វិស័យអចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកចាប់ផ្តើមមានសន្ទុះទីផ្សារឡើងវិញ

ដោយ ហ្សូលី

ភ្នំពេញៈ វិស័យអចលនទ្រព្យនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ផ្តើមមានសកម្មភាពនៅលើទីផ្សារសារជាថ្មី ក្នុងនោះមានដូចជានៅប្រទេសចិន កូរ៉េខាងត្បូង តៃវ៉ាន់ញ៉ូវហ្សេឡែនជាដើម ដែលជាសញ្ញាបង្ហាញថា សភាពការណ៍ឆ្ពោះទៅរកភាពដើម។ នេះបើតាម ឱ្យដឹងពីរបាយការណ៍របស់ ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Knight Frank ចេញផ្សាយកាលពីថ្មីៗនេះ។


យោងតាមទិន្នន័យនៅក្នុងរបាយការណ៍នោះបញ្ជាក់ថា នៅខែឧសភា វិស័យជួលអចលនទ្រព្យកំពុងមានសន្ទុះសារជាថ្មី បើប្រៀបធៀបទៅនឹងខែមីនាកន្លងមក។

តាមរបាយការណ៍បានឱ្យដឹងថាតំរូវការ គោលនយោបាយរូបិយវត្ថុនិងថ្លៃស្នើសុំទាប បានជំរុញឱ្យវិស័យលំនៅដ្ឋាន ដែលកំពុងស្ទុះងើបឡើងវិញ ក្នុងល្បឿនលឿនជាងវិស័យពាណិជ្ជកម្មក្នុងតំបន់។

ទំហំវិនិយោគទីផ្សារមូលធន បានធ្លាក់ចុះ៥២%ក្នុងរយៈពេល៥ខែដំបូង នៃឆ្នាំ ២០២០ ទោះបីជាការលក់និងការជួលវិញ បានប្រមូលផ្តុំគ្នាយ៉ាងលឿន ខណៈដែលម្ចាស់កាន់កាប់មើលទៅលើផលប័ត្ររបស់ពួកគេជាប្រភពដើមទុន។

លោក Kevin Coppel នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Knight Frank ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានមានប្រសាសន៍ថា ទីផ្សារនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលបានរងផលប៉ះពាល់ តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតCovid-19 បាននិងកំពុងរៀបចំផែនការមេ សម្រាប់ការបើកទីផ្សារអចលនទ្រព្យ នៅទូទាំងពិភពលោកឡើងវិញ។  ទីផ្សារលំនៅដ្ឋានជាទូទៅ កំពុងស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស ជាងវិស័យពាណិជ្ជកម្ម ទោះបីជាឧស្សាហកម្ម ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិច និងការិយាល័យធំៗ កំពុងកើនឡើងក៏ដោយ។ បើប្រៀបធៀបទៅនឹងអចលនទ្រព្យលក់រាយ បដិសណ្ឋារកិច្ចដែលកំពុងជួបប្រទះនឹងគ្រោះមហន្តរាយ។


លោកបានបន្ថែមថា ជំងឺរាតត្បាតបានពន្លឿននិន្នាការអចលនទ្រព្យ ដែលបានដំណើរការរួចហើយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមមានការិយាល័យជាមជ្ឈមណ្ឌលនៃការច្នៃប្រឌិត ការសហការ និងការច្នៃប្រឌិតមជ្ឈមណ្ឌល សម្រាប់ការគ្រប់គ្រងនិងការលក់រាយឆ្ពោះទៅរកសេវាកម្ម និងបទពិសោធន៍របស់អតិថិជន 

សម្រាប់វិនិយោគិនអចលនទ្រព្យពាណិជ្ជកម្ម ការសំដៅទៅរកគុណភាពនិងទ្រព្យសកម្មដែលត្រូវបានរំពឹងថា នឹងកើនឡើងនៅឆ្នាំខាងមុខនេះ៕

អ្នកជំនាញៈ គម្រោងលំនៅឋាន៥ទៅ១០ឆ្នាំទៀតនឹងពង្រីកខ្លួនក្នុងទំហំរាប់ពាន់ហិកតា

ដោយវុត្ថា

ភ្នំពេញៈ អ្នកជំនាញបានព្យាករណ៍ថា  ក្នុងរយះពេល៥ទៅ១០ឆ្នាំខាងមុខទៀត វិស័យអចលនទ្រព្យ នឹងកើនឡើងរាប់ពាន់ហិចតា សម្រាប់គម្រោងលំនៅឋាន ស្របតាមកំណើនប្រជាប្រជាសាស្ត្ររបស់ប្រទេសកម្ពុជា ទោះបីជាការផ្គត់ផ្គង់ផ្ទះស្នាក់នៅ មានច្រើនយ៉ាងណាក៏ដោយនាពេលបច្ចុប្បន្ននេះ។


លោកស្រីតាំង ហួរ នាយិការក្រុមហ៊ុន Amatak Property Service  បានប្រាប់គេហទំព័រPropertyarea.asia នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២០ នេះ បានព្យាករណ៍ថា គម្រោងលំនៅឋាននឹងពង្រីកនៅតាមតំបន់មួយចំនួ នជាពិសេសតាមផ្លូវក្រវ៉ាត់ក្រុងទី៣ខេត្តកណ្តាល ឬក៏ថា៣០ទៅ៤០គីឡូម៉ែត្រពីក្រុង រីឯតាមខេត្តយ៉ាងហោចណាស់ ក៏ត្រូវពង្រីក១០ គីឡូម៉ែត្រ ទៅ២០ គីឡូម៉ែត្រ។

លោកស្រីបន្តថា ការពង្រីកនេះ ដោយសារកំណើនរបស់ប្រជាពលរដ្ឋខ្មែរ មានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ដែលទាមឱ្យមានលំនៅឋានកាន់តែច្រើន នៅតាមតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធ និងទីក្រុងដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ធ្វើឱ្យគម្រោងបុរី និងលំនៅឋានទៅវិនិយោគនៅទីនោះ

