How NATO Is Responding to Russia’s Invasion of Ukraine

 

Members of the North Atlantic Treaty Organization (NATO) have met Russia’s invasion of Ukraine with outrage, deploying thousands of troops to Eastern Europe to protect their alliance members.

But while Russian forces launched a violent assault on Ukraine Thursday morning, NATO countries will not engage in warfare against Russia unless a member nation is attacked.

The decision to stay out of the conflict in Ukraine comes at a fraught time for NATO, as Ukraine has expressed a desire to join the military alliance but remains shut out in large part because of Russia’s fierce opposition to more eastward NATO expansion. So far, Russia’s wide-ranging attack on its neighbor country has been confined to Ukraine’s borders, hitting cities and bases with airstrikes or shelling, but several nearby NATO countries are on high alert and have formally asked other members to discuss whether the alliance should take collective action.

Here’s what you need to know about NATO’s role in the escalating tensions in Eastern Europe.

What was NATO’s response to Russia’s attack?
NATO Secretary-General Jens Stoltenberg called Russia’s moves “a brutal act of war” and affirmed Thursday morning that the military alliance would defend “every inch” of its territory should Russia attack a member country—an outcome military experts say is unlikely.

Despite the ongoing warfare and mounting casualties, NATO will not send any troops to Ukraine, instead bolstering its own eastern flank.

“We do not have any plans [to deploy] NATO troops to Ukraine,” Stoltenberg said at a press briefing on Feb. 24. “We have already increased and we are increasing the presence of NATO troops in the eastern part of the alliance on NATO territory.”

Hours after NATO announced its plans, U.S. President Joe Biden also confirmed he will not send any forces into Ukraine. The U.S. has about 90,000 troops already stationed in Europe, most of which are based in Germany, and will deploy an additional 7,000 troops to Germany this week.

“If [Russian President Vladimir Putin] did move into NATO countries, we will be involved,” Biden said Thursday afternoon. “The good news is NATO is more united and more determined than ever.”

Why isn’t Ukraine in NATO?
Several of Ukraine’s neighboring countries that were part of the Soviet Union have joined NATO in recent years. But deepening conflict between Ukraine and Russia has complicated Ukraine’s own wish to be included in the alliance.

In 2008, NATO announced that Ukraine and Georgia would become members if they met a series of criteria, such as the alliance’s standards for governance and transparency. Joining NATO became a top priority for Ukraine, but the nation’s bid for membership has made little progress. Some NATO members have cited Ukraine’s history of corruption as a source for the delay, while others say its transition to democracy in the mid-1990s is still shaky. Other NATO members are afraid that Russia will react aggressively if Ukraine joins the alliance.

Ukraine’s ambassador to Britain told BBC that the nation’s ambition to join NATO was met with threats and blackmail by Russia. But in 2019, Ukraine amended its constitution to include its goal of obtaining full membership in NATO, so the push will likely continue.

Although NATO hasn’t taken in Ukraine, it has helped defend the nation against Russian aggression before. In 2014, when Russia annexed Crimea and invaded eastern Ukraine, NATO responded by suspending cooperation with Russia and boosting Kyiv’s defensive capabilities. It held military trainings, deployed troops to the region, and funded cyberwarfare protections. But it did not join the fight militarily.

“We are told the door is open,” Ukraine President Volodymyr Zelensky said last week about the prospect of joining NATO. “But for now, no outsiders are allowed in.”

What are Articles 4 and 5?
Although experts say an attack on NATO countries is currently unlikely, several member nations have called for security consultations to be held under Article 4 of the NATO treaty. Article 4 states that countries “will consult together whenever, in the opinion of any of them, the territorial integrity, political independence or security of any of the Parties is threatened.”

Consultation under Article 4 does not guarantee that any action will be taken, but it allows for swift talks. It has been invoked six times since the alliance was formed in 1949, most recently by Turkey in Feb. 2020, after dozens of Turkish soldiers were killed by Syrian government forces in opposition-held areas of north-western Syria.

At that time, member countries did not invoke Article 5, which outlines the alliance’s declaration that an attack against one member nation is considered an attack against all. Invoking Article 5 would mean all NATO countries vow to come together—most likely in warfare—if one member is attacked. It has only been invoked once, after the September 11, 2001 terrorist attacks. Invoking Article 5 would be a significant step representing a more concrete plan of action, even though NATO has already informally suggested it would defend its members if attacked.

“We will continue to do whatever is necessary to shield the alliance from aggression,” Stoltenberg said. “Our collective defense commitment [under] Article 5 is ironclad.”

What is Russia’s stance on NATO?
Russia’s ambivalence towards NATO expansion stems largely from post-Cold War tension between the West and Russia.

Created in 1949 as a bulwark against the former Soviet Union, NATO has since grown to 30 countries—many of which were part of the Soviet Union or its satellites. Although that bloc no longer exists, NATO’s growth across Europe and its expansion eastward is seen by Russia as a threat to its national security.

In essence, Russia believes NATO’s primary aim is to make Russia weaker. It views any expansion of NATO as a direct threat to its own interests, and Ukrainian membership would likely mean that the country is brought further from Russia’s sphere of influence. Putin claimed in 2005 that the “collapse of the Soviet Union was a major geopolitical disaster of the century.”

“As for the Russian nation, it became a genuine drama,” he said at an annual address to the Federal Assembly of the Russian Federation. “Tens of millions of our co-citizens and compatriots found themselves outside Russian territory. Moreover, the epidemic of disintegration infected Russia itself.”

កត្តាសំខាន់មួយចំនួនជំរុញឱ្យគ្រឿងសំណង់នៅកម្ពុជាឡើងថ្លៃខ្ពស់

ដោយ៖វឌ្ឍនៈ

ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២២នេះតម្លៃគ្រឿងសំណង់នៅក្នុងប្រទេសនៅតែបន្តឡើងថ្លៃ ជាពិសេសតម្លៃដែកថែប ដែលបញ្ហានេះ ធ្វើជាបញ្ហាមួយសម្រាប់អ្នកអភិវឌ្ឍន៍សំណង់នៅក្នុងប្រទេសកម្ពុជា ។
បើតាមអ្នកជំនាញនៃអចលនទ្រព្យបានមើលឃើញថាមានកត្តាមួយដែលជំរុញឱ្យតម្លៃនៃគ្រឿងសំណង់នៅកម្ពុជាបន្តងើបឡើង ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ឱ្យដឹងថាដោយសារភាពប្រឈមនៃកូវីដនិងបញ្ហាមួយចំនួនទៀត បានធ្វើឱ្យតម្លៃនៃការផលិតដូចជាសាំងនិងដែកបានឡើងថ្លៃ ហើយការផលិតនូវវត្ថុធាតុដើមនិងការផលិតមួយចំនួនធំទៀតនៅតែបន្តឡើងថ្លៃ ។

លោកបន្តថា ពាក់ព័ន្ធនឹងការចុះថ្លៃវិញនៃតម្លៃដែកនិងគ្រឿងសំណង់មួយចំនួនទៀត គឺវាអាស្រ័យលើការផលិត និងការធ្លាក់ចុះមកវិញនៃតម្លៃប្រេង ។ សម្រាប់កម្ពុជាយើង គឺជាប្រទេសនាំចូល ហើយការនាំចូលគឺមានបរិបទពីរដែលជំរុញឱ្យវាចុះថ្លៃមកវិញ ទី១ ការដឹកជញ្ជូនដែលមានតម្លៃទាបបំផុត ដូចជាការនាំចូលពីប្រទេសចិន ប្រទេសថៃ វៀតណាមនិងបណ្ដាប្រទេសផ្សេងទៀត ។

លោកបន្ថែមថាបើសិនជាស្តុករបស់អ្នកនាំចូលអស់ឬជិតអស់ ដូច្នេះការឡើងថ្លៃនៃវត្ថុធាតុនៃសំណង់ គឺប្រឈមនឹងការឡើងថ្លៃខ្លាំង ជាពិសេសការពន្យារការផលិតនូវវត្ថុធាតុដើមក៏ដូចជាតម្លៃសាំងបន្តឡើងថ្លៃ ដូច្នេះការធ្វើសំណង់នៅក្នុងពេលបច្ចុប្បន្ននេះ ជួបបញ្ហាខ្លះ ដោយសារតែវត្ថុធាតុដើមនៃសំណង់មានការឡើងថ្លៃខ្ពស់ ។

លោកឧកញ៉ា ស៊ិន ចន្ធីប្រធានសមាគភស្តុភារកម្មកម្ពុជាបានមានប្រសាសន៍ថា ការដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជាយើងមិនទាន់មានការប្រែប្រួលទេ គឺដូចនឹងក្នុងពេលដែលកម្ពុជាជួបប្រទះនឹងបញ្ហាកូវីដ១៩ដំឡូងៗមកម្ល៉េះ ក្នុងនោះរួមមានការឡើងថ្លៃនៃតម្លៃដឹកជញ្ជូនតាមកប៉ាល់ទៅប្រទេសឆ្ងាយៗ ហើយបញ្ហានេះ នៅតែអូសបន្លាយនិងមិនទាន់មានការប្រែប្រួលថ្មីៗនោះទេ ៕

មូលហេតុអ្វីនាំឱ្យរុស្ស៊ី ចូលឈ្លានពានអ៊ុយក្រែន ហើយតើ NATO នឹងជួយអ៊ុយក្រែន ដែរទេ?

