ខណ្ឌថ្មីៗចំនួន៣ទៀត​នៅ​ក្រុងភ្នំពេញ កំពុង​ក្លាយទៅជា​តំបន់ CBD ឬ​មជ្ឈមណ្ឌលពាណិជ្ជកម្ម 

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ខណ្ឌថ្មីៗចំនួន៣ទៀត​នៃ​ទីក្រុង​ភ្នំពេញ​បាន និង​កំពុង​ប្រែក្លាយ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ផងដែរ រួមមាន​ខណ្ឌមានជ័យ (តំបន់៦០ម៉ែត្រ) ខណ្ឌ​ជ្រោយចង្វា និង​សែន​សុខ​ជាដើម ព្រោះ​ខណ្ឌ​ទាំងនេះ បាន​នឹង​កំពុងមាន​ការរីកចំរើន​យ៉ាង​លឿន​ទាំង ហេដ្ឋារចនាសម្ព័ន្ធ សំណង់​អគារ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​យ៉ាងច្រើន។

លោកស្រី Grace Rachny Fong  នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន Century 21 Cambodia ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី២៤ មិនា​កន្លងមក​ថា សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា បាន​រីកចំរើន​អស់​រយៈ​ជាច្រើន​ឆ្នាំ​មកនេះ បាន​ជំរុញ​ឱ្យ​ទីក្រុង​ភ្នំពេញ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​រីក​ធំ ដែល​ទាមទា​ឱ្យ​រដ្ឋាភិបាល ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​បន្ត​ពង្រឹង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ឱ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​អគារ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​របស់​ប្រទេស។

លោកស្រី​បន្តទៀតថា “នៅពេល​មាន​អគារ​ពាណិជ្ជកម្ម ឬ Commercial Buildings រីកដុះដាល់​កាន់តែច្រើន នៅក្នុង​ខណ្ឌ​ដែលមាន​សេដ្ឋកិច្ច​រីកចំរើន​ទាំងនោះ ក៏ត្រូវ​កា​រស   ម្ភា​រៈប​ង្កា​អគ្គីភ័យ​ផងដែរ និង​ពិនិត្យមើល​គុណភាព​សំណង់ ឱ្យបាន​គ្រប់ ជ្រុងជ្រោយ​ជៀសវាង​ហា​នី​ភ័យ​ណាមួយ​កើតឡើង​ជាយថាហេតុ” ។

ជាមួយគ្នានេះដែរ តម្លៃ​អចលនទ្រព្យ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​រីកចំរើន​ទាំងនេះ ក៏មាន​តម្លៃ​ខ្ពស់​ផងដែរ បើ​ធៀប​ជាមួយនឹង​បណ្តា​ខណ្ឌ​ផ្សេងទៀត នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ តម្លៃ​អចលនទ្រព្យ​នៅក្នុង​តំបន់​ទាំងនេះ បន្ត​កើន​ឡើងជា​លំដាប់​អាស្រ័យទៅលើ​ទំហំ និង​ទីតាំង​ជាក់ស្តែង។

នៅក្នុង​រាជធានី​ភ្នំ​ព​ញ​មាន​ខណ្ឌ​សរុប ចំនួន១៤ដែល​រួមមាន ខណ្ឌ​ព្រែក​ព្នៅ ខណ្ឌ​ជ្រោយចង្វារ ខណ្ឌ​សែន​សុខ ខណ្ឌមានជ័យ ខណ្ឌ​ឬ​ស្សី​កែវ ខណ្ឌ៧មករា ខណ្ឌ​ច្បារអំពៅ ខណ្ឌទួលគោក ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌដង្កោ ខ័​ណ្ឌ​បឹង​កេងកង និង​ខ័​ណ្ឌ​កំបូល ដែល​ខណ្ឌនីមួយៗ បាន​នឹង​កំពុងមាន​ការរីក​រីក​ចំរើន​លើ​គម្រោង​វិនិយោគ​ជាច្រើន រួម​មា​ហេដ្ឋារចនាសម្ព័ន្ធ សំណង់​អគារ និង​លំនៅឋាន​ជាដើម។

ស​ម្តេ​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ធ្លាប់​បានឱ្យ ដឹង​ដែរ​ថា រាជធានី​ភ្នំពេញ​នាពេល​បច្ចុប្បន្ននេះ មានការ​រីកចំរើន​លើ​គ្រប់​វិស័យ ទាំង​វិស័យ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ សំណង់​អគារ សំណង់​អគារខ្ពស់ៗ ការពង្រីក​ផ្ទៃដី​ជាដើម មិន​ដូច​កាលពីពេល​កន្លងមក​នោះទេ។

សម្តេច​តេ​ជោ​ថា “អីចឹង​បានជា​នៅ​ទីក្រុង​ភ្នំពេញ​បច្ចុប្បន្ន យើង​ពិនិត្យមើល​អំពី​ការរីកលូតលាស់ ន​និង​ទំហំ​ផ្ទៃដី​បាន​កើនឡើង​ប្រមាណ៧០០គីឡូម៉ែត្រ​ក្រឡា។សម្តេច​បន្តថា “ភ្នំពេញ​កាលពី​សម័យមុន ដែល​យើង​ចូលមក​គ្រប់គ្រង គឺ​ភ្នំពេញ​តែ​ជាង៣០០គីឡូម៉ែត្រ​ការ៉េ​ទេ ប៉ុន្តែ​ឥឡូវ​ឡើងទៅ​ដល់​ជិ៧០០គីឡូម៉ែត្រ​ក្រឡា” ។

បច្ចុប្បន្ននេះ មាន​ខណ្ឌ​មួយចំនួន​ដូចជា​ខណ្ឌ ចំការមន ខណ្ឌ​បឹង​កេងកង ខណ្ឌទួលគោក និង​ខណ្ឌដូនពេញ បានក្លាយ​ទៅជា​តំបន់​ពាណិជ្ជកម្ម ដោយមាន​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ និង​អគារខ្ពស់ៗជាច្រើន​រីកដុះដាល់​កាន់តែច្រើន៕

ទីក្រុង​ឌូ​បៃ​គ្រោង​សាងសង់​អាគារ​កប់់​ពពក​មាន​ទំហំ​ធំជាងគេ​បំផុត​លើ​ពិភពលោក

ដោយៈ ម៉ា​ណេ​ត

ឌូ​បៃៈ ស្ថាបត្យករ​មួយរូប​គ្រោង​បង្កើត​គម្រោង ស្ថាបត្យកម្ម​ដ៏​ធំ​បំផុត​មួយ​មិន​ធ្លាប់មាន​ក្នុង​ប្រ​វិ​ត្តិ​សាស្ត្រ ដោយ​បង្ហាញ​ស្នាដៃ​នៃ​ការ​រចនា​គម្រោង អាគារ​ខ្ពស់កប់ពពក​នៅ​ទីក្រុង​ឌូ​បៃ ក្នុងប្រទេស​អារ៉ាប់​អេ​មី​រ៉ា​ត។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន CGTN កាលពីថ្មីៗនេះ។

