ក្រុងសៀមរាបនឹងរៀបចំឲ្យមានខ្សែរថយន្តក្រុងសាធារណៈចំនួន៣ខ្សែនាពេលឆាប់ៗខាងមុខ

ដោយៈ គង់ សូរិយា

    សៀមរាបៈ ក្រុមន្រ្តីក្រសួងសាធារណៈការ និងស្ថាប័នពាក់ព័ន្ឋបានជួបប្រជុំគ្នាពិភាក្សា លើការរៀបចំខ្សែរថយន្តសាធារណៈអគ្គិសនីចំនួន៣ខ្សែ និងចំណតរង់ចាំចំនួន៣៣នាពេលខាងមុខនេះ។

កិច្ចប្រជុំនេះដឹកនាំដោយលោកលោក គង់ សុផល អគ្គនាយករង បានអញ្ជើញជាសហអធិបតីក្នុងសិក្ខាសាលាបញ្ចប់គម្រោង TA6559-REG/CDIA នៃការសិក្សាប្រព័ន្ធដឹកជញ្ជូនសាធារណៈ តាមរថយន្ដក្រុងអគ្គិសនី ក្នុងក្រុងសៀមរាប។

ខាងមុខកិច្ចប្រជុំនេះមានការចូលរួមពីលោកលី សារី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប លោក ប៉ែន វិបុលសក្ដិ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍គម្រោង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Lara Arjan អ្នកឯកទេសអភិវឌ្ឍន៍ទីក្រុងជាន់ខ្ពស់របស់ADB។

គម្រោងសិក្សារៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈ តាមរថយន្ដក្រុងអគ្គិសនី នៅក្នុងក្រុងសៀមរាប ចាប់ផ្ដើមសិក្សាបុរេសមិទ្ធិលទ្ធភាពដោយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សហការជាមួយវិទ្យាសា្ថនអភិវឌ្ឍបៃតង (GGGI) និងទទួលបានការសម្របសម្រួល និងគាំទ្រពីរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ក្នុងឆ្នាំ២០២១។

ក្រុមការងារនាយកដ្ឋានដឹកជញ្ជូនសាធារណៈក្រុង នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះសិក្សាកំណត់យកខ្សែរត់ចំនួន ៣ខ្សែ  និងស្ថានីយរង់ចាំចំនួន៣៣ទីតាំង។

ខ្សែរត់ចំនួន ៣នោះ រួមមាន ខ្សែរត់ទី១ ៖ ផ្លូវជាតិលេខ ៦ ទៅ-មក ចាប់ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ (វិទ្យាល័យសម្ដេចឪ) រហូតដល់រង្វង់មូលផ្ការំដួល (ស្វាយធំ)ស្រុកប្រាសាទបាគង។ ខ្សែរត់ទី២ ៖ ផ្លូវក្រវាត់ក្រុង ចាប់ពីស្ដុបចុងកៅស៊ូ រត់តាមបណ្ដោយវិថីឈ្នះៗ (ផ្លូវវាងក្រុង ) រហូតដល់ស្ដុបឈ្នះៗ (ស្ដុបសាលាគ្រួស) និងបន្ដតាមវិថីសម្ដេចក្រឡាហោម ស ខេង រហូតដល់រុក្ខវិថីព្រះសីហនុ និងបត់តាមស្ដុបគន្ធបុប្ផា មកតាមបណ្ដោយវិថីសម្ដេចវិបុលបញ្ញាសុខ អាន រហូតដល់វង្វង់មូលព្រៃគុយ បន្ដឆ្ពោះទៅរង្វង់មូលផ្ការំដួល និងបន្ដតាមផ្លូវជាតិលេខ៦ រហូតដល់ស្ដុបចុងកៅស៊ូវិញ។ ខ្សែរត់ទី៣ ៖ ផ្លូវស្របស្ទឹងសៀមរាប ពីតំបន់ចុងឃ្នៀស រហូតដល់បុរីប្រឹមប្រិយ៍៕

