ប្រកាន់​ខ្ជាប់​គោលការណ៍៤យ៉ាងនេះ​ បើ​ចង់​ក្លាយជា​ភ្នាក់ងារ​អចលនទ្រព្យ​ជោគជ័យ​

ដោយ ​រ៉ា​ណេត​

ភ្នំពេញ​៖ ការ​ក្លាយជា​ភ្នាក់ងារ​អចលនទ្រព្យ​មួយ​រូប​ មិន​ពិបាក​ទេ​ តែ​ដើម្បី​ក្លាយជា​អ្នកទទួល​បាន​ជោគជ័យ​ គឺ​មិនមែន​ជា​រឿង​សាមញ្ញ​ពេក​នោះ​ទេ​ ប៉ុន្តែ​ការ​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​ មាន​ទំនាក់ទំនង​ល្អ​ និ​តអាកប្ប​កិរិយា​ល្អជា​រឿង​មិន​អាច​ខ្វះ​បាន​។

គេហទំព័រ ​Propertyarea.asia​ សូម​លើកយក​ចំណុច​សំ​ខាន់​ៗចំនួន៤​ ដែល​ភ្នាក់ងារ​អចលនទ្រព្យ​ត្រូវ​មាន​ មុននឹង​សម្រេចចិត្ត​ចូល​ប្រឡូក​ក្នុង​វិស័យ​នេះ​។

យោង​តាម​ឯកសារ​បរទេស​បាន​ឲ្យដឹង​ថា​ ការ​មាន​ភាព​ស្មោះត្រង់​ មានការ​ទទួលខុសត្រូវ​ បង្កើត​បណ្តាញ​ការងារ​ពិតជា​មាន​សារៈសំខាន់​ ដើម្បី​កំណត់​ភាព​ជោគជ័យ​ក្នុង​ការងារ​របស់​ខ្លួន​។

ការ​ទទួល​បាន​អាជ្ញាប័ណ្ណ​

ការបង្កើត​ជំនួញ​មួយ​ មិនមែន​ចេះតែ​ធ្វើ​នោះ​ទេ​ តែ​ត្រូវ​មាន​ក្រុមហ៊ុន​មួយ​ដែល​ត្រូវ​មាន​អាជ្ញា​ប័ណ្ណ​ច្បាស់លាស់​ ព្រោះ​អាជ្ញាប័ណ្ណ​មាន​សារៈសំខាន់​ណាស់​ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​អតិថិជន​ និង​ក្រុមហ៊ុន​ដៃគូ​របស់​ខ្លួន​។

លើស​ពីនេះ​ ក្រុមហ៊ុន​ភ្នាក់ងារ​នេះ​ ត្រូវ​រៀបចំខ្លួន​សម្រាប់​ការ​ប្រឡង​ទាក់ទង​នឹង​វិស័យ​អចលនទ្រព្យ​។

ការបង្កើត​ក្រុម​

បើ​ចង់ទៅ​លឿន​ ត្រូវ​ដើរ​ម្នាក់ឯង​ តែបើ​ចង់ទៅ​មុខ​ដោយ​ជោគជ័យ​និង​ប្រកបដោយ​និរន្តរភាព​ ត្រូវ​ធ្វើជា​ក្រុម​។ ការងារ​ជា​ក្រុម​ និង​ការបង្កើត​បណ្តាញ​ជំនួញ​ជា​ការងារ​មួយ​ ដែល​មិន​អាច​មើល​រំលង​បាន​ ដើម្បី​ពង្រីក​ការ​ផ្សព្វផ្សាយ​ពី​ផលិតផល​របស់​ខ្លួន​ និង​អាច​រួមចំណែក​ជួយគ្នា​ទៅវិញទៅមក​នៅក្នុង​ក្រុម​។

ដោយសារ​សេដ្ឋកិច្ច​បាន​ឈាន​ដល់​បដិវត្តន៍​បច្ចេកវិទ្យា​ ដែល​ជា​ដំណាក់កាល​ទី៤​ នៃ​សេដ្ឋកិច្ច​ ការបង្កើត​បណ្តាញ​ផ្សព្វផ្សាយ​ពី​ក្រុមហ៊ុន​ ពី​ផលិតផល​របស់​ខ្លួន​តាមរយៈ​បច្ចេកវិទ្យា​ ជា​រឿង​ដែល​មិន​អាច​ធ្វើមិនដឹង​មិន​លឺ​ឡើយ​។ បច្ចុប្បន្ន​បច្ចេកវិទ្យា​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ ក្នុង​វិស័យ​ជំនួញ​ ព្រោះ​បច្ចេកវិទ្យា​ កំពុង​មានការ​ពេញនិយម​នៅ​លើ​ពិភពលោក​។

ហេតុនេះ​ការ​មា​នវេប​យសាយ​ ឬគេហទំព័រ​ផ្ទាល់ខ្លួន​ ដើម្បី​ពង្រីក​ការ​ផ្សព្វផ្សាយ​ផលិតផល​របស់​ខ្លួន​ ពិតជា​មាន​សារៈ​សំខាន់​​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ឆ្ពោះទៅ​មុខ​។

ធ្វើ​ទីផ្សារ​ដោយខ្លួនឯង​

គ្មាន​អ្នកណា​ធ្វើ​ទីផ្សារ​ជំនួស​យើង​បាន​នោះ​ទេ​ ទីផ្សារ​នៅ​ទីនេះ​សំដៅលើ​ការ​បង្កើន​កិត្យានុភាព​របស់​ក្រុមហ៊ុន​ ឬធ្វើឲ្យ​ក្រុមហ៊ុន​របស់​យើង​មានការ​ទទួលស្គាល់​ទូលំទូលាយ​ក្នុង​ស្រទាប់​មហាជន​ និង​អតិថិជន​គោលដៅ​។

ហេតុនេះ​ម្ចាស់​ក្រុមហ៊ុន​ ភ្នាក់ងារ​អចលនវត្ថុ​ឬក្រុមហ៊ុន​ជំនួញ​ផ្សេងទៀត​ ត្រូវ​ បង្កើត​កាលវិភាគ​សម្រាប់​ការស្វែងរក​ព័ត៌មាន​និង​អតិថិជន​ ចូលរួម​ជួយ​ដល់​ការងារ​ក្នុង​សហគមន៍​។ រក្សា​ទំនាក់ទំនង​ល្អជា​មួយ​អតិថិជន​ចាស់​ ព្រោះ ​75​ភាគរយ​នៃ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​ទិញ​ លក់​អចលនទ្រព្យ​ជាទូទៅ​បាន​មក​ពី​ការ​ណែ​នាំ​តៗ​គ្នា​។

ក្នុងនាម​ជា​អ្នកលក់​អចលនទ្រព្យ​ ការ​លក់ខ្លួន​ឯង​បានសម្រេច​គឺជា​រឿង​សំខាន់​បំផុត​។

ធ្វើជា​អ្នក​សិក្សា​ពេញ​មួយ​ជីវិត​

មនុស្ស​ជោគជ័យ​ មិនដែល​បញ្ចប់​ការសិក្សា​នោះ​ឡើយ​ ព្រោះ​ការ​បញ្ចប់​ការសិក្សា​មានន័យថា​ ធ្វើឲ្យ​ខ្លួនឯង​ក្រេស​ក្រិន​ លែង​ចង់​ដើរទៅ​មុខ​ទៀត​ ហេតុនេះ​ អ្វី​ដែល​ត្រូវ​ធ្វើ​គឺ​ហ៊ុំ​ព័ទ្ធ​ខ្លួន​អ្នកជា​មួយ​អ្នក​នៅក្នុង​វិស័យ​នេះ​។ ការ​ធ្វើការ​ជាមួយ​មនុស្ស​ នៅក្នុង​វិស័យ​អចលនទ្រព្យ​ ផ្ដល់​ឱ្យ​អ្នក​នូវ​បណ្តាញ​នៃ​អ្នកជំនាញ​ដើម្បី​ស្វែងរក​អចលនទ្រព្យ​បាន​ល្អ​។

ការសិក្សា​ដើម្បី​ពង្រីក​ចំណេះដឹង​របស់​ខ្លួន​ យើង​អាច​ចូលរួម​ក្នុង​សិក្ខាសាលា​។ ចូល​សង្កេត​និន្នាការ​ទីផ្សារ​ និង​ភាពជា​អ្នកជិតខាង​: ទីផ្សារ​អចលនទ្រព្យ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ជានិច្ច​។ ត្រូវ​ដឹងពី​កត្តា​ដែល​ប៉ះពាល់​ដល់​តម្លៃ​ និង​កាលបរិច្ឆេទ​ក្នុង​តំបន់​របស់​អ្នក​៕

ចំណេះដឹង​! តើ​អ្វី​ជា​ភតិសន្យា​ហិរញ្ញវត្ថុ​?

