បុគ្គលិកព្រលានយន្តហោះអន្តរជាតិតេជោ ត្រៀមខ្លួន! ផ្ទះក្នុងក្តីសុបិន្ត TERRA-TIA CITY កំពុងរង់ចាំលោកអ្នក ជាមួយនឹងការបញ្ចុះតម្លៃពិសេស ដែលមិនធ្លាប់មានពីមុនមក!

0

ខេត្តកណ្តាល៖ តើអ្នកធុញទ្រាន់នឹងការធ្វើដំណើរទៅមកឆ្ងាយដែរឬទេ? តើអ្នកប្រាថ្នា ចង់បានផ្ទះថ្មី ងាយស្រួល និងតម្លៃសមរម្យនៅជិតកន្លែងធ្វើការមែនទេ? កុំស្ទាក់ស្ទើរទៀត! TERRA-TIA CITY គម្រោងលំនៅឋានដ៏ធំសម្បើមលើផ្ទៃដីជាង ៣០ ហិកតា ដែលមានផ្ទះតម្លៃក្រោម ៩ម៉ឺនដុល្លារ!

ដើម្បីបំពេញ តម្រូវការពិសេសរបស់បុគ្គលិកអាកាសយានដ្ឋានអន្តរជាតិតេជោ TERRA-TIA CITY កំពុងផ្តល់ជូន ការបញ្ចុះតម្លៃពិសេស ចំពោះបុគ្គលិកព្រលានយន្តហោះអន្តរជាតិ និងរាល់ស្ថាប័នដែលទាក់ទងទាំងអស់។ នេះមិនមែនត្រឹមតែការបញ្ចុះតម្លៃប៉ុណ្ណោះទេ តែជាការផ្តល់ជូន ផ្ទះក្នុងក្តីសុបិន្ត របស់អ្នកក្លាយជាការពិត ជិតនឹងកន្លែងធ្វើការរបស់អ្នក។

TERRA-TIA CITY ងាយស្រួល នៅជិតអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលអភិវឌ្ឍដោយក្រុមហ៊ុន OCIC ជាក្រុមហ៊ុនឈានមុខគេ និងល្បីល្បាញ របស់កម្ពុជា ផ្នែកអចលនទ្រព្យ ដោយសារគុណភាពទីតាំង និងទំនុកចិត្តយ៉ាងច្រើនរបស់អតិថិជន។

យើងកំពុងកសាងសហគមន៍ដ៏រស់រវើកមួយ ដោយផ្តោតលើការរស់នៅបែបទំនើប សុវត្ថិភាព និងងាយស្រួលបំពេញតាមតម្រូវការរបស់អ្នក។

បញ្ចុះតម្លៃ ផ្តាច់មុខ សម្រាប់តែបុគ្គលិកព្រលានយន្តហោះ និងស្ថាប័នដែលទាក់ទងប៉ុណ្ណោះ!

– ទីតាំងដែលល្អបំផុតសម្រាប់ ស្នាក់នៅ និងប្រកបអាជីវកម្ម

– សំណង់គុណភាពខ្ពស់

– សុវត្ថិភាព និង ងាយស្រួល

– ការបង់ប្រាក់ងាយស្រួល បង់ប្រចាំខែទាប ជាមួយឥណទានផ្ទះរបស់ធនាគារ កាណាឌីយ៉ា

កុំបង្អង់យូរ! កុំឱ្យឱកាសដ៏កម្រនេះរំលងហួស!

រួសរាន់ឡើង! ទំនាក់ទំនង មកកាន់ សហការីផ្នែកលក់របស់យើងថ្ងៃនេះ ដើម្បីស្វែងយល់លំអិត និងទទួលបានការបញ្ចុះតម្លៃ ភ្លាមៗ លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត

ទូរស័ព្ទមកយើងឥឡូវនេះ៖

📞 𝟎𝟖𝟕 𝟖𝟖𝟖 𝟓𝟎𝟏

📞 𝟎𝟏𝟏 𝟖𝟖𝟖 𝟓𝟎𝟏

📞 𝟎𝟏𝟏 𝟖𝟖𝟖 𝟓𝟎𝟐

សូមអញ្ជើញមកការិយាល័យផ្នែកលក់របស់យើងដែលមាន 2 ទីតាំង៖

1)ការិយាល័យផ្នែកលក់ 𝐓𝐈𝐀 𝐂𝐈𝐓𝐘 លើផ្លូវ 𝟔𝟎 ម៉ែត្រ កែងស្តុបផ្លូវក្រវាត់ក្រុងទី៣ ឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

ស្វែងរកយើងនៅលើ Google Maps: https://maps.app.goo.gl/thXas1JXpJpxv6GT6

2)ការិយាល័យផ្តល់ព័ត៌មាន នៅក្នុងធនាគាកាណាឌីយ៉ា សាខាពោធិ៍សែនជ័យ

ស្វែងរកយើងលើ Google Maps: https://maps.app.goo.gl/iWhBttfGmvR22Ma4A

តាមដានព័ត៌មានថ្មីៗជាមួយយើងខ្ញុំ:

