រដ្ឋាភិបាលដាក់ចេញគម្រោងបែងចែកដីសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជំហាន៣

ដោយវុត្ថា

ភ្នំពេញ៖ គម្រោងបែងចែកដីសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជំហាន៣ (LASED-III) នឹងបន្តការគាំទ្រសម្បទានដីសង្គមកិច្ច នៅថ្នាក់ឃុំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលគម្រោងជំហានដំបូង និងជំហាន២ បាន និងកំពុងផ្តល់ជូនគ្រួសារក្រីក្រដែលគ្មានដីសង់លំនៅដ្ឋាន។ នេះ បើតាមក្រសួងសៀបចំដែនដីគនរូបនីយកម្ម និងសំណង់ បានឱ្យដឹងថានៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២០។


គម្រោងជំហាន៣ ក៏នឹងជួយគាំទ្រដល់សហគមន៍ជនជាតិដើមភាគតិច ដែលជាកម្មវិធីរបស់រារដ្ឋាភិបាលផងដែរ តាមរយៈ ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច (ICLT) និងការផ្តល់សម្បទានដីសង្គមកិច្ច (SLC) ជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសហគមន៍ និងពង្រីកមុខរបរចិញ្ចឹមជីវិត។ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ (MLMUPC) គឺជាស្ថាប័នដឹកនាំការអនុវត្តគម្រោងមួយនេះ រីឯក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នថ្នាក់ក្រោមជាតិក្នុងខេត្តគោលដៅ ជាភាគីអនុវត្តន៍។

គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន៣ នឹងគាំទ្រសកម្មភាពសម្រាប់សម្បទានដីសង្គមកិច្ច (SLC) នៅក្នុងទីតាំង ១៤ កន្លែងដែលមានស្រាប់ និងទីតាំងថ្មីប្រមាណ ១៥ កន្លែងផ្សេងទៀត ។ ដោយទ្បែក សម្រាប់សហគមន៍ជនជាតិដើមភាគតិច គឺសម្រាប់តែសហគមន៍ចំនួន ៣០ ដែលបានទទួលបណ្ណ័កម្មសិទ្ធិដីសហគមន៍រួចហើយ និងសហគមន៍ជនជាតិដើមភាគតិច ចំនួន ១៥ ផ្សេងទៀត បានដាក់ពាក្យសុំមកក្រសួងដែនដី ប៉ុន្តែមិនទាន់បានទទួលទទួលបណ្ណ័កម្មសិទ្ធិដីសហគមន៍នៅឡើយ។

LASED-III ជាគម្រោងថ្នាក់មូលដ្ឋាន នឹងជួយគាំទ្រដល់ការអនុវត្តសកម្មភាពនានា នៅក្នុងបណ្តាខេត្តជាច្រើនក្នុងប្រទេសកម្ពុជា ប៉ុន្តែគេរំពឹងថា ខេត្តទាំងឡាយដែលត្រូវផ្តល់សម្បទានដីសង្គមកិច្ចថ្មី (SLC) និងការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច (ICLT) នឹងត្រូវគ្របដណ្តប់នៅក្នុងខេត្តភូមិភាគឦសាន្តចំនួន៦។ តំបន់ទាំងនោះជាខេត្តដែលមានដង់ស៊ីតេប្រជាជនទាប ក្នុងនោះមានជនជាតិដើមភាគតិចប្រហែល ១៤% ប៉ុន្តែ ៦០% នៅក្នុងខេត្តរតនគិរី និង ៤៦% នៅក្នុងខេត្តមណ្ឌលគីរី ដែលជាតំបន់ខ្ពង់រាបភូមិភាគឦសាន្ត៕

វិស័យ​ទេសចរណ៍​របស់​កម្ពុជា​អាច​ចំណាយ​រយៈពេល​យូរ​ក្នុងការ​ងើបឡើងវិញ​ពី​វីរុស Covid-19

វិស័យ​ទេសចរណ៍​របស់​កម្ពុជា​អាច​ចំណាយ​រយៈពេល​យូរ​ក្នុងការ​ងើបឡើងវិញ​ពី​វីរុស Covid-19

ដោយ ហ្សូ​លី

ភ្នំពេញៈ វិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា ជា​ឧស្សាហកម្ម​ដែល​ងាយ​រងគ្រោះ​ជាងគេ បើ​ប្រៀបធៀប​ទៅនឹង​វិស័យ​ដទៃទៀត ដោយសារ​មេរោគ​រាតត្បាត Covid-19 ហើយ​វិស័យនេះ​ទៀតសោត​វិស័យនេះ ក៏​ពិបាក​នៅ​ក្នុងការ​ស្តារឡើងវិញ បើទោះបីជា Covid-19 បានបញ្ចប់។ នេះ​បើតាម​ប្រសាសន៍​របស់លោក​ស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា។

លោកស្រី​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា សកម្មភាព​ទេសចរណ៍ នឹងមិន​ងាយ​ត្រឡប់មក​សភាព​ដើម ក្នុង​រយៈពេលឆាប់ៗនេះ​ទេ ព្រោះថា​វិបត្តិ​មេរោគ​នេះ​គឺជា​វិបត្តិ​សកលលោក ហើយ​វា​ក៏​ពាក់ព័ន្ធ​ជាមួយ​អារម្មណ៍​របស់​មនុស្ស ក្នុងការ​ធ្វើដំណើរ​ដែរ។ ប្រជាជន​ទាំងឡាយ ត្រូវការ​រយៈពេល​នៅក្នុង​ការ​សន្សំ​លុយ ដែល​ពួកគេ​បាន​ចំណាយ​អំឡុង​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​នេះ។

