រដ្ឋមន្ត្រី​ទេសចរណ៍​ពង្រីក​ការ​ផ្សព្វផ្សាយ​សក្ដានុពល​ទេសចរណ៍​នៅ​ជប៉ុន​

ដោយ​ ៖ រ៉ា​ណេត​

អូ​សា​កា​, ជប៉ុន​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ ថោង​ ខុន​ ​បាន​ចូលរួម​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍​កម្ពុជា​នៅ​ប្រទេស​ជប៉ុន​ ដែល​នៅក្នុង​ព្រឹត្តិ​ការណ៍​នេះ​មាន​ក្រុមហ៊ុន​ជាង២០០​ ចូលរួម​។

នៅក្នុង​ព្រឹត្តិ​ការណ៍​ពិ​ព័រ​ទេសចរណ៍​សាកលលោក​ដែល​បាន​ធ្វើឡើង​នៅក្នុង​ក្រុង​អូ​សា​កា​ ប្រទេស​ជប៉ុន​ដដែល​នេះ​ នៅ​ថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ២០១៩​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ក៏​ត្រូវ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​រាត្រី​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ និង​រាត្រី​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ (Cambodia​ Tourism​ Roadshow​ and​ Cambodia​ Night​) ផង​ដែរ​ ក្រោម​ការចូលរួម​ពីរ​ដ្ឋ​មន្ត្រី​ និង​ថ្នាក់ដឹកនាំ​ទេសចរណ៍​មក​ពី​ទ្វីប​អាហ្វ្រិក​ អឺរ៉ុប​ អារ៉ាប់​ អាស៊ី​ ជា​អាទិ​មក​ប្រទេស​អូ​ហ្កោ​ដា​ ម៉ា​ឌីវ​ ម៉ុង​ហ្កោ​លី​ អេហ្ស៊ីប​ ឡាវ​ ភូមា​ ។ល។

លោក​រដ្ឋមន្ត្រី​ ថោង​ ខុន​ បាន​បង្ហាញ​អំពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ គោ​លន​យោ​យបាយអ​ភិ​វឌ្ឍន៍​ទេសចរណ៍​វប្បធម៌​ ធម្មជាតិ​ អេកូ​ទេសចរណ៍​ និង​ទេសចរណ៍​សហគមន៍​ ដើម្បី​ទាក់ទាញ​ទេសចរ​អន្តរជាតិ​ ក៏ដូចជា​ទេសចរ​ និង​អ្នក​វិនិយោគ​ជប៉ុន​ មក​កម្ពុជា​ ដោយ​បាន​លើកឡើង​ថា​ កម្ពុជា​មាន​សុខ​សន្តិភាព​ ស្ថិរភាព​នយោបាយ​ និង​នយោបាយ​វិនិយោគ​ដ៏​ប្រសើរ​របស់​រាជរដ្ឋាភិបាល​ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ និង​ភាព​ឈ្លៀសវៃ​របស់​ សម្ដេច​ អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

នា​ឱកាស​នោះ​ គណៈប្រតិភូ​ និង​ភ្ញៀវ​អន្តរជាតិ​បាន​ចាប់អារម្មណ៍​ និង​កោតសរសើរ​យ៉ាង​ខ្លាំង​អំពី​ប្រពៃណី​វប្បធម៌​ អរិយធម៌​ខ្មែរ​ និង​សក្ដានុពល​វិនិយោគ​ទេសចរណ៍​កម្ពុជា​ តាមរយៈ​ទស្សនីយភាព​សិល្បៈ​ និង​បទ​បង្ហាញ​ដោយ​ក្រសួងទេសចរណ៍​ ក្រុមហ៊ុន​អាកាសចរណ៍ ANA​ ក្រុមប្រឹក្សា​ធុរកិច្ច​វប្បធម៌​កម្ពុជា​-ជប៉ុន​ និង​ក្រុមហ៊ុន​សុខា​ អូតែល​ និង​រី​ស៊ត​ ៕

ADB​ ផ្តល់​ហិរញ្ញប្បទាន​ប្រមាណ​ ១៤៥០​លាន​ដុល្លារ​ ដើម្បី​ជំរុញ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​កម្ពុជា​

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) បាន​អនុម័ត​ទៅលើ​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស​ (CPS​) ថ្មី​មួយ​ដែល​មាន​រយៈពេល​ ៥ឆ្នាំ​ ដែល​មានកំណត់​ចែង​អំពី​កិច្ច​គាំទ្រ​របស់​ស្ថាប័ន​នេះ​ ចំពោះ​គោលដៅ​របស់​កម្ពុជា​ ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់​ ត្រឹម​ឆ្នាំ២០៣០​។

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ២០១៩នេះ​បានឱ្យ​ដឹង​ ស្ថិត​ក្រោម​យុទ្ធសាស្ត្រ​ ឆ្នាំ២០១៩​-២០២៣​ ធនាគារ​ អភិវឌ្ឍន៍​អាស៊ី​ ​នឹង​ផ្តល់​ថវិកា​ចំនួន១.៤៥​ ពាន់​លាន​ដុល្លារ​ ក្នុង​ទម្រង់​ជា​ឥណទាន​សម្បទាន​ ហិរញ្ញប្បទាន​ឥត​សំណង​ និង​ជំនួយ​បច្ចេកទេស​ សម្រាប់​វិស័យ​ កសិកម្ម​ និង​ការគ្រប់គ្រង​ ធនធាន​ធម្មជាតិ​ កែ​លម្អ​លក្ខខណ្ឌ​ជីវភាពរស់នៅ​ក្នុង​តំបន់​ទីក្រុង​ និង​តំបន់ជនបទហេ​ដ្ឋា​ រចនា​ សម្ព័ន្ធ​ថាមពល​កកើត​ឡើងវិញ​ និង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​ និង​ជំនាញ​។

ជាមួយគ្នា​នេះ​ ការ​គាំទ្រ​ដល់​កំណែទម្រង់​ វិស័យ​សាធារណៈ​ និង​ការ​កែ​លម្អ​សមត្ថភាព​ស្ថាប័ន​ នឹង​នៅ​ តែ​បន្ត​ជា​ការ​ផ្តោត​យកចិត្ត​ទុកដាក់​ចម្បង​ របស់​កម្មវិធី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​។ ការ​ផ្តួចផ្តើម​ ទាំងនេះ​ មាន​គោលបំណង​កែ​លម្អ​លទ្ធភាព​ទទួល​បាន​សេវាកម្ម​ និង​គុណភាព​សេវាកម្ម​ សម្រាប់​ ពលរដ្ឋ​កម្ពុជា​ ព្រមទាំង​បរិយាកាស​ធុរកិច្ច​ផង​ដែរ​។លោកស្រី​ Sunniya​ Durrani​-Jamal​ នាយិកា​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​ប្រទេស​ កម្ពុជា​ បាន​មានប្រសាសន៍​ថា​ “យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស​ថ្មី​របស់​យើង​ នឹង​គាំទ្រ​ ដល់​ គោលដៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការបង្កើត​ភាព​ប្រកួតប្រជែង​ និង​ពិពិធ​កម្ម​ ប្រភព​ ដែល​ជំរុញ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ការជំរុញ​ឱ្យ​មានការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​ ប័ន្ន ការ​កសាង​ឱ្យ​មាន​ភាព​ធន់​ទៅ​នឹង​អាកាសធាតុ​ និង​ការ​ពន្លឿន​កំណែទម្រង់​ អភិបាលកិច្ច​”។

