អឺរ៉ុបចង់ឈប់ប្រើយន្តហោះ ហើយងាកមកប្រើបណ្ដាញផ្លូវដែកល្បឿនលឿនជំនួសវិញ

ដោយសុខុម

អន្តរជាតិ: ញ៉ាំអាហារពេលព្រឹកនៅទីក្រុងប៉ារីស ប្រទេសបារាំង រួចទៅញ៉ាំអាហារថ្ងៃត្រង់នៅទីក្រុងហ្វ្រែងហ្វឺត (Frankfurt) ប្រទេសអាល្លឺម៉ង់ ហើយបន្តដំណើរទៅញ៉ាំអាហារពេលល្ងាចនៅទីក្រុងវីយែន (Vienna) ប្រទេសអូទ្រីស លែងជាបញ្ហាទៀតហើយ និងដោយមិនចាំបាច់ជិះយន្តហោះគួរឱ្យធុញទ្រាន់។

សាកស្រមៃទៅមើលថា តើវាអស្ចារ្យខ្លាំងប៉ុនណា ប្រសិនបើមានបណ្តាញរថភ្លើងទំនើប ល្បឿនលឿន និងប្រកបដោយផាសុកភាព ដែលអ្នកអាចធ្វើដំណើរទៅមករវាងទីក្រុងធំៗទាំងអស់ក្នុងសហភាពអឺរ៉ុប យ៉ាងឆាប់រហ័ស ប្រកបដោយទំនុកចិត្ត ផាសុកភាព និងប្រកបដោយនិរន្តរភាព ជំនួសឱ្យការធ្វើដំណើរការផ្លូវអាកាស។

នោះគឺជាចក្ខុវិស័យដែលអ្នកឈានមុខគេក្នុងឧស្សាហកម្មផ្លូវដែកនៅទីក្រុងលីយ៉ុង (Lyon) ប្រទេសបារាំង បានគូសបញ្ជាក់កាលពីថ្ងៃទី២៩ ខែមិថុនា ស្របពេលអឺរ៉ុប មានផែនការបង្កើនការប្រើប្រាស់ផ្លូវដែកល្បឿនលឿនទ្វេដងនៅត្រឹមឆ្នាំ២០៣០ ដោយកើនឡើងពីកម្រិតបច្ចុប្បន្នគុណនឹង៣ដងនៅត្រឹមឆ្នាំ២០៥០។

មានតែការពង្រីកបណ្តាញល្បឿនលឿនប៉ុណ្ណោះ ដែលអាចសម្រេចបាននូវគោលដៅមហិច្ឆតាដ៏ធំធេងទាំងនេះ ប៉ុន្តែតើគំនិតនេះវាជាក់ស្តែងទេ និងមានលទ្ធភាពអាចទៅរួចដែរឬទេ?

ចម្លើយគឺពិតជាអាចទៅរួច ព្រោះអឺរ៉ុប ខុសពីផ្នែកជាច្រើនផ្សេងទៀតនៃពិភពលោក ដោយមានផ្លូវរថភ្លើងល្បឿនលឿនប្រវែងរាប់ម៉ឺនគីឡូម៉ែត្ររួចទៅហើយ។

ក្រុមហ៊ុនផ្លូវដែក TGVs ដ៏ល្បីល្បាញលើពិភពលោករបស់ប្រទេសបារាំង ក្រុមហ៊ុនផ្លូវដែក ICE របស់អាល្លឺម៉ង់ និងក្រុមហ៊ុនផ្លូវដែក AVE របស់អេស្ប៉ាញ បាននាំមកនូវការផ្លាស់ប្តូរសម្រាប់ការធ្វើដំណើរតាមផ្លូវដែកក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះ ប៉ុន្តែភាគច្រើនក្រុមហ៊ុនទាំងនោះនៅតែផ្តោតលើទីផ្សារក្នុងស្រុក។

វាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ នៅពេលប្រទេសនានាកំពុងវិនិយោគរាប់ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធថ្មី សម្ពាធនយោបាយដើម្បីទាញយកអត្ថប្រយោជន៍អតិបរមាសម្រាប់អ្នកបង់ពន្ធជារឿងជៀសមិនផុត។

ការកសាងផ្លូវរថភ្លើងឆ្លងកាត់ព្រំដែនអន្តរជាតិ សូម្បីតែនៅក្នុងសហភាពអឺរ៉ុប នឹងនាំឱ្យមានភាពតានតឹង និងការសួរដេញដោលគ្នាថា តើនរណាជាអ្នករ៉ាប់រងចេញថ្លៃចំណាយ តើបែងចែកកិច្ចសន្យាតាមវិធីណា ការប្រឆាំងស្តង់ដារ និងបទប្បញ្ញត្តិជាតិ និងឧបសគ្គជាច្រើនផ្សេងទៀត។

អស់រយៈពេលជាច្រើនទស្សវត្សរ៍មកហើយដែលអឺរ៉ុប ខ្ជិលចាប់ផ្ដើមគម្រោងដែលពិបាកៗ លុះត្រាតែមានបញ្ហាទើបខំប្រឹងស្ទុះស្ទា៕ CNN៕

ថៃប្ដេជ្ញាបញ្ចប់ការស្ថាបនាផ្លូវរថភ្លើងល្បឿនលឿនតម្លៃជាង ១០ពាន់លានដុល្លារ តភ្ជាប់ប្រទេសចិន ត្រឹមឆ្នាំ២០២៨

