ចិន​នឹង​ទៅ​តតាំង​ជាមួយ​អាមេរិក​នៅ​តុមូល​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ម្តង​ទៀត​

0

ដោយ​ Donald​ Lee​

ប្រទេស​ចិ​នៈ​ យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​បាន​ឲ្យដឹង​ថា​ មន្រ្តី​ជាន់ខ្ពស់​របស់​ចិន​ នឹង​ទៅ​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​ (US​-China​ trade​) ម្តង​ទៀត​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ បន្ទាប់ពី​ការ​ប្រារព្ធ​ទិវា​ជាតិ​របស់​ខ្លួន​រួចរាល់​ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃស្អែក​នេះ​។

ឧបនាយក​រដ្ឋមន្រ្តី​ចិន​ លោក​ Liu​ He​ នឹង​ដឹកនាំ​ក្រុម​មន្រ្តី​ពាណិជ្ជកម្ម​មួយ​ក្រុម​ទៅ​តតាំង​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ ដើម្បី​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​ ដែល​អូស​បន្លាយ​អស់​រយៈពេល​ជាង​មួយឆ្នាំ​ ដែល​បាន​ធ្វើ​ឱ្យ​កំណើន​ GDP​ សាកល​ធ្លាក់ចុះ​ និង​គំរាមកំហែង​ទាញ​សេដ្ឋកិច្ច​ពិភពលោក​ឱ្យ​ធ្លាក់ចុះ​ផង​ដែរ​។

កិច្ចប្រជុំ​នេះ​ នឹង​ក្លាយជា​វគ្គ​ចរចា​ពាណិជ្ជកម្ម​លើក​ទី១៣​ រវាង​ភាគី​ទាំងពីរ​ចាប់តាំងពី​សង្គ្រាម​ពាណិជ្ជកម្ម​បាន​ចាប់ផ្តើម​។

ធនាគារ​ប្រជាជន​ចិន​ បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​មុន​ថ្ងៃឈប់​ សម្រាក​សាធារណៈ​រយៈពេល​យូរ​រវាង​ថ្ងៃទី១​ ដល់​ថ្ងៃទី៧ខែតុលា​ ដើម្បីរំលឹក​ដល់​ការបង្កើត​ប្រទេស​ថា​ ខ្លួន​នឹង​ចាត់វិធានការ​ ដើម្បី​បង្កើន​លំហូរ​រូបិយវត្ថុ​ និង​ភាព​ងាយស្រួល​ក្នុង​វិស័យ​សេដ្ឋកិច្ច​។

ធនាគារ​ PBOC​ បាន​សរសេរ​នៅ​លើ​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​Weibo​ ថា​ “ PBOC​ នឹង​បន្ត​អនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​ ប្រកបដោយ​ការ​ប្រុងប្រយ័ត្ន​ និង​បង្កើន​ភាព​ខ្លាំង​ចំពោះ​វិធានការ​ប្រឆាំង​ទៅ​នឹង​ការ​វិលត្រឡប់​មកវិញ​”៕

នៅសល់​រយៈពេល៤ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ពិព័រណ៍​អចលនទ្រព្យ​អន្តរជាតិ​នឹង​ចាប់ផ្តើម​នៅ​សណ្ឋាគារ​ណា​ហ្កា១​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ២០១៩​ ជា​ប្រព្រឹត្ត​ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ​នឹង​ចាប់ផ្តើម​ជា​ផ្លូវការ​នៅ​ថ្ងៃទី៤​ និង៥​ ខែតុលា​នេះ​ហើយ​ នៅ​ឯសណ្ឋាគារ​ណា​ហ្គាវើល១​ ជាមួយនឹង​ការចែក​ករំលែក​ចំណេះដឹង​ពី​បច្ចុប្បន្នភាព​ និង​អនាគត​ក្នុង​វិស័យ​នេះ​ដ៏​មានប្រយោជន៍​។

ពិព័រណ៍​នេះ​មាន​គោលបំណង​អូសទាញ​អ្នកចូលរួម​ ដែល​មានបំណង​ចង់​ទិញ​អចលនទ្រព្យ​មក​ពីគ្រប់ទិស​ទី​ ឲ្យ​មក​ជួប​ជាមួយ​ម្ចាស់​គម្រោង​ និង​អ្នកតំណាង​លក់​របស់​គម្រោង​ផ្ទាល់​។ លើស​ពីនេះ​ទៀត​ សម្រាប់​អ្នកចូលរួម​ទាំង​ក្នុង​ស្រុក​ និង​ ក្រៅ​ស្រុក​ ដែល​បាន​ជាវ​នូវ​គម្រោង​អចលនទ្រព្យ​ណាមួយ​ អាច​មានឱកាស​ឈ្នះ​រង្វាន់​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​មានតម្លៃ​រាប់ពាន់​ដុល្លារ​ ដែល​ទទួល​បានការ​ ឧបត្ថម្ភ​ដោយដៃ​គូ​សហការ​របស់​យើង​គឺ​ ហាង​លក់​គ្រឿងអលង្ការ​ Lukfook​ Jewellery​ Cambodia​។

អ្វី​ដែល​កាន់តែ​ពិសេស​ជាង​នេះ​ទៅទៀត​ អ្នកចូលរួម​ក៏អាច​ប្រើប្រាស់​ឱកាស​នេះ​ ដើម្បី​ធ្វើការ​សិក្សា​ពី​ឱកាស​ ភាព​រីកចម្រើន​ និង​សក្តា​នុ​ពល​នានា​សម្រាប់​ការ​វិនិយោគ​ទៅលើ​វិស័យ​អចលនទ្រព្យ​នៅ​ ប្រទេស​កម្ពុជា​ ដែល​ជា​វិស័យ​មួយ​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ និង​រីកចម្រើន​ឥត​ឈប់ឈរ​។

ក្រៅពី​មាន​គោលបំណង​ប្រមូលផ្ដុំ​អ្នក​ដែល​ស្វែងរក​ ឬមាន​គោលបំណង​ចង់​ទិញ​អចលនទ្រព្យ​ឲ្យ​មក​ជួប​ជាមួយ​ម្ចាស់​គម្រោង​ផ្ទាល់​ ហើយ​ពិព័រណ៍​នេះ​ក៏​មាន​គោលបំណង​ចង់​ចែករំលែក​ចំណេះដឹង​ និង​ផ្ដល់​ការអប់រំ​ពី​វិស័យ​អចលនទ្រព្យ​ទៅដល់​សាធារណៈ​ជន​ តាមរយៈ​វគ្គ​សិក្ខាសាលា​ជាច្រើន​ដែល​នឹង​ត្រូវ​ធ្វើ​បទ​បង្ហាញ​ ដោយ​អ្នកជំនាញ​សំ​ខាន់​ៗទៅលើ​ប្រធានបទ​មួយចំនួន​ ជុំវិញ​និន្នាការ​ទីផ្សារ​អចលនទ្រព្យ​ឱកាស​វិនិយោគ​ ច្បាប់​ និង​គន្លឺះ​នៃ​ការ​វិនិយោគ​ដែល​អាច​ជៀសវាង​ពី​ហា​នី​ភ័យ​។

