វិភាគៈ អាមេរិកពង្រីកសម្ព័ន្ឋមិត្តជាមួយបណ្តាប្រទេសមេគង្គ ដើម្បីទប់ស្កាត់ឥទ្ធិពលចិននៅតំបន់អាស៊ីអាគ្នេយ៍ឬ?

ដោយៈ ប៊ី

ភ្នំពេញៈ រដ្ឋបាលDonald Trump បានប្រកាសពីភាពជាដៃគូមេគង្គអាមេរិកប្រកបដោយមហិច្ឆតា ដែលមានគោលបំណងទប់ស្កាត់ឥទ្ធិពល កាន់តែខ្លាំងឡើងរបស់ចិននៅអាស៊ីអាគ្នេយ៍ និងលើកកម្ពស់ឯករាជ្យភាពសេដ្ឋកិច្ចរបស់បណ្តាប្រទេសជាដៃគូ។

ក្រៅពីសហរដ្ឋអាមេរិក សម្ព័ន្ធភាពនេះរួមមានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម មកពីអាស៊ីអាគ្នេយ៍។ សម្ព័ន្ធភាពនេះ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការបន្ទាប់ពីកិច្ចប្រជុំតាមVideo Conference នៅថ្ងៃទី១១ ខែកញ្ញា។

លោក Mike Pompeo រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា ភាពជាដៃគូមេគង្គអាមេរិក ឆ្លុះបញ្ចាំងពីសារសំខាន់នៃតំបន់មេគង្គ ចំពោះសហរដ្ឋអាមេរិក។

លោកបានមានប្រសាសន៍ថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ នឹងរួមបញ្ចូលទាំងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសជប៉ុន អូស្រ្តាលី កូរ៉េខាងត្បូង ឥណ្ឌា និងដៃគូដែលមានគំនិតដូចគ្នា

ឈ្មោះសហប្រតិបត្តិការនេះ បានដកមកពីទន្លេមេគង្គ ដែលចាប់ផ្តើមនៅទីបេ និងហូរកាត់ចម្ងាយ៤.១៨០ គីឡូម៉ែត្រភាគអាគ្នេយ៍ឆ្លងកាត់ ប្រទេសចិន ឡាវ កម្ពុជា និងវៀតណាម ដែលបញ្ចប់នៅសមុទ្រចិនខាងត្បូង។ វាបង្កើតជាព្រំដែនរវាងប្រទេសឡាវ ភូមា និងថៃ។

លោកបានមានប្រសាសន៍ថា ទំនាក់ទំនងរបស់យើង ជាមួយបណ្តាប្រទេសជាដៃគូមេគង្គ គឺជាផ្នែកសំខាន់មួយនៃចក្ខុវិស័យឥណ្ឌូប៉ាស៊ីហ្វិក និងភាពជាដៃគូយុទ្ធសាស្ត្ររបស់យើងជាមួយអាស៊ាន

លោករដ្ឋមន្រ្តីការបរទេសអាមេរិកបានបន្ថែមថា ជាមួយទឹកប្រាក់ជាង១៥០លានដុល្លារអាមេរិក នៅក្នុងការវិនិយោគដំបូងនៅក្នុងកម្មវិធីថ្នាក់តំបន់ យើងនឹងពង្រឹងលើការងារល្អរបស់គម្រោងផ្តួចផ្តើមមេគង្គក្រោម (LMI) និងថវិកាចំនួន៣,៥ពាន់លានដុល្លារអាមេរិកជាជំនួយក្នុងតំបន់ ក្នុងអំឡុងពេល១១ឆ្នាំចុងក្រោយនេះ។ LMI គឺជាកម្មវិធីសហប្រតិបត្តិការក្នុងតំបន់ ដែលមានស្រាប់របស់សហរដ្ឋអាមេរិក។

លោក Pompeo បាននិយាយថា ភាពជាដៃគូមេគង្គអាមេរិកនឹងបន្តពង្រឹងសន្តិសុខទឹក និងការងាររបស់គណៈកម្មការទន្លេមេគង្គ។ លោកបបន្ថែមថា ឥឡូវនេះទឹកប្រាក់ចំនួន៥៥លានដុល្លារ នឹងត្រូវបានបែងចែកដើម្បីប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មឆ្លងដែន ការរត់ពន្ធមនុស្ស ការរត់ពន្ធគ្រឿងញៀន អាវុធ និងហាមឃាត់ផលិតផលសត្វព្រៃ។

លោក Pompeo បានមានប្រសាសន៍ថា យើងចាំបាច់ត្រូវមានភាពស្មោះត្រង់អំពីបញ្ហាប្រឈមដែលយើងប្រឈមមុខ រាប់បញ្ចូលទាំងសមាជិកមកពីបក្សកុម្មុយនិស្តចិន (CCP) ដែលកំពុងគំរាមកំហែងបរិស្ថានធម្មជាតិ និងស្វ័យភាពសេដ្ឋកិច្ចរបស់មេគង្គ

ការសម្រេចចិត្តជាឯកតោភាគីរបស់បក្សកុម្មុយនិស្តចិន (CCP) ក្នុងការទប់ទឹកហូរបានធ្វើឱ្យមានគ្រោះរាំងស្ងួតជាប្រវត្តិសាស្រ្ត។

លោកPompeo បាននិយាយថា សហរដ្ឋអាមេរិកឈរជាមួយតំបន់ និងគណៈកម្មការទន្លេមេគង្គ ក្នុងការអំពាវនាវឱ្យចែករំលែកទិន្នន័យប្រកបដោយតម្លាភាព។

លោកបានលើកឡើងថា យើងលើកទឹកចិត្តដល់បណ្តាប្រទេស នៅតំបន់មេគង្គឱ្យCCP ទទួលខុសត្រូចំពោះការសន្យារបស់ខ្លួន ក្នុងការចែករំលែកទិន្នន័យទឹករបស់ខ្លួន

