កម្ពុជាបាននាំអង្ករចេញបាន៣៥៦ពាន់តោនទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ

ដោយវុត្ថា

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា   ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២០ នេះ កម្ពុជា បាននឹងអង្ករចេញទៅក្រៅប្រទេសមានចំនួន៣៥៦ពាន់តោន  កើនឡើងប្រមាណ ៤២ , ៣៤ ភាគរយ បើធៀបទៅនឹង រយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៩ កន្លងមកនេះ។

លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម នៅក្នុងសន្និសទីសារព័ត៌មានស្តីពី «សក្ដានុពលនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ដែលមានការទាក់ទងនឹងភូតគាមអនាម័យ» នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២០នេះឱ្យដឹថា  ការនាំចេញទៅកាន់ប្រទេសចិន បានកើនឡើងប្រមាណ២៥ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា២០១៩។

លោកបន្តថា ជាមួយគ្នានេះ ចំពោះការនាំចេញទៅកាន់ប្រទេសនូវសហភាពអឺរ៉ុបកើនឡើងប្រមាណ៥៦ភាគរយ បើទោះបីកម្ពុជាស្ថិតនៅក្នុងបញ្ហាប្រឈម ចំពោះការព្យួរប្រព័ន្ធអនុគ្រោះពន្ធEBAយ៉ាងណាក្តី។ ម្យ៉ាងទៀត ការនាំចេញទៅកាន់ទីផ្សារអស៊ាន៤៥ភាគរយ  ប្រទេសឥណ្ឌា និងប្រទេសផ្សេងៗមានចំនួន៧៦ភាគរយ ។

លោកបន្ថែមថា ការកើនឡើងនេះ ដោយសារតែផលិតផលកសិកម្មរបស់កម្ពុជាជាពិសេស ការផលិតអង្ករមានគុណភាពល្អ និង ភូត្តគាមអនាម័យ និងមានស្តង់ដារខ្ពស់ និងម៉្យាងទៀត បើទោះបីកម្ពុជាជួបបញ្ហាជំងឺកូវីដ១៩ ក៏ដោយ ក៏យើងឃើញមានកើនឡើង។

លោកបន្ថែមថា ជាមួយគ្នានេះនៅតាមបណ្តាប្រទេសមួយចំនួនទៀត នៅតែបន្ត បញ្ជាទិញអង្ករពីកម្ពុជា ដោយមានការកើនឡើងជាបន្តបន្ទាប់ ក្នុងអំឡុងពេលនៃការរាតត្បា​តនូវជំងឺកូវីដ១៩។

លោកងិន ឆាយបានបន្តដោយសម្តែងសុទិដ្ឋិនិយមផងងដែរថា តាមការប៉ាន់ស្មាន នៅពេលដំណាច់ឆ្នាំ២០២០នេះ កម្ពុជារំពឹងថា ការនាំចេញអង្កររបស់កម្ពុជាជិត១លានតោន ឬអាច៨០ម៉ឺនតោន ដែលកាលពីឆ្នាំ ២០១៩ កន្លងមកនេះ៦០ម៉ឺនតោន៕

ឱកាសចំណេញខ្ទង់ម៉ឺនដុល្លារភ្លាមៗជាមួយ បុរីហ្គាឡាក់ស៊ី១១

ដោយ ពិសិដ្ឋ

        ភ្នំពេញៈ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចអគ្គមហេសី មុនីនាថ សីហនុ ព្រះវររាជមាតាជារិខ្មែរ បុរីហ្គាឡាក់ស៊ី១១ នឹងផ្តល់ជូននូវប្រូម៉ូសិនពិសេសមិនធ្លលប់មាន គឺការលក់បញ្ចុះតម្លៃ រហូតដល់𝟐𝟎% គ្រប់ប្រភេទផ្ទះទាំងអស់ដល់អតិថិជនរបស់ខ្លួនចំនួន 𝟓ផ្ទះ ពីវិធីពិសេសដែលចាប់ផ្តើមពីថ្ងៃទី២០ ដល់៣០មិថុនា ២០២០ខាងមុខ។

បុរីហ្គាឡាក់ស៊ី១១ ផ្តល់ជូនលោកអ្នកនូវលំនៅដ្ឋានប្រកបដោយផាសុខភាព ទាន់​សម័យ រចនាបថស្រស់ស្អាតជាមួយនឹងទីតាំងនៅកៀកនឹងផ្សារទំនើបAEON MALL3។

លំនៅដ្ឋានក្នុងបុរីនេះមានហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ ដោយផ្លូវមុខបុរីមានទំហំរហូតដល់𝟑𝟐𝐦 កែងផ្លូវរដ្ឋទំហំ𝟐𝟎𝐦 និងស្ថិតនៅទីតាំងកៀកនឹងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ពិសេសគំរោងផ្សារទំនើបជាច្រើនដូចជា 𝐀𝐄𝐎𝐍 𝐌𝐚𝐥𝐥 𝟑, 𝐂𝐡𝐢𝐩 𝐌𝐨𝐧𝐠 𝐌𝐚𝐥𝐥, 𝐏𝐞𝐧𝐠 𝐇𝐨𝐮𝐭 𝐌𝐚𝐥𝐥 ។