អ្នកវិនិយោគចិនបានឈរនៅចំណាត់ថ្នាក់ទី១ក្នុងការវិនិយោគនៅកម្ពុជានៅដើមឆ្នាំនេះ ខណៈប្រតិភូចិនពិចារណាវិនិយោគបន្ថែម

ដោយៈ គង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់បានលើកឡើងថា ក្នុងរយៈពេល២ខែដើមឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័ត គម្រោងវិនិយោគចំនួន១១២ ក្នុងទុនវិនិយោគប្រមាណ១ប៊ីលានដុល្លារអាមេរិក ហើយការវិនិយោគមកពីប្រទេសចិន បានរួមចំណែកដល់ទៅប្រមាណជិត៨០%នៃទុនវិនិយោគសរុប។

លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការីបានថ្លែងបែបនេះ ក្នុងពេលទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ ដឹកនាំដោយលោក ជីន សាងជីន អនុប្រធានមន្ទីរកិច្ចការបរទេសនៃខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន។

លោកអគ្គលេខាធិការបានមានមតិស្វាគមន៍ និងលើកទ្បើងពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងកម្ពុជា និងចិនដោយរដ្ឋាភិបាលចិនតែងតែ ជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមអគ្គលេខាធិការបានថ្លែងអំណរគុណ ដល់រខេត្តជាំងស៊ូដែលជារឿយៗ តែងតែជំរុញវិនិយោគិន នៅក្នុងខេត្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

ជាក់ស្តែង តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសក្ខីភាពដ៏អស្ចារ្យមួយ ដែលបច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនេះ មានក្រុមហ៊ុនវិនិយោគរហូតដល់ទៅប្រមាណជិត២០០ ហើយក៏មានការបណ្តាក់ទុនវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយទៀត ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដែលជាប្រភពទុនវិនិយោគមកពីខេត្តជាំងស៊ូ ផងដែរ។

បន្ថែមលើនេះ លោកជា វុទ្ឋីបានបញ្ជាក់ពីស្ថានភាពវិនិយោគនៅកម្ពុជាដែលមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសប្រភពទុនវិនិយោគមកពីប្រទេសចិនបានឈរនៅលំដាប់លេខរៀងទីមួយ ឬទី២ជាបន្តបន្ទាប់ក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយ។

ជាមួយគ្នានេះដែរ លោកអគ្គលេធិការ ក៏បានស្នើឱ្យខេត្តជាំងស៊ូធ្វើការគិតគូរ ក្នុងការបង្កើតតំបន់កសិ-ឧស្សាហកម្មមួយ ដើម្បីផលិតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេច សម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មក្នុងស្រុក ដែលផលិតសម្រាប់ធ្វើការនាំចេញ ពិសេសឧស្សាហកម្មផលិតគ្រឿងសង្ហារិម និងឧស្សាហកម្មផលិតសំបកកង់រថយន្ត ដោយហេតុថាកម្ពុជាមានធនធានធម្មជាតិគ្រប់គ្រាន់ ប៉ុន្តែបច្ចេកវិទ្យាសម្រាប់ធ្វើការផលិត ឬកែច្នៃនៅមានកម្រិតនៅឡើយ។

លោក ជីន សាងជីន បានកត់សម្គាល់ពីការរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជា និងបានអបអរសាទរ ចំពោះកំណើននៃការវិនិយោគមកកម្ពុជា ជាពិសេសការវិនិយោគមកពីខេត្តជាំងស៊ូ។ ទន្ទឹមនឹងនេះ លោក ជីន សាងជីន បានសម្តែងនូវក្តីសោមនស្សរីករាយ ដោយបានមើលឃើញពីការរីកចម្រើន របស់តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ពិសេស ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលតែងតែផ្តល់ការគាំទ្រដល់ដំណើរការ របស់តំបន់សេដ្ឋកិច្ចពិសេសនេះ ដែលប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់។

