តើវិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុក្នុងឆ្នាំ២០២៥មាន សភាពដូចម្តេច?

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ តាមរយៈកម្មវិធីជម្រុញការវិនិយោគខេត្តព្រះសីហនុ ទីក្រុងដែលធ្លាប់ស្ងប់ស្ងាត់ ប្រែមកជាអូរអរនេះបាននិងកំពុងដើរតាមលំអាន ដែលរៀបចំដោយរដ្ឋាភិបាល ដើម្បីប្រែក្លាយទីក្រុងនេះ ជាតំបន់​សេដ្ឋកិច្ចពហុបំណង។

ទិដ្ឋភាពទូទៅទីផ្សារ និងនិន្នាការតម្លៃ

  • តម្លៃខុនដូមានស្ថេរភាព

ស្របពេលនិន្នាការទីផ្សារហាក់ប្រែប្រួល ជាមួយការមកដល់របស់ជនបរទេសចម្រុះជាតិសាសន៍ យូនីតខុនដូ តាមឆ្នេរមានតម្លៃជាមធ្យម USD2,500–2,850/m² កើនឡើងចន្លោះពី៣ ទៅ៧ភាគរយ។ យូនីត ដែលមិនស្ថិតនៅជាប់តំបន់ឆ្នេរ មានតម្លៃប្រហែលUSD1,800 ទៅ2,200ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ការសិក្សាបានរកឃើញថា តម្លៃអចលនទ្រព្យនៅជិតកាស៊ីណូបានកើនឡើង5-7% ក្នុងឆ្នាំ2024 ដែលជំរុញដោយការអភិវឌ្ឍន៍កាស៊ីណូដែលគាំទ្រដោយចិន ។

អត្រាចំណេញពីការវិនិយោគ នៅខេត្តព្រះសីហនុ នៅតែរឹងមាំក្នុងអត្រាចន្លោះពី៨ទៅ១២ភាគរយប្រចាំឆ្នាំ ដែលទីផ្សារនេះមានភាពប្រសើរជាងទីក្រុងភ្នំពេញ ដែលផលចំណេញពីការវិនិយោគមានចន្លោះត្រឹម៦ទៅ១០ភាគរយ ទោះបីជាអ្នកវិនិយោគប្រឈមនឹងការប្រែប្រួលខ្ពស់ជាងក៏ដោយ។

ថាមវន្តផ្គត់ផ្គង់ និងអភិវឌ្ឍន៍

បន្ទាប់ពីមានការអភិវឌ្ឍសំណង់កើនឡើងដូចផ្សិត ក្នុងឆ្នាំចន្លោះ ឆ្នាំ២០១៦ ២០២១និងការដួលរលំជាបន្តបន្ទាប់ដោយសារតែការរឹតបន្តឹងអាជ្ញាប័ណ្ណ និងCOVID-19 អគារខ្ពស់ៗជាច្រើនត្រូវបានទុកចោលនៅមិនទាន់បញ្ចប់ ប៉ុន្តែដោយសារគោលនយោបាយជម្រុញការវិនិយោគនៅខេត្តព្រះសីហនុ បានធ្វើឲ្យអាគារជាប់គាំងជាច្រើនបានចាប់ផ្តើមសាងសង់ឡើងវិញ។

ការលើកទឹកចិត្តរបស់រដ្ឋាភិបាល ដែលបានចាប់ផ្តើមនៅឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥នេះ បានធ្វើឱ្យគម្រោងដែលជាប់គាំងជាង ២០០ស្តារឡើងវិញ ដោយបានដោះសោរការប្តេជ្ញាចិត្តថ្មី ជាមួយទុនវិនិយោគចំនួនរហូតដល់៦០០០លានដុល្លារ និងបង្កើតការងារបានប្រមា​ណ៤០,០០០កន្លែង។

ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ រួមទាំងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ (បើកដំណើរការនៅខែតុលា ឆ្នាំ2022) ការពង្រីកព្រលានយន្តហោះ និងកំពង់ផែ និងផ្លូវថ្នល់ក្នុងតំបន់ កំពុងធ្វើឲ្យប្រសើរឡើងយ៉ាងខ្លាំងនូវការតភ្ជាប់ និងជំរុញការចាប់អារម្មណ៍ជាថ្មី។

