លោ​កហ្សី​ ជី​នពីង​៖ គ្មានអ្វី​អាច​បញ្ឈប់​ប្រទេស​ចិន​បានទេ​

ដោយ​ Donald​ Lee​

ប៉េកាំង​៖ ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃអង្គារ​នេះ​ បាន​ចាប់ផ្តើម​ប្រារព្ធ​ខួប​លើក​ទី៧០នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ក្រោម​វត្តមាន​ទាហានជាង១៥.០០០នាក់​បាន​ចូលរួម​ក្បួនដង្ហែ​ និង​យន្តហោះ​យោធា ១៦០គ្រឿង​។

ថ្ងៃខួប​លើក​ទី៧០នេះ​ ត្រូវ​បាន​ប្រារព្ធ​ឡើងជា​មួយ​នឹង​ការ​បង្ហាញ​ អំណាច​យោធា​របស់​ចិន​ដ៏​ធំ​។ ជាមួយគ្នា​នេះ​ រដ្ឋាភិបាល​ចិន​បាន​បង្ហាញ​អាវុធ​ និង​យន្តហោះ​បច្ចេកវិទ្យា​ថ្មី​បង្ហាញ​ពី​កម្លាំង​របស់​ខ្លួន​នៅក្នុង​ក្បួន​ព្យុហយាត្រា​មួយ​នៅ​ទីក្រុង​ប៉េកាំង​។

ប្រធានាធិបតី​ចិន​ លោក​ Xi​ Jinping​ បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​ ទៅកាន់​ប្រជាជាតិ​ថា​ “គ្មានកម្លាំង​ណា​អាច​ធ្វើ​ឱ្យ​រង្គោះរង្គើ​គ្រឹះ​ នៃ​ប្រជាជាតិ​ដ៏​អស្ចារ្យ​នេះ​បាន​ឡើយ​” ។ លោក​បន្ត​ថា​ “គ្មានកម្លាំង​ណា​អាច​បញ្ឈប់​ប្រជាជន​ចិន​ និង​ប្រជាជាតិ​ចិន​ដែល​ឈានមុខ​គេ​បាន​ឡើយ​”។

លោក ​Xi​ បាន​ឡើង​កាន់អំណាច​ក្នុង​ឆ្នាំ២០១២​ ហើយ​រដ្ឋាភិបាល​បាន​រៀបចំ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការកំណត់​រយៈពេល​ ដើម្បី​ធ្វើ​ឱ្យ​គាត់​ក្លាយជា​មេដឹកនាំ​ប្រទេស​ចិន​ដោយ​គ្មាន​កំណត់​៕

ហេតុអ្វី​ខេត្តកណ្តាល​មាន​សក្តា​នុ​ពល​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​?

ដោយ ​វុត្ថា​

ភ្នំពេញ​៖ ខេត្តកណ្តាល​មាន​សក្តា​នុ​ពល​យ៉ាង​ខ្លាំង​ ចំពោះ​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ បើ​ប្រៀប​ទៅ​នឹង​ខេត្ត​នានា​ទូទាំង​ប្រទេស​ និង​ជា​តំបន់​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​ផង​ដែរ​ ។ ​ម្យ៉ាងទៀត​ខេត្ត​មួយ​នេះ​បាន​ហ៊ំព័ទ្ឋ​ជុំវិញ​ និង​នៅ​មិន​ឆ្ងាយ​ពីទី​ក្រុងភ្នំពេញ​។

១) ប្លង់​គោល​ត្រូវ​បាន​បញ្ចប់​ការសិក្សា​

លោក​បណ្ឌិ​តវ៉ាន់​ វ៉ា​ត អ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម​ និង​ជា​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​និង​សំណង់​ខេត្តកណ្តាល​ ធ្លាប់​បាន​មានប្រសាសន៍​ថា​ ប្លង់​គោល​អភិវឌ្ឍន៍​ក្រុង​-ស្រុក​ទាំងអស់​ នៃ​ខេត្តកណ្តាល​ត្រូវ​បាន​សិក្សា​ចប់​ ខណៈ​ដែល​ថ្នាក់​ជាតិ​បានសម្រេច​ទទួលស្គាល់២​ ថ្នាក់​ខេត្ត​ទទួលស្គាល់១​ និង​ផ្សេងទៀត​មិនទាន់​បានសម្រេច​។

យោង​តាម​គេហទំព័រ​របស់​សាលាខេត្ត​កណ្តាល​បានឱ្យ​ដឹង​ដែរ​ថា​ ការអនុវត្ត​ប្លង់​គោល​នៅ​ខេត្តកណ្តាល​ នឹងអាច​ទាក់ទាញ​ការ​វិនិយោគ​បាន​ និង​មាន​ឧស្សាហកម្ម​ខ្នាត​តូច​ មធ្យម​ នឹងជា​ខេត្ត​មាន​សក្តា​នុ​ពល​យ៉ាង​ខ្លាំង​ បើ​ប្រៀប​ទៅ​នឹង​ខេត្ត​នានា​ទូទាំង​ប្រទេស​ និង​ជា​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទី២បន្ទាប់ពី​រាជធានី​ភ្នំពេញ​ផង​ដែរ​។ ដូច្នេះ​ពាក់ព័ន្ធ​នឹង​ប្លង់​គោល​នេះ​ ក៏បាន​លើកឡើង​ពី​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ដីធ្លី​ យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ សង្គម​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ និង​គម្រោង​អទិ​ភាព​ផ្សេង​ៗផង​ដែរ​។

២) ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី​

រដ្ឋាភិបាល​បាន​គ្រោង​នឹង​សាងសង់​ ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី​ នៅ​លើ​ផ្ទៃដី៨០០ហិ​កតា​ នៃ​ផ្ទៃដី​សរុប ២៦០០​ហិ​កតា​ ដែល​មួយ​ផ្នែក​នៃ​ព្រលា​នយន្តហោះ​នេះ​ស្ថិតនៅ​ក្នុង​ខេត្តកណ្តាល​ និង​ខេត្តតាកែវ​។ គំរោង​វិ​និ​យោ​គព្រលា​ន​យន្តហោះ​នេះ​ គ្រោង​ចំណាយ​ប្រាក់១៥០០លាន​ដុល្លារ​ ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​គ្រប់គ្រង​ដោយ​លោក​ឧកញ៉ា​ ពុង​ ឃា​វសែ​ សហការ​ជាមួយ​ក្រុមហ៊ុន​មួយ​មក​ពី​ប្រទេស​ចិន​។

