រដ្ឋាភិបាល​ហាម​មិន​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​បរទេស​ប្រើ​ Google​ Translation ​លើ​ស្លាក​សញ្ញា​ពាណិជ្ជកម្ម​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ថ្នាក់ដឹកនាំ​អន្តរក្រសួង​បានសម្រេច​ ហាម​មិន​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​បរទេស​ ប្រើ​ Google​ Translation​ លើ​ស្លាក​សញ្ញា​ពាណិជ្ជកម្ម​នោះ​ទេ​ ដោយសារ​ការបកប្រែ​មាន​បញ្ហា​ពិបាក​យល់​ និង​មិន​ស្រូវ​តាម​វចនានុក្រម​ខ្មែរ​។

បន្ទាប់ពី​បាន​ពិនិត្យ​ឃើញ​ពី​ភាព​មិន​ប្រក្រតី​មួយចំនួន​ ដែល​តែង​កើតមានឡើង​តាមរយៈ​ការ​លើកស្លា​កសញ្ញា​ក្រុមហ៊ុន​ និង​យីហោ​ហាង​លក់ទំនិញ​មួយចំនួន​ ភាគច្រើន​មាន​ថៅកែ​ជា​ជនជាតិ​ចិន​ ជ្រើស​យក​ការបកប្រែ​ភាសាបរទេស​ តាមរយៈ​កម្មវិធី​ Google​ Translation​ ដែល​គ្មាន​ខ្លឹមសារ​ត្រឹមត្រូវ​តាម​បែប​ខេមរភាសា​នោះ​ រដ្ឋាភិបាល​បានសម្រេច​ធ្វើការ​ហាម​ និង​បញ្ឈប់​សកម្មភាព​ទាំងអស់​ខាងលើ​នេះ​ ហើយ​តម្រូវ​ឱ្យ​មានការ​សរសេរ​អក្សរជាតិ​ធំជាង​អក្សរ​បរទេស​ និង​ស្ថិតនៅ​ខាងលើ​គេ​។

នៅក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​កាលពី​ថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ២០១៩នៅ​ទីស្ដីការ​ក្រសួងបរិស្ថាន​ ក្រោម​ការដឹកនាំ​ដោយ​លោក​ នេត្រ​ ភក្ត្រា​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ពិភាក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន​ ដែល​បណ្តាល​មក​ពី​គម្រោង​សាងសង់​អគារ​ខុន​ដូ​ និង​ផ្ទះល្វែង​ ប៉ាវ​លី​ហ័​រយាន​ ដែល​មាន​ទីតាំងនៅ​ភូមិ២​ សង្កាត់​លេខ៣​ ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​ របស់​ក្រុមហ៊ុន​ ​KIMBERLY​ (CAMBODIA​) INTERNATIONAL​ INVESMENT​ COMPANY​ LIMITED​។

ក្រៅពី​បង្ហាញ​ការ​គាំទ្រ​ទៅលើ​គម្រោង​ទាំងស្រុង​ អន្តរក្រសួង​ក៏បាន​សម្រេច​ហាម​មិន​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​ ប្រើ​វិធីសាស្ត្រ​បកប្រែ​ខ្លឹមសារ​ឯកសារ​ ឬស្លាក​សញ្ញា​របស់​ក្រុមហ៊ុន​តាមរយៈ​ Google​ Translation​ ។

ជាមួយគ្នា​នេះ​ អន្តរក្រសួង​ក៏បាន​កំណត់​ឱ្យ​ក្រុមហ៊ុន​ អនុវត្ត​ទៅតាម​គោលការណ៍​មួយចំនួន​ ដែល​ត្រូវ​បាន​កំណត់​ដោយ​ក្រសួង​ដែល​ពាក់ព័ន្ធ​ ដូចជា​ ក្រុមហ៊ុន​ដែល​ជា​ម្ចាស់​គម្រោង​ ត្រូវ​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​ និង​អនុលោម​តាម​លិខិត​អនុ​ ញ្ញា​តសាងសង់​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។ ត្រូវ​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ​ និង​ក្រុមហ៊ុន​ផ្តល់​សេវា​ប្រមូល​សំរាម​ សម្រាប់​ការគ្រប់គ្រង​ និង​ការ​ដឹក​ចេញ​សំណល់រឹង​ និង​សំណល់​ភក់​បាត​អាង​ប្រព្រឹត្តិ​កម្ម​។

ត្រូវ​មាន​ប្រព័ន្ធ​ការពារ​អគ្គីភ័យ​ ច្រក​សុវត្ថិភាព​ ស្លាក​សញ្ញា​ណែនាំ​ និង​មាន​ទី​តាំង​សម្រាប់​ឧត្ថ​ម្ភា​គចក្រ​ចុះចត​ពេល​មាន​អន្តរាគមន៍​ ហើយ​អគារ​ត្រូវ​មាន​ស្តង់ដារ​សុវត្ថិភាព​បរិស្ថាន​ និង​ធានា​គុណភាព​សំណង់​ រួម​ជាមួយនឹង​ការកំណត់​ចាំបាច់​មួយចំនួន​ទៀត​ដែល​ធានា​ថា​ មិន​មានផល​ប៉ះពាល់​ដល់​បរិស្ថាន​ក្នុង​ពេល​សាងសង់​៕

រដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិកា​ចំនួន​ជាង៨០០០លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ២០២០​

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​កម្ពុជា​គ្រោង​ចំណាយ​ថវិកាជាតិ​ សម្រាប់​ឆ្នាំ២០២០​ ខាងមុខនេះ​មាន​ ចំនួន៣៣​ ៣៣៩​ ៦៣៣​ លាន​រៀល​ ស្មើនឹង​ប្រមាណ​ ៨.២២​ ពាន់​លាន​ដុល្លារ​អាមេរិក​ (គិត​ក្រៅផ្លូវការ​)) កើនឡើង២២​,៧ % ធៀប​នឹង​ច្បាប់​ឆ្នាំ២០១៩​ ។

យោង​តាម​ “សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២០​” ដែល​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​អនុម័ត​នៅ​ថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ​ ២០១៩​ នេះ​ បាន​បង្ហាញថា​ សម្រាប់​ឆ្នាំ២០២០​ ចំណាយ​សរុបថ​វិការ​ដ្ឋ​ឬចំណាយ​សរុបថ​វិការ​ជាតិ​ ដោយ​ផ្តោត​លើ​វិស័យ​អាទិភាព៤​។

សេចក្តី​ព្រាងច្បាប់​ដដែល​បន្ត​ថា​ ​កញ្ចប់​ថវិកាជាតិ​ដែល​គ្រោង​ចំណាយ​នោះ​ផ្តោត​លើ​ផ្នែក​សំ​ខាន់​ៗមួយចំនួន​រួមមាន​ ទី១​ ចំណាយ​ចរន្ត​ថវិការដ្ឋ​មាន​ចំនួន១៩​ ៨១៨​ ៣០៦លាន​រៀល​ ត្រូវជា​ ១៦​,៦៥​ % នៃ​ផសស​ គឺ​មាន​កំណើន១០​,៧ % ធៀប​នឹង​ច្បាប់​ឆ្នាំ​ ២០១៩​ និង​ទី២​ ចំណាយ​មូលធន​ថវិការដ្ឋ​មាន​ចំនួន១៣​ ៥២១​ ៣២៧​ លាន​រៀល​ ត្រូវជា​ ១១​,៣៦​% នៃ​ផសស​ គឺ​មាន​កំណើន​ ៤៦​,១ %ធៀប​នឹង​ច្បាប់​ឆ្នាំ២០១៩​។

