ទីផ្សារខុនដូកម្ពុជារំពឹងថានឹងមានតម្រូវការខ្ពស់នៅឆ្នាំ២០២២

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ បន្ទាប់ពីរងវិបត្តិជំងឺកូវីដ១៩អស់រយៈពេលជិត២ឆ្នាំកន្លងមកនេះ ទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជាត្រូវបានរំពឹងថានឹងមានតម្រូវការខ្ពស់ឡើងវិញនៅក្នុងឆ្នាំ២០២២ ខណៈរាជរដ្ឋាភិបាលបានប្រកាសពីការបើកឱ្យវិនិយោគិនបរទេសចូលមកវិញ ដោយបន្ធូរបន្ថយវិធានការរឹតបន្តឹង ហើយក៏រំពឹងថាវិនិយោគិនបរទេសនឹងចូលមកកម្ពុជា។

លោក ខន គង្គា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យERA បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២២ខាងមុខនេះ លោកយល់ឃើញថាវិស័យខុនដូនឹងមានសន្ទុះងើបឡើងខ្លាំងជាងឆ្នាំ២០២០និងឆ្នាំ២០២១ទៅទៀត ដោយសារតែវិនិយោគិនបានបង្អង់ល្បឿនវិនិយោគរបស់ខ្លួនអស់រយៈពេលយូរមកហើយ ដូច្នេះពេលដែលរដ្ឋាភិបាលបើកប្រទេសវិញបើកឱ្យមានបរទេសចូលមកវិញហើយវិនិយោគិនក៏នឹងបន្ថែមល្បឿនវិនិយោគរបស់ខ្លួនឡើងវិញដែរ។ ទន្ទឹមនឹងនោះដែរវិស័យខុនដូគឺជាវិស័យអាទិភាពមួយសម្រាប់ប្រទេសកម្ពុជាដោយសារតែការអភិវឌ្ឍខុនដូក្នុងប្រទេសកម្ពុជានៅមានភាពទូលាយសម្រាប់វិនិយោគិន។

លោកបន្តថា សម្រាប់ឆ្នាំ២០២២ ទាំងវិនិយោគិនគម្រោងធំៗនិងតូចៗទាំងឡាយនឹងចូលរួមក្នុងការបណ្ដាក់ទុនវិនិយោគ កាន់តែខ្លាំងឡើងថែមទៀត ដូច្នេះយើងអាចនិយាយថា ឆ្នាំ២០២២គឺជាឆ្នាំសម្រាប់ស្ដារនិងជំរុញការអភិវឌ្ឍខុនដូ។ លោកថា “សម្រាប់អ្នកដែលចាប់អារម្មណ៍លើវិស័យខុនដូក្នុងឆ្នាំ២០២២ខាងមុខនេះ វិនិយោគិនក្នុងស្រុកនឹងចូលរួមយ៉ាងសកម្មក្នុងការវិនិយោគ ខណៈ២០២០និង២០២១នេះ មានវិនិយោគិនក្នុងស្រុកជាច្រើនបានដាក់ទុនវិនិយោគខុនដូទាំងអភិវឌ្ឍន៍និងអ្នកទិញ”។

លោក នាក់ សមសែន អ្នកជំនាញអចលនវត្ថុមួយរូបប្រចាំកម្ពុជា ក៏បានឱ្យដឹងថា ខុនដូនិងអាផាតមិនក្នុងប្រទេសកម្ពុជាឃើញថាចាប់ផ្ដើមមានសន្ទុះបណ្ដើរៗឡើងវិញ ក្រោយពេលរដ្ឋាភិបាលប្រកាសបើកប្រទេស ក្នុងនោះយើងឃើញថាតម្លៃជួលខុនដូ និងអាផាតមិនបានងើបឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះកាលពីអំឡុងនៃការរីករាលដាលខ្លាំងនៃកូវីដ១៩។

លោកបន្តថា ការងើបឡើងវិញនៃតម្លៃខុនដូនិងអាផាត់មិនជួលនៅពេលនេះ បញ្ជាក់ពីសញ្ញាវិជ្ជមានក្នុងការអភិវឌ្ឍខុនដូនិងអាផាតមិនក្នុងប្រទេសកម្ពុជាផងដែរ។ លោកជឿជាក់ថានៅក្នុងរយៈពេលខាងមុខនេះ វិនិយោគិនបរទេសនឹងចូលមកវិញ ជាពិសេសវិនិយោគិនជនជាតិចិន ដែលជាវិនិយោគិនបរទេសលំដាប់ទី១នៅក្នុងប្រទេសកម្ពុជា។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលវត្ថុកម្ពុជា ក៏បានលើកឡើងផងដែរថា វិនិយោគិនចិននឹងចូលមកកម្ពុជាស្វែងរកការវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីចូលឆ្នាំចិនរួច ពីព្រោះថាក្រោយចូលឆ្នាំចិនវិនិយោគិននឹងចេញពីប្រទេសរបស់ខ្លួននិងស្វែងរកការវិនិយោគនៅបណ្ដាប្រទេសណាដែលមានសក្ដានុពលហើយកម្ពុជាជាប្រទេសមួយដែលវិនិយោគិនចិនកំពុងចាប់អារម្មណ៍។