លោកស្រី​បន្តថា“យ៉ាងហោចណាស់​កន្លះ​ឆ្នាំទៅ​មួយឆ្នាំ​ទៀត ទើប​អ្នកទេសចរ​ចាប់ផ្តើម​វិស្សមកាល​ឡើងវិញ។ ទោះយ៉ាងណា ប្រទេស​កម្ពុជា​បាន​ត្រៀមខ្លួន រួចជាស្រេច​ក្នុងការ​ស្វាគមន៍​ភ្ញៀវទេសចរ​បរទេស បន្ទាប់ពី​ស្ថានភាព​ត្រឡប់​មករក​ភាពប្រក្រតី​វិញ។

លើសពីនេះ លោកស្រី​បញ្ជាក់ថា កម្ពុជា​ត្រូវការ​រៀបចំ​ជាមុន នៅក្នុង​ការផ្តល់​កញ្ចប់​ទេសចរ​ដ៏​ទាក់ទាញ រួមជាមួយ​ការផ្តល់​ប្រូ​ម៉ូ​សិន តម្លៃ​ពិសេស និង​ផ្តល់ឱ្យ​នូវ​ទស្សនីយភាព​ចម្រុះ រួមជាមួយ​ទិសដៅ​អេកូ​ទេសចរណ៍។

យោងតាម​ទិន្នន័យ​របស់​ក្រសួងទេសចរណ៍​កម្ពុជា​បានឱ្យដឹងថា កាលពី​ឆ្នាំមុន កម្ពុជា​ទទួលភ្ញៀវ​ទេសច​របរ​ទេស​ប្រមាណ ៦.៦លាន​នាក់ ដែល​ក្នុងនោះ​មាន​ភ្ញៀវទេសចរ​ចិន​ច្រើនជាងគេ។ នៅត្រឹម​រយៈពេល២ខែ ឆ្នាំ ២០២០នេះ ប្រទេស​កម្ពុជា​ស្វាគមន៍​បាន​ភ្ញៀវទេសចរ​បរទេស​ប្រមាណ​ជាង៩សែន​នាក់។

ជំងឺ​ Covid-19 បានធ្វើឱ្យ​ប៉ះពាល់​ដល់​បុគ្គលិក បម្រើការ​លើ​វិស័យ​ទេសចរណ៍​ប្រមាណ៦សែន​នាក់ ហើយ​ក្នុងនោះ​មាន​ប្រមាណ៣ម៉ឺន​នាក់ កំពុង​គ្មាន​ការងារ​ធ្វើ​នៅពេល​បច្ចុប្បន្ន៕

(Vietnam Plus)

សេដ្ឋកិច្ចវិទូ៖ សេដ្ឋកិច្ច​នៅ​បស្ចិមប្រទេស​មើលស្រាល​ចំពោះ​វិបត្តិ​ជំងឺ Covid-19

ដោយ ប៊ី

អន្តរជាតិៈ អតីត​ប្រធាន​សេដ្ឋវិទូ​របស់ IMF និយាយថា ជំងឺ Covid-19 នេះ​ត្រូវបាន​មើលស្រាល​ជាង​ដោយ​សេដ្ឋកិច្ច នៅ​បស្ចិមប្រទេស​បើ​ប្រៀបធៀប​នឹង​ទ្វីបអាស៊ី។

លោក Raghuram Rajan បាន​និយាយថា សេដ្ឋកិច្ច​លោកខាងលិច កំពុង​ប្រឈម​នឹង​ការធ្លាក់ចុះ​នៃ​កំណើនសេដ្ឋកិច្ច ៦ភាគរយ​នៅ​ឆ្នាំនេះ។

ការបិទ​អាជីវកម្ម​ដែល​កំពុង​រីក​រាលដាល កំពុងមាន​ឥទ្ធិពល​ហិរញ្ញវត្ថុ​យ៉ាងខ្លាំង នៅពេលដែល​រដ្ឋាភិបាល​រារាំង​ការរីក​រាលដាល​នៃ​មេរោគ។

ការអត្ថាធិប្បាយ​របស់​លោក​ធ្វើឡើង នៅពេលដែល IMF ព្រមាន​ដល់​សេដ្ឋកិច្ចពិភពលោក​ប្រឈមមុខ នឹង​វិបត្តិ​ដ៏​អាក្រក់​បំផុត ចាប់តាំងពី​ការធ្លាក់​ទឹកចិត្ត​នៅ​ទសវត្ស​ឆ្នាំ ១៩៣០ ។

លោក Rajan បាន​ប្រា​ប់លោក Karishma Vaswani សំរាប់​របាយការណ៍​ធុរកិច្ច​អាស៊ី​របស់ BBC ថា “ខ្ញុំ​គិតថា​នៅ​ភាគ​ខាងលិច​មួយផ្នែក ដោយសារតែ​មិនមាន​បទពិសោធន៍​ផ្ទាល់​នៃ​ការរីក​រាលដាល​ធ្ងន់ធ្ងរ វា​ត្រូវបាន​គេ​មើលស្រាល។ លោក​បាន​បន្តថា “នេះ​ជា​អ្វីដែល​កំពុង​កើតឡើង នៅ​ប្រទេស​ឆ្ងាយ វា​នឹងមិន​ធ្ងន់ធ្ងរ​ទេ​នៅទីនេះ។