អាគា Clothespin Tower ដែលមាន​កម្ពស់៥០ជាន់​នេះ ដែល​ត្រូវបាន​រចនា​ដោយ​ស្ថាបត្យករ​ករ​អ៊ីស្រាអែល​ដ៏​ល្បីល្បាញ គឺ​លោក Zygo និង​ក្រុម​របស់លោក គឺជា​គម្រោង​អាគារ​ធំ​បំផុត​លើ​ពិភពលោក និង​អាគារ​ដំបូងបង្អស់ ដែល​បង្ហាញ​ពី​និមិត្តរូប​នៃ​សេចក្តីស្រឡាញ់ សន្តិភាព និង​ក្តីសង្ឃឹម។

ផ្នែក​មួយ​នៃ​អាគារ​នេះ នឹង​ត្រូវបាន​សាងសង់​ជា​សណ្ឋាគារ​ប្រណីត ដែលមាន​បន្ទប់​ចំនួន១.២០០បន្ទប់ សម្រាប់​ផ្តល់ជូន​ភ្ញៀវ​នូវ​ការ​ស្នាក់ ដែល​ផ្តល់​បទពិសោធន៍​មិន​ធ្លាប់មាន​នៅលើ​ពិភពលោក។

អាគារ​នេះ ក៏​នឹងមាន​អា​ផាត​លំដាប់​ប្រណីត​ចំនួន៣០០យូ​នី​ត រួមទាំង​មជ្ឈមណ្ឌល​ផ្សារ​ទំនើប ដែលមាន​ទំហំ១០.០០០ម៉ែត្រការ៉េ នឹង​រួមបញ្ចូល​ជាមួយនឹង​ការ​រចនា​បែប​សិល្បៈ និង​ភោជនីយដ្ឋានទំនើប។

ក្រៅពី​រចនា​បែប​សិល្បៈ​ទាំងអស់នេះ លោក Zygo ចង់​ឲ្យ​មនុស្ស​ចូលរួម​ក្នុង​គម្រោង​នេះ​ផងដែរ។

លោក​បាន​ថ្លែងថា “យើង​ចង់​ធ្វើឱ្យ​ប្រជាជន ក្លាយជា​ផ្នែក​មួយ​ដ៏​សកម្ម​នៃ​គម្រោង នេះ ដោយ​ប្រែក្លាយ​ពី​ការ​ក្លាយជា​អ្នកទស្សនា​អកម្ម នៃ​ស្នាដៃ​សិល្បៈ ដែល​យើង​ផ្តល់ឱ្យ​ពួកគេ​នូវ​ជម្រើស ដើម្បី​ឲ្យ​ពួកគេ​ក្លាយជា​ផ្នែក​មួយ​នៃ​អាគារ​នេះ ដោយ​អាច​ចូលទៅក្នុង​អាគារ​នេះ រស់នៅ​ទីនេះ ចំណាយពេល​នៅទីនេះ និង​ធ្វើ​ការងារ​ជាច្រើន​ទៀត” ។

ការសាងសង់​អាគារ​នេះ​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ២០២៣ ប៉ុន្តែ​គម្រោង​នេះ​មិនត្រូវ​បានបញ្ជាក់​ពី​ទំហំ​ទុនវិនិយោគ និង​ទំហំ​អាគារ​ទោះ​នោះទេ ដោយ​ស្ថាបត្យករ​គ្រាន់តែ​បញ្ជាក់ថា អាគារ​នឹង​ក្លាយជា​អាគារ​ធំជាងគេ​បំផុត​នៅលើ​ពិភបលោក៕

គំរោង​ហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន៦ នឹង​ផ្លាស់ប្តូរ​មុខមាត់​ខេត្តកោះកុង​ក្នុង​រយៈពេល​បី​ឆ្នាំ​ខាងមុខ

ដោយៈ គង់ សូរិយា

កោះកុងៈ កោះកុង​លែង​ជា​ខេត្ត​ដាច់ស្រយាល គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ តែ​គេ​នឹកឃើញ​បទ​ចំរៀង​របស់លោក​ស៊ីន ស៊ី​សាមុត “បុ​ប្ឆា​កោះកុង”បានធ្វើ​ឲ្យ​ខេត្ត​នេះ​នៅតែ​ដក់​ក្នុង​ចិត្ត​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប។

ហេដ្ឋារចនាសម្ព័ន្ធ

ប៉ុន្តែ​ជាមួយនឹង​ការដាក់ចេញ​គោលនយោបាយ​ត្រឹមត្រូវ របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ខេត្តកោះកុង​មានការ​អភិវឌ្ឍ​យ៉ាង​លឿន​ស្លេវ ដោយ​បច្ចុប្បន្ន​ខេត្ត​នេះ​មាន​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​មួយ ដែល​នឹង​បញ្ចប់​ការសាងសង់ និង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ ២០២១ខាងមុខ។

ជាមួយគ្នានេះ​ក្រុមហ៊ុន Bangkok Airway បាននិងកំពុង​សហកា​រ​ជាមួយ​ក្រុមហ៊ុន​លី យ៉ុង​ផាត់​គ្រុប ដើម្បី​រៀបចំ​ព្រលានយន្តហោះ​ថ្មី​មួយទៀត នៅ​តំបន់​កោះ​ប៉ោ ដែលមាន​ចម្ងាយ​ប្រមាណ ៣០គីឡូម៉ែត្រ ពី​ក្រុង​យោធពលខេមរភូមិន្ទ។

លើស​នេះ​នេះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏​បាននិងកំពុង​ជម្រុញ​ការ​ព​ង្រី​ផ្លូវជាតិ​លេខ៤៨ ជា​ពីរ​គន្លង​សំរាប់​រថយន្ត​ទៅមក​ផងដែរ ជាពិសេស​កា​រត​ភ្ចា​ប់​ជា​ប្រវត្តិសាស្ត្រ​នូវ​ភូមិភាគ​ពាយ័ព្យ មកកាន់​តំបន់​នារ​តី តាមរយៈ​ការស្ថាបនា​ផ្លូវជាតិ​លេខ១០ ដោយ​ចាក​ចេញពី​ស្រុក​សំឡូត ខេត្តបាត់ដំបង ឆ្លងកាត់​ស្រុក​មួយចំនួន​នៃ​ខេត្តពោធិសាត់ ឆ្ពោះទៅកាន់​ខេត្តកោះកុង ដែល​ផ្លូវ​នេះ​នឹង​ពង្រីក​ការដឹកជញ្ជូន​ផលិតផល​កសិកម្ម​កម្ពុ​ជា ទៅកាន់​ក្រៅប្រទេស តាមរយៈ​កំពង់ផែ​ទឹក​ជ្រៅ​នៅ​តំបន់​សារា​សាគរ ក្នុង​ខេត្តកោះកុង​ផងដែរ។

