រដ្ឋាភិបាលស្នើឱ្យពលរដ្ឋដឹងនូវព័ត៌មានសំខាន់ៗមួយចំនួនមុនធ្វើការសម្រេចចិត្ត ទិញលំនៅឋានឬការទិញដីឡូត៍

ដោយវុត្ថា

ភ្នំពេញៈ ជាថ្មីម្តងទៀ ក្នុងគោលបំណងជួយឱ្យការទិញ-លក់ អចលនទ្រព្យ (ដីឡូត៍ និងផ្ទះ) អាចប្រពឹត្តទៅដោយសុវត្ថិភាព និងអាចជៀសវាងហានិភ័យជាយថាហេតុ ដែលបង្កឡើងដោយជនខិលខូច ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអំពាវនាវដល់សាធារណជនមេត្តាយល់ដឹងនូវព័ត៌មានសំខាន់ៗមួយចំនួន មុនធ្វើការសម្រេចចិត្តទិញលំនៅឋាន ឬការទិញដីឡូត៍។

ព័ត៌មានសំខាន់ៗមួយចំនួនមុន ធ្វើការសម្រេចចិត្តទិញលំនៅឋានឬការទិញដីឡូត៍មានដូចខាងក្រោម៖

ក) ព័ត៌មានសម្រាប់ការទិញដីឡូត៍

១ ឈ្មោះម្ចាស់អចលនទ្រព្យក្នុងវិញ្ញាបនបត្រសម្គាល់អចលនទ្រព្យ (តើជារបស់អ្នកអភិវឌ្ឍគម្រោងពុះដីឡូត៍លក់ ឬ ជារបស់អ្នកផ្សេង។

២)វិញ្ញាបនប័ត្រសម្គាល់អចលនទ្រព្យ (មានជាប់បន្ទុក ឬអត់)

៣)លិខិតអនុញ្ញាតអភិវឌ្ឍដីដែលចេញដោយអាជ្ញាធរ ឬ អង្គភាពមានសមត្ថកិច្ច (ដូចមានចែងក្នុងប្រកាសលេខ០៨៧ ដ.ន.ស ប្រក/និក. ចុះថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៨ ស្តីពីការអភិវឌ្ឍដីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

៤) ឯកសារបង់ពន្ធអចលនវត្ថុ

៥) បណ្ណបំបែកក្បាលដី

៦) ខ្លឹមសារលម្អិតនៃកិច្ចសន្យាលក់-ទិញ។

ខ) ព័ត៌មានសម្រាប់ការទិញលំនៅឋាន

១)លិខិតអនុញ្ញាតសាងសង់ (ចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ឬសាលារាជធានីភ្នំពេញ)

២) វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលវត្ថុទ្រព្យ (មានជាប់បន្ទុ ឬអត់)

៣) អាជ្ញាបណ្ណអភិវឌ្ឍលំនៅឋាន (ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)

៤) ឯកសារបង់ពន្ធអចលនវត្ថុ

៥) បណ្ណបំបែកក្បាលដី

៦) ខ្លឹមសារលម្អិតនៃកិច្ចសន្យាលក់-ទិញ។

ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានចេញសេចក្តីជូនដំណឹងមួយ ដែលអំពាវនាវដល់សាធារណជនទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការទិញអចលនទ្រព្យដែលគ្មានអាជ្ញាប័ណ្ណ ហើយត្រូវបានផ្សព្វផ្សាយ នៅតាមបណ្ដាញសង្គម Facebook និងTelegram៕

កម្ពុជាបានប្តេជ្ញាចិត្តទាក់ទាញអ្នកវិនិយោគ និងសហគ្រាស អំឡុងការផ្ទះឡើង នៃជំងឺ COVID-19

ដោយ ប៊ី

ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្តេជ្ញាចិត្ត ពង្រឹងតួនាទីរបស់ខ្លួន ក្នុងការបម្រើសេវាជូនអ្នកវិនិយោគ និងសហគ្រាស ដែលកំពុងមានស្រាប់នៅកម្ពុជាឲ្យបានល្អ និងឆាប់រហ័ស កុំឲ្យពួកគេដកចិត្តចេញពីកម្ពុជា ទៅរកទីកន្លែងផ្សេង អំឡុងជំងឺ Covid-19 បានគំរាមកំហែងដល់ការផលិត របស់វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែងជើង និងកាបូប និងវិស័យមួយចំនួនទៀត។

ការបញ្ជាក់យ៉ាងដូច្នេះ របស់ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ CDC បានធ្វើឡើងក្រោយសិក្ខាសាលា ស្តីពីនីតិវិធីស្នើសុំនាំចូលទំនិញ បម្រើឱ្យការអនុវត្តគម្រោង វិនិយោគតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន នៃប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) ដើម្បីសម្រួលពេលវេលាឲ្យ នៅកាន់លឿនរហ័ស នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០កន្លងមកនេះ។

ការអះអាងរបស់មន្ត្រីជាន់ខ្ពស់ CDC រូបនេះ ធ្វើឡើងនៅគ្រាដែលស្ថានភាពជំងឺ Covid-19 បានគំរាមកំហែងដល់ការផលិត របស់វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែងជើង និងកាបូប និងវិស័យមួយចំនួនទៀត ដែលមានវត្ថុធាតុដើមនាំមកពីប្រទេសចិន និងភាពមិនប្រាកដប្រជាមួយចំនួន ដែលអាចកើតមានឡើងចំពោះកម្ពុជា ចេញពីបច្ច័យមិនល្អ នៃការព្យួរ EBA ជាដើម។

