងាត់ និងស្រស់បំព្រង ភាគច្រើនយើងតែងតែគិតដល់ការរស់នៅស្រុកស្រែចំការ ឬឆ្ងាយពីទីក្រុងដ៏មមាញឹកប៉ុណ្ណោះ។ ប៉ុន្តែសាកស្រមៃមើលថា ប្រសិនបើសហគមន៍រស់នៅដ៏ទំនើប តែផ្សារភ្ជាប់ជាមួយធម្មជាតិដ៏ស្រស់បំព្រង មាននៅក្នុងទីក្រុង ជាមួយនឹងតម្លៃសមរម្យនោះ តើនឹងកាន់តែពិសេសកម្រិតណាទៅ?

ហ្គ្រេនស្តាផ្លាទីនីម អេកូខូលិកសិន គឺជាបណ្តុំគម្រោងលំនៅដ្ឋានបែបអេកូធម្មជាតិ រហូតដល់ទៅ ៧ គម្រោង ដែលបច្ចុប្បន្នកំពុងបើកលក់ ៥ គម្រោង និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ឱកាសល្អកម្ររកបាន សម្រាប់អតិថិជនទិញផ្ទះ ក្នុងគម្រោងហ្គ្រេនស្តា ផ្លាទីនីម អេកូខូលិកសិន ចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ខែកក្កដានេះ នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ៩% រួមជាមួយគោលការណ៍បង់ប្រាក់កាន់តែងាយស្រួល ឬជម្រើសរំលស់ជាមួយធនាគារដៃគូទាំង១០ ដោយអត្រាការប្រាក់ចាប់ពី ៤,៣៩% ឡើងទៅ និងទំហំកម្ចីរហូតដល់១០០%។

គម្រោងអភិវឌ្ឍលំនៅឋានទំនើបចម្រុះដ៏គួរឲ្យទាក់ទាញនេះ ពោរពេញដោយភាពច្នៃប្រឌិតខ្ពស់ ស្អាតប្លែក អមជាមួយធម្មជាតិពិតៗ។ លក្ខណៈពិសេសរបស់គម្រោងដែលមានវិសាលភាពជិត 150ហិកតានេះ គឺការផ្តោតសំខាន់ទៅលើភាពទំនើបស៊ីវិល័យ ប្រណិតភាព ឧត្តមភាព ឯកជនភាព សុវត្ថិភាព  ផាសុកភាព  សុខុមាលភាព  និងសុភមង្គលគ្រួសារ ដែលផ្សារភ្ជាប់ជាមួយធម្មជាតិពិតៗ ដែលមានដូចជា៖

  1. មហាវិថីអេកូខូលិកសិន ដែលជាមហាវិថីសាធារណៈ ប្រវែងជាង២គីឡូម៉ែត្រ ដ៏ស្រស់ស្អាតជាងគេ  អមដោយសួនច្បារ ផ្លូវដើរ ផ្លូវជិះកង់ ហាងកាហ្វេ និងភោជនីយដ្ឋានប្រណីតៗសម្បូរបែបជាច្រើន។
  2. ផ្លូវជិះកង់ និងផ្លូវរត់ប្រណាំងក្រោមដី ប្រវែងជិត២,៥គីឡូម៉ែត្រ ដំបូងគេក្នុងប្រទេសកម្ពុជា។
  3. ក្លឹបហាត់ប្រាណទំនើបលំដាប់ VIP កម្ពស់៣ជាន់ដែលមាន Sky Bar  និងមុខងារសម្បូរបែបច្រើនយ៉ាង   ពិសេសជាងគេក្នុងប្រទេសកម្ពុជា។
  4. សួនដ៏ស្រស់ស្អាតសម្បូរបែបជាច្រើនតាមគម្រោងនីមួយៗ អមដោយដើមឈើធំៗ សម្រាប់លំហែកម្សាន្ត និងហាត់កីឡាប្រកបដោយផាសុកភាព។

ក្រៅពីនេះ គម្រោងអភិវឌ្ឍបែបធម្មជាតិដំបូងគេមួយនេះ ក៏ជាបណ្តុំលំនៅឋានបែបអាជីវកម្មចម្រុះជាមួយសក្តានុពលពាណិជ្ជកម្មដ៏មមាញឹក និងជាស្នូលនៃការផ្តត់ផ្គង់តម្រូវការរបស់អ្នករស់នៅ រាប់ម៉ឺនគ្រួសារនៅក្នុងគម្រោងហ្គ្រេនស្តា ផ្លាទីនីម និងខណ្ឌច្បារអំពៅទាំងមូលផងដែរ។