ដោយសុខុម

បាងកក: រដ្ឋាភិបាលថៃ និយាយថា ខ្លួននឹងបញ្ចប់ការស្ថាបនាប្រព័ន្ធរថភ្លើងល្បឿនលឿនដែលតភ្ជាប់ប្រទេសថៃ ទៅកាន់ប្រទេសចិន កាត់តាមប្រទេសឡាវ នៅត្រឹមឆ្នាំ២០២៨ ដែលនឹងផ្ដល់អត្ថប្រយោជន៍យ៉ាងធំធេងដល់ពាណិជ្ជកម្មទ្វេភាគី និងការអភិវឌ្ឍសេដ្ឋកិច្ច។

ក្រុមមន្ត្រីថៃ បានសន្យាថាបញ្ចប់ការស្ថាបនាដំណាក់កាលដំបូងនៃគម្រោងផ្លូវដែកខ្នាតយក្សក្រោមទុនវិនិយោគរហូតដល់ទៅ១២ពាន់លានដុល្លារអាមេរិក ដែលមាន២ដំណាក់កាលនេះនៅត្រឹមឆ្នាំ២០២៦។

ក្រុមមន្ត្រីបានលើកឡើងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ ទី៦ ខែកក្កដា ថា ផ្លូវដែកល្បឿនលឿនរបស់ប្រទេសថៃ នេះនឹងមានប្រវែង៦០៩គីឡូម៉ែត្រចេញពីក្រុងបាងកក ទៅកាន់ខេត្តព្រំដែនភាគឦសានក្នុងខេត្តណង ខៃ (Nong Khai) ជាចំណុចដែលស្ពានមួយនឹងត្រូវសាងសង់កាត់ទន្លេមេគង្គ ដើម្បីតភ្ជាប់ជាមួយផ្លូវដែកចិន-ឡាវ។

ការប្តេជ្ញាចិត្តជាថ្មីរបស់រដ្ឋាភិបាលថៃ ចំពោះគម្រោងនេះដែលបានបង្កើតឡើងជាលើកដំបូងក្នុងឆ្នាំ២០១៤ ក្រោមគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ដ៏មានមហិច្ឆតារបស់ប្រទេសចិន ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃអង្គារ ទី៥ ខែកក្កដា។

ប្រទេសឡាវ បានសម្ពោធដាក់ឱ្យដំណើរការផ្លូវដែកមួយខ្សែតម្លៃរហូតដល់ទៅជិត៦ពាន់លានដុល្លារអាមេរិក តភ្ជាប់ប្រទេសចិន កាលពីខែធ្នូ ចុងឆ្នាំ២០២១៕ Bangkok Post៕

រដ្ឋាភិបាលដាក់ឱ្យដំណើរការតាក់ស៊ីទូកនៅក្រុងភ្នំពេញ ដូចគ្នានឹងឡានក្រុង តម្លៃសំបុត្រត្រឹមតែ២០០០៛ក្នុងមួយជើង

ដោយ សុផារី

ភ្នំពេញ: រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានប្រកាសបើកដំណើរការសេវាដឹកជញ្ជូនថ្មីមួយ គឺតាក់ស៊ីទូក ដែលមានលក្ខណៈពិសេសដូចគ្នានឹងឡានក្រុងដែរ តែចរាចរណ៍ផ្លូវទឹក ដើម្បីសម្រួលចរាចរណ៍ក្នុងក្រុងភ្នំពេញ។

តាមរយៈសេចក្ដីជូនដំណឹងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង នៅថ្ងៃទី០៦ ខែកក្កដាឆ្នាំ២០២២នេះ បានឱ្យដឹងថា សេវាដឹកជញ្ជូនតាមផ្លូវទឹកតាមរយៈ Taxi Boat ពីស្ថានីយចំណតសួនឬស្សីកែវ ដល់ស្ថានីយចំណតក្រុងតាខ្មៅ ដោយមានស្ថានីយចំណតទាំង ០៥ រួមមាន

១. ស្ថានីយចំណតផែឫស្សីកែវ
២. ស្ថានីយចំណតផែផ្សារចាស់
៣. ស្ថានីយចំណតផែចតុមុខ
៤. ស្ថានីយចំណតផែច្បារអំពៅ
៥. ស្ថានីយចំណតផែតាខ្មៅ។

សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា តំលៃសំបុត្រត្រឹមតែ ២០០០៛ ប៉ុណ្ណោះ ក្នុងមួយលើក លើកលែងមិនបង់ប្រាក់ចំពោះព្រះសង្ឈ ជនពិការ សិស្សនិស្សិត មនុស្សចាស់ (អាយុ៧០ឆ្នាំឡើង) កុមារ (កម្ពស់ក្រោម១ម៉ែត្រ) កម្មករ កម្មការិនីរោងចក្រ គ្រូបង្រៀន កីឡាករ កីឡាការិនី។

ការដាក់ឱ្យដំណើរការប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមផ្លូវទឹកថ្មីមួយនេះ ជួយឲ្យចំណាយតិច មិនស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ក្នុងការធ្វើដំណើរ ដោយប្រើរយៈពេលត្រឹមតែ1ម៉ោងក្នុងចំងាយ20Km។

ជាពិសេស សេវាកម្មសាធារណៈនេះ មានបុគ្គលិកបម្រើសេវាកម្ម ប្រកបដោយសីលធម៌ខ្ពស់ មានផាសុកភាព មានបន្ទប់ទឹក កៅអីអង្គុយ និងថែរក្សាអនាម័យ ៣កុំ ៣ការពារគ្រប់វិនាទីចំពោះអតិថិជន៕