ការដាក់ចេញយុទ្ធសាស្ត្រ

ការពង្រីកកំពង់ផែទឹកជ្រៅ ដែលមានគោលបំណងគ្រប់គ្រង 2.5 លាន TEUs ជារៀងរាល់ឆ្នាំនៅឆ្នាំ2026 ជំរុញតម្រូវការសម្រាប់លំនៅដ្ឋានកម្មករ និងអចលនទ្រព្យដែលទាក់ទងនឹងការដឹកជញ្ជូន។

ចក្ខុវិស័យរបស់រដ្ឋាភិបាល ក្នុងការប្រែក្លាយក្រុងព្រះសីហនុទៅជាមជ្ឈមណ្ឌលភស្តុភារក្នុងតំបន់ (រហូតដល់ឆ្នាំ2029) ជាមួយនឹងគម្រោងវិនិយោគជិតឆ១០០០លានដុល្លារ គាំទ្រដល់កំណើនរយៈពេលវែង។

ការជំរុញឆ្ពោះទៅរកគម្រោងខុនដូ ដែលមានលក្ខណៈស្និទ្ធស្នាលនឹងបរិស្ថាន និងនិរន្តរភាពកំពុងដំណើរការ ការអភិវឌ្ឍន៍ដែលបានបញ្ជា​​ក់ដោយការអភិវឌ្ឍន៍បែបបៃតង និងការទទួលខុសត្រូវផ្នែកសង្គមនៃគម្រោងថ្មី២០២៤។
ហានិភ័យ និងបញ្ហាប្រឈម

  • ការផ្គត់ផ្គង់លើសតម្រូវការនៅតែជាកង្វល់ ជាពិសេសនៅក្នុងផ្នែកប្រណីតៗ ប៉មទទេ និងគម្រោងដែលជាប់គាំង នៅតែស្ថិតនៅលើផ្ទៃមេឃ។
  • ច្បាប់កម្មសិទ្ធិបរទេស ជាពិសេសសម្រាប់អចលនទ្រព្យដែ​លមិនមានកម្មសិទ្ធិ និងការវិវឌ្ឍន៍នៃពន្ធ/ បទប្បញ្ញត្តិតម្រូវឱ្យមានការរុករកយ៉ាងប្រុងប្រយ័ត្ន៕

តំបន់ជុំវិញព្រលានយន្តហោះតេជោនឹងកាន់តែរសរវើកខណៈទីក្រុងរណបធំមួយចាប់ផ្តើមបង្ហាញសកម្មភាព

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ខណៈពេលរដ្ឋាភិបាល ប្រកាសបើកដំណើរការព្រលានយន្តហោះអន្តរជាតិតេជោ នៅថ្ងៃទី៩ ខែ៩ ឆ្នាំ២០២៥ សកម្មភាពរបស់អ្នកអភិវឌ្ឍនានា បាននិងកំពុងរៀបចំឡើងបណ្តើរៗ នៅជុំវិញទីតាំងខាងលើនេះ។

    ក្រុមហ៊ុនលំដាប់យក្សOCIC បាននិងកំពុងអភិវឌ្ឍន៍លំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ក្នុងដំណាក់កាលទី១ ទំហំ៣០ហិកតា។

គំរោងដែលបាននិងកំពុងបោះទុនរាប់លានដុល្លារនេះ បាននិងកំពុងលេចរូបរាងបណ្តើរៗ ជាមួយលំនៅដ្ឋានតម្លៃសមរម្យ និងមានលក្ខខ័ណ្ឌបង់ប្រាក់មានភាពបត់បែនសម្រាប់អតិថិជន។

គម្រោងអចលទ្រព្យថ្មីនេះ ស្ថិតលើផ្លូវ៦០ម៉ែត្រ នៅជិតព្រលានយន្តហោះអន្តរជាតិតេជោ​ កំពុងដំណើរការសាងសង់និងបើកលក់ជាផ្លូវការជាមួយតម្លៃពិសេស(Pre-Sale) ដែលផ្តល់ផលចំណេញពីការវិនិយោគល្អ ជាមួយនឹងការបើកលក់ដំណាក់កាលទី២ បន្ទាប់ពីទទួលបានការគាំទ្រ និងជោគជ័យលើគំរោងដំណាក់កាលទី១។

គំរោងអភិវឌ្ឍន៍ថ្មីរបស់ក្រុមហ៊ុនOCIC គឺទីក្រុងរណប TIA CITY មានផែនការអភិវឌ្ឍន៍លើផ្ទៃដីរហូតដល់២០០ហិកតា​ ដែលនឹងមានសាងសង់ផ្ទះអាជីវកម្ម ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកមុំ្ចម្រុះ និងសួនកម្សាន្តនានាជាដើម។