តើអ្វីជាភតិសន្យាហិរញ្ញវត្ថុ

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ភតិសន្យា​ហិរញ្ញវត្ថុ​ជា​កិច្ចសន្យា​កូនកាត់​ រវាង​ការទិញ​ដោយ​បង់​ជា​វគ្គ​ៗ និង​ភតិសន្យា​ប្រតិបត្តិ​ការ​។ តាម​និយមន័យ​នៃ​ច្បាប់​ស្តី​ពី​ ភតិសន្យា​ហិរញ្ញវត្ថុ​ ដែល​ប្រកាសឲ្យប្រើ​ដោយ​ព្រះរាជក្រម​ លេ​ខនស​/រកម​/០៦០៩​/០០៨​ ចុះ​ថ្ងៃទី២០មិថុនា​ឆ្នាំ២០០៩​។

​ភតិសន្យា​ហិរញ្ញវត្ថុ​ គឺជា​កិច្ចសន្យា​ជួល​ឧបករណ៍​រវាង​ភតិបតី​ និង​ភតិកៈ​ដែល​ភតិកៈ​មាន​កាតព្វកិច្ច​ត្រូវ​បង់ថ្លៃ​ជួល​ឧបករណ៍​ជា​វគ្គ​ៗ ក្នុងរយៈពេល​មួយ​មិន​តិច​ជាង​មួយឆ្នាំ​ ហើយ​នៅ​ដំណាច់​រយៈពេល​នៃ​កិច្ចសន្យា​ ភតិកៈ​ត្រូវ​មាន​សិទ្ធិ​ទិញ​ ឬមិន​ទិញ​ឧបករណ៍​ដែល​ជួល​នោះ​។

ដើម្បី​ធ្វើឲ្យស​ម្រេច​បាន​ភតិសន្យា​ហិរញ្ញវត្ថុ​ មាន​តួអង្គ​បី​ដែល​ត្រូវ​ដើរតួ​ គឺ​(១) អ្នកផ្គត់ផ្គង់​ឧបករណ៍​ (២) ភតិបតី​ និង​(៣) ភតិកៈ​ ហើយ​ត្រូវ​ធ្វើតាម​នីតិវិធី​ដូច​មាននៅ​ក្នុង​ឌី​យ៉ា​ក្រាម​ខាងក្រោម​នេះ​។ នៅក្នុង​ជំហាន​ទី១​ ភតិកៈ​ត្រូវ​ចរចា​ជាមួយ​អ្នកផ្គត់ផ្គង់​ ដើម្បី​ជ្រើសរើស​យក​ឧបករណ៍​ណា​ដែល​ខ្លួន​ពេញចិត្ត​ សម្រាប់​យក​មក​ប្រើប្រាស់​ឲ្យ​ត្រូវ​គោលបំណង​នៃ​អាជីវកម្ម​របស់​ខ្លួន​។

នៅក្នុង​ជំហាន​ទី២​ ភតិកៈ​ត្រូវ​ចរចា​សុំ​ចុះ​ភតិសន្យា​ជួល​ឧបករណ៍​ (ភតិសន្យា​ហិរញ្ញវត្ថុ​) ជាមួយ​ភតិបតី​ដោយ​ចង្អុល​ប្រាប់​ពី​ឧបករណ៍​ និង​អ្នកផ្គត់ផ្គង់​ប្រាប់​ភតិបតី​។

នៅក្នុង​ជំហាន​ទី៣​ ​ភតិកៈ​ និង​ភតិបតី​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ និង​ចុះ​ភតិសន្យា​ហិរញ្ញវត្ថុ​។

នៅក្នុង​ជំហាន​ទី៤ភតិបតី​ និង​អ្នកផ្គត់ផ្គង់​ចុះ​កិច្ចសន្យា​ទិញ​លក់​ឧបករណ៍​សម្រាប់​យក​មក​ជួល​ឲ្យ​ភតិកៈ​។

នៅក្នុង​ជំហាន​ទី​ ៥ អ្នកផ្គត់ផ្គង់​ដឹកជញ្ជូន​ ឬប្រគល់​ឧបករណ៍​មក​ឲ្យ​ភតិកៈ​។

នៅក្នុង​ជំហាន​ទី៦​ ភតិកៈ​ចុះហត្ថលេខា​ទទួលយក​ឧបករណ៍​ រួច​ចេញ​សេចក្តី​បញ្ជាក់​មួយ​ឲ្យ​ ភតិកៈ​ថា​ខ្លួន​បាន​ទទួល​ឧបករណ៍​ហើយ​។ នៅក្នុង​ជំហាន​ទី​ ៧ ភតិបតី​ បង់ថ្លៃ​ទិញ​ឧបករណ៍​ឲ្យ​អ្នកផ្គត់ផ្គង់​។

នៅក្នុង​ជំហាន​ទី៨​ អ្នកផ្គត់ផ្គង់​ និង​ភតិកៈ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ថែទាំ​ ឧបករណ៍​ ជាមួយ​ភតិកៈ​ (ប្រសិនជា​គេ​ចង់​ធ្វើ​ដូច្នេះ​)៕

អ្នកជំនាញ​៖ កុំ​ទិញ​អចលនទ្រព្យ​ដោយ​ការ​អូសទាញ​ព្រោះ​វា​ប្រឈម​នឹង​ហានិភ័យ​

ប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ស្រី​ចេវ​ សុ​ឃុន
ប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ស្រី​ចេវ​ សុ​ឃុន

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ អ្នកជំនាញ​បាន​ណែនាំ​ដល់​អ្នក​ដែល​មានបំណង​ទិញ​អចលនទ្រព្យ​ទាំងអស់​ ត្រូវ​ប្រុងប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ ចំពោះ​ការ​អូសទាញ​ឱ្យ​ទិញ​អចល​ទ្រព្យ​នៅ​ទីតាំង​ ឬតំបន់​ណាមួយ​ដោយ​ពុំ​បាន​សិក្សា​ និង​សាក់​សួរ​ពី​ព័ត៌មាន​ឱ្យ​បាន​ច្បាស់​ ពី​អ្នកជំនាញ​ដែល​បណ្តាល​ឱ្យ​មានការ​ជាប់​គាំង​លំហូរ​សាច់ប្រាក់​ និង​ហានិភ័យ​ខ្ពស់​។

ប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ស្រី​ចេវ​ សុ​ឃុន
ប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ស្រី​ចេវ​ សុ​ឃុន

ប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ស្រី​ចេវ​ សុ​ឃុន​ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី១​ ខែតុលា​ ឆ្នាំ​ ២០១៩នេះ​ថា​ ការទិញ​-លក់​អចលនទ្រព្យ​ ដើម្បីអោយ​ការទិញ​ធនា​បាន​នូវ​ចរន្ត​សាច់ប្រាក់​នោះ​ អ្នកទិញ​ត្រូវ​មាន​គោលបំណង​ច្បាស់លាស់​ និង​មាន​ភាព​ចាំបាច់​ ទើប​ការទិញ​លក់​ទទួល​បាន​ប្រាក់ចំណេញ​។

លោកស្រី​បន្ត​ថា​ “ប្រសិនបើ​ការទិញ​របស់​លោកអ្នក​ តាមរយៈ​ការ​អូសទាញ​ ទិញ​ដោយ​ខ្វះ​ព័ត៌មាន​ច្បាស់លាស់​ វា​នឹងអាច​ធ្វើអោយ​លំហូរ​សាច់ប្រាក់​របស់​អ្នក​ជាប់​គាំង​ និង​មាន​ហានិភ័យ​នៅពេល​ខាងមុខ​”។

អ្នកជំនាញ​រូប​នេះ​ពន្យល់​ទៀត​ថា​ បើ​ទិញ​អចលនទ្រព្យ​តាម​កា​អូសទាញ​របស់​មិត្តភក្តិ​ ឬតាម​បណ្តាញ​ ដោយមាន​ការ​អួតអាង​ថា​ទិញ​វា​ចំណេញ​ ហើយ​ខ្វះ​ព័ត៌មាន​លំអិត​ នៅពេល​ដែល​ទិញ​រួចរាល់​ ហើយ​មិន​ដូច​គេ​ប្រាប់​នឹង​ធ្វើមាន​ការ​ជាប់​គាំង​ នូវ​លំហូរ​សាច់ប្រាក់​ បើ​ខ្ចី​លុយ​គេ​ថែមទៀត​វា​នឹង​បណ្តាល​ឱ្យ​មានការ​ខាតបង់​កាន់តែ​ច្រើន​។

លោក​ស្រី​ចេវ​ សុ​ឃុន​បាន​ពន្យល់​ទៀត​ថា​ ​អ្នក​ដែល​ទិញ​សម្រាប់​វិនិយោគ​បន្ត​គឺ​ទិញ​មិន​ទុក​យូ​នោះ​ទេ​ យ៉ាង​ហោ​តណាស់​ទុក​ក្នុងរយៈពេល២​ ឬ៣ខែ​ ហើយ​លក់​វិញ​ទើបបាន​ផល​ចំណេញ​ តែបើ​ទិញ​ហើយ​ទុក​ក្នុងរយៈពេល​យូរ​ នឹង​ធ្វើ​ឱ្យ​ខាតបង់​កាន់តែ​ច្រើន​តាមរយៈ​ការ​បង់​ការប្រាក់​ទៅ​ធនាគារ​ជាដើម​។

លោកស្រី​បាន​អំពាវនាវ​ដល់​អ្នកមាន​បំណង​ទិញ​អចលនទ្រព្យ​ សម្រាប់​វិនិយោគ​បន្ត​ទាំងអស់​ទាម​ទា​អោយ​មានការ​សិក្សា​ និង​ប្រមូល​ព័ត៌មាន​ឱ្យ​បាន​ច្បាស់លាស់​ ជាពិសេស​ត្រូវ​សួរនាំ​ទៅ​អ្នកជំនាញ​ និង​ក្រុមហ៊ុន​ដែល​មាន​ជំនាញ​ជាដើម​ ពី​តំបន់​ដែល​គ្រោង​ទិញ​នោះ​មានការ​អភិវឌ្ឍន៍​ដែរ​ឬទេ​ ទើប​មិន​ផុងខ្លួន​ និង​មិន​ខាតបង់​ថវិកា​ទៅតាម​ការ​អូសទាញ​ពី​អ្នកលក់​៕