លោកស្រីបន្ថែមថា ម្យ៉ាងទៀត តាមផែនការរបស់រដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ជំរុញឱ្យរោងចក្រ សហគ្រាស និងសិប្បកម្មផ្សេងៗ ឱ្យទៅបោះទីតាំងនៅជាយក្រុងជាពិសេសផ្លូវក្រវ៉ាត់ក្រុងនានា ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូន និងកាត់បន្ថយការកកស្ទះនូវចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ។

លោក ឃួង ស្រេង អភិបាលរជធានីភ្នំពេញបានឱ្យដឹងកាលពីពេលថ្មីៗនេះ ថា ទីក្រងភ្នំពេញមានការរីកចំរើនខ្លាំង ដែលសេដ្ឋវិទូមិនស្មានដល់ ជាមួយនឹងកំណើនប្រជាសាស្ត្រដែលស្នាក់នៅ និងចរាចរណ៍នៅក្នុងទីក្រុងកើនជាង៣លាននាក់ និងពង្រីកក្រុងពី ៣០០ ទៅជាង៧០០ម៉ែត្រក្រឡា។

លោកបន្តថា ជាមួយនឹងការរីកចំរើននេះ បានធ្វើឱ្យតំបន់មួយចំនួននៃជាយក្រុងភ្នំពេញមានការរីកចំរើន ជាពិសេសតំបន់ភាគខាងលិច ដែលកាលពីមុខជាតំបន់វាលស្រែ បានក្លាយជាតំបន់លំនៅឋាន រោងចក្រសហគ្រាស និងសិប្បកម្មផ្សេងៗជាច្រើន


អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានឱ្យដឹងដែរថា ផ្លូវក្រវ៉ាត់ក្រុងទី គឺជាគម្រោងដ៏ធំបាន និងកំពុងទាក់ទាញអ្នកវិនិយោគ ឱ្យចូលមកវិនិយោគលើវិស័យជាច្រើន ជាពិសេសវិស័យអចលនទ្រព្យរួមមាន ការអភិវឌ្ឍលើវិស័យលំនៅឋាន រោងចក្រ និងសហគ្រាសនានា។

លោកបន្តថា មិនត្រឹមតែប៉ុណ្ណោះគម្រោងនេះ បាននិងកំពុងលើកមុខលើកមាត់ និងជាសោភ័ណភាពរបស់ខេត្តកណ្តាល ព្រមទាំងទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិ ទៅលើលើគម្រោងវិស័យអចលនទ្រព្យ លំនៅឋាន និងរោងចក្រសហគ្រាសជាច្រើនផងដែរ។លោកបន្ថែមថា គម្រោងផ្លូវនេះ អាចនិយាយបានថា វាប្រទាក់ក្រឡាគ្នារវាងខេត្ត ស្រុក និងស្រុកនៅក្នុងមូលដ្ឋានខេត្តកណ្តាល រួមជាមួយនឹងស្រុក និងខេត្តផ្សេងៗទៀត

ជាមួយគ្នានេះ អាជ្ញាធរបាននឹងកំពុងពន្លឿន ការដោះស្រាយលើផលប៉ះពាល់ផ្សេងៗរបស់ពលរដ្ឋដើម្បីឱ្យគម្រោងនេះឲ្យបានបញ្ចប់ទៅតាមផែនការ៕

អ្នកជំនាញៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិននឹងទាក់ទាញការ វិនិយោគកាន់តែច្រើន

ដោយ ប៊ី

ភ្នំពេញៈ អ្នកជំនាញបានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិនដែលរំពឹងថា នឹងត្រូវសម្រេចបានត្រឹមចុងឆ្នាំនេះ មិនគ្រាន់តែទាក់ទាញការវិនិយោគកាន់តែច្រើនទៀតទៅក្នុងការផ្គត់ផ្គង់វត្ថុធាតុដើម និងការធ្វើពិពិធកម្មលើវិស័យឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនបរិមាណនាំចេញរបស់កម្ពុជា។


ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជុំទី៣រវាងប្រទេសកម្ពុជា និងចិនបានដោះស្រាយរួចហើយ លើបញ្ហាដែលនៅសេសសល់ នៅក្នុងអត្ថបទកិច្ចព្រមព្រៀង និងបានអនុម័តជាគោលការណ៍ជុំវិញ ការបើកច្រកទីផ្សារលើទំនិញ និងសេវា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន បានពីក្រសួងពាណិជ្ជកម្ម ដែលចេញផ្សាយកាលពីថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២០។

អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិតហុង វណ្ណៈបានប្រាប់គេទំព័រ Propertyarea.asia នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០កន្លងមកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)រវាងកម្ពុជា និងចិនជាដំណាក់ទី៣ហើយ ហើយបើនិយាយសារៈប្រយោជន៍វិញ វាច្បាស់លាស់ជាងមុន។

លោកបន្តថា ការកិច្ចការងារនេះសុក្រឹតជាមុន ហើយការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានភាពប្រាកដជាងមុនទៅលើប្រភេទទំនិញផ្សេងៗ ដែលមាននៅក្នុងកិច្ចព្រមព្រៀង។លោកបន្តថា ទំនិញទាំងឡាយ ដែលបានចុះកិច្ចព្រមព្រៀជាមួយគ្នា មានភាពប្រសើរជាង។ របាំងពាណិជ្ជកម្មផ្សេងៗ និងភាពស្មុគស្មាញផ្សេងៗ នឹងត្រូវបានសម្រួលឱ្យកាន់តែភាពប្រសើរជាងមុន