គម្រោងTerra ជាគម្រោងថ្មីដំបូងគេនៃគម្រោងធំTIA CITY ដែលអភិវឌ្ឍដោយក្រុមហ៊ុនអូស៊ីអាយស៊ី(OCIC) ដែលបានបើកលក់ជាផ្លូវការក្នុងតម្លៃពិសេស​ ត្រឹមតែ៦ម៉ឺនដុល្លារជាងប៉ុណ្ណោះ ជូនដល់អតិថិជន៕

កម្ពុជា ជប៉ុនឆ្ពោះទៅកាន់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើពាណិជ្ជកម្ម និងការវិនិយោគ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្មអូសាកា ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគឱ្យកាន់តែស៊ីជម្រៅ។

គណៈកម្មាធិការវិនិយោគកម្ពុជា(CIB) និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មអូសាកា (OCCI) នៅប្រទេសជប៉ុន បានពិភាក្សាអំពីលទ្ធភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរ។

យោងតាមសេចក្តីប្រកាសរបស់CDC បានឱ្យដឹងថា លោក Negoro បានសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា (RGC) ក្នុងការជំរុញ ទាក់ទាញ និងរក្សាការវិនិយោគរបស់ជប៉ុន។

លោកបានបង្ហាញសុទិដ្ឋិនិយមថា បេសកកម្មជំរុញការវិនិយោគនេះ នឹងជួយសមាជិកនៃសភាពាណិជ្ជកម្មអូសាកា កាន់តែច្រើន ទទួ​លបានការយល់ដឹង ដ៏មានតម្លៃអំពីសក្តានុពល និងឱកាសវិនិយោគរបស់កម្ពុជា។

លើសពីនេះ លោកNegoro បានលើកទឹកចិត្តឱ្យភាគីកម្ពុជាបន្តចែករំលែកបច្ចុប្បន្នភាពថ្មីៗ ជាប្រចាំអំពីវឌ្ឍនភាពសេដ្ឋកិច្ចសង្គម និងបរិយាកាសវិនិយោគរបស់ប្រទេស ដើម្បីបង្កើនការយល់ដឹង និងការចូលរួមក្នុងចំណោមធុរកិច្ចជប៉ុន។

ជាការឆ្លើយតប លោកសួន សុផល បានមានប្រសាសន៍ថា “កម្ពុជាផ្តល់អត្ថប្រយោជន៍ជាច្រើន សម្រាប់អ្នកវិនិយោគ រួមមានស្ថិរភាពនយោបាយ បរិយាកាសម៉ាក្រូសេដ្ឋកិច្ចវិជ្ជមាន កម្លាំងពលកម្មវ័យក្មេង រដ្ឋាភិបាល ដែលគាំទ្រយ៉ាងសកម្មដល់វិស័យឯកជន ក្របខ័ណ្ឌបទប្បញ្ញត្តិដែលទាក់ទាញ និងងាយស្រួលសម្រាប់វិនិយោគិន និងការពង្រីកប្រភពថាមពលកកើតឡើងវិញជាបន្តបន្ទាប់”។

លោកក៏បានបង្ហាញពីទំនុកចិត្តថា សមភាគីនឹងជួយផ្សព្វផ្សាយសក្តានុពល និងឱកាសវិនិយោគរបស់កម្ពុជា កាន់តែទូលំទូលាយក្នុងចំណោមសមាជិករបស់ខ្លួន។

លោកបានស្នើឱ្យសភាពាណិជ្ជកម្ម និងឧស្សាហកម្មអូសាកាពិ​ចារណារៀបចំគណៈប្រតិភូធុរកិច្ច ដើម្បីមកបំពេញទស្សនកិច្ចការងារនៅកម្ពុជានាពេលខាងមុខ។

ដោយឡែក លោកសួន សុផល បានដឹកនាំគណៈប្រតិភូទៅជួបជាមួយតំណាងវិស័យឯកជន ដែលមានមូលដ្ឋាននៅទីក្រុងអូសាកា ដើម្បីស្វែងយល់ពីសក្តានុពលវិនិយោគ យល់កាន់តែច្បាស់អំពីចំណាប់អារម្មណ៍របស់ធុរកិច្ចជប៉ុន និងលើកទឹកចិត្តឱ្យពួកគេវិនិយោគ ឬពង្រីកវត្តមាននៅកម្ពុជា។