លោកបន្តថា អ្វីដែលវិនិយោគិនក្នុងស្រុកត្រូវធ្វើនោះគឺត្រៀមខ្លួនក្នុងការសហការជាមួយវិនិយោគិនមកពីក្រៅប្រទេសក្នុងនោះដែរកម្ពុជាក៏ត្រូវពង្រឹងស្ដង់ដារនៃអ្នកជំនាញវិស័យអចលនទ្រព្យ ដើម្បីផ្ដល់ទំនុកចិត្តដល់វិនិយោគិននឹងចូលមកកាន់កម្ពុជាឡើងវិញ៕

តើការ ផ្គត់ផ្គង់លំនៅដ្នានក្នុងប្រទេសកម្ពុជានឹងលើសតម្រូវការឬទេ?

ដោយ: ម៉ាលីស

ភ្នំពេញ៖ មានផ្ទះតែគ្មានមនុស្សនៅមិនមែនមានតែកម្ពុជានោះទេ ប្រទេសនានាជុំវិញពិភពលោកក៏ដូចគ្នាដែរ គឺមានការសាងសង់ផ្ទះច្រើនតែគ្មានអ្នកស្នាក់នៅ។ តើកត្តាអ្វីដែលធ្វើការអភិវឌ្ឍប្រភេទនេះក្លាយទៅជាបែបនេះ?

យោងតាមការសិក្សាស្រាវជ្រាវរបសក្រុមអ្នកជំនាញនានាបានបង្ហាញមូលហេតុ ដែលមានផ្ទះច្រើនតែគ្មានអ្នកណានៅ គឺបណ្តាលមកពីស្ថានការណ៍មួយដែលគេឱ្យឈ្មោះថា Housing Bubble។

Housing Bubble កើតឡើងនៅកំឡុងពេលមួយដែលតម្លៃផ្ទះជាច្រើនចុះថោកខ្លាំង។ នៅក្នុងទីផ្សារនីមួយៗទំនិញមួយឡើងថ្លៃបើសិនជាវាមានចំនួនកំណត់ហើយមានតម្រូវការខ្ពស់ ប៉ុន្តែនឹងចុះថ្លៃនៅពេលដែលវាចាប់ផ្តើមមានតម្រូវការតិច ហើយចំនួនការផ្គត់ផ្គង់នៅច្រើន។

ដូចគ្នានឹងវិស័យអចលនទ្រព្យដែរ ពេលគ្មានតម្រូវការ តម្លៃវាក៏ធ្លាក់ចុះ។ មុនដំបូងដោយហេតុតែមានតម្រូវការខ្ពស់ នោះតម្លៃផ្ទះឡើងថ្លៃ ធ្វើឱ្យមានអ្នកវិនិយោគ អចលនទ្រព្យជាច្រើនឆក់យកឱកាសនេះដើម្បីវិនិយោគ និងសាងសង់ផ្ទះបន្ថែម ហើយខិតខំប្រឹងប្រែងបំពេញតម្រូវការរបស់ទីផ្សារ។ រីឯមនុស្សជាច្រើន ប្រមូលគ្នាទិញផ្ទះដោយខំខ្ចីបំណុលពីធនាគារ ឬចងការប្រាក់ ដោយសង្ឃឹមថានឹងលក់ទៅវិញបានប្រាក់ចំណេញខ្ពស់។ តែផ្ទះទើបសាងសង់ថ្មីទាំងនោះមិនមានអ្នកនៅ ព្រោះថាមិនយូរប៉ុន្មានក៏លែងមានតម្រូវការ ចំណែកតម្លៃក៏ចុះថោក ដោយសារអ្នកទិញលែងមានសមត្ថភាពទិញបន្តទៅទៀត។ មូលហេតុមកពីពួកគេត្រូវបង់ពន្ធ ការប្រាក់ និងស្តង់ដារឥណទានកាន់តែតឹងតែង។ ណាមួយការទិញផ្ទះស្នាក់នៅមិនដូចទិញរបស់ប្រើប្រាស់ប្រចាំថ្ងៃនោះទេ។ គ្រួសារមួយអាចត្រូវការផ្ទះយ៉ាងហោចណាស់តែមួយប៉ុណ្ណោះ។ បែបនេះហើយ ទើបបន្សល់ទុកនូវផ្ទះសំណង់ច្រើនដែលគ្មានម្ចាស់។

ប៉ុន្មានឆ្នាំនេះ វិស័យវិនិយោគអចលនទ្រព្យនៅប្រទេសកម្ពុជា មានសន្ទុះកើនឡើងខ្ពស់ខ្លាំង ជាពិសេសលើខុនដូ និងបុរី ទាំងនៅទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុ។ ក្នុងកំឡុងពេលមានកូវីដ១៩នេះ វិស័យនេះមានការថយចុះត្រឹមតែ១០% ទៅ ១៥% តែប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណាក៏ដោយ ស្ថានភាពនេះអាចមានការផ្លាស់ប្តូរទៅថ្ងៃមុខ ហើយអាចបង្កឱ្យមាន Housing Bubble (Phnom Penh Real Estate Market in 2021, n.d)។ អ្នកគួរតែមានការប្រុងប្រយ័ត្នមុននឹងមានបំណងចង់វិនិយោគនៅក្នុងរយ:ពេលនេះ។