លំនៅដ្ឋានក្នុងបុរីនេះមានច្រើនប្រភេទ​ដូចជា Shop house, វីឡាព្រីនស៍ វីឡាទោលជាដើម។

ដោយសិក្សាពីទីតាំងច្បាស់លាស់ មុនវិនិយោគលើគំរោងនេះ អ្នកអភិវឌ្ឍន៍បុរីGalaxy11 ក៏ផ្តោតលើហេដ្ឋារចនាសម្ព័ន្ឋជុំវិញ រួមមានសាលារៀន រមណីយដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ ពិសេសផ្លូវតភ្ជាប់ទៅកាន់ទីក្រុង និងផ្លូវជាតិសំខាន់ៗរបស់ប្រទេស។

បុរីGalaxy 11 ក៏បានគិតគូដល់សុខភាព និងផាសុខភាពអ្នករស់នៅផងដែរ តាមរយៈការរៀបចំសួនច្បារ ក្លឹបហាត់ប្រាណ និងអាងហែលទឹក សន្តិសុខ២៤ម៉ោង ដើម្បីផ្តល់ឲ្យអ្នករស់នៅក្នុងគំរោងនេះ មានសុខភាពល្អនិងអារម្មណ៍ស្រស់ស្រាយ។

លើសពីនេះបុរីGalaxy11 បានផ្តល់ជូននូវជម្រើសបង់ប្រាក់មានភាពងាយស្រួល តាមរយៈភាពជាដៃគូជាមួយនឹងធនាគារនានា ជាមួយអត្រាការប្រាក់ទាបផងដែរ។

បុរីនេះមានទីតាំងនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខ័ណ្ឌឌដង្កោ រាជធានីភ្នំពេញ។

សំរាប់ព៌តមានបន្ថែម សូមសូមទាក់ទងទូរស័ព្ទ៖ ☎ 𝟎𝟏𝟕 𝟔𝟔 𝟏𝟏 𝟐𝟐 / 𝟎𝟗𝟖 𝟔𝟔 𝟏𝟏 𝟐𝟐 ។

រស់នៅជាមួយបុរី ហ្គាឡាក់ស៊ី១១ គឺរស់នៅជាមួយភាពស្រស់ស្រាយនិងទាន់សម័យ៕

កម្ពុជាសិ្ថតក្នុងគោលដៅសុវត្ថិភាពរបស់ថៃក្នុងការបើកជើងហោះហើរឡើងវិញ

ដោយ ៖ ប៊ី
ភ្នំពេញ៖ មជ្ឈមណ្ឌលរដ្ឋបាលពិនិត្យស្ថានភាពជំងឺ Covid-19 (CCSA) របស់ថ្ងៃ កាលពីថ្ងៃសុក្រកន្លងមកនេះ បានអនុម័តជាគោលការណ៍សំណើសម្រាប់ “ការធ្វើដំណើរតាមផ្លូវអាកាស” ជាមួយបណ្តាប្រទេសដែលខ្លួនបានជ្រើសរើស ដោយប្រទេសទាំងនោះគ្រប់គ្រងជំងឺCOVID-19បានយ៉ាងមានប្រសិទ្ធភាព។

កម្ពុជា ជាប្រទេសមួយស្ថិតក្នុងទិសដៅដែលមានសុវត្ថិភាពដើម្បីបើកជើងហោះហើរ។ នេះបើយោងតាការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់របស់ថៃ។
ការអនុម័តនេះត្រូវបានប្រកាសបន្ទាប់ពីកិច្ចប្រជុំ CCSA កាលពីម្សិលមិញដោយអ្នកនាំពាក្យរបស់ខ្លួនលោក Taweesilp Visanuyothin ។ សំណើនេះត្រូវបានដាក់បញ្ចូលដោយរដ្ឋមន្រ្តីសុខាភិបាលសាធារណៈលោក Anutin Charnvirakul។

លោករដ្ឋមន្រ្តីបានប្រាប់អ្នកសារព័ត៌មានមុនកិច្ចប្រជុំបានចាប់ផ្តើមថា លោកបានបង្កើតគំនិតនៃការភ្ជាប់រវាងប្រទេសថៃ និងបណ្តាប្រទេសដែលអាចគ្រប់គ្រងការរីករាលដាលនៃវីរុសនេះប្រកបដោយប្រសិទ្ធភាព។

នៅក្រោម “ការធ្វើដំណើរតាមផ្លូវអាកាស” ដែលបានស្នើឡើងនោះ ប្រទេសនីមួយៗនឹងអនុម័តការត្រួតពិនិត្យសុខភាពសម្រាប់ភ្ញៀវ ដែលមកដល់។
លោករដ្ឋមន្រ្តីបាននិយាយថា ជាគោលការណ៍កន្លែងដែលមានការរីករាលដាលនៃ Covid-19 ស្ថិតក្នុងការគ្រប់គ្រង នឹងត្រូវបានពិចារណាជាមុន។
ក្រុមគោលដៅទីមួយគឺអ្នកជំនួញដែលមានសក្តានុពលចំណាយខ្ពស់ និងមានផែនការធ្វើដំណើរ។ លោកបន្តថា ពួកគេងាយឃ្លាំមើល ដូចអ្នកដែលស្វែងរកសេវាវេជ្ជសាស្រ្ត ដែលមានអំណាចនៃទិញខ្ពស់ផងដែរ។