លោកស្រី​បាន​បន្ត​ថា​ ជាមធ្យម​សេដ្ឋកិច្ច​របស់​កម្ពុជា​បាន​កើនឡើង​ ៨.០ភាគរយ​ ពីឆ្នាំ១៩៩៩​-២០១៨​ ដែល​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ ប្រទេស​មួយ​ក្នុងចំណោម​ បណ្តា​ ប្រទេស​នានា​ ដែល​មានការ​រីកចម្រើន​រហ័ស​បំផុត​នៅក្នុង​ពិភពលោក​។

ប្រាក់ចំណូល​ដុល​ ជាតិ​ក្នុង​មួយ​នាក់​ បាន​កើនឡើង​ពី​ ២៩០​ ដុល្លារ​ ក្នុង​ឆ្នាំ​ ១៩៩៨​ រហូតដល់​ ១.៣៨០​ ដុល្លារ​ ក្នុង​ឆ្នាំ​ ២០១៨​។លោកស្រី​បន្ថែម​ថា​ តែបើ​ទោះជា​ដូច្នេះ​ក្តី​ ក៏​នៅតែ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ ដោយ​រាប់បញ្ចូល​ ទាំង​ភាព​ ក្រីក្រ​ក្នុងចំណោម​ស្រ្តីជា​មេ​គ្រួសារ​ ដែល​ធ្វើ​ឱ្យ​ពួកគេ​ងាយ​រងគ្រោះ​ជាពិសេស​ទៅ​នឹង​ ការងារ​ គ្មាន​សុវត្ថិភាព​។

កិច្ច​គាំពារ​សង្គម​ នៅ​មានកម្រិត​ ហើយ​ភាព​រីកចម្រើន​ខាង​ផ្នែក​សុខភាព​ អប់រំ​ និង​ទិដ្ឋភាព​ដទៃទៀត​នៃ​ការ​អភិវឌ្ឍ​មនុស្ស​ នៅតែ​បន្ត​មាន​ភាព​ផុយ​ស្រួយ​នៅឡើយ​។ លទ្ធភាព​ទទួល​បា​នប​រិក្ខា​អនាម័យ​ នៅ​ស្ថិត​ក្រោម​កម្រិតមធ្យម​ភាគ​នៅឡើយ​ សម្រាប់​ បណ្តា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតទាប​។

ទន្ទឹម​នេះ​ កម្ពុជា​ក៏​ជួបប្រទះ​ បរិ​យា​កា​សពា​ណិ​ជ្ជ​កម្ម​សកល​ដែល​គ្មាន​ភាព​ប្រាក​ដ្ឋ​ប្រជា​ ព្រមទាំង​កំណើន​នៃ​ការប្រកួត​ប្រជែង​ ក្នុង​តំបន់​ផង​ដែរ​។ ក្រៅពី​នេះ​ កិច្ច​ខិតខំ​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ទៅ​ក្នុង​វិស័យ​សេវាកម្ម​ និង​ កម្មន្តសាល​ បាន​និង​កំពុង​រង​ការ​រាំងស្ទះ​ ដោយសារ​កង្វះ​កម្មករ​ជំនាញ​ ចន្លោះប្រហោង​ នៅក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ និង​ឡូ​ជី​ស្ទីក​ ព្រមទាំង​ដំណើរការ​ធុរកិច្ច​ខ្វះ​តម្លាភាព​។

លោកស្រី​ Sunniya​ Durrani​-Jamal​ បាន​បន្ថែម​ទៀត​ថា​ យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​ប្រចាំ​ ប្រទេស​កម្ពុជា​នេះ​ នឹង​ជួយ​បង្កើត​ឱ្យ​មាន​កាលានុវត្ត​ភាព​ការងារ​កាន់តែ​ប្រសើរ​ សម្រាប់​ពល​ រដ្ឋ​ កម្ពុជា​ តាមរយៈ​ការ​វិនិយោគ​ទៅលើ​ការអប់រំ​ ជំនាញ​ និង​ ការរៀនសូត្រ​ពេញ​មួយ​ ជីវិត​របស់​ពួកគេ​។ ដោយសារ​ប្រទេស​កម្ពុជា​មាន​ចំនួន​ប្រជាពលរដ្ឋ​វ័យក្មេង​ច្រើន​ ដូច្នេះ​ការ​ ពង្រីក​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ និង​ការ​ទាញ​ប្រយោជន៍​ពី​នវានុវត្តន៍​នានា​ គឺជា​ ចំណុច​ ស្នូល​នៃ​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស​របស់​យើង​។

លោកស្រី​បាន​បញ្ជាក់​ បន្ថែម​ថា​ “ការ​លើក​កម្ពស់​សក្តា​នុ​ពល​ និង​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី​ ជាពិសេស​នៅក្នុង​ វិស័យ​សាធារណៈ​ និង​ការ​ការពារ​ធនធាន​ធម្មជាតិ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​របស់​កម្ពុជា​ មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ដំណាក់កាល​បន្ទាប់​នៃ​ការ​អភិវឌ្ឍ​ប្រទេស​”។

លោកស្រី​បាន​អះអាង​ថា​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្តេជ្ញា​នាំមក​នូវ​វិបុលភាព​ បរិ​យា​ប័ន្ន ភាព​ធន់​ និង​និរន្តរភាព​ សម្រាប់​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ ហើយ​ស្រប​ពេល​ជាមួយគ្នា​នេះ​ ក៏​នឹង​បន្ត​រក្សា​ចីរភាព​នៃ​កិច្ច​ខិតខំ​របស់​ខ្លួន​ ក្នុង​ការ​លុបបំបាត់​ភាព​ ទីទ័លក្រ​ផង​ដែរ​។ ក្នុង​ឆ្នាំ២០១៨​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​សន្យា​ផ្តល់​ ឥណទាន​ សម្បទាន​ និង​ហិរញ្ញប្បទាន​ឥត​សំណង​ថ្មី​ ដែល​មាន​ចំនួន​ទឹកប្រាក់​ ២១.៦ពាន់​លាន​ ដុល្លារ​៕

សញ្ញា​វិជ្ជមាន​៖ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​កំពុងតែ​មាន​សញ្ញា​វិជ្ជមាន

​ដោយ​ Donald​ Lee

​ភ្នំពេញ​៖ ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក​ បានឱ្យ​ដឹង​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​ ១ ជាមួយ​ចិន​បាន​បញ្ចប់​ហើយ​។

សេចក្តី​ថ្លែងការណ៍​មួយ​ ឱ្យ​ដឹង​ថា​ “ពួកគេ​ (អាមេរិក​ និង​ចិន​) បាន​បោះជំហាន​ទៅមុខ​លើ​បញ្ហា​ជាក់លាក់​ ហើយ​ភាគី​ទាំងពីរ​ជិត​បញ្ចប់​ផ្នែក​ខ្លះ​នៃ​កិច្ច​ព្រមព្រៀង​”។

សេចក្តី​ថ្លែងការណ៍​ បាន​បន្ថែម​ថា​ “ការពិភាក្សា​នឹង​បន្ត​ទៅមុខ​ទៀត​នៅ​កម្រិត​អនុប្រធាន​ ហើយ​កម្រិត​ប្រធាន​នឹង​មាន​មួយផ្សេងទៀត​នា​ពេល​អនាគត​” ។

ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​និយាយ​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​កំពុង​ឈាន​ទៅ​រក​ភាពល្អ​ប្រសើរ​ ហើយ​ដំណាក់កាល​ដំបូង​គឺ​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ឯកិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ថ្ងៃទី​ ១៦​ ខែ​ វិច្ឆិកា​។

