ដោយៈ រ៉ាណេត
ភ្នំពេញៈ ស្ថិតនៅក្នុងភាពប្រឈម នៃការផ្អាកដំណើរការរោងចក្រកាត់ដេរមួយចំនួនជាបណ្តោះអាសន្ន ដែលបណ្តាលមកពីកង្វះខាតវត្ថុធាតុដើម នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២០ ខាងមុខនេះ អ្នកនាំពាក្យក្រសួងការងារ និងវិជ្ជាជីវៈបានអះអាងថា ពេលនេះក្រសួងបានរៀបចំយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ សម្រាប់ដោះស្រាយបញ្ហា និងការពារកម្មករ-កម្មការិនី មិនឱ្យបាត់បង់ការងារនោះទេ។

បច្ចុប្បន្ននេះ រោងចក្រដែលកំពុងដណើរការ នៅក្នុងវិស័យកាត់ដេរនៅកម្ពុជាប្រមាណ៦០ភាគរយ ត្រូវពឹងផ្អែកទៅលើការនាំចូលវត្ថុធាតុដើមមកពីប្រទេសចិន។ ដោយឡែក ស្ថិតនៅក្នុងស្ថានភាពនៃការវាយឡុកពីមេរោគ Corona virus បានបង្ខំឱ្យរដ្ឋាភិបាលចិនសម្រេចផ្អាកការផ្គត់ផ្គង់វត្ថុធាតុដើម ក្នុងវិស័យរោងចក្រទូទាំងសាកលលោក ដែលក្នុងនោះប្រទេសកម្ពុជាក៏ស្ថិតក្នុងភាពប្រឈមខ្ពស់ផងដែរ។
ផ្អែកតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានទទួលស្គាល់ពីភាពប្រឈ មនៃវិស័យកាត់ដេរនៅកម្ពុជា ក្រោយពេលដែលរោងចក្រមួយចំនួន នឹងត្រូវប្រកាសផ្អាកដំណើរការជាបណ្តោះអាសន្ន ប៉ុន្តែរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារបានរៀបចំយុទ្ធសាស្ត្ររួចជាស្រេច ក្នុងកិច្ចការពារកម្មករកម្ពុជាមិនឱ្យបាត់បង់ការងារ និងប្រាក់ចំណូលនោះទេ។

លោកហេង សួរ បានមានប្រសាសន៍ថា “រោងចក្រដែលកំពុងដំណើរការនៅកម្ពុជាក្នុងវិស័យកាត់ដេរ ដូចជារោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ជាដើម នៅតែបន្តដំណើរការជាធម្មជាតា ប៉ុន្តែអាចនឹងរងផលប៉ពាល់នៅក្នុងខែបន្ទាប់ ក្រោយការផ្អាកនាំចូលវត្ថុធាតុដើមមកពីប្រទេសចិន”។ លោកបានបន្តទៀតថា “បើទោះជាមានរោងចក្រមួយចំនួន នឹងត្រូវធ្វើការប្រកាសផ្អាកដំណើរការបណ្តោះអាសន្ន ប៉ុន្តែក្រសួងការងារមានយុទ្ធសាស្ត្ររួចជាស្រេចក្នុងការដោះស្រាយ មិនអោយកម្មករកម្មការិនីបាត់បង់ការងារនោះទេ ដោយពួកគាត់នឹងទទួលបាននូវសំណង ការទទួលបានការងារថ្មី ក៏ដូចជា ការបណ្ដុះបណ្ដាលជំនាញបន្ថែមផងដែរ”។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា សព្វថ្ងៃកម្ពុជានៅខ្វះកម្លាំងពលកម្មជាច្រើន ក្នុងការបំពេញតម្រូវការក្នុងវិស័យឯកជន។ ជាក់ស្ដែងនៅខេត្ត ព្រះសីហនុ កំពុងខ្វះកម្លាំងពលកម្មជិត២ម៉ឺននាក់ ខេត្តកំពង់ស្ពឺ ត្រូវការកម្លាំងពលកម្មបន្ថែមជិត១ម៉ឺននាក់ ខេត្តកំពង់ចាម ត្រូវការជាង៥ពាន់នាក់ និងក្នុងរាជធានីភ្នំពេញ ត្រូវការកម្លាំងពលកម្មជាច្រើនទៀត។ ដូច្នេះ សម្រាប់អ្នកដែលកំពុង តែមានភាពប្រឈមជាមួយរោងចក្រ ដែលប្រកាសផ្អាកដំណើរការជាបណ្តោះអាសន្ន អាចនឹងមានការងារជំនួសក្នុងរយៈពេលខ្លី ទម្រាំសកម្មភាព និងដំណើរការរោងចក្រទាំងនោះអាចចាប់ដំណើរការបានជាធម្មតាវិញ ៕


លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២០នេះបានឱ្យដឹងថា ជប៉ុនកំពុងយកចិត្តទុកដាក់ បន្ទាប់ពីបានជួយរាជធានីភ្នំពេញលើវិស័យទឹកស្អាត លើវិស័យចំរោះទឹក ហើយនៅពេលនេះ ក៏បានយកចិត្តទុកដាក់ទៅលើបញ្ហាសំរាមតែម្ដង ដែលសំរាមនេះគឺជាកត្តាចាំបាច់ ហើយជប៉ុនក៏មានក្រុមហ៊ុនចំនួន៣ ដែលមានចំណាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា នៅពេលនេះរាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ច កំពុងតែដាក់ការប្រមូលសំរាមនេះ ស្ថិតនៅក្នុងអន្តរកាល ព្រោះថាក្រុមហ៊ុនចាស់ពុំអាចទទួលការងារនេះបានទៀតទេ ដោយសារទីក្រុងភ្នំពេញមានការរីកធំ ពីប្រមាណ៣០០គីឡូម៉ែត្រការ៉េ ទៅ៦០០គីឡូម៉ែត្រការ៉េ ។








ទីតាំងរបស់បុរី ខេ ស៊ី ហ៊ុព័ទ្ធទៅដោយទីប្រជុំជនជាច្រើន ដូចជា ខាងក្រោយមានផ្សារព្រែកព្នៅចាស់ នៅខាងមុខជាប់ផ្លូវ មានផ្សារព្រែកព្នៅ សាលារៀនរដ្ឋ និងឯកជន មណ្ឌលសុខភាព គ្លីនិកឯកជន និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងជាច្រើន នៅជាប់ផ្លូវ៣០ម៉ែត្រ តភ្ជាប់ពីមហាវិថីឈ្នះ ឈ្នះ នៃទីក្រុងមរតកតេជោ ឆ្ពោះទៅផ្លូវជាតិលេខ៥។
លំនៅដ្ឋាននៅក្នុង ខេស៊ី ត្រូវបានសាងសង់ឡើងជា៣ប្រភេទ រួមមានប្រភេទ Link House, Shop House និងប្រភេទ Twin Villa ដែលសុទ្ធតែសមស្របទៅនឹងការរស់នៅដែលពោរពេញទៅដោយផាសុកភាពខ្ពស់ទាំងអស់។




















