ឥណ្ឌាបន្ទោសសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក-ចិន និងវីរុសCOVID-19 ធ្វើឲ្យប៉ះពាល់ដល់ពាណិជ្ជកម្មពិភពលោក

ដោយ ប៊ី

ឥណ្ឌាៈ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឥណ្ឌា លោក Anurag Thakur កាលពីថ្ងៃចន្ទបាននិយាយថា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន និងការផ្ទុះឡើងនៃវីរុស COVID-19 បានធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មពិភពលោក។

លោកបានបន្ទោសសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិន និងការផ្ទុះឡើងនៃមេរោគឆ្លងនេះចំពោះការធ្លាក់ចុះនៃសេដ្ឋកិច្ច ដោយបាននិយាយថា ផលប៉ះពាល់របស់ទាំងនេះនឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសទាំងអស់។

លោកបានថ្លែងថា “ដំបូងសង្រ្គាមពាណិជ្ជកម្មអាមេរិក ចិន បានបង្កឱ្យសេដ្ឋកិច្ចធ្លាក់ចុះនៅទូទាំងពិភពលោក ហើយឥឡូវនេះកូរ៉ូណាវីរុសបានប៉ះពាល់ដល់សេដ្ឋកិច្ច និងប៉ះពាល់ដល់ពាណិជ្ជកម្មពិភពលោក”។ លោកបន្ថែមថា “ដូច្នេះវាជារឿងធម្មតាទេដែលផលប៉ះពាល់របស់វានឹងធ្លាក់ចុះដល់សេដ្ឋកិច្ចរបស់ប្រទេសទាំងអស់”។

លោករដ្ឋមន្រ្តី Anurag Thakur បានប្រតិកម្មចំពោះការព្យាករណ៍ផលិតផលក្នុងស្រុកសរុបរបស់ឥណ្ឌានៅ ៥,៣% ក្នុងឆ្នាំ ២០២០។

ប៉ុន្តែកាលពីពេលថ្មីៗនេះ រដ្ឋមន្រ្តី លោក Anurag Thakur បាននិយាយថា ពិភពលោកមានទំនុកចិត្តលើប្រទេសឥណ្ឌា និងសេដ្ឋកិច្ចរបស់ខ្លួន ខណៈរដ្ឋាភិបាលមានគោ​លបំណងធ្វើឱ្យប្រទេសឥណ្ឌា ស្ថិតក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចកំពូលទាំងបី នៅឆ្នាំ ២០២៥។

លោករដ្ឋមន្រ្តីបាននិយាយថា “យើងបានក្លាយជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី ៥របស់ពិភពលោក ហើយក្នុងរយៈពេល៥ឆ្នាំខាងមុខ គោលដៅគឺធ្វើឱ្យប្រទេសឥណ្ឌាស្ថិតក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងបីលើពិភពលោក”។

លោកក៏បានផ្តោតលើគំនិតផ្តួចផ្តើម របស់រដ្ឋាភិបាលនាពេលថ្មីៗនេះ ដែលឈ្មោះ Vivaad se Vishwa ជាគ្រោងការណ៍ ដើម្បីដោះស្រាយជម្លោះរវាងអ្នកធ្វើការពាក់ព័ន្ធនឹងពន្ធ និងអ្នកបង់ពន្ធ។

លោកThakur បាននិយាយថា ស្ថាប័នហិរញ្ញវត្ថុផ្សេងៗគ្នារួមទាំង IMF និង RBI បានព្យាករថា ប្រទេសឥណ្ឌានឹងទទួលបានកំណើនសេដ្ឋកិច្ចជាថ្មីម្តងទៀត៕

អភិបាលរាជធានីភ្នំពេញនឹងសាងសង់ផ្លូវថ្មើរជើង និងបិទចរាចរយានយន្តក្នុង ចុងសប្តាហ៍តាមបណ្តោយទន្លេចតុមុខ

ដោយវុត្ថា

ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ  លោក ឃួងស្រេង បានសម្រេចឱ្យស្ថាបនាគម្រោងរៀបចំផ្លូវថ្មើរជើង នៅតាមបណ្តោយទន្លេចតុមុខ ចាប់ពីប្រៃសណីយ៍កម្ពុជារហូតដល់មុខព្រះបរមរាជវាំង ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីបង្កើនសោភណភាពក្នុងការទាក់ទាញទេសចរណ៍បន្ថែម បន្ទាប់ពីសិក្សារួចរាល់។

លោកឃួង ស្រេងបានថ្លែងបើកកិច្ចប្រជុំស្ដីពី គម្រោងរៀបចំផ្លូវថ្មើរជើងក្នុងក្របខណ្ឌរាជធានីភ្នំពេញជាមួយមន្ត្រីពាក់ពា័ន្ធនាថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០នេះបានសម្រេ​ចឯកភាពតាមគម្រោងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដោយបែងចែកចេញជាបីដំណាក់កាលក្នុងការស្ថាបនាគម្រោងមួយនេះ។