ដោយ៖សុខុម

អន្តរជាតិ: គិតត្រឹមថ្ងៃសុក្រ ទី២៥ កុម្ភៈ នេះគឺជាថ្ងៃទី២ ហើយដែលកងទ័ពរុស្ស៊ី ក្រោមបញ្ជាផ្ទាល់ពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានវាយប្រហារយ៉ាងរន្ថើនទៅលើប្រទេសអ៊ុយក្រែន។ មូលហេតុអ្វីនាំឱ្យរុស្ស៊ី ចូលឈ្លានពានអ៊ុយក្រែន ហើយគេរង់ចាំមើលថាតើអង្គការ NATO នឹងជួយអ៊ុយក្រែន ដែរទេ?

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមប្រតិបត្តិការយោធាចូលឈ្លានពានប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ។ កងកម្លាំងរុស្ស៊ី បានចូលឈ្លានពានប្រទេសអ៊ុយក្រែន ពីគោលដៅជាច្រើន ហើយគេមើលឃើញថា នេះជាការចាប់ផ្តើមនៃសង្រ្គាមនៅអឺរ៉ុប ជុំវិញការទាមទាររបស់រុស្ស៊ី ឱ្យបញ្ចប់ការពង្រីកខ្លួនរបស់អង្គការ NATO ឆ្ពោះទៅភាគខាងកើត។

លោក ពូទីន បានបដិសេធជាច្រើនខែមកហើយថា លោកគ្មានគម្រោងចូលឈ្លានពានអ៊ុយក្រែន ឡើយ។ ទោះជាយ៉ាងណា កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ កុម្ភៈ ក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក ពូទីន ប្រកាសយ៉ាងម៉ឺងម៉ាត់ថា លោកបានបញ្ជាឱ្យធ្វើ “ប្រតិបត្តិការយោធាពិសេស” ចូលឈ្លានបានអ៊ុយក្រែន ដើម្បីការពារពលរដ្ឋរុស្ស៊ី ដែលបានទទួលរងនូវ “អំពើប្រល័យពូជសាសន៍” នៅអ៊ុយក្រែន។

*ប្រវត្តិសាស្ត្រ

ភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន មានជាយូរយារណាស់មកហើយ។ ទោះជាយ៉ាងណា ភាពតានតឹងបានកើនឡើងកម្ដៅខ្លាំងនៅឆ្នាំ២០២១ នៅពេលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានជំរុញឱ្យប្រធានាធិបតីអាមេរិក ចូ បៃឌិន អនុញ្ញាតឱ្យអ៊ុយក្រែន ចូលជាសមាជិករបស់អង្គការ NATO។

អ៊ុយក្រែន ជាប្រទេសប្រជាធិបតេយ្យដែលមានប្រជាជន៤៤លាននាក់ និងមានប្រវត្តិសាស្ត្រជាង១.០០០ឆ្នាំមកហើយ។ អ៊ុយក្រែន ក៏ក្លាយជាប្រទេសដ៏ធំបំផុតនៅអឺរ៉ុប ផងដែរបើគិតពីផ្ទៃដី បន្ទាប់ពីប្រទេសរុស្ស៊ី។

បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត អ៊ុយក្រែន បានបោះឆ្នោតទាមទារឯករាជ្យពីរដ្ឋាភិបាលក្រុងមូស្គូ។ លោក ពូទីន មិនសប្បាយចិត្តយ៉ាងខ្លាំងចំពោះរឿងនេះ ហើយបានចាត់ទុកអ៊ុយក្រែន ថាជាអាយ៉ងរបស់លោកខាងលិច។

សំណើរបស់លោក Volodymyr Zelensky សុំចូលជាសមាជិករបស់អង្គការ NATO បានធ្វើឱ្យរុស្ស៊ី ផ្ទុះកំហឹងយ៉ាងខ្លាំង ហើយរុស្ស៊ី ក៏បានចាប់ផ្តើមដាក់ទ័ពនៅជិតព្រំដែនអ៊ុយក្រែន។

នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ សហរដ្ឋអាមេរិក បានរាយការណ៍ថា ទាហានរុស្ស៊ី បានធ្វើសកម្មភាពចល័តមិនធម្មតានៅជិតព្រំដែនអ៊ុយក្រែន។ នៅថ្ងៃទី២៨ ខែវិច្ឆិកា អ៊ុយក្រែន និយាយថា រុស្ស៊ី កំពុងចល័តទ័ពជិត៩២.០០០នាក់សម្រាប់ត្រៀមបើកការវាយលុកនៅចុងខែមករា ឬ ដើមខែកុម្ភៈ ឆ្នាំ២០២២។

ទោះជាយ៉ាងណា រដ្ឋាភិបាលក្រុងមូស្គូ បានបដិសេធចោលទៀត ហើយបានចោទប្រកាន់រដ្ឋាភិបាលក្រុងគៀវ (អ៊ុយក្រែន) ថាជាកេណ្ឌកម្លាំងយោធាដោយខ្លួនឯងទៅវិញ។

នៅខែធ្នូ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានព្រមានដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ប្រសិនបើរុស្ស៊ី ចូលឈ្លានពានអ៊ុយក្រែន។ ជាការឆ្លើយតប លោក ពូទីន តែងតែទាមទារការធានាពីលោកខាងលិច និងខ្ទាស់មិនឱ្យអ៊ុយក្រែន ចូលជាសមាជិករបស់អង្គការ NATO។

*ការចូលឈ្លានពានក្នុងឆ្នាំ២០១៤

នេះមិនមែនជាលើកទី១ ទេដែលភាពតានតឹងបានកើនឡើងកម្ដៅរវាងរុស្ស៊ី និងអ៊ុយក្រែន។ រុស្ស៊ី បានចូលឈ្លានពានអ៊ុយក្រែន ក្នុងឆ្នាំ២០១៤ ហើយបានដាក់បញ្ចូលតំបន់គ្រីមៀ របស់អ៊ុយក្រែន ជាឧបសម្ព័ន្ធរបស់ខ្លួន។ ក្រុមឧទ្ទាមដែលគាំទ្រដោយប្រធានាធិបតី ពូទីន បានវាយដណ្តើមយកទឹកដីមួយចំណែកធំនៃភាគខាងកើតរបស់អ៊ុយក្រែន ហើយបានប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែន។ ការវាយប្រហារនេះធ្វើឡើង នៅពេលប្រធានាធិបតីអ៊ុយក្រែន ដែលគាំទ្ររុស្ស៊ី ត្រូវបានគេទម្លាក់ពីតំណែង។ សង្គ្រាមនេះបានឆក់យកជីវិតមនុស្សជាង១៤.០០០នាក់ចាប់តាំងពីពេលនោះមក។

*តើអ៊ុយក្រែន ចង់បានអ្វីឱ្យប្រាកដ?

ការស្ទង់មតិមួយនៅឆ្នាំ២០០១ បង្ហាញថា ជិតពាក់កណ្តាលនៃប្រជាជនអ៊ុយក្រែន បានគាំទ្រការចាកចេញរបស់អ៊ុយក្រែន ពីសហភាពសូវៀត។ ហើយពេលនេះប្រជាជនជាង៨០%គាំទ្រឯករាជ្យភាពរបស់អ៊ុយក្រែន។

*ស្ថានភាពបច្ចុប្បន្ន

នៅពេលប្រទេសរុស្ស៊ី បន្តបាញ់មីស៊ីល យោធាអ៊ុយក្រែន បានផ្ដាច់ជីវិតកងទ័ពរុស្ស៊ី យ៉ាងហោចណាស់៥០នាក់។ ក្រុង Shchastya ស្ថិតនៅក្រោមការគ្រប់គ្រងបាន។ យន្តហោះរុស្ស៊ី មួយផ្សេងទៀតត្រូវបានបំផ្លាញនៅក្នុងស្រុក Kramatorsk ។ យោធាអ៊ុយក្រែន និយាយថា នេះជាយន្តហោះចម្បាំងរុស្ស៊ី ទី៦ ហើយដែលកងទ័ពអ៊ុយក្រែន បាញ់ទម្លាក់។

ឆ្មាំព្រំដែនបានអះអាងបន្ថែមទៀតថា កងកម្លាំងរុស្ស៊ី កំពុងបើកការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងឧទ្ធម្ភាគចក្រពីគោលដៅជាច្រើន។

*តើ NATO ឆ្លើយតបបែបណាទៅនឹងការឈ្លានពានរបស់រុស្ស៊ី ចូលអ៊ុយក្រែន?