Housing Bubble មិនមែនជាស្ថានការណ៍មួយដែលកើតឡើងជាញឹកញាប់នៅក្នុងទីផ្សារអចលនទ្រព្យនោះទេ ក៏ប៉ុន្តែប្រសិនបើវាកើតឡើង វាអាចប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងប្រទេសរយៈពេលវែង។

ទោះជាយ៉ាងណា អ្នកគួរតែមានការប្រុងប្រយ័ត្នជានិច្ចលើការវិនិយោគគ្រប់ប្រភេទ មិនថាមើលទៅវាមានភាគរយចំណេញច្រើនយ៉ាងណាក៏ដោយ។ បន្ថែមពីនេះ អ្នកគួរតាមដានមើលនិន្នាការក្នុងទីផ្សារអចលនទ្រព្យឱ្យបានទៀងទាត់ ដើម្បីកាត់បន្ថយកម្រិតប្រឈមនឹងហានិភ័យ និងអាចបម្រុងខ្លួនទុក បើសិនជាមានស្ថានភាពមិនប្រក្រតី ។

លោក សំ សុខនឿន ប្រធានសមាគមអចលទ្រព្យសកល កន្លងមកនេះក៏ធ្លាប់បានលើកឡើងផងដែរពីការផ្គត់ផ្គង់លើសតម្រូវការនៃលំនៅដ្នានក្នុងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ ។ លោកថា “បើក្រលេកទៅមើលស្ថានភាពជាក់ស្ដែងនៃការផ្គត់ផ្គង់លំនៅដ្ឋានក្នុងប្រទេសកម្ពុជា ឃើញថាវាហាក់ដូចជាលើសនឹងតម្រូវការទៅហើយ ដោយនៅតាមបុរីនីមួយៗមានផ្ទះជាច្រើនតែគ្មានអ្នកស្នាក់នៅ។ នេះមានន័យថាមិនមានការពិតជាក់ស្ដែង អ្នកខ្លះទិញផ្ទះដើម្បីតែវិនិយោគទុកចំណេញប៉ុណ្ណោះ ហើយនៅពេលដែលទិញពីម្ចាស់បុរីហើយ លក់មិនចេញផ្ទះនោះក៏ចាក់សោចោល អត់មានអ្នកនៅ”។

លោកបន្តថា យ៉ាងណាក្ដី អ្នកមានតម្រូវការផ្ទះនៅតែមាន តែពួកគាត់រកផ្ទះដែលស័ក្តិសមនឹងលទ្ធភាពរបស់ពួកគាត់។ នៅក្នុងវិបត្តិកូវីដ១៩ទីផ្សារលំនៅដ្ឋានក៏មានផលប៉ះពាល់គួរឱ្យកត់សម្គាល់ដែរ ហើយទំហំនៃការប៉ះពាល់អាស្រ័យទៅលើតម្លៃគេហដ្ឋាន៕

Sihanouk Authority Warns Residents of Occupying State Land to Leave Immediately

by: Sotheary

Preah Sihanouk: Preah Sihanouk Provincial Administration has called on the people who are occupying, living and planting other crops in the forest cover, flooded forest land, mangrove forest land, land conservation area at Oh Thmor plantation land, national park land, marine park land, biodiversity conservation corridor Land for multi-use areas, Prek Teuk Sap, Kbal Chhay, and private land in Sihanoukville Province, to leave and return the land to authority and the legal owner.

The provincial administration has also warned of retribution for those who disobey the notice and continue to stay in construction.

The notice states that any relevant persons who have illegally occupied the land will be punished according to the following articles:

1. Article 97 and Article 98 of the Law on Forestry: Any person who commits crimes such as forging public documents related to the forestry or wildlife sector, destroying, hiding, selling or stealing forest exhibits, destroying, changing, eliminating or damaging the boundaries of the area. Deforestation, clearing of forest land, encroachment on forest land will be punished by imprisonment from 5 to 10 years and all exhibits will be confiscated as state property. In the case of non-violent perpetrators, the punishment shall be doubled.

2. Article 98 of the Law on Irrigation will also punish the perpetrators from three to five years.

3. Articles 56 and 62 of the Law on Protected Areas stipulate that the perpetrators will be imprisoned for 5 to 10 years and fined 15 million to 150 million riels.

4. Article 253 of the Land Law also stipulates that anyone who uses violence against a real estate occupant in good faith shall be punished by a fine of 1.5 million to 25 million riels or by imprisonment for six months to two years.

Through this announcement, the Preah Sihanouk Provincial Administration has ordered the authorities to review and implement very strictly.

