គម្រោងផ្សារទំនើបចំនួន២០គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២០នេះ

ដោយ ប៊ី

ភ្នំពេញៈ គម្រោងផ្សារទំនើបសរុបចំនួន២០ គ្រោងនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២០ ដែលមានទំហំប្រមាណ២៦១,៧៤៦ម៉ែត្រការ៉េ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុនCBRE Cambodia។

របាយការណ៍បានឱ្យដឹងថា ភាគច្រើននៃការផ្គត់ផ្គង់នាពេលខាងមុខ ត្រូវបានចែកជាប្រភេទផ្សារទំនើបដែលមាន៤គម្រោង គ្រោងនឹងចែកចាយទំហំជាង១១៧,០០០ ម៉ែ​ត្រការ៉េនៅឆ្នាំក្រោយ។ ផ្សារសហគមន៍ និងកន្លែងលក់រាយ គ្រោងនឹងចែកចាយទំហំ ១៤៤,៧៤៦ ម៉ែតការ៉េ តាមរយៈសហគមន៍ផ្សារចំនួន១១ និងគំរោងលក់រាយចំនួន៥។

ដោយឡែក គម្រោងចំនួន៣រួមមានផ្សារទំនើប Chip Mong Noro Mall បានបញ្ចប់ក្នុងរយៈពេលត្រីមាសទី៤ ឆ្នាំ២០១៩ ដោយជំរុញទីផ្សារលក់រាយ (សំដៅទៅការជួលតូបនៅក្នុងផ្សារទំនើប) សរុបដល់៣១៤,១៨៧ ម៉ែតការ៉េ កើនឡើង៩,៩% បើធៀបនឹងត្រីមាសមុន។ ផ្នែកផ្សារសហគមន៍Community Mallបានបញ្ចប់ចំនួន២ ហើយពង្រីកបាន ៣៧,៧% ស្របពេលដែលផ្សារលក់រាយបានកើនឡើង១៤៩%។

ក្នុងត្រីមាសទី៤ នៃឆ្នាំ ២០១៩ ការជួលការជួលបានកើនឡើង សម្រាប់ហាងលក់ទំនិញឈានមុខគេមានការកើនឡើង៦ភាគរយ និងហាងលក់រាយមានការកើនឡើង៥ ភាគរយ។ កំណើននៃការជួលនៅក្នុងផ្នែកទាំងនេះ ត្រូវបានគាំទ្រដោយការស្រូបយកចន្លោះធំៗ និងការដំឡើងថ្លៃពីម្ចាស់ដី។

ទន្ទឹមនឹងនេះ បរិមាណនៃការអភិវឌ្ឍសហគមន៍ផ្សារ បានព្យាករណ៍រួមជាមួយនឹងកង្វះសក្តានុពល នៃភាពចម្រុះគ្នាក្នុងចំណោមអ្នកជួល ដែលអាចរកបានបានបន្តដាក់សម្ពាធធ្លាក់ចុះលើថ្លៃជួល ក្នុងផ្នែកដែលអត្រាត្រូវបានកាត់បន្ថយ៣ភាគរយ ក្នុងរយៈពេលនេះ។ ការជួលនៅតាមផ្លូវធំមានស្ថេរភាពក្នុងរយៈពេលនៅក្នុងរយៈពេលនេះ។

អត្រាកន្លែងទំនេរនៃទីផ្សារលក់រាយ បានកើនឡើងបន្តិចនៅចុងឆ្នាំ២០១៩ ដែលកើនឡើង ០,៩% បើប្រៀបធៀបទៅនឹងត្រីមាសនេះដល់១០,៦%៕

បុរីខេស៊ីផ្ទះតម្លៃសមរម្យ និងអាចប្រកបអាជីវកម្មបានផ្តល់នូវលក្ខខ័ណ្ឌបង់ប្រាក់កាន់តែពិសេស

ដោយៈ រ៉ាណេត

ភ្នំពេញៈ ស្ថិតនៅទីតាំងដ៏ល្អនៃទីប្រជុំជន ដែលមានការអភិវឌ្ឍស្រាប់នាតំបន់ជា​យក្រុង ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បុរីលំនៅដ្ឋានដ៏ទំនើប និងទាន់សម័យ ខេ ស៊ី កំពុងតែទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើន ជាមួយនឹងការផ្តល់ជូននូវតម្លៃទាប គុណភាពលំនៅដ្ឋានខ្ពស់ និងងាយស្រួលក្នុងការប្រកបអាជីវកម្មបានយ៉ាងប្រសើរ។

ទីតាំងរបស់បុរី ខេ ស៊ី ហ៊ុំព័ទ្ធទៅដោយទីប្រជុំជនជាច្រើន ដូចជា ខាងក្រោយមានផ្សារព្រែកព្នៅចាស់ នៅខាងមុខជាប់ផ្លូវ មានផ្សារព្រែកព្នៅ សាលារៀនរដ្ឋ និងឯកជន មណ្ឌលសុខភាព គ្លីនិកឯកជន និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងជាច្រើន នៅជាប់ផ្លូវ៣០ម៉ែត្រ តភ្ជាប់ពីមហាវិថីឈ្នះ ឈ្នះ នៃទីក្រុងមរតកតេជោ ឆ្ពោះទៅផ្លូវជាតិលេខ៥។

ក្រៅពីនេះ នៅមានគម្រោងអភិវឌ្ឍបឹងតាម៉ោក និងតំបន់អភិវឌ្ឍរមណីយដ្ឋានគំរូនៅតំបន់ជាយក្រុងនៃភ្នំប្រសិទ្ធិ ដែលជាគម្រោងអាទិភាពរបស់រដ្ឋបាល រាជធានីភ្នំពេញផងដែរ។