៣) គម្រោង​លំនៅឋាន​ និង​រោងចក្រ​

អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​ថា​ គម្រោង​លំនៅឋាន​របស់​ក្រុម​ហ៊ុន​ធំៗ​ និង​រោងចក្រ​ជាច្រើន​បាន​ នឹង​កំពុង​បាញ់​ឆ្ពោះទៅ​កាន់​ខេត្តកណ្តាល​ ស្របតាម​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ពង្រីក​ក្រុង​ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ រួមមាន​ផ្លូវ​ប្រវា​ត់​ក្រុង​ជាដើម​។ សម្រាប់​ដី​នៅ​តាម​បណ្តា​ស្រុក​ នៃ​ខេត្តកណ្តាល​កំពុង​មាន​ភាព​ទាក់ទាញ​ខ្លាំង​ ដែល​អាច​ផ្តល់​ឱកាស​យ៉ាង​ល្អ​ប្រសើរ​ ទៅដល់​បណ្តា​អ្នក​វិនិយោគ​នានា​ ទាំង​ការទិញ​-លក់​ ក៏ដូចជា​អ្នក​អភិវឌ្ឍ​លើ​គម្រោង​សំណង់​លំនៅ​ដ្ឋាន​។

ដ្បិត​ដី​នៅ​ខេត្ត​ជាប់​ភ្នំពេញ​មួយ​នេះ​ មាន​វិសាលភាព​ធំ​ទូលាយ​ តម្លៃ​នៅ​មានកម្រិត​ ជាពិសេស​មាន​អំណោយផល​ពី​ធម្មជាតិ​ ដូចជា​ មាន​ដងទន្លេ​នៅអម​ជាមួយ​ដែល​ផ្តល់​បរិយាកាស​រស់នៅ​យ៉ាង​គាប់ប្រសើរ​ និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ល្អ​ផង​ដែរ​។

ក្រៅពី​នេះ​ អគ្គនាយក​ក្រុមហ៊ុន​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា​ នួន​ រិទ្ឋី​ ធ្លាប់​បានឱ្យ​ដឹង​ដែរ​ថា​ ខេត្តកណ្តាល​ ជា​ខេត្ត​មួយ​ដែល​មាន​សក្ដានុពល​ជាង​បណ្តា​ខេត្ត​មួយចំនួន​ មាន​វិសាលភាព​ធំ​ទូលាយ​ និង​នៅ​ហ៊ុ​ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ​ ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​សំខាន់​ប្រចាំ​ប្រទេស​។

លោក​បន្ត​ថា​ នៅក្នុង​ខេត្ត​កណ្តា​លល​ ជា​ទឹកដី​មាន​អ្វី​ៗគ្រប់យ៉ាង​ ដែល​អាច​អំណោយផល​ដល់​វិស័យ​ពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ច​ ដូចជា​ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ មានផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ មាន​ផែស្ងួត​ មាន​រោងចក្រ​ សហ​គ្រាស​ធំៗ​ ឃ្លាំង​ផ្ទុកទំនិញ​នានា​ ក៏ដូចជា​គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ប្រណីត​ និង​លំនៅ​ដ្ឋាន​តម្លៃ​មធ្យម​ជាដើម​ ដែល​ជួយ​បង្កើត​ឱកាស​ការងារ​ដល់​ប្រជាជន​ជាច្រើន​ម៉ឺន​នាក់​៕

គម្រោង​សាងសង់​ផ្លូវជាតិ​លេខ៧១​C គ្រោង​នឹង​បើក​ការដ្ឋាន​នៅ​ត្រឹម​ចុងឆ្នាំ​នេះ​ជាមួយនឹង​ការ​តភ្ជាប់​ឆ្លងទន្លេ​ដ៏​សំខាន់​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ​បន្ទាប់ពី​បាន​បញ្ចប់​ការសិក្សា​លម្អិត​ ពីសំណាក់​ក្រុមហ៊ុន​ជំនាញ​ចិន​ គម្រោង​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​ ៧១​C តភ្ជាប់​រវាង​ខេត្ត​ត្បូងឃ្មុំ​ និង​ខេត្ត​កំពង់ចាម​ ដោយ​ឆ្លង់​កាត​ស្ពាន​មិត្តភាព​ កម្ពុជា​ -ចិន​ ស្រុក​ស្ទឹង​ និង​ស្រុក​ក្រូចឆ្មារ​ នឹង​ប្រព្រឹត្តទៅ​នៅ​ត្រឹម​ចុងឆ្នាំ២០១៩ឆាប់​ៗខាងមុខនេះ​។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ លោក​ វ៉ា​ ស៊ី​មសូរិ​យា​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ កាលពី​សប្ដាហ៍​កន្លងទៅ​នេះ​ថា​ គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​ ៧១​C ដែល​មាន​ប្រវែង១១៤​,៦៨​ គីឡូម៉ែត្រ​ តភ្ជាប់​ចេញពី​ផ្លូវជាតិ​លេខ៧១​ ត្រង់​ចំណុច​ផ្សារ​ចំការលើ​ ស្រុកចំការ​លើ​ ខេត្ត​កំពង់ចាម​ ឆ្លងកាត់​ស្ពាន​ស្ទឹងត្រង់​-ក្រូចឆ្មារ​ ទៅកាន់​ភូមិសាស្ត្រ​ខេត្ត​ត្បូងឃ្មុំ​ ត្រូវ​បាន​បញ្ចប់​ការសិក្សា​រួចរាល់​ហើយ​ នៅឡើយ​តែ​ចាប់ផ្តើម​ស្ថាបនា​ប៉ុណ្ណោះ​។