កម្ពុជានឹងទទួលបានវិនិយោគិនមកពីប្រទេសនិយាយភាសាបារាំងជិត១០០ប្រទេស នៅដើមឆ្នាំក្រោយ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ៖ តាមការបញ្ជាក់ពីឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជាបានឱ្យដឹងថា នៅចុងត្រីមាសទី១នៃឆ្នាំ២០២២ខាងមុខ វិនិយោគិនមកពីប្រទេសនិយាយភាសាបារាំងនឹងចូលមកកម្ពុជាដើម្បីស្វែងយល់ពីឱកាសវិនិយោគនានានៅក្នុងប្រទេសកម្ពុជា ស្របពេលកម្ពុជាបាននិងកំពុងបើកទូលាយឡើងវិញសម្រាប់ការវិនិយោគនិងទេសចរណ៍។

ក្នុងជំនួបជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ លោកJacques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងថ្មីប្រចាំកម្ពុជា បានឱ្យដឹងថា នាពេលខាងមុខ អគ្គលេខាធិការនៃប្រទេសប្រើភាសាបារាំង នឹងអញ្ជើញមកបំពេញទស្សនិច្ចនៅប្រទេសកម្ពុជា ដោយអមមកជាមួយនូវវិនិយោគិនជាច្រើន ដើម្បីស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ចនៅប្រទេសកម្ពុជា និងរកដៃគូក្នុងការបណ្ដាក់ទុនវិនិយោគ ។

លោកបានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជា មានការផ្លាស់ប្តូរ និងរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស។ លោកក៏មានជំនឿជឿជាក់ថា ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរនឹងកានតែរីកចម្រើនថែមទៀត។

លោកបន្ថែមថា តាមរយៈបេកសកកម្មការទូតនៅកម្ពុជាលោកត្រៀមខ្លួនជាស្រេច ដើម្បីសម្របសម្រួល កិច្ចការទាំងអស់នេះ និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។

សម្តេចប្រធានព្រឹទ្ធសភាបានស្វាគមន៍ចំពោះ ប្រទេសប្រើភាសាបារាំង និងអ្នកវិនិយោគ ដែលនឹងអញ្ជើញមកបំពេញទស្សនិច្ចនៅប្រទេស កម្ពុជា នាពេលខាងមុខនេះ ។ សម្ដេចជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់អគ្គរដ្ឋទូតបារាំង នឹងខិតខំប្រឹងប្រែងបន្តលើកកម្ពស់ចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាជាងនេះទៅទៀត។

សម្តេចមានជឿជាក់ថា ព្រឹទ្ធសភានៃប្រទេសទាំងពីរនឹងបន្តសកម្មភាពកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន ក្នុងពេលស្ថានភាព ជំងឺកូវីដ-១៩ បានធូរស្រាល។ ហើយកម្ពុជាក៏បានត្រៀមខ្លួនដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទជាមួយនឹងឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូតបារាំង ប្រចាំកម្ពុជា ដើម្បីរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនាំមកនូវផលប្រយោជន៍ទៅវិញទៅមកជូនប្រជាជន និងប្រទេសទាំងពីរ ។

ក្រោយពេលរដ្ឋាភិបាលប្រកាសបើកប្រទេសបើកសេដ្ឋកិច្ចសង្គមឡើងវិញ បណ្ដាវិនិយោគិនក្នុងនិងក្រៅប្រទេសក៏ចាប់ផ្ដើមបញ្ចេញសកម្មភាពស្វែងរកការវិនិយោគនានាក្នុងប្រទេសឡើងវិញ និងជាការបញ្ជាក់ពីសញ្ញាវិជ្ជមាននៃសេដ្ឋកិច្ចរបស់ខ្លួនផងដែរ៕

ក្រុមហ៊ុន លី យ៉ុងផាត់ គ្រោងសាងសង់កំពង់ផែទឹកជ្រៅថ្មីមួយកន្លែងលើដីជិត៥០០ហិកតានៅកោះកុង

ដោយ៖ សុផារី

កោះកុង៖ ក្រុមហ៊ុនកោះកុង អេស អ៊ី ហ្សិត ខូ អិលធីឌី (Koh Kong SEZ Co., Ltd) គ្រោងបង្កើតកំពង់ផែទឹកជ្រៅទំហំជិត៥០០ហិចតា ស្ថិតក្នុងភូមិព្រែកខ្សាច់ និងភូមិយាយសែន ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ដោយកំពុងសិក្សា វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញជុំវិញគម្រោងសាងសង់នេះ។
គម្រោងបង្កើតកំពង់ផែទឹកជ្រៅ និងហេដ្ឋារចនាសម្ព័ន្ធរួមមាន អគាររដ្ឋបាល អគារឃ្លាំង អគាររោងជាង និងកំពង់ផែទឹកជ្រៅជាដើម លើផ្ទៃដីចំនួន៤៩២,៦៤ ហិកតា។

លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ បានបង្ហាញសេចក្តីសោមនស្សរីករាយស្វាគមន៍ និងគាំទ្របំផុតចំពោះគម្រោងរបស់ក្រុមហ៊ុន ដែលបានជ្រើសរើសមូលដ្ឋានខេត្តកោះកុងសម្រាប់ការវិនិយោគកំពង់ផែទឹកជ្រៅនេះ ដែលជួយជំរុញវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់ខេត្ត និងជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចប្រទេសជាតិ។

ទន្ទឹមនេះផងដែរ លោកក៏បានលើកឡើងពីសំណូមពរដល់ក្រុមហ៊ុន និងក្រសួងស្ថាប័នពាក់ព័ន្ធនូវបញ្ហាប្រឈមមួយចំនួនរួមមាន៖