ទិន្នន័យនោះគួរតែត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ វាគួរតែត្រូវបានចេញផ្សាយពេញមួយឆ្នាំ។ វាគួរតែរួមបញ្ចូលទាំងទិន្នន័យទាក់ទងនឹងទឹក ក៏ដូចជាប្រើប្រាស់ដី និងសាងសង់ទំនប់វារីអគ្គិសនី។ វាគួរតែត្រូវបានចែករំលែក តាមរយៈគណៈកម្មការទន្លេមេគង្គ ដែលជាអង្គការ បម្រើផលប្រយោជន៍របស់ប្រទេសក្នុងតំបន់មេគង្គ មិនមែនចំពោះទីក្រុងប៉េកាំងទេ។

លោកបាននិយាយថា សហរដ្ឋអាមេរិកក៏មានការព្រួយបារម្ភផងដែរ អំពីបំណុលដែលទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ និងការអនុវត្តអាជីវកម្ម ដែលមានលក្ខណៈអវិជ្ជមាន និងមិនច្បាស់លាស់របស់តួអង្គ គ្រប់គ្រងដោយរដ្ឋរបស់ទីក្រុងប៉េកាំង ដូចជាក្រុមហ៊ុនសំណង់ចិន (China Communications Construction Company)

ក្រសួងការបរទេសអាមេរិកបាននិយាយថា ភាពជាដៃគូនេះគឺបំពេញបន្ថែមទៅនឹងយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy (ACMECS) អាស៊ានគណៈកម្មការទន្លេមេគង្គ និងជាមួយដៃគូអភិវឌ្ឍន៍មេគង្គផ្សេងទៀត និងយន្តការសហប្រតិបត្តិការស្របតាមតម្លៃទាំងនេះ។

ក្នុងចំណោមកិច្ចការផ្សេងៗទៀត ភាពជាដៃគូរួមមានការពង្រឹងអភិបាលកិច្ច ក្នុងតំបន់ និងលើកកម្ពស់តម្លាភាពជាមួយទឹកប្រាក់៦លានដុល្លារ ដើម្បីគាំទ្រសំលេងក្នុងតំបន់និងផ្តល់នូវវេទិកា ដើម្បីជំរុញការស្រាវជ្រាវ និងស្វែងរកទស្សនវិស័យចម្រុះ ដើម្បីអភិវ ឌ្ឍការតភ្ជាប់ផ្នែកដឹកជញ្ជូន នៅភាគខាងលិចឆៀងខាងលិចជាមួយឥណ្ឌា និងបង់ក្លាដែស ដើម្បីលើកកម្ពស់ស្ត្រី និងបន្តកម្មវិធីបណ្តុះបណ្តាលប្រទេសទីបីជាមួយសឹង្ហបុរី។

ភាពជាដៃគូមេគង្គអាមេរិក កើតឡើង ដោយសារឥទ្ធិពលផ្នែកយោធា និងសេដ្ឋកិច្ចដែលកំពុងកើនឡើងរបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

ប្រទេសចិនបានធ្វើការទាមទារទឹកដីនៅសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត ដែលមានជម្លោះដោយប្រទេសមេគង្គ។ តំបន់ទាំងពីរត្រូវបានបញ្ជាក់ថា សំបូរទៅដោយរ៉ែប្រេង និងធនធានធម្មជាតិផ្សេងទៀត ហើយជាចំណុចសំខាន់នៅក្នុងពាណិជ្ជកម្មពិភពលោក៕ Outlook

ខុនដូនៅតំបន់ជាយទីប្រជុំជន ដែលទាក់ចិត្តអតិថិជនឱ្យងាកចេញពីទីតាំងក្នុងក្រុង

ដោយៈហ្សូលី

ភ្នំពេញៈ បន្ទាប់ពីវិស័យខុនដូមានការសាងសង់ជាច្រើនកន្លែងនៅទីក្រុងភ្នំពេញដែលនាំឱ្យចង្អៀតក្នុងការអភិវឌ្ឍបន្ថែមបច្ចុប្បន្នក្រុមហ៊ុនអភិវឌ្ឍនិងវិនិយោគិនសម្រេចចិត្តងាកទៅរកតំបន់ក្រៅក្រុងឬឆ្ងាយពីទីប្រជុំជនវិញបណ្តើរៗ។

ការរស់នៅក្នុងលំនៅដ្ឋានបែបសហកម្មសិទ្ឋ នៅក្រៅតំបន់អ៊ូអរ និងទីប្រជុំជន មានគុណសម្បត្តិមួយចំនួន ដែលមនុស្សជាច្រើនមើលរំលង។

យោងតាមឱ្យដឹងពីរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា គិតត្រឹមដើមត្រីមាសទី៤ ឆ្នាំ២០២០នេះ កំណើននៃការផ្គត់ផ្គង់ទីផ្សារខុនដូ មានការកើនឡើងរហូតដល់ប្រមាណ២០,៧០០យូនីត ក្នុងចំណោមទាំង៦០គម្រោង ដែលត្រូវបានដាក់បញ្ចូលនៅក្នុងទីផ្សាររួម។

បើតាមឱ្យដឹងពីអ្នកជំនាញអចលនទ្រព្យ ពិសេសផ្តោតលើវិស័យខុនដូបានឱ្យដឹងថា ទីផ្សារខុនដូមានតម្លៃខុសគ្នា ទៅតាមកម្រិតអភិវឌ្ឍនិមួយៗ។ ជាក់ស្តែងសម្រាប់ខុនដូដែលនៅក្រៅទីប្រជុំជនច្រើនតែជាខុនដូកម្រិតC ដែលមានតម្លៃត្រឹមជាង១៥០០ដុល្លា រ ប៉ុណ្ណោះ បើធៀបជាមួយខុនដូនៅក្នុងក្រុង ដែលមានតម្លៃដល់ទៅជាង៣០០០ដុល្លារ។ ខុនដូនៅក្នុងក្រុងភាគច្រើន ត្រូវបានអភិវឌ្ឍនៅក្នុងដីមានតម្លៃថ្លៃ ដូច្នេះក្រុមហ៊ុនអភិវឌ្ឍមិនអាចសាងសង់ក្រោមកម្រិតAបានឡើយ ព្រោះអាចនឹងលក់ក្នុងតម្លៃទាប។