ការផ្ដល់ឥណទានទិញផ្ទះកើនឡើង ៧ភាគរយ ក្នុងរយៈពេលជិតកន្លះឆ្នាំនេះ

ដោយផារី

ភ្នំពេញ ៖ ឆ្នាំ២០២២នេះ បណ្ដាធនាគារនៅក្នុងប្រទេសកម្ពុជានៅតែបន្តផ្ដល់ឥណទានតាមវិស័យនានាដើម្បីជំរុញការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩ ក្នុងនោះដែរការផ្ដល់ឥណទានសម្រាប់ ទិញលំនៅឋានក៏ឃើញថាមានកំណើនប្រសើរក្នុងរយៈពេល១ឆមាសកន្លងមកនេះ ។

លោកចាន ម៉ាច អគ្គនាយកធនាគារហ្វីលីពបានមានប្រសាសន៍ថា សម្រាប់វិស័យធនាគារនៅតែបន្តរីក លូត លាស់ក្នុងឆ្នាំ២០២២នេះ ទាំងផលបត្រឥណទាននិងប្រាក់បញ្ញើ ហើយធនាគារក៏បានបន្តផ្ដល់ឥណទានដល់វិស័យដែលមានអាទិភាព ក្នុងការជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជាឡើងវិញហើយក្នុងនោះដែរការផ្ដល់ឥណទានសម្រាប់ទិញលំនៅឋានក៏ឃើញថាមានកំណើនខ្ពស់នៅក្នុងរយៈពេលកន្លះឆ្នាំមកនេះ ។

លោកបន្តថា លោកមិនបានចាំតួលេខនិងទឹកប្រាក់ដែលធនាគារហ្វីលីពបានផ្ដល់ទៅអតិថិជនសម្រាប់ទិញលំនៅឋាននោះទេ តែលោកចាំបាច់បានថា ទឹកប្រាក់ដែលធនាគារទាំងអស់ផ្ដល់ជូនអតិថិជនសម្រាប់ទិញលំនៅឋាននោះមានទឹកប្រាក់ប្រមាណ៥០០លានដុល្លារអាមេរិកនិងមានកំណើនប្រមាណ៧ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១កន្លងទៅនេះ ។

លោកបន្តទៀតថាសម្រាប់ធនាគារហ្វីលីព បានផ្ដល់សហការជាមួយម្ចាស់បុរីនិងអ្នកអភិវឌ្ឍន៍លំនៅឋានដែលបំពេញលក្ខខណ្ឌបានត្រឹមត្រូវជាមួយធនាគារ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលមានតម្រូវការលំនៅឋាននិងមិនមានប្រាក់គ្រប់គ្រាន់សម្រាប់បង់ផ្ដាច់ជាមួយម្ចាស់បុរីឬអ្នកអភិវឌ្ឍន៍លំនៅឋាន ។

លោកឧកញ៉ា ហួត អៀងតុង អគ្គនាយក ធនាគារ ហត្ថាក៏បានមានប្រសាសន៍ថា វិស័យសំណង់និងលំនៅឋានក៏ធនាគារហត្ថាបានផ្ដល់ឥណទានច្រើនដែរ បន្ទាប់ពីវិស័យអាទិភាពរបស់យើង ហើយយើងនៅតែបន្តផ្ដល់បន្ថែមទៀតសម្រាប់ការអភិវឌ្ឍនិងជំរុញកំណើនសេដ្ឋកិច្ចក៏ដូចជាដើម្បីបំពេញតម្រូវការ អតិថិជន ។

របាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញផងដែរថា គិតត្រឹមដំណាច់ត្រីមាសទី១ឆ្នាំ២០២២គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានផ្ដល់ឥណទានទៅតាមវិស័យនានាសរុបមានទឹកប្រាក់៥០,៧ពាន់លានដុល្លារអាមេរិកក្នុងនោះវិស័យសំណង់មានទឹកប្រាក់ច្រើនជាងគេដែលមានចំនួន១៣,៧ពាន់លានដុល្លារអាមេរិក វិស័យលក់ដុំនិងរាយមានទឹកប្រាក់១២,៦ពាន់លានដុល្លារអាមេរិក វិស័យសេវាកម្មមាន៥ពាន់លានដុល្លារអាមេរិក និងវិស័យកសិកម្មមានទឹកប្រាក់៤,៨ពាន់លានដុល្លារអាមេរិក ៕

ប្រេងបម្រុងគ្រាអាសន្នរបស់អាមេរិក ត្រូវបាននាំចេញទៅអឺរ៉ុប និងមកអាស៊ី ខណៈថ្លៃសាំងក្នុងស្រុកនៅតែខ្ពស់

ដោយសុខុម

អាមេរិក: យោងតាមទិន្នន័យ និងប្រភពឱ្យដឹងថា ប្រេងជាង៥លានបារ៉ែលដែលជាផ្នែកមួយ នៃការបញ្ចេញប្រេងបម្រុងគ្រាអាសន្នជាប្រវត្តិសាស្ត្ររបស់អាមេរិក ដើម្បីបញ្ចុះតម្លៃប្រេងឥន្ធនៈក្នុងស្រុក ត្រូវបាននាំចេញទៅអឺរ៉ុប និងមកអាស៊ី កាលពីខែមុន សូម្បីពេលតម្លៃប្រេងសាំង និងម៉ាស៊ុតក្នុងស្រុកហក់ឡើងខ្ពស់មិនធ្លាប់មាន។

