ភាពតានតឹងក្នុងវិស័យកាត់ដេរនៅកម្ពុជា និងអាស៊ាននឹងថមថយបើលោកខាងលិច ធូរស្បើយពីកូវីដ១៩

ភាពតានតឹងក្នុងវិស័យកាត់ដេរនៅកម្ពុជា និងអាស៊ាននឹងថមថយបើលោកខាងលិច ធូរស្បើយពីកូវីដ១៩

ដោយ ហ្សូ​លី

ភ្នំពេញៈ វិស័យ​កាត់ដេរ​សម្លៀកបំពាក់​នៅ​អាស៊ីអាគ្នេយ៍ ប្រឈមមុខ​នឹង​ការបិទទ្វារ​រោងចក្រ ដែល​អាច​បណ្តាលឱ្យ​ជួប​ហានិភ័យ​មួយចំនួន នៅពេល​អតិថិជន​ទិញ​រាយ​នៅ​អឺរ៉ុប​និង​អាមេរិក បិទ​ហាង​និង​ផ្អាក​ការបញ្ជាទិញ ដោយសារតែ​ជំងឺ​រាតត្បាត Covid-19 ។

អ្នក​ផលិត​សម្លៀកបំពាក់​នៅ​កម្ពុជា បង់​ក្លា​ដេ​ស មី​យ៉ាន់​ម៉ា និង​វៀតណាម រហូតមកដល់​ពេលនេះ មាន​រោងចក្រ​មួយចំនួន​ប៉ុណ្ណោះ ដែល​បិទទ្វារ​ដោយសារតែ​មានការ​រំខាន​ដល់​បណ្តាញ​ផ្គត់ផ្គង់​នៅ​ប្រទេស​ចិន។

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាល​កម្ពុជា​បាន​ព្យាករណ៍​ថា មាន​រោងចក្រ​ប្រហែល ២០០ កន្លែង​ដែលមាន​កម្មករ​ប្រហែល១៦០.០០០នាក់ អាច​នឹង​បិទ​ប្រតិបត្តិការ​របស់ខ្លួន ជា​បណ្តោះអាសន្ន​នៅ​ចុងខែ​មីនា​នេះ ប្រសិនបើ​ពួកគេ​អស់​ការ​នាំចូល​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​សារជាថ្មី។

នៅ​ប្រទេស​កម្ពុជា​ការនាំចេញ​សម្លៀកបំពាក់ និង​ស្បែក​ជើងមាន​ចំនួន២ភាគ៥ នៃ​ផលិតផល​ក្នុងស្រុក​សរុប ផ្តល់​ការងារ​ដល់ក​ម្មករ​ជាង ៨០០.០០០នាក់ ដែល​តំណាងឱ្យ​និ​យោ​ជិ​ក​ធំជាងគេ​នៅក្នុង​ប្រទេស។ ប្រទេស​ជាច្រើន​រួមទាំង​កម្ពុជា និង​វៀតណាមថ្មីៗនេះ បាន​បិទ​ព្រំដែន​របស់ខ្លួន និង​រឹតត្បិត​ការធ្វើដំណើរ​ផ្ទៃក្នុង ប៉ុន្តែ​មិនបាន​បញ្ឈប់​សកម្មភាព​អាជីវកម្ម​ផលិត​សម្លៀកបំពាក់​ទេ។

ប្រទេស​វៀតណាម ដែលជា​ប្រទេស​នាំចេញ​វាយនភ័ណ្ឌ​ធំជាងគេ​ទី៨ លើ​ពិភពលោក​បាន​ធ្លាក់​ចុះមក​ត្រឹម១,៧% ក្នុង​ខែមករា និង​កុម្ភៈ។ តួលេខ​នោះ​ត្រូវបាន​គេ​រំពឹងថា​នឹង​ធ្លាក់ចុះ​ពណ៌​ក្រហម នៅពេលដែល​សហរដ្ឋអាមេរិក​និង​អឺរ៉ុប​ចាក់សោ​ប្រទេស។

កាលពី​សប្តាហ៍​មុន​កាសែត​មី​យ៉ាន់​ម៉ា​ថា​ម​បាន​រាយការណ៍​ថា យ៉ាងហោចណាស់​មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន២០ ក្នុងចំណោម ៥០០នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​បិទទ្វារ ខណៈដែល​កម្មករ​កាត់​ដេរ​ចំនួន ១០.០០០នាក់ នៃ​ចំនួន​សរុប​កន្លះ​លាន​នាក់​ត្រូវបាន​បញ្ឈប់​ជា​បណ្តោះអាសន្ន។

ក្រុមអ្នកវិភាគ​ជឿជាក់ថា ការប្រើប្រាស់​រួមទាំង​សម្លៀកបំពាក់ នឹង​កើនឡើង​យ៉ាងខ្លាំង​នៅ​បស្ចិមប្រទេស​វិញ បន្ទាប់ពី​ប្រជាជន​របស់​ពួកគេ ត្រូវបាន​អនុញ្ញាតឱ្យ​ចាកចេញ​នៃ​ការដាក់​ឱ្យនៅ​ដាច់ពីគ្នា។

ថ្មីៗនេះ​អឺរ៉ុប និង​សហរដ្ឋអាមេរិក បាន​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បន្ថែមទៀត​ដើម្បី​បិទ​ព្រំដែន រឹតត្បិត​ចលនា​សាធារណៈ និង​អនុវត្ត​ការដាក់​ឱ្យនៅ​ដាច់ដោយឡែក​ពីគ្នា Covid-19 បានដាក់​កម្រិត​លើ​ការ​រឹតបន្តឹង ដែល​អាចមាន​រយៈពេល​រាប់​សប្តាហ៍។

ទន្ទឹមនឹងនេះ​អង្គការ​អន្តរជាតិ​ផ្នែក​ការងារ (ILO)ប៉ា ន់​ប្រមាណ​ថា ការងារ២៥លាន​កន្លែង​នៅ​ទូទាំង​ពិភពលោក អាច​បាត់បង់​ដោយសារ​លទ្ធផល​នៃ​វិបត្តិ Covid-19។ អ្នកវិភាគ​ឧស្សាហកម្ម​និយាយថា អ្នក​ផលិត​សម្លៀកបំពាក់​ភាគច្រើន មាន​ជម្រើស​រស់រានមានជីវិត​ពីរ។

រដ្ឋាភិបាល​កម្ពុជា បាន​សន្យា​ជាមួយ​កម្មករ៦០ភាគរយ​នៃ​ប្រាក់ ឈ្នួល​អប្បបរមា​ថ្នាក់ជាតិ​សម្រាប់​រយៈពេល៦ខែ ប្រសិនបើ​ពួកគេ​ត្រូវបាន​បញ្ឈប់ ពី​ការងារ​ដោយសារ​ការបិទ​រោងចក្រ។ រដ្ឋ​នឹងចូលរួម​វិភាគទាន​ចំនួន២ភាគ៣ និង​និយោជក​មួយ​ភាគបី​ក្រោម​គ្រោងការណ៍​នេះ ដែលជា​ផ្នែក​មួយ​នៃ​កញ្ចប់​ជំនួយ​សង្គ្រោះបន្ទាន់ Covid-19 ដែលមាន​ទឹកប្រាក់២ពាន់​លាន​ដុល្លារ៕ (AFP)