គម្រោងមេ ហ្គ្រេនស្តាផ្លាទីនីម អេកូ ខូលិកសិន មានទីតាំងស្ថិតក្នុងតំបន់បឹងស្នោ ដែលតំបន់នេះត្រូវបានប្រែក្លាយជាតំបន់ប្រជុំជនដ៏សម្បូរបែបមួយ សម្រាប់ការស្នាក់នៅ និងការកម្សាន្តគ្រប់ប្រភេទ ដែលរួមមាន សួនកម្សាន្តបែបអឺរ៉ុប សាលារៀនអន្តរជាតិ កីឡដ្ឋាន ស្ថានីយពន្លត់អគ្គីភ័យ ខុនដូ និងផ្សារទំនើបជាដើម។

ប្រញាប់ឡើង! សូមកុំឱ្យឱកាសចំណេញដ៏សន្ធឹកសន្ធាប់នេះកន្លងហួសឱ្យសោះ! ព្រោះការផ្តល់ជូននេះ មានត្រឹមដំណាច់ខែកក្កដានេះតែប៉ុណ្ណោះ។

សូមអញ្ជើញមកកាន់គ្រប់ការិយាល័យលក់របស់បុរី ប៉េង ហួត ដើម្បីសាកសួរព័ត៌មានលម្អិត ឬទាក់ទងតាមលេខទូរសព្ទ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬចូលរួមជាមួយ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://t.me/boreypenghuoth​​ ៕

[youtube https://www.youtube.com/watch?v=gg7DKGBBqtU&w=560&h=315]

រដ្ឋបាលរាជធានីភ្នំពេញនឹងសង់រោងចក្រផលិតទឹកស្អាតទំហំ៣០ហិចតាមួយនៅតំបន់ជាយក្រុង

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ កំណើនប្រជាពលរដ្ឋរស់នៅ តំបន់ជាយក្រុងនៃរាជធានីភ្នំពេញ បានចោទជាបញ្ហាសម្រាប់ការផ្គត់ផ្គង់ទឹកស្អាត ហើយប៉ុន្មានកន្លងមកនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក៏សារភាពថាខ្លួនមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងផ្គត់ផ្គង់ទឹកឱ្យគ្រប់គ្រាន់ទៅតាមកំណើននៃប្រជាសាស្ត្រនៅភ្នំពេញ។

ដើម្បីកាត់បន្ថយនូវបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បានសង់ស្ថានីយ៍ផលិតទឹកស្អាតមួយទៀតនៅជាយក្រុង ហើយរំពឹងថាស្ថានីយ៍ទឹកស្អាតនេះនឹងមានសមត្ថភាពផលិតទឹកបាន៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។

រោងចក្រផលិតទឹកស្អាតនេះនឹងសាងសង់លើដីសណ្តស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិបឹងធំ២ ភូមិបឹងធំ៣ សង្កាត់បឹងធំ ខណ្ឌកំបូល ហើយក៏អាចផ្គត់ផ្គង់ទឹកដល់ពលរដ្ឋ ដែលមានតម្រូវការ នៅជុំវិញតំបន់នោះ ស្របនឹងកំណើនការអភិវឌ្ឍបុរីលំនៅឋាននៅតំបន់នោះ ក៏កើនឡើងជារៀងរាល់ឆ្នាំផងដែរ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ ខណៈចុះពិនិត្យមើលស្ថានភាពទឹក សណ្ដស្ទឹងព្រែកត្នោត បានដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ  ចុះទៅពិនិត្យគម្រោងទីតាំងសាងសង់ស្ថានីយទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនេះផងដែរ។

មន្ត្រីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា គម្រោងសាងសង់ស្ថានីយទឹកស្អាត របស់រដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញខាងលើនេះ មានឈ្មោះថា រោងចក្រផលិតទឹកស្អាតបឹងធំ មានសមត្ថភាពផលិតទឹកស្អាតបាន៥០០០ម៉ែត្រគីបក្នុងមួយថ្ងៃ ដោយផ្តើមសាងសង់នៅក្នុងឆ្នាំ២០២២ ដល់២០២៤ លើផ្ទៃដី៣០ហិចតា។

រោងចក្រផលិតទឹកស្អាតនេះ អាចផ្គត់ផ្គង់ទឹកស្អាតឱ្យប្រជាពលរដ្ឋបាននៅភាគខាងលិចឈៀងខាង ត្បូងរាជធានីភ្នំពេញ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកទៀតនៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញថ្មី។