លោកបានថ្លែងថា ជាទូទៅប្រទេសចិនគឺធំ ប្រជាជនច្រើន ហើយប្រទេសយើងតូច។ ឧទាហរណ៍ បើនៅក្នុងកិច្ចព្រមព្រៀងទំនិញមាន១ម៉ឺនមុខ ដូច្នេះសំនួរសួរថា តើយើងមានទំនិញ១ម៉ឺនមុខ សម្រាប់ធ្វើការនាំចេញឱ្យដូចប្រទេសចិនដែរឬទេ។  ប៉ុន្តែកិច្ចព្រមព្រៀងនេះ នឹងធ្វើឡើងទៅតាមដំណាក់កាល។

ចំណុចដែលយើងអាចទទួលបានសារៈប្រយោន៍ ពីកិច្ចព្រមព្រៀងសេរី គឺថាប្រសិនបើយើងពន្លឿនកិច្ចព្រមព្រៀងកាន់តែលឿ នពីមួយដំណាក់ទៅមួយដំណាក់ យើងនឹងទទួលបានការបញ្ជាទិញរបស់ភាគីចិន លើទំនិញពីកម្ពុជាដែលកាន់តែមានភាពរលួនជាងមុន។

លោកបណ្ឌិតហុង វណ្ណៈបានលើកជាឧទាហរណ៍ថា ដូចករណីដែលចិនបានចុះកិច្ចព្រមព្រៀង ទិញស្វាយកែវរមៀតចំនួន៥០ម៉ឺនតោន ការទិញស្រូវ កៅស៊ូ ឬកសិផលផ្សេងៗពីកម្ពុជា ដូច្នេះភាគីទាំងពីរត្រូវតែឈរលើគោលការណ៍ និងការអនុវត្តរួមនៃភាគីទាំងពីរ ហើយឧបសគ្គផ្សេងៗត្រូវបានដោះស្រាយយ៉ាង  រលួន ព្រោះវាមានងាយស្រួលជាងមុន ចំពោះដំណើរការនៃឯសារពាណិជ្ជកម្ម និងហិរញ្ញវត្ថុ។ ពិសេសធុរជននៃប្រទេសទាំងពីរ នឹងមានពេញចិត្តចំពោះកិច្ចព្រមព្រៀងនេះ ព្រោះរដ្ឋ និងរដ្ឋនឹងសម្រួលដល់កិច្ចការពាណិជ្ជកម្មនេះ និងលើកទឹកចិត្តដល់ពួកគាត់ ដែលធ្វើការវិនិយោគកាន់តែមានសន្ទុះខ្លាំងឡើង។


ទាក់ទងនឹងពន្ធ វាពាក់ព័ន្ធនឹងឯកសារផ្សេងៗ។ លោកថា ឧទាហរណ៍ វាដូចជានៅតំបន់អាស៊ានដែលមានFree Trade Area ដែលវាមានន័យថា យើងដករបាំងពន្ធគយចោល ដូច្នេះតាមដំណើរការនៃកិច្ចព្រមព្រៀងសេរីមិនជាខុសគ្នាទេ យើងអាចនឹងដករនាំងពន្ធគ យក្នុងដំណាក់កាលនៃជំហ៊ានណាមួយ ដែលស្ថិតនៅក្រោមនិតិវិធី និងការងារបច្ចេកទេស។ ជាទូទៅពាណិជ្ជកម្មសេរី គឺត្រូវដំណើរការដកពន្ធគយ ប៉ុន្តែវាអាចនៅជាប់ពន្ធអាករពិសេសទៅប្រភេទមុខទំនិញ។

ការចរចានេះភាគច្រើនផ្ដោតការយកចិត្តទុកដាក់ លើការបើកច្រកទីផ្សារសម្រាប់ទំនិញ សេវា ការវិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស និងបទប្បញ្ញត្តិផ្សេងទៀត ដែលជួយបង្កើនការនាំចេញទំនិញពីប្រទេសកម្ពុជា ព្រមទាំងដើម្បីទាក់ទាញការវិនិយោគកាន់តែច្រើន ពីប្រទេសចិនដែលរំពឹងថា នឹងត្រូវចុះហត្ថលេខាដោយមេដឹកនាំទាំង២ត្រឹមចុងឆ្នាំនេះ។

កម្ពុជាចិនត្រូវបានរំពឹងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) នៅខែនេះ បន្ទាប់ពីលោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីពាក់កណ្តាលខែឧសភាបានដឹកនាំកិច្ចប្រជុំក្រុមការងារស្តីពី ការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រ ដើម្បីចរចា FTAs នេះដែលជាកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការប្រកួតប្រជែង និងធ្វើពិពិធកម្មពាណិជ្ជកម្មរបស់កម្ពុជា។

លោកបាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺចាំបាច់ណាស់ដើម្បីធ្វើសមាហរណកម្មប្រទេស ទៅក្នុងសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក លោកបន្តថា កិច្ចព្រមព្រៀងទាំងនេះ មានគោលបំណងពង្រីក និងបើកចូលទៅកាន់ទីផ្សារខាងក្រៅសម្រាប់ការនាំចេញដ៏ធំទូលាយរបស់កម្ពុជា

លោក សៀង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់កាសែតក្នុងស្រុក១ថា គណៈកម្មការអន្តរក្រសួង ទទួលបន្ទុកចរចាជាមួយភាគីចិន កំពុងតែដំណើរការចរចាជាមួយគ្នា ហើយលទ្ធផលនៃកិច្ចប្រជុំនឹងត្រូវផ្សព្វផ្សាយតាមក្រោយ៕

ចំណេះដឹង! តើអ្វីជាប្រាក់បម្រុងកាតព្វកិច្ច ?