ការផ្ទុះឡើងនៃជំងឺ COVID-19 ជំរុញឱ្យមានការស្វែងរកអចលនទ្រព្យតាម Online កើនឡើងនៅកម្ពុជា

ការផ្ទុះឡើងនៃជំងឺ COVID-19 ជំរុញឱ្យមានការស្វែងរកអចលនទ្រព្យតាម Online កើនឡើងនៅកម្ពុជា

ប្រែ​សម្រួល​ដោយ ប៊ី

ភ្នំពេញៈ វិបត្តិ Covid-19 មិន​ប្រាកដជា​បណ្តាល ឲ្យ​មាន​ភាពអវិជ្ជមាន​ទាំងស្រុង​នោះទេ ប៉ុន្តែ​ការរៀបចំ​ផែនការ​និង​ការលក់​តាម​អន​ឡាញ​បាន និង​កំពុង​ក្លាយជា​ចំណុច​ចាប់ផ្តើម​ដ៏​ល្អ​នៅ​កម្ពុជា។

 លោក Thomas O’Sullivan នាយក​ប្រតិបត្តិ​នៃ Realestate.com.kh មានប្រសាសន៍​ឲ្យ​ដឹង​កាលពីដើម​សប្តាហ៍​នេះ​ថា យើង​កំពុង​មើលឃើញ​ពី​ការកើនឡើង នៃ​ការស្វែងរក និង​សាក​សួររក​អចលនទ្រព្យ​តាម Internet ឬ​អន​ឡាញ ទោះបីជា​មានការ​ផ្ទុះឡើង​នៃ​ជំងឺ​រាតត្បាត​នេះ​ក៏ដោយ។ ការផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ ដែល​ត្រូវបាន​ស្គាល់​ជាទូទៅ​ថា COVID-19 បាន​រីក​រាលដាល​ដល់​ប្រទេស​ចំនួន១៧០ ហើយ​បាន​ឆ្លង​ដល់​មនុស្ស​ជាង ៧២០,០០០ នាក់​នៅ​ទូទាំង​ពិភពលោក។

រដ្ឋាភិបាល និង​អង្គការ​សុខភាព​នៅ​ទូទាំង​ពិភពលោក បានដាក់​ចេញ​គោ​លន​យោ បាយ​ដាក់​មនុស្ស​ដាច់​ដោយ​ឡែ​ង (ច​តា​ឡី​ស័ក) ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​នេះ។ ជា​លទ្ធផល មនុស្ស​កាន់តែច្រើន​កំពុងស្នាក់នៅ និង​ធ្វើការ​ពី​ផ្ទះ។ ប៉ុន្តែ​បញ្ហា​នេះ​មិនបាន​បញ្ឈប់​អ្នកទិញ​នៅ​កម្ពុជា ពី​ការស្វែងរក​ការទិញ​អចលនទ្រព្យ​តាម Internet នោះទេ។

លោក O’Sullivan បាន​បន្តថា “អ្នកទិញ​ទាំងនេះ ដឹង​យ៉ាងច្បាស់​ពី​ផលប៉ះពាល់​នៃ​គោលនយោបាយ​ទាំងនេះ ក្រោម​កាលៈទេសៈ​បច្ចុប្បន្ន។ មនុស្ស​កាន់តែច្រើន​កំពុងតែ​អនុវត្ត​n^ដូចនឹង​វិធានការណ៍​ដូចគ្នា នឹងត្រូវ​បានអនុម័ត​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ខ្ញុំ​គិតថា នេះ​ជា​រឿង​មួយ​ដែល​ជំរុញ​ចរាចរណ៍ ដែល​យើង​បានឃើញ​កាលពី​ខែ​មុន​នៅលើ​គេហទំព័រ Realestate.com.kh”។

ការស្វែងរក​អចលនទ្រព្យ​តាម​អន​ឡាញ​នៅលើ Realestate.com.kh បាន​កើនឡើង២០ភាគរយ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍ បន្ទាប់ពី​ការរីក​រាលដាល​នៃ COVID-19 ទៅកាន់​ប្រទេស​អ៊ីរ៉ង់ អឺរ៉ុប និង​សហរដ្ឋអាមេរិក។ ការកើនឡើង​នៃ​ចរាចរណ៍​ស្វែងរក​តាម​អន​ឡាញ​នេះ ក៏​បានឃើញ​ការសាកសួរ ដោយ​ការគាំទ្រ​ការជជែក​ផ្ទាល់​តាម​វីដេអូ​ខ​ល (Live-chat) កើនឡើង៤៣ភាគរយ ក្នុង​រយៈពេល​ដូចគ្នា។

លោក​បាន​ចែករំលែក​ថា “ការផ្លាស់ប្តូរ​ទាំងនេះ បានក្លាយ​ជាការ​កើនឡើង​ចំនួន ២២ភាគរយ​សម្រាប់​អតិថិជន។

នៅពេល​ត្រូវបាន​គេ​សួរថា ហេតុអ្វី​បានជា​មនុស្ស​ចាប់អារម្មណ៍ ក្នុងការ​ស្វែងរក​អចលនទ្រព្យ​តាម​អន​ឡាញ ក្នុងពេល​មាន​ជំងឺ​រាតត្បាត​នេះ លោក O’Sullivan បាន​មានប្រសាសន៍ថា មានរឿង​មួយចំនួន​ដែល​ជំរុញ​នូវ​និន្នាការ​នេះ ទីមួយ មនុស្ស​កាន់តែច្រើន​ស្នាក់នៅ​ក្នុងផ្ទះ​មានន័យថា មាន​មនុស្ស​ជាច្រើន​មាន​ពេល​ជាច្រើន ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​របស់​ពួកគេ។ ទី​ពីរ ការធ្លាក់ចុះ​នៃ​សកម្មភាព​សេដ្ឋកិច្ច ដែល​កំពុង​កើតឡើង​បាន​ជំរុញ​ឱ្យ​អ្នក​អភិវឌ្ឍន៍​ខ្លះ​ផ្តល់​ការផ្សព្វផ្សាយ ដែលមាន​ប្រាក់ចំណេញ ដើម្បី​ទាក់ទាញ​អ្នកទិញ។

លោក​ក៏បាន​លើកឡើង​ផងដែរ​ថា មានការ​កើន​ឡើងជា​លំដាប់ នៃ​ការទាញយក​សម្រាប់​កម្ម​វិធី​ទូរស័ព្ទ​ចល័ត លើ​អចលនទ្រព្យ​ដែល​បង្ហាញថា អ្នកទិញ​ចាប់អារម្មណ៍ ជាពិសេស​ចំពោះ​អចលនទ្រព្យ ដែល​បាន​ចុះបញ្ជី​នៅលើ​គេហទំព័រ Realestate.com.kh។

គេហទំព័រ និង​កម្មវិធី​ទូរស័ព្ទ​របស់ Realestate.com.kh បានទទួល​ព័ត៌មានថ្មីៗគួរឱ្យកត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ។ នៅក្នុង​ឆ្នាំ២០១៩ បន្ទប់​តាំង​បង្ហាញ​និម្មិត៣៦០ ត្រូវបាន​បង្កើតឡើង ដើម្បី​ផ្តល់ជូន​អ្នកប្រើប្រាស់​នូវ​បទពិសោធន៍ នៃ​បន្ទប់​តាំង​បង្ហាញ​តាម​អន​ឡាញ ដែល​អាច​ផ្លាស់ប្តូរ​នៅ​ជុំវិញ​ទ្រព្យសម្បត្តិ​ណាមួយ ដែល​ពួកគេ​កំពុង​មើល។