លោក​បាន​បន្ត​ទៀត​ថា​ គម្រោង​សាងសង់​ផ្លូវជាតិ៧១​C នេះ​ ត្រូវ​បាន​សិក្សា​ដោយក្រុម​ហ៊ុន​ សៀងហៃ​គ្រុប​ ហើយក៏​ជា​គម្រោង​មួយ​ស្ថិតនៅ​ក្នុង​គម្រោង​អាទិភាព​ចុងក្រោយ​ក្នុងចំណោម​គម្រោង​ផ្លូវ​ផ្សេង​ៗទៀត​ ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​ផង​ដែរ​។

បើ​តាម​ការ​ឱ្យ​ដឹងពី​លោក​ ទី​ សេង​ដឿន​ មន្ត្រី​សាលាស្រុក​ក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ​ បាន​បង្ហើប​ប្រាប់​ឱ្យ​ដឹង​ថា​ នៅក្នុង​គម្រោង​នៃ​ការសាងសង់​ផ្លូវជាតិ​មួយ​ខ្សែ​ ខាងលើ​នេះ​ នឹង​ត្រូវ​ស្ថាបនា​ទ្រូងផ្លូវ​ទំហំ១២ម៉ែត្រ​ ខណៈ​ដែល​ផ្លូវ​រង​ឬផ្លូវបំបែក​ចូល​ភូមិ​ ឃុំ​នឹង​ត្រូវ​ស្ថាបនា​ទំហំ៩ម៉ែត្រ​។ លោក​បាន​បន្ត​ទៀត​ថា​ តាម​ការសិក្សា​ គម្រោង​សាងសង់​ផ្លូវជាតិ​លេខ៧១​C នឹង​ត្រូវ​ចំណាយពេល​ប្រមាណ៣៦ខែ​ នៅក្នុង​ខ្ទង់​ថវិកា​ចំណាយ​សរុប​ប្រមាណ​ជាង ១០០លាន​ដុល្លារ​។

លោក​បាន​បញ្ជាក់​ថា​ ទីតាំង​គោល​នៃ​ផ្លូវ​ដែល​ត្រូវ​បំបែកចេញ​ពី​ផ្សារ​ចំការលើ​ ខេត្ត​កំពង់ចាម​ មួយ​នេះ​នឹង​ត្រូវ​មក​បញ្ចប់​នៅ​តំបន់​សាលាខេត្ត​ត្បូងឃ្មុំ​ ស្ថិតនៅ​ក្នុង​ភូមិ​ត្រពាំង​ជូរ​ ឃុំ​ស្រឡប់​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ និង​មានផ្លូវ​ខ្នែង​មួយ​ខ្សែ​ទៀត​ឆ្ពោះទៅ​តភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ៧៣​៕

សេដ្ឋកិច្ច​វៀតណាម​ហក់​ឡើង​ ខណៈ​សេដ្ឋកិច្ច​សកល​កំពុង​ដាំ​ក្បាល​ចុះ​

ដោយ ​Donald​ Lee​

វៀតណាម​៖​ សេដ្ឋកិច្ច​វៀតណាម​បាន​កើនឡើង​ដល់កម្រិត​ខ្ពស់​បំផុត​នៅ​ឆ្នាំនេះ​ដោយ​កើនឡើង​ជាង៧​ ភាគរយ​ក្នុងរយៈពេល៩ខែ​ដំបូង​នៃ​ឆ្នាំនេះ​ ពោល​កើនឡើង​យ៉ាង​ខ្ពស់​ប្រមាណ៧​,៣១​% ក្នុងរយៈពេល​ត្រីមាស​ទី៣​ បើ​ធៀប​នឹង​ត្រីមាស​មុន​។

ការិយាល័យ​ស្ថិតិ​ទូទៅ​ (GSO​) របស់​វៀតណាម​បាន​ចេញផ្សាយ​ទិន្នន័យ​របស់​ខ្លួន​កាលពី​ពេល​ថ្មី​ៗនេះ​បង្ហាញ​ពី​កំណើន៦​,៩៨ភាគរយ​ នៅក្នុង​ឆ្នាំនេះ​ដែល​ភាគ​ច្រើ​នកំនើ​ននេះ​ គឺ​ដោយសារតែ​វិស័យ​ផលិតកម្ម​កំពុង​រីកចម្រើន​ និង​ក្រុមហ៊ុន​អន្តរជាតិ​កំពុង​សម្លឹង​រក​ការ​ផ្លាស់ទី​លំនៅ​ចេញពី​ប្រទេស​ចិន​។

យោង​តាម​ GSO​ ការនាំចេញ​បាន​កើនឡើង៨​,២ភាគរយ​ ដែល​មាន​ទំហំ​ទឹកប្រាក់​រហូតដល់១៩៤​,៣ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំនេះ​។

លោក ​Nguyen​ Bich​ Lam​ ប្រធាន​ការិយាល័យ​ស្ថិតិ​ទូទៅ​បាន​និយាយ​នៅក្នុង​សន្និសីទ​កាសែត​នៅ​ទីក្រុង​ហាណូយ​ កាលពី​កន្លង​ទៅ​ថ្មី​ៗនេះ​បានឱ្យ​ដឹង​ថា​ “ការផលិត​គឺជា​កត្តា​ជំរុញ​ដ៏​សំខាន់​ នៃ​កំណើន​សេដ្ឋកិច្ច​ក្នុងរយៈពេល៩ខែ​ដំបូង​នៃ​ឆ្នាំនេះ​ បន្ទាប់មក​វិស័យ​សេវាកម្ម​”។

មាន​ក្រុមហ៊ុន​ជាច្រើន​បាន​ចាកចេញ​ពី​ប្រទេស​ចិន​ ទៅកាន់​ប្រទេស​វៀតណាម​ចាប់តាំងពី​មានការ​កើនឡើង​ នូវ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​នៅ​ឆ្នាំនេះ​។

អង្គការ​សហប្រតិបត្តិ​ការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (OECD​) បាន​បន្ទាប​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​កាលពី​ខែមុន​ ដោយសារតែ​ភាព​តានតឹង​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​ដែល​កំពុង​បន្ត​កើតមាន​រវាង​ប្រទេស​ ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទាំងពីរ​នៅ​លើ​ពិភពលោក​។

អង្គការ​ OECD​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​ បាន​បន្ទាប​កំណើន​GDP​ សាកល​មក​នៅ​ត្រឹម០​,៣ ភាគរយ​ដល់២​,៩ ភាគរយ​សម្រាប់​ឆ្នាំ២០១៩​។ វា​ក៏បាន​ថយ​ចុះ​កំណើន​ផ.ស.សនៅ​ឆ្នាំ២០២០​ មក​នៅ​ត្រឹម០​,៤ ភាគរយ​ដល់៣ភាគរយ​ផង​ដែរ​៕

ចំណេះដឹង​! តើ​ធនាគារជាតិ​ប្រើប្រាស់​គោលនយោបាយ​បែប​ណា​លើ​អត្រា​ប្តូរ​ប្រាក់​?

