លោក​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត៖ ប្រទេសជាតិ​យើង​រីកចម្រើន​បាន​ ដោយសារ​ប្រទេស​នោះ​មាន​ប្រជាជន​ខ្លាំង​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ លោក​បណ្ឌិត​ហ៊ុន​ ម៉ា​ណែ​តអគ្គ​មេបញ្ជាការ​រង​កងយោធពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​បាន​ថ្លែង​ថា​ ប្រទេសជាតិ​មួយ​រីកចម្រើន​បាន​ដោយសារ​ប្រទេស​នោះ​មាន​ប្រជាជន​ខ្លាំង​ ប្រជាជន​មានចំណេះ​ដឹង​។

លោក​បណ្ឌិត​បាន​មានប្រសាសន៍​ក្នុង​ពិធី​អបអរសាទរ​ខួប១០ឆ្នាំ​នៃ​ CEO​ Master​ Club​ កាលពី​រាត្រី​ថ្ងៃទី២៦​ កន្លងមក​ថា​ ប្រទេសជាតិ​មួយ​ដែល​ខ្លាំង​ មានការ​រីកចម្រើន​ និង​កិច្ច​អភិវឌ្ឍន៍​ល្អ​ មិនមែន​ពឹង​ទៅលើ​តែ​ក្រុមហ៊ុន​បរទេស​នោះ​ទេ​ ប៉ុន្តែ​គឺ​អាស្រ័យ​ទៅលើ​ក្រុមហ៊ុន​ក្នុង​ស្រុក​ខ្លាំង​ ប្រជាជន​មានចំណេះ​ដឹង​ និង​សមត្ថភាព​ ចេះ​ទទួលខុសត្រូវ​ ជាពិសេស​ មាន​សហគ្រិនភាព​ ក្នុង​ការចូលរួម​ចំណែក​កសាង​ស្ថាបនា​សេដ្ឋកិច្ច​ជាតិ​ ឱ្យ​មាន​ភាពរឹងមាំ​ និង​រីកចម្រើន​។នេះ​ជា​ការ​លើកឡើង​របស់​លោក​ហ៊ុន​ ម៉ា​ណែ​តអគ្គ​មេបញ្ជាការ​រង​កងទ័ពជើងគោក​ នៃ​កងយោធពល​ខេមរភូមិន្ទ​។

លោក​បន្ត​ថា​“ប្រទេសជាតិ​យើង​រីកចម្រើន​បាន​ ដោយសារ​ប្រទេស​យើង​មាន​ប្រជាជន​ខ្លាំង​ មាន​ប្រជាជន​ដែល​មានចំណេះ​ដឹង​ សមត្ថភាព​ និង​ការទទួលខុសត្រូវ​ខ្ពស់​”។ លោក​បន្ត​ថា​ “វិស័យ​ឯកជន​មាន​សារៈសំខាន់​សំខាន់​ ជាមួយ​និង​វិស័យ​រដ្ឋ​ និង​វិ​ស័យ​ផ្សេង​ៗទៀត​ក្នុង​ក្របខណ្ឌ​ទីផ្សារសេរី​ ដែល​រាជរដ្ឋាភិបាល​មាន​តួនាទី​ជំរុញ​ ឲ្យ​វិស័យ​ឯកជន​ខ្លាំង​ តាមរយៈ​ការ​ពង្រឹង​ផ្នែក​ច្បាប់​ និង​ការ​ដោះស្រាយ​វិ​វាទ​ផ្សេង​ៗ លើកទឹកចិត្ត​និង​មាន​ប្រព័ន្ធ​ការងារ​ដើម្បីឲ្យ​វិស័យ​ឯកជន​រីកចម្រើន​”។

លោក​បណ្ឌិត​ហ៊ុន​ ម៉ា​ណែ​ត ប្រទេស​អភិវឌ្ឍន៍​នានា​នៅ​លើស​កល​លោក​ ដែល​មានការ​រីកចម្រើន​ខ្លាំង​ផ្នែក​សេដ្ឋកិច្ច​ គឺ​ប្រទេស​ទាំងនោះ​សម្បូរទៅដោយ​សហគ្រិន​ មាន​សមត្ថភាព​ពូកែ​អាច​ដឹកនាំ​គ្រប់គ្រង​ ចាត់ចែង​អាជីវកម្ម​របស់​ពួកគេ​ ជា​លក្ខណៈ​ស្តង់ដារ​ជាតិ​ និង​អាច​ស្រូប​យក​ប្រាក់ចំណេញ​ពីគ្រប់ទិស​ទី​ នៅក្នុង​ពិភពលោក​ចូលក្នុង​ប្រទេស​របស់​ពួកគេ​ ដែល​ធ្វើអោយ​សេដ្ឋកិច្ច​ជាតិ​មាន​ភាពរឹងមាំ​។