ម្យ៉ាងវិញទៀត លោកក៏បានឯកភាពចំពោះសំណើរបស់លោក អគ្គលេខាធិការ ក្នុងការពិចារណាបង្កើតតំបន់កសិ-ឧស្សាហកម្ម ធ្វើការផលិតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេច នៅកម្ពុជាសម្រាប់ផ្តត់ផ្គង់ដល់ឧស្សាហកម្មធំៗ ដើម្បីរួមចំណែកកាត់បន្ថយការនាំចូលវត្ថុធាតុដើមពីក្រៅប្រទេស សំដៅចូលរួមបង្កើតតម្លៃបន្ថែមក្នុងស្រុក។

ឆ្លៀតក្នុងឱកាសនេះដែរ អង្គប្រជុំក៏បានពិភាក្សាអំពីការត្រៀមរៀបចំដំណើរទស្សនកិច្ច របស់លោកអភិបាលខេត្តជាំងស៊ូនៅកម្ពុជានៅចុងខែឧសភា ឆ្នាំ២០២៥ខាងមុខ៕

ដំណឹងល្អៈស្ពានខ្ពស់ជាងគេឆ្លងកាត់ផ្លូវជាតិលេខ១០នឹងបើកឲ្យឆ្លងកាត់នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ

ដោយៈ និស្ស័យ

    ពោធិសាត់ៈ ក្រុមមន្រ្តីបានចុះពិនិត្យស្ពានខ្ពស់ជាគេ លើកំណាត់ផ្លូវជាតិលេខ១០ នឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្ន ចាប់ពីថ្ងៃទី ១១-១៧ ខែមេសា ឆ្នាំ២០២៥ នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ការចុះពិនិត្យនេះដឹកនាំដផយលោកខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងសាងសង់ផ្លូវជាតិលេខ១០ បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារការសាងសង់ផ្លូវជាតិលេខ១០ ដោយមានការចូលរួមពី ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត -វាលវែង -កោះកុង សម្រេចបានលទ្ធផលជារួម៩៨,១៦%ហើយ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៥ នេះ។ គម្រោងនេះក៏មានស្ថាបនាលូគ្រប់ប្រភេទសរុបចំនួន៤៧៨កន្លែង និងស្ពានចំនួន៣២ស្ពាន ហើយស្ពានលេខ២៨ ដែលជាស្ពានខ្ពស់ជាគេមានកម្ពស់៩០ម៉ែត្រ ប្រវែង៥៣៨ម៉ែត្រ សម្រេចការសាងសង់បានប្រមាណ៩៨,២% ផងដែរ។

ស្ពានលេខ២៨ នេះនឹងត្រូវប្រារព្ធពិធីចាក់បេតុងតភ្ជាប់ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ លើសពីនោះ ដើម្បីជាអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ស្ពាននេះនឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្នរយៈពេល ៧ថ្ងៃ គឺចាប់ពីថ្ងៃទី ១១-១៧ ខែមេសា ឆ្នាំ២០២៥ ហើយអនុញ្ញាតឱ្យឆ្លងកាត់តែរថយន្តធុនតូច និងនៅពេលថ្ងៃតែប៉ុណ្ណោះ។

ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប១៩៧,៣៦ គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះមានរយៈពេល៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មកហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕

Hokkaido Shinkansen Line extension to be pushed back to 2039

The government plans to delay its plan to extend the Hokkaido Shinkansen Line, Japan’s northernmost bullet train route, to Sapporo by eight years to March 2039, partly due to tunnel construction difficulties, a source close to the matter said Saturday.

The 212-kilometer extension between Shin-Hakodate-Hokuto in southern Hokkaido and Sapporo, the island’s capital, has been complicated by a labor shortage in the construction sector and geological challenges, including massive rock formations and soft ground that are hindering tunnel work, the source said.