កម្មវិធី​ទូរស័ព្ទ​ចល័ត​មានមុខ​ងារ​រក​នៅផ្ទះ​ផងដែរ ដែល​ស្នើ​សុំឱ្យ​អ្នកប្រើប្រាស់​នូវ​អ្វីដែល​ពួកគេ​កំពុង​ស្វែងរក និង​បញ្ជូន​សំណួរ​ទាំងនេះ​ទៅ​ភ្នាក់ងារ ដែលមាន​ផលប័ត្រ​ពាក់ព័ន្ធ។

លោក​បាន​ថ្លែងថា “យើង​ដឹងថា ពេលវេលា​នឹង​ពិបាក​សម្រាប់ វិធី​សាមញ្ញ​នៃ​ទីផ្សារ​អចលនទ្រព្យ។ នោះ​ហើយ​ជា​មូលហេតុ ដែល​យើង​បាន​អនុវត្តន៍​លក្ខណៈ ពិសេស​តាម​អន​ឡាញ​ទាំងនេះ ដើម្បី​ភ្ជាប់​ទំនាក់ទំនង​រវាង​អ្នកទិញ ភ្នាក់ងារ និង​អ្នក​អភិវឌ្ឍន៍​ជាមួយគ្នា ដោយ​មិន​គិតពី​រយៈពេល​នៃ​ការផ្ទុះ​ឡើង​ដែល​អាច​កើតមាន។

ចំពោះ​ការព្យាករណ៍​របស់លោក អំពី​រយៈពេល​នៃ​ការផ្ទុះ​ឡើង នឹងមាន​រយៈពេល​ប៉ុន្មាន លោក​បាន​មានប្រសាសន៍ថា “អ្នកវិភាគ​និង​អ្នក​ទីផ្សារ​ក៏​ព្រមព្រៀងគ្នា​ដែរ​ថា យើង​នឹង​ឃើញ​វា​ក្នុង​រយៈពេល​ពី៦ ទៅ១២ ខែ​ខាងមុខ​ទៀត ខណៈ​ករណី​ឆ្លង​ជាច្រើន​ត្រូវបាន​បញ្ជាក់។ លោក​បាន​បន្តថា “ប៉ុន្តែ​ពួកគេ​យល់ស្រប​ថា នេះ​មិនមែនជា​បញ្ហា​ធំ ឬ​ជា​ស្ថានភាព​អចិន្ត្រៃយ៍​ទេ។

លោក​បាន​មានប្រសាសន៍ថា “ខ្ញុំ​គិតថា អ្នកស្វែងរក​អចលនទ្រព្យ​ទ្រព្យសម្បត្តិ​កម្ពុជា​ក៏​ដឹង​រឿងនេះ​ដែរ”៕

អាជ្ញាធរអគ្គិសនីកម្ពុជាជំរុញឲ្យកប់បណ្តាញអគ្គិសនីក្រោមទឹក

អាជ្ញាធរអគ្គិសនីកម្ពុជាជំរុញឲ្យកប់បណ្តាញអគ្គិសនីក្រោមទឹក

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បានចេញ​នូវ​សេចក្ដីណែនាំ និង​គោលការណ៍​នៃ​ការប្រើប្រាស់ រួមជាមួយ​នឹង​ការ​តម្លើង​បង្គោល​អគ្គិ​សន​នី ជាពិសេស​ការ​កប់​កាប​ក្រោម​ទឹកទន្លេ និង​សមុទ្រ ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព ក៏ដូចជា​ជាការ​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​រោងចក្រ​ផលិត​សម្ភារៈ និង​បរិក្ខា​អគ្គិសនី​ក្នុងស្រុក។

យោងតាម​សេចក្ដីណែនាំ​របស់​អាជ្ញាធ​រ​អគ្គិសនី​កម្ពុជា ដែល​ទើប​ទទួលបាន​កាលពីពេលថ្មីៗនេះ​បាន​លើកឡើងថា កាលពីពេល​កន្លងទៅនេះ ខ្សែ​បណ្ត​ញ​អគ្គិសនី​ដែល​បាន​សាងសង​តម្លើង​រួច បាន​ជួបប្រទះ​នឹង​ហានិភ័យ​ជាច្រើន ខណៈដែល​ប្រទេស​កម្ពុជា​បានចាប់ផ្ដើម​ប្រើប្រាស់​កាប​អគ្គិសនី​កប់​ក្រោម​ទឹក ទាំង​ក្នុង​ទន្លេ និង​ក្រោ​ន​សមុទ្រ។

ជាការ​ធានាបាន​នូវ​សុវត្ថិភាព​ចំពោះ​មនុស្ស សត្វ ពាក់ព័ន្ធ​ទៅនឹង​ការសាងសង់​ត  ម្លើ​ង​ខ្សែបណ្តាញ​អគ្គិសនី និង​ដាក់​កាប​កប់​ក្រោម​ទឹក អាជ្ញាធរ​អគ្គិសនី​កម្ពុជា បានធ្វើ​ការណែនាំ និង​ជំរុញ​ឱ្យ​អនុវត្ត​យ៉ាង​មា​ប​ន្រ​សិទ្ធ​ភាព។

សម្រាប់​អ្នក​កាន់​អាជ្ញាប័ណ្ណ លើ​ការទទួល​ផ្គត់ផ្គង់​សេវា​ថាមពល​អគ្គិសនី ដោយ​ប្រើ​កាប​កប់​ក្រោម​ទឹក ត្រូវតែ​ប្រើប្រាស់​ខ្សែកាប​អគ្គិសនី​កប់​ក្រោម​ទឹក (Submarine Cable ) និង​ត្រូវ​អនុវត្តតាម​លក្ខណៈ​បច្ចេកទេស ណិ​តិ​វិធី​នៃ​ការ​តម្លើង និង​នីតិវិធី​នៃ​កា​ថែរក្សា​ខ្សែកាប​អគ្គិសនី​កប់​ក្រោម​ទឹក​ឱ្យបាន​ម៉ត់ចត់​ជាទីបំផុត។

ដោយឡែក សម្រាប់​អ្នក​ដែល​កាន់​អាជ្ញា​បណ្ណ​ផ្គត់ផ្គង់ សេវា​ថាមពល​អគ្គិសនី​ដែល​ត្រូវ​ប្រើ​បង្គោល ត្រូវតែ​ប្រាកដថា បង្គោល​អគ្គិសនី​មានគុណ​ភាព ស្របទៅតាម​ទម្រង់ (Structure Design) និង​លក្ខខណ្ឌ​បច្ចេកទេស (Technical Specifications) ដែល​បានកំណត់​ក្នុង​ស្ដង់ដារ​បច្ចេកទេស​អគ្គិសនី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ មានន័យថា អ្នក​កាន់​អាជ្ញា​បណ្ណ ត្រូវ​ទិញ​បង្គោល​អគ្គិសនី​ពី​រោងចក្រ ផលិត​បង្គោល​អគ្គិសនី​ណា ដែល​បាន​ផលិត​បង្គោល​អគ្គិសនី​ស្របតាម​ទម្រង់ និង​លក្ខខណ្ឌ​បច្ចេកទេស​កំណត់​ក្នុង​ស្ដង់ដា​បច្ចេកទេស​អគ្គិសនី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយមាន​ការធ្វើ​តេស្ត​ពី​គុណភាព​នៃ​កម្លាំង​ទប់ និង​ភាព​រលាស់រ​បស់បង្គោល។