គម្រោងសំណង់លំនៅដ្ឋានបែបទំនើប និងទាន់សម័យនៅក្នុងបុរីដែលកំពុងតែមា​នភាពទាក់ទាញមួយនេះ បាននិងកំពុងតែសម្រុកសាងសង់យ៉ាងមមាញឹក ដើម្បីបញ្ចប់ទៅតាមគម្រោងទាំងស្រុងនៅត្រឹមឆ្នាំ២០២១។ ចំពោះលក្ខខណ្ឌនៃការក្លាយខ្លួនជាម្ចា​ស់​លំនៅដ្ឋាននៅក្នុងបុរី ខេ ស៊ី គឺមានភាពងាយស្រួលបំផុត ដោយលោក អ្នកគ្រាន់តែមានប្រាក់ដំបូងត្រឹមតែ១០០០ដុល្លារតែប៉ុណ្ណោះ រួមជាមួយនឹងការបង់បណ្តាក់ក្នុងរូបភាពជាបង់រំលស់ ជាបន្តបន្ទាប់ស្របទៅតាមគោលការណ៍ ដែលបានកំណត់ដោយក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានតែប៉ុណ្ណោះ។

ជាមួយនឹងការគិតពីផាសុខភាពដល់អ្នករស់នៅ ម្ចាស់បុរីនេះបានផ្តោតលើសំណង់់បែបបៃតង ដែលជាសន្សំសំចៃថាមពលអគ្គិសនី ដោយធ្វើឲ្យលំនៅដ្ឋានក្នុងគំរោងនេះទទួលពន្លឺ និងខ្យល់ធម្មជាតិចេញចូលគ្រប់គ្រាន់ រួមជាមួយនឹងការដាំដើមឈើបៃតងលម្អនៅពីមុខផ្ទះ ដែលកាន់តែជួយបន្ថែមភាពត្រជាក់ដល់លំនៅដ្ឋាន។

នៅក្នុងគម្រោងបុរីKC ត្រូវបានរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ ស្របតាមស្ដង់ដារសំ​ណ​ង់ ដូចជាផ្លូវបេតុងមេមានទំហំ១២ម៉ែត្រ ផ្លូវតូចមានទំហំ៨ម៉ែត្រ មានប្រព័ន្ធទឹកស្អាត និងបណ្តាញរំដោះទឹកយ៉ាងត្រឹមត្រូវ និងមានការរៀបចំសាងសង់ជាទីធ្លាសម្រាប់អង្គុយកម្សាន្ត ហាត់ប្រាណសាធារណៈ និងសួនច្បារ ដែលបំពាក់ទៅដោយចង្កៀងអគ្គិសនី LED យ៉ាងភ្លឺច្បាស់ត្រជាក់ភ្នែកផងដែរ។

លំនៅដ្ឋាននៅក្នុង ខេស៊ី ត្រូវបានសាងសង់ឡើងជា៣ប្រភេទ រួមមានប្រភេទ Link House, Shop House និងប្រភេទ Twin Villa ដែលសុទ្ធតែសមស្របទៅនឹងការរស់នៅដែលពោរពេញទៅដោយផាសុកភាពខ្ពស់ទាំងអស់។

ប្រភេទលំនៅដ្ឋាន Link House មានទំហំ ៥ X ៩,៥០ ម៉ែត្រ (Eo, E1) មានបន្ទប់គេងចំនួន២ បន្ទប់ទឹកចំនួន៣ ទីធ្លាក្នុងផ្ទះធំទូលាយ នៅសល់ទីធ្លាខាងមុខ៥ម៉ែត្រ និងខាងក្រោយផ្ទះសល់ ២ម៉ែត្រ ។ ប្រភេទលំនៅដ្ឋាន Shop House មានទំហំ៥ X ១៥ ម៉ែត្រ ក្នុងនោះរួមមានបន្ទប់គេងចំនួន៤ ទីធ្លាក្នុងផ្ទះធំទូលាយ នៅសល់ទីធ្លាខាងមុខ ៧ម៉ែត្រ និងខាងក្រោយផ្ទះសល់ ៣ម៉ែត្រ ។

ប្រភេទលំនៅដ្ឋាន Twin Valla មានទំហំ ៦ X ១២ ម៉ែត្រ មានបន្ទប់គេងចំនួន៤ បន្ទប់ទឹកចំនួន៥ ទីធ្លាក្នុងផ្ទះធំទូលាយ ជាមួយនឹងការរចនាម៉ូដយ៉ាងល្អវិចិត្រ ហើយនៅសល់ទីធ្លាខាងមុខ៥ម៉ែត្រ និងខាងក្រោយផ្ទះសល់២ម៉ែត្រ ។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងបាន តាមរយៈទូរស័ព្ទលេខ ៖ 078 959 567 / ០៨៧ ៣៦៩ ៥៣៦ / 089 787 721៕

ភ្ញៀវទេសចរជាតិ អន្តរជាតិ ចំនួនជាង៣៤ម៉ឺននាក់ បានទៅកម្សាន្តតំបន់ឆ្នេរក្នុងឱកាសពិធីបុណ្យប្រពៃណីចិន

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម រយៈពេល៣ថ្ងៃកន្លងទៅនេះ នៅតាមបណ្តាខេត្តជាប់តំបន់ឆ្នេរប្រចាំនៅកម្ពុជាចំនួន៤ រួមមានខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងខេត្តកោះកុង មានចំនួនទេសចរទៅកម្សាន្តសរុបជាង ៣៤ម៉ឺននាក់ ដែលចំនួននេះមានការកើនឡើងគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ។