មួយវិញទៀត មិនមានការជាប់ពន្ធនោះឡើយ តែជាកត្តាមួយកាត់បន្ថយការចំណាយសម្រាប់រយៈពេលស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចនេះ។ កាលពីដើមឆ្នាំ២០២០នេះ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដល់ប្រជាពលរដ្ឋកម្ពុជាថា សម្រាប់ការទិញខុនដូដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារមិនមានការជាប់ពន្ធប្រថាប់ត្រាឡើយ។

នេះជាការគិតគូររបស់ប្រមុខរាជរដ្ឋាភិបាល​​ ដែលមានចេតនាចង់ជួយសម្រួលដល់ជីវភាពរបស់ប្រជាជនខ្មែរដែលចង់មានលំនៅដ្ឋានតម្លៃសមរម្យនិងផ្តល់ឱកាសឱ្យមានលទ្ធភាពបានទិញលំនៅដ្ឋានរស់នៅ។

រីឯការរស់នៅទៀតសោត គឺមានសេវាកម្មស្ទើរតែដូចគ្នាជាមួយខុនដូ​​ នៅក្នុងក្រុងដែរដូចជា ប្រព័ន្ធរក្សាសន្តិសុខ២៤ម៉ោង និងជារៀងរាល់ថ្ងៃ មានសុវត្ថិភាពខ្ពស់ និងផាសុកភាព សេវាសម្អាតអនាម័យ ជួសជុលសម្ភារៈក្នុងខុនដូ មានក្លឹបហាត់ប្រាណ អាងហែលទឹក ស្ប៉ា ជាដើម៕

សិក្សាកត្តាទាំង៥នេះដើម្បីទិញដីលក់ឆាប់ដាច់ និងចង់បានចំណេញច្រើន

ដោយគង់ ម៉ាលីន

ភ្នំពេញ អ្នកណាក៏ចង់ចំណេញច្រើន និងលក់ដីឆាប់ដាច់ដែរ នៅពេលអ្នកវិនិយោគស្វែងរកផលចំណេញ ប៉ុន្តែការទិញដីទាំងប្រថុយប្រថានគ្មានជំនាញច្បាស់លាស់ នឹងមិនធ្វើឲ្យការវិនិយោគរបស់ខ្លួនទទួលបានជោគជ័យនោះទេ។

គេហទំព័រPropertyarea.asia សូមលើកយកគំនិតអ្នកជំនាញក្នុងវិស័យនេះរយៈពេលជាង២ទសវត្សរ៍មកបង្ហាញ ហើយលោកតែងទទួលបានជោគជ័យនូវការទិញលក់ដីធ្លីជាប្រចាំ។

លោកកាងសុធីអគ្គនាយកក្រុមហ៊ុនCentury21 Land Station Real Estateបានលើកយកគំនិតជាច្រើនសម្រាប់ពិចារណា មុនសម្រេចចិត្តវិនិយោគលើដីធ្លី ដើម្បីលក់ឆាប់ដាច់ និងទទួលបានផលចំណេញច្រើន។

ត្រូវរកទិញដីមានតម្លៃទាបជាងទីផ្សារ

ការរកបានដីមានតម្លៃទាបជាងទីផ្សារ គឺទទួលបានជោគជ័យមួយជំហ៊ានរួចហើយ ប៉ុន្តែការរកដីបែបនេះបានគឺត្រូវព្យាយាម និងអត់ធ្មត់ ហើយអ្នកទិញត្រូវធ្វើការជាមួយភ្នាក់ងារអចលនទ្រព្យច្រើន ជាមួយអាជ្ញាធរមូលដ្ឋានជាដើម។ ការរកបានដីបែបនេះ ជួលកាលត្រូវចំណាយពេល១ខែយូរ ឬឆាប់ជាងនេះអាស្រ័យលើការព្យាយាមរបស់យើង។

ការទិញដីឲ្យមានតម្លៃទាបជាងទីផ្សារ២០ភាគរយឬ៣០ភាគរយពិតជាល្អប្រសើរហើយយើងនឹងលក់ចេញបានលឿននិងត្រូវទុកឳកាសឲ្យអ្នកវិនិយោគបន្ទាប់ចំណេញផងកុំចង់ចំណេញតែម្នាក់ឯង។

ទិញដីនៅតំបន់អភិវឌ្ឍន៍

តំបន់អភិវឌ្ឍន៍ដែលមានរោងចក្រ សហគ្រាស ឬប្រជាជនរស់នៅច្រើនជាប្រភេទដីរស់ មានន័យថាមានចរន្តនៃតម្រូវការជាប្រចាំ។ ហេតុនេះការទិញដីឲ្យបានតម្លៃល្អ និងស្ថិតក្នុងផែនការអភិវឌ្ឍន៍ពិតជាល្អប្រសើរ ដែលធ្វើឲ្យយើងងាយលក់ចេញ និងចំណេញបានលឿន។

ទិញដីដែលមានសណ្ឋានដីល្អ

រូបរាងដីមានសណ្ឋានខុសៗគ្នា ហេតុនេះការទិញដីដែលរូបរាងស្អាត(មើលតាមប្លង់)ក៏ជាដី ដែលផ្តល់ឳកាសឲ្យអ្នកវិនិយោគងាយស្រួលលក់ចេញ និងចំណេញផងដែរ ប៉ុន្តែដីនៅក្នុងចំណុចទី៣នេះ ត្រូវមានរួមបញ្ចូលនូវចំណុចទី១និងទី២ខាងលើផងដែរ។

ទិញដីនៅតាមផ្លូវធំនិងជាផ្លូវវែង

តម្លៃដីក៏មានការប្រែប្រួលលើទាក់ទងនឹងទំហំ និងទាក់ទងនឹងប្រវែងផ្លូវផងដែរ ព្រោះដីនៅតំបន់ផ្លូវតូចៗ និងផ្លូវទាល់មិនងាយឡើងថ្លៃ និងពិបាករកអតិថិជនផងដែរ។ ប្រសិនជាយើងទិញដីនៅលើផ្លូវទ័ល ផ្លូវតូចចង្អៀតមិនទទួលបានជោគជ័យក្នុងការលក់ និងទទួលបានផលចំណេញនោះទេ។