នាយ​ឧ​ត្ត​ម​សេនីយ៍ បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី ទទួលបន្ទុក​រដ្ឋលេខា​ធិ​ការដ្ឋាន​អាកាសចរ​ស៊ីវិល​កាលពីពេលថ្មីៗនេះ បាន​ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​ដើម្បី​ព​ន្លឿ​ន​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​តារា​សាគរ ខេត្តកោះកុង ។

គំរោង​អភិវឌ្ឍន៍​តារា​សាគរ

អាកាសយាន​ដ្ឋា​នះ​អន្តរជាតិ ដែល​អាច​ទទួល​ការ​ចុះចត​នេះ នឹង​ពង្រីក​មុខមាត់​និង​លើកស្ទួយ​សេដ្ឋកិច្ច​ខេត្តកោះកុង និង​សេដ្ឋកិច្ចជាតិ​កាន់តែ​ល្អប្រសើរ​ថែមទៀត ដែល​តាម​ផែនការ​ព្រលានយន្តហោះ​នេះ នឹង​អនុ​ញ្ញា​ត្ត​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​នានា ហោះហើរ​សាកល្បង​នៅ​ខែមិថុនា ខាងមុខនេះ។

ទោះជា​រង​ទ​ណ្ឌ័​កម្ម​ពី​សហរដ្ឋអាមេរិក ក៏​គម្រោង​តារា​សាគរ​ក្នុង​ខេត្តកោះកុង មិន​បង្អង់​ល្បឿន​នៃ​ផែនការអភិវឌ្ឍន៍​រប​ស់​ខ្លួន​នោះទេ។

គំរោង​ដែល​ទទួលបាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល​កម្ពុជា ជាង ៤០,០០០ហិកតា​នេះ​កំពុង​បំពេញ​តម្លៃ​ឲ្យ​ខេត្ត​នេះ​យ៉ាង​ធំ​សម្បើម ដែក​គម្រោង​នេះ​មាន​ផែនការ​អភិ​វ​ឌ្ឋ​ន៍​តំបន់​កម្សាន្ដ និង​លំហែរ​បែប​ធម្មជាតិ​កម្រិត​ខ្ពស់ តារា​សាគរ​ស្តា​ឌ្រី​ម ឡេ​ក​ធូ​រី​សឹម​ថោ​ន (Dara Sakor Stardream Lake Tourism Town) របស់​ក្រុមហ៊ុន ​Union City Development Group បានចាប់ផ្ដើម​ប្រកាស​បើក​ដំណើរការ ព្រមទាំង​ជំរុញ​ការអភិវឌ្ឍ។

រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ លោក​ប៉ាក សុខុម បាន​មានប្រសាសន៍ថា គម្រោង​នឹង​នេះ​មាន​លក្ខ​ខណៈ​ពិសេស និង​អំណោយផល​សម្រាប់​ទូរគមនាគមន៍ ពោលគឺ អាចធ្វើ​ដំណើរ​ចេញពី​តារា​សាគរ​ទៅ​រាជធានី​ភ្នំពេញ ដោយ​ចំណាយពេល​ត្រឹមតែ៣ម៉ោង​កន្លះ​និង​ទៅ ខេត្ត​ព្រះសីហនុ​ត្រឹមតែ២ម៉ោង នៅពេល​គម្រោង​ផ្លូវ​ល្បឿន​លឿន​សាងសង់​រួច។

លោក​បន្ថែមថា “នៅពេល​ខាងមុខនេះ ភ្ញៀវទេសចរ​នឹង​មក​តំបន់​តារា​សាគរ​តាមរយៈ​ជើងហោះហើរ និង​តាម​ការ​ចុះចត​យានដ្ឋាន​តារា​សាគរ ដែល​គ្រោង​ដាក់​ដំណើរការ​សាកល្បង​នៅ​ឆ្នាំ២០២១ ខាងមុខនេះ។

ជាមួយគ្នានេះដែរ លោក​រដ្ឋលេខាធិការ​បា​ន​ស្នើសុំ​ដល់​ក្រុមហ៊ុន Union City Development Group ឲ្យ​ក្រុមហ៊ុន​បណ្តុះបណ្តាល​ជនជាតិខ្មែរ​ឲ្យ​បាន​ច្រើន​ក៏​ដូ​ជា​បង្កើន​សកម្មភាព​ពង្រីក​រមណីយដ្ឋាន ឲ្យ​កាន់តែច្រើន​ថែមទៀត​ដើម្បី​បំ​ម្រើ​វិស័យ​ទេ​ចរណ៍។

តំបន់​ទេសចរណ៍​ដ៏​អាថ៌កំបាំង

ជាមួយនឹង​អំណោយផល​នៃ​ផែនការអភិវឌ្ឍន៍​ពី​រដ្ឋាភិបាល វិស័យ​ឯកជន ខេត្តកោះកុង​មាន​ធនធានធម្មជាតិ​ដ៏​អាថ៌កំបាំង និង​មាន​សក្តានុពល​ដ៏​ធំ​សម្បើម​ផ្នែក​អេកូ​ទេសចរណ៍ ដោយមាន​កោះ ទឹក​ជ្រៅ ព្រៃភ្នំ ដងព្រែក ដៃសមុទ្រ​ត្រពាំងរូង​ដ៏​ស្រស់ស្អាត ខេត្ត​នេះ​ក៏​មិនទាន់​ទាក់ទាញ​ការវិនិយោគ​លើ​ធនធានធម្មជាតិ និង​ប្រើប្រាស់​ធនធានធម្មជាតិ​ឲ្យ​អស់​សក្តានុពល​នៅឡើយ​ទេ។

ពិសេស​តំបន់ឆ្នេរ នៅ​ខេត្តកោះកុង​នៅ​ខេត្ត​នេះ មាន​សភាព​ស្រស់ស្អាត​ភ្ជាប់​ជាមួយ​ធនធានធម្មជាតិ​ដ៏​អាថ​កំបាំង និង​ត្រូវបាន​ទូរទស្សន៍ CNN របស់​អាមេរិក រាប់​ប​ញ្ចួ​ល​ជា​ឆ្នេរ​ស្អាត ក្នុងចំណោម​ទាំង១០នៅលើ​សាកលលោក។

លោកស្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ផងដែរ​ថា ខេត្តកោះកុង​ទទួលបាន​លំហូរ​ទុនវិនិយោគ​កើនឡើង ក្នុង​ឆ្នាំ២០២០ បើទោះជា​ខេត្ត​ដទៃ​ស្ងប់ស្ងាត់​ក្តី ប៉ុន្តែ​ខេត្តកោះកុង​ទទួលបាន​លំហូរ​ទុនវិនិយោគ​ច្រើន ដែល​ភាគច្រើន​ជាការ​វិនិយោគ​លើផ្ទះ​សំណាក់ និង​សណ្ឋាគារ។