សេចក្តីណែនាំ​ដដែល​បាន​បន្តថា ជាមួយគ្នានេះ សម្រាប់​អ្នក​កាន់​អាជ្ញា​បណ្ណដាំ​បង្គោល ក៏ត្រូវ​រៀបចំ​ការដាំ​បង្គោល​អគ្គិសនី និង​ការប្រើ​កម្លាំង​ទប់​នៃ​បង្គោល​អគ្គិសនី​តាម​ទីតាំង​បង្គោលនីមួយៗ ឱ្យបាន​ត្រឹមត្រូវ​តាម​ការសិក្សា និង​គណនា​ច្បាស់លាស់។ ក្នុងករណី​អ្នកម៉ៅការ​ការសាងសង់ ខ្សែបណ្តាញ​អគ្គិសនី​ឱ្យ​ក្រុមហ៊ុន​សាងសង់ តម្លើង​ណាមួយ អ្នក​កាន់​អាជ្ញា​បណ្ណ​ត្រូវធ្វើ​ការត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​បញ្ហា​ខាងលើនេះ​ឱ្យបាន​ម៉ត់ចត់​បំផុត ទាំង​ក​កត្តា​សុវត្ថិភាព ហេដ្ឋារចនាសម្ព័ន្ធ គឺជា​ការទទួលខុសត្រូវ​របស់​អ្នក​កាន់​អាជ្ញា​បណ្ណ​ទាំងស្រុង៕

ធានាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មជំរុញឱ្យក្រុមហ៊ុន និងរោងម៉ាស៊ីន ទិញស្រូវក្នុងតំលៃទីផ្សារ

ធានាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មជំរុញឱ្យក្រុមហ៊ុន និងរោងម៉ាស៊ីន ទិញស្រូវក្នុងតំលៃទីផ្សារ

ដោយ វុត្ថា

ភ្នំពេញៈ ធនាគារ​អភិវឌ្ឍន៍ជនបទ និង កសិកម្ម បាន​ជំរុញ​និង​លើក​ទឺ​ក​ចិត្ត​ឱ្យ​ក្រុមហ៊ុន និង​រោង​ម៉ាស៊ីនកិនស្រូវ​ទាំងអស់​ទិញ ស្រូវ​ពី​កសិករ​ក្នុង​តំលៃ​ទីផ្សារ ស្រម​តាម​ការអំពាវនាវ​រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា។

យោងតាម​សេចក្តីជូនដំណឹង ចេញផ្សាយ​នៅ​ថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២០ នេះ​ឱ្យដឹងថា ក្រុមហ៊ុន​និង​រោង​ម៉ាស៊ីន ត្រូវ​ទិញស្រូវ​ពី​កសិករ​ក្នុង​តំ​ម្លៃ​ទីផ្សារ តាម​អនុវត្ត​អនុសាសន៍​ណែនាំ និង​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ប្រកាស​ផ្អាក​បណ្តោះអាសន្ន​នូវ​ការនាំ​អង្ករ និង​ស្រូវ​ចេញទៅ​ក្រៅប្រទេស​ចាប់ពី​ថ្ងៃទី៥ ខែមេសា​ឆ្នាំ២០២០នេះ ។

សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​ដ្ឋ​មន្ត្រី​នៃ​កម្ពុជា​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី ការតែងតាំង និង​កែសម្រួល​សមាសភាព​សមា​ជិ​ក​រដ្ឋាភិបាល នា​ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២០ ម្សិលមិញ​នេះ បានប្រកាស​ផ្អាក​នាំ​អង្ករ និង​ស្រូវ​ចេញទៅ​ក្រៅប្រទេស ចាប់ពី​ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២០ ខាងមុខនេះ ដើម្បី​សម្រាប់​ទុក​ផ្គត់ ផ្គង់​នៅក្នុង​ស្រុក​ក្នុងអំឡុង​ប្រទេស​កំពុងមាន​វិបត្តិ និង​ការ​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ១៩ ។

សម្តេច​តេ​ជោ​បន្តថា “ការអនុវត្ត​ចំពោះ​ផ្អាក​ការនាំ​អង្ករ និង​ស្រូវ​ចេញពី​ប្រទេស​កម្ពុជា​នឹងត្រូវ​ចាប់ផ្តើម​ពី​វេលា​ម៉ោង  ២៣: ៥៩ ថ្ងៃទី ៥ ខែមេសា​ឆ្នាំ ២០២០ ខាងមុខនេះ​តទៅ រហូតដល់​មាន​បទបញ្ជា​សារជាថ្មី ។ ការផ្អាក​នាំចេញ​ជា​បណ្តោះអាសន្ន​នេះ មិន​ត្រូវបាន​អនុវត្តន៍​លើ​ការនាំចេញ​អង្ករ​ក្រអូប​ឡើយ។

ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា នៅ​ថ្ងៃទី៣១ខែមីនា​នេះដែរ ក៏បាន​ចេញ​សេចក្តីអំពាវនាវ ដល់​ក្រុមហ៊ុន សហព័ន្ធ និង​រោង​ម៉ាស៊ីន​ស្រូវ​អង្ករ និង​ពាក់ព័ន្ធ​ទាំងអស់​អនុវត្តន៍​ឱ្យបាន​នូវ​អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល ដើម្បី​ធានា​សន្តិសុខ​ស្បៀង​ក្នុង​កាលទេសៈ​ដែល​ប្រទេសជាតិ កំពុងតែ​ប្រឈម​នឹង​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ១៩  និង​ទាក់​ទទ​កម​មក​ក្រសួង​ដើម្បី​ទទួលបាន​ឥណទាន ដើម្បី​ធានា​ប្របាន​ជា​ក្រ​តី​ភាព នៃ​ការធ្វើ​អាជីវកម្ម ពាណិជ្ជកម្ម​ស្រូវ-អង្ករ​របស់ខ្លួន៕

រដ្ឋាភិបាលគ្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន៥ នាពេលខាងមុខនេះ

រដ្ឋាភិបាលគ្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន៥ នាពេលខាងមុខនេះ

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាល​កម្ពុជា បានដាក់​ផែនការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធធំៗ ជាច្រើន​នៅពេល​ខាងមុខនេះ ដើម្បី​បំរើ​ដល់​វិស័យ​ដឹកជញ្ជូន​របស់​កម្ពុជា ឱ្យមាន​ភាព​កាន់តែ​ល្អប្រសើរ និង​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ពល​រដ្ឋ​កាន់​តែមាន​ភាពងាយស្រួល ខណៈ​កន្លងមកនេះ រដ្ឋាភិបាល​បាន​វិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ អស់​ថវិកា​រាប់ពាន់​លាន​ដុល្លារ​អាមេរិក។