បណ្ដាប្រទេសជាសមាជិកអង្គការ NATO បានផ្ទុះកំហឹងយ៉ាងខ្លាំងចំពោះការឈ្លានពានរបស់រុស្ស៊ី ចូលប្រទេសអ៊ុយក្រែន ហើយបានដាក់ពង្រាយកងទ័ពរាប់ម៉ឺននាក់នៅអឺរ៉ុបខាងកើត ដើម្បីការពារបណ្ដាប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួន។

ប៉ុន្តែជាអកុសល ខណៈកងកម្លាំងរុស្ស៊ី បើកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន យ៉ាងសម្បើមកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ កុម្ភៈ បណ្តាប្រទេសជាសមាជិកអង្គការ NATO មិនបានចូលរួមធ្វើសង្គ្រាមប្រឆាំងរុស្ស៊ី ឡើយ លុះត្រាណាតែប្រទេសសមាជិកមួយរបស់អង្គការ NATO ត្រូវបានវាយប្រហារ។

Accor to launch the first ibis budget hotel in Cambodia

Accor, a world leading hospitality group, is preparing to open its first ibis budget hotel in Cambodia with the signing of ibis budget Phnom Penh Riverside. The property will debut in July 2022, offering the brands comfortable and contemporary design with very competitive rates.

The 322-key hotel will incorporate the signature ibis budget concept boasting contemporary design across its rooms and public areas.

A grab-and-go breakfast outlet and four meeting rooms will allow for energetic interactions for those people always on the move.

Offering convenience for both business and leisure travellers, ibis budget Phnom Penh Riverside will be strategically located in Chamkar Mon district, one of the prime business and entertainment neighbourhoods of Cambodia’s capital.

Within the hotel’s vicinity are key attractions such as the Independence Monument, the National Museum of Cambodia, the Royal Palace, and the Central Market. Koh Pich, a new district of Phnom Penh on the Mekong and Bassac rivers, is just a short walk away.

With an easy-going atmosphere, ibis budget is a perfect base for urban adventurers seeking smart, comfortable rooms, intuitive design, and relaxed social spaces. Sweet Bed by ibis budget allows travellers to take a break and recharge, while the hearty food and beverage offerings give guests the fuel they need for their day.

Dara Hotels Group is a brand name for an initiative by Cambodian investors who, in the early 2000s, decided to join forces to develop a Cambodian hospitality group.

The Group’s vision is to develop quality hotels in strategic locations across the country which provides comfortable and modern stays that welcomes business and leisure travellers alike.

Source: Hospitality Net

សណ្ឋាគារលំដាប់ពិភពលោកមួយនឹងបង្ហាញវត្តមាននៅកម្ពុជា ក្នុងខែកក្កដាខាងមុខនេះ

ដោយ: សុផារី

ភ្នំពេញ: ក្រុមហ៊ុនបណ្ដាញបដិសណ្ឋារកិច្ចអន្តរជាតិ Accor គ្រោងបើកដំណើរការសណ្ឋាគារតម្លៃមធ្យមប្រេន Ibis Budget នៅកម្ពុជាជាលើកដំបូងបង្អស់ នៅខែកក្កដាឆ្នាំ ២០២២ ខាងមុខនេះ។

សណ្ឋាគារថ្មីមួយនេះមានឈ្មោះថា Ibis Budget Phnom Penh Riverside ដែលមានសរុប ៣២២បន្ទប់ និងរួមបញ្ចូលគំនិតដោយការរចនាបែបសហសម័យ។

សណ្ឋគារនេះ មានទីតាំងនៅក្នុងខណ្ឌចំការមន ដែលទីតាំងសក្ដានុពល តំបន់ពាណិជ្ជកម្ម និងកម្សាន្តក៏ធំរបស់រាជធានីភ្នំពេញ។

ដូចគ្នានឹងសាខាផ្សេងទៀតជុំវិញពិភពលោក Ibis Budget Phnom Penh Riverside នឹងក្លាយជាសណ្ឋាគារតម្លៃសមរម្យស្ដង់ដាអន្តរជាតិ ដ៏ល្អឥតខ្ចោះសម្រាប់ធ្វើដំណើរដែលចង់បាន បន្ទប់ឆ្លាតវៃ ផាសុខភាព និងការរចនាប្រកបដោយភាពច្នៃប្រឌិត៕

កង្វះហេដ្ឋារចនាសម្ព័ន្ធ ធ្វើឱ្យតំបន់អរិយក្សត្រមានការអភិវឌ្ឍយឺត

ដោយ: វឌ្ឍនៈ

ភ្នំពេញ ៖ តំបន់អរិយក្សត្រ ជាតំបន់មួយដែលមានទីតាំងនៅជិតនឹងភ្នំពេញ គ្រាន់តែតំបន់នេះពិបាកធ្វើដំណើរមកកាន់ភ្នំពេញ និងពីភ្នំពេញ ទៅកាន់តំបន់នោះផ្ទាល់ ឬត្រូវធ្វើដំណើរដោយឆ្លងសាឡាង ។ ម្យ៉ាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់នេះនៅមានតិចតួចនៅឡើយ ដែលធ្វើឱ្យតំបន់អរិយក្សត្រមានការអភិវឌ្ឍយឺតយ៉ាវ ។

លោកស្រី អាន់ សុធីតា អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានមានប្រសាសន៍ថា កង្វះហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់អរិយក្សត្រផ្ទាល់គឺជាឧបសគ្គនៃការអភិវឌ្ឍនៅក្នុងតំបន់នោះ ។ អ្វីដែលពិសេសការធ្វើដំណើរពីតំបន់អរិយក្សត្រមកភ្នំពេញ និងពីភ្នំពេញទៅតំបន់អរិយក្សត្រ ត្រូវធ្វើដំណើរដោយឆ្លងសាឡាង និងមានភាពយឺតយ៉ាវ ដូច្នេះហើយដែលធ្វើឱ្យតំបន់អរិយក្សត្រហាក់នៅឆ្ងាយពីរាជធានីភ្នំពេញ ។

លោកស្រីបន្តថា តម្លៃដីធ្លីនៅក្នុងតំបន់អរិយក្សត្រក្នុងអំឡុងពេលនេះ ក៏ឃើញថាមានតម្លៃខ្ពស់ដែរ តែបើសិនជាតំបន់នេះមានស្ពានតភ្ជាប់ពីភ្នំពេញទៅត្រង់ វានឹងជំរុញឱ្យតម្លៃដីធ្លីកាន់តែខ្ពស់ និងអាចកែប្រែពីដីលំនៅឋាន ទៅតំបន់ពាណិជ្ជកម្មដ៏មានសក្ដានុពល តែវាត្រូវការពេលវេលាដើម្បីធ្វើពិពិធកម្មដីធ្លីនេះ ។

លោកស្រីសុធីតា បានបន្ថែមថាផ្លូវនៅក្នុងតំបន់នេះផ្ទាល់ ជាផ្លូវតូចៗនៅឡើយ ហើយបើសិនជាមានប្រជាពលរដ្ឋទៅរស់នៅច្រើន វានឹងមានតម្រូវការផ្លូវ ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត អ្នកអភិវឌ្ឍន៍ក៏ទន្ទឹងរង់ចាំពីគម្រោងសាងសង់ស្ពានឆ្លងទន្លេទៅកាន់តំបន់អរិយក្សត្រផងដែរ ។
កាលពីពេលថ្មីៗនេះ

រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនក៏បានបង្ហើបពីទីតាំងដែលត្រូវសាងសង់ស្ពានឆ្លងពីភ្នំពេញទៅកាន់តំបន់អរិយក្សត្រ ដែលស្ពាននេះនឹងត្រូវសាងសង់ឡើងដោយជំនួយពីរដ្ឋាភិបាលកូរ៉េខាងត្បូង ។

លោកឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ឡាក់គីក៏បានឱ្យដឹងថា បើសិនជាស្ពាននេះលេចជារូបរាង សកម្មភាពវិនិយោគនៅក្នុងតំបន់អរិយក្សត្រនឹងមានកំណើនខ្ពស់ជាបន្តបន្ទាប់ហើយគម្រោងជាច្រើនដែលបានគ្រោងនៅក្នុងតំបន់នោះ ក៏នឹងចាប់ផ្ដើមដូចគ្នាផងដែរ ៕