វត្តមាន​នៃ​អ្នកជំនាញ​ជាច្រើន​រូប​លើ​ផ្នែក​ផ្សេង​ៗគ្នា​ នឹង​ផ្តល់​ជាគោល​គំ​និ​តល្អ​ៗ សម្រាប់​អ្នកចូលរួម​យក​ទៅ​អនុវត្ត​ នៅពេល​ពួកគេ​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​ប្រឡូក​ក្នុង​វិស័យ​មួយ​នេះ​។

សិក្ខាសាលា​នឹង​មានការ​ចូលរួម​ដោយ​វា​គ្មិន​ល្បី​ៗ ទាំង​អ្នកជំនាញ​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ចំនួន១៦រូប​។ វាគ្មិន​ទាំងអស់​ត្រូវ​បាន​ទទួលស្គាល់​ថា​ ជា​អ្នក​ដែល​មានបទពិសោធន៍​ និង​ទទួល​បាន​ជោគជ័យ​ខ្លាំង​ក្នុង​វិស័យ​នេះ​។

វាគ្មិន​ទាំងនេះ​រួមមាន​៖

• លោក​ ឧកញ៉ា​ សៀ​ ឬទ្ធី​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ World​ Bridge​ Group​

• លោក​ ឧកញ៉ា​ ចេង​ ខេង​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ CPL​ Cambodia​

• លោក​បណ្ឌិត​ គីម​ ហ៊ា​ង ប្រធាន​ក្រុមហ៊ុន​ Keller​ Williams​ ប្រចាំ​កម្ពុជា​

• លោក​ ស៊ន​ សៀប​ ស្ថាបនិក​ និង​នាយក​ប្រតិ​ត្តិ​ក្រុមហ៊ុន​ Key​ Real​ Estate​

• លោក​ Marc​ Townsend​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ ក្រុមហ៊ុន​ CBRE​ Cambodia​

• លោក​ Dan​ Davies​ នាយក​ក្រុមហ៊ុន​ CBRE​ ប្រចាំ​កម្ពុជា​ជាដើម​។

នាយក​ប្រតិ​ត្តិ​ក្រុមហ៊ុន​ Key​ Real​ Estate​ លោក​សន​ សៀ​បបាន​មានប្រសាសន៍​ថា​ ពិព័រណ៍​អចលនទ្រព្យ​ឆ្នាំ២០១៩​ នឹង​ចូលរួម​ចំណែក​លើកកម្ពស់​ដល់​វិស័យ​អចលនទ្រព្យ​តាមរយៈ​ការ​ជួយ​ផ្សព្វផ្សាយ​ពី​គម្រោង​ និង​ផ្តល់​ព័ត៌មាន​ទៅដល់​សាធារណៈ​ជន​ អ្នក​វិនិយោគ​ អ្នកទិញ​ និង​ភ្នាក់ងារ​អចលនទ្រព្យ​។

លោក​បន្ថែម​ទៀត​ថា​ “ខ្ញុំ​នឹង​ធ្វើ​បទ​បង្ហាញ​ចែករំលែក​អំពី​ការ​វិវត្ត​ នៃ​ទីផ្សារ​អទ​ចលនទ្រព្យ​ និន្នាការ​ ទិសដៅ​វិនិយោគ​ និង​ការព្យាករណ៍​ពី​តំបន់​វិ​និ​យោ​គសក្តា​នុ​ពល​នៅ​ជុំវិញ​ទីក្រុង​ភ្នំពេញ​នា​ពេល​អនាគត​”។

លោ​កសៀប​ ជឿជាក់​ថា​នេះ​ជា​ឱកាសល្អ​មួយ​ សម្រាប់​អ្នកចូលរួម​អាច​ស្វែងរក​ព័ត៌មាន​គន្លឹះ​សំ​ខាន់​ៗ នៅពេល​ពួកគេ​ចង់​ធ្វើការ​វិនិយោគ​ ទៅលើ​គម្រោង​អចលនទ្រព្យ​ណាមួយ​នៅ​តំបន់​ណាមួយ​។

ពិត​ណាស់​ ពិព័រណ៍​អចល​ទ្រព្យ​កម្ពុជា​ជា​វេទិកា​ប្រចាំឆ្នាំ​ដ៏​ល្អ​បំផុត​ សម្រាប់​អ្នក​ស្វែងរក​ឱកាស​វិ​នយោ​គដូចជា​ ទី១​ ឱកាសល្អ​បំផុត​ក្នុង​ការស្វែងរក​គម្រោង​លំនៅ​ដ្ឋាន​ច្រើន​ជម្រើស​ក្នុង​ពេល​តែមួយ​។ ទី២​ គម្រោ​ងធំៗ​ ដូចជា​ ផ្ទះ​ ដី​ ខុន​ដូ​ បុរី​ ដី​ឡូ​តិ៍​ ត្រូវ​ដាក់​តាំង​បង្ហាញ​នៅកន្លែង​តែមួយ​ ទី៣​ ល្អ​បំផុត​សម្រាប់​អ្នក​ចង់​ស្វែងយល់​ពី​ភាព​រីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា​ ទី៤​ ផ្តល់​ជូន​ឱកាស​បញ្ចុះតម្លៃ​ពិសេស​ពី​គម្រោង​នី​មួយ​ៗ និង​ទី៥​ ឱកាស​ផ្សព្វផ្សាយ​ និង​ដាក់​បង្ហាញ​គម្រោង​ដ៏​មាន​ប្រសិទ្ធិ​ភាព​។

ព្រឹត្តិ​ការណ៍​ឆ្នាំនេះ​ ទទួល​បានការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ Lukfook​ Jewellery​ Cambodia​ ដែល​ជា​ក្រុមហ៊ុន​ លក់​គ្រឿង​ អលង្ការ​ ក្រុមហ៊ុន​ដឹក​ជញ្ចូន​អន្តរជាតិ​ ZTO​ Express​ ក្រុមហ៊ុន​ Ezecom​ ជាដើម​៕

ផ្លូវជាតិ​លេខ៥​ ពី​សិរីសោភ័ណ​ ​ប៉ោយប៉ែត​ នឹង​អនុញ្ញាត​ឲ្យ​រថយន្ត​ធុន​ធំ​ធ្វើ​ចរាចរណ៍​ឡើងវិញ​នៅ​ថ្ងៃស្អែក​នេះ​

0

ដោយ ​វុត្ថា​

បន្ទាយ​មាន​ជ័យៈ​ ផ្លូវជាតិ​លេខ៥​ ពី​សិរីសោភ័ណ​ – ប៉ោយប៉ែត​នឹង​អនុញ្ញាត​អោយ​ រថយន្ត​ធុន​ធំ​ ធ្វើ​ចរាចរណ៍​ ថ្ងៃទី១​ តុលា​ ២០១៩​ នេះ​វិញ​ជា​ធម្មតា​ក្រោយ​រង​ជំនន់​ទឹក​ បាក់​ទំនប់​ អាង​អូរ​ខៃដន​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​មន្ទីរ​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ ខេត្ត​បន្ទាយមានជ័យ​ចេញផ្សាយ​នៅ​ថ្ងៃទី៣០​ ខែកញ្ញា​ ឆ្នាំ​ ២០១៩នេះ​ ឱ្យ​ដឹង​ថា​ នៅ​ថ្ងៃទី​ ២៩​ កញ្ញា​ ២០១៩​ នេះ​ទឹកជំនន់​បាន​ស្រក​ ទឹក​មិន​ហូរ​លើ​ផ្លូវ​ទៀត​ទេ​។ កំណាត់ផ្លូវ​នេះ​ មិន​មានការ​ខូចខាត​ផ្លូវ​ ជា​សំបុក​មាន់​លើ​ទ្រូងផ្លូវ​ទេ​គ្រាន់តែ​ទឹកហូរ​ច្រោះ​ និង​បាក់​ចិញ្ចើម​ផ្លូវ​ប្រវែង​ 400m​ ខាងស្តាំ​ដៃ​ ពី​សិរីសោភ័ណ​ទៅ​ប៉ោយប៉ែត​។

