សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជារៀបចំបូកសរុបការងារប្រចាំឆ្នាំ

ដោយៈគង់ សូរិយា

 ភ្នំពេញៈ សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា ដឹកនាំដោយលោកឧក​ញ៉ា​ម៉ន សុខា បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ ទីប្រឹក្សា និងសមាជិក សមាជិកាសមាគម។

កម្មវិធីនេះ មានការទទួលទានអាហារសាមគ្គី និងការចែករំលែកបទពិសោធន៍ជាច្រើនពីថ្នាក់ដឹកនាំ ទីប្រឹក្សាសមាគមដល់សមាជិក សមាជិកាដដែលបានចូលរួមផងដែរ។

លោកឧកញ៉ាម៉ន សុខាប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៨ ធ្នូកន្លងមក ដោយបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ទីប្រឹក្សាសមាគម និងសមាជិក សមាជិកាដែលបានចូលរួមកម្មវិធីនេះ។

លោកបន្តថា “សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា បាននិងកំពុងបំពេ​ញតួនាទីយ៉ាងសកម្ម ដើម្បីជួយសម្រួលការងារទាក់ទងនឹងច្បាប់ បទដ្ឋានគតិយុត្តិនានា ដើម្បីសម្រួលការងាររវាងសមាជិកសមាគម និងជាមួយមន្រ្តីពាក់ព័ន្ឋ ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការការងារ បានប្រព្រឹត្តទៅដោយរលូន និងជម្រុញការអភិវឌ្ឍក្នុងវិស័យនេះ ប្រកបដោយនិរន្តរភាព”។

លោកឧកញ៉ាម៉ន សុខាបានបន្តថា បច្ចុប្បន្នសមាគមមានថ្នាក់ដឹកនាំ សមាជិក សមាជិកាចំនួន៤៦នាក់ ដែលបាននិងកំពុងចូលរួមចំណែកលើ​ការអភិវឌ្ឍទីផ្សារដីឡូត៍ សំណង់ និងអចលនទ្រព្យដទៃទៀតឲ្យទទួលបានជោគជ័យ និងជាគំរោងដែលមានការទទួលខុសត្រូវផ្នែកសង្គមផងដែរ។

ក្នុងកម្មវិធីទទួលទានអាហារសាមគ្គី សមាគមក៏បានទទួល​ការឧបត្ថម្ភពីថ្នាក់ដឹកនាំជាឧកញ៉ា ថ្នាក់ដឹកនាំសមាគមដទៃទៀតចំនួន១២,០០០ដុល្លារ ដើម្បីឲ្យសមាគមអាចដំណើរការទៅមុខ ប្រកបដោយនិរន្តរភាពផងដែរ៕

 

សម្តេចតេជោស្នើអោយអគ្គិសនីកម្ពុជានិងក្រសួងសេដ្ឋកិច្ចពិនិត្យលុបបំណុលអគ្គីសនីក្រសួងការពារជាតិជាង២លានដុល្លារ

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ បានណែនាំដល់ក្រសួងរ៉ែ និងថាមពលអគ្គិសនីកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យលទ្ធភាពក្នុងការលុបបំណុលថ្លៃអគ្គិសនី ដែលក្រសួងការពារជាតិជំពាក់ជាង៩ពាន់លានរៀល ឬស្មើនឹងជាង២លានដុល្លារអាមេរិក។
ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងតាមសំណើរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សុំលុបបំណុលថ្លៃប្រើប្រាស់អគ្គិសនី តាមកងឯកភាពក្នុងកងយោធពលខេមរភូមិន្ទចំនួន ៩,១៩០,០០០,០០០រៀល ដែលជាបំណុលរយៈពេល៥ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៦ រហូតត្រឹមថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១។

មូលហេតុនៃការជំពាក់បំណុលនេះ ដោយសារការប្រើប្រាស់អគ្គិសនីមានការកើនឡើងជារៀងរាល់ឆ្នាំ ទៅតាមភាពរីកចម្រើនរបស់ប្រទេសជាតិ និងវិស័យការពារជាតិ ប៉ុន្តែការប្រើប្រាស់ឥណទានប្រចាំឆ្នាំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរក្សាទុកនៅដដែល។ ជាក់ស្តែងពីមុនមានតែ១៤០អង្គភាព បច្ចុប្បន្នមានរហូតដល់២៤០អង្គភាព។ នេះបើតាមការថ្លែងរបស់សម្តេចពិជ័យសេនា ទៀ បាញ់។