ថរិកា​ឆ្នាំ២០២០​ ត្រូវ​បាន​រៀបចំ​ និង​វិភាជន៍​ ដើម្បី​អនុវត្ដ​សកម្មភាព​អាទិភាព​ ដែល​ត្រូវ​បាន​កំណត់​ក្នុង​កម្មវិធី​ និង​អាទិភាព​គោលនយោបាយ​សំ​ខាន់​ៗ របស់​រាជរដ្ឋាភិបាល​ ក្នុង​នោះ​រួមមាន​ ការ​អភិវឌ្ឍ​ធនធានមនុស្ស​ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ដ​ ការ​បន្ដ​អភិវឌ្ឍន៍​ និង​បង្កើត​តម្លៃបន្ថែម​នៃ​វិស័យ​កសិកម្ម​ ការ​លើកកម្ពស់​គុណភាព​នៃ​ការ​ផ្ដល់​សេវា​សាធារណៈ​។

ថវិកាជាតិ​ដែល​ត្រូវ​ចំណាយ​នេះ​ នឹង​ផ្តោត​ជាពិសេស​ការ​កែ​លម្អ​សេវា​សុខាភិបាល​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ ធ្វើឲ្យ​ប្រព័ន្ធ​អប់រំ​កាន់តែ​មានគុណ​ភាព​ខ្ពស់​ ការ​លើកកម្ពស់​ប្រព័ន្ធ​គាំពារ​សង្គម​ ជាពិសេស​ការ​អនុវត្ដ​កម្មវិធី​កែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ​ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​ ដើម្បី​បន្ដ​គាំទ្រ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ប្រកបដោយ​គុណភាព​ និង​មាន​ភាព​ធន់​ខ្ពស់​ ធានា​បាន​សមធម៌​សង្គម​ដែល​មា​នប​រិយា​ប័ន្ន និង​ពង្រឹង​ស្ថាន​ប័ន​ថ្នាក់​ជាតិ​ និង​ថ្នាក់ក្រោម​ជាតិ​ ក្នុង​ដំណើរ​ឆ្ពោះទៅ​សម្រេច​ឲ្យបាន​នូវ​ចក្ខុវិស័យ​ អភិវឌ្ឍ​ន៍​កម្ពូ​ជា​ជា​ “ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០​”។

យផង​តាម​ឯកសារ​របស់​រដ្ឋាភិបាល​បាន​ឲ្យដឹង​ទៀត​ថា​ ថវិកា​ឆ្នាំ២០២០ត្រូវ​បាន​រៀបចំ​ដោយ​គិតគូរ​ប្រកបដោយ​ភាព​ប្រយ័ត្ន​ប្រយែង​ និង​វិភាជន៍​សម្រាប់​អនុវត្ត​សកម្មភាព​ អាទិភាព​ ដើម្បី​ឆ្លើយនឹង​អាទិភាព​គោល​នយោបាយ​ធំៗ​របស់​រាជរដ្ឋាភិបាល​ និង​តម្រូវការ​ចាំបាច់​ជា​មូលដ្ឋាន​របស់ក្រ​សួង​ស្ថាប័ន​នានា​ ជាពិសេស​ការអនុវត្ត​ឱ្យ​ចេញ​លទ្ធផលជាក់​ស្តែង​ប្រកបដោយ​ប្រសិទ្ធភាព​ នូវ​កម្មវិធី​នយោបាយ​និង​យុទ្ធ​សាស្រ្ត​ចតុកោណ​ ដំណាក់កាល​ទី៤​ ព្រមទាំង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​ឆ្នាំ២០១៩​-២០២៣​ របស់​រាជរដ្ឋាភិបាល​ដែល​ជា​មាគ៌ា​រយៈពេល​មធ្យម​ សំដៅ​ឈាន​ទៅ​សម្រេច​បាន​នូវ​បំណង​បា្រ​ថ្នា​រយៈពេល​វែង​របស់​ប្រជាជន​កម្ពុជា​។

ក្នុង​ន័យ​នេះ​ ថវិកា​ឆ្នាំ២០២០​ អាច​ត្រូវ​បាន​សន្និដ្ឋាន​ថា​ ជា​ឧបករណ៍​ដ៏​មានប្រសិទ្ធភាព​មួយ​ ក្នុង​ការ​ជួយ​ឲ្យ​រាជរដ្ឋាភិបាល​ អាច​ឆ្លើយតបទៅនឹង​បញ្ហា​ប្រឈម​ និង​ហានិភ័យ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ ហើយក៏​ឆ្លើយតបទៅនឹង​បំណងប្រាថ្នា​របស់​ប្រជាជន​ និង​អាច​សម្រេច​បុព្វ​ហេ​តុ​ចម្បង​ៗរបស់​ខ្លួន​ ជាពិសេស​ការបង្កើត​ល្បឿន​នៃ​ការ​អភិវឌ្ឍ​ ការ​លើកកម្ពស់​ប្រសិទ្ធភាព​សេវា​សាធារណៈ​ និង​ការចូលរួម​ដោះស្រាយ​បញ្ហា​ជាច្រើន​ទៀត​របស់​ជាតិ​ និង​ប្រជាជន​ ដែល​ស្ដែង​ឡើង​តាមរយៈ​ការ​បន្ដ​ដំឡើង​បា្រក់​បៀវត្សរ៍​ ជូន​មន្រ្ដី​រាជការ​ទូទៅ​ឲ្យ​កាន់តែ​ខ្ពស់​ជាង១លាន​រៀល​ក្នុង​ឆ្នាំ២០២០​ និង​ការ​បង្កើន​ការ​ផ្ដល់​នូវ​មធ្យោបាយ​ និង​ធនធាន​សមស្រប​ដល់​ក្រសួង​ ស្ថាប័ន​ ដើម្បី​បំពេញភារកិច្ច​របស់​ខ្លួន​ស្របតាម​ទិសដៅ​នៃ​ការកែទម្រង់​ស៊ីជម្រៅ​ ឲ្យ​កាន់តែ​មានប្រសិទ្ធភាព​ ព្រមទាំង​បន្ដ​គាំទ្រ​ការ​វិនិយោគ​ចាំបាច់​នានា​ ដើម្បី​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​។

ទន្ទឹម​នេះ​ថវិកា​ឆ្នាំ២០២០​ ក៏បាន​គូសបញ្ជាក់​នូវ​កា​របេ្ដ​ជ្ញា​ចិត្ដ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ខិតខំ​បង្កើន​ប្រសិទ្ធភាព​ និង​កម្រិត​នៃ​ការ​កៀរគរ​ចំណូល​គ្រប់​ប្រភេទ​ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ចំណាយ​ តាមរយៈ​ការជំរុញ​អនុវត្ដ​ឲ្យ​មានប្រសិទ្ធភាព​ខ្ពស់​ នូវ​យុទ្ធ​សា​ស្រ្ដកៀរ​គរ​ចំណូល២០១៩​ ២០២០​ ដែល​ជា​មូលដ្ឋាន​សម្រាប់​ធានា​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ប្រមូល​ចំណូល​ ក៏ដូចជា​ ដើម្បី​ធ្វើឲ្យ​ប្រព័ន្ធ​ពន្ធដារ​ក្លាយជា​ឃ្នាស់​សេដ្ឋកិច្ច​ ដោយ​បន្ដ​ផ្សារភ្ជាប់​ការ​គិតគូរ​ និង​យកចិត្ត​ទុកដាក់​ ទៅដល់​អ្នកមាន​ចំណូល​ទាប​ និង​អាជីវកម្ម​តូចតាច​។