សេចក្តី​ជូនដំណឹង​ដដែល​បន្ត​ថា​ ក្រុមការងារ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​បន្ទាយមានជ័យ​ សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ នឹង​ធ្វើការ​ពិនិត្យ​ដោះស្រាយ​ការខូចខាត​នានា​ និង​អនុញ្ញាត​អោយ​ រថយន្ត​ធុន​ធំ​ធ្វើ​ចរាចរណ៍​ ថ្ងៃទី១​ តុលា​ ២០១៩​ នេះ​វិញ​ជា​ធម្មតា​៕

បញ្ហា​ពិត​នៅ​ពីក្រោយ​នៃ​ការ​ធ្លាក់ចុះ​ភ្ញៀវ​ទេសចរ​នៅ​ខេត្តសៀមរាប

0

​ដោយ​ វុត្ថា

​ភ្នំពេញ​៖ រដ្ឋាភិបាល​តាមរយៈ​ក្រសួង​ទេសចរ​បាន​បង្ហាញ​របាយការណ៍​ក្នុងរយៈពេល៧​ ខែ​ដើមឆ្នាំ​ ២០១៩នេះ​ បានឱ្យ​ដឹង​ថា​ តំបន់​រម្ម​ណី​យដ្ឋាន​សៀមរាប​-អង្គរបាន​ថយ​ចុះ​ភ្ញៀវ​ទេសចរ​ប្រមាណ​ ៩.៧​% ដែល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បាន​និង​កំពុង​ស្តារ​ឡើងវិញ​ដោយមាន​ការរៀបចំ​ទីក្រុង​ថ្មី​ និង​ផែន​កា​រថ្មីៗ​ជាច្រើន​ផ្សេងទៀត​។

លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ពន្យល់​កាលពី​កន្លង​ទៅ​ថ្មី​ៗនេះ​ថា​ ការ​ធ្លាក់​ភ្ញៀវ​ទេសចរណ៍​នៅ​តំបន់​សៀមរាប​-អង្គរ​ដោយសារ​ក្រុមហ៊ុន​ដែល​លក់​កញ្ចប់​ Zero​ Cost​ Tour​ ព្រោះថា​បណ្ដា​ក្រុមហ៊ុន​ទាំងនោះ​យក​ភ្ញៀវ​មក​ក្នុង​តម្លៃ​ទាប​ ឬមិន​ចំណេញ​តែម្ដង​ តែ​ពួកគេ​រកស៊ី​នៅ​តាម​ហាង​វត្ថុ​អនុស្សាវរីយ៍​ អាហារដ្ឋាន​ ឬសណ្ឋាគារ​ជាដើម​ដែល​លក់​ក្នុង​តម្លៃ​ខ្ពស់​។

ដោយឡែក​សម្រាប់​ម្ចាស់​គណនី​ Facebook​ ដែល​មានឈ្មោះ​ Bong​ Hann​ Angkor​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​មគ្គុ​ទេស​ទេសចរ​បាន​ សរសេរ​រៀបរាប់​ពី​មូលហេតុ​នៃ​ការ​ធ្លាក់​ភ្ញៀវ​ទេសចរ​ ថា​៖

1.វី​សារ​មិនបាន​លើកលែង​ឲ្យ​អ្នកទេសចរ​មក​ពី​ប្រទេស​អ្នកមាន​ អ្នកទេសចរ​ខ្លះមក​ពី​លោកខាងលិច​បាន​សួរ​ថា​ហេតុអ្វីបានជា​នៅ​កម្ពុជា​ រដ្ឋ​យក​វី​សារ​ពី​អ្នកទេសចរ​? វា​អាច​ធ្វើឲ្យ​ចំនួន​អ្នកទេសចរ​កើនឡើង​យឺត​បំផុត​។

នៅ​ប្រទេស​ថៃ​គេ​មាន​ភ្ញៀវ​ច្រើនណាស់​ប្រមាណ​ជាជាង​ 30នាក់​ បន្ទាប់ពី​គេ​ទស្សនា​ប្រទេស​ថៃ​គេ​ត្រលប់​មក​ទស្សន​ប្រទេស​នេះ​ជាច្រើន​ដង​ទៀត​ ដោយ​គេ​សប្បាយចិត្ត​ពីព្រោះ​ថៃ​មិនបាន​ថ្លៃ​វី​សារ​ពី​ទេសចរ​។

2.អាជ្ញា​ធម៌​អន្តោប្រវេសន៍​នៅ​ព្រលា​នយន្តហោះ​ និង​ព្រុំ​ដែន​ តែងតែ​រក​លេះ​សួរ​នេះ​សួរ​នោះ​ដើម្បី​ប្រព្រឹត្ត​ពុករលួយ​ធ្វើឲ្យ​មានការ​យឿ​តយ៉ាវ​ដល់​ភ្ញៀវ​ទេសចរ​ នាំឲ្យ​គេ​មាន​អារម្មណ៍​មិន​សប្បាយចិត្ត​។ ភ្ញៀវ​ខ្លះ​បាន​សរសេរ​មក​ប្រាប់​ខ្ញុំ​ពី​រឿង​នេះ​នៅ​ច្រក​ប៉ោយប៉ែត​។

3.បើកឲ្យ​បេនឡាន​សួ​ជីង​+1ទៀត​រកស៊ី​មិន​ត្រឹមត្រូវ​ បង្ខំ​ភ្ញៀវ​ឲ្យ​ទិញ​សំបុត្រ​ពី​ក្រុមហ៊ុន​ខ្លួន​ដើម្បី​អាច​ធ្វើដំណើរ​តាម​គោលដៅ​បាន​។ បើ​ចង់​មក​សៀមរាប​ឬ ក៏​កន្លែង​ផ្សេងទៀត​ភ្ញៀវ​ត្រូវតែ​ទិញ​សំបុត្រ​ពី​ក្រុមហ៊ុន​ទាំង2ខាងលើ​ មិនដឹង​ថា​លោក​ណា1អនុញ្ញាត​ទេ​ ភ្ញៀវ​ដែល​ធ្លាប់​បាន​ឆ្លងកាត់​កន្លែង​នេះ​គេ​មិន​យល់​សោះ​ពីរ​បៀ​បរ​កស៊ី​នេះ​។

4.ក្រុមហ៊ុន​ឡាន1ចំនួន​បាន​បង្ខំឲ្យ​ភ្ញៀវ​បង់លុយ​បន្ថែម​ដើម្បី​មកដល់​គោលដៅ​សៀមរាប​ឬ ផ្សេងទៀត​ ពេល​ភ្ញៀវ​ចូល​ដល់​ក្នុង​ឡាន​។ បើ​មិន​បង់​បន្ថែម​ទេ​ គេ​ទំលាក់​ភ្ញៀវ​តាម​ដងផ្លូវ​នៅ​ឆ្ងាយ​ពី​គោលដៅ​។