តំបន់ឧស្សាហកម្ម

អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកោះកុង លោកស្រី​ភូ​ថង មិថុនា​ធ្លាប់បាន​មានប្រសាសន៍ថា ខេត្តកោះកុង ជា​ខេត្ត​មួយ​មា​នស​ក្តាព​នុព​ល​ធម្មជាតិ ដ៏​សម្បូរបែប​សម្រាប់​ធ្វើការ​អភិវឌ្ឍន៍​ទេសចរណ៍ និង​ឧស្សាហកម្ម។ បច្ចុប្បន្ននេះ ខេត្តកោះកុង​មាន​ក្រុមហ៊ុន​ជាច្រើន​ចូលមក​ដាក់ទុន​វិនិយោគ ក្នុងនោះ​ដៃគូ​អភិវឌ្ឍន៍ ក្រុមហ៊ុន យូ​ញៀន ឌី​វើ​ឡុ​ប​មេន គ្រុប គឺជា​ដៃ​គួ​អភិវឌ្ឍន៍​ដ៏​ធំជាងគេ​នៅក្នុង​ខេត្តកោះកុង ដោយបាន​អភិវឌ្ឍន៍​ជា​តំបន់​វិស្សមកាល​តារា​សាគរ ទីលាន​វាយ​កូន​ហ្គោល កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ និង​ព្រលានយន្តហោះ​ខ្នាត​អន្តរជាតិ​ដែល​បាន​នឹង​កំពុង​សាងសង់ ហើយនឹង​ចាប់ផ្តើម​ដាក់​ឲ្យ​ដំណើរការ​នាពេល​ឆ្នាំ២០២១ ខាងមុខនេះ។

ដោយសារ​តែមាន​ទំនាក់ទំនង​ល្អ ជាមួយ​ប្រទេស​ចិន​នោះ​កាលពី​ឆ្នាំ២០១៩កន្លងមក នេះ​ខេត្តកោះកុង និង​ខេត្ត​ជី​លីន ក៏បាន​ចុះ​ហ​ត្ថេ​លេខា​លើ​កិច្ចព្រមព្រៀង​ប្រតិបត្តិការ​រវាង​មន្ទី ទេ​ចរណ៍​ខេត្តកោះកុង ជាមួយ​មន្ទី​វប្បធម៌ និង​ទេ​ចរណ៍​ខេត្ត​ជី​លីន នៅក្នុង​ទឹកដី​ខេត្តកោះកុង។

លោកស្រី​អភិបាលខេត្ត​ក៏បាន​ឱ្យដឹងថា រដ្ឋបាល​ខេត្តកោះកុង បាន​កំពុង​ទាក់ទង​និង​បានរៀបចំ​ឯកសារ​ស្តីពី អនុស្សរណៈ​នៃ​យោគយល់​គ្នា​រវាង​ខេត្តកោះកុង​ជាមួយ នឹង​ខេត្ត​យូ​ណាន និង​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង​ខេត្តកោះកុង និង​ក្រុង​វៃ​ណាន ខេត្ត​សាន​ស៊ី​របស់​ប្រទេស​ចិន ដើម្បី​ជំរុញ​និង​លើកស្ទួយ​ឲ្យ​មានការ​រីកចម្រើន​ច្រើន​ផងដែរ។

កំពង់ផែ​ទឹក​ជ្រៅ

កំពង់ផែ​ទឹក​ជ្រៅ ដែល​កំពុង​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន បាន​ជិត​បញ្ចប់​ការសាងសង់​ផងដែរ ដោយ​កំពង់ផែ​នេះ ស្ថិតនៅ​តំបន់​តារា​សាគរ ខេត្តកោះកុង ដែល​កំពុងផែ​នេះ​នឹង​ដើរតួនាទី​សំខាន់ មិន​ត្រឹមតែ​ក្នុង​ក្របខ័ណ្ឌ​ខេត្តកោះកុង​នោះទេ ប៉ុន្តែ​វា​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ ទៅកាន់​ប្រទេស​ទី៣នាពេល​អនាគត។

កំពង់ផែ​នេះ ក៏​នឹង​ជួយ​សម្រួលការ​ដឹកជញ្ជូន កសិផល​ពី​តំបន់​ភូមិភាគ​ពាយ័ព្យ រួមមាន​ខេត្តពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ តាមរយៈ​ផ្លូវជាតិ​លេខ១០ ដែល​បាននិងកំពុង​សាងសង់​យ៉ាងសកម្ម ចេញពី​ស្រុក​សំឡូត​ខេត្តបាត់ដំបង មកកាន់​ខេត្តពោធិសាត់​ឆ្ពោះ​មកកាន់​ខេត្តកោះកុង​ផងដែរ។

ឧស្សាហកម្ម​ល្បែង​ភ្ជាប់​ទេសចរណ៍

ដោយសារ​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ថៃ ខេត្តកោះកុង​មាន​អំណោយផល​មួយទៀត​លើ​ការធ្វើ​ពាណិជ្ជកម្ម ទេសចរណ៍​និង​ល្បែង​កំសាន្ត ដូចជា​កាស៊ីណូ​ជាដើម។

ជាក់ស្តែង​កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន​វិនិយោគ​កាស៊ីណូ​របស់​ហុងកុង Century Entertainment International Holdings បានបង្ហាញ​ព័ត៌មាន​ច្បាស់​ការណ៍​ថា ក្រុមហ៊ុន​សម្រេចចិត្ត​ប្តូរ​ទិសដៅ​វិនិយោគ​របស់ខ្លួន​ពី​ក្រុងព្រះសីហនុ សម្តៅទៅ​ខេត្តកោះកុង​ជំនួស​វិញ។

ក្រុមហ៊ុន Century Entertainment នឹង​ផ្លាស់ប្ដូរ​តំបន់​ប្រតិបត្តិការ​តុ​ល្បែង​ពី​ទីតាំង​កំណើត​របស់ខ្លួន​ស្ថិតនៅក្នុង​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅកាន់​សណ្ឋាគារ​មួយ​នៅក្នុង​ស្រុក​តារា​សាគរ ខេត្តកោះកុង​វិញ។

ជាមួយនឹង​គោលបំណង​នៃ​ការផ្លាស់ប្តូរ​នេះ ប្រធាន​ក្រុមហ៊ុន និង​ជា​ស្ថាបនិក​ក្រុមហ៊ុន Century Entertainment លោក Ng Man Sun ធ្លាប់បាន​បង្ហាញ​ពី​ផែនការ​ផ្លាស់ប្តូរ​ទី​តាំងពី​សណ្ឋាគារ Sunshine Bay Hotel នៅក្នុង​ខេត្ត​ព្រះសីហនុ ទៅកាន់​សណ្ឋាគារ Ming Guan ដែល​ស្ថិតនៅក្នុង​ខេត្ត​ព្រះសីហនុ​ដូចគ្នា។