ទិញដីនៅតំបន់ស្ថិតក្នុងផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល

ការដឹងព៌តមានលឿន និងមុនគេ ជាជំហ៊ានជោគជ័យមួយរួចទៅហើយ ប៉ុន្តែការទទួលបានព៌តមានលឿនពីផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាលនិងវិស័យឯកជនជារឿងពិបាកមួយដែលទាមទារឲ្យយើងតាមដានព៌តមាននិងមានប្រភពច្បាស់លាស់។

ដូច្នេះបើយើងទិញដីស្ថិតនៅក្នុងតំបន់ដែលស្ថិតក្នុងផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាលបានឆាប់រហ័ស និងជាគំរោងដែលមិនចំណាយេពេលយូរដើម្បីចាប់ផ្តើម យើងនឹងទទួលបានផលចំនេញលឿន និងលក់ឆាប់ដាច់ផងដែរ៕

ខេត្តកំពតអាចជាទិសដៅបន្ទាប់នៃអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលក្ខណៈទ្រង់ទ្រាយធំរបស់ដ្ឋាភិបាល

ដោយវុត្ថា

ភ្នំពេញៈ អ្នកជំនាញបានមើលឃើញថា ខេត្តកំពត ជាទិសដៅបន្ទាប់នៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលក្ខណៈទ្រង់ទ្រាយធំ  របស់រដ្ឋាភិបាល បន្ទាប់ពីខេត្តសៀមរាបដែលនឹងជំរុញឱ្យវិស័យអចលនទ្រព្យនៅក្នុងខេត្តមួយនេះ កាន់តែរីកចំរើនបន្ថែមទៀត។

ប្រធានសមគមអ្នកវាយតម្លៃ និងភ្នាក់ងារអវលចនត្ថុកម្ពុជា បានប្រាប់គេហទំព័រ Propertyarea.asia នៅថ្ងៃទី១៥ ខែកញ្ញាឆ្នាំ ២០២០នេះ ឱ្យដឹងថា  នៅក្នុងមួយរយៈចុងក្រោយនេះរដ្ឋាភិបាលបានចាប់ផ្តើមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាលក្ខណៈទ្រង់ទ្រាយធំនៅតាមខេត្តគោលដៅជាខេត្តដែលមានសក្តានុពលខ្ពស់។

លោកបន្តថា រដ្ឋាភិបាលបាននិងកំពុងដើរតាម Model Pickup  ដោយជ្រើសរើសខេត្តធំៗ និងមានសក្តានុពលសេដ្ឋកិច្ច អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជា ខេត្តព្រះសីហនុ ខេត្តសៀមរាប ហើយខេត្តបន្ទាប់អាចជាខេត្តកំពត និងមានខេត្តបន្តបន្ទាប់ទៀត

លោកបន្ថែមថា ខេត្តទំាង៣នេះ ជាខេត្តអទិភាពរបស់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទ្រង់ទ្រាយធំៗដែលជំរុញឱ្យប្រព័ន្ធដឹកជញ្ជូន សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ នឹងមានការកើនឡើង រួមជាមួយនឹងវិស័យអចលនទ្រព្យ ក៏នឹងមានតម្រូវការខ្លាំងផងដែរ


ជាមួយគ្នានេះលោកឡុង គឹមសួគ៌ អគ្គនាយកក្រុមហ៊ុន Century 21 Advance បានឱ្យដឹងដែរថា នៅពេលដែលមានការអភិវឌ្ឍន៍ហេដ្ឋារសម្ព័ន្ធបានល្អ ស្អាតរបស់រដ្ឋាភិបាល មិនថានៅកន្លែងណា ឬទីណានោះទេ វិស័យអចលនទ្រព្យក៏នឹងមានសន្ទុះរីកចំរើន និងមានតម្រូវការកាន់តែខ្លាំង នៅក្នុងតំបន់នោះ។

លោកបន្តថា ជាមួយនឹងការដាក់ចេញអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនៅតាមខេត្តគោលដៅ ឬខេត្តដែលមានសក្តានុពល គឺជាសញ្ញាល្អក្នុងការទាក់ទាញវិនិយោគិន ទាំងនៅក្នុងស្រុក និងក្រៅស្រុក ព្រោះហេដ្ឋារចនាសម្ព័ន្ធនេះជួយសម្រួលដល់ចរាណ៍ និងការដឹកជញ្ជូកាន់តែមានភាពល្អប្រសើរ

រដ្ឋាភិបាលបានសម្រេច ទំលាក់កញ្ចប់ថវិការាប់រយលានដុល្លារ ដែលជាប្រាក់សន្សំក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធលក្ខណៈទ្រង់ទ្រាយធំ នៅក្នុងក្រុងព្រះសីហនុ ដែលរហូតមកដល់ពេលនេះសម្រេចបានជិត១០០ភាគរយ ហើយកាលពីពេលថ្មីៗនេះប្រមុខរដ្ឋាភិបាលបានទំលាក់កញ្ចប់ថវិកា១៥៨លានដយល្លារ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងសៀមរាបផងដែរ៕

ចំណេះដឹង! អ្វីជាប្រាក់ចំណូលជាប់ពន្ធ ?