ការនាំចេញប្រេងឆៅ និងឥន្ធនៈនេះកំពុងធ្វើឱ្យប៉ះពាល់ដល់ចំណាត់ការរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ដើម្បីបញ្ចុះតម្លៃប្រេងដែលហក់ឡើងខ្ពស់មិនធ្លាប់មាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃពុធ ទី៦ ខែកក្កដា នេះ។

លោក ចូ បៃឌិន កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុនបានបន្តការអំពាវនាវឱ្យបណ្ដាអ្នកផ្គត់ផ្គង់ប្រេងសាំងបញ្ចុះតម្លៃ ដែលនាំឱ្យមានការរិះគន់ពីលោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon។

ប្រេងប្រមាណ១លានបារ៉ែលក្នុងមួយថ្ងៃកំពុងត្រូវបានបញ្ចេញពីប្រេងបម្រុងជាយុទ្ធសាស្ត្រ (SPR) រហូតដល់ខែតុលា ឆ្នាំ២០២២ នេះ។ ការបញ្ចេញយ៉ាងច្រើនសន្ធឹកសន្ធាប់នវកំពុងធ្វើឱ្យប្រេងបម្រុងជាយុទ្ធសាស្ត្រ (SPR) រីងស្ងួត ដែលកាលពីខែមុនបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៨៦ មក។

ការជួញដូរប្រេងឆៅរបស់សហរដ្ឋអាមេរិក គឺលើសពី១០០ដុល្លារក្នុងមួយបារ៉ែល ហើយប្រេងសាំង និងប្រេងម៉ាស៊ូតមានតម្លៃលើសពី៥ដុល្លារក្នុងមួយហ្គាឡុង (៣,៧៨លីត្រ)។ ក្រុមមន្ត្រីអាមេរិក និយាយថា តម្លៃប្រេងអាចខ្ពស់ជាងនេះ ប្រសិនបើប្រេងបម្រុងជាយុទ្ធសាស្ត្រ (SPR) មិនត្រូវបានបញ្ចេញទេនោះ។

អ្នកនាំពាក្យក្រសួងថាមពលអាមេរិក លើកឡើងថា “SPR នៅតែជាឧបករណ៍សន្តិសុខថាមពលដ៏មានសារៈសំខាន់ដើម្បីដោះស្រាយការអាក់ខាននូវការផ្គត់ផ្គង់ប្រេងពិភពលោក”។ អ្នកនាំពាក្យដដែលបានបន្ថែមទៀតថា ការបញ្ចេញប្រេងបម្រុងគ្រាអាសន្នបានជួយធានាស្ថិរភាពនៃការផ្គត់ផ្គង់ប្រេងឆៅ៕ Reuters៕

៦ខែដើមឆ្នាំ២០២២ ចរន្តទិញលក់ខុនដូក្នុងប្រទេសកម្ពុជាមានភាពល្អប្រសើរជាង២០២១

ដោយវឌ្ឍនា

ភ្នំពេញ៖ ក្នុងរយៈពេល៦ខែនៃឆ្នាំ២០២២នេះ ចរន្តទិញលក់ខុនដូក្នុងទីផ្សារប្រទេសកម្ពុជាឃើញថាចាប់ផ្ដើមមានសន្ទុះឡើងវិញក្រោយពេលរដ្ឋាភិបាលបានបើកប្រទេសឡើងវិញបើកសេដ្ឋកិច្ចឡើងវិញនិងធ្វើឱ្យប្រជាពលរដ្ឋមានប្រាក់ចំណូលជាងមុន គួបផ្សំនឹងការហូរចូលនៃទេសចរបរទេសមកកាន់ព្រះរាជាណាចក្រកម្ពុជាឡើងវិញផងដែរ ។

លោកខន គង្គា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ERA Cambodia បានមានប្រសាសន៍ថា ទាក់ទងនឹងទីផ្សារខុនដូក្នុងប្រទេសកម្ពុជារយៈពេល៦ខែកន្លងមកនេះ ឃើញថាមានភាពល្អប្រសើរជាងកាលពី៦ខែដើមឆ្នាំ២០២១ ។

កត្តាសំខាន់ដែលជំរុញឱ្យទីផ្សារនេះមានភាពល្អប្រសើរឡើងវិញនោះ រួមមានស្ថានភាពកូវីដ១៩នៅក្នុងប្រទេសកម្ពុជាបានប្រសើរ ការប្រកបអាជីវកម្មរបស់ពលរដ្ឋក៏ត្រលប់មកធម្មតាវិញ ដែលធ្វើឱ្យចំណូលពលរដ្ឋក៏កើនឡើងវិញក្នុងនោះទេសចរបរទេសក៏បានត្រលប់មកកាន់កម្ពុជា ដែលធ្វើឱ្យតម្រូវការនៃការទិញនិងជួលខុនដូក្នុងប្រទេសកម្ពុជាក៏ចាប់ផ្ដើមមានកំណើនឡើងវិញដែរ ។