ដោយវុត្ថា

ភ្នំពេញៈ ប្រាក់បម្រុងកាតព្វកិច្ច ជាឧបករណ៍គោលនយោបាយរូបិយវត្ថុមួយ ដែលធនាគារជាតិនៃកម្ពុជាប្រើ ដើម្បីគ្រប់គ្រងល្បឿនកំណើនឥណទាន។

បច្ចុប្បន្ន អត្រាប្រាក់បម្រុងកាតព្វកិច្ចសម្រាប់រូបិយប័ណ្ណបរទេស (ជាពិសេសប្រាក់ដុល្លារអាមេរិក) និងរូបិយវត្ថុជាតិ ត្រូវបានកំណត់ផ្សេងគ្នា

អត្រាប្រាក់បម្រុងកាតព្វកិច្ចសម្រាប់រូបិយបណ្ណបរទេស និងរូបិយវត្ថុជាតិ ត្រូវបានកំណត់ក្នុងអត្រា១២,% និង % រៀងគ្នា។

ចំពោះប្រាក់បម្រុងកាតព្វកិច្ច ជារូបិយប័ណ្ណបរទេសចំនួនមាន១២,% ក្នុងនោះ ,% ត្រូវបានផ្តល់ការប្រាក់ដោយធនាគារជាតិនៃកម្ពុជា និង៨%បន្ថែមទៀត មិនត្រូវបានផ្តល់ការប្រាក់ទេ ចំពោះប្រាក់បម្រុងកាតព្វកិច្ចជារៀល ក៏មិនត្រូវបានផ្តល់ការប្រាក់ដែរ៕

រដ្ឋាភិបាលស្នើឱ្យក្រុមហ៊ុនធំៗចំនួនពីរបន្តបញ្ជាទិញវិស័យវាយនភណ្ឌពីកម្ពុជា

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានស្នើសុំឲ្យក្រុមហ៊ុន Adidas និងក្រុមហ៊ុន H&M បន្តធ្វើការបញ្ជាទិញពីកម្ពុជា និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការគាំទ្រវិស័យកាត់ដេរនៅកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩ បានផុតទៅវិញ។

សំណើរនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១៦ខែមិថុនាម្សិលមិញនេះ នៅក្នុងជំនួបរវាង លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង តំណាងក្រុមហ៊ុន Adidas និងក្រុមហ៊ុន H&M ដឹកនាំដោយលោក Matthew Armstrong នាយកផ្នែកបញ្ជាទិញនៃការិយាល័យតំណាងក្រុមហ៊ុន Adidas និងលោក Christer Horn af Aminne) នាយកផ្នែកផលិតកម្មទទួលបន្ទុកប្រទេសកម្ពុជា និងវៀតណាម នៃក្រុមហ៊ុន H&M។

លោករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងពង្រីកពិពិធកម្មទីផ្សារ តាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដោយនាពេលបច្ចុប្បន្ន ក្រសួងពាណិជ្ជកម្មកំពុងតែធ្វើការចរចា និងសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងជាមួយប្រទេសមួយចំនួន។

ក្រុមហ៊ុនទាំងពីរបានឆ្លើយតបជាវិជ្ជមានក្នុងការបញ្ជាទិញផលិតផលវាយនភណ្ឌកាត់ដេរពីកម្ពុជា ព្រមទាំងទទួលធ្វើការបន្ថែមជាមួយរាជរដ្ឋាភិបាល ក្នុងការកែលម្អបរិយាកាសវិស័យកាត់ដេរនៅកម្ពុជា។

សមាគមរោងចក្រកាត់ដេរកម្ពុជា ធ្លាប់បានឱ្យដឹងថា វិស័យកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ បានកំពុងប្រឈមនិងការព្យួរការងារបណ្តោះអាសន្ន ដោយសារបញ្ហាបង្ករឡើងដោយជំងឺ Covid-19 ដែលតម្រូវអោយរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយគាំទ្រផ្សេងៗក្នុងពេលថ្មីៗនេះ។

សមាគមរោងចក្រកាត់ដេរកម្ពុជាឱ្យដឹង លើសពីនេះ វិស័យកាត់ដេរ និងដេស្បែកជើងក៏ប្រឈមនឹងអនាគតមួយដែលគ្មានភាពច្បាស់លាស់ បន្ទាប់មានការផ្ទុះឡើងនៃជំងឺ Covid-19 ខណៈដែលក្រុមហ៊ុននៅតាមបណ្តាប្រទេសនៅអឺរ៉ុប និងប្រទេសមួយចំនួនទៀត គ្មានការបញ្ជាទិញនូវផលិតផល។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរកាលលថ្មីៗនេះ បានឱ្យដឹងថា កម្ពុជាគ្មានការបញ្ជាទិញថ្មីទេ សម្រាប់ខែឧសភា និងខែមិថុនា ២០២០នេះ ហើយការនាំចេញផលិតផលនានារបស់រោងចក្រកាត់ដេរក្នុងត្រីមាសទី២ឆ្នាំនេះមានការថយចុះប្រមាណ៥០%បើប្រៀបធៀបនឹងឆ្នាំមុន ។

លោកបន្តថា គិតត្រឹមខែមេសា ២០២០នេះ មានរោងចក្រជាង១៣០ បានព្យួរការងារ ដោយសារកង្វះការផ្គត់ផ្គង់វត្ថុធាតុដើម និងបង្ករឡើងដោយជំងឺកូវីដ ១៩ដែលកំពុងរីករាលដាលជាសកល ហើយនាំអោយប៉ះពាល់ដល់កម្មករ និយោជិតជិត១០ម៉ឺននាក់ ៕

ស្ថានីយ៍ទី ៥ នៃអាកាសយានដ្ឋានសិង្ហបុរីនឹងរងការជាប់គាំងការសាងសង់យ៉ាងហោច ២ឆ្នាំ

ដោយ ហ្សូលី

សិង្ហបុរី៖ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន លោក Khaw Boon Wan បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញនេះថា ប្រទេសសិង្ហបុរីនឹងផ្អាកការសាងសង់ស្ថានីយទី ៥ នៅអាកាសយានដ្ឋាន Changi របស់ខ្លួនយ៉ាងហោចណាស់ពីរឆ្នាំ។