លោក​បាន​ថ្លែងថា វា​ងាយស្រួល​ណាស់​ក្នុង​ការចង្អុល​ម្រាមដៃ បន្ទាប់ពី​ការពិត ប៉ុន្តែ​អ្វីដែល​ខ្ញុំ​កំពុងនិយាយ​គឺថា បណ្តា​ប្រទេស​នៅ​អាស៊ី​បូព៌ា ដែលមាន​បទពិសោធន៍​នៃ​ជំងឺ​រាតត្បាត​ពីមុន ដែល​មិនបាន​កើន​ឡើងដល់​កម្រិត នៃ​ការ​រាតត្បាត​ដែល​ខ្ញុំ​គួរតែ​និយាយ​នោះទេ ប៉ុន្តែ​រោគរាតត្បាត​មុន​ពួកគេ​បាន​ប្រកាន់ខ្ជាប់​នូវ​សិទ្ធិ​នេះ ពី​ការទទួលបាន​ជោគជ័យ។

លោក Rajan អតីត​ទេសាភិបាល​ធនាគារកណ្តាល​ឥណ្ឌា បាន​កោតសរសើរ​កូរ៉េខាងត្បូង និង​សឹង្ហ​បូរី​ថា​ជា​សេដ្ឋកិច្ច​អាស៊ី​ពីរ ដែល​បាន​ដោះស្រាយ​ការរីក​រាលដាល​នៃ​ជំងឺ​នេះ៕

កម្ពុជា និង​ជប៉ុន​សម្រេចបាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​តម្លៃ ៣៦៦លាន​ដុល្លារ​ក្នុង​រយៈពេល​ពីរ​ខែ​ដំបូង​នៃ​ឆ្នាំនេះ

កម្ពុជា និង​ជប៉ុន​សម្រេចបាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​តម្លៃ ៣៦៦លាន​ដុល្លារ​ក្នុង​រយៈពេល​ពីរ​ខែ​ដំបូង​នៃ​ឆ្នាំនេះ

ដោយ ប៊ី

ភ្នំពេញៈ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ជប៉ុន​មានតម្លៃ៣៦៦ លាន​ដុល្លារ​ក្នុង​រយៈពេល​ពីរ​ខែ​ដំបូង​នៃ​ឆ្នាំនេះ កើនឡើង៣,៩ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

របាយការណ៍​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (JETRO) បាន​បង្ហាញថា ចាប់ពី​ខែមករា​ដល់ ខែកុម្ភៈ​ឆ្នាំ២០២០ ប្រទេស​កម្ពុជា​បាន​នាំចេញ​ទំនិញ មានតម្លៃ២៩៦ លាន​ដុល្លារ​ទៅ​ជប៉ុន កើនឡើង២,៤ភាគរយ។

ជាមួយគ្នានេះដែរ ការនាំ​ចូល​របស់​កម្ពុ​ជា​ពី​ប្រទេស​ជប៉ុន មាន​ចំនួន៧០លាន​ដុល្លារ​កើនឡើង១០,៨ ភាគរយ។

លោកស្រី​ជា គឹម​ថា អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​មានប្រសាសន៍​កាលពីពេលថ្មីៗនេះ​ថា សកម្មភាព​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ​នៅ​ឆ្នាំនេះ នឹងមាន​ច្រើន។

លោកស្រី​បាន​និយាយថា “កាលពី​ឆ្នាំមុន​ពាណិជ្ជកម្ម​ទ្វេភាគី បាន​កើន​លើស២ពាន់​លាន​ដុល្លារ ហើយ​សម្រាប​ឆ្នាំ២០២០ ប្រទេស​ទាំងពីរ​បា​នស​ន្យា​ថា នឹង​សម្រេច​ឱ្យបាន​យ៉ាងហោចណាស់២ពាន់​លាន​ដុល្លារ។

លោកស្រី​បាន​មានប្រសាសន៍ថា “មន្ត្រី​ប្តេជ្ញា​ពង្រីក​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំងពីរ និង​បាន​ព្រមព្រៀង​ជំរុញ​ស្ថាប័ន​ពាក់ព័ន្ធ ឱ្យធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយគ្នា ដើម្បី​កែលំអ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ក្នុងការ​ទាក់ទាញ​វិនិយោគិន​ជប៉ុន​ឱ្យ​កាន់តែច្រើន។

លោកស្រី​គឹម​ថា​បាន​ថ្លែងថា មន្ត្រី​កម្ពុជា​បានទទួល​ស្គាល់​តួនាទី ដ៏​សកម្ម​របស់​ប្រទេស​ជប៉ុន ដែល​កំពុង​ដើរតួ​នៅក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​របស់​ប្រទេស​កម្ពុជា និង​បាន​ថ្លែងអំណរគុណ ចំពោះ​ការគាំទ្រ​របស់ខ្លួន នៅក្នុង​វិស័យ​មួយចំនួន។