ម្ចាស់​កាស៊ីណូ​រូបនេះ ទទួលបាន​ការផ្តល់ជូន​ដ៏​ពិសេស ពី​អចលនទ្រព្យ​នៅ​ស្រុក​តារា​សាគរ ខេត្តកោះកុង​ជំនួស​វិញ។ ទីតាំង​ថ្មី​នេះ​មាន​ផ្ទៃក្រឡា​សរុប ១០,៥០០ ម៉ែត្រការ៉េ ដែល​អាច​តម្លើង​តុ​ល្បែង​ចំនួន ៤០ តុ លំដាប់​វី​អាយ​ភី​ចំនួន ៥៥ និង​ស្លុត​ម៉ាស៊ីន ៨០ ដោយ​ក្នុងនោះ​ក៏មាន​ការបង្កើត​ភោជនីយដ្ឋាន​ចិន ស្ប៉ា និង​ក្លឹប​រាត្រី។ កាស៊ីណូ​នេះ​គ្រោង​នឹង​បើក​ដំណើរការ​នៅ​ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២១ខាងមុខនេះ៕

ចំណេះដឹងៈ តើ​កិច្ចសន្យា​ទិញ​លក់​អចលនទ្រព្យ​មាន​ប៉ុន្មាន​ប្រភេទ?

ដោយៈ​រ៉ា​ណេ​ត

ភ្នំពេញៈ ជាទូទៅ​ការទិញ​លក់​អចល​នន​ទ្រព្យ មាន​ទម្រង់ និង​រូបភាពខុសៗគ្នា​ដែល​សកម្មភាព​បែបនេះ កើតឡើង​នៅ​គ្រប់​ទីកន្លែង ក្នុង​ជីវភាព​ប្រចាំថ្ងៃ​មាន ដូចជា ការប្រកប​អាជីវកម្ម​នានា និង​ការដោះដូរ​ទំនិញ និង​សេវាកម្មផ្សេង។

ទោះយ៉ាងណា​គេ​អាច​សង្កេតឃើញថា កិច្ចសន្យា​ទិញ​លក់​ជាធម្មតា បានធ្វើ​ឡើង​តាម​រូបភាព​ពីរបែប គឺ​ការទិញ​លក់​ដែល​ធ្វើឡើង​ត្រឹមតែ​ផ្ទាល់មាត់ និង​ការទិញ​លក់​ដែលមាន​ធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ។

សម្រាប់​ការទិញ​លក់​ត្រឹមតែ​មាត់ទទេ ជា​ប្រភេទ​នៃ​កិច្ចសន្យា​ទិញ​លក់​មួយ ដែល​ការព្រមព្រៀង​ទិញ​លក់​រវាង​អ្នកទិញ និង​អ្នក​លក់បាន​ធ្វើឡើង​ដោយផ្ទាល់​មាត់ ដែល​តាម​ធម្មតា​នេះ​ជា​សកម្មភាព​ដោះដូរ បែប​សាមញ្ញ និង​ក្នុង​ទំហំ​ទឹកប្រាក់​តិចតួច​ដូចជា៖ ការទិញ​សំលៀកបំពាក់ ឬ​ទិញ​ម្ហូបអាហារ​ជាដើម។

ប៉ុន្តែ​គេ​ក៏​អាច​ធ្វើជា​លិខិត ព្រមព្រៀង​លាយលក្ខណ៍អក្សរ​បានដែ​រ ដោយ​ធ្វើជា​លិខិត ឯកជន​រវាង​អ្នកលក់ និង​អ្នកទិញ​ផ្ទាល់ ឬ​លិខិតយថាភូត​ដែលមាន​ការទទួលស្គាល់​ពី​មន្ត្រី​សាធារណៈ។

កិច្ចសន្យា​ទិញ​លក់​ប្រភេទ​នេះ ក៏មាន​សុពលភាព​ពេញលេញ​តាមផ្លូវ​ច្បាប់​ដែរ​ដោយហេតុថា​កិច្ចសន្យា​ទិញ​លក់ ជាទូទៅ​ច្បាប់​មិន​តម្រូវ​ថា ត្រូវតែ​ធ្វើ​ឡើងជា​លាយលក្ខណ៍អក្ស​រ​នោះទេ​នេះ បើ​មាត្រា ៥១៦នៃ​ក្រមរដ្ឋប្បវេណី។

ទោះយ៉ាងណា​ក្នុង​ច្បាប់​ដដែល នៅក្នុង​ករណី​មាន​បញ្ញត្តិ​ពិសេស ដែល​សំដៅ​ដល់​កិច្ចសន្យា​ទិញ លក់​អចលនទ្រព្យ​រួមមាន ផ្ទះ ឬ​ដីធ្លី​ជាដើម​នោះ​កិច្ចសន្យា​ទិញ​លក់​ត្រូវធ្វើ​ឡើងជា​លាយលក្ខណ៍អក្ស​រ​ដើម្បី​បង្កា និង​បញ្ជៀ​សហា​នី​ភ័យ ដែល​អាច​កើតឡើង​នាពេល​ក្រោយ៕

ជម្លោះរវាងចិន-អឺរ៉ុបឡើងកម្ដៅខ្លាំងបង្កភាពមិនច្បាស់លាស់ដល់កិច្ចព្រមព្រៀង វិនិយោគរវាងតំបន់ទាំងពីរ

ដោយៈ ប៊ី

ភ្នំពេញៈ ប្រធានគោលនយោបាយពាណិជ្ជកម្ម របស់សហភាពអឺរ៉ុបបានព្រមានថា ការសម្រេចចិត្តរបស់ប្រទេសចិន ក្នុងការដាក់ទណ្ឌកម្ម នឹងមានហានិភ័យដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលមូលដ្ឋានគ្រឹះនៃទំនាក់ទំន ងនាពេលអនាគតរវាងអឺរ៉ុប និងទីក្រុងប៉េកាំង។ នេះបើយោងតាមការចេញផ្សារយរបស់សារព័ត៌មាន Financial Times នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។

លោកValdis Dombrovskis ប្រធានគណៈកម្មការពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបបានមានប្រសាសន៍ថា #ជោគវាសនា នៃកិច្ចព្រមព្រៀងដ៏ទូលំទូលាយស្តីពី ការវិនិយោគរបស់សហភាពអឺរ៉ុប-ចិន (CAI) ស្ថិតលើជម្លោះការទូត ដែលបានផ្ទុះឡើងនៅសប្តាហ៍នេះ”។

លោកបន្តថា “ទណ្ឌកម្មសងសឹករបស់ចិន គឺរឿងគួរឱ្យសោកស្តាយ និងមិនអាចទទួលយកបានទេ។ លោកពន្យល់ថា “ទស្សនវិស័យសម្រាប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងCAI នឹងអាស្រ័យលើស្ថានភាពវិវឌ្ឍន៍។ ដំណើរការផ្តល់សច្ចាប័នគឺពឹងផ្អែកលើការវិវត្តនៃទំនាក់ទំនងអឺរ៉ុប-ចិនកាន់តែទូលំទូលាយនោះទេ”។