យោងតាម​ផែនការ​របស់​ក្រសួង​សាធារណៈការ និង​ដឹក​ជ​ញ្ជូ​បាន​បង្ហាញថា មាន​គម្រោង​ចំនួន៥ ដែល​ប្រកាស​ដោយ​រដ្ឋាភិបាល​កម្ពុ​ជា នាពេល​កន្លងមកនេះ រួមមាន៖

១) ស្ពាន​ឆ្លងកាត់​ទន្លេ​មេគង​ខេត្តក្រចេះ

ស្ពាន​នេះ​ត្រូវបាន​អ្នកជំនាញ​របស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន រួមជាមួយ​ក្រុមហ៊ុន​សា​សង់ស្ពាន​របស់​ចិន​បាន​សិក្សា លើ​ទីតាំង​សម្រាប់​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង់​នៅ​ខេត្តក្រចេះ​រួចហើយ ដែល​ស្ពាន​នេះ​គ្រោង​នឹង​សាងសង់​នៅ​ឆ្នាំ២០២១ ខាង​មុ​នេះ ។ ស្ពាន​នេះ​មាន​ប្រវែង​សរុប១៧៦១ម៉ែត្រ ដែល​ទទួល​ប្រាក់កម្ចី​សម្បទាន​ពី​រដ្ឋាភិបាល​ចិន។

២) គម្រោង​សាងសង់​ផ្លូវ​ហាយវ៉េ​ភ្នំពេញ-បាវិត

គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ បាវិត បាន​នឹង​កំពុង​សិក្សា​ដោយ​ក្រុមហ៊ុន​ចិន ខណៈ​គម្រោង​ត្រូវបាន​សិក្សា​បញ្ចប់​រួច​ម្តងមកហើយ ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA)។គម្រង ផ្លូវ​នេះ​នឹង​ឆ្លងកាត់​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តព្រៃវែង មុនត​ភ្ជាប់​ទៅកាន់​ក្រុង​បាវិត ខេត្តស្វាយរៀង។

ផ្លូវ​ល្បឿន​លឿន​នេះ មាន​ប្រវែង​ប្រមាណ១៦០គីឡូម៉ែត្រ និង​គ្រោង​ចំណាយ​ថវិកា៣៨០០លាន​ដុល្លារ។ នេះ​បើតាម​ការសិក្សា​របស់​JICA។

៣) គម្រោង​សាងសង់​ស្ពាន​ស្វាយជ្រុំ-អរិយ​ក្សត្រ

គម្រោង​សាងសង់​ស្ពាន​ថ្មី ឆ្លងទន្លេ​មេគង្គ ត​ភ្ជាប់​ទៅ​ស្វាយជ្រុំ-អរិយ​ក្សត្រ ទទួលបាន​ភ្លើង​ខៀវ ពី​ភាគី​កូរ៉េ ក្នុង​ការជួយ​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា-កូរ៉េ ឆ្លងកាត់​ទន្លេមេគង្គ​ដែល​បានស្នើ​ឡើង​ដោយ​រដ្ឋាភិបាល​កម្ពុ​ជា។

បច្ចុប្បន្ន​គម្រោង​ស្ពាន​នេះ កំពុង​ស្ថិតក្រោម​ការសិក្សា និង​កំពុង​រក​ប្រភព​ថវិកា ហើយ​រដ្ឋាភិបាល នឹងធ្វើ​ជូន​ប្រជាពលរដ្ឋ​ជាដាច់ខាត។

៤) គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ផ្លូវ​រថភ្លើង​ល្បឿ​ង​លឿន​ពី​ភ្នំពេញ​សៀមរាប

រដ្ឋាភិបាល​បានដាក់​ផែនការ​ការសិក្សា លើ​គំរោង​អភិវឌ្ឍន៍ និង​ពង្រីក​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដូចជា​ការសាងសង់​ផ្លូវ​ល្បឿន​លឿន ផ្លូវ​រថភ្លើង​ល្បឿ​ង​លឿន ការពង្រីក​ផ្លូវថ្នល់ ការសាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី ដែល​ធំ​ជាង​មុន ដើម្បី​ត​ភ្ជាប់​ខេត្តសៀមរាប​ជាមួយ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​សំខាន់​នានា។

៥) គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស​ដោយ​ស្វ័យប្រវត្តិ (AGT) នៅ​ភ្នំពេញ

រដ្ឋាភិបាល តាមរយៈ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន គ្រោង​សាងសង​ផ្លូវ​រថភ្លើង​រត់​លើ​អាកាស និង​ក្រោម​ដី​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​កាត់បន្ថយ​ការចំណាយ​របស់​ប្រជាពលរដ្ឋ។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​គ្រោង​សាងសង់​ផ្លូវ​រថភ្លើង លើ​អាកាស​ដោយ​ស្វ័យប្រវត្តិ (AGT) ចំនួន៤ ខ្សែ​រត់​ក្នុង​រាជធានី​ភ្នំពេញ ដែល​អង្គការ JICA ក៏​សិក្សា​ផងដែរ។ ខ្សែ​រថភ្លើង​ទាំងនេះ​មាន​ប្រវែង​ប្រហែល១៨ គីឡូម៉ែត្រ ដែល​រត់​លើផ្លូវ​មួយចំនួន​ដូចជា មហាវិថី​ហ្សា​ល​ឌឺ​ហ្គោល មហាវិថី​ព្រះ​មុនី​រ៉េត ផ្លូវ​លេខ២១៧ ផ្លូវ​វេ​ង​ស្រេង​ឆ្ពោះទៅ​ព្រលានយន្តហោះ និង​មួយ​ខ្សែ​ទៀត​បែកខ្នែង​ទៅ​ផ្លូវជាតិ​លេខ៤ និង​កប់​ស្រូវ។

ជាមួយគ្នានេះ ក្រសួង​ក៏បាន​ផ្តល់ឱ្យ​ក្រុមហ៊ុន​សាជីវកម្ម សាងសង់​ផ្លូវដែក​ចិន (CRCC) ធ្វើការ​សិក្សា​ផ្លូវ​រថភ្លើង​លើ​អាកាស ដឹក​អ្នកដំណើរ​ធុន​ស្រាល (Monorail) និង​រថភ្លើង​ក្រោម​ដី (Subway) នៅ​រាជធានី​ភ្នំពេញ​ផងដែរ៕

ចំណេះដឹង! ហេតុអ្វី​ការរៀបចំ​ដែនដី​ទីក្រុង​មាន​សារៈសំខាន់?

ចំណេះដឹង! ហេតុអ្វី​ការរៀបចំ​ដែនដី​ទីក្រុង​មាន​សារៈសំខាន់?