លោកអភិបាលក្រុងរូបនេះថ្លែងថាថា “គម្រោងបង្កើតផ្លូវថ្មើរជើងនេះ នឹងក្លាយជាកញ្ចប់ទេសចរណ៍ថ្មី សម្រាប់រាជធានីភ្នំពេញ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកលេងរាជធានីភ្នំពេញបានកាន់តែច្រើន”។ លោកថា“ផ្លូវថ្មើរជើងនេះ ភ្ញៀវទេសចរអាចមានជម្រើសដើរលេងកម្សាន្តច្រើន ដូចជានៅតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ត វត្តភ្នំ សួនកុមារ ប្រៃស​ណីយ៍ ផ្សាររាត្រី តំបន់ទេសភាពមាត់ទន្លេដ៏ស្រស់ស្អាត វត្តឧណ្ណាលោម សារមន្ទីរជាតិ ព្រះបរមរាជវំាង ដែលធ្វើឲ្យភ្ញៀវដើរទស្សនាកម្សាន្ត សប្បាយប្រកបដោយភាពរីករាយ”។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្លាប់បានឲ្យដឹងថា ក្រុមការងារត្រៀមកែលម្អផ្លូវ ចិញ្ចើមផ្លូវ សួនច្បារ ដាំដើមឈើ និងភ្លើងលម្អពណ៌នាពេល រាត្រី រួមទំាង ផ្សារាត្រី ផាប់ស្ទ្រីត ផ្សារណាត់ ផ្សារកសិផល ក្លឹបកម្សាន្ត ស្កាយបា កន្លែងលក់វត្ថុអនុស្សាវរីយ ផលិតផលកសិកម្ម ចំណតយានយន្ត និងចំណតផែទូកទេសចរណ៍ ដែលឆ្លើយតបទៅនឹងតម្រូវការ នៃការបង្កើតផ្លូវថ្មើរជើង ប្រកបដោយភាពទាក់ទាញ។

លោកបន្តថា “គម្រោងកែលម្អទំាងនេះ គឺមានភាពបន្ស៊ីគ្នា ដែលធានាបានសុខដុមនីយកម្ម រវាងវិស័យទេសចរណ៍ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទីក្រុង គឺធានាបានសណ្តាប់ធ្នាប់ ចរាណ៍ និងមិនរំខាន់ដល់ផ្លូវថ្មើរជើង”។

បើតាមគម្រោង កញ្ចប់ទេសចរណ៍ផ្លូវថ្មើរជើងនេះអាចបង្កើតឡើង ក្នុងមួយសប្តាហ៍​ចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចាប់ពីម៉ោង១៦រសៀល ដល់ម៉ោង១២យប់ ហើយមិនអនុញ្ញាតឲ្យមានយាន្ត ជំនិះផ្សេង ឆ្លងកាត់ឡើយ គឺសម្រាប់តែថ្មើរជើងតែប៉ុណ្ណោះ។ គម្រោងបង្កើតកញ្ចប់ទេសចរណ៍ថ្មើរជើងនេះ បានធ្វើឡើង ក្រោមកិច្ចសហការ រវាងរដ្ឋបាលសាលារាជធានីភ្នំពេញ និងក្រសួងទេសចរណ៍ ក្រោមការចង្អុលបង្ហាញពីលោកឧបនាយករដ្ឋមន្រី្ត អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕

អាស៊ានរៀបចំការសម្របសម្រួលពាណិជ្ជកម្ម៥ចំនុច ដើម្បីទាក់ទាញការវិនិយោគ

ដោយ ហ្សូលី

ភ្នំពេញៈ ក្រុមប្រឹក្សាអាជីវកម្មអាស៊ាន (ABAC) បានស្នើឱ្យមានការផ្តួចផ្តើម ដើម្បីផ្សព្វផ្សាយពីការវិនិយោគនៅតំបន់អាស៊ាន តាមរយៈការសម្របសម្រួលពាណិជ្ជកម្មនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM) និងមានការចូលរួមពីក្រុមប្រឹក្សាយោបល់អាជីវកម្មអាស៊ាន ក្នុងទីក្រុងដាណាង ប្រទេសវៀតណាម នៅថ្ងៃទី១០ខែមីនា ឆ្នាំ ២០២០នេះ។

ក្រុមប្រឹក្សាអាជីវកម្មអាស៊ាន បានស្នើសុំឱ្យមានការអភិវឌ្ឍមីក្រូសេដ្ឋកិច្ច សហគ្រាសខ្នាតតូច និងខ្នាតកណ្តាលនៅតំបន់អាស៊ាន ត្រូវផ្តោតសំខាន់ទៅលើចំនុចគន្លឹះចំនួន៥ដូចជាE -commerce វិស័យទេសចរណ៍ ប្រព័ន្ធដឹកជញ្ជូន និងគ្រប់គ្រងភស្តុភារ និងកំណែទម្រង់នយោបាយជាប់លាប់។

ក្រុមប្រឹក្សាបានធ្វើការស្រាយបំភ្លឺអំពីតួនាទីស្នូល នៃការផ្សព្វផ្សាយពីសេដ្ឋកិច្ចសក លលោក និងការចូលរួមចំណែកកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ឱ្យបរិយា កាសកាន់តែមានភាពស្រស់ស្រាយនិងសកម្ម រួមជាមួយនឹងឱកាសជាច្រើន ដែលមានគម្រោងធំៗ ដូចជា ការអភិវឌ្ឍន៍ធនធានមនុស្ស បណ្តាញពាណិជ្ជកម្មឌីជីថល និងការដំឡើងខ្លួនទៅជាប្រព័ន្ធប្រឹក្សាដ៏ជំនាញ សម្រាប់អាជីវកម្មឬមុខជំនួញក្នុងតំបន់អាស៊ាន។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានធ្វើជាអធិបតីនៃកិច្ចប្រជុំត្រៀមរបស់មន្រ្តីសេដ្ឋកិច្ចជាន់ខ្ពស់អាស៊ាន កាលពីថ្ងៃទី៨ មីនា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ។ អ្នកចូលរួមបានពិភាក្សា ទៅលើប្រធានបទសំខាន់ៗអាទិភាពចំនួន១៣ ដែលជាការដាក់ស្នើពីខាងប្រទេសវៀតណាម ដោយផ្អែកលើការតំរង់ទិសធំៗចំនួន៣ គឺការជំរុញការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ បង្កើនភាពជាដៃគូដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងការបង្កើនសមត្ថភាពបន្ស៊ាំ នឹងអាស៊ាននិងប្រសិទ្ធភាពប្រតិបត្តិការ។