បន្ថែមពីនេះ សម្តេចពិជ័យសេនា ក៏បានសំណើសុំថវិកាបន្ថែម សម្រាប់ប្រើប្រាស់អគ្គិសនីប្រចាំឆ្នាំ របស់ក្រសួងការពារជាតិ តាមសំណើរបស់កងឯកភាព ក្នុងកងយោធពលខេមរភូមិន្ទផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា “សូមឲ្យអគ្គិសនីកម្ពុជា ពិនិត្យលទ្ធភាពលុបបំណុល របស់ក្រសួងការពារជាតិជាង៩ពាន់លានរៀល ដែលស្មើនឹងជាង២លានដុល្លារ ថាតើអាចលុបចោលទាំងស្រុង ឬលុបពាក់កណ្តាល ឬ៧០ភាគរយ ដែលសល់ពីនោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បំពេញបន្ថែម។ ខ្ញុំមិនទាន់បញ្ជាដាច់ណាត់ទេ។ ខ្ញុំនឹងចេញបទបញ្ជាឲ្យមានការបន្ថែមថវិកា លើការប្រើប្រាស់អគ្គិសនីរបស់ក្រសួងការពារជាតិប្រចាំឆ្នាំ […] ខ្ញុំក៏សូមត្រឡប់មកវិញ នៅបណ្តាអង្គភាពទាំងអស់ ទូទាំងកងយោធពលខេមរភូមិន្ទ ឲ្យសន្សំសំចៃ ក្នុងការប្រើប្រាស់អគ្គិសនី”។

ទោះយ៉ាងណាក្តី សម្តេចតេជោនឹងចេញបទបញ្ជាពិនិត្យការរៀបចំដើម្បីបន្ថែមថវិកាការប្រើប្រាស់អគ្គិសនីប្រចាំឆ្នាំ ព្រោះតម្រូវការនៃការប្រើប្រាស់អគ្គិសនីមានការកើនឡើងខ្ពស់ តែត្រូវសន្សំសំចៃក្នុងការប្រើប្រាស់ថាមពលអគ្គិសនី មិនខ្ជះខ្ជាយថាមពល៕

Apple rises in pre-market and approaches US$3 trillion value again

CHICAGO (Dec 28): Apple shares rose in pre-market trading on Tuesday, with the iPhone maker on track for a fifth straight positive session as it inches closer to a historic US$3 trillion market value that has proved elusive for weeks.

The stock rose 0.4% to US$180.96 before the bell, amid a positive session for equity futures. Based on Apple’s outstanding shares, it will reach US$3 trillion if the stock hits US$182.86; it rose as high as US$182.13 in intraday trading this month. Should Apple reach the milestone, it would be the first time any company has done so.

The achievement would cap a strong year for Apple, which has surged 36% in 2021 to a US$2.96 trillion value as of Monday’s close. It is also up more than 200% since Covid-19 first sent the world into lockdown early last year and underlined the centrality of technology for work, education, entertainment, and keeping connected.

The stock has been a favourite because of the global popularity of the company’s products, the potential for new offerings to maintain its steady sales growth, and its strong cash balance. Such tailwinds have helped investors look past potential risks like a shortage of chips and the ongoing pandemic, which prompted Apple to shut its New York City retail stores. Wall Street’s other major tech and internet companies are also among the year’s most notable outperformers.

Apple shares recently came under pressure after the Federal Reserve took a more hawkish stance than had been expected, but investors subsequently bid them back up as they looked for equities that are seen as high quality, and which boast long track records of growth. Apple has risen for four straight sessions, ending at a record close on Monday, and it is up 6.2% over that stretch.

Among other notable names, Microsoft Corp and Meta Platforms Inc both rose 0.5% before the bell on Tuesday.

Source: The Edge Markets

China Evergrande shares rise on vow to boost unit construction

China:Shares in China Evergrande Group jumped more than 8per cent on Tuesday morning after the embattled property developer said it had made initial progress in resuming construction work.