លោកបន្តថា ដោយសារតែកំណើននៃប្រជាពលរដ្ឋក្នុងស្រុកទិញខុនដូកាន់តែច្រើន ក្រុមហ៊ុនERA របស់លោកក៏បានផ្ដោតទៅលើអតិថិជនក្នុងស្រុក ដោយក្នុងនោះដែរ៩៥ភាគរយហើយនៃអតិថិជនរបស់ERA គឺជាអតិថិជនក្នុងស្រុកហើយក្រៅពីនោះអាចជាជនជាតិខ្មែររស់នៅក្រៅប្រទេសនិងជនបរទេស ។ ក្នុងចំណោមប្រជាពលរដ្ឋដែលទិញខុនដូក្នុងប្រទេសកម្ពុជា ជាមនុស្សដែលស្ថិតនៅក្នុងចន្លោះពីអាយុ៣៥ឆ្នាំ ទៅ៤៥ឆ្នាំ ដែលពួកគាត់គឺជាអ្នកជំនួញ ដែលមានអាជីវកម្មក្នុងដៃ និងបានយល់ដឹងពីការរស់នៅក្នុងខុនដូ ។

លោកគង្គាបន្ថែមថាខុនដូដែលមានទីតាំងនៅកណ្ដាលក្រុងជាទីតាំងដែលពេញនិយមសម្រាប់ការសាងសង់ខុនដូ ហើយអ្នកខ្លះទិញខុនដូមួយនៅកណ្ដាលរួចហើយស្នាក់នៅនិងធ្វើការនៅថ្ងៃចន្ទដល់ថ្ងៃសុក្រនិងទៅស្នាក់នៅផ្ទះមួយទៀតដែលទិញសម្រាប់ស្នាក់នៅថ្ងៃសៅ អាទិត្យ ។

ទន្ទឹមនឹងការកើនឡើងនៃចរន្តទិញលក់ខុនដូនេះដែរ គម្រោងមួយចំនួនបានការសហការជាមួយនឹងធនាគារ ដែលធ្វើឱ្យទំហំឥណទានសម្រាប់ទិញលគេហដ្ឋានមានកំណើនឡើងខ្ពស់នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២ នេះ ។

តាមលោកចាន់ ម៉ាច អគ្គនាយកធនាគារហ្វីលីព បានមានប្រសាសន៍ថាក្នុងរយៈពេល៦ខែកន្លងមកនេះ ទំហំ ឥណទានសម្រាប់ទិញគេហដ្ឋាននៅប្រទេសកម្ពុជាពីបណ្ដាធនាគារនានាទូទាំងប្រទេសមានចំនួនប្រមាណ៥០០លានដុល្លារអាមេរិក និងមានកំណើនប្រមាណ៧ភាគរយ ។សម្រាប់ធនាគារហ្វីលីពវិញក៏ឃើញថាមានទំហំកើនឡើងគួរសមដែររយៈពេល៦ខែមកនេះ ៕

ក្រុមហ៊ុន GC Realty បានចុះកិច្ចព្រមព្រៀងសហការជាដៃគូជាមួយក្រុមហ៊ុន ម៉ាយ សេខិន ហូម ស៊ីអិម២អេច ដែលអនុញ្ញាតឱ្យអ្នកវិនិយោគបរទេសទទួលបាន កញ្ចប់ទិដ្ឋាការមាសរយៈពេល១០ឆ្នាំ

ដោយ៖ សហការី

ភ្នំពេញ៖ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ក្រុមហ៊ុន GC Realty បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ភាពជាដៃគូរវាងជាមួយនឹងក្រុមហ៊ុន ម៉ាយ សេខិន ហូម ស៊ីអិម២អេច ក្នុងកម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ដែលកម្មវិធីមួយរបស់សមាគមមូលនិធិគ្រួសារខ្មែរ។

នៅក្នុងកម្មវិធីដ៏ពិសេសនេះ គឺមានការអញ្ជើញ ចូលរួមជាគណៈអធិបតីពីសំណាក់ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិគ្រួសារខ្មែរ ឯកឧត្តម នូវ សុខភាព និងជាតំណាងឱ្យក្រុមហ៊ុន ម៉ាយ សខិន ហូម ស៊ីអឹម២អេច និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

យោងតាមប្រសាសន៍របស់ឯកឧត្តម នូវ សុខភាព បានឲ្យដឹងថា បន្ទាប់ពីឆ្លងកាត់ការពិភាក្សានិងត្រួត ពិនិត្យយ៉ាងលម្អិត រាជរដ្ឋាភិបាលប្រទេសសកម្ពុជាបានយល់ថានេះជាពេលវេលាដ៏សាកសមបំផុតក្នុង ការអនុវត្តន៍ជំហានដំបូងនៃច្បាប់អន្តោប្រវេសន៍ថ្មី។ ក្រសួងមហាផ្ទៃបានសម្រេចប្រកាសគាំទ្រ សមាគមមូលនិធិគ្រួសារខ្មែរ បង្កើតនូវកម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ដែលជាកម្មវិធីតែមួយគត់ ដែល អនុញ្ញាតឱ្យអ្នកវិនិយោគបរទេសចូលជាសមាជិករបស់កម្មវិធី ”កម្ពុជាផ្ទះទី២របស់ខ្ញុំ” អាចទទួលបាន កញ្ចប់ទិដ្ឋាការមាសរយៈពេល១០ឆ្នាំ។

កម្មវិធីទាំងមូលបានផ្ដោតសំខាន់ទៅលើវិស័យជាច្រើន រួមមាន ការលុបបំបាត់ក្រុមហ៊ុនអន្តោប្រវេសន៍ដែលគ្មានការអនុញ្ញាត និងចាប់ផ្តើមសេដ្ឋកិច្ចឡើងវិញព្រមទាំង ជម្រុញការ វិនិយោគបរទេសមកកាន់ ប្រទេសកម្ពុជា។