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៧ មានប្រទេសចំនួន១០ ដូចជា ព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន សឹង្ហបូរី ថៃនិងវៀតណាម៕

ចិនបានផ្តល់ជំនួយសរុបជិត៣០០០លានដុល្លារដល់កម្ពុជាក្នុងកសាង ហេដ្ឋារចនាសម្ព័ន្ឋនានា

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្នុងនាមជាមហាមិត្តដ៏ជិតស្និទ្ធមិនអាចកាត់ថ្លៃបាន រហូតមកដល់ពេលនេះរដ្ឋាភិបាលចិន ដែលបច្ចុប្បន្នកំពុងតែជួបនូវវិបត្តិសេដ្ឋកិច្ច និងជំងឺCovid-19 ដ៏ធ្ងន់ធ្ងរនោះ បានព្យាយាមជួយសម្រួលដល់រាជរដ្ឋាភិបាលកម្ពុជាជាច្រើន ដែលក្នុងនោះត្រឹមតែក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេស ចិនបានផ្តល់ជំនួយរហូតដល់ជិត៣០០០លានដុល្លារសម្រាប់ការស្ថាបនាផ្លូវថ្នល់ និងស្ពាន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍ប្រាប់ អ្នកសារព័ត៌មាននៅដើមសប្ដាហ៍នេះ ក្នុងឱកាសប្រារព្វពិធីបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការផ្លូវជាតិលេខ៥៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាថា រហូតមកដល់ពេលនេះ បើទោះជាស្ថិតនៅក្នុងស្ថានភាពអាក្រក់នៃជំងឺCovid-19 យ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលចិន មិនបានផ្អាកគម្រោងផ្តល់ជំនួយណាមួយមកលើកម្ពុជានោះទេ ។

លោកទេសរដ្ឋមន្ត្រីបានអះអាងថា ចិន គឺជាប្រទេសដែលបានផ្តល់ហិរញ្ញប្បទានច្រើនជាងគេសម្រាប់ការសាងសង់ផ្លូវថ្នល់ និងស្ពាននៅកម្ពុជា ដែលគិតមកដល់ពេលបច្ចុប្បន្ននេះ គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមានផ្លូវថ្នល់ប្រើប្រាស់ហិរញ្ញប្បទាន និងជំនួយឥតសំណងរបស់ចិន បានសាងសង់រួចរាល់មានចំនួន២៧ខ្សែ ស្មើនឹងប្រវែងសរុប ២ ៧៧៩ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ១៦៣៦លានដុល្លារអាមេរិក។

ដោយឡែកគម្រោងដែលកំពុងសាងសង់ មានចំនួន៥ខ្សែ ស្មើនឹងប្រវែងប្រមាណ ៤៩៧.២០គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ៧៥៨.៨៣ លានដុល្លារអាមេរិក។

លោកបានបន្ថែមទៀតថា “ផ្លូវថ្នល់ និងស្ពាន បានដើរតួនាទីយ៉ាងសំខាន់ណាស់សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ តាមរយៈការដឹកជញ្ជូន ដូច្នេះរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងជម្នះ ដើម្បីសម្រេចឱ្យបានទៅតាមផែនការ ដែលបានគ្រោងទុក”។

ក្រោមជំនួយរបស់រដ្ឋាភិបាលចិន ស្ពានធំៗ ដែលបានសាងសង់រួចមានចំនួន៨ស្ពាន មានប្រវែងសរុប៧៤៣៤ ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ២៣៣ លានដុល្លារអាមេរិក និងស្ពានកំពុងសាងសង់ ដូចជា ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងស្ពានឆ្លងកាត់ទន្លេបាសាក់ (សិត្បូ) នៃគម្រោងខ្សែក្រវាត់ក្រុងទី៣ ជាដើម មានប្រវែងសរុប ២ ១២៧ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ១១៣លានដុល្លារអាមេរិក។

សរុបគម្រោងដែលប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការ និងជំនួយឥតសំណ​ងរបស់ចិនដែលបានសាងសង់រួច និងកំពុងសាងសង់មានទឹកប្រាក់សរុបរហូតដល់ប្រមា​ណ២ ៧៤១លានដុល្លារអាមេរិក៕

ចំណេះដឹង! តើការបញ្ចាំអចលនវត្ថុត្រូវអនុវត្តន៍តាមនិតិវិធីបែបណា?

ដោយវុត្ថា

ភ្នំពេញៈ ការបញ្ចាំអចលនវត្ថុគឺកិច្ចសន្យាមួយ ក្នុងចំណោមកិច្ចសន្យាជាច្រើនទៀតដែលមានចែងក្នុងក្រមរដ្ឋប្បវេណី ដែលនិយាយអំពីការបញ្ចាំអចលនវត្ថុនៅប្រទេសកម្ពុជា។ការបញ្ចាំអចលនវត្ថុ គឺជាកិច្ចសន្យាដែលកូនបំណុលប្រគល់អចលនវត្ថុ ដែលជាកម្មវត្ថុនៃការបញ្ចាំឲ្យទៅម្ចាស់ បំណុលរបស់ខ្លួនធ្វើការកាន់កាប់ដើម្បីធានារការសងបំណុល។

អចលនវត្ថុ សំដៅលើ ដីធ្លី និងវត្ថុជាប់នៅលើដី ហើយមិនអាចផ្លាស់ប្តូរទីកន្លែងបាន ដូចជាអាគារ សំណង់ ដំណាំ រុក្ខជាតិ ជាអាទិ៍។បុគ្គលដែលយកអចលនវត្ថុទៅដាក់បញ្ចាំ ឈ្មោះថាកូនបំណុល រីឯអ្នកទទួលបញ្ចាំអចលនវត្ថុឈ្មោះថា ម្ចាស់សិទ្ធិលើការបញ្ចាំ។