Company chairman Hui Ka Yan vowed in a meeting on Sunday to deliver 39,000 units of properties in December, compared with fewer than 10,000 in each of the previous three months.

Evergrande, grappling with over US$300 billion in liabilities and at risk of becoming China’s biggest ever default, has been scrambling to raise cash by selling assets and shares.

The firm missed a deadline to pay offshore coupons worth US$82.5 million earlier this month, threatening to trigger cross-default on its roughly US$19 billion of international bonds.

Fitch and S&P downgraded Evergrande to “restricted default” and “selective default” respectively following the missed payment.

Evergrande has new coupon payments worth US$255 million due on Tuesday for its June 2023 and 2025 notes.

As of 0200 GMT, Evergrande shares were trading up 7.4per cent at HKUS$1.59, a one-week high, while the Hang Seng Index eased 0.4per cent.

Source: Reuters

ភាគហ៊ុន Apple ហក់ឡើងខ្លាំងធ្វើឱ្យតម្លៃរបស់ក្រុមហ៊ុន​ជិត​ឈានដល់៣ទ្រីលានដុល្លារ

ដោយ សុខុម

អាមេរិក: ភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple បានហក់ឡើងនៅក្នុងការជួញដូរកាលពីថ្ងៃអង្គារ ទី២៨ ធ្នូ ដោយធ្វើឱ្យតម្លៃក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ដ៏ល្បីល្បាញមួយនេះខ្វះតែបន្តិចឈានដល់៣ទ្រីលានដុល្លារ។

ភាគហ៊ុនរបស់ក្រុមហ៊ុនអាមេរិក មួយនេះបានហក់ឡើង០,៤%ដល់១៨០,៩៦ដុល្លារ ក្នុងមួយភាគហ៊ុន។ តម្លៃរបស់ក្រុមហ៊ុន Apple នឹងឈានដល់៣ទ្រីលានដុល្លារ ប្រសិនបើភាគហ៊ុនរបស់ខ្លួនបន្តហក់ឡើងដល់១៨២,៨៦ដុល្លារក្នុងមួយភាគហ៊ុន។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Markets ឱ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុននេះធ្លាប់បានហក់ឡើងខ្ពស់រហូតដល់១៨២,១៤ដុល្លារ ក្នុងមួយភាគហ៊ុននៅក្នុងការជួញដូរនៅខែធ្នូ នេះ។

តម្លៃរបស់ក្រុមហ៊ុន Apple បានកើនឡើងដល់៣៦%នៅក្នុងឆ្នាំ២០២១ ឈានដល់២,៩៦ទ្រីលានដុល្លារ គិតត្រឹមថ្ងៃច័ន្ទ ទី២៧ ធ្នូ។

តម្លៃរបស់ក្រុមហ៊ុននេះក៏កើនឡើងខ្ពស់រហូតដល់ទៅជាង២០០%ផងដែរ ចាប់តាំងពីវីរុសកូវីដ-១៩ បានធ្វើឱ្យពិភពលោកជ្រួលច្របល់ ឈានទៅដល់ការបិទខ្ទប់ជាលើកដំបូងកាលពីដើមឆ្នាំ២០២០ ហើយនេះបានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃបច្ចេកវិទ្យាសម្រាប់ជំនួយដល់ការធ្វើការងារ ការអប់រំ ការកម្សាន្ត និងការរក្សាទំនាក់ទំនងគ្នា។

ភាគហ៊ុនរបស់ China Evergrande ហក់ឡើងខ្ពស់គួរឱ្យភ្ញាក់ផ្អើល ក្រោយក្រុមហ៊ុននេះប្ដេជ្ញាពន្លឿនការសាងសង់

ដោយ សុខុម

ហុងកុង: ភាគហ៊ុនក្នុងក្រុមហ៊ុនចិន Evergrande Group បានហក់ឡើងខ្ពស់រហូតដល់ទៅជាង៨%គួរឱ្យភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃអង្គារ ទី២៨ ធ្នូ បន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សដែលជំពាក់បំណុលរុំកោះមួយនេះអះអាងថា ខ្លួនបានពន្លឿនការងារសាងសង់បានច្រើនគួរសមជាលើកដំបូង។

នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអាទិត្យ ទី២៦ ធ្នូ មហាសេដ្ឋី Hui Ka Yan ដែលជាប្រធានក្រុមហ៊ុន Evergrande បានប្ដេជ្ញាប្រគល់ផ្ទះជូនអតិថិជនឱ្យបានចំនួន៣៩.០០០យូនីតនៅក្នុងខែធ្នូ នេះ បើធៀបនឹងចំនួនផ្ទះតិចជាង១០.០០០យូនីត ដែលខ្លួនប្រគល់ជូនអតិថិជនក្នុងខែនីមួយៗសម្រាប់រយៈពេល៣ខែមុននេះ។

ជាមួយនឹងបំណុលគរដូចភ្នំរហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលជំពាក់បំណុលច្រើនបំផុតរបស់ប្រទេសចិន មួយនេះកំពុងប្រឈមការខកខានសងបំណុលច្រើនបំផុតមិនធ្លាប់មាននៅក្នុងសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ ហើយបាននិងកំពុងប្រវេប្រវាប្រមែប្រមូលសាច់ប្រាក់តាមរយៈការលក់ទ្រព្យសកម្ម និងភាគហ៊ុនដើម្បីដោះបំណុល។

ក្រុមហ៊ុននេះបានខកខានទូទាត់ថ្លៃគូប៉ុងនៅបរទេសតាមពេលវេលាកំណត់ ដែលមានតម្លៃ៨២,៥លានដុល្លារអាមេរិក កាលពីដើមខែនេះ ហើយការខកខាននេះអាចនឹងរីករាលដាលកាន់តែធំលើបំណុលសញ្ញាប័ណ្ណអន្តរជាតិរហូតដល់ទៅប្រមាណ១៩ពាន់លានដុល្លារអាមេរិក របស់ក្រុមហ៊ុននេះ។

ទន្ទឹមនេះក្រុមហ៊ុន Evergrande មានគូប៉ុងថ្មីដែលដល់ពេលត្រូវទូទាត់សងកាលពីថ្ងៃអង្គារ ទី២៨ ធ្នូ ចំនួន២៥៥លានដុល្លារអាមេរិក។

គិតត្រឹមថ្ងៃអង្គារ ដដែល ភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande បានហក់ឡើង៧,៤%នៅក្នុងការជួញដូរដោយមួយភាគហ៊ុនមានតម្លៃ១,៥៩ដុល្លារហុងកុង ខណៈសន្ទស្សន៍ផ្សារភាគហ៊ុនហុងកុង Hang Seng បានធ្លាក់ថ្លៃ០,៤%៕

រមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយកន្លែងនៅជើងភ្នំគូលេនកំពុងមានការទាក់ទាញអ្នកទេសចរ

ដោយ៖ សុធារី

សៀមរាប៖ រមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយកន្លែង ស្ថិតនៅខាងកើតជាប់ជើងភ្នំគូលេន ក្នុងស្រុកស្វាយលើ កំពុងមានការទាក់ទាញអ្នកទេសចរទៅទស្សនា និងសំរាកកំសាន្ដទាំងថ្ងៃទាំងយប់ ខណ: ដែលកន្លែងនោះ មានការរៀបចំដោយទេសភាពធម្មជាតិពិតៗ ជាពិសេសមានការបោះតង់ អមដោយទេសភាពព្រៃភ្នំ ពើងថ្ម ពើងភ្នំ និងគំនូរពីបុរាណ។កន្លែងទេសចរណ៍នោះ មានឈ្មោះថា សួនផ្កាធិស័ក្ដិ ស្ថិតនៅភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ មានចំង៉ាយប្រមាណ៧០គីឡូម៉ែត្រពីខេត្ដសៀមរាប។