ថ្លែងនៅក្នុងក្រុមពិភាក្សារបស់ក្រសួងដឹកជញ្ជូន (MOT) ដែលបានរៀបចំតាមប្រព័ន្ធវីដេអូបានលើកឡើងពី“ ភាពមិនប្រាកដប្រជា” អំពីអនាគតនៃអាកាសចរណ៍និងឧស្សាហកម្មធ្វើដំណើរចំពេលការរីករាលដាលនៃជំងឺរាតត្បាត covid-19 ។

អាកាសយានដ្ឋាន Changi ប្រទេសសិង្ហបុរីដែលត្រូវបានគេស្គាល់ជាទូទៅថាជាព្រលានយន្តហោះស៊ីវិលដ៏ធំមួយដែលបម្រើដល់ប្រទេសសិង្ហបុរី និងជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏ធំបំផុតមួយនៅអាស៊ី។ បច្ចុប្បន្នវាត្រូវបានគេចាត់ថ្នាក់ជាអាកាសយានដ្ឋានល្អបំផុតនៅលើពិភពលោកដោយ Skytrax សម្រាប់រយៈពេល ៨ ឆ្នាំជាប់គ្នាចាប់តាំងពីឆ្នាំ ២០១៣ ។

រដ្ឋមន្ត្រីរូបនេះបាននិយាយថា គាត់ពិតជាមានទំនុកចិត្តថាឧស្សាហកម្មនឹងងើបឡើងវិញប៉ុន្តែ “សំណួរធំ ៗ នៅតែមាន” រហូតទាល់តែវ៉ាក់សាំងត្រូវបានរកឃើញ។ តើនឹងមានរលកទីពីរឬរលកទីបីដែរឬទេ? ទាំងអស់នេះនឹងមានផលប៉ះពាល់លើអាកាសចរណ៍និងទេសចរណ៍។ ប្រទេសសឹង្ហបូរីបានធ្វើការសិក្សាយ៉ាងហ្មត់ចត់អំពីអនាគតនៃអាកាសចរណ៍នៅក្នុងឆ្នាំបន្ទាប់ពីការរាតត្បាតរាតត្បាតនេះ។

លោក Khaw បានមានប្រសាសន៍ថា ”នោះហើយជាមូលហេតុដែលយើងបានសំរេចចិត្តរួចហើយថាយើងនឹងផ្អាកនៅក្នុងគម្រោង T5 ។ បើក្នុងកាលៈទេសៈធម្មតាមិនមានជំងឺរាតត្បាតវិញ សិង្ហបុរីនឹងត្រូវចាប់ផ្តើមអំពាវនាវឱ្យមានការដេញថ្លៃវិស្វកម្មសំណង់ស៊ីវិលដ៏ធំបាត់ទៅហើយ ប៉ុន្តែពេលនេះមានការសម្រេចចិត្តថា ផ្អាករយៈពេល ២ ឆ្នាំ។ ស្ថានីយទី ៥ និងការអភិវឌ្ឍន៍ព្រលានយន្តហោះ Changi ខាងកើត ត្រូវបានគ្រោងទុកថានឹងបញ្ចប់គម្រោងនៅទសវត្សឆ្នាំ ២០៣០ ។

ក្នុងចំណោមស្ថានីយទាំង ៤ ដែលមានស្រាប់នៅអាកាសយានដ្ឋាន Changi មានតែស្ថានីយទី ១ និងទី ៣ ប៉ុណ្ណោះដែលនៅតែបើកដំណើរការ ដោយចំនួនអ្នកដំណើរឆ្លងកាត់មជ្ឈមណ្ឌលនេះបានធ្លាក់ចុះរហូតដល់ ៩៩,៥ ភាគរយ កាលពីខែមេសា បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រសួងសាធារណការប្រកាសថា ការផ្អាកនេះនឹងអនុញ្ញាតឱ្យអាជ្ញាធរពិចារណាលើការផ្លាស់ប្តូរដែលត្រូវធ្វើចំពោះគម្រោង ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការធ្វើដំណើរក្រោយឆ្លងរាតត្បាត។

លោក Khaw បានមានប្រសាសន៍ថា“នោះនឹងមានផលប៉ះពាល់លើរបៀបដែលក្រុមហ៊ុនអាកាសចរណ៍ធ្វើអន្តរកម្មជាមួយព្រលានយន្តហោះ និងផលប៉ះពាល់លើការរចនាប្លង់និងរចនាអាកាសយានដ្ឋាន” ។ ដូច្នេះសម្រាប់ហេតុផលទាំងអស់នេះយើងគិតថាការសម្រេចចិត្តនេះនឹងត្រូវផ្អាកមួយឆ្នាំទៀត ខណៈពេលដែលយើងបញ្ចប់ការរចនាល្អឱ្យប្រសើរជាងមុនដើម្បីឱ្យសមទៅនឹងអាកាសចរណ៍នាពេលអនាគត៕ CNA

ផ្សារទំនើប Aeon Mall 3 ចាប់ផ្ដើមបង្ហាញវត្តមានជាផ្លូវការនៅលើវិថីសម្ដេចតេជោ ហ៊ុន សែន

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ គម្រោងសាងសង់ផ្សារទំនើបដ៏ធំរបស់ជប៉ុន Aeon Mall 3 នៅលើវិថីសម្ដេចតេជោ ហ៊ុន សែន កែងផ្លូវ៥០ម៉ែត្រ បានបង្ហាញទីតាំងរបស់ខ្លួនជាផ្លូវការណ៍ ជាមួយនឹងការហ៊ុព័ទ្ធរបង ដើម្បីចាប់ផ្ដើមសកម្មភាពសាងសងទៅតាមផែនការ។

ជាមួយនឹងការបង្ហាញពីទីតាំងជាក់លាក់ជាផ្លូវការនៃគម្រោងសាងសង់ផ្សារទំនើប Aeon Mall 3 ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកស្រី ចេវ សុឃុន បានមានប្រសាសន៍តាមទូរស័ព្ទនៅល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ថា ការហ៊ុព័ទ្ធរបងនៃគម្រោងសាងសង់ផ្សារទំនើបនេះ បានបង្កើនប្រជាប្រិយភាពនៃតំបន់ខាងលើនេះកាន់តែខ្លាំង។