Facebook Page: https://www.facebook.com/profile.php?id=61555283248818

Telegram: https://t.me/tiacity

TikTok: https://www.tiktok.com/@tia.city

TERRA – TIA CITY – ផ្ទះក្នុងក្តីសុបិន្ត របស់អ្នកក្លាយជាការពិត ជិតនឹងកន្លែងធ្វើការរបស់អ្នក

កម្មវិធីតែ១ តុ ក៏អាចប្រារព្ធនៅអគារប្រណីតបានដែរ!! PH Grand Hall ផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃ ២០% និង ជម្រើស ២០ មុខដោយឥតគិតថ្លៃសម្រាប់អតិថិជនកក់នៅរដូវកាលបៃតងនេះ!

0

(ភ្នំពេញ)៖ លោកអ្នកធ្លាប់បានលឺឈ្មោះយូរមកហើយពីអគារសន្និបាត និងសាលប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំតែមួយគត់នៅតំបន់ច្បារអំពៅដែលមានទីតាំងស្ថិតនៅចំកណ្តាលបេះដូងរបស់បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម តាមបណ្តោយផ្លូវជាតិលេខ ១ ។

អគារដ៏ប្រណីតនេះអាចទទួលភ្ញៀវសម្រាប់រៀបចំកម្មវិធីចាប់ពីតុឡើងទៅ ដោយសារអគារនេះមានបន្ទប់ តូច-ធំជាច្រើនដែលអាចឲ្យភ្ញៀវជ្រើសរើសបានស្របទៅតាមតម្រូវការ។ ជាពិសេសនៅជាន់ទី១លោកអ្នកអាចជ្រើសរើសសម្រាប់រៀបចំកម្មវិធីខ្នាតតូចដូចជា៖ កម្មវិធីខួបកំណើត ជប់លៀង ភ្ជាប់ពាក្យ មង្គលការ ត្រឹម១០តុទៅ ៣០តុបានយ៉ាងងាយស្រួល ចំណាយតិចហើយ បានកន្លែងស្រស់ស្អាត ព្រមទាំងការផ្តល់ជូនសេវាកម្មបដិសណ្ឋារកិច្ចពីអ្នកជំនាញប្រកបដោយវិជ្ជាជីវៈផងដែរ។ ប្រសិនជាលោកអ្នកចង់ស្វែងរកទីតាំងធំទូលាយអាចជ្រើសរើសសាលកម្មវិធី Euro 1, Euro 2 និង Euro 3 ដែលអាចរៀបចំបានរហូតដល់ ៣០០តុ ថែមទៀតផង។

(ភ្នំពេញ)៖ លោកអ្នកធ្លាប់បានលឺឈ្មោះយូរមកហើយពីអគារសន្និបាត និងសាលប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំតែមួយគត់នៅតំបន់ច្បារអំពៅដែលមានទីតាំងស្ថិតនៅចំកណ្តាលបេះដូងរបស់បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម តាមបណ្តោយផ្លូវជាតិលេខ ១ ។ អគារដ៏ប្រណីតនេះអាចទទួលភ្ញៀវសម្រាប់រៀបចំកម្មវិធីចាប់ពី១តុឡើងទៅ ដោយសារអគារនេះមានបន្ទប់ តូច-ធំជាច្រើនដែលអាចឲ្យភ្ញៀវជ្រើសរើសបានស្របទៅតាមតម្រូវការ។ ជាពិសេសនៅជាន់ទី១លោកអ្នកអាចជ្រើសរើសសម្រាប់រៀបចំកម្មវិធីខ្នាតតូចដូចជា៖ កម្មវិធីខួបកំណើត ជប់លៀង ភ្ជាប់ពាក្យ មង្គលការ ត្រឹម១០តុទៅ ៣០តុបានយ៉ាងងាយស្រួល ចំណាយតិចហើយ បានកន្លែងស្រស់ស្អាត ព្រមទាំងការផ្តល់ជូនសេវាកម្មបដិសណ្ឋារកិច្ចពីអ្នកជំនាញប្រកបដោយវិជ្ជាជីវៈផងដែរ។ ប្រសិនជាលោកអ្នកចង់ស្វែងរកទីតាំងធំទូលាយអាចជ្រើសរើសសាលកម្មវិធី Euro 1, Euro 2 និង Euro 3 ដែលអាចរៀបចំបានរហូតដល់ ៣០០តុ ថែមទៀតផង។ មិនតែប៉ុណ្ណោះអគារនេះក៏អាចរៀបចំកម្មវិធីដូចជា៖ កិច្ចប្រជុំ សិក្ខាសាលា សន្និបាត ការប្រគំតន្រ្តី ការតាំងពិព័រណ៍          សម្ភាធផលិតផល និងកម្មវិធីផ្សេងៗជាច្រើនទៀត ស្របទៅតាមកម្មវិធីថ្នាក់ជាតិ និងអន្តរជាតិដែលអាចទទួលភ្ញៀវសរុបបានរហូតដល់ទៅ ៣,000នាក់។ ហើយអ្វីដែលកាន់តែអស្ចារ្យនោះគឺ អគារនេះមានផ្តល់ជូនប្រម៉ូសិនពិសេសបញ្ចុះតម្លៃ ២០% និងផ្តល់ជូនជម្រើស ២០ មុខដោយឥតគិតថ្លៃ សម្រាប់អតិថិជនកក់កម្មវិធីនៅក្នុងរដូវកាលពណ៌បៃតងនេះតែម្តង។ បន្ថែមលើសពីនេះទៀតអតិថិជនអាចជ្រើសរើសចុងភៅ ឬ ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មម្ហូបអាហារនៅខាងក្រៅដែលអ្នកពេញចិត្តបានស្របទៅតាមតម្រូវការកម្មវិធីរបស់លោកអ្នក និងអាចចម្អិនម្ហូបអាហារនៅក្នុងចង្ក្រានបាយដ៏ធំទូលាយ        បំពាក់ទៅដោយម៉ាស៊ីនត្រជាក់ និង ឧបករណ៍ម៉ាស៊ីនទំនើបៗជាច្រើនប្រភេទដែលអាចរក្សាធានាដល់គុណភាពរសជាតិម្ហូបអាហារនិងស្តង់ដាអនាម័យកម្រិតខ្ពស់ផងដែរ។ អ៊ែមណាស់មែនអត់?? ដើម្បីជ្រាបច្បាស់ពីសាលសន្និបាត និងអគារប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហលសូមនាំអារម្មណ៍លោកអ្នកទៅទស្សនានូវវីដេអូយ៉ាងលម្អិតអំពីមុខងាររបស់សាលដ៏ប្រណីតមួយនេះតាមរយៈលីងខាងក្រោម៖ YouTube: https://youtu.be/7q7D95WP3W0?si=WRGHz_2Zzte8iIS8 សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ៖ 015 333 296/ 089 999 467 Follow us on: Facebook Page: https://www.facebook.com/phgrandhall22 TikTok: https://www.tiktok.com/@phgrandhall Telegram: https://t.me/phgrandhall