លោក ប៉ែន រតនា អ្នកគ្រប់គ្រងសួនផ្កាធិស័ក្ដិ បានឱ្យដឹងកាលពីថ្ងៃទី២៧ ខែធ្នូនេះថា ដោយមើលឃើញពីសក្តានុពលរបស់ភ្នំគូលែន មានលក្ខណ:អំណោយផលនេះ ម្ចាស់សួនផ្កាលោកឈ្មោះ សៀក គឹមសាត បានបង្កើតតំបន់ទេសចរណ៍នេះឡើង ក្នុងគោលបំណងជួយលើកស្ទួយវិស័យទេសចរណ៍នៅក្នុងស្រុក តាមការណែនាំរបស់រាជរដ្ឋាភិបាល ជាពិសេសធ្វើយ៉ាងណាជួយផ្ដល់ការងារឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាន មានប្រាក់ចំណូលក្នុងគ្រួសារ។ លោកបានបន្ដថា ទៅកន្លែងនោះ មានសួនផ្កា មានកញ្ចុះម្លប់ឬស្សី សម្រាប់ការអង្គុយកំសាន្ដ មានកន្លែងបោះតង់រាប់រយតង់ បោះតង់ជាលកល្ខណ:គ្រួសារ មានរីសតតង់លំដាប់ផ្កាយ៥ នៅជាប់លើជើងភ្នំគូលេន ប្រកបដោយផាសុកភាព មានការជិះកង់ហាត់ប្រាណទៅលេងពើងគំនូរទីនោះផងដែរ។

ជាមួយគ្នានោះដែរ កន្លែងទេសចរណ៍នេះ មានលក្ខណ:ជាធម្មជាតិសម្បូរទៅដោយព្រៃភ្នំក្រំថ្មបែបធម្មជាតិ មានប្រាង្គប្រាសាទ ចម្លាក់សិលា ដូចជាចម្លាក់ពើងថ្ម និងបុរាណដ្ឋានដ៏ច្រើនកន្លែង មានស្ទឹងប្រវត្តិសាស្ត្រ មានពយភ្នំដែលកើតឡើងពីធម្មជាតិ ទេសភាពនៅលើគិរីបុព្វតាដ៏ស្រស់ត្រកាល ជាពិសេសអ្នកទេសចរអាចស្នាក់កំសាន្ដនៅក្នុងរីសតតង់តាមជើងភ្នំគូលេន ហើយបន្ដទៅទស្សនាទឹកធ្លាក់លើភ្នំគូលេន ជិះកង់ទៅលេងពើងគំនូរ និងប្រាសាទបុរាណជាច្រើនទៀតនៅឧទ្យានជាតិភ្នំគូលេននេះ។ លោកបានបន្ដទៀតថា ទីនោះអ្នកទេសចរគ្រប់វ័យអាចទៅកំសាន្ដនៅទីនោះ បានសប្បាយរីករាយ និងផាសុខភាពផងដែរ។

លោក ប៉ែន រតនា បានឱ្យដឹងដែរថា កន្លែងទេសចរដ៏ស្រស់ស្អាតនេះ បានរៀបចំឡើងជាងមួយឆ្នាំមកហើយ ដោយមានទាំងភោជនីយដ្ឋានផងដែរ ប៉ុន្ដែទើបបើកដំណើរការជាងមួយខែប៉ុណ្ណោះ។ ការរៀបចំតំបន់ទេសចរណ៍ស្រស់ស្អាតនេះ នៅលើផ្ទៃដី ចំនួន៣០ហិកតា ក្នុងចំណោមផ្ទៃដីសរុប៦០ហិកតា ជាប់នឹងជើងភ្នំគូលេន។

លោកបានបន្ថែមថា កន្លែងទេសចរណ៍នេះ លោកនឹងបន្ដរៀបចំបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យមានការពេញចិត្ដពីអ្នកទេសចរ ដែលទៅកំសាន្ដ ខណ:ដែលតំបន់ទេសចរណ៍ ដ៏ស្រស់ស្អាតនោះ ត្រូវបានចំណាយរាប់លានដុល្លា ដើម្បីធ្វើឱ្យតំបន់នោះក្លាយជាទេសចរទាក់ទាញពិតៗគ្រប់រដូវកាល។