លោកសុខ ចិន្តាសោភា បានថ្លែងថា “ការងារដែលយើងត្រូវធ្វើ គឺបន្តទាក់ទាញវិនិយោគិនថ្មីបន្ថែមទៀត និងបន្តថែរក្សា បម្រើអ្នកបច្ចុប្បន្ន […] តួនាទីយើងគឺបម្រើអ្នកវិនិយោគ បម្រើសហគ្រាស ធ្វើឲ្យកាន់តែល្អ ឲ្យកាន់តែឆាប់ ដើម្បីឲ្យគេ[អ្នកវិនិយោគ និងម្ចាស់សហគ្រាស] មានពេល មានកម្លាំងទៅដោះស្រាយបញ្ហាផ្សេងទៀត មិនចង់ឲ្យមានទម្ងន់ក្នុងការបំពេញនីតិវិធីរដ្ឋបាលនានានោះទេ”។

លោកបានបញ្ជាក់ថា បើទោះបីមានការផ្ទុះឡើងនូវបញ្ហាជំងឺCovid-19 និងការសម្រេ​ចរបស់EU ព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA យ៉ាងណាក្តី ក៏កម្ពុជានៅតែទទួលបានគម្រោងវិនិយោគថ្មីៗ មកបណ្តាក់ទុន ដូចធម្មតាមិនមានអ្វីស្រកស្រុតនោះឡើយ។

រយៈពេល២ខែដំបូង ឆ្នាំ២០២០ គម្រោងវិនិយោគថ្មីៗចំនួន៣៧គម្រោង ត្រូវបាន CDC អនុម័តឲ្យបើកដំណើរការនៅកម្ពុជា ក្រោមទុនវិនិយោគប្រមាណជិត១ពាន់លានដុល្លារ បង្កើតការងារថ្មីជូនពលរដ្ឋរាប់ពាន់កន្លែង៕

សម្តេចតេជោប្រកាសពីការបង្កើតខណ្ឌថ្មីមួយដែលស្ថិតនៅចន្លោះស្រុកខ្សាច់កណ្តាលនិងល្វាឯម

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា តំបន់មួយចំនួនដែលស្ថិតនៅក្នុងស្រុកល្វាឯម និងអរិយក្សត្រ ខេត្តកណ្តាល នឹងត្រូវកាត់បង្កើតធ្វើជាខណ្ឌថ្មីមួយទៀតដែលចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញនៅពេលខាងមុខនេះបន្ទាប់ពីស្ពានចំនួន២ត្រូវបានសាងសង់។

គម្រោងនៃការកាត់ចំណែកតំបន់នៃស្រុកល្វាឯម និងអរិយក្សត្រ ធ្វើជាខណ្ឌថ្មីនៃរាជធានីភ្នំពេញ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រកាសនៅក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះសង្ឃនាយករង នៃគណៈសង្ឃនាយកនៅវត្តចំពុះក្អែកនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០៕

ក្រុមហ៊ុន ផាលីតា ស្គីនឃែរ ពង្រីកទីផ្សារកាន់តែទូលាយស្ទើរទូទាំងប្រទេស

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រុមហ៊ុនផាលីតា ត្រេឌីង ឯ.ក Phalita Skin Care ដែលមនុស្សជាច្រើនទទួលស្គាល់ថាជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលព្យាបាល និងថែរក្សាសម្ផស្សដ៏ល្បីឈ្មោះនោះ បានពង្រីកទីផ្សាររបស់ខ្លួនយ៉ាងទូលាយស្ទើរទូទាំងប្រទេស ខណៈដែលអតិថិជនកាន់តែមានទំនុកចិត្តខ្ពស់។

អគ្គនាយិកាក្រុមហ៊ុន ផាលីតា ត្រឌីង លោកស្រី កែវ ផាលីតា បានបង្ហាញពីមោទនភាពនៃភាពរីកចម្រើនរបស់ក្រុមហ៊ុន រហូតបានពង្រីកទីផ្សារកាន់តែទូលំទូលាយ និងមានការគាំទ្រកាន់តែច្រើនពីសំណាក់អតិថិជន។

លោកស្រីបានបន្តទៀតថា “គ្រប់ផលិតផលរបស់ក្រុមហ៊ុនសុទ្ធតែធានាបាននូវគុណភាព និងប្រសិទ្ធភាពខ្ពស់ទាំងអស់ ដែលទាំងអស់នេះហើយបានធ្វើឱ្យទីផ្សាររបស់ក្រុមហ៊ុនកាន់តែទទួលបាននូវទំនុកចិត្តខ្ពស់”។ លោកស្រីបានបន្តទៀតថា “ជាមួយនឹងភាពរីកចម្រើននៃទីផ្សារ ក្រុមហ៊ុនក៏ត្រូវបង្កើតទំនាក់ទំនងជាមួយតំណាងចែកចាយតាមស្រុក និងខេត្ត ដើម្បីបង្កើនទំនុកចិត្តពីអតិថិជនដែលគាំទ្រផលិតផល ផាលីតា ស្គីនឃែរ ផងដែរ”។

លោកស្រី ផាលីតា បានមានប្រសាសន៍ថាឱ្យដឹងថា លោកស្រីពិតជាសប្បាយចិត្ត និងរីករាយជាខ្លាំងនៅពេលដែលបានចុះជួបផ្ទាល់ និងឃើញការលូតលាស់របស់តំណាងចែកចាយក្រុមហ៊ុន ផាលីតា ស្គីនឃែរ។ ក្នុងការចុះសួរសុខទុក្ខក្រុមការងារដែលជាតំណាងចែកចាយ លោកស្រីក៏បានបង្រៀនពីសិល្បៈនៃការនិយាយទៅកាន់អតិថិជនឱ្យមានភាពជឿជាក់ និងផ្តល់ទំនុកចិត្តផងដែរ។ ស្នាមញញឹមរបស់ក្រុមការងារ និងបានលើកឡើងពីការកោតសរសើររបស់អតិថិជនពិតជាធ្វើឱ្យលោកស្រី ក៏ដូចជាក្រុមហ៊ុនមានមោទនភាពជាខ្លាំង។