ក្រុម​អ្នកវិភាគ​ជឿជាក់​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចង់ឱ្យ​អាមេរិក​លុបចោល​ពន្ធគយ​លើ​ទំនិញ​ចិន​ដែល​មានតម្លៃ​ ១៥៦​ ពាន់​លាន​ដុល្លារ​ដែល​នឹង​ចូលជាធរមាន​នៅ​ថ្ងៃទី​ ១៥​ ខែ​ ធ្នូ​ ហើយ​ការលើកលែង​ពន្ធ​នេះ​នឹង​រួមបញ្ចូល​ទាំង​កុំព្យូទ័រ​ ទូរស័ព្ទចល័ត​ និង​ប្រដាប់​ប្រដា​ក្មេង​លេង​។

ជា​ថ្នូរ​វិញ​ ចិន​នឹង​ចរចា​នាំចូល​ទំនិញ​កសិកម្ម​របស់​អាមេរិក​ជា​ ពិសេស​សណ្តែកសៀង​ដែល​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​និយាយ​ថា​ អាច​មានតម្លៃ​រហូតដល់​ ៥០​ពាន់​លាន​ដុល្លារ​៕

សភា​ពាណិជ្ជកម្ម​កម្ពុជា​ ជំរុញ​ការ​ធ្វើ​ពិពិធ​កម្ម​ជាមួយ​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់

​ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​ ៖ នៅក្នុង​អាណត្តិ​ទី៤​ សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​បើក​កិច្ចប្រជុំ​លើក​ទី១​ ដើម្បី​រៀបចំរចនាសម្ព័ន្ធថ្នាក់ដឹកនាំនៅក្នុងអាណត្តិថ្មី រួមជាមួយនឹងកិច្ចសំណេះសំណាលដើម្បីពង្រឹងប្រសិទ្ធភាពសហប្រធានក្រុមការងារទាំង១៣ផ្នែកឯកជន ដែលបានបង្កើតហើយ ​ដើម្បី​ជំរុញការធ្វើ​ពិពិធ​កម្ម​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់​បន្ថែម​ទៀត​។

បន្ទាប់ពី​បាន​ធ្វើការ​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ក្នុង​អាណត្តិ​ទី៤​ ដែល​ជា​លទ្ធផល​ តំណែង​ប្រធាន​ត្រូវ​បាន​ប្រគល់​ជូន​អ្នកឧកញ៉ា​ គិត​ ម៉េ​ង ជា​អ្នកគ្រប់គ្រង​ និង​ដឹកនាំ​បន្ត​សម្រាប់​អាណត្តិ​ថ្មីនេះ​ កាលពី​ថ្ងៃទី២៤​ ខែតុលា​ ឆ្នាំ២០១៩កន្លងទៅ​នេះ​ សភា​ពាណិជ្ជកម្ម​បាន​បើក​កិច្ចប្រជុំ​លើក​ទី១​ ក្នុង​អាណត្តិ​ទី៤​ ដើម្បី​រៀបចំរចនាសម្ព័ន្ធ​សភាពាណិជ្ជកម្មសម្រា់អាណត្តិថ្មី​ ក្រោម​វត្តមាន​ជាអធិបតីរបស់​អ្នកឧកញ៉ា​ គិត​ ម៉េ​ង ។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី២៦​ ខែតុលា​ ឆ្នាំ២០១៩នេះ​ថា​ កិច្ចប្រជុំកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ គឺត្រូវបានធ្វើឡើងចំនួន២លើក គឺពេលព្រឹក និងពេលរសៀល។ លោកឧកញ៉ាបានបន្តទៀតថា “ពេលព្រឹកគឺរៀបចំកិច្ចប្រជុំលើកទី១ សភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ ក្រោមអធិបតីភាព អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជារាជធានីភ្នំពេញ/កម្ពុជា និងវត្តមានសមាជិកជ្រើសតាំង សភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី១”។ លោកឧកញ៉ាបានបញ្ជាក់ទៀតថា “គោលបំណងនៃកិច្ចប្រជុំនេះ គឺពិភាក្សា និងរៀបចំសមាជិកការិយាល័យប្រតិបត្តិ អនុប្រធាន ហិរញ្ញឹក លេខាធិការ និងសមាជិកនៃផ្នែកទាំង៤ប្រភេទ ដែលមានដូចជា ទី១ ប្រភេទពាណិជ្ជកម្ម, ទី២ ប្រភេទឧស្សាហកម្ម , ទី៣ ប្រភេទសេវាកម្ម និង វិជ្ជាជីវៈសេរី និងទី៤ ប្រភេទកសិកម្ម។

លោក​ឧកញ៉ា​ លឹម ហេង បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “សម្រាប់កិច្ចប្រជុំពេលថ្ងៃនីថ្ងៃដដែលនេះ គឺការរៀបចំកិច្ចប្រជុំសំណេះសំណាលសហប្រធានក្រុមការងារទាំង ១៣ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល -ផ្នែកឯកជន ក្រោមអធិបតីភាព អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង ១៣ផ្នែកឯកជន រួមជាមួយនឹងវត្តមានរបស់សមាសភាពដែលជាសហប្រធានក្រុមការងារទាំង១៣តាមផ្នែកនីមួយៗ”។ លោឧកញ៉ាបានបញ្ជាក់ទៀតថា “គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពង្រឹង និងអនុវត្តអោយកាន់តែមានប្រសិទ្ធភាពថែមទៀតតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការទទួលស្គាល់ជាផ្លូវការនូវសមាសភាពក្រុមការងារទាំង១៣ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងសហប្រធានទាំង១៣ ធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំស្តីពីលទ្ធផលសកម្មភាពការងាររបស់ក្រុមការងារនីមួយៗដែលបានសំរេចនាពេលកន្លងមក និងទិសដៅការងារនាពេលខាងមុខ”។ 

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះបានមានប្រសាសន៍បន្តទៀត​ថា​ “សម្រាប់​លទ្ធផល​នៃ​ការអនុវត្ត​របស់​សភា​ពាណិជ្ជកម្ម​កម្ពុជា​កាលពី​ពេល​កន្លងទៅ​គឺ​មាន​ភាពល្អ​ប្រសើរ​ជាច្រើន​ ជាពិសេស​ក្នុង​កិច្ច​សម្របសម្រួល​រវាង​វិស័យ​ឯកជន​ ជាមួយ​វិស័យ​រដ្ឋាភិបាល​ ក្នុង​ការពង្រីក​ និង​បង្កើន​ការ​វិនិយោគ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​”។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “នៅក្នុង​អាណត្តិ​ថ្មី​ទី៤នេះ​ សភា​ពាណិជ្ជកម្ម​កម្ពុជា​ នឹង​បន្ត​ការអនុវត្ត​ការងារ​ដែល​នៅសល់​កាលពី​អាណត្តិ​ចាស់​ដើម្បី​បញ្ចប់​ ហើយ​ចាប់ផ្តើម​អនុវត្ត​ការ​ផែនការ​យុទ្ធសាស្ត្រ​ថ្មី​ ដែល​មានប្រសិទ្ធភាព​ក្នុង​ការជំរុញ​កំណើន​វិស័យ​ពាណិជ្ជកម្ម​ កសិកម្ម​ ឧស្សាហកម្ម​ សេវាកម្ម​ និង​វិជ្ជាជីវៈ​សេរី​ ដើម្បី​ធ្វើ​យ៉ាងណា​មានលទ្ធភាព​ខ្ពស់​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​ជាមួយ​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់​ ក៏ដូចជា​បណ្តា​ប្រទេស​ផ្សេង​ៗមួយចំនួន​ទៀត​នៅ​លើ​សាកលលោក​តាមដែល​លទ្ធភាព​អាច​ធ្វើ​ទៅ​បាន​”។