ក្នុងជំនួបនោះ លោក សុផល បានផ្តល់ព័ត៌មានយ៉ាងទូលំទូលាយអំពីគោលនយោបាយ ការលើកទឹកចិត្តការវិនិយោគ និងគោលការណ៍ណែនាំបច្ចេកទេសរបស់កម្ពុជា ដើម្បីធានាថាវិនិយោគិនសក្តានុពលមានព័ត៌មានលម្អិតចាំបាច់ទាំងអស់ ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយព័ត៌មានគ្រប់គ្រាន់។

សហគ្រាសជប៉ុនចំនួនប្រាំបី បានចូលរួមក្នុងកិច្ចពិភាក្សានេះ រួមមានក្រុមហ៊ុន Next Make, ក្រុមហ៊ុន ReloExcel, Inc., ក្រុមហ៊ុន ACS Co., Ltd., ក្រុមហ៊ុន Japan Farm Products, ក្រុមហ៊ុន MK Corporation, ក្រុមហ៊ុន Ring Co., Ltd., ក្រុមហ៊ុន Mitsuyoshi Cambodia Co., Ltd., និងក្រុមហ៊ុន Alaki Co., Ltd.៕

ក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិសៀមរាបសហការជាមួយក្រសួងទេសចរណ៍រៀបចំព្រឹត្តិការថ្មីៗ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រសួងទេសចរណ៍ និងអាកាសយានដ្ឋានអន្តរជាតិសៀ​ម​រាប-អង្គរ សហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ និងជាលក្ខណៈអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាខេត្តសៀមរាបឱ្យបានច្រើនឡើងបន្ថែមទៀត។

ព័ត៌មាននេះត្រូវបានពិភាក្សាក្នុងពេលលោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Lu WEI ប្រធានក្រុមប្រឹ​ក្សាភិបាលក្រុមហ៊ុន អង្គរ អ៊ីនធើណេសិនណល អ៊ែរផត​ អ៊ីនវេសម៉ិន (ខេមបូឌា) ឯ.ក និងសហការីចូលជួបសម្តែងការគួរសម រាយការណ៍ពីស្ថានភាពភ្ញៀវទេសចរ ធ្វើដំណើរតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងស្នើសុំអនុសាសន៍ និងការគាំទ្រដ៏ខ្ពង់ខ្ពស់លើគម្រោងរៀបចំព្រឹត្តការណ៍ទេសចរណ៍ថ្មីៗ និងជាលក្ខណៈអន្តរជាតិ។

ជាការឆ្លើយតប លោករដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដែលបានជួយជំរុញកំណើនភ្ញៀវទេសចរ ឆ្លងកាត់អាកាសយានកើនឡើងជាបន្តបន្ទាប់ ព្រមទាំងគំនិតផ្តួចផ្តើមដ៏ល្អរបស់ក្រុមហ៊ុនដែលបានសម្លឹងមើលឃើញ ពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងកាលានុវត្តវិនិយោគរបស់ខេត្តសៀមរាប តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ ទាក់ទាញ និងជាលក្ខណៈអន្តរជាតិ ស្របនឹងឱកាសនៃយុទ្ធនាការណ៍ឆ្នាំទេសចរណ៍កម្ពុជា-ចិន២០២៥នេះ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យកាន់តែច្រើន មកទស្សនាខេត្តសៀមរាប និងប្រទេសកម្ពុជា៕

តើការកែសម្រួលថ្មីចំពោះពន្ធប្រថាប់ត្រាលើការលក់ផ្ទះនៅសិង្ហបុរីនឹងមានប្រសិទ្ធភាពទប់ស្កាត់ការទិញទុកលក់ចំណេញឬទេ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការកែសម្រួលថ្មីចំពោះពន្ធប្រថាប់ត្រាលើការលក់ផ្ទះ (SSD) របស់រដ្ឋាភិបាលសិង្ហបុរីនឹងជួយទប់ស្កាត់ការទិញទុកលក់ចំណេញក្នុងរយៈពេលខ្លីរបស់ក្រុមអ្នកវិនិយោគមួយចំនួន។ ប៉ុន្តែ ប្រសិទ្ធភាពជាទូទៅលើទីផ្សារត្រូវបានគេរំពឹងថា នឹងមានកម្រិតតិចតួច ដោយសារអតិថិជនភាគច្រើនជាអ្នកទិញក្នុងគោលបំណងរស់នៅ។