មន្ត្រី​ជំនាញ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដក​អជ្ញា​ប័ណ្ណ​ក្រុមហ៊ុន​ល្មើសច្បាប់​ និង​រកស៊ី​គ្មាន​ក្រមសីលធម៌​ក្នុង​វិស័យ​ទេសចរណ៍

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ស្រប​ពេល​ចំនួន​ភ្ញៀវ​ទេសចរណ៍​ធ្លាក់ចុះ​គួរឲ្យ​បារម្ភ​នៅ​ខេត្តសៀមរាប​ មន្រ្តី​ជំនាញ​ផ្នែក​ទេសចរណ៍​និង​ពាណិជ្ជកម្ម​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដក​អាជ្ញាប័ណ្ណ​ចំពោះ​ក្រុមហ៊ុន​រកស៊ី​មិន​ស្របច្បាប់​ និង​ក្រម​សីល​ធ៌​មក្នុង​វិស័យ​នេះ​។

នៅក្នុង​របាយការណ៍​ដែល​ចេញ​ ដោយ​ក្រសួងទេសចរណ៍​កាលពី​ពេល​កន្លងទៅ​នេះ​បាន​បង្ហាញថា​ គិត​ត្រឹម​រយៈពេល៧ខែ​ ដើមឆ្នាំ២០១៩​ ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​ និង​ទស្សនា​នៅ​តំបន់​រមណីយដ្ឋាន​សៀមរាប​-អង្គរ​ មានការ​ថយ​ចុះ​រហូត​ជិតដល់១០ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​កន្លងទៅ​ ដែល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​មាន​វិធានការ​ និង​ការរៀបចំ​ផែនការ​ថ្មី​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោកស្រី​ឆាយ​ ស៊ី​វលី​ន បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី១​ តុលា​កន្លងមក​ដោយ​បាន​បង្ហាញ​ពី​ក្ដី​បារម្ភ​ និង​ភាព​ប្រឈម​ចំពោះមុខ​ចំពោះ​ ដែល​ត្រូវតែ​មានការ​ចូលរួម​យ៉ាងសកម្ម​ពីសំណាក់​រដ្ឋាភិបាល​ ក្នុង​ការ​ជួយ​កំណែទម្រង់​ផ្ទៃក្នុង​ឱ្យ​បាន​ស៊ីជម្រៅ​ ដើម្បី​ទប់ស្កាត់​ការ​ធ្លាក់ចុះ​ និង​បង្កើន​ភាព​ទាក់ទាញ​ត្រឡប់មកវិញ​។

លោកស្រី​បន្ត​ថា​ “យើង​នៅ​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​កែ​លម្អ​រ និង​បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​ងាក​មក​កម្សាន្ត​នៅ​កម្ពុជា​ ប៉ុន្តែ​ត្រូវតែ​មានការ​ដាក់​សំពាធ​ទៅលើ​ជន​ដែល​ប្រព្រឹត្ត​ប្រាសចាក​ពី​ច្បាប់កំណត់​ មិនថា​ចំពោះតែ​មន្ត្រី​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​ក្នុង​វិស័យ​នេះ​ ក៏ដូចជា​វិស័យ​ឯកជន​ ដែល​កំពុង​អាស្រ័យផល​ក្នុងនាម​ជា​ភ្នាក់ងារ​”។

លោកស្រី​ឆាយ​ ស៊ី​វលី​បបាន​បន្ត​ទៀត​ថា​ បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន​ឯកជន​ដែល​កំពុង​ប្រតិបត្តិ​ការ​នៅក្នុង​វិស័យ​ទេសចរ​កម្ពុជា​ មាន​មិន​តិច​ជាង៦០០ក្រុមហ៊ុន​នោះ​ទេ​ ប៉ុន្តែ​ក្នុង​នោះ​ចំណោម​ក្រុមហ៊ុន​ទាំងនោះ​ មាន​អ្នក​អនុវត្ត​ស្របតាម​វិជ្ជាជីវៈ​ ហើយ​អ្នកខ្លះ​អនុវត្ត​ខុសពី​គោលការណ៍​កំណត់​ ដោយសារតែ​ចង់បាន​ចំណែក​ទីផ្សារ​ និង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ពេក​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​រូប​នេះ​បាន​បន្ថែម​ថា​ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធ្លាក់ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ កាលពី​ពេល​កន្លងទៅ​នេះ​ សមាគម​និង​ក្រសួងទេសចរណ៍​បាន​ចេញ​សេចក្ដីណែនាំ​រួចមក​ហើយ​ ពាក់ព័ន្ធ​ទៅ​នឹង​ការព្រមាន​ចំពោះ​ក្រុមហ៊ុន​ភ្នាក់ងារ​ទាំងឡាយ​ណា​ ដែល​ប្រព្រឹត្ត​ខុសពី​គោលការណ៍​នឹង​ត្រូវ​រង​ការ​ពិន័យ​។

លោកស្រី​បន្ត​ទៀត​ថា​ “យើង​ពិតជា​មាន​ភាព​សោក​ស្តាយ​ ចំពោះ​ការបាត់បង់​វត្តមាន​របស់​បណ្តា​ភ្ញៀវ​ទេសចរណ៍​នានា​ដែល​ចង់​មកកាន់​កម្ពុជា​។ ជាក់ស្ដែង​ដូចជា​ភ្ញៀវ​ដែល​មក​តាម​នាវា​ទេស​ចរ​ណ៍​ធំៗ​ ដែល​ចូល​តាម​ច្រក​កំពង់ផែ​ព្រះសីហនុ​ គឺ​បាន​ត្រឹមតែ​មើល​ពី​ចម្ងាយ​តែប៉ុណ្ណោះ​ ដោយហេតុថា​ពួកគេ​ធ្លាប់​ឮព័ត៌មាន​មិនល្អ​ពី​កម្ពុជា​ ដូចជា​ភាព​អសុ​វត្ថិ​ភាព​ ការ​បោកបញ្ឆោត​ភ្ញៀវ​ទេសចរណ៍​ ក៏ដូចជា​ភាព​មិន​ស្មោះត្រង់​ក្នុង​ការ​លក់ទំនិញ​ក្លែងក្លាយ​ជាដើម​។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “ក្រសួងទេសចរណ៍​ គួរតែ​មាន​វិធានការ​តឹង​រឹង​ចំពោះ​ជនល្មើស​ក្រមសីលធម៌​ ​ព្រមទាំង​មានការ​ចាត់​ថ្នាក់​នៃ​តម្លៃ​ពាក់ព័ន្ធ​នានា​ នៅក្នុង​តារាង​ឱ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​បណ្តា​ក្រុមហ៊ុន​ ក៏ដូចជា​បណ្តា​ភ្នាក់ងារ​ក្នុង​ការ​ទទួល​ចំណែក​ភ្ញៀវ​មក​”។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ឧកញ៉ា​លឹម​ ហេង​ បាន​មានប្រសាសន៍​ថា​ ការ​ធ្លាក់ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​កាលពី​ពេល​កន្លងទៅ​នេះ​ វា​គឺជា​សញ្ញា​អវិជ្ជមាន​មួយ​ដែល​រដ្ឋាភិបាល​ត្រូវតែ​បង្កើន​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​ ដើម្បី​ស្ដារ​និង​លើកកម្ពស់​វិស័យ​មួយ​នេះ​ឡើងវិញ​។

លោក​បាន​បន្ត​ទៀត​ថា​ “ទេសចរណ៍​ គឺជា​ឧស្សាហកម្ម​មួយ​ ដែល​ជួយ​រកចំណូល​ដល់​សេដ្ឋកិច្ច​ជាតិ​ដោយ​ផ្ទាល់​ និង​ដោយប្រយោល​ ជាពិសេស​អំណោយផល​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​ដែល​ស្ថិតនៅ​ក្នុង​តំបន់​កម្សាន្ត​នានា​ផង​ដែរ​”។  លោក​បន្ត​ទៀត​ថា​ “ការ​ធ្លាក់ចុះ​ចំនួន​ភ្ញៀវ​ទេសចរ​ គឺ​បណ្តាល​មក​ពីក​ត្តា​ជាច្រើន​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​កត្តា​មនុស្ស​ដែល​ជា​អ្នក​ផ្តល់​សេវាកម្ម​តែម្ដង​ ដែល​រួមមាន​ទាំង​វិស័យ​ឯកជន​ និង​មន្ត្រី​ពាក់ព័ន្ធ​ចូលរួម​ជា​ប្រព័ន្ធ​ជាមួយគ្នា​”។

លោក​បាន​លើកឡើង​ថា​ “ជា​ដំណោះស្រាយ​ ក្រៅ​មាន​ផែនការ​រៀបចំ​ព្រឹត្តិ​ការណ៍​កម្សាន្ត​ធំៗ​ ការរៀបចំ​ទីក្រុង​ថ្មី​ និង​វិថី​អាហារ​ប្រចាំ​តំបន់​នានា​ទូទាំង​ប្រទេស​ រដ្ឋាភិបាល​ក៏​គួរតែ​មានការ​កែទម្រង់​ផ្ទៃក្នុង​ស៊ីជម្រៅ​ ដោយ​ត្រូវតែ​កំណត់​ឱ្យ​មានការ​គោរព​ទៅតាមច្បាប់​ ទាំង​បណ្តា​មន្ត្រី​ពាក់ព័ន្ធ​ ក៏​ដូច​ចា​វិស័យ​ឯកជន​។