លោកស្រី​បាន​មានប្រសាសន៍ថា “ភាគី​ជប៉ុន​បានបញ្ជាក់​ជាថ្មី ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​បន្ត​ជួយ​ដល់​ប្រទេស​កម្ពុជា ជាពិសេស​នៅក្នុង​វិស័យ​អាទិភាព ដូចជា​ផ្នែក​ភស្តុភារ​ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម និង​ការកសាង​សមត្ថភាព​មនុស្ស។

តួលេខ​ពី​ក្រសួងពាណិជ្ជកម្ម​បានបង្ហាញ​ថា ផលិតផល​សក្តានុពល​សម្រាប់​ការនាំ​ចេញពី​កម្ពុជា​ទៅ​ជប៉ុន ដូចជា​សម្លៀកបំពាក់ ស្បែកជើង និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច។

នៅ​ឆ្នាំ២០១៩ ពាណិជ្ជកម្ម​ទ្វេរ​ភាគី រវាង​ប្រទេស​ទាំង​ពីរបាន​កើនឡើង ១៣ភាគរយ​ពីមួយ​ឆ្នាំមុន​ដល់២,២៩២លាន​ដុល្លារ​អាមេរិក៕

កម្ពុជា​នៅតែ​ទទួលបាន​គម្រោង​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ក្រោម ១លាន​ដុល្លារ

កម្ពុជា​នៅតែ​ទទួលបាន​គម្រោង​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ក្រោម ១លាន​ដុល្លារ

ដោយ វុត្ថា

ភ្នំពេញ៖ អ្នកជំនាញ​បានលើកឡើង​ថា បើទោះបី​កម្ពុជា​កំពុង​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ Covid-19 ដែល​កំពុង​រីក​រាលដាល​ជា​សកល​នាពេលនេះ តែ​កម្ពុជា​នៅតែ​ទទួលបាន​គម្រោង​វិនិយោគ​ក្នុងស្រុក លើ​វិស័យ​អចលនទ្រព្យ​ក្រោម១លាន​ដុល្លារ​អាមេរិក។

កម្ពុជា​នៅតែ​ទទួលបាន​គម្រោង​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ក្រោម ១លាន​ដុល្លារ

នាយិការ​ប្រចាំ​ប្រទេស​ក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធី​តា​បាន​ប្រាប់​គេហទំព័រ propertyarea.asia កាលពីពេលថ្មីៗនេះ​ថា បើ​មើ​លពី​ស្ថានភាព​ជាក់ស្តែង​ហាក់​មាន​ស្ថានភាព​ស្ងប់ស្ងាត់ តែ​យ៉ាងណា​ស្ថិតនៅក្នុង​ស្ថានភាព​នេះ ក៏​កម្ពុជា​នៅតែ​ទទួលបាន​គម្រោង​វិនិយោគ ក្នុងតម្លៃ១លាន​ដុល្លារ​អាមេរិក  តែ​មិន​ច្រើ​នោះទេ។

លោកស្រី​បន្តថា “ការវិនិយោគ​នៅក្នុង​ស្រុក​នៅតែមានមួយៗ ស្ថិតនៅក្នុង​ទំហំ​វិនិយោគ ដែលមាន​តម្លៃ​កន្លះ​លាន​ដុល្លារ​អាមេរិក តែបើ​ការវិនិយោគ​មកពី​ក្រៅ​ស្រុក​វិញ គឺ​មិនមាន​នោះទេ ដោយសារ​វិនិយោគិន មានការ​ព្រួយបារម្ភ​ពី​ការឆ្លង​ជំងឺ Covid-19  ដែល​កំពុងមាន​ការរីក​រាល​ជាស​កល។  ម្យ៉ា​ទៀត​គម្រោង​វិយោគ​ចាប់ ២ ទៅ៣លាន​ដុល្លារ​អាមេរិក គឺ​មិនមាន​នោះទេ។

លោកស្រី​អាន សុ​ធីតា​បន្ថែមទៀតថា គម្រោង​វិនិយោគធំៗទាំងអស់ មកពី​ក្រៅប្រទេស ត្រូវបាន​ពន្យា​ពេល​រហូតមក​ដល់ពេលនេះ  បើទោះបី​កម្ពុជា​មិនទាន់មាន​អ្នក​ឆ្លង​ជំងឺ Covid-19 មាន​ចំនួន​ច្រើន​យ៉ាងណាក្តី តែ សម្រាប់​ស្ថានភាព​នៅក្នុង​ពិភពលោក​ក៏​ពុង​ជួប​នូវ​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ ទាំង​សេដ្ឋកិច្ច និង​វិនិយោគ។

លោកស្រី​បន្តថា គម្រោងមួយៗក្រោម១លាន​ដុល្លារ​អាមេរិក ដែល​កម្ពុជា​ទទួលបាន​នៅពេលនេះ គម្រោង​វិនិយោគ​លើ​វិស័យ​លំនៅដ្ឋាន ខុន​ដូ និង​ដីធ្លី​ជាដើម។ យ៉ាងណា​លោកស្រី​រំពឹងថា ក្រោយពី​ស្ថានភាព​នៃ​ជំងឺ Covid-19 ស្ងប់ស្ងាត់ និង​ធូរស្រាល​ឡើងវិញ គម្រោង​វិនិយោគ​វិនិយោគ​ជាច្រើន​នឹង​ចាប់ផ្តើម​ពុះ​គ​ជ្រោ​ល​ឡើងវិញ។