ការសរសើររបស់អតិថិជនលើផលិតផល ផាលីតា ស្គីនឃែរ បានបព្ជាក់ពីប្រសិទ្ធភាពនៃផលិតផលដែលជួយឱ្យពួកគាត់មានសម្រស់ និងរក្សាសម្រស់ស្អាតជានិច្ច ជាពិសេសជួយផ្លាស់ប្តូរពួកគាត់ឱ្យមានទំនាក់ទំនាងល្អជាមួយមនុស្សជុំវិញ និងមានភាពជឿជាក់លើខ្លួនឯង។

ក្រុមហ៊ុនផាលីតា ត្រេឌីង ឯ.ក Phalita Skin Care នឹងខិតខំបន្តជួយដល់អ្នកដែលមានបញ្ហាស្បែកមុខ និងដងខ្លួនដទៃទៀតឱ្យប្រែមកទទួលបាននូវភាពល្អប្រសើរ និងស្រស់ស្អាតគួរជាទីទាក់ទាញជាមួយនឹងការប្រើផលិតផលដែលមានគុណភាពត្រឹមត្រូវ និងចំណាយថវិកាតិច។

សូមទាក់ទងមកអ្នកជំនាញឥឡូវនេះ ដើម្បីទទួលបានការប្រឹក្សាយោបល់ពីបញ្ហាសម្រស់របស់លោកអ្នក។ ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ ៖ ០៩៣ ៩៩ ៥៦ ៣៨

លោក លាង មុនីរិទ្ធ ជំរុញឱ្យអាជ្ញាធរតាមដានអំពីការវិវដ្តប្រែប្រួលនៃស្ថានភាពសំណង់ ទាំងបញ្ហាវិជ្ជមាន អវិជ្ជមាន

ដោយវុត្ថា

ខេត្តកែប៖ លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសាន៍ជំរុញឱ្យអជ្ញាធរត្រូវតាមដានជាប់ជាប្រចាំ អំពីការវិវដ្តប្រែប្រួល នៃស្ថានភាពសំណង់ ទាំងបញ្ហាវិជ្ជមាន អវិជ្ជមាន ទាំងការអភិវឌ្ឍន៍បច្ចេកវិទ្យាពាក់ព័ន្ធនឹងសំណង់ ដែលជាធាតុចូលក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្តិ និងដាក់ចេញនូវវិធានការដើម្បីជំរុញ និងបំពេញការអនុវត្តន៍ច្បាប់ ស្តីពីសំណង់ ឲ្យបានកាន់តែគ្រប់ជ្រុងជ្រោយ។

លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅក្នុងវគ្គផ្សព្វផ្សាយច្បាប់ស្ដីពីសំណង់ ដល់អាជ្ញាធរមានសមត្ថកិច្ច មន្រ្តីជំនាញ និងវិស័យឯកជនកាលពីថ្ងៃទី ២៧ ខែកុម្ភៈ ម្សិលមិញនេះ បានឱ្យដឹងថា ការជំរុញឱ្យមានការតាមដានការវិវឌ្ឍន៍លើវិស័យសំណង់ជាប្រចាំនេះ ព្រោះការអនុវត្តន៍នៅមានការខ្វះចន្លោះ ឬអសកម្មដោយប្រការណាមួយនោះ វានឹងជះឥទ្ធិពលអវិជ្ជមាន និងទស្សនកម្មផ្សេងៗ ដល់រាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ វិនិយោគិន អ្នកប្រើប្រាស់សំណង់ ក៏ដូចជាសង្គមជាតិទាំងមូលជាក់ជាមិនខាន។

លោកថែ្លងថា ក្នុងនាមអាជ្ញាធរមានសមត្ថកិច្ច លើវិស័យសំណង់ ត្រូវអនុវត្តការងារឲ្យមានប្រសិទ្ធភាព ប្រកបដោយមនសិការវិជ្ជជីវៈ ស្មោះត្រង់នឹងវិជ្ជាជីវៈ មានតម្លាភាព និងគណនីភាព ចំពោះថ្នាក់លើ និងឈរលើគោលការច្បាប់ ក្នុងការចេញលិខិតអនុញ្ញាតិ ពាក់ព័ន្ធនឹងសំណង់ដូចជា លិខិតអនុញ្ញាតិសាងសង់ លិខិតបើកការដ្ឋានសំណង់ លិខិតបិទការដ្ឋានសំណង់ ឬវិញ្ញាប័ណ្ណប័ត្រប្រើប្រាស់សំណង់។

លោកបន្ថែមថា លើសពីនេះ ក៏ត្រូវខិតខំពង្រឹងការត្រួតពិនិត្យ ការដ្ឋានសំណង់ ការត្រួតពិនិត្យ សម្ភារៈបរិក្ខា និងផលិតផលសំណង់ ការដោះស្រាវវិវាទទាក់ទង់នឹងសំណង់ ការទប់ស្កាត់បទល្មើសសំណង់ជាដើម។

លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែបបានឱ្យដឹងដែរថា ដោយផ្អែកលើច្បាប់ស្តីពីសំណង់ន និងការណែនាំបន្ថែមពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើឲ្យខេត្តក៏ដូចជាមន្ទីរមានមូលដ្ឋានសម្រាប់ជម្រុញ និងអភិវឌ្ឍន៍នូវវិស័យសំណង់ប្រកបដោយចីរភាព។

ក្រសួងដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានសហការជាមួយ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសូរិយោដី ខេត្តកែប និងរដ្ឋបាលខេត្តកែប បានបើកវគ្គផ្សព្វផ្សាយច្បាប់ស្ដីពីសំណង់ ដល់អាជ្ញាធរមានសមត្ថកិច្ច មន្រ្តីជំនាញ និងវិស័យឯកជនគឺផ្ដោតសំខាន់លើវិស័យសំណង់ ពិសេសច្បាប់ស្ដីពីសំណង់ ដែលបានប្រកាសឲ្យប្រើដោយព្រះរាជក្រឹត្យលេខ នស/រកម/១១១៩/០១៩ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។