មិនតែប៉ុណ្ណោះអគារនេះក៏អាចរៀបចំកម្មវិធីដូចជា៖ កិច្ចប្រជុំ សិក្ខាសាលា សន្និបាត ការប្រគំតន្រ្តី ការតាំងពិព័រណ៍          សម្ភាធផលិតផល និងកម្មវិធីផ្សេងៗជាច្រើនទៀត ស្របទៅតាមកម្មវិធីថ្នាក់ជាតិ និងអន្តរជាតិដែលអាចទទួលភ្ញៀវសរុបបានរហូតដល់ទៅ ,000នាក់។

ហើយអ្វីដែលកាន់តែអស្ចារ្យនោះគឺ អគារនេះមានផ្តល់ជូនប្រម៉ូសិនពិសេសបញ្ចុះតម្លៃ ២០% និងផ្តល់ជូនជម្រើស ២០ មុខដោយឥតគិតថ្លៃ សម្រាប់អតិថិជនកក់កម្មវិធីនៅក្នុងរដូវកាលពណ៌បៃតងនេះតែម្តង។

បន្ថែមលើសពីនេះទៀតអតិថិជនអាចជ្រើសរើសចុងភៅ ឬ ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មម្ហូបអាហារនៅខាងក្រៅដែលអ្នកពេញចិត្តបានស្របទៅតាមតម្រូវការកម្មវិធីរបស់លោកអ្នក និងអាចចម្អិនម្ហូបអាហារនៅក្នុងចង្ក្រានបាយដ៏ធំទូលាយ        បំពាក់ទៅដោយម៉ាស៊ីនត្រជាក់ និង ឧបករណ៍ម៉ាស៊ីនទំនើបៗជាច្រើនប្រភេទដែលអាចរក្សាធានាដល់គុណភាពរសជាតិម្ហូបអាហារនិងស្តង់ដាអនាម័យកម្រិតខ្ពស់ផងដែរ។

អ៊ែមណាស់មែនអត់??

ដើម្បីជ្រាបច្បាស់ពីសាលសន្និបាត និងអគារប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហលសូមនាំអារម្មណ៍លោកអ្នកទៅទស្សនានូវវីដេអូយ៉ាងលម្អិតអំពីមុខងាររបស់សាលដ៏ប្រណីតមួយនេះតាមរយៈលីងខាងក្រោម៖

YouTube: https://youtu.be/7q7D95WP3W0?si=WRGHz_2Zzte8iIS8

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ៖ 015 333 296/ 089 999 467

Follow us on:

Facebook Page: https://www.facebook.com/phgrandhall22

TikTok: https://www.tiktok.com/@phgrandhall

Telegram: https://t.me/phgrandhall

កម្ពុជា ចិនបើកកិច្ចប្រជុំអនុវត្តន៍យន្តការការងារក្នុងក្របខណ្ឌកិច្ចព្រមព្រៀងទ្វេរភាគី