ទី១៖ កាត់បន្ថយអតិបរមានូវផលប៉ះពាល់ដល់ធនធានជីវចម្រុះ និងបរិស្ថាននៅក្នុងតំបន់អនុវត្តន៍គម្រោងតាមរយៈវិធានការចាំបាច់ ដែលមានស្រាប់ និងស្នើសុំឱ្យបង្កើតគម្រោងអភិវឌ្ឍន៍មូលដ្ឋានគាំទ្រសំដៅធានា ដល់ធនធានជីវចម្រុះ និងបរិស្ថាន មានស្ថិរភាពជាពិសេសផ្កាថ្ម។

ទី២៖ លើកទឹកចិត្តឱ្យជ្រើសរើសកម្លាំងពលកម្មមូលដ្ឋានជាអាទិភាព និងបង្កឱ្យមានលក្ខណៈអភិវឌ្ឍន៍សមត្ថភាព និងបណ្តុះបណ្តាលវិជ្ជាជីវៈជូនប្រជាពលរដ្ឋ ដើម្បីបង្កើនជីវភាព និងប្រាក់ចំណូលឱ្យកាន់តែល្អប្រសើរ។

ទី៣៖ ជួយរក្សាការពារច្រាំង និងឆ្នេរខ្សាច់ តាមរយៈការដាំដើមកោងកាង រក្សាទុកស្មៅសមុទ្រ និងរុក្ខជាតិដែលមានដុះស្រាប់ នៅតាមតំបន់ឆ្នេរ ឬវិធីសាស្ត្រផ្សេងៗទៀត។

ទី៤៖ យកចិត្តទុកដាក់ខ្ពស់អំពីការគ្រប់គ្រងសំណល់ចេញពីកប៉ាល់នានា ដូចជា ប្រេងម៉ាស៊ីន ព្រមទាំងសំណល់ រឹង-រាវ នៅក្នុងតំបន់អនុវត្តន៍គម្រោង។

ទី៥៖ សំណង់អគារ និងសំណង់កំពង់ផែត្រូវគោរពតាមស្តង់ដាបច្ចេកទេស និងបទដ្ឋាននានារបស់រាជរដ្ឋាភិបាល។

ទី៦៖ សហការជិតស្និទជាមួយរដ្ឋបាលខេត្ត និងរដ្ឋបាលមូលដ្ឋាន៕

ដំណឹងល្អ តម្លៃប្រេងឥន្ធនៈចាប់ពី ថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែធ្នូ ធ្លាក់ ចុះ ហើយ

ដោយៈ សុផារី

ភ្នំពេញ៖ តាម ការបង្ហាញបង្ហាញរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃនេះបានឲ្យដឹងថា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ការលក់រាយប្រេងឥន្ធនៈធ្លាក់ថ្លៃ១០០រៀល ក្នុងមួយលីត្រដូចគ្នា។ ក្នុងនោះ ប្រេងសាំងធម្មតាបានធ្លាក់ថ្លៃមកត្រឹម ៤ ១០០រៀល រីឯប្រេងម៉ាស៊ូតតម្លៃ ៣ ៧៥០រៀល នៅក្នុងមួយលីត្រ។

នៅក្នុងសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលរស្មីកម្ពុជាទទួលបាននៅព្រឹកថ្ងៃទី១៦ ខែធ្នូ នេះ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ផ្អែកតាមតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ តម្លៃលក់រាយប្រេងឥន្ធនៈក្នុងរយៈពេលដូចគ្នាខាងលើ ត្រូវលក់ ៤ ២១០រៀល ក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតាEA92 និង ៣ ៩១០០រៀល សម្រាប់ប្រេងម៉ាស៊ូត ក្នុងមួយលីត្រ។

សូមបញ្ជាក់ថា ដើម្បីជួយសម្រួល់ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៤សេនដុល្លារ ក្នុងមួយលីត្រ៕

រដ្ឋបាលខេត្តព្រះសីហនុព្រមានពលរដ្ឋកំពុងកាន់កាប់ដីរដ្ឋចាកចេញជាបន្ទាន់

ដោយ៖ វឌ្ឍនៈ

ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុបានអំពាវនាវឱ្យពលរដ្ឋដែលកំពុងកាន់កាប់ ស្នាក់នៅនិងដាំដំណាំផ្សេងៗ នៅក្នុងគម្របព្រៃឈើ ដីព្រៃលិចទឹកដីព្រៃកោងកាងដីតំបន់អភិរក្ស ដីនៅស្ថានីយដាំឈើអូរថ្ម ដីឧទ្យានជាតិដីឧទ្យានសមុទ្រ របៀងអភិរក្សជីវចម្រុះ ដីតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ និងដីកម្មសិទ្ធិឯកជនស្ថិតនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ សូមចាកចេញ រួចប្រគល់ជូនអាជ្ញាធរកាន់កាបដីរដ្ឋនិងម្ចាស់កម្មសិទិ្ធស្របច្បាប់ឡើងវិញ។