គណៈកម្មការអឺរ៉ុប បានដាក់ចេញនូវគោលនយោបាយមួយចំនួន លើកិច្ចព្រមព្រៀ​ងវិនិយោគ ជាមួយទីក្រុងប៉េកាំង ហើយការដាក់ចេញនូវគោលនយោបាយនេះ ត្រូវវាយប្រហារដោយក្រុមសិទ្ធិមនុស្ស ដែលលើកថា កិច្ចព្រមព្រៀងនេះ ផ្តោតសំខាន់តែលើផលប្រយោជន៍ច្រើនជាងតម្លៃជាមូលដ្ឋាន។

ប៉ុន្តែជោគវាសនានៃកិច្ចព្រមព្រៀងនេះ កាន់តែមិនប្រាកដប្រជា បន្ទាប់ពីការសម្រេចរបស់ចិន កាលពីថ្ងៃចន្ទក្នុងការដាក់ទណ្ឌកម្ម លើសមាជិកសភាអឺរ៉ុប ដែលត្រូវសម្រេចចិត្តថា តើកិច្ចព្រមព្រៀងនេះគួរចូលជាធរមាន ឬយ៉ាងណា។

លោក Dombrovskis បានមានប្រសាសន៍ថា “សហភាពអឺរ៉ុបបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចផ្អែកលើច្បាប់ ដែលមានតុល្យភាពជា​មួយប្រទេសចិន ហើយកិច្ចព្រមព្រៀងCAI គឺជាជំហានដ៏សំខាន់នៅក្នុងទិសដៅនោះ”។

លោកបានបន្តថា ប៉ុន្តែរបៀបវារៈពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់យើងមានតម្លៃជាមូលដ្ឋានរបស់អឺរ៉ុប នៃការស្វែងរកផលប្រយោជន៍សេដ្ឋកិច្ចរបស់យើង ដើរទន្ទឹមគ្នានឹងការងើបឡើង ចំពោះគុណតម្លៃរបស់យើង រួមទាំងកន្លែងចាំបាច់តាមរយៈការដាក់ទណ្ឌ​កម្ម។

កាលពីថ្ងៃចន្ទ ចិនបានប្រកាសពីការដាក់ទណ្ឌកម្ម ជាការសងសឹកប្រឆាំងនឹងការហាមឃាត់ការធ្វើដំណើរ និងការបង្កកទ្រព្យសម្បត្តិ ដែលបានដាក់ទៅលើមន្រ្តីចិនចំនួន៤នាក់ និងអង្គភាពសន្តិសុខមួយ ដោយសារតែការធ្វើទុក្ខបុកម្នេញ លើជនជាតិភាគតិច Uyghurs នៅតំបន់ស៊ីនជាំង។

ការដាក់ទណ្ឌកម្មនេះ មានការគាំទ្រពីសហភាពអឺរ៉ុប សហរដ្ឋអាមេរិក កាណាដា និងអង់គ្លេស៕

សម្តេចតេជោស្នើឲ្យស្ថាប័នជំនាញស្រាវជ្រាវបង្ហាត់ “សុនក”ហិតរកអ្នក ផ្ទុកមេរោគកូវីដ១៩

ដោយៈគង់ សូរិយា

        ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពជាបានស្នើឲ្យអគ្គនាយកស៊ីម៉ាក់ និងក្រសួងសុខាភិបាល ពិភាក្សាគ្នាស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសសុនខហិត រកអ្នកផ្ទុកវីរុសកូរ៉ូណា (កូវីដ១៩)។

បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំ ពីសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានចុះមកពិនិត្យការងារសុនខ នៅវិទ្យាស្ថានបច្ចេកទេស សកម្មភាពមីនស៊ីម៉ាក់ ខេត្តកំពង់ឆ្នាំង។

ការចុះពិនិត្យការងារសុនខរបស់លោក ហេង រតនា ដើម្បីរៀបចំត្រៀមលក្ខណៈ ធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសសុនខ ហិតរកអ្នកផ្ទុកវីរុសកូរ៉ូណា (កូវីដ១៩)។

លោកហេង រតនា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានFresh News ថា ផ្អែកតាមបទពិសោធន៍ជាង២២ឆ្នាំ យើងមានទំនុកចិត្តអាចហ្វឺកហ្វឹនសុនខនៅកម្ពុជា ក្នុងការហិតរកអ្នកផ្ទុកវីរុសកូវីដ១៩បាន

អង្គភាពស៊ីម៉ាក់ ត្រៀមសុនខ ត្រៀមឯកសារហ្វឹកហ្វឺន រៀបចំទីតាំងហ្វឹកហ្វឺន និងអ្នកឯកទេសសំរាប់ បំរើការងារសិក្សាស្រាវជ្រាវនេះ ដោយត្រៀមធ្វើការសហការ ជាមួយអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រ នៃក្រសួងសុខាភិបាល។

មានប្រទេសមួយចំនួនដូចជា៖ អាល្លឺម៉ង់ ហ្វាឡង់ អូស្ត្រាលី រុស្ស៊ី ជាដើម បាននិងកំពុងប្រើប្រាស់សុនខ ជាជំនួយហិតរកអ្នកផ្ទុកវីរុសកូរ៉ូណាផងដែរ។

ពីមុនមកប្រទេសកម្ពុជា ធ្លាប់តែទិញសត្វសុនខពីប្រទេសគេ ក្នុងមួយក្បាលតម្លៃរាប់ម៉ឺនដុល្លារ ប៉ុន្ដែដល់ពេលឥលូវនេះ កម្ពុជាអាចបង្កាត់សត្វសុនខ ឲ្យខ្លួនឯងបាន និងអាចនាំចេញទៅក្រៅបានថែមទៀត។

បច្ចុប្បន្ននេះអង្គភាពស៊ីម៉ាក់ មាន “សុនខ”” ដែលមានសមត្ថភាពក្នុងការគាំទ្រដល់សកម្មភាពប្រឆាំងភេរវកម្ម ការងារបោសសំអាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការងារបរិស្ថានផងដែរ៕

 

រដ្ឋបាលរាជធានីភ្នំពេគ្រោងសាងសង់ផ្លូវថ្មីមួយខ្សែប្របមាត់ទន្លេក្នុងខណ្ឌច្បារអំពៅ ដើម្បីរំដោះការកកស្ទះចរាចរណ៍

ដោយៈ រ៉ាណេត

ភ្នំពេញៈ បន្ថែមពីលើការរៀបចំ និងស្ថាបនាផ្លូវថ្នល់ ស្ពានចាស់ដែលមានស្រាប់ និងកំពុងចរាចរណ៍ឱ្យកាន់តែទូលាយល្អប្រសើរជាងមុន រដ្ឋបាលរាជធានីភ្នំពេញកំពុងសិក្សាពីគម្រោងសាងសង់ផ្លូវថ្មីមួយខ្សែទៀត ប្របតាមច្រាំងទន្លេចាប់ពីចំណុចស្ពានព្រះមុនីវង្សរហូតដល់តំបន់អភិវឌ្ឍន៍កោះន។