កន្លងមក ក្រសួងទេសចរណ៍ ណែនាំឱ្យស្ថាប័នពាក់ព័ន្ធ មានការឱ្យរៀបចំតំបន់ភ្នំគូលែន ខេត្តសៀមរាប ទៅជា”តំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ និងធម្មជាតិ” និង ”ទេសចរណ៍បែបផ្សងព្រេង” ផងដែរ។ ជាមួយគ្នានោះ ក្រសួង ក៏បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធរួមគ្នាបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែម សម្រាប់ភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ ដូចជាការរៀបចំ ច្នៃប្រឌិត និងអភិវឌ្ឍន៍តំបន់ទេសចរណ៍ថ្មី នៅភ្នំគូលែននេះ ស្របតាមស្ដង់ដាជាតិ និងអន្តរជាតិ ខណ:ដែលភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប ពួកគេក៏ត្រូវការផលិតផលទេសចរណ៍ផ្សេងៗទៀតក្រៅពីប្រាសាទអង្គរវត្ត ៕

អគារមនី្ទរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈតម្លៃ​៨១លានដុល្លារ នឹងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២២

ដោយ៖ សុផារី

ភ្នំពេញ៖ អគារមនី្ទរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈ ដោយចំណាយថវិកាប្រមាណ ៨១លានដុល្លារ ក្រោមជំនួយឥតសំណងរបស់មិត្ដចិន សម្រេច​ការ​សាង​សង់​បាន​ប្រមាណ៩០% គ្រោងនឹងបញ្ចប់ការសាងសង់ នៅចុងខែមករា ឆ្នាំ២០២២ខាងមុខនេះ។

នេះ​បើតាម​ប្រសាសន៍​របស់​លោកស្រីវេជ្ជបណ្ឌិត យក់ សម្បតិ្ត ក្នុងឱកាសដឹកនាំក្រុមការងារបច្ចេកទសក្រសួងសុខាភិបាល និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ចុះពិនិត្យ និងវាយតម្លៃគម្រោងសាងសង់មន្ទីរពេទ្យ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ។

លោកស្រីបន្ដថា អគារមនី្ទរពេទ្យនេះ គឺជាស្នាដៃមួយដ៏ធំធេង និងជាការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការបង្កើន និងពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធ ដើម្បីផ្តល់នូវការព្យាបាលសុខភាពជូនប្រជាពលរដ្ឋ។ អគារដ៏ស្គឹមស្កៃ​នេះ បានសហការជាមួយក្រុមហ៊ុននៅប្រទេសចិន ចាប់តាំងពីខែតុលា ឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ននេះ។

លោកស្រីបានថ្លែងថា “តាមការពិនិត្យមើលពីវឌ្ឍនភាពក្នុងការសាងសង់នាពេលនេះ សង្កេតឃើញថាការងារសឹងតែចប់សព្វគ្រប់ហើយប្រមាណ៩០% ដែលនឹងអាចបញ្ចប់ការសាងសង់ទាំងស្រុងនាចុងខែមករា ឆ្នាំ២០២២ខាងមុខ។ យើងនឹងគោរពស្នើសុំការអញ្ជើញដ៏ខ្ពង់ខ្ពស់បំផុត ពីសម្តេចតេជោ ដើម្បីអញ្ជើញមកសម្ពោធបើកឱ្យដំណើរការអគារមនី្ទរពេទ្យដ៏ធំស្គឹមស្គៃនេះ”។

អគារនេះមានកម្ពស់១១ជាន់ ១៣២បន្ទប់ ទំហំ២៨,៩០០ម៉ែត្រការ៉េ លើផ្ទៃដីសរុប ១៣,៧៤០ម៉ែត្រការ៉េ ក៏មានសាងសង់មានព្រលានយន្ដហោះ Helicopter ទម្ងន់មធ្យមពី៣ ទៅ៥តោននៅលើដំបូលអគារ ស្របតាមការស្នើសុំបន្ថែមពីភាគីកម្ពុជា ហើយអគារនេះ ត្រូវចែកចេញជាផ្នែកសម្រាប់មុខងារមួយចំនួនដូចជា ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ដ្រ ផ្នែកជំងឺទូទៅ ផ្នែកជំងឺវះកាត់ព្រមទាំងសេវា ជំនួយផ្សេងៗទៀត៕

CPBank buys US$10-millon CAIC bond, funding new Phnom Penh airport development

by Sotheary

Phnom Penh: Cambodia Post Bank Plc (CPBank) has purchased a US$10-million bond of the Cambodia Airport Investment Co., Ltd (CAIC) to help fund the development of the new Techo International Airport.