Tunnels account for about 80 percent of the extended segment, which will pass through areas home to the famed Niseko ski resort.
The current plan is to complete the project in the spring of 2031.

The government approved it in 2012, with the cost estimated at 1.67 trillion yen ($11.3 billion), but the Ministry of Land, Infrastructure, Transport and Tourism in December 2022 revised the estimate to around 2.3 trillion yen due mainly to higher material costs.

The Hokkaido Shinkansen, which provides a direct rail link between Tokyo and the northernmost of Japan’s four main islands via the undersea Seikan Tunnel, opened on March 26, 2016.

Source: Kyodo News

តើខុនដូប្រភេទណា ដែលលក់មិនសូវដាច់នៅក្នុងរដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីន?

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានឱ្យដឹងថា ខុនដូដែលមានតម្លៃសមរម្យនៅទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីនមានតម្លៃចន្លោះពី២,៥លានប៉េសូទៅ៣,៥៩លានប៉េសូ(ប្រហែល៤៣.៧៦៥ដុល្លារទៅ៦២.៨៤៦ដុល្លារ)ក្នុងមួយយូនីត។

ជាមួយគ្នានេះ ខុនដូលំដាប់មធ្យមកម្រិតទាប (lower mid-income) មានតម្លៃចាប់ពី៣,៦លានប៉េសូទៅ៦,៩៩លានប៉េសូ(ប្រហែល៦៣.០២១ដុល្លារទៅ១២២.៣៦៥ដុល្លារ)ក្នុងមួយយូនីត។

ចំណែក ខុនដូលំដាប់មធ្យមកម្រិតខ្ពស់មានតម្លៃចន្លោះពី៧លានប៉េសូទៅ១១,៩៩លានប៉េសូក្នុងមួយយូនីត។ចំនួនខុនដូប្រភេទនេះបានគ្របដណ្តប់ចំណែក២៥ភាគរយនៃចំនួនខុនដូលក់មិនទាន់ដាច់សរុបប្រហែល២៦.៣០០យូនីតនៅក្នុងទីក្រុងម៉ានីល។

ទន្ទឹមនឹងនេះ ខុនដូប្រណីតនៅរដ្ឋធានីម៉ានីលមានតម្លៃចាប់ពី២០លានប៉េសូឡើងទៅ(ប្រហែល៩៩៨.០៨៤ដុល្លារអាមេរិក) ក្នុងមួយយូនីត។ចំនួនខុនដូប្រណីតមានចំណែកត្រឹមតែ២ភាគរយប៉ុណ្ណោះនៃចំនួនខុនដូលក់មិនដាច់សរុប។

ជាមួយគ្នានោះ តម្លៃខុនដូនៅក្នុងរដ្ឋធានីម៉ានីលមានកម្រិតខុសៗគ្នា អាស្រ័យទៅតាមទីតាំង។

តួយ៉ាង ខុនដូនៅក្នុងតំបន់សំខាន់ៗ ដូចជា ខុនដូនៅតំបន់ពាណិជ្ជកម្មកណ្តាល Makati (CBD)មានតម្លៃជាមធ្យមចំនួន៣៩៩.០០០ប៉េសូក្នុងមួយម៉ែត្រការ៉េ ខណៈខុនដូនៅតំបន់ Fort Bonifacio មានតម្លៃជាមធ្យមចំនួន៣៥២.០០០ប៉េសូក្នុងមួយម៉ែត្រការ៉េ។

ចំណែក ខុនដូនៅតំបន់ Rockwell មានតម្លៃជាមធ្យមចំនួន៥៥៤.០០០ប៉េសូក្នុងមួយម៉ែត្រការ៉េ។ ស្របពេលដែលអ្នកអភិវឌ្ឍន៍ផ្តោតលើការលក់ខុនដូដែលមានស្រាប់ នោះការបើកដំណើរការលក់ខុនដូថ្មីអាចនឹងបន្តធ្លាក់ចុះ រហូតទាល់តែតម្រូវការខុនដូស្ទុះងើបឡើងវិញ៕ប្រភព: Bilyonaryo Business News៕

PH condo market meltdown: Developers offer steep discounts as sales, launches plunge to historic lows

The Philippines recorded its lowest number of condominium launches and take-ups in 2024 as developers prioritized selling existing units before rolling out new projects, according to real estate consultancy Colliers.