រោងចក្រផលិតទឹកស្អាតបឹងធំ ជាជំហានទី១ នៅឆ្នាំ២០២៣នឹងអាចអោយបងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់ទឹកស្អាតនេះបាន នៅក្នុង៣សង្កាត់នៃខណ្ឌកំបូល ហើយនឹងបន្តពង្រឹកវិសាលភាពឱ្យកាន់តែធំបន្ថែមទៀត សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅស្អាតផឹកទឹកស្អាតមានអនាម័យល្អ ទៅតាមគោលនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

មន្ត្រីជាន់ខ្ពស់ នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានលើកឡើងថា កំណើននៃសំណង់អគារខុនដូ បុរីនៅភ្នំពេញ និងខេត្តកណ្ដាល បានធ្វើឱ្យតម្រូវការប្រើប្រាស់ទឹកស្អាតកើនឡើង ទើបធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់ជាយក្រុង មិនមានទឹកប្រើប្រាស់គ្រប់គ្រាន់ ហើយនៅពេលស្ថានីយ៍ផលិតទឹកស្អាតនៅបាក់ខែងសង់រួច រំពឹងថា ពលរដ្ឋនឹងមានប្រើប្រាស់គ្រប់គ្រាន់កាន់តែច្រើន ឬលែងខ្វះខាតទឹកស្អាតប្រើប្រាស់ ដូចកាលពីប៉ុន្មានឆ្នាំមុនទៀតហើយ៕

ការសិក្សាថ្មីៈការប្រកួតប្រជែងខ្ពស់ជំរុញតម្លៃលំនៅដ្ឋាននៅតាមបុរីឱ្យធ្លាក់ចុះគ្រប់ប្រភេទក្នុងត្រីមាសទី២ឆ្នាំនេះ

ដោយៈ សុផារី

ភ្នំពេញៈ តម្លៃអចលនទ្រព្យលំនៅឋាននៅតាមបុរីនានា នៅក្នុងត្រីមា​សទី២ ឆ្នាំ២០២២នេះ មាននិន្នាការផ្ទុយពីត្រីមាសទី១ ឆ្នាំ២០២២ ដោយមានតែគម្រោងតម្លៃសមរម្យ និងតម្លៃខ្ពស់ត្រូវបានសម្ពោធ ខណៈតម្លៃនៃផ្ទះគ្រប់ប្រភេទបានធ្លាក់ចុះគួរឱ្យកត់សម្គាល់។

អ្នកនាង គឹម គិនកេសា ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកអចលនទ្រព្យរបស់ក្រុមហ៊ុនCBRE Cambodia បានមានប្រសាសន៍ តាមរយៈបទបង្ហា ញនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ថា គម្រោងបុរី ដែលត្រូវបានដាក់សម្ពោធ និងបញ្ជប់ការសាងសង់នៅក្នុងត្រីមាសទី២នេះ មានគម្រោងប្រភេ ទតម្លៃសមរម្យ និងលំនៅឋានប្រណីត ខណៈតម្លៃមានការធ្លាក់ចុះ សម្រាប់គ្រប់ប្រភេទផ្ទះគួរឱ្យកត់សម្គាល់។

អ្នកជំនាញរូបនេះឱ្យដឹងថា “គួរឱ្យកត់សម្គាល់ថា នៅក្នុងត្រីមាសនេះ មានគម្រោងសម្ភោធថ្មីចំនួន១០គម្រោង និងបញ្ចប់ការសាងសង់ចំនួន៣គម្រោង។ ក្នុងនោះគម្រោងសម្ពោធថ្មីទាំង១០ ជាគម្រោងតម្លៃមធ្យម និងលំនៅឋានប្រណីត ដែលមិនមានគម្រោងតម្លៃសមរម្យណាមួយ ត្រូវបានសម្ពោធឡើយ”។

អ្នកនាងបន្តថា យ៉ាងណាមិញ ចំនួនផ្ទះនៅក្នុងទីក្រុងភ្នំពេញប្រមាណជាង១៧០០ខ្នង ត្រូវបានសាងសង់រួចរាល់ ក្នុងត្រីមាសទី២ឆ្នាំនេះ ដែលស្មើនឹង៣៧% នៃចំនួនផ្ទះសរុបដែលបានគ្រោងទុក សម្រាប់ការផ្គត់ផ្គង់ឆ្នាំ២០២២។