ជាស​មិទ្ធ​ផល​សំ​ខាន់​ៗដែល​សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​ធ្វើ​កាលពី​ពេល​កន្លងទៅ​ ក្រៅពី​ជា​អ្នកសម្របសម្រួល​ ដោះ​ស្រាយ​​បញ្ហា​វិនិយោគ​រវាង​វិស័យ​ឯកជន​ និង​រដ្ឋាភិបាល​កម្ពុជា​ នៅ​មាន​ចំណុច​សំ​ខាន់​ៗផ្សេង​មួយចំនួន​ដែល​សុទ្ធតែ​ផ្តល់​នូវ​ភាពល្អ​ប្រសើរ​ដល់​បណ្តា​វិនិយោគិន​ ដូចជា​ចូលរួម​គាំទ្រ​នូវ​ការកាត់បន្ថយ​កា​រិយា​ធិប្បតេយ្យ​ (ការិយាល័យ​អា​ណា​ធិប្បតេយ្យ​) ដែល​អាច​ជួយ​លុបបំបាត់​នូវ​អំពើពុករលួយ​បាន​មួយ​ចំណែក​ ជាពិសេស​ចូលរួម​អនុវត្ត​តាម​អភិក្រម​ទាំង​ ៥ របស់​សម្ដេច​ អគ្គមហាសេនា​ បតី​តេជោ​ ហ៊ុន​ សែន​ ផង​ដែរ​៕

វិ​និ​យោ​គិន​ឥណ្ឌូ​នេ​ស៊ី​ចាប់ផ្តើម​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​

ដោយ ​វុត្ថា

ភ្នំពេញ​៖ ​វិ​និ​យោ​គិន​ឥណ្ឌូ​នេ​ស៊ី​ដែល​មាន​សមាជិក​ចំនួន​ ២០រូប​ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​វិយោគ​លើ​វិស័យ​អចលនទ្រព្យ​ និង​សេវា​មន្ទីរពេទ្យ​ នៅក្នុង​ប្រទេស​កម្ពុជា​ ខណៈ​វិស័យ​ទាំងនេះ​ បាន​នឹង​កំពុង​មានសន្ទុះ​រីកចម្រើន​ខ្លាំង​នៅក្នុង​ប្រទេស​។

លោក​ សុខ​ ចិន្តា​សោភា​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​ និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​គណៈប្រតិភូ​វិ​និ​យោ​គិន​ឥណ្ឌូ​នេ​ស៊ី​កាលពី​ថ្ងៃទី​ ២៥​ ខែតុលា​ ម្សិលមិញ​នេះ​ បាន​ស្វាគមន៍​ការ​បណ្តាក់​ទុន​នៅក្នុង​វិស័យ​ទាំងពីរ​នេះ​ ។

លោក​បន្ត​ ​“កម្ពុជា​មាន​គោលនយោបាយ​បើកចំហ​វិនិយោគ​ដោយ​គ្មាន​ការរើសអើង​ ហើយ​វិស័យ​ទាំងពីរ​នេះ​ទៀតសោត​ជា​វិស័យ​ដែល​មាន​សក្តា​នុ​ពល​ខ្លាំង​នៅ​កម្ពុជា​”។

លោក​សុខ​ ចិន្តា​សោភា​ បានឱ្យ​ដឹង​អំពី​ការ​វិវត្ត​សំ​ខាន់​ៗនៅ​កម្ពុជា​ពាក់ព័ន្ធ​នឹង​កាលានុវត្ត​ភាព​វិនិយោគ​ ក៏ដូចជា​ការ​ដាក់ចេញ​នូវ​វិធាន​កា​រថ្មីៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សំដៅ​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​បរិយាកាស​ធុរកិច្ច​ និង​វិនិយោគ​នៅ​កម្ពុជា​។

គណៈប្រតិភូ​វិ​និ​យោ​គិន​ឥណ្ឌូ​នេ​ស៊ី​ដែល​មាន​សមាជិក​ចំនួន​ ២០រូប​ បាន​មក​បំពេញ​ទស្សនកិច្ច​ស្វែងយល់​ពី​កាលានុវត្ត​ភាព​វិនិយោគ​នៅ​កម្ពុជា​ ដឹកនាំ​ដោយ​លោក​បណ្ឌិត​ Tahir​ បេសកជន​ទទួលបន្ទុក​កិច្ចការ​វិនិយោគ​ និង​ជា​អនុប្រធាន​សភា​ពាណិជ្ជ​កម្ម​ឥណ្ឌូ​នេ​ស៊ី​ និង​ដោយមាន​វត្តមាន​ចូលរួម​របស់​ លោក​ Sudirman​ Haseng​) ឯកអគ្គ​រដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី​ប្រចាំ​ប្រទេស​កម្ពុជា​ផង​ដែរ​។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​ពាណិជ្ជកម្ម​កម្ពុជា​ បាន​បង្ហាញថា​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-ឥណ្ឌូ​នេ​ស៊ី​ កាលពី​ឆ្នាំ២០១៨​ សម្រេច​បាន​ទឹកប្រាក់​ចំនួន​ ៥៥៨.៦២លាន​ដុល្លារ​ ក្នុង​នោះ​ការនាំចេញ​របស់​កម្ពុជា​ ទៅ​កាន់​ឥណ្ឌូ​នេ​ស៊ី​ មាន​ទឹកប្រាក់​ ៣៣លាន​ដុល្លារ​ និង​នាំចូល​មាន​ទឹកប្រាក់​ ៥២៥.៦លាន​ដុល្លារ​។

គិត​ត្រឹម​ខែមេសា​ ឆ្នាំ២០១៩​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ចំនួន​ ១៩៦.២៦លាន​ដុល្លារ​ គឺ​បាន​កើនឡើង​ ១០.៤៨​% ធៀប​រយៈពេល​ដូចគ្នា​ ក្នុង​ឆ្នាំ២០១៨​។សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ ភាគី​ទាំងពីរ​បាន​ចុះ​អនុស្សរណៈ​ ស្តី​ពី​ការ​មិន​យកពន្ធ​ត្រួត​គ្នា​ និង​ការ​បង្ការ​អំពើ​បន្លំ​ពន្ធ​ពាក់ព័ន្ធ​ប្រាក់ចំណូល​ ព្រមទាំង​អនុស្សរណៈ​ស្តី​ពី​ការ​កសាង​សមត្ថភាព​លើ​វិស័យ​កសិកម្ម​ និង​សេដ្ឋកិច្ច​។

បន្ថែម​លើ​នេះ​ កាលពី​ថ្ងៃទី២១​ ខែមិថុនា​ ឆ្នាំ២០១៩​ ឥណ្ឌូ​នេ​ស៊ី​បាន​បង្កើត​ជើងហោះហើរ​ត្រង់​ ពីទី​ក្រុង​ហ្សាកាតា​-ភ្នំពេញ​-ហ្សាកាតា​ ដោយក្រុម​ហ៊ុន​ City​ Link​ Indonesia​ រៀងរាល់ថ្ងៃ​ច័ន្ទ​ ពុធ​ សុក្រ​ ដោយ​ប្រើប្រាស់​យន្តហោះ​ប្រភេទ​ Airbus​ 320​ ដែល​អាច​ផ្ទុក​អ្នកដំណើរ​បាន​ ១៨០នាក់​៕

អ្នកជំនាញ​ប្រាប់​ពីទី​តាំង​ដី​ដែល​គួរ​ទិញ​ ប្រសិន​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ តើ​គួរ​ទិញ​ដី​នៅ​ទីតាំង​ណា​ ប្រសិនជា​ស្ថានភាព​អចលនទ្រព្យ​ និង​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ​? ចម្លើយ​គឺ​គួរ​ទិញ​នៅ​ទីតាំង​ណាមួយ​ ដែល​មាន​ចម្ងាយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​មែនទេ​?។