តាក់ស៊ី​ខ្លះ​ក៏​ធើ​ស៊ី​ភ្ញៀវ​ដែរ​ដោយបង្ខំ​ភ្ញៀវ​ទៅដេក​តាម​សណ្ឋាគារ​ដែល​ខ្លួន​ស្គាល់​ដើម្បី​បាន​ទឹកតែ​ តែ​ភ្ញៀវ​មិនព្រម​ ធ្វើឲ្យ​មានរឿង​រ៉ាវ​ខឹង​ប្តឹងផ្តល់​គ្នា​យ៉ាងច្រើន​។ តាមពិត​ភ្ញៀវ​គេ​បាន​កក់​សណ្ឋាគារ​រួចរាល់​ហើយ​ មុនគេ​ឈានជើង​ចូល​មកដល់​កម្ពុជា​ តែ​តៃកុង​តាក់ស៊ី​ប្រាប់​ថា​មិន​ស្គាល់​ ឬគេ​បឹ​ទស​ណ្ឋា​គារ​និង​ហើយ​។

5.សូ​វេ​នៀរ​ (Sovenir​) ក្លែងក្លាយ​មាន​លក់​រាប់​សិប​ឆ្នាំ​នៅក្នុង​តំបន់​ តែ​គេ​នៅតែ​បើក​បាន​រហូតដល់​សព្វថ្ងៃ​។ បើ​មាន​ភ្ញៀវ​ប្តឹង​គេ​អាច​ដូរ​ឈ្មោះ​ផ្សេង​ដើម្បី​បន្ត​លក់​ទៀត​ ហើយ​គ្មាន​ការ​ចាត់វិធានការ​ពី​អជ្ញា​ធម៌​ឡើយ​។

6.នៅក្នុង​តំបន់​ Pub​ street​ (ផាប់​ស្ត្រី​ត) មានរឿង​ក៏​ច្រើន​ដែរ​ ដូចជា​មាន​បរទេស​បោក​បរទេស​ បន្លំ​ខ្លួន​ជាខ្មែរ​ ហើយ​បង្ខំឲ្យ​លេង​បៀរ​ ឬ ក៏​ល្បែង​ ផ្សេង​ៗ ហើយក៏​ចាញ់​អស់​លុយ​ រួច​ក៏​ប្តឹងផ្តល់​គ្នា​ ហើយ​សមត្ថកិច្ច​ក៏​មិនសូវ​ខ្វល់​រកហេតុផល​ប៉ុន្មាន​ទេ​។

មាន​តៃកុង​ tuktuk​ ខ្លះ​ពេល​ភ្ញៀវ​ស្រវឹងស្រា​ឬ ក៏​ភ្លេចខ្លួន​ក៏​មានឱកាស​លួច​របស់​រប​ភ្ញៀវ​ ធ្វើឲ្យ​គេ​ប្រាប់​ តៗ​ គ្នា​ថា​មាន​ចោរកម្ម​ក្នុង​ក្រុង​សៀ​មាប​។

7.guide​ &​ driver​ យក​ក្បាល​ឡាន​ និង​ បង្ខំ​ភ្ញៀវ​ឲ្យ​ទិញអីវ៉ាន់​ វា​រឿង​ដែល​យើង​ត្រូវតែ​ខ្វល់​។ បើ​តៃកុង​ខ្លះ​អត់​ខ្វល់​ចង់​រកតែ​ក្បាល​ឡាន​ពី​ហាង​ ចឹង​ត្រូវ​បង្ខំ​ភ្ញៀវ​ឲ្យ​ចូល​ហាង​។8.យើង​មិនបាន​ផ្សព្វផ្សាយ​ពី​ទេសចរណ៍​តាម​មេ​ឌៀរ​ ធំៗ​ អំពី​ ប្រាសាទ​ Pyramid​ &​ ប្រាសាទបុរាណ​ temples​ ខ្មែរយើង​ឲ្យបាន​ទូលំទូលាយ​ ដូចជា​ CNN​ BBC​ និង​ បណ្តាញ​ផ្សេង​ៗ ទៀត​។

យើង​ក៏​ត្រូវ​មាន​ក្រុមហ៊ុន​ខ្មែរ​ទៅចុះ​ផ្សព្វផ្សាយ​នៅ​បរទេស​ដល់​គោលដៅ​ឲ្យ​គេ​ស្គាល់​តំបន់​ទេសចរណ៍​ក្នុង​ប្រទេស​ឲ្យបាន​ច្រើន​ទើប​ល្អ​។

9.ស្ថានទូត​នៅ​គ្រប់​ប្រទេស​មិនបាន​ជួយ​ផ្សាយ​បន្ថែម​ទេពី​វិស័យ​ទេសចរ​ក្នុង​ប្រទេស​។ ភ្ញៀវ​ខ្លះ​បាន​ប្រាប់​ថា​ បើ​សរ​សេរ​ទៅ​ស្ឋាន​ទូត​ខ្មែរ​គេ​អត់​ឆ្លើយតប​ទៅ​ភ្ញៀវ​ទាន់ពេល​ទេ​ គេ​ឆ្លើយតប​យឺត​បំផុត​។

10​.បញ្ឈប់​ឲ្យ​មាន​ guide​ នៅ​ទន្លេសាប​ចុងឃ្នៀស​ និង​ ការបញ្ឈប់​ការ​លក់​អង្ករ​របស់​ guide​ សួ​ជីង​។ពូក​នេះ​ក៏​បំផ្លាញ​មុខមាត់​ទេស​ចរ​ណ៍​ខ្លាំងើ​ស់​។

11​.ការ​បើក​ប្រាសាទ​ឲ្យ​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​យឿ​តយួរ​ ក៏​ជា​រឿង​ធ្វើឲ្យ​ភ្ញៀវ​គេ​មិន​សប្បាយចិត្ត​ដែរ​ គឺ​គេ​ចង់បាន​តំបន់​មួយ​វា​មាន​លក្ខណៈ​ពិសេស​ ឬ unique​ ជាងគេ​នៅក្នុង​លោក​។ ឥឡូវ​គេ​បើក​ប្រាសាទ​រហូតដល់​ម៉ោង7កន្លះ​លើក​លេង​តែ​អង្គរវត្ត​ ប្រែរូប​ និង​ ភ្នំ​បាខែង​ ដែល​យើង​អាច​មើល​ថ្ងៃរះ​បាន​។

កាលពី​ឆ្នាំ2007​ 2008​ និង​ 2009​ វិស័យ​ទេសចរណ៍​យើង​ហាក់​មាន​កំ​រឹត​ខ្ពស់​ណាស់​ បើ​យើង​ប្រៀប​ធៀ​ននៅ​ពេលនេះ​។ តាម​រោងទង​នៃ​ប្រាសាទអង្គរវត្ត​គឺ​មាន​ភ្ញៀវ​ទេសចរ​យ៉ាង​ច្រើន​សន្ឋឹ​កសន្ឋប់​ គួរឲ្យ​ត្រេកអរ​ណាស់​៕