0

ដោយៈ ម៉ាណា

    ព្រះសីហនុៈ មន្រ្តីជាន់ខ្ពស់កម្ពុជា និងអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន បានបើកកិច្ចប្រជុំដោយផ្តោតសំខាន់ លើការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ។

ភាគីកម្ពុជា ដឹកនាំដោយលោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកLing Ji អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការសម្របសម្រួល តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងកិច្ចប្រជុំលើកទី១ របស់ក្រុមការងារ កិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ច កម្ពុជា-ចិន។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោកឯកអគ្គរដ្ឋទូតចិន វ៉ាន វិញប៊ិន និងអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេត អញនកវិនិយោគ ព្រមទាំងមន្រ្តីពាក់ព័ន្ឋផងដែរ។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីអនុវត្តយន្តការការងារក្នុងក្របខណ្ឌកិច្ចព្រមព្រៀងទ្វេរភាគី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងកិច្ចសហប្រតិបត្តិការទ្វេរភាគី ក្នុងក្របខណ្ឌអនុស្សារណៈយោគយល់គ្នា រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងបន្តជំរុញកិច្ចអភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងបន្តជំរុញលើកកម្ពស់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរកម្ពុជា-ចិន៕

រដ្ឋមន្ត្រី៖ បឹងទន្លេសាប ក៏ជាសក្តានុពលដ៏ធំមួយសម្រាប់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍

0

ដោយៈ ម៉ាល័យ

សៀមរាបៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់បានថ្លែងថា បឹងទន្លេសាប ក៏ជាសក្តានុពលដ៏ធំមួយសម្រាប់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងការធ្វើពិពិធកម្មផលិតផលទេចរណ៍ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោកបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបើក “វេទិកាបណ្តាញអេកូទេសចរណ៍ បឹងទន្លេសាបលើកទី២ឆ្នាំ២០២៥” ក្រោមប្រធានបទ “ទេសចរណ៍ និងអេកូទេសចរណ៍ ជាប្រភពចំណូលដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប្រជាសហគមន៍ និងការគ្រប់គ្រងធនធានធម្មជាតិ នៅបឹងទន្លេសាប”កាលពីព្រឹកថ្ងៃទី១០ កក្កដាកន្លងមកនេះ។

វេទិកានាព្រឹកនេះ គឺជាការជួបជុំដ៏សំខាន់ប្រចាំឆ្នាំមួយ ដែលមានគ្រប់សមាសភាពពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វិស័យឯកជន រួមជាមួយស្ថាប័នដៃគូអភិវឌ្ឍ អង្គការជាតិ អង្គការអន្តរជាតិ និងបងប្អូនប្រជាសហគមន៍ ប្រមាណជាង៤០០នាក់ ដើម្បីពិភាក្សាអំពីការជំរុញ ការអភិវឌ្ឍវិស័យទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍នៅតំបន់បឹងទន្លេសាប តាមរយៈយន្តការស្ថាប័ន ចំណុះឱ្យគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេស​ចរណ៍ និងក្រសួងទេសចរណ៍ គឺ “បណ្តាញអេកូទេសចរណ៍បឹងទន្លេសា​ប” (Tonlesap Ecotourism Network) ដែលយើងអាចហៅកាត់ខ្លី ជាភាសាអង់គ្លេសថាបណ្តាញ “TEN”៕

តម្លៃខុនដូនៅទីក្រុងម៉ានីលមានទំហំទឹកប្រាក់ខ្ពស់ជាងកម្រិតប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមជិត២០ដង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមវិទ្យាស្ថាន Urban Land (ULI) បានឱ្យដឹងថា គ្រួសារប្រជាជនហ្វីលីពីនជាច្រើនមិនមានលទ្ធភាពទិញលំនៅដ្ឋាន ដោយសារគម្លាតរវាងតម្លៃអចលនទ្រព្យលំនៅដ្ឋាន និងប្រាក់ចំណូល ជាពិសេសនៅតំបន់ទីក្រុងដូចជា រដ្ឋធានីម៉ានីល និងទីក្រុង Davao។

នៅឆ្នាំ២០២៥ រដ្ឋធានីហ្វីលីពីនត្រូវបានគេវាយតម្លៃថា ជាទីក្រុងមួយក្នុងចំណោមទីក្រុងធំៗនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានតម្លៃលំនៅដ្ឋានថ្លៃបំផុត។នេះបើយោងតាមរបាយការណ៍ “Asia-Pacific Home Attainability Index”របស់វិទ្យាស្ថានខាងលើ។

បច្ចុប្បន្ននេះ តម្លៃខុនដូនៅទីក្រុងម៉ានីលមានទំហំទឹកប្រាក់ខ្ពស់ជាងប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមរបស់គ្រួសារប្រជាជនហ្វីលីពីនចំនួន១៩,៨ដង។ ចំណែក តម្លៃផ្ទះប្រភេទ Townhouses មានទំហំទឹកប្រាក់ស្មើនឹងចំនួន៣៣,៤ដងនៃទំហំប្រាក់ចំណូលជាមធ្យមប្រចាំឆ្នាំ។