លោក​ថា​ “ក្រៅពី​នេះ​ក្រសួងទេសចរណ៍​ ក៏​ត្រូវតែ​បង្កើន​ការ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​របស់​កម្ពុជា​ ទៅកាន់​បណ្តា​ប្រទេស​នានា​ទូទាំង​សាកលលោក​ ឱ្យ​មាន​ទូលំទូលាយ​ផង​ដែរ​”។ ​បញ្ហា​ប្រឈម​ធំ​មួយទៀត​ គឺ​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​នៅ​ខេត្តសៀមរាប​ សុទ្ឋ​តែ​លក់​ផលិតផល​ក្លែងក្លាយ​ ដែល​បញ្ហា​នវ​គួរតែ​ក្រសួងទេសចរណ៍​ដោះស្រាយ​ និង​ដាក់ចេញ​វិធានការណ៍​បន្ទាន់​។ បញ្ហា​ផ្លូវថ្នល់​គ្រហុក​ បញ្ហា​អនាម័យ​ បញ្ហា​មគ្គុ​ទេ​សក៍​ទេសចរណ៍​យក​ភ្ញៀវ​ទៅ​លក់​ ដើម្បី​បាន​កម្រៃ​ជើង​សារ​ និង​បញ្ហា​ជាច្រើន​ទៀត​បាន​កើតឡើង​ គឺ​ប្រៀប​ដូចជា​ដង្កូវចេញពីសាច់​ឯង​ មានន័យថា​ “អ្នករក​ស៊ីក្នុង​វិស័យ​នេះ​ កំពុង​សម្លាប់​វិស័យ​នេះ​ដោយខ្លួនឯង​”។

ស្តាប់​មគ្គុ​ទេ​សក៍​ទេសចរណ៍​និយាយ​ពី​បញ្ហា​ពិត​៖

1.វី​សារ​មិនបាន​លើកលែង​ឲ្យ​អ្នកទេសចរ​មក​ពី​ប្រទេស​អ្នកមាន​ អ្នកទេសចរ​ខ្លះមក​ពី​លោកខាងលិច​បាន​សួរ​ថា​ហេតុអ្វីបានជា​នៅ​កម្ពុជា​ រដ្ឋ​យក​វី​សារ​ពី​អ្នកទេសចរ​? វា​អាច​ធ្វើឲ្យ​ចំនួន​អ្នកទេសចរ​កើនឡើង​យឺត​បំផុត​។

នៅ​ប្រទេស​ថៃ​គេ​មាន​ភ្ញៀវ​ច្រើនណាស់​ប្រមាណ​ជាជាង​ 30នាក់​ បន្ទាប់ពី​គេ​ទស្សនា​ប្រទេស​ថៃ​គេ​ត្រលប់​មក​ទស្សន​ប្រទេស​នេះ​ជាច្រើន​ដង​ទៀត​ ដោយ​គេ​សប្បាយចិត្ត​ពីព្រោះ​ថៃ​មិនបាន​ថ្លៃ​វី​សារ​ពី​ទេសចរ​។

2.អាជ្ញា​ធម៌​អន្តោប្រវេសន៍​នៅ​ព្រលា​នយន្តហោះ​ និង​ព្រុំ​ដែន​ តែងតែ​រក​លេះ​សួរ​នេះ​សួរ​នោះ​ដើម្បី​ប្រព្រឹត្ត​ពុករលួយ​ធ្វើឲ្យ​មានការ​យឿ​តយ៉ាវ​ដល់​ភ្ញៀវ​ទេសចរ​ នាំឲ្យ​គេ​មាន​អារម្មណ៍​មិន​សប្បាយចិត្ត​។ ភ្ញៀវ​ខ្លះ​បាន​សរសេរ​មក​ប្រាប់​ខ្ញុំ​ពី​រឿង​នេះ​នៅ​ច្រក​ប៉ោយប៉ែត​។

3.បើកឲ្យ​បេនឡាន​សួ​ជីង​+1ទៀត​រកស៊ី​មិន​ត្រឹមត្រូវ​ បង្ខំ​ភ្ញៀវ​ឲ្យ​ទិញ​សំបុត្រ​ពី​ក្រុមហ៊ុន​ខ្លួន​ដើម្បី​អាច​ធ្វើដំណើរ​តាម​គោលដៅ​បាន​។ បើ​ចង់​មក​សៀមរាប​ឬ ក៏​កន្លែង​ផ្សេងទៀត​ភ្ញៀវ​ត្រូវតែ​ទិញ​សំបុត្រ​ពី​ក្រុមហ៊ុន​ទាំង2ខាងលើ​ មិនដឹង​ថា​លោក​ណា1អនុញ្ញាត​ទេ​ ភ្ញៀវ​ដែល​ធ្លាប់​បាន​ឆ្លងកាត់​កន្លែង​នេះ​គេ​មិន​យល់​សោះ​ពីរ​បៀ​បរ​កស៊ី​នេះ​។

4.ក្រុមហ៊ុន​ឡាន1ចំនួន​បាន​បង្ខំឲ្យ​ភ្ញៀវ​បង់លុយ​បន្ថែម​ដើម្បី​មកដល់​គោលដៅ​សៀមរាប​ឬ ផ្សេងទៀត​ ពេល​ភ្ញៀវ​ចូល​ដល់​ក្នុង​ឡាន​។ បើ​មិន​បង់​បន្ថែម​ទេ​ គេ​ទំលាក់​ភ្ញៀវ​តាម​ដងផ្លូវ​នៅ​ឆ្ងាយ​ពី​គោលដៅ​។

តាក់ស៊ី​ខ្លះ​ក៏​ធើ​ស៊ី​ភ្ញៀវ​ដែរ​ដោយបង្ខំ​ភ្ញៀវ​ទៅដេក​តាម​សណ្ឋាគារ​ដែល​ខ្លួន​ស្គាល់​ដើម្បី​បាន​ទឹកតែ​ តែ​ភ្ញៀវ​មិនព្រម​ ធ្វើឲ្យ​មានរឿង​រ៉ាវ​ខឹង​ប្តឹងផ្តល់​គ្នា​យ៉ាងច្រើន​។ តាមពិត​ភ្ញៀវ​គេ​បាន​កក់​សណ្ឋាគារ​រួចរាល់​ហើយ​ មុនគេ​ឈានជើង​ចូល​មកដល់​កម្ពុជា​ តែ​តៃកុង​តាក់ស៊ី​ប្រាប់​ថា​មិន​ស្គាល់​ ឬគេ​បឹ​ទស​ណ្ឋា​គារ​និង​ហើយ​។

5.សូ​វេ​នៀរ​ (Sovenir​) ក្លែងក្លាយ​មាន​លក់​រាប់​សិប​ឆ្នាំ​នៅក្នុង​តំបន់​ តែ​គេ​នៅតែ​បើក​បាន​រហូតដល់​សព្វថ្ងៃ​។ បើ​មាន​ភ្ញៀវ​ប្តឹង​គេ​អាច​ដូរ​ឈ្មោះ​ផ្សេង​ដើម្បី​បន្ត​លក់​ទៀត​ ហើយ​គ្មាន​ការ​ចាត់វិធានការ​ពី​អជ្ញា​ធម៌​ឡើយ​។

6.នៅក្នុង​តំបន់​ Pub​ street​ (ផាប់​ស្ត្រី​ត) មានរឿង​ក៏​ច្រើន​ដែរ​ ដូចជា​មាន​បរទេស​បោក​បរទេស​ បន្លំ​ខ្លួន​ជាខ្មែរ​ ហើយ​បង្ខំឲ្យ​លេង​បៀរ​ ឬ ក៏​ល្បែង​ ផ្សេង​ៗ ហើយក៏​ចាញ់​អស់​លុយ​ រួច​ក៏​ប្តឹងផ្តល់​គ្នា​ ហើយ​សមត្ថកិច្ច​ក៏​មិនសូវ​ខ្វល់​រកហេតុផល​ប៉ុន្មាន​ទេ​។

មាន​តៃកុង​ tuktuk​ ខ្លះ​ពេល​ភ្ញៀវ​ស្រវឹងស្រា​ឬ ក៏​ភ្លេចខ្លួន​ក៏​មានឱកាស​លួច​របស់​រប​ភ្ញៀវ​ ធ្វើឲ្យ​គេ​ប្រាប់​ តៗ​ គ្នា​ថា​មាន​ចោរកម្ម​ក្នុង​ក្រុង​សៀ​មាប​។

7.guide​ &​ driver​ យក​ក្បាល​ឡាន​ និង​ បង្ខំ​ភ្ញៀវ​ឲ្យ​ទិញអីវ៉ាន់​ វា​រឿង​ដែល​យើង​ត្រូវតែ​ខ្វល់​។ បើ​តៃកុង​ខ្លះ​អត់​ខ្វល់​ចង់​រកតែ​ក្បាល​ឡាន​ពី​ហាង​ ចឹង​ត្រូវ​បង្ខំ​ភ្ញៀវ​ឲ្យ​ចូល​ហាង​។8.យើង​មិនបាន​ផ្សព្វផ្សាយ​ពី​ទេសចរណ៍​តាម​មេ​ឌៀរ​ ធំៗ​ អំពី​ ប្រាសាទ​ Pyramid​ &​ ប្រាសាទបុរាណ​ temples​ ខ្មែរយើង​ឲ្យបាន​ទូលំទូលាយ​ ដូចជា​ CNN​ BBC​ និង​ បណ្តាញ​ផ្សេង​ៗ ទៀត​។

