ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ កិច្ចចរចាពាណិជ្ជកម្មសេរី កម្ពុជា – ចិន គ្រោងនឹងបញ្ចប់នៅក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន លើកទី៥ ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ។

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន លើកទី៥ ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ដឹកនាំដោយសហប្រធាន លោកឧបនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហោ ណាំហុង និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងកិច្ចប្រជុំភាគីទាំង២បានឯកភាពគ្នារៀបចំពិព័រណ៌ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរនាពេលវេលាសមស្រប និងលើកទឹកចិត្តឱ្យក្រុមហ៊ុនចិនជាច្រើនទៀតមកវិនិយោគនៅកម្ពុជា និងអនុវត្តគម្រោងសហប្រតិបត្តិការក្នុងផែនការអភិវឌ្ឍវិស័យកសិកម្ម ការពារបរិស្ថាន និងលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ល។
ភាគីទាំង២ នឹងពន្លឿនការអនុវត្តពិធីសារ ស្ដីពីការនាំចេញស្វាយកម្ពុជាទៅកាន់ប្រទេសចិន ដែលបានចុះហត្ថលេខាថ្មីៗនេះ និងសកម្មពង្រីកការនាំចេញ ចេក ដំឡូងមី និងផលិតផលកសិកម្មកម្ពុជាដែលមានគុណភាពផ្សេងទៀត។ ភាគីទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការរួមគ្នាការពារ និងគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid-19 ព្រមទាំងសុខភាពសាធារណៈ ដោយចែករម្លែកព័ត៌មានស្ដីពីការស្រាវជ្រាវ និងការអភិវឌ្ឍវ៉ាក់សាំង និងឱសថ។ ភាគីទាំង២ ឯកភាពគ្នាបង្កើតយន្តការផ្លាស់ប្ដូរមន្ត្រីបន្ទាន់ និងបង្កើតច្រកបៃតងសម្រាប់ទំនិញ ដែលនឹងត្រូវពិភាក្សាបញ្ចប់បន្តទៀត ដើម្បីរក្សាស្ថេរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់ឧស្សាហកម្ម។ ភាគីទាំង២ សន្យារួមគ្នាជំរុញគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវប្រកបដោយគុណភាពខ្ពស់ រួមទាំងការអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពហុបំណង និងគម្រោងវិនិយោគធំៗជាច្រើនទៀត។

ទន្ទឹមនេះ ភាគីទាំង២ ឯកភាពគ្នាចរចាលើផែនការអនុវត្តថ្មី សម្រាប់កិច្ចសហប្រតិបត្តិការ វប្បធម៌ និងកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ប្រទេសទាំងពីរ នឹងជំរុញទេសចរជាច្រើនទៀត ឱ្យទៅទស្សនាទៅវិញទៅមក និងពិនិត្យលទ្ធភាពបង្កើតឱ្យមាន one-way និង close-loop chartered planes សម្រាប់ភ្ញៀវទេសចរប្រសិនបើលក្ខខណ្ឌតម្រូវនានា ត្រូវបានអនុញ្ញាត ដើម្បីជំរុញការរស់ឡើងវិញ នៃឧស្សាហកម្មទេសចរណ៍។
ជាមួយគ្នានេះដែរ ភាគីទាំង២ឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ចរចាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការសុខភាពកងទ័ព និងបន្តកិច្ចសហប្រតិបត្តិការលើគម្រោងសំខាន់ៗ ដូចជាសមយុទ្ធយោធារួមគ្នា និងការអភិវឌ្ឍ បណ្ឌិតសភាយោធាជាដើម។ល។ ភាគីទាំង២ គួរតែផ្តល់តួនាទីពេញលេញដល់កិច្ចសហប្រតិបត្តិការពង្រឹងការអនុវត្តច្បាប់ នៃប្រទេសទាំងពីរ កម្ពុជា-ចិន និងដំណើរការនៃការិយាល័យសម្របសម្រួល ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដូចជា បទល្មើសលេងល្បែងស៊ីសង តាមអនឡាញ និងបទល្មើសឆបោក តាមមធ្យោបាយទូរគមនាគមន៍ ព្រមទាំងបន្តលំអានល្អសម្រាប់ឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់។

ភាគីចិនក៏បានគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣។ ប្រទេសចិន នឹងធ្វើការរួមគ្នាជាមួយប្រទេសកម្ពុជា និងប្រទសសមាជិកអាស៊ានផ្សេងទៀត ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគី នៅសមុទ្រចិនខាងត្បូង (Declaration of the Conduct of Parties in the South China Sea) ប្រកបដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ និងជំរុញការពិគ្រោះយោបល់លើក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (Code of Conduct in the South China Sea-COC) ដើម្បីឈានដល់ការព្រមព្រៀងជាឯកច្ឆ័ន្ទ តាមរយៈការពិគ្រោះយោបល់។