លោក​បណ្ឌិត​បាន​បញ្ជាក់​ថា​ “ត្រង់​ចំណុច​នេះ​ខ្ញុំ​កត់សម្គាល់​ ចំពោះ​តួនាទី​របស់​សហគ្រិន​ ក្នុង​ការចូលរួម​ចំណែក​ការ​កសាង​ស្ថាបនា​សេដ្ឋកិច្ច​ជាតិ​ ឱ្យ​មាន​ភាពរឹងមាំ​ រីកចម្រើន​ ហើយ​ខ្ញុំ​សូម​ឯកភាពទស្សនៈ​របស់​លោក​ អោ​មសេង​បូរ៉ា​ ក្នុង​អត្ថន័យ​ថា​សហគ្រិន​ជា​បុគ្គល​ស្នេហាជាតិ​”។លោក​បន្ត​ថា​ “សហគ្រិន​មាន​បេសកកម្ម​ឧត្តុង្គ​ឧត្តម​ ក្នុង​ការ​កសាង​ និង​អភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ​ តាម​រយ:ការចូលរួម​ផ្គត់ផ្គង់​ផលិតផល​ និង​សេវាកម្ម​តាម​សេចក្តី​ត្រូវការ​របស់​សង្គម​ការបង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ ការចូលរួម​កសាង​ធនធានមនុស្ស​ និង​ការចូលរួម​បង្កើន​ចំណូល​ថវិកាជាតិ​”។

លោក​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ ប្រទេស​យើង​រីកចម្រើន​ ក្រុមហ៊ុន​ត្រូវតែ​រីកចម្រើន​ សក្តា​នុ​ពល​របស់​យើង​គឺ​ត្រូវ​រីកចម្រើន​។ ខ្មែរ​ខ្លាំង​មិន​អាស្រ័យ​ទៅលើ​ក្រុមហ៊ុន​បរទេស​ខ្លាំង​នោះ​ទេ​ គឺ​អាស្រ័យ​លើ​ក្រុមហ៊ុន​ខ្មែរ​ខ្លាំង​។ វិស័យ​ឯកជន​ខ្មែរ​ខ្លាំង​ គឺជា​កត្តា​មួយ​ដើម្បី​ចូលរួម​លើកស្ទួយ​សេដ្ឋកិច្ច​ខ្មែរ​ពិត​ ព្រោះថា​ក្រុមហ៊ុន​ខ្មែរ​មិន​លើក​ក្រុមហ៊ុន​ទៅណា​ទេ​ ព្រោះ​ជា​ប្រទេស​របស់​យើង​ ផ្ទុយពី​ការ​វិនិយោគ​របស់​បរទេស​គេ​អាច​លើក​ទៅ​ប្រទេស​ផ្សេង​ ប៉ុន្តែ​កម្ពុជា​ទោះបី​មានលទ្ធភាព​ពង្រីក​ទៅ​ប្រទេស​ផ្សេង​ក៏​មិន​ចោល​មូលដ្ឋាន​ប្រទេសកំណើត​ដែរ​ ព្រោះ​គ្រប់​វិស័យ​ ខ្មែរ​ត្រូវតែ​រឹងមាំ​ម្ចាស់ការ​លើ​ខ្លួនឯង​”។