លោក​ឧកញ៉ា​ តេង​ រិទ្ធី​ ​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ R Investment​ Group​ បាន​មានប្រសាសន៍​កាលពី​ល្ងាច​ថ្ងៃទី២៥​ តុលា​កន្លងមក​ថា​ នៅពេល​ដែល​ស្ថានភាព​អាក្រក់​ ការទិញ​-លក់​ មាន​ភាព​ស្ងប់ស្ងាត់​ ដែល​អាច​ឱ្យ​តម្លៃ​នៅ​ទ្រឹង​ឬចុះថោក​ ការ​វិនិយោគ​ដីធ្លី​គួរ​ធ្វើ​នៅ​តំបន់​ជាយក្រុង​ ឬតំបន់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​នានា​។

លោក​បន្ត​ថា​ “ប្រសិនជា​ស្ថិត​ក្នុង​ស្ថានភាព​បែបនេះ​ អ្នកទិញ​ក៏អាច​មានឱកាស​ចរចា​តម្លៃ​ទាប​ជាង​ទីផ្សារ​ ដែល​អាច​លក់​យកចំណេញ​ នៅ​ក្រោយពេល​ស្ថានភាព​ល្អ​ប្រសើរ​ឡើងវិញ​”។

ទោះជាយ៉ាងណា​ លោក​ឧក​ញ៉ា​តេង​ រិទ្ឋី​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ ស្ថានភាព​អចលនទ្រព្យ​នៅ​កម្ពុជា​ នៅ​មាន​ពេល​រក្សា​បាន​លំនឹង​យូរ​ទៀត​ ដោយ​មិនទាន់​មាន​សញ្ញា​ណាមួយ​បង្ហាញ​ពី​ចំណុច​អវិជ្ជមាន​នោះ​ទេ​ ប៉ុន្តែ​ប្រសិនបើ​ស្ថានភាព​អាក្រក់​ក្នុង​វិស័យ​មួយ​នេះ​កើតមាន​មែន​ សំណួរ​សួរ​ថា​ តើ​គួរ​ទិញ​ដី​ទុក​ ឬទេ​ ហើយ​បើ​ទិញ​ គួរ​ទិញ​នៅ​តំបន់​ណា​? ក្នុង​ស្ថានភាព​ជាប់​គាំង​ វា​ក៏អាច​ជា​ឱកាសល្អ​សម្រាប់​អ្នក​វិនិយោគ​ឆ្លៀតឱកាស​ផង​ដែរ​។

អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោ​កយិន​ លាង​គង់​ បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ សកម្មភាព​ទិញ​លក់​ អចលនទ្រព្យ​ និង​ការសាងសង់​សំណង់​អាគារ​ពាណិជ្ជកម្ម​នានា​ នៅតែ​មាន​សកម្មភាព​ និង​បន្ត​កើនឡើង​ ដោយ​មិន​មាន​សញ្ញា​អ្វី​ធ្វើឲ្យ​វិស័យ​នេះ​ ជាប់​គាំង​នៅឡើយ​ទេ​ ព្រោះ​ស្ថានភាព​សេដ្ឋកិច្ច​ និង​នយោបាយ​កម្ពុជា​នៅតែ​មាន​ស្ថេរ​ភាព​ និង​សេដ្ឋកិច្ច​នឹង​បន្ត​រក្សា​បា​នកំនើន​ ទោះជា​កម្ពុជា​ប្រឈម​ការ​ដក​ប្រព័​ន្ឋ​អនុ​គ្រោះ​ពន្ឋ​លើ​គ្រប់មុខ​ទំនិញ​ លើកលែងតែ​អាវុធ ​(EBA​) ក៏ដោយ​ ក៏​រដ្ឋាភិបាល​បាន​និង​កំពុង​ធ្វើ​កំណែទម្រង់​ និង​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​រួច​ទៅ​ហើយ​។

លោក​បន្ត​ថា​ “ខ្ញុំ​ឧទាហរណ៍​ថា​សេដ្ឋកិច្ច​កម្ពុជា​ និង​ពិភពលោក​ធ្លាក់ចុះ​ ពិត​ណាស់​វិស័យ​នេះ​នឹង​រង​ផល​ប៉ះពាល់​ដោយ​ជៀស​មិន​រួច​ ហើយ​ផល​ប៉ះពាល់​កម្រិត​ណា​ វា​អាស្រ័យ​លើ​ភាព​ឆ្លាតវៃ​របស់​រដ្ឋាភិបាល​”។ លោក​បន្ត​ថា​ “សំរាប់​អ្នក​វិនិយោគ​ ពួកគេ​មានការ​គិតគូរ​វែងឆ្ងាយ​ណាស់​ ហេតុនេះ​ផល​ប៉ះពាល់​តិច​ឬច្រើន​ អាស្រ័យ​លើ​គុណភាព​នៃ​ការ​គិត​ និង​ការសម្រេច​ចិត្ត​របស់​ពួកគេ​”។

លោ​កយិន​ លាង​គង់​បាន​បន្ត​ថា​ បើសិនជា​សេដ្ឋកិច្ច​ធ្លាក់ចុះ​ អចលនទ្រព្យ​ជាប់​គាំង​គួរ​ទិញ​ដី​ទុក​ឬទេ​? គឺ​គួរតែ​បន្ត​ទិញ​ ព្រោះ​ការទិញ​ដី​នៅតែ​មាន​ឳកាស​ចំណេញ​ សំរាប់​អ្នក​វិនិយោគ​ឆ្លាតវៃ​ គឺ​បើ​ទិញ​ដី​ឡូត៍​គួរ​ទិញ​ដី​រមណីយដ្ឋាន​ បើ​ទិញ​ដី​គួរ​ទិញ​ដី​នៅក្នុង​ទីក្រុង​ និង​តំបន់​ជាយក្រុង​នានា​ ព្រោះ​តំបន់​ទាំងនេះ​មាន​សកម្មភាព​សេដ្ឋកិច្ច​នៅតែ​រស​រវើក​ តំបន់​ទាំងនេះ​មាន​មនុស្ស​ច្រើន​រស់នៅ​ តំបន់​ទាំងនេះ​មាន​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ល្អ​ប្រសើរ​ ដែល​ហុច​ផល​វិជ្ជមាន​ដល់​ការ​វិនិយោគ​ និង​សកម្មភាព​ទិញ​លក់​នៅតែ​បន្ត​កើតមាន​។

អគ្គនាយក​ក្រុមហ៊ុន​ Premium​ Group​ លោក​ ម៉ាន់​ ច័ន្ទ​ឌី​ បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ បើ​មើលតាម​ស្ថានភាព​ជាក់ស្ដែង​នា​ពេល​បច្ចុប្បន្ន​នេះ​ ការទិញ​-លក់​ ដីធ្លី​ ហាក់​មា​នៅ​ភាព​ស្ងប់ស្ងាត់​បន្តិច​មែន​ ជាពិសេស​លើ​ផ្នែក​ដី​ឡូ​តិ៍​ ប៉ុន្តែ​មិនមែន​ន័យ​ថា​ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ បាន​ជួប​ភាព​ជាប់​គាំង​នោះ​ទេ​។