យោងតាមសេចក្តីថ្លែងការណ៍រួមរបស់ក្រសួងអភិវឌ្ឍន៍ជាតិ ក្រសួងហិរញ្ញវត្ថុ និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានឱ្យដឹងថា ប្រជាជន ដែលកាន់កាប់លំនៅដ្ឋានមិនបានរយៈពេលយ៉ាងតិច៤ឆ្នាំ បន្ទាប់ពីទិញរួច ត្រូវបង់ពន្ធប្រថាប់ត្រាចាប់ពី៤ភាគរយទៅ១៦ភាគរយ នៅពេលសម្រេចចិត្តលក់ចេញវិញ។

ក្រុមអ្នក​វិភាគ​បាន​វាយតម្លៃ​ថា​ នេះ​ជា​ការបោះជំហាន​តូច​មួយដើម្បីទប់ស្កាត់ការទិញទុកលក់ចំណេញ។ កាលពីមុន វិធានការពន្ធប្រថាប់ត្រាលើការលក់ផ្ទះ (SSD) បានជួយកាត់បន្ថយការលក់ Pre-sale ដែលបានកើនឡើងចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤។

លោក Marcus Chu នាយកប្រតិបត្តិនៃទីភ្នាក់ងារអចលនទ្រព្យ ERA Singapore បានអះអាងថា “យើងសង្កេតឃើញមានការកើនឡើងនៃចំនួនអ្នកលក់ ដែលប្រកាសលក់លំនៅដ្ឋានរបស់ពួកគេ បន្ទាប់ពីទិញរួចរយៈពេល៣ឆ្នាំទៅ៤ឆ្នាំ ដែលការណ៍នេះជំរុញឱ្យអាជ្ញាធរចាត់វិធានការ”។

កាលពីឆ្នាំ២០២៤ ប្រជាជនចំនួន២.១០៤នាក់បានដាក់លក់ខុនដូ ឬអាផាតមុិនរបស់ខ្លួន បន្ទាប់ពីបានកាន់កាប់អស់រយៈពេល៣ឆ្នាំទៅ៤ឆ្នាំ កើនឡើងពីចំនួន៣៥៨នាក់ក្នុងឆ្នាំ២០២០។នេះបើយោងតាមការដកស្រង់ទិន្នន័យពីអាជ្ញាធរអភិវឌ្ឍន៍ទីក្រុងសិង្ហបុរី (URA) ។

នៅក្នុងឆមាសទីមួយ ឆ្នាំ២០២៥ ការដាក់លក់ បន្ទាប់ពីបានកាន់កាប់អស់រយៈពេល៣ឆ្នាំទៅ៤ឆ្នាំបានគ្របដណ្តប់ចំណែកចំនួន១៤,៧ភាគរយនៃការលក់ខុនដូ ឬអាផាតមុិនសរុបនៅប្រទេសសិង្ហបុរី៕ប្រភព: The Strait Times៕

ការលក់អាផាតមុិននៅទីក្រុងសេអ៊ូលដាំក្បាលចុះ ក្រោយរដ្ឋាភិបាលថ្មីបានរឹតបន្តឹងការផ្តល់ប្រាក់កម្ចីទិញផ្ទះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការលក់អាផាតមុិននៅទីក្រុងសេអ៊ូលបានដាំក្បាលចុះជាង៦៤ភាគរយ ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ក្រោយរដ្ឋាភិបាលថ្មីរបស់ប្រទេសកូរ៉េខាងត្បូងបានដាក់ចេញបទប្បញ្ញត្តិយ៉ាងតឹងរុឹងលើការផ្តល់ប្រាក់កម្ចីទិញផ្ទះកាលពីថ្ងៃទី២៧ ខែមិថុនា។

ចាប់ពីថ្ងៃទី២៧ ខែមិថុនាដល់ថ្ងៃទី៣ ខែកក្កដា ការលក់អាផាតមុិនរបស់ទីក្រុងសេអ៊ូលសម្រេចបានចំនួន៥៧៧យូនីតប៉ុណ្ណោះ ដាំក្បាលចុះ៦៤,៦ភាគរយ បើធៀបជាមួយនឹងការលក់អាផាតមុិនចំនួន១.៦២៩យូនីតកាលពីមួយសប្តាហ៍មុន ដោយរាប់ថយក្រោយពីថ្ងៃទី២៧ ខែមិថុនា។

