ខេត្ត​បន្ទាយមានជ័យ​នឹង​មាន​រថយន្តក្រុង​សាធារណៈ​ជាលើកដំបូង​នៅ​ឆ្នាំ​ ២០២០ខាងមុខ​

ខេត្ត​បន្ទាយមានជ័យ​នឹង​មាន​រថយន្តក្រុង​សាធារណៈ​ជាលើកដំបូង​នៅ​ឆ្នាំ​ ២០២០ខាងមុខ​
ខេត្ត​បន្ទាយមានជ័យ​នឹង​មាន​រថយន្តក្រុង​សាធារណៈ​ជាលើកដំបូង​នៅ​ឆ្នាំ​ ២០២០ខាងមុខ​

ដោយ ​វុត្ថា

​បន្ទាយមានជ័យ​៖ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ គ្រោង​ដាក់​ឱ្យ​ដំណើរការ​រថយន្តក្រុង​សាធារណៈ​តភ្ជាប់​ពី​ក្រុង​ប៉ោយប៉ែត​ ឆ្ពោះទៅ​ស្រុក​ម៉ាឡៃ​ ខេត្ត​បន្ទាយមានជ័យ​ ក្នុង​ឆ្នាំ​ ២០២០​ ខាងមុខនេះ​ ឆាប់​ៗនេះ​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ និង​សម្រួល​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​ ។

លោក​ អុំ​ រាត្រី​ បាន​អភិបាលខេត្ត​បន្ទាយ​មានជ័យ បាន​ប្រាប់​សារព័ត៌មាន​កាលពី​ពេល​ថ្មី​ៗនេះ​ ថា​ ខេត្ត​បានសម្រេច​ ឲ្យ​ដំណើរការ​រថយន្តក្រុង​សាធារណៈ​ ២០នាទី​ម្ដង​ ដែល​តភ្ជាប់​ចរាចរណ៍​ប្រជុំជន​ទាំងពីរ​ ប្រើប្រាស់​មុនគេ​បង្អស់​ បន្ទាប់ពី​ក្រុងភ្នំពេញ​ ដោយ​ផ្ដល់​ជួន​ប្រជាពលរដ្ឋ​ដោយ​មិន​គិតថ្លៃ​រយៈពេល​ ៣ខែ​។

លោក​បន្ត​ថា​ គោលបំណង​នៃ​ការ​ដាក់​ឱ្យ​ដំណើរ​នេះ​ គឺ​សម្រួលការ​ធ្វើដំណើរ​ កាត់បន្ថយ​ការ​ចំណាយ​ កាត់បន្ថយ​គ្រោះថ្នាក់​​ចរាចរណ៍​ ហើយ​ធ្វើ​ឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ភាពល្អ​ប្រសើរ​។

លោក​ថា​ សេវា​រថយន្តក្រុង​ខាងលើ​នេះ​មាន​ រថយន្ត​ ១៥​ គ្រឿង​ និង​អាច​ដាក់​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ២០២០ខាងមុខនេះ​ ដោយ​ជំហាន​បន្ទាប់​នឹងអាច​ដាក់​ឱ្យ​ដំណើរការ​ពី​ក្រុង​ប៉ោយប៉ែត​ឆ្ពោះ​មក​ក្រុង​សិរីសោភ័ណ​បន្ថែម​ទៀត​។ លោក​បាន​គាំទ្រ​ទាំងស្រុង​ចំពោះ​គម្រោង​រថយន្តក្រុង​នេះ​ និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ប្រើប្រាស់​សេវា​នេះ​ទាំងអស់គ្នា​។

ការ​ធ្វើដំណើរ​ពី​ក្រុង​ប៉ោយប៉ែត​ ទៅ​ស្រុក​ម៉ាឡៃ​មាន​ចម្ងាយ​ប្រមាណ​ ៤០គីឡូម៉ែត្រ​។ ទីតាំង​ចំណត​បាន​រៀបចំ​រួចជាស្រេច​ហើយ​ អាច​ដំណើរការ​អាច​ដើមឆ្នាំ​ក្រោយនេះ​។

លោក​បញ្ជាក់​ទៀត​ថា​ នេះ​គឺជា​ដំណឹងល្អ​ សម្រាប់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ​ ពិសេស​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ និង​ស្រុក​ម៉ាឡៃ​ ប្រសិន​ចង់​ធ្វើដំណើរ​ទៅកាន់​គោលដៅ​ណាមួយ​នឹង​មិន​អស់​ថវិកា​ឡើយ​៕

អូស្ត្រាលីសន្យាជំរុញ និងពង្រីកពាណិជ្ជកម្ម សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ និងធំធាត់ថែមទៀត

ដោយ ៖ វុត្ថា
ភ្នំពេញ ៖ រដ្ឋាភិបាលអូស្ត្រាលីបានត្រៀមខ្លួនជាស្រេចក្នុងការបន្តជួយ និងចូលរួមចំណែកក្នុងការជំរុញ និងពង្រីកពាណិជ្ជកម្ម សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំនិងធំធាត់ថែមទៀត ហើយក៏ត្រៀមជាស្រេចក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសរវាងយុវជន និងយុវជននៃប្រទេសយើងទាំងពីរផងដែរ។

លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលីចប់អាណត្តិប្រចាំនៅកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារ និងជំរាបលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៩នេះ ឱ្យដឹងថា ប្រទេសកម្ពុជាបានទទួលការអភិវឌ្ឍយ៉ាងឆាប់រហ័សជាទីបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកស្រីថា លោកសីបានអញ្ជើញមកកម្ពុជាកាលពីឆ្នាំ១៩៩៣ និង ១៩៩៤ ដោយពេលនោះលោកស្រីបានមានប្រសាសន៍ថា កាលពីឆ្នាំនោះទីក្រុងភ្នំពេញ គឺជាទីក្រុងដែលមិនមានមនុស្សរស់នៅច្រើនទេ ក៏ប៉ុន្តែពេលនេះ លោកស្រីមានការភ្ញាក់ផ្អើល ហើយក៏បានកត់សំគាល់ឃើញថា កម្ពុជាពេលនេះមានការអភិវឌ្ឍគួរជាទីមោទនៈជាទីបំផុត។

លើសពីនេះទៀត លោកស្រីក៏បានសម្តែងនូវការសប្បាយរីករាយដែលប្រទេសអូស្ត្រាលីបានចូលរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជាឱ្យមានការរីកចំរើនរហូតដល់ថ្ងៃនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា តាមរយៈបេសកកម្មរបស់លោកស្រីគឺបានជំរុញនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងនោះលោកស្រីបានជំរុញអោយមានទំនាក់ទំនងរវាងយុវជន និងយុវជន និងដំណើរទស្សនកិច្ចសិក្សារបស់យុវជនអូស្ត្រាលីមកកាន់កម្ពុជា ហើយនឹងជំរុញឱ្យមានការនាំចូលទំនិញប្រមាណជា ៩០ភាគរយ ទៅ ៩៧ភាគរយពីកម្ពុជាចូលទៅអូស្ត្រាលីផងដែរ។

សម្ដេចតេជោថា “នេះគឺជាមូលដ្ឋានដ៏ល្អដែលអាចលើកស្ទួយទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ”។

តាមរយៈការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ សម្ដេចតេជោក៏បានថ្លែងអំណរគុណផងដែរចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលកន្លងមកបានជួយដល់កម្ពុជាយើង ជាពិសេស លើផ្នែកកសិកម្ម បានការបង្កើតវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ដែលបានជួយក្នុងការសិក្សាស្រាវជ្រាវ ធ្វើឲ្យអង្ករកម្ពុជាយើងទទួលបានចំណាត់ថ្នាក់លេខ១ នៅលើឆាកអន្តរជាតិក្នុងរយៈពេល៣ឆ្នាំជាប់គ្នានេះ។

ចាប់តាំងពីឆ្នាំ ២០១៦ ពោលមានរយៈពេល ៤ ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលអូស្ត្រាលី តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជាបានផ្តល់ជំនួយអភិវឌ្ឍន៍ដែលមានទឹកប្រាក់ចំនួនជិត ២២៣លានដុល្លារអាមេរិក ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា៕

ស្ពាន​ឫស្សី​ដ៏​ល្បីល្បាញ​នៅ​ក្រុង​កំពង់ចាម​ នឹង​ដាក់​ឱ្យ​ដំណើរការ​ឡើងវិញ​នៅ​ពាក់កណ្តាល​ខែធ្នូ​នេះ​

ដោយ​ : វុត្ថា

​ភ្នំពេញ​ ៖ ស្ពាន​ឫស្សី​កោះ​ប៉ែន​ដែល​ជា​ស្ពាន​វែង​ជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​ ស្ថិតនៅ​ឃុំ​កោះមិត្ត​ ស្រុក​ កំពង់សៀម​នៃ​ខេត្ត​កំពង់ចាម​ គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរ​ឡើងវិញ​នៅ​ថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ​ ២០១៩​ ខាងមុខនេះ​ ខណៈ​ស្ពាន​នេះ​ ត្រូវ​បាន​ក្រុម​ជាង​សាងសង់​យ៉ាង​មមាញឹក​។

លោក​ ប៊ុ​ន ដារ៉ា​ ម្ចាស់​ស្ពាន​ឫស្សី​នេះ​ និង​ប្រធាន​សហគមន៍​រមណីយដ្ឋាន​ឆ្នេរខ្សាច់​កោះ​ប៉ែន​បាន​ប្រាប់​គេហទំព័រ​ propertyarea.asia​ នៅ​ថ្ងៃទី២​ ខែធ្នូ​នេះ​ថា​ ការ​កសាង​ស្ពាន​ឫស្សី​ឡើងវិញ​នេះ​ មានការ​ជួប​ការ​លំបាក​ខ្លះ​ ដោយសារតែ​ឆ្នាំនេះ​ ជួប​បញ្ហា​ទឹកឡើង​លឿន​ និង​ស្រក​ទៅវិញ​ក៏​លឿន​ផង​ដែរ​។

លោក​បន្ត​ថា​ ក្រោយពី​បញ្ចប់​ការសាងសង់​ស្ពាន​ឫស្សី​នេះ​ អនុញ្ញាត​ឱ្យ​តែ​អ្នកទេសចរ​ជិះកង់​ ឬថ្មើរជើង​ប៉ុណ្ណោះ​ លើកលែងតែ​ម៉ូតូ​សមត្ថកិច្ច​ ទើប​អាច​ជិះ​បាន​នូវ​ពេល​ដែល​មាន​បញ្ហា​អ្វីមួយ​កើតឡើង​នូវ​ជុំវិញ​បរិវេណ​ស្ពាន​កោះ​ប៉ែន​នេះ​។


លោក​ថ្លែង​ថា​ “ខ្ញុំ​សូម​ជំរាប​ជូន​ថា​ ការសាងសង់​ស្ពាន​ឫស្សី​នៅក្នុង​ឆ្នាំនេះ​ មាន​ប្រវែង៧០០ម៉ែត្រ​មាន​លក្ខណៈ​ប្រវែង​ខុសគ្នា​កាលពី​ឆ្នាំ​ពោល​ខ្លី​ជាង​ ៦០​ ទៅ​ ១០០​ ម៉ែត្រ​ ដោយសារតែ​ទឹក​នៅក្នុង​ឆ្នាំនេះ​ មានការ​ស្រក​លឿន​” ។

លោក​ ប៊ុ​ន ដារ៉ា​ បន្ត​ថា​ ការដែល​ខាង​លោក​បាន​ខិតខំ​ប្រឹងប្រែង​បង្កើត​ឱ្យ​មាន​ស្ពាន​ប្រដឹស​ឫស្សី​ឡើងវិញ​នេះ​ដោយសារតែ​មាន​ប្រជាពលរដ្ឋ​ពោល​គឺ​ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ចាម​គ្រប់​ជំនាន់​ អនុញ្ញាត​ ឲ្យ​សាងសង់​ស្ពាន​ឫស្សី​ដែល​ជា​និមិត្ត​ឆ្នេរខ្សាច់​កោះ​ប៉ែន​។

លោក​ប្រធាន​សហគមន៍​បាន​បន្ថែម​ថា​ ជា​រៀងរាល់​ឆ្នាំ​ ស្ពាន​សង់​ពីដើម​ឫស្សី​ដែល​ប្រជាពលរដ្ឋ​បាន​ចាត់ទុកជា​និមិត្តរូប​ប្រចាំ​រមណីយដ្ឋាន​ឆ្នេរខ្សាច់​កោះ​ប៉ែន​នោះ​ បាន​សាងសង់​ក្នុងរង្វង់​ខែវិច្ឆិកា​មុន​នេះ​ប្រហែល​ជាង១ខែ​។ ប៉ុន្តែ​ឆ្នាំនេះ​គឺ​បាន​ប្រទះ​បញ្ហា​អាកាសធាតុ​ ដោយ​ទឹកទន្លេ​មេគង្គ​នៅ​កម្រិតខ្ពស់​ ហើយ​ស្រក​គោក​បាន​លេចចេញ​ឆ្នេរខ្សាច់​តែ​បន្តិច​ ពិសេស​នៅចន្លោះ​កំពុង​សាងសង់​នេះ​ទឹកបាន​ឡើង​ បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​ការសាងសង់​៕

ដំណើរការ​កិច្ច​ព្រមព្រៀង​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​ជាប់​គាំង

​ដោយ​ Donald​ Lee

​ភ្នំពេញ​៖ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​ដំណាក់កាល​ទី​ ១ បាន​ជាប់​គាំង​ម្តង​ទៀត​ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​ចុះហត្ថលេខា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ច្បាប់​ហុងកុង​កាលពី​សប្តាហ៍​មុន​។

របាយការណ៍​របស់​ Axios​ បាន​បញ្ជាក់​ថា​ អ្នកចរចា​ពាណិជ្ជកម្ម​អាមេរិក​បាន​និយាយ​ថា​ កិច្ច​ព្រមព្រៀង​នេះ​បាន​ជាប់​គាំង​ ដោយសារតែ​ច្បាប់​ហុងកុង​ និង​ដោយសារ​មេដឹកនាំ​ចិន​លោក​ស៊ី​ ជិន​ពីង​ ចង់ឱ្យ​នយោបាយ​ក្នុង​ស្រុកស្ងប់​ស្ងៀម​ មុន​ពេល​ឈានទៅមុខ​។

កាលពី​សប្តាហ៍​មុន​ អ្នកវិភាគ​ និង​ទីផ្សារ​មាន​សុទិដ្ឋិនិយម​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​នឹង​ត្រូវ​បាន​ចុះហត្ថលេខា​ នៅពេល​ដែល​ភាគី​ទាំងសងខាង​បាន​បង្ហាញ​ពី​ភាព​ជឿនលឿន​កំពុង​ត្រូវ​បាន​ធ្វើឡើង​ ហើយ​កិច្ច​ព្រមព្រៀង​ដំណាក់កាល​ទី​ ១ នឹង​ជិត​មកដល់​។

មេដឹកនាំ​ចរចា​របស់​ប្រទេស​ចិន​លោក​ Liu​ បាន​និយាយទៅ​កាន់​តំណាង​ពាណិជ្ជកម្ម​អាមេរិក​លោក​ Robert​ Lighthizer​ និង​រដ្ឋមន្រ្តី​ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក​លោក​ Steven​ Mnuchin​ បាន​បញ្ចប់​ការ​ទំនាក់ទំនង​តាម​ទូ​រស័ទ្ទ​កាលពី​ព្រឹក​ថ្ងៃ​ អង្គារ​ ស្តី​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​មួយ​ដែល​មនុស្សជា​ច្រើន​សន្មត​ថា​ ជា​សញ្ញា​មួយ​ដែល​កិច្ច​ព្រមព្រៀង​ត្រូវ​បាន​តាមដាន​។

លោក​ Trump​ បាន​ពង្រឹង​គំនិត​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជិតដល់​ថ្ងៃ​ មុន​ពេល​គាត់​ចុះហត្ថលេខា​លើច្បាប់​ប្រជាធិបតេយ្យ​ដែល​គាំទ្រ​ហុងកុង​។លោក​ បាន​បន្ត​ថា​ “យើង​ស្ថិត​ក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​កិច្ច​ព្រមព្រៀង​ដ៏​សំខាន់​មួយ​។ ខ្ញុំ​គិតថា​ អ្នក​អាច​និយាយ​ថា​ កិច្ច​ព្រមព្រៀង​ដ៏​សំខាន់​បំផុត​មួយ​នៅក្នុង​ពាណិជ្ជកម្ម​ វា​នឹង​ដំណើរការ​ល្អ​ ប៉ុន្តែ​នៅពេល​ជាមួយគ្នា​ យើង​ចង់​ឃើញ​ វា​ដំណើរការ​ល្អ​នៅក្នុង​ទីក្រុង​ហុងកុង​”។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​នៅក្នុង​ប្រទេស​ចិន​បាន​ដាក់​ការ​ថ្កោលទោស​ចំពោះ​សកម្មភាព​របស់​អាមេរិក​ទាក់ទង​នឹង​ហុងកុង​ជា​ការ​ជ្រៀតជ្រែក​ពី​បរទេស​ដែល​កំពុង​ព្យាយាម​បំបែក​ហុងកុង​ចេញពី​ដីគោក​។

កាសែត​ Global​ Times​ ដែល​គ្រប់គ្រង​ដោយ​ចិន​ បាន​សរសេរ​ថា​ “ស្ថានភាព​ហុងកុង​សព្វថ្ងៃ​នេះ​មិន​ត្រូវ​បាន​ផ្តល់​ឱ្យ​ដោយ​អាមេរិក​ទេ​ ហើយ​អាមេរិក​ក៏​មិន​អាច​កាត់​ផ្តាច់​ទំនាក់ទំនង​របស់​ហុងកុង​ជាមួយ​ពិភពលោក​បាន​ដែរ​។ ចិន​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​។

ទីក្រុង​នានា​នៅ​ចិនដីគោក​ដូចជា​សៀងហៃ​ និង​ស៊ិន​ជិន​មាន​ជំហរ​ពិសេស​របស់​ពួកគេ​នៅក្នុង​លំនាំ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​សកល​ ហើយ​ហុងកុង​ក៏​នឹង​មាន​កន្លែង​ដ៏​ធំ​សម្រាប់​ការ​កែលំអ​ផង​ដែរ​”។

សង្រ្គាម​ពាណិជ្ជកម្ម​រយៈពេល​ ១៦​ ខែ​ បាន​ធ្វើ​ឱ្យ​រំខាន​ដល់​សង្វាក់​ពាណិជ្ជកម្ម​ពិភពលោក​ និង​ខ្សែ​សង្វាក់​តម្លៃ​នៅ​ជុំវិញ​ពិភពលោក​។ អង្គការ​សហប្រតិបត្តិ​ការ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (OECD​) បាន​បញ្ជាក់​ថា​ ផល​ប៉ះពាល់​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​បាន​បណ្តាល​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ ដូច​នឹង​កម្រិត​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំ​កាលពី​ ១០​ ឆ្នាំមុន​៕

រោងចក្រ​ផលិត​ទឹក​ស្អាត​តម្លៃ​ ១៨៥លាន​ដុល្លារ​នៅ​ភ្នំពេញ​នឹង​ចាប់​សាងសង់​នៅ​ខែធ្នូ​នេះ​

ដោយ​ ប៊ី

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​ខណ្ឌ​ព្រែ​ព្នៅ​រៀបចំ​គម្រោង​សាងសង់​រោងចក្រ​ផលិត​ទឹក​ស្អាត​នៅ​បាក់ខែង​ដោយ​គ្រោង​នឹង​ចំណាយ​ថវិកា​រស​ម្រាប់​សាងសង់​ប្រមាណ​ ១៨៥លាន​ដុល្លារ​ ខណៈ​គម្រោង​នេះ​នឹង​ចាប់ផ្ដើម​ដំណើរការ​សាងសង់​នៅ​ខែ​ ធ្នូ​ ឆ្នាំ២០១៩នេះ​ និង​រួច​ជាស្ថាពរ​ នៅ​ឆ្នាំ២០២២​។

រោងចក្រ​ផលិត​ទឹក​ស្អាត​នៅ​បាក់ខែង​នឹង​សាងសង់​លើ​ផ្ទៃដី​ទំហំ​ ១៥​ ហិ​កតា​ ដែល​មានលទ្ធភាព​ផលិត​ទឹក​ស្អាត​បាន​ ១៩០​ សិប​ពាន់​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​។

ទូទាំង​រាជធានី​ភ្នំពេញ​នឹង​មាន​ទឹក​ស្អាត​ប្រើប្រាស់​គ្រប់គ្រាន់​ដើម្បី​ឆ្លើយតបទៅនឹង​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​សង្កាត់​ជាយក្រុង​នៅ​ឆ្នាំ២០២៣​ ខាងមុខនេះ​។ នេះ​បើ​យោង​តាម​ការ​អៈអាង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ដើម្បី​ជួយ​សម្រួលការ​លំបាក​របស់​ប្រជាពលរដ្ឋ​ ដែល​ជួបប្រទះ​បញ្ហា​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​ រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​ផែនការ​ពីរ​ក្នុង​ការ​ដោះស្រាយ​គឺ​ ផែនការ​ដោះស្រាយ​ចំពោះមុខ​ និង​ផែនការ​រយៈពេល​វែង​។

ជាមួយគ្នា​នេះ​ផែនការ​ចំពោះមុខ​ គឺ​ធ្វើការ​ទិញ​ទឹក​ពី​រដ្ឋាករទឹក​មក​លក់​ឲ្យ​ប្រជាពលរដ្ឋ​ ដោយ​ប្រើប្រាស់​រថយន្ត​ដឹង​ទឹក​ចំនួន​ ១គ្រឿង​សម្រាប់​ផ្គត់ផ្គង​ទាំង​ ៤សង្កាត់​រួមមាន​៖ គោករកា​ ពន្សំាង​ ពញា​ពន់​ និង​សង្កាត់​សំរោង​ ក្នុង​នោះ​សង្កាត់​ដែល​ត្រូវ​បាន​ផ្គត់ផ្គង់​ច្រើនជាង​គេ​រហូតដល់៧០ភាគរយ​ គឺ​សង្កាត់​គោករកា​។

ចំពោះ​ផែន​កា​រយៈពេល​វែង​ គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​ខណ្ឌ​ព្រែ​ព្នៅ​ រៀបចំ​គម្រោង​សាងសង់​រោងចក្រ​ផលិត​ទឹក​ស្អាត​នៅ​បាក់ខែង​លើ​ផ្ទៃដី​ទំហំ​ ១៥​ ហិ​កតា​ ដែល​មានលទ្ធភាព​ផលិត​ទឹក​ស្អាត​បាន​ ១៩០​ សិប​ពាន់​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​ ដោយ​ចំណាយ​ថវិកា​រស​ម្រាប់​សាងសង់​ប្រមាណ​ ១៨៥លាន​ដុល្លារ​។

អភិបាលរង​រាជធានី​ភ្នំពេញ​បាន​អៈអាង​ថា​ គម្រោង​ស្ថាបនា​រោងចក្រ​ផលិត​ទឹក​ស្អាត​ថ្មីនេះ​ នឹង​ជួយ​ដោះស្រាយ​តម្រូវការ​ផ្គត់​ផ្គត់​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​បាន​ច្រើន​ដែល​រស់នៅ​តាម​សង្កា​ត់​ជាយ​ៗក្រុង​ទំាង​ភាគ​ខាងជើង​និង​ភាគ​ខាងលិច​ចាប់ពី​ឆ្នាំ២០២៣ទៅ​។

ដោយ​គម្រា​ងសាងសង់​រោងចក្រ​ផលិត​ទឹក​ស្អាត​នៅ​បាក់ខែង​នេះ​មាន​រយៈពេល២ឆ្នាំ​ ហើយ​ចាប់ផ្ដើម​ដំណើរការ​សាងសង់​នៅ​ខែ​ ធ្នូ​ ឆ្នាំ២០១៩នេះ​ និង​រួច​ជាស្ថាពរ​ នៅ​ឆ្នាំ២០២២​៕

កម្ពុជា​រក្សា​បាន​កំណើន​សេដ្ឋកិច្ច​ល្អ​ជាងគេ​ក្នុង​តំបន់

ដោយ​ ម៉ា​ណេត

​ភ្នំពេញ​៖ វា​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដែល​ដឹង​ថា​ សេដ្ឋកិច្ច​កម្ពុជា​មាន​អត្រាកំណើន​ខ្ពស់​បំផុត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ហើយ​តំបន់​នេះ​ត្រូវ​បាន​មើលឃើញ​ថា​ជា​ក្បាលម៉ាស៊ីន​នៃ​សេដ្ឋកិច្ច​ពិភពលោក​។

មនុស្សជា​ច្រើន​អាច​ពិចារណា​ថា​ វៀតណាម​កំពុង​រីកចម្រើន​ខ្លាំង​ជាង​សមាជិក​ដទៃទៀត​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ដោយ​ប្រទេស​នេះ​ទទួល​បានការ​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ថា​ជា​ទិសដៅ​សម្រាប់​ប្រតិបត្តិ​ការផលិត​កម្ម​ចិន​ នៅពេល​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​។ប៉ុន្តែ​ក្នុងនាម​ជា​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិច​តូច​ កម្ពុជា​មាន​សក្តា​នុ​ពល​ខ្លាំង​សម្រាប់​រក្សា​កំណើន​សេដ្ឋកិច្ច​។

ការព្យាករណ៍​របស់​មូលនិធិ​រូបិយវត្ថុ​អន្ដរ​ជាតិ​ (IMF​) នៅក្នុង​ចក្ខុវិស័យ​សេដ្ឋកិច្ច​ក្នុង​តំបន់​របស់​ខ្លួន​ដែល​បាន​ចេញផ្សាយ​នៅ​ពាក់កណ្តាល​ខែតុលា​ថា​ ផលិតផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា​នឹង​កើនឡើង​ ៧ ភាគរយ​នៅ​ឆ្នាំ​ ២០១៩​ ដែល​មាន​កំណើន​ច្រើនជាង​វៀតណាម​ដែល​មាន​កំណើន​ត្រឹម​ ៦,៥​ ភាគរយ​។

កម្ពុជា​បាន​រក្សា​ជំហរ​ជា​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​លឿន​បំផុត​នៅក្នុង​តំបន់​ចាប់តាំងពី​ឆ្នាំ​ ២០១៧​។ ក្រៅពី​ IMF​ ធនាគារពិភពលោក​ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ក៏បាន​ព្យាករណ៍​ថា​ កម្ពុជា​នឹង​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ប្រហែល​ ៧ ភាគរយ​ ក្នុង​ឆ្នាំ​ ២០១៩​ ។

នៅពេល​ដែល​ប្រទេស​មាន​សេដ្ឋ​កិ​ច្ច​ធំៗ​ នៅ​អាស៊ី​ ដូចជា​ ចិន​ ឥណ្ឌា​ ឥណ្ឌូ​នេ​ស៊ី​ និង​ថៃ​កំពុង​ពុះពារ​នឹង​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ សេដ្ឋកិច្ច​កម្ពុជា​នៅតែ​រឹងមាំ​ ដោយសារ​មូលហេតុ​ ៣ យ៉ាងដូច​បានឃើញ​ក្នុង​ការព្យាករណ៍​របស់​ IMF​ ។ទីមួយ​គឺ​ការនាំចេញ​សម្លៀកបំពាក់​ និង​ផលិតផល​ផ្សេងទៀត​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ ១២​ ភាគរយ​នៅ​ឆ្នាំ​ ២០១៩​។

ទោះបី​ការនាំចូល​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ ១៦​ ភាគរយ​ និង​បង្កើន​ឱនភាព​គណនីចរន្ត​ដល់​ ១៣​ ភាគរយ​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​ក៏ដោយ​ ឱនភាព​នោះ​នឹង​មាន​ច្រើនជាង​ការ​ទូទាត់​ដោយ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ឈាន​ដល់​ ២៤​ ភាគរយ​នៃ​ផលិតផល​សុ​រប​ក្នុង​ស្រុក​ដែល​ជា​កត្តារួម​ចំណែក​ទី​ ២ ក្នុង​ការ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ឆាប់រហ័ស​។

មូលហេតុ​ទី​ ៣ គឺ​អត្រា​អតិផរណា​មធ្យម​ ២,២​ ភាគរយ​ ទោះបី​មានការ​ឡើងថ្លៃ​ប្រេងឆៅ​ដែល​ប្រជាជន​កម្ពុជា​ពឹងផ្អែក​ទាំងស្រុង​លើ​ការនាំចូល​ក៏ដោយ​៕

ផ្លូវជាតិ​លេខ៣​ កំពុង​ទាក់ទាញ​ការ​វិនិយោគ​លំនៅ​ដ្ឋាន​កាន់តែ​ច្រើន

​ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ស្រប​ពេល​ដែល​រដ្ឋាភិបាល​កំពុងតែ​សម្រុក​ស្ថាបនា​ផ្លូវជាតិ​លេខ៣ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ និង​គ្រោង​បញ្ចប់​នៅ​ត្រឹម​ឆ្នាំ២០២១​ បច្ចុប្បន្ន​មាន​បណ្តា​ក្រុមហ៊ុន​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ បាន​នាំគ្នា​សម្រុក​ទៅ​ធ្វើការ​វិនិយោគ​ជាបន្តបន្ទាប់​ ដែល​កាន់តែ​ជំរុញ​ឱ្យ​តំបន់​មួយ​នេះ​កាន់តែ​មាន​សក្ដានុពល​។

សម្រាប់​ផ្លូវជាតិ​លេខ៣​ រាប់​ចាប់​គិត​ពី​ចម្ងាយ​ប្រមាណ៣គីឡូម៉ែត្រ​ពី​រង្វង់​មូល​ចោមចៅ​ ក្រៅពី​គម្រោង​ដី​ឡូ​តិ៍​ដែល​ស្ថិត​អម​សងខាង​ផ្លូវ​ គេ​ឃើញ​មាន​គម្រោង​អភិវឌ្ឍ​លើ​វិស័យ​សំណង់​ជាច្រើន​ ដូចជា​គម្រោង​ឃ្លាំង​ រោងចក្រ​ ផែស្ងួត​ ជាពិសេស​គម្រោង​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​មធ្យម​តែម្ដង​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Show​ Up​ Real​ Estate​ Co​,.Ltd​ លោក​ អ៊ិ​ន ណាង​ ដែល​ទទួ​កបាន​សិទ្ធិ​លក់​ផ្តាប់​មុខ​លើ​គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋាន​បែប​ប្រណីត​ដែល​មាន​ទីតាំងនៅ​ជាប់​ផ្លូវជាតិ​លេខ៣​ ក្នុង​ខេត្តកណ្តាល​បាន​មាន​ប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី២​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ថា​ បើ​ប្រៀបធៀប​គម្រោង​អភិវឌ្ឍ​ក្នុង​វិស័យ​សំណង់​ ជាពិសេស​វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​តែម្ដង​ តំបន់​ផ្លូវជាតិ​លេខ៣គឺ​មាន​តម្រូវការ​ច្រើន​។

លោក​បាន​បន្ត​ទៀត​ថា​ “ហេតុផល​ដែល​ជំរុញ​ឱ្យ​បណ្តា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ចាប់អារម្មណ៍​ និង​ងាក​ទៅ​វិនិយោគ​នៅ​តំបន់​នេះ​ក៏​ព្រោះតែ​គេស​ម្លឹង​ឃើញច្បាស់​ពី​សក្តា​នុ​ពល​នៅពេល​បច្ចុប្បន្ន​ ក៏ដូចជា​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​ផង​ដែរ​”។

លោក​បន្ត​ថា​ “ក្រៅពី​មាន​ភាព​អំណោយផល​លើ​វិស័យ​ហេ​ដ្ឋាន​សម្ព័ន្ធ​ដែល​រាជរដ្ឋាភិបាល​កំពុងតែ​ជំរុញ​ល្បឿន​ក្នុង​ការស្ថាបនា​ ដើម្បី​ផ្តល់​ងាយស្រួល​ដល់​ការ​ធ្វើដំណើរ​ និង​ដឹកជញ្ជូន​នោះ​ តំបន់​ផ្លូវជាតិ​លេខ៣ក៏​មាន​គម្រោង​រោងចក្រ​ និង​វិស័យ​ឃ្លាំង​ជាច្រើន​ដែល​ត្រូវ​បាន​រើចេញ​ពី​តរាជធានី​ភ្នំពេញ​ទៅ​តាំងនៅ​តំបន់​ទាំងនេះ​។ ហេតុផល​ទាំងអស់​នេះ​ហើយ​ បាន​ជំរុញ​ឱ្យ​តម្រូវការ​ដីធ្លី​នៅ​តំបន់​នេះ​មាន​កំណើន​ឡើង​ និង​ធ្វើ​ឱ្យ​តម្លៃ​ដី​ឡើងថ្លៃ​ជាបន្តបន្ទាប់​”។

លោក​បញ្ជាក់​ថា​ “ចំពោះ​លំនៅ​ដ្ឋាន​ដែល​សាង​សង់​ថ្មី​ៗ ដែល​ស្ថិត​ចុះពី​ផ្លូវជាតិ​ប្រមាណ​ ១គីឡូម៉ែត្រ​ អាច​លក់​បាន​ក្នុង​តម្លៃ​ចាប់ពី៥ម៉ឺន​ដុល្លារ​ឡើង​ទៅ​ក្នុង​មួយ​ល្វែង​ ដោយ​ឡែ​ងសម្រាប់​លំនៅ​ដ្ឋាន​ដែល​ស្ថិតនៅ​ជាប់​ផ្លូវជាតិ​ គឺ​មានតម្លៃ​ចាប់ពី​១៥ម៉ឺន​​ដុល្លារ​ឡើង​ទៅ​ក្នុង​មួយ​ល្វែង​”។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Century21​ Fortuna​ Investment​ លោក​ វ៉ា​ វីរៈ​ បាន​ទទួលស្គាល់​នៅ​កំណើន​នៃ​តម្រូវការ​ប្រើ​ប្រាស​ន៍​ដី​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៣​ ដោយ​លោក​បាន​មានប្រសាសន៍​ថា​ “ផ្លូវជាតិ​លេខ៣​ កំពុងតែ​មាន​សក្តា​នុ​ពល​លើ​វិស័យ​សំណង់​ ការអភិវឌ្ឍន៍​គម្រោង​លំនៅឋាន​ រោងចក្រ​ និង​អគារ​ពាណិជ្ជកម្ម​ជាច្រើន​”។

លោក​បន្ត​ថា​ “នៅ​តាម​បណ្តោយ​ផ្លូវជាតិ​នេះ​ រាប់​ពី​គីឡូម៉ែត្រ​ទី១០ទៅ២០​ គីឡូ​ ម៉ែត្រ​ចេញពី​រង្វង់​មូល​ចោមចៅ​ មាន​គម្រោង​សាងសង់​លំនៅ​ឋាន​ធំៗ​ចំនួន៤ទៅ៥​ គម្រោង​ជាច្រើន​បា​នឹង​កំពុង​វិនិយោគ​ដោយ​អ្នក​វិនិយោគ​ក្នុង​ស្រុក​ ដែល​អ្នក​វិនិយោគ​ ក៏ដូចជា​អ្នក​អភិវឌ្ឍ​បាន​ទិញ​តាំងពី​តម្លៃ​ដី​ធូ​ថ្លៃ​ កាលពី​ផ្លូវ​គេ​មិនទាន់​បាន​ធ្វើ​ការ​ជុស​ជួល​”។

លោក​បន្ថែម​ថា​ “ស្រប​ពេល​ដែល​ផ្លូវជាតិ​លេខ៣​ បាន​ និង​កំពុង​ស្ថាបនា​ឡើងវិញ​ គម្រោង​រោងចក្រ​ គម្រោង​សំណង់​ឃ្លាំង​ និង​គម្រោង​ផែស្ងួត​ជាច្រើន​ ដែល​ទៅ​តាំងនៅ​តំបន់​នេះ​ វា​នឹង​ជំរុញ​ឱ្យ​មានការ​សាងសង់​លំនៅឋាន​ទៅ​ដោយ​ស្វ័យប្រវត្តិ​ ដោយសារតែ​តំបន់​មាន​សេ​ដ្ខ​កិច្ច​ មាន​កំណើនប្រជាជន​រស់នៅ​ច្រើន​ គឺ​មាន​តម្រូវការ​ស្នាក់នៅ​”៕

ក្រុម​វិនិយោគិន​ចិន​បន្ត​ចុះ​ស្វែងរក​ឱកាស​វិនិយោគ​នៅក្នុង​ខេត្តសៀមរាប

​ដោយ​ វុត្ថា

​ភ្នំពេញ​៖ ក្រុម​អ្នក​វិនិយោគ​មក​ពី​ខេត្ត​សាន​ស៊ី​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បន្ត​ចុះ​ស្វែងរក​ឱកាស​បណ្តាក់​ទុន​វិនិយោគ​នៅក្នុង​ខេត្តសៀមរាប​ ដែល​ជា​ខេត្ត​មាន​សក្តា​នុ​ពល​ខ្ពស់​លើ​វិស័យ​ទេសចរណ៍​វប្បធម៌​។

លោក​ Wu​ Fujie​ អនុប្រធាន​ នៃ​ក្រុមការងារ​លើកកម្ពស់​ពាណិជ្ជកម្ម​ខេត្ត​សាន​ស៊ី​ នៅក្នុង​ជំនួប​ជាមួយ​លោក​ ស្រី​ លោកស្រី​ យូ​ សុភា​ អភិបាលរងខេត្ត​សៀមរាប​ កាលពី​ថ្ងៃទី​ ១ ខែធ្នូ​ម្សិលមិញ​នេះ​បានឱ្យ​ដឹង​ថា​ ក្នុង​ការដឹកនាំ​គណៈប្រតិភូ​ខេត្ត​សាន​ស៊ី​មក​បំពេញ​ដំណើរ​ទស្សនកិច្ច​មកកាន់​ខេត្តសៀមរាប​នា​ពេលនេះ​ដែរ​ ក្នុង​គោលបំណង​ពង្រឹង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ពាណិជ្ជកម្ម​ និង​ស្វែងរក​ការ​វិនិយោគ​ក្នុង​ខេត្តសៀមរាប​។

លោក​បន្ត​ថា​ ខេត្តសៀមរាប​មាន​សក្តា​នុ​ពល​ខ្ពស់​ចំពោះ​ការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​ បដិសណ្ឋារ​កិច្ច​ សេវាកម្ម​ និង​វិ​ស័យ​ផ្សេង​ៗទៀត​ និង​បង្កើត​មិត្តភាព​ ព្រមទាំង​កិច្ច​សហប្រតិបត្តិ​ការ​ស្របតាម​គោលនយោបាយ​ ផ្លូវ​ និង​ក្រ​វ៉ាត់​របស់​ប្រធានា​ធិ​តី​ចិន​ ស៊ី​ ជិ​នពីន​ និង​ស្របតាម​ទំនាក់ទំនង​ដ៏​ល្អ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​។

លោកស្រី​ យូ​ សុភា​ អភិបាលរងខេត្ត​សៀមរាប​ បានឱ្យ​ដឹង​ថា​ រដ្ឋបាល​ខេត្តសៀមរាប​ ក៏​ស្វាគមន៍​ដល់​វិនិយោគ​ចិន​ដែល​មានបំណង​ចង់​មក​វិនិយោគ​នៅ​ខេត្ត​សៀម​រាន​ផង​ដែរ​។

លោកស្រី​បន្ត​ថា​ ខេត្តសៀមរាប​មាន​សក្តា​នុ​ពល​លើ​វិស័យ​ទេសចរណ៍​ និង​ កសិកម្ម​ ហើយ​ក្រៅពី​តំបន់​ប្រាសាទ​ ខេត្តសៀមរាប​ក៏​មាន​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ ព្រមទាំង​មាន​រៀបចំ​នូវ​គម្រោង​ ក្នុង​ការពង្រីក​តំបន់​អេកូ​ទេស​ ចរណ៍​ នៅ​តាម​បណ្តា​ស្រុក​មួយចំនួន​ ជា​អេកូ​ទេសចរណ៍​ធម្មជាតិ​ និង​កសិ​ទេសចរណ៍​ ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ចូល​មក​ទស្សនា​ និង​ស្នាក់នៅ​បាន​យូរថ្ងៃ​ផង​ដែរ​។

លោកស្រី​បន្ថែម​ថា​ ហើយ​អាជ្ញាធរ​ខេត្ត​ ក៏​មាន​តម្រូវការ​ចំពោះ​អ្នក​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នេះ​ ព្រោះថា​ទោះបី​ហេដ្ឋារចនាសម្ព័ន្ធ​វិស័យ​ទេសចរណ៍​មានការ​រីកចម្រើន​នៅក្នុង​ក្រុង​សៀមរាប​ ក៏​ពិតមែន​ ប៉ុន្តែ​នៅ​មិនទាន់​បាន​បំពេញ​នូវ​តម្រូវការ​ចាំបាច់​របស់​ភ្ញៀវ​នៅឡើយ​ ជាពិសេស​នៅពេល​មានបុណ្យ​ទាន​ម្តង​ៗ។

រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់ទុក​ខេត្តសៀមរាប​ជា​ប៉ូល​សេដ្ឋកិច្ច​លំដាប់​ទី​ ៣ បន្ទាប់ពី​រាជធានី​ភ្នំពេញ​ ខេត្ត​កំ​ព្រះសីហនុ​ ​ដែល​បាន​ផ្តល់​ឪកាស​វិនិយោគ​លើ​គ្រប់​ផ្នែក​ជាច្រើន​ដល់​អ្នក​វិនិយោគិន​ជាតិ​ និង​អន្តរជាតិ​ ដែល​មានបំណង​វិនិយោគ​នៅក្នុង​ខេត្ត​ប្រវត្តិសាស្ត្រ​មួយ​នេះ​៕

ក្រុមហ៊ុន​អចលនទ្រព្យ​ M&​G បោះទុន ១៣១លាន​ដុល្លារ​ទិញ​មជ្ឈមណ្ឌល​ដឹកជញ្ជូន​នៅ​ប្រទេស​កូរ៉េ​

ដោយ ​វុត្ថា​

អា​ស៊ីៈ ​ក្រុមហ៊ុន​អចលន​ទ្រព្យ​ M&​G Real​ Estate​ ដែល​មាន​ទីស្នាក់ការ​នៅ​ទី​ក្រុង​ឡុង​បាន​ទិញ​ មជ្ឈមណ្ឌល​ដឹកជញ្ជូន​ទំនើប​មួយ​ នៅ​ជិត​ទីក្រុង​សេអ៊ូល​ក្នុង​តម្លៃ ១៥៥.៥​ កោ​ដិ​វ៉ុន​ ស្មើនឹង១៣១លាន​ដុល្លារ​អាមេរិក​ ខណៈ​ក្រុមហ៊ុន​នេះ​ទទួល​បាន​អត្ថ​ប្រយោជន៍​ពីទី​ផ្សារ​ដឹក​ជញ្ចូន​ច្រើន​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។

យោង​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ​ APAC​ កាលពី​ចុង​សប្តាហ៍​កន្លងមក​នេះ​ បានឱ្យ​ដឹង​ថា​ មជ្ឈ​ណ្ឌល​ដឹក​ជញ្ចូ​នរ​បស់​កូរ៉េ​នេះ​ Yongin​ Baegam​ Logistic​ Centre​ មាន​ទំហំ១០០​,០០០ម៉ែត្រការ៉េ​ និង​កំពស់៤ជាន់​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​តំបន់​ភស្តុភារ​នៅ​ភាគ​ខាងត្បូង​នៃ​ទីក្រុង​សេអ៊ូល​។

ក្រុម​អ្នក​វិ​និ​យោ​អចលនទ្រព្យ​ បាន​ដាក់​ទុន​យ៉ាងច្រើន​ លើ​កា​ធ្វើ​ពាណិជ្ជកម្ម​តាម​អ៊ី​នធឺ​ណេត​ នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ដោយ​ការទិញ​ទំនិញ​តាម​អ៊ិ​នធឺ​រណែ​ត នឹង​កើនឡើង​នៅក្នុង​ទីផ្សារ​អាស៊ី​ប៉ាស៊ីហ្វិក​ចន្លោះ​ពី១៤​% ទៅ​ ២៣​% នៅ​ឆ្នាំ​ ២០២៣​ ។

លោក​ Richard​ van​ den​ Berg​ អ្នកគ្រប់គ្រង​យុទ្ធ​សាស្រ្ត​អចលនទ្រព្យ​អាស៊ី​បាន​ថ្លែង​ថា​ “យើង​មាន​ភាព​វិជ្ជមាន​ អំពី​មូលដ្ឋាន​គ្រឹះ​ក្នុង​វិស័យ​ដឹកជញ្ជូន​ របស់​អាស៊ី​ប៉ាស៊ី​ហ្វិ​ក ជាពិសេស​នៅ​ប្រទេស​កូរ៉េ​ដែល​ការ​ផ្គត់ផ្គង់​ និង​តម្រូវការ​ខ្លាំង​”។

លោក​បន្ត​ថា​ តម្រូវការ​ឥត​ឈប់ឈរ​ សម្រាប់​ការ​ដឹកជញ្ជូន​លឿន​ជាង​មុន​ នឹង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ដឹក​ជញ្ចូ​នភា​គី​ទីបី​ ទៅកាន់​មជ្ឈមណ្ឌល​ចែកចាយ​ ដែល​មាន​លក្ខណៈ​កណ្តាល​កាន់តែ​ធំ​ ​; និង​លឿន​ជាដើម​។

ក្រុមហ៊ុន​ M&​G Asia​ Property​ Fund​ បាន​ទិញ​យក​មជ្ឈមណ្ឌល​ភ័ស្តុភារ​របស់​កូរ៉េ​នេះ​ជា​លើក​ទី២​ របស់​ក្រុមហ៊ុន​ បន្ទាប់ពី​ការទិញ​មជ្ឈមណ្ឌល​ភ័ស្តុភារ​ Homeplus​ Hub​ Logistics​ Centre ​នៅ​ឆ្នាំ២០១៧​ ដែល​មាន​ទំហំ ៦៤​,២៥០​ ម៉ែត្រក្រឡា​។

ក្រុមហ៊ុន ​M&​G Real​ Estate​ បាន​កត់សម្គាល់​ថា​ ការ​រីក​រាលដាល​រវាង​ភ័ស្តុភារ​ និង​អចលនទ្រព្យ​ផ្សេងទៀត​ នៅក្នុង​ទីផ្សារ​អភិវឌ្ឍន៍​បាន​រួម​តូច​ទៅៗ​ ខណៈ​ដែល​វិស័យ​ភស្តុភារ​មាន​ភាព​ចាស់ទុំ​ និង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ វិនិយោគិន​កាន់តែ​ច្រើន​ដោយ​ទាម​ទា​អោយ​មានការ​កែ​លម្អ​ ​និង​ធ្វើ​ទំនើ​កម្ម​ទីតាំង​ដឹកជញ្ជូន​៕

សេដ្ឋកិច្ច​របស់​ឥណ្ឌា​ដាំ​ក្បាល​ចុះ​ក្នុងរយៈពេល​បី​ឆ្នាំ​ជាប់គ្នា​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ឥណ្ឌា​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ បាន​ហក់​ឡើង​ក្នុងរង្វង់៩ភាគរយ​កាលពី៣ឆ្នាំមុន​ ប៉ុន្តែ​បច្ចុប្បន្ន​អត្រា​នៃ​កំណើន​នេះ​ បាន​ធ្លាក់ចុះ​មក​ត្រឹម​ពាក់កណ្តាល​ប៉ុណ្ណោះ​។

ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​នេះ​ បាន​កើនឡើង​ត្រឹមតែ៤.៥ភាគរយ​ប៉ុណ្ណោះ​ នៅក្នុង​ខែកក្កដា​ដល់​ខែ​ កញ្ញា​ ដែល​ជា​កម្រិតទាប​បំផុត​ ចាប់តាំងពី​ដើមឆ្នាំ​ ២០១៣មក​។ កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​មាន៧ភាគរយ​ ក្នុងរយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ និង៥ភាគរយ​នៅក្នុង​ត្រីមាស​មុន​។

សេដ្ឋកិច្ច​ឥណ្ឌា​បាន​ធ្លាក់ចុះ​ ក្នុងរយៈពេល៦ត្រី​មាស​ជាប់​ៗគ្នា​ ជា​ការ​ធ្លាក់ចុះ​ដែល​អាច​បណ្តាល​មក​ពី​ផ្នែក​ខ្លះ​ នៃ​ភាព​ទន់ខ្សោយ​របស់​រោងចក្រ​ឥណ្ឌា​ នា​ពេល​ថ្មី​ៗនេះ​។ ​វិស័យ​ផលិតកម្ម​បាន​ធ្លាក់ចុះ១ភាគរយ​ កាលពី​ត្រីមាស​មុន​ បើ​ប្រៀបធៀប​ទៅ​នឹង​កំណើន​ ៦,៩ភាគរយ​ក្នុងរយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ​អត្រាកំណើន​សម្រាប់​វិស័យ​កសិកម្ម​មាន​ច្រើនជាង​ពាក់កណ្តាល​។

តួលេខ​ផលិតផល​ក្នុង​ស្រុក​សរុប​ គឺជា​កំណត់ត្រា​ខ្សោយ​បំផុត​ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្រ្តី​ ណា​រេ​នត្រា​ ម៉ូ​ឌី​ ដែល​បាន​ឡើង​កាន់អំណាច​កាលពី៥ឆ្នាំមុន​ខណៈ​លោក​ធ្លាប់​បាន​សន្យា​ថា​ នឹង​យក​សេដ្ឋកិច្ច​ឥណ្ឌា​ឈាន​ទៅ​រក​កំពស់​ថ្មី​ និង​បង្កើត​ការងារ​រាប់​លាន​កន្លែង​ជា​រៀងរាល់​ឆ្នាំ​។

ប៉ុន្តែ​បញ្ហា​បាន​កើតឡើង​ សម្រាប់​ប្រទេស​មា​មសេដ្ឋកិច្ច​ធំ​បំផុត​ទីបី​ នៅ​អាស៊ី​ក្នុង​ឆ្នាំ​កន្លងមក​។ វិស័យ​ផលិត​យានយន្ត​របស់​ប្រទេស​នេះ​ បាន​ផ្តល់​ការងារ​រាប់ពាន់​រាប់ពាន់​ហើយ​ក្រុមហ៊ុន​ផលិត​ទំនិញ​ប្រើប្រាស់​ ដូចជា​ ក្រុមហ៊ុន​យូ​នី​លីវើ​រ (យូ​អិល​) ត្រូវ​បាន​រាយការណ៍​ថា​ បាន​ចាប់ផ្តើម​បញ្ចុះតម្លៃ​ ដោយសារតែ​តម្រូវការ​ធ្លាក់ចុះ​។

ចាប់តាំងពី​បាន​ឈ្នះ​ការបោះឆ្នោត​ឡើងវិញ​ ដោយ​ការ​ភ្លូកទឹកភ្លូកដី​កាលពី​ខែ​ ឧសភា​ លោក​ ម៉ូ​ឌី​ និង​រដ្ឋាភិបាល​របស់​លោក​ បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​។ ​ពួកគេ​បាន​បន្ធូរបន្ថយ​បទប្បញ្ញត្តិ​ ការ​ដាក់​ពន្ធ​លើ​ការ​ចាប់ផ្តើម​អាជីវកម្ម​ ហើយ​បាន​ផ្តល់​ប្រាក់កម្ចី​ទិញ​ផ្ទះ​ និង​រថយន្ត​ថោកជាង​មុន​ក្នុងចំណោម​វិធានការ​ផ្សេងទៀត​៕