វិទ្យាស្ថាន ULI បានសរសេរនៅក្នុងរបាយការណ៍ថា កង្វះលទ្ធភាពទិញផ្ទះនៅតែជាបញ្ហាធំមួយក្នុងរដ្ឋធានីម៉ានីល ខណៈគ្រួសារជាច្រើន និងអ្នកធ្វើការនៅក្នុងតំបន់ពាណិជ្ជកម្មក្នុងរដ្ឋធានី បានងាកទៅទិញផ្ទះនៅជាយក្រុង ទោះបីជាត្រូវចំណាយពេលវេលាធ្វើដំណើរទៅមកយូរយ៉ាងណាក្តី។

តម្លៃផ្ទះជាមធ្យមមិនគួរមានទំហំទឹកប្រាក់លើសពី៥ដងនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់គ្រួសារនោះទេ ខណៈតម្លៃផ្ទះជួលប្រចាំខែជាមធ្យមមិនគួរមានទំហំទឹកប្រាក់លើសពី៣០ភាគរយនៃប្រាក់ចំណូលប្រចាំខែរបស់ប្រជាជន៕ប្រភព: Business World៕

ទំនាក់ទំនងកម្ពុជា កូរ៉េកាន់តែប្រសើរជាមួយនឹងការផ្តល់ឥណទានចំនួន១៩០០លានដុល្លារ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ឥណទានសម្បទានពីសាធារណរដ្ឋកូរ៉េ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍ជនបទ របស់ប្រទេសកម្ពុជា ជំរុញកំណើនសេដ្ឋកិច្ច និងជាមូលដ្ឋានគ្រឹះសម្រាប់ចក្ខុវិស័យរយៈពេលវែងប្រកបដោយវិបុលភាព។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចយូរអង្វែងរវាងកម្ពុជា និងសាធា​រណរដ្ឋកូរ៉េ បន្តរីកចម្រើនកាន់តែខ្លាំង ដោយឥណទានសម្បទានផ្តល់ដោយមូលនិធិ សហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ(EDCF) មានរហូតដល់ប្រមាណ១,៩ពាន់លានដុល្លារ សម្រាប់រយៈពេល១៥ ឆ្នាំចុងក្រោយនេះ ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសទទួលមូលនិធិ EDCF ធំជាងគេទីបីនៅទូទាំងពិភពលោក។

ព័ត៌មាននេះ ត្រូវបានរំលេចក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា រវាងលោកឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកស្រី Minnie Chey នាយិកាធនាគារអាហរ័ណ-នីហរ័ណកូរ៉េ ប្រចាំកម្ពុជា ដែលធ្វើឡើងនៅក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃអង្គារដើមសប្តាហ៍នេះ។

ថ្លែងក្នុងជំនួបនោះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍន៍ប្រទេស តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែត។

លោកបានបន្ថែមថា “យុទ្ធសាស្ត្រនេះ ត្រូវបានរៀបចំឡើងដើម្បីជំរុញប្រទេសកម្ពុជា ឆ្ពោះទៅសម្រេចគោលដៅក្នុងការក្លាយជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយផ្តោតលើអាទិភាពសំខាន់ៗចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល”។លោកបន្ថែមថា “ក្រសួងអភិវឌ្ឍន៍ជនបទកំពុងកសាងជនបទប្រកបដោយវិបុលភាព ទំនើប និងធន់ក្នុងប្រទេសកម្ពុជា ដោយផ្តោតលើការបង្កើនប្រាក់ចំណូលគ្រួសារ និងលើកកម្ពស់ជីវភាពរស់នៅ”។

លោកក៏បានលើកឡើងពីតួនាទីដ៏សំខាន់ ដែលហិរញ្ញប្បទានសម្បទានរបស់ប្រទេសកូរ៉េ បានជួយដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធជនបទរបស់កម្ពុជា។ រហូតមកដល់បច្ចុប្បន្ន ក្រោមមូលនីធិEDCF ក្រសួងបានទទួលហិរញ្ញប្បទាន សម្រាប់គម្រោងធំៗចំនួនប្រាំពីរ ដែលមានតម្លៃជាង៤០០លានដុល្លារ ដែលបានចូលរួមចំណែកក្នុងការសាងសង់ផ្លូវក្រាលកៅស៊ូប្រវែងជាង១,៧០០ គីឡូម៉ែត្រ ស្ពានបេតុងចំនួន៤២ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត ដែលជួយលើកកម្ពស់សេដ្ឋកិច្ចជនបទ និងជំរុញការតភ្ជាប់។