ការលក់អាផាតមុិននៅតាមសង្កាត់ធំៗចំនួន៣ ដែលធ្លាប់មានសន្ទុះខ្លាំងជាងគេនៅទីក្រុងសេអ៊ូល ដូចជាសង្កាត់ Songpa សង្កាត់ Seocho និងសង្កាត់ Gangnam ក៏បានដាំក្បាលចុះផងដែរ។

ជាក់ស្តែង ការលក់អាផាតមុិននៅក្នុងសង្កាត់ Songpa បានធ្លាក់ចុះពីចំនួន២៤យូនីតមកនៅត្រឹម១យូនីត ខណៈការលក់អាផាតមុិននៅក្នុងសង្កាត់ Seocho ក៏បានធ្លាក់ចុះពីចំនួន១៥យូនីតមកនៅត្រឹម១យូនីត ហើយការលក់នៅសង្កាត់ Gangnam បានធ្លាក់ចុះពីចំនួន៧៦យូនីតមកនៅត្រឹម២៤យូនីត។

យោងតាមក្រសួងដែនដីកូរ៉េបានឱ្យដឹងថា កិច្ចសន្យាទិញ-លក់អាផាតមុិនចំនួន៣០១យូនីត នៅទីក្រុងសេអ៊ូលត្រូវបានលុបចោលនៅចន្លោះថ្ងៃទី២៧ ខែមិថុនារហូតដល់ថ្ងៃទី៥ ខែកក្កដា ទោះបីជារដ្ឋាភិបាលកូរ៉េបានបញ្ជាក់ថា ច្បាប់ផ្តល់ប្រាក់កម្ចីថ្មីនេះនឹងមិនអនុវត្តន៍ចំពោះកិច្ចសន្យាដែលបានចុះហត្ថលេខារួចរាល់ មុនពេលច្បាប់ថ្មីចូលជាធរមានយ៉ាងណាក្តី។

នៅឆ្នាំ២០២៦ អាផាតមុិនថ្មីចំនួន២៨.៣៥៥យូនីត ត្រូវបានគេរំពឹងថានឹងបញ្ចប់ការសាងសង់នៅក្នុងទីក្រុងសេអ៊ូល ដាំក្បាលចុះ៣៩,៣ភាគរយបើធៀបនឹងការព្យាករណ៍ចំពោះការផ្គត់ផ្គង់អាផាតមុិនថ្មីសរុបចំនួន៤៦.៧៣៨យូនីតក្នុងឆ្នាំ២០២៥។

ច្បាប់ថ្មីស្តីពីការផ្តល់ប្រាក់កម្ចីទិញផ្ទះ រួមមាន ការកំណត់ទំហំនៃការផ្តល់ប្រាក់កម្ចីក្នុងកម្រិតអតិបរមាត្រឹម៦០០លានវ៉ុន និងការហាមឃាត់មិនឱ្យផ្តល់ប្រាក់កម្ចីថ្មីបន្ថែមទៀតដល់ប្រជាជន ដែលមានផ្ទះច្រើនយូនីត៕ប្រភព: Chosun៕

តម្រូវការលំនៅដ្ឋានតម្លៃកប់ពពកនៅទីក្រុងសៀងហៃបន្តកើនឡើង ខណៈអ្នកអភិវឌ្ឍន៍បន្តសម្រុកទិញដី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការលក់ផ្ទះលំដាប់ខ្ពស់នៅក្នុងទីក្រុងសៀងហៃរបស់ប្រទេសចិនកំពុងកើនឡើង ខណៈក្រុមអ្នកមានបានសម្រុកទិញផ្ទះតម្លៃកប់ពពកដើម្បីរក្សាទុកទ្រព្យសម្បត្តិឱ្យមានសុវត្ថិភាព ស្របពេលមានការរំពឹងទុកថា តម្លៃផ្ទះទាំងនោះនឹងបន្តកើនឡើងបន្ថែមទៀតនាពេលខាងមុខ។

នៅឆមាសទី១ ឆ្នាំនេះ ទីក្រុងសៀងហៃបានលក់ផ្ទះថ្មីចំនួន៤៨២យូនីត ដែលមានតម្លៃជាង៥០លានយ័ន(ប្រមាណ៧លានដុល្លារអាមេរិកក្នុងមួយយូនីត។ និន្នាការ​នេះ​ត្រូវបានគេរំពឹងថា នឹង​បន្ត​កើតមាន ដោយ​សារ​ការ​ផ្គត់ផ្គង់នៅ​មាន​កម្រិត និង​ការ​កើន​ឡើង​នៃតម្លៃ​ដី។