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ គោលនយោបាយ​អត្រា​ប្តូរ​ប្រាក់​របស់​ធនាគារជាតិនៃកម្ពុជា​ គឺជា​ឧបករណ៍​នយោបាយ​មួយ​របស់​គោល​ នយោបាយ​រូបិយវត្ថុ​ ដែល​មាន​គោលដៅ​ចម្បង​រក្សា​ស្ថិរភាព​ថ្លៃ​។

ជាមួយនឹង​ការអនុវត្ត​របប​អត្រា​ប្តូរ​ប្រាក់​ អណ្តែត​មានការ​គ្រប់គ្រង​ ធនាគារជាតិ​នឹង​ធ្វើអន្តរាគមន៍​លើ​ទីផ្សារ​ប្តូរ​ប្រាក់​ ដើម្បី​គ្រប់គ្រង​និង​រក្សា​ស្ថិរភាព​ អត្រា​ប្តូរ​ប្រាក់​ទៅតាម​គោលដៅ​ដែល​បាន​កំណត់​។

អត្រា​ប្តូរ​ប្រាក់​ផ្លូវការ​ ជា​អត្រា​ទិញ​-លក់​រវាង​រូបិយវត្ថុ​ជាតិ​ និង​រូបិយប័ណ្ណ​បរទេស​ផ្សេងទៀត​។ អត្រា​ប្តូរ​ប្រាក់​ផ្លូវការ​នេះ​ ត្រូវ​បាន​កំណត់​ដោយ​ធនាគារជាតិនៃកម្ពុជា​ និង​ដាក់ឲ្យ​ប្រើប្រាស់​សម្រាប់​រាល់​ប្រតិបត្តិ​ការ​ រវាង​ធនាគារជាតិនៃកម្ពុជា​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ​ ។ លើស​ពីនេះ​ក្រសួង​-ស្ថាប័ន​រាជរដ្ឋាភិបាល​ ក៏ដូចជា​ សាធារណៈ​ជន​អាច​ប្រើប្រាស់​អត្រា​ប្តូរ​ប្រាក់​ផ្លូវការ​នេះ​ ទៅតាម​គោល​ដៅ​រៀង​ៗខ្លួន​ ហើយ​អត្រា​នេះ​ក៏​ជា​ អត្រា​ប្តូរ​ប្រាក់​គោល​ប្រើ​ដោយ​វិស័យ​ឯកជន​ផង​ដែរ​។

ធនាគារជាតិនៃកម្ពុជា​ កំណត់​អត្រា​ប្តូរ​ប្រាក់​ផ្លូវការ​ ដូចតទៅ​ ៖

– “គណៈកម្មការ​កំណត់​អត្រា​ប្តូរ​ប្រាក់​ផ្លូវការ​” ដែល​រួមមាន​សមាសភាព​មក​ពី​នាយកដ្ឋាន​ពាក់ព័ន្ធ​ ដូចជា​ នាយកដ្ឋាន​គ្រប់គ្រង​ប្តូរ​ប្រាក់​ នាយកដ្ឋាន​បោះផ្សាយ​និង​ឃ្លាំង​បេឡា​ នាយកដ្ឋាន​ ប្រតិបត្តិ​ការ​ នាយកដ្ឋាន​ស្ថិតិ​ និង​នាយកដ្ឋាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ គឺជា​អ្នក​កំណត់​អត្រា​ប្តូរ​ប្រាក់​ផ្លូវការ​។

– សមាជិក​គណៈកម្មការ​នេះ​ ជួប​ប្រជុំ​គ្នា​ជា​រៀងរាល់​ព្រឹក​ ដើម្បី​ពិភាក្សា​និង​វិភាគ​ទៅលើ​សូចនាករ​សំ​ខាន់​ៗមួយចំនួន​ ដែល​ត្រូវ​ប្រើប្រាស់​ជា​មូលដ្ឋាន​ ក្នុង​ការកំណត់​អត្រា​ប្តូរ​ប្រាក់​ផ្លូវការ​ប្រចាំថ្ងៃ​។ បន្ទាប់មក​អត្រា​ប្តូរ​ប្រាក់​ផ្លូវការ​នេះ​ ត្រូវ​ដាក់​ជូន​ថ្នាក់​អគ្គនាយក​បច្ចេកទេស​សម្រេច​ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​។

– ករណី​ដែល​ទីផ្សារ​មានការ​ប្រែប្រួល​ខ្លាំង​ គណៈកម្មការ​នឹង​មានការ​ប្រជុំ​ជាបន្ទាន់​ ដើម្បី​រក​ដំណោះស្រាយ​ និង​កំណត់​យុទ្ធសាស្ត្រ​៕