ដោយ វុត្ថា

ភ្នំពេញៈ ការរៀបចំ​ដែនដី​ទីក្រុង កាន់​តែមាន​សារៈសំខាន់​ខ្លាំង​ឡើង​នៅ​កម្ពុជា ខណៈដែល​ទីក្រុង​រីក​ធំ​យ៉ាងរ​ហ័យ តម្រូវ ការ​លំនៅឋាន និង​ទីកន្លែង​សម្រាប់​ធុរៈកិច្ច​កាន់តែ​កើនឡើង​ច្រើន ហើយ​សំពាធ​លើ​សេវ​ភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែខ្លាំង។

យោងតាម​ឯកសារ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ស្តីពី​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​គោលនយោបាយ​ដីធ្លី​បានឱ្យដឹងថា រាជធានី​ភ្នំពេញ គឺជា​ឧទាហរណ៍​ធំ​មួយ ប៉ុន្តែ​បណ្តា​ខេត្ត​នានា​ក៏​ប្រឈមមុខ​នឹង​បញ្ហា​ដូចគ្នា​ដែរ។ ការរៀបចំ​ដែនដី​ទីក្រុង ទាមទា​នូវ​ការអភិវឌ្ឍន៍​ជាច្រើន ដើម្បី​ឈានដល់​កំរិត​នៃ​ជីវភាព​ដែល​ត្រូវ​ធានា។

ម្យ៉ាងទៀត​ការរៀបចំ​ដែនដី​ក្រុង ដើម្បី​ការទាក់ទាញ​ការវិនិយោគ ដើម្បី​ធ្វើឱ្យ​ទីតាំង​ដី​បាន​ប្រសើរឡើង និង​ដើម្បី​អាចរ​កដី​បានទាមទារ ត្រូវមាន​កត្តា​ផ្សេងទៀត​ពី​ការផ្តល់​លំនៅឋាន​ដែល​អាច​ទិញ​បាន និង​សេវាកម្ម​ផ្សេងទៀត។

ដំណាក់​ការសំខាន់​មួយ គឺ​ត្រូវ​បញ្ជាក់​ឱ្យបាន​ច្បាស់​ពី​សមត្ថកិច្ច​របស់​ក្រុង និង​ឃុំ សង្កាត់​ក្នុង​ការកសាង​ផែនការ​ប្រើប្រាស់​ដី ផែនការអភិវឌ្ឍន៍ ក្រម​សំណង់ បទបញ្ញត្តិ​កំណត់​តំបន់ នីតិវិធី​កែតម្រូវ​ក្បាលដី និ​យន្តការ​សម្រាប់​អនុវត្ត។ ដំណាក់​ការ​គន្លឹះ​ទី​ពពីរ​គឺ​ត្រូវ​បញ្ជាក់​ច្បាស់​ពី​យន្តការ​បែងចែក​ដីស​ម្រា​ប់​អភិវឌ្ឍ​ទីក្រុង។

ការបញ្ជាក់​ទាំងនេះ គ្របដណ្តប់​លើកលែង​ដី​សាធារណៈ (សម្រាប់​គោល​ដី​ដឹកជញ្ជូន សេវាកម្ម​សាធារណៈ ការសង់​លំនៅឋាន និង​ពាណិជ្ជកម្ម) តួនាទី​នៃ​ទីផ្សារ​ដី​ក្នុងការ អភិវឌ្ឍន៍​ថ្មី និង​តម្រូវការ​ក្នុងការ​កែតម្រូវ​ក្បាលដី (កែតម្រូវ​ព្រំប្រទល់​ក្បាលដី និង​ហេដ្ឋារចនាសម្ព័ន្ធ)។

ដំណាក់កាល​នេះ ត្រូវ​បានគ្រោង​ដាក់បញ្ចូល​ទៅក្នុង​អនុក្រឹត្យ​ស្តីពី ផែនការ​ប្រើប្រាស់​ដី និង​ការរៀបចំ​ដែនដី​ទីក្រុង។ អនុក្រឹត្យ​ទាំង​ត្រូវ​បញ្ជាក់​ផងដែរ អំពី​ដំណើរការ​ត្រួតពិនិត្យ និង​ការអនុម័ត​លើ​ផែនការ​អភិវឌ្ឍ​របស់​មូលដ្ឋាន៕

តើការវាយតម្លៃអចលនវត្ថុមានអត្ថប្រយោជន៍អ្វីខ្លះដល់អ្នកលក់អចលនទ្រព្យ?

ដោយគង់ សូរិយា

ភ្នំពេញ៖ តើការវាយតម្លៃអចលនទ្រព្យមានសារៈប្រយោជន៍អ្វីខ្លះ សម្រាប់អ្នកដែលមានបំណងចង់លក់ និងអ្នកដែលមានបំណងចង់ទិញអចលនវត្ថុមួយ ក្នុងតម្លៃប្រៀបធៀ បមួយនៅលើទីផ្សារ។


អ្នកនាងចេវ សុឃុននាយិកាក្រុមហ៊ុនអចលនទ្រព្យKhat Appraisal និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានចែករំលែកចំណេះដឹងសំខាន់ៗទាក់ទងនឹងផ្នែកនេះ។

អ្នកនាងបន្តថា ការវាយតម្លៃអចលនទ្រព្យ មានសារៈប្រយោជន៍ចំនួន៨យ៉ាង  ដូចជា។ ចំពោះអ្នកលក់ៈ ប្រសិនបើអ្នកចង់លក់អចលនវត្ថុរបស់អ្នក និងត្រូវការស្វែងរកតម្លៃលក់ដែលសមរម្យ ការប្រើប្រាស់សេវាវាយតម្លៃអចលនវត្ថុគឺជាជម្រើសដ៏ល្អបំផុត។

ទី២.ចំពោះអ្នកទិញៈនៅពេលដែលអ្នកមានចំណាប់អារម្មណ៍ ក្នុងការទិញអចលនវត្ថុថ្មី និងត្រូវការវាយតម្លៃមុននឹងទិញអ្នកអាចរកព័ត៌មានទាំងអស់ ដែលអ្នកត្រូវការដោយទទួលយកសេវាវាយតម្លៃអចលនវត្ថុ។ .ការអនុវត្តន៍កាតព្វកិច្ចពន្ឋ៖ ការបង់ពន្ធ ការវាយតម្លៃអចលនវត្ថុ ដោយអ្នកវាយតម្លៃគឺជាការចាំបាច់ ដើម្បីកំណត់ពីបំណុល ពន្ធដារ ដោយស្មើភាពគ្នា និងដោយបើកចំហរ។ .ការវាយតម្លៃអត្រានៃការជួល និង អត្រាតម្លៃជួល៖ អ្នកដែលមានបំណងចង់ជួលអចលនវត្ថុរបស់អ្នក និងត្រូវការកំណត់តម្លៃជួលដែលសមរម្យមួយដោយផ្អែកលើគុណភាព នៃទ្រព្យរបស់អ្នកការវាយតម្លៃអចលនវត្ថុនឹងមានប្រយោជន៍ នៅក្នុងការកំណត់ចំនួនទឹកប្រាក់ ដោយផ្អែកលើតម្លៃទីផ្សារអចលនវត្ថុរបស់អ្នក។