មាត្រា២០៦កថាខណ្ឌទី១ នៃច្បាប់ភូមិបាលបានផ្តល់និយមន័យថា ការបញ្ចាំអច​ល​នវត្ថុគឺជាកិច្ចសន្យា ដែលតាមកិច្ចសន្យានោះ កូនបំណុលប្រគល់អោយម្ចាស់បំណុលរបស់ខ្លួននូវទ្រព្យមួយដើម្បីធានាការសងបំណុល។ បានន័យថា ដើម្បីធានាបំពុលរបស់ខ្លួនច្បាប់នេះ តម្រូវអោយកូនបំណុលប្រគល់អចលនវត្ថុ ដែលជាកម្មវត្ថុនៃការបញ្ចាំទៅអោយម្ចាស់បំណុលជាចាំបាច់។

ម្យ៉ាងទៀតមាត្រា ២១៦នៃក្រមរដ្ឋប្បវេណី បានអោយនិយមន័យជាទូទៅថា ម្ចាស់សិទ្ធិលើការបញ្ចាំមានសិទ្ធិ កាន់កាប់វត្ថុដែលបានទទួលពីកូនបំណុល ឬតតីយជន ដើម្បីធានាសិទ្ធិលើបំណុលរបស់ខ្លួន និងទទួលការសងចំពោះ សិទ្ធិបំណុលរបស់ខ្លួនពីវត្ថុនោះដោយមានអទិភាពជាងម្ចាស់បំណុលផ្សេងទៀត។

មានន័យថាការបញ្ចាំ គឺអនុញ្ញាតិអោយម្ចាស់សិទ្ធិលើការបញ្ចាំ(ម្ចាស់បំណុល) កាន់កាប់នូវវត្ថុបញ្ចាំ ដែលបានទទួលពីកូនបំណុល និងទទួលសំណង ចំពោះសិទ្ធិលើបំណុលរបស់ខ្លួន ដែលបានមកពីតម្លៃថ្នូរនៃវត្ថុនោះ មានអទិភាពជាងម្ចាស់បំណុលទៀត៕

ភាពប្រឈម និងផលចំណេញរបស់អ្នកអភិវឌ្ឍន៍លំនៅដ្ឋានទ្រង់ទ្រាយតូច និងមធ្យមនៅកម្ពុជា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ នៅក្នុងការអភិវឌ្ឍន៍វិស័យលំនៅដ្ឋាននាពេលបច្ចុប្បន្ននេះ គេកត់សម្គាល់ឃើញមានច្រើនរូបភាព និងមានទំហំនៃការវិនិយោគផ្សេងៗពីគ្នា ជាពិសេសការអភិវឌ្ឍជាបណ្តុំលំនៅដ្ឋាន ដែលមានត្រឹម២០ខ្នងចុះក្រោម និងត្រូវបានគេចាត់ទុកថាជាការអភិវឌ្ឍក្នុងទ្រង់ទ្រាយតូច និងមធ្យម។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី ដែលជាអ្នកអភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋានបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ថា មិនថាចំពោះការវិនិយោគទៅលើគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានក្នុងទ្រង់ទ្រាយធំដូចជាបុរី ឬការអភិវឌ្ឍបណ្តុំលំនៅដ្ឋានក្នុងទ្រង់ទ្រាយតូច និងមធ្យមនោះទេ គឺសុទ្ធតែស្ថិតនៅក្នុងគោលបំណងទទួលបានប្រាក់ចំណេញត្រឡប់មកវិញ ទាស់ត្រង់ថា តើត្រូវអនុវត្តនូវគម្រោងតាមវិធីសាស្ត្រមួយណាដែលអាចគ្មានហានិភ័យ។

ជាទូទៅ ការអភិវឌ្ឍទៅលើគម្រោងលំនៅដ្ឋានក្នុងទ្រង់ទ្រាយធំតែងទទួលបានការសាទរ និងគាំទ្រពីរាជរដ្ឋាភិបាល ជាពិសេស វិស័យធនាគារក្នុងនាមជាដៃគូសហការច្រើនជាងគម្រោងអភិវឌ្ឍន៍ក្នុងទ្រង់ទ្រាយតូច ដោយសារតែគម្រោងអភិវឌ្ឍន៍ទ្រង់ទ្រាយធំបានចូលចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តច្បាប់ ទាំងច្បាប់សំណង់ បរិស្ថាន ក៏ដូចជាការជួយបង្កើនចំណូលដល់រដ្ឋតាមរយៈការប្រកាសពន្ធលើប្រាក់ចំណេញជាដើម ហើយក៏ជាការផ្តល់នូវទំនុកដល់បណ្តាក្រុមហ៊ុនជាដៃគូ វិស័យធនាគារ និងប្រជាពលរដ្ឋដែលជាអតិថិជន។

លោកឧកញ៉ាបានមានប្រសាសន៍ទៀតថា “ជាការពិត សម្រាប់ការអភិវឌ្ឍគម្រោងធំនឹងទទួលបានផលចំណេញត្រឡប់មកវិញក៏ធំ ដោយរាល់ការចំណាយទៅលើវត្ថុធាតុដើមនៃសំណង់ និងការចំណាយលើកម្រៃកម្លាំងពលកម្មអ្នកជំនាញស្ថិតនៅក្នុងតម្លៃទាបជាងការចំណាយទៅលើគម្រោងអភិវឌ្ឍន៍ទ្រង់ទ្រាយតូច ហើយវានៅមានលទ្ធភាពទទួលបានផលល្អប្រសើរជាច្រើនទៀត។ ដោយឡែកសម្រាប់ការអភិវឌ្ឍលំនៅដ្ឋានក្នុងទ្រង់ទ្រាយតូច ថ្វីត្បិតតែងាយស្រួលក្នុងការអភិវឌ្ឍ ក៏ដូចជាការលក់ក្នុងរយៈពេលខ្លី ប៉ុន្តែអ្វីដែលជាកត្តាប្រឈមគឺធនធាននៃលំហូរសាច់ប្រាក់សម្រាប់ដំណើរការគម្រោង”។