អ្នកនាងបញ្ជាក់ថា “លទ្ធផលនេះបានបង្ហាញពីសញ្ញាផ្ទុយពីអ្វី ដែលយើងបានមើលឃើញកាលពីត្រីមាសមុន ដែលគម្រោងលំនៅឋានតម្លៃសមរម្យ បានពង្រីកខ្លួនសម្ពោធ និងដាក់ដំណើរការយ៉ាងច្រើនសន្ធឹកសន្ធាប់”។

យើងសង្គេតឃើញ នៅក្នុងឆមាសទី២ ឆ្នាំ២០២២នេះ តម្លៃផ្ទះមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ចន្លោះពី១,៧ភាគរយ ដល់៤,៩ភាគរយ តាមប្រភេទផ្ទះបុរី។ ក្រោយពីមានការប្រកួតប្រជែងដ៏ខ្លាំងក្លា ក្នុងរយៈពេល៩ខែចុងក្រោយនេះ។

តាមរយៈរបាយការនៃការសិក្សាបានបង្ហាញថា ក្នុងត្រីមាសទី២នេះ តម្លៃផ្ទះល្វែងបានធ្លាក់ចុះ២,៧% ដែលតម្លៃជាមធ្យមក្នុងមួយម៉ែត្រក្រឡា ចន្លោះពី៥០០ ដល់១០០០ដុល្លារអាមេរិក តម្លៃផ្ទះវីឡាកូនកាត់បានធ្លាក់ចុះ២% តម្លៃចន្លោះពី៥០០ ដល់១០០០ដុល្លារអាមេរិក តម្លៃផ្ទះអាជីវកម្មបានធ្លាក់ចុះ១,៧% តម្លៃចន្លោះពី១០០០ ដល់១៥០០ដុល្លារអាមេរិក ផ្ទះវីឡាភ្លោះបានធ្លាក់ចុះច្រើនជាងគេរហូតដល់៤,៩% តម្លៃចន្លោះពី១០០០ ដល់១៥០០ដុល្លារអាមេរិក៕

ប្រទេសថៃគ្រោងចំណាយប្រាក់៣៧ពាន់លានដុល្លាររៀបចំទីក្រុងឆ្លាតវៃមួយនៅជិតទីក្រុងបាងកក

ដោយ: លាងហួរ

ប្រទេសថៃ: ប្រទេសថៃកំពុងរៀបចំផែនការសាងសង់ ទីក្រុងឆ្លាតវៃក្នុងទំហំទឹកប្រាក់៣៧ពាន់លានដុល្លារ នៅក្នុងមជ្ឈមណ្ឌលឧស្សាហកម្មនៅជិតទីក្រុងបាងកក។

គម្រោងទីក្រុងឆ្លាតវៃនេះ ក៏ទទួលបានការសន្យាវិនិយោគរាប់ពាន់លានដុល្លាររួចហើយ ពីក្រុមហ៊ុនរថយន្ត រ៉ូបូត ថែទាំសុខភាព និងភស្តុភារទូទាំងពិភពលោក។

ផែនការមេដើម្បីសាងសង់ទីក្រុងឆ្លាតវៃ នៅក្នុងស្រុក Huai Yai នៃខេត្តChonburi ចម្ងាយប្រហែល១៦០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុងបាងកក ត្រូវបានអនុម័តដោយក្រុមប្រឹក្សា ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចាកាលពីថ្ងៃចន្ទ។

x

ក្រុមមន្ត្រីបាននិយាយថា ទីក្រុងថ្មីនេះមិនទាន់មានឈ្មោះនៅឡើយទេ តែទីក្រុងនឹងត្រូវលាតសន្ធឹងលើផ្ទៃដី២៣៤០ហិចតា និងត្រូវចំណាយថវិកាអស់១,៣៤ពាន់ពាន់លានបាតរយៈពេល១០ឆ្នាំខាងមុខ។

លោក Kanit Sangsubhan អគ្គលេខាធិការនៃច្រករបៀងសេដ្ឋកិច្ចខាងកើតបានប្រាប់អ្នកយកព័ត៌មានថា គម្រោងនេះ នឹងរួមមានមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន៥ ដើម្បីផ្តល់ឱ្យក្រុមហ៊ុនជួល។

ទីក្រុងថ្មីនេះ នឹងរួមបញ្ចូលមជ្ឈមណ្ឌល សម្រាប់បង្កើតទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនក្នុងតំបន់ មជ្ឈមណ្ឌលហិរញ្ញវត្ថុ និងតំបន់សុខាភិបាលច្បាស់លាស់ ការស្រាវជ្រាវនិងការអភិវឌ្ឍន៍អន្តរជាតិ និងឧស្សាហកម្មនាពេលអនាគតដូចជាថាមពលស្អាត និងបច្ចេកវិទ្យា 5G ជាដើម។