Only 11,000 new condominium units were launched last year, a steep 59% drop from the 25,000 units introduced in 2023.

Sales activity also plummeted, with just 9,000 units sold—down significantly from the 23,000 units taken up the previous year. Colliers described these figures as the “lowest number of launches and take-ups on record.”

With 26,300 ready-for-occupancy (RFO) units still available, the slowdown comes as no surprise.

To attract buyers, developers are offering steeper discounts and more flexible payment terms. Before the pandemic, cash buyers could expect only a 5% to 10% discount. By 2023, discounts ranged from 15% to 30%.

Down payment requirements have also eased—from a minimum of 10% before move-in to just 5% in some cases, with certain developers even waiving the requirement entirely.

Payment terms have also been extended. While down payments were typically spread over 18 to 24 months, some developers now allow up to 48 months. To further entice buyers, incentives such as free air conditioning units and kitchen appliances have been added.

These aggressive promotions, however, are mostly limited to the affordable and lower mid-income segments, which account for nearly 60% of unsold RFO units. Affordable units are priced between P2.5 million and P3.59 million, while lower mid-income units range from P3.6 million to P6.99 million. Upper mid-income units (P7 million to P11.99 million) make up 25% of the remaining inventory.

Meanwhile, luxury (P20 million and above) and upscale units (P12 million to P19.99 million) have significantly lower inventory, making discounts unnecessary. Luxury RFO units account for just 2% of available units, while upscale units make up 3%.

Source: Bilyonaryo Business News

រដ្ឋាភិបាលជប៉ុនគ្រោងពន្យារពេលក្នុងការបញ្ចប់គម្រោងពង្រីកបណ្តាញខ្សែរថភ្លើងនៅកោះហុកកៃដូ ដ៏ល្បីល្បាញ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Kyodo News បានចុះផ្សាយឱ្យដឹងថា រដ្ឋាភិបាលជប៉ុនគ្រោងពន្យារពេលក្នុងការបញ្ចប់គម្រោងពង្រីកបណ្តាញខ្សែរថភ្លើង Hokkaido Shinkansen ឆ្ពោះទៅកាន់ទីក្រុង Sapporo រហូតដល់ខែមីនា ឆ្នាំ២០៣៩។

គម្រោងពង្រីកខ្សែរថភ្លើង Hokkaido Shinkansen នេះមានប្រវែង២១២គីឡូម៉ែត្រ ដោយតភ្ជាប់រវាងស្ថានីយ៍រថភ្លើង Shin-Hakodate-Hokuto ស្ថិតនៅភាគខាងត្បូងនៃកោះហុកកៃដូ និងទីក្រុង Sapporo ដែលជាទីប្រជុំជនរបស់កោះមួយនេះ។

កាលបរិច្ឆេទនៃការបញ្ចប់គម្រោងខាងលើនឹងត្រូវបានពន្យារពេលរហូតដល់ឆ្នាំ២០៣៩ បើប្រៀបធៀបនឹងកាលបរិច្ឆេទដំបូង ដែលកំណត់នៅត្រឹមឆ្នាំ២០៣១។ ភាពយឺតយ៉ាវនេះបណ្តាលមកពីកង្វះកម្លាំងពលកម្មនៅការដ្ឋានសំណង់ និងបញ្ហាប្រឈមភូមិសាស្ត្រ ដែលកំពុងបង្កការលំបាកដល់ការងារស្ថាបនាកំណាត់ផ្លូវដែកក្រោមដី។