.ការតាំងទីលំនៅស្របច្បាប់ សម្រាប់ការតាំងទីលំនៅព្រមព្រៀងរវាងសមាជិកគ្រួសារ លំនៅដ្ឋានអ្នកដែលទើបរៀបអាពាហ៍ពិពាហ៍ លំនៅដ្ឋានមានជម្លោះ។. អ្នកត្រូវ ដឹងពីតម្លៃសមរម្យនៃអចលនវត្ថុ ដើម្បីបែងចែកឲ្យមានភាពស្មើគ្នា។ .ការធានាលើបំណុលឬ អ៊ីប៉ូតែក៖ ដើម្បីខ្ចីលុយពីធនាគារ អ្នកត្រូវផ្តល់ព័ត៌មានពី អចលន វត្ថុរបស់ អ្នកដោយអាចធានាលើប្រាក់កម្ចីបាន។ ដើម្បីងាយស្រួលក្នុងការវាយតម្លៃ ដែលល្អនឹងធានាលើប្រាក់កម្ចី អ៊ីប៉ូតែកក្រោយៗទៀតរបស់អ្នក។

. ធានារ៉ាប់រង៖ អ្នកផ្តល់សេវាកម្មលើការ វាយតម្លៃអចលនវត្ថុប្រកបដោយវិជ្ជាជីវៈ ផ្តល់ជូនសេវាកម្មធានារ៉ាប់រងលឿន។ និងទី៨.ការបង្កើនតម្លៃនៃអចលនវត្ថុរបស់អ្នក៖ អ្នកអាចបង្កើនតម្លៃនៅពេលវាយតម្លៃពេលក្រោយ ទៅស្ថានភាពជាក់ស្តែងនៃបំរែបំរួលសេដ្ឋកិច្ច៕

រដ្ឋា​​​ភិបាលប្រមូលចំណូលប្រភេទពន្ធលើមុខទំនិញ និងពន្ធលើផ្នែកសេវាជាង១,០៤៥ពាន់លានរៀល

ដោយ ប៊ី

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈអង្គភាព ប្រមូលចំណូលប្រភេទពន្ធលើមុខទំនិញ និងពន្ធលើផ្នែកសេវា នៃការប្រើប្រាស់របស់រដ្ឋសរុបបានប្រមាណ១,០៤៥ ប៊ីលានរៀល ខ្ពស់ជាងគេនៅក្នុងចំណោមប្រភេទពន្ធផ្សេងៗ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីពេលថ្មីនេះ។


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញឲ្យដឹងថា ការប្រមូលចំណូលលើប្រភេទពន្ធមុខទំនិញ និងពន្ធលើផ្នែកសេវាកម្មប្រើប្រាស់ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ អង្គភាពពាក់ព័ន្ធទាំងអស់ប្រមូលចំណូលសរុប បានប្រមាណជាង១,០៤៥ ប៊ីលានរៀល ក្នុងនោះ ពន្ធលើមុខទំនិញ និងសេវាប្រើប្រាស់រួមមាន ពន្ធលើផលរបរ ពន្ធលើទំនិញ និងសេវាកម្មផ្សេងៗ ប្រមូលបានជាង៥៧៩ពាន់លានរៀល និងពន្ធអាករពិសេស ប្រមូលបានជាង ៤៦៥ពាន់លានរៀលផងដែរ ខណៈនៅក្នុងខែមករា ឆ្នាំ២០២០ ការប្រមូលពន្ធប្រភេទនេះ បានត្រឹម៩៩៥ពាន់លានរៀលប៉ុណ្ណោះ

ក្រៅពីការប្រមូលចំណូលពន្ធខាងលើ នៅក្នុងខែកុម្ភៈ នេះដែរ ការប្រមូលចំណូលពន្ធលើពាណិជ្ជកម្មអន្តរជាតិ សរុបបានជាង១៨៨ពាន់លានរៀល ក្នុងនោះពន្ធអាករ និងបន្ទុកការនាំចូលផ្សេងៗ ប្រមូលបានជាង១៨៦ពាន់លានរៀល និងសម្រាប់ពន្ធនាំចេញប្រមូលបានប្រមាណជាង២ពាន់លានរៀលផងដែរ។

ចំណែកប្រភេទចំណូលផ្សេងៗទៀត អង្គភាពពាក់ព័ន្ធប្រមូលចំណូលនេះបានជាង ៤២៧ពាន់លានរៀល ក្នុងនោះចំណូលពីទ្រព្យសម្បត្តិរដ្ឋ ប្រមូលបានជាង២៨៣ពាន់លានរៀល រួមមាន ការប្រមូលចំណូលពីការប្រាក់ បានជាង១១ពាន់លានរៀល។ ចំណូលភាគលាភជាង២៦៣ពាន់លានរៀល និងចំណូលពីការជួលបានជាង៨ពាន់លានរៀលផងដែរ៕


តំបន់ជ្រោយចង្វារកាន់តែមានភាពលេចធ្លោជាមួយនឹងលក្ខខ័ណ្ឌអំណោយផលនៃភូមិសាស្រ្ត

ដោយ រ៉ាណេត

ភ្នំពេញ៖ តំបន់ជ្រោយចង្វារបាន និងកំពុងមានភាពលេចធ្លោកាន់តែខ្លាំងនៅដើមឆ្នាំ២០២០នេះ ដោយសារគំរោងអភិវឌ្ឍន៍ជាច្រើនបានលេចចេញជារូបរាង ខណៈហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើនបាននិងកំពុងសាងសង់ និងត្រៀមបញ្ចប់ការសាងសង់ផងដែរ។


ឆ្នាំនេះ ជ្រោយចង្វារនឹងកាន់តែមានភាពលេចធ្លោ ជាមួយនឹងស្ថានភាពភូមិសាស្រ្តដ៏មានអំណោយផល និងវត្តមានអាគារការិយាល័យកណ្តាលរបស់ក្រុមហ៊ុនOCIC កំពស់២០ជាន់ អាគាររបស់អគ្គនាយកដ្ឋានពន្ឋដាកំពស់៣៦ជាន់ សាលពិព៌ណលំដាប់អន្តរជាតិ សួនកំសាន្តដាយណូស័រ palace food ដែលបានវិនិយោគដោយក្រុមហ៊ុនOCIC នៅក្នុងទីក្រុងរណបជ្រោយចង្វារ។

ជាមួយគ្នានេះមណ្ឌលកម្សាន្ត ដែលមានតម្លៃរាប់សិនលានដុល្លារ និងទីក្រុងរណបរបស់ក្រុមហ៊ុនលី យ៉ុងផាត់ ព្រមគ្នាជាមួយនឹងទីក្រុងរណបតេជោមរកត ដែលវិនិយោគដោយក្រុមហ៊ុនលី យ៉ុងផាត់ និងក្រុមហ៊ុនចិន បាននិងកំពុងធ្វើឲ្យតំបន់នេះមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

លោក ស៊ា ឆៃលីន នាយកក្រុមហ៊ុនអចលនទ្រព្យឆៃលីន ស៊ារៀលធី ខូអិលធីឌី បង្ហាញពីការសាទរជាមួយនឹងភាពល្អប្រសើរ និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សក្នុងតំបន់ជ្រោយចង្វារ។ លោកថា វាជារឿងមួយដ៏ល្អប្រសើរ ហើយយើងក៏រីករាយនូវសមិទ្ធិផលទាំងអស់នេះដែរ។