លោកឧកញ៉ា នួន រិទ្ធី បានបញ្ជាក់ថា “សម្រាប់អ្នកដែលមានដើមទុនគ្រប់គ្រាន់សម្រាប់ដំណើរការគម្រោងអភិវឌ្ឍន៍គឺមិនសូវមានភាពប្រឈមនោះទេ មានន័យថា ក្រោយពេលសំណង់បញ្ចប់ការសាងសង់រួចរាល់ ហើយលក់មិនអស់ក៏មិនជាបញ្ហា ប៉ុន្តែសម្រាប់អ្នកដែលមានដើមទុនមិនគ្រប់គ្រាន់ ដែលពឹងអាស្រ័យទៅលើទុនពីប្រភពទី២ ឬទី៣ ដូចជាអាស្រ័យទៅលើលំហូរសាច់ប្រាក់ដែលទទួលបានពីអតិថិជនយកមកសាងសង់ ឬអាស្រ័យទៅលើកម្ចីធនាគារ វាគឺជាហានិភ័យមួយយ៉ាងធំ”។ លោកបានបន្តទៀតថា “សម្រា់អតិថិជន មុនពេលសម្រេចចិត្តទិញគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានណាមួយចាំបាច់ត្រូវតែមានការសិក្សាឱ្យបានច្បាស់ថា តើក្រុមហ៊ុនអភិវឌ្ឍន៍មានប្រវត្តិបែបណា មានអជ្ញាប័ណ្ណ និងច្បាប់សាងសង់ទេ មានការបំបែកក្បាលរួចហើយឬនៅ ដើម្បីឱ្យមានភាពច្បាស់លាស់ក្នុងការសម្រេចចិត្ត ជៀសវាងពេលកើតមានបញ្ហាក្លាយទៅជាប្រទាក់ក្រឡាគ្នានាំឱ្យមានការខាតបង់”។

ដូចទៅនឹងការលើកឡើងខាងលើនេះ លោក អុី ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន Star Heritage Residence ដែលជាអ្នកអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានទ្រង់ទ្រាយមធ្យមលើគម្រោង លំនៅដ្ឋានបែបអាជីវកម្ម ដែលមានលក្ខណៈពិសេសកូនកាត់បែបអឺរ៉ុបលើកដំបូកគេនៅកម្ពុជាបានមានប្រសាសន៍ថា “ហានិភ័យដែលអាចកើតមានទៅលើគម្រោង គឺភាគច្រើនកើតមានចំពោះអ្នកដែលមិនមែនជាអ្នកអភិវឌ្ឍន៍ពិតប្រាកដ ឬចំពោះអ្នកដែលមិនធ្លាប់មានបទពិសោធន៍ក្នុងការអភិវឌ្ឍន៍គម្រោង”។ លោកបានបន្តទៀតថា “សម្រាប់ការអភិវឌ្ឍគម្រោងលំនៅដ្ឋាន មិនថាចំពោះទ្រង់ទ្រាយបែបណានោះទេ ក្រៅពីការអនុវត្ត និងគោរពទៅតាមច្បាប់ដែលកំណត់ដោយរដ្ឋាភិបាល បញ្ហាទុនវិនិយោគគឺសំខាន់បំផុតដែលត្រូវពិចារណាមុនពេលចាប់អនុវត្តគម្រោង”។

លោក អុី ពិសិដ្ឋ បានមានប្រសាសន៍បន្តទៀតថា “នៅពេលអ្នកមានទុនគ្រប់គ្រាន់សម្រាប់អនុវត្តគម្រោង បន្ទាប់ពីទទួលបានច្បាប់អនុញ្ញាតសាងសង់ត្រឹមត្រូវ នោះដំណើរការគម្រោងអាចមានអត្រាខ្ពស់ក្នុងការទទួលបានជោគជ័យ ប៉ុន្តែសម្រាប់គម្រោងដែលមិនមានភាពច្បាស់លាស់ គ្មានទុនគ្រប់គ្រាន់ ឬទុនអាស្រ័យលើចំណូលបានពីអតិថិជនបងរំលោះប្រចាំខែ ក៏ដូចជាកម្ចីពីធនាគារ គឺជាការប្រឈមហានិភ័យដ៏ខ្ពស់បំផុត ដែលក្រៅពីខាតបង់ទ្រព្យបរាជ័យលើគម្រោង ថែមទាំងបណ្តាលឱ្យប៉ះពាល់ដល់អតិថិជន និងអ្នកអភិវឌ្ឍន៍ផ្សេងៗទៀតដែលស្ថិតនៅក្នុងវិស័យរួមគ្នាផងដែរ” ៕

រដ្ឋាភិបាលនៅតែបន្តទទួលបានទុនវិនិយោគពីអន្តរជាតិជាង១៧លានដុល្លារ បើទោះការផ្គត់ផ្គង់វត្ថុធាតុដើមស្ថិតក្នុងស្ថានភាពប្រឈម

