ដោយវុត្ថា
ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍ជនបទ ចាប់ផ្តើមបញ្ចេញថវិការបស់រដ្ឋាភិបាលចំនួន ៥០លានដុល្លារអាមេរិកទៅឱ្យសហគ្រាសធុនតូច និងមធ្យម (SME)លើវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម។
លោកកៅ ថាច អគ្គនាយក នៃធនាគារអភិឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២០ម្សិលមិញនេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ អនុវត្តន៍កម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល គំាទ្រសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ទៅឱ្យសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) និងសមាគមអ្នកវិនិយោគកម្ពុជា (CIC)។
យោងតាមខ្លឹមសារនៃMOUនេះឱ្យដឹងថា ការចុះអនុស្សរណៈនេះ មានគោលបំណង ផ្តល់នូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអនុវត្តន៍ កម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលមានទឹកប្រាក់៥០លានដុល្លារអាម៉េរិក ដើម្បីផ្តល់ឥណទានដែលមានការប្រាក់ទាប គំាទ្រដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន។
MOU បន្តទៀតថា ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាល ដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួន កើតចេញពីជំងឺឆ្លង COVID-19 និងបញ្ហាEBA។
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបញ្ចប់កម្មវិធីចុះអនុស្សរណៈយោគយល់គ្នារួចមក ឱ្យដឹងថា តាមការរំពឹងកញ្ចប់ហិរញ្ញប្បទានពិសេស៥០លានដុល្លារអាម៉េរិកនេះ នឹងជួយដល់សហគ្រាសប្រមាណ៥០០នៅកម្ពុជា អាចពង្រីកខ្លួនក៏ដូចការពង្រឹងសមត្ថភាព និងគុណភាពផលិតផលរបស់ខ្លួនស្របតាមស្ដង់ដារ និងតម្រូវការទីផ្សារ។
នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រងផលប៉ះពាល់ពីជំងឺCovid-19 និងការព្យួរភាពអនុគ្រោះពន្ធ EBA កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញនូវកម្មវិធីហិរញ្ញប្បទានពិសេស ដែលមានទឹកប្រាក់រហូតដល់៥០លានដុល្លារអាម៉េរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីផ្តល់កម្ចីមានការប្រាក់ទាបដល់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និង វិស័យកសិ កម្ម ដែលមានដូចជា ការដាំបន្លែ ការចិញ្ចឹមសត្វ និងធ្វើឱ្យប្រសើរឡើងនូវខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម និងពង្រឹងភាពប្រកួតប្រជែង។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានជូនដំណឹងដល់ម្ចាស់សិប្បកម្ម ម្ចាស់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម លើកលែងសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យស្រូវអង្ករ ដែលមានតម្រូវការឥណទានសម្រាប់ពង្រីកអាជីវកម្ម ត្រូវមកដាក់ពាក្យស្នើសុំឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសនេះ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕







ដោយឡែក ផ្លូវក្រោមដី គឺជាផ្លូវកោងតភ្ជាប់ចរាចរណ៍ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ មានទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លង រថយន្ត និងមួយគន្លងទោចក្រយានយន្ត ចំណែកផ្លូវក្រោមដីមួយទៀត ជាផ្លូវតភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ មានទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត៕






ប្រធាននាយកមូលនិធិ លោកស្រី Kristalina Georgieva បានថ្លែងសុន្ទរកថា កាលពីយប់ថ្ងៃចន្ទ ទី១៦ មីនា ឆ្នាំ ២០២០កន្លងមកថា “មូលនិធិបានត្រៀមឧបករណ៍ជំនួយអាទិភាពត្រៀម សម្រាប់តម្រូវការចំណាយបានគ្រប់ស្ថានការណ៍ ដើម្បីជួយដល់ប្រទេសដែលមានគ្រោះអាសន្ន។ ថវិកាប្រមាណ២០០ពាន់លាន នឹងរៀបចំទុកសម្រាប់ជួយ ដែលមានសរុបប្រមាណ៤០កញ្ចប់”។




នៅក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា កាលពីឆ្នាំ២០១៩ ទុនវិនិយោគក្នុងវិស័យសំណង់មានចំនួនត្រឹម ១១ ៤៣៧ ២៦៧ ១៤៥ ដុល្លារ កើនឡើង ៩៨,៧៣ភាគរយ បើប្រៀបទៅនឹងឆ្នាំ២០១៨។ ប៉ុន្តែគិតពីចាប់ផ្ដើមមកដល់បច្ចុប្បន្ន ទុនវិនិយោគក្នុងវិស័យសំណង់បានកើនឡើងរហូតដល់ ៥ ៣១១ ៦៩៤ ១២១ដុល្លារ។