រដ្ឋបាលខេត្តក៏បានព្រមានពីការដាក់ទោសទណ្ឌ ចំពោះជនទាំងឡាយណាដែលមិនស្ដាប់តាមសេចក្ដីជូនដំណឹង និងបន្តស្នាក់នៅសង់សំណង់បន្តទៀតផងដែរ។

ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា បុគ្គលពាក់ព័ន្ធទាំងឡាយណាដែលបានធ្វើសកម្មភាពកាន់កាប់ដីខុសច្បាប់នឹងត្រូវផ្ដន្ទាទោសតាមមាត្រាច្បាប់ដូចជាៈ
១.មាត្រា៩៧ និងមាត្រា៩៨ នៃច្បាប់ស្ដីពីព្រៃឈើ ជនណាដែលបានប្រព្រឹត្តិបទល្មើសដូចជា ក្លែងបន្លំលិខិតសាធារណៈដែលពាក់ព័ន្ធនឹងវិស័យព្រៃឈើ ឬសត្វព្រៃ បំផ្លាញ លាក់បាំង លក់ ឬលួចវត្ថុតាងព្រៃឈើ កំទេច ផ្លាស់ប្តូរលុបបំបាត់ ឬធ្វើឱ្យខូចខាតដល់ព្រំសីមា នៃតំបន់ព្រៃឈើ កាន់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅដល់១០ឆ្នាំ និងត្រូវរឹបអូសវត្ថុតាងទាំងអស់មកជាសម្បត្តិរដ្ឋ។ ករណីជនប្រព្រឹត្តិបទល្មើសមិនរាងចាសលត្រូវផ្ដន្ទាទោសទ្វេរដង។

២. មាត្រា៩៨នៃច្បាប់ស្ដីពីជលបទ ក៏នឹងត្រូវផ្ដន្ទាទោសដល់ជនប្រព្រឹត្តិពី៣ឆ្នាំទៅ៥ឆ្នាំផងដែរ។

៣. មាត្រា៥៦និងមាត្រា៦២នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ បានចែងថាជនដែលប្រព្រឹត្តិបទល្មើស នឹងត្រូវដាក់ពន្ធនាគារពី៥ទៅ១០ឆ្នាំ ពិន័យជាប្រាក់ពី១៥លានរៀលទៅ១៥០លានរៀល។

៤.មាត្រា២៥៣នៃច្បាប់ភូមិបាលក៏បានចែងថាជនណាប្រើហិង្សាទៅលើអ្នកកាន់កាប់អចលវត្ថុដោយសុចរិត ក៏ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់១លាន៥សែនរៀលទៅ២៥លានរៀល ឬនិងដាក់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ។
តាមរយៈសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាឱ្យអាជ្ញាធរនិងសមត្ថកិច្ចត្រូវពិនិត្យនិងអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់បំផុត៕

សមាគមពីរសហការគ្នាចុះចែកអំណោយដល់អ្នករត់ស៊ីក្លូ១០០នាក់

ដោយ៖ សុផារី

ភ្នំពេញ៖ សមាគមអចលនទ្រព្យសកល (GRA) ដែលមានលោកឧកញ៉ា សំ សុខនឿន ជាប្រធាន និងសមាគមមិត្តយើង ដែលមានលោក គឹម កែវរស្មី ជាប្រធាន កាលពីរាត្រីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំប្រតិភូ និងសហការី ចុះចែកអំណោយជូនដល់បងប្អូនអ្នករត់ស៊ីក្លូចំនួន ១០០នាក់ នៅរាជធានីភ្នំពេញ។

លោកឧកញ៉ា សំ សុខនឿន បានឱ្យដឹងថា ការសហការគ្នារៀបចំកម្មវិធីសប្បុរសធម៌នេះ ដោយស្ថិតក្នុងរដូវរងា។ ហេតុនេះ ប្រធានសមាគមទាំងពីរ ក៏បានរៀបចំអំណោយជាអាវរងា និងគ្រឿងឧបភោគបរិភោគមួយចំនួន ចែកជូនដល់បងប្អូនអ្នករត់ស៊ីក្លូចំនួន១០០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានអាវរងា១ អង្ករ៥គីឡូក្រាម ម្ស៉ៅស៊ុប១ថង់ធំ និងទឹកត្រី-ទឹកស៊ីអ៊ីវ២ដប។

កន្លងមកសមាគមអចលនទ្រព្យសកល តែងរៀបចំកម្មវិធីសប្បុរសធម៌ និងចែកអំណោយជាបន្ដបន្ទាប់ ដល់កុមារកំព្រារ និងចាស់ជរា ក៏ដូចជាសហការជាមួយរដ្ឋបាលខេត្តមួយចំនួន ដើម្បីរួមចំណែកសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ខខ្វះខាត និងចូលរួមសកម្មសង្គម ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងការរីលរាល នៃជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជាទៀតផង៕

World Bank Group’s $157 Billion Pandemic Surge Is Largest Crisis Response in Its History

WASHINGTON: In response to COVID-19 severely damaging the lives and livelihoods of millions of people in developing countries, the World Bank Group deployed over $157 billion to fight the pandemic’s health, economic, and social impacts over the last 15 months (April 1, 2020 – June 30, 2021). This is the largest crisis response of any such period in the Bank Group’s history and represents an increase of more than 60% over the 15- month period prior to the pandemic. Bank Group commitments and mobilizations in fiscal year 2021 (FY21) alone (July 1, 2020 – June 30, 2021) amounted to almost $110 billion (or $84 billion excluding mobilization, short-term financing, and recipient-executed trust funds).