ដោយវុត្ថា

ភ្នំពេញៈចំណូលជាប់ពន្ធជាប្រាក់ចំណូលសុទ្ធបានមកពីលទ្ធផលទាំងអស់នៃប្រតិបត្តិការអារជីវកម្មគ្រប់ប្រភេទរួមបញ្ចូលទាំងចំណូលមូលធនដែលសម្រេចបានក្នុងពេលកំពុងប្រកបអាជីវកម្មឬនៅពេលបញ្ចប់អាជីវកម្មព្រមទាំងប្រាក់ចំណូលពីទ្រព្យសកម្មហិរញ្ញវត្ថុឬទ្រព្យសកម្មវិនិយោគការប្រាក់ថ្លៃឈ្នួលនិងសួយសារផង។

ប្រាក់ចំណូលជាប់ពន្ធក៏រួម បញ្ចូលផងដែរនូវចំណូលមូលធនទាំងអស់ ពីអចលនទ្រព្យ ទ្រព្យហិរញ្ញវត្ថុទ្រព្យវិនិយោគ ដែលសម្រេចបានមកពីប្រតិបត្តិ ការនានាក្រៅពីប្រតិបត្តិការអាជីវកម្ម។

អត្រាពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំមានដូចតទៅៈ

២០ភាគរយចំពោះប្រាក់ចំណូលដែលសម្រេចបានដោយនីតិបុគ្គល

៣០ភាគរយចំពោះប្រាក់ចំណូល ដែលសម្រេចបានក្រោមកិច្ចសន្យា បែងចែកផលិតផលប្រេងកាត និងឧស្ម័ន ធម្មជាតិ ឬសម្រេចបានពីការធ្វើអាជីវកម្ម លើធនធានធម្មជាតិរួមទាំង ព្រៃឈើ រ៉ែ មាស ឬត្បូងថ្មមានតម្លៃនានា។

០ភាគរយ ចំពោះប្រាក់ចំណូលរបស់គម្រោងវិនិយោគ មានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ដែលស្ថិតនៅក្នុងរយៈ ពេលលើកលែងពន្ធ ដែលកំណត់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

តាមតារាងអត្រាពន្ធកំណើន តាមថ្នាក់ខាងក្រោម ចំពោះប្រាក់ចំណូលដែលសម្រេចបានដោយរូបវន្តបុគ្គល សហគ្រាសឯកបុគ្គល និងចំណែកដែលត្រូវបែងចែកឱ្យសមាជិកម្នាក់ៗរបស់ក្រុមហ៊ុនសហកម្មសិទ្ធិ ដែលមិនត្រូវបានចាត់ទុកជានីតិបុគ្គលៈ។

ភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ  អត្រាពន្ធ

ពី  ០ ៛  ដល់  ១២.០០០.០០០ ៛  %

ពី  ១២.០០០.០០១ ៛  ដល់  ១៨.០០០.០០០ ៛  %

ពី  ១៨.០០០.០០១ ៛  ដល់  ១០២.០០០.០០០ ៛  ១០%

ពី  ១០២.០០០.០០១ ៛  ដល់  ១៥០.០០០.០០០ ៛  ១៥%

      លើសពី  ១៥០.០០០.០០០ ៛  ២០%

ចំពោះសហគ្រាសដែលមានសកម្មភាពជាសំខាន់ក្នុងការធានារ៉ាប់រងឬ ធានារ៉ាប់រងបន្តលើជីវិត ទ្រព្យសម្បត្តិ ឬហានិភ័យផ្សេងៗ ពន្ធលើប្រាក់ចំណូលត្រូវបានកំណត់ខាងក្រោមៈ

. % នៃបុព្វលាភធានារ៉ាប់រងដុល ដែលទទួលបាននៅក្នុងឆ្នាំជាប់ពន្ធ ចំពោះការធានារ៉ាប់រង ឬធានារ៉ាប់រងបន្តលើទ្រព្យសម្បត្តិ ឬនូវហានិភ័យផ្សេងៗនៅព្រះរាជាណាចក្រកម្ពុជា

. ចំពោះសកម្មភាពធានារ៉ាប់រង ឬធានារ៉ាប់រងបន្តលើជីវិត ដែលមានលក្ខណៈសន្សំ និងសកម្មភាពដទៃទៀតក្រៅពីធានារ៉ាប់រង ឬធានារ៉ាប់រងបន្តលើទ្រព្យសម្បត្តិ ឬហានិភ័យផ្សេងៗ ពន្ធលើប្រាក់ចំណូលត្រូវបានកំណត់តាមមាត្រា ២០ថ្មី(មួយ)

ចិននឹងជួយរៀបចំពិធីបើក-បិទស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា

ដោយ៖ វុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលចិន បានចង្អុលបង្ហាញឲ្យក្រុមហ៊ុនដ៏ធំមួយដែលមានបទពិសោធន៍រៀបចំព្រឹត្តិការណ៍អូឡាំពិក និងព្រឹត្តិការណ៍កីឡាធំៗជាច្រើននៅចិន ពិសេសអ្នកផលិតកម្មវិធីបើក-បិទដ៏មានឥទ្ធិពល ដើម្បីមកជួយដល់កម្ពុជា ក្នុងការត្រៀមរៀបចំពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

នេះ បើយោងតាមកិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០ម្សិលមិញនេះ ក្រោមការដឹកនាំរបស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ឱ្យដឹងថា កិច្ចប្រជុំនេះ ផ្ដោតលើរបៀបវារៈ២ ទី១-ពិភាក្សាពីប្រតិទិនការងារ ដែលគណៈកម្មការជំនាញនីមួយៗ ត្រូវរៀបចំឲ្យហើយ ដើម្បីត្រៀមអនុវត្តចាប់ពីឥលូវ និងនៅដើមឆ្នាំ២០២០ ។ ទី២-ជជែកពីការត្រៀមរៀបចំពិធីបើក-បិទ ដែលជាពិធីដ៏មានសារៈសំខាន់ ដើម្បីបង្ហាញពីសក្ដានុពលជាតិ ទៅលើឆាកអន្ដរជាតិ ក្នុងនោះក៏មានការចូលរួមសហការជួយពីភាគីចិនផងដែរ។

លោកបន្តថា “ពិធីបើក-បិទរបស់យើង នឹងធ្វើការជាមួយភាគីចិន ដែលរដ្ឋាភិបាលចិន និងគណៈកម្មាធិការជាតិអូឡាំពិកចិន បានចង្អុលបង្ហាញឲ្យក្រុមហ៊ុនមួយ ដែលធ្លាប់រៀបចំអូឡាំពិក និងព្រឹត្តិការណ៍កីឡាធំៗ នៅសាធារណរដ្ឋប្រជានិតចិន ពិសេសយើងបានអ្នកផលិតកម្មវិធីបើក-បិទដ៏មានឥទ្ធិពល និងមានបទពិសោធន៍នៅចិន នឹងចូលរួមរៀបចំឲ្យកម្ពុជា ហើយជាអ្នកផលិតកម្មវិធីមួយ ដែលពិភពលោកទទួលស្គាល់ និងល្បីល្បាញនៅចិន”។