លោកបានមានប្រសាសន៍ថា “ក្នុងចំណោមប្រទេសគោលដៅ មានអូស្រ្តាលី នូវែលសេឡង់ កម្ពុជា ចិន ហុងកុង ម៉ាកាវ ជប៉ុន ឡាវ មីយ៉ាន់ម៉ា វៀតណាម កូរ៉េខាងត្បូង និងបណ្តាប្រទេសមជ្ឈឹមបូព៌ា”៕

អភិបាលខេត្តបាត់ដំបង៖ ការសាងសង់ស្ពានថ្មថ្មី ទន្ទឹមស្ពានថ្មចាស់ ទល់មុខអគារសាលាខេត្តបាត់ដំបងសម្រេចបាន ៨០ភាគរយ

ដោយ ៖ វុត្ថា
បាត់ដំបង ៖ អភិបាលខេត្តបាត់ដំបងបានឱ្យដឹងថា ការសាងសង់ស្ពានថ្មថ្មី ទន្ទឹមស្ពានថ្មចាស់ ទល់មុខអគារសាលាខេត្តបាត់ដំបង ដែលបានកំពុងដំណើរការសាងសង់បានប្រមាណ ៨០ភាគរយ ហើយគ្រោងនឹងបញ្ចប់រយៈពេល ២ខែទៀត គឺនៅក្នុងអំឡុងខែសីហា នេះផងដែរ ប្រសិនបើអាកាសធាតុមានអំណោយផលល្អ។

លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅក្នុងដំណើរចុះពិនិត្យការសាងសង់ស្ពាននេះកាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ បានពិនិត្យអំពីលក្ខណៈបច្ចេកទេស និងពិនិត្យរៀបចំគ្រោងស្ថាបនាផ្លូវផ្នែកខាងលិចនៃស្ពាន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរមួយផ្នែកជូនបងប្អូនប្រជាពលរដ្ឋ នៅពេលបញ្ចប់ការសាងសង់ស្ពាននេះរួចរាល់ផងដែរ។

លោកបន្តថា ការស្ថាបនាសាងសង់ស្ពានថ្មថ្មី ទន្ទឹមគ្នាជាមួយ និងស្ពានថ្មចាស់ ដែលមានប្រវត្តិសាស្ត្របន្សល់ទុកពីសម័យអាណានិគមនិយមបារាំង មានចំណាស់អាយុកាល ជាង ១០០ឆ្នាំមកនេះ គឺស្ថិតនៅផ្នែកខាងត្បូងស្ពានចាស់ និងនៅចន្លោះពីគ្នាប្រវែង០៦ម៉ែត្រនៃស្ពានថ្មចាស់ ត្រូវបានប្រារព្វនូវពិធីក្រុងពាលីបើកការដ្ឋានសាងសង់ហើយ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះដោយកងកម្លាំងវិស្វកម្ម។

ស្ពានថ្មថ្មី ដែលសាងសង់ទន្ទឹមស្ពានថ្មចាស់នេះ មានរចនាបថដូចគ្នាទៅ និងស្ពានថ្មចាស់ ដែលបណ្តោយប្រវែង ១០០ម៉ែត្រ និងទទឹង ៨ ម៉ែត្រ ហើយនឹងគ្រោងបញ្ចប់ការសាងសង់នៅខែសីហា ឆាប់នេះផងដែរ៕

កម្ពុជាទាក់ទាញទុនវិយោគក្នុងវិស័យសំណង់ជាង៣០០០លានដុល្លារយៈពេល៤ខែដំបូងឆ្នាំ២០២០

ដោយ ៖ ប៊ី
ភ្នំពេញ ៖ ទុនវិនិយោគក្នុងវិស័យសំណង់នៅទូទាំងប្រទេស មានទំហំទឹកប្រាក់សរុបជាង៣ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៤ខែដំបូងដើមឆ្នាំ២០២០នេះ បានកើនឡើងជាង ២០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតលើសំណើសុំសាងសង់ សរុបទូទាំងប្រទេសមានចំនួន ១ ៦៤៧ គម្រោងក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ ២០២០ កើនឡើង ២២៣ គម្រោង ខណៈទំហំតម្លៃវិនិយោគសរុបប្រមាណ៣ ០៤៩លានដុល្លារអាមេរិក បានកើនឡើង ២០,៥ ភាគរយ ធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំ២០១៩។

ការរីកចម្រើនផ្នែកសំណង់នៅកម្ពុជាត្រូវបានជំរុញដោយការវិនិយោគបរទេសនិងក្រុមហ៊ុនចិន ជាពិសេសនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ទីផ្សារអចលនទ្រព្យ ពាណិជ្ជកម្មអចលនទ្រព្យ និងលំនៅដ្ឋាន។
ជាមួយការអនុញ្ញាតសំណើរសាងសង់ ក្នុងរយៈពេលនេះ ក្នុងនោះប្រភេទសំណង់លំនៅឋាន និងភូមិគ្រឹះ មានចំនួន ១ ៣៤៥ គម្រោង, ប្រភេទសំណង់ឧស្សាហកម្ម ៦៣ គម្រោង (កើនឡើង ៩គម្រោង), សំណង់សាធារណៈមានចំនួន ៤៤ គម្រោង (កើនឡើង ១៨គម្រោង), សំណង់ប្រភេទទេសចរ ៣៨ គម្រោង (កើនឡើង ៨គម្រោង), សំណង់ពាណិជ្ជកម្ម ១៥៥ គម្រោង (កើន ៧៦គម្រោង), ក្នុងនោះសំណង់ប្រភេទវិនិយោគ មានចំនួណ ២គម្រោង គឺបានធ្លាក់ចុះ ១២គម្រោង ។