ទីក្រុងសៀងហៃក៏បានលក់ផ្ទះថ្មីដែលមានតម្លៃលើសពី៣០លានយ័នចំនួន១.០៩៦យូនីត ឬស្មើនឹងចំណែក៦០ភាគរយនៃការលក់ផ្ទះថ្មីសរុបក្នុងកម្រិតតម្លៃប្រហាក់ប្រហែលគ្នានេះនៅទូទាំងទីក្រុងធំៗចំនួន៣០របស់ប្រទេសចិន។នេះ​បើ​តាម​ទិន្នន័យ​ចងក្រង​ដោយ​សាជីវកម្ម​ព័ត៌មាន​អចលនទ្រព្យ​ចិន (CRIC)។

នៅទូទាំងប្រទេសចិន ការលក់ផ្ទះថ្មីដែលមានតម្លៃលើសពី៥០លានយ័នក្នុងមួយយូនីតបានហក់ឡើងជិត៥០ភាគរយធៀបនឹងឆ្នាំមុន ដល់ចំនួន៥៩១យូនីតក្នុងរយៈពេល៦ខែដំបូងដើមឆ្នាំ២០២៥។

លោក Lu Wenxi អ្នកវិភាគនៅក្រុមហ៊ុន Centaline Property ក្នុងទីក្រុងសៀងហៃ បានលើកឡើងថា បើគិតពីផ្នែកតម្រូវការ ការទិញផ្ទះលំដាប់ខ្ពស់នៅទីក្រុងសៀងហៃកំពុងក្លាយជាការវិនិយោគទ្រព្យសកម្មដ៏មានសុវត្ថិភាព និងផ្តល់នូវស្ថិរភាព ស្របពេលទីក្រុងផ្សេងទៀតមានហានិភ័យខ្ពស់។

ចំពោះផ្នែកផ្គត់ផ្គង់ ការសម្រេចចិត្តលើគោលនយោបាយកាលពីខែមិថុនាឆ្នាំមុន ដើម្បីលុបបំបាត់ការកំណត់តម្លៃដីដោយរដ្ឋនៅទីក្រុងសៀងហៃ បានជួយរក្សាតម្លៃអចលនទ្រព្យឱ្យបន្តកើនឡើង ខណៈបណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេបានបន្តទិញដីនៅក្នុងទីតាំងសំខាន់ៗក្នុងតម្លៃខ្ពស់ជាងទីផ្សារ៕ប្រភព: SCMP៕

ថ្នាក់ដឹកនាំជាន់ខ្ពស់សភាពាណិជ្ជកម្មដឹកនាំកិច្ចប្រជុំកំណត់វិធានការ និងពង្រឹងភាពប្រកួតប្រជែងសម្រាប់ការនាំចេញឆ្លើយតបនឹងបញ្ហាដាក់ពន្ធថ្មីរបស់អាមេរិក

0

(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួល ក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចពិភាក្សា ស្តីពី «ផលប៉ះពាល់ និងការកំណត់វិធាន ការពង្រឹងភាពប្រកួតប្រជែង សម្រាប់ការនាំចេញ ពីអត្រាពន្ធសហរដ្ឋអាមេរិកថ្មី»។

កិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួម ពីអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សហប្រធានក្រុមការងារផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ប្រធានសភាពាណិជ្ជកម្មអន្តរជាតិ និងប្រធានសមាគម-ក្រុមហ៊ុនឯកជន ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ កិច្ចពិភាក្សានេះ បានរៀបចំធ្វើឡើងនៅ Wing Tower រាជធានីភ្នំពេញ។

គោលបំណង នៃកិច្ចពិភាក្សានេះ ដើម្បីឆ្លើយតបនឹងការព្រួយបារម្ភ នៃភាពប្រកួតប្រជែង ដែលបានបង្កឡើង ដោយអត្រាពន្ធ៣៦% របស់សហរដ្ឋអាមេរិក លើទំនិញនាំចេញពីកម្ពុជា ដែលបានអះអាងជាផ្លូវការ និងមានប្រសិទ្ធិភាព ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។ វាមានផលប៉ះពាល់ដល់វិស័យ ផលិតកម្មស្រាល ឧស្សាហកម្ម កសិកម្ម និងវិស័យផ្សេងៗទៀត ណាដែលពាក់ព័ន្ធ នឹងការសម្រេចចិត្តទទួលការផ្គត់ផ្គង់ធនធាននានាពីសហរដ្ឋអាមេរិក ឬហានិភ័យពន្ធនាពេលអនាគត៕