ច្បាប់ស្តីអំពីសំណង់មាន២២ជំពូក និង ១១១មាត្រា ច្បាប់នេះចង់ក្រងឡើងក្នុងគោលបំណងធានានូវ ៖ ទី១. គុណភាព សន្តិសុខ សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិ និងសុខមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណៈជន។ ទី២. សោភ័ណ្ឌភាព និងបរិស្ថានល្អ សម្រាប់ការរស់នៅប្រកបដោយចេរភាព សំដៅលើកកម្ពស់សុខមាលភាពសាធារណៈ។

ទី៣. ធានាបាននូវគណនីភាព ប្រសិទ្ធភាព ក្នុងការប្រកបការងារ និងការប្រកបវិជ្ជាជីវៈ ក្នុងវិស័យសំណង់ និងទី៤ បង្កើនការជឿទុកចិត្ត របស់វិនិយោគិន ក្នុងវិស័យសំណង់ និង ជំរុញទីផ្សារអចលនទ្រព្យកម្ពុជា ប្រកបដោយប្រសិទ្ធភាពលើផ្នែកសេដ្ឋកិច្ចសង្គម៕

លំនៅដ្ឋានប្រណីតសម្រាប់ប្រកបអាជីវកម្មកំពុងរីកដុះដាលយ៉ាងខ្លាំងតាមបណ្តោយផ្លូវជាតិលេខ ៥១

ដោយ ហ្សូលី

ភ្នំពេញ៖ លំនៅដ្ឋានប្រណីតសម្រាប់ប្រកបអាជីវកម្មឬមុខរបរផ្សេងៗដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងភ្នំពេញនៅតាមបណ្តោយផ្លូវជាតិលេខ៥១កំពុងរីកដុះដាលឆាប់រហ័ស និងមានដំណើរការសាងសង់យ៉ាងសកម្ម។

ក្នុងនោះ បុរីអូរ៉ូរ៉ាស៊ីធី (Aurora City) ដែលជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានលើផ្ទៃដីចំនួន៣ហិកតាក៏មានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ ៥១ ដែរ ស្ថិតនៅក្នុងភូមិក្បាលអូរ ឃុំព្រះស្រែ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ដែលជាគម្រោងទី២ បន្ទាប់ពីទទួលបានភាពជោគជ័យពីគម្រោងទី១ នៅតំបន់ក្រាំងធ្នង់ ក្រុងភ្នំពេញរួចមក។

ប្រធានគម្រោងបុរីអូរ៉ូរ់ាស៊ីធី លោក ឃិន សារ៉ាត់ បានមានប្រសាសន៍ថាបុរីអូរ៉ូរ៉ា ចង់នាំយកគំរូថ្មីជាប្រភេទផ្ទះអាជីវកម្មមកកាន់តំបន់ផ្លូវជាតិលេខ ៥១ ដែលតំបន់នេះមិនធ្លាប់មានពីមុនមក ព្រោះជាទូទៅ នៅតាមបណ្តោយផ្លូវនេះមានតែផ្ទះបែបធម្មតា ឬក៏សាងសង់ជាហាងលក់ទំនិញសាមញ្ញតែប៉ុណ្ណោះ។ ដូច្នេះបុរីអូរ៉ូរ៉ា ចង់ពាំនាំការរស់នៅលំនាំថ្មីក្នុងទីក្រុងក្នុងយុគសម័យបច្ចុប្បន្ននេះ ដែលនឹងផ្សារភ្ជាប់តំបន់ជនបទជាមួយនឹងទីក្រុងក្នុងការលើកកម្ពស់កម្រិតស្តង់ដាររស់នៅ និងសុខមាលភាពប្រជាជន។

លោក ឃិន សារ៉ាត់ បានបន្តថាបុរីអូរ៉ូរ៉ារំពឹងថា នៅថ្ងៃខាងមុខ ផ្លូវ៥១គឺជាផ្លូវក្រវ៉ាត់ក្រុងដែលមានចរន្តសេដ្ឋកិច្ចខ្លាំង ដែលភ្ជាប់ពីខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញ។ និយាយឱ្យចំទៅ វាភ្ជាប់ប៉ូលសេដ្ឋកិច្ច៣ ពីទិសខាងត្បូងគឺផ្លូវជាតិលេខ៤ ពីទិសខាងជើងផ្លូវជាតិលេខ៥ និងទិសខាងកើតពីភ្នំបាសិទ្ធទៅ។

ប្រជាជនអាចបង្កើតជំនូញរកស៊ីបានដោយមិនកង្វល់រឿងទីតាំងនោះទេ ព្រោះថាតំបន់ផ្លូវជាតិលេខ ៥១ ជាតំបន់អភិវឌ្ឍនិងមានសក្តានុពល។ ម្យ៉ាងតំបន់នេះជាទីប្រជុំជន មានសាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ឃ្លាំងធំៗ សកម្មនៅក្នុងការធ្វើចរាចរណ៍និងដឹកជញ្ជូនទៅមក។ 

បច្ចុប្បន្ន បុរី អូរ៉ូរ៉ាស៊ីធី គម្រោងឧត្តុង្គនេះ កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធដូចជា សួនច្បារ ផ្លូវដើរ ចំណតយានយន្ត ផ្លូវថ្នល់ចាក់បេតុងយ៉ាងរឹងមាំ និងមានទទឹងផ្លូវធំទូលាយ មានរៀបប្រព័ន្ធលូដែលមានមុខកាត់លូធំៗ និងការរចនាខឿនផ្លូវតាមបទដ្ឋានបែបអូស្រ្តាលី ដើម្បិបង្ករភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ និងបង្កើនសោភ័ណភាព។
រីឯគេហដ្ឋានបែបអាជីវកម្មរបស់បុរីអូរ៉ូរ៉ាស៊ីធី ចែកចេញជា២ប្រភេទ និង៣ប្លុក ដែលមានសរុបប្រមាណជា២០០ល្វែង។ ផ្ទះអាជីវកម្ម Shop House ប្រភេទA ដែលនៅជាប់មាត់ផ្លូវជាតិ មានកម្ពស់២ជាន់កន្លះ បន្ទប់គេងចំនួន៣ ផ្តល់ទីធ្លាធំទូលាយ ត្រូវប៉ាន់សម្រាប់ការប្រកបអាជីវកម្ម ជួញដូរគ្រប់ប្រភេទ។ អ្វីដែលពិសេសនោះគឺមានរៀបចំសួនច្បារនិងមានចំណតចតឡាននៅពីមុខដ៏ធំផងដែរ។