របាយការណ៍៦៤ទំព័ររបស់ធនាគារពិភពលោក (World Bank) ស្តីពីបច្ចុប្បន្នសេដ្ឋកិច្ចកម្ពុជាកាលពីពេលថ្មីៗនេះ បានលើកឡើងថា វិស័យសំណង់ និងអចលនទ្រព្យ នៅកម្ពុជាបានក្លាយជាក្បាលម៉ាស៊ីនដ៏ធំបំផុតនៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

នៅពេលដែលជំងឺ Covid-19 ចូលមករាតត្បាត ពិភពលោកកំពុងជួបប្រទះនឹងភាពជាប់គាំងលើវិស័យសំណង់។ ប៉ុន្តែជាក់ស្តែងកម្ពុជា មិនបានជាប់គាំងនោះទេ គ្រាន់តែមានកំណើនតិចជាងមុន។
មុនពេលការរីករាលដាលនៃ COVID-19 ឧស្សាហកម្មសំណង់កម្ពុជាគឺជាផ្នែកមួយនៃកត្តាជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសដោយបានកត់សំគាល់កំណើនជាមធ្យម ១៨,១ភាគរយ ក្នុងកំឡុងឆ្នាំ ២០១៤-២០១៩៕

ក្រុងព្រះសីហនុ នឹងរៀបចំពិធីបុណ្យសមុទ្រជុំទី៣នៅចុងឆ្នាំនេះ

ដោយ៖ រ៉ាណេត

ព្រះសីនុ៖ ខេត្តព្រះសីហនុ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រជុំទី៣ នៅចុងខែធ្នូ ឆ្នាំ ២០២០នេះ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តកាន់តែច្រើនថែមទៀត នៅតំបន់ឆ្នេរជាពិសេសឆ្នេរនៅក្នុងខេត្តព្រះសីហនុ ខណៈដែលខេត្តមួយនេះ បាននឹងកំពុងមានការអភិវឌ្ឍន៍ និងរីកចំរើនលើគ្រប់វិស័យ។

លោក ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ នៅក្នុងកិច្ចប្រជុំការពិភាក្សាការងារគ្រប់គ្រងឆ្នេរខ្សាច់ និងត្រៀមរៀបចំបុណ្យសមុទ្រ កាលពីថ្ងៃទី ១៧ ខែមិថុនា ម្សិលមិញឱ្យដឹងថថា ឆ្នាំ២០២០នេះ ខេត្តព្រះសីហនុ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលយើងបានរៀបចំគណៈកម្មអន្តរក្រសួងរៀបចំបុណ្យសមុទ្រនៅចុងខែធ្នូ។

លោកបន្តថា ក្នុងនោះយើងមានព្រឹត្តិការណ៍២ ទី១ រៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ទី២ រៀបចំព្រឹត្តិការណ៍ទេសចរណ៍អាស៊ាននៅខេត្តសៀមរាប នៅដើមឆ្នាំ ២០២១។ បុណ្យសមុទនៅខេត្តព្រះសីហនុ មានជម្រើស២ ទី១ ធ្វើផ្ទៃក្នុង ទី២ ជាលក្ខណៈបើកទូលាយ ដោយមានការចូលរួមពីបណ្តាប្រទេសនានា ដែលរង់ចាំការសម្រេចពីក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល ព្រោះពិភពលោកកំពុងជួបវិបត្តិ Covid-១៩ ។

លោករដ្ឋមន្ត្រីបន្ថែមថា ខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងមមាញឹក មានផ្លូវ ៣៤ខ្សែ និងឆ្នេរខ្សាច់ជាង ៩គីឡូ ម៉ែត្រ ដែលប្រជាពលរដ្ឋនៅទូទាំងប្រទេស មានការកោតសរសើរ អបអរសាទរ ដែលជាស្នាដៃកូនខ្មែរ ជាអ្នកគូសប្លង់ និងសាងសង់ ហើយខ្មែរធ្វើបាន ដែលសមិទ្ធផលទាំងនេះ ឆ្លើយតបទៅនឹងការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ ជម្រុញកំណើនទេសចរ និងសេដ្ឋកិច្ច បច្ចុប្បន្នភ្ញៀវក្នុងស្រុកមានប្រមាណ ៦០ម៉ឺននាក់ក្នុងមួយខែ កាលមិនទាន់មាន Covid-១៩ ភ្ញៀវក្នុងស្រុកមានជាង ១លាននាក់ ក្នុងមួយខែ ។

លោកបន្ថែមទៀតថា ទេសចរក្នុងស្រុកដំណើរការ បានជួយដល់សេដ្ឋកិច្ចក្នុងស្រុកបានមួយផ្នែក យើងបានលើកទឹកចិត្ត និងធ្វើការណែនាំអំពីសុវត្ថិភាព និងសុខុមាលភាពដល់ភ្ញៀវក្នុងស្រុក ធ្វើឱ្យវិស័យទេសចរណ៍រក្សាបាននូវគុណភាព និងសេវាកម្មដោយធានាថា មិនមានផលប៉ះពាល់ដល់ភ្ញៀវទេសចរ ដោយតម្រូវពាក់ម៉ាស់ លៀងសម្អាតដៃ រក្សាគម្លាតពីគ្នា និងការធ្វើអនាម័យជាដើម ។