ផ្អែកតាមរបាយការណ៍ដែលគេហទំព័រ Propertyarea.asia ទទួលបានបង្ហាញពីកំណើនទេសចរធ្វើដំណើរកម្សាន្តនៅតាមបណ្តាខេត្តជាប់តំបន់ឆ្នេរសមុទ្រចំនួន៤មានការកើនឡើងខ្ពស់ ដែលក្នុងនោះ ខេត្តកែបមានចំនួនភេសចរណ៍យ៉ាងលើសលប់ជាងគេ។

តាមរបាយការណ៍បានបង្ហាញថា នៅក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន -វៀតណាម នៅតាមបណ្តាខេត្តជាប់តំបន់ឆ្នេរសមុទ្រដូចតទៅ

ខេត្តកោះកុង រួមមាន៖
*សរុបមានចំនួន ៣៣,៤៧០ នាក់ ឃើញថាកើនឡើងចំនួន ៣,៩៧៦ នាក់ ស្មើនឹង +១៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩
*ភ្ញៀវជាតិមានចំនួន ២២,៦១៦ នាក់ ឃើញថាកើនឡើងចំនួន ១,១០២ នាក់ ស្មើនឹង + ៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩
-ភ្ញៀវអន្តរជាតិមានចំនួន ១០,៨៥០ នាក់ ឃើញថាកើនឡើង ២,៨៧៤ នាក់ ស្មើនឹង +៦៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨
ក្នុងនោះភ្ញៀវកម្សាន្តតាមសហគមន៍មានចំនួន៖ ភ្ញៀវជាតិ៥,៤៨៤ នាក់ ភ្ញៀវអន្តរជាតិ ១៧៨ នាក់ សរុបចំនួន៥,៦៦៣ នាក់។

ខេត្តព្រះសីហនុ ៖ ក្នុងកំឡុងពេល៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី២៤ រហូតដល់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នេះ មានភ្ញៀវទេសចរប្រមាណ ៨៧.៧៦៥នាក់ កើនឡើង ២៤.៥២%( ឆ្នាំ ២០១៩ មាន ៧០.៤៨០នាក់) ក្នុងនោះ ភ្ញៀវជាតិប្រមាណ ៧៤.៤៩៥នាក់ កើនឡើង៦៧.១៧%(ឆ្នាំ ២០១៩ មាន ៤៤.៥៦០នាក់)
-ភ្ញៀវអន្តរជាតិប្រមាណ ១៣.២៧០នាក់ ថយចុះ៤៨.៨០%(ឆ្នាំ ២០១៩ មាន ២៥.៩២០នាក់)
តាមព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុមានប្រមាណ ៤១ជើងហោះហើរ ថយចុះ២២ ជើង (ឆ្នាំ២០១៩ មាន ៦៣ជើង)
-ភ្ញៀវសរុបប្រមាណ ២.៩០៧នាក់ ថយចុះ៥៣.៨៥% (ឆ្នាំ២០១៩ មាន ៦.៣០០នាក់)
-ភ្ញៀវជាតិប្រមាណ១៣៥នាក់ ថយចុះ៣៧.១៧% (ឆ្នាំ២០១៩មាន ១៣៥នាក់)
-អន្តរជាតិប្រមាណ២.៧៧២នាក់ ថយចុះ ៥៤.៤៤%(ឆ្នាំ២០១៩មាន ២.២៣០នាក់)

ភ្ញៀវទេសចរទៅកំសាន្តតាមបណ្តាកោះនានាសរុបប្រមាណ ៧.៧៤១នាក់កើនឡើង៣.៤០% (ឆ្នាំ២០១៩មាន ៧.៤៨៦នាក់)
-ជាតិប្រមាណ ៤.៣០០នាក់ កើនឡើង៧៣.១៧% ( ឆ្នាំ ២០១៩ មាន ២.៤៨៣នាក់)
-អន្តរជាតិប្រមាណ៣.៤៤១នាក់ ថយចុះ៣១.២២% ( ឆ្នាំ ២០១៩ មាន៥.០០៣ នាក់)
ចំណែកឯនៅតាមរមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុមានភ្ញៀវ សរុប១០.៦៥៤នាក់ កើនឡើង ៦០.០១% ជាតិ ១០.៤០២នាក់ កើនឡើង ៦៧.២៣% និងភ្ញៀវអន្តរជាតិ ២៥២នាក់ ថយចុះ ៤២.៤៦% (ឆ្នាំ ២០១៩ សរុប ៦.៦៥៨នាក់ ជាតិ ៦.២២០នាក់ និងអន្តរជាតិ ៤៣៨នាក់)
ភ្ញៀវដែលមកកម្សាន្តតាមបណ្តាឆ្នេរនានាសរុប ៥០.៧៤៦នាក់ ជាតិ ៤៩.១១៤នាក់ និងអន្តរជាតិ ១.៦៣២ នាក់។

ខេត្តកំពត ៖ ក្នុងកំឡុងពេល៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី២៤ រហូតដល់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នេះ មានភ្ញៀវទេសចរជិត៨ម៉ឺននាក់

ខេត្តកែប ៖ ក្នុងកំឡុងពេល៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី២៤ រហូតដល់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នេះ មានភ្ញៀវទេសចរប្រមាណ១៤ម៉ឺននាក់ ដែលចំនួនទាំងនេះមានការកើនឡើងឆ្នាំកន្លងទៅដែលមានត្រឹម ជាង១៣ម៉ឺននាក់តែប៉ុណ្ណោះ ។

អភិបាលខេត្តកែប លោក កែន សត្ថា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ខេត្តកែប គឺជាគោលដៅទេសចរណ៍មួយដ៏ទាក់ទាញ ដែលក្រៅពីមានហេដ្ឋារចនាសម្ព័ន្ធល្អ មានអំណោយផលពីកត្តាភូមិសាស្ត្រ និងស្ថិតនៅជិតរាជធានីភ្នំពេញ ថែមទាំងមានខ្យល់អាកាសល្អត្រជាក់ជាងបណ្តាខេត្តដទៃទៀត ។ បន្ថែមពីនេះ នៅមានការបង្កើនគុណភាពសេវាកម្ម និងសុវត្ថិភាពពីសំណាក់ថ្នាក់ដឹកនាំ និងគ្រប់គ្រងលើសេវាទេសចរណ៍យ៉ាងត្រឹមត្រូវ៕

ស្ថាបត្យកម្មក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ថ្មី ត្រូវបានបង្ហាញ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ គម្រោងនៃការសាងសង់សំណង់អគារទីស្ដីការរបស់ក្រសួងរៀបចំដែនដីរគរូបនីយកម្ម និងសំណង់ ថ្មីមួយទៀតត្រូវបានប្រកាសជាមួយស្ថាបត្យកម្មថ្មីដែលមានវិសាលភាព និងទីធ្លាធំទូលាយជាងអគារទីស្ដីការចាស់ និងអាចធានាក្នុងការជួយសម្រួលដល់ការងារបានយ៉ាងប្រសើរ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងរៀបចំដែនដី ដែលត្រូវបានផុសដោយលោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា នៅលើបណ្តាញទំនាក់ទំនងរបស់លោកផ្ទាល់កាលពីចុងសប្ដាហ៍កន្លងទៅនេះបានឱ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នឹងរៀបចំពិធីក្រុងពាលី និងចាប់ផ្តើមបើកដំណើរការការដ្ឋានសាងសង់អាគារទីស្តីការថ្មីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចាប់ពីថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៧,១៥នាទី ស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ (ខាងកើតក្លោងទ្វារ ហ្គ្រេនភ្នំពេញ ហ្គោលក្លឹប)។

ការសម្រេចសាងសង់សំណង់អគារទីស្ដី ការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ថ្មីនេះ ដោយសារបង្កភាពងាយស្រួល ក្នុងការរៀបចំអង្គពិធីនៃកិច្ចប្រជុំធំៗដែលអាចមានវិសាលភាព សម្រាប់មន្ត្រីក្រសួងបានច្រើននាក់ និងមានទីធ្លាសម្រាប់ចំណតយានយន្តបានច្រើនជាងអគារទីស្ដីការក្រសួងចាស់នាពេលបច្ចុប្បន្ន។

យោងតាមប្រភពព៌តមានពីមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា ទីស្តីការក្រសួងរៀបចំដែនដីថ្មី នឹងសាងសង់លើផ្ទៃដី ៣ហិកតា មានកម្ពស់ ៥ជាន់ និងមានផ្ទៃក្រឡាសំណង់ជាង ៥ម៉ឺនម៉ែត្រការ៉េ។ នៅក្នុងគម្រោងអគារនេះ ត្រូវបានបែងចែកចេញជា២ គឺអគារទីស្តីការក្រសួង និងអាគារពិសោធន៍សំណង់៕

កន្លែងកម្សាន្ត Disney Land នៅ ហុងកុងបានបិទទ្វារ ដោយសារតែការភ័យខ្លាចនៃវីរុស Corona

A security guard checks a empty square usually filled with visitors at Hong Kong Disneyland in Hong Kong on January 26, 2020, after the park announced it was shutting its doors until further notice over a deadly virus outbreak in central China. (Photo by Ayaka MCGILL / AFP)

ដោយ Donald Lee

ភ្នំពេញ៖ កន្លែងកម្សាន្ត Disney Land នៅទីក្រុងហុងកុងបានបិទទ្វារ ដោយសារការភ័យខ្លាចនៃការផ្ទុះឡើងនៃមេរោគដែលបានធ្វើឱ្យប្រទេសចិនចាត់វិធានការបន្ទាន់ដើម្បីរារាំងវីរុសពីការរីករាលដាលពាសពេញពិភពលោក។

សេចក្តីថ្លែងការណ៍មួយដែលចេញដោយឧទ្យានកម្សាន្តនេះ បានឱ្យដឹងថា “ជាវិធានការណ៍បង្ការទុកជាមុនស្របតាមកិច្ចប្រឹងប្រែងបង្ការនានាដែលកើតឡើងនៅទូទាំងហុងកុង យើងកំពុងបិទឧទ្យានកម្សាន្ត Hong Kong Disneyland ជាបណ្តោះអាសន្ន … ដោយបានគិតដល់សុខភាព និងសុវត្ថិភាពរបស់ភ្ញៀវ និងប្រជាជន”។

ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងនេះបានកើនឡើងដល់ ៨០ នាក់នៅក្នុងប្រទេសចិន ដែលភាគច្រើននៃការស្លាប់បានកើតឡើងនៅកន្លែងដែលគេជឿថាវាមានប្រភពមកពីខេត្ត Hubei។ មនុស្សជាង ២ ៧០០ នាក់ឥឡូវត្រូវបានកត់ត្រាថាបានឆ្លងជំងឺនេះ។

វីរុសនេះត្រូវបានគេកត់ត្រាថា មាននៅអាមេរិក កាណាដា និងបារាំង។ នៅអាស៊ី មានកូរ៉េខាងត្បូង ជប៉ុន កាណាដា តៃវ៉ាន់ អូស្រ្តាលី សឹង្ហបូរី នេប៉ាល់ និងម៉ាឡេស៊ីសុទ្ធតែបានរកឃើញករណីឆ្លងវីរុសនេះ។

អង្គការសុខភាពពិភពលោកបានចង្អុលបង្ហាញថា ការរាតត្បាតនេះគឺជាភាពអាសន្ននៅក្នុងប្រទេសចិន ហើយអាចក្លាយជាគ្រោះអាសន្នជាសកលនាពេលខាងមុខនេះ។

របាយការណ៍របស់អង្គការសុខភាពពិភពលោក ឥឡូវនេះបង្ហាញថា អ្នកដែលឆ្លងអាចមិនបង្ហាញរោគសញ្ញារហូតដល់ ១០ ថ្ងៃ។
អង្គការសុខភាពពិភព បានឱ្យដឹងថា “ការប៉ាន់ស្មានបច្ចុប្បន្ននៃរយៈពេលបង្ហាញរោកសញ្ញាមានចាប់ពី ២ ទៅដល់១០ ថ្ងៃ ហើយការប៉ាន់ស្មានទាំងនេះនឹងត្រូវបានធ្វើឡើងយោងតាមទិន្នន័យ”។

របាយការណ៍ បានបន្ថែមទៀតថា “ការយល់ដឹងពីពេលវេលាដែលអ្នកជំងឺឆ្លងអាចចម្លងវីរុសទៅអ្នកដទៃគឺសំខាន់សម្រាប់កិច្ចខិតខំប្រឹងប្រែងគ្រប់គ្រង”៕

ស្ថាបត្យករប៉ូឡូញបានបង្កើតគំនិតស្រមើលស្រមៃក្នុងការរចនាមជ្ឈមណ្ឌលផ្សារទំនើបដ៏ទាក់ទាញមួយ

ដោយវុត្ថា

ភ្នំពេញ៖
អគារ Krzywy Domek គឺជាអាគារដែលល្បីល្បាញជាងគេនៅក្នុងតំបន់ Sopot នៃប្រទេសប៉ូឡូញដែលមានរូបរាង្គដ៏ចម្លែកក្រោមស្នាដៃវិចិត្រករដ៏ល្បីល្បាញបានទាក់ទាញខ្លាំងបំផុងនៅក្នុងពិភពលោក។ អគារនេះត្រូវបានសាងសង់នៅក្នុងឆ្នាំ ២០០៤ ជាផ្នែកមួយនៃមជ្ឈមណ្ឌលផ្សារទំនើបមួយនៅក្នុងតំបន់ Sopot។

អគារនេះ មានរូបរាងមិនធម្មតា ដែលបានបំផុសគំនិតដោយអ្នកគំនូររឿងព្រេងនិទានលោក Jan Marcin Szancer និងលោក Per Dahlberg និង លោក Antoni Gaudi នៅទីក្រុងបាសេឡូណា។ នៅខាងក្នុងនៃអគារ Krzywy Domek អ្នកនឹងឃើញហាងកាហ្វេមួយហើយអាចផឹកកាហ្វេមួយពែងដោយគយគន់ជាមួយនឹងស្ថាបត្យកម្មទំនើបដ៏អស្ចារ្យនេះ។

ជារៀងរាល់ថ្ងៃមានមនុស្សជាច្រើនបានមកកាន់នៃអគារនេះ ដើម្បីធ្វើអាជីវកម្ម ញាំម្ហូបអាហារ ឬដើរទិញឥវ៉ាន់។ កន្លែងនេះផងដែរ គឺជាការិយាល័យរបស់ក្រុមហ៊ុនដែលតំណាងឱ្យឧស្សាហកម្មផ្សេងៗ មានដូចជាហាងកែសម្ផស្ស ការិយាល័យវេជ្ជបណ្ឌិត ហាងនិងរបស់ផ្សេងទៀតជាច្រើន។

នៅពេលល្ងាច អគារ Krzywy Domekនេះ មានភាពរស់រវើកជាមួយនឹងជីវិតផងដែរ។ ក្លឹប និងហាងស្រាបានផ្តល់ជូននូវកម្មវិធីជាច្រើននៃព្រឹត្តិការណ៍នានាហើយគុណភាពខ្ពស់ និងការផ្តល់ជូនម្ហូបចម្រុះនឹងបំពេញនូវរាល់រសជាតិ – ទាំងបែបទំនើប និងបែបប្រពៃណី។

អគារនេះមានទំហំ ៤,០០០ ម៉ែត្រការ៉េដែលជាផ្នែកមួយនៃមជ្ឈមណ្ឌលផ្សារទំនើប Rezydent និងជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនមកាន់ទីនេះ ៕

កម្ពុជានាំចេញកើនជិត ៣០០០ លានដុល្លារពីតំបន់សេដ្ឋកិច្ចពិសេស

ដោយវុត្ថា

ភ្នំពេញ៖ កម្ពុជានាំចេញ ទឹកប្រាក់កើនឡើងចំនួន ២៦៨៨លានដុល្លារអាមេរិក ពីតំបន់សេដ្ឋកិច្ចពិសេសមានទំហំដែលមានកំណើនប្រមាណជា២៧ភាគរយធៀបនឹងឆ្នាំ២០១៨។ នេះ បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីចុងសប្តាហ៍កន្លងមកនេះ។

របាយការណ៍ដដែលបន្តថា គិតត្រឹមឆ្នាំ២០១៩ កន្លងទៅនេះកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥៤តំបន់ ក្នុងនោះតំបន់មាន អនុក្រឹត្យចំនួន ៣៥តំបន់ ដែលមានរដ្ឋបាលតំបន់បំពេញការងារជាអចិន្រ្តៃយ៍សរុប១៨តំបន់ មានក្រុមហ៊ុន វិនិយោគចំនួន ៤៦៥ ក្រុមហ៊ុន និងមានកម្មករកំពុងបម្រើការងារចំនួន១២៥,០៩៤នាក់។

ដោយឡែកតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញដែលមានទីតាំងក្នុងខណ្ឌកំបូលលើផ្ទៃដី៣៥៣ហិចតា មានក្រុមហ៊ុនវិនិយោគចំនួន១២១ក្រុមហ៊ុន និងប្រើប្រាស់ កម្លាំងពលកម្មប្រមាណជា២១,៧១៧នាក់។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងពិធីចុះពិនិត្យមើលពីស្ថាន ភាពវិនិយោគ និងពាណិជ្ជកម្មនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញកាលពេលថ្មីៗនេះដែរបានសម្តែងនូវការអរគុណចំពោះរាល់ដៃគូពាណិជ្ជកម្មសំខាន់ៗនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ដែលរួមមានក្រុមហ៊ុនមកពីប្រទេសថៃ វៀតណាម ចិន ជប៉ុន ប៊ែលហ្ស៊ិក ហុងកុង ម៉ាឡេស៊ី សិង្ហបុរី សហរដ្ឋអាមេរិក និងហ្វីលីពីនជាដើម។

លោកថា ការដំណើរការរបស់ បណ្តាក្រុមហ៊ុនទាំងនេះ គឺជាការផ្តល់ការងារជូនពលរដ្ឋកម្ពុជាផង និងជាការចូលរួមចំណែកដល់ការអភិវឌ្ឍខាងផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផង។

រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតតំបន់សេដ្ឋកិច្ចជាច្រើន នៅតាមបណ្តាខេត្ត-ក្រុង ដែលមានសក្តាដានុពលសេដ្ឋកិច្ច និងការដឹកជញ្ជូន ក្នុងគោលបំណងលើកទឹកចិត្តពន្ធ និងអាករដល់អ្នកវិនិយោគក្នុងតំបន់នេះ។

បន្ថែមពីនេះ រដ្ឋាភិបាលក៏បានលើកទឹកចិត្តលើការនាំចូល សម្ភារបរិក្ខារផលិតកម្ម សម្ភារសាងសង់ ធាតុចូលផលិតកម្ម ក៏បត្រូវបានសម្រេច ផ្តល់ជូនដល់អ្នកវិនិយោគក្នុងតំបន់តាមសំណូមពរ និងគោលការណ៍នៃច្បាប់ ដោយសាមីអ្នកវិនិយោគ ក្នុងតំបន់នោះ ត្រូវរៀបចំបញ្ជីសម្ភារបរិក្ខារផលិតកម្ម សម្ភារសាងសង់ ធាតុចូលផលិតកម្មដែលត្រូវនាំចូល ទាំងនោះ ដាក់ជូនរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសពិនិត្យដែលនឹងត្រូវផ្តល់ជូននៅនឹងកន្លែង ហើយរដ្ឋបាល តំបន់សេដ្ឋកិច្ចពិសេសគ្រាន់តែរាយការណ៍ជូនមក គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា និងស្ថាប័នគ្រប់គ្រង ដើម្បីជ្រាបជាព័ត៌មានប៉ុណ្ណោះ។

សិទ្ធិដែលត្រូវបានទទួលការលើកទឹកចិត្តផ្នែកសារពើពន្ធនឹងសម្រេចជូនអ្នកវិនិយោគក្នុងតំបន់ នៅក្នុង វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដែលនឹងត្រូវចេញជូនអ្នកវិនិយោគក្នុងតំបន់ ស្របតាមច្បាប់ និងអនុក្រឹត្យ ស្តីពីការអនុវត្តច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជាជាធរមាន៕

តម្លៃដីធ្លីនៅខេត្តមណ្ឌលគិរីហក់ឡើងទ្វេដងដោយសារសកម្មភាពទិញលក់មានការកើនឡើង

ដោយ ៖ រ៉ាណេត

មណ្ឌលគីរី ៖ ជាមួយនឹងគម្រោងផែនការនៃការអភិវឌ្ឍធំៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាសកាលពិពេលកន្លងទៅ រួមជាមួយនឹងធនធានដែលមានស្រាប់អំណោយផលដល់វិស័យទេសចរណ៍ផងនោះ បានធ្វើឱ្យខេត្តមណ្ឌលគីរី ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកវិនិយោគជាច្រើនរហូតធ្វើឱ្យតម្លៃដីធ្លីមានការកើនឡើងស្ទើរទ្វេដងបើប្រៀបទៅនឹងឆ្នាំកន្លងទៅ។

បច្ចុប្បន្ននេះ សម្រាប់ចរន្តនៃការទិញ-លក់វិស័យដីធ្លីនៅក្នុងខេត្តមណ្ឌលគីរី ត្រូវបានអ្នកជំនាញនៅក្នុងវិស័យមួយនេះអះអាងបញ្ជាក់ថា កំពុងតែមានសកម្មភាពមិនចាញ់ខេត្តមួយចំនួនដែលស្ថិតនៅជាប់តំបន់ភ្នំ និងសមុទ្រនោះទេ ប៉ុន្តែទាស់ត្រង់ថា ការទិញ-លក់ គឺមានទំហំធំ ដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍លើវិស័យកសិឧស្សាហកម្ម និងតំបន់លំនៅដ្ឋានបែបលំហែរកាយច្រើនជាងតំបន់ពាណិជ្ជកម្ម។

នាយិកាក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century21 Cambodia លោកស្រី Grace Rachny Fong បានមានប្រសាសន៍ថា បច្ចុប្បន្ននេះចំពោះការទិញ-លក់អចលនទ្រព្យ ជាពិសេសការវិនិយោគលើវិស័យដីធ្លីគឺមានសកម្មភាពជាងឆ្នាំមុន ហើយតម្លៃក៏មានការកើនឡើងផងដែរ ។ លោកស្រីបានបញ្ជាក់ថា “មណ្ឌលគីរីជាខេត្តមួយដ៏ល្អរបស់កម្ពុជាលើវិស័យទេសចរណ៍ធម្មជាតិខុសពីខេត្តដទៃទៀត ជាពិសេស ក្រោយពេលដែលរដ្ឋាភិបាលមានគម្រោងអភិវឌ្ឍធំៗនៅក្នុងខេត្តមួយនេះ ដូចជាគម្រោងសាងសង់ព្រលានយន្តហោះ រួមជាមនឹងការបង្កើតគណកម្មការអន្តរក្រសួង សិក្សាពីលទ្ធភាពរៀបចំផែនការមេសម្រាប់អភិវឌ្ឍន៍នៅទូទាំងខេត្ត វាកាន់តែធ្វើឱ្យខេត្តមួយនេះមានភាពទាក់ទាញខ្លាំង ហើយក៏ជំរុញឱ្យវិស័យអចលនទ្រព្យចាប់ផ្តើមកម្រើកផងដែរ”។

លោកស្រីបានបន្តទៀតថា “ជាធម្មតានៅពេលដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើន កំណើនសេដ្ឋកិច្ចក្នុងតំបន់ក៏កាន់តែល្អប្រសើរ ដែលធ្វើឱ្យប្រជាជនលទ្ធភាពធូរធារ។ ដោយឡែកជាមួយនឹងវត្តមាននៃព្រលានយន្តហោះ រួមនឹងគម្រោងអភិវឌ្ឍតំបន់មួយចំនួនជាទីកម្សាន្តបែបធម្មជាតិ វានឹងធ្វើឱ្យខេត្តមួយនេះមានភាពទាក់ទាញ និងអភិវឌ្ឍន៍លឿន ដែលអាចគៀងគរនូវចំនួនភ្ញៀវទេសចរ ក៏ដូចជាចំនួនអ្នកវិនិយោគទៅកាន់ខេត្តនេះកាន់តែច្រើន។ ដោយឡែកចំពោះតម្លៃដីដែលមានវិសាលភាពសម្រាប់អភិវឌ្ឍជាតំបន់កម្សាន្តកែច្នៃបែបធម្មជាតិ និងបង្កើតជាតំបន់កសិឧ្សាហកម្ម បានកើនឡើងស្ទើរតែគុណនឹង២ដង បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ”។ អ្នកស្រីបញ្ជាក់ថា “ចំពោះតម្លៃដី វាមិនដូចគ្នានោះទេ ដែលអាស្រ័យទៅតាមតំបន់ដែមានតម្រូវការ ទំហំ និងស្ថានភាពរបស់ដី ប៉ុន្តែទីតាំងដែលមានសក្ដានុពល គឺស្ថិតនៅតំបន់ភ្នំ តំបន់ជ្រោះ និងមានស្ទឹងតូចធំ ឆ្លងកាត់”។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថាកាលពីចុងសប្ដាហ៍មុននេះថា សម្រាប់ខេត្តមណ្ឌលគីរី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ សម្រេចឱ្យបង្កើតគណៈកម្មការអន្តរក្រសួង សិក្សាពីលទ្ធភាពក្នុងការរៀបចំផែនការមេសម្រាប់ធ្វើការអភិវឌ្ឍដែលផ្តោតសំខាន់ទៅលើវិស័យទេសចរណ៍ប្រកបដោយចីយរភាព និងលើកទឹកចិត្តដល់វិស័យឯកជនឱ្យមានការចូលរួមជាមួយរាជរដ្ឋាភិបាល៕

ក្រុមហ៊ុនថៃបានប្រកាសជាផ្លូវការទិញយកគម្រោងថាមពលដើរដោយព្រះអាទិត្យនៅខេត្តបន្ទាយមានជ័យ

ដោយ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុនថាមពល B Grimm Power Plc 1 ដែលមានមូលដ្ឋាននៅប្រទេសថៃ និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ B Grimm Solar Power បានសម្រេចបានការទិញយកគម្រោងថាមពលដើរដោយព្រះអាទិត្យរបស់ក្រុមហ៊ុន Ray Power Supply Co Ltd នៅខេត្តបន្ទាយមានជ័យ។

យោងតាមឯកសារដែលក្រុមហ៊ុ B Grimm Solar Power ចុះផ្សាយក្នុងផ្សារហ៊ុននៅប្រទេសថៃកាលពីម្សិលមិញនេះ ក្រុមហ៊ុន Ray Power ចង់ធ្វើបច្ចុប្បន្នភាពវឌ្ឍនភាព [ប្រតិបត្តិការនេះ] ។ ការផ្ទេរភាគហ៊ុននេះបានបញ្ចប់ជាផ្លូវការ ហើយការយល់ព្រមពីអាជ្ញាធរពាក់ព័ន្ធត្រូវបានផ្តល់ឱ្យក្រុមហ៊ុន។

ក្រុមហ៊ុនបានប្រកាសកាលពីចុងឆ្នាំមុនថា ក្រុមហ៊ុន B Grimm Solar Power 1 បានចុះកិច្ចព្រមព្រៀងទិញភាគហ៊ុនដើម្បីទទួលបានភាគហ៊ុនទាំងអស់ក្រុមហ៊ុន Ray Power ដោយគិតជាទឹកប្រាក់សរុបចំនួន ៣០ ម៉ឺនដុល្លារ។

នាយកប្រតិបត្តិរបស់ប្រទេសថៃលោកស្រី Preeyanart Soontornwata បាននិយាយថា ក្រុមហ៊ុន B Grimm Power បានត្រៀមថវិកាជាង ៣៨,៥ ពាន់លានបាត (១,២៦ ពាន់លានដុល្លារ) សម្រាប់ការវិនិយោគនៅក្នុងគម្រោងថាមពលរបស់ខ្លួនដើម្បីសម្រេចបាន ៥,០០០ មេហ្គាវ៉ាត់នៅត្រឹមឆ្នាំ ២០២២។

បច្ចុប្បន្នក្រុមហ៊ុនកំពុងអភិវឌ្ឍថាមពលកកើតឡើងវិញនៅក្នុងប្រទេសថៃ វៀតណាម ឡាវ កម្ពុជា កូរ៉េខាងត្បូង និងហ្វីលីពីន។
លោកស្រីត្រូវបានគេដកស្រង់សម្តីនៅក្នុងកាសែត The Nation ថា “យើងនឹងផ្តោតលើថាមពលបៃតងដូចជាថាមពលពន្លឺព្រះអាទិត្យ ខ្យល់ និងវារីអគ្គិសនីនៅក្នុងប្រទេសថៃ និងប្រទេសដទៃទៀតនៅតំបន់អាស៊ី”៕

អ្នកជំនាញៈ អ្នកជំនួញសម័យឌីជីថលការធ្វើជំនួញគួរផ្តោតលើការសហការដើម្បីផលប្រយោជន៍ទាំងអស់គ្នា

ដោយៈ រ៉ាណេត

ភ្នំពេញៈ ជាទូទៅសម្រាប់សង្គមជំនួញនៅកម្ពុជា ត្រូវបានអ្នកជំនាញមើលឃើញថា ភាគច្រើនអ្នកជំនួញ ដែលមានសមត្ថិភាពតែងធ្វើអ្វីមួយតែម្នាក់ ឬធ្វើឡើងដោយលក្ខណៈឯកោ។ ទង្វើនេះត្រូវបានអ្នកជំនាញលើកឡើងថា វាជារឿងដែលគួរតែលុបបំបាត់ចោល ហើយងាកមករួបរួម និងចេះសហការគ្នាធ្វើជំនួញជាក្រុម ដើម្បីជៀសផុតពីហានិភ័យ និងទទួលបានឱកាសជោគជ័យទាំងអស់គ្នា។

លោកង៉ែត ជូ អ្នកជំនាញផ្នែកសេដ្ឋកិច្ចបានលើកឡើងថា ជាការប្រសើរ ដែលអ្នកជំនួញសម័យថ្មីនេះគួរតែចេះសហការគ្នា រួមគំនិតធ្វើជំនួញជាមួយគ្នា ដើម្បីងាយទទួលបានភាពជោគជ័យទាំងអស់គ្នា។

លោកបន្ថែមទៀតថា “មនុស្សមានសមត្ថភាពជាច្រើននៅរប៉ាត់រប៉ាយ ធ្វើការងាររៀងៗខ្លួន មិនសហការគ្នា ប៉ុន្តែពេលមនុស្សចេះធ្វើការរួមគ្នា រឿងសំខាន់ៗ៣យ៉ាងនឹងកើតឡើង”។

រឿងវិជ្ជមានទាំងបីនោះរួមមាន ទី១ ជំនាញ និងសមត្ថភាពផ្សេងៗគ្នានឹងបំពេញអោយគ្នាបានល្អប្រសើរ។ ទី-២ ធនធានហិរញ្ញវត្ថុដែលមនុស្សម្នាក់ៗ មានក៏អាចត្រូវបានយកទៅប្រើប្រកបដោយប្រសិទ្ធិភាព និងទី៣ ទ្វារនៃឱកាសជាច្រើនក៏ចាប់ផ្តើមបើកស្វា​គមន៍អ្នកដែលមិនសូវមានឱកាសពីមុន។

លោកបានពន្យល់ទៀតថា ជាទូទៅគ្រប់អ្នកជំនួញទាំងអស់ សុទ្ធតែមានគោលដៅរបស់ខ្លួនដូចៗគ្នា ប៉ុន្តែចំពោះកម្រិតនៃសមត្ថភាពគឺមានមិនស្មើគ្នានោះទេ ហើយក៏មិនមានជំនាញគ្រប់មុខ គ្រប់វិស័យនោះដែរ។ ការបង្កើតមុខជំនួញ ហើយប្រឹងដើរតែម្នាក់ឯងគឺមានភាពផុយស្រួយ ប្រថុយប្រថាននឹងហានិភ័យខ្ពស់បំផុត។ ប៉ុន្តែប្រសើនបើអ្នកជំនួញទាំងអស់នោះគាត់ចេះសហការគ្នា រួមចិត្ត រួមគំនិត និងចេះបំពេញនូវតម្រូវការឱ្យគ្នាទៅវិញទៅមក ព្រោះវាគឺជាការបើកឱកាសយ៉ាងទូលាយ ក្នុងការចាប់យកភាពជោគជ័យរួមគ្នា។

ឧទាហរណ៍ ការបើកជំនួញហាងកាហ្វេ ឬភោជនីយដ្ឋានមួយ ម្ចាស់ហាង ដែលជាអ្នកបោះទុន មិនអាចធ្វើប្រតិបត្តិការតែម្នាក់ឯងបាននោះឡើយ ដែលចាំបាច់ត្រូវតែស្វែងរកអ្នកជំនាញ គ្រប់ផ្នែកមកបំពេញតម្រូវការរបស់ហាង ដូចជាអ្នកជំនាញផ្នែកគ្រប់គ្រងធនធានមនុស្ស អ្នកជំនាញផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ អ្នកជំនាញផ្នែកគ្រប់គ្រងចង្ក្រាន និងអ្នកជំនាញផ្នែកគ្រប់គ្រងផ្នែកសេវាកម្មជាដើម។
ងាកមកអ្នកជំនួញវិញក៏ដូចជាគ្នា នៅពេលដែលធ្វើការជាក្រុម ធ្វើជំនួញជាក្រុម ក្រៅពីអាចជួយបំពេញនូវចន្លោះខ្វះខាត ឱ្យគ្នាទៅវិញទៅមកហើយនោះ វាថែមទាំងជួយសម្រាលនូវវិបត្តិសេដ្ឋកិច្ច ជៀសផុតពីហានិភ័យខ្ពស់ ហើយនឹងមានឱកាសទទួលបានភាពជោគជ័យលើមុខជំនួញយ៉ាងល្អប្រសើរផងដែរ៕