សរុប​មក​ ថរិកា​ឆ្នាំ២០២០​ ត្រូវ​បាន​រៀបចំឡើង​តាម​គោលនយោបាយ​ វិត្ថារកម្ម​ថរិកា​ ដោយ​ផ្ដោត​ការ​យក​ចិត្ដ​ទុកដាក់​ជាពិសេស​លើ​មនុស្ស​ និង​ការកែទម្រង់​រចនាសម្ព័ន្ធ​ ដែល​មាន​អភិបាលកិច្ច​ជា​ស្នូល​ ហើយ​អាច​ប្រសិទ្ធ​នាម​បាន​ថា​ ជា​ “ថរិកា​យុទ្ធ​សា​ស្រ្ដនៃ​ការ​ផ្គួប​កម្លាំងសរុប​ ដើម្បី​ទប់ទល់​នឹង​បញ្ហា​ប្រឈម​និង​ហានិភ័យ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ តាមរយៈ​ការ​ពង្រឺ​ងសមត្ថភាព​ផ្ទៃក្នុង​ ដោយ​ជំរុញ​ឲ្យបាន​ខ្លាំងក្លា​នូវ​ការកែទម្រង់​ស៊ីជម្រៅ​ និង​មុត​ស្រួច​ ដើម្បី​ធានា​សុ​ខសន្ដិ​ភាព​ ស្ថិរភាព​ និង​ចីរភាព​នៃ​កំណើន​សេដ្ឋកិច្ច​ សំដៅលើ​កកម្ពស់​សុខុមាលភាព​ជូន​ប្រជាជន​ លើ​មាគ៌ា​ឆ្ពោះទៅ​រក​ចក្ខុវិស័យ​ឆ្នាំ២០៣០​ និង​ឆ្នាំ២០៥០​”៕

មជ្ឈមណ្ឌល​ខ្ពស់​ជាងគេ​នៅក្នុង​តំបន់​អាស៊ាន​បាន​ដាក់​ដំណើរការ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​

ដោយ​ Donald​ Lee​

គូ​ឡា​ឡាំ​ពួ​៖ អគារ​ខ្ពស់​ជាងគេ​នៅ​អាស៊ី​អាគ្នេយ៍​ Exchange​ 106​ ដែល​បាន​បញ្ចប់​ថ្មី​ៗនេះ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​ នឹង​បើក​ដំណើរការ​ផ្លូវការ​នៅ​ខែ​ ធ្នូ​ខាងមុខនេះ​។

អាគារ​ ១០៦​ ជាន់​ដែល​មាន​កម្ពស់​ ៤៩២​ ម៉ែត្រ​ ហើយ​ក្លាយជា​អាគារ​ខ្ពស់​ជាងគេ​ជា​ផ្លូវការ​នៅ​អាស៊ី​អាគ្នេយ៍​ និង​ជា​អាគារ​ខ្ពស់​ជាងគេ​ទី​ ៦ នៅ​លើ​ពិភពលោក​។ អាគារ​នេះ​មាន​ទីតាំងនៅ​តំបន់​ Tun​ Razak​ Exchange​ ក្នុង​គូ​ឡា​ឡាំ​ពួ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកគ្រប់គ្រង​គម្រោង​ដែល​មាន​មូលដ្ឋាន​នៅ​ឥណ្ឌូណេស៊ី​ Mulia​ Group​ បានឱ្យ​ដឹង​ថា​ គម្រោង​ដែល​មាន​ទំហំ​ ២,៦​ លាន​ម៉ែត្រក្រឡា​នេះ​ទទួល​បានការ​កាន់កាប់​ ២០​ ភាគរយ​។ ក្រុមហ៊ុន​ សង្ឃឹមថានឹង​ទទួល​បានការ​កាន់កាប់​ ៥០​ ភាគរយ​នៅ​ចុងឆ្នាំ​ ២០២០​៕

ការ​ចំណាយ​ថវិកាជាតិ​ឆ្នាំ២០២០​ ផ្តោត​លើ​វិស័យ​ចំនួន៤

ដោយ​ វុត្ថា​

ភ្នំពេញ​៖ គណៈរដ្ឋ​មន្ត្រី​បាន​ចាប់ផ្តើម​ពិភាក្សា​លើ​ “សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២០​” ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា​ ដោយ​ផ្តោត​លើ​វិស័យ​អាទិភាព​ចំនួន៤​។

យោង​តាម​ខ្លឹមសារ​“សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២០​” ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​ ២៥​ ខែតុលា​ ឆ្នាំ​ ២០១៩​ នេះ​បានឱ្យ​ដឹង​ថា​ថរិកា​ឆ្នាំ២០២០​ ត្រូវ​បាន​រៀបចំ​ និង​វិភា​ជ ដើម្បី​អនុវត្ដ​សកម្មភាព​អាទិភាព​ ដែល​ត្រូវ​បាន​កំណត់​ក្នុង​កម្មវិធី​ និង​អាទិភាព​គោលនយោបាយ​សំ​ខាន់​ៗរបស់​រាជរដ្ឋាភិបាល​ ក្នុង​នោះ​រួមមាន​៖ ការ​អភិវឌ្ឍ​ធនធានមនុស្ស​ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ដ​ ការ​បន្ដ​អភិវឌ្ឍ​ និង​បង្កើត​តម្លៃបន្ថែម​នៃ​វិស័យ​កសិកម្ម​ការ​លើកកម្ពស់​គុណភាព​នៃ​ការ​ផ្ដល់​សេវា​សាធារណៈ​។

ខ្លឹមសារ​ដដែល​បន្ត​ ជាពិសេស​ការ​កែ​លម្អ​សេវា​សុខាភិបាល​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ប្រព័ន្ធ​អប់រំ​កាន់តែ​មានគុណ​ភាព​ខ្ពស់​, ការ​លើកកម្ពស់​ប្រព័ន្ធ​គាំពារ​សង្គម​, ជាពិសេស​ការ​អនុវត្ដ​កម្មវិធី​កែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ​ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​ ដើម្បី​បន្ដ​គាំទ្រ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​គុណភាព​ និង​មាន​ភាព​ធន់​ខ្ពស់​ ធានា​បាន​សមធម៌​សង្គម​ដែល​មា​នប​រិយា​ប័ន្ន និង​ពង្រឹង​ស្ថាន​ប័ន​ថ្នាក់​ជាតិ​ និង​ថ្នាក់ក្រោម​ជាតិ​ក្នុង​ដំណើរ​ឆ្ពោះទៅ​សម្រេច​ឲ្យបាន​នូវ​ចក្ខុវិស័យ​អភិវឌ្ឍ​ន៍​កម្ពូ​ជា​ជា​ “ប្រ​ទែ​សដែល​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០​” ។

ថវិកា​ឆ្នាំ២០២០ត្រូវ​បាន​រៀបចំ​ដោយ​គិតគូរ​ប្រកបដោយ​ភាព​ប្រយ័ត្ន​ប្រយែង​ និង​វិភា​ជសម្រាប់​អនុវត្ត​សកម្មភាព​ អាទិភាព​ ដើម្បី​ឆ្លើយនឹង​អាទិភាព​គោល​នយោបាយ​ធំៗ​របស់​រាជរដ្ឋាភិបាល​ និង​តម្រូវការ​ចាំបាច់​ជា​មូលដ្ឋាន​របស់ក្រ​សួង​ស្ថាប័ន​នានា​ ជាពិសេស​ការអនុវត្ត​ឱ្យ​ចេញ​លទ្ធផលជាក់​ស្តែង​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​កម្មវិធី​នយោបាយ​និង​យុទ្ធ​សាស្រ្ត​ចតុកោណ​ដំណាក់កាល​ទី៤​ ព្រមទាំង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​ឆ្នាំ២០១៩​-២០២៣​ របស់​រាជរដ្ឋាភិបាល​ដែល​ជា​មាគ៌ា​រយៈពេល​មធ្យម​ សំដៅ​ឈាន​ទៅ​សម្រេច​បាន​នូវ​បំណង​បា្រ​ថ្នា​រយៈពេល​វែង​របស់​ប្រជាជន​កម្ពុជា​។