យើង​ក៏​ត្រូវ​មាន​ក្រុមហ៊ុន​ខ្មែរ​ទៅចុះ​ផ្សព្វផ្សាយ​នៅ​បរទេស​ដល់​គោលដៅ​ឲ្យ​គេ​ស្គាល់​តំបន់​ទេសចរណ៍​ក្នុង​ប្រទេស​ឲ្យបាន​ច្រើន​ទើប​ល្អ​។

9.ស្ថានទូត​នៅ​គ្រប់​ប្រទេស​មិនបាន​ជួយ​ផ្សាយ​បន្ថែម​ទេពី​វិស័យ​ទេសចរ​ក្នុង​ប្រទេស​។ ភ្ញៀវ​ខ្លះ​បាន​ប្រាប់​ថា​ បើ​សរ​សេរ​ទៅ​ស្ឋាន​ទូត​ខ្មែរ​គេ​អត់​ឆ្លើយតប​ទៅ​ភ្ញៀវ​ទាន់ពេល​ទេ​ គេ​ឆ្លើយតប​យឺត​បំផុត​។

10​.បញ្ឈប់​ឲ្យ​មាន​ guide​ នៅ​ទន្លេសាប​ចុងឃ្នៀស​ និង​ ការបញ្ឈប់​ការ​លក់​អង្ករ​របស់​ guide​ សួ​ជីង​។ពូក​នេះ​ក៏​បំផ្លាញ​មុខមាត់​ទេស​ចរ​ណ៍​ខ្លាំងើ​ស់​។

11​.ការ​បើក​ប្រាសាទ​ឲ្យ​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​យឿ​តយួរ​ ក៏​ជា​រឿង​ធ្វើឲ្យ​ភ្ញៀវ​គេ​មិន​សប្បាយចិត្ត​ដែរ​ គឺ​គេ​ចង់បាន​តំបន់​មួយ​វា​មាន​លក្ខណៈ​ពិសេស​ ឬ unique​ ជាងគេ​នៅក្នុង​លោក​។ ឥឡូវ​គេ​បើក​ប្រាសាទ​រហូតដល់​ម៉ោង7កន្លះ​លើក​លេង​តែ​អង្គរវត្ត​ ប្រែរូប​ និង​ ភ្នំ​បាខែង​ ដែល​យើង​អាច​មើល​ថ្ងៃរះ​បាន​៕

ក្រុង​ហុងកុង​ស្ថិត​ក្រោម​ការ​គំរាមកំហែង​នៅពេល​ដែល​កងទ័ព​ចិន​ប្រមូល​ផ្តុំគ្នា​នៅ​ឯព្រំដែន​

ដោយ ​Donald​ Lee​

ហុងកុង​៖​ ទីក្រុង​ប៉េកាំង​បាន​នឹង​កំពុង​រៀបចំ​ ពិធី​អបអរសាទរ​ពិធី​ប្រារព្ធ​ខួប​លើក​ទី​ ៧០​ ដ៏​ធំ​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​ខណៈ​ក្រុម​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ហុងកុង​ បាន​រៀបចំ​ការ​ប្រមូល​ផ្តុំគ្នា​នៅ​ទូទាំង​ទីក្រុង​ និង​បាន​ប៉ះទង្គិច​ជា​មួយ​ប៉ូលី​សពេញ​មួយថ្ងៃ​នៅ​ថ្ងៃអង្គារ​នេះ​។

ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​ដងផ្លូវ​ បាន​កើនឡើង​រវាង​ក្រុម​អ្នក​តវ៉ា​ និង​ប៉ូលី​សនៅ​ក្នុង​តំបន់​ Wong​ Tai​ Sin​ ក្នុង​សង្កាត់​ Kowloon​ និង​តំបន់​ New​ Town​ Plaza​ ក្នុង​សង្កាត់​ Shatin​ ក្នុង​គោលបំណង​បំផ្លាញ​ការ​ប្រារព្ធ​ខួប​លើក​ទី៧០​ ​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

ក្រុម​ប៉ូលី​សបា​នបាញ់​ឧស្ម័ន​បង្ហូរទឹក​ភ្នែក​ ទៅលើ​ក្រុម​អ្នក​តវ៉ា​ ដែល​បាន​រុះរើ​របាំង​ដែល​ដាក់​ដោយ​អាជ្ញាធរ​ហុងកុង​ ដើម្បី​រេ​រាំង​ក្រុម​បាតុករ​។ ចំណែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហុងកុង​បាន​រាយការណ៍​ថា​ អាវយឺត​ខ្មៅ​រាប់​ម៉ឺន​ត្រូវ​បាន​ពាក់​ ដោយក្រុម​បាតុករ​ដើរក្បួន​ពី​តំបន់​ Causeway​ Bay​ ឆ្ពោះទៅ​កាន់​ Central​។

សារព័ត៌​មា​នរ៉យទ័​របា​នរា​យកា​រណ៍​ថា​ ទីក្រុង​ប៉េកាំង​បាន​បង្កើន​ចំនួន​ទាហាន​នៅ​តាម​ព្រំដែន​ហុងកុង​ពី៣.០០០​ ទៅ៥​,០០០​ រហូតដល់១០​,០០០​ – ១២​,០០០នាក់​ ខណៈ​នៅ​ថ្ងៃអង្គារ​នេះ​ គឺជា​ការ​ចាប់ផ្តើម​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី៧០​ នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​៕

ការសិក្សា​៖ តម្លៃ​នៃ​ការ​ចំណាយ​សម្រាប់​ការរស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ថ្លៃ​ជាង​ប្រទេស​វៀតណាម​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ការស្ទង់មតិ​ថ្មី​មួយ​បាន​បង្ហាញថា​ តម្លៃ​លើ​ការ​ចំណាយ​ផ្សេង​សម្រាប់​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ មានតម្លៃ​ថ្លៃជាង​ប្រទេស​វៀតណាម​នៅ​ឆ្នាំ២០១៩នេះ​។

យោង​តាម​សន្ទស្សន៍​ Numbeo​ Cost​ of​ Living​ Index​ 2019​ បាន​ចាត់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា​ ដែល​ជា​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ មានតម្លៃ​ថ្លៃជាង​គេ​ពោល​ស្ថិតនៅ​ក្នុង​តារាង​ទី៤​ បន្ទាប់ពី​ប្រទេស​សិង្ហបុរី​ ប្រទេស​ថៃ​ និង​ប្រទេស​មីយ៉ាន់ម៉ា​។

ការស្ទង់មតិ​នេះ​ បាន​ចងក្រង​ទិន្នន័យ​ផ្អែកលើ​តម្លៃ​នៃ​ការជួល​ ឧបករណ៍​ប្រើប្រាស់​ ម្ហូបអាហារ​ និង​ការ​ដឹកជញ្ជូន​ ដោយ​ក្នុង​នោះ​ការ​ចំណាយ​លើ​ការរស់នៅ​របស់​ប្រទេស​កម្ពុជា​មានតម្លៃ​ថ្លៃជាង​ប្រទេស​វៀតណាម​ ប្រទេស​ម៉ាឡេស៊ី​ ប្រទេស​ហ្វីលីពីន​ និង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។

ការស្ទង់មតិ​បាន​លើកឡើង​ថា​“ការ​ចំណាយ​ថ្លៃដើម​ នៃ​ការរស់នៅ​ក្នុង​ប្រទេស​វៀតណាម​ គឺ​ទាប​ជាង​នៅ​កម្ពុជា​ប្រមាណ១៩​,៧០​ ភាគរយ​ ។ តម្លៃ​នៃ​ការជួល​នៅ​ក្នុង​ប្រ​ទេ​វៀតណាម​គឺ​ទាប​ជាង​នៅ​កម្ពុជា​ ៨,៩៧​ ភាគរយ​”។

ការស្ទង់មតិ​នេះ​បាន​រក​ឃើញថា​តម្លៃ​ម្ហូបអាហារ​ និង​ថ្លៃ​ជួល​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មានតម្លៃ​ថ្លៃ​ខ្ពស់​ជាង​ប្រទេស​វៀតណាម​។

ការស្ទង់មតិ​បាន​លើកឡើង​ថា​ “អំណាច​ទិញ​ក្នុង​ស្រុក​នៅ​ទីក្រុង​ហូជីមិញ​ គឺ​ខ្ពស់​ជាង​ទីក្រុង​ភ្នំពេញ៧៩​,៤៨​ ភាគរយ​។ តម្លៃ​ទំនិញ​ប្រើប្រាស់​នៅ​ទីក្រុង​ហូជីមិញ​ គឺ​ទាប​ជាង​ទីក្រុង​ភ្នំពេញ១៧.៩៣ភាគរយ​។

ប្រទេស​កម្ពុជា​ ត្រូវ​បាន​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​ ដែល​ថ្លៃជាង​គេ​បំផុត​លំដាប់​ទី​ ៦៥​ ក្នុង​ការរស់នៅ​ក្នុង​ពិភពលោក​។ សម្រាប់​ប្រទេស​វៀតណាម​ជាប់​ចំណាត់ថ្នាក់​ទី៩៥​ ៕