ភាពជាដៃគូអភិវឌ្ឍន៍កម្ពុជា-កូរ៉េ ត្រូវបានពង្រឹងបន្ថែមទៀត បន្ទា​ប់ពីដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយក​រដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ទីក្រុងសេអ៊ូល ក្នុងខែឧសភា ឆ្នាំ២០២៤ ដែលរដ្ឋាភិបាលកូរ៉េ បានប្តេជ្ញាបង្កើនឥណទានសម្បទានដល់កម្ពុជារហូតដល់៣ពាន់លានដុល្លារ ចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០៣០។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក៏បានសំណូមពរចំពោះ ធនាគារអាហរ័ណ-នីហរ័ណកូរ៉េ បន្តគាំទ្រគំនិតផ្តួចផ្តើមនានារបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដូចជា ការអភិវឌ្ឍភូមិគំរូគន្លឹះនៅជនបទរបស់ក្រសួង ដែលជាផែនការសកម្មភាពមួយ ដែលក្រសួងកំពុងយកចិត្តទុកដាក់ ដើម្បីធ្វើឱ្យតំបន់ជនបទមានការអភិវឌ្ឍឆាប់រហ័ស។

បន្ថែមពីលើនេះ លោកស្រីMinnie Chey បានសម្តែងការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួង និងធនាគារ Eximbank របស់ប្រទេសកូរ៉េ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវជនបទជាខ្សែជីវិតសេដ្ឋកិច្ច។

លោក​ស្រីបាន​បន្ត​ថា​ “​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ​មិន​មែន​គ្រាន់​តែ​ជា​ការ​តភ្ជាប់​ប៉ុណ្ណោះ​ទេ​ វា​គឺ​ជា​ការ​បង្កើត​ឱកាស​ បង្កើត​ប្រាក់​ចំណូល​ និង​ការ​លើក​កម្ពស់​គុណភាព​ជីវិត​របស់​ប្រជាជន”។

លោកស្រីក៏បានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តរបស់ប្រទេសកូរ៉េក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ខ្លួនជាមួយកម្ពុជា ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍ជនបទ។

ឥណទានសម្បទានពីប្រទេសកូរ៉េ ដែលបច្ចុប្បន្នមានទឹកប្រាក់ចំនួន១.៩ពាន់លានដុល្លារ បានបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់ការអភិវឌ្ឍន៍ជនបទរបស់ប្រទេសកម្ពុជា ជំរុញកំណើនសេដ្ឋកិច្ច និងជាមូលដ្ឋានគ្រឹះ សម្រាប់ចក្ខុវិស័យយូរអង្វែងរបស់ប្រទេស៕

គម្រោងថ្មី របស់លោកអ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ ជិតព្រលានយន្តហោះអន្តរជាតិតេជោ ទទួលជោគជ័យខ្លាំង បើកលក់ថ្ងៃទី1 កក់ជិត100 ល្វែង

0

ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យយ៉ាងលើសលប់​នៃការដាក់លក់គម្រោងTERRA-TIA CITY គម្រោងទី១ និងគម្រោងទី២ របស់ខ្លួន។ គម្រោង TERRA ដែលជាគម្រោងអភិវឌ្ឍន៍ជិតអាកាសយានដ្ឋានអន្តរជាតិតេជោ បានប្រកាសបើកលក់ជាផ្លូវការនូវផ្ទះអាជីវកម្មគម្រោងថ្មីលើផ្លូវ25ម៉ែត្រ និង 10 ម៉ែត្រ ។ ការចេញលក់គម្រោងទី៣ នេះធ្វើឡើងបន្ទាប់ពីគម្រោងទី ១ និងគម្រោងទី ២ ត្រូវបានលក់អស់100 ភាគរយ ដែលបញ្ជាក់ពីតម្រូវការទីផ្សារខ្ពស់ និងទំនុកចិត្តលើម្ចាស់គម្រោងអភិវឌ្ឍអចលនទ្រព្យធំប្រចាំប្រទេសកម្ពុជា គឺក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) របស់ លោកអ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ។

ការបើកលក់ប្លុកថ្មី គម្រោងទី៣ នេះ បានចាប់បើកលក់ចាប់ពីថ្ងៃនេះតទៅ លើប្រភេទផ្ទះអាជីវកម្ម (Shophouse) លើផ្លូវ២៥ម៉ែត្រ និងលើផ្លូវ១០ម៉ែត្រ ដែលលោកអ្នកអាចប្រកបអាជីវកម្មផង រស់នៅផង យ៉ាងងាយស្រួល ក្នុងតម្លៃពិសេស ចាប់ពី 88,800$ តែប៉ុណ្ណោះ។

ចំពោះព័ត៌មានលម្អិតអំពីគម្រោងTERRA-TIA CITY ជិតព្រលានយន្តហោះអន្តរជាតិថ្មី បន្ថែម លោកអ្នកអាចទាក់ទងទៅកាន់សហការីផ្នែកលក់តាមរយៈលេខទូរសព្ទ៖

087 888 501 / 011 888 501 / ​011 888 ​502

ឬទៅកាន់ទីតាំងការិយាល័យផ្នែកលក់គម្រោងTIACITY៖ https://maps.app.goo.gl/thXas1JXpJpxv6GT6