ក្នុង​ន័យ​នេះ​ ថរិកា​ឆ្នាំ២០២០​ អាច​ត្រូវ​បាន​សន្និដ្ឋាន​ថា​ជា​ឧប​ករណ៌​ដ៏​មានប្រសិទ្ធភាព​មួយ​ក្នុង​ការ​ជួយ​ឲ្យ​រាជរដ្ឋាភិបាល​អាច​ឆ្លើយតបទៅនឹង​បញ្ហា​ប្រឈម​ និង​ហានិភ័យ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ ហើយក៏​ឆ្លើយតបទៅនឹង​បំណងប្រាថ្នា​របស់​ប្រជាជន​និង​អាច​សម្រេច​បុព្វ​ហេ​តុ​ចម្បង​ៗរបស់​ខ្លួន​ ជាពិសេស​ការបង្កើត​ល្បឿន​នៃ​ការ​អភិវឌ្ឍ​ ការ​លើកកម្ពស់​ប្រសិទ្ធភាព​សេវា​សាធារណៈ​និង​ការចូលរួម​ដោះស្រាយ​បញ្ហា​ជាច្រើន​ទៀត​របស់​ជាតិ​ និង​ប្រជាជន​ ដែល​ស្ដែង​ឡើង​តាមរយៈ​ការ​បន្ដ​ដំឡើង​បា្រក់​បៀវត្ស​ជូន​មន្រ្ដី​រាជការ​ទូទៅ​ឲ្យ​កាន់តែ​ខ្ពស់​ជាង១លាន​រៀល​ ក្នុង​ឆ្នាំ២០២០​ និង​ការ​បង្កើន​ការ​ផ្ដល់​នូវ​មធ្យោបាយ​ និង​ធនធាន​សមស្រប​ដល់​ក្រសួង​ ស្ថាប័ន​ ដើម្បី​បំពេញភារកិច្ច​របស់​ខ្លួន​ស្របតាម​ទិសដៅ​នៃ​ការកែទម្រង់​ស៊ីជម្រៅ​ឲ្យ​កាន់តែ​មានប្រសិទ្ធភាព​ ព្រមទាំង​បន្ដ​គាំទ្រ​ការ​វិនិយោគ​ចាំបាច់​នានា​ ដើម្បី​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​។

ទន្ទឹម​នេះ​ ថរិកា​ឆ្នាំ២០២០​ ក៏បាន​គូសបញ្ជាក់​នូវ​កា​របេ្ដ​ជ្ញា​ចិត្ដ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ខិតខំ​បង្កើន​ប្រសិទ្ធភាព​ និង​កម្រិត​នៃ​ការ​កៀរគរ​ចំណូល​គ្រប់​ប្រភេទ​ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ចំណាយ​ តាម​ រយៈ​ការជំរុញ​អនុវត្ដ​ឲ្យ​មានប្រសិទ្ធភាព​ខ្ពស់​បំផុត​នូវ​ យុទ្ធ​សា​ស្រ្ដកៀរ​គរ​ចំណូល២០១៩​ ២០២០​ ដែល​ជា​មូលដ្ឋាន​សម្រាប់​ធានា​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ប្រមូល​ចំណូល​ ក៏ដូចជា​ដើម្បី​ធ្វើឲ្យ​ប្រព័ន្ធ​ពន្ធដារ​ក្លាយជា​ឃ្នាស់​សេដ្ឋកិច្ច​ ដោយ​បន្ដ​ផ្សារភ្ជាប់​ការ​គិតគូរ​ និង​យកចិត្ត​ទុកដាក់​ ទៅដល់​អ្នកមាន​ចំណូល​ទាប​ និង​អាជីវកម្ម​តូចតាច​។

សរុប​មក​ ថរិកា​ឆ្នាំ២០២០​ ត្រូវ​បាន​រៀបចំឡើង​តាម​គោលនយោបាយ​វិត្ថារកម្ម​ថរិកា​ ដោយ​ផ្ដោត​ការ​យក​ចិត្ដ​ទុកដាក់​ជាពិសេស​លើ​មនុស្ស​ និង​ការកែទម្រង់​រចនាសម្ព័ន្ធ​ ដែល​មាន​អភិបាលកិច្ច​ជា​ស្នូល​ ហើយ​អាច​ប្រសិទ្ធ​នាម​បាន​ថា​ ជា​ “ថរិកា​យុទ្ធ​សា​ស្រ្ដនៃ​ការ​ផ្គួប​កម្លាំងសរុប​ ដើម្បី​ទប់ទល់​នឹង​បញ្ហា​ប្រឈម​និង​ហានិភ័យ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ តាមរយៈ​ការ​ពង្រឺ​ងសមត្ថភាព​ផ្ទៃក្នុង​ ដោយ​ជំរុញ​ឲ្យបាន​ខ្លាំងក្លា​នូវ​ការកែទម្រង់​ស៊ីជម្រៅ​ និង​មុត​ស្រួច​ ដើម្បី​ធានា​សុ​ខសន្ដិ​ភាព​ ស្ថិរភាព​ និង​ចីរភាព​នៃ​កំណើន​សេដ្ឋកិច្ច​ សំដៅលើ​កកម្ពស់​សុខុមាលភាព​ជូន​ប្រជាជន​ លើ​មាគ៌ា​ឆ្ពោះទៅ​រក​ចក្ខុវិស័យ​ឆ្នាំ២០៣០​ និង​ឆ្នាំ២០៥០​”។

កម្ពុជា​គ្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ប្រចាំ​នៅ​ខេត្ត​សាន​ស៊ី​ប្រទេស​ចិន

​ដោយ​ ៖ រ៉ា​ណេត​

ក្រុង​យាន​តាយ​-សាន​ស៊ី​ ប្រទេស​ចិន​ ៖ ​រដ្ឋាភិបាល​ តាមរយៈ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ បាន​ស្នើសុំ​រដ្ឋាភិបាល​ចិន​ បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ប្រចាំ​នៅក្នុង​ទីក្រុង​ យាន​តាយ​ ខេត្ត​សាន​ស៊ី​ ដើម្បី​ពង្រឹង​ និង​ពង្រីក​សក្ដានុពល​នៃ​ការ​វិនិយោគ​ទ្វេភាគី​ឱ្យ​កាន់តែ​ទូលំទូលាយ​ ជាពិសេស​ធ្វើ​ពិពិធ​កម្ម​ពាណិជ្ជកម្ម​លើ​ផ្នែក​កសិផល​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​។

ក្រោម​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ជិតស្និទ្ធ​ទាំង​វិស័យ​ការទូត​ និង​វិស័យ​ពាណិជ្ជកម្ម​ កាលពី​ពេល​កន្លងទៅ​នេះ​ប្រទេស​ទាំង២បានសម្រេច​នូវ​ទំហំ​ពាណិជ្ជកម្ម​ប្រមាណ​ជាង៦ពាន់​លាន​ដុល្លារ​ ដែល​ជា​កម្រិត​មួយ​ស្ថិតនៅ​ក្នុង​ការកំណត់​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង២​។