រាជរដ្ឋាភិបាល​កម្ពុជា​ តែងតែ​ចាត់ទុក​វិស័យ​ឯកជន​ ជា​ក្បាលម៉ាស៊ីន​នៃ​កំណើន​សេដ្ឋកិច្ច​ និង​ជា​ដៃគូ​ពិតប្រាកដ​នៅក្នុង​ការ​អភិវឌ្ឍ​ប្រទេស​។ វឌ្ឍនភាព​របស់​វិស័យ​ឯកជន​គឺជា​វឌ្ឍនភាព​រួម​របស់​ប្រទេសជាតិ​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នឹង​កង្វល់​ធំៗ​លើ​វិស័យ​ឯកជន​ក៏ដូចជា​ជំរុញ​ សក្តា​នុ​ពល​ ចីរភាព​នៃ​កំណើន​ និង​ភាពរឹងមាំ​នៃ​ដំណើរការ​ពេល​វែង​ខាងមុខ​របស់​កម្ពុជា​។ ជាមួយគ្នា​នេះ​ លោក​ក៏បាន​លើកទឹកចិត្ត​ឱ្យ​សហគ្រិន​កម្ពុជា​ទាំងអស់​បន្ត​ខិតខំ​ប្រឹងប្រែង​ដឹកនាំ​ គ្រប់គ្រង​ ចាត់ចែង​ អាជីវកម្ម​ឱ្យ​កាន់តែ​រីកចម្រើន​រឹងមាំ​ប្រសើរ​ថែមទៀត​ ជាពិសេស​ត្រូវ​ទាញ​យក​ប្រយោជន៍ជាតិ​ អតិបរិមា​ពី​សក្តា​នុ​ពល​ដែល​កម្ពុជា​កំពុង​មាន​ គឺ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុងរយៈពេល២០ឆ្នាំ​កន្លងទៅ​នេះ​ ហើយ​សេដ្ឋកិច្ច​កម្ពុជា​ រឹងមាំ​បែបនេះ​ឆ្នាំខាងមុខ​ទៀត​ ទោះបី​មាន​ហានិភ័យ​តិចតួច​នៃ​ការ​ថយ​ចុះ​កំណើន​សេដ្ឋកិច្ច​សកលលោក​ក៏ដោយ​។

CEO​ Master​ Club​ ដែល​មាន​លោ​កអោម​ សេង​បូរ៉ា​ជា​ស្ថាបនិក​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​មាន​ភាព​រីកចម្រើន​ និង​ទទួលស្គាល់​ពី​មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរជាតិ​ ដោយ​បច្ចុប្បន្ន​មាន​សមាជិក​កើនឡើង​ជា១០០០នាក់​ ដែល​សុទ្ឋ​តែ​ជា​សហគ្រិន​ជោគជ័យ​ក្នុង​អាជីវកម្ម​ និង​បាន​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ជាង១០ម៉ឺន​នាក់​។

លោ​

កអោម​ សេង​បូរ៉ា​បាន​មានប្រសាសន៍​ថា​ “ប្រទេសជាតិ​មួយ​ដែល​ខ្លាំង​ គឺ​ដោយសារ​មាន​មេដឹកនាំ​ខ្លាំង​ ហើយ​ក្រុមហ៊ុន​មួយ​ដែល​ខ្លាំង​ ដោយសារ​មាន​ថ្នាក់ដឹកនាំ​ខ្លាំង​”។

ជាមួយគ្នា​នេះ​ លោ​កអោម​ សេង​បូរ៉ា​បាន​និង​កំពុង​ពង្រីក​មហិច្ឆតា​ក្នុង​ការពង្រីក​ការិយាល័យ​ CEO​ Master​ Club​ នៅ​តាម​បណ្តា​ប្រទេស​រីកចម្រើន​នានា​ នៅ​លើ​ពិភពលោក​ ហើយ​បច្ចុប្បន្ន​ CEO​ Master​ Club ​បាន​ពង្រីក​ការិយាល័យ​ទៅកាន់​រដ្ឋ​ម៉ា​សា​ឈូ​សេត​ សហរដ្ឋអាមេរិក​រួចហើយ​៕

CEO Master Club ប្រារព្វខួប១០ឆ្នាំរបស់ខ្លួនដោយមានការចូលរួមពីសហគ្រិនជោគជ័យជាង ១៣០០នាក់

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ជាមួយនឹងភាពជោគជ័យក្នុងកិច្ចដំណើរអាជីកម្មក្នុងនាមជាអ្នកសម្របសម្រួល បណ្តុះបណ្តាលជំនាញភាពជាអ្នកដឹកនាំ និងភាពជាសហគ្រិនឆ្នើមនៅកម្ពុជា CEO Master Club បានប្រារព្វពីធីខួប១០ឆ្នាំរបស់ខ្លួនយ៉ាងអធិកអធម ក្រោមការចូលរួមពីសំណាក់បណ្តាសហគ្រិនជោគជ័យលើអាជីវកម្មប្រមាណជាង ១៣០០នាក់ ព្រមទាំងការផ្តល់វត្តមានជាកិត្តិយសពីសំណាក់លោកបណ្ឌិតឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នរដ្ឋ ក៏ដូចជាតំណាងសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