លោកស្រីបានបញ្ជាក់ថា “កាលពីពេលកន្លងទៅ មានការលើកឡើងពីទីតាំងគម្រោងផ្សារមួយនេះដោយមិនមានភាពប្រាកដប្រជានោះទេ ពោលគឺម្នាក់ៗព្យាយាមនិយាយដើម្បីទទួលបានចំណាប់អារម្មណ៍ខ្ពស់សម្រាប់លក់ដីរបស់ខ្លួនតែប៉ុណ្ណោះ ប៉ុន្តែពេលនេះ ទីតាំងគម្រោងពិតប្រាកដបានបង្ហាញហើយ”។ លោកស្រីបន្តថា “វត្តមាននៃផ្សារទំនើបជប៉ុន Aeon Mall 3 នឹងកាន់តែធ្វើឱ្យតំបន់នេះមានភាពទាក់ទាញកាន់តែខ្លាំងបន្ថែមពីលើគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានធំៗជាច្រើនដែលកំពុងសាងសង់យ៉ាងសកម្មនៅទីនោះ”។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី ធ្លាប់បានមានប្រសាសន៍ថា “ការមកដល់នៃក្រុមហ៊ុនលំដាប់អន្តរជាតិល្បីៗ ពិសេសក្រុមហ៊ុនជប៉ុន ដែលបានមកវិនិយោគនៅកម្ពុជា គឺជាការឆ្លុះបញ្ចាំងពីទំនុកចិត្ត និងបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរ”។ លោកឧកញ៉ាបានបន្តថា “អ្នកវិនិយោគជប៉ុន ពួកគេមិនងាយចូលទៅវិនិយោគនៅប្រទេសណានោះទេ ហេតុនេះនៅពេលពួកគេទៅវិនិយោគមានន័យថា ប្រទេសនោះមានបរិយាកាសនយោបាយល្អ និងបរិស្ថានវិនិយោគដែលអាចផ្តល់ភាពកក់ក្តៅដល់ពួកគេហើយ”។

គម្រោង Aeon Mall 3 ដែលជាមជ្ឈមណ្ឌលផ្សារទំនើបលក់ទំនិញចំរុះ មានទីតាំងលក់ទំហំសរុប១៧០,០០០ ម៉ែត្រការ៉េ ដែលជាផ្សារធំជាងគេបង្អស់ ក្នុងចំណោមផ្សារទំនើប Aeon Mall ទាំង៣នៅកម្ពុជា។ គំរោងផ្សារនេះ មានកន្លែងចតរថយន្តនៅខាងក្រៅធំទូលាយ។ គម្រោងនេះនឹងចំណាយពេលសាងសង់ចំនួន២៤ខែ បន្ទាប់ពីចាប់ផ្តើមបុកគ្រឹះ ដោយគ្រោងដាក់សម្ពោធបើកដំណើរការលក់ នៅត្រឹមឆ្នាំ២០២៣ ជាមួយទុនវិនិយោគប្រមាណ៣០០លានដុល្លារ។

គម្រោងសាងសង់ផ្សារទំនើបដ៏ធំ Aeon Mall 3 នឹងត្រូវបានធ្វើឡើងនៅលើផ្ទៃដីទំហំជាង១៧ហិកតា ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ផ្សារទំនើបនេះ មានទីតាំងនៅជិតគម្រោងអភិវឌ្ឍន៍ លំនៅដ្ឋានបែបទំនើប និងប្រណីតភាពរបស់បុរីប៉េងហួត ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មី នៃរាជធានីភ្នំពេញ ។

ផ្សារទំនើប Aeon Mall3 មានផ្ទៃក្រឡាសរុបរហូតដល់ទៅ១៧៤,០០០ ម៉ែត្រការ៉េ ដែលធំជាងផលបូកផ្ទៃក្រឡាផ្សារទំនើប Aeon 1 (៦៨០០០ ម៉ែត្រការ៉េ) និងផ្សារទំនើប Aeon 2 ខណ្ឌសែនសុខ (១០០០០០ ម៉ែត្រការ៉េ)៕

កម្ពុជារំពឹងនាំចេញផលិតផលកសិកម្មកាន់តែច្រើនក្រោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន និងកូរ៉េ

ដោយវុត្ថា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបង្ហាញសុទ្ធិដ្ឋិនិយមខ្ពស់ ចំពោះការនាំចេញនូវផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់បណ្តាប្រទេសជាច្រើនបន្ថែមទៀត ជាពិសេសទៅកាន់ប្រទេសចិន និងប្រទេសកូរ៉េ បន្ទាប់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសទាំងនេះ ។

លោក ងិន ឆាយ ប្រតិភរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី « សក្ដានុពលនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ដែលមានការទាក់ទងនឹងភូតគាមអនាម័យ »នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ផលិផលកសិកម្មរបស់កម្ពុជានាពេលនេះ មានការរីកចម្រើនយ៉ាងខ្លាំង និងមានសក្តានុពលខ្ពស់ ដែលជំរុញឱ្យមានការនាំចេញកាន់តែច្រើន ។

លោកបន្តថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសនានា ជាពិសេសប្រទេសចិន និងកូរ៉េជាដើម ខ្ញុំសង្ឃឹមនោះគឺនឹងមានការពិនិត្យ វាយតម្លៃ ក្នុងការនាំចេញកសិផលរបស់កម្ពុជាកាន់តែលឿនគឺមិនមានការចំណាយពេលយូក្នុងការចចារនាំផលិតផលកសិកម្មរបស់កម្ពុជាដូចពីអតិកាលនោះទេ” ។

លោកបញ្ជាក់ទៀថា “នៅពេលដែលយើងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសកូរ៉េ និងចិនមានកត្តាចំនួន ៣ គឺពាណិជ្ជកម្មសេរីនេះ លក្ខខណ្ឌមួយចំនួនត្រូវបានបន្ធូបន្ថយ ហើយការចចារវិញ គឺដោយផ្ទាល់ដោយផ្តោតលើទ្វេភាគី ក្នុងល្បឿនលឿនជាងមុន ទី ២ សមត្ថភាពរបស់មន្ត្រី និងកសិករមានការរីកចំរើនជាងមុន និងទី ៣ កម្ពុជាក្រោមការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្នមានសត្ថភាព ស្មើមុខស្មើមាត់ជាមួយប្រទេសបណ្តាប្រទេសនានា”។

លោកបន្តថា “ចំណុចទាំងនេះហើយ ដែលជំរុញឱ្យមានការចចារ និងការវាយតម្លៃលើផលិតផលកសិកម្មរបស់យើង មានភាពរលូនជាងមុនដែរ ហើយខ្ញុំសង្ឃឹមថា ការចចារ នឹងលឿនជាងមុន ហើយកសិផលកាន់តែច្រើនមុខនឹងឈានជើងចូលទីផ្សាររបស់ប្រទេសចិន និងកូរ៉េ “។

លោកបញ្ជាក់នាពេលបច្ចុប្បន្ននេះ កម្ពុជាមានផលិតផលកសិកម្មដែលអទិភាព គឺស្រូវ ពោតក្រហម ដំឡូងមី ចេញអំបូងលឿង ដំណាំស្វាយ មានប៉ៃលិន ស្រកានាគ ទឹកមាត់ត្រចៀកកាំ ហើយបច្ចុប្បន្នមានក្រុមហ៊ុនស្នើសុំឱ្យនាំធុរេនថែមទៀតផងដែរក្នុងការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ។

លោកបានបង្ហាញថា នៅក្នុងឆ្នាំ ២០១៩ កន្លងមកនេះ កម្ពុជាមានផ្ទៃដីដាំដុះផលិតផលកសិកម្ម ប្រមាណ ៤,៨៧ លានហិកតា និងផលិកម្មសរុបមានចំនួន ៣,២២ លានតោន ហើយបើគិតជាទឹកប្រាក់វិញមានចំនួនរាប់ពាន់លានពីចំណូលកសិកម្ម ៕

ទីចំណតរថយន្ដក្រោមដី ខាងលិចវត្តភ្នំ បានបញ្ចប់ការសាងសង់១០០ភាគរយ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ទីចំណតរថយន្តក្រោមដីដែលមានទីតាំងស្ថិតនៅខាងលិចវត្តភ្នំទល់មុខស្ថានទូតអាមេរិច បានបញ្ចប់ការសាងសង់១០០ភាគរយហើយ ដោយមានលទ្ធភាពផ្ទុករថយន្តបានរហូតដល់ចំនួន៣៤០គ្រឿង និងមានបំពាក់សម្ភារៈសុវត្ថិភាពជាច្រើន ដើម្បីធានាសន្តិសុខផងដែរ។

ទីចំណតរថយន្ដក្រោមដីមួយនេះ ក្រៅពីអាចផ្ទុករថយន្តបានច្រើនរយគ្រឿង ថែមទាំងមានលក្ខណៈពិសេសនៃការសាងសង់ផងដែរជាមួយនឹងបច្ចេកទេសបែបទំនើប និងមានសុវត្ថិភាពខ្ពស់កម្រិតស្ដង់ដារចំនួន១០ចំណុចសំខាន់ៗ រួមមានប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ប្រព័ន្ធសេនស័រសម្រាប់ចំណតរថយន្ត ប្រព័ន្ធការពារអគ្គីភ័យ ជណ្តើរយន្តសម្រាប់ជនពិការ ប្រព័ន្ធប្រកាសអាសន្ន ស្លាកសញ្ញា LED សម្រាប់សំគាល់ទីតាំងចំណត និងសញ្ញាគំនូស ប៉ុស្តិ៍មន្ត្រីសន្តិសុខត្រួតពិនិត្យ បន្ទប់ទឹកទូទៅ និងសម្រាប់ជនពិការ ប្រព័ន្ធបឺតផ្សែងរថយន្ត និងប្រព័ន្ធបូបទឹកទំនើបកម្មផងដែរ។

បច្ចុប្បន្ននេះ ក្រោមការអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានសិក្សា និងកំណត់ទីតាំងសំខាន់មួយចំនួនសម្រាប់សាងសង់ជាទីចំណតក្រោមដី ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ដែលកំពុងកើតមាន និងក្លាយជាវិបត្តិដែលកំពុងប្រឈម ហើយក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ បានសហការជាក្រុមហ៊ុន OCIC ខិតខំសាងសង់ចំនួន៤ទីតាំង ហើយសម្រេចបានចំនួន២ទីតាំង ដោយទី១ស្ថិតនៅចន្លោះវិមានកាណាឌីយ៉ា និងអគារវឌ្ឍនៈកាពីតាល់ ឆ្ពោះទៅកាន់ផ្សាររាត្រី (ខាងក្រោមសួនទីលានប្រជាធិប្បតេយ្យ) និងមួយទីតាំងទៀត ស្ថិតនៅក្រោមសួនច្បារ មិត្តភាព កម្ពុជា- ថៃ ទល់មុខស្ថានទូតអាមេរិក ខាងលិចវត្តភ្នំពេញ ដែលទើបបញ្ចប់ការសាងសង់ជាស្ថាពរ១០០ភាគរយ។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី ធ្លាប់បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា បច្ចុប្បន្នេះ ក្រៅពីទីចំណតរថយន្តក្រោមដី ដែលវិនិយោគដោយក្រុមហ៊ុនឯកជនខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញក៏កំពុងតែសាងសង់ទីចំណតក្រោមដីបន្ថែមទៀតដែលមានទីតាំងស្ថិតនៅក្រោមសួនច្បារមុខព្រះសក្យមុនីចេតិយ និងចំណតក្រោមដីមុខសួនច្បារសួនច្បារសាន់វេ ខាងលិចវត្តភ្នំ។ លោកបានបន្តឱ្យដឹងទៀតថា ក្រៅពីតំពន់ទាំងនេះក៏មានតំបន់ផ្សេងទៀតដែលរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ កំពុងធ្វើការសិក្សាដើម្បីសាងសង់បន្ថែមដោយសហការវិនិយោគជាមួយវិស័យឯកជន។