លោក កាំង នីន នាយក និងដៃគូអាជីវកម្មរបស់ក្រុមហ៊ុនជីស៊ី រៀលធី បានមានប្រសាសន៏ថា កម្មវិធីកម្ពុជាផ្ទះទី២របស់ខ្ញុំ និងជួយដល់អ្នកដែលចូលជាសមាជិកក្នុងការដាក់ពាក្យ ស្នើរសុំលិខិតឆ្លងដែនកម្ពុជា បន្ទាប់ ពីទទួលបានទិដ្ឋាការ រយៈពេល៥ឆ្នាំ ហើយយើងក៏ជួយសមាជិក រៀបចំចុះឈ្មោះក្រុមហ៊ុន បង្កើតគណនីធនាគារ និងសេវាកម្មវិនិយោគ VIPផ្សេងៗជាច្រើនទៀត ពេលដែល ពួគគាត់ចូលមកប្រកបអាជីវកម្ម ឬវិនិយោគនៅប្រទេសកម្ពុជា។

 

ក្រុមហ៊ុន GC Realty យើងមិនត្រឹមតែជាអ្នកប្រឹក្សាផ្នែកអចលនទ្រព្យ តែយើងក៏មានអ្នកជំនាញទទួល ប្រឹក្សានៅការវិនិយោគផ្សេងៗ នៅប្រទេសកម្ពុជា ដែលកន្លងមកយើងបានទទួលប្រឹក្សាជាមួយអ្នកវិនិ យោគក្រៅប្រទេស ពួកគាត់គឺពេញចិត្តនូវគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា និងមានជំនឿចិត្ត ក្នុងការវិនិយោគ និងប្រកបអាជីវកម្ម ដោយសុវត្ថិភាពនៅប្រទេសកម្ពុជា។

GC Realty បានត្រៀមរួចរាល់ក្នុងការប្រឹក្សានិងស្វាគមន៏ដល់អ្នក ដែលមានបំណងចូលជាសមាជិក កម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ។

កម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” (CM2H) គឺជាកម្មវិធីសម្រាប់ជនបរទេស ដែលមានបំណងចង់ស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងកញ្ចប់ Golden Visa រយៈពេល១០ឆ្នាំព្រមទាំង អាចស្នើសុំលិខិតឆ្លងដែនព្រះរាជាណាចក្រកម្ពុជា ក្រោយការទទួលបានទិដ្ឋាការរយៈពេល៥ឆ្នាំ។

 

ចំពោះលក្ខខណ្ឌសម្រាប់ជនបរទេស ដែលមានបំណង ចូលរួមកម្មវិធីនេះ គឺពួកគាត់ត្រូវតែមានអាយុចាប់ពី១៨ឆ្នាំឡើងទៅហើយជាពលរដ្ឋនៃប្រទេស ឬតំបន់ ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា និងមានការទទួលស្គាល់ពីក្រសួងមហាផ្ទៃក្នុងការស្នើសុំទិដ្ឋាការ ហើយនឹងមានដើមទុនវិនិយោគ មិនតិចជាង១០០,០០០ដុល្លារក្នុងប្រទេសកម្ពុជា ។

លើសពីនេះសមាជិកនៃកម្មវិធី កម្ពុជាផ្ទះទី២របស់ខ្ញុំ (CM2H) នឹងមានអ្វីៗគ្រប់យ៉ាងរួចរាល់សម្រាប់ ពួកគាត់នៅពេលមកដល់កម្ពុជា រួមមាន មធ្យោបាយធ្វើដំណើរ កន្លែងស្នាក់នៅ គណនីធនាគារក្នុងស្រុក ការធានារ៉ាប់រងថែទាំសុខភាព ការបើកដំណើរការអាជីវកម្ម ហើយសំខាន់បំផុតពួកគាត់នឹងទទួលបានប័ណ្ណការងារ ទិដ្ឋាការសិស្ស និងជាពិសេស គម្រោងអចលនទ្រព្យ ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល៕

 

 

China’s Powerlong Real Estate seeks delay in 600-million-yuan bond payment

SHANGHAI : Chinese developer Powerlong Real Estate Holdings seeks to delay payment of 600 million yuan ($89 million) of onshore bonds due on July 15 and to repay the principal in batches over one year, two sources with direct knowledge of the matter said.

 

In a proposal to its bondholders, Hong Kong-listed Powerlong aims to pay 5 per cent of the principal on the due date of the bonds, 15 per cent of the principal after six months, and the remaining 80 per cent after 12 months, the sources told Reuters.

 

Powerlong is also planning to extend payment of two onshore bonds, worth 1 billion yuan each, due in August, said the sources who declined to be identified.

 

The company did not respond to a Reuters request for comment.

Cash-flows at indebted Chinese property firms have been squeezed by regulatory curbs on new borrowing and poor sales amid cautious buyer sentiment since last year.

 

A string of offshore bond defaults by China Evergrande Group and others this year has further deepened concern about the beleaguered sector.