នៅសណ្ឋាគារសុខា ភ្នំពេញ កាលពីរាត្រីថ្ងៃទី២៦ ខែតុលា ឆ្នាំ២៣០១៩ម្សិលមិញនេះ គណៈគ្រប់គ្រងនៃ CEO Master Club ក្រោមការដឹកនាំដោយលោក អោម សេងបូរ៉ា ស្ថាបនិក CEO Master Club International បានរៀបចំកម្មវិធីខួបទី១០ឆ្នាំ នៃកិច្ចដំណើរការរបស់ខ្លួនប្រកបដោយភាពជោគជ័យ និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមចំណែកយ៉ាងសំខាន់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ព្រមទាំងវិស័យឯកជនផងដែរ។

នៅក្នុងកម្មវិធីដែលបង្ហាញពីភាពជោគជ័យនៅក្នុងដំណើរប្រតិបត្តិការអាជីវកម្មគ្រួសារ CEO Master Club មួយនេះ ក្រៅពីមានការដាក់តាំងបង្ហាញនូវម៉ាកផលិតផលចំរុះរបស់ក្រុមហ៊ុនដែលចូលរួមល្បីៗជាច្រើន ក៏ដូចជាកិច្ចសំណេះសំណាលបង្កើនទំនាក់ទំនាក់រវាងអ្នកជំនួញដើម្បីឈានទៅរកកិច្ចសហការជាដៃគូ ក៏មានកម្មវិធីប្រកាសប្រគល់ពានរង្វាន់ដល់សហគ្រិនឆ្នើមប្រចាំឆ្នាំ២០១៩ ចំនួន ១០៣នាក់ តាមវិស័យផ្សេងគ្នា ក្រោមវត្តមានរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ផងដែរ។

បន្ថែមពីនេះ គ្រប់បណ្តាសហគ្រិនទាំងអស់សរុបប្រមាណជាង ១៣០០នាក់ ថែមតាំងបានជួបជុំទទួលទានអាហាររួមគ្នានៅក្នុងពិធីរាត្រីសមោសរយ៉ាងរីករាយជាមួយតន្ត្រីចម្រៀងទាន់សម័យ រាំលេងកម្សាន្ត ព្រមទាំងការថតរូបភាពអនុស្សាវរីយ៍ជុំគ្នាផងដែរ ៕

 

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ខ្ពស់កប់ពពក​ថ្មី​មួយ​នឹង​លេចចេញ​រូបរាង​នៅ​ទីក្រុង​កោះ​ពេជ្រ​

បណ្ឌិត​មួយ​រូប​អះអាង​ថា​អួត​ជា​ជំនាញ​របស់​អ្នកលក់​ ហើយ​លក់​ជា​ជំនាញ​ របស់​អ្នកមាន​

លោក​ គុយ​ វ៉ា​តប្រាប់​ពី​គន្លឹះ​ធំៗ​ដើម្បី​ជោគជ័យ​ក្នុង​វិស័យ​អចលនទ្រព្យ​

ខេត្ត​ចំនួន​ ៦នៃ​កម្ពុជា​កំពុង​ក្លាយជា​គោលដៅ​វិនិយោគ​ថ្មី​របស់​ក្រុមហ៊ុន​បរ​ទេ​

ប្រជាពលរដ្ឋកម្ពុជាមានលទ្ធភាពខ្ចីលុយពីធនាគារទិញលំនៅឋាន និងពង្រីកអាជីវកម្មកាន់តែច្រើន

ស្រ្តីអ្នកជំនួញដ៏មានឥទ្ឋិពលមួយរូបប្រាប់ពីវិធីសាស្រ្តបង្កើនទ្រព្យ

មជ្ឈមណ្ឌលពាណិជ្ជកម្មភ្លោះលំដាប់ពិភពលោក Thai Boon Roong Twin Tower បាននឹងកំពុងសាងសង់យ៉ាងសកម្ម

លោក​ឧបនាយក​រដ្ឋមន្ត្រី​ជា​ សុ​ផា​រ៉ា​ បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​គម្រោង​ស្ថាបនា​ផ្លូវ​នៅ​ក្រុង​ព្រះសីហនុ​ដោយ​ផ្ដោត​លើ​គុណភាព​ជាចម្បង