ជាដំណោះស្រាយនូវវិបត្តិនៃការកកស្ទះចរាចរណ៍នេះ បច្ចុប្បន្នក្រសួងសាធារណៈការ និងដឹកជញ្ជូន បានចុះធ្វើការសិក្សាក្នុងរៀបចំសណ្ដាប់ធ្នាប់ និងពង្រីកផ្លូវលំតូចៗមួយចំនួននៅក្នុងរាជធានី ដើម្បីធ្វើយ៉ាងណាអាចជួយសម្រួលការធ្វើដំណើរឱ្យមានភាពល្អប្រសើរជាងមុន ដែលក្នុងរាប់ទាំងការសាងសងផ្លូវរំលង ស្ពានអាកាស និងផ្លូវក្រោមដីនៅតាមគោលដៅមួយចំនួនផងដែរ៕

អាគារពាណិជ្ជកម្មកំពស់៤៣ជាន់ថ្មីមួយត្រៀមបង្ហាញខ្លូននៅកណ្តាលរាជធានីភ្នំពេញ

ដោយ ហ្សូលី

ភ្នំពេញ៖ គម្រោងអគារខ្ពស់កម្ពស់ ៤៣ជាន់ នឹងលាតសន្ធឹងនៅចំកណ្តាលទីក្រុងភ្នំពេញ ជាមួយនឹងការបណ្តាក់ទុនប្រមាណ ១៥លានដុល្លារ របស់ក្រុមហ៊ុនចិន Wangfu Guo Ji Property Development Co.,LTD។

គម្រោងសាងសង់អគារនេះ នឹងរំលេចខ្លួននៅលើទឹកដីសង្កាត់បឹងកេងកងទី ១ រាជធានីភ្នំពេញ ជាមួយកម្ពស់ ៤៣ជាន់ និងជាគម្រោងវិនិយោគរបស់ក្រុមហ៊ុនចិន។ អគារនេះគឺជាគម្រោងអគារខុនដូ ដែលស្ថិតនៅចំទីតាំងដ៏មានសក្តានុពលបំផុត ព័ទ្ធជុមវិញដោយមហាវិថីចំនយន ៤ មានផ្ទៃដីសរុបត្រឹមតែ ១.៤គីឡាម៉ែត្រក្រឡា ម្តុំវិមានឯករាជ្យ។ ការស្ថាបនាអគារនេះទទួលបានការវិនិយោគជាយុទ្ធសាស្រ្តប្រមាណ ១៥លានដុល្លារ ពីក្រុមហ៊ុន Zhongguancun Cencons Group។

គម្រោងនៃការស្ថាបនាអគារនេះ នឹងមានការបញ្ចូលនូវការបង្កើតឧទ្យានលើអាកាសដ៏ធំមួយ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋកម្ពុជាទទួលបានបរិយាកាសថ្មីប្លែក អាចសម្រាកកម្សាន្តបាន។
ក្រុមហ៊ុនអភិវឌ្ឍគម្រោងអគារកម្ពស់ ៤៣ជាន់នេះ គឺជាក្រុមហ៊ុនដែលមានបទពិសោធន៍វិនិយោគនៅប្រទេសចិន ធ្លាប់ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុដល់គម្រោងអចលនទ្រព្យ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅប្រទេសចិនផងដែរ។

អគ្គនាយក្រុមហ៊ុនចិន Wangfu Guo Ji នេះបានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា ហេតុផលដែលបណ្តាលឱ្យក្រុមហ៊ុននេះជ្រើសរើសកម្ពុជាធ្វើជាទីតាំងសំខាន់សម្រាប់ការអភិវឌ្ឍនោះ ដោយសារតែកម្ពុជាមានភាពបើកចំហពេលលក្ខណៈចំពោះការវិនិយោគក្រៅប្រទេស ព្រមទាំងសកម្មភាពរស់រវើកនៃការវិនិយោគ ជាពិសេសវិស័យសេដ្ឋកិច្ចមានភាពរឹងមាំគួរឱ្យទុកចិត្ត។

លោកបន្តថា ការចូលមកកាន់ប្រទសកម្ពុជាវិនិយោគនៅលើវិស័យអចលនទ្រព្យនេះ មិនមែនដោយសារផលប្រយោជន៍រយៈពេលខ្លិនោះទេ តែជាផែនការយុទ្ធសាស្រ្តរយៈពេលវែង។ ការបោះទីតាំងវិនិយោគក្នុងកម្ពុជា អាចនាំមកនូវបទពិសោធន៍កាន់តែប្រសើរសម្រាប់ក្រុមហ៊ុនទាំងមូល។

ក្រុមហ៊ុនដែលទទួលបានការម៉ៅការសំណង់របស់អគារនេះគឺជាក្រុមហ៊ុន Suchuan Huashi Group ដែលជាក្រុមហ៊ុនម៉ៅការសំណង់ចិន ធ្លាប់ឈ្នះជ័យលាភី ពានរង្វាន់នៅលើវិស័យសំណង់របស់ចិនចំនួន ៦លើក និងទទួលបានគម្រោងម៉ៅការសំណង់អគារល្បីៗជាច្រើនជុំវិញពិភពលោក។ ទន្ទឹមនេះ គម្រោងអគារនេះក៏បានចាប់ដៃគុសហការជាមួយក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យរបស់ជប៉ុន Hope Tree ឱ្យមកធ្វើជាប្រតិបត្តិករគ្រប់គ្រងលើប្រតិបត្តិការគម្រោងផងដែរ៕