អ្នកជំនាញ​អះអាង​ថា​ ប្រជាជន​កម្ពុជា​នៅតែ​បន្ត​ចាប់អារម្មណ៍​វិនិយោគ​អចលនទ្រព្យ​កាន់តែ​ច្រើន​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ កំពុងតែ​បង្ហាញ​ពី​សក្ដានុពល​ និង​ទាក់ទាញ​ក្នុង​ការ​វិនិយោគ​យ៉ាងច្រើន​ ជាពិសេស​ការ​វិនិយោគ​ទៅលើ​វិស័យ​ដីធ្លី​ ដែល​ឃើញ​មាន​ស្ទើរគ្រប់​តំបន់​នៅ​ទូទាំង​ប្រទេស​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Key​ Real​ Estate​ លោក​ សន​ សៀប​ បាន​មានប្រសាសន៍​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ថា​ បើ​ទោះជា​នៅ​ចុងឆ្នាំ២០១៩នេះ​ សកម្មភាព​នៃ​ទីផ្សារ​អចលនទ្រព្យ​ ហាក់​មាន​ភាព​ថមថយ​បន្តិច​ក៏​ពិតមែន​ ប៉ុន្តែ​សម្រាប់​ទំនោរ​នៃ​ការទិញ​-លក់​របស់​អ្នក​វិនិយោគ​ក្នុង​ស្រុក​នៅតែ​បន្ត​ភាព​សកម្ម​ដដែល​។

លោក​បាន​បន្ត​ទៀត​ថា​ “វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​ភាព​រីកចម្រើន​ខ្លាំង​ ជាពិសេស​នៅ​ត្រឹម​រយៈពេល១០ឆ្នាំ​ចុងក្រោយ​នេះ​ ដែល​កាន់តែ​ជំរុញ​ឱ្យ​បណ្តា​ក្រុមហ៊ុន​អន្តរជាតិ​នានា​ ងាក​មក​ចាប់អារម្មណ៍​វិនិយោគ​វិស័យ​មួយ​នេះ​ នៅក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ទទួល​បានផល​ប្រយោជន៍​”។

លោក​សន​ សៀ​បបាន​បន្ត​ទៀត​ថា​ ជា​ធម្មតា​ នៅពេល​ដែល​មានការ​អភិវឌ្ឍ​ទៅលើ​គម្រោ​ងធំៗ​កាន់តែ​ច្រើន​ វា​នឹង​ជំរុញ​ឱ្យ​តម្លៃ​អចលនទ្រព្យ​ ក៏ដូចជា​តម្លៃ​ដីធ្លី​មានការ​កើនឡើង​ដោយ​ស្វ័យប្រវត្តិ​ ហើយ​នៅពេល​ដែល​វិស័យ​មួយ​ផ្តល់​ផល​ល្អ​ ដល់​ការ​វិនិយោគ​ ច្បាស់​ណាស់​ថា​ នឹង​មាន​មនុស្ស​កាន់តែ​ច្រើន​ចាប់អារម្មណ៍​ ជាក់ស្ដែង​ដូចជា​វិស័យ​ដីធ្លី​នា​ពេល​បច្ចុប្បន្ន​នេះ​ជាដើម​ គឺ​មាន​សកម្មភាព​ទិញ​-លក់​ យ៉ាង​ផុលផុស​ និង​កើតមាន​ស្ទើរគ្រប់​ទីកន្លែង​ទូទាំង​ប្រទេស​។

អនុប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោកស្រី​ តាំង​ ហួរ​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី៣០​ ខែកញ្ញា​ នេះ​ផង​ដែរ​ថា​ សកម្មភាព​នៃ​ការទិញ​-លក់​របស់​អ្នក​វិនិយោគ​ក្នុង​ស្រុក​ គឺជា​ចលករ​យ៉ាង​សំខាន់​ដែល​ជួយ​ឱ្យ​វិស័យ​នេះ​ភាពល្អ​ប្រសើរ​ ហើយក៏​ជា​ការ​ទាក់ទាញ​អ្នក​វិនិយោគ​ នៅ​ក្រៅ​ស្រុក​ឱ្យ​ចូល​មក​វិនិយោគ​រួមគ្នា​ផង​ដែរ​។

លោកស្រី​បន្ត​ថា​ “ភាគច្រើន​អ្នក​នៅក្នុង​ស្រុក​ ពួកគេ​ធ្វើការ​វិនិយោគ​ដោយ​ការទិញ​-លក់​ ដើម្បី​ទទួល​បាន​ចំណេញ​ ប៉ុន្តែ​បើ​អ្នកក្រៅ​ស្រុក​ចូល​មក​វិនិយោគ​ និង​អភិវឌ្ឍ​លើ​វិស័យ​សំណង់​ក្នុង​គម្រោ​ងធំៗ​”។លោកស្រី​បន្ត​ទៀត​ថា​ “មិនថា​ចំពោះ​អ្នក​វិនិយោគ​មក​ពីក្រៅ​ស្រុក​ ឬការ​វិនិយោគ​របស់​អ្នក​ក្នុង​ស្រុក​នោះ​ទេ​ គឺ​សុទ្ធតែ​ជា​ចំណែក​មួយ​យ៉ាង​សំខាន់​ ក្នុង​ការ​ធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​មាន​ភាពល្អ​ប្រសើរ​ទាំងអស់​”៕

ក្រុង​ប៉េកាំង​ព្រមាន​ក្រុង​វ៉ា​ស៊ី​តោន​ដែល​កំពុង​ពិចារណា​រារាំង​រាល់​ការ​វិនិយោគ​របស់​អាមេរិក​នៅក្នុង​ក្រុមហ៊ុន​ចិន​

ដោយ​ Donald​ Lee​

ប៉េ​កាំងៈ​ ទីក្រុង​ប៉េកាំង​បាន​ប្រតិកម្ម​ចំពោះ​ព័ត៌មាន​របស់​សេតវិមាន​ ដែល​កំពុង​ពិចារណា​អំពី​ការទប់ស្កាត់​ក្រុមហ៊ុន​ចិន​ ពី​ផ្សារហ៊ុន​អាមេរិក​ថា​ជា ​“ជំនឿ​អួតអាង​” និង ​“ ការ​មើលស្រាល​ប្រកបដោយ​គ្រោះថ្នាក់​” ចំពោះ​ភាព​ធន់​ និង​ថាមពល​របស់​ខ្លួន​”។

ប្រធានាធិបតី​អាមេរិក​ លោក​ Donald​ Trump​ បាន​នឹង​កំពុង​ពិចារណា​អំពី​ការ​រាំង​ខ្ទប់​ រាល់​ការ​វិនិយោគ​របស់​អាមេរិក​នៅក្នុង​ក្រុមហ៊ុន​ចិន​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​ ដែល​បាន​ផ្សព្វផ្សាយ​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ កាលពី​ចុង​សប្តាហ៍​កន្លងមក​នេះ​។