អ្នកទិញអចលនទ្រព្យមានជម្រើសច្រើនក្នុងវិបត្តិកូវីដ១៩

ដោយ៖វឌ្ឍនៈ

ភ្នំពេញ ៖ នៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ វិស័យជាច្រើនឬអាចនិយាយបានថាស្ទើរតែទាំងអស់បានជួបប្រទះនឹងបញ្ហាប្រឈម ក្នុងនោះវិស័យអចលនទ្រព្យក៏បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដែរ ដែលធ្វើឱ្យតម្រូវការមានការថមថយ ការទិញលក់មានការធ្លាក់ចុះ ដែលជាជម្រើសសម្រាប់អ្នកស្វែងរកអចលនទ្រព្យ ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា នៅ
ក្នុងវិបត្តិនៃជំងឺកូវីដ១៩ ចរន្តនៃការទិញលក់អចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាមិនសូវមានកំណើនខ្ពស់នោះទេ ប៉ុន្តែសកម្មភាពនៃការទិញលក់នៅតែបន្តមានដដែល ។

លោកបន្តថា អ្នកទិញអចលនទ្រព្យនៅក្នុងអំឡុងពេលនេះ មានជម្រើសច្រើនក្នុងការជ្រើសរើសយកអចលនទ្រព្យណាដែលល្អៗ ហើយរបៀបនៃការទូទាត់ប្រាក់ក៏ត្រូវតែមានវិធីល្អ ដើម្បីសម្រួលដល់អ្នកទិញ ។ នៅក្នុងបរិបទសម័យកូវីដ១៩នេះ ការទិញលក់មួយចំនួនធំដែលទទួលបានជោគជ័យ គឺការផ្ដល់នូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុ តាមរយៈការណែនាំឱ្យពួកគាត់ទទួលបាននូវប្រាក់កម្ចី ឬមួយតាមភ្នាក់ងារនេះពួកគាត់ធ្វើការងារយ៉ាងជិតស្និទ្ធជាមួយនឹងប្រព័ន្ធធនាគារ ដែលអាចធ្វើការទិញលក់ជាបណ្ដោះអាសន្ននៅក្នុងបរិបទណាមួយ ។មួយវិញទៀត អ្នកដែលចូលលក់អចលនទ្រព្យនៅក្នុងបរិបទនេះ គឺត្រូវជាអ្នកដែលមានបណ្ដាញទំនាក់ទំនងល្អ ផ្ដល់ព័ត៌មានទៅអតិថិជនដែលចំគោលដៅ ដែលអាចទទួលបានការគាំទ្រត្រលប់មកវិញពីអតិថិជនរបស់ពួកគាត់ ។

លោកឡុង គឹមសួគ៌ អ្នកជំនាញនៃវិស័យអចលនទ្រព្យមួយរូប នៅកម្ពុជា ក៏បានលើកឡើងផងដែរថា នៅក្នុងបរិបទនៃកូវីដ១៩ និងជាបរិបទនៃវិបត្តិ យើងមើលឃើញថាការអភិវឌ្ឍអចលនទ្រព្យ ជាពិសេសលំនៅឋាន នៅតែបន្ត ហើយលំនៅឋានណាដែលអភិវឌ្ឍន៍បានល្អ នៅទីតាំងមានសក្ដានុពល និងជាលំនៅឋានដែលទាក់ទាញនិងតែទទួលបានការគាំទ្រពីអតិថិជន និង លក់ដាច់ជាបន្តបន្ទាប់ ដូច្នេះហើយនៅក្នុងបរិបទនេះ អ្នកអភិវឌ្ឍន៍គួរតែមានការច្នៃប្រឌិតថ្មីៗ ដើម្បីជំរុញការលក់របស់ខ្លួន ។

លោកបន្តថា ម្យ៉ាងទៀតនៅក្នុងបរិបទនេះ អ្នកអភិវឌ្ឍន៍ក៏បានសម្រួលដល់លក្ខខណ្ឌនៃការបង់ប្រាក់សម្រាប់អតិថិជន ដែលធ្វើឱ្យអតិថិជននៅតែមានលទ្ធភាព ក្នុងការទិញលំនៅឋានសម្រាប់ស្នាក់នៅ ។ ការអភិវឌ្ឍលំនៅឋានក្នុងបរិបទនេះ អាចសម្រាប់ផ្គត់ផ្គង់នៅក្នុងពេលបច្ចុប្បន្ននិងមួយចំនួនអាចជាការអភិវឌ្ឍនិងទុកសម្រាប់ផ្គត់ផ្គង់នៅពេលអនាគត ពោលគឺនៅពេលចប់វិបត្តិ ៕

ប្រធានាធិបតីរុស្ស៊ី​បើកកកាយរឿងទាំងអស់ពីប្រទេសលោកខាងលិច​មុនវាយប្រហារ​អ៊ុយក្រែន​

ដោយ៖ វឌ្ឍនៈ

បរទេស​ ៖ មុនបើក​ការប្រតិបត្តិការ​វាយប្រហារ​លើ​ប្រទេស​អ៊ុយ​ក្រែន លោក​ វ៉ា្លឌីមៀ ពីទីន ប្រធានាធិបតី​រុស្ស៊ី បាន​ចេញសេចក្ដី​ថ្លែងការណ៍​ទៅកាន់ប្រជា​ជនរបស់ខ្លួន ពីរឿងរ៉ាវជាច្រើនរបស់ប្រទេសលោក​ខាងលិច ដោយក្នុងខ្លឹមសារ​នោះ​ យើង​សូមលើ​ក​យក​ចំណុច​គោលៗមកបង្ហាញអ្នកអាន​របស់យើង​នៅពេលនេះ ។

លោកពូទីន បាន​បញ្ជាក់ថា អ៊ុយក្រែន​យគឺសម្រាប់យើងមិនត្រឹម​តែជាប្រ​ទេសជិ​តខា​​ង​ប៉ុណ្ណោះទេ គឺវា​ជាផ្នែ​កមួ​យដ៏សំខាន់នៃចន្លោះប្រវត្តិសាស្ត្រ វប្បធម៌ និងវិញ្ញាណរបស់យើងផ្ទាល់។ ពួកគេគឺជាសមមិត្តរបស់យើង សាច់ញាតិរបស់យើង ក្នុងចំណោមពួកគេមិនត្រឹមតែជាមិត្តរួមការងារ មិត្តភក្តិ មិត្តរួមការងារចាស់ប៉ុណ្ណោះទេ ថែមទាំងជាសាច់ញាតិផងដែរ ពួកគេគឺជាអ្នកបន្តដំណើរជាមួយយើងដោយក្តីស្រលាញ់ និង​ឈាម​ជ័រ​ជាមួ​យ​គ្នា។

ក្នុងសេចក្ដី​ថ្លែងការណ៍ថា អស់​រយៈ​ពេ​ល​ជាយូ​រម​ក​​ហើ​យ​អ្ន​ក​ស្រុ​ក​នៃ​ទឹក​​ដី​ប្រវ​​​​ត្តិសាស្ត្រភាគនិ​រតី នៃ​​ប្រ​​ទេស​រុស្ស៊ីបុរាណបានហៅខ្លួនឯងថា រុស្ស៊ីនិងគ្រិ​ស្តអូស្សូដក់។ ដូច្នេះវាគឺរហូតដល់សតវត្សទី១៧ នៅពេលដែ​ល​ផ្នែ​ក​​មួ​យនៃទឹកដីទាំងនេះ ត្រូវបានរួបរួមជាមួយរដ្ឋរុស្ស៊ីហើយបន្ទាប់មក។