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ បើទោះជាស្ថិតនៅក្នុងស្ថានភាពដែលកំពុងប្រឈមទៅនឹងភាពខ្វះខាតការផ្គត់ផ្គង់វត្ថុធាតុដើម ខណៈដែលរដ្ឋាភិបាលចិនកំពុងជំរុញ និងជួយដោះស្រាយ រដ្ឋាភិបាលកម្ពុជានៅតែបន្តទទួលបានសំណើរលើការវិនិយោគបន្ថែមពីសំណាក់ក្រុមហ៊ុនជាតិ និងអន្តរជាតិបន្ថែមចំនួន៤គម្រោង ដែលមានទំហំទុនសរុប ១៧,៤លានដុល្លារ។

ជាការឆ្លើយតបទៅនឹងការស្នើសុំ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុញ្ញាត និងអនុម័តលើគម្រោងបើករោងចក្រថ្មីចំនួន៤ទៀតឱ្យដំណើរការក្រោមទុនវិនិយោគសរុបចំនួន១៧,៤លានដុល្លារ ដែលមានទីតាំងស្ថិតនៅខេត្ត / ក្រុងចំនួន៣ផ្សេងគ្នា ។

គម្រោងបង្កើតរោងចក្រថ្មីចំនួន៤ ដែលគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពររួមមាន៖

១- ក្រុមហ៊ុន TIMBERPACK CARTON CO., LTD គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៣៦កន្លែង។

២- ក្រុមហ៊ុន FORTRESS INTERNATIONAL CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ ៩២៨ កន្លែង។

៣- ក្រុមហ៊ុន QI YOU FOOTWEAR (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ ៨៣៤ កន្លែង។

៤- ក្រុមហ៊ុន TEXSSEL (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ កន្សែងបង់ក មួក ស្រោមដៃ ស្រោមជើង ភួយ បូគ្រប់ប្រភេទ និងវាយនភណ្ឌបម្រើក្នុងផ្ទះ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិសេរីភត្ត ឃុំពោធិ៍អង្គ្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ ០៣៤ កន្លែង៕

គម្រោងថ្មីដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ ផ្តល់ជូននូវឱកាសចំណេញ១២%ភ្លាមៗ ទៅលើតម្លៃពិសេសចាប់ពី ១២ម៉ឺនដុល្លារជាងឡើងទៅ

ហ្សបហោស៍ គេហដ្ឋានអាជីវកម្ម ចាប់ផ្តើមមានតំរូវការកើនឡើង គួរអោយកត់សម្គាល់ នាពេលបច្ចុប្បន្ននេះ។ បុរី ប៉េង ហួត ជាក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យ ដែលបានអភិវឌ្ឍគេហដ្ឋានប្រភេទសបហោស៍ ឈានមុខគេមួយ ទាំងគុណភាព និងតម្លៃសមរម្យ ដែលទទួលស្គាល់ពីសំណាក់អតិថិជន។

គម្រោងបុរី ប៉េង ហួត ដឹស្តាផ្លាទីនីម ប៉ូឡារីស១ និង ប៉ូឡារីស២ ជាតំបន់ពាណិជ្ជកម្មដ៏មានសក្តានុពលរបស់ បុរី ប៉េង ហួត ដែលប្រមូលផ្តុំទៅដោយគេហដ្ឋាន អាជីវកម្មកំពុងមានប្រត្តិបត្តិការយ៉ាងសកម្ម ក្នុងការផ្គត់ផ្គង់តំរូវការដ៏សំបូរបែបទៅដល់គ្រួសារដែលកំពុងរស់នៅទីនេះដល់ទៅ ជិត ២ម៉ឺនគ្រួសារ។ ដោយសារតែអាជីវកម្មនៅក្នុងគម្រោងទាំង២ ខាងលើមានភាពរីកចម្រើនអញ្ចឹងហើយ បានជាធ្វើអោយផ្ទះហ្សបហោស៍នៅក្នុងគម្រោងទាំងពីរលក់ដាច់គ្មានសល់។

ដោយសារតែហ្សបហោស៍ នៅតែតម្រូវការ និង មានការស្នើសុំពីអតិថិជន ពេលនេះ បុរី ប៉េង ហួត នឹងបើកគ្រោងហ្សបហោស៍ដ៏ថ្មីស្រឡាងមួយទៀត ដែលមានឈ្មោះថា ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ។ ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ ទីតាំងស្ថិតនៅលើដងវិថី សាន់រ៉ាយ អេវេនញូ តែម្តង ជាគម្រោងស្សបហោស៍ថ្មីរបស់បុរី ប៉េង ហួត សម្រាប់ការធ្វើអាជីវកម្មខ្នាតតូចនិងខ្នាតធំគ្រប់ប្រភេទ។ គម្រោងនេះនឹងក្លាយជាភូមិសាស្រ្តអាជីវកម្មដ៏រីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារតែទីនេះ គឺជាតំបន់ពាណិជ្ជកម្មដ៏សំខាន់សម្រាប់ផ្គត់ផ្គង់តម្រូវការ របស់អ្នករស់នៅក្នុងគម្រោង ហ្គ្រេនស្តា ផ្លាទីនឹម វគ្គពីរ អេកូខលឡិកសិន ជាពិសេស និងអ្នកដែលរស់នៅជុំវិញផងដែរ។ គម្រោង ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ ផ្តល់ជូនជាប្រភេទផ្ទះចំនួន ៣ ប្រភេទ ដូចជា សបហោស៍ ក្លាសស៊ិក, សបហោស៍ ស៊ី និង សបហោស៍ ឌី ។

អតិថិជនដែលពេញចិត្តទៅលើរចនាបថប្រភេទហ្សបហោស៍ទាំងបី នេះ អាចប្រញាប់មកកក់ ព្រោះអាចនឹងលែងមានម៉ូតហ្នឹងទៀតហើយនៅគម្រោងបន្ទាប់។ ក្រៅពីប្រភេទផ្ទះទាំងបីហ្នឹង យើងក៏មានសាងសង់ជាអគារពាណិជ្ជកម្មស្ថិតនៅចំកណ្តាលនៃគម្រោងផងដែរ។