តាមរយៈមន្ត្រីសាលាខណ្ឌច្បារអំពៅ បានបង្ហើបប្រាប់នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ក្នុងគោលបំណងជួយសម្រួល ដល់ការធ្វើដំណើរដល់ប្រជាពលរដ្ឋ និងកាត់បន្ថយនូវជំនន់កកស្ទះចរាចរណ៍ ដែលទេកើតមានជារៀងរាល់ថ្ងៃ នៅកំណាត់ផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ជាពិសេសនៅចំណុចគល់ស្ពានព្រះមុនីវង្ស រដ្ឋបាលរាជធានីភ្នំពេញ កំពុងសិក្សាពីគម្រោងសាងសង់ផ្លូវបន្ថែមថ្មីមួយខ្សែទៀត។

មន្ត្រីដដែលនេះបានបញ្ជាក់ថា “គម្រោងសាងសង់ផ្លូវថ្មីមួយខ្សែនេះ អាចត្រូវបានចា​ប់ផ្តើមពីចំណុចគល់ស្ពានព្រះមុនីវង្សចាស់ ប្របតាមច្រាំងទន្លេបន្តឆ្ពោះទៅតំបន់អភិ​វ  ឌ្ឍន៍កោះនរា ក្បែរគម្រោងកំពង់ចម្លងថ្មី ដែលគ្រោងនឹងដំណើរនៅពេលឆាប់ៗខាងមុខនេះ”។

មន្រ្តីដដែលបានបន្តថា នៅត្រឹមល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ការវាស់វែង និងកំណត់ព្រំធ្វើទីតាំងច្រាំងទន្លេ និងស្ថាបនាផ្លូវថ្មីមួយខ្សែនេះ ត្រូវបានមន្ត្រីជំនាញចុះវាស់វែង និងបោះបង្គោលរួចរាល់ហើយ ក្រោមកិច្ចចូលរួមសហការពីសំណាក់ប្រជាពល​រដ្ឋដែលពាក់ព័ន្ធ ដែលធ្វើឱ្យការកំណត់ព្រំ ទីតាំង និងការបោះបង្គោលប្រព្រឹត្តយ៉ាងរលូន។

ទោះជាយ៉ាងណាមន្ត្រីរូបនេះ មិនបានបញ្ជាក់លម្អិតពីទម្រង់ផ្លូវថ្នល់ ដែលនឹងត្រូវសាងសង់មានទំហំ និងប្រវែងប៉ុន្មានម៉ែត្រនៅឡើយ ដោយពេលនេះកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សាពីលទ្ធភាព និងផលប៉ះពាល់នៅឡើយ៕

Telegram ប្រមូលប្រាក់បានជាង១០០០លានដុល្លារតាមរយៈការលក់បណ្ណបំណុល

ដោយៈ ប៊ី

ភ្នំពេញៈ ស្ថាបនិកកម្មវិធី Telegram លោកPavel Durov បាននិយាយកាលពីថ្ងៃអង្គារនេះថា Telegram បានប្រមូលប្រាក់បានជាង១ពាន់លានដុល្លារ តាមរយៈការលក់សញ្ញាបណ្ណ ឬបណ្ណបំណុលទៅឱ្យវិនិយោគិនជាច្រើន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។

ការប្រមូលមូលនិធិវិនិយោគនេះ រួមបញ្ចូលទាំងការវិនិយោគសរុបចំនួន១៥០លា នដុល្លារអាមេរិក ពីក្រុមហ៊ុនMubadala Investment និងAbu Abu Dhabi Catalyst Partners ដែលគ្រប់គ្រងមួយផ្នែក ដោយមូលនិធិរដ្ឋAbu Dhabi។

ទោះបីជាក្រុមហ៊ុនមិនបានផ្តល់ព័ត៌មានលម្អិត អំពីវិនិយោគិនផ្សេងទៀតរបស់ខ្លួនក៏ដោយ ក៏លោក Durov បាននិយាយថា អ្នកវិនិយោគទាំងនេះ រួមមាន “អ្នកវិនិយោគធំៗ មកពីទូទាំងពិភពលោក”។

លោកDurov បាននិយាយថា មូលនិធិទាំងនេះ នឹងត្រូវប្រើដើម្បីជួយដល់ផែនការពង្រីក ក៏ដូចជាជំរុញយុទ្ធសាស្ត្ររកប្រាក់ ដែលរួមបញ្ចូលទាំងផែនការបុព្វលាភ សម្រាប់អ្នកប្រើប្រាស់អាជីវកម្ម។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Mubadala លោក Faris Sohail Faris al-Mazrui បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ចំនួនអ្នកប្រើប្រាស់របស់Telegram បាន ឈានដល់កម្រិតមួយដ៏ធំ ដែលវាឈរជើងបាន ក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅលើពិភពលោក”។

ចំនួនអ្នកប្រើប្រាស់ Telegram រួមជាមួយកម្មវិធីផ្ញើសារ(Signal) ត្រូវបានមើលឃើញថា មានការកើនឡើងនៅឆ្នាំនេះ ចំពេលមានការព្រួយបារម្ភ អំពីភាពឯកជនរបស់គូប្រជែងធំជាងគេ ក្រុមហ៊ុនWhatsApp។ បច្ចុប្បន្ននេះ មានអ្នកប្រើប្រាស់សកម្មចំនួន៥០០លាននាក់ប្រចាំខែ។

លោក Mubadala បាននិយាយថា Telegram ដែលមានទីស្នាក់ការធំនៅប្រទេសអារ៉ាប់រួម នឹងបើកការិយាល័យថ្មីនៅAbu Dhabi បន្ទាប់ពីការវិនិយោគថ្មី៕

ទំហំប្រាក់បញ្ញើមានជិត៤០០លានដុល្លារ ស្មើជិត២ដងនៃទំហំឥណទានផ្តល់ ជូនអតិថិជន

ដោយៈ រ៉ាណេត

ភ្នំពេញៈ ទោះជាស្ថិតនៅក្នុងបរិបទ នៃការគំរាមកំហែងពីវិបត្តិនៃជំងឺកូវីដ១៩ ដែលប៉ះពាល់ដល់វិស័យនានាជាច្រើននោះ នៅត្រឹមរយៈពេល២ខែដើមឆ្នាំ២០២១ វិស័យធ​នាគារ និងហិរញ្ញវត្ថុនៅកម្ពុជា បានផ្តល់ឥណទានដល់អតិថិជនប្រមាណ២២៧លានដុល្លារ ខណៈដែលការដាក់ប្រាក់បញ្ញើ ក្នុងរយៈពេលដូចគ្នានេះមានទំហំជិត៤០០លានដុល្លារ។