លោក​បន្តថា សម្រាប់យើង ជាគោលការណ៍ យើងទាំងអស់​គ្នា​ដឹ​ង​អំពីរឿង​នេះដែ​ល​យើ​ង​កំ​ពុ​ង​និ​យា​យ​អំ​ពី​កា​រ​ពិ​តដែលគេស្គាល់ច្បាស់។ ទន្ទឹមនឹងនេះដើម្បីយល់ពីអ្វីដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ននេះ ដើម្បី​ពន្យល់ពី​ហេតុផលនៃសកម្មភាពរបស់រុស្ស៊ី និងគោល​ដៅដែ​ល​យើ​ង​បា​ន​កំ​ណ​ត់​ស​ម្រាប់​ខ្លួនយើ​ង​វាចាំ​បា​ច់​ត្រូ​វនិយាយរួមបញ្ចូលនូវប្រវត្តិសាស្ត្រនៃបញ្ហានេះ ។ ដូច្នេះលោក​នឹងចាប់ផ្តើមជាមួយនឹងការពិតដែលថា អ៊ុយក្រែ​នទំនើបកម្ម គឺរុស្ស៊ីជាអ្នកបង្កើតចេញទាំងស្រុង និយាយឱ្យ​ត្រឹមត្រូវគឺ Bolshevik គឺជាប្រទេ​សរុ​ស្ស៊ីកុ​ម្មុយ​​និស្ត​។ ដំណើរការនេះបានចាប់ផ្តើមស្ទើរតែភ្លាមៗបន្ទាប់ពីបដិវត្តន៍ឆ្នាំ ១៩១៧ ហើយលេនីន និង​សហ​ការី​​រ​ប​ស់គាត់បានធ្វើវាតាមរបៀបដែលមិនគិតគូរវែងឆ្ងាយ ចំពោះប្រទេសរុស្ស៊ីខ្លួនឯង – ដោយកា​របំ​បែ​​ក​ផ្នែ​ក​ខ្លះ​ចេញ​​ពីទឹកដីប្រវត្តិសាស្ត្រនៃប្រទេសខ្លួនឯង។ ជាការពិតណាស់ គ្មានបានសួរការយល់ព្រម របស់ម​នុ​ស្ស​រា​ប់​លា​ន​​នាក់ដែលរស់នៅទីនោះឡើយ ។

លោកបន្ថែមថា ក្រោយសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យ ស្តាលីនបានបញ្ចូលអ៊ុយក្រែន ចូល​ក្នុង​ស​​ហ​ភា​ព​សូ​វៀ​​ត ហើយផ្ទេរទៅអ៊ុយក្រែនទឹកដីមួយចំនួនដែលពីមុនជារបស់ប៉ូឡូញ រូម៉ានី និងហុងគ្រី។ ក្នុងពេ​លជា​មួ​យ​គ្នា​នោះ​​ ​ជា​ការតបស្នង ស្តាលីនបានផ្តល់ជូនប៉ូឡូញនូវផ្នែកមួយនៃទឹកដីអាល្លឺម៉ង់ នៅឆ្នាំ ១៩៥៤ Khrushchev ដោយហេតុផលមួយចំនួនបានដក គ្រីមៀរ ចេញពីរុស្ស៊ី ហើយក៏បានប្រគល់វាទៅអ៊ុយក្រែនផងដែរ។ តាម​ពិត​ទៅ នេះជារបៀបដែលទឹកដីនៃសហភាពសូវៀតអ៊ុយក្រែនត្រូវបានបង្កើតឡើង ។ ប៉ុន្តែឥឡូវនេះ ខ្ញុំ​ចង់ស​ង្កត់​​ធ្ងន់ជាពិសេសចំពោះថ្ងៃដំបូងនៃការបង្កើតសហភាពសូវៀត។ ខ្ញុំគិត​ថានេះគឺសំ​ខា​ន់ខ្លាំង​​ណា​ស់​ស​​ម្រា​ប់​យើង ។ ខ្ញុំនិយាយម្តងទៀតថាបន្ទាប់ពីបដិវត្តខែតុលាឆ្នាំ ១៩១៧ និងសង្រ្គាមស៊ីវិលជាបន្តបន្ទាប់ Bolsheviks បានចាប់ផ្តើមកសាងរដ្ឋថ្មីមួយ ហើយការមិនចុះសម្រុងគ្នាយ៉ាងធ្ងន់ធ្ងរបានកើតឡើងរវាងពួកគេ។ ស្តាលីន ដែលក្នុងឆ្នាំ ១​៩២២ រួមបញ្ចូលគ្នានូវមុខតំណែងជាអគ្គលេខាធិការ នៃគណៈកម្មាធិ​កា​រ​ម​ជ្ឈិ​​ម​​បក្ស​សាធា​រ​ណ​រដ្ឋ និងគណៈកម្មាធិការប្រជាជននៃជនជាតិ បានស្នើឱ្យកសា​ងប្រទេសនៅលើគោលការណ៍ស្វ័យភាពពោល ​គឺបង្កើតស​ម្រា​ប់​សាធារណរដ្ឋ-រដ្ឋបាល-ទឹកដីនៅក្នុងអនាគត។ ស្ថាប័ន-អំណាចទូលំទូលាយនៅ​ពេ​លដែល​ពួ​ក​គេ​ចូ​​លរួមក្នុងរដ្ឋតែមួយ។

លេនីនបានរិះគន់ផែនការនេះ ហើយបានផ្តល់សម្បទានដល់អ្នកជាតិនិយម ដូចដែលគាត់បានហៅពួកគេថា “ឯករាជ្យ”។ តាមពិតទៅ គំនិតលេនីននិយមទាំងនេះ អំពីប្រព័ន្ធរដ្ឋសហព័ន្ធ និងពាក្យស្លោ​កអំពីសិទ្ធិ​ស​ម្រេច​នៃ​រដ្ឋ​ក្នុ​ងការបំបែកខ្លួន បានបង្កើតជាមូលដ្ឋាននៃរបបដឹកនាំរដ្ឋរបស់សូវៀត ដំបូងឡើយ នៅឆ្នាំ១៩២២ របប​ដឹកនាំនេះត្រូវបានបញ្ចូលក្នុងសេចក្តីថ្លែងការណ៍ស្តីពីការបង្កើតសហភាពសូវៀត។ ហើយក្រោយមក បន្ទា​ប់ពីកា​រ​ស្លា​ប់របស់លេនីន ត្រូវបានបញ្ចូលនៅក្នុងរដ្ឋធម្មនុញ្ញនៃសហភាពសូវៀតឆ្នាំ ១៩២៤ ។

ក្នុងសេចក្ដីថ្លែងការណ៍របស់លោកថា នៅក្នុងខែមេសា ឆ្នាំ២០០៨ នៅឯកិច្ចប្រជុំកំពូល Bucharest នៃ​សម្ព័ន្ធ​ភា​ព​​អា​ត្លង់ទិកខាងជើង សហរដ្ឋអាមេរិកបានធ្វើការសម្រេចចិត្តថាអ៊ុយក្រែន និងតាម​វិធីដែល​ហ្ស​ក​ហ្ស៊ី​នឹ​​​ង​ក្លា​យ​ជាសមាជិកណាតូ។ សម្ព័ន្ធមិត្តអឺរ៉ុបជាច្រើនរបស់សហរដ្ឋអាមេរិក បានដឹង​យ៉ា​ង​​ច្បា​ស់អំពី​​ហា​និ​ភ័យទាំ​ង​អស់ នៃសេណារីយ៉ូបែបនេះ ប៉ុន្តែ​​​​​ត្រូវបា​ន​ប​ង្ខំ​ឱ្យធ្វើ​តា​​ម​​បំណ​ង​ប្រាថ្នារប​ស់​សម​​​​ភា​គី​ជា​ន់ខ្ព​ស់រ​បស់​ពួ​ក​គេ​។ ជន​ជាតិអាមេរិកគ្រាន់តែប្រើពួកគេដើម្បីធ្វើគោលនយោបាយច្បាស់លាស់ប្រឆាំងនឹងរុស្ស៊ី ។

លោកពូទីន បានសរសេរ​វែងអន្លាយ​ដែលនិយាយពីប្រវត្តិ​និងរឿងរ៉ាវរវាង​​រុស្ស៊ី អ៊ុយក្រែន និងប្រទេសពាក់​ព័ន្ធ​មួយចំនួន ហើយ​អ្វីគ្រប់យ៉ាងគឺពិតជាផ្ទុយពីនេះ។ មន្ត្រី​នៃប្រ​ទេ​ស​អ៊ឺ​រ៉ុប​ខា​ង​កើ​ត​មួ​យ​ចំ​នួ​ន​ដែ​​លធ្វើ​ពា​ណិជ្ជ​កម្មនៅក្នុងប្រទេសរុស្ស៊ី បាននាំយ​កម​កជាមួយនូវភាពស្មុគស្មាញ និងកា​ររើស​អើ​ង​រប​ស់​ពួ​ក​គេ​អំពីកា​រ​គំ​រាមកំហែងរបស់រុស្ស៊ីចំពោះសម្ព័ន្ធមិត្ត ដោយសង្កត់ធ្ងន់លើការកសាងសមត្ថភាពការការពាររួម ដែ​ល​គួ​រ​តែ​ត្រូ​វបា​ន​ដា​ក់ពង្រាយជាចម្បងប្រឆាំងនឹងប្រទេសរុស្ស៊ី។ លើសពីនេះទៅទៀត រឿងនេះបានកើ​ត​ឡើ​​ង​នៅ​ក្នុង​ទសវត្សរ៍ឆ្នាំ១៩៩០ និងដើមទសវត្សរ៍ឆ្នាំ ២០០០ នៅពេលដែលទំនាក់ទំនងរវាងរុស្ស៊ី និងលោក​ខា​ង​លិ​​ច​បា​ន​ឈា​នដល់ចំណុចកំពូល ដោយសារភាពបើកចំហ និងសុច្ឆន្ទៈរបស់យើង។

ជាងនេះទៅទៀត ឥឡូវនេះខ្ញុំនឹងនិយាយអ្វីដែលខ្ញុំមិនធ្លាប់និយាយជាសាធារណៈជាលើកដំបូង។ ក្នុងឆ្នាំ ២០០០ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Bill Clinton ទៅកាន់ទីក្រុងមូស្គូ ខ្ញុំបានសួរគាត់ថា “តើសហរដ្ឋអាមេរិកនឹងមានអារម្មណ៍យ៉ាងណា នៅពេលដែលខ្លួ​​ន​ទទួ​ល​យ​ក​រុ​​ស្ស៊ីចូ​ល​ទៅ​​ក្នុងអង្គការណាតូ?”