មន្ត្រី​ជាន់ខ្ពស់ IMF​ កោត​សសើរ​ពី​ការ​រីក​ចំរើន​សេដ្ឋកិច្ច​កម្ពុជា

ដោយ វុត្ថា

​ភ្នំពេញ​៖ មន្ត្រី​ជាន់ខ្ពស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF​) បាន​កោត​សសើរ​ចំពោះ​ការ​រីក​រីក​ចំរើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ និង​ចំណូលជាតិ​រឹង​មុំា​ខណៈ​ចុះ​ចុះ​បំពេញបេសកកម្ម​ សម្រាប់​រយៈពេល២សប្តាហ៍​នៅ​កម្ពុជា​ ដើម្បី​សិក្សា​ និង​វាយតម្លៃ​ក្របខ័ណ្ឌ​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា​ ។

លោក​ Jarkko​ Turunen​ ក្រុមការងារ​បេសកកម្ម​ Article​ IV​ របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF​) បានឱ្យ​ដឹង​យ៉ាង​ដូច្នេះ​ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ​កាលពី​ថ្ងៃទី​ ៣០​ ខែកញ្ញា​ ម្សិលមិញ​នេះ​ បានឱ្យ​ដឹង​ថា​ បេសកកម្ម​ របស់​ក្រុមការងារ​ Article​ IV​ មាន​គោលបំណង​៖

១) វាយតម្លៃ​អំពី​ស្ថានភាព​សេដ្ឋកិច្ច​សកល​ តំបន់​ និង​នយោបាយ​ភូមិ​សាស្រ្ត​ មក​លើ​ក្របខ័ណ្ឌ​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា​

២) វាយតម្លៃ​ និង​ផ្តល់​អនុសាសន៍​គន្លឹះ​ សម្រាប់​ពិចារណា​លើ​វិធានការ​ គោលនយោបាយ​ជា​យុទ្ធ​សាស្រ្ត​ និង​អាទិភាព​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​កំពុង​អនុវត្ត​ និង​ត្រៀម​នឹង​ដាក់ចេញ​សម្រាប់​ជំ​ហ៊ាន​បន្ទាប់​

៣) ការ​ប៉ាន់ស្មាន​តម្រូវការ​ និង​ប្រភព​ហិរញ្ញប្បទាន​ ក្នុង​ការ​គាំទ្រ​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ ប្រកបដោយ​ចីរភាព​ របស់​កម្ពុជា​ (CSDGs​) និង​

៤) យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​សមត្ថភាព​មន្រ្តី​ជំនាញ​កម្ពុជា​ ដែល​រួមមាន​ ជំនាញ​វិភាគ​ និង​ស្តង់ដារ​គ្រប់គ្រង​និង​ផ្សព្វផ្សាយ​ ទិន្នន័យ​ ។

លោក​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្រ្តី​ បាន​ថ្លែងអំណរគុណ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ដែល​ជានិច្ចកាល​តែងតែ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ជិតស្និទ្ធ​ ក្នុង​ការចូលរួម​ យ៉ាងសកម្ម​ ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ បន្ត​រួមចំណែក​រក្សា​នូវ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​លើកកម្ពស់​សមត្ថភាព​ស្ថាប័ន​ និង​មន្រ្តី​ជំនាញ​របស់​កម្ពុជា​ លើ​ការវាយតម្លៃ​ហានិភ័យ​ក្នុង​និង​ក្រៅ​ និង​ប្រែក្លាយ​បញ្ហា​ប្រឈម​ និង​ភាព​មិន​ប្រាកដប្រជា​ទាំងឡាយ​ ឲ្យ​ទៅជា​កាលានុវត្ត​ភាព​សម្រាប់​កម្ពុជា​ តាមរយៈ​ការ​ដាក់ចេញ​នូវ​វិធានការ​កែទម្រង់​ជា​យុទ្ធ​សាស្រ្ត​ និង​ជា​កញ្ចប់​ ក្នុងរយៈពេល​ខ្លី​ មធ្យម​ និង​វែង​ ប្រកប ដោយ​ភាព​បុរេ​សកម្ម​, ភាព​ប្រទាក់ក្រឡា​ និង​ភាព​គ្រប់ជ្រុងជ្រោយ​។

លោក​ Jarkko​ Turunen​ ប្រធាន​បេសកកម្ម​ បាន​វាយតម្លៃ​ខ្ពស់​ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​សម្រេច​បាន​នូវ​សមិទ្ធផល​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ និង​ចំណូលជាតិ​ប្រកបដោយ​ភាពរឹងមាំ​និង​ផ្លែផ្កា​។

លោក​ក៏បាន​ថ្លែងអំណរគុណ​ ដល់​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដែល​បន្ត​រៀបចំ​ផ្តល់​កិច្ចសហការ​យ៉ាងសកម្ម​ សម្រាប់​ក្រុមការងារ​បេសកកម្ម​ Article​ IV​ ក្នុង​ការវាយតម្លៃ​ក្របខ័ណ្ឌ​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា​ និង​ពិភាក្សា​ដោយ​ផ្ទាល់​ ជាមួយ​អគ្គនាយក​ដ្ឋាន​ / ស្ថាប័ន​ពាក់ព័ន្ធ​ ក្នុង​ឱកាស​បំពេញការងារ​បេសកកម្ម​នេះ​។

លោក​អគ្គបណ្ឌិត​សភា​ចារ្យ​ ក៏បាន​គូសបញ្ជាក់​ផង​ដែរ​ថា​ ក្របខ័ណ្ឌ​ប៉ាន់ស្មាន​តម្រូវការ​ និង​ប្រភព​ហិរញ្ញប្បទាន​ ក្នុង​ការ​គាំទ្រ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​ គួរ​ត្រូវ​គិតគូរ​ និង​ផ្សារភ្ជាប់​ជាមួយ​ ក្របខ័ណ្ឌ​យុទ្ធ​សាស្រ្ត​ ថវិកា​, ផែនការ​យុទ្ធ​សាស្រ្ត​ និង​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ​រយៈពេល​មធ្យម​ ដែល​បាន​អនុម័ត​រួច​។

ទន្ទឹម​នេះ​ លោក​អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្រ្តី​ បាន​ថ្លែង​សេចក្តី​សោមនស្ស​រីករាយ​ ចំពោះ​ក្រុមការងារ​បេសកកម្ម​ Article​ IV​ របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF​) ដែល​តែងតែ​លើកកម្ពស់​ ភាពជា​ដៃគូ​ និង​ភាពជា​ម្ចាស់ការ​, ផ្តល់​ការ​គាំទ្រ​ និង​ផ្តល់​អនុសាសន៍​ពិតប្រាកដ​តាមរយៈ​ការ​ចុះ​សង្កេត​ និង​ធ្វើការ​វាយតម្លៃ​ក្របខ័ណ្ឌ​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា​ដោយ​ផ្ទាល់​ ចូលរួម​ចំណែក​តម្រង់​ និង​តម្រឹម​គោលនយោបាយ​ អភិវឌ្ឍន៍​វិស័យ​សេដ្ឋកិច្ច​, សង្គម​, សារពើពន្ធ​ និង​ហិរញ្ញវត្ថុ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ប្រកបដោយ​ប្រសិទ្ធភាព​ ចីរភាព​ និង​បរិ​យា​ប័ន្ន។

លោក​អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្រ្តី​ បាន​ជូនពរ​លោក​ Jarkko​ Turunen​ ព្រមទាំង​សហការី​ ឲ្យ​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ ក្នុង​ឱកាស​បំពេញការងារ​បេសកកម្ម​របស់​ខ្លួន​នៅ​កម្ពុជា​ និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ក្រុម ការងារ​នឹង​ផ្តល់​អនុសាសន៍​គន្លឹះ​បន្ថែម​ សម្រាប់​ចូលរួម​ការ​អភិវឌ្ឍ​កម្ពុជា​៕

ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​នៅ​ខេត្តសៀមរាប​កំពុង​ស្រអាប់​ នៅពេល​ចំនួន​ភ្ញៀវ​ទេសចរ​ដាំ​ក្បាល​ចុះ​

ដោយៈ​ រ៉ា​ណេត​

សៀម​រា​បៈ​ ​ភាព​ថមថយ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​នៅ​ខេត្តសៀមរាប​ បាន​និង​កំ​ពុង​ជះ​ឥទ្ឋ​ពល​ដល់ទី​ផ្សារ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ​ ខណៈ​ការសាងសង់​ ព្រលា​នយន្តហោះ​ថ្មី​ដំណើរ​កា​រយឺត​ៗជាង​ការ​គ្រោងទុក​។

នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Gold​ Property​ Service​ លោក​ ចៅ​ សេង​ថៃ​ ដែល​កំពុងតែ​ប្រតិបត្តិ​ការ​យ៉ាងសកម្ម​ភាព​ នៅក្នុង​ខេត្តសៀមរាប​បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី១ខែតុលា​ ឆ្នាំ២០១៩នេះ​ថា​ ផ្អែក​តាម​ទិដ្ឋភាព​ជាក់ស្ដែង​នា​ពេល​បច្ចុប្បន្ន​នេះ​ ឥទ្ធិពល​នៃ​ការ​ធ្លាក់ចុះ​ចំនួន​ភ្ញៀវ​ទេសចរ​ ពិតជា​បាន​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​មែន​ ប៉ុន្តែ​មិន​មាន​ទំហំ​ធំធេង​ពេក​នោះ​ទេ​។