គម្រោង TERRA-TIA City ត្រូវបានគេចាត់ទុកថាជាឱកាសអចលនទ្រព្យដ៏ជោគជ័យបំផុតមួយ ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ពីអ្នកទិញដែលស្វែងរក កន្លែងរស់នៅ ធ្វើការ និងពង្រីកអាជីវកម្មដ៏រស់រវើក។ ស្ថិតនៅចម្ងាយតែប៉ុន្មាននាទីពីអាកាសយានដ្ឋានអន្តរជាតិតេជោ នាពេលអនាគត គម្រោងនេះត្រូវបានរៀបចំផែនការជាយុទ្ធសាស្ត្រដើម្បីបម្រើការជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅឋាន។

គម្រោងទី១ និងទី២ ទទួលបានជោគជ័យយ៉ាងខ្លាំង ត្រូវបានបានលក់ជាផ្លូវការអស់100%។ ការលក់អស់ភ្លាមៗនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីភាពរឹងមាំនៃគម្រោង TERRA-TIA CITY ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកទិញ និងវិនិយោគិនដែលបានទទួលស្គាល់ទីតាំង ការរចនាម៉ូតផ្ទះ និងសក្តានុពលរីកចម្រើនដ៏ពិសេសរបស់គម្រោង។

ចំពោះម៉ូតផ្ទះ ត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ដើម្បីបំពេញតម្រូវការនៃរបៀបរស់នៅបែបទាន់សម័យ នាពេលបច្ចុប្បន្ននេះ ដែលអាជីវកម្ម និងលំនៅឋាន រួមបញ្ចូលជាមួយគ្នា ម្ចាស់អាជីវកម្មអាចដំណើរការហាង ឬការិយាល័យផ្ទាល់ខ្លួននៅជាន់ផ្ទាល់ដី ខណៈពេលដែលរីករាយនឹងការរស់នៅជាលក្ខណៈឯកជននៅជាន់ខាងលើ  ដែលស្ថិតនៅតំបន់អភិវឌ្ឍន៍ដ៏មានសក្តានុពលបំផុតរបស់ព្រលានយន្តហោះអន្តរជាតិតេជោ។ ខណៈដែលការអភិវឌ្ឍអាកាសយានដ្ឋានជំរុញកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងការពង្រីកហេដ្ឋារចនសម្ព័ន្ធក្នុងតំបន់ ឥតឈប់ឈរ។

ទន្ទឹងនឹងនេះ ការសាងសង់កំពុងដំណើរការយ៉ាងមមាញឹក ធ្វើយ៉ាងណាឱ្យគម្រោងមានរីកចម្រើនឆាប់រហ័ស​ នឹងឆាប់ប្រគល់ជូនអតិថិជនឱ្យទាន់ពេលវេលា។

លោកអ្នកបានជ្រាបហើយ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកដំណើរការជើងហោះហើរ នៅខែកញ្ញា​ ឆាប់ៗខាងមុខ បើសិនមិនមានការប្រែប្រួល នោះសន្ទុះនៃចរាចរណ៍ ចរន្តមនុស្ស ភ្ញៀវជាតិ និងអន្តរជាតិ ផ្លូវ៦០ម៉ែត្រ និងតំបន់ដែលនៅជុំវិញនោះ។

ចំពោះព័ត៌មានលម្អិតអំពីគម្រោងTERRA-TIA CITY ជិតព្រលានយន្តហោះអន្តរជាតិតេជោថ្មី បន្ថែមពីនេះលោកអ្នកអាចទាក់ទងទៅកាន់សហការីផ្នែកលក់តាមរយៈលេខទូរសព្ទ៖

087 888 501 / 011 888 501/011 888​502

ឬទៅកាន់ទីតាំងការិយាល័យផ្នែកលក់គម្រោងTIACITY៖ https://maps.app.goo.gl/thXas1JXpJpxv6GT6

ដើម្បីបានព័ត៌មានលឿនឆាប់រហ័សលោកអ្នកអាចចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមគម្រោង TIA CITY-ធី អាយ អេ ស៊ីធី :

ម៉ាឡេសុីដំឡើងពន្ធលើការទិញអចលនទ្រព្យដោយជនបរទេសនៅក្នុងរដ្ឋ Johor ខណៈរដ្ឋនេះកំពុងក្លាយជាតំបន់សេដ្ឋកិច្ចដ៏ធំ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលម៉ាឡេសុីបានដំឡើងពន្ធផ្សេងៗលើការទិញអចលនទ្រព្យដោយជនបរទេសនៅក្នុងរដ្ឋ Johor ដែលកំពុងក្លាយជាតំបន់សេដ្ឋកិច្ចពិសេសដ៏ទាក់ទាញរវាងប្រទេសម៉ាឡេសុី និងប្រទេសសិង្ហបុរី។ ប៉ុន្តែ ក្រុមអ្នកវិភាគរំពឹងថា វិធានការនេះនឹងជះឥទ្ធិពលតិចតួចប៉ុណ្ណោះលើទីផ្សារ។