ខ្ញុំនឹងមិនបង្ហាញព័ត៌មានលម្អិតទាំងអស់នៃការសន្ទនានោះទេ ប៉ុន្តែប្រតិកម្មចំពោះសំណួររបស់ខ្ញុំគឺ ប្រ​ធា​នា​ធិ​ប​តីអាមេរិកនិយាយថា កាយវិការ និងរបៀបដែលជន​ជា​តិ​អា​មេ​រិ​ក​ពិ​ត​មា​ន​​ប្រតិកម្ម​ចំពោះឱកាសនេះ ពិតជាអាចមើលឃើញនៅក្នុងជំហានជាក់ស្តែងរបស់ពួកគេឆ្ពោះទៅកាន់ប្រទេសរបស់យើង។ ទាំង​នេះគឺជា​កា​រគាំ​ទ្រ​បើកចំហចំពោះភេរវករនៅភាគខាងជើង Kavkaz ការមិនយកចិត្តទុកដាក់លើការទាមទារ និង​កង្វល់ស​​​ន្តិ​​សុខរបស់យើងក្នុងការពង្រីកអង្គការណាតូ ការដកខ្លួនចេញពីសន្ធិសញ្ញា ABM ជាដើម។ គេ​ចង់​សួរថា ហេតុអ្វី ហេតុអ្វី ទាំងអស់នេះដើម្បីអ្វី? មែនហើយ អ្នកមិនចង់ចាត់ទុកយើងជាមិត្ត និង​សម្ព័ន្ធ​មិត្តទេ ប៉ុន្តែហេតុអ្វីបានជាបង្កើតសត្រូវជាមួយយើង?

មាន​ច​​​ម្លើ​យ​តែមួយគាត់គឺ វាមិនមែនដោយសារតែរបបនយោបាយរបស់យើងទេ វាមិនមែនអំ​ពី​អ្វីផ្សេ​ងទៀ​ត​នោះ​​ទេ ពួ​កគេគ្រាន់តែមិនត្រូវការប្រទេស ឯករាជ្យធំមួយដូចជារុស្ស៊ី។ នេះគឺជាច​ម្លើ​យចំពោះ​សំ​ណួ​រ​ទាំង​អ​ស់។ នេះគឺជាប្រភពដើមនៃគោលនយោបាយប្រពៃណីរបស់អាមេរិកចំពោះប្រទេសរុស្ស៊ី។ ដូច្នេះអា​ក​​ប្បកិ​រិ​យា​ចំ​ពោះ​សំ​​ណើ​ទាំ​ងអ​ស់របស់យើងក្នុងវិស័យសន្តិសុខ ។

ពេលនេះ គ្រាន់តែក្រឡេកមើលផែនទីនឹងបានឃើញពីរបៀបដែលបណ្តាប្រទេសលោកខាងលិចបាន “រក្សា” លើការសន្យារបស់ពួកគេក្នុងការរារាំងការឆ្ពោះ ទៅទិសខាងកើតរបស់ណាតូ។ ពួកគេគ្រាន់តែកុហក។ យើង​បាន​ទទួលរលកចំនួន៥នៃការពង្រីកណាតូ។ នៅឆ្នាំ ១៩៩៩ ប៉ូឡូញ សាធារណរដ្ឋឆេក ហុងគ្រី​​ត្រូវ​​បាន​អនុញ្ញាតឱ្យចូលជាសម្ព័ន្ធមិត្ត ក្នុងឆ្នាំ ២០០៤ – ប៊ុលហ្គារី អេស្តូនី ឡាតវី លីទុយអានី រូម៉ានី ស្លូវ៉ាគី និងស្លូវេនី ក្នុងឆ្នាំ ២០០៩ – អាល់បានី និងក្រូអាត នៅឆ្នាំ ២០១៧ – ម៉ុងតេណេហ្គ្រោ ក្នុងឆ្នាំ ២០០០ – North Macedonia។

ជាលទ្ធ​ផល សម្ព័ន្ធមិត្ត ហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួន បានចូលមកដល់ព្រំដែនរបស់រុស្ស៊ី។ នេះបា​​ន​ក្លា​យ​ជា​មូ​ល​ហេ​តុចម្បងមួយនៃវិបត្តិសន្តិសុខអឺរ៉ុប ដែលជះឥទ្ធិព​លអវិជ្ជមានបំផុតដ​ល់ប្រ​ព័ន្ធ​ទំ​នា​ក់​​ទំ​​​ន​ង​អន្ត​រ​ជាតិ​ទាំ​ងមូល និងនាំឱ្យមានការមិនទុកចិត្តគ្នាទៅវិញទៅមក។

ស្ថានភាពនៅតែបន្តកាន់តែយ៉ាប់យ៉ឺន សូម្បីតែនៅក្នុងវិស័យយុទ្ធសាស្ត្រក៏ដោយ។ ដូច្នេះហើយ នៅប្រទេស​រូ​ម៉ានី​ ​និងប៉ូឡូញ ដែលជាផ្នែកមួយនៃគម្រោងរបស់អាមេរិក ដើម្បីបង្កើតប្រព័ន្ធការពារកាំជ្រួចសកល ទីតាំង​សម្រាប់មីស៊ីលប្រឆាំងមីស៊ីលកំពុងត្រូវបានដាក់ពង្រាយ។ វាត្រូវបានគេដឹងយ៉ាងច្បាស់ថា កាំជ្រួ​ច​​ដែល​មា​នទី​តាំ​ង​នៅទីនេះ អាចត្រូវបានប្រើសម្រាប់មីស៊ីលឆ្លងទ្វីប Tomahawk – ប្រព័ន្ធវាយប្រហារ។

លើស​ពី​នេះ ​អាមេរិកកំពុងអភិវឌ្ឍមីស៊ីលសកល Standard-6 ដែលរួ​មជាមួយ​នឹង​កា​រ​ដោះ​ស្រា​យ​ប​ញ្ហា​កា​រ​ពា​រ​ដែ​នអាកាស និងប្រឆាំងមីស៊ីល។ នោះគឺប្រ​ព័​ន្ធ​ការ​ពារ​កាំ​ជ្រួ​ច​ដែ​ល​មា​ន​សម​ត្ថភា​ព​រប​ស់​អា​មេ​រិ​​ក​កំពុ​​​ង​ពង្រីក ហើយសមត្ថភាពវាយលុកថ្មីកំពុងលេចឡើង។

លោកពន្យល់ថា​ ​​ឯកសារផែនការយុទ្ធសាស្រ្តរបស់អាមេរិក មានលទ្ធភាពនៃកា​​​​រ​វា​យ​ប្រហា​​រ​ជាមុ​ន​ប្រ​ឆាំង​នឹ​​ងប្រ​ព័ន្ធមីស៊ីលរបស់សត្រូវ។ ហើយអ្នកណាជាសត្រូវសំខាន់របស់អាមេរិក និងណាតូ យើងក៏ដឹងដែរ នោះ​គឺ​រុ​ស្ស៊ី។

ឯកសា​រ​របស់អង្គការណាតូបានប្រកាសជាផ្លូវការថាប្រទេសរបស់យើង គឺជាការគំ​រា​ម​កំហែ​ង​​ច​​ម្ប​ង​​ចំពោះ​សន្តិ​សុ​ខ​នៃ​តំបន់អឺរ៉ូ-អាត្លង់ទិក។ ហើយអ៊ុយក្រែននឹងធ្វើជាវេទិកាសម្រាប់ការវាយប្រហារបែបនេះ។ បើដូន​តា​យើងបានឮរឿងនេះ គេប្រហែលជាមិនជឿទេ។ ហើយថ្ងៃនេះយើងមិនចង់ជឿទេ តែវាជាការពិត។ ខ្ញុំច​ង់​ឱ្យ​រឿងនេះត្រូវបានប្រជាជនទាំងនៅរុស្ស៊ី និងអ៊ុយក្រែនបានយល់ឱ្យបានច្បាស់ ។