លោកបន្ថែមថា “គាត់(អ្នកផលិតកម្មវិធីបើក-បិទ) មិនងាយចេញមកក្រៅប្រទេសទេ ប៉ុន្ដែសម្រាប់កម្ពុជា ខាងភាគីចិន បានផ្ដល់គាត់ឲ្យមកជួយកម្ពុជា ក្នុងការរៀបចំ ប៉ុន្ដែគាត់គ្រាន់តែមក ដើម្បីបញ្ចូលនូវបទពិសោធន៍របស់គាត់ទេ តែអ្នកធ្វើពិតប្រាកដ អ្នកដែលរៀបចំរចនាបថពិតប្រាកដ គឺកម្ពុជាយើង ពិសេសគឺពាក់ព័ន្ធនឹងវប្បធម៌ អរិយធម៌ខ្មែរ គឺយើងត្រូវការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់យើង”។ តាមគម្រោងអ្នកជំនាញនេះ នឹងមកកម្ពុជា ចន្លោះខែតុលា ដល់ខែធ្នូខាងមុខ។

ទន្ទឹមជាមួយគ្នា លោកបណ្ឌិត ថោង ខុន ក៏បានជំរុញឲ្យការរៀបចំកម្មវិធីការងារលម្អិត ដើម្បីដាក់ឆ្លងថ្នាក់ដឹកនាំ CAMSOC ក៏ដូចជាការងារត់ភ្លើងគប់ និងពិធីផ្សេងៗ ដែលទាក់ទងជាមួយព្រះបរមរាជវាំង ដើម្បីសុំគោលការណ៍សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក្នុងការអនុញ្ញាតឲ្យពាក់ព័ន្ធជាមួយព្រះបរមរាជវាំង ឬក្រសួងការបរទេស និងស្ថានទូតកម្ពុជា តាមបណ្ដាប្រទេសអាស៊ាន ដែលត្រូវត្រៀមជួយក្នុងពិធីរត់ភ្លើងគប់ស៊ីហ្គេម ក៏ដូចជាអាជ្ញាធរគ្រប់រាជធានី-ខេត្ត ដើម្បីគាំទ្រក្នុងការរៀបចំផងដែរ៕

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ ម.ក ផ្ញើ​សារ​ជូនពរ​អតិថិជន និង​ភាគី​ពាក់ព័ន្ធ​ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ

ដោយ ប្រា​សាក់

ភ្នំពេញ៖ នាឱកាស បុណ្យកាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ នេះ គណៈ​គ្រប់គ្រង​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ ម.ក សូម​ថ្លែងអំណរគុណ​យ៉ាង​ស្មោះ​អស់ពីដួងចិត្ត​ចំពោះ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួមមាន ភាគ​ទុ​និក ក្រុមប្រឹក្សាភិបាល បុគ្គលិក និយោជិត​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​ចូលរួម​អនុវត្ដ​ការងារ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​សូម​អរគុណ​ចំពោះ​អតិថិជន​ទាំងអស់​ដែល​តែងតែ​គាំទ្រ​ផលិតផល និង​សេវា​របស់​ប្រា​សាក់ ពិសេស​សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស ធនាគារជាតិ​នៃ​កម្ពុជា និង​អាជ្ញាធរ​ដែនដី ដែល​តែងតែ​គាំទ្រ​ប្រតិបត្តិការ​របស់​ប្រា​សាក់។

ទន្ទឹមគ្នានេះ សូម​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​សាសនា​ដ៏​ធំ​នេះ​ប្រកបដោយ​ការទទួលខុសត្រូវ ស្របតាម វិធានការ​សុវត្ថិភាព​សុខភាព​ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ-១៩ នៃ​ក្រសួងសុខាភិបាល អង្គការ​សុខភាព​ពិភពលោក និង​សេចក្ដីណែនាំ​របស់​ក្រសួង​ធម្មការ និង​សាសនា និង​សូមឱ្យ​ការធ្វើដំណើរ​កំសាន្ត​ជិត​ឆ្ងាយ​របស់លោក​អ្នក​ប្រកប​តែ​សុខ​សុវត្ថិភាព។

សូម​អនុមោទនា​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤! ក្នុងនាម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ ម.ក គណៈ​គ្រប់គ្រង​ប្រា​សាក់ សូម​គោរព​ជូនពរ​ចំពោះ សម្ដេច ទ្រង់ ឯកឧត្ដម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី នាង​កញ្ញា ព្រមទាំង​ក្រុមគ្រួសារ ជួបប្រទះ​តែ​បវរ​សួស្ដី សិរី​មង្គល វិបុល​សុខ សុភមង្គល និង​រីកចម្រើន​ជាមួយគ្នា​ជានិច្ច​និរន្តរ៍ និង​សមប្រកប​តែ​នឹង​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

ធនាគារអភិវឌ្ឍន៍អាស៊ីៈ តំបន់អាស៊ីចាប់ផ្តើមងាកចេញពីវិបត្តិសេដ្ឋកិច្ចសកល

ដោយៈម៉ាណេត

ភ្នំពេញៈ សេដ្ឋកិច្ចនៅទូទាំងទ្វីបអាស៊ី(ADB) កំពុងអភិវឌ្ឍនឹងធ្លាក់ចុះជាលើកដំបូងនៅឆ្នាំនេះ ក្នុងរយៈពេលជិត៦ទសវត្សរ៍ ប៉ុន្តែសេដ្ឋកិច្ចនឹងងើបឡើងវិញនៅឆ្នាំក្រោយ ខណៈតំបន់នេះចាប់ផ្តើមងាកចេញពីការវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺ COVID-19។ នេះបើយោងតាមរបាយការណ៍ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។