 

 

Source: Reuters

 

ក្រុមហ៊ុនអចលនទ្រព្យ Powerlong របស់ចិនស្នើរពន្យាពេលក្នុងការទូទាត់សងមូលបត្របំណុល

ដោយ៖ លាងហួរ

ចិន៖ ក្រុមហ៊ុនអចលនទ្រព្យ Powerlong របស់ចិនសុំពន្យារពេលទូទាត់សងមូលបត្របំណុល ក្នុងទឹកប្រាក់៨៩លានដុល្លារអាមេរិក ដល់ថ្ងៃទី១៥ខែកក្កដា និងពន្យារសងប្រាក់ដើមក្នុងរយៈពេលមួយឆ្នាំ។

យោងតាមសារពត៌មាន Reuters បានឱ្យដឹងថា នៅក្នុងសំណើទៅកាន់ម្ចាស់មូលបត្ររបស់ខ្លួន ក្រុមហ៊ុន Powerlong ចុះបញ្ជីនៅហុងកុង មានបំណងបង់៥ភាគរយ នៃប្រាក់ដើម នៅថ្ងៃផុតកំណត់នៃសញ្ញាប័ណ្ណ និងបង់១៥ភាគរយនៃប្រាក់ដើម បន្ទាប់ពីប្រាំមួយខែ និងបង់៨០ភាគរយ ដែលនៅសល់បន្ទាប់ពី១២ខែ។

យោងតាមប្រភពមួយ ដែលបានរាយការណ៍តែសុំមិនបង្ហាញអត្តសញ្ញាណ បានឱ្យដឹងថា ក្រុមហ៊ុន Powerlong ក៏គ្រោងនឹងបន្តការទូទាត់សងមូលបត្របំណុលចំនួនពីរដែលមានតម្លៃ១ពាន់លានយ័ន ដែលនឹងដល់កំណត់ក្នុងខែសីហា។

ក្រុមហ៊ុន Powerlong មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយរបស់សារពត៌មាន Reuters ទេ។

ចំណែកលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនអចលនទ្រព្យចិន​ ដែលជំពាក់បំណុល មានការគាំងស្ទះ ដោយសារ ការទប់ស្កាត់បទប្បញ្ញត្តិលើការខ្ចីប្រាក់ថ្មី និងការលក់អចលនវត្ថុរបស់ខ្លួនមិនដាច់។

ការខកខានទូទាត់សងមូលបត្របំណុលនៅក្រៅប្រទេស ដោយក្រុមហ៊ុន China Evergrande Group និងក្រុមហ៊ុនផ្សេងទៀតនៅឆ្នាំ២០២២នេះ បានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីវិស័យអចលនទ្រព្យ ដែលជាប់គាំង៕

មជ្ឈមណ្ឌលពាណិជ្ជកម្មកប់ពពកថ្មីមួយបានបើកសម្ពោធជាផ្លូវការនៅកណ្តាលទីក្រុងភ្នំពេញ

ដោយ៖ សហការី

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី6 ខែកក្កដា ឆ្នាំ២០២២ ក្រុមហ៊ុន អឺបេន លីវីង សឺលូសិន (Urban Living Solutions ហៅកាត់ថា ULS) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនិងបរិយាបទក្នុងការរស់នៅមួយ និងនៅពីក្រោយគម្រោងច្នៃប្រឌិតដ៏អស្ចារ្យជាច្រើននៅកម្ពុជា បានប្រារព្ធពីធីបើកសម្ពោធជាផ្លូវការនៃការិយាល័យលក់ និងផ្ទះគំរូរបស់គម្រោង Odom ដែលជាគម្រោងដ៏ល្អប្រណិតមួយឈានមុខគេ។

Odom ស្ថិតនៅលើមហាវិថីនរោត្តម ចំកណ្ដាលទីក្រុងភ្នំពេញ ដែលជាអគារខ្ពស់មួយមានមុខងារចម្រុះ ហើយលេចចេញជាអគារពីរជាប់គ្នា ភ្ជាប់ដោយទីធ្លាជួបជុំប្រាំជាន់ និងការរួមបញ្ចូលជាមួយលំនៅឋាន អគារពាណិជ្ជកម្ម និងការិយាល័យ​សហកម្មសិទ្ធ ដែលត្រូវបានរចនាដោយក្រុមហ៊ុនស្ថាបត្យកម្ម Kite Studio នៅប្រទេសសិង្ហបុរី។ បន្ទាប់ពី ULS បានសម្រេចគម្រោង ហើយបានទទួលពានរង្វាន់ដូចជា Factory Phnom Penh ភូមិបាគង និង Rose Apple Square ដែល ULS បានកំណត់ឡើងវិញនៅស្តង់ដារជីវិតការងារសម្រាប់ប្រជាជនសម័យទំនើប។

ស្ថិតនៅលើទំហំផ្ទៃដីសរុប៥,៨២៥ម៉ែត្រការ៉េ នៃតំបន់អចលនទ្រព្យនៅលើមហាវិថីនរោត្តម ជាអគារបញ្ឈរ៤៥ជាន់ Odom Tower មានទំហំសរុបដល់ទៅ៤៣,០០០ម៉ែត្រការ៉េ នៃការិយាល័យសហកម្មសិទ្ធិដ៏ប្រណិត (Strata-title offices) និងមានប្រជុំទៅដោយការិយាល័យអាជីវកម្ម សម្រាប់ខ្នាតតូចក្នុងស្រុក និងអាជីវកម្មបរទេសថែមទៀតផង។

លើសពីនេះទៀត Odom ក៏មានជណ្តើរយន្តស្តង់ដារចុងក្រោយ និងចុះឈ្មោះជាបេក្ខភាពអាគារបៃតង LEED® ការរចនាដោយផ្តោតលើការសន្សំសំចៃថាមពល ព្រមទាំងមានភូមិអាកាស និងជាន់ដំបូលសម្រាប់តែសមាជិក Odom Club តែប៉ុណ្ណោះ។ Odom Tower នឹងផ្តល់នូវកិត្យានុភាព កេរ្ដិ៍តំណែល ភាពមើលឃើញ និងភ្ជាប់ទំនាក់ទំនងគ្រប់ច្រក។