ទោះជាយ៉ាងណា លោក Samuel Tan នាយកប្រតិបត្តិក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យក្នុងស្រុក Olive Tree Property Consultants លើកឡើងថា ការដំឡើងពន្ធថ្មីពី២ភាគរយទៅដល់៤ភាគរយលើការទិញអចលនទ្រព្យផ្នែកឧស្សាហកម្មចាំបាច់ត្រូវត្រួតពិនិត្យមើលម្តងទៀត។

នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Johor-Singapore (JS-SEZ) ផលិតកម្មជាវិស័យមួយក្នុងចំណោមវិស័យគោលដៅអាទិភាព។ការបង់ពន្ធថ្មីចំនួន៤ភាគរយបន្ថែមលើការបង់ពន្ធប្រថាប់ត្រា៤ភាគរយទៀត នឹងក្លាយជាបន្ទុកដ៏ធ្ងន់សម្រាប់បណ្តាវិនិយោគិន។ការណ៍នេះអាចបណ្តាលឱ្យពួកគេផ្អាកផែនការវិនិយោគ។

លោក Samuel Tan បន្តថា “ដូច្នេះ ការដំឡើងពន្ធលើការទិញអចលនទ្រព្យផ្នែកឧស្សាហកម្មទាមទារឱ្យមានការគិតពិចារណាឡើងវិញ។ អត្រាពន្ធថ្មីចំនួន៤ភាគរយគួរតែត្រូវបានបន្ទាបដើម្បីបង្ហាញដល់បណ្តាវិនិយោគិន ថា យើងស្វាគមន៍ពួកគេ នៅពេលពួកគេបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ និងបង្កើតការងារថ្មីៗ”។

លោក Tan Ka Leong នាយកគ្រប់គ្រងក្រុមហ៊ុន CBRE ប្រចាំប្រទេសម៉ាឡេសុី បានមានប្រសាសន៍ឱ្យដឹងថា អចលនទ្រព្យផ្នែកឧស្សាហកម្ម ជាពិសេសការទិញដីឧស្សាហកម្មដោយជនបរទេស អាចធ្លាក់ចុះក្នុងរយៈពេលខ្លី។

លោក Tan បន្ថែមថា សម្រាប់វិនិយោគិនបរទេស ជាពិសេសក្រុមហ៊ុនផលិតកម្ម ការដំឡើងពន្ធថ្មីនេះអាចជះផលប៉ះពាល់ដល់ការរៀបចំផែនការដើមទុន ដែលជំរុញឱ្យមានការពន្យារពេលបណ្តោះអាសន្ននៃការវិនិយោគ។

យ៉ាងណាមិញ លោក Ka Leong ជឿជាក់ថា ផលប៉ះពាល់នឹងមានរយៈពេលខ្លី ដោយសារមូលដ្ឋានគ្រឹះរយៈពេលវែង និងភាពរឹងមាំជាយុទ្ធសាស្ត្ររបស់រដ្ឋ Johor ក្នុងការទាក់ទាញការចាប់អារម្មណ៍របស់វិនិយោគិន ជាពិសេសបណ្តាក្រុមហ៊ុនឧស្សាហកម្ម និងភស្តុភារ៕ប្រភព: The Edge Malaysia៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ក្រោយពេលតម្លៃមាសប្រភេទ Spot Gold បានជួញដូរក្នុងទំហំទឹកប្រាក់ចំនួន៣៣២២,៦៩ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៣៩ភាគរយដល់៣៣៣៥,៥៣ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៦ភាគរយដល់៣៣៤៥,៧ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:២៦នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៥,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី៣០ ខែកក្កដាខាងមុខ។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់៩៧,៨១ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៧,៦៥ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ៕

ក្រសួងដែនដីចាប់ផ្តើមរៀបចំប្លង់គោលប្រើប្រាដ់ដីសាកល្បងជូនឃុំចំនួន១៣០នៅជុំវិញបឹងទន្លេសាប

0

ដោយៈ គង់ សូរិយា

    កំពង់ឆ្នាំងៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសាកល្បងកំណត់នូវប្លង់គោល នៃការប្រើប្រាស់ដីជូនឃុំទាំង១៣០ នៅជុំវិញបឹងទន្លេសាបដោយផ្តើមចេញពីខេត្តកំពង់ឆ្នាំង។

កម្មវិធីនេះត្រូវបានចូលរួមដោយ លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ផែនការនេះត្រួវបានដឹកនាំប្រជុំពិភាក្សា និងសកម្មភាពអញ្ជើញចុះត្រួតពិនិត្យបឹងធំ មានភូមិសាស្រ្តស្តិតក្នុងស្រុករលាប្អៀរ ស្រុកជល់គិរី និងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទៅ១០ កក្កដាកន្លងមកនេះ ក្រោមការដឹកនាំដោយលោកសាយ សំអាល់៕