អ្នកនាំពាក្យ​ក្រសួង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក​សេង ឡូត ធ្លាប់បាន​អះអាង​ដែរ​ថា ក្នុង​ត្រីមាស​ទី១ ឆ្នាំ២០២០កន្លង​ក​មកនេះ កម្ពុជា​នៅតែ​ទទួលបាន​គម្រោង​វិនិយោគ លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​ជា​ហូរហែរ បើទោះបី​ក​ពិភពលោក​កំពុង​ទទួលរង​នូវ​ផលប៉ះពាល់ ដោយសារ​សារ​ការរីក​រាលដាល​ជាស​កល​នៃ​ជំងឺ Covid- 19 ។

លោក​បន្តថា “យើង​និយាយ​ទៅ​ហាក់បីដូចជា​គេ​មិន​ជឿ តែ​សំណើរ​នៅតែមាន​ការកើនឡើង។ នេះ​បើ​ពិនិត្យ​ទៅលើ​ការស្នើសុំ​សាងសង់ តែ​យើង​មិនទាន់បាន​ទៅពិនិត្យ​ជាក់ស្តែង​នៃ​សាងសង់​ថា​យ៉ាងម៉េច​នៅឡើយ​ទេ។ លោក​បន្ថែមថា “គម្រោង​ដែល​គេ​ស្នើសុំ​សាងសង់ មាន​ទាំង​បុរី អគារ​ខ្ពស់ លំនៅឋាន រោងចក្រ និង​អាគារ​ស្នាក់នៅ​រួម​ជាដើម ហើយ​បើ​ពិនិត្យមើល​ជាក់ស្តែង មាន​កំណើន​ខ្ពស់ បើ​ធៀប​ទៅនឹង​ឆ្នាំ២០១៩ តែ​ខ្ញុំ​មិន​ចាំ​ភាគរយ​ទេ តែមាន​កំណើន​ខ្ពស់។

លោក​សេង ឡូត បន្ថែមថា យើង​មិនទាន់​ដឹងថា​ទៅមុខទៀត វា​យ៉ាង​មិច​នោះទេ តែ​យើង​រង់់​ចាំមើល​ទាំងអស់គ្នា។ តែ​លោ​កថា​ជារួម​មិន​ថា​នៅតែ​ស្រុក​យើង​នោះទេ នៅ​ស្រុក​គេ​ក៏​ទទួលរង​នូវ​ផលប៉ះពាល់​អវិជ្ជមាន ពី​បញ្ហា​ឆ្លង​នៃ​ជំងឺ Covid-19 នេះដែរ។ ចឹ​ង​ទេ យើង​រង​ចាំមើល​ស្ថានភាព​នេះ ទាំងអស់គ្នា​ត​ទៅមុខទៀត។

យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បង្ហាញថា តម្លៃ​ទំហំ​ទុនវិនិយោគ​វិស័យ​សំណង់ ទូទាំងប្រទេស​នៅ​ឆ្នាំ២០១៩ មានតម្លៃ​សរុប​ប្រមាណ​ជាង១១ពាន់​លាន​ដុល្លារ​អាមេរិក ដោយបាន​កើនឡើង​ជាង៧៨ភារ​គរ​យ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ២០១៨ ។

របាយការណ៍​ដដែល​ប​ន្ត​ថា ការកើនឡើង​នៃ​ទំហំ​វិនិយោគ ក៏ដូចជា​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់​ក្នុង​ឆ្នាំ២០១៩ ដោយសារ​តែមាន​គម្រោង​សាងសង់​ជាច្រើន រួមមាន​អគារ​ពាណិជ្ជកម្ម​ចម្រុះ សណ្ឋាគារ រមណីយដ្ឋាន ក្លឹប​កម្សាន្ដ គម្រោង​សាងសង់​ផ្សារ​ទំនើប អគារ​ការិយាល័យ សំណង់​អគារ​ស្នាក់នៅ​រួមខ្ពស់ៗ សំណង់​លំនៅដ្ឋាន​ជា​លក្ខណៈ​បុរី សំណង់​អគារ​រោងចក្រ​ឧស្សាហកម្ម​កាត់ដេរ និង​ស្បែកជើង និង​គម្រោង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស៕

ចំណេះដឹង! ដូចម្តេច​ដែល​ហៅថា​គោលនយោបាយ​សារពើពន្ធ?

ចំណេះដឹង! ដូចម្តេច​ដែល​ហៅថា​គោលនយោបាយ​សារពើពន្ធ?

ដោយ វុត្ថា

ភ្នំពេញៈ គោលនយោបាយ​សារពើពន្ធ សំដៅលើ​ការយកពន្ធ និង​វិធី​រក​ចំណូលផ្សេងៗទៀត និង​ចំណាយ​របស់​រដ្ឋ ដោយ​បែងចែក​ធនធានសេដ្ឋកិច្ច ក្នុង​គោលបំណង​ជំរុញ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​និង​សមធម៌។

យោងតាម​ឯកសារ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​បានឱ្យដឹង​ថា ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​គោលនយោបាយ​សារពើពន្ធ​រដ្ឋ ត្រូវអនុវត្ត​សកម្មភាពសំខាន់ៗដូចជា ១. ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង និង​គៀងគរ​ចំណូល។ ២ ការធ្វើ​វិចារណៈ​កម្ម​ចំណាយ គឺ​បែងចែក​ចំណាយ​ថវិការដ្ឋ​រវាង​ការប្រើប្រាស់ និង​ការវិនិយោគ​សាធារណៈ​ឲ្យ​បាន​សមស្រប