​ដោយ​ វល័​ក្ខ​

ភ្នំពេញ​៖ លោក​ឧបនាយក​រដ្ឋមន្ត្រី​ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ដឹកនាំ​ក្រុមការងារ​អន្តរក្រសួង​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​ពិភាក្សា​ក្នុង​ការស្ថាបនា​ផ្លូវ​ចំនួន​ ២៤ខ្សែ​ក្នុង​ក្រុង​ព្រះសីហនុ​ឱ្យ​មានគុណ​ភាព​ខ្ពស់​ ដោយ​កិច្ចប្រជុំ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ២០១៩​។

ក្នុង​កិច្ចប្រជុំ​នេះ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ជា​ សុ​ផា​រ៉ា​ បាន​លើកឡើង​ពី​ចំនុច​សំ​ខាន់​ៗពាក់​ពន្ធ័​មួយចំនួន​ដូចជា​ ថវិកា​ដែល​ត្រូវ​ប្រើប្រាស់​ក្នុង​ការស្ថាបនា​ផ្លូវ​ ប្រភេទ​ផ្លូវ​ដែល​ត្រូវ​ស្ថាបនា​ ការ​ដា​ក់​ប្រពន្ធ័​លូ​បង្ហូរទឹក​កាត់ទទឹង​ថ្នល់​និង​បណ្តោយ​ថ្នល់​ និង​ការ​ធ្វើគំរូ​ស្តង់​ដា​ដើម្បី​ធានា​ដល់​គុណភាព​រឹងមាំ​របស់​ផ្លូវថ្នល់​សំរាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​បាន​ប្រើប្រាស់​យូរអង្វែង​ជាដើម​។

ទាក់ទិន​នឹង​ការស្ថាបនា​ផ្លូវថ្នល់​ក្នុង​ក្រុង​ព្រះសីហនុ​នេះ​ លោក​ឧបនាយក​រដ្ឋមន្ត្រី​ជា​ សុ​ផា​រ៉ា​ ក៏បាន​ណែនាំ​ដល់​ក្រុមហ៊ុន​ដែល​ទទួល​ម៉ៅការ​ស្ថាបនា​ផ្លូវ​ ត្រូវ​រៀបចំ​កន្លែង​ស្នាក់នៅ​សំរាប់​កម្មករ​រឺ​រៀបចំ​ការដ្ឋាន​អោយ​បាន​ត្រឹមត្រូវ​ដើម្បី​ងាយស្រួល​ក្នុង​ការ​បំពេញការងារ​ស្ថាបនា​ផ្លូវ​អោយ​បាន​ល្អ​ប្រសើរ​។

ក្នុង​នោះ​ដែរ​ប្រភេទ​ផ្លូវ​ដែល​ត្រូវ​ស្តារ​ឡើងវិញ​ត្រូវ​បាន​ចែកចេញជា ៣ប្រភេទ​គឺ​ ផ្លូវ​ថ្មី​ ផ្លូវ​មានស្រាប់​និង​ផ្លូវ​ខ្នងភ្នំ​ដែល​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវត្រូវ​រៀបចំ​ស្ថាបនា​ដោយ​អនុលោម​តាម​ស្តង់​ដា​បច្ចេកទេស​ស្របតាម​លក្ខណះ​នៃ​ប្រភេទ​ផ្លូវ​និ​មួយ​ៗ។