លោកបញ្ជាក់ថា ខេត្តព្រះសីហនុជាគោលដៅទេសចរណ៍ដែលមានផ្លូវ ឆ្នេរសមុទ្រ កោះ យើងក៏ត្រូវរៀបចំកន្លែងចតឡាន បង្គន់អនាម័យ បញ្ជរពត៌មាន ដើម្បីក្លាយជាគោលដៅទេសចរណ៍ទាក់ទាញ ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ខេត្តព្រះសីហនុមានកិត្តិយសធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ ហើយយើងបានជ្រើសរើសយកទីតាំងរង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅផ្លូវប្រសព្វមហាវិថីរាម និងមហាវិថីជំទាវម៉ៅ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រជុំទី៣នេះ។

លោកបន្ថែមថា ដោយមានរៀបចំពិពណ៌ពាណិជ្ជកម្ម និងផលិតផលខ្មែរ ដូច្នេះកងកម្លាំងមានសមត្ថកិច្ច ត្រូវចុះទៅសិក្សាទីតាំង ដើម្បីការពារសន្តិសុខ សុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ មន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវត្រៀមរៀបចំប្រព័ន្ធទឹក ភ្លើង ដើម្បីឱ្យពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ប្រព្រឹត្តទៅដោយរលូននាពេលខាងមុខ៕

ទីផ្សារទិញ-លក់អចលនទ្រព្យនៅសិង្ហបុរីហក់ឡើងមកវិញប្រមាណជិត៨០ភាគរយ

ដោយ ហ្សូលី

សឹង្ហបុរីៈ ទីផ្សារទិញលក់លំនៅដ្ឋាននៅសិង្ហបុរី បានកក្រើកឡើងវិញប្រមាណជាជិត៨០ភាគរយ បន្ទាប់ពីទទួលរងនូវភាពជាប់គាំង ដោយសារបញ្ហាវិបត្តិសេដ្ឋកិច្ចពិភពលោក និងជំងឺរាតត្បាត Covid-19


ថ្វីត្បិតតែមិនទាន់ត្រឡប់មករកសភាពដើម១០០ភាគរយក្តី ក៏ប៉ុន្តែស្ថានករណ៍៍ចាប់ផ្តើមមានសញ្ញាវិជ្ជមាន។ តាមរយៈតួរលេខបង្ហាញថា ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាននៅសិង្ហបុរី បានលក់ផ្ទះចេញប្រមាណជិត៥០០ខ្នង ក្នុងខែឧសភា ដែលកាលពីខែមេសាលក់បានត្រឹមតែ២៧៧ខ្នង តែប៉ុណ្ណោះ។

បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ តួលេខលក់ផ្ទះក្នុងខែឧសភាចំនួន៤៨៦ខ្នងនេះ គឺស្មើនឹងចំនួនពាក់កណ្តាលនៃឆ្នាំមុន ដែលលក់បានប្រមាណ៩៥២ខ្នង។

យោងតាមទិន្នន័យរបស់អាជ្ញាធរអភិវឌ្ឍន៍ទីក្រុង Urban Redevelopment Authority (URA) បានឱ្យដឹងថា លំនៅដ្ឋានប្រមាណ៦១៥យូនីត ត្រូវបានដាក់សម្ភោធកាលពីខែមុន។ ចំណែកឯការទិញខុនដូកម្រិតខ្ពស់វិញ មានចំនួនដល់ទៅជាង៥០០យូនីត។

អចលនទ្រព្យនៅជាយក្រុង និងមានតម្លៃសមរម្យបានលក់ចេញ ក្នុងចំនួនខ្ពស់បំផុតដល់ទៅ៩០ភាគរយ ខណៈដែលអចលនទ្រព្យក្នុងក្រុងមិនមានគម្រោងថ្មីដែលបើកការដ្ឋានសាងសង់នោះឡើយ។

អ្នកស្រាវជ្រាវ និងជាទីប្រឹក្សាក្រុមហ៊ុនអចលនទ្រព្យនៅសឹង្ហបុរី លោកស្រីChristine Sun បាននិយាយថា ការទិញនេះភាគច្រើនគឺជាអ្នកវិនិយោគ និងជាប្រជាជននៅក្នុងតំបន់


លោកស្រីបន្តថា លំនៅដ្ឋានអាចនឹងមានប្រជាប្រិយភាព ចំពោះវិនិយោគិនដោយសារតែកត្តាតម្លៃសមរម្យ និងឱកាសទាក់ទាញនៃការវិនិយោគ។ ដូច្នេះវិនិយោគិនអាចនឹងចូលមកក្នុងទីផ្សារអចលនទ្រព្យដែលមានតម្លៃសមរម្យ អាចមានលទ្ធភាពផ្គត់ផ្គង់បាន។