Since the start of the pandemic, the Bank Group supported countries to address the health emergency, strengthen health systems, protect the poor and vulnerable, support businesses, create jobs and jump start a green, resilient, and inclusive recovery.

Following last year’s COVID-related economic deterioration, the global economy is expected to expand 5.6% in 2021. Thus far, the recovery is uneven and many of the world’s poorest countries are being left behind. While about 90% of advanced economies are expected to regain their pre-pandemic per capita income levels by 2022, only about one-third of emerging market and developing economies are projected to do the same. In 2020, global extreme poverty rose for the first time in over 20 years, with nearly 100 million people pushed into extreme poverty.

“Since the start of the pandemic, the World Bank Group has committed or mobilized a record $157 billion in new financing, an unprecedented level of support for an unprecedented crisis,” said World Bank Group President David Malpass. “We will continue to provide critical assistance to developing countries through this ongoing pandemic to help achieve a more broad-based economic recovery. The Bank Group has proven to be a rapid, innovative, and effective platform to support developing countries as they respond to the pandemic and uneven and many of the world’s poorest countries are being left behind. While about 90% of advanced economies are expected to regain their pre-pandemic per capita income levels by 2022, only about one-third of emerging market and developing economies are projected to do the same. In 2020, global extreme poverty rose for the first time in over 20 years, with nearly 100 million people pushed into extreme poverty.

“Since the start of the pandemic, the World Bank Group has committed or mobilized a record $157 billion in new financing, an unprecedented level of support for an unprecedented crisis,” said World Bank Group President David Malpass. “We will continue to provide critical assistance to developing countries through this ongoing pandemic to help achieve a more broad-based economic recovery. The Bank Group has proven to be a rapid, innovative, and effective platform to support developing countries as they respond to the pandemic and strengthen resilience for future shocks. But we must do more still. I remain deeply concerned about limited availability of vaccines for developing countries, which are critical to save lives and livelihoods.”

[Forwarded from So Phary]
In the 15 months ending June 30, 2021, the Bank Group stretched its balance sheets, accelerated leveraging and disbursements, and front-loaded resources. Support to countries from the International Bank for Reconstruction and Development (IBRD) totaled $45.6 billion – including drawing down IBRD’s $10 billion crisis buffer in addition to Board-approved sustainable annual lending limits. Grants and zero or low-interest loans to the world’s poorest countries from the International Development Association (IDA) amounted to $53.3 billion. To meet increased financing needs, the World Bank fully used all remaining IDA18 resources in FY20 and frontloaded about half of all the three-year envelope of IDA19 resources in FY21. In February 2021, IDA donor and borrower country representatives agreed to advance IDA20 by 12 months to enable continued surge financing in the coming years.

In addition, over the same 15 months, the International Finance Corporation (IFC), the Bank Group’s private sector development arm, reached a record high of $42.7 billion in financing, including short-term finance ($10.4 billion) and mobilization ($14.9 billion), 37% of which was in low-income and fragile and conflict-affected states. IFC provided liquidity for businesses to remain in operation, while ramping up investments in companies on the frontlines of the pandemic response. To address the COVID-induced increase in the trade gap, IFC has expanded its trade and supply chain finance activities. IFC’s “Upstream” work continues to create the conditions to attract much-needed private investment to some of the world’s most difficult places and preparing the ground for a faster private sector recovery.

Despite a challenging year for borrowers and financial markets, IDA doubled the amount it raised last fiscal year from investors, reaching almost $10 billion. IBRD raised $68 billion, by mobilizing financing from investors around the globe. IBRD and IDA, both rated AAA/Aaa, raised awareness for a variety of development themes to successfully mobilize finance for sustainable development. The year also included innovations such as a unique $100 million five-year bond issued by IBRD to support the global response to COVID-19 through UNICEF. IFC, also rated AAA/Aaa, issued close to $13 billion in bonds for private sector development and job creation in emerging markets.

The Multilateral Investment Guarantee Agency (MIGA), whose mandate is to drive impactful foreign direct investment to developing countries, issued $7.6 billion in new guarantees over the same 15-month period since the onset of the pandemic, of which 19% supported projects in IDA countries and fragile settings.

In FY21, the World Bank Group’s climate finance totaled over $26 billion, it’s largest year of climate finance ever (25% above FY20, which was itself also a record). The new Climate Change Action Plan for 2021-2025 aims to integrate climate and development goals, and commits 35% of Bank Group financing to climate, on average, over the next five years, with at least 50% of World Bank climate finance supporting adaptation. In the same time frame, the Bank Group will align financing with the goals of the Paris Agreement, while helping client countries meet their Paris commitments, including supporting and implementation of development of their Nationally Determined Contributions (NDCs) and Long-Term Strategies.