ចំណែកលំនៅដ្ឋានក្នុងទីក្រុងថ្មីនឹងត្រូវបានរចនាឡើង ដែលអាចឲ្យ មនុ​ស្សរស់នៅបាន៣៥ម៉ីននាក់នៅឆ្នាំ២០៣២ និងបង្កើតការងារផ្ទាល់ចំនួន២០ម៉ឺនកន្លែង​។

លោក Kanit បាននិយាយថាទីក្រុងថ្មី នឹងអាចរស់នៅបានសម្រាប់មនុស្សជំនាន់ថ្មី ក៏ដូចជាដំណើរការជាមជ្ឈមណ្ឌលពាណិជ្ជកម្ម។

លោកបានបន្ថែមថា “យើងបង្កើតគម្រោងថ្មីនេះ ដើម្បីទូទាត់ប្រាក់ចំណូលដែលបាត់បង់ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩”៕

អន្តរក្រសួងគ្រោងពង្រីកអាកាសយានដ្ឋានខេត្តបាត់ដំបងទៅកម្រិត4Cសម្រាប់ចុះចតយន្តហោះខ្នាតមធ្យម

 ដោយៈ តារា

បាត់ដំបងៈ រាជរដ្ឋាភិបាលបានដាក់ចក្ខុវិស័យ ក្នុងការពង្រីកអាកាសយានដ្ឋានខេត្តបាត់ដំបង ដែលមានស្រាប់ក្នុងកម្រិត3C ដំឡើងឱ្យទៅជាកម្រិត 4C  ដូចនឹងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប នាបច្ចុប្បន្ននេះដែរ។

លោកសយ សុខាន់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៣ កក្កដានេះថា បច្ចុប្បន្ននេះ អាកាសយានដ្ឋានខេត្តបាត់ដំបង នៅបន្តប្រតិបត្តិការហោះហើររបស់ខ្លួន ក្នុងកម្រិត3Cនូវប្រភេទយន្តហោះតូចៗ ដែលដឹកអ្នកដំណើរបានក្រោម៧០នាក់ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះរាជរដ្ឋាភិបាល តម្រូវឱ្យរៀបចំដំឡើងអាកាសយានដ្ឋានខេត្តបាត់ដំបងនេះ ឱ្យទៅជាកម្រិត 4C នូវប្រភេទយន្តហោះធន់កណ្តាល ដែលអាចដាក់អ្នកដំណើរបានជាង១០០ ទៅ២០០នាក់ ដូចនឹងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបដែរ។

លោកបន្តថា “អាកាសយានដ្ឋានខេត្តបាត់ដំបងនេះ នៅពេលដំឡើងទៅជាកម្រិត 4C នឹងអាចហោះហើរបានចម្ងាយ៤ពាន់គីឡូម៉ែត្រ មានន័យថាប្រទេសដែលមានចម្ងាយក្នុងចន្លោះនេះ អាចហោះហើរបានទំាងអស់”។ លោកបន្តថា ស្របនឹងប្រទេសជាតិកំពុងអភិវឌ្ឍន៍ ក្រោមដំបូងសុខសន្តិភាព ដូចនេះហើយ ទើបគណៈកម្មការអន្តរក្រសួងបានជួបប្រជុំ ដើម្បីរៀបចំកញ្ចប់ថវិកា និងរួមគ្នាដោះស្រាយផលប៉ះពាល់ ដើម្បីដាក់សំណើរជូនរាជរដ្ឋាភិបាលសម្រេច”។

បច្ចុប្បន្ននេះ អាកាសយានដ្ឋានខេត្តបាត់ដំបង មានផ្ទៃដីត្រឹម១២៨ហិកតាប៉ុណ្ណោះ ហើយនៅពេលដំឡើងកម្រិតព្រលាននេះ ឱ្យទៅជាកម្រិត4C ទាមទារត្រូវពង្រីកបន្ថែមទៀត រហូតដល់ផ្ទៃដី២៩៥ហិកតា ដូចនេះគណៈកម្មការអន្តរក្រសួង ពិសេសគឺអាជ្ញាធរខេត្តបាត់ដំបង នឹងពិនិត្យលទ្ធភាពជាក់ស្តែងលើផ្ទៃដី ដែលស្ថិតនៅជាប់នឹងព្រលានខេត្តបាត់ដំបងនេះ ដែលអាចពង្រីកបាន បន្ទាប់មកគណៈកម្មការអន្តរក្រសួង តម្រូវឱ្យបង្កកផ្ទៃដីនៅជុំវិញព្រលានទំាងអស់ជាបណ្តោះអាសន្ន រង់ចាំគណៈកម្មការអន្តរក្រសួង ចុះសិក្សាដោយផ្ទាល់ ទើបសម្រេចជាគោលការណ៍តាមក្រោយបន្ត។