លោកLeonard Tay ប្រធានស្រាវជ្រាវKnight Frank Singapore បានមានប្រសាសន៍ថា រយៈពេលមួយខែពេញនៃខែឧសភាត្រូវបានរំពឹងថា នឹងមានការលក់ចេញផ្ទះថ្មី ប៉ុន្តែភាពរឹងមាំនៃទីផ្សារលំនៅដ្ឋានឯកជនបានបង្ហាញថា ការបិទទ្វារសេដ្ឋកិច្ចមិនអាចបញ្ឈប់តម្រូវការផ្ទះថ្មី និងការសម្របខ្លួនរបស់អ្នកទិញបានទេ ហើយវាអាចធ្វើឱ្យទីផ្សារលំនៅដ្ឋានដំណើរការបាន។ មិនថាបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងអាជីវកម្មនៅឆ្នាំ ២០២០ តម្រូវការសម្រាប់អគារលំនៅដ្ឋានឯកជនថ្មី អាចផ្តល់ភាពងាយស្រួលក្នុងគ្រួសារ៕

លោកឧកញ៉ា នួន រិទ្ធីៈកម្ពុជានៅតែជាគោលដៅទាក់ទាញវិនិយោគិនបរទេសមកកាន់តែច្រើន

ដោយៈ រ៉ាណត

ភ្នំពេញៈ ស្ថិតនៅក្នុងស្ថានភាពនៃវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលបណ្តាលមកពីជំងឺ Covid-19 នៅពេលបច្ចុប្បន្ននេះ អ្នកជំនាញនិងវិនិយោគក្នុងវិស័យអចលនទ្រព្យ លោកឧកញ៉ា នួន រិទ្ធី បានលើកឡើងថា វាជាឱកាសមួយសម្រាប់អ្នកជំនួញ នៅក្នុងវិស័យអចលនទ្រព្យ ដែលអាចទាញយកផលចំណេញ ពីការវិនិយោគនៅក្នុងកាលទេសនេះ សម្រាប់លក់ចេញក្រោយពេលវិបត្តិនេះត្រូវបានបញ្ចប់។


លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal បានមានប្រសាសន៍កាលពីល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០កន្លងមកថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការកែលម្អទៅលើហេដ្ឋារចនាសម្ព័ន្ធវិនិយោគ ការកែលម្អបន្ថែមថាមពល ដែលមានតម្លៃសមរម្យ ការកែលម្អលើផ្នែកធនធានមនុស្ស និងបុគ្គលវិជ្ជាជីវៈមានជំនាញ ដែលទាំងអស់នេះ សុទ្ធតែជាការផ្តល់ឱកាសសម្រាប់វិនិយោគិនទាំងអស់។

លោកបន្តថា ប្រសិនបើស្ថានភាព Covid-19 ត្រូវបានបញ្ចប់ ខ្ញុំជឿថារាជរដ្ឋាភិបាល ក៏ដូចជាអ្នកវិនិយោទុនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តដំណើរនៅក្នុងវិស័យមួយនេះ លោកឧកញ៉ាបន្តទៀតថា រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ កំពុងមានកំណែទម្រង់ ពាក់ព័ន្ធនឹងការស្រូបទាញការវិនិយោគចូលមកប្រទេស តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមទាំងមានការលើកលែងពន្ធត្រួតស៊ីគ្នាជាដើម ដើម្បីបង្កលក្ខណៈក្នុងការវិនិយោគ

ជាមួយគ្នានេះ ជាការអះអាងទៅលើប្រធានបទខាងលើនេះ លោកឧកញ៉ា នួន រិទ្ធី បានលើកឡើងថា មានហេតុផលធំៗចំនួន៤ ដែលធ្វើឱ្យកម្ពុជា អាចទាក់ទាញវិនិយោគិនបរទេស ក្រោយបញ្ចប់ Covid-19 រួមមានដូចជា ហេតុផលទី១៖ ធ្វើកាលានុវត្ដភាព ក្នុងការកំណែទម្រង់ លើការស្រួបទាញមួយចំនួន ដូចជា ការផ្ដល់សញ្ជាតិជូនបរទេស ដែលវិនិយោគមកកម្ពុជា (ក្នុងកម្រិតណាមួយ) គឺអាចផ្ដល់សញ្ជាតិ។

ហេតុផលទី២ គោលការណ៍ផ្កាយរះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលផ្ដល់ការវិនិយោគ១០០ភាគរយ ដល់អ្នកវិនិយោគិនបរទេស មកវិនិយោគនៅកម្ពុជា ដើម្បីជាការលើកទឹកចិត្ដ ហើយមានតែកម្ពុជាទេ ដែលមានគោលការណ៍បែបនេះ។

ហេតុផលទី៣ លុយដែលបានវិនិយោគនៅកម្ពុជា ចំណេញអាចយកទៅវិញ ដោយមិនមានផ្ដល់ប៉ះពាល់ ឲ្យតែលុយទាំងនោះជាលុយស្របច្បាប់ ហើយត្រូវបានការពារគាំទ្រ ពីរាជរដ្ឋាភិបាលគ្រប់ទាំងអស់ ក្នុងការផ្ដល់ភាពងាយស្រួលអធិបាលកិច្ចល្អ ដល់អ្នកវិនិយោគ។