ក្រុម​អ្នកវិភាគ​ជឿជាក់​ថា ​“សកម្មភាព​បែបនេះ​ នឹង​ផ្តល់​នូវ​ឥទ្ធិពល​បន្ថែម​ដល់​លោក​ Trump​ នៅក្នុង​ការចរចា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​”។

ទីក្រុង​ប៉េកាំង​បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ ដោយ​លើកឡើង​ថា​ លោក​ Trump​ កំពុង​មើលស្រាល​កម្លាំង​ និង​ភាព​ធន់​របស់​សេដ្ឋកិច្ច​ចិន​។

កាសែត​រដ្ឋ​ចិន​បាន​អត្ថា​ធិប្បាយ​ថា​ “ពួកគេ​ (អាមេរិក​) កំពុង​លេង​ជាមួយ​ភ្លើង​ហើយ​មើលស្រាល​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ និង​ក្រុមហ៊ុន​ផលិតកម្ម​របស់​ចិន​”។

កាសែត​នេះ​បន្ត​ថា​ “ជំនឿ​អួតអាង​លើ​ការពិត​ បង្ហាញ​ពី​ការ​មើលស្រាល​យ៉ាង​ខ្លាំង​នូវ​អ្វី​ដែល​សេដ្ឋកិច្ច​ និង​សមត្ថភាព​របស់​ក្រុមហ៊ុន​ចិន​ ។ បន្ទាប់ពី​មានការ​អភិវឌ្ឍ​អស់​រយៈពេល៧០ឆ្នាំ​កន្លងមក​នេះ​ ប្រទេស​ចិន​បាន​បង្កើត​ឧស្សាហកម្ម​ផលិតកម្ម​ លំដាប់​ពិភពលោក​ និង​មាន​ប្រព័ន្ធ​ឧស្សាហកម្ម​ទំនើប​ និង​ឯករាជ្យ​”។

ទិន្នន័យ​របស់​ក្រុមហ៊ុន​ Moody’s​ បាន​បង្ហាញ​របាយការណ៍​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​អាមេរិក​ បង្កើត​ការងារ​បាន​តិច​ជាង ៣០០​,០០កន្លែង​ ហើយ​អាច​ឈាន​ដល់​ជិត​កន្លះ​លាន​នាក់​នៅ​ចុងឆ្នាំ​នេះ​។

របាយការណ៍​នេះ​បន្ត​ថា​ សហរដ្ឋអាមេរិក​ និង​ចិន​កំពុង​បង្ក​អន្តរាយ​ដល់​ខ្លួនឯង​នៅពេល​ពួកគេ​រុញច្រាន​គ្នា​ទៅវិញទៅមក​ ដោយ​រំពឹង​ថា​នឹង​មិន​ចុះសម្រុង​នឹងគ្នា​ឡើយ​។

របាយការណ៍​របស់​ Moody​ បាន​និយាយ​ថា​ “ប្រទេស​ទាំងពីរ​បាន​អះអាង​ថា​ សេដ្ឋកិច្ច​របស់​ពួកគេ​មាន​កម្លាំង​គ្រប់គ្រាន់​ ដើម្បី​ទប់ទល់​នឹង​ភាព​ចលាចល​ពាណិជ្ជកម្ម​ ប៉ុន្តែ​ពួកគេ​កំពុង​បន្ត​ជំរុញ​គោលនយោបាយ​ ដើម្បី​ទូទាត់​ការ​ចំណាយ​នៃ​សង្គ្រាម​”៕

ភ្ញៀវ​ទេសចរណ៍​ជាង​ ១,៤លាន​នាក់​ចេញដើរលេង​កម្សាន្ត​នៅ​ទូទាំង​ប្រទេស​ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌ​

ដោយ​ នៅ​ ស៊ី​វុត្ថា​

ភ្នំ​ពេញៈ​ ក្រសួងទេសចរណ៍​ បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា​ គិត​ត្រឹម​រយៈពេល៣ថ្ងៃ​នៃ​បុណ្យភ្ជុំបិណ្ឌ​ ចាប់ពី​ថ្ងៃទី២៧​-២៩​ ខែកញ្ញា​ឆ្នាំ២០១៩នេះ​ ភ្ញៀវ​ទេសចរ​ជាតិ​-អន្តរជាតិ​ បាន​ចេញ​ដើរ​ទស្សនា​កម្សាន្ត​នៅ​ទូទាំង​ប្រទេស​ មាន​ចំនួន​ជាង​ ១,៤លាន​នាក់​កើនឡើង៣៧.២៥​%ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​នៅ​ថ្ងៃទី៣០​ ខែកញ្ញា​នេះ​ថា​ ភ្ញៀវ​ទេសចរ​ជាតិ​-អន្តរជាតិ​ និង​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ដើរកម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍​នានា​ ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌ២៧​-២៩​ ខែកញ្ញា​ ឆ្នាំ២០១៩នេះ​ មាន​ចំនួន​ ១,៤៣៧​,៩៨៨នាក់​ កើនឡើង​ ៣៧.២៥​% ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន១​,៣៦១​,២៤០នាក់​ កើនឡើង​ ៣៤.៩១​% ចំណែក​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ ៧៦​,៧៤៨នាក់​កើនឡើង៩៨.១៤​%។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ ចំនួន​ជាក់ស្តែង​អាច​ច្រើនជាង​នេះ​ ពីព្រោះ​ប្រជាពលរដ្ឋ​ក៏បាន​ទៅ​កម្សាន្ត​នៅ​តាម​កន្លែង​ ដែល​មាន​សក្តា​នុ​ពល​ទេសចរណ៍​ ដូចជា​ បឹង​ ស្ទឹង​ ប្រឡាយ​ ទំនប់​ និង​រមណីយដ្ឋាន​កែច្នៃ​ខ្នាត​តូច​នានា​។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​រាជធានី​-ខេត្ត​ ក្រុមការងារ​សង្កេតឃើញ​ថា​៖ ការរៀបចំ​រមណីយដ្ឋាន​ និង​គោលដៅ​ទេសចរណ៍​មានការ​រីកចម្រើន​កាន់តែ​ប្រសើរ​ ដែល​ធ្វើឲ្យ​ចំនួន​ភ្ញៀវ​ទេសចរ​មានការ​កើនឡើង​ ទោះបីជា​តំបន់​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ក៏ដោយ​។ អាច​ទប់ស្កាត់​ការដំឡើង​ថ្លៃ​ហួសហេតុ​លើ​ម្ហូបអាហារ​ និង​សេវាកម្ម​ទេសចរណ៍​ ដោយមាន​ការ​បិទ​តម្លៃ​ជម្រាប​ជូន​ភ្ញៀវ​ជាមុន​បាន​ត្រឹមត្រូវ​ ស្របតាម​សារាចរណែនាំ​របស់ក្រ​សួង​ទេសចរណ៍​។

