វិភាគៈភ្នំពេញបួនទសវត្សរ៍មុន និងបច្ចុប្បន្នកំពុងធ្វើដំណើរយ៉ាងដូចម្តេចលើមូលដ្ឋាននៃកំណើនសេដ្ឋកិច្ចនិងប្រជាសាស្រ្ត

វិភាគៈភ្នំពេញបួនទសវត្សរ៍មុន និងបច្ចុប្បន្នកំពុងធ្វើដំណើរយ៉ាងដូចម្តេចលើមូលដ្ឋាននៃកំណើនសេដ្ឋកិច្ចនិងប្រជាសាស្រ្ត

ដោយៈយិន លាងគង់ៈ ស្ថាបនិកនិងជាអគ្គនាយកគេហទំព័រ Propertyarea.asia

ភ្នំពេញៈ ៤៣ឆ្នាំមុន វាជាទីក្រុងខ្មោច ដែលមានមនុស្សប៉ុន្មានម៉ីននាក់ប៉ុណ្ណោះ បានចូលមករស់នៅទីក្រុងនេះ ប៉ុន្តែបច្ចុប្បន្នទីក្រុងនេះ បានរីកទំហំដល់៧០០គីឡូម៉ែត្រការ៉េ ជាមួយនឹងកំនើនប្រជាជនកើនឡើងដល់ប្រមាណ៣លាននាក់។

ជាទីក្រុងដែលមនុស្សជាច្រើន មិនចង់ចូលមករស់នៅបន្ទាប់ពីរបបអាវខ្មៅ ប៉ុន្តែពេលនេះទីក្រុងនេះ ទទួលលំហូរប្រជាពលរដ្ឋចូលមករស់នៅកើនឡើង ប្រមាណ២០ម៉ឺននាក់ជារៀងរាល់ឆ្នាំ និងប្រជាពលរដ្ឋប្រមាណ២០ម៉ឺននាក់ បានចេញចូលមកធ្វើការ មកប្រកបអាជីវកម្មប្រចាំថ្ងៃ។

ដំណើរចាកចេញពីអតីតកាល
ពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមការដឹកនាំរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រី និងការដឹកនាំផ្ទាល់របស់ក្រុមប្រឹក្សា ក៏ដូចគណៈអភិបាលរាជធានីភ្នំពេញ តែងបានខិតខំបំពេញ កសាង និងអភិវឌ្ឍន៏ធ្វើអោយរាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេសជាតិកាន់តែមានភាពរីកចំរើន និងស៊ីវិល័យជាបន្តបន្ទាប់។

ទន្ទឹមនឹងការរីកចំរើនមិនឈប់ឈរបែបនេះ រាជធានីភ្នំពេញ ក៏បានពង្រីកខ្លួនរហូតមកដល់ឆ្នាំ២០២១នេះ មានកំណើនទ្វេរដងរាប់ទាំងផ្ទៃដី និងចំនួនប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍របស់រដ្ឋបាល រាជធានីភ្នំពេញបានឱ្យដឹងថា រាជធានីភ្នំពេ​ញ គឺជារាជធានីមួយក្នុងចំណោមរាជធានី ខេត្ត សរុប ២៥ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៍ និងការទូត ដែលមានការអភិវឌ្ឍលើគ្រប់វិស័យ។ រាជធានីភ្នំពេញស្ថិតនៅភាគខាងត្បូង នៃប្រទេសកម្ពុជា ត្រង់ទន្លេចតុមុខ ជាចំណុចប្រសព្វរវាង ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេសាប និងទន្លេបាសាក់ ដែលមានព្រំប្រទល់ខាងលិចទល់នឹងស្រុកអង្គស្នួល ខាងកើតទល់នឹង ស្រុកគៀនស្វាយ ខាងជើងទល់នឹងស្រុកមុខកំពូល ខាងត្បូងទល់នឹងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

រយៈពេល២៣ឆ្នាំពង្រីករហូតដល់៨លើក
ឆ្លើយតបនឹងកំនើននគររូបនីយកម្ម កំនើនប្រជាពលរដ្ឋ កំនើននៃផែនការប្រជាសាស្រ្ត និងផែនការពង្រីកទីក្រុងកាន់តែមានទំហំធំ ដើម្បីពង្រីកសក្តានុពលរាជធានីរបស់ខ្លួន ភ្នំពេញបានពង្រីផ្ទៃដី និងមូលដ្ឋានខ័ណ្ឌ សង្កាត់យ៉ាងលឿនស្ទើរមិនគួរឲ្យជឿ។

នៅក្នុងឆ្នាំ២០០៦ រាជធានីភ្នំពេញមានផ្ទៃដីសរុប៣៧៥ គីឡូម៉ែត្រការ៉េ មានខណ្ឌចំនួន៧ សង្កាត់ចំនួន៧៦ ប្រជាពលរដ្ឋសរុបចំនួន១.០៥០.៦១៦នាក់។

នៅឆ្នាំ២០០៩រាជធានីភ្នំពេញ បានពង្រីកបន្ថែម ដែលកាត់ទាំងដី និងប្រជាពល រ​ដ្ឋពីខេត្តកណ្តាល គឺមានផ្ទៃដីសរុប៣៧៧,៤៦ គីឡូម៉ែត្រការ៉េ ចំនួនខណ្ឌ៨ ចំនួនសង្កាត់៧៦ ចំនួនប្រជាពលរដ្ឋសរុប១.៣២៧.៦១៦នាក់។
នៅឆ្នាំ២០១២រាជធានីភ្នំពេញ បានពង្រីកបន្ថែមដែលមានផ្ទៃដីសរុប៦៧៨,៤៦ គីឡូម៉ែត្រការ៉េ ចំនួនខណ្ឌ៩ ចំនួនសង្កាត់៩៦ ចំនួនប្រជាពលរដ្ឋសរុប១.៥០១.៧២៥នាក់។

នៅឆ្នាំ២០១៧រាជធានីភ្នំពេញ បានពង្រីកបន្ថែមដែលមានផ្ទៃដីសរុប៦៩២,៤៦ គីឡូម៉ែត្រការ៉េ ខណ្ឌកើនដល់ចំនួន១២ មានចំនួនសង្កាត់១០៥ ចំនួនប្រជាពលរដ្ឋសរុប១.៤៦១.៨៥៣នាក់។

នៅឆ្នាំ២០១៩ រាជធានីភ្នំពេញមានផ្ទៃដីសរុប៦៩២,៤៦ គីឡូម៉ែត្រការ៉េ ចំនួនខណ្ឌ១៤ ចំនួនសង្កាត់១០៥ ចំនួនប្រជាពលរដ្ឋសរុប២.១២៩.៣៧១នាក់ ដែលជាឆ្នាំបំបែកខណ្ឌ។

ឆ្នាំ២០១៩កន្លងមកនេះ រាជធានីភ្នំពេញមាន ផ្ទៃដីសរុប៦៩២,៤៦ គីឡូម៉ែត្រការ៉េ ចំនួនខណ្ឌ១៤ ចំនួនសង្កាត់១០៥ ចំនួនភូមិ១០៥ ចំនួនគ្រួសារ៣៩៩.២០៣ ចំនួនប្រជាពលរដ្ឋសរុប២.១២៩.៣៧១នាក់ ចំនួនស្រី្តសរុប១.០៩០.១៧៩នាក់។ នេះជារបាយការ ណ៍ជំរឿនឆ្នាំ២០១៩។

នៅឆ្នាំ២០២០រាជធានីភ្នំពេញ មានផ្ទៃដីសរុប៦៩២,៤៦គីឡូម៉ែត្រការ៉េ មានខណ្ឌចំនួន​​១៤ ចំនួនសង្កាត់១០៥ ចំនួនគ្រួសារ៣៩៩.២០៣ ចំនួនប្រជាពលរដ្ឋសរុប២.២៨១.៩៥១នាក់។

នៅឆ្នាំ២០២១នេះ រាជធានីភ្នំពេញ អាចមានកំណើនផ្ទៃដីដល់ទៅ ៦៩៥,៤៦ គីឡូម៉ែត្រការ៉េ ចំណែកប្រជាពលរដ្ឋ ក៏មានការកើនឡើងទៅតាមនោះដែរ។

របួសផ្លុវចិត្តត្រូវព្យាបាលដោយសុខសន្តិភាព
ពីសម្លេងហ៊ោរកញ្ចៀវ បន្ទាប់មកក្លាយជាស្ទឹងទឹកភ្នែក ថ្លុកឈាម។ ធ្លាប់ជាទីក្រុងដែលគ្មានទឹកស្អាត គ្មានអគ្គិសនី គ្មានរថយន្តទំនើបលើដងផ្លូវ និងមានតែម៉ូតូ និងកង់មួយៗសម្រាប់ធ្វើដំណើរ។ ប្រជាជនមានទឹកមុខស្លោកស្រពោន បាក់ស្បាត កែវភ្នែកល្អក់កករ ពោរពេញដោយទុក្ខសោក ភាពបាក់ស្បាតរបស់ប្រជាពលរដ្ឋ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញពេលនេះ បានបំភ្លេចអតីតកាលហើយ។

របូសផ្លូវចិត្ត ត្រូវបានព្យាបាលដោយសុខសន្តិភាព របួសផ្លូវចិត្តត្រូវបានព្យាបាលដោយស្នាមញញឹម និងការលើកទឹកចិត្តពីរដ្ឋាភិបាល ដែលបាននិងកំពុងគិតគូយ៉ាងខ្លាំង​ដល់ការរក្សាបាននូវសុខសន្តិភាព នូវការអភិវឌ្ឍ និងទាក់ទាញលំហូរទុនវិនិយោគពីបរទេសឲ្យបានកាន់តែច្រើន ដើម្បីសម្រេចចក្ខុវស័យរបស់ប្រមុខរដ្ឋាភិបាល ក្នុងការរុញប្រទេសទៅកាន់ប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ទីក្រុងដែលវិនិយោគិនអន្តរជាតិមិនអាចមើលរំលងបាន
បំភ្លេចចោលចុះ រឿងអាគារចាស់ទ្រុឌទ្រោម និងគ្មានទឹកស្អាត និងអគ្គិសនី ប៉ុន្តែពេលនេះ យើងទាំងអស់គ្នាគួរតែទះដៃអបអរសាទរ ជាមួយនឹងសមិទ្ឋផលជាច្រើន ពិសេ​សវត្តមានមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិជាច្រើន បានបង្ហាញរួបរាង និងត្រៀម​បង្ហាញរូបរាងនាពេលអនាគត។

ជាមួយនឹងការវិវត្តនទទៅមុខឥតឈប់ឈរ រាជធានីនេះបានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម លំដាប់អន្តរជាតិបណ្តើរៗហើយ ដោយសារវត្តមានវិនិយោគិនអន្តរជាតិ (ពិសេសវិនិយោគិនចិន) និងអ្នកវិនិយោគ​បរទេសដទៃទៀត បាននិងកំពុងស្វះស្វែង និងបង្កើតនូវឱកាស ដើម្បីទាញផលចំណេញពីការវិនិយោគរបស់ពួកគេ។

ទីក្រុងនេះ ដែលកាលពី៤៣ឆ្នាំមុន គ្មានអាគារកំពស់លើសពី១០ជាន់ បច្ចុប្បន្នរាជធានីនេះ មានអាគារកប់ពពកជាច្រើន ដែលបាននិងកំពុងសាងសង់ និងបញ្ចប់ការសាងសង់ ដោយគិតរហូតមកទល់ពេលនេះ សំណង់អាគារកំពស់ពី៥ជាន់ដល់៦០ជាន់មានប្រមាណ២០០០អាគាររួចហើយ។

សមិទ្ឋផលធំធេង មិនអាចកាត់ថ្លៃបាននេះ មិនអាចកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែវាកើតឡើងដោយសារការដឹកនាំដ៏វាងវៃ និងប៉ិនប្រសព្វបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលមានផែនការ ចក្ខុវិស័យ ដោយ​បានដាក់ចេញនូវគោលនយោបាយ ច្បាប់បទដ្ឋានគតិយុត្តិនានា ដើម្បីលើកទឹកចិត្តផង ទាក់ទាញការវិនិយោគពីបរទេសផង តាមរយៈការធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា។

លិខិតបទដ្ឋានគតិយុត្តិ
គ្មានវិនិយោគិន មកពីប្រទេសជាមួយចូលមកកម្ពុជា ឬប្រទេសដទៃទៀត ព្រោះតែមិត្តភាព និងទំនាក់ទំនងល្អរវាងមេដឹកនាំរបស់ប្រទេស និងប្រទេសនោះទេ ប៉ុន្តែការរៀបចំគោលនយោបាយច្បាស់លាស់ ច្បាប់បទដ្ឋានគតិយុត្តិគ្រប់គ្រាន់ បានធ្វើឲ្យកម្ពុជាទាក់ទាញលំហូរទុនវិនិយោគ ទំហំរាប់ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។

កត្តាទាំងអស់នេះហើយ ទើបសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំនើនជាមធ្យមជាង៧ភាគរយ ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ(លើកលែងអំឡុងវិបត្តិកូវីដ១៩)។ ជាលទ្ឋផលបានធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប នៅឆ្នាំ២០១៥ (ការចាត់ចំណាត់ថ្នាក់របស់ធនាគារពិភពលោក) ហើយកម្ពុជាត្រូវបានធនា​គារអភិវឌ្ឍន៍អាស៊ីប្រសិទ្ឋនាមឈ្មោះថ្មី “កម្ពុជា ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី”។

វត្តមានខុនដូកប់ពពកជាច្រើន បានកើតចេពីច្បាប់សហកម្មសិទ្ឋ ដែលរាជរដ្ឋាភិបាលបានអនុម័តនៅឆ្នាំ២០១០។
ច្បាប់ដ៏សំខាន់ និងបានធ្វើឡើងប្រកបដោយភាពប្រាកដនិយម នៃគោលនយោបា​យជាតិ ដើម្បីលើកកំពស់សេដ្ឋកិច្ច បានធ្វើឲ្យកម្ពុជាទាក់ទាញលំហូរទុនវិនិយោគរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ដោយសារមួយផ្នែកគឺការទាញបានផលប្រយោជន៍ ពីច្បាប់នេះ ដែលអនុញ្ញាត្តឲ្យជនបរទេស អាចទិញផ្ទះបានពីជាន់ទី១ឡើងទៅនៅកម្ពុជា ពិសេសលើអាគារសហកម្មសិទ្ឋឬខុនដូ។

ទីតាំងប្រៀបដូចជាអេប៉ុងមិនទាន់ជ្រាបទឹកពេញ
អ្នកវិនិយោគអន្តរជាតិជាច្រើន បានប្រៀបប្រដូចកម្ពុជា ពិសេសរាជធានីភ្នំពេញប្រៀបដូចជា អេប៉ុងស្នោ ដែលមិនទាន់ជ្រាបទឹកពេញ។

មានន័យថាទីក្រុងនេះ នៅមិនទាន់ឆ្អែកក្នុងការវិនិយោគនៅឡើយ ជាក់ស្តែង វត្ត​មានហាងអាហារល្បីៗ ក្រុមហ៊ុនអន្តរជាតិល្បីៗ ជាច្រើនពីជុំវិញពិភពលោក បានចូលខ្លួនមកកាន់កម្ពុជា ទោះបីប្រទេសនេះ និងពិភពលោកកំពុងជាប់ផុងក្នុងវិបត្តិជំងឺកូវីដក្តី។

រាជធានីនេះនៅតែស្វាគមន៍ និងត្រៀមស្វាគមន៍នូវលំហូរទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិកបន្ថែមទៀត បើទោះជាវិស័យអចលនទ្រព្យ បានទាក់ទាញលំហូរទុនរហូតដល់៦០ពាន់លានដុល្លារអាមេរិករួចហើយក៏ដោយ ក៏ប្រទេសនេះនៅតែទទួលផល​ចំណេញខ្ពស់ពីការវិនិយោគដដែល ធៀបជាមួយបណ្តាប្រទេសក្នុងតំបន់។

ហេតុអ្វីកម្ពុជា នៅតែទទួលផលចំណេញខ្ពស់ពីការវិនិយោគ? យើងនឹងវិភាគជូននៅអត្ថបទបន្តបន្ទាប់ទៀតនាពេលឆាប់ៗខាងមុខនេះ៕

អ្នកជំនាញលើកឡើងពីសក្តានុពលផ្លូវជាតិលេខ៤៣ ដែលនឹងទាក់ទាញការវិនិយោគលើវិស័យអចលនទ្រព្យ

អ្នកជំនាញលើកឡើងពីសក្តានុពលផ្លូវជាតិលេខ៤៣ ដែលនឹងទាក់ទាញការវិនិយោគលើវិស័យអចលនទ្រព្យ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ស្របពេលក្រុងកំពត នឹងត្រូវពង្រីកនាពេលអនាគត ដោយកាត់ឃុំចំនួន៣ ចូលមកដែនរដ្ឋបាលក្រុង នឹងធ្វើឲ្យឥទ្ឋិពលនៃការវិនិយោគកើនឡើង ទៅកាន់តំបន់ជាយក្រុងនេះកាន់តែច្រើន។

អ្នកជំនាញលើកឡើងពីសក្តានុពលផ្លូវជាតិលេខ៤៣ ដែលនឹងទាក់ទាញការវិនិយោគលើវិស័យអចលនទ្រព្យ

អ្នកជំនាញកំពុងមានសុទិដ្ឋិនិយម លើតំបន់ស្ថិតនៅជុំវិញផ្លូវជាតិលេខ៤៣ ដែលនឹងទាក់ទាញការវិនិយោគ លើវិស័យអចលនទ្រព្យនាពេលអនាគតឆាប់ៗនេះ ខណៈតម្លៃដីធ្លីតំបន់នេះកំពុងឡើងថ្លៃរួចទៅហើយ។

លោក Coolor Tan អគ្គនាយកក្រុមហ៊ុន Youngsia Real Estate បានមានប្រសាសន៍៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ខេត្តកំពតមានភាពអំណោយផលខ្លាំង លើវិស័​យទេស​ចរណ៍ ព្រោះខេត្តនេះមានទីតាំងជិតរាជធានីភ្នំពេញ មានព្រៃភ្នំ មានស្ទឹងធម្មជាតិ និងខ្យល់អាកាសបរិសុទ្ឋ ដែលអំណោយផលដល់ការវិនិយោគ លំនៅដ្ឋានលំហែរកាយ និងសេវាកម្ម រមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងកែច្នៃ។

លោកបន្តថា “ដោយសារមានទីតាំងកៀងនឹងក្រុងកំពត ខ្ញុំជឿថាតំបន់ជាប់ផ្លូវជាតិលេខ៤៣ ស្ថិតនៅក្នុងភូមិសាស្រ្តកៀកក្រុងកំពត និងតំបន់ដៃទៃទៀត នឹងទាក់ទាញអ្នកវិនិយោគកាន់តែច្រើនថែមទៀត”។ លោកបន្តថា “ផ្លូវជាតិលេខ ៤៣ សមស្របសំរាប់ដីឡូត៍លំហែរកាយ ផ្ទះលំហែរ និងជាតំបន់អភិវឌ្ឈន៍វិស័យឧស្សាហកម្មជាដើម”។
លោក Coolor Tan បានបន្តថា បើគិតពីផ្លូវជាតិលេខ៣ ទៅកាន់ផ្លូវជាតិលេខ៤៣ គឺមានចម្ងាយជិត ដែលនឹងធ្វើឲ្យតម្លៃដីធ្លីកើនឡើងថែមទៀត ព្រោះតំបន់នេះនឹងមានការរីកចម្រើនខ្លាំងនៅក្នុងចន្លោះរយៈពេល៣ទៅ៥ឆ្នាំខាងមុខនេះ។

ជាមួយគ្នានេះ លោកកែវ សុជាតិ ប្រធានក្រុមហ៊ុន KW Cambodia ប្រចាំខេត្តកំពតបានមានប្រសាសន៍ឲ្យដឹងផងដែរថា បច្ចុប្បន្នទោះបីកម្ពុជាកំពុងប្រឈមមុខនឹងបញ្ហាជំងឺកូវីដ១៩ក្តី ប៉ុន្តែចរន្តទិញលក់ដីធ្លីនៅក្នុងខេត្តកំពត និងតំបន់ជុំវិញក្រុង និងបណ្តាស្រុកនានាបានកើនឡើងខ្លាំង ដោយសារប្រជាពលរដ្ឋមើលឃើញសក្តានុពលរបស់ខេត្តនេះ នឹងមានការរីកចម្រើនលឿននាពេលអនាគត។

អភិបាលនៃគណៈអភិបាលខេត្តកំពត លោកជាវ តាយបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ខេត្តនឹងកាត់ឃុំចំនួន៣ នៅក្នុងស្រុកទឹកឈូ ចូលមកក្នុងដែនរដ្ឋបាលក្រុងកំពតនាពេលអនាគត ដែលការប្រកាសជាផ្លូវការ នឹងធ្វើឡើងនៅក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២២ខាងមុខនេះ។

អ្នកជំនាញលើកឡើងពីសក្តានុពលផ្លូវជាតិលេខ៤៣ ដែលនឹងទាក់ទាញការវិនិយោគលើវិស័យអចលនទ្រព្យ

លោកបន្តថា “ខេត្តកំពតកំពុងមានភាពរីកចម្រើន និងទាក់ទាញលំហូរទុនវិនិយោ​គកាន់តែច្រើន ពិសេសទោះបីជាមានបញ្ហាជំងឺកូវីដ១៩ក្តី ប៉ុន្តែរាល់គំរោងវិនិយោគនៅក្នុងខេត្ត និងក្រុងមិនបានផ្អាកសកម្មភាពឡើយ”៕

រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយជាង៥០លានដុល្លារជួយលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាឡើងវិញ

រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយជាង៥០លានដុល្លារជួយលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាឡើងវិញ

ដោយៈ ម៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយជាង៥០លានដុល្លារដល់កម្ពុជា ក្នុងបរិបទ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាចូលរួមលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូត ចេញផ្សាយនៅចុងសប្តាហ៍កន្លងមកនេះ ។

រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយជាង៥០លានដុល្លារជួយលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាឡើងវិញ

ជំនួយនេះ រួមបញ្ចូលទាំងការផ្តល់នូវឧបករណ៍វេជ្ជសាស្ត្រ អភិវឌ្ឍន៍មន្ទីរពេទ្យឱ្យប្រសើរឡើង ការគាំទ្រដល់វិធានការបង្ការជំងឺឆ្លងតាមព្រំដែន ដោយមានការគាំទ្រពីអង្គការអន្តរជាតិ និងការផ្គត់ផ្គង់ប្រព័ន្ធទូរទឹកកក សម្រាប់ផ្ទុកនិងដឹកជញ្ជូនវ៉ាក់សាំងការពារជំងឺកូវីដ១៩ រួមទាំងជំនួយពី UNICEF និង JICA ផងដែរ។

លើសពីនេះរដ្ឋាភិបាលជប៉ុន បានផ្តល់ប្រាក់កម្ចីប្រមាណ២២៧លានដុល្លារ ដើម្បីប្រើប្រាស់ក្នុងកម្មវិធីជំនួយជាសាច់ប្រាក់ សម្រាប់ប្រជាជន ដែលរងផលប៉ះពាល់ដោយកូវីដ-១៩ និងពង្រឹងប្រព័ន្ធសុខាភិបាល។

រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយជាង៥០លានដុល្លារជួយលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាឡើងវិញ

ស្ថានទូតជប៉ុនបានបញ្ជាក់ថា ជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឧបករណ៍ចាំបាច់ជាច្រើនទៀត។

ស្ថានទូតបាននិយាយថា “យើងសង្ឃឹមថាជំនួយនេះ នឹងអាចគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាកាត់បន្ថយកង្វល់មួយចំនួនរបស់ប្រជាជនកម្ពុជា”៕

ក្រុមហ៊ុនអចលនទ្រព្យសិង្ហបុរី OrangeTee ទទួលរងការបំពានសន្តិសុខទិន្នន័យ

សុខុម

សិង្ហបុរី: យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ឱ្យដឹងថា OT Group ដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុនអចលនទ្រព្យសិង្ហបុរី ORANGETEE & TIE PTE. LTD បានទទួលរងការរំលោភបំពានសន្តិសុខទិន្នន័យ។

ក្រុមហ៊ុនអចលនទ្រព្យមួយនេះបានទម្លាយឱ្យដឹងកាលកាលពីថ្ងៃសុក្រ ទី៦ សីហា ថា ខ្លួនទទួលបានអ៊ីមែលមួយពីភាគីទី៣ ដែលអះអាងថាបានចូលទៅកាន់បណ្ដាញបច្ចេកវិទ្យាព័ត៌មាន (IT) របស់ខ្លួន។ ហេតុការណ៍នេះត្រូវបានរាយការណ៍ទៅសមត្ថកិច្ចពាក់ព័ន្ធរួចហើយ។

ការស៊ើបអង្កេតត្រូវបានធ្វើឡើងដើម្បីវាយតម្លៃថា តើទិន្នន័យដែលរក្សាទុកក្នុងបណ្តាញបច្ចេកវិទ្យាព័ត៌មាននេះត្រូវបានកែប្រែ ឬក៏អត់។ ក្រុមហ៊ុន OT Group និយាយថា ការស៊ើបអង្កេតបឋមរបស់ខ្លួនបានបង្ហាញថា មានការរំលោភបំពានលើសន្តិសុខទិន្នន័យ។

ក្រុមហ៊ុនបានចេញសេចក្តីថ្លែងការណ៍ថា “បច្ចុប្បន្នយើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមអ្នកជំនាញខាងសន្តិសុខអ៊ីនធឺណិតដើម្បីបញ្ជាក់ពីលក្ខណៈ និងវិសាលភាពនៃការរំលោភបំពាននេះ”។

ក្រុមហ៊ុនបានបន្ថែមទៀតថា “ក្នុងករណីមានការកែប្រែទិន្នន័យ អាទិភាពបន្ទាន់របស់យើងគឺត្រូវកំណត់អត្តសញ្ញាណអតិថិជនទាំងអស់ដែលរងផលប៉ះពាល់ ហើយជូនដំណឹងទៅពួកគេឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។

គេហទំព័ររបស់ក្រុមហ៊ុននេះត្រូវបានបិទកាលពីរសៀលថ្ងៃសុក្រ ម្សិលមិញនេះ។ ក្រុមហ៊ុននេះបានសុំទោសអតិថិជនរបស់ខ្លួន ហើយថា ខ្លួននឹងពិនិត្យឡើងវិញយ៉ាងហ្មត់ចត់នូវប្រព័ន្ធ និងដំណើរការរបស់ខ្លួនដើម្បីកំណត់វិធានការសន្តិសុខបន្ថែមដែលខ្លួនអាចអនុវត្តបាន៕

ក្រុងឌូបៃកំពុងសាងសង់អគារCiel Towerដែលជាសណ្ឋាគារខ្ពស់បំផុតរបស់ពិភពលោក

ដោយៈ សុខុម

ឌូបៃ: ប្រសិនបើអ្នកក្រឡេកមើលទៅជើងមេឃក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត អ្នកប្រាកដជាមើលឃើញស្នាដៃស្ថាបត្យកម្មដ៏អស្ចារ្យជាច្រើនរបស់លោក Yahya Jan។

យោងតាមសារព័ត៌មាន CNN ដែលចុះផ្សាយកាលពីពេលថ្មីៗនេះឱ្យដឹងថា លោកគឺជាប្រធាន និងជានាយកផ្នែកឌីហ្សាញនៃក្រុមហ៊ុនស្ថាបត្យកម្ម និងវិស្វកម្ម NORR ដែលជាអ្នកនៅពីក្រោយគម្រោងសាងសង់អគារល្បីល្បាញបំផុតមួយចំនួនក្នុងទីក្រុងនេះ ដោយក្នុងនោះរួមទាំងសណ្ឋាគារ Atlantis Hotel និងសណ្ឋាគារ Shangri-La Hotel ផងដែរ។

ហើយពេលនេះលោកកំពុងសាងសង់គម្រោងអគារ Ciel Tower ដែលជាសណ្ឋាគារខ្ពស់បំផុតរបស់ពិភពលោក។ ដោយការសាងសង់គ្រោងនឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០២៣ អគារ៨២ជាន់ Ciel Tower ដែលមានកម្ពស់៣៦៥ម៉ែត្រនេះនឹងក្លាយជាសណ្ឋាគារដែលខ្ពស់ជាងគេបំផុតក្នុងពិភពលោក។

សម្រាប់គម្រោងនេះ លោក Yahya Jan ទទួលភារកិច្ចជាអ្នកអ្នកអីហ្សាញអគារខ្ពស់កប់ពពកនេះដែលត្រូវសាងសង់លើផ្ទៃដីមានរាងត្រីកោណក្នុងសង្កាត់ Dubai Marina នៃក្រុងឌូបៃ លើផ្ទៃដីត្រឹមតែ២.៥០០ម៉ែត្រការ៉េ ដែលតូចណាស់សម្រាប់អគារខ្ពស់បែបនេះ។

យោងតាម The First Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងនេះឱ្យដឹងថា ជាន់គយគន់ទេសភាពមួយដែលហ៊ុមព័ទ្ធដោយកញ្ចក់ជុំវិញ នឹងធ្វើឱ្យភ្ញៀវអាចគយគន់ទេសភាពទីក្រុងឌូបៃ ឆ្នេរសមុទ្រ និងទីតាំងល្បីៗដូចជាកោះសិប្បនិមិត្ត Palm Jumeirah ជាដើមក្នុងកម្រិត៣៦០ដឺក្រេ។ ភ្ញៀវក៏អាចគយគន់ទេសភាពពីអាងហែលទឹក និងភោជនីយដ្ឋានជាន់ដំបូលបានផងដែរ។

លោក Yahya Jan លើកឡើងថា ក្រៅពីមានភាពស្រស់ស្អាតនៃសំណង់ស្ថាបត្យកម្ម គម្រោងអគារនេះក៏ជួយសន្សំសំចៃថាមពលអគ្គិសនីខ្ពស់ផងដែរ ដោយប្រើប្រាស់អគ្គិសនីមិនដល់២៥%ផងទេសម្រាប់ម៉ាស៊ីនត្រជាក់ បើធៀបទៅនឹងអគារស្រដៀងគ្នា។
លោកគូសបញ្ជាក់ថា ដំណើរការសាងសង់អគារនេះសម្រេចបាន១២ជាន់ហើយ ហើយលោកនៅតែចូលរួមពាក់ព័ន្ធក្នុងការងារនេះដដែល។ លោកបានបន្ថែមថា ដំណើរការសាងសង់អគារនេះកំពុងតែបន្តទៅមុខ៕

វិស័យអចលនទ្រព្យនៅបណ្តោយផ្លូវជាតិលេខ១នៅតែបន្តរីកចម្រើនខណៈគម្រោងធំៗកំពុងសម្រុកទៅតំបន់នេះ

ដោយៈ សុជាតា

ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា វិស័យអចលនទ្រព្យនៅបណ្តោយផ្លូវជាតិលេខ១ ឬតំបន់ច្បារអំពៅ រាជធានីភ្នំពេញ នៅតែរក្សាកំណើនខ្ពស់ ដោយសារតែការអភិវឌ្ឍទីក្រុងកោះនរា ផ្សារទំនើបនិង គម្រោងបុរីជាច្រើន ដែលជំរុញឱ្យវិស័យអចលនទ្រព្យនៅតំបន់នេះកាន់តែមានការរីកចម្រើន។

លោកឌឹត ចណ្ណាអគ្គនាយកក្រុមហ៊ុន lucky Real Estate បានប្រាប់Property Area Asia នៅថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២១ថា គម្រោងធំៗ ដូចជាគម្រោងអភិវឌ្ឍន៍ទីក្រុងកោះនរា តាមរយៈការតភ្ជាប់ស្ពានពីតំបន់អភិវឌ្ឍកោះពេជ្រ ទៅកាន់កោះនរា និងគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនបាននិងកំពុងធ្វើឱ្យតម្លៃអចលទ្រព្យនៅតាមបណ្តោយផ្លូវជាតិលេខ១ ឬតំបន់ច្បារអំបៅកើនឡើងខ្លាំងក្នុងរយៈពេលចុងក្រោយនេះ។

លោកបានថ្លែងបន្តថា គម្រោងមួយចំនួន ដែលកំពុងសាងសង់ មានដូចជាគម្រោងផ្សារទំនើប បុរីប៉េងហូត គម្រោងលំនៅដ្ឋាន Palm ដែលគម្រោងនេះ នៅតែរក្សាកំណើនទិញលក់ខ្លាំង។ លោកថា “ជាងនេះទៀត គម្រោងបុរីមួយជាច្រើនរាប់ចាប់ពីក្បាលស្ពានដល់គនៅផ្សារគគីរ បាននិងកំពុងរីកចម្រើនខ្លាំង ដែលធ្វើឱ្យតម្លៃអចលនទ្រព្យនៅតាមបណ្តោយផ្លូវលេខ១កើនឡើង”។

យោងតាមលោកឌឹត ចណ្ណាបានឱ្យដឹងថា ជាមធ្យម តម្លៃចាប់គល់ស្ពាន ទៅដល់ម្តុំប៉េងហួត មានតម្លៃចន្លោះពូ១០០០ ដុល្លារ ទៅ ០០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ តម្លៃទីតាំងចាប់បុរីប៉េងហូត ទៅផ្សារព្រែកឯង ចាប់ពី៥០០ដុល្លារ ទៅ១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តំបន់ចាប់ពីព្រែកឯក ទៅផ្សារគគីរ គឺមានតម្លៃចាប់ពី២០០ ដុល្លារទៅ ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ប្ររធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមធ្លាប់មានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ទីផ្សារលំនៅដ្ឋាននៅតែមានសក្តានុពលនៅឡើយ ទោះបីវិបត្តិជំងឺកូវីដក្តី ប៉ុន្តែចរន្តនៃការទិញលក់នៅតែមានភាពល្អប្រសើរ បើទោះជាមិនមានកំនើនខ្ពស់ដូចកំឡុងមុនវិបត្តិកូវីដ១៩ក្តី។

លោកបន្តថា “ដោយឡែកបញ្ហាហេដ្ឋារចនាសម្ព័ន្ឋ ដែលងាយស្រួលតភ្ជាប់មកនាន់រាជធានី បានធ្វើឲ្យតំបន់ច្បារអំពៅ មានភាពររីកចម្រើនទាំងលំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប ស្របពេលកំនើនប្រជាសាស្ត្រកើនឡើង ជាប្រចាំនៅតំបន់នេះ។ លោកបន្តថា “កំនើននៃការទិញលក់បុរី ដោយសារលក្ខខ័ណ្ឌបង់ប្រាក់កាន់តែងាយស្រួល ពិសេសមានការគាំទ្រពីធនាគារកាន់តែច្រើន” ។

ខ័ណ្ឌច្បារអំពៅ ដែលស្ថិតនៅម្ខាងទៀតនៃទីក្រុងភ្នំពេញ ឈរនៅលេខរៀងទី២ សម្រាប់ការផ្គត់ផ្គង់លំនៅហដ្ឋានផ្ទាល់ដីនាពេលបច្ចុប្បន្ន បន្ទាបពីខ័ណ្ឌសែនសុខ ជាជម្រើសទី១ សម្រាប់គម្រោងអភិវឌ្ឍលំនៅដ្ឋានផ្ទាល់ដីជាច្រើន។ នេះបើយោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia។

ខ័ណ្ឌដែលមានលក្ខណៈជ្រោយកោះមួយនេះ ជាទីដៅប្រកបដោយភាពពេញនិយម សម្រាប់អ្នកអភិវឌ្ឍបុរី។ ទោះបីជាយ៉ាងណាក៏ដោយ ខ័ណ្ឌដង្កោរ នឹងវ៉ាដាច់ខ័ណ្ឌច្បារអំពៅ សម្រាប់ការផ្គត់ផ្គង់លំនៅដ្ឋាន បើសិនជារាល់គម្រោងដែលត្រូវបានចុះបញ្ជីរទាំងអស់ក្នុងខ័ណ្ឌមួយនេះ ត្រូវបានបញ្ចប់៕

តើការវាយតម្លៃអចលនទ្រព្យស្តង់ដារមានសារៈប្រយោជន៍អ្វីខ្លះ?

ដោយៈ ប៊ី

ភ្នំពេញៈ ប្រសិនបើលោកអ្នកចង់លក់អចលនទ្រព្យរបស់អ្នក និងត្រូវការស្វែងរកតម្លៃលក់ដែលសមរម្យ នោះការប្រើប្រាស់សេវាវាយតម្លៃអចលនទ្រព្យ គឺជាជម្រើសដ៏ល្អបំផុត។

ការទិញអចលនទ្រព្យៈ នៅពេលដែលអ្នកមានចំណាប់អារម្មណ៍ក្នុងការទិញអចលនទ្រព្យថ្មី និងត្រូវការវាយតម្លៃមុននឹងទិញ អ្នកអាចរកព័ត៌មានទាំងអស់ ដែលអ្នកត្រូវការតាមរយៈ សេវាវាយតម្លៃអចលនទ្រព្យ។

ការអនុវត្តច្បាប់ពន្ធៈ ក្នុងករណីទាក់ទងនឹងការបង់ពន្ធ ការវាយតម្លៃអចលនទ្រព្យ ដោយអ្នកវាយតម្លៃគឺជាការចាំបាច់ ដើម្បីកំណត់ពីបំណុល ពន្ធដារ ដោយស្មើភាពគ្នា និងដោយបើកចំហរ

ការវាយតម្លៃអត្រានៃការជួលៈ ក្នុងស្ថានភាពដែលអ្នកចង់ជួលអចលនទ្រព្យរបស់អ្នក និង ត្រូវការកំណត់ពីតម្លៃជួលសមរម្យឲ្យសមស្របតាមគុណភាពនៃអចលនទ្រព្យរបស់អ្នក សេវា កម្មវាយតម្លៃមានសារៈសំខាន់ក្នុងការកំណត់ពីចំនួនដោយពឹងផ្អែកលើតម្លៃនៃអចលនទ្រព្យ របស់អ្នក។

ការដោះស្រាយទំនាស់ស្របច្បាប់ៈ សម្រាប់ការដោះស្រាយទំនាស់អចលនទ្រព្យ រវាងសមាជិកគ្រួសារ អ្នកដែលទើបរៀបអាពាហ៍ពិពាហ៍ លំនៅដ្ឋានមានជម្លោះ។ល។ អ្នកត្រូវ ដឹងពីតម្លៃសមរម្យនៃអចលនទ្រព្យដើម្បីបែងចែកឲ្យមានភាពស្មើគ្នា។

អ៊ីប៉ូតែក និងប្រាក់កម្ចីៈ ដើម្បីខ្ចីលុយពីធនាគារ អ្នកត្រូវផ្តល់ព័ត៌មានពីអចលនទ្រព្យរបស់អ្នក ដោយអាចធានាលើប្រាក់កម្ចីបាន។ ការវាយតម្លៃមួយដែលល្អនឹងធានាលើប្រាក់កម្ចី ឬ អ៊ីប៉ូតែកក្រោយៗទៀតរបស់អ្នក។

ការធានារ៉ាប់រងៈ នៅពេលអ្នកត្រូវតែធ្វើការតម្លៃនៃអចលនទ្រព្យរបស់អ្នកសម្រាប់គោលបំណង ដាក់ជាការធនារ៉ាប់រង គ្មានអ្វីដែលលឿនជាងជួលអ្នកផ្តល់សេវាកម្ម វាយតម្លៃអចលនទ្រព្យ ប្រកបដោយវិជ្ជាជីវៈទោះទេ។

ការបង្កើនតម្លៃនៃអចលនទ្រព្យរបស់អ្នកៈ តាមរយៈការស្វែងយល់ពីរបៀបបង្កើនតម្លៃទីផ្សារ អចលនទ្រព្យ យោងទៅតាមលក្ខខណ្ឌរបាយការណ៍នៃការវាយតម្លៃ អ្នកអាចបង្កើនលក្ខណៈ សម្បត្តិឲ្យអចលនទ្រព្យរបស់អ្នក ដើម្បីបង្កើនតម្លៃនៅពេលវាយតម្លៃពេលក្រោយ។ របាយណ៍នៃការនៃការវាយតម្លៃអនុញ្ញាតឲ្យអ្នកវិភាគពី អចលនទ្រព្យ ឬអាជីវកម្មណាមួយ ដែលទាក់ទងទៅនឹងអចលនទ្រព្យនោះ និងធ្វើឱ្យតម្លៃអចលលនទ្រព្យកើនឡើង៕

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំបង្ហាញLogoនិងត្រារបស់ខ្លួនផ្ទាល់ដើម្បីប្រើប្រាស់ជាផ្លូវការ

ដោយៈ ប៊ី

ភ្នំពេញៈ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានប្រកាសនូវនិមិត្តសញ្ញា (Logo) និងត្រារបស់ខ្លួនផ្ទាល់ ដើម្បីប្រើប្រាស់ជាផ្លូវការ។ នេះបើតាមសេចក្តីជូនដំណឹងនៅព្រឹកថ្ងៃទី៦ ខែសីហានេះ។

សេចក្តីជូនដំណឹងឱ្យដឹងថា យោងតាមព្រះរាជក្រមលេខ នស/រកម/ ០១២១/០០៣ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃអាជ្ញាធរ សេវាហិរញ្ញវតមិនមែនធនាគារ និងអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការរៀបចំនិងការប្រព្រឹត្ត ទៅរបស់អង្គភាពក្រោមឱវាទរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ការគ្រប់គ្រងអាជីវកម្មអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានធ្វើសមាហរណកម្មទៅក្នុង អាជ្ញាធរសេវាហិរញ្ហាវត្ថុមិនមែនធនាគារក្រោមឈ្មោះថា «និយ័តអាជីវកម្មអចលនវត្ថុ និងបញ្ចាំ» ដែលដឹកនាំដោយលោក ជូ វណ្ណៈ ជាអគ្គនាយក។

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នឹងអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួនស្របតាមបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។ យ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ហៅកាត់ថា ន.អ.ប. មាននិមិត្តសញ្ញា (Logo) និងត្រារបស់ខ្លួនផ្ទាល់ ដើម្បីប្រើប្រាស់ជាផ្លូវការចាប់ពីពេលនេះតទៅ។

ជាមួយគ្នានេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបាននិងកំពុងបន្តការកើនឡើងនៅក្នុងប្រទេសកម្ពុជា និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ស្នើសុំឲ្យស្ថាប័ន/ក្រុមហ៊ុនទាំងអស់ ដែលមានតម្រូវការផ្ញើឯកសារមកកាន់ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ អាចធ្វើជា Soft Copy (ទម្រង់ PDF) មកកាន់ Telegram របស់ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៕

តើស្ថាប័នអន្តរជាតិ ឬប្រទេសមហាអំណាចមួយណាដែលជាអ្នកកំណត់អត្រាប្ដូរប្រាក់ពិភពលោក?

តើស្ថាប័នអន្តរជាតិ ឬប្រទេសមហាអំណាចមួយណាដែលជាអ្នកកំណត់អត្រាប្ដូរប្រាក់ពិភពលោក?

ដោយ សុខុម

ភ្នំពេញ: តើអ្នកទាំងអស់គ្នាធ្លាប់ងឿងឆ្ងល់អំពីហាងឆេងប្ដូរប្រាក់ដែរឬទេ? ឧបមាថានៅកម្ពុជា ហាងឆេងប្ដូរប្រាក់ឡើងចុះៗមិនទៀង ដោយប្រែប្រួលទៅតាមអត្រាប្ដូរប្រាក់លើទីផ្សារអន្តរជាតិ។ ដូចនេះតើអ្នកដឹងទេថាស្ថាប័នអន្តរជាតិ ឬប្រទេសមហាអំណាចមួយណាដែលជាអ្នកកំណត់អត្រាប្ដូរប្រាក់ពិភពលោក? តោះ មកស្វែងយល់ទាំងអស់គ្នា!

តើស្ថាប័នអន្តរជាតិ ឬប្រទេសមហាអំណាចមួយណាដែលជាអ្នកកំណត់អត្រាប្ដូរប្រាក់ពិភពលោក?

យោងតាមការចុះផ្សាយរបស់គេហទំព័រអន្តរជាតិ Britannica.com ឱ្យដឹងថា អត្រាប្ដូរប្រាក់ក្នុងប្រទេសនីមួយៗត្រូវផ្អែកទៅតាមអត្រាប្ដូរប្រាក់ដែលត្រូវបានកំណត់ជាអន្តរជាតិ។ ហើយអត្រាប្ដូរប្រាក់ទៀតសោតមាន២ប្រព័ន្ធខុសគ្នាគឺ “អត្រាប្តូរប្រាក់ថេរ” (fixed currency rate) និង “អត្រាប្តូរប្រាក់អណ្តែត” (floating exchange rate)។

“អត្រាប្តូរប្រាក់ថេរ” ប្រើប្រាស់រង្វាស់ស្តង់ដារមួយដែលផ្អែកលើមាស ឬលោហៈមានតម្លៃណាមួយផ្សេងទៀត ហើយតម្លៃរូបិយប័ណ្ណនីមួយៗត្រូវឆ្លើយតបទៅនឹងបរិមាណថេរនៃស្តង់ដារនោះ។ ជាឧទាហរណ៍នៅក្នុងឆ្នាំ១៩៦៨ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានកំណត់ថា ខ្លួននឹងទិញលក់មាសក្នុង១អោន (Ounce) តម្លៃ៣៥ដុល្លារ។ ប្រទេសផ្សេងៗទៀតក៏បានកំណត់តម្លៃផ្ទាល់ខ្លួនសម្រាប់មាសក្នុងទម្ងន់១អោនដូចគ្នា។

“អត្រាប្តូរប្រាក់អណ្តែត” មានន័យថា រូបិយប័ណ្ណនីមួយៗមិនត្រូវបានគាំទ្រដោយមាសបម្រុងឡើយ។

អត្រាប្ដូរប្រាក់អន្តរជាតិបច្ចុប្បន្នត្រូវបានកំណត់ដោយ “អត្រាប្ដូរប្រាក់បណ្ដែតដែលមានការគ្រប់គ្រង” (managed floating exchange rate)។ “អត្រាប្ដូរប្រាក់បណ្ដែតដែលមានការគ្រប់គ្រង” មានន័យថា តម្លៃនៃរូបិយប័ណ្ណនីមួយៗប្រែប្រួលឡើងចុះទៅតាមវិធានការសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ឬធនាគារកណ្ដាលរបស់ប្រទេសនោះ។

“អត្រាប្ដូរប្រាក់បណ្ដែតដែលមានការគ្រប់គ្រង” មិនត្រូវបានប្រើប្រាស់គ្រប់ពេលនោះទេ។ ស្តង់ដារមាសបានគ្រប់គ្រងអត្រាប្តូរប្រាក់អន្តរជាតិរហូតដល់ទសវត្សរ៍ឆ្នាំ១៩១០។ ប្រព័ន្ធស្រដៀងគ្នាមួយទៀតដែលគេហៅថា “ស្តង់ដារប្ដូរប្រាក់ផ្អែកលើហាងឆេងមាស” (gold-exchange standard) បានលេចធ្លោខ្លាំងនៅទសវត្សរ៍ឆ្នាំ១៩៣០។

ប្រព័ន្ធនេះបានអនុញ្ញាតឱ្យប្រទេសនានាគាំទ្ររូបិយប័ណ្ណរបស់ខ្លួនជាមួយនឹងរូបិយប័ណ្ណផ្សេងៗទៀតដោយផ្អែកលើស្ដង់សារមាស ប៉ុន្តែមិនមែនជាមាស ដូចជារូបិយប័ណ្ណដុល្លារអាមេរិក និងរូបិយប័ណ្ណផោន (Pound) របស់អង់គ្លេស ជាដើម។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលជាស្ថាប័នអន្តរជាតិគឺជាអ្នកទទួលខុសត្រូវរក្សាស្ថិរភាពអត្រាប្តូរប្រាក់រហូតដល់ទសវត្សរ៍ឆ្នាំ១៩៧០ ជាពេលដែលសហរដ្ឋអាមេរិក បានបញ្ចប់ការប្រើប្រាស់របស់ខ្លួននូវ “អត្រាប្តូរប្រាក់ថេរ”។

ចំនួនធនធានមាសដែលកាន់តែតិចទៅៗបានបង្ខំឱ្យសហរដ្ឋអាមេរិក បោះបង់ចោលស្តង់ដារដែលគ្រប់គ្រងដោយមាស ហើយប្រព័ន្ធរូបិយវត្ថុអន្តរជាតិក៏បានចាប់ផ្តើមផ្អែកលើរូបិយប័ណ្ណដុល្លារ និងរូបិយប័ណ្ណជាក្រដាសប្រាក់ផ្សេងទៀតផងដែរ។

រដ្ឋាភិបាលនានាអាចរក្សាស្ថិរភាពអត្រាប្ដូរប្រាក់របស់ខ្លួនតាមរយៈការនាំចូលទំនិញតិចជាងមុន និងនាំចេញទំនិញឱ្យបានច្រើនជាងមុន។ ស្រដៀងគ្នានេះដែរ រដ្ឋាភិបាលទាំងនោះអាចទម្លាក់តម្លៃរូបិយប័ណ្ណផ្សេងៗទៀតដើម្បីដំឡើងថ្លៃរូបិយប័ណ្ណរបស់ខ្លួនតាមរយៈការលក់ចេញរូបិយប័ណ្ណទាំងនោះទៅកាន់ប្រទេសផ្សេងៗ។

អត្រាប្តូរប្រាក់ដែលគ្រប់គ្រងដោយស្តង់ដារមាស និងស្ថាប័ន IMF បានជួយបន្ថែមស្ថិរភាពដល់ទីផ្សារពិភពលោក ប៉ុន្តែវាក៏មានគុណវិបត្តិរបស់វាដែរ។ ការភ្ជាប់រូបិយប័ណ្ណទៅនឹងមាសនឹងធ្វើឱ្យទីផ្សារគ្មានភាពបត់បែន ហើយអាចនាំឱ្យប្រទេសមួយមានលទ្ធភាពផ្ដាច់ខ្លួនផ្នែកសេដ្ឋកិច្ចពីការធ្វើពាណិជ្ជកម្ម។ ជាមួយនឹង “អត្រាប្តូរប្រាក់បណ្ដែតដែលមានការគ្រប់គ្រង” ប្រទេសនានាត្រូវបានជំរុញលើកទឹកចិត្តឱ្យធ្វើពាណិជ្ជកម្ម៕

ក្រុមហ៊ុន Alibaba បញ្ជាក់ថា ការសហការជាមួយក្រុមហ៊ុន Best នឹងបម្រើទីផ្សារកាន់តែប្រសើរនៅកម្ពុជា

ក្រុមហ៊ុន Alibaba បញ្ជាក់ថា ការសហការជាមួយក្រុមហ៊ុន Best នឹងបម្រើទីផ្សារកាន់តែប្រសើរនៅកម្ពុជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុន Alibaba ដែលក្រុមហ៊ុនបច្ចេកវិទ្យា និងពាណិជ្ជកម្មអេឡិចត្រូនិកធំបំផុតរបស់ចិន បានបញ្ជាក់ថា ការសហការជាមួយក្រុមហ៊ុន Best នឹងបម្រើទីផ្សារកាន់តែប្រសើរនៅកម្ពុជា ថៃ និងវៀតណាម បន្ទាប់ក្រុមហ៊ុនយក្សមួយទទួលបានការរីកចម្រើនកាន់តែខ្លាំងនៅក្នុងប្រទេសខ្លួន និងលើពិភពលោក។

ក្រុមហ៊ុន Alibaba បញ្ជាក់ថា ការសហការជាមួយក្រុមហ៊ុន Best នឹងបម្រើទីផ្សារកាន់តែប្រសើរនៅកម្ពុជា

ចប្ចុប្បន្នក្រុមហ៊ុនយក្សរបស់ចិនគឺស្ថិតក្នុងដំណាក់កាលថ្មីនៃការពង្រីកវត្តមាននៅលើពិភពលោក ដោយសារនាពេលកន្លងមក ក្រុមហ៊ុន Alibaba ត្រូវបានគេរិះគន់ថាផ្តោតតែលើអាជីវកម្មនៅប្រទេសចិន នៅក្នុងវិធីសាស្រ្តអាជីវកម្មរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់គេទំព័រ EMarketer នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១

ឥឡូវនេះ ដោយសារការរីកចម្រើនយ៉ាងខ្លាំងនៃក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក Lazada របស់ខ្លួន នៅអាស៊ីអាគ្នេយ៍ និងក្រុមហ៊ុន AliExpress នៅអឺរ៉ុប ជាពិសេសជាងមួយភាគប្រាំនៃអ្នកទិញរបស់ខ្លួនមានមូលដ្ឋាននៅបរទេស។

លើសពីនេះទៀត នៅក្នុងត្រីមាសមិថុនា “អ្នកប្រើប្រាស់សកម្ម” ទូទាំងពិភពលោកនៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ក្រុមហ៊ុន Alibaba បានកើនឡើង៤៥លាននាក់ពីត្រីមាសមុន ដល់១,១៨ពាន់លាននាក់ ស្មើនឹង៧៧,២% (៩១២ លាននាក់) ដែលមានមូលដ្ឋាននៅប្រទេសចិន។

គេហទំព័រខាងលើ បានឱ្យដឹងដូច្នេះថា “កំណើននេះបានជំរុញឱ្យក្រុមហ៊ុន Alibaba ធ្វើការវិនិយោគអន្តរជាតិសំខាន់ៗ រួមទាំងភាពជាដៃគូដែលបានប្រកាសនាពេលថ្មីៗនេះរវាងក្រុមហ៊ុន Best ដែលផ្តល់ដំណោះស្រាយខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ឆ្លាតវៃ និងអ្នកផ្តល់សេវាកម្មភស្តុភារ និង Cainiao ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធភស្តុភាររបស់Alibaba ។ ភាពជាដៃគូនេះមានគោលបំណងបម្រើទីផ្សារឱ្យកាន់តែប្រសើរនៅកម្ពុជា ថៃ និងវៀតណាម”។

ក្រុមហ៊ុន Alibaba បញ្ជាក់ថា ការសហការជាមួយក្រុមហ៊ុន Best នឹងបម្រើទីផ្សារកាន់តែប្រសើរនៅកម្ពុជា

លោក Au Yeong Shong Kwong ប្រធានផ្នែកដឹកជញ្ជូនឆ្លងកាត់ព្រំដែនសិង្ហបុរី និងម៉ាឡេស៊ី នៃក្រុមហ៊ុន Cainiao Network បានឱ្យដឹងថា “ដើម្បីឆ្លើយតបទៅនឹងតម្រូវការនិងតម្រូវការរបស់អ្នកប្រើប្រាស់ យើងបានបង្កើតសេវាកម្មដឹកជញ្ចូនអេឡិចត្រូនិកចិន-អាស៊ីអាគ្នេយ៍ដោយផ្ទាល់ ដែលបង្ហាញពីការផ្តោតជាយុទ្ធសាស្ត្ររបស់យើងនៅក្នុងតំបន់ជាមួយនឹងការបើកដំណើរការចុងក្រោយរបស់យើងចូលទៅក្នុងប្រទេសថៃ វៀតណាម និងកម្ពុជា និងភាពជាដៃគូជាមួយក្រុមហ៊ុន BEST គោលដៅគឺដើម្បីផ្តល់ជូនបទពិសោធន៍អតិថិជនល្អប្រសើរដល់អ្នកប្រើប្រាស់នៅតំបន់អាស៊ីអាគ្នេយ៍”៕