កម្ពុជា – ចិន ក៏បានឯកភាពគ្នាបន្តកិច្ចសម្របសម្រួលក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពហុភាគី ដូចជាកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កិច្ចសហប្រតិបត្តិការអាស៊ាន-ចិន កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា និងក្របខ័ណ្ឌអង្គការសហប្រជាជាតិជាដើម។ ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរ គាំទ្រការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន បូកចិន ជប៉ុន និងកូរ៉េខាងត្បូង តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ស្តីពីការប្រយុទ្ធនឹងជំងឺរាតត្បាត នាពេលឆាប់ៗខាងមុខនេះ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ក្នុងឆ្នាំនេះ៕


នេះបើតាមឱ្យដឹងតាមរយៈកិច្ចប្រជុំអំពីការជំរុញទូទាត់ជាប្រាក់រៀល និងប្រាក់យ៉ន់របស់ចិនលើការទូទាត់ចំពោះពាណិជ្ជកម្មជាមួយប្រទេសចិន ដែលបានរៀបចំឡើងដោយថ្នាក់ដឹកនាំ សហព័ន្ធស្រូវអង្ករកម្ពុជា សហការជាមួយនឹងធនាគារជាតិនៃកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី ១៦ ខែមិថុនា ឆ្នាំ ២០២០នេះ។ កិច្ចប្រជុំនេះ ផ្តោតសំខាន់ទៅលើការពិភាក្សាអំពីយន្តការនៃការជំរុញការទូទាត់ជាប្រាក់រៀល និង ពាណិជ្ជកម្មក្រៅប្រទេសជាប្រាក់យ៉ន់ (ចិន) ក្នុងការធ្វើពាណិជ្ជកម្មជាមួយចិន ដោយជ្រើសរើសវិស័យកសិកម្ម ជាពិសេសវិស័យស្រូវអង្ករអនុវត្តន៍មុនគេ។
លោក ខន គង្គារ អ្នកជំនាញអចលនទ្រព្យ និងជាអគ្គនាយកក្រុមហ៊ុន ERA Cambodia បានមានប្រសាសន៍ប្រាប់តាមទូរសព្ទកាលពីរសៀលថ្ងៃទី ១៦ មិថុនា ឆ្នាំ ២០២០នេះថា បច្ចុប្បន្នខុនដូនៅក្នុងតំបន់បឹងកេងកងគឺជាទីតាំងដែលល្អ ប៉ុន្តែអនាគត អាចនិយាយបានថានៅផ្លូវ ៦០ម៉ែត្រអាចនឹងល្អជាង នៅក្នុងរយៈពេលប្រមាណ ៣ទៅ ៥ឆ្នាំទៅមុខ។
នាយឧត្តមសេនីយ៍បណ្ឌិតម៉ៅ ហាវណ្ណាល់ នៅក្នុងពិធីចុះពិនិត្យអំពីវឌ្ឍនភាពការងារសាងសង់នៅថ្ងៃនេះឱ្យដឹងថា ពេលបច្ចុប្បន្ននេះក្រុមហ៊ុន បានកំពុងចាប់ផ្តើមដំណើរការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ចាប់តាំងពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២០ មកម្លេះ និងគ្រោងបញ្ចប់ការសាងសង់ឱ្យរួចរាល់ ជាស្ថាពរនៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣ ដោយប្រើពេលវេលាទាំងអស់រយៈពេល៣៦ខែ។
លោកបន្តថា “ដំណើរការសាងសង់នេះ ក្រុមហ៊ុនបានសហការយ៉ាងជិតស្និតជាមួយក្រុមការងារបច្ចេកទេស របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៏បច្ចេកទេស និងរចនាបទអាកាសយានដ្ឋាន”។
ការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីនេះ ស្ថិតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប គ្រោងនឹងចំណាយទុនវិនិយោគប្រមាណ៩០០លានដុល្លារ ដែល សាងសង់លើផ្ទៃដីប្រមាណ៧០០ហិកតា រួមជាមួយនឹងផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០០០ហិកតាទៀត។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ ជាគម្រោងដ៏សំខាន់ ដែលបានគាំទ្រដោយរដ្ឋាភិបាលទាំងពីរ កម្ពុជា ចិនក្នុងគោលនយោបាយ(ខ្សែក្រវ៉ាត់មួយ និង ផ្លូវមួយ ) ហើយនៅថ្ងៃទី១៣ តុលា ឆ្នាំ២០១៦ Yuntouគ្រុប និងទីស្តីការគណៈរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការចុះហត្ថលេខាព្រមព្រៀង លើកិច្ចសន្យាវិនិយោគតាមបែបBOT ស្តីពី គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកប្រធានាធិបតី ស៊ីជីង ពីង នៃសាធារណរដ្ឋប្រជាមានិតចិន៕