ការស្ថាបនាកំណាត់ផ្លូវដែកក្រោមដីមានចម្ងាយស្មើនឹង៨០ភាគរយនៃចម្ងាយសរុបរបស់គម្រោងផ្លូវដែកទាំងមូល ដែលនឹងធ្វើដំណើរឆ្លងកាត់តំបន់ភាគខាងត្បូងកោះហុកកៃដូឆ្ពោះទៅកាន់រមណីយដ្ឋានជិះស្គីឈ្មោះ “Niseko”ដ៏ល្បីល្បាញនៅលើកោះមួយនេះ។

រដ្ឋាភិបាលជប៉ុនបានអនុម័តគម្រោងនេះនៅក្នុងឆ្នាំ២០១២ ដោយបានព្យាករណ៍ថា គម្រោងនេះនឹងត្រូវចំណាយទុនវិនិយោគចំនួន១,៦៧ទ្រីលានយ៉េន(ប្រហែល១១,៣ពាន់លានដុល្លារ)។

យ៉ាងណាមិញ នៅខែធ្នូ ឆ្នាំ២០២២ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុនបានបង្កើនការព្យាករណ៍តួលេខនៃទំហំទុនវិនិយោគកើនឡើងដល់ចំនួន២,៣ទ្រីលានយ៉េន ដោយសារការកើនឡើងនៃតម្លៃសម្ភារៈសំណង់៕ប្រភព: Kyodo News៕

តម្លៃហាងឆេងមាសបានធ្លាក់់ថ្លៃចុះនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនាព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដោយសារប្រាក់ដុល្លារអាមេរិកបានងើបឡើងថ្លៃវិញ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលសភាពការណ៍ថ្មីៗបន្ថែមទៀត។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,២១ភាគរយដល់៣០១៧,១៥ដុល្លារក្នុងមួយអោន។ចំណែក តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,០៣ភាគរយដល់៣០២២,៤០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥២នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៦៥,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៤,១៣ពិន្ទុនាព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៤,០៩ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៥៨ភាគរយដល់៣៣,៦៨ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៣៧ភាគរយដល់៩៨២ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៥ភាគរយដល់៩៦៧ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៤នាទីព្រឹក៕

បង់ត្រឹមតែ២០០០ដុល្លារ រយៈពេល២៤ខែឥតការប្រាក់ នឹងអាចក្លាយជាម្ចាស់វីឡាទោលដ៏ប្រណិតភ្លាមៗ

ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០២៥ ខាងមុខនេះ បុរី វិមានសំណាង មានប្រម៉ូសិនពិសេសមិនធ្លាប់មាន ដែលផ្តល់ឲ្យអតិថិជនចំណេញលើសពីចំណេញ ជាពិសេសអតិថិជននឹងក្លាយជាម្ចាស់វីឡាទោលដ៏ប្រណិតបែបបារាំងភ្លាមៗ។

សម្រាប់ការផ្តល់ជូននេះគឺ គ្រប់អតិថិជនធ្វើការបង់ត្រឹមតែ ២០០០ដុល្លារ ដោយឥតការប្រាក់រយៈពេលរហូតទៅដល់ ២៤ខែ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ អតិថិជននឹងទទួលបាននូវការកាត់ប្លង់រឹងដោយឥតគិតថ្លៃពី បុរី វិមានសំណាង។

កម្មវិធីប្រម៉ូសិនដ៏ពិសេសនេះចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥។ នៅចាំអីទៀត វីឡាទោលដ៏ប្រណិត ដែលមានទីតាំងល្អៗកំពុងរងចាំលោកអ្នក!