លោក​បាន​បន្ត​ទៀត​ថា​ “ខ្ញុំ​ទទួលស្គាល់​ថា​ពិតជា​មានផល​ប៉ះពាល់​មែន​ ប៉ុន្តែ​វា​គ្រាន់តែ​ជា​ចំណែក​មួយ​តូច​តែប៉ុណ្ណោះ​ ជាពិសេស​ប៉ះពាល់​ទៅ​ទៅលើ​វិស័យ​សណ្ឋាគារ​ ផ្ទះសំណាក់​ និង​អាហារដ្ឋាន​មួយចំនួន​”។

លោក​ចៅ​ សេង​ថៃ​បាន​បន្ត​ទៀត​ថា​ សៀមរាប​ គឺជា​ខេត្ត​ដែល​ផ្តោត​សំខាន់​ទៅលើ​វិស័យ​ទេសចរណ៍​ ដែល​មិនមែន​សម្រាប់​វិស័យ​ឧស្សាហកម្ម​ ឬពាណិជ្ជកម្ម​ចំរុះ​ ដូចជា​នៅ​តាម​បណ្តា​ខេ​ត្ត​ផ្សេង​ៗនោះ​ទេ​។ ដោយឡែក​បើ​និយាយ​ពី​ស្ថានភាព​ជាក់ស្ដែង​ នៃ​សកម្មភាព​ទីផ្សារ​អចលនទ្រព្យ​ និង​ការ​អភិវឌ្ឍ​ គឺ​នៅតែ​បន្ត​ភាពល្អ​ប្រសើរ​មិន​ខុសពី​ឆ្នាំ​កន្លងទៅ​នោះ​ទេ​”។

លោក​បាន​បញ្ជាក់​ថា​ “បច្ចុប្បន្ន​នេះ​ ក្រៅពី​សកម្មភាព​នៃ​ការទិញ​-លក់​ ដីធ្លី​ សម្រាប់​សកម្មភាព​សាងសង់​សំណង់​លំនៅ​ដ្ឋាន​ នៅ​តាម​តំបន់​ជាយក្រុង​សៀមរាប​ និង​ស្រុក​មួយចំនួន​ ដូចជា​ស្រុក​សូទ្រនិគម​ និង​ស្រុក​ប្រាសាទបាគង​ គឺ​មាន​មិន​ក្រោម២០គម្រោង​នោះ​ទេ​”។លោក​បន្ត​ថា​ “ដូច្នេះ​ខ្ញុំ​គិតថា​ វិស័យ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​មួយ​នេះ​ហាក់​មិន​ទទួលរង​នូវ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​ទេ​”។

ផ្ទុយពី​ការ​លើកឡើង​ខាងលើ​នេះ​ លោក​សាស្ត្រា​ចារ្យ​ទួស​ សា​ភឿន​ ដែល​ជា​អ្នក​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​ និង​វិស័យ​សណ្ឋាគារ​បាន​លើកឡើង​ថា​ ពេលនេះ​សម្រាប់​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ខេត្តសៀមរាប​ បាន​និង​កំពុងតែ​ជួប​បញ្ហា​។ រាល់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដែល​ជាផ្នែក​មួយ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ សុទ្ធតែ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​នៃ​កំណើន​ទេសចរ​នៅក្នុង​ខេត្ត​ទាំងស្រុង​។

​លោក​ថា​ “នៅពេល​មាន​កំណើន​ភ្ញៀវ​ទេសចរ​ គឺ​មាន​តម្រូវការ​ស្នាក់នៅ​ខ្ពស់​។ នៅពេល​មាន​តម្រូវការ​ខ្ពស់​ គឺ​មានការ​អភិវឌ្ឍ​សំណង់​បន្ថែម​។ នៅពេល​មានការ​សាងសង់​បន្ថែម​ ចាំបាច់​ត្រូវ​មានការ​ទិញ​-លក់​ដីធ្លី​ ដែល​កាន់តែ​ជំរុញ​ឱ្យ​តម្លៃ​មាន​ដង្ហើម​។ ប៉ុន្តែ​បើ​កំណើន​ភ្ញៀវ​ទេសចរ​ធ្លាក់ចុះ​ ការ​អភិវឌ្ឍ​ក៏​ត្រូវតែ​ធ្លាក់ចុះ​ដូចគ្នា​”។

លោ​កទួស​ សា​ភឿន​បាន​បញ្ជាក់​ថា​ ក្រសួងទេសចរណ៍​បាន​ធ្វើការ​ព្យាករណ៍​ពី​ការ​រំពឹង​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ​ជាលំដាប់​ រួម​ជាមួយនឹង​គម្រោង​កសាង​ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ រួមមាន​ផ្លូវថ្នល់​ និង​តំបន់​កម្សាន្ត​មួយចំនួន​ទៀត​ជាដើម​។ ប៉ុន្តែ​ជាក់ស្ដែង​ មានតែ​គម្រោង​មិន​មានការ​អនុវត្ត​នោះ​ទេ​។

លោក​បាន​បញ្ជាក់​ថា​ “ជា​ខេត្ត​មាន​សក្តា​នុ​ពល​លើ​ទេសចរណ៍​ ចាំបាច់​គឺ​ពឹងផ្អែក​លើ​វិស័យ​ទេសចរណ៍​ ក្នុង​ការ​បង្កើន​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​។ ចុះបើ​ភ្ញៀវ​ទេសចរ​ធ្លាក់ចុះ​ តើ​អាច​ទទួល​បាន​ចំណូល​មក​ពី​ប្រភព​ណា​”។ លោក​បាន​លើកឡើង​ពី​ភាព​ជាក់ស្ដែង​ថា​ “រាល់​ឆ្នាំ​ចាប់ពី​អំឡុង​ខែកញ្ញា​ រហូតដល់​ចុងខែ​ធ្នូ​ សណ្ឋាគារ​របស់ខ្ញុំ​មានការ​ទទួល​កក់​បន្ទប់​ពេញទាំង​អស់​ ប៉ុន្តែ​សព្វថ្ងៃ​នេះ​ក្នុង​មួយ​យប់​សណ្ឋាគារ​របស់ខ្ញុំ​ មាន​ភ្ញៀវ​ចូល​ស្នាក់​ត្រឹម៣​-៥ បន្ទប់​តែប៉ុណ្ណោះ​ ហើយ​សណ្ឋាគារ​ខ្លះទៀត​ ស្ទើរតែ​គ្មាន​អ្នក​ចូល​ស្នាក់នៅ​ក៏មានដែរ​”។

ជាមួយនឹង​ការ​ធ្លាក់ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ ដែល​បណ្តាល​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​នា​ពេលនេះ​ លោក​បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​បង្កើន​ ការ​យកចិត្ត​ទុកដាក់​លើ​វិស័យ​មួយ​នេះ​ឱ្យ​កាន់តែ​ខ្លាំង​ ដើម្បី​បញ្ចៀស​ហា​និ​ភ័យ​ផ្សេង​ៗ ដែល​អាច​នឹង​កើតមាន​ជាបន្តបន្ទាប់​ទៀត​៕

តំបន់​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥១​ និង៤១​ មានសន្ទុះ​រីក​ចំរើន​ខ្លាំង​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ អចល​ចន​ទ្រព្យ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥១​ និង​ផ្លូវជាតិ​លេខ៤១​ ស្ថិតនៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ នៃ​ភាគ​ខាងលិច​ទីក្រុង​ភ្នំពេញ​ មានសន្ទុះ​រីក​ចំរើន​យ៉ាង​ខ្លាំង​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​ ដោយសារ​កំណើន​រោងចក្រ​សហគ្រាស​ ​ឃ្លាំង​ និង​ប្រជាពលរដ្ឋ​ទៅ​សម្រុក​ទៅ​រស់នៅ​ទីនោះ​ ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ប្រសើរ​។

លោក​ចក់​ ស៊ី​ណាន​ អនុប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី១​ ខែតុលា​ ឆ្នាំ​ ២០១៩​ នេះ​ ថា​ អចលនទ្រព្យ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥១​ និង៤១នេះ​ មាន​សក្តា​នុ​ពល​ដូចគ្នា​តែ​ផ្លូវជាតិ​លេខ៥១​ មាន​សន្ទុះ​ខ្លំា​ងជាង​ មានតម្លៃ​ថ្លៃជាង​ ដោយសារតែ​មាន​រោងចក្រ​ឧស្សាហកម្ម​ច្រើន​ មាន​ប្រជាជន​រស់នៅ​ច្រើន​ និង​ជា​ផ្លូវ​សេដ្ឋកិច្ច​ចន្លោះ​ផ្លូវជាតិ​លេខ៤​ និង​លេខ៥​។

សម្រាប់​ផ្លូវជាតិ៤១ វិញ​ ចេញពី​ផ្លូវជាតិ​លេខ៤​ ទៅកាន់​ខេត្តកំពត​គឺ​មាន​ប្រវែង​វែង​ដែល​ធ្វើ​ឱ្យ​តម្លៃ​ដី​នៅចន្លោះ​ ដែ​មាន​ផ្សារ​មានតម្លៃ​ខ្ពស់​ ហើយ​បន្ទាប់ពី​នោះ​មានតម្លៃ​ទាប​ ឬទៅ​តាម​ប្រភេទ​ឬទំហំ​នៃ​ដីធ្លី​ ហើយ​បើ​ចេញពី​ផ្លូវជាតិ​លេខ៤​ ប្រមាណ៥​ ទៅ១០មានតម្លៃ​ ចាប់ពី១០០​ ទៅ២០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​ហើយ​ចេញ​កាន់តែ​ឆ្ងាយ​មានតម្លៃ​ចាប់ពី៨០​ ទៅ១៥០ ដុល្លារ​ក្នុង​រមួ​យម៉ែ​ត្រ​ការ៉េ​ទៅតាម​ប្រភេទ​ដី​។