តើទីផ្សារជួលខុនដូកំពុងវិវត្តន៍ដូចម្តេច ស្របពេលការផ្គត់ផ្គង់កើនឡើងខ្ពស់នៅរាជធានីភ្នំពេញ

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ស្របពេលយូនីតខុនដូ បានកើនឡើងកាន់តែច្រើននៅក្នុងទីផ្សារ អត្រាជួលខុនដូ និងអាផាតម៉ិន កំពុងមានភាពប្រកួតប្រជែងគ្នានៅក្នុងរាជធានីភ្នំពេញ។

បន្ទាប់ពីការកើនឡើងយ៉ា​ងឆាប់រហ័ស ជាមួយអត្រា20% ប្រចាំឆ្នាំ) ស្តុកខុនដូក្នុងទីក្រុង បានកើនឡើងប្រហែលចន្លោះពី6ម៉ឺនទៅ៧២,០០០យូនីតកាលពីចុងឆ្នាំ 2024។

ប៉ុន្តែឥឡូវនេះស្ថានភាពនៃការផ្គត់ផ្គង់ បានកើនលើសពីតម្រូវការបន្តិច ដែលជំរុញឱ្យអត្រាទំនេរធ្លាក់ចុះដល់មកដល់15% ក្នុងឆ្នាំ 2025។

  • ការកែតម្រូវតម្លៃ

យូនីតខុនដូតម្លៃមធ្យមនាពេលបច្ចុប្បន្ន មានតម្លៃប្រហែល$1,500–2,200 ក្នុងមួយម៉ែត្រការ៉េ ថយចុះចន្លោះពី15–20% ធៀបនឹង កម្រិតកំពូលឆ្នាំ2019។

  • អ្នកអភិវឌ្ឍន៍មានការប្រុងប្រយ័ត្នជាងមុន

ស្របពេលការផ្គត់ផ្គង់ និងតម្រូវការមិនមានតុល្យភាពនឹងគ្នា

បានធ្វើឲ្យការបើកដំណើរការខុនដូថ្មីៗ មានចំនួនតិចជាងមុននៅឆ្នាំ 2025 ខណៈយូនីតខុនដូចំនួន២០,០០០ នឹងត្រូវដាក់ចូលទីផ្សារបន្ថែមនៅឆ្នាំ2026 ដែលធ្វើឲ្យការផ្គត់ផ្គង់កើន ដល់ជាង៨០,០០០យូនីតនៅឆ្នាំ2027។

តម្លៃជួល និងផលចំណេញពីការវិនិយោគ

ទោះបីជាទីផ្សារមានសភាពប្រកួតប្រជែងកាន់តែខ្លាំង តែផលចំណេញពីការវិនិយោគនៅតែរឹងមាំ ជាមួយអត្រា6.5ទៅ7.5% ក្នុងមួយឆ្នាំ សម្រាប់ទីក្រុងភ្នំពេញ និងឈានរហូតដល់8.5% នៅក្នុងគម្រោងសំខាន់ៗ។

លើសពីនេះ ខុនដូលំដាប់ខ្ពស់នៅតំបន់កណ្តាលក្រុងភ្នំពេញ អាចទទួលបានផលចំណេញពីការវិនិយោគចន្លោះពី8ទៅ11ភាគរយក្នុងមួយឆ្នាំ។

  • ភាពងាយស្រួលធៀបនឹងការចំណាយ

ការរស់នៅតាមអាគារខុនដូ “វា​ជា​ជីវិត​ដ៏​ងាយស្រួល​ណាស់… ប៉ុន្តែ​ការ​ជួល​ផ្ទះ ​តែងតែ​មាន​និន្នាការ​ថ្លៃ ​ព្រោះ​ពួកគេ​តែង​តែ​មាន​ការ​គិត​ថ្លៃ​បន្ថែម”៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយពេលតម្លៃមាសប្រភេទ Spot Gold បានជួញដូរក្នុងទំហំទឹកប្រាក់ចំនួន៣៣១៣,៣៥ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១៥ភាគរយដល់៣៣១៨,១៦ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១៥ភាគរយដល់៣.៣២៦ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:២៦នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៣,៨ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី៣០ ខែកក្កដាខាងមុខ។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់៩៧,៣៨ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៧,៥៦ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ៕