លោកបន្តថានៅពេលតំបន់ណាមួយមានការអភិវឌ្ឍ វានឹងជំរុញឱ្យតម្លៃអចលនទ្រព្យនៅក្នុងតំបន់នោះឡើងថ្លៃហួសពីការរំពឹងទុក ជាក់ស្ដែងដូចជាតំបន់ជ្រោយចង្វារនេះជាដើមដើម។លោកបន្ថែមថាបន្ទាប់ពីមានគម្រោងអភិវឌ្ឍន៍ជាតំបន់លំនៅដ្ឋានលំដាប់ខ្ពស់ ជាពិសេសមានការបង្កើតជាទីក្រុងរណប ដែលមានតម្លៃរាប់ពាន់លានដុល្លារ វាបានជំរុញតម្លៃដីឱ្យឡើងថ្លៃខ្ពស់រហូតដល់១គុណនឹង១០ ឯណោះ


លោកឆៃលីន ស៊ាបានបន្តថា កាលពីប៉ុន្មានឆ្នាំមុន តម្លៃដីនៅតំបន់ជ្រោយចង្វារអាចមានតម្លៃត្រឹម៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នតំបន់ដដែលនេះ មានទីតាំងខ្លះមានតម្លៃរហូតដល់៣៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េក៏មាន។ យ៉ាងណាក៏ដោយ លោកក៏បានបញ្ជាក់ផងដែរថា តម្លៃនេះអាចនឹងមានកំណើនបន្តទៀតប្រមាណ ១០១៥ ភាគរយសម្រាប់ឆ្នាំ២០១៩នេះ។

លោកឧកញ៉ានួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal (KFA) បានមានប្រសាសន៍ថា មិនថាពេលនេះ ឬថ្ងៃអនាគតនោះទេ តំបន់ជ្រោយចង្វារនៅតែមានភាពទាក់ទាញ និងមានសក្ដានុពលសម្រាប់ការវិនិយោគ។ ភាពទាក់ទាញទាំងអស់នោះ ក៏ព្រោះតែនៅតំបន់នេះមានគម្រោងអភិវឌ្ឍធំៗជាច្រើន ដូចជាទីក្រុងរណប និងមជ្ឈមណ្ឌលពិព័រណ៍ខ្នាតអន្តរជាតិរបស់ក្រុមហ៊ុនOCIC និងទីក្រុងរណប និងមជ្ឈមណ្ឌលកម្សាន្តលំដាប់អន្តរជាតិ ជាបណ្តុំលំនៅដ្ឋានបែបទំនើបកម្រិតខ្ពស់ជាដើម ក៏ដូចជា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានបង្កើតឡើង ជាពិសេសស្ពានជាច្រើនកន្លែងក៏បានសាងសង់រួចរាល់ងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់។

លោកបន្តទៀតថាសកម្មភាពអភិវឌ្ឍន៍ទាំងអស់នេះហើយ ដែលជាកត្តារុញច្រានទំនោរចិត្តរបស់អ្នកវិនិយោគជាតិ និងអន្តរជាតិ ឱ្យងាកទៅធ្វើការវិនិយោគនៅតំបន់នេះ ហើយវាអាចនឹងបន្តរហូតដល់ ព្រំប្រទល់ស្រុកមុខកំពូលខេត្តកណ្តាល ហើយដោយឡែកចំពោះតម្លៃដីក៏នៅតែបន្តកើនឡើង

ក្រុមហ៊ុនទូរស័ព្ទចល័តរបស់អ្នកឧកញ៉ា គិត ម៉េង ដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា5Gជាលើកដំបូងនៅកម្ពុជា

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុនផ្គត់ផ្គង់សេវាទូស័ព្ទចល័តCellcard  របស់អ្នកឧកញ៉ាគិត ម៉េង បានប្រកាសដាក់ប្រើប្រាស់បច្ចេកវិទ្យា5Gរបស់ខ្លួន ជាលើកដំបូងនៅប្រទេសកម្ពុជា ដើម្បីជួយសម្រួលដល់កិច្ចទំនាក់ទំនងផ្សេងៗ នៅក្នុងអំឡុងពេលនៃភាពប្រឈមជាមួយជំងឺ Covid-19


ក្រោមដឹកនាំដោយផ្ទាល់ពីសំណាក់អ្នកឧកញ៉ា គិត ម៉េង ដែលមានកិច្ចសហការដោយក្រសួងចំនួន២ រួមមានក្រសួងសុខាភិបាល និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ក្រុមការងារ Cellcard បានរៀបចំផែនការចុងក្រោយរបស់ខ្លួន សម្រាប់ដំណោះស្រាយបញ្ហា លើការដាក់ឱ្យដំណើរការបច្ចេកវិទ្យា 5Gលើកដំបូងនៅកម្ពុជា។

ការដាក់ឱ្យដំណើរការបច្ចេកវិទ្យានាសម័យចុងក្រោយនេះ សម្រាប់ជាជំនួយលើសេវាកម្មឱសថសាស្រ្តតាមបច្ចេកវិទ្យាឌីជីថល (Telemedicine) នៅទីតាំងចំនួន៤នៅទូទាំងរាជធានីភ្នំពេញ ដើម្បីជួយប្រជាជនកម្ពុជាទាំងមូល ដែលរងប៉ះពាល់ធ្ងន់ធ្ងរក្នុងអំឡុងពេលដែលមានវិបត្តិ Covid-19 នេះ

ក្រុមហ៊ុនសែលកាត ជាក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តតែមួយគត់ ដែលគ្រប់គ្រងដោយជនជាតិខ្មែរ ហើយដែលបានបំរើប្រជាជនកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៧មក។

ផ្អែកតាមអ្នកជំនាញបច្ចេកទេសប្រចាំក្រុមហ៊ុន Cellcard បានបញ្ជាក់ថា សេវាកម្មនេះ នឹងជួយដល់ក្រុមវេជ្ជបណ្ឌិតជួរមុខនៅទីក្រុងភ្នំពេញ ក្នុងការពិនិត្យ និងវាយតម្លៃអ្នកជំងឺទូទាំងប្រទេស តាមរយៈតំណភ្ជាប់ (Video conference link)ការខលវីដេអូជាក្រុម ទៅកាន់ទូរស័ព្ទចល័ត និងឧបករណ៍នានានៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ហើយតាមរយៈសេវាកម្មនេះ អាចត្រូវបានប្រើដើម្បីភ្ជាប់ទៅតាមផ្ទះអ្នកជំងឺ នៅតាមគ្លីនិក ឬមន្ទីរពេទ្យផ្សេងៗទៀត។


នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក អៀន វ៉ាត់សុន( Ian Watson) បានមានប្រសាសន៍ថា សេវាកម្មឱសថសាស្រ្តតាមបច្ចេកវិទ្យាឌីជីថល (Telemedicine) នេះនឹងក្លាយជាជំហានដំបូងដ៏សំខាន់ ដែលជាការផ្តល់នូវចក្ខុវិស័យ របស់លោកអគ្គនាយក សម្រាប់ប្រទេសកម្ពុជា ដែលមានលក្ខណៈឌីជីថលពេញលេញ។

បច្ចេកវិទ្យា5G របស់ក្រុមហ៊ុន Cellcard មានល្បឿនរហូតដល់ 1.6 ជីហ្គាបៃក្នុងមួយវិនាទី នឹងមានការតម្លើងសេវាកម្មនេះ នៅតាមបណ្តាទីតាំងមួយចំនួនដូចជា មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត  មណ្ឌលសុខភាពចាក់អង្រែ  ក្រសួងសុខាភិបាល និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