ខ័ណ្ឌ​ចំនួន​ពីរ​នៃ​ក្រុងភ្នំពេញ​កំពុង​មានការ​រីកចម្រើន​លឿន​ដោយសារ​កត្តា​មួយចំនួន​

0

​ដោយរតនៈ

ភ្នំពេញ:​ ខ័ណ្ឌចំនួនពីរនៃតំបន់ភាគពាយ័ព្យ ទីក្រុងភ្នំពេញបាននិងកំពុងបង្ហាញសក្តានុពល ពីដីវាលស្រែ និងដីទំនាប ប្រែក្លាយជាតំបន់លំនៅដ្ឋាននិងពាណិជ្ជកម្មយ៉ាងរសរវើក។

ទំនោរនៃការអភិវឌ្ឍនេះ បានធ្វើឲ្យតំបន់ដែលស្ថិតក្នុងខ័ណ្ឌសែនសុខ និងខ័ណ្ឌឬស្សីកែវ កំពុងមានសភាពរសរវើក និងសក្តានុពលពាណិជ្ជកម្មស្ទើរមិនគួរឲ្យជឿ ជាក់ស្តែងផ្សារទំនើប អ៊ីអន ២ និងផ្សារម៉ាក្រូ ក៏បានបង្ហាញវត្តមាននាតំបន់ពាយព្យនេះដែរ ដែលបង្ហាញអោយឃើញថា តំបន់នេះផ្ទាល់ពិតជា បានស្រូបទាញនិងមានឥទ្ធិពល សម្រាប់ការធ្វើពាណិជ្ជកម្ម វាជាអំណោយផល ទៅដល់គម្រោងអភិវឌ្ឍអចលនទ្រព្យផ្សេងៗ នាតំបន់នោះផងដែរ។

​ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គម្រោងអភិវឌ្ឍអចលនទ្រព្យជាច្រើន បានមកបោះទុនវិនិយោគក្នុងតំបន់នេះ។ សម្រាប់គម្រោង ដែលនៅជិតតំបន់សក្តានុពល ជាមួយតម្លៃសមរម្យ និងគួរអោយចង់រស់នៅ ដែលស្របជាមួយបរិយាកាសស្រស់ស្រាយបែបធម្មជាតិពណ៌បៃតង ក៏មិនសូវមានច្រើនដែរ ប៉ុន្តែមានគម្រោងដ៏លេចធ្លោមួយ ដែលមានចំងាយត្រឹមតែ៥នាទី មិនឆ្ងាយប៉ុន្មានពីតំបន់ពាណិជ្ជកម្មខាងលើ ដែលជាគម្រោងអភិវ ឌ្ឈ​ន៍របស់បុរី ប៉េង ហួត និង ជាបុរីឈានមុខគេមួយក្នុងប្រទេសកម្ពុជា។

គម្រោងបុរីប៉េង ហួត ដឹស្តា ព្រីមៀរ៍ ជាគម្រោងមួយក្នុងចំណោមគម្រោងទាំង២២ របស់បុរី ប៉េង ហួត ក៏មានវត្តមានក្នុងតំបន់ពាយព្យ ដ៏មានសក្តានុពលនេះដែរ ដែលមានប្រភេទផ្ទះ និងវីឡាជាច្រើនម៉ូត ដូចជា វីឡាឃ្វីន វីឡាភ្លោះ វីឡាកូនកាត់ និងផ្ទះល្វែងទំនើប ពោរពេញទៅដោយ រចនាបទបែបអឺរ៉ុប និងប្រកបដោយភាពច្នៃប្រឌិតខ្ពស់។ បុរី ប៉េង ហួត ដឹស្តា ព្រីមៀរ៍ បានរៀបចំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួចជាស្រេច សម្រាប់បំពេញតម្រូវការអតិថិជនដែលរស់នៅក្នុងបុរីនេះ រួមមាន ប្រព័ន្ធទឹក ប្រព័ន្ធអគ្គិសនី ផ្លូវថ្នល់ធំទូលាយ សួនច្បារ សួនកំសាន្ដ ក្លឹបហាត់ប្រាណ អាងហែលទឹក និង ATM ម៉ាស៊ីនជាដើម។

អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកយិន លាងគង់បានមានប្រសាសន៍ថា ការរីកចម្រើននៃសេដ្ឋកិច្ចសង្គម ពិសេសកំនើនប្រាក់ចំ ណូល និងកំនើនប្រជាសាស្រ្ត ជាស្វ័យប្រវត្តិបានធ្វើឲ្យទីក្រុងភ្នំពេញពង្រីកយ៉ាងឆាប់រហ័​ស ហើយអ្នកវិនិយោគសាងសង់បុរី លំនៅដ្ឋាននានាបានពង្រីកទៅកាន់តំបន់ជាយក្រុង​ដោយសារដីមានតម្លៃទាប ខណៈដីក្នុងតំបន់ពាណិជ្ជកម្មកណ្តាលក្រុងបានឡើងថ្លៃខ្ពស់ កប់ពពក ដែលធ្វើឲ្យអ្នកសាងសង់ផ្ទះលក់មិនអាចរកផលចំណេញបាន។

លោកបន្តថា “ខ័ណ្ឌទាំងពីរនេះមានការរីកចម្រើនលឿន ខណៈខ័ណ្ឌដទៃទៀតក៏​ល្បឿននៃការអភិវឌ្ឍស្ថិតក្នុងល្បឿនលឿនឬយឺត អាស្រ័យលើទីតាំងភូមិសាស្រ្ត ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋ និងកត្តាប្រជាសាស្រ្ត”៕

តើ​គួរ​ជួលផ្ទះ​គេ​សិន​ ហើយ​ទុក​លុយ​សម្រាប់​វិនិយោគ​ឬទេ​?

0

ដោយគង់ សូរិយា

ភ្នំពេញ: ស្របពេលមានការចាប់អារម្មណ៍ និងវិនិយោគកាន់តែច្រើនលើវិស័យអច​លនទ្រព្យ ការមានជម្រើសដ៏ឆ្លាតវៃមួយ អាចធ្វើឲ្យយើងក្លាយជាអ្នកមានបាន នាពេលអនាគត ហេតុនេះអ្នកជំនាញថា គួរជួលផ្ទះគេរស់នៅសិន ដើម្បីទុកលុយវិនិយោគ។

អ្នកជំនាញអចលនទ្រព្យលោកម៉ឹង លាងហ៊បានប្រាប់propertyarea.asiaកាលពីពេលថ្មីៗនេះថា ការជួល​ផ្ទះគេជារឿងល្អ នៅពេលដែលយើងមិនទាន់មានលទ្ឋភាពទិញផ្ទះដោយលុយខ្លួន​ឯងទាំ​ងស្រុង។ ឧទាហរណ៍ បើប្តីនិងប្រពន្ឋរកបានចំណូល៥០០ដុល្លារក្នុងមួយខែដូចគ្នា យើងដក៥០០ដុល្លារមកប្រើប្រាស់ ដោយយក១០០ដុល្លា​រជួលផ្ទះ និងសល់ពីនោះទុកសម្រាប់​ប្រើប្រាស់ប្រចាំថ្ងៃ។ ដូច្នេះយើងអាចខ្ចីឥណទានពីធនាគារយកមកទិញដី ហើយយកលុយដែលសល់លុយ៥០០ដុល្លារទៀត សម្រាប់បង់  ឲ្យធនាគារ។ បន្ទាប់ពីទិញដីបានហើយ យើងអាចដាក់ដីយើងសម្រាប់ជួល ឬធ្វើអ្វីមួយ។