ដើម្បីអបអរសាទរការបើកលក់គម្រោងថ្មី ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ ផ្តល់ជូននូវឱកាសចំណេញ១២%ភ្លាមៗ ទៅលើតម្លៃពិសេសចាប់ពី ១២ម៉ឺនដុល្លារជាងឡើងទៅ សម្រាប់ហ្សបហោស៍ជាប្រភេទគេហដ្ឋានអាជីវកម្ម។ ដើម្បីអោយជ្រាបកាន់តែច្បាស់ ជួបគ្នានៅពិធីបើកលក់គម្រោងថ្មី ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ នៅការិយាល័យលក់របស់បុរី ប៉េង ហួត បឹងស្នោ ចាប់ពីថ្ងៃទី ១២ ដល់ ១៥ ខែមីនា ឆ្នាំ ២០២០ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ម៉ោង ៧ យប់។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខ 015 90 67 89, Email: [email protected] ឬចូល ទៅគេហទំព័រ Facebook ៖ www.facebook.com/boreypenghuoth

បុរី ប៉េង ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ…!

អគារខ្ពស់កប់ពពកកំពស់១០២ ជាន់មួយរបស់អាមេរិកទាក់ទាញទេសចរណ៍ជាង ៤លាននាក់

ដោយវុត្ថា

អាមេរិក៖ អគារខ្ពស់កប់ពពក កម្ពស់ ១០២ ជាន់ របស់អាមេរិកមួយដែលមានឈ្មោះថា Empore State Building បានទាក់ទាញភ្ញៀវទេសចរណ៍ពីជុំវិញពិភពលោកមកលេងកម្សាន្តបានប្រមាណជាង ៤លាននាក់កាលពីឆ្នាំ ២០១៩ កន្លងមកនេះក្នុងចំណោមអគារខ្ពស់កប់ពពកល្បីៗចំនួន ១៥នៅលើពិភពលោក។

យោងតាមការចុះផ្សាយពីគេហទំព័រ www.cnbc.com ដោយបានដក់ស្រង់ព័ត៌មានពីក្រុមហ៊ុនដឹកជញ្ជូនលំដាប់អន្តរជាតិ Uber បានចុះផ្សាយកាលពីពេលថ្មីៗនេះឱ្យដឹងថា អគារ Empire State Building គឺជាអគារដែលទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរណ៍ក្នុងការទស្សនាទេសភាពដ៏ល្អប្រណិតពីជាន់ទី១០២នៃអគារនេះ ។
គេហទំព័រដដែលបន្តថា អគារនេះគឺជាអគារខ្ពស់កប់ពពកដែលមានាចំណាស់ និងជានិមិត្តរូបនៃទីក្រុង Manhattan របស់សហរដ្ឋអាមេរិក ដែលបានសាងសង់បញ្ចប់នៅក្នុងឆ្នាំ ១៩៣១ និងទាក់ទាញទេសចរណ៍ជាង ៤លាននាក់ក្នុងមួយឆ្នាំៗដែលធ្វើឱ្យអគារនេះឈរនៅលំដាក់លេខរៀងទី ១ ដែលទទួលភ្ញៀវទេសចរណ៍ច្រើនជាងគេនៅលើពិភពលោក។

អាគារ Empire State Building មានកំពស់១០២ជាន់ ស្មើនឹង៣៨០ម៉ែត្រទាំងអង់តែនផងមានកំពស់សរុប៤៤៣.២ ម៉ែត្រស្ថិតនៅក្នុងតំបន់ Midtown Manhattan ទីក្រុងញូវយ៉ក។ នៅឆ្នាំ ២០១៧អគារនេះត្រូវបានជាប់ចំណាត់ថ្នាក់ទី៥ ជាអគារខ្ពស់កប់ពពកដែលខ្ពស់បំផុតនៅសហរដ្ឋអាមេរិក និងជាអគារខ្ពស់កប់ពពកលំដាប់ទី២៨នៅលើពិភពលោក។

ការរស្ថាបនាអគារនេះ បានចាប់ផ្តើមនៅថ្ងៃទី១៧ ខែមីនាឆ្នាំ១៩៣០ និង បើកអោយដំណើរការនៅថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៣១។ អគារនេះ ជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ពេញនិយម ចាប់តាំងពីមានការបើកទ្វារ ដោយមានភ្ញៀវទេសចរប្រហែល៤លាននាក់ទៅកាន់លេងទៅទីនោះ ហើយបានឡើងមើលទេសភាពទីក្រុងនៅជាន់ទី៨៦ និងជាន់ទី១០២ ជារៀងរាល់ឆ្នាំ។

អាគារ Empire State ធ្លាប់បានជាប់ឈ្មោះ ជាអគារខ្ពស់ជាងគេនៅលើពិភពលោកអស់រយៈពេលជិត៤០ឆ្នាំ បន្ទាប់ពីវត្តមានអគារ North Tower ដំបូងរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនៅ Lower Manhattan នៅចុងទសវត្ស១៩៧០បានសាងសង់ចប់។ បន្ទាប់ពីការវាយប្រហារដោយភេវរកម្មនៅថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ វាបានក្លាយជាអគារខ្ពស់បំផុតនៅទីក្រុងញូវយ៉កជាថ្មី មុនពេលមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកថ្មី មួយនៅក្នុងខែមេសាឆ្នាំ២០១២។