លោក​ស៊ី​ណាត​បាន​បញ្ជាក់​ទៀត​ថា​ សម្រាប់​ដីធ្លី​នៅ​តាម​បណ្តោ​ផ្លូវជាតិ​លេខ៥១​ មាន​តម្លៃ​ចមាន​តម្លៃ​ទៅតាម​ប្រភេទ​ និង​ទំហំដី​តែបើ​ទំហំដី​មាន​ចាប់ពី ១០០០ការ៉េ​ឡើង​មានតម្លៃ​ចន្លោះ​ពី ៨០ដុល្លារ​ ទៅ ១២០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​ពោល​អាច​និយាយ​បាន​តម្លៃ​ដី​នៅ​តំបន់​នេះ​ មានតម្លៃ​កើនឡើង​ស្ទើ​តែ១០០ភាគរយ​ ចាប់តាំងពី​ឆ្នាំ២០១៨កន្លងមក​នេះ​។

លោក​ ហ៊ត​ ដុល្លារ​ អ្នករក​ស៊ី​ពុះ​ដី​ឡូ​តិ៍​លក់​នៅ​តាមផ្លូវ​ជាតិ​លេខ៥១​ បានឱ្យ​ដឹង​ដែរ​ថា​ អចលនទ្រព្យ​នៅ​តាម​បណ្តោយ​ទាំងពីរ​នេះ​ នៅតែ​មានសន្ទុះ​រីកចម្រើន​ខ្លាំង​ និង​មាន​សក្តា​នុ​ពល​ខ្ពស់​ ដោយសារ​នៅ​តាម​បណ្តោយ​ផ្លូវ​នេះ​ គោរព​បាន​នូវ​គោល​ការអភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​ ដោយ​បាន​ជំរុញ​រោងចក្រ​សហ​គ្រាស​ធំៗ​ជាច្រើន​ មក​បោះ​ទី​តំា​ងនៅ​តាម​បណ្តោយ​ផ្លូវ​ទាំងនេះ​។

លោក​បន្ត​ថា​ “ក្រុម​អ្នក​វិនិយោគ​បរទេស​ជាច្រើន​ បាន​នឹង​កំពុង​សាងសង់​រោងចក្រ​សហគ្រាស​គ្រប់​ប្រភេទ​ ​ហើយ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​”។ លោក​បន្ត​ថា​ “សំរាប់​ផ្លូវជាតិ​លេខ​ ៤១​ វិញ​ជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​សំខាន់​ផង​ដែរ​ សម្រាប់​ដឹកជញ្ជូន​ទំ​និញ​ផ្សេង​ៗ ទៅកាន់​កំពង់ផែ​ខេត្តកំពត​ជាដើម​ ដែល​ធ្វើ​ឱ្យ​ទីផ្សារ​អចលនទ្រព្យ​កាន់តែ​មានសន្ទុះ​ និង​មាន​សក្តា​នុ​ពល់​ខ្ពស់​”។

រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពីដើម​ឆ្នាំនេះ​ បាន​ជំរុញ​ឲ្យ​រោងចក្រ​ សហគ្រាស​នានា​ចាកចេញ​ពីទី​ក្រុងភ្នំពេញ​ ឆ្ពោះទៅ​តំបន់​ជាយក្រុង​ដើម្បី​រៀប​ចំ​សណ្តាប់់​ធ្នាប់​ និង​តំបន់ឧស្សាហកម្ម​ថ្មី​ ដែល​មិន​ស្ថិតនៅ​ក្នុង​រាជធានី​ភ្នំពេញ​៕

បុរី​ ប៉េង​ ហួត​ នៅ​បន្ត​ការ​បញ្ចុះតម្លៃ​ដ៏​សម្បើម​រហូតដល់​ ១០ម៉ឺន​ដុល្លារ​ លើ១០គម្រោង​ព្រមគ្នា​

ដោយ​ រតនៈ​

ភ្នំ​ពេញៈ​ ដោយមាន​ការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ និង​ដើម្បី​ឆ្លើយតប​តាម​សំណើ​ររបស់​អតិថិជន​ បុរី​ប៉េង​ ហួត​ នៅ​បន្ត​ធ្វើការ​ផ្តល់​ជូន​ការ​បញ្ចុះតម្លៃ​ដ៏​សម្បើម​ រហូតដល់១០ម៉ឺន​ដុល្លារ​ លើ១០គម្រោង​ព្រមគ្នា​ រហូតដល់​ថ្ងៃទី១៩​ ខែ​ តុលា​ នេះ​តែប៉ុណ្ណោះ​។

ជាមួយនឹង​បទពិសោធន៍​ជិត​15​ឆ្នាំ​ ក្នុងនាម​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ឈានមុខ​គេ​មួយ​ ក្នុង​ប្រទេស​កម្ពុជា​ បុរី​ ប៉េង​ ហួត​ បាន​អភិវឌ្ឍ​គម្រោង​លំនៅឋាន​ជាច្រើន​ លើ​ទី​តាំង​ផ្សេង​ៗគ្នា​ ដែល​ពោរពេញ​ដោយសក្តានុពល​ខ្លាំង​។ ជាពិសេស​គម្រោង​ទាំង១០​ ខាងលើ​នេះ​ស្ថិតនៅ​តាម​តំបន់​អភិ​វឌ្ឍ​ផ្សេង​ៗគ្នា​ ជុំវិញ​រាជធានី​ភ្នំពេញ​ ដែល​រួមមាន​ តំបន់​ទីក្រុង​រណប៦០ម៉ែត្រ​ តំបន់​បឹង​ស្នោ​ និង​តំបន់​ជ្រោយ​ចង្វា​រ ​; សុទ្ធសឹងតែ​ជា​តំបន់​ប្រមូល​ផ្តុំ​ទៅ​ដោយ​លំនៅ​ដ្ឋាន​ និង​ពាណិជ្ជកម្ម​ ដែល​មាន​សក្ដានុពល​ខ្លាំង​ សម្រាប់​ការ​វិនិយោគ​ និង​រស់នៅ​ផង​ដែរ​។

-ជាក់ស្តែង​តំបន់​ទីក្រុង​រណប​ផ្លូវ៦០ម៉ែត្រ​ បន្ត​ការ​ទាក់ទាញ​វិ​និ​យោ​គិន​ធំៗ​ជាច្រើន​ ​មក​អភិវឌ្ឍ​ក្នុង​តំបន់​នេះ​ ដែល​មានការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​រួចជាស្រេច​ មានផ្លូវ​ថ្នល់​ធំៗ​ខ្វាត់ខ្វែង​ ជា​ច្រក​សេដ្ឋកិច្ច​ តភា្ជប់​ទៅកាន់​ផ្លូវជាតិ​លេខ២​ និង​ លេខ៣ បាន​យ៉ាង​លឿន​។ មិន​ត្រឹមតែ​គម្រោង​អភិវឌ្ឍ​លំនៅ​ស្ថាន​ប៉ុណ្ណោះទេ​ យើង​សង្កេតឃើញ​ថា​ សូម្បីតែ​សាលា​អន្តរជាតិ​ ISPP​ និង​ ក្រុមហ៊ុន ​Star​ Auto​ Cambodia​ (Marcedes​-Benz​) ផ្សារ​ទំនើប​ ភី​អេច​ ដាយ​មិន​ផ្លេស​ ក៏បាន​ឈានជើង​ចូល​មក​ក្នុង​តំបន់​អភិវឌ្ឍ​ដ៏​មាន​ប្រជាប្រិយ​ភាព​មួយ​នេះ​ដែរ​។

-ចំណែក​ឯ តំបន់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ១ ចាប់ពី​ស្ពាន​ព្រះមុនីវង្ស​ ដល់​តំបន់​បឹង​ស្នោ​ កំពុងតែ​រីក​ដុះដាល​ទៅ​ដោយ​គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ជាច្រើន​ រួម​ទាំង​ផ្សារ​ទំនើប​ ធនាគារ​ សាលារៀន​ មន្ទីរពេទ្យ​ ភោជនីយដ្ឋាន​ ហាងទំនិញ​ បាន​ក្លាយជា​ទីតាំង​ប្រជុំជន​និង​ ជា​តំបន់​ពាណិជ្ជកម្ម​មួយ​ផង​ដែរ​ ជាពិសេស​តំបន់​បឹង​ស្នោ​រផ្ទាល់​តែម្តង​។ តំបន់​បឹង​ស្នោ​ ក៏​លែង​ស្ងប់ស្ងាត់​ដូច​កាលពីមុន​ឡើយ​ ក្រោយពេល​គម្រោង​ដ៏​ធំ​មួយ​របស់​បុរី​ ប៉េង​ ហួត​ ដែល​មានឈ្មោះ​ថា​ ហ្រ្គេន​ស្តា​ផ្លា​ទី​នីម​ បាន​លេច​រូបរាង​ឡើងលើ​ផ្ទៃដី​ជាង២០០ហិច​តា​ ហើយ​គម្រោង​ដ៏​ធំ​នេះ​បាន​ប្រែក្លាយ​តំបន់​បឹង​ស្នោ​ ជាទី​ក្រុង​រណប​មួយ​