របាយការណ៍ទស្សនវិស័យបច្ចុប្បន្នភាព នៃការអភិវឌ្ឍអាស៊ី (ADO) ឆ្នាំ ២០២០ បានព្យាករណ៍ថា កំណើនផលិតផលសរុបក្នុងស្រុក០.៧ភាគរយ សម្រាប់កំណើននៅអាស៊ីនៅឆ្នាំនេះ ដែលជាកំណើនសេដ្ឋកិច្ចអវិជ្ជមានលើកដំបូង ចាប់តាំងពីដើមទសវត្សរ៍១៩៦០។ កំណើនសេដ្ឋកិច្ចនឹងកើនឡើងដល់ ៦,% ក្នុងឆ្នាំ ២០២១។ នេះនឹងនៅតែធ្វើឱ្យសេដ្ឋកិច្ចនៅឆ្នាំក្រោយ ទាបជាងការព្យាករណ៍ ទុកមុនពេលការផ្ទុះឡើងនៃជំងឺCOVID-19 ដែលបង្ហាញថា អក្សរL ជាជាងអក្សរVក្នុងការងើបឡើងវិញ។ ប្រហែល៣ ភាគ៤ នៃសេដ្ឋកិច្ចក្នុងតំបន់រំពឹងថា នឹងមានកំណើនអវិជ្ជមាននៅឆ្នាំ២០២០។

លោកYasuyuki Sawada ប្រធានសេដ្ឋវិទូADBមានប្រសាសន៍ថា សេដ្ឋកិច្ចភាគច្រើននៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកអាចរំពឹងថា នឹងមានផ្លូវរីកចម្រើនដ៏លំបាកមួយសម្រាប់ឆ្នាំ ២០២០។ លោកបន្ថែមថា ការគំរាមកំហែងផ្នែកសេដ្ឋកិច្ច ដែលបង្កឡើងCOVID-19 គឺនៅតែមានសក្តានុពលនៅឡើយ ខណៈដែលរលកលើកទី១ ឬការផ្ទុះឡើងវិញអាចបណ្តាលឱ្យមានវិធានការទប់ស្កាត់បន្ថែមទៀត

លោកបានបន្តថា ការចាត់វិធានការ និងសម្របសម្រួលជាជំហានៗ ដើម្បីដោះស្រាយជំងឺរាតត្បាត ដែលមានអាទិភាពគោលនយោបាយ ផ្តោតលើការការពារអាយុជីវិត និងជីវភាពរបស់ប្រជាជន ដែលងាយរងគ្រោះបំផុត និងធានាឱ្យមានការវិលត្រឡប់មកធ្វើការវិញដោយសុវត្ថិភាព និងចាប់ផ្តើមសកម្មភាពអាជីវកម្មឡើងវិញ នឹងបន្តមានសារសំខាន់ ដើម្បីធានាការងើបឡើងវិញក្នុងរបស់តំបន់ ប្រកបដោយបរិយាប័ន និងមាននិរន្តរភាព

ជំងឺរាតត្បាតរីករាលដាលរយៈពេលវែង នៅតែជាហានិភ័យដ៏ធំបំផុតចំពោះទស្សនវិស័យកំណើនក្នុងតំបន់នៅឆ្នាំនេះ និងឆ្នាំក្រោយ។ ដើម្បីកាត់បន្ថយហានិភ័យ រដ្ឋាភិបាលក្នុងតំបន់ បានផ្តល់ការឆ្លើយតបជាគោលនយោបាយជាច្រើន រួមមាន កញ្ចប់ជំនួយគោលនយោបាយ ដែលភាគច្រើនគាំទ្រដល់ប្រាក់ចំណូល ដល់ចំនួន៣,៦ទ្រីលានដុល្លារ ដែលស្មើនឹងប្រមាណ១៥ ភាគរយនៃផលិតផលក្នុងស្រុក។

ហានិភ័យធ្លាក់ចុះផ្សេងទៀត កើតឡើងពីភាពតានតឹង ខាងភូមិសាស្ត្រនយោបាយ រួមទាំងការកើតឡើងនៃជម្លោះពាណិជ្ជកម្ម និងបច្ចេកវិទ្យារវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាភាពងាយរងគ្រោះខាងហិរញ្ញវត្ថុ ដែលអាចបង្កឡើងដោយជំងឺរាតត្បាតរយៈពេងវែង។

ចិនគឺជាសេដ្ឋកិច្ចមួយ ក្នុងចំណោមសេដ្ឋកិច្ចមួយចំនួននៅក្នុងតំបន់ ដែលកំពុងឆ្លើយតបនឹងការធ្លាក់ចុះ។

សេដ្ឋកិច្ចប្រទេសនេះត្រូវបានរំពឹងថានឹងកើនឡើង១,%នៅឆ្នាំនេះ និង៧,% ក្នុងឆ្នាំ២០២១ ជាមួយនឹងវិធានការណ៍សុខភាពសាធារណៈ ដែលទទួលបានជោគជ័យសម្រាប់កំណើន។ នៅក្នុងប្រទេសឥណ្ឌា ដែលបានបិទទ្វារប្រទេស បានរាំងស្ទះដល់ការចំណាយរបស់អតិថិជន និងអាជីវកម្ម ផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះ២៣,៩ ភាគរយនៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ និងសេដ្ឋកិច្ចត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះ៩ភាគរយក្នុងឆ្នាំ២០២០ មុនពេលងើបឡើងវិញ៨ភាគរយនៅឆ្នាំសារពើពន្ធ ២០២១។

អនុតំបន់អាស៊ីកំពុងរំពឹងថា នឹងមានកំណើនអវិជ្ជមាននៅឆ្នាំនេះ លើកលែងតែអាស៊ីបូព៌ា ដែលត្រូវបានព្យាករណ៍ថានឹងកើនឡើង១,% និងងើបឡើងវិញយ៉ាងខ្លាំងដល់៧,០ភាគរយក្នុងឆ្នាំ២០២១។សេដ្ឋកិច្ចខ្លះពឹងផ្អែកយ៉ាងខ្លាំងលើពាណិជ្ជកម្មនិងទេសចរណ៍ជាពិសេសនៅប៉ាស៊ីហ្វិកនិងអាស៊ីខាងត្បូងប្រឈមមុខនឹងការធ្លាក់ចុះទ្វេដងនៅឆ្នាំនេះ។