បន្ទាប់ពីបីទៅបួនឆ្នាំ ក្រោយពីយើងបង់លុយធនាគារចប់ហើយ គឺយើងបានដីនោះជាទ្រព្យរបស់យើង។ បន្ទាប់មកយើងខ្ចីលុយពីធនាគារម្តងទៀត យកលុយទៅវិនិយោគលើដីនោះដោយធ្វើផ្ទះជួល ហើយអ្នកមកជួលផ្ទះយើង គឺជាអ្នករកចំណូលបង់ឲ្យយើង​ប្រចាំខែ ដែលអាចបង់បាន៨០ទៅ១០០ភាគរយ នៃលុយដែលយើងត្រូវបង់ធនាគារ។

លោកម៉ឹង លាងហ៊នបានបន្តថា ផ្ទុយទៅវិញ បើយើងទិញផ្ទះបង់រំលស់ យើងអាចបានផ្ទះតែ១ក្នុងរយៈពេល១០ឆ្នាំ ប៉ុន្តែក្នុងករណីប្តី ប្រពន្ឋមានប្រាក់ខែ៥០០ដូចគ្នា ហើយ​ចៃដន្យប្តីបាត់បង់ការងារ តើយើងអាចមានលទ្ឋភាពបង់បន្តទៀតឬយ៉ាងណា? ហើយការ​ទូទាត់នៅតែអាចទូទាត់បានឬយ៉ាងណា?។ ហេតុនេះជាយោបល់ខ្ញុំ យើងគួរទិញអចលនទ្រព្យសម្រា​ប់ធ្វើផ្ទះជួល ដើម្បីឲ្យអ្នកជួលផ្តល់ចំណូលដល់យើង និងបង់ធនាគារជំនួសយើង។

លោកបានបន្តលើកជាសំណួរសម្រាប់ពិចារណាថា ហេតុអីយើងត្រូវធ្វើបន្ទប់ជួល ដើម្បីរកចំណូលពីការជួលត្រលប់វិញ? ដោយសារយើងអាចមានប្រភពចំណូលលើសពីពីរផ្នែក ទី១ ចំណូលប្តី ទី២ចំណូលប្រពន្ឋ ទី៣ ចំណូលពីផ្ទះជួល។ ហេតុនេះបើទោះបីជាភាគីប្តី ឬប្រពន្ឋបាត់បង់ចំណូល ក៏យើងនៅ​មានលទ្ឋភាពទិញផ្ទះបានដែរ។

លោកលាងហ៊នបានបន្តថា ជាយោបល់របស់ខ្ញុំ បន្ទាប់ពីយើងបង់លុយធនាគារអស់ យើងត្រូវធ្វើគំរោងទី២ ហើយនៅបន្តជួលផ្ទះសិនទៅ។ ធ្វើឲ្យជីវិតយើងលំបាកសិនខ្លះទៅ ដើម្បីយើងយកពេលវេលា និងលុយរបស់យើងទៅវិនិយោគធ្វើផ្ទះជួលបន្តទៀត ហើយនៅពេលយើងធ្វើផ្ទះជួលបានពីរ ចំណូលយើងអាចទទួលបាន១០០០​ដុល្លារ ហើ​យប្តីប្រពន្ឋយើងបាន១០០០ដុល្លារក្នុងមួយខែទៀត នឹងធ្វើឲ្យចំណូលរបស់យើងកើនដល់២០០០​ដុល្លារក្នុងមួយខែ ពេលនោះយើងចង់ទិញផ្ទះសម្រាប់ស្នាក់នៅ គឺយើងយកចំណែកតែ៥០ភាគរយ នៃចំណូលផ្ទះជួលរបស់យើង ទៅបង់ធនាគារសម្រាប់ថ្លៃផ្ទះរបស់យើង។

ដូច្នេះប្រាក់ខែរបស់យើងក៏នៅសល់ លុយបានពីការជួលផ្ទះក៏សល់ក្នុងមួយខែ១៥០០ដុល្លារ។ ដូច្នេះទោះជាមានបញ្ហាអ្វីមួយ ក៏យើងមានលំហូរសាច់ប្រាក់សម្រាប់ទប់​ទល់បានដែរ នេះជាលក្ខខ័ណ្ឌដែលធ្វើឲ្យអ្នកទិញមិនប្រឈមហានិភ័យ៕  

ស្ពាន​មិត្តភាព​កម្ពុជា​-ចិន​ ស្រុក​ស្ទឹងត្រង់​ ក្រូចឆ្មារ​អាច​បញ្ចប់​ការសាងសង់​ មុន​កាលកំណត់​

0

ដោយៈ រ៉ាណេត

ត្បូងឃ្មុំៈ ការសាងសង់ស្ពានមិត្តភាព កម្ពុជា -ចិន ឆ្លងកាត់ដងទន្លេមេគង្គ តភ្ជាប់ពីស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ អាចនឹងត្រូវបញ្ចប់មុនកាលកំណត់នៅត្រឹមចុងឆ្នាំ២០២០ ឆាប់ៗខាងមុខនេះ។

ការសាងសង់ស្ពានមិត្តភាពកម្ពុជា ចិន រហូតមកដល់ពេលបច្ចុប្បន្ននេះ បានសម្រេ​ចច្រើនជាង៦០ភាគរយហើយ ពោលគឺបានសាងសង់សសរធំៗ និងធ្វើការតភ្ជាប់តួស្ពានជិតរួចរាល់ហើយ ដែលនៅសល់តែ២-៣ប្រឡោះនៅកណ្តាលទន្លេ សម្រាប់អនុញ្ញាតដល់ផ្លូវនាវាចរណ៍ និងបង្កាន់ដៃស្ពានតែប៉ុណ្ណោះ។ តាមសភាពជាក់ស្ដែងនៃការសាងសង់នេះ ត្រូវបានកម្មករជំនាញ នៅក្នុងគម្រោងសាងសង់ស្ពាននេះបញ្ជាក់ប្រាប់ថា អាចនឹងបញ្ចប់មុនកាលកំណត់នៅត្រឹមចុងឆ្នាំ២០២០ខាងមុខនេះ។

ស្ពានមិត្តភាពកម្ពុជា -ចិន ឆ្លងកាត់ដងទន្លេមេគង្គ តភ្ជាប់រវាងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មួយនេះ ត្រូវសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាអញ្ជើញបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ ដែលវាជាស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត សម្រាប់តភ្ជាប់ទឹកដីនៃខេត្តទាំងពីរនេះ។

ស្ពានដែលបានកំពុងសាងសង់នេះ ចាប់ផ្តើមពីត្រើយខាងលិចស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គ ទៅត្រើយខាងកើត ស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ស្ពានមួយនេះមានប្រវែងសរុប ១,១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក។

​បើតាមគម្រោងស្ពាននេះ នឹងត្រូវចំណាយគ្រោងចំណាយថវិកាចំនួន៥៦,៩៩៨លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និងបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ៕