សូម​ជម្រាប​ថា បុរី វិមានសំណាង របស់លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ជាបុរី លំដាប់អភិជន ដែលមានម៉ូដផ្ទះវីឡា ៣ប្រភេទគឺ វីឡាឃីង វីឡាឃ្វីន និងវីឡាព្រីន។ បុរី វិមានសំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីន បែបក្លាសិក វីឡាឃ្វីន បែបក្លាសិក និងជាវីឡាឃីង បែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាង សង់ច្រើនជាង និងប្រណិតជាង​ការសាងសង់​វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេង កីឡា ផ្លូវ ធំ ដើមឈើ​ច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់ គ្រួសារ អភិជន កម្ពុជាស្នាក់​នៅប្រចាំថ្ងៃ៕

សូមអញ្ជើញមកទស្សនាជម្រើសវីឡាប្រណិតដ៏សម្បូរបែប នៅទីតាំងខាងក្រោម៖ https://maps.app.goo.gl/zuQCtePSVUyzqEJJA

សម្រាប់ព័ត៌មានលំអិត សូមទំនាក់ទំនងមកកាន់៖ 𝟎𝟏𝟏 𝟔𝟐 𝟔𝟕𝟖𝟗

𝐖𝐞𝐛𝐬𝐢𝐭𝐞: boreyvimeansamnang.com

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥: https://t.me/BoreyVimeanSamnang

𝐓𝐢𝐤𝐓𝐨𝐤: https://www.tiktok.com/@vimeansamnang

ដំណើរវិវត្តន៍សំខាន់ៗគួរឲ្យចាប់អារម្មណ៍ចំនួន៣ចំណុចក្នុងវិស័យទេសចរណ៍ក្រោមការដឹកនាំដោយសម្តេចធិបតី

ដោយៈ ច្រាយ ចំណាន

    តាកែវៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាពង្រឹងសមត្ថភាពប្រជាសហគមន៍ នៅមូលដ្ឋានទេសចរណ៍ ឲ្យបានយល់ពីបដិសណ្ឋារកិច្ច និងការផ្ដល់សេវាគាំទ្រនានា សំដៅដល់ការចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរកាន់តែល្អប្រសើរបន្ថែមទៀត។

ការណែនាំបែបនេះរបស់បវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងកាលពីល្ងាចថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងឱកាសសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើកទី៩ នៅក្នុងខេត្តតាកែវ។

សម្តេចបានអះអាងថា “ការពង្រឹងសមត្ថគួរភាពប្រជាសហគមន៍ ជាចំណែកមួយដ៏សំខាន់ ក្នុងការរុញឲ្យពួកគាត់ កាន់តែទទួលបានជោគជ័យ ជាមួយនឹងផលិតផលដែលមាននៅហ្នឹ​ងកន្លែង មុនស្វែងរកការចូលរួមពីវិស័យឯកជនទៅវិនិយោគ”។ សម្តេចបន្ថែមថា “សមត្ថភាពប្រជាសហគមន៍កាន់ខ្ពស់ មិនមែនមានន័យថា មិនត្រូវការចូលរួមវិនិយោគបន្ថែមនោះទេ ប៉ុន្ដែជាការជួយបំពេញឲ្យគ្នាទៅវិញទៅមក នូវរាល់អ្វីដែលជាចំណុចខ្វះខាត និងសេចក្ដីតម្រូវការរបស់អតិថិជនដែលជាភ្ញៀវទេសចរ”។

សារថ្មីសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ឲ្យដឹងថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ នាពេលឆាប់ៗខាងមុខនេះ គឺមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង កុំឱ្យមានគ្រោះថ្នាក់ តែត្រូវបំផុសការលេងល្បែងប្រជាប្រិយខ្មែរ ឱ្យបានច្រើន។

សម្តេចបវរធិបតីបានបញ្ជាក់ថា “សូមជំរុញ និងលើកទឹកចិត្ដ ឲ្យមានការរៀបចំជាលក្ខណៈលេងល្បែងប្រជាប្រិយឲ្យបានច្រើន នៅតាមមូលដ្ឋានរបស់យើង នៅគ្រប់ទីកន្លែង។ យើងមិនហាមទេបាញ់ទឹក ប៉ុន្ដែលេងឲ្យស្រួលប្រួល ប្រយ័ត្នគ្រោះថ្នាក់”។

ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមស្នើដល់រដ្ឋ​បាលរាជធានី-ខេត្ដទាំងអស់ បំផុសឲ្យមានការរៀបចំ ព្រឹត្ដិការណ៍អបអរសង្ក្រាន្ដឆ្នាំថ្មីកម្ពុជា នៅក្នុងមូលដ្ឋានរបស់ខ្លួន ចាប់ពីកម្រិតថ្នាក់ខេត្ដ ដល់ថ្នាក់ស្រុក-ឃុំ ទៅតាមគោលដៅទេសចរណ៍ វត្ដអារាមនានា បន្ថែ​មពីលើព្រឹត្ដិការណ៍ មហាអង្គរសង្គ្រាន្ដ ដែលបានរៀបចំនៅក្នុងខេត្ដសៀមរាប។

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់ នាពេលខាងមុខនេះ ដែលនឹងប្រព្រឹត្តិ ទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។

អ្វីកាន់តែគួរឲ្យចាប់អារម្មណ៍បន្ថែមទៀត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានជម្រាបដល់ប្រជាពលរដ្ឋកុំព្រួយឱ្យសោះ រដ្ឋមិនអនុញ្ញា​តឱ្យក្រុមហ៊ុនធំ អភិវឌ្ឍគម្រោងតំបន់ទេសចរណ៍ធម្មជាតិ រហូតប៉ះពាល់ប្រជាពលរដ្ឋឡើយ និងណែនាំទៅអ្នកវិនិយោគ សុំកុំកសាងអគារខ្ពស់ និងបុរីនៅលើភ្នំ ដែលជាគោលដៅទេសចរណ៍ធម្មជាតិបន្ថែមទៀត ពីព្រោះភ្ញៀវទេសចរណ៍ចង់មកទស្សនា នៅតាមគោលដៅសាមញ្ញៗ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ផ្ដល់កិច្ចសហការ ឱ្យបានល្អជាមួយក្រសួងទេសចរណ៍ ដើម្បីកំណើន និងផ្ដល់ភាពវិជ្ជមាន ដល់វិស័យទេសចរណ៍ នៅក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើន ផ្ដល់ជាប្រយោជន៍ជូនពលរដ្ឋកម្ពុជា ព្រមទាំងណែនាំឱ្យទុកឱកាសឱ្យសហគមន៍ អភិវឌ្ឍន៍វិស័យទេសចរណ៍ ឱ្យអស់លទ្ធភាពសិន មុននឹងផ្ដល់ឱ្យក្រុមហ៊ុនជន ឬវិស័យឯកជន វិនិយោគលើគម្រោង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ពលរដ្ឋនៅតាមសហគមតែងតែបង្ហាញក្ដីព្រួយបារម្ភ នៅចំពោះមុខសម្ដេច ខ្លាចពេលក្រុមហ៊ុនចូលវិនិយោគ នៅតំបន់ទេសចរណ៍ធម្មជាតិ គឺបាត់បង់ចំណូលរបស់ពួកគាត់ និងបាត់បង់អ្វីដែលជាតំបន់ទេសចរណ៍ធម្មជាតិ។ កន្លងមកមានសំណើរសុំឱ្យក្រុមហ៊ុន ឬវិស័យឯកជន ចូលវិនិយោគនៅតាមតំបន់ទេសចរណ៍ធម្មជាតិមួយចំនួន ប៉ុន្តែត្រូវបានសម្ដេចបដិសេធ ហើ​យណែនាំឱ្យបង្រៀនពលរដ្ឋ ពីរបៀបបដិសណ្ឋារកិច្ចភ្ញៀវ និងសាងសង់កន្លែងលក់អាហារ កន្លែងសង្គ្រោះបន្ទាន់ បង្គន់អនាម័យបន្ថែមជូន៕