មួយទៀតនោះគឺប្រភេទ B ជាប្រភេទផ្ទះអាជីវកម្ម Shop House ដូចគ្នាដែលសង់ស្របជាមួយផ្លូវចូលទៅរោងចក្រ ដែលមានកម្ពស់២ជាន់ និងមានបន្ទប់គេងចំនួន២ សាកសមសម្រាប់ការប្រកបអាជីវកម្ម រស់នៅ និងវិនិយោគទុកចំណេញបាននៅថ្ងៃអនាគត៕

ដើម្បីសាកសួរព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងបានតាមរយៈលេខទូរសព្ទ 012 222 016/ 017 222 069/ 017 222 099

http://www.facebook.com/aurora.ct168/videos/190385502196853/

ប្រទេសយក្សសេដ្ឋកិច្ចធំៗបីនៅអាស៊ីរួមគ្នាបង្ការនិងគ្រប់គ្រងការរាតត្បាត នៃជំងឺCovid-19

ដោយវុត្ថា

ក្រុងប៉េកាំងៈ ក្រសួងការបរទេសចិនបានឱ្យដឹងថា ប្រទេសចិនមានឆន្ទៈរួមសហការជាមួយប្រទេសកូរ៉េខាងត្បូង និងជប៉ុនដើម្បីរួមគ្នាបង្ការ និងគ្រប់គ្រងការរាតត្បាតនៃជំងឺ Covid-19 ខណៈប្រទេសទាំងនេះ បាននិងកំពុងទទួលរងនៅការរាតត្បាតកាន់តែខ្លាំង។

លោកZhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានឱ្យដឹងនៅក្នុងសន្និសីទកាសែតមួយនៅក្រុងប៉េកាំង កាលពីថ្ងៃទី២៦ ខែកុម្ភៈឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ ប្រ​ទេសចិន ជប៉ុន និងកូរ៉េខាងត្បូង សុទ្ធតែស្ថិតក្នុងដំណាក់កាលដ៏សំខាន់ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 យ៉ាងពេញទំហឹង។

លោកបន្តថា “ប្រទេសចិនមានឆន្ទៈ រួមសហការជាមួយកូរ៉េខាងត្បូងនិងជប៉ុន ក្នុងការពង្រឹងវិធានការបង្ការ និងគ្រប់គ្រងការរាតត្បាតនៃជំងឺនៅតាមកំពង់ផែ និងកាត់បន្ថយការធ្វើដំណើរដែលមិនចាំបាច់នានា”។

លោកបន្ថែមថា ប្រទេសចិនសូមសម្តែងការសួរសុខទុក្ខ ដ៏ស្មោះត្រង់ចំពោះប្រជាជនកូរ៉េខាងត្បូង និងជប៉ុន។ ចាប់តាំងពីផ្ទុះនូវការរាតត្បាតនៃជំងឺនេះមក រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូង និងជប៉ុន បានផ្តល់ការគាំទ្រនិងជំនួយជាច្រើន ដល់ប្រទេសចិន ហើយចិនសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការនេះ។

ក្នុងពេលថ្មីៗនេះ ស្ថានភាពជម្ងឺរលាកផ្លូវដង្ហើម ដោយវីរុសកូរ៉ូណាប្រភេទថ្មីក្នុងប្រ​ទេសជប៉ុន កូរ៉េខាងត្បូង និងប្រទេសផ្សេងទៀតមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ភាគីចិន បានផ្តល់ជំនួយឥតសំណងជា Nucleic acid detection reagent ជូនដល់ភាគីជប៉ុន ដោយតាមរយៈស្ថានប័នពាក់ព័ន្ធយ៉ាងឆាប់រហ័ស ទន្ទឹមនឹងការបន្តខិតខំប្រយុទ្ធប្រឆាំងនឹងជម្ងឺនេះនៅក្នុងប្រទេស ក៏ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនង ជាមួយប្រទេសជប៉ុន កូរ៉េខាងត្បូង និងប្រទេសដទៃទៀត ដើម្បីរួមគ្នារក្សាសុវត្ថិភាពសុខភាពសាធារណក៏ ដូចជាក្នុងតំបន់ និងពិភពលោក។

គិតត្រឹមថ្ងៃទី២៧ ខែកម្ភៈឆ្នាំ២០២០កន្លងមកនេះ មានអ្នកឆ្លងជំងឺកូរ៉ូណាវីរុសចំនួន៨២,៤១៩ករណី ស្លាប់ចំនួន២,៨០៨នាក់  និងព្យាបាលជាសៈស្បើយចំនួន ៣៣,១៦១ករណី។  ករណីផ្ទុះករណីជំងឺផ្លូវដង្ហើមថ្មី Coronavirus ឬ Covid19 មកដល់ពេលនេះ មានប្រទេសចំនួន៤៧ នៅលើពិភពលោកបានឆ្លងនូវជំងឺនេះ៕

ខេត្តកោះកុងនឹងរីកចម្រើនលឿនក្រោយពេលគំរោងអភិវឌ្ឍន៍ធំៗជាច្រើនដំណើរការ

ដោយគង់ សូរិយា

ភ្នំពេញៈ កោះកុង ទំនងលែងជាខេត្តឆ្ងាយដាច់អាល័យទៀតហើយ ខណៈគំរោងអភិវឌ្ឍន៍ធំៗជាច្រើនបាននិងកំពុងដំណើរការ ពិសេសគំរោងព្រលានយន្តហោះតារាសាគរ ស្ថិតក្នុងខេត្តនេះ បើកដំណើរការក្នុងឆមាសទី២ឆ្នាំនេះ។