ក្រសួងទេសចរណ៍​សម្រេច​ដាក់ចេញ​ឱ្យ​អនុវត្ត​ប្រព័ន្ធ​គ្រប់គ្រង​ E-Certificate​

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្រសួងទេសចរណ៍បានចេញនូវសេចក្តីជូនដំណឹងស្ដីពី ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការណ៍នូវប្រព័ន្ធ E-Certificate ដើម្បីជួយសម្រួល និងជំរុញនូវគុណភាពផ្នែកបដិសណ្ឋារកិច្ច របស់បណ្តាភ្នាក់ងារទេចរណ៍នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ឱ្យកាន់តែប្រសើរឆ្លើយតបទៅនឹង កំណើនភ្ញៀវទេសចរក្នុងបរិបទនៃការវិវត្តផ្នែកបច្ចេកវិទ្យា និងឧស្សាហកម្ម៤.០។

ក្រសួងទេសចរណ៍បានរៀបចំប្រព័ន្ធគ្រប់គ្រង ការបណ្តុះបណ្តាលជំនាញទេសចរ​ណ៍អនឡាញ ហៅថា E-Certificate» តាមរយៈគេហទំព័រ www.tourismecertificate.org ។ នេះបើផ្អែកតាមសេចក្ដីប្រកាសរបស់ក្រសួងទេសច​រណ៍ ដែលគេហទំព័រ Propertyarea.asia ទទួលបានកាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅនេះ។

ប្រព័ន្ធ E-Certificate នេះនឹងជួយដល់ការគ្រប់គ្រងការបណ្តុះបណ្តាល ជំនាញទេសចរណ៍របស់ក្រសួងទេសចរណ៍ និងដៃគូបណ្តុះបណ្តាលជំនាញទេសចរណ៍ ឱ្យមានប្រសិទ្ធភាពចំណេញពេលវេលា និងរក្សាបាននូវសង្គតិភាព នៃការបណ្តុះបណ្តាលធនធា​ន​មនុស្សក្នុងវិស័យទេសចរណ៍។

ក្នុងន័យនេះក្រសួងទេសចរណ៍ សូមជូនដំណឹងដល់សាលវិជ្ជាជីវៈទេសចរណ៍ និងគ្រឹះស្ថានបណ្តុះបណ្តាល ដែលទទួលស្គាល់ ឬសហការជាមួយក្រសួងទេសចរណ៍ ឱ្យបានជ្រាបថា ក្រសួងទេសចរណ៍ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធ E-Certificate ខាងលើ ចាប់ពីពេលនេះតទៅ។

ដូច្នេះ សូមនាយកដ្ឋាន អង្គភាព មន្ទីរទេសចរណ៍រាជធានី-ខេត្ត ចំណុះក្រសួងទេសចរណ៍ សាលាវិជ្ជាជីវះទេសចរណ៍ និងគ្រឹះស្ថានបណ្តុះបណ្តាលដែលទទួលស្គាល់ដោយក្រសួងទេសចរណ៍ ចូលរួមប្រើប្រាស់ប្រព័ន្ធCertificate សម្រាប់ការចេញវិញ្ញា​បនបត្រនានាដូចជា វិញ្ញាបនបត្របណ្តុះបណ្តាល វិញ្ញាបនបត្រទទួលស្គាល់។ល។ និងសម្រាប់ការស្នើសុំការចុះបញ្ជីសាលាវិជ្ជាជីវះទេសចរណ៍ ស្នើសុំការទទួលស្គាល់សាលា ឬទទួលស្គាល់កម្មវិធីជំនាញទេសចរណ៍ ជាដើម។

ក្រសួងទេសចរណ៍សង្ឃឹមថា សាលាគ្រឹះស្ថានបណ្តុះបណ្តាល ដែលទទួលស្គាល់ ឬចុះបញ្ជីដោយក្រសួងទេសចរណ៍ និងអង្គភាពពាក់ព័ន្ធចូលរួមប្រើប្រាស់ប្រព័ន្ធអនឡាញE-Certificate នេះឲ្យបានផុសផុល៕

គតិសង្គម​: បញ្ហាថៅកែ និងបុគ្គលិក​

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ ចាប់ផ្តើមស្គាល់ពីខ្លួនឯងពេលមានបុណ្យទានម្តងៗ។ អារម្មណ៍របស់អ្នកមិនសូវឧស្សាហ៍ក្នុងការងារដូចខ្ញុំ បូកផ្សំនឹងបុណ្យទានមកដល់ ក៏មានអារម្មណ៍រសាប់រសល់មិនចង់ធ្វើការនិងចង់ទៅផ្ទះមុនថ្ងៃបុណ្យ តែចង់ត្រឡប់មកវិញក្រោយថ្ងៃបុណ្យចប់បីបួនថ្ងៃទៅវិញនិងអាចឈានដល់មួយអាទិត្យក៏មាន។

ក្នុងនាមខ្ញុំជាអ្នកធ្វើការអោយគេ ខ្ញុំបានគិតតែខ្លួនខ្ញុំប៉ុណ្ណោះ និងមិនបានគិតពីក្រុមហ៊ុនរឺថៅកែដែលខ្វះបុគ្គលិកប្រើទាំងមុនពេលបុណ្យមកដល់មួយថ្ងៃពីរថ្ងៃ និងជាពិសេសមកធ្វើការវិញយឺតលើសពីរបីថ្ងៃក្រោយពេលថ្ងៃបុណ្យចប់ទៀតផង។ និយាយរួមការឈប់មុននិងមកវិញយឺត គឺវាប៉ះពាល់ដល់លំហូរអាជីវកម្មរបស់ថៅកែដែលបានបង្កើតការងារអោយបុគ្គលិកច្រើននាក់ រឺ រាប់សិបនាក់ រឺដល់រាប់រយនាក់ក៏មាន។

ករណីបុគ្គលិកឈប់មុនថ្ងៃបុណ្យ និងមកវិញយឺតច្រើនថ្ងៃគឺភាគច្រើនកើតមានលើអាជីវកម្មខ្នាតមធ្យមនិងខ្នាតតូចលើសពី៨០%។ ភាពអាត្មានិយមរបស់ខ្ញុំបានធ្វើអោយប៉ះពាល់ដល់ដំណើរការអាជីវកម្មរបស់ថៅកែខ្ញុំ និងថៅកែផ្សេងៗទៀតដែលបុគ្គលិកគាត់ផ្សេងទៀតក៏មានភាពខ្វះវិន័យ ខ្វះភាពទៀងទាត់ និងខ្វះការជួយជ្រោមជ្រែងដោយស្មោះស្ម័គ្រដល់ថៅកែរបស់ខ្លួនដូចគ្នា។ ខ្ញុំបានលឺពីភាពរអ៊ូរទាំរបស់ថៅកែៗពីមួយឆ្នាំទៅមួយឆ្នាំកាន់តែកើនឡើង។ ដូច្នេះមានន័យថា ភាពមិនទៀងទាត់ ភាពខ្វះវិន័យ និងខ្វះការជួយជ្រោមជ្រែងដោយឆន្ទះពីបុគ្គលិកដល់ថៅកែកាន់តែមានការកើនឡើង។