អាកាសយានដ្ឋានខេត្តបាត់ដំបងនេះ ស្ថិតនៅស្រុកសង្កែ ក្រុងបាត់ដំបង បានកសាង និងបើកឱ្យដំណើរការនៅថ្ងៃទី២៩ ខែតុលាឆ្នាំ១៩៦៨ ជាអាកាសយានដ្ឋានហោះហើរក្នុងស្រុក ហើយត្រូវបានផ្អាកឱ្យដំណើរការហោះហើរនៅទសវត្សន៍ឆ្នាំ៧០,១៩៧៥.១៩៧៩ ក្នុងរបបប៉ុលពត៕


អង្គការ OPEC ព្យាករណ៍ថាតម្រូវការប្រេងពិភពលោកនឹងហក់ឡើងកាន់តែខ្ពស់នៅឆ្នាំ២០២៣

ដោយ: លាងហួរ

ពិភពលោក: តម្រូវការប្រេងពិភពលោក ត្រូវបានព្យាករណ៍ថានឹងកើនឡើងបន្ថែមទៀតនៅឆ្នាំក្រោយ ទោះបីជាក្នុងល្បឿនយឺតជាងឆ្នាំ២០២២ក៏ដោយ។

អង្គការ OPEC បានឱ្យដឹងនៅក្នុងរបាយការណ៍ប្រចាំខែរបស់ខ្លួនថា ខ្លួនរំពឹងថា​ តម្រូវការប្រេងពិភពលោក នឹងកើនឡើង២,៧លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងឆ្នាំ២០២៣ ខណៈពេលដែលការព្យាករណ៍កំណើនតម្រូវការនៅឆ្នាំនេះ នៅតែមិនផ្លាស់ប្តូរនៅត្រឹម៣,៤លានបារ៉ែលក្នុងមួយថ្ងៃ។

ប្រទេសសម្ព័ន្ធមិត្តផលិតប្រេងបាននិយាយថា ការព្យាករណ៍កំណើនតម្រូវការប្រេងឆ្នាំ២០២៣ គឺផ្អែកលើការទប់ស្កាត់កាន់តែប្រសើរឡើងនៃជំងឺរាតត្បាតកូវីដ១៩ និងការរំពឹងទុកកំណើនសេដ្ឋកិច្ច ពិភពលោកយ៉ាងរឹងមាំ។

ទោះជាយ៉ាងណាក៏ដោយ អង្គការOPEC បានកត់សម្គាល់ថា ហានិភ័យធ្លាក់ចុះ នៅតែមានសម្រាប់តម្រូវការប្រេង រួមទាំងបញ្ហាប្រឈមទាក់​ទងនឹងជំងឺរាតត្បាត និងភាពមិនច្បាស់លាស់ នៃភូមិសាស្ត្រនយោបាយ។

អង្គការ OPEC បានបង្ហាញនៅក្នុងរបាយការណ៍ខ្លួន ដោយបានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក នឹងកើនឡើង៣,២ភាគរយនៅឆ្នាំ២០២៣ ដោយសន្មតថាជំងឺរាតត្បាត ការប្រែប្រួលភូមិសាស្ត្រនយោបាយនៅអឺរ៉ុបខាងកើត និងការរឹតបន្តឹងហិរញ្ញវត្ថុពិភពលោកចំពេលអតិផរណាកើនឡើង មិនប៉ះពាល់ជាអវិជ្ជមានដល់កំណើន នៅឆ្នាំ២០២៣ដល់កម្រិតធំមួយនោះទេ៕

មូលហេតុសំខាន់ៗដែលអ្នកម្តាយគ្រប់រូបគួរតែជ្រើសរើសBalactan សម្រាប់បុត្រា បុត្រីរបស់ខ្លួន

ដោយៈវិវឌ្ឈន៍

       ភ្នំពេញៈ ការជ្រើសរើសផលិតផលទឹកដោះគោម្សៅ សម្រាប់បុត្រធីតារបស់ខ្លួនមានសារៈសំខាន់ណាស់ ដើម្បីផ្តល់ភាពលូតលាស់សតិបញ្ញាស្មារតីដល់ពួកគេ និងកំណត់នូវកម្រិតឆ្លាតវៃរបស់ពួកគេផងដែរ។