ជាប់គ្នាជាមួយ Odom Tower និងមានកន្លែងទំហំសរុបដល់ទៅ១៩.០០០ម៉ែត្រការ៉េ ដែលមានរហូតដល់ទៅ២២ជាន់នោះ គឺ Odom Living ដែលមានការរចនាសម្រាប់គ្រួសារសហសម័យ និងអ្នកជំនាញនៅកម្ពុជា។ Odom Living មានលំនៅឋានប្រភេទ ១បន្ទប់គេង រហូតដល់ ៤បន្ទប់គេង ចាប់ពីទំហំ៧២ម៉ែត្រការ៉េ រហូតដល់២៦២ម៉ែត្រការ៉េ។ គ្រប់ខុនដូរទាំងអស់សុទ្ធតែទទួលបាននូវទេសភាពពន្លឺនៃទីក្រុង ដែលក្នុងនោះមាន រានហាល២បង្អួចកញ្ចក់ពីការ៉ូរហូតដល់ពិដាន ពន្លឺធម្មជាតិចេញចូល បន្ទប់ទឹករចនា និងបំពាក់ដោយក្រុមហ៊ុន Kohler និងសម្ភារះផ្ទះបាយដ៏ទំនើបបំពាក់ដោយ Maison De Dietrich ។ លើសពីនេះទៀត សម្ភារៈទំនើបជាច្រើន ដូចជា សោរទ្វារទំនើបពី Samsung សន្តិសុខ ២៤h សួនធម្មជាតិនៅរានហាលដំបូល ក្លិបហាត់ប្រាណ អាងហែលទឹក និងស្ពានអាកាស៦០ម៉ែត្រឆ្លងកាត់ពីអាគារលំនៅឋាន Odom Living ទៅកាន់អាគារពាណិជ្ជកម្ម Odom Tower។

ការភ្ជាប់គ្នាពីជាន់ផ្ទាល់ដីទៅជាន់ទី៥ នៃអាគារទាំងពីរនោះគឺ Odom Square ដែលជាអាគារពាណិជ្ជកម្មដែលហ៊ុមព័ទ្ធ ដោយសួនបៃតង និងអាជីវកម្មផ្សេងៗ។ ក្នុងនោះរួមបញ្ចូល ទាំងហាងទំនិញ ម្ហូបអាហារភេសៈ និងអមជាមួយទីធ្លាបៃតងថែមទៀតផង។ បរិវេណចាប់ពីទំហំ 1,000 ម៉ែត្រការ៉េរបស់ហាងលក់ទំនិញ និងបរិវេណរួមបានឲ្យអាគារទាំង២ មានភាពងាយស្រួលក្នុងការចូលទៅកាន់ហាងទាំងនោះ ដែលនេះជាការគិតគូរយ៉ាងល្អិតល្អន់របស់ការរចនា ដោយមានច្រកចេញចូលធំទូលាយ ហើយបង្កើតបានជាលក្ខណៈថ្មី បរិយាបទថ្មី ក្នុងការចំណាយពេលវេលា សម្រាប់ការទិញទំនិញ និងកំសាន្ត។

Odom បានបង្កើតដោយមានការសន្និដ្ឋានយ៉ាងច្បាស់ អំពីតម្រូវការការិយាល័យ ដែលមានការរចនា បែបបទ និងបរិក្ខារសម្រាប់បុគ្គលិក។ យើងចង់ផ្តល់ឲ្យសហគ្រិនជំនាន់ថ្មីមានឱកាសជាម្ចាស់កម្មសិទ្ធិ និងបង្កើតការិយាល័យមួយ ដែលជាតម្រូវការរបស់គេ។ យើងក៏ចង់សាងសង់លំនៅឋាន ដែលនៅចំកណ្ដាលទីក្រុង សម្រាប់ម្ចាស់អាជីវកម្ម ដែលចង់ជៀសវាងពីការធ្វើដំណើរឆ្ងាយពីកន្លែងធ្វើការរបស់គេផងដែរ។

អំពី ULS

Urban Living Solutions ដែលហៅកាត់ថា ULS គឺជាក្រុមហ៊ុនអភិវឌ្ឍន៏អចលនទ្រព្យ និងបរិយាបទក្នុងការរស់នៅដែលបង្កើតផ្តោតទៅលើសហគមន៍ដើម្បី ផ្សារភ្ជាប់ជាមួយភាពជឿនលឿនរបស់កម្ពុជា។ ULS ត្រូវបានបង្កើតឡើងដោយលោក គាន គឹមលាង នៅឆ្នាំ2016 ដែលគម្រោងមានដូចជា Urban Loft Factory Phnom Penh Urban Village (ដំណាក់កាលទ 1) សួន Odom Rose Apple Square និងភូមិបាគង។ ស្ថិតនៅក្នុងក្រុងភ្នំពេញផ្ទាល់ ULS បង្កើតការរស់នៅបែបថ្មី ដែលតភ្ជាប់ជាមួយទំនាក់ទំនង ការបំផុសគំនិត និងថែរក្សាសហគមន៍ ដើម្បីជាប្រយោជន៏រួមក្នុងការរស់នៅ និងធ្វើការនៅកម្ពុជា។

ទស្សនាការិយាល័យសហកម្មសិទ្ធិ និងខុនដូរប្រណិត 1-3 បន្ទប់គេង សូមធ្វើការណាត់ជួបដោយទាក់ទងមកលេខទូរស័ព្ទ +855 99 231 168 ។