អញ្ជើញជាអធិបតតីក្នុងពិធីសម្ភោធគំរោងឈូង សមុទ្រតារាក្នុងខេត្តកោះកិង កាលពីចុងឆ្នាំមុន សម្ដេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិបានថ្លែងថា ការបើកការដ្ឋានគម្រោងឈូងសមុទ្រតារានេះ គឺជាសមិទ្ធផលថ្មីមួយថែមទៀត ក្នុងចំណោមសមិទ្ធផលជាច្រើន ដែលវិស័យឯកជនបានរួមចំណែកក្នុងការជំរុញអភិវឌ្ឍវិស័យសង្គម និងសេដ្ឋកិច្ច ដែលកំពុងដើរតួយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់​កាលទី៤ របស់រាជរដ្ឋាភិបាល អាណត្តិទី៦។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានសហការគាំទ្រដល់ក្រុមហ៊ុន យូញៀន ឱ្យបានដំណើរការវិនិយោគ ប្រកប ដោយលទ្ធផលជាផ្លែផ្កា នៅខេត្តកោះកុង ដែលជាខេត្តមួយមានសក្តានុពលយ៉ាងធំធេងក្នុងការអភិវឌ្ឍវិស័យ ទេសចរណ៍ និងទេសចរណ៍សហគមន៍ ព្រមទាំងឆ្នេរសមុទ្រស្អាត ដែលកម្ពុជាចាត់ទុកថា“តារារះនាទិសនិរតី” ដែលជាតំបន់មានការទាក់ទាញដ៏ធំមួយរបស់កម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា នៅតែធានាបន្តអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមលើគ្រប់វិស័យ ដោយផ្តោតអាទិភាពទៅលើការកែទម្រង់ អភិបាលកិច្ច សំដៅពង្រឹងស្ថាប័នសាធារណៈ បង្កើនប្រសិទ្ធភាព និងលើកកម្ពស់គុណភាពសេវាសាធារណៈ ពង្រឹងបរិស្ថានម៉ាក្រូសេដ្ឋកិច្ច ឲ្យមានស្ថិរភាពរឹងមាំ ធន់នឹងវិបត្តិ និងទ្រទ្រង់កម្តៅខ្ពស់ ប្រកបដោយចីរភាព បរិយាប័ន្ន និងសមធម៌ ដោយជំរុញការវិនិយោគសាធារណៈ និងវិនិយោគឯកជន ដើម្បីបង្កើនភាពទាក់ទាញ និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច។

លោក លី ថាវ នាយកក្រុមហ៊ុនយូញៀន បានអោយដឹងថា ក្រុមហ៊ុនយូញៀន គឺជាក្រុមហ៊ុនមួយ បានមកវិនិយោគនៅខេត្តកោះកុង ប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០០៧មកម្ល៉េះ ដែលជាសហគ្រាសឯកជនមួយ ក្នុងចំណោមសហគ្រាសជាច្រើន បានធ្វើដំណើរចេញពីខេត្តធានជីន ប្រទេសចិនមុនគេ។ នៅឆ្នាំ២០០៨ ក្រុមហ៊ុនយូញៀន បានចុះកិច្ចព្រមព្រៀងវិនិយោគទុនជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា លើផ្ទៃដីទំហំ៣៦០គីឡូម៉ែត្រក្រឡា ដែលមានទីតាំងស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រខេត្តកោះកុង។

បច្ចុប្ប​ន្នក្រៅពីគម្រោងអភិវឌ្ឍន៍ ដែលបាននិងកំពុងវិនិយោគដោយក្រុមហ៊ុនUnion Development Group ក៏មានក្រុមហ៊ុនជាច្រើនបាននិងកំពុងដំណើរការសាងសង់គំរោងអភិវឌ្ឍ​ន៍អចលនទ្រព្យរបស់ខ្លួនផងដែរ ពិសេសក្រុមហ៊ុនលី យ៉ុងផាត់គ្រុប ដែលបានសហការជាមួយក្រុមហ៊ុនBangkok Airway សាងសង់ព្រលានយន្តហោះថ្មីនៅជិតទីរួមខេត្តនេះផងដែរ។

ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីបើក សម្ភោធការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ ដែលជាផ្លូវប្រវត្តិសាស្រ្តលើកដំបូងក្នុងការតភ្ជាប់រវាងភូមិភាគពាយ័ព្យ ដោយចេញពីស្រុកសំឡូក ខេត្តបាត់ដំបង ឆ្ពោះមកកាន់ខេត្តពោធិសាត់ ដើម្បីឆ្ពោះមកកាន់ខេត្តកោះកុង ដែលមានកំពង់ផែទឹកជ្រៅ សម្រាប់ដឹកជញ្ជូនកសិផលចេញពីតំបន់ភូមិភាគពាយ័ព្យឆ្ពោះទៅកាន់ប្រទេសទី៣ផងដែរ។

ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលក៏បានប្រកាសពីការពង្រីកផ្លូវជាតិលេខ៤៨ ដែលតភ្ជាប់់ពីផ្លូវជាតិលេខ៤ ទៅកាន់ខេត្តកោះកុង ជាផ្លូវហាយវេ ដែលមាន៤គន្លងរថយន្តផងដែរនាពេលខាងមុខនេះ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ា ស៊ីមសូរិយាបានមានប្រសាសន៍ឲ្យ​ដឹងថា ការស្ថាបនាផ្លូវជាតិលេខ៤ មិនត្រឹមតែសំរាប់ធ្វើសមាហរណកម្មផ្ទៃក្នុងកម្ពុជានោះទេ ប៉ុន្តែជាការធ្វើឲ្យកម្ពុជាកាន់តែមានឯករាជ្យភាពខាងសេដ្ឋកិច្ច ដោយកាត់បន្ថយការពឹងផ្អែកប្រទេសជិតខាង ព្រោះយើងមានកំពង់ផែទឹកជ្រៅនៅខេត្តកោះកុង ដែលអាចដឹកជញ្ជូនទំនិញទៅកាន់ប្រទេសទី៣បានផងដែរ។