​;បើ​ទោះបី​នៅតែ​ជា​បញ្ហា​ស្មុគស្មាញ​ តែ​បញ្ហា​បរិស្ថាន​អនាម័យ​ល្អ​ប្រសើរ​ជាង​មុន​ ដោយ​ភ្ញៀវ​ទេសចរ​ និង​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​និង​ភ្ញាក់​រលឹក​ ដោយមាន​ការ​ចុះ​អប់រំ​ណែនាំ​ពី​មន្ត្រី​ជំនាញ​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​។* បញ្ញា​សន្តិសុខ​សុវត្ថិភាព​ក៏​មាន​ភាពល្អ​ប្រសើរ​ ដោយ​មន្ទីរ​ទេសចរណ៍​បាន​សហ​ការណ៍​យ៉ាង​ជិតស្និទ្ធ​ ជាមួយ​កម្លាំង​មានសមត្ថកិច្ច​ ចាត់តាំង​ក្រុមការងារ​ប្រចាំការ​នៅ​តាម​គោលដៅ​ទេសចរណ៍​សំ​ខាន់​ៗ និង​មានការ​លើកស្លា​កសញ្ញា​គ្រោះថ្នាក់​នៅ​តាម​តំបន់​ដែល​ងាយ​រងគ្រោះ​។

លោក​ ថោង​ ខុន​ បាន​បន្ថែម​ថា​ កត្តា​ដែល​ជំរុញ​ឱ្យ​មាន​កំណើន​ទេសចរណ៍​នេះ​ គឺ​កត្តា​សន្តិភាព​ ស្ថិរភាព​នយោបាយ​ ដែល​ជា​មូលដ្ឋាន​នៃ​ការ​អភិវឌ្ឍ​ នាំមក​នូវ​ការ​រីកចម្រើន​ខាង​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង​៕

CDC​ អនុម័ត​គម្រោង​វិនិយោគ​ទឹកប្រាក់​ ៣១៩លាន​ដុល្លារ​លើ​គំរោង​ចំនួន៨​

អគារ CDC។ រូបថត៖ សហការី

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​)បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន៨មាន​ទឹកប្រាក់៣១៩.៥លាន​ដុល្លារ​ និង​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​រាប់​រយ​កន្លែង​ នេះ​បើ​តាម​របាយការណ៍​កក់​ត្រា​ គំរោង​វិនិយោគ​គិតតែ​នៅក្នុង​ខែកញ្ញា​នេះ​។

យោង​តាម​ការ​ផ្សព្វផ្សាយ​រស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) កាលពី​ថ្ងៃទី២​ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​បានឱ្យ​ដឹង​ថា​ តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានសម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​ ជូន​ដល់​ក្រុមហ៊ុន​ដូចជា​ ទី១​ ក្រុមហ៊ុន​ “ MEKO​ LIGHTING​ (CAMBODIA​) CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​អំពូលភ្លើង​ និង​សម្ភារៈ​បរិ​ក្ខា​អគ្គិសនី​គ្រប់​ប្រភេទ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចម​ពល​ ឃុំ​ពពេល​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ មាន​ទុន​វិនិយោគ​ប្រមាណ២​,៣លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៣០៦កន្លែង​។

ទី២​ ក្រុមហ៊ុន​- “SILVER​ BEAUTY​ (CAMBODIA​) ELECTRONIC​ AND​ LIGHTING​ CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូលភ្លើង​គ្រប់​ប្រភេទ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៣​ ភូមិ​ទួល​ត្បែង​ ឃុំ​ ព្រៃវិហារ​ ស្រុក​គងពិសី​ ខេត្ត​កំពង់ស្ពឺ​ មាន​ទុន​វិនិយោគ​ប្រមាណ៣​,២លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន១៧៩កន្លែង​។

ទី៣​ ក្រុមហ៊ុន​ “SINE​ PLASTIC​ (CAMBODIA​) INDUSTRY​ CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​ផលិត​បំពង់​ទឹក​ជ័រ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ពាម​ សង្កាត់​ព្រៃស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៣,៦លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន១៤០កន្លែង​។ ទី៤​ ក្រុមហ៊ុន​“HONG​ CHHING​ (CAMBODIA​) INDUSTRIAL​ DEVELOPMENT​ CO​., LTD​” គម្រោង​បង្កើត​ រោងចក្រ​ផលិត​សម្ភារៈសំណង់​គ្រប់​ប្រភេទ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ស្គន់​ ឃុំ​ត្រពាំងរាំង​ ស្រុក​ជុំ​គិរី​ ខេត្តកំពត​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៥,៣លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១៤៤កន្លែង​។

ទី៥ក្រុមហ៊ុន​- “MIKOL​ STONE​ CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ថ្មម៉ាប​ផលតិ​ជា​គ្រឿង​សង្ហា​រឹម​ និង​សម្ភារៈ​បរិក្ខារ​ផ្សេង​ៗ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស្ទឹង​ច្រាល​ ឃុំ​អូរបាក់រទេះ​ ស្រុក​កំពង់សីលា​ ខេត្ត​ ព្រះសីហនុ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ២,៩លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ២៥៧កន្លែង​។