ផលិតផលទឹកដោះគោម្សៅ Balactan បាននិងកំពុងផ្តល់ជម្រើសដ៏ប្រសើ​រ សំរាប់មាតា បិតាគ្រប់រូប ដើម្បីឲ្យខួរក្បាលទារក និងកុមារមានការលូតលាស់បានល្អ​ប្រសើរ។

លោកប៊ូ​ ខេមរិន្ទ្រ ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុន MTSL Investment Co., Ltd បានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា បច្ចុប្បន្នផលិតផល ទឹកដោះគោម្សៅ Balactan បានបន្ថែមសារធាតុ DHA សម្រាប់ផលិតផលថ្មីរបស់យើង ដែលសារធាតុនេះ ជួយដល់ការអភិវឌ្ឍ លូតលាស់ខួរក្បាលក្មេងឲ្យចងចាំបានល្អ រៀនសូត្រចាប់បានលឿន រហ័ស និងចងចាំបានយូរ ពិសេសពួកគាត់អាចប្រើប្រាស់ខួរក្បាលបានល្អ។

លោកបន្តថា “អ្វីកាន់តែពិសេសពេលកុមារទទួលបានសារធាតុ DHA បានច្រើនរហូតដល់អាយុ៦ឆ្នាំ ធ្វើឲ្យពួកគាត់រៀនសូត្របានចេះ ចាំលឿន ពិសេសពេលពួកគាត់ចាស់ទៅ ក៏មិនមានភាពរង្វេងផងដែរ”។ លោកបន្តថា “នៅកម្ពុជាមានផលិតផលទឹកដោះគោ ដែលមានសារធាតុ DHA ផងដែរ ប៉ុន្តែគេលក់តម្លៃថ្លៃ តែសារធាតុ DHA នៅមានកម្រិត បើធៀបនឹងផលិតផ​លរបស់យើង”។

ផលិតផលទឹកដោះគោម្សៅ Balactan បាននិងកំពុងចរាចរណ៍លើទីផ្សារយ៉ាងទូលំទូលាយនៅកម្ពុជា និងកំពុងទទួលបានការគាំទ្រច្រើនពីសំណាក់មាតា បិតា អាណាព្យា​បាលកុមារនៅទូទាំងប្រទេស។

ជាមួយគ្នានេះ អគ្គនាយិការងក្រុមហ៊ុន ​​​MTSL Investment Co., Ltd លោកជំទាវថេង សុខលី បានមានប្រសាសន៍ថា ដោយសារមាននិស្ស័យស្រលាញ់កុមារ ទើបលោកជំទាវ បានសម្រេចសម្រេចជ្រើសរើសផលិ​ត​ផល ទឹកដោះគោម្សៅ ប្រកបដោយភាពសំរិតសំរាំង យកមកចែកចាយនៅកម្ពុជា ព្រោះចង់ឃើញទារក និងកុមារនៅកម្ពុជាមានសុខភាពល្អ និងបញ្ញាឆ្លាតវៃ ដូចកុមារនៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួន។

លោកជំទាវបន្តថា “ហេតុនេះមុនសម្រេចចិត្តជ្រើសរើស យកផលិត​ផលណាមួយ សំរាប់ទារក និងបុត្រធីតា សូមពិចារណាទៅលើសារធាតុផ្សំ និងជាផលិតផលលំដាប់ ISO ដូចជា Balactan”។ លោកជំទាវបន្តថា “ការសំរិតសំរាំងផលិតផលមានគុណភាព សុវត្ថិភាព ជាការជ្រើសរើសក្តីស្រលាញ់សំរាប់បុត្រ ធីតារបស់ខ្លួន ដែលនាងខ្ញុំផ្ទាល់ក៏បានជ្រើសរើស Balactan សំរាប់កូនរបស់ខ្ញុំផងដែរ”៕

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរគ្រោងសម្រេចឱ្យបាន៧០ភាគរយនៅដំណាច់ឆ្នាំនេះ

ដោយៈ សុផារី

សៀមរាបៈ គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២២នេះ គម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរ សម្រេចបានជិត៣៤ភាគរយ នៃគម្រោងទាំងមូល និងគ្រោងសម្រេចឱ្យបាន៧០ភាគរយនៅដំណាច់ឆ្នាំ២០២២។