ការព្យាករណ៍បានបង្ហាញថា ភាគច្រើននៃទ្វីបអាស៊ីកំពុងរីកចម្រើន នឹងងើបឡើងវិញនៅឆ្នាំក្រោយ៕

ការសិក្សាៈ ប្រជាជនរស់នៅទីក្រុងនិងទីប្រជុំជននានានៅកម្ពុជានឹងកើនដល់៧លាននាក់

ដោយស៊ីវ ម៉េង

ភ្នំពេញ ការសិក្សាថ្មីមួយដែលធ្វើឡើងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានរកឃើញថា ប្រជាជនរស់នៅទីក្រុង និងតាមទីប្រជុំជននានានឹងកើនដល់៧លាននាក់នៅឆ្នាំ២០៣០ខាងមុខ។

តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនរគរូបនីយកម្ម និងសំណង់ដែលបាចេញផ្សាយកាលពីពេលកន្លងមកបានឲ្យដឹងថា បើគិតចាប់ពីឆ្នាំ២០១៥ដល់ឆ្នាំ២០៣០ចំនួនប្រជាជននៅតាមទីប្រជុំជន និងទីក្រុងធំៗ និងកើនពី៤ទៅ៧លាននាក់។កំណើនប្រជាសាស្រ្តនេះ នឹងទាមទារឲ្យមានការផ្តត់ផ្គង់លំនៅដ្ឋានដ៏ច្រើន រហូតដល់៨៥ម៉ឺនខ្នងដល់ឆ្នាំ២០៣០ ពោលគឺការផ្គត់ផ្គង់ប្រចាំឆ្នាំត្រូវមានប្រមាណជាង៥ម៉ឺនខ្នង។

ជាមួយគ្នានេះយោងតាមការសិក្សារបស់ក្រុមហ៊ុនUrban Living Solutionកាលពីឆ្នាំ២០១៨ក៏បានរកឃើញផងដែរថា នៅឆ្នាំ២០២៥ប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញ នឹងកើនដល់៤,៥លាននាក់ ជាពេលវេលាដែលធ្វើឲ្យប្រជាជនកាន់តែច្រើន នឹងរស់នៅតាមខុនដូ ដោយសារទី១ កំនើនប្រជាសាស្រ្តធ្វើឲ្យមានការកកស្ទះចរាចរណ៍ខ្លាំង ទី២ តម្លៃអចលនទ្រព្យ ពិសេសលំនៅដ្ឋាននឹងមានតម្លៃខ្ពស់ ដែលប្រជាពលរដ្ឋថ្នាក់កណ្តាលមិនមានលទ្ឋភាពទិញលំនៅដ្ឋាននៅក្នុងទីក្រុងបាន តែពួកគេអាចទិញនៅជាយក្រុង ដែលលំបាកក្នុងការធ្វើដំណើរ។

ទី៣ ការរីកចម្រើនបច្ចេកវិទ្យា នឹងធ្វើឲ្យគុណភាពជីវិតប្រសើរឡើង ដោយអ្នករស់នៅតាមខុនដូ ឬលំនៅដ្ឋាននានាអាចកុំម៉ង់អាហារ ទទួលទានកាន់តែងាយស្រួល និងទី៤ លក្ខខ័ណ្ឌកន្លែងការងារ ដែលប្រជាពលរដ្ឋមិនចង់រស់នៅឆ្ងាយពីការងារ ហើយពួកគេងាកមករស់នៅខុនដូ ដែលស្ថិតនៅជិតកន្លែងការងាររបស់ពួកគេ។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaបានមានប្រសាសន៍ថា ប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញ មិនមានចំនួនច្រើននោះទេ គឺមួយគីឡូម៉ែត្រ មានតង់ស៊ីតេត្រឹមជាង២០០០នាក់ ប៉ុន្តែបញ្ហាកកស្ទះចរាចរណ៍មានការកើនឡើងខ្ពស់ ខុសពីបណ្តាប្រទេសក្នុងតំបន់ដូចជាទីក្រុងបាងកក ប្រទេសថៃ ទីក្រុងហូជីម៉ិញប្រទេសវៀតណាម ដែលមានប្រជាជនរស់នៅចន្លោះ៤០០០ ទៅ៥០០០នាក់ក្នុងមួយគីឡូម៉ែត្រ តែបញ្ហាចរាចរណ៍ហាក់មិនអាក្រក់ណាស់ណានោះទេ។

អ្នកនាងបន្តថារដ្ឋាភិបាលគួរចាត់វិធានការណ៍ ទៅលើបញ្ហាសណ្តាប់ធ្នាប់ចរាចរ ណ៍ តាមរយៈការដាក់ចេញវិធានការណ៍អប់រំ និងជំរុញឲ្យអ្នកបើកបរគោរពច្បាប់ តាមរយៈការធ្វើយ៉ាងណាឲ្យពួកគេយល់ដឹងពីច្បាប់

រដ្ឋាភិបាលសម្រេចអនុម័តលើគម្រោងវិនិយោគថ្មីចំនួន២មានទុនសរុបជាង៨លានដុល្លារ

ដោយៈ រ៉ាណេត

ភ្នំពេញៈ តបតាមសំណើស្នើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួន២ដែលមានទុនវិនិយោគសរុបជាង៨លានដុល្លារស្ថិតនៅក្នុងវិស័យឧស្សាហកម្មគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ។

តាមរយៈបណ្តាញផ្សព្វផ្សាយអេឡិចត្រូនិក ផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា ក្រុមហ៊ុនដែលទទួលបានការគាំទ្រ ខាងលើនេះរួមមានដូចខាងក្រោម ៖

ទី១ ក្រុមហ៊ុនJIN XINSHENG (CAMBODIA) CO., LTD.  គម្រោងបង្កើតរោងចក្រផលិតក្រដាសទ្រនាប់ពុម្ព ទ្រនាប់កអាវ ស្កុត និងខារអំបោះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងសួនឧស្សាហកម្ម វៀលស៊ុនអគារA ផ្លូវជាតិលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៩៨នាក់។

ទី២ ក្រុមហ៊ុន G.C.H INTERNATIONAL TRADE CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៣,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២៨នាក់៕