ដោយ ប៊ី
ហុងកុងៈ ការឡើងថ្លៃប្រេងបានគាំទ្រដល់ផ្សារហ៊ុន ដែលរងផលប៉ះពាល់ការជួញដូរនៅអាស៊ីកាលពីថ្ងៃ អង្គារគឺ១ថ្ងៃ បន្ទាប់ទីផ្សារភាគហ៊ុនពិភពលោក បានរងផលប៉ះពាល់ខ្លាំងបំផុតក្នុងរយៈពេលជាង១ទសវត្សរ៍មកនេះ។

ផ្សារហ៊ុនពិភពលោកដូចជាផ្សារហ៊ុន Dow John នៅ Wall Street បានធ្លាក់ចុះជាង ២០០០ ពិន្ទុដែលធ្វើឱផ្អាកការជួញដូរជាបន្ទាន់។
តម្លៃប្រេងបានហក់ឡើងប្រហែល៦ភាគរយ បានឱ្យមានភាពធូរស្បើយខ្លះបានត្រឡប់មកវិញកាលពីថ្ងៃអង្គារកន្លងមកនេះ បន្ទាប់ពីការធ្លាក់ចុះ៣ភាគរយ ដែលរឿងអាក្រក់បំផុត ចាប់តាំងពីសង្គ្រាមនៅឈូងសមុទ្រពែរ្ស៍ក្នុងឆ្នាំ ១៩៩១។
ទោះបីយ៉ាងក៏ដោយ ផ្សារភាគហ៊ុនកាន់តែស្ងប់ស្ងាត់នៅទូទាំងអាស៊ី ហើយបន្តប្រែប្រួលខ្លះៗរហូតដល់ពេលព្រឹកថ្ងៃអង្គារ។
ទីផ្សារហ៊ុនហុងកុងបានកើនឡើង០,៣ភាគរយ ផ្សារហ៊ុននៅទីក្រុងស៊ីដនីកើន ១,២ ភាគរយ ហើយទីផ្សារហ៊ុននៅសិង្ហបុរីកើនឡើង១,៤ ភាគរយ និងផ្សារហ៊ុននៅហ្សាការតាកើនឡើង២,៤ភាគរយ។ ប៉ុន្តែផ្សារហ៊ុននៅទីក្រុងតូក្យូ បានបិទបញ្ចប់ជាមួយការធ្លាក់ចុះ១,៥ភាគរយ ទីក្រុងតៃប៉ិធ្លាក់ចុះ ១ ភាគរយ សេអ៊ូលធ្លាក់ចុះ ០,៣ ភាគរយ ទីក្រុង Wellington ធ្លាក់ចុះ ១,៣ ភាគរយ និងផ្សារហ៊ុនម៉ានីលបាត់បង់០,៧ ភាគរយ។
លោក Stephen Innes នៃក្រុមហ៊ុន AxiCorp បានព្រមានថា “ភាពស្លន់ស្លោនៅមិនទាន់បញ្ឈប់បាននៅឡើយទេ ដោយមានភ័ស្តុតាងច្បាស់ដែលថា ក្តីបារម្ភអំពីប្រេងឥន្ធនៈក្នុងប្រវត្តិសាស្ត្រកំពុងតែកើតឡើង”។លោកបានថ្លែងថា “ភាពទន់ខ្សោយខ្លាំងក្នុងទីផ្សារថាមពល កំពុងធ្លាក់ចុះយ៉ាងរហ័សនៅក្នុងការធ្លាក់ចុះ កាន់តែរីកធំនៅក្នុងទីផ្សារទំនិញ ឥណទានការប្រាក់ខ្ពស់ និងភាគហ៊ុន”។
លោកបន្ថែមថា ការឆ្លើយតបសារពើពន្ធកំពុងតែកែសម្រួលទាំងស្រុង មិនថារដ្ឋាភិបាលអាចឆ្លើយតបបានលឿនឬអត់នោះទេ អ្វីដែលពួកគេត្រូវធ្វើគឺកាត់បន្ថយការផលិត។
ការសង្ស័យកំពុងកើនឡើងដែរ ដែលថាធនាគារកណ្តាលអាមេរិក នឹងកាត់បន្ថយអត្រាការប្រាក់ជាថ្មីម្តងទៀត ដោយបានកាត់បន្ថយអត្រាប្រាក់កម្ចីកាលពីសប្តាហ៍មុន ខណៈធនាគារកណ្តាលអឺរ៉ុប គ្រោងជួបប្រជុំនៅសប្តាហ៍នេះ។ (AFP)៕













CPA Groupជាក្រុមហ៊ុនពហុវិស័យ ដោយយើងមានក្រុមហ៊ុនShow Up Real estateជាក្រុមហ៊ុនជំនាញផ្នែកលក់គំរោងអចលនទ្រព្យដូចជាផ្ទះល្វែង ដីឡូត៍ បុរី ខុនដូ ជាមួយនឹងបុគ្គលិកជាង២០០នាក់។ ក្រុមហ៊ុនCPA Cafeeដែលជាហាងកាហ្វេ ផ្តោតលើរសជាតិកាហ្វេធម្មជាតិ មិនមានជាតិគីមី និងមានសេវាកម្មផ្តល់ការប្រឹក្សាយោបល់ទាក់ទងនឹងការចាប់ផផ្តើមជំនួញ សេវាកម្មប្រឹក្សាទាក់ទងនឹងការវិនិយោគ(បើកឆាប់ៗនេះ) និងមានបន្ទប់VIPសំរាប់ជួលប្រជុំផងដែរ។ និងក្រុមហ៊ុនដេញថ្លៃអចលនទ្រព្យCambodia Property Auctionដែលជាក្រុមហ៊ុនដេញថ្លៃអចលនទ្រព្យដំបូងគេនៅកម្ពុជា ដែលនឹងបើកដំណើរការនៅពេលឆាប់ៗនេះ។















ជាមួយគ្នានេះ លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាលពីព្រឹកថ្ងៃទី១០ខែមីនា ឆ្នាំ២០២០នេះ បានចេញសារលិខិតគាំទ្រនូវសេចក្តីអំពាវនាវ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៅលើការស្នើសុំក្រុមហ៊ុនអភិវឌ្ឍន៍ និងលក់លំនៅឋាននានាក្នុងបញ្ចុះតម្លៃជូនបងប្អូនកម្មករ ដែលកំពុងប្រឈមនឹងការព្យួរការងារកាត់បន្ថយដល់ប្រាក់ចំណូលប្រចាំខែ។ សមាគមក៏បានប្រកាសនូវវិធានការចំនួន៣ចំណុច ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយផលប៉ះពាល់អវិជ្ជមាន ដែលបានកើតឡើងដោយសារការរីករាលដាលនៃមេរោគ Covid-19 មកលើសង្គម និងសេដ្ឋកិច្ចកម្ពុជា ។