ពាក់​ពន្ធ័​នឹង​ការ​ឈូស​ឆាយ​ពង្រីក​តួ​ផ្លូវ​ ក៏​មានការ​ប៉ះពាល់​មួយចំនួន​ទៅលើ​ដើមឈើ​នៅ​តាម​ដងផ្លូវ​ផង​ដែរ​ ដូច្នេះ​ លោក​ឧបនាយក​រដ្ឋមន្ត្រី​ជា​ សុ​ផា​រ៉ា​ក៏បាន​ស្នើ​ដល់​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ​ថា​ ប្រសិនបើ​ការ​ឈូស​ឆាយ​ស្ថាបនា​ពង្រីក​ផ្លូវ​មានការ​ប៉ះពាល់​ដល់​ដើមឈើ​ដែល​ដុះ​នៅ​លើ​ផ្លូវ​នោះ​គឺ​ចាំបាច់​ត្រូវតែ​ឈូស​ឆាយ​រឺ​គាស់ដើមឈើ​នោះ​ចេញ​សិន​និង​រក្សាទុក​ដើម្បី​ដាំដុះ​ជាថ្មី​ទៀត​នៅ​តាម​សងខាង​ផ្លូវ​ក្រោយពេល​ផ្លូវ​នោះ​បាន​ស្ថាបនា​រួចរាល់​ជាស្ថាពរ​ ចំណែក​ឯដើមឈើ​ដែល​ដុះ​នៅ​តាម​ចិញ្ចើមថ្នល់​មិន​មានផល​ប៉ះពាល់​ដល់​ការស្ថាបនា​ផ្លូវ​ទេ​នោះ​គឺ​មិន​ចាំបាច់​គាស់​ចេញ​នោះ​ទេ​ ដោយ​ត្រូវ​រក្សាទុក​អោយ​បាន​ល្អ​នៅ​ដូចដើម​ ដើម្បី​បាន​ជា​ម្លប់​និង​សោភ័ណភាព​បៃតង​នៅ​តាម​ដងផ្លូវ​ក្នុង​ក្រុង​ព្រះសីហនុ​។

ចំពោះ​បញ្ហា​គ្រឹះ​ចាស់​របស់​ថ្នល់​ចាស់​ដែល​មានស្រាប់​ពីមុន​មក​នោះ​ លោក​ឧបនាយក​រដ្ឋមន្ត្រី​ជា​ សុ​ផា​រ៉ា​ បាន​បញ្ជាក់​ថា​ យើង​មិន​អាច​ដឹង​ថា​គ្រឹះ​ចាស់​របស់​ផ្លូវថ្នល់​នោះ​មាន​សភាព​បែប​ណា​នោះ​ទេ​ ដូច្នេះ​ប្រសិនបើ​យើង​ស្ថាបនា​ផ្លូវ​ថ្មី​នោះ​គឺ​យើង​ត្រូវ​ស្ថាបនា​គ្រិះ​ថ្មី​ដែល​មាន​ស្តង់​ដា​បច្ចេកទេស​ត្រឹមត្រូវ​ មាន​គ្រឹះ​ថ្មី​ដែល​ធានា​យ៉ាង​ច្បាស់លាស់​ថា​ផ្លូវ​មានគុណ​ភាពរឹងមាំ​ពិតប្រាកដ​អាច​ធានា​ដល់​ការប្រើ​ប្រាស់​បាន​យូរអង្វែង​ដូច្នេះ​មិន​អាច​រក្សាទុក​គ្រឹះ​ចាស់​ដែល​នាំ​អោយ​ខាតបង់​ថវិកា​កាន់តែ​ច្រើន​ថែមទៀត​នោះ​ទេ​គឺ​ត្រូវតែ​សាងសង់​គ្រឹះ​ថ្មី​ដើម្បីអោយ​ដឹង​ច្បាស់​ថា​ផ្លូវ​ថ្មីនេះ​ធានា​បាន​គុណភាព​ពិតប្រាកដ​។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ជា​ សុ​ផា​រ៉ា​ បាន​ស្នើ​ដល់​អង្គប្រជុំ​ថា​ប្រសិនបើ​មាន​មតិ​យោ​បល់​ផ្សេង​ៗ សូម​អោយ​អង្គប្រជុំ​ត្រូវលើ​កយក​មក​ពិភាក្សា​នា​ពេលនេះ​ប៉ុន្តែ​បើ​មិន​អាច​ដោះស្រាយ​បានទេ​នោះ​គឺ​យើង​នឹង​បន្ត​លើកយក​បញ្ហា​នោះ​ទៅ​ពិភាក្សា​នា​ពេលក្រោយ​ទៀតហើយ​តាម​រយះ​អង្គប្រជុំ​នា​ពេលនេះ​ យើង​នឹង​រៀបចំ​របាយការណ៍​ដាក់​ជូន​ដល់​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ ដើម្បី​គោរព​អញ្ជើញ​សម្តេច​តេជោ​ក្នុង​ពេលវេលា​សមស្រប​ណាមួយ​ ធ្វើជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្នុង​ក្រុង​ព្រះសីហនុ​នា​ពេល​ឆាប់​ៗខាងមុខនេះ​៕