ហេតុផលទី៤ រាជរដ្ឋាភិបាលកំពុងតែមានការបង្កើត និងជំរុញពាក់ព័ន្ធនឹងថាមព ជាពិសេសវិស័យដឹកជញ្ជូន ដែលរាជរដ្ឋាភិបាល កំពុងធ្វើការខំប្រឹងតភ្ជាប់ ពីតំបន់មួយទៅតំបន់មួយ ដើម្បីធ្វើឲ្យជនបទ និងទីក្រុងកាន់តែជិតគ្នា សម្រួលក្នុងការនាំចេញអីវ៉ាន់ ទៅក្រៅប្រទេស។

លើសពីនោះទៀត ឧកញ៉ា នួន រិទ្ធី បានបញ្ជាក់ថា កម្ពុជានៅពេលចប់ Covid-19 អ្វីដែលជាការរំពឹងទុក របស់រាជរដ្ឋាភិបាលលើសឆ្នាំ២០១៨ និងឆ្នាំ២០១៩ទៀត ហើយមានការកើនទ្វេដងផងដែរ៕

លោក ឃួង ស្រេងៈតំបន់ភាគខាងលិចនៃរាជធានីភ្នំពេញកំពុងតែមានការរីកចំរើនយ៉ាងខ្លាំងលើលំនៅឋាន និងរោងចក្រសហគ្រាស

ដោយវុត្ថា

ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេងបានថ្លែងថា រាជធានីភ្នំពេញបាន និងកំពុងមានការរីរកចំរើនយ៉ាងឆាប់រហ័យ លើវិស័យលំនៅឋាន រោងចក្រ សហគ្រាស យ៉ាងខ្លំាងគួរឱ្យកត់សម្គាល់ នៅភាគខាងលិចនៃរាជធានីភ្នំពេញ ខណៈដែលរដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងដោះស្រាយលើផលប៉ះពាល់ ជាពិសេសទឹកជំនន់នារដូវស្សា។


លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលរាជធានីភ្នំពេញ »ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០កន្លងមកបានឱ្យដឹងថា ទីក្រុងភ្នំពេញកាលពីមុនេះ តាមផែនការគឺមានឱ្យមនុស្សរស់តែ៣០ម៉ឺនាក់គត់ នៅក្នុងសម័យបារំាងតែដល់ពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋបាន កើនឡើងជាង៣លាននាក់ ដែលធ្វើភូមិសាស្ត្រមានការរីកចំរើន និងពង្រីកក្រុងជាពិសេសភាគលិចមានការរីកចំរើនយ៉ាងខ្លាំង។

លោកបន្តថា ភាគខាលិចនៃទីក្រុងភ្នំពេញ មានការរីកចំរើនយ៉ាងខ្លាំលើលំនៅឋាន និងរោងចក្រសហគ្រាសនានាគួរឱ្យកត់សម្គាល់។លោកបន្ថែមថា ខ្ញុំសូមអោយបងប្អូនប្រជាពលរដ្ឋប្រមើលជាមួយខ្ញុំ ពីកំពង់ស្ពឺ មកទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ននេះ  ពីមុនអមសងខាងផ្លូវជាតិលេល៤គឺជាដីស្រែស្តុកទឹក តែបច្ចុប្បន្ននេះមានសំណង់ព្រោងព្រាតក្រោមការដឹកនាំាំរបស់សម្តេចតេជោ។លោកបន្ថែមថា  អមសងខាងផ្លូវជាតិលេខ បានក្លាយជាតំបន់ដែលមានរោងចក្រសហគ្រាស និងមានលំនៅឋានអមសងខាងផ្លូវជាច្រើនផងដែរ។  នេះគឺជាមោទនភាពជាតិ ដែលយើងទទួលបាននូវសមិទ្ធិផលយ៉ាងធំធេងក្រោមម្លប់សន្តិភាព

លោកបញ្ជាក់ថា ការរីកចំរើននេះ បានធ្វើឱ្យមានផលលំបាកដល់ការជនលិចទឹកនៅក្នុតំបន់មួយចំនួន តែយ៉ាងណាក៏ដោយរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងកយកចិត្តទុកដាក់ដោះស្រាយ ធ្វើយ៉ាងណារំដោះទឹកជំនន់នារដូវវស្សា ជូនប្រជាពលរដ្ឋឱ្យខានតែបាន ហើយសូមពលរដ្ឋពលលរដ្ឋសូមមេត្តយោគយល់ចំពោះផលលំបាក់នេះ។


លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅកម្ពុជា (CVEA)ក៏ធ្លាប់បានប្រាប់ឱ្យដឹងស្រដៀងគ្នាដែរថា តំបន់ភាគខាងលិចនៃរាជធានីភ្នំពេញ គឺមានការរីកចម្រើន និងមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍន៍បុរី លំនៅឋាន និងឃ្លាំងសម្រាប់ដាក់ទំនិញ ក្នុងរយៈពេលប៉ុន្មាឆ្នាំងចុងក្រោយនេះ។

លោកបន្តថា តំបន់ភាគខាងលិចរាជធានីភ្នំពេញ កំពុងឆ្ពោះទៅរកការអភិវឌ្ឍន៍បណ្តើរៗ ដោយសារតែបន់កំពុងមានការទាក់ទាញវិនិយោគច្រើន ដោយសារមានកត្តាជាច្រើនរួមមានហេដ្ឋារចនាសម្ព័ន្ធល្អជាដើម