ងាកទៅមើលវិស័យទេសចរណ៍វិញអ្នកជំនាញក្នុងវិស័យនេះ បានមើលឃើញសក្តានុពលជាច្រើន ដែលខេត្តនេះមានហើយមិនទាន់ទាញ យកមកប្រើប្រាស់អស់សក្តានុពលនៅឡើយ។

លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា ខេត្តកោះកុងមានសក្តានុពលទេសចរណ៍ធម្មជាតិដ៏សម្បើម ដែលយើងមិនទាន់ទាញយកមកប្រើប្រាស់អស់នៅឡើយ។

លោកស្រីបន្តថា “ធនធានធម្មជាតិរបស់ខេត្តនេះហាក់ស្ថិតក្នុងអាថ៌កំបាំង ដែលយើងនៅតែមើលឃើញពីភាពអស្ចារ្យ និងមានធនធានជាច្រើន ដែលអាចទាញផលចំណូលដល់​សេដ្ឋកិច្ចជាតិតាមរយៈវិស័យទេសចរណ៍”៕

បុរី GALAXY 11 ផ្ដល់ជូនលំនៅដ្ឋានអាជីវកម្មកាន់តែអស្ចារ្យសម្រាប់អតិថិជន

ដោយៈ រ៉ាណេត

ភ្នំពេញៈ ជាការឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានបែបទំនើប និងទាន់សម័យ បុរីGALAXY 11 បានចាប់ផ្ដើមគម្រោងថ្មីនៅក្នុងប្លុកទី២ ដោយការសាងសង់លំនៅដ្ឋានអាជីវកម្មដ៏ប្រណីត និងមានភាពងាយស្រួលក្នុងការរស់នៅ ដែលមានចំនួនកំណត់ត្រឹមតែជាង២០ខ្នងតែប៉ុណ្ណោះ។

បន្ទាប់ពីទទួលបានភាពជោគជ័យ ទៅលើគម្រោងទីមួយដោយទទួលបានការគាំទ្រយ៉ាងច្រើន និងជឿទុកចិត្តពីសំណាក់អតិថិជន ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានបែបទាន់សម័យ និងប្រណីតភាព បុរី GALAXY 11 បានសម្រេចចាប់ផ្ដើមអនុវត្តគម្រោងទី២ ដោយការសាងសង់សំណង់លំនៅដ្ឋានអាជីវកម្មដ៏ស្រស់ស្អាត ផ្តល់នូវផាសុកភាពខ្ពស់ក្នុងការរស់នៅ ដែលអាចបង្ហាញពីភាពថ្លៃថ្នូរនៅក្នុងសង្គមនាពេលបច្ចុប្បន្ន និងថ្ងៃអនាគត។

នាយិកាផ្នែកទីផ្សារ និងការលក់ អ្នកស្រី យួម ចាន់រ៉ានី បានមានប្រសាសន៍ប្រាប់ឱ្យ​ដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៧ កុម្ភៈនេះថា សម្រាប់គម្រោងថ្មី ដែលស្ថិតនៅក្នុងប្លុកទី២ នៃបុរី GALAXY 11 កាន់តែមានភាពទាក់ទាញ ងាយស្រួលទាំងការរស់នៅ ងាយស្រួលទាំងការប្រកបអាជីវកម្ម រួមជាមួយនឹងការផ្តល់ជូននូវតម្លៃត្រឹងតែជាង៩ម៉ឺនដុល្លារតែប៉ុណ្ណោះ ដោយគ្រប់អតិថិជនទាំងអស់ អាចមានជម្រើសក្នុងការទិញដោយបង់ផ្ដាច់ និងបង់រំលោះក្នុងរយៈពេលយូរឆ្នាំបានយ៉ាងងាយស្រួល។

អ្នកស្រីបញ្ជាក់ថា “គម្រោងថ្មីនេះ មានតែជាប្រភេទលំនៅដ្ឋានអាជីវកម្មតែប៉ុណ្ណោះ ហើយចំនួនក៏មានកំណត់ ពោលគឺក្រុមហ៊ុនបានកំណត់សាងសង់ត្រឹមតែ២៥ខ្នងតែប៉ុណ្ណោះសម្រាប់ដាក់លក់”។ អ្នកស្រីបានបន្តទៀតថា “គ្រប់លំនៅដ្ឋានដែលស្ថិតនៅក្នុងគម្រោងថ្មីនេះ គឺសុទ្ធតែត្រូវបានធានានូវគុណភាពសំណង់ សោភ័ណភាព និងមានផាសុកភាពខ្ពស់ទាំងនៅក្នុងលំនៅដ្ឋាន ក៏ដូចជាទីធ្លាបរិវេណខាងក្រៅផ្ទះផងដែរ”។

ជាមួយនឹងការចាប់ផ្ដើមអនុវត្តគម្រោងថ្មីនៅក្នុងបុរី GALAXY 11 ដែលជាប្រភេទលំនៅដ្ឋានអាជីវកម្មទាំងអស់នេះ ក៏មានការផ្តល់ជូននូវកម្មវិធីពិសេស សម្រាប់អតិថិជនផងដែរ ដូចជាការបញ្ចុះតម្លៃពិសេសភ្លាមៗបន្ទាប់ធ្វើការកក់ រួមជាមួយនឹងកាដូជាសម្ភារៈប្រើប្រាស់ទំនើបៗដូចជា ទូទឹកកក ម៉ាស៊ីនបោកសំលៀកបំពាក់ ទូរទស្សន៍ LED ទូរទាំង ទូរចង្ក្រានបាយលើក្រោម រួមជាមួយនឹងសម្ភារៈផ្សេងៗជាច្រើនទៀត។