គោលនយោបាយ​សារពើពន្ធ​របស់​ប្រទេសនីមួយៗ គួរតែមាន​គោលដៅ​ជាគោលការណ៍​ចំនួន​បួន​គឺ៖ (១) ការបែងចែក​ធនធាន (២) ស្ថេរភាព​វូប​នីយកម្ម (៣)កំណើន (៤) ការបែងចែក​នៃ​ប្រាក់ចំណូល​នៃ​ទ្រព្យសម្បត្តិ​ឲ្យ​ស្មើគ្នា។

តាមរយៈ​ពន្ធ និង​ចំណាយ​សាធារណៈ​រដ្ឋាភិបាល បាន​ដើ​តួនាទី​សំខាន់​ក្នុងការ​បែងចែក បណ្តា​ធនធាន​នៅក្នុង​សេដ្ឋកិច្ច និង​ជំរុញ​ខ្សែសង្វាក់​ផលិតកម្ម​ឲ្យ​កើន​ឬ​មិន​កើនឡើង៕

កម្ពុជាអនុម័តគម្រោងវិនិយោគរោងចក្រចំនួន ៤ មានទុនជាង ១៣ លានដុល្លារ

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគលើរោងចក្រចំនួន ៤ ដែលមានទុនវិនិយោគសរុបប្រមាណ ១៣,៩ លានដុល្លារអាមេរិក និងផ្តល់ឱកាសការងារជូនពលរដ្ឋកម្ពុជាច្រើនកន្លែង បើទោះបីកម្ពុជាកំពុងប្រយុទ្ធប្រឆាំងទៅនឹងជំងឺCovid-19 ក៏ដោយ។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-“WORLD BEST FEATHER CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសំឡីពីរោមសត្វ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពោធិរោងលិច ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានទុនវិនិយោគប្រមាណ ២,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៨១កន្លែង។

២-“HUA WU GARMENT (CAMBODIA) CO., LTD.”គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២២០កន្លែង។

៣-“BAO HAO CHANG PACKING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកេសកាតុងនិងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៦កន្លែង។

៤-“T.S SPORT (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឯកភាព ឃុំខ្ចុំត្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦៤៨កន្លែង៕

លំនៅដ្ឋានប្រកបអាជីវកម្ម មានទីតាំងល្អ តម្លៃសមរម្យជាមួយនឹងប្រូម៉ូសិនមិនធ្លាប់មានក្នុងឱកាសចូលឆ្នាំខ្មែរ

ដោយ ហ្សូលី

ភ្នំពេញ៖ គេហដ្ឋានដែលមានទីតាំងសមប្រកបល្អ អាចប្រកបអាជីវកម្មនិងជំនួញបានគ្រប់ប្រភេទ អមជាមួយបរិយាកាសស្រស់ស្រាយ ស្ថិតនៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺបុរីអូរ៉ូរ៉ា ស៊ីធី ដែលមានការផ្តល់ជូនប្រូម៉ូសិនពិសេសមិនធ្លាប់មានដល់អតិថិជនដែលមានបំណងចង់ជាវលំនៅដ្ឋានទាន់សម័យ។

នៅក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ បុរីអូរ៉ូរ៉ាស៊ីធី Aurora City បានរៀបចំប្រូម៉ូសិនដ៏ពិសេសមិនធ្លាប់មានពីមុនមកជូនដល់អតិថិជន ដោយគ្រាន់តែលោកអ្នកជាវគេហដ្ឋានប្រកបអាជីវកម្មទាំងនៅគម្រោងក្រាំងធ្នង់ និងគម្រោងផ្លូវជាតិលេខ ៥១ ដោយធ្វើការបង់ផ្តាច់ នោះអតិថិជននឹងទទួលបានការបញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់ចំនួន ៩ភាគរយ ភ្លាមៗ។

លើសពីនេះ សម្រាប់អតិថិជន ៥ រូបដំបូង ដែលមកជាវលំនៅដ្ឋានប្រណិតបានមុនគេនៅគម្រោងក្រាំងធ្នង់ បុរីអូរ៉ូរ៉ាស៊ីធឺ នឹងមានការផ្តល់ជូនសម្ភារៈទំនើបដូចជា ម៉ាស៊ីនត្រជាក់ចំនួន ៤គ្រឿង ទូរទឹកកកចំនួន ១ គ្រឿង និង ម៉ាស៊ីនបោកខោអាវចំនួន ១ គ្រឿងផងដែរ។ នេះគឺជាឱកាសពិសេសដែលលោកអ្នកមានបំណងចង់ជាវគេហដ្ឋានសម្រាប់រស់នៅបានផង ប្រកបអាជីវកម្មបានផង និងកាន់តែពិសេសនោះទទួលបានអត្ថប្រយោជន៍ការបញ្ចុះតម្លៃមហាសាល។

បុរីអូរ៉ូរ៉ាស៊ីធី គម្រោងក្រាំងធ្នង់មានបណ្តាញផ្លូវជាច្រើន ងាយស្រួល ចេញចូលក្រុង មានផ្សារទំនើបជាច្រើននៅព័ទ្ធជុំវិញដូចជា ផ្សារទំនើប AEON2 ផ្សារទំនើប GLOBAL ផ្សារជីពម៉ុង ផ្សារMAKRO ផ្សារCentury Plaza ជាដើម។ មិនត្រឹមតែមានទីតាំងល្អមួយមុខប៉ុណ្ណោះទេ គុណភាពសំណង់រឹងមាំ សាងសង់តាមស្តង់ដាលក្ខណៈបច្ចេកទេសសំណង់ រួមជាមួយរចនាបថបែបប្រទេសអូស្រ្តាលី សាកសមសម្រាប់មនុស្សសម័យថ្មី។