នេះបើយោងតាមរបាយការណ៍ ក្នុងឱកាសដែលលោក តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី បានដឹកនាំសមាជិកមាជិកាគណកម្មការ ចុះត្រួតពិនិត្យការសាងសង់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ។

គម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរ មានវឌ្ឍនភាពការងារគួរឱ្យកត់សម្គាល់ ក្នុងនោះផ្នែកមួយចំនួនដូចជា អនុស្ថានី​យអគ្គិសនី ស្ថានីយស្តុកប្រេងឥន្ទន: និងអគារបញ្ជាផ្លូវហោះហើរ សម្រេចបានលើសពី៧០%ហើយ។

ចំណែកផ្នែកសំខាន់ៗធំៗដូចជាស្ថានីយអ្នកដំណើរ និងផ្លូវរត់យន្តហោះកំពុងមមាញឹកសាងសង់ និងបានលេចចេញជារូបរាងធំស្កឹមស្កៃហើយ។

ក្រុមហ៊ុនប្តេជ្ញាសម្រេចឱ្យបាន៥០% នៃគម្រោងទាំងមូលនៅដំណាច់ត្រីមាសទី៣ និង៧០% នៅដំណាច់ឆ្នាំ២០២២៕

ទីផ្សារអចលនទ្រព្យថៃ បន្តស្ថិតក្នុងស្ថានភាពមិនល្អដោយសារការកើនឡើងចំណាយថ្លៃដើម និងអតិផរណា

ដោយសុខុម

បាងកក: ទីផ្សារអចលនទ្រព្យថៃ នឹងបន្តប្រឈមការលំបាកដោយសារការកើនឡើងអតិផរណា ចំណាយថ្លៃដើមក្នុងការអភិវឌ្ឍ និងការដំឡើងអត្រាការប្រាក់ក្នុងឆមាសទី២ ឆ្នាំនេះដែលនឹងធ្វើឱ្យប៉ះពាល់ដល់តម្រូវការលំនៅដ្ឋាន។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១២ កក្កដា។

លោក Saenphin Sukhee នាយកប្រតិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន Frasers Property Home (Thailand) បានលើកឡើងថា អត្រាអតិផរណា៧,៦%ក្នុងប្រទេសថៃ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល១៣ឆ្នាំមកនេះនឹងធ្វើឱ្យលក្ខខណ្ឌកាន់សម្រាប់ឥណទានគេហដ្ឋាន ឬកម្ចីទិញផ្ទះកាន់តែតឹងរ៉ឹង។

លោកគូសបញ្ជាក់ថា “សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន បានធ្វើឱ្យចំណាយថ្លៃដើមក្នុងការអភិវឌ្ឍហក់ឡើងខ្ពស់ជាងមុន ដោយប្រេងឥន្ធនៈបានហក់ឡើងថ្លៃ១៧% ហើយដែកហក់ឡើងថ្លៃ២៥% ដែលបានរុញច្រានឱ្យចំណាយថ្លៃដើមក្នុងការអភិវឌ្ឍហក់ឡើង១០%”។

ដោយសារតែកត្តាអវិជ្ជមានទាំងនេះ សន្ទុះនៃការទិញផ្ទះនឹងធ្លាក់ចុះ ខណៈអតិថិជនកំពុងជួបការលំបាកដោយសារការកើនឡើងថ្លៃចំណាយជីវភាព ហើយប្រាក់ចំណូលក៏ពិបាករកដោយសារស្ថានភាពសេដ្ឋកិច្ចមិនអំណោយផល។

លោក Saenphin Sukhee បានបន្ថែមទៀតថា ការដំឡើងអត្រាការប្រាក់ក្នុងឆមាសទី២ នេះនឹងជះផលប៉ះពាល់មកលើសន្ទុះនៃការទិញផ្ទះ ព្រោះរាល់ការដំឡើង១%គឺស្មើនឹងកើនឡើង៨%នៅក្នុងអត្រាបង់រំលស់ផ្ទះប្រចាំខែ។

ទន្ទឹមនេះលោក Chatchai Sirilai ប្រធានធនាគារលំនៅដ្ឋានរដ្ឋ (Government Housing Bank (GHB)) ដែលគ្រប់គ្រងដោយរដ្ឋថ្លែងថា ការដំឡើងអត្រាការប្រាក់ក្នុងឆមាសទី២ ចុងឆ្នាំនេះ ទំនងជាមិនធ្វើឱ្យអ្នកទិញផ្ទះព្រួយបារម្ភនោះទេ ដោយសារអត្រាថ្មីនេះនៅតែទាបជាងពីមុន៕ Bangkok Post៕