លោក​បាន​បញ្ជាក់​ថា​ “បើ​តាមខ្ញុំ​មើលឃើញ​ពេលនេះ​ វា​មិន​មាន​សញ្ញា​ណាមួយ​ដែល​បង្ហាញថា​ វិ​ស័យ​អល​ចន​ទ្រព្យ​នៅ​កម្ពុជា​បាន​ជាប់​គាំង​នោះ​ទេ​ តើយ​កអ្វី​មក​អះអាង​ដែល​អាច​បញ្ជាក់​ថា​វិស័យ​មួយ​នេះ​ជាប់​គាំង​?”។ លោក​ពន្យល់​ថា​ “អ្វី​ជា​ការ​សំអាង​ គឺ​យើង​ឃើញ​សកម្មភាព​សាងសង់​ សំណង់​អគារ​តូច​ធំ​ជាច្រើន​ ដូចជា​សំណង់​ខុន​ដូ​ អា​ផា​តមិន​ ឬអគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាដើម​ គឺ​កំពុងតែ​មាន​សកម្មភាព​យ៉ាងសកម្ម​ ជាពិសេស​លើ​វិស័យ​សំណង់​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​មធ្យម​ ដែល​ទីផ្សារ​កំពុងតែ​មាន​តម្រូវ​ខ្ពស់​”៕

IMF​ អះអាង​ថា​សេដ្ឋកិច្ច​អាស៊ី​កំពុង​ឈាន​ទៅ​រក​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ សេដ្ឋកិច្ច​អាស៊ី​កំពុង​ឈាន​ទៅ​រក​ការ​ធ្លាក់ចុះ​ ដ៏​ធំ​មួយ​នៅ​ឆ្នាំ២០១៩​ ដល់​ឆ្នាំ​ ២០២០​។ នេះ​បើ​យោង​តាម​អនុប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ នៃ​នាយកដ្ឋាន​អាស៊ី​ប៉ាស៊ីហ្វិក​។

លោក​ Ostry​ បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ ជាមួយ​សារព័ត៌មាន​ Xinhua ​ក្នុង​សប្តាហ៍​នេះ​ថា​ “ដោយសារ​តំបន់​អាស៊ី​បើកចំហ​ ការពឹងផ្អែក​លើ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ និង​ផលិតកម្ម​ជាដើម​ វា​មិន​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ទេ​ថា​ អាស៊ី​ក៏​នឹង​មានការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ផង​ដែរ​នៅ​ឆ្នាំ២០១៩​ និង​ ២០២០​”។

នាយក​ IMF ​បាន​និយាយ​លម្អិត​អំពី​ការព្យាករណ៍​ របស់​ចក្ខុវិស័យ​សេដ្ឋកិច្ច​ក្នុង​តំបន់​របស់​អង្គភាព​ខ្លួន​ដែល​ចេញ​នៅ​ថ្ងៃពុធ​។

សង្គ្រាម​ពាណិជ្ជកម្ម​ ភាព​មិន​ប្រាកដប្រជា​របស់​ពិភពលោក​ និង​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ពិភពលោក​ ជាទូទៅ​កំពុង​ជះឥទ្ធិពល​ដល់​កំណើន​ផលិតផល​ ក្នុង​ស្រុក​សរុប​យ៉ាង​ខ្លាំង​ នៅក្នុង​បណ្តា​ប្រទេស​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ ដោយសារតែ​ការពឹងផ្អែក​លើ​ពាណិជ្ជកម្ម​របស់​ខ្លួន​ ហើយ​ការ​ធ្លាក់ចុះ​នឹង​កើតឡើង​នៅ​ឆ្នាំ២០២០​។

លោក​ Ostry​ មានប្រសាសន៍​ថា​ “នោះ​ជា​អ្វី​ដែល​យើង​កំពុង​មើលឃើញ​នៅ​លើ​ពិភពលោក​ ហើយ​យើង​កំពុង​មើលឃើញ​អ្វី​ ដែល​នឹង​កើតឡើង​នៅក្នុង​តំបន់​អាស៊ី​ ជាពិសេស​កត្តា​ខាងក្រៅ​ និង​ការពឹងផ្អែក​របស់​វា​លើ​ពាណិជ្ជកម្ម​”។

តំបន់​អាស៊ី​គឺជា​ក្បាលម៉ាស៊ីន​ ដ៏​សំខាន់​សម្រាប់​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ ដែល​ទទួលខុសត្រូវ​ ចំពោះ​ពីរ​ភាគ​បី​នៃ​កំណើន​ ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ពិភពលោក​។

ចិន​ដែល​ជាទី​ផ្សារ​ធំ​បំផុត​នៅ​អាស៊ី​ និង​ជាម​ហា​អំណាច​សេដ្ឋកិច្ច​ទី២​ លើ​ពិភពលោក​បាន​ធ្លាក់ចុះ​ដល់៦ភាគរយ​ នៅក្នុង​ត្រីមាស​ទី៣​។ នេះ​បើ​យោង​តាម​របាយការណ៍​ការិយាល័យ​ស្ថិតិ​ជាតិ​ (NBS​) ចេញផ្សាយ​ក្នុង​ខែ​នេះ​។

ត្រីមាស​នេះ​ គឺជា​រយៈពេល​ដ៏​អាក្រក់​បំផុត​ ក្នុងរយៈពេល​ជិត៣០ឆ្នាំ​ ហើយ​ជា​សញ្ញា​បង្ហាញថា​ ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​បាន​ថមថយ​ពី​កំណើន ៦​,២ភាគរយ​ នៅក្នុង​ត្រីមាស​ទី២នៃ​ឆ្នាំនេះ​។

ទីក្រុង​ប៉េកាំង​បានឱ្យ​ដឹង​ថា​ ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​នៅក្នុង​ត្រីមាស​ទី៣​ មិនមែន​ជា​មូលហេតុ​នៃ​ការ​ព្រួយបារម្ភ​នោះ​ទេ​ ហើយ​ជា​លទ្ធផល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ រវាង​អាមេរិក​ និង​ចិន​។

របាយការណ៍​ដែល​ចេញផ្សាយ​ ដោយ​កាសែត​ People​’s Daily​ របស់​ចិន​បានឱ្យ​ដឹង​ថា​ “សេដ្ឋកិច្ច​ចិន​បាន​ធ្លាក់ចុះ​ក្នុង​ត្រីមាស​ទី៣​ ប៉ុន្តែ​វា​មិនមែន​ជា​អ្វី​គួរឲ្យ​ភិតភ័យ​ទេ​”។

របាយការណ៍​នេះ​បានឱ្យ​ដឹង​ទៀត​ថា​ “ស្ថិត​ក្នុង​ភាព​តានតឹង​ពាណិជ្ជកម្ម​ និង​ការ​ផ្លាស់​ប្តូរ​របស់​ប្រទេស​ ពី​ដំណាក់កាល​នៃ​កំណើន​សេដ្ឋកិច្ច​យ៉ាង​លឿន​ ទៅ​ការ​អភិវឌ្ឍ​ប្រកបដោយ​គុណភាព​ វា​ជា​លទ្ធផល​ល្អ​ និង​ស្របតាម​ច្បាប់​មូលដ្ឋាន​ នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​”៕

ក្រសួងទេសចរណ៍​គ្រោង​រៀបចំ​រមណីយដ្ឋាន​នានា​នៅ​ខេត្តកោះកុង​សំរាប់​ភ្ញៀវ​ទេសចរណ៍​ចូលនិវត្តន៍​

ដោយ​ ច្រាយ​ ចំណាន​

ភ្នំ​ពេញៈ​ ក្រសួងទេសចរណ៍​គ្រោង​ដាក់​រមណីយដ្ឋាន​នានា​ និង​តំបន់់​ដែល​មាន​សក្តា​នុ​ពល​លើ​វិស័យ​នេះ​ ជា​តំបន់​រមណីយដ្ឋាន​លំ​ហែរ​កាយ​ សំ​រាប់​ភ្ញៀ​ទេសចរណ៍​អន្តរជាតិ​ចូលនិវត្តន៍​។

យោង​តាម​ប្រភព​ពី​ក្រសួងទេសចរណ៍​បាន​ឲ្យដឹង​ថា​ ក្រសួង​នេះ​បាន​និង​កំពុង​រៀបចំផែនការ​និង​គោលនយោបាយ​ថ្មី​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​នានា​ មក​ទស្សនា​រមណីយដ្ឋាន​នានា​នៅ​កម្ពុជា​ ពិសេស​ទឹកដី​ខេត្តកោះកុង​ ដែល​កំពុង​មាន​សក្តា​នុ​ពល​លើ​វិស័យ​ទេសចរណ៍​ធម្មជាតិ​។

រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​លោក​បណ្ឌិត​ថោង​ ខុន​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ រដ្ឋាភិបាល​តាមរយៈ​ក្រសួងទេសចរណ៍​បាន​ និង​កំពុង​រៀបចំ​ Master​ Plan​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យបាន​ច្រើន​ថែមទៀត​ ដូចជា​ រៀបចំ​គំរោង​សាង​សង់​ព្រលា​នយន្តហោះ​នៅ​ខេត្តមណ្ឌលគិរី​ រៀបចំផែនការ​ទេសចរណ៍​កែច្នៃ​ថ្មី​បន្ថែម​ក្នុង​ខេត្តសៀមរាប​ និង​តាម​បណ្តា​ខេត្ត​នៅ​ជាប់​តំបន់ឆ្នេរ​ទាំងបួន​។

លោក​អេង​ ឆៃ​លាង​សហ​ភា​គហ៊ុនិ​កនៃ​គំរោង​ដី​ឡូត៍​រមណីយដ្ឋាន​ ឋានសួគ៌​ត្រពាំងរូង​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​ នា​ព្រឹក​ថ្ងៃទី២៣​ តុលា​នេះ​ថា​ តំបន់​ត្រពាំងរូង​ស្ថិត​ក្នុង​គោលដៅ​ នៃ​រៀបចំផែនការ​អភិវឌ្ឍន៍​ជា​រមណីយដ្ឋាន​ទេសចរណ៍​ និង​សហគមន៍​ទេសចរណ៍​នៅ​តំបន់​ ដោយសារ​តំបន់​នេះ​មានសម្បត្តិ​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​ មាន​ដងព្រែក​ដែល​មាន​ទឹកថ្លា​ឆ្វង់​ ពិសេស​ជា​តំបន់​ដែល​មាន​ទឹកប្រៃ៦ខែ​ និង​ទឹកសាប​រយៈពេល៦ខែ​ក្នុង​មួយឆ្នាំ​។

លោក​បន្ត​ថា​ “ក្រុម​វិនិយោគ​របស់​យើង​ កំពុង​ប្រែក្លាយ​ដី​មាន​ទំហំ​ជិត៥ហិ​កតា​នេះ​ ជា​រមណីយដ្ឋាន​ទេសចរណ៍​ ដែល​អាច​ទទួលភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិសាសន៍​ ពិសេស​ភ្ញៀវ​ទេសចរណ៍​អឺរ៉ុប​ ដែល​ចូលចិត្ត​ដំណើរ​ទេ​សរ​ណ៍​បែប​ផ្សងព្រេង​ និង​ការ​ស្នាក់នៅ​ជាមួយ​ធម្មជាតិ​ ហើយ​ក្រុម​ក្រុមការងារ​របស់​យើង​ បាន​និង​កំពុង​រៀបចំ​ធ្វើការ​ជា​មួយ​វេ​បសាយ​ Trip​adviser​, Agoda​, Booking.com​ ដើម្បី​ផ្សព្វផ្សាយ​ពី​សក្តា​នុ​ពល​ និង​គំរោង​រមណីយដ្ឋាន​របស់​យើង​”។

លោក​អេង​ ឆៃ​លាង​បាន​បន្ត​ថា​ ដោយ​ឈរ​លើ​ផែនការ​ និង​ចក្ខុវិស័យ​ច្បាស់លាស់​ យើង​នឹង​ផ្តល់​ជូន​អតិថិជន​ទិញ​ដី​ក្នុង​គំរោង​របស់​យើង​ នូវ​ផល​ចំណូល​ប្រចាំខែ​ តាមរយៈ​ការ​សាង​សង់​បឹង​ហ្កា​ឡូ​ ផ្ទះ​លំ​ហែរ​ និង​គំរោង​រមណីយដ្ឋាន​បណ្តែត​ទឹ​កផ្សេង​ៗទៀត​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ទៅ​កំសាន្ត​និង​ទស្សនា​តំបន់​នេះ​។

ខេត្តកោះកុង​ កំពុង​ពង្រីក​សក្តា​នុ​ពល​របស់​ខ្លួន​ តាមរយៈ​គំរោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ជាច្រើន​ ដូចជា​ការ​សាង​សង់​ព្រលា​នយន្តហោះ​អន្តរជាតិ​ថ្មី​ ដែល​វិនិយោគ​ដោយ​ Tianjing​ Union​ Development​ Group​ ដែល​គ្រោង​ដាក់ឲ្យ​ដំណើរការ​ចុងឆ្នាំ​នេះ​ ការសាងសង់​កំពង់ផែ​ទឹកជ្រៅ​ ការសាងសង់​ផ្លូវជាតិ​លេខ១០​ ចេញពី​ខេត្តបាត់ដំបង​ ឆ្លងកាត់​ខេត្ត​ពោធិ​សាត់​ ទៅកាន់​ខេត្តកោះកុង​ និង​ការ​ពង្រីក​ផ្លុវ​ជាតិ​លេខ៤៨ជាដើម​។

សម្តេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ក្នុង​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង​កាលពី​ឆ្នាំមុន​ថា​ រដ្ឋាភិបាល​នឹង​ពង្រីក​ផ្លូវជាតិ​លេខ៤៨ជា​ផ្លូវ​ហាយ​វេ​ ហើយ​រដ្ឋាភិបាល​មាន​មហិច្ឆតា​ ក្នុង​ការសាងសង់​ផ្លូវជាតិ​លេខ១០​ ដោយ​ភ្ជាប់​តំបន់ភូមិភាគ​ពាយ័ព្យ​ទៅ​កាន់់​ខេត្តកោះកុង​ ដែល​ជួយ​សម្រួលការ​ដឹក​ជញ្ជួន​ និង​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​៕

រូបភាព​ តំបន់​រមណីយដ្ឋាន​នានា​មាន​សក្តា​នុ​ពល​ទាក់ទាញ​ទេសចរណ៍​នៅក្នុង​ខេត្តកោះកុង​(រូបថត​ឯកសារ​)៕

ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​សន្យា​ផ្សះផ្សា​ទំនាក់ទំនង​ឡើងវិញ

​ដោយ​ Donald​ Lee

​ភ្នំពេញ​៖ លោក​ Lee​ Nak​-yon​ នាយក​រដ្ឋមន្រ្តី​កូរ៉េ​ខាងត្បូង​បាន​ធ្វើទស្សនកិច្ច​នៅ​គេហដ្ឋាន​របស់​នាយក​រដ្ឋមន្រ្តី​ជប៉ុន​លោក​ Shinzo​ Abe​ នៅ​ទីក្រុង​តូក្យូ​កាលពី​ថ្ងៃ​ ព្រហស្បតិ៍​ ហើយ​បាន​យល់ព្រម​ព្យាយាម​ដោះស្រាយ​បញ្ហា​ប្រវត្តិសាស្ត្រ​ដែល​បង្ក​ឱ្យ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ពីរ​នៅ​អាស៊ី​ក្នុង​ឆ្នាំនេះ​។

ក្រុម​អ្នកវិភាគ​ជឿជាក់​ថា​ កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ត្រួសត្រាយ​ផ្លូវ​មួយ​សម្រាប់​ការចរចា​កាន់តែ​ច្រើន​ នៅពេល​ដែល​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ Moon​ Jae​-in​ ជួប​លោក​ Abe​ ក្នុង​អំឡុង​កិច្ចប្រជុំ​ APEC​ នៅ​ប្រទេស​ឈីលី​នៅ​ខែក្រោយ​។

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​មួយ​រូប​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ប្រាប់​សារព័ត៌មាន​កូរ៉េ​នៅ​ថ្ងៃ​ ព្រហស្បតិ៍​ ថា​ “យើង​មិន​ចង់​បដិសេធ​លទ្ធភាព​របស់​លោក​ប្រធានាធិបតី​ Moon​ ដែល​មាន​ជំនួប​កំពូល​ជាមួយ​លោក​ Abe​ នៅ​ខែក្រោយ​នោះ​ទេ​។ មុននឹង​បញ្ហា​នេះ​អាច​កើតឡើង​ ទោះ​យ៉ាងណា​មាន​បញ្ហា​ជាច្រើន​ត្រូវ​ដោះស្រាយ​”។

សង្រ្គាម​ពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​បាន​ចាប់ផ្តើម​កាលពី​ឆ្នាំមុន​ នៅពេល​ដែល​តុលាការ​កំពូល​កូរ៉េ​ខាងត្បូង​បាន​បញ្ជា​ឱ្យ​សាជីវកម្ម​ជប៉ុន​បង់ប្រាក់​សំណង​សម្រាប់​ការចូលរួម​របស់​ពួកគេ​នៅក្នុង​ពលកម្ម​ទាសករ​នៅ​ឧបទ្វីប​កូរ៉េ​ក្នុងអំឡុង​ពេល​កាន់កាប់​របស់​ខ្លួន​ក្នុង​ឆ្នាំ​ ១៩១០​ ដល់​ ១៩៤៥​ ។

រដ្ឋាភិបាល​ជប៉ុន​បាន​អះអាង​ថា​ សេចក្តី​សម្រេច​របស់​តុលាការ​កូរ៉េ​មាន​ចេតនា​ប្រឆាំង​ដោយ​ផ្ទាល់​នឹង​សន្ធិសញ្ញា​ឆ្នាំ​ ១៩៦៥​ រវាង​ប្រទេស​ទាំងពីរ​ដែល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ រាល់​ការ​ទាមទារ​សំណង​ពេល​សង្គ្រាម​គឺ​បាន​បញ្ចប់​ទាំងស្រុង​ និង​ចុងក្រោយ​។

សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ចេញផ្សាយ​ដោយ​ក្រសួង​ការបរទេស​ជប៉ុន​ បានឱ្យ​ដឹង​ថា​ “ប្រទេស​យើង​ទាំងពីរ​គឺជា​ប្រទេសជិតខាង​ដ៏​សំខាន់​សម្រាប់​គ្នា​ទៅវិញទៅមក​ ហើយ​ការ​ជជែកគ្នា​ជុំវិញ​កូរ៉េខាងជើង​ ទំនាក់ទំនង​ទ្វេភាគី​ និង​ចំណងមិត្តភាព​របស់​យើង​ជាមួយ​អាមេរិក​គឺ​មាន​សារៈសំខាន់​ណាស់​”។

លោក​ Abe​ បាន​បន្ថែម​ថា​ “ទំនាក់ទំនង​បច្ចុប្បន្ន​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ ប៉ុន្តែ​មិន​គួរ​ទុកចោល​ផ្លូវ​នោះ​ទេ​ ប្រសិនបើ​កូរ៉េ​ខាងត្បូង​អាច​រក្សា​ការសន្យា​ទ្វេភាគី​ នោះ​អាច​ជា​ឱកាស​វិលត្រឡប់​ទៅ​រក​ទំនាក់ទំនង​ប្រកបដោយ​សុខភាព​ល្អ​ឡើងវិញ​”។

ទំនាក់ទំនង​សេដ្ឋកិច្ច​ នយោបាយ​ និង​វប្បធម៌​រវាង​ប្រទេស​យក្ស​សេដ្ឋកិច្ច​អាស៊ី​ទាំងពីរ​បាន​ឈាន​ដល់​កំរិត​ទាប​ជា​ប្រវត្តិសាស្ត្រ​។ ប្រជាជន​កូរ៉េ​ខាងត្បូង​បាន​ធ្វើ​ពហិការ​រាល់​អ្វី​ៗទាំងអស់​ដែល​ផលិត​នៅ​ជប៉ុន​ចាប់តាំងពី​ជប៉ុន​បាន​ដាក់កម្រិត​លើ​ការនាំចេញ​វត្ថុធាតុដើម​ដែល​ចាំបាច់​នៅក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ផលិតកម្ម​បច្ចេកវិទ្យា​របស់​កូរ៉េ​ខាងត្បូង​៕

ចំណេះដឹង​!តើ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ២០១៩​-២០២៣​ ត្រូវ​អនុវត្តន៍​យ៉ាងដូច​ម្តេច​?

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ២០១៩​-២០២៣​ មាន៣មាត្រា​ ត្រូវ​បាន​រៀបចំឡើង​បន្ត​ ពី​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ២០១៤​-២០១៨​ ដែល​ត្រូវ​បាន​ចប់​អាណត្តិ​នា​ចុងឆ្នាំ២០១៨​ ក្នុង​នីតិកាល​ទី៥​ នៃ​រដ្ឋសភា​កន្លងទៅ​។

ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ២០១៩​ ២០២៣​ មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការអនុវត្ត​គោលនយោបាយ​ អាទិភាព​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​កំណត់​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤​ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា២០១៦​-២០៣០​។

ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ឆ្នាំ២០១៩​-២០២៣នេះ​ ត្រូវ​បាន​រៀបចំឡើង​ដើម្បី​សម្រេច​នូវ​វត្ថុបំណង​សំខាន់៣ដូចជា​ ទី១​-ដើម្បី​វាយតម្លៃ​អំពី​លទ្ធផល​រួម​ និង​បញ្ហា​ប្រឈម​ចម្បង​ៗ ដែល​បាន​កើតមានឡើង​ នៅក្នុង​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ២០១៤​-២០១៨​ ក្នុង​អាណត្តិ​កាល​របស់​ផែនការ​នេះ​ ទាំងមូល​ពីឆ្នាំ២០១៤ដល់​ឆ្នាំ២០១៨​។

ទី២​-ដើម្បី​កំណត់​នូវ​បណ្ដា​វិធានការណ៍​ គោលនយោបាយ​នានា​ដល់​ក្រសួង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ទាំងអស់​ សម្រាប់​ការអនុវត្ត​គោលនយោបាយ​អាទិភាព​នានា​ របស់​រា​ជរ​ ដ្ឋា​ភិបាល​កម្ពុជា​ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​ តាម​វិស័យ​នៅក្នុង​ដំណាក់កាល​នៃ​អាណត្តិ​ការ​របស់​ផែនការ​ ដើម្បី​ស្ថិរភាព​កំណើន​សេដ្ឋកិច្ច​ កាត់បន្ថយ​ភាព​ក្រីក្រ​ និង​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​ប្រជាជន​កម្ពុជា​ និង​ឆ្ពោះទៅ​សម្រេច​បាន​នូវ​ស្ថានភាព​នៃ​ប្រទេស​ ដែល​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០​ និង​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០​។

ទី៣​-ដើម្បី​ដាក់ចេញ​នូវ​ប្រព័ន្ធ​មួយ​ សម្រាប់​តាមដាន​ត្រួតពិនិត្យ​ និង​វាយតម្លៃ​ប្រចាំឆ្នាំ​នៃ​ការអនុវត្ត​ផែនការ​ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ២០១៩​ ២០២៣របស់ក្រ​សួង​ស្ថាប័ន​នានា​៕