រីឯបុរីអូរ៉ូរ៉ាស៊ីធី គម្រោងឧត្តុង្គ ផ្លូវជាតិលេខ ៥១វិញ មានទីតាំងស្ថិតនៅបណ្តោយផ្លូវជាតិលេខ ៥១ ហ៊ុមព័ទ្ធទៅដោយរោងចក្រ សហគ្រាស និងមានគម្រោងអភិវឌ្ឍជាច្រើននៅជុំវិញតំបន់។
ទន្ទឹមនេះ លោកអ្នកអាចទិញសម្រាប់វិនិយោគ ទុកទទួលបានផលចំណេញច្រើននៅថ្ងៃក្រោយបានផងដែរ ព្រោះបុរីអូរ៉ូរ៉ាស៊ីធី មានទីតាំងមានសក្តានុពលខ្ពស់ គុណភាពសំណង់រឹងមាំ និងរចនាបថទាន់សម័យ។

បុរី អូរ៉ូរ៉ាស៊ីធី បានរៀបចំប័ណ្ណកម្មសិទ្ធគ្រប់ផ្ទះទាំងអស់ ដែលនេះជាការយកចិត្តទុកដាក់និងផ្តល់ទំនុកចិត្តដល់អតិថិជន។ គ្រប់លំនៅដ្ឋាននៅក្នុងគម្រោងអូរ៉ូរ៉ាស៊ីធី ក្រាំងធ្នង់ មានកម្ពស់៣ជាន់កន្លះ ទំហំចាប់ពី៤,៥ ម៉ែត្រ x ១៤ ម៉ែត្រ, ៤,៥ ម៉ែត្រx១៦ ម៉ែត្រ, ៤,៥ ម៉ែត្រ x ១៨ ម៉ែត្រ, ៥,៥ ម៉ែត្រ x ១៦ម៉ែត្រ ដោយផ្ទះនីមួយៗ មានបន្ទប់គេង ចំនួន៤ បន្ទប់ទទួលភ្ញៀវចំនួន១ បន្ទប់ទឹកចំនួន៥ និងទីកន្លែងអង្គុយទទួលទានអាហារលក្ខណៈគ្រួសារនៅជាន់លំហរ ដ៏ទូលាយមួយទៀត។

លោកអ្នកអាចអញ្ជើញមកទស្សនាការដ្ឋានផ្ទាល់ដែលមានទីតាំងដូចបានជម្រាបជូនខាងលើ និងទំនាក់ទំនងដើម្បីសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរសព្ទ៖ 012 222 016/ 017 222 069/ 017 222 099៕

កម្ពុជាកំពុងសិក្សាពីលទ្ធភាពប្រើកម្មវិធីប្រព័ន្ធទូរស័ព្ទ ស្វែងរក និងកំណត់រោគសញ្ញាជំងឺ Covid-19

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជួបពិភាក្សាការងារជាមួយប្រតិបត្តិករ អំពីការប្រើប្រាស់កម្មវិធីស្វែងរក និងកំណត់រោគសញ្ញាជំងឺ Covid-19 តាមប្រព័ន្ធទូរស័ព្ទដៃនៅកម្ពុជា។

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ នេះ នៅទីស្តីការក្រសួងបានទទួលជួបពិភាក្សាការងារជាមួយប្រតិបត្តិករទូរស័ព្ទទាំងអស់នៅកម្ពុជា ដើម្បីពិភាក្សា និងដាក់ឱ្យអនុវត្តកម្មវិធីស្វែងរក និងកំណត់រោគសញ្ញាជំងឺ covid-19 តាមប្រព័ន្ធទូរស័ព្ទ និងជំរុញថ្នាក់ដឹកនាំប្រតិបត្តិករទូរស័ព្ទទាំងអស់ឱ្យចូលរួម។

លោករដ្ឋមន្ត្រី បានលើកឡើងថា ដោយមានកិច្ចសហការរវាងក្រសួងសុខាភិបាល និងប្រតិបត្តិករទូរស័ព្ទ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បង្កើតកម្មវិធីគ្រប់គ្រងការហៅចូលទូរស័ព្ទទាន់ហេតុការណ៍អំពីជំងឺ Covid-19 ដើម្បីបំពេញតួនាទីបន្ថែមឱ្យទូរស័ព្ទទាន់ហេតុការណ៍លេខ ១១៥ ក្នុងករណីមានចំនួនការហៅចូលច្រើនក្នុងពេលតែមួយលើសបរិមាណដែលអាចទទួលការហៅចូលបាន។ កម្មវិធីនេះនឹងប្រើសារសម្លេងដើម្បីធ្វើការឆ្លើយតបដោយស្វ័យប្រវត្តិ និងអន្តរកម្ម (Interactive Conversation) ទៅតាមស្ថានភាពសុខភាពរបស់អ្នកទូរស័ព្ទចូលថា “អាចជាករណីសង្ស័យអ្នកមានផ្ទុកមេរោគ Covid-19” ឬទេ ទៅតាមរោគសញ្ញាដែលកំណត់ដោយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។