បន្ថែម​ពីនេះ​ ក្នុង​គោលបំណង​ជំរុញ​កំណើន​ការ​វិនិយោគ​ ក៏ដូចជា​ការ​ធ្វើ​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​ទូលំទូលាយ​ រដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ក្រសួង​ពាណិជ្ជកម្ម​បាន​ស្នើ​ដល់​រដ្ឋាភិបាល​ចិន​ បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​ប្រចាំ​នៅក្នុង​ទីក្រុង​យាន​តាយ​ នៃ​ខេត្ត​សាន​ស៊ី​ ដើម្បី​ងាយស្រួល​ដល់​កិច្ច​ទំនាក់ទំនង​។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​ និង​ចូលរួម​នៅក្នុង​ពិធី​ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​លើក​ទី៤​ ឆ្នាំ២០១៩​ កាលពី​ថ្ងៃទី២៣​ ខែតុលា​ កន្លងទៅ​នេះ​ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ លោក​ សំ​ សិរី​រត​ន៍​ ដែល​បាន​ដឹកនាំ​គណប្រតិភូ​ពាណិជ្ជករ​កម្ពុជា​ចូលរួម​នៅក្នុង​ពិធី​ខាងលើ​នេះ​ បាន​បង្ហាញ​ពី​ការចាប់អារម្មណ៍​ចំពោះ​ការ​រីកចម្រើន​លើ​គ្រប់​វិស័យ​របស់​រដ្ឋបាល​ប្រជាជន​ខេត្ត​សាន​ស៊ី​ ដែល​ជា​តំបន់​មានការ​អភិវឌ្ឍ​ និង​រីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់​។

លោក​ សំ​ សិរី​រត​ន៍​ បាន​មានប្រសាសន៍​ថា​ “កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ និង​ភាពជា​ដៃគូ​យុទ្ធ​សាស្រ្ត​គ្រប់ជ្រុងជ្រោយ​រវាង​កម្ពុជា​-ចិន​ រហូត​សម្រេច​បាន​នូវ​ទំហំ​ពាណិជ្ជកម្ម​ជាង​ ៦ពាន់​លាន​ដុល្លារ​ ដល់កម្រិត​ដែល​ប្រមុខរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​ចង់បាន​ ប៉ុន្តែ​បើ​ចំពោះ​ការ​ធ្វើ​ពាណិជ្ជកម្ម​ផ្ទាល់​រវាង​ខេត្ត​សាន​ស៊ី​ និង​កម្ពុជា​ ហាក់​នៅ​មានកម្រិត​នៅឡើយ​ ដែល​ទាម​ទា​ឱ្យ​ថ្នាក់ដឹកនាំ​នៃ​ភាគី​ទាំង២ព្យាយាម​ជំរុញ​បន្ថែម​ទៀត​”។

នៅក្នុង​ឱកាស​នោះ​ លោក​រដ្ឋលេខាធិការ​ ក៏បាន​ស្នើរ​ដ្ឋ​បាល​ខេត្ត​សាន​ស៊ី​ ពិនិត្យ​ និង​គាំទ្រ​លើ​ចំណុច​មួយចំនួន​ ដូចជា​ ១).ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​លើ​ផលិតផល​កសិកម្ម​ទៅវិញទៅមក​, ២). ការ​បើក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​ ប្រចាំ​ទីក្រុង​ យាន​ តាយ​ ខេត្ត​សាន​ស៊ី​, ៣). ផ្លាស់​ប្តូរ​បេសកកម្ម​ពាណិជ្ជកម្ម​ និង​ជំរុញ​វិស័យ​ឯកជន​ចូលរួម​ពិព័រណ៍​ទៅវិញទៅមក​, ៤). ជំរុញ​អ្នកវិនិយោគទុន​ខេត្ត​សាន​ស៊ី​ ធ្វើការ​វិនិយោគ​លើ​ការកែច្នៃ​កសិផល​នៅ​កម្ពុជា​ និង​ជំរុញ​ធ្វើការ​ផ្លាស់​ប្តូរ​វិស័យ​ទេសចរណ៍​ផង​ដែរ​។

ជា​កិច្ច​ឆ្លើយតប​តាម​សំណើ​ររបស់​ប្រតិភូ​កម្ពុជា​ លោក​ វ៉ាន​ យី​ ស៊ីន​ អភិបាលរងខេត្ត​សាន​ស៊ី​ បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-ចិន​។ ជាមួយគ្នា​នេះ​ លោក​ក៏បាន​ឯកភាព​ និង​បង្ហាញ​នូវ​ការ​គាំទ្រ​ចំពោះ​ចំណុច​ទាំងឡាយ​ដែល​លើកឡើង​ដោយ​ភាគី​កម្ពុជា​។

ចំពោះ​ការជំរុញ​វិស័យ​ទេសចរណ៍​ លោក​ វ៉ាន​ យី​ ស៊ីន​ បាន​ស្នើ​ដល់​មន្ទីរ​ទេសចរណ៍​ខេត្ត​សាន​ស៊ី​ ធ្វើការ​ជាមួយ​ភ្នាក់ងារ​ទេ​ចរណ៍​នៃ​ប្រទេស​ទាំងពីរ​ ប្រសិនបើ​មាន​ភ្ញៀវ​ទេ​ចរ​ច្រើន​ នោះ​រដ្ឋបាល​ខេត្ត​សាន​ស៊ី​ និង​ពិនិត្យ​លទ្ធភាព​រៀបចំ​ជើងហោះ​ហើរ​​ពិសេស​ (Charter​ Flight​) ហោះហើរ​ពីទី​ក្រុង​ យាន​តាយ​ ខេត្ត​សាន​ស៊ី​ មកកាន់​កម្ពុជា​ ដើម្បី​ជួយ​សម្រួល​ដល់​ភ្ញៀវ​ទេ​ចរ​នៃ​ប្រទេស​ទាំងពីរ​៕

ក្រុមហ៊ុន Prestige Homes Cambodia ចូលរួមតាំងពិព័ណអចលនទ្រព្យ​លំដាប់អន្តរជាតិ

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​តម្លៃ​ជាង​ ៨៣លាន​ដុល្លារ​នឹង​បង្ហាញ​វត្តមាន​នៅ​ក្រុង​ប៉ោយប៉ែត​

ដោយ​រ៉ា​ ណេត​

ប៉ោយ​ប៉ែ​តៈ​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ​ ដ៏​ធំ​លើកដំបូង​គេ​នៅក្នុង​ក្រុង​ប៉ោយប៉ែត​ ប៊ី​កស៊ី​ស៊ូ​ភើ​សេន​ធ័រ​ ដែល​មានតម្លៃ​ជាង៨៣លាន​ដុល្លារ​សហរដ្ឋអាមេរិក​ នឹង​បង្ហាញខ្លួន​នៅក្នុង​ពេល​ឆាប់​ៗខាងមុខនេះ​ ដើម្បី​ឆ្លើយតបទៅនឹង​កំណើន​សេដ្ឋកិច្ច​នា​ពេល​បច្ចុប្បន្ន​ និង​ទៅ​ថ្ងៃ​អនាគត​។