ទី៦ក្រុមហ៊ុន​- “KAM​ CHING​ (CAMBODIA​) CRAFTS​ &​ GIFTS​ CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​ផលិត​ទៀន​គ្រប់​ប្រភេទ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កណ្តឹង​ធំ​ ឃុំ​កណ្តឹង​ ស្រុក​បាទី​ ខេត្តតាកែវ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៣,៨លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៣២០កន្លែង​។

ទី៧ក្រុមហ៊ុន​- “CUI​ ZHEN​ YUAN​ FOOD​ CO​., LTD​.” គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ផ្លែឈើ​គ្រប់​ប្រភេទ​ (ស្វាយ​ ចេក​ ម្នាស់​ ស្វាយចន្ទី​…) ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្របី​ត្រាំ​ ឃុំ​ជង្រុក​ ស្រុក​គងពិសី​ ខេត្ត​កំពង់ស្ពឺ​ មាន​ទុន​វិនិយោគ​ប្រមាណ៦​,៤លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១៧៧កន្លែង​។

និង​ទី៨ក្រុមហ៊ុន​- “ZHENG​ HENG​ (CAMBODIA​) CO​., LTD​” គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ទេសចរណ៍​ “តារា​សាគរ​ ឈូងសមុទ្រ​វែង​” រួមមាន​៖ សណ្ឋាគារ​ថ្នាក់​ផ្កាយ៥​ ចំនួន៧០០បន្ទប់​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ រមណីយដ្ឋាន​ទេសចរណ៍​ សួន​កំសាន្ត​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​គម្រោ​ងផ្សេង​ៗមួយចំនួន​ទៀត​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ឃុំ​កោះ​ស្តេច​ ស្រុក​គិរី​សាគរ​ ខេត្តកោះកុង​ មាន​ទុន​វិនិយោគ​ប្រមាណ​ ២៩២លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន២.១១៦កន្លែង​៕

មេដឹកនាំ​ហុងកុង​នឹង​ទៅ​ចូលរួម​បុណ្យជាតិ​របស់​ប្រទេស​ដោយ​មិន​អើពើ​នឹង​ភាព​អនាធិបតេយ្យ​នៅក្នុង​ទីក្រុង​

ដោយ​ Donald​ Lee​

ហុង​កុងៈ​ មេដឹកនាំ​ហុងកុង​ លោកស្រី​ Carrie​ Lam​ នឹង​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ប៉េកាំង​ ដើម្បី​ចូលរួម​ពិធី​រំលឹក​បុណ្យខួប​លើក​ទី៧០​ នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ខណៈ​ប្រជាជន​ហុងកុង​កំពុង​តវ៉ា​ប្រកបដោយ​អនាធិបតេយ្យ​នៅ​សប្តាហ៍​នេះ​។

ក្រុម​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រជាជន​ហុងកុង​ នឹង​រៀបចំ​ធ្វើកូដកម្ម​ និង​ប្រមូល​ផ្តុំ​ជា​លក្ខ​ខណៈ​ទ្រង់ទ្រាយ​ធំ​ នៅក្នុង​សប្តាហ៍​នេះ​ ដើម្បី​ធ្វើ​ឱ្យ​ទីក្រុង​ប៉េកាំង​មាន​ការ​ខ្មាស់​អៀន​ ស្រប​ពេល​ដែល​ប្រារព្ធ​ខួប​លើក​ទី៧០នៃ​ការបង្កើត​ប្រទេស​។

ក្រុម​អ្នក​តវ៉ា​ និង​ប៉ូលី​សបា​នប៉ះ​ទង្គិ​តគ្នា​នៅ​តាម​ដងផ្លូវ​ នៅក្នុង​ទីក្រុង​ហុងកុង​ម្តង​ទៀត​កាលពី​ចុង​សប្តាហ៍​មុន​ ដែល​ធ្វើ​ឱ្យ​អាជីវកម្ម​ជាច្រើន​ទីតាំង​បាន​បិទ​ការិយាល័យ​។ ហាង​នានា​នៅក្នុង​ទីក្រុង​ ជាប់​ទៅ​ដោយ​អំបែង​ដប​កែវ​ ដែល​ខូច​ពី​ស្រា​ក្រឡុក​ molotov​ និង​ grafitti​ ដែល​ត្រូវ​បាន​ក្រុម​អ្នក​តវ៉ា​ជះ​ និង​លាប​ពាសពេញ​អគារ​រដ្ឋាភិបាល​រួច​។

ប៉ូលី​សហុង​កុង​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​និយាយ​ថា​ មន្រ្តី​ម្នាក់​បាន​បាញ់​ឡើងលើ​ដើម្បី​ការពារ​ខ្លួន​ និង​ព្រមាន​ចំពោះ​ក្រុម​អ្នក​តវ៉ា​ ខណៈ​ពេល​ដែល​មានការ​ប្រឈមមុខ​ដាក់គ្នា​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។

សេចក្តី​ថ្លែងការណ៍​នោះ​បាន​និយាយ​ថា​“ មន្រ្តី​ប៉ូលី​សត្រូវ​បាន​ឡោមព័ទ្ធ​ និង​វាយប្រហារ​ដោយក្រុម​បាតុករ​ដ៏​ឃោរឃៅ​មួយ​ក្រុម​ធំ​”។

សប្តាហ៍​នេះ​នឹង​ក្លាយជា​ការសាកល្បង​ដ៏​ធំ​បំផុត​ថ្មី​មួយទៀត​ សម្រាប់​ការពិសោធន៍​ចំពោះ​ប្រទេស​ចិន​ដែល​ជា​ “ប្រទេស​មួយ​មាន​ប្រព័ន្ធ​គ្រប់គ្រង​ពីរ​” ដែល​បាន​ផ្តល់​ទៅ​អោយ​ទីក្រុង​ហុងកុង​នូវ​សេរីភាព​ និង​សិទ្ធិ​ ដែល​មិន​ត្រូវ​បាន​បែងចែក​ប្រជាជន​រាប់ពាន់​លាន​នាក់​ដែល​កំពុង​រស់នៅ​លើ​ចិនដីគោក​៕