គម្រោងលំនៅដ្ឋានបែបទំនើប ពោរពេញទៅដោយប្រណីតភាពនៃបុរី GALAXY 11 មានទីតាំងនៅ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាតំបន់មានសក្ដានុពលនៅជាយរាជធានីភ្នំពេញ និងជាតំបន់ប្រមូលផ្តុំទៅដោយគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន ស្ថិតនៅជិតផ្លូវ៦០ម៉ែត្រ ជាពិសេសស្ថិតនៅលើផ្លូវទំហំ ៣២ម៉ែត្រ ដែលស្របទិសឆ្ពោះទៅគម្រោងសាងសង់ ព្រលានយន្តហោះភ្នំពេញថ្មី ដែលកាន់តែធ្វើឱ្យការរស់នៅមានភាពងាយស្រួលធ្វើអាជីវកម្មគ្រប់ប្រភេទ ប្រកបដោយសុវត្ថិភាពខ្ពស់ មិនចាញ់តំបន់អភិវឌ្ឍនៃផ្សារទំនើប AEON2 នោះទេ។

រួសរាន់ឡើង អ្នកមកមុន មានសិទ្ធិ និងឱកាសជ្រើសរើសយកទីតាំងល្អ រួមនឹងតម្លៃសមរម្យស្ថិតនៅក្នុងកញ្ចប់នៃកម្មវិពិសេស  ដែលផ្ដល់ជូនពីក្រុមហ៊ុន។ សម្រាប់ព័ត៌មានលម្អិតពីគម្រោងសូមទាក់ទងទូរស័ព្ទលេខ០១៧ ៦៦ ១១ ២២ / ០៩៨ ៦៦ ១១ ២២៕

ក្រុមហ៊ុនអាកាសចរណ៍ចំនួន២៦ផ្អាកជើងហោះហើរទៅប្រទេសចិនចំពេល មានការផ្ទុះកូរ៉ូណា

ដោយ ហ្សូលី

ប្រទេសចិនៈ ក្រុមហ៊ុនអាកាសចរណ៍របស់បណ្តាប្រទេសនានា កំពុងបន្តរឹតត្បិតការធ្វើដំណើរទៅកាន់ប្រទេសចិន បន្ទាប់ពីមានការរីករាលដាលនៃមេរោគឆ្លងថ្មី នៅក្រៅព្រំដែននៃទឹកដីចិន។

ជាមួយនឹងការកើនឡើងនូវករណីឆ្លងនៃវីរុសនេះ ត្រូវបានគេរាយការណ៍នៅក្នុងប្រទេសនានាដែលនៅជិត និងឆ្ងាយពីប្រទេសចិនរួមមាន ប្រទេសកូរ៉េខាងត្បូង អ៉ីតាលី និងអ៉ីរ៉ង់ ទិសដៅជាច្រើននៅជុំវិញពិភពលោក កំពុងត្រូវបានកាត់បន្ថយដើម្បីការពារការរីករាលដាលនៃជំងឺនេះ។

នេះគឺជាតារាងក្រុមហ៊ុនអាកាសចរណ៍ ដែលបានលុបចោលជើងហោះហើរមានដូចជា៖

១.Air Busan៖ ដោយសារតែមានការរីករាលដាលយ៉ាងឆាប់រហ័ស នៅក្នុងកូរ៉េខាងត្បូង ទើបបណ្តាលឱ្យក្រុមហ៊ុននេះ កាត់បន្ថយជើងហោះហើរនៅប្រទេសតៃប៉ិ វៀតណាម តៃវ៉ាន់ ហ្វីលីពីន កម្ពុជា ម៉ាឡេស៊ី រុស្សី កោះហ្គាម ម៉ុងហ្គូលី និងខេត្តដេហ្គូ កូរ៉េខាងត្បូង។

២.Air New Zealand៖ រីឯក្រុមហ៊ុននេះវិញបានផ្អាកការធ្វើដំណើររវាង Auckland និងកូរ៉េ ក្រុងសេអ៊ូល ចាប់ពីថ្ងៃទី៨ មីនា ដល់ ៣០ មិថុនា តទៅ។

៣.Philipine Airlines ក្រុមហ៊ុននេះបានលុបជើងហោះហើរ ទៅកាន់តៃវ៉ាន់ ដោយ​សារការបិទរបស់រដ្ឋាភិបាលរហូតដល់ទៅចុងខែមីនា។

៤.Vietnam Airlines៖ យោងតាមសារព័ត៌មាន The Star បានឱ្យដឹងថា ជើងហោះហើរដែលត្រូវលុបចោលគឺមានតែកូរ៉េប៉ុណ្ណោះ។

៥.Emirates៖ ដោយសារការរឹតបន្តឹង ត្រូវធ្វើឱ្យក្រុមហ៊ុននេះបង្ខំចិត្តលុបចោលការហោះហើរពី ឌូបៃទៅកាន់Tehran និង Bahrain។

លើសពីនេះក៏មានក្រុមហ៊ុនដទៃទៀតដូចជា Asiana Airline, Air Arabia, Delta Airlines, Bamboo Airways, Jin Air, Korean Air, T’way Air, Air Seoul, Singapore Airline and Silk Air, Iraqi Airways, Jazeera Airways, Kuwait Airways, Thai Airways, Japan Airline, Oman Air, Turkish Airlines, Fly Dubai, Gulf Air, Cathay Pacific, Royal Jordanian, និង MIAT Mongolian Airlines។

ក្រុមហ៊ុនអាកាសចរណ៍ដូចបានលើកឡើងខាងលើ មានខ្លះពន្យាពេលរហូតដល់ខែចុងខែមីនា និងខ្លះទៀត រហូតដល់ខែឧសភា ឆ្នាំ២០២០នេះ ដែលមានខ្លះទៀត មិនទាន់ប្រកាសពីថ្ងៃជាក់លាក់ នៃការចាប់ផ្តើមជើងហោះហើរវិញនៅឡើយទេ៕