លោកបានបន្តឱ្យដឹងទៀតថា ក្នុងករណីអ្នកទូរស័ព្ទចូលមានករណីសង្ស័យថាអាចផ្ទុកមេរោគ Covid-19 បុគ្គលិកក្រសួងសុខាភិបាលនឹងធ្វើការទាក់ទងទៅវិញដើម្បីស្វែងយល់បន្ថែមឈានទៅចាត់វិធានការបានទាន់ពេលវេលា។ នៅជំហានបន្ទាប់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដាក់ចេញឱ្យប្រើប្រាស់ដោយឥតគិតថ្លៃនូវកម្មវិធីផ្តល់ព័ត៌មានទាន់ហេតុការណ៍ (Camalert) និងកម្មវិធីឆ្លើយតបវៃឆ្លាតដោយស្វ័យប្រវត្តិតាមប្រភេទសំណួរ (Chatbot) ផងដែរ។

នេះគឺជា គំនិតច្នៃប្រឌិតថ្មីមួយទៀតរបស់មន្ត្រីក្រសួង ក្រោមកិច្ចចូលរួមសហការពីសំណាក់បណ្តាប្រតិបត្តិករទាំងអស់ដែលតែងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅកម្ពុជា៕

មន្ត្រីជាន់ខ្ពស់ចិន អះអាងថា ចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយដល់កម្ពុជា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃមហាមិត្តចិនបានអះអាងថា រដ្ឋាភិបាលនៃប្រទេសចិនបានខ្លួនបានត្រៀមរួចជាស្រេច ក្នុងការបន្តជួយដល់រាជរដ្ឋាភិបាលកម្ពុជាតាមតម្រូវការ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 រហូតដល់ជំងឺមួយនេះអាចត្រូវទប់ស្កាត់បានដោយជោគជ័យទាំងស្រុង។

តាមគេហទំព័រផ្លូវការណ៍របស់ស្ថានទូតចិនប្រចាំនៅកម្ពុជា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់យ៉ាងដូច្នេះថា បច្ចុប្បន្ននេះ រដ្ឋាភិបាលចិន បានត្រៀមខ្លួនជាស្រេចដើម្បីបន្តផ្តល់ការគាំទ្រ និងជំនួយជាអតិបរិមាដល់មិត្តកម្ពុជា ប្រសិនបើមានតម្រូវការកើតឡើង ដើម្បីទាំងអស់គ្នាទទួលបានជ័យជម្នះ ក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 ក្នុងពេលឆាប់ៗនេះ។

អ្នកនាំពាក្យរូបនេះ ក៏បានបញ្ជាក់ផងដែរថា ក្រុមគ្រូពេទ្យពេទ្យជំនាញចិន ដែលទើបបញ្ចប់បេសកកម្មការងារនៅកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 និងទើបតែបានត្រឡប់ទៅកាន់ប្រទេសចិន កាលពីដើមសប្ដាហ៍កន្លងទៅនេះដុទ្ធតែត្រូវបានរៀបចំឡើងដោយគណៈកម្មការសុខភាពជាតិ (The National Health Commission) រួមមានទាំង អ្នកជំនាញដែលត្រូវបានជ្រើសរើស ដោយគណៈកម្មការសុខាភិបាល នៃតំបន់ស្វយ័តក្វាងស៉ី (The health commission of Guangxi Zhuang Autonomous Region) ក្រោមការយកចិត្តទុកដាក់ពីរដ្ឋាភិបាលចិន។

លោកបានបន្តថា នៅកម្ពុជាក្រុមអ្នកជំនាញទាំងអស់នេះបានធ្វើការប្រយុទ្ធប្រឆាំងនឹងមេរោគនេះ Covid-19 រាល់ថ្ងៃ។ ពួកគេបានធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យ សហគមន៍ អាកាសយានដ្ឋាន សណ្ឋាគារ និងសួនឧស្សាហកម្ម ហើយក៏បានផ្តល់យោបល់ដល់ភាគីកម្ពុជា និងចែករំលែកបទពិសោធន៍របស់ពួកគេ ក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ។ ក្រៅពីនេះអ្នកជំនាញចិន ក៏បានផ្តល់ការណែនាំ និងជំនួយផ្នែកវេជ្ជសាស្ត្រ ដល់ពលរដ្ឋចិននៅកម្ពុជាផងដែរ។

ជាមួយនឹងការយកចិត្តទុកដាក់លើការផ្តល់ជំនួយរបស់រដ្ឋាភិបាលចិនមកកាន់កម្ពុជា កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ម្សិលមិញនេះ មន្ត្រីតំណាងប្រទេសទាំងពិរក៏បានពិភាក្សា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជា ជាគំនិតផ្តួចផ្តើមជាក់ស្ដែងដ៏ចម្បងនៃកុងសុងស៊ីរបស់ថ្នាក់ដឹកនាំទាំងពីរប្រទេស វាមានសារសំខាន់ណាស់ក្នុងការបង្កើតទំនាក់ទំនងពាណិជ្ជកម្មទាំងពីរប្រទេសឲ្យកាន់តែស៊ីជម្រៅ អភិវឌ្ឍន៍ទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងជួយជំរុញកិច្ចកសាងសហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជា៕