នៅក្នុងរយៈពេល២៣ឆ្នាំកន្លងមកនេះ តំបន់ភាគខាងលិចរាជធានីភ្នំពេញត្រូវបានគេមើលឃើញថា មានសកម្មភាពផុសផុលទៅលើការទិញលក់ដីធ្លី ជាពិសេសសកម្មភាពពុះដីឡូត៍លក់ជូនប្រជាពលរដ្ឋ ដែលមានចំណូលទាប និងមធ្យម សម្រាប់ទុកសង់ផ្ទះនៅពេលអនាគតផងដែរ៕

រដ្ឋបាលខេត្តកំពង់ធំរៀបចំពិធីចាប់ឆ្នោតផ្តល់ដីសម្បទានដល់ប្រជាជន៩១គ្រួសារពីគម្រោង LASED II

ដោយនៅ ស៊ីវុត្ថា

ខេត្តកំពង់ធំ រដ្ឋបាលខេត្តកំពង់ធំ បានចាប់ឆ្នោតយកដីឡូតិ៍ ដីលំនៅឋានមានទំហំ ៣០ x ៤០ម៉ែត្រ និងដីកសិកម្មទំហំ២ហិកតា ពីគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ ((LASED II) ជូនសម្បទានិកចំនួន ៩១គ្រួសារ ស្ថិតនៅ ក្នុងទីតាំងដីសង្គមកិច្ចសង្គមកិច្ច ក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

អភិបាលខេត្តកំពង់ធំ លោកសុខ លូ ដែលបានចូលររួមជាអធិបតីក្នុងពិធីពិធីចាប់ឆ្នោតនាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០កន្លងមកបានឱ្យដឹងថា បន្ទាប់ពីការចាប់ឆ្នោតនេះ សម្បទានិក នឹងចាប់ផ្តើមចូលតាំងទីលំនៅលើ ដីសម្បទានសង្គមកិច្ចនេះ សូមកុំមានការលក់ដូរឲ្យសោះ ដោយធ្វើការដាំដុះដំណាំផ្លែឈើហូបផ្លែ លើដីដែលខ្លួនទទួលបាន នឹងខិតខំបង្កបង្កើនផល ដើម្បីជួយលើកស្ទួយជីវភាព និងក្រុមគ្រួសារអោយមានការរីកចម្រើន។

លោកបន្តថា លើសពីនេះទៀត គម្រោងក៏មានផ្ដល់ជូននូវសម្ភារៈ សម្រាប់សាងសង់លំនៅឋានដូចជា ស័ង្កសី អំពូលពន្លឺព្រះអាទិត្យ តង់ផ្លាស្ទិក កន្ទេល ភួយ ធុងទឹក ធុងចម្រោះទឹក ចប កាំបិត ពូថៅ អង្ករ គ្រាប់ពូជបន្លែ ដើមឈើហូបផ្លែ ព្រមទាំងគ្រាប់ពូជផ្សេងៗ កូនស្វាយចន្ធី និងភ្ជួរដីកសិកម្ម ព្រមទាំងផ្តល់នូវបច្ចេកទេសធ្វើកសិកម្ម ចិញ្ចឹមសត្វ កែច្នៃផលិតផលកសិកម្ម

លោកបានបញ្ជាក់ទៀតថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហ៊ាន២ ( LASED II)នេះ យើងបានធ្វើការអភិវឌ្ឍនៅនឹងទីតាំង ក្នុងដីសម្បទានសង្គមកិច្ច រួមមាន៖

– បានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ

– បានសាងសង់សាលារៀន ចំនួន២ខ្នង (១០បន្ទប់)

– បានឈូសឆាយសម្អាតដីសម្រាប់ដីលំនៅដ្ឋាន និងកសិកម្មំនួនសរុប៧៣៤ហិកតា

– បានភ្ជួរដីឡូតិ៍កសិកម្ម ចំនួនសរុប ៦៥០ ហិកតា

– បានផលិត និងបោះបង្គោលព្រំឡូតិ៍ដីលំនៅឋាន និងកសិកម្មបានចំនួន៥.០០០បង្គោល

– បានផលិត និងបោះបង្គោលព្រំដីព្រៃអភិរក្សចំនួន១៥០បង្គោល និងបង្គោលព្រំបឹង-ត្រពាំង-អូរ បានចំនួន ២០០ បង្គោល

– បានចែកសម្ភារសម្រាប់តាំងទីលំនៅដ្ឋានដំបូង (អង្ករ ២០០គ.ក និងស័ង្កសី ៤០សន្លឹក ក្នុងមួយគ្រួសារ)

– បានចែកសម្ភារកសិកម្ម ចំនួន ០៨មុខ (ចបកាប់ ចបជីក ប៉ែល ពូថៅ រណា ត្រសេះ ធុងស្រោច កាំបិតផ្គាក់)ជាដើម។

ជាមួយគ្នានេះ លោក សុខលូបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ សូមបងប្អូនរក្សាអនាម័យ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ឬជែល ឬទឹកអាល់កុល ហើយពាក់ម៉ាសការពារ នៅពេលធ្វើដំណើរនៅតាមទីផ្សារឬកន្លែងណាមានមនុស្សច្រើន ដោយមិនត្រូវខ្មាស់អៀន ឬស្មានៗគិតថាមិនមានអ្វីឆ្លងទេ ការពារប្រសើរជាងព្យាបាល ជាពិសេសសូមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល