វិស័យ​សំណង់​កម្ពុជា​ ទាក់ទាញ​លំហូរ​ទុន​វិនិយោគ​រហូតដល់​ ៧០០០លាន​ដុល្លារ​ ក្នុងរយៈពេល១០ខែ

​ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ គិត​មក​ត្រឹម​ចុងខែ​តុលា​ ឆ្នាំ២០១៩កន្លងទៅ​នេះ​ វិស័យ​សំណង់​នៅ​កម្ពុជា​មានការ​កើនឡើង​នៅ​ទូទាំង​ប្រទេស​ ដោយ​បាន​បង្កើន​ទំហំ​ទឹកប្រាក់​វិនិយោគ​រហូតដល់​ជាង​ ៧០០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ នៅ​លើ​គម្រោង​ជិត​ ៤០០០​ ដែល​គ្រោង​សាងសង់​នៅ​លើ​ផ្ទៃក្រឡាដី​ជាង​ ១៥លាន​ម៉ែត្រការ៉េ​។

នាយកដ្ឋាន​ស្ថិតិ​ និង​វិភាគ​សេដ្ឋកិច្ច​ នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ ពាក់ព័ន្ធ​ទៅ​នឹង​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់​ គិត​ត្រឹម​ខែតុលា​ ឆ្នាំ២០១៩​ កន្លងទៅ​នេះ​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​អនុញ្ញាត​លើ​សំណើសុំ​សាងសង់​សំណង់​នៅ​ស្ទើរ​ទូទាំង​ប្រទេស​រហូតដល់​ ៣៦២៥​ គម្រោង​ ជាមួយនឹង​តម្លៃ​នៃ​ទំហំ​ទុន​វិនិយោគ​សរុប​ ៧ ៥៦៤​ លាន​ដុល្លារ​អាមេរិក​ គ្រោង​សាងសង់​នៅ​លើ​ផ្ទៃក្រឡា​ប្រមាណ​ជាង​ ១៥លាន​ម៉ែត្រការ៉េ​។

ដោយឡែក​គ្រាន់តែ​នៅក្នុង​ខែតុលា​ ឆ្នាំ២០១៩​ កន្លងទៅ​នេះ​ គម្រោង​សាងសង់​សំណង់​គ្រប់​ប្រភេទ​ចំនួន​ ៥៣៤​ ត្រូវ​បាន​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ អនុញ្ញាត​ ដោយ​គ្រោង​សាងសង់​លើ​ផ្ទៃដី​ជាង​ ២ លាន​ម៉ែត្រការ៉េ​ ក្នុង​ទំហំ​វិនិយោគ​ជា​ទឹកប្រាក់​ប្រមាណ​ជាង​ ១០០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

ការអភិវឌ្ឍន៍​វិស័យ​សំណង់​នេះ​ ចំពោះ​សំ​ណើរ​សុំ​សាងសង់​តាម​ប្រភេទ​នី​មួយ​ៗរួមមាន​ ៖ សំណង់​សាធារណៈ​មាន​ប្រមាណ​ ៧២​ គម្រោង​ ប្រើប្រាស់​ថវិកាជាតិ​មាន​ចំនួន​ ២៩​ គម្រោង​ និង​ថវិកា​វិស័យ​ឯកជន​មាន​ចំនួន​ ៤៣​ គម្រោង​, ការសាងសង់​លំនៅឋាន​ និង​ភូមិគ្រឹះ​មាន​ជាង​ ៣០០០​ គម្រោង​, សំណង់​ឧស្សាហកម្ម​ មាន​ ១៦៧​ គម្រោង​, សំណង់​ពាណិជ្ជកម្ម​មាន​ ២៥៥​ គម្រោង​, សំណង់​ទេសចរណ៍​មាន​ ១០៩​ គម្រោង​ និង​សំ​ណង់​ផ្សេង​ៗទៀត​មាន​ចំនួន​ ២២​ គម្រោង​ផង​ដែរ​ ដោយ​ក្នុង​នោះ​ ពាក់ព័ន្ធ​ផ្ទៃក្រឡា​ ដែល​ផ្តល់​ការ​អនុម័ត​ឱ្យ​សាងសង់​ដោយ​មន្ទីរ​ មាន​ចំនួន​ជាង​ ២ លាន​ ៣ សែន​ម៉ែត្រការ៉េ​ និង​ការ​ផ្តល់​ដោយ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ មាន​ចំនួន​ជាង​ ១២​ លាន​ម៉ែត្រការ៉េ​។

យោង​តាម​របាយការណ៍​ដែល​ចេញ​ដោយក្រុម​ហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ CBRE​ Cambodia​ កាលពី​ពេល​កន្លងទៅ​នេះ​បាន​បង្ហាញថា​ វិស័យ​ខុន​ដូរ​ដែល​ជាផ្នែក​មួយ​នៅក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​មានការ​កើនឡើង​ ដោយ​គិត​ត្រឹម​ត្រីមាស​ទី៣នៃ​ឆ្នាំ២០១៩​ មានការ​ដាក់បញ្ចូល​នៅ​លើ​ទីផ្សារ​បន្ថែមចំនួន​ ៩ អគារ​ ស្មើនឹង​ ៥១៤០យូនី​ត។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century21​ Cambodia​ លោកស្រី​ Grace​ Rachny​ Fong​ បាន​មានប្រសាសន៍​បង្ហាញ​ពី​ភាព​សុទិដ្ឋិនិយម​ជាមួយនឹង​របាយការណ៍​ខាងលើ​នេះ​ ។ លោកស្រី​បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី២៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នេះ​ថា​ “កំណើន​នៃ​គម្រោង​អភិវឌ្ឍ​លើ​វិស័យ​សំណង់​នេះ​ គឺ​កើតឡើង​ក្រោម​ទំនុកចិត្ត​របស់​អ្នក​វិនិយោគ​ទាំង​នៅក្នុង​ស្រុក​ និង​មក​ពីក្រៅ​ស្រុក​”។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “ជាក់ស្ដែង​ដូចជា​វិស័យ​ខុន​ដូរ​ដែល​ធ្លាប់តែ​មាន​ភាព​ស្ងប់ស្ងាត់​ ពេលនេះ​បាន​បង្ហាញ​បង្ហាញ​ពី​ភាព​ពុះ​កញ្ច្រោល​របស់​ខ្លួន​ និង​មាន​តម្រូវការ​ខ្ពស់​លើ​ផ្នែក​ខុន​ដូរ​តម្លៃ​មធ្យម​ ដែល​ភាគច្រើន​អតិថិជន​គឺជា​ជនជាតិ​ខ្មែរ​ មិនមែន​បរទេស​នោះ​ទេ​ ដូច្នេះ​ប្រសិនបើ​អ្នកបញ្ជា​ទិញ​ជា​ជនជាតិ​ខ្មែរ​ មានន័យថា​ ទីផ្សារ​វិស័យ​នេះ​មិន​មាន​អ្វី​ដែល​ត្រូវ​ព្រួយបារម្ភ​នោះ​ទេ​”។

លោកស្រី​បាន​បញ្ជាក់​ទៀត​ថា​ “មិនថា​ចំពោះ​ចុងឆ្នាំ​នេះ​ ឬនៅ​ឆ្នាំក្រោយ​ក្រោយ​នោះ​ទេ​ លំហូរ​នៃ​ការ​វិនិយោគ​នៅតែ​មាន​ជា​ធម្មតា​ ឬអាច​ល្អ​ប្រសើរ​ជាង​ឆ្នាំ​ចាស់​ ដោយសារតែ​បច្ចុប្បន្ន​នេះ​ ​មាន​គម្រោង​ជាច្រើន​ បាន​ និង​កំពុង​ត្រៀមខ្លួន​ប្រកាស​ប្រតិបត្តិ​ការ​នៅក្នុង​ទីផ្សារ​កម្ពុជា​ ដែល​ក្នុង​នោះ​ក្រៅពី​ក្រុមហ៊ុន​ចិន​ នៅ​មាន​ក្រុមហ៊ុន​ជប៉ុន​ តៃវ៉ាន់​ សិង្ហបុរី​ និង​កូរ៉េ​ ផង​ដែរ​” ៕

ធនាគារពិភពលោក​៖ ធនាគារពាណិជ្ជ​កម្ម​បាន​និង​កំពុង​ជំរុញ​ការ​រីកចម្រើន​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ ធនាគារពាណិជ្ជ​កម្ម​នៅក្នុង​រដ្ឋធានី​ភ្នំពេញ​បាន​ផ្តល់​ទុ​វិនិយោគ​លើ​ការ​រីកចម្រើន​នៃ​អចលនទ្រព្យ​ជាមួយនឹង​ប្រាក់កម្ចី​អចលនទ្រព្យ​ និង​សំណង់​មាន​ចំនួន​ជាង​មួយភាគបី​នៃ​ផលប័ត្រ​របស់​ពួកគេ​។ នេះ​បើ​យោង​តាម​របាយការណ៍​ចេញផ្សាយ​ដោយ​ធនាគារពិភពលោក​នៅ​ថ្ងៃ​ ពុធ​នេះ​។

ភាគរយ​នៃ​ប្រាក់កម្ចី​ទាក់ទង​នឹង​អចលនទ្រព្យ​គឺជា​ការ​កើនឡើង​យ៉ាង​ខ្លាំង​ពីឆ្នាំ​មុន​ និង​ស្រប​ពេល​ជាមួយនឹង​លំហូរ​ចូល​យ៉ាងច្រើន​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ដែល​ភាគច្រើន​មក​ពី​ប្រទេស​ចិន​។ ទន្ទឹម​នឹង​ការព្យាករណ៍​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​របស់​ធនាគារពិភពលោក​ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​បន្ត​ពង្រីក​ជាមួយនឹង​ការ​វិនិយោគ​ផ្ទាល់​ក្នុង​ស្រុក​ និង​បរទេស​។

ខណៈ​ការនាំចេញ​ពាណិជ្ជកម្ម​ត្រូវ​បាន​ព្យាករ​ថា​មាន​ភាពយឺត​យ៉ាវ​ វិស័យ​អចលនទ្រព្យ​នៅតែ​បន្ត​ជំរុញ​ឧស្សាហកម្ម​សេវាកម្ម​ហិរញ្ញវត្ថុ​របស់​កម្ពុជា​ដោយ​ក្លាយជា​អតិថិជន​ធំ​បំផុត​នៃ​ផលិតផល​ប្រាក់កម្ចី​របស់​ពួកគេ​។ ប្រាក់កម្ចី​ទាក់ទង​នឹង​អចលនទ្រព្យ​កាន់កាប់​កន្លែង​ធំ​បំផុត​នៅក្នុង​ផលប័ត្រ​របស់​ធនាគារពាណិជ្ជ​កម្ម​នៅ​កម្ពុជា​។

របាយការណ៍​ធនាគារពិភពលោក​ បាន​បញ្ជាក់​ថា​ “នៅក្នុង​ខែ​ មិថុនា​ ឆ្នាំ​ ២០១៩​ ឥណទាន​ធនាគារ​នឹង​រួមបញ្ចូល​គ្នា​នូវ​វិស័យ​សំណង់​អចលនទ្រព្យ​ និង​បញ្ចាំ​បាន​កាន់កាប់​ចំណែក​ធំជាង​គេ​គឺ​ ២៩,៥​ ភាគរយ​នៃ​ឥណទាន​ធនាគារ​សរុប​ចំនួន​ ២១,៩​ ពាន់​លាន​ដុល្លារ​ដែល​បាន​ផ្តល់​ដល់​វិស័យ​មិនមែន​ហិរញ្ញវត្ថុ​របស់​កម្ពុជា​”។

មុន​ពេល​មាន​វិបត្តិ​ហិរញ្ញវត្ថុ​សកល​កាលពី​ ១០​ ឆ្នាំមុន​ ឥណទាន​របស់​វិស័យ​សំណង់​នៅ​កម្ពុជា​បាន​ឈាន​ដល់​ត្រឹម​ ២៣​ ភាគរយ​ប៉ុណ្ណោះ​។របាយការណ៍​របស់​ធនាគារពិភពលោក​ បាន​បញ្ជាក់​ថា​ គិត​ត្រឹម​ឆមាស​ទី​ ១ នៃ​ឆ្នាំ​ ២០១៩​ ធនាគារពាណិជ្ជ​កម្ម​នានា​ក្នុង​រាជធានី​ភ្នំពេញ​បាន​ផ្តល់​ប្រាក់កម្ចី​ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន​ ៦,៤​ ពាន់​លាន​ដុល្លារ​ដែល​មិន​គួរ​ឱ្យ​ជឿ​សម្រាប់​អាជីវកម្ម​ដែល​ទាក់ទង​នឹង​អចលនទ្រព្យ​ដែល​ធ្វើ​ឱ្យ​អត្រា​ឥណទាន​របស់​ធនាគារ​កើនឡើង​ ៤០​ ភាគរយ​។

ស្ថាប័ន​ហិ​រញ្ញ​ត្ថុ​ Moody’s​ Investors​ Service​ Inc​ បាន​កត់សំគាល់​នៅក្នុង​របាយការណ៍​ឥណទាន​ប្រចាំឆ្នាំ​របស់​ខ្លួន​នៅដើម​ឆ្នាំនេះ​ថា​ សេដ្ឋកិច្ច​កម្ពុជា​កំពុង​ឈាន​ទៅ​រក​កំណើនថេរ​ ដោយសារ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ពី​ចិន​ចូលក្នុង​វិស័យ​អចលនទ្រព្យ​។

ទោះ​យ៉ាងណា​ របាយការណ៍​នេះ​ក៏បាន​ព្រមាន​ផង​ដែរ​ថា​ ការពឹងផ្អែក​របស់​វិស័យ​ធនាគារ​លើ​វិស័យ​អចលនទ្រព្យ​អាច​នឹង​ធ្វើ​ឱ្យ​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ប្រឈម​នឹង​គ្រោះថ្នាក់​ ប្រសិនបើ​ការ​វិនិយោគ​បរទេស​ចូល​មក​កម្ពុ​ជាំ​មានការ​បាត់បង់​ ដោយ សារ​ការប្រែប្រួល​សេដ្ឋកិច្ច​ពិភពលោក​ជាពិសេស​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ និង​វិនិយោគិន​បារម្ភ​អំពី​សកលលោក​ដែល​ជិតនឹង​ជួប​វិបត្តិសេដ្ឋកិច្ច​។

របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​របស់​ធនាគារពិភពលោក​ចេញផ្សាយ​នៅ​ថ្ងៃពុធ​នេះ​ បាន​បញ្ជាក់​ថា​ សេដ្ឋកិច្ច​តំបន់​អាស៊ី​នឹង​ថមថយ​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​ចិន​ និង​អាមេរិក​ និង​ការ​រំខាន​ដល់​សង្វាក់​តម្លៃ​ពិភពលោក​ដែល​មាននៅ​ក្នុង​សេដ្ឋកិច្ច​អាស៊ី​ដែល​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​។

របាយការណ៍​បាន​បញ្ជាក់​ថា​ សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​យឺតយ៉ាវ​នៅ​ឆ្នាំក្រោយ​ ប៉ុន្តែ​នៅតែ​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ដែល​មានការ​រីកចម្រើន​លឿន​បំផុត​នៅ​អាស៊ី​។ របាយការណ៍​នេះ​ ឱ្យ​ដឹង​ថា​ “សេដ្ឋកិច្ច​កម្ពុជា​រំពឹង​នឹង​ធ្លាក់​ចុះ​យឺត​ៗក្នុងរយៈពេល​ខ្លី​ និង​មធ្យម​”។ របាយការណ៍​បាន​បន្ថែម​ទៀត​ថា​ “កំណើន​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ទទួល​បាន​ ៧ ភាគរយ​ក្នុង​ឆ្នាំ​ ២០១៩​ បើ​ប្រៀបធៀប​ទៅ​នឹង​ ៧,៥​ ភាគរយ​នៅក្នុង​ឆ្នាំ​ ២០១៨​”៕

អាជ្ញាធរ​ខេត្តកំពត​កំពុង​ដាក់ចេញ​ផែនការ​សំ​ខាន់​ៗដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​

ដោយ ​វុត្ថា

​ភ្នំពេញ​៖ អាជ្ញាធរ​ខេត្តកំពត​ បាន​អនុម័ត​សេចក្តី​ពង្រាង​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​នៅក្នុង​ខេត្ត​សម្រាប់​ឆ្នាំ២០១៩​-២០២៣​ ​ពោល​គឺ​មាន​រយៈពេល​ ៥ ឆ្នាំ​ ទៅមុខ​ ដើម្បី​ឆ្លើយតបទៅនឹង​ការ​រីក​ចំរើន​ និង​គ្រប់​គ្រង​ល់​វិស័យ​ទេសចរណ៍​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​។

លោក​ ជាវ​ តាយ​ អភិបាលខេត្ត​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ដើម្បី​ឆ្លង​សេចក្តី​ព្រាង​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តកំពត​សម្រាប់​ឆ្នាំ២០១៩​-២០២៣​ នៅ​ថ្ងៃទី២៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ ​កិច្ចប្រជុំ​នេះ​នៅ​ថ្ងៃ​មានការ​ចូលរួម​ពី​ក្រុមប្រឹក្សា​ខេត្ត​ ថ្នាក់ដឹកនាំ​ក្រុង​ស្រុក​ មន្ទីរ​អង្គភាព​ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​បាន​ឯកភាព​ និង​អនុម័ត​ទាំងស្រុង​ចំពោះ​សេចក្តី​ព្រាង​ផែនការ​នេះ​ ។

លោក​បន្ត​ថា​ សេចក្តី​ព្រាង​ផែនការ​ទេស​ទេសចរណ៍​ខេត្តកំពត​សម្រាប់​ឆ្នាំ២០១៩​-២០២៣​ រយៈពេល០៥ឆ្នាំ​ ដែល​ត្រូវ​បាន​រៀប​ចំ​នោ​ពេលនេះ​ មាន​ចំនួន៣៧ទំព័រ​ ស្មើនឹង១១ជំពូក​។ លោក​អភិបាលខេត្ត​បន្ត​ថា​ ទាក់ទិន​នឹង​ការ​គាំទ្រ​លើ​ពង្រាង​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​នេះ​ លោក​បាន​ជំរុញ​ដល់​គ្រប់​ផ្នែក​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​បំណង​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​កាន់តែ​រីកចម្រើន​ដើម្បី​ផលប្រយោជន៍​ទាំងអស់គ្នា​។

លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កាលពី​កន្លង​មក​ថ្មី​ៗនេះ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្តកំពត​ ត្រូវ​សិក្សា​រៀប ចំ​ឱ្យ​បាន​នូវ​ផែនការមេ​ អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​តំបន់​ព្រែក​កំពត​នេះ​ ពិសេស​ត្រូវ​ធ្វើ​ឱ្យ​បាន​លឿន​បំផុត​ ដើម្បី​ឱ្យ​ទាន់​សភាពការណ៍​បច្ចុប្បន្ន​ ដែល​ភ្ញៀវ​ទេសចរ​ក្នុង​ខេត្ត​នេះ​កំពុង​មានការ​កើនឡើង​។

ខេត្តកំពត​ស្ថិតនៅ​ប៉ែក​និរតី​នៃ​ប្រទេស​ មាន​ចម្ងាយ១៤៨គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។ ខេត្តកំពត​សម្បូរ​ដោ​យស​ក្កា​នុ​ពល​ជាច្រើន​រួម​ទាំង​ទេសចរណ៍​ផង​ដែរ​។ បើ​យោង​តាម​ចក្ខុវិស័យ​ដល់​ឆ្នាំ២០៣០​ នៃ​ប្លង់​គោល​ប្រើប្រាស់​ដី​ក្រុង​កំពត​គឺ​ រដ្ឋាភិបាល​ កំពុង​សំដៅ​រៀបចំ​ និង​អភិវឌ្ឍ​ ក្រុង​កំពត​ជា​ក្រុង​គុ​ជបៃតង​ ឆ្នេរសមុទ្រ​ ធម្មជាតិ​ វប្ប​ធម៍​ និង​ពាណិជ្ជកម្ម​ តាមរយៈ​ការអភិវឌ្ឍន៍​ជាទី​ក្រុង​ រមណីយ​ដ្ឋាន​គុ​ជទេសចរណ៍​ឆ្នេរសមុទ្រ​ ធម្មជាតិ​ វប្ប​ធម៍​ ដែល​ស្អាត​បំផុត​លើស​កល​លោក​។

យោ​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​ បានឱ្យ​ដឹង​ថា​ រយៈពេល៩ខែ​ ក្នុង​ឆ្នាំ២០១៩នេះ​ ខេត្តកំពត​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ ១៣១៣៩២២នាក់​ កើនឡើង​ ១៧,៤៨​% ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​ ១១៥៩៩៩០នាក់​ កើន ឡើង​ ១៧,៥២​% និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ ១៥៣៩៣២នាក់​ កើនឡើង​ ១៧,១៦​% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ២០១៨​៕

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​សរុប​ បាន​កើនឡើង​ដល់​ជិត​ ២៩ពាន់​លាន​ដុល្លារ​ ក្នុងរយៈពេល១០ខែ​ ក្នុង​ឆ្នាំនេះ

ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​ ៖ សម្រាប់​ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ ជាមួយ​ទីផ្សារ​អន្តរជាតិ​នានា​នៅក្នុង​រយៈពេល​ ១០ខែ​នៃ​ឆ្នាំ​ ២០១៩​ នេះ​ បានសម្រេច​រហូតដល់​ជិត២៩ពាន់​ដុល្លារ​ ដែល​ក្នុង​នោះ​ ការនាំចេញ​ពី​កម្ពុជា​មាន​ជាង​ ១២ពាន់​ដុល្លារ​ ហើយ​ការនាំចូល​មាន​ទំហំ​ជិត​ ១៧​ ពាន់​លាន​ដុល្លារ​ ។ នេះ​បើ​តាម​តាម​របាយការណ៍​នាយកដ្ឋាន​ស្ថិតិ​ និង​វិភាគ​សេដ្ឋកិច្ច​ នៃ​ក្រ​សួ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដែល​ភ្នាក់ងារ​ព័ត៌មាន​ទើប​ទទួល​បាន​។

គិត​ត្រឹម​ដំណាច់ខែ​តុលា​ ឆ្នាំ២០១៩​ កន្លងទៅ​នេះ​ ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ ដែល​ក្នុង​នោះ​ការនាំចេញ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​ទំហំ​ទឹកប្រាក់​ ១២០២៩​ លាន​ដុល្លារ​ កើនឡើង​ជាង​ ១៥ភាគរយ​ ហើយ​ការនាំចូល​មកកាន់​កម្ពុជា​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ ១៦៩៦៣​ លាន​ ដុល្លារ​ កើនឡើង​ប្រមាណ​ ២០ភាគរយ​ ប្រើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៨​។

លោក​បណ្ឌិត​ ហុង​ វណ្ណៈ​ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​ បាន​បង្ហាញ​ពី​ក្ដី​សាទរ​ចំពោះ​ការសម្រេច​បាន​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​ខាងលើ​នេះ​។ មានប្រសាសន៍​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី២៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ ថា​ “សមិទ្ធផល​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ ដែល​យើង​ទទួល​បានខាង​លើ​នេះ​ គឺជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​បង្ហាញ​ពី​ភាពល្អ​ប្រសើរ​របស់​កម្ពុជា​នៅពេល​បច្ចុប្បន្ន​ និង​បន្ត​ទៅ​ថ្ងៃ​អនាគត​”។

លោក​បាន​បន្ត​ទៀត​ថា​ “គិត​ត្រឹម​ចុងឆ្នាំ២០១៩នេះ​ ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា​មានការ​កើនឡើង​ល្អ​ ហើយ​វា​នឹង​នៅតែ​បន្ត​ឡើង​ទៀត​នៅ​ឆ្នាំ​បន្ទាប់​ ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា​អាច​បំពេញ​ចំណូល​បន្ថែម​ជាច្រើន​ដែល​អាច​ទាញ​យក​ពី​វិស័យ​នានា​ ដូចជា​ វិស័យ​អចលនទ្រព្យ​ វិស័យ​ទេសចរណ៍​ ក៏ដូចជា​ធនធាន​រ៉ែ​ មួយចំនួន​ទៀត​ ជាពិសេស​តំណក់​ប្រេង​ ដែល​គ្រោង​នឹង​ចាប់​ប្រតិបត្តិ​ការ​នៅ​ត្រឹម​ឆ្នាំ២០២០ខាង​មុ​ខនេ​” ។

ទីផ្សារ​ធំ​ដែល​ទទួលស្វាគមន៍​ផលិតផល​ពី​កម្ពុជា​ រួមមាន​ដូចជា​ ទីផ្សារ​អាស៊ាន​ សហរដ្ឋអាមេរិក​ សហគមន៍​អឺរ៉ុប​ ចក្រភព​អង់គ្លេស​ ចិន​ ជប៉ុន​ រួម​ជាមួយនឹង​បណ្តា​ប្រទេស​ផ្សេង​ៗមួយចំនួន​ ដែល​ក្នុង​នោះ​មាន​តម្រូវការ​ទៅលើ​ផលិតផល​វិស័យ​កាត់ដេរ​ ដូចជា​ សម្លៀកបំពាក់​ ស្បែកជើង​ គ្រឿង​បង្គុំ​អេឡិចត្រូនិក​, កង់​, ឈើ​កែច្នៃ​, ស្រូវ​, អង្ករ​, កៅស៊ូ​, ស្ករស​, ផលិតផល​ជលផល​, មាស​ និង​វិ​ស័យ​ផ្សេង​ៗមួយចំនួន​ទៀត​។

ដោយឡែក​សម្រាប់​ ផលិតផល​ដែល​ត្រូវ​បាន​នាំចូល​មកកាន់​កម្ពុជា​វិញ​រួមមាន​ ដូចជា​ ថ្នាំពេទ្យ​ បារី​ ភេសជ្ជៈ​ គ្រឿង​ និង​ចំណីអាហារ​ រួម​នឹង​គ្រឿង​បរិ​ក្ខា​សំណង់​ គ្រឿង​អេ​ឡិច​ត្រូ​និច​ វាយនភ័ណ្ឌ​ និង​សំលៀកបំពាក់​ ទោចក្រយាន​យន្ត​ គ្រឿង​បម្លាស់​យានយន្ត​ បរិក្ខារ​ត្រជាក់​ មាស​ ប្រេង​ឥន្ទ​នៈ​ ជី​កសិកម្ម​ ជាដើម​ ៕

អូស្ត្រាលី​ផ្តល់​ជំនួយ​ជិត​ ២២៣​ លាន​ដុល្លារ​សម្រាប់​អភិវឌ្ឍ​កម្ពុជា​

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ចាប់តាំងពី​ឆ្នាំ​ ២០១៦​ ពោល​មាន​រយៈពេល​ ៤ ឆ្នាំ​កន្លងមក​នេះ​ រដ្ឋាភិបាល​អូស្ត្រាលី​ តាមរយៈ​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​នៅ​កម្ពុជា​ បាន​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ដែល​មាន​ទឹកប្រាក់​ចំនួន​ជិត​ ២២៣លាន​ដុល្លារ​អាមេរិក​ ក្នុង​ការចូលរួម​អភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច​កម្ពុជា​។

លោក​ ហោ​ ណាំ​ហុង​ ឧបនាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា​ នៅក្នុង​ជំនួប​ជាមួយ​លោកស្រី​ Angela​ Corcoran​ ឯកអគ្គ​រដ្ឋទូត​អូ​ស្រ្ដា​លី​ប្រចាំ​នៅ​កម្ពុជា​ ដែល​ចប់​អាណត្តិ​បេ​សស​កម្ម​ កាលពី​ពេល​ថ្មី​ៗនេះ​ បានឱ្យ​ដឹង​ថា​ ទំនាក់ទំនង​រវាង​កម្ពុជា​ និង​អូ​ស្រ្ដា​លី​កាន់តែ​ល្អ​ឡើង​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ។

លោក​ឧបនាយក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ ដល់​រដ្ឋាភិបាល​ អូ​ស្រ្ដា​លី​ដែល​បាន​ ផ្ដល់​ជំនួយ​ក្នុង​ការអភិវឌ្ឍន៍​ដែល​មាន​ទឹកប្រាក់​ចំនួន​ជិត២២៣លាន​ដុល្លារ​អាមេរិក​ និង​បាន​ផ្ដល់​អាហារ​រូបករណ៍​ចំនួន១៨០កន្លែង​ដល់​មន្ត្រី​រាជការ​ និង​និស្សិត​កម្ពុជា​ក្នុង​កំឡុង​ពេល​បេ​សស​កម្ម​របស់​លោកស្រី​តាំងពី​ឆ្នាំ២០១៦មក​។

លោក​ឧបនាយក​រដ្ឋមន្រ្តី​ បាន​ស្នើ​ស្នើ​អូ​ស្រ្ដា​លី​អោយ​មានការ​ជម្រុ​ញប​ន្ថែម​ ទំហំ​ពាណិជ្ជកម្ម​ រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​អូ​ស្រ្ដា​លី​ដែល​នៅ​មាន​កំរិត​តិច​នៅឡើយ​ ដែល​មាន​ចំនួន​ត្រឹម១៣២លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ២០១​ ដោយ​ជួយ​ទិញ​កសិផល​ វាយនភណ្ឌ​ និង​ម្រេច​កម្ពុជា​។

លោកស្រី​ Angela​ Corcoran​ ឯកអគ្គ​រដ្ឋទូត​អូស្ត្រាលី​ចប់​អាណត្តិ​ បាន​លើក​ថា​ នៅ​ឆ្នាំ១៩៩៣​ លោកជំទាវ​បាន​មក​ធ្វើការ​នៅ​កម្ពុជា​ម្ដង​រួចហើយ​ នេះ​ជា​លើក​ទី២ហើយដែល​លោកជំទាវ​បាន​មក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​ លោកជំទាវ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​អភិវឌ្ឍ​ និង​ការ​រីក​ចំរើន​លើ​គ្រប់​វិស័យ​របស់​ប្រទេស​កម្ពុជា​យ៉ាង​ឆាប់រហ័ស​ក្រោម​ការ​ដឹក​ នាំ​របស់​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោកស្រី​បាន​បន្ថែម​ថា​ លោកស្រី​មានការ​រីករាយ​ណាស់​ដែល​បាន​មក​បំពេញ​បេ​សស​កម្ម​នៅ​កម្ពុជា​ ហើយ​បាន​កោតសរសើរ​អំពី​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​យើង​ទាំងពីរ​ផង​ដែរ​។បច្ចុប្បន្ន​មាន​និស្សិត​កម្ពុជា​ជាង២ពាន់​នាក់​ កំពុង​សិក្សា​នៅ​ប្រទេស​អូ​ស្ដ្រា​លី​៕

ធនាគារពិភពលោក​៖ ការនាំចេញ​ និង​តម្រូវការ​ក្នុង​ស្រុក​រឹងមាំ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​រក្សា​បាន​កំណើន​ ៧ ភាគរយ​

ដោយ​ ម៉ា​ណេត​

ភ្នំពេញ​៖ សេដ្ឋកិច្ច​កម្ពុជា​នៅតែ​រឹងមាំ​ដោយ​ផ្អែកលើ​លទ្ធផល​នៃ​ការនាំចេញ​រឹងមាំ​ និង​តម្រូវការ​ក្នុង​ស្រុក​រឹងមាំ​។ នេះ​បើ​យោង​តាម​របាយការណ៍​ចុងក្រោយ​នៃ​របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​របស់​ធនាគារពិភពលោក​ចេញផ្សាយ​នៅ​ថ្ងៃនេះ​។

ទោះជាយ៉ាងណា​ក៏ដោយ​ កំណើន​ពិតប្រាកដ​ត្រូវ​បាន​រំពឹង​ថា​នឹង​ថយ​ចុះ​មក​ត្រឹម​ ៧ ភាគរយ ​នៅ​ឆ្នាំ​ ២០១៩​ ដែល​ធ្លាក់ចុះ​ពី​ ៧.៥​ ភាគរយ​ក្នុង​ឆ្នាំ​ ២០១៨​ ។ ការនាំចេញ​សម្លៀកបំពាក់​ និង​ស្បែកជើង​ដែល​មាន​ចំនួន​ប្រហែល​ ៧០​ ភាគរយ​នៃ​ការនាំចេញ​ទំនិញ​សរុប​បាន​កើនឡើង​ ១៧,៧​ ភាគរយ​ក្នុង​ឆ្នាំ​ ២០១៨​ ប៉ុន្តែ​បាន​ធ្លាក់ចុះ​បន្តិច​ដល់​ ១៥,៣​ ភាគរយ​នៅ​ខែ​ មិថុនា​ ឆ្នាំ​ ២០១៩​។ សកម្មភាព​សំណង់​បាន​បន្ត​ឆ្លុះបញ្ចាំង​ពី​កំណើន​ឡើង​សម្រាប់​ការ​វិនិយោគ​។

ជា​លទ្ធផល​ ការនាំចូល​ដែកថែប​បាន​កើនឡើង​យ៉ាង​ខ្លាំង​ដោយ​កើនឡើង​ ៦៣,៥​ ភាគរយ​ក្នុង​ខែ​ មិថុនា​ ឆ្នាំ​ ២០១៩​ និង​កើនឡើង​ពី​ ២៧,៧​ ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។

ហានិភ័យ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅតែ​បន្ត​កើនឡើង​ជាមួយនឹង​ការ​កើនឡើង​នៃ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ទន្ទឹម​នឹង​ការ​កើនឡើង​បំណុល​ដែល​ឥណទាន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​រួមមាន​ជាង​ ១០០​ ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​។

លទ្ធភាព​នៃ​ការ​ដក​នូវ​គំនិត​ផ្តួច​ផ្តើម​អ្វី​ៗទាំងអស់​លើកលែងតែ​អាវុធ​ (EBA​) ក៏ដូចជា​ការ​ថយ​ចុះ​យ៉ាង​ខ្លាំង​នៃ​សេដ្ឋកិច្ច​ចិន​ (លទ្ធ​ផល​សក្តា​នុ​ពល​នៃ​ភាព​តានតឹង​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​បន្ត​) អាច​នឹង​កាត់បន្ថយ​ចក្ខុវិស័យ​កំណើន​របស់​កម្ពុជា​។

ដើម្បី​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​ខាងក្រៅ​របស់​កម្ពុជា​ ថ្មី​ៗនេះ​អាជ្ញាធរ​បាន​ដាក់ចេញ​នូវ​វិធានការណ៍​នានា​ដើម្បី​សម្រួល​ដល់​ពាណិជ្ជកម្ម​ដោយ​កាត់បន្ថយ​ថ្លៃដើម​ភ័ស្តុភារ​ កាត់បន្ថយ​ការិយាធិបតេយ្យ​ និង​គាំទ្រ​ដល់​អាជីវកម្ម​ដោយ​កាត់ បន្ថយ​រយៈពេល​ ៦ ថ្ងៃ​នៃ​ចំនួន​ថ្ងៃឈប់​សម្រាក​សាធារណៈ​នៅ​ឆ្នាំ​ ២០២០​ ។

ការជំរុញ​ដោយ​ទទួល​បាន​ហិរញ្ញប្បទាន​ពី​ការ​សន្សំ​របស់​រដ្ឋាភិបាល​អាច​ត្រូវ​បាន​ណែនាំ​នៅ​ឆ្នាំ​ ២០២០​ ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​សក្តា​នុ​ពល​នៃ​ការ​ដក​ EBA​ ។

របាយការណ៍​ក៏បាន​គូសបញ្ជាក់​ផង​ដែរ​ថា​ ការចូលរួម​របស់​កម្ពុជា​ក្នុង​សេដ្ឋកិច្ច​ពិភពលោក​តាមរយៈ​ខ្សែ​សង្វាក់​តម្លៃ​ពិភពលោក​ (GVCs​) បាន​កើនឡើង​លឿន​ជាង​បណ្តា​ប្រទេស​ប្រៀបធៀប​ផ្សេងទៀត​ បើ​ទោះបីជា​មក​ពី​មូលដ្ឋាន​ទាប​ក៏ដោយ​។

លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ដែល​មាន​ចំនួន​ច្រើន​នៃ​កម្លាំង​ជំនាញ​ និង​ប្រាក់ឈ្នួល​ទាប​ និង​ការ​ទទួល​បាន​អនុគ្រោះ​ដល់ទី​ផ្សារ​នាំចេញ​សំ​ខាន់​ៗគឺ​នៅ​ពីក្រោយ​ការ​ធ្វើស​មា​ហរ​ណកម្ម​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា​ទៅ​ក្នុង​ផលិតកម្ម​ GVCs​ ដែល​មានកំណត់​។

លោក​ស្រី​អ៊ី​ហ្គូ​ណា​ ដូ​បា្រ​ចា​ (Inguna​ Dobraja​) ប្រធាន​គ្រប់​គ្រង​ប្រចំា​កម្ពុជា​ អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក​ ​មានប្រសាសន៍​ថា​ “ដើម្បី​ឈាន​ទៅ​ដំណាក់កាល​បន្ទាប់​នៃ​ការចូលរួម​នៃ​ខ្សែ​សង្វាក់​តម្លៃ​ពិភពលោក​ កម្ពុជា​នឹង​ត្រូវការ​នូវ​គោលនយោបាយ​ដែល​មាន​លក្ខណៈ​ទំនើប​ជាង​នេះ​”។

លោកស្រី​ បាន​បន្ត​ថា​ “នេះ​រួមបញ្ចូល​ការពង្រីក​ និង​ធ្វើ​ឱ្យ​ស៊ីជម្រៅ​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ ការកាត់បន្ថយ​ឧបសគ្គ​ចំពោះ​ធាតុ​ចូល​ដែល​បាន​នាំចូល​ បន្ត​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការអប់រំ​ និង​ជំនាញ​របស់​កម្លាំង​ពលកម្ម​ និង​ពង្រឹង​សេដ្ឋកិច្ច​ឌីជីថល​ដើម្បី​គាំទ្រ​ដល់​ការ​ធ្វើស​មា​ហរ​ណកម្ម​ក្រុមហ៊ុន​ទៅ​ក្នុង​ខ្សែ​សង្វាក់​តម្លៃ​ពិភពលោក​”។

របាយការណ៍​សេដ្ឋកិច្ច​កម្ពុជា​គឺជា​របាយការណ៍​ដែល​ត្រូវ​បាន​ឡើង​ពីរ​ដង​ដែល​ផ្តល់​ព័ត៌មាន​ថ្មី​ៗស្តី​ពី​ការ​អភិវឌ្ឍ​ម៉ាក្រូ​សេដ្ឋកិច្ច​រយៈពេល​ខ្លី​ និង​មធ្យម​នៅ​កម្ពុជា​៕

ក្រុង​ឈីង​តាវ​-ក្រុង​ព្រះសីហនុ​គ្រោង​ផ្លាស់​ប្តូរ​អ្នក​វិនិយោគ​ និង​ពាណិជ្ជករ​ដើម្បី​ទាក់ទាញ​វិនិយោគ​ចិន​មកកាន់​ខេត្ត​ព្រះសីហនុ​បន្ថែម​ទៀត

​ដោយ ​វុត្ថា

ខេត្ត​ព្រះសីហនុ​៖ ក្រុង​ឈីង​តាវ​-ក្រុង​ព្រះសីហនុ​នា​ គ្រោង​ផ្លាស់​ប្តូរ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​អ្នក​វិនិយោគ​ និង​ពាណិជ្ជករ​នៃ​ក្រុង​ទាំងពីរ​ ដើម្បី​ទាក់ទាញ​វិនិយោគ​ចិន​មកកាន់​ខេត្ត​ព្រះសីហនុ​កាន់តែ​ច្រើន​ទៀត​នា​ពេល​ខាងមុខនេះ​ បន្ទាប់ពី​ខេត្ត​-ក្រុង​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ចង​សម្ពន្ធ័​ភាព​កាលពី​ខែតុលា​ ឆ្នាំ២០១៩​ កន្លងមក​ ។

លោក​ Wang​ Xiangyu​ ​នាយករង​មន្ទីរ​ការបរទេស​ នៃ​ទី​ក្រុង​ឈីង​តាវ​ នៃ​ប្រទេស​ចិន​ នៅក្នុង​ជំនួប​ជាមួយ​លោក​ គង់​ វិ​តា​ណៈ​ អភិបាលរងខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ២៦ខែវិច្ឆិកា​ម្សិលមិញ​នេះ​ ថា​ ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ ក្នុង​គោលបំណង​សម្របសម្រួល​ទំនាក់ទំនង​ នៃ​ចំណងមិត្តភាព​ សម្ព័ន្ធភាព​រវាង​ខេត្ត​ព្រះសីហនុ​ និង​ទី​ក្រុង​ឈីង​តាវ​ ក្នុង​ការជំរុញ​ការផ្លាស់ប្ដូរ​អ្នក​វិនិយោគ​ ពាណិជ្ជករ​រវាង​ក្រុង​-ខេត្ត​ នៃ​ប្រទេស​ទាំងពីរ​កាន់តែ​ជិតស្និទ្ធ​ និង​ទាក់ទាញ​វិនិយោគ​ចិន​មកកាន់​ខេត្ត​ព្រះសីហនុ​។

លោ​កប​បន្ត​ថា​ ក្រៅពីនោះ​ក៏​មានកម្ម​វិ​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​មួយចំនួន​ ដូចជា​៖ វិស័យ​អប់រំ​ សុខាភិបាល​ វប្បធម៌​ និង​ធនធានមនុស្ស​ជាដើម​ ។

លោក​ គង់​ វិ​តាណ​ អភិបាលរងខេត្ត​ព្រះសីហនុ​ មានប្រសាសន៍​ស្វាគមន៍​គណៈប្រតិភូ​ក្រុង​ឈី​វតាវ​ ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​ឈ្វេងយល់​ពី​សក្តា​នុ​ពល​របស់​ខេត្ត​ព្រះសីហនុ​ ដែល​មាន​ឆ្នេរ​ខ្សាច់​សស្អា​ត កំពង់ផែ​ទឹកជ្រៅ​ ព្រលា​នយន្តហោះ​អន្តរជាតិ​ ផ្លូវដែក​ ផ្លូវគោក​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ក្រុង​ចំនួន​ ៣៤ខ្សែ​ ដែល​បាន​បើក​ការដ្ឋាន​ស្ថាបនា​កាលពី​ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៩កន្លងមក​ ក្រោម​អធិបតី​ភា​ពស​ម្តេ​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

លោក​បន្ថែម​ថា​ ខេត្ត​ព្រះសីហនុ​ និង​ក្រុង​ឈី​វតាវ​ បាន​ចងសម្ព័ន្ធ​ជា​ខេត្ត​-ក្រុង​បងប្អូន​ ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​មួយចំនួន​កាន់តែ​ល្អ​ថែមទៀត​។

លោក​អភិបាលរងខេត្ត​រូប​នេះ​ ក៏បាន​សុំ​ឱ្យ​គណៈប្រតិភូ​ជួយ​ផ្សព្វផ្សាយ​ពី​សក្តា​នុ​ពល​របស់​ខេត្ត​ព្រះសីហនុ​ ដល់​ប្រជាពលរដ្ឋ​ ភ្ញៀវ​ទេសចរ​ និង​អ្នក​វិនិយោគ​ចិន​ មកកាន់​ខេត្ត​ព្រះសីហនុ​ ឱ្យ​បាន​កាន់តែ​ច្រើន​ ៕

ការសិក្សា​ថ្មី​៖ ការនាំចេញ​របស់​ចិន​នឹង​គ្រប​ដណ្តប់​ទីផ្សារ​កម្ពុជា​ និង​បណ្តា​ប្រទេស​អាស៊ាន​ចំនួន​៣

ដោយ​ ប៊ី​

ភ្នំពេញ​៖ ការនាំចេញ​របស់​ចិន​ត្រូវ​បាន​រំពឹង​ថា​នឹង​គ្រប​ដណ្តប់​ទីផ្សារ​កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ និង​វៀតណាម​ (CLMV​) ស្រប​ពេល​ថៃ​ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា​នឹង​ខាតបង់​ចំនួន​ ១៨៧​ ពាន់​លាន​បាត​នៅ​ឆ្នាំ​ ២០២២​ ខណៈ​កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ និង​វៀតណាម​កំពុង​នាំចូល​ទំនិញ​ចិន​យ៉ាងច្រើន​។

លោក​ Aat​ Pisanwanich​ នាយក​មជ្ឈមណ្ឌល​សិក្សា​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​សាកល​វិទ្យាល័យ​សភា​ពាណិជ្ជកម្ម​ថៃ​ បាន​ថ្លែងប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា​ ការសិក្សា​អំពី​ផល​ប៉ះពាល់​ពាណិជ្ជកម្ម​ និង​វិនិយោគ​លើ​ប្រទេស​ថៃ​ និង​អាស៊ាន​ពី​ផលិតផល​ចិន​នៅក្នុង​ទីផ្សារ​ CLMV​ បាន​រក​ឃើញថា​ ចិន​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ពាណិជ្ជកម្ម​ និង​បរិមាណ​នាំចេញ​ក្នុងរយៈពេល​ ១៥​ ឆ្នាំ​ចុងក្រោយ​ទាំង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ (AEC​) ចូលជាធរមាន​ក្នុង​ឆ្នាំ​ ២០១៥​។

ចន្លោះ​ឆ្នាំ​ ២០០៤​ និង​ ២០១៨​ សមាមាត្រ​នៃ​ពាណិជ្ជកម្ម​ក្នុង​អាស៊ាន​បាន​ធ្លាក់ចុះ​ដល់​ ២៤,១​ ភាគរយ​នៃ​ពាណិជ្ជកម្ម​សរុប​របស់​ប្លុក​អាស៊ាន​ពី​ ២៤,៨​ ភាគរយ​ ក្នុង​ឆ្នាំ​ ២០០៤​ ។

ក្នុងរយៈពេល​នេះ​ អាស៊ាន​បាន​នាំចេញ​ទៅ​ចិន​ដែល​មានតម្លៃ​ ១៩៤,៥៣​ ពាន់​លាន​ដុល្លារ​កើនឡើង​ ៤,១​ ដង​ប៉ុន្តែ​ការនាំចូល​បាន​កើនឡើង​ ៧,៥​ ដង​ ស្មើនឹង​ ២៧៧​ ពាន់​លាន​ដុល្លារ​។ក្នុងអំឡុងពេល​នេះ​ បណ្តា​ប្រទេស​អាស៊ាន​ ៦ (ថៃ​ ឥណ្ឌូ​នេ​ស៊ី​ សឹង្ហ​បូរី​ ម៉ាឡេស៊ី​ ហ្វីលីពីន​ និង​ព្រុយ​ណេ​) បាន​នាំចេញ​ទៅ​ចិន​ ១៣៦,៣១​ ពាន់​លាន​ដុល្លារ​ កើនឡើង​ ៣,៣​ ដង​ ខណៈ​ការនាំចូល​កើនឡើង​ ៥,៩​ ដង​ស្មើនឹង​ ១៨១,៦៣​ ពាន់​លាន​ដុល្លារ​។

ទន្ទឹម​នឹង​នេះ​ ការនាំចេញ​ពី​ CLMV​ បាន​កើនឡើង​ ២២,៣​ ដង​ស្មើនឹង​ ៥៨,២១​ ពាន់​លាន​ដុល្លារ​ ដោយ​ការនាំចូល​ពី​ចិន​កើនឡើង​ ១៧,៦​ ដង​ ស្មើនឹង​ ៩៥,៣៧​ ពាន់​លាន​ដុល្លារ​។

ការសិក្សា​ដដែល​ បាន​រក​ឃើញថា​ ប្រទេស​ CLMV​ មានការ​នាំចេញ​ខ្ពស់ទៅ​កាន់​ចិន​ សហភាព​អឺរ៉ុប​ និង​អាមេរិក​នៅ​ឆ្នាំ​ ២០១៨​ ដែល​ផ្ទុយពី​អាមេរិក​ អាស៊ាន​ និង​សហភាព​អឺរ៉ុប​ មុន​ពេល​សមាគម​សេដ្ឋកិច្ច​អាស៊ាន​ចូលជាធរមាន​។

នៅ​ឆ្នាំ​ ២០១៨​ ប្រទេស​ CLMV​ ក៏បាន​ជ្រើសរើស​នាំចូល​ពី​ចិន​បន្ថែម​ទៀត​ ក្រៅពី​ប្រទេស​អាស៊ាន​។លោក​ Aat​ បាន​និយាយ​ថា​ “នៅ​ចុងឆ្នាំ​ ២០១៨​ ការសិក្សា​បាន​រក​ឃើញថា​ សមាមាត្រ​នៃ​ការនាំចេញ​របស់​ចិន​ទៅកាន់​ប្រទេស​ CLMV​ បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ដល់​ ៤,០៩​ ភាគរយ​នៃ​ការនាំចេញ​សរុប​ បើ​ប្រៀបធៀប​ជាមួយ​ត្រឹមតែ​ ១,៦៥​ ភាគរយ​ក្នុង​ឆ្នាំ​ ២០០៤​ និង​ ២០០៩​។

ទស្សនវិស័យ​គឺ​គួរ​ឱ្យ​ព្រួយបារម្ភ​ ជាពិសេស​នៅពេល​ដែល​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP​) ចូលជាធរមាន​។ លោក​ Aat​ បានឱ្យ​ដឹង​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មានន័យថា​ ចិន​ត្រូវ​បាន​រំពឹង​ថា​នឹង​ដើរតួ​យ៉ាង​មហិមា​នៅក្នុង​អាស៊ាន​។

កតិកាសញ្ញា​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​នាំមក​នូវ​ទំនិញ​យ៉ាង​សម្បើម​ដែល​មាន​តំលៃ​ថោក​ពី​ចិន​ ជាពិសេស​ចូល​ទៅ​ក្នុង​ទីផ្សារ​ CLMV​។

លោក​ Aat​ បាន​បញ្ជាក់​ថា​ “ក្នុងរយៈពេល​ ៣ ឆ្នាំ​ទៀត​ តម្លៃ​នាំចេញ​របស់​ថៃ​ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា​នឹង​រង​ផល​ប៉ះពាល់​ដោយ​ការនាំចេញ​របស់​ចិន​ទៅកាន់​ទីផ្សារ​ CLMV​ ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា​មាន​ចំនួន​ ១៨៧,៧៩​ ពាន់​លាន​បាត​ស្មើនឹង​ ២៣,៨៣​ ភាគរយ​នៃ​ការនាំចេញ​សរុបទៅ​ CLMV​។

លោក​ បន្ត​ថា​ “អាក្រក់​ជាង​នេះ​ទៅទៀត​ ថៃ​ចាំបាច់​ត្រូវ​ឃ្លាំមើល​យ៉ាង​ម៉ត់ចត់​ទៅលើ​ផល​ប៉ះពាល់​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​ចិន​ និង​អាមេរិក​ និង​តម្លៃ​ប្រាក់​បាត​ដែល​ត្រូវ​បាន​រំពឹង​ថា​នឹង​កាន់តែ​ឡើងថ្លៃ​ក្នុងរយៈពេល​ ៥ ឆ្នាំខាងមុខ​ទៀត​”។

លោក​ បានឱ្យ​ទៀត​ថា​ ការ​វិនិយោគ​ដោយ​ផ្ទាល់​របស់​ចិន​នៅ​ប្រទេស​ CLMV​ ក៏​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ក្នុងរយៈពេល​ ៣ ឆ្នាំខាងមុខ​ បន្ទាប់ពី​បាន​កើនឡើង​ ១២៤​ ភាគរយ​នៅក្នុង​ឆ្នាំ​ ២០១៨​ ជាពិសេស​នៅ​ កម្ពុជា​ឡាវ​ និង​វៀតណាម​៕

រដ្ឋាភិបាល​ និង​ដៃគូ​អភិវឌ្ឍន៍​ចាប់ផ្តើម​ពង្រឹង​ការ​យកចិត្ត​ទុកដាក់​ទៅលើ​ផ្នែក​នគរូបនីយកម្ម​ ដើម្បី​លើកកម្ពស់​សុខុមាលភាព​ទីក្រុង​វៃឆ្លាត​ ប្រកបដោយ​ចីរភាព​

រដ្ឋាភិបាល​ និង​ដៃគូ​អភិវឌ្ឍន៍​ចាប់ផ្តើម​ពង្រឹង​ការ​យកចិត្ត​ទុកដាក់​ទៅលើ​ផ្នែក​នគរូបនីយកម្ម​ ដើម្បី​លើកកម្ពស់​សុខុមាលភាព​ទីក្រុង​វៃឆ្លាត​ ប្រកបដោយ​ចីរភាព​
រដ្ឋាភិបាល​ និង​ដៃគូ​អភិវឌ្ឍន៍​ចាប់ផ្តើម​ពង្រឹង​ការ​យកចិត្ត​ទុកដាក់​ទៅលើ​ផ្នែក​នគរូបនីយកម្ម​ ដើម្បី​លើកកម្ពស់​សុខុមាលភាព​ទីក្រុង​វៃឆ្លាត​ ប្រកបដោយ​ចីរភាព​

ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​ ៖ រដ្ឋាភិបាល​ តាមរយៈ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​ ដែល​ជា​ដៃគូ​អភិវឌ្ឍ​ រៀបចំ​វេទិកា​នគរូបនីយកម្ម​កម្ពុជា​ស្ដីពី​ “ការ​អភិវឌ្ឍ​ទីក្រុង​ប្រកបដោយ​ភាព​វៃឆ្លាត​ ចីរភាព​ បរិ​យា​ប័ន្ន” ក្រោម​គោលបំណង​ចែករំលែក​ចំណេះដឹង​ បទពិសោធន៍​ និង​ពិភាក្សា​ ឯកភាព​គ្នា​លើ​អាទិភាព​សម្រាប់​អភិវឌ្ឍន៍​ទីក្រុង​ឆ្លាតវៃ​ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

រដ្ឋាភិបាល​ និង​ដៃគូ​អភិវឌ្ឍន៍​ចាប់ផ្តើម​ពង្រឹង​ការ​យកចិត្ត​ទុកដាក់​ទៅលើ​ផ្នែក​នគរូបនីយកម្ម​ ដើម្បី​លើកកម្ពស់​សុខុមាលភាព​ទីក្រុង​វៃឆ្លាត​ ប្រកបដោយ​ចីរភាព​

នៅ​សណ្ឋាគារ​ សូ​ហ្វី​តែល​ ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃទី២៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ វេទិកា​ដ៏​មាន​សារសំខាន់​ខាងលើ​នេះ​ ត្រូវ​ធ្វើឡើង​ក្រោម​វត្តមាន​របស់​លោក​ ប៉ែន​ សុផល​ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ ជា​ សុ​ផា​រ៉ា​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ និង​លោកស្រី​ Pauline​ Tamesis​ អ្នកសម្របសម្រួល​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ រួម​ជាមួយនឹង​មន្ត្រី​មក​ពី​ស្ថាប័នរដ្ឋ​ និង​បណ្តា​អង្គការ​នានា​ដែល​ពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត​។

វេទិកា​នគរូបនីយកម្ម​កម្ពុជា​ ជា​វេទិកា​ប្រមូល​ផ្តុំ​អ្នក​ពាក់ព័ន្ធ​ជាតិ​ និង​អន្តរជាតិ​ ឱ្យ​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ ដែល​មាន​លក្ខ​ណៈ​បរិ​យា​ប័ន្ន អំពី​ស្ថានភាព​នគរូបនីយកម្ម​នា​ពេល​បច្ចុប្បន្ន​នៅ​កម្ពុជា​ កំណត់​ពី​អាទិភាព​ និង​និ​ន្នា​ការ​ចម្បង​ៗ ព្រមទាំង​ចែករំលែក​បទពិសោធន៍​ និង​ចំណេះដឹង​ ជុំវិញ​ប្រធានបទ​ការ​អភិវឌ្ឍ​ទីក្រុង​ដែល​មាន​លក្ខណៈ​វៃឆ្លាត​ ប្រកបដោយ​ចីរភាព​ និង​មា​នប​រិយា​ប័ន្ន ។

វេទិកា​នេះ​ត្រូវ​បាន​សហការ​រៀបចំឡើង​ដោយ​ ក្រសួង​ដែនដី​ នគរូបនីយកម្ម​ និង​ សំណង់​ និង​ អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​។ វេទិកា​ដែល​មាន​សម័យប្រជុំ​សំ​ខាន់​ៗចំនួន​ ៥ នេះ​ នឹង​ផ្តល់​លទ្ធភាព​ឱ្យ​តួអង្គ​នានា​ធ្វើការ​ពិភាក្សា​ និង​ឯកភាព​គ្នា​លើ​អាទិ​ភាព​ចម្បង​ៗ ស្នើ​ឡើង​នូវ​យុទ្ធ​សាស្រ្ត​សម្របសម្រួល​ និង​កំណត់​អន្តរាគមន៍​ផ្នែក​កម្មវិធី​នៅ​គ្រប់​កម្រិត​ថ្នាក់​នៃ​រដ្ឋាភិបាល​ ដើម្បី​ឈាន​ទៅ​សម្រេច​នូវ​ចក្ខុវិស័យ​អភិវឌ្ឍន៍​ទីក្រុង​របស់​កម្ពុជា​ ដែល​មាន​លក្ខណៈ​ឆ្លាតវៃ​ ប្រកបដោយ​ចីរភាព​ និង​មា​នប​រិយា​ប័ន្ន។

វេទិកា​នេះ​មាន​គោលបំណង​ឈាន​ទៅ​រក​ការ​ឯកភាព​គ្នា​អំពី​ការកំណត់​អាទិភាព​សំ​ខាន់​ៗ និង​ការកំណត់​ពី​ឈ្មោះ​ស្ថាប័ន​ដែល​ត្រូវ​ទទួលខុសត្រូវ​នូវ​អាទិភាព​នី​មួយ​ៗ។ វេទិកា​នេះ​ក៏​គ្រោង​នឹង​ស្នើ​ឡើង​នូវ​អន្តរាគមន៍​ផ្នែក​គោលនយោបាយ​យុទ្ធសាស្ត្រ​ និង​កម្មវិធី​ ដែល​ ផ្តោត​ជា​សំខាន់​លើ​ការ​ផ្តល់​ហិរញ្ញប្បទាន​ ការ​អភិវឌ្ឍ​សមត្ថភាព​ នវានុវត្តន៍​ការសម្រប​សម្រួល​និង​ភាពជា​ដៃគូ​ជា​យុទ្ធ​សាស្រ្ត​ផង​ដែរ​។

រដ្ឋាភិបាល​ និង​ដៃគូ​អភិវឌ្ឍន៍​ចាប់ផ្តើម​ពង្រឹង​ការ​យកចិត្ត​ទុកដាក់​ទៅលើ​ផ្នែក​នគរូបនីយកម្ម​ ដើម្បី​លើកកម្ពស់​សុខុមាលភាព​ទីក្រុង​វៃឆ្លាត​ ប្រកបដោយ​ចីរភាព​

នៅក្នុង​កម្មវិធី​បើក​នៃ​វេទិកា​ដែល​មាន​រយៈពេល​មួយថ្ងៃ​ពេញ​នេះ​ នឹង​មានការ​ថ្លែង​សុន្ទរកថា​គន្លឹះ​ ដោយ​អ្នកជំនាញ​ជាតិ​ និង​អន្តរជាតិ​ផ្តោត​លើ​ទីក្រុង​វៃឆ្លាត​ ប្រកបដោយ​ចីរភាព​ និង​បរិ​យា​ប័ន្ន និង​បន្ទាប់មក​ នៅក្នុង​សម័យប្រជុំ​ទីពីរ​ នឹង​មានការ​ធ្វើ​បទ​បង្ហាញ​អំពី​ស្ថានភាព​នគរូបនីយកម្ម​នា​ពេល​បច្ចុប្បន្ន​ បញ្ហា​ប្រឈម​ និង​កាលានុវត្ត​ភាព​។ លើស​ពីនេះ​នៅក្នុង​សម័យប្រជុំ​ទី៣​ និង​មានការ​ពិភាក្សា​អំពី​អាទិភាព​សម្រាប់​ទីក្រុង​នៅ​កម្ពុជា​ផង​ដែរ​។

សម័យប្រជុំ​ទី​បួន​ផ្តោត​លើ​ការ​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​ការអភិវឌ្ឍន៍​ទីក្រុង​។ នៅ​សម័យប្រជុំ​ចុងក្រោយ​ វេទិកា​នេះ​នឹង​ត្រូវ​បញ្ចប់​ជាមួយនឹង​សេចក្តី​ថ្លែងការណ៍​អំពី​អាទិភាព​សំ​ខាន់​ៗ និង​ជំហាន​បន្ទាប់​ សម្រាប់​កំណត់​ចក្ខុវិស័យ​នៃ​ការអភិវឌ្ឍន៍​ទីក្រុង​នៅ​កម្ពុជា​។នគរូបនីយកម្ម​នៅ​កម្ពុជា​កំពុង​មានសន្ទុះ​ និង​វិសាលភាព​ធំ​ដែល​មិនធ្លាប់​មាន​ពីមុន​មក​។

មានការ​ព្យាករណ៍​ថា​នៅ​ត្រឹម​ឆ្នាំ២០៣០​ ប្រជាជន​កម្ពុជា​ប្រមាណ​មួយភាគបី​ នឹង​រស់នៅ​ក្នុង​តំបន់​ប្រជុំជន​ (UNDESA​ (2018​), World​ Urbanization​ Prospects​ 2018​ ​(NewYork​) ។

រដ្ឋាភិបាល​ និង​ដៃគូ​អភិវឌ្ឍន៍​ចាប់ផ្តើម​ពង្រឹង​ការ​យកចិត្ត​ទុកដាក់​ទៅលើ​ផ្នែក​នគរូបនីយកម្ម​ ដើម្បី​លើកកម្ពស់​សុខុមាលភាព​ទីក្រុង​វៃឆ្លាត​ ប្រកបដោយ​ចីរភាព​

បញ្ហា​ប្រឈម​ក្នុង​ការពង្រីក​សេវា​សង្គម​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ ដើម្បី​ឆ្លើយតបទៅនឹង​កំណើនប្រជាជន​នេះ​ អាច​នាំ​ឱ្យ​ហានិភ័យ​មួយចំនួន​ មាន​ជាអាទិ៍​ ភាព​ក្រីក្រ​ ផល​ប៉ះពាល់​បរិស្ថាន​ និង​ហានិភ័យ​សេដ្ឋកិច្ច​ កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​។ដូច្នេះ​ សក្តា​នុ​ពល​នៃ​ការ​អភិវឌ្ឍ​ប្រទេស​ពឹង​អាស្រ័យ​កាន់តែ​ខ្លាំង​ឡើង​ៗទៅលើ​របៀប​គ្រប់គ្រង​ទីក្រុង​ និង​តំបន់​ប្រជុំជន​។

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ Antonio​ Guterres​ មានប្រសាសន៍​នៅក្នុង​ ទិវា​លំនៅ​ដ្ឋាន​ពិភពលោក​កាលពី​ខែ​កន្លងទៅ​ថា​ “ការ​អភិវឌ្ឍ​ទីក្រុង​បាន​ល្អ​ទៅតាម​ផែនការ​ ត្រឹមត្រូវ​អាច​នាំឲ្យ​យើង​ទទួល​បាន​នូវ​កំណើន​ខ្ពស់​ប្រកប​ដោយ​បរិ​យា​ប័ន្ន និង​កាត់បន្ថយ​បាន​ច្រើន​នូវ​ការ​បញ្ចេញ​ជាតិពុល​ ហើយ​ដំណោះស្រាយ​អាច​ចាប់ផ្តើម​ពី​ជំ​ហាន​តូច​ៗដែល​បុគ្គល​ម្នា​ក់ៗ​អាច​ធ្វើ​បាន​ដើម្បី​ផ្លាស់​ប្តូរ​ទីក្រុង​” ។ ទីក្រុង​គឺជា​ទីតាំង​កំណត់​របស់​ប្រទេស​មួយ​ពី​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកប ដោយ​ចីរភាព​៕

សណ្ឋាគារ​ និង​មណ្ឌល​កម្សាន្ត​លំដាប់​អន្តរជាតិ​ចំនួន២​ បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​នៅក្នុង​ក្រុង​ព្រះសីហនុ​នា​ដើម​សប្តាហ៍​នេះ

សណ្ឋាគារ​ និង​មណ្ឌល​កម្សាន្ត​លំដាប់​អន្តរជាតិ​ចំនួន២​ បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​នៅក្នុង​ក្រុង​ព្រះសីហនុ​នា​ដើម​សប្តាហ៍​នេះ
សណ្ឋាគារ​ និង​មណ្ឌល​កម្សាន្ត​លំដាប់​អន្តរជាតិ​ចំនួន២​ បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​នៅក្នុង​ក្រុង​ព្រះសីហនុ​នា​ដើម​សប្តាហ៍​នេះ

ដោយ​ វុត្ថា​

ភ្នំពេញ​៖ សណ្ឋាគារ​ និង​មណ្ឌល​កម្សាន្ត​លំដាប់​អន្តរជាតិ​ចំនួន២​ គឺ​សណ្ឋាគារ​ និង​មណ្ឌល​កម្សាន្ត​ ដា​យម៉ិន​ស៊ី​ និង​ សណ្ឋាគារ​ និង​មណ្ឌល​កម្សាន្ត​ ហាវ​ ជាំ​ង ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ជា​ផ្លូវការ​នៅក្នុង​ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​នា​ដើម​សប្តាហ៍​។

យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​កាលពី​ល្ងាច​ថ្ងៃទី​ ២៦​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ បានឱ្យ​ដឹង​ថា​ សណ្ឋាគារ​ និង​មណ្ឌល​កម្សាន្ត​ទាំងពីរ​នេះ​ គឺ​មាន​ទី​តាំង​ផ្សេង​ៗគ្នា​ ពោល​សណ្ឋាគារ​ និង​មណ្ឌល​កម្សាន្ត​ ដា​យម៉ិន​ស៊ី​ គឺ​ស្ថិត​ក្នុង​សង្កាត់​លេខ៣​ ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​ ​និ​សណ្ឋាគារ​ និង​មណ្ឌល​កម្សាន្ត​ ហាវ​ ជាំ​ង គឺ​ស្ថិតនៅ​ភូមិ២​ សង្កាត់​លេខ៣​ ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​។

លោក​ គួច​ ចំរើន​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ ឱ្យ​ដឹង​នៅក្នុង​ពិធីសម្ពោធ​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ សណ្ឋាគារ​ និង​មណ្ឌល​កម្សាន្ត​ ថា​ សណ្ឋាគារ​ និង​មណ្ឌល​កម្សាន្ត​ ទាំង២នេះ​ ជា​សមិទ្ធិ​ផល​ទេសចរណ៍​ សេដ្ឋកិច្ច​ថ្មី​មួយទៀត​ សម្រាប់​ខេត្ត​ព្រះសីហនុ​ ផ្អែកលើ​គោលនយោបាយ​ ផ្លូវ​មួយ​ ខ្សែក្រវាត់​មួយ​ របស់​លោក​ប្រធានាធិបតី​ ស៊ី​ ជិន​ពីង​។

លោក​បន្ត​ថា​ ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​ជា​ណា​ចក្រ​កម្ពុជា​ ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព​ ទាក់ទាញ​វិនិយោគិន​យ៉ាងច្រើន​ពី​បរទេស​ ពិសេស​អ្នក​វិ​និ​យោ​គគិន​ចិន​ ពិតជា​បាន​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ ។

លោក​បន្ត​ថា​ ផ្អែក​លើ​សក្តា​នុ​ពល​ ពី​ធម្មជាតិ​ ខេត្ត​ព្រះសីហនុ​ មាន​តំបន់ឆ្នេរ​ ព្រៃ​ធម្មជាតិ​ស្រស់​ត្រកាល​ ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ និង​អ្នក​វិនិយោគ​ ការ​គិតគូរ​កសាង​បំពេញបន្ថែម​ ដើម្បី​បំរើ​សេចក្តី​ត្រូវការ​របស់​យើង​ ។

លោក​អភិបាលខេត្ត​រូប​នេះ​ បន្ថែម​ថា​រាជរដ្ឋាភិបាល​ និង​រដ្ឋបាល​ខេត្ត​ បាន​និង​កំពុង​បន្ត​ខិតខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ ថ្នល់​ ពិសេស​កាលពី​ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អញ្ជើញ​បើក​ការដ្ឋាន​ ស្ថាបនា​ផ្លូវ​ក្នុង​ក្រុង​ព្រះសីហនុ​ចំនួន​ ៣៤ខ្សែ​ ប្រវែង​ ៨៤.៥០៥គីឡូម៉ែត្រ​ ផ្លូវ​ទាំងអស់​នេះ​ កសាង​ប្រកបដោយ​គុណភាព​ និង​សោភ័ណភាព​បំរើ​ឱ្យ​វិស័យ​ទេសចរណ៍​របស់​យើង​។

លោក​បាន​បញ្ជាក់​ទៀត​ថា​ ខេត្ត​ព្រះសីហនុ​ មាន​កំពង់ផែ​អន្តរជាតិ​ទឹកជ្រៅ​ ត្រូវ​បាន​ពង្រីក​ការ​ដឹកជញ្ជូន​កាន់តែ​មាន​ភាព​ងាយស្រួល​ អាច​ឱ្យ​នាវា​ធុន​ធំ​ចេញ​ ចូល​ ធ្វើ​ឱ្យ​តម្លៃ​ដឹកជញ្ជូន​កាន់តែ​ថោក​ ក្នុង​ការប្រកួត​ប្រជែង​។

សណ្ឋាគារ​ និង​មណ្ឌល​កម្សាន្ត​លំដាប់​អន្តរជាតិ​ចំនួន២​ បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​នៅក្នុង​ក្រុង​ព្រះសីហនុ​នា​ដើម​សប្តាហ៍​នេះ

ជំរុញ​ការ​កសាង​ពង្រីក​ព្រលា​នយន្តហោះ​អន្តរជាតិ​ សម្រាប់​ផ្តល់​ភាព​ងាយស្រួល​ឱ្យ​យន្តហោះ​ ប្រភេទ​ធុន​ធំ​ ចុះចត​ប្រសើរ​ឡើង​ថែមទៀត​ ដើម្បី​បំរើ​សេវា​តាមផ្លូវអាកាស​កាន់តែ​មាន​ភាព​ងាយស្រួល​ ។ រាជរដ្ឋាភិបាល​ ក៍​បាន​កសាង​ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ មកកាន់​ខេត្ត​ព្រះសីហនុ​ នឹង​ដាក់​ឱ្យ​ដំណើរការ​ នៅ​ចុងឆ្នាំ២០២២ខាងមុខ​៕

អានអត្ថបទ៖ សណ្ឋាគារលំដាប់ផ្កាយប្រាំថ្មីមួយ បើកដំណើរការនៅក្រុងព្រះសីហនុ