អគារ Empire State Tower គឺជាសម្បត្តិវប្បធម៌របស់អាមេរិក ដែលត្រូវបានដាក់បង្ហាញនៅក្នុងកម្មវិធីជាង២៥០ទូរទស្សន៍ និងភាពយន្តរាប់បញ្ចូលទាំងខ្សែភាពយន្ត King Kong ត្រូវបានចេញផ្សាយនៅឆ្នាំ១៩៣៣ ។អគារនេះត្រូវបានគេចាត់ទុកថា ជាអគារប្រវត្តិសាស្ត្រជាតិផងដែរនៅឆ្នាំ១៩៨៦ និងបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើបណ្ណសារស្ថាបត្យកម្មអាមេរិកក្នុងឆ្នាំ ២០០៧។

ទាំងនេះ គឺជាតារាងអគារស្ថាបត្យកម្មទាំង ១៥ ដែលទទួលភ្ញៀវទេសចរណ៍ច្រើនជាងគេនៅលើពិភពលោកកាលពីឆ្នាំ២០១៩ 1. Empire State Building 2. Freedom Tower 3. CN Tower 4. Arc de Triomphe 5. Eiffel Tower 6. The Louvre 7. Burj Khalifa 8. Disneyland 9. Buckingham Palace 10. Golden Gate Bridge 12. Berlin Wall 13. The Blue Mosque 14. The Vatican 15. Great Pyramid of Giza ៕

ដំណឹងល្អ៖ រោងចក្រកាត់ដេរចំនួន ៧ បើកដំណើរការឡើងវិញ បន្ទាប់ពីទទួលវត្ថុធាតុដើម

ដោយវុត្ថា

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងារោងចក្រកាន់ដេរចំនួន ៧ ដែលស្នើសុំព្យួរការងារកាលពីពីមុនបានចាប់ផ្តើមដំណើរការឡើងវិវញ បន្ទាប់ពីទទួលបានវត្ថុធាតុដើមដែលទើបនឹងដឹកពីប្រទេសចិនមកដល់ប្រទេសកម្ពុជាកាលពីយប់មិញនេះ ។

លោក ហេង សួរ បានប្រាប់សារព័ត៌មាននៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា ការមកដល់នៃវត្ថុធាតុដើមពីប្រទេសចិននេះ ជួយឱ្យរោងចក្រដែលព្យួរការងារមួយចំនួនចាប់ផ្តើមដំណើរការឡើងវិញផងដែរក្នុងនោះរោងចក្រដែលសុំព្យួរការងារចំនួន៧ដែលមានកម្មករសរុបប្រមាណ ១០,១០៣នាក់ ស្រ្តី ៩,១៧៣នាក់បានដំណើរការឡើងវិញ។

លោកថ្លែងថា “ការមកដល់នៃវត្ថុធាតុដើមទាំងនេះ វានឹងជួយឲ្យរោងចក្រដែលមិនទាន់ព្យួរកាន់តែអាចដំណើរការទៅមុខដោយមិនបាច់ព្យួរ។ ប្រសិនជាវាផ្គត់ផ្គង់ទៅរោងចក្រដែលព្យួរ គឺវានឹងធ្វើឲ្យរោងចក្រនោះបើកឡើងវិញ។ កង្វះវត្ថុធាតុដើមនេះ បានធ្វើឱ្យរោងចក្រចំនួន ៥០ព្យួរការងារ នាំឱ្យប៉ះពាល់កម្មករ និយោជិត ២០,៩៤០នាក់ ស្រ្តី ១៦,១៨៣នាក់”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតវណ្ណដារ នៅថ្ងៃទី ១០ ខែមីនានេះបានឱ្យដឹងថា មិត្តចិនបានសម្របសម្រួលនាវាចំនួន៧គ្រឿងឱ្យដឹកវត្ថុធាតុដើមមកផ្គត់ផ្គង់នៅក្នុងរោងចក្រកាត់ដេរនៅកម្ពុជា ខណៈមានរោងចក្រមួយចំនួនសុំព្យួរការងារដែលបង្ករឡើងដោយខ្វះវត្ថុធាតុដើម និង ជំងឺកូវីត១៩។

បើតាមសម្តេចតេជោ នាវាទំាង ៧ គ្រឿនោះ នាវា ៥គ្រឿង នឹងដឹកទំនិញចូលកំពង់ផែក្រុងព្រះសីហនុ រីឯនាវាពីរទៀតដឹកវត្ថុធាតុដើមចូលទីក្រុងហូជីមិញ ប្រទេសវៀតណាម ហើយដឹកបន្តតាមរថយន្តទៅផ្គត់ផ្គង់រោងចក្រនានានៅក្រុងបាវិត ខេត្តស្វាយរៀង និងបន្តដឹកហូតដល់មានការបញ្ចប់ជំងឺកូវីដ១៩ ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការពន្លឿនការដឹកវត្ថុធាតុដើមពីចិនមកកាន់ប្រទេសកម្ពុជានេះ គឺកើតចេញពីទំនាក់ទំនងល្អរវាងកម្ពុជា និងចិន ជាពិសេសភាពជាដៃគូទំនាក់ទំនងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
នាវាដឹកវត្ថុធាតុដើមប្រមាណ ១៩១ទូបានចូលមកដល់ប្រទេសកម្ពុជាហើយនៅយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ដើម្បីផ្គត់ផ្គង់នៅតាមរោងចក្រនានា។ វត្ថុធាតុដើមទាំងនេះ បានធ្វើឱ្យរោងចក្រព្យួរការងារចាប់ផ្តើមដំណើរការឡើងវិញបណ្តើរៗហើយ។ ជំងឺកូវីត១៩ដែលវាយលុកនៅក្នុងប្រទេសចិន បានធ្វើឱ្យរអាក់រអួលដល់ការផ្គត់ផ្គង់វត្ថុធាតុដើមពីប្រទេសចិន និងនាំឱ្យអាកខានដល់ដំណើរការរោងចក្រនៅក្នុងប្រទេសកម្ពុជាផងដែរ៕