Source: Press Release of WB NO: 2022/001/EXC

ខេត្តពោធិ៍សាត់បានក្លាយទៅជាច្រកសំខាន់មួយនៃការធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាង

ដោយៈ សុផារី

ពោធិ៍សាត់ៈ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា បច្ចុប្បន្ននេះ ខេត្តពោធិ៍សាត់មិនមែនគ្រាន់តែជាតំបន់កសិកម្ម និងនេសាទដូចកាលពីអតីតកាលនោះទេ ប៉ុន្តែបានក្លាយទៅជាច្រកសំខាន់មួយ នៃការធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាង។

លោកក៏បានអះអាងថា ពោធិសាត់ ក៏ជាខេត្តមានសក្តានុពលខាងឧស្សាហកម្ម និងកសិ-ឧស្សាហកម្មផងដែរ។
រដ្ឋមន្ត្រីបានថ្លែងយ៉ាងនេះ ក្នុងឱកាសប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបា លរបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៥ ខែធ្នូនេះ។

លោកបានមានប្រសាសន៍ថា “តាមរយៈគម្រោង របស់រាជរដ្ឋាភិបាល ខេត្តនេះ នឹងភ្ជាប់ការដឹកជញ្ជូនផលិតផលទំនិញ និងការបង្កើតលំហូរទេស​ចរណ៍ ជាមួយខេត្តបាត់ដំបង កោះកុង និងព្រំដែនថៃ និងតភ្ជាប់ជាមួយខេត្តព្រះសីហនុដែលមានកំពង់ផែ ទឹកជ្រៅផងដែរ”។

លោកបន្ថែមថា ខេត្តអាចទាញយកអត្ថប្រយោជន៍នេះ ដើម្បីពង្រីកសក្តានុពល សេដ្ឋកិច្ចក្នុងខេត្តដែលមានស្រាប់ មានដូចជាដំណាំកសិ-ឧស្សា​ហកម្ម មានដូចជា ដំឡូងមី ស្វាយកែវរមៀត ស្វាយចន្ទីរ ពោត អំពៅ សណ្តែកសៀង និងកៅស៊ូ។ល។ បន្ថែមលើផលិតផលស្រូវ និងជលផល។

លោកចម ប្រសិទ្ឋបានបញ្ជាក់ថា រាជរដ្ឋាភិបាលបាន និងកំពុងបើកច្រកទីផ្សារដ៏ធំ ក្នុងការនាំចេញផលិតផលកសិកម្មទៅប្រទេសចិន ដែលនេះក៏ជាឱកាសល្អមួយសម្រាប់ខេត្តនេះ ហើយនឹងត្រៀមបើកចំហទីផ្សារជា​មួយសាធារណរដ្ឋ កូរ៉េនៅពេលខាងមុខ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ។ ហេតុដូច្នេះ ការពង្រឹង ផលិតផលក្នុងស្រុករបស់ខេត្តសម្រាប់បម្រើឱ្យការនាំចេញ គឺជាការចាំបាច់និងចំសភាពការណ៍។

ជាមួយគ្នានេះ លោកបានស្នើដល់រដ្ឋបាលខេត្ត ក្រុង ស្រុក និងគ្រប់អង្គភាពពាក់ព័ន្ធ យកចិត្តទុកដាក់ ក្នុងការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្ម និងការបម្រើសេវាសាធារណៈឱ្យកាន់តែល្អ កាន់តែមានភាព ទាក់ទាញដល់អ្នកវិនិយោគ និងធុរជនក្នុងនិងក្រៅប្រទេស ស្របពេលដែលច្បាប់ស្តីពីវិនិយោគ (ជា ច្បាប់ថ្មី ជំនួសឱ្យច្បាប់ចាស់) ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមរួចហើយ។

រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រ ស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩។ ផែនការស្តារសេដ្ឋកិច្ចឡើងវិញ ពីវិបត្តិកូវីដ-១៩សម្រាប់ឆ្នាំ២០២១-២០២៣ គឺដើម្បីប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ ទៅជាកាលានុវត្តភាព តាមរយៈការកែទម្រង់កាន់តែស៊ីជម្រៅ សំដៅកសាងប្រព័ន្ធសេដ្ឋកិច្ច និងសង្គម កាន់តែរឹងមាំ និងមានភាពធន់ទៅនឹងវិបត្តិនាពេលអនាគត។

នាពេលថ្មីៗនេះ ខេត្តពោធិ៍សាត់ ទទួលបានសមិទ្ធផលសំខាន់ថ្មីពីរទៀត គឺទី១ អគាររដ្ឋបាលរបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តពោធិ៍សាត់ បានកើត ជារូបរាងឡើងថ្មីសន្លាង ក្រោមការឧបត្ថម្ភគាំទ្រថវិកា ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទី២ ការបើកការដ្ឋានគម្រោងពង្រីក សមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅទីរួមខេត្តពោធិ៍សាត់ ដែលត្រូវប្រើប្រាស់ ទឹកប្រាក់ប្រមាណ ២២លានដុល្លាអាមេរិក ជាមួយនឹងសមត្ថភាពផ្គត់ផ្គង់ ទឹកស្អាត៦.៦០០ម៉ែត្រគូប/ថ្ងៃ រួមទាំងបណ្តាញទុយោចែកចាយជិត ៨០គីឡូម៉ែត្រ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន៕