នៅមានរឿងរ៉ាវជាច្រើនទៀត ដែល​លោកពូទីន បាន​រៀបរាប់ទំនាក់ទំនងគ្នារវាង​អ៊ុយក្រែន រុស្ស៊ី​និងប្រទេស​លោកខាងលិច តែយ៉ាងណាមក​ដល់ពេលនេះ​ សង្គ្រាម​បានចាប់ផ្ដើមកើតឡើងហើយ ដោយមានមនុស្ស​ជាច្រើន​បានស្លាប់​ក្នុងប្រតិបត្តិ​នៃការ​វាយប្រហារ​របស់រុស្ស៊ី លើអ៊ុយក្រែន ក្នុងនោះក៏មានកងទ័ពរុស្ស៊ី និងអ៊ុយក្រែន និងពលរដ្ឋអ៊ុយក្រែនមួយចំនួនក៏បានស្លាប់ដែរ ៕

 

ក្រុមហ៊ុន លីស៊ីន បាយអូថេក ឯ.ក ចាប់បើកដំណើរការជាផ្លូវការហើយ ដោយនាំមកផលិតផលថ្មី ប្រឆាំងនឹងជំងឺកូវីដ-១៩មកកាន់​កម្ពុជា

ដោយ៖សូរិយា

ភ្នំពេញ ៖ ក្រុមហ៊ុន លីស៊ីន​ បាយអូថេក​  បានចាប់ដំណើរការប្រតិបត្តិការជាផ្លូវការ ព្រមទាំងបានរៀបចំកម្ម​វិធីសម្ពោធផលិតផលរបស់ខ្លួនយ៉ាងជោគជ័យកាលពីថ្ងៃទី​២៤ កុម្ភៈ ២០២២នេះ  ។

ក្រុមហ៊ុន លីស៊ីន បាយអូថេក ឯ.ក គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន លីស៊ីន គ្រុប នៅកម្ពុជា ដែលមានស្មារតីស្នូលគឺ ការយកចិត្តទុកដាក់ និងការថែទាំគ្រប់ជ្រុងជ្រុយ អមដោយការប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងការកសាងជីវិតដែលពោរពេញសុខុមាលភាព និងល្អឯក” គួបផ្សំនឹងការប្រកាន់ខ្ជាប់នូវគោលគំនិតក្នុងការស្រាវជ្រាវ និងនវានុវត្ដន៍ប្រកបដោយភាពច្នៃប្រឌិត និងការការពារបរិស្ថាន ក្នុងប្រតិបត្តិការអាជីវកម្មជីវវេជ្ជសាស្ត្រ ដែលមានសកម្មភាពស្នូលផ្តោតសំខាន់លើ​វិស័យសុខាភិបាលសម្រាប់មហាជន។

ក្រុមហ៊ុន លីស៊ីន បាយអូថេក ឯ.ក ប្រកាន់ខ្ជាប់នូវគោលគំនិតនវានុវត្ដន៍ និងការបង្កើតខ្សែសង្វាក់ផលិតផល ដែលមានតុល្យភាព ភាពសុខដុម ធម្មជាតិ មិនប៉ះពាល់ និងការពារដល់បរិស្ថាន។ អាជីវកម្មចម្បងរបស់ក្រុមហ៊ុន រួមមានជីវឱសថ អាហារបំប៉នសុខភាព កន្លែងថែទាំសុខភាព កន្លែងសម្រាកលំហែកាយ និងវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រ។ លើសពីនេះទៀត ក្រុមហ៊ុន លីស៊ីន បាយអូថេក ឯ.ក ក៏គ្រោងនឹងបង្កើតទីតាំងវេជ្ជសាស្រ្តលំដាប់ថ្នាក់អន្តរជាតិប្រចាំអាស៊ីអាគ្នេយ៍នៅ SNC ក្រុងលីស៊ីនថ្មីនៅខេត្តព្រះសីហនុ​ ហើយទៅថ្ងៃអនាគត ក្រុមហ៊ុននឹងផ្តោតលើការអភិវឌ្ឍគ្រប់វិសាលភាពក្នុងវិស័យសុខាភិបាលនៅកម្ពុជា។

ក្រុមហ៊ុន លីស៊ីន បាយអូថេក ឯ.ក ជឿជាក់ថា គុណភាពផលិតផលគឺជាមូលដ្ឋានគ្រឹះរបស់អាជីវកម្ម និងជាប្រភពនៃនវានុវត្តន៍ និងបច្ចេកវិទ្យា។ ទន្ទឹមនឹងកិច្ចខិតខំ​ស្រាវជ្រាវរបស់ខ្លួន ក្រុមហ៊ុន លីស៊ីន បាយអូថេក ឯ.ក ក៏បានសហការ​យ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនជីវបច្ចេកវិទ្យាជាច្រើន ដោយចាប់ផ្តើមពីការគ្រប់គ្រងប្រភពផលិតផល វត្ថុធាតុដើម រោងចក្រ GMP រហូតដល់ការបន្តចែកចាយដល់អ្នកប្រើប្រាស់ ដើម្បីធានាថា ផលិតផលខ្លួនពិតជាជួយការពារបរិស្ថាន មានសុវត្ថិភាព ប្រកបដោយវិជ្ជាជីវៈ និងមានគុណភាពខ្ពស់ ។

ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ប្រទេសជាច្រើនបានប្រើប្រាស់ធនធានមនុស្ស និងហិរញ្ញវត្ថុដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងការស្រាវជ្រាវ និងបង្កើតវ៉ាក់សាំង។ ស្របពេលជាមួយគ្នានេះផងដែរ ក្រុមហ៊ុនផលិតឱសថធំៗជុំវិញពិភពលោក អ្នកវិទ្យាសាស្ត្រ​ផ្នែកវេជ្ជសាស្ត្រ និងអ្នកវិទ្យាសាស្ត្រផ្នែកឱសថសាស្ត្រក៏បានចំណាយធនធាន​ហិរញ្ញវត្ថុ និង​កម្លាំងកាយចិត្តជាច្រើន ​ដើម្បី​បង្កើត​ឱសថ ​ដែលមាន​ប្រសិទ្ធភាពពិសេសក្នុងការ​​ព្យាបាល​ និង​កាត់បន្ថយ​អត្រាមរណភាពពីជំងឺកូវីដ-១៩។

ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្ដរបស់ក្រុមហ៊ុន លីស៊ីន បាយអូថេក ឯ.ក បានសហការ​ជាមួយបណ្តាអង្គភាពមានឈ្មោះល្បីល្បាញជាច្រើននៅលើពិភពលោក និងក្រុមហ៊ុន​ផលិតឱសថធំៗ ហើយបានឈានទៅបង្កើតផលិតផលប្រឆាំងនឹងជំងឺកូវីដ​-១៩ ចំនួនពីរមុខគឺ “COVHealth™” និង “តែផ្សំពីរុក្ខជាតិបុរាណ (Cao Ben Fang Yu Cha)” ហើយក៏បានក្លាយជាតំណាងលក់ផ្តាច់មុខប្រចាំនៅកម្ពុជារបស់ផលិផលបាញ់​សម្លាប់មេរោគ “Germagic” ។

“COVHealth™” គឺជាឱសថបុរាណចិនមានធាតុផ្សំច្រើនមុខ ប្រកបដោយភាពច្នៃប្រឌិត​​ថ្មី ដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ដោយក្រសួងសុខាភិបាល និងសុខុមាលភាព​​តៃវ៉ាន់ ហើយត្រូវបានផលិតឡើងដោយវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រចិនសែតៃវ៉ាន់ និងក្រុមគ្រូពេទ្យជំនាញខាងវេជ្ជសាស្ត្រចិនសែ។ ផលិត​ផលនេះ​គឺ​ជាផលិត​ផល​ឱសថ​បុរាណ​ចិន​ផ្សំ​ពី​រុក្ខជាតិ​សុទ្ធ និង​គ្មាន​ផល​រំខាន​អ្វី​ឡើយ ហើយគឺជា​ឱសថបុរាណចិន​ជម្រើស​ទី​មួយ​សម្រាប់​ប្រើ​ព្យាបាល​ជំងឺ​កូវីដ​-១៩។ តាមរយៈការធ្វើតេស្តជាច្រើនលើកច្រើនសាររួចមក បង្ហាញឲ្យឃើញថា ឱសថនេះអាចរារាំងសកម្មភាព និងការចម្លងរបស់វីរុស កាត់បន្ថយអាការៈជំងឺ បង្កើនល្បឿនជាសះស្បើយពីជំងឺរលាកសួត និងជួយឲ្យអ្នកជំងឺឆាប់ជាសះស្បើយឡើងវិញ។ នាពេលបច្ចុប្បន្ន ឱសថនេះមានលក់នៅអឺរ៉ុប អាមេរិក អូស្ត្រាលី អាហ្វ្រិក និងអាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងៗទៀតលើពិភពលោក។

ផលិតផល “Germagic” បានឆ្លងកាត់ការធ្វើតេស្តសាកល្បងតាមស្តង់ដាររបស់ទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក (EPA) ដែលប្រើប្រាស់ “មេរោគកូវីដ-១៩ពិត” ហើយលទ្ធផលបានបង្ហាញថា វាមា​នប្រសិទ្ធភាពសម្លាប់មេរោគ SARS-CoV-2 ដល់ទៅ ៩៩,៩%។ ផលិតផលនេះបានទទួលប្រកាសនីយបត្រតក្កកម្មជាង ១០ នៅជុំវិញពិភពលោក។

តែផ្សំពីរុក្ខជាតិបុរាណ គឺជាភេសជ្ជៈសុខភាព ដែលត្រូវបានបង្កើតឡើងជាពិសេសដោយក្រុមហ៊ុន លីស៊ីន បាយអូថេក ឯ.ក យោងទៅតាមលក្ខណសារពាង្គកាយ របស់មនុស្ស ដែលអាចបង្កើនភាពស៊ាំ ពង្រឹងការការពារផ្លូវដង្ហើមផ្នែកខាងលើ និងសួត ព្រមទាំងបង្កើតប្រព័ន្ធការពាររាងកាយក្នុងខ្លួនទៀតផង។ លើសពីនេះទៀត តែនេះផលិតឡើងតាមរូបមន្តសម្ងាត់ពិសេស ដែលអាចរក្សាប្រសិទ្ធភាពការពារ​របស់វាបានល្អបំផុត ដោយមិនចាំបាច់ត្រូវឆុង និងស្ងោរយូរឡើយ។

បច្ចុប្បន្ននេះ ទោះបីពិភពលោកចាប់មានប្រក្រតីភាពឡើងវិញបន្តិចម្តងៗ ក្រោយពីការផ្ទុះជំងឺរាតត្បាតមួយនេះក្តី វត្តមាននូវថ្នាំព្យាបាលកូវីដ-១៩ថ្មីនេះ ប្រៀបដូចជាការ​បំពាក់បន្ថែមនូវអាវុធដ៏មានអានុភាពក្នុងការប្រឆាំងនឹងជំងឺរាតត្បាតជាសាកលនេះ ហើយការដាក់ឲ្យប្រើប្រាស់ថ្នាំ COV Health និង Germagic នៅកម្ពុជាប្រៀបដូចជាការចាក់បន្ថែមថ្នាំខ្លាំងមួយទៀត សម្រាប់ប្រជាជនគ្រប់ជាតិសាសន៍ក្នុងប្រទេសកម្ពុជាផងដែរ។

ក្រោមវត្តមានរបស់កងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទាំងបីគឺ “វ៉ាក់សាំង + ឱសថ + ថ្នាំបាញ់សម្លាប់មេរោគ” ការគ្រប់គ្រងជំងឺកូវីដ-១៩ នៅកម្ពុជានឹងកាន់តែមានភាពប្រសើរឡើង ការងើបឡើងនៃសេដ្ឋកិច្ចសកលក៏កាន់តែស្ទុះល្បឿនទៅមុខ ហើយយើងជឿជាក់ថា ជំងឺកូវីដ-១៩ នឹងបញ្ចប់ក្នុងពេលឆាប់ៗដីខ្លីខាងមុខនេះ ។

ដំណឹងល្អៈក្រុមហ៊ុនអាកាសចរណ៍ Thai Smile នឹងចាប់ផ្តើមជើងហោះ មកកាន់ខេត្តសៀមរាបនៅខែមីនាខាងមុខនេះ

ដោយ: ម៉ាលីស

ភ្នំពេញៈ ខេត្តសៀមរាប បានទទួលជើងហោះហើរអន្តរជាតិជាបន្តបន្ទាប់ ស្របពេលក្រុមហ៊ុនអាកាសចរណ៍ Thai Smile នឹងចាប់ផ្តើមជើងហោះហើរមកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ខាងមុខនេះផងដែរ។

លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានដឹកនាំអន្តរក្រសួងបើកកិច្ចប្រជុំលើកទី២ របស់ក្រុមការងារប្រតិបត្តិដើម្បីវាយតម្លៃ និងគ្រប់គ្រងគោលដៅទេសចរណ៍សុវត្ថិភាពខេត្តសៀមរាប។

កិច្ចប្រជុំលើកទី២ ធ្វើឡើងដើម្បីការវាយតម្លៃ និងគ្រប់គ្រងគោលដៅទេសចរណ៍សុវត្ថិភាពខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍អាទិភាពរបស់កម្ពុជា ខណៈដែល វីរុសបំប្លែងថ្មីអូមីក្រុង បានកំពុងធ្វើឲ្យស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាកំពុងស្ថិត ក្នុងដំណាក់កាលថ្មីមួយទៀត ដែលចាំបាច់ ត្រូវមានការវាយតំលៃឲ្យបានម៉ត់ចត់ អំពីគោលដៅទេសចរណ៍ សុវត្ថិ​ភាពរបស់កម្ពុជា ពិសេសខេត្តសៀមរាបតែម្តង។

នៅក្នុងកិច្ចប្រជុំនេះ អន្តរក្រសួងបានវាយតំលៃ និងទទួលស្គាល់ខេត្តសៀមរាប ជាគោលដៅទេសចរណ៍សុវត្ថិភាព និងបានកោតសរសើរចំពោះរដ្ឋបាលខេត្តសៀមរាប ដែលបានចូលរួមអនុវត្តវិធានការនានា របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាបនាពេលកន្លងមក ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ រហូតឈានដល់ការបើក ដំណើរការសកម្មភាពទេសចរណ៍ និងសេដ្ឋកិច្ចនានា ក្នុងគន្លងប្រក្រតីភាពថ្មី ខណៈដែលព្រលានយន្តហោះ ខេត្តសៀមរាប បានទទួលជើង ហោះហើរអន្តរជាតិជាបន្តបន្ទាប់ ស្របពេលក្រុមហ៊ុនអាកាសចរណ៍ Thai Smile នឹងចាប់ផ្តើមជើងហោះហើរ មកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ។

លោក ថោង ខុន បានបញ្ជាក់ថា ការកំណត់តំបន់ ឬគោលដៅទេស​ចរណ៍សុវត្ថិភាព ត្រូវផ្អែកលើសូចនាករសមិទ្ធកម្មចំនួន៤ ដែលរួមមាន ទី១ អត្រានៃការចាក់វ៉ាក់សាំង សំដៅបង្កើតភាពស៊ាំសហគមន៍ ទី២ អត្រាអ្នកជំងឺកូវីដ-១៩ កម្រិតមធ្យម និងកម្រិតធ្ងន់ និងអត្រាស្លាប់នៃអ្នកជំងឺកូវីដ-១៩ ទី៣ សមត្ថភាពឆ្លើយតប និងព្យាបាល និងការគ្រប់គ្រងហានិភ័យ ដែលអាចកើតមានពីវីរុសបំប្លែងថ្មី និងទី៤ ការត្រៀមខ្លួនរបស់ឧស្សាហកម្មទេសចរណ៍។

លោក​រដ្ឋមន្ត្រី ក៏បានជំរុញឱ្យរដ្ឋបាលខេត្តសៀមរាប ពង្រឹងលើមូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្ត ឱ្យបានទទួលឡាបែល បញ្ជាក់ការអនុវត្តបានត្រឹមត្រូវតាម SOP របស់ក្រសួងទេសចរណ៍។

បន្ថែមពីនេះ ក្រោយទទួលបានការសំណូមពរពីអង្គប្រជុំ លោករដ្ឋម ន្ត្រី ថោង ខុន ក៏បានសម្រេចយកសំណើរស្តីពី ការបើកដំណើរការឡើងវិញ នូវទិដ្ឋាការ ពេលមកដល់កម្ពុជា (Visa on Arrival) សម្រាប់ភ្ញៀវទេសចរមកតាមផ្លូវអាកាស និងផ្លូវទឹក ផ្លូវគោក តែត្រូវអនុវត្តន៍តាមគោលករណ៍ សុខាភិបាល ដើម្បីស្នើសុំការពិនិត្យ និងឯកភាពពីគណៈប្រតិបត្តិ (គ.ប.ក)និងរាជរដ្ឋាភិបាលផងដែរ៕