ស្រប​ពេល​ដែល​កំណើន​សេដ្ឋកិច្ច​ នៅក្នុង​ក្រុង​ប៉ោយប៉ែត​ កំពុងតែ​មានការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ ជាពិសេស​លើ​វិស័យ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ សណ្ឋាគារ​ អគារ​ពាណិជ្ជ​ចំរុះ​ រួម​ជាមួយនឹង​ផ្សារ​ទំនើប​ផង​ដែរ​នោះ​ គម្រោង​សាងសង់​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចំរុះ​ថ្មី​មួយទៀត​ Big​ C Super​ Center​ ដែល​មាន​ទំហំ​ទឹកប្រាក់​វិនិយោគ​ចំនួន៨៣លាន​ដុល្លារ​សហរដ្ឋអាមេរិក​ របស់​ក្រុមហ៊ុន​ថៃ​ ប៊ុ​នរ៉ុង​ នឹង​បង្ហាញខ្លួន​នៅ​តំបន់​ព្រំដែន​ ជិត​ចំណុច​ក្បាលស្ពាន​លេខ១ក្រុង​ប៉ោង​ប៉ែត​។

នៅក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​នៅ​ទី​ស្ដី​ ការក្រ​សួង​បរិស្ថាន​ កាលពី​ថ្ងៃទី២៤​ ខែតុលា​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ ក្រោម​ការដឹកនាំ​របស់​លោកស្រី​ ម៉ម​ ថា​នី​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​លើកឡើង​ថា​ គម្រោង​វិនិយោគ​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ខាងលើ​នេះ​នឹង​ត្រូវ​សាងសង់​នៅ​លើ​ផ្ទៃដី​ទំហំ ១៩​,៣១៥ម៉ែត្រការ៉េ​ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន១​ សង្កាត់​ប៉ោយប៉ែត​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ របស់​ក្រុមហ៊ុន ​Big​ C Super​ Center​ (ខេម​បូ​ឌា​) ឯ.ក​ (ម្ចាស់​គម្រោង​) ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ថៃ​ ប៊ុ​នរ៉ុង​ និង​សិក្សា​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ពេញ​ដំបូង​ដោយក្រុម​ហ៊ុន​ទីប្រឹក្សា​ អ៊ី​ &​ អេ​ ខន​សាល់​ធេន​។

ក្នុង​គម្រោង​អភិវឌ្ឍ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ Big​ C Super​ Center​​ ក៏​ត្រូវ​បាន​ធ្វើការ​បែងចែក​នូវ​អគារ​ពាណិជ្ជកម្ម​ និង​អគារ​សណ្ឋាគារ​លំដាប់​អន្តរជាតិ​ ដោយ​នឹង​ត្រូវ​ដាក់​លក់​ផ្ដាច់​ទៅ​ឱ្យ​អតិថិជន​តាម​តម្លៃ​ទីផ្សារ​ ដើម្បី​ស្នាក់នៅ​ឬចង់​ជួល​បន្ត​ ដោយ​រយៈពេល​កំណត់​ត្រូវ​បាន​អនុវត្តន៍​ ទៅតាម​អាយុកាល​ជាក់ស្ដែង​របស់​សំណង់​អាគារ​ ហើយ​មួយ​ផ្នែក​នៃ​ការប្រើ​ប្រាស់​ថាមពល​អគ្គិសនី​ ត្រូវ​មាន​រួមបញ្ចូល​នូវ​ថាមពល​កើតឡើងវិញ​នៃ​បន្ទះ​សូ​ឡា​៕

អនុ​ប្រធានាធិបតី​អាមេរិក​អះអាង​ថា​អាមេរិក​មិន​បោះបង់​ចិន​ទេ​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ អនុ​ប្រធានាធិបតី​អាមេរិក​លោក​ Mike​ Pence​ បាន​និយាយ​នៅក្នុង​សុន្ទរកថា​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ប្រធានាធិបតី​ Donald​ Trump​ មិន​បោះបង់ចោល​ចិន​ទេ​។

លោក​ Pence​ បាន​មានប្រសាសន៍​ថា​ “ពេលខ្លះ​ មនុស្ស​សួរ​ថា​តើ​រដ្ឋបាល​ Trump​ ស្វែងរក​ការ​ចាកចេញ​ពី​ប្រទេស​ចិន​ដែរ​ឬទេ​?ចំលើយ​គឺជា​ “ទេ​”។លោក​បាន​បន្ថែម​ថា​ “អាមេរិក​ មិន​ស្វែងរក​ការ​ប្រឈមមុខ​ជាមួយ​ចិន​ទេ​។ យើង​មិន​កំពុង​ព្យាយាម​រារាំង​ការ​អភិវឌ្ឍ​របស់​ចិន​ទេ​”។

កាលពី​ថ្ងៃអង្គារ​ លោក ​Trump​ បាន​និយាយ​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​កំពុង​ឈាន​ទៅ​រក​ភាពល្អ​ប្រសើរ​ ហើយ​កិច្ច​ព្រមព្រៀង​ដំណាក់កាល​ដំបូង​ នឹង​ត្រូវ​បាន​ចុះហត្ថលេខា​ នៅ​ឯកិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​អាស៊ី​ ប៉ាស៊ីហ្វិក​នៅ​ថ្ងៃទី១៦​ ខែ​ វិច្ឆិកា​។

លោក​ Trump​ បាន​ប្រាប់​អ្នកយកព័ត៌មាន​ នៅ​ទីក្រុង​វ៉ាស៊ីនតោន​ កាលពី​ថ្ងៃ​ចន្ទ​ថា​ “កិច្ច​ព្រមព្រៀង​ជាមួយ​ចិន​ នឹង​កើតឡើង​យ៉ាង​ល្អ​។ ពួកគេ​ចង់​ធ្វើ​កិច្ច​ព្រមព្រៀង​មួយ​។ ពួកគេ​ត្រូវ​ធ្វើ​កិច្ច​ព្រមព្រៀង​ ពីព្រោះ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​របស់​ពួកគេ​កំពុង​ធ្លាក់ចុះ​”។

ទីក្រុង​ប៉េកាំង​បាន​ប្រតិកម្ម​ចំពោះ​សុន្ទរកថា​របស់​លោក​ Pence​ ដោយ​បញ្ជាក់​ថា​ ចិន​មិន​ចាប់អារម្មណ៍​នឹង​ “សង្រ្គាម​ត្រជាក់​”ជាមួយ​អាមេរិក​ទេ​ ហើយ​បាន​អះអាង​ថា​ វា​មិនមែន​ជា​ជំហរ​ ដើម្បី​ប្រកួតប្រជែង​ជាមួយ​មហាអំណាច​ពិភពលោក​ទេ​។

បទ​អត្ថា​ធិប្បាយ​មួយ​នៅក្នុង​សារព័ត៌មាន​ Global​ Times​ ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ចិន​បាន​លើកឡើង​ថា​ “បើ​ប្រៀបធៀប​ជាមួយ​អតីត​សហភាពសូវៀត​ ដែល​ប្រកួតប្រជែង​ជាមួយ​អាមេរិក​ លើ​បញ្ហា​ក្តៅ​គគុក​តែមួយ​ក្នុង​ពេល​សង្រ្គាម​ត្រជាក់​ ចិន​គឺ​ខុសគ្នា​ ហើយ​ចេតនា​ប្រកួតប្រជែង​ជាមួយ​អាមេរិក​ គឺ​ខ្សោយ​ជាង​មុន​ ព្រោះ​ចិន​មិន​ចាប់អារម្មណ៍​ ឬមិន​អាច​ប្រកួតប្រជែង​ជាមួយ​អាមេរិក​បាន​”។

លោក​ Pence​ ក៏បាន​បញ្ជាក់​ផង​ដែរ​នូវ​ការ​គាំទ្រ​របស់​គាត់​ ចំពោះ​ក្រុម​អ្នក​តវ៉ា​លទ្ធិប្រជាធិបតេយ្យ​នៅ​ហុងកុង​ ដែល​ជា​បញ្ហា​ដ៏​ក្តៅ​គគុក​សម្រាប់​ទីក្រុង​ប៉េកាំង​។

លោក​ Pence​ បាន​និយាយ​ថា​ “ហុងកុង​ គឺជា​ឧទាហរណ៍​មួយ​នៃ​អ្វី​ដែល​អាច​កើតឡើង​ នៅពេល​ដែល​ចិន​ប្រកាន់យក​សេរីភាព​។ ហើយ​ទោះ​យ៉ាងណា​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ទីក្រុង​ប៉េកាំង​បាន​បង្កើន​អន្តរាគមន៍​របស់​ខ្លួន​ នៅក្នុង​ទីក្រុង​ហុងកុង​ និង​បាន​ចូលរួម​សកម្មភាព​កាត់បន្ថយ​សិទ្ធិ​ និង​សេរីភាព​ ដែល​ប្រជាជន​ហុងកុង​ត្រូវ​បាន​ធានា​ តាមរយៈ​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ដែល​មាន​ជាប់​ទាក់ទងគ្នា​”៕

ការសិក្សា​៖ ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​ស្ថិត​ក្នុង​ដំណើរ​លូតលាស់​ប្រកបដោយ​ភាពរឹងមាំ​

ដោយ​ ម៉ា​ណេត​

ភ្នំពេញ​៖ វិស័យ​អចលនទ្រព្យ​កម្ពុជា​នៅ​បន្ត​ភាពរឹងមាំ​ និង​មាន​ភាព​ធន់​ខ្ពស់​នៅ​ឆ្នាំ​ ២០១៩នេះ​ ខណៈ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នឹង​បន្ត​កើនឡើង​ចន្លោះ​ពី១០ភាគរយ​ ទៅ១៥​ ភាគរយ​ក្នុង​មួយឆ្នាំ​។ នេះ​បើ​យោង​តាម​ការវិភាគ​លើ​ទិន្នន័យ​ដែល​ប្រើប្រាស់​ជា​មធ្យោបាយ​វាស់វែង​ ពី​សុខុមាលភាព​វិស័យ​អចលនទ្រព្យ​ របស់​អ្នក​ជំ​នាញ​អល​ចន​ទ្រព្យ​នៅ​កម្ពុជា​។

យោង​តាម​របាយការណ៍​បច្ចុប្បន្នភាព​ ទីផ្សារ​អចលនទ្រព្យ​របស់​ក្រុមហ៊ុន​ V Trust​ Appraisal​បាន​ឲ្យដឹង​ថា​ ការ​សាងសង់​ និង​ផ្គត់ផ្គង់​អគារ​ពាណិជ្ជកម្ម​ សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​លក់ដុំ​ និង​លក់រាយ​រក្សា​បាន​កំណើន​ខ្ពស់​នៅ​ឆ្នាំ២០១៩នេះ​ ស្រប​ពេល​ការ​ផ្គត់ផ្គង់​អគារ​ការិយាល័យ​នៅ​មាន​សន្ទះ​ខ្លាំង​។ បន្ថែម​លើ​នេះ​ ការសាងសង់​និង​ផ្គត់ផ្គង់​អគារ​លំនៅឋាន​ដូចជា​គម្រោង​ខុន​ដូ​ និង​សំណង់ផ្ទះ​ជាប់​ដី​ ក៏​សុទ្ធសឹង​មាន​សកម្មភាព​រស់រវើក​នៅ​ឆ្នាំ​ ២០១៩​ នេះ​ដែរ​។

ក្នុងរយៈពេល​ពី​ខែមករា​ ដល់​ខែមិថុនា​ ឆ្នាំ២០១៩នេះ​ ចំនួន​ផ្ទះ​ជាប់​ដី​ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​ បាន​ប្រកាស​បើក​លក់​មាន​ចំនួន​សរុប១៣​,៩០០ផ្ទះ​ (ផ្ទះល្វែង​ និង​ផ្ទះ​វីឡា​) ហើយ​ក្នុង​នោះ​ផ្ទះ​ចំនួន៤​,៦០០ខ្នង​បាន​សាងសង់​ចប់​ និង​រួចរាល់​សម្រាប់​អ្នកទិញ​ចូល​នៅ​។ នេះ​បើ​យោង​តាម​លោក​ហ៊ឹម​ សីហា​ នាយក​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន​ V Trust​ Appraisal​។

លោក​បន្ត​ថា​ ក្នុងរយៈពេល​ដូចគ្នា​នេះ​ខុន​ដូ​ចំនួន៦​,៦០០យូនី​ត ត្រូវ​បាន​ប្រកាស​ដាក់​លក់​ដោយក្រុម​ហ៊ុន​អភិវឌ្ឍន៍​ ហើយ​ក្នុង​នោះ​ខុន​ដូ​ចំនួន៦​,២០០យូនី​ត បាន​សាងសង់​ចប់​ និង​រួចរាល់​សម្រាប់​ការ​ចូល​នៅ​។

លោក​ថ្លែង​ថា​ “លទ្ធភាព​នៃ​ការ​ស្រូប​យក​របស់​ទីផ្សារ​ផ្ទះ​ ជាប់​ដី​បាន​កើន​ដល់១០​ ភាគរយ​នៅ​ឆ្នាំ២០១៩​ នេះ​ដែល​មានន័យថា​ ក្រុមហ៊ុន​អភិវឌ្ឍន៍​ត្រូវការ​ពេល​ត្រឹមតែ១២​ ខែ​ប៉ុណ្ណោះ​ ដើម្បី​លក់​ចេញ​សំណង់ផ្ទះ​របស់​គេ​ឲ្យអស់​”។

លោក​បានឱ្យ​ដឹង​ទៀត​ថា​ “រយៈពេល១២ខែ​ជា​រយៈពេល​ខ្លី​ ដែល​វា​ឆ្លុះបញ្ចាំង​ថា​ទីផ្សារ​ផ្ទះ​ជាប់​ដី​ មានការ​ទិញ​លក់​រឹតតែ​ល្អ​នៅ​ឆ្នាំនេះ​ ខណៈ​កាលពី​ឆ្នាំមុន​លទ្ធភាព​នៃ​ការ​ស្រូប​យក​នៅ​លើ​ទីផ្សារ​ មាន​ចំនួន​ត្រឹមតែ៨ភាគរយ​ប៉ុណ្ណោះ​ ឬមានន័យថា​ក្រុមហ៊ុន​សាងសង់​ត្រូវ​រង់ចាំ​ដល់ទៅ១៥ខែ​ ដើម្បី​លក់​ចេញ​សំណង់ផ្ទះ​របស់​គេ​ឲ្យអស់​”។

លោក​ហ៊ឹម​ សីហា​បាន​បន្ត​ថា​ ទីផ្សារ​ខុន​ដូ​ ត្រូវការ​ពេល​យូរ​ជាងផ្ទះ​ជាប់​ដី​បន្តិច​ ដែល​ត្រូវការ​រយៈពេល៣២ខែ​ ដើម្បីឲ្យ​អ្នក​អភិវឌ្ឍន៍​អាច​លក់​ចេញ​អស់​។ យ៉ាងណាក៏ដោយ​ លោក​បញ្ជាក់​ថា​ វា​នៅតែ​ជា​រយៈពេល​ដ៏​ល្អ​មួយ​ ដោយសារ​ទីផ្សារ​ខុន​ដូ​ជាទី​ផ្សារថ្មី​នៅ​កម្ពុជា​ធៀប​នឹង​ផ្ទះ​ជាប់​ដី​។

លោក​ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (CVEA​) បាន​មានប្រសាសន៍​ថា​ វិស័យ​សំណង់​ និង​អចលនទ្រព្យ​កម្ពុជា​នឹង​បន្ត​កើនឡើង​ចន្លោះ​ពី១០ភាគរយ​ ទៅ១៥ភាគរយ​ក្នុង​មួយឆ្នាំ​ ដែល​ជា​អត្រាកំណើន​ល្អ​មួយ​ ហើយ​ប្រជាពលរដ្ឋ​កម្ពុជា​ នៅតែ​មានឱកាស​ល្អ​ក្នុង​ការ​វិនិយោគ​ ដើម្បី​ទទួល​បានផល​ចំណេញ​ពី​ការ​រីកចម្រើន​នេះ​។

យ៉ាងណាក៏ដោយ​លោក​ក្រើន​រំឭក​ថា​ អ្នក​វិនិយោគ​ត្រូវប៉ាន់​ប្រមាណ​ពី​លទ្ធភាព​ទិញ​ផ្ទាល់ខ្លួន​ឲ្យបាន​ច្បាស់លាស់​ ជាពិសេស​គួរ​ចៀសវាង​ការ​វិនិយោគ​ច្រើន​ ហួសពេក​ដែល​ពឹង​លើ​ប្រាក់កម្ចី​។

លោក​ថ្លែង​ថា​ “បើ​ទោះជា​ទីផ្សារ​អចន​ទ្រព្យ​នៅ​ល្អ​ ហើយ​សង្កេតឃើញ​មានឱកាស​ចំណេញ​ល្អ​ក៏ដោយ​ អ្នក​វិនិយោគ​ក៏​ត្រូវ​គិតគូរ​ពី​លំហូរ​សាច់ប្រាក់​ផ្ទាល់ខ្លួន​ ឲ្យបាន​ហ្មត់ចត់​ផង​ដែរ​ និង​ត្រូវ​ចៀសវាង​ការ​ប្រមូល​ទិញ​ ហួសពី​លទ្ធភាព​ខ្លាំងពេក​ ដែល​អាច​បង្ក​ជា​ការ​លំបាកទៅ​វិញ​”។

របាយការណ៍​បច្ចុប្បន្នភាព​ស្ថានភាព​សេដ្ឋកិច្ច​ នៅក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ី​ហ្វ៊ិ​ក របស់​ធនាគារពិភពលោក​ចេញផ្សាយ​កាលពី​ថ្ងៃទី១០​ តុលា​បាន​បង្ហាញថា​ ប្រទេស​កម្ពុជា​ នឹង​រក្សា​បាន​កំណើន​សេដ្ឋកិច្ច​រឹងមាំ​នៅ​ឆ្នាំ២០១៩នេះ​ ដោយមាន​អត្រាកំណើន៧​ ភាគរយ​។

ធនាគារពិភពលោក​បាន​បញ្ជាក់​នៅក្នុង​របាយការណ៍​របស់​ខ្លួន​ថា​ ផ្នែក​សំណង់​នៅ​កម្ពុជា​ នឹង​នៅតែ​មាន​សកម្មភាព​មមាញឹក​ដែល​បង្ហាញថា​ វិស័យ​នេះ​នៅតែ​ជាគោល​ដៅ​សំខាន់​មួយ​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​៕

អគារ​ពាណិជ្ជកម្ម​ចម្រុះ​តម្លៃ​ ៥០០លាន​ដុល្លា​ចាប់ផ្តើម​សាងសង់​នៅ​ក្រុង​ព្រះសីហនុ​

ដោយ ​វុត្ថា​

ព្រះសីហនុ​៖ ក្រុមហ៊ុន​ KB​ Central​ ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ អាន​កូ​ គ្រុប​ បានសម្រេច​បោះទុន​វិនិយោគ​ប្រមាណ​ ៥០០លាន​ដុល្លា​សាងសង់​អគារ​ពហុ​ពាណិជ្ចក​ម្ម​ដ៏​ទំនើប​ ក្នុង​តំបន់​អូរត្រេះ​ ក្រុង​ព្រះសីហនុ​ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃនេះ​។

លោក​ឧកញ៉ា​ ឬទ្ធី​ សំណាង​ អគ្គនាយក​ក្រុមហ៊ុន​ RSX​ Investment​ Co​ ., Ltd​ ថ្លែង​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​នា​ថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ២០១៩នេះ​ បាន​អោយ​ដឹង​ថា​ តាម​ផែនការ​ ក្រុមហ៊ុន​នឹង​សា​សង់​សណ្ឋា​គរ​លំដាប់​ផ្កាយ​ប្រាំ​កំពស់ ៣៨ជាន់​ ដែល​មាន​សួន​ធម្មជាតិ​ អគារ​កំសាន្ត​ កាស៊ីណូ​ ការិយាល័យ​ទំនើប​ប្រភេទ​ 5A​។

លោក​ឧកញ៉ា​បន្ត​ថា​ គម្រោង​សា​សង់​នៃ​អគារ​ពហុមុខ​ងារ​នេះ​មាន​ចំនួន​ថវិកា​ចំនួន​ ៥០០​ លាន​ដុល្លា​អា​មេ​រិច​ លើ​ផ្ទៃដី​ ៦០០.០០០​ ម២​ ដោយ​សាងសង់​តាម​បច្ចេកវិទ្យា​ទំនើប​ នៃ​ស្តង់​ដា​អន្តរជាតិ​ ជាមួយ​ចក្ខុវិស័យ​ផ្សា​ភ្ជាប់​ សង្គម​ បរិស្ថាន​ ធម្មជាតិ​ ។

លោក​ឧកញ៉ា​បន្ថែម​ថា​ ក្រោយ​ការសាងសង់​ ក្រុមហ៊ុន​នឹង​ស្រូប​យក​កំលាំង​ពលកម្ម​រាប់​ម៉ឺន​នាក់​ និង​រួមចំណែក​យ៉ាង​សំខាន់​ដល់​សេដ្ឋកិច្ច​ជាតិ​ ។

លោក​ម៉ាង​ ស៊ី​ណេត​ អភិបាលរងខេត្ត​ព្រះសីហនុ​ បាន​ថ្លែង​ស្វា​គម​ន៏​ និង​កោតសរសើរ​ដល់​ក្រុមហ៊ុន​ ដែល​បាន​ចំណាយ​ដើមទុន​វិនិយោគ​ដ៏​ច្រើន​នៅ​ក្រុង​ព្រះសីហនុ​ ។

លោក​បន្ត​ថា​ ជាមួយនឹង​សកម្មភាព​ដោយ​ផ្ទាល់​នេះ​ រដ្ឋបាល​ខេត្ត​សូម​គាំទ្រ​ លើកទឹកចិត្ត​ និង​ការពារ​ភាព​ស្រព​ច្បាប់​របស់​ក្រុមហ៊ុន​ ដើម្បីអោយ​ក្រុមហ៊ុន​ធ្វើសកម្មភាព​អាជីវកម្ម​ប្រកបដោយ​និរន្ត​ភាព​ និង​សូម​អោយ​ក្រុមហ៊ុន​ បាន​ដំណើរការ​សាងសង់​ដោយ​រលូន​ និង​ទទួល​បាន​ជោគជ័យ​ ៕