The purchasing agreement was signed on 28 December by CAIC Director Charles Vann and CEO of CPBank Toch Chaochek with OCIC Chairman Neak Oknha Dr Pung Kheav Se as the witness

The funds raised from the guaranteed bond will be used for the construction and development of Techo International Airport in Kandal province. The coupon rate of CAIC bonds is 5.5% per annum with 3 years tenor and guaranteed by OCIC.
CAIC has issued a total of US$300 million, and at least over US$100 million has been thus far sold to many financial institutions.

Prime Minister Samdech Hun Sen has also urged local financial institutions to continue investing in this US$300-million guaranteed bond, aiming to prove that Khmer can also fund large-scale projects just like the “Khmer Can Do it” slogan.

As of December 2021, the construction of this new Phnom Penh airport, which was renamed Techo Krong Takmao International Airport, is 27% complete and scheduled for operation in 2023.

ប្រធានGRA ៖ ទីផ្សារអចលនទ្រព្យឆ្នាំ២០២២នៅតែមានភាពមិនច្បាស់លាស់ ដោយសារបញ្ហាកូវីដ១៩

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ថ្វីត្បិតតែរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេស បើកសង្គមសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺកូវីដ១៩បានធូរស្រាលក្ដី តែសម្រាប់វិស័យមួយចំនួនមិនអាចងើបឡើងវិញបានភ្លាមៗនោះទេ ជាក់ស្ដែងក្នុងវិស័យអចលនទ្រព្យអ្នកខ្លះថានឹងងើបឡើងវិញនៅក្នុងឆ្នាំ២០២២ហើយរំពឹងថានឹងងើបឡើងខ្ពស់ តែសម្រាប់ប្រធានសមាគមអចលនទ្រព្យសកល (GRA ) លោកសំ សុខនឿនរំពឹងថា វិស័យអចលនទ្រព្យកម្ពុជានឹងមិនងើបឡើងខ្ពស់នោះ។

លោកបន្តថា ជាទស្សនផ្ទាល់ លោកគិតថាឆ្នាំ២០២២ខាងមុខនេះ វិស័យអចលនទ្រព្យរបស់យើងមិនសូវជាឡើងខ្ពស់ប៉ុន្មានទេ ប៉ុន្តែប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយពិសេសណាមួយ ដើម្បីរកយុទ្ធសាស្ត្ររៀបយុទ្ធសាស្ត្រ ដើម្បីទាក់ទាញវិនិយោគិនពីបរទេសចូលមកកម្ពុជា និងមានការទិញលក់ច្រើន វិស័យអចលនទ្រព្យនឹងអាចងើបឡើងដែរ តែបើមានការរំខានច្រើនពីមេរោគកូវីដ១៩ វិស័យនេះនឹងនៅតែងើបតែងើបឡើងយឺត។

លោកបន្តថា មួយរយៈចុងក្រោយ បន្ទាប់ពីមានភាពស្ងប់ស្ងាត់ទៅវិញនៃការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា ឃើញថាទាំងអ្នកវិនិយោគខ្មែរ និងវិនិយោគិនបរទេសនៅក្នុងប្រទេសកម្ពុជា បានរំពឹងថាភាពស្ងប់ស្ងាត់នេះនឹងធ្វើឱ្យការធ្វើដំណើរពីបរទេសចូលមកកម្ពុជាមានការកើនឡើង ហើយអ្វីដែលពិសេសទៀតនោះអ្នកដំណើរចូលមកកម្ពុជាដែលបំពេញគ្រប់លក្ខខណ្ឌរបស់ក្រសួងសុខាភិបាលនឹងអាចធ្វើដំណើរដោយសេរី និងមិនបាច់ធ្វើចត្តាឡីស័កនោះទេ។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ឆ្នាំ២០២២ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្តទុកដាក់លើបញ្ហាកូវីដ១៩ និងបានត្រៀមថវិកាដើម្បីចំណាយក្នុងឆ្នាំ២០២២ ក្នុងការទប់ស្កាត់កូវីដ លើកកម្ពស់សេដ្ឋកិច្ច ជីវភាពប្រជាពលរដ្ឋ ធ្វើយ៉ាងណាដើម្បីឱ្យការបើកសេដ្ឋកិច្ចរបស់កម្ពុជាមានស្ថិរភាពយូរអង្វែង៕