យោងតាមការបង្ហើបប្រាប់របស់ប្រធានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ចេង ជៀលី ដោយការសរសេរនៅលើគណនីផ្លូវការរបស់លោកបានឱ្យដឹងថា ថ្មីៗនេះក្រុមអ្នកបច្ចេកទេស បានបោះពុម្ពប្លង់គោលជាច្រើនសម្រាប់ការរចនាសាខាទី ៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយអគារនេះរួមបញ្ចូលគំនិតរចនានៃសិល្បៈវប្បធម៌បុរាណរបស់ខ្មែរ និងធាតុទំនើបៗជាច្រើនរួមគ្នាក្នុងនាមជាសំណង់អាគារឆ្លាយវៃ “ Smart Campus” ។
លោកឃួង ស្រេង អភិបាលនៃរាធនីភ្នំពេញ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលរាជធានីភ្នំពេញ »ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ឱ្យដឹងថា គម្រោងអគារសាងសង់ខុនដូ អាគារពាណិជ្ជកម្ម និងគម្រោងលំនៅឋាននានានៅក្នុងទីក្រុងភ្នំពេញ គឺមិនមានការផ្អាក។
លោកបន្តថា “ក្នុងនាមរដ្ឋបាលារជធានីភ្នំពេញ យើងមិនអាចចុះទៅសួរក្រុមហ៊ុនសាងសង់នោះទេ តែយើងអាចមានសិទ្ធិទៅសួរអ្នកវិនិយោគិន ដែលបានបណ្តាក់ទុនវិនិយោគនៅក្នុងទីក្រុងភ្នំពញ តែខ្ញុំសូមបញ្ជាក់រាល់គម្រោងសាងសង់ទាំងអស់ មិនមានការផ្ទាក់ទេ”។
ការប្រកាសនេះធ្វើឡើង នៅពេលដែលប្រទេសកូរ៉េបាន និងកំពុងពង្រីកទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួន ជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចំពេលមានការព្យាករណ៍របស់អ្នកជំនាញថា ការជំងឺរាតត្បាតថ្មីនេះ ទំនងជានឹងជំរុញឱ្យមានការគាំពារនិយមនៃពាណិជ្ជកម្ម ស្របជាមួយនឹងការធ្វើពិពិធកម្ម នៃបណ្តាញផ្គត់ផ្គង់សកលពីប្រទេសចិនទៅកាន់អាស៊ីអាគ្នេយ៍។
លោកបានបន្ថែមថា “ផ្អែកលើបញ្ហានេះ រដ្ឋាភិបាលគ្រោងនឹងបញ្ចប់ដំណើរការនេះ រួមទាំងការដាក់របាយការណ៍ទៅរដ្ឋសភា និងបើកការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅខែកក្កដា”។
អភិបាលរងរាជធានីភ្នំពេញ លោកមាន ចាន់យ៉ាដាបានមានប្រសាសន៍ក្នុងសន្និសីទសារព៌តមានស្តីពីវឌ្ឍនភាព និងទិសដៅបន្តរបស់រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ មិថុនានេះថា ក្នុងសម័យCovid-19នេះទុនវិនិយោគ នៅក្នុងវិស័យសំណង់នៅតែមានចំនួនច្រើន ដែលរាជធានីភ្នំពេញមានបុរី និងលំនៅដ្ឋានចំនួន២៤៤គំរោង ប៉ុន្តែទោះជាយ៉ាងណាលោកមិនបញ្ជាក់ ពីទំហំទុនវិនិយោគនេះកើនឡើងឬថយចុះនោះទេ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកបន្តឱ្យដឹងថា “ទីក្រុងភ្នំពេញដែលជាបេះដូង សេដ្ឋកិច្ច វប្បធម៌ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម បាននិងកំពុងមានការរីកចំរើនលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អគារ”។
ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោកMIKAMI Masahiro បានមានប្រសាសន៍ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកជា ចាន់តូទេសាភិបាល ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០កន្លងមកថា រាជរដ្ឋាភិបាលជប៉ុន បានបង្ហាញពីកិច្ចគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការនិងវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយនៅតែបន្តជួយផ្តល់ជំនួយ រួមជាមួយនឹងការកៀងគរវិនិយោគិនជប៉ុនមកកាន់កម្ពុជាបន្ថែមទៀត ដែលក្នុងនោះក៏មានវិស័យធនាគារផងដែរ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលរាជធានីភ្នំពេញ »ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ឱ្យដឹងថា ទីក្រុងភ្នំពេញដែលជាបេះដូង សេដ្ឋកិច្ច វប្បធម៌ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម បាន នឹងកំពុងមានការរីកចំរើនលើគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អគារ។