ប្រធានសមាគមធនាគារនៅកម្ពុជា លោកបណ្ឌិត អ៊ិន ចាន់នី បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១កន្លងមកថា វិបត្តិកូវីដបានជះឥទ្ធិពលអាក្រក់ដល់វិស័យជាច្រើន និងធ្វើឱ្យសេដ្ឋកិច្ចសាកលមានការធ្លាក់ចុះ ហើយក្នុងនោះកម្ពុជាក៏មានចំណែកផងដែរ។

លោកបានបន្ត “ឥណទានរបស់គ្រឹះស្ថានធនាគារ ទោះបីស្ថិតនៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ នេះ យើងសង្កេតឃើញថា ចាប់តាំងពីដើមឆ្នាំ២០២១រហូតមកដល់ពេលនេះ គ្រឹះស្ថានធនាគារបានបញ្ចេញឥណទានថ្មី ជូនអតិថិជនប្រមាណ២២៧លានដុល្លារ”។

លោកបណ្ឌិតបានបន្តឲ្យដឹងទៀតថា ស្របពេលការផ្តល់ឥណទានដល់អតិថិជននូវចំនួនដូចបានបង្ហាញខាងលនេះ ប្រាក់បញ្ញើ ប្រាក់សន្សំនៅគ្រឹះស្ថានធនាគារ ហិរញ្ញវត្ថុ ក្នុងរយៈពេលដូចគ្នានេះ បានហក់ឡើងក្នុងរង្វង់៣៧៧លានដុល្លារអាមេរិក ក្នុងនោះបើគិតក្នុងរយៈពេលមួយខែៗ មានអតិថិជនមកដាក់ប្រាក់បញ្ញើ មានទំហំប្រមាណ១២៥លានដុល្លារអាមេរិក។

លោកបណ្ឌិត អ៊ិន ចាន់នី បានមានប្រាសន៍បញ្ជាក់ថា ពីមុនម្ចាស់សហគ្រាសភាគច្រើនតែងទុកថវិកាដើម្បីវិនិយោគ ឬទុកជាប់ខ្លួនជាដើម ប៉ុន្តែស្របពេលដែលប្រព័ន្ធប      ច្ចេកវិទ្យាឌីជីថលមានការរីកច្រើន បានជំរុញនិងការកាត់បន្ថយពេលវេលា និងសុវត្ថិភាពពួកគាត់នោះ បច្ចុប្បន្នអ្នកកំពុងប្រតិបត្តិក្នុងអាជីវកម្ម ភាគច្រើនគឺទូទាត់ចូលគណនីធនា​គាររបស់ខ្លួន។

លោកបន្តថា មូលហេតុមួយទៀត វិនិយោគិនខ្លះ ដែលធ្វើអាជីវកម្មមិនដំណើរល្អ ឬលក់មិនសូវដាច់ ពួកគាត់ច្រើនទូទាត់ចូលគណនីសន្សំ ដើម្បីរក្សាប្រាក់ទុកជាបណ្តោះអាសន្នជាដើម។ ជាងនេះទៅទៀតអតិថិជនដែលកក់ ឬទិញផលិតផលពីរោងចក្រ សហគ្រាស ពួកគេច្រើនទូទាត់តាមកុងធនាគារ ដែលបញ្ហាទាំងនេះ ធ្វើឱ្យប្រាក់បញ្ញើបានហក់ឡើង៕

កំពតឋានសួគ៌កំពុងវិវត្តន៍ទៅមុខ ទោះប្រឈមនឹងវិបត្តិជំងឺកូវីដ១៩

        ដោយៈគង់ សូរិយា

        ភ្នំពេញៈ ទោះកម្ពុជាកំពុងហែលឆ្លងវិបត្តិសេដ្ឋកិច្ចក្តី ប៉ុន្តែគំរោងកំពតឋានសួគ៌បាននិងកំពុងវិវត្តតន៍រីកចម្រើនទៅមុខ ជាមួយនឹងសកម្មភាពអភិវឌ្ឍន៍គំរោងផ្ទះលំហែរកាយប្លែកៗ និងការដាំផ្កាគ្រប់ប្រភេទដ៏ស្រស់ស្អាត។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ លោកឧកញ៉ានួន អក ម្ចាស់គំរោងកំពតឋានសួគ៌បានចុះកិច្ចព្រមព្រៀង សាងសង់ផ្ទះឬស្សីចំនួន៤០ផ្ទះ “លើកោះបេះដូង ក្នុងគំរោងកំពត​ឋានសួគ៌” ដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទៅសម្រាកលំហែរក្នុងពិធីណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។

គំរោងនេះបាននិងកំពុងទាក់ទាញការចាប់អារម្មណ៍ច្រើន ពីសំណាក់អ្នកដើរកំសាន្តក្នុងស្រុក និងអ្នកវិនិយោគជាតិ អអន្តរជាតិ ដោយសារសក្តានុពលនៃទីតាំងគំរោងនេះ ដែលរួមបញ្ចូលនូវគំនិតច្នៃប្រឌិតយ៉ាងសម្បូរបែប ដូចជាផ្ទះផ្កា ផ្ទះឬស្សី បាំងហ្កាឡូលំហែរកាយ និងសួនច្បារ សួនផ្កាដ៏ស្រស់ស្អាត អមជាមួយការជិះទូកតាមដងព្រែកទស្សនាថ្ងៃរះ ថ្ងៃលិច និងទស្សនាអំពិលអំពែកយ៉ាងស្រស់ត្រកាលនាពេលរាត្រីផងដែរ។

        ជាមួយនឹងការរីកចម្រើនឥតឈប់ឈរនេះ ម្ចាស់គំរោងនេះក៏បានប្រកាសលក់ដីឡូត៍ដែលមានច្រើនទំហំនៅក្នុងគំរោងនេះផងដែរ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមរបស់រមណីយដ្ឋាន ឋានសួគ៌កំពតបានឲ្យដឹងថា រឿងដែលមិនគួរអោយជឿវាកំពុងកើតឡើងមែន ហើយរឿងដែលមិនអាចកើតឡើង ក៏វាកំពុងអាច ជឿក៏បានមិនជឿក៏បាន តែខ្ញុំធ្វើវាទាំងបង្ខំចិត្តដោយសារលោកបងCovid_19 ។ ខ្ញុំលក់វាដោះស្រាយបញ្ហាហ្នឹងណា៎ តើវាជាស្អីទៅ??។

មានស្អីគឺ បឹងកាឡូឬស្សី1ធ្លាប់តែលក់តំលៃ48,000ដុល្លារ ធ្លាក់មកតំលៃត្រឹមតែ12,500ដុល្លារប៉ុណ្ណោះ( Crazy Price ?? Crazy Promotion)។  គំរោងនេះមានដីទំហំ5*20m និងផ្ទះទំហំផ្ទះ 4*6m ជាមួយនឹងផ្លូវបេតុងទំហំ២០ម៉ែត្រ ពិសេសអាចជួលបានតម្លៃរហូតដល់60ទៅ100ដុល្លារ។

អតិថិជនមានចំណាប់អារម្មណ៍សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ093 241 789 និងលេខ061 244 456៕