មួយផ្នែកទៀតដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងភាពអសកម្មខាងលើ គឺឪពុកម្តាយ និង សាច់ញាតិតែម្តង។ ពួកគាត់កម្រនឹងសួរថា “តើឯងមកស្រុកមុនថ្ងៃរឺត្រឡប់ទៅវិញយឺតពីរបីថ្ងៃអញ្ចឹង វាមានការប៉ះពាល់ដល់ការងារខ្លួន រឺអាជីវកម្មរបស់ថៅកែឯងរឺក៏អត់ទេ?” គឺមានតែសួរថា “តើឯងមកស្រុកអង្កាល? ហេតុអ្វីក៏ក្រមកម្ល៉េះ? ឆាប់មកបន្តិចមក…និងហេតុអីក៏ឆាប់ត្រឡប់ទៅធ្វើការវិញម្ល៉េះ ម្តេចក៏មិននៅសំរាកនៅឯស្រុកលេងពីរបីថ្ងៃទៀតទៅព្រោះមិនសូវបានមក?”។ ក្នុងមួយឆ្នាំៗមានបុណ្យទានច្រើន និងអាចជួបគ្នាបានលើសពី២ដងក្នុងមួយឆ្នាំ។ បើមានទំលាប់មកលេងកូនរឺសាច់ញាតិនៅកន្លែងដែលកូនរឺសាច់ញាតិធ្វើការ(បើនឹកគ្នាពេក)ខ្លះវិញម្តងអាចល្អដល់ការងារកូនផងដែរ។

វាជារឿងពិតដែលកើតមាន និងគួរត្រូវបានកែប្រែទំលាប់មិនល្អនេះចោល។ វាលំបាកកែបន្តិចព្រោះវាពាក់ព័ន្ធនឹងវប្បធម៌នៃការរស់នៅ។ បើហ៊ានផុសលើ Facebook ដើម្បីជាការក្រើនរំលឹក ដើម្បីអោយមានការផ្លាស់ប្តូរទំលាប់មិនល្អនេះ នោះនឹងមានការរិះគន់ច្រើនពីមនុស្សអាត្មានិយម មនុស្សខ្វះវិន័យ និងមនុស្សដែលគ្មានមនសិការដ៏ច្រើនលើសលុបតែម្តង។

ឧកញ៉ា​លី​ ហួរ​៖ ប្រាប់​ពី​វិធីសាស្ត្រ​សំ​ខាន់​ៗដើម្បី​ក្លាយជា​អ្នកមាន​

0

ដោយ​ រ៉ា​វី​

ភ្នំពេញ​៖ លោក​ឧកញ៉ា​លី​ ហួរ​ដែល​បាន​ចាប់ផ្តើម​ជំនួញ​ និង​ល្បីឈ្មោះ​ដោយសារ​ហាង​ប្តូរ​ប្រាក់​លី​ ហួរ​ ជា​បុគ្គល​ទទួលជោគជ័យ​យ៉ាង​ខ្លាំង​ ក្នុង​មុខ​ជំនួញ​របស់​ខ្លួន​លើ​ច្រើន​វិស័យ​ ប៉ុន្តែ​ជំនួញ​លោក​ឧកញ៉ា​បាន​លេចធ្លោ​ក្នុង​វិស័យ​អចលនទ្រព្យ​។

អគ្គនាយក​ក្រុមហ៊ុន​លី​ ហួរ​គ្រុប​និង​ជា​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​រូប​នេះ​ បាន​ចែករំលែក​ពី​វិធី​ធ្វើជា​អ្នកមាន​របស់​ខ្លួន​ កាលពី​សប្តាហ៍​មុន​ថា​ ចង់​ធ្វើជា​អ្នកមាន​ត្រូវ​មាន​មហិច្ឆតា​ធំ​ និង​ត្រូវ​មាន​គោលដៅ​ច្បាស់លាស់​ថា​ ខ្លួន​ចង់បាន​អ្វី​ និង​ធ្វើអ្វី​ ប៉ុន្តែ​មិន​ត្រូវ​ធ្វើអ្វី​ដែល​ប្រាសចាក​ច្បាប់​នោះ​ទេ​។លោក​ឧកញ៉ា​បាន​បន្ត​ថា​ យើង​មិន​ត្រូវ​អស់សង្ឃឹម​ក្នុង​ជីវិត​ យើង​ត្រូវតែ​តស៊ូ​ និង​ត្រូវ​មាន​មហិច្ឆតា​ ព្រោះ​បើ​គ្មាន​មហិច្ឆតា​ យើង​ធ្វើអ្វី​ក៏​អត់​បាន​ដែរ​។

លោក​បន្ត​ថា​ “កុំ​គិត​ទុ​ទិដ្ឋិ​ថា​ខ្លួនឯង​ធ្វើ​មិនបាន​ គេ​ធ្វើ​បាន​ក៏​យើង​ធ្វើ​បាន​ដែរ​។ ត្រូវ​យល់​ពី​ចំណុច​នេះ​”។ លោក​បន្ត​ថា​ “ទំ​រាំ​បាន​ដូចសព្វថ្ងៃ​អាយុ​ខ្ញុំ​ជាង៦០ឆ្នាំ​ហើយ​ ហើយ​អ្នកណា​ថា​អ្នកមាន​ស្រួល​”។

លោក​ឧកញ៉ា​លី​ ហួរ​ជា​អ្នក​វិនិយោគ​គំរោង​ជលន​ទ្រព្យ​ធំ​មួយ​នៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ​ គឺ​គំរោង​បុរី​វិមាន​ភ្នំពេញ​ ដែល​បច្ចុប្បន្ន​នេះ​គំរោង​នេះ​បាន​បញ្ចប់​ដំណាក់កាល​ទី៤ហើយ​។

តើ​អ្នកមាន​គេ​កត់សំគាល់​លើក​ត្តា​អ្វីខ្លះ​? សម្រាប់​លោក​ឧកញ៉ា​លី​ ហួរ​បាន​ថ្លែង​ថា​ តើ​អ្នកមាន​គេ​សម្គាល់​អ្នកមាន​ប្រាក់​ប៉ុន្មាន​? មិនទាន់​មាន​និយមន័យ​ទេ​តែ​សម្រាប់​ទស្សន​របស់​លោក​គឺ​អ្នកមាន​ផ្ទះនៅ​ មាន​រថយន្ត​ និង​មាន​ប្រាក់ចាយ​ គឺជា​អ្នកមាន​។ បើ​មាន​សុភមង្គល​ទៀត​ ពិសេស​ហើយ​។ លោក​បន្ត​ថា​ ត្រូវ​គិត​ពីអ​នាគ​តវែងឆ្ងាយ​ ត្រូវ​ធ្វើឲ្យ​បាន​ល្អ​ ហើយ​ការ​សាង​អំពើល្អ​មិន​ងាយ​នោះ​ទេ​ បើ​យើង​ថា​យើង​ជា​អ្នកមាន​ប្រាក់​ ហើយ​ថា​ខ្លួនឯង​ជា​មនុស្ស​ល្អ​ មិន​ពិត​ទេ​ គឺ​ទាល់តែ​សាធារណៈ​មតិ​ឲ្យ​តំលៃ​។

លោក​បន្ត​ថា​ “ដូច្នេះ​ការ​ខិតខំ​យូរអង្វែង​ តស៊ូ​យូរអង្វែង​ ទើប​យើង​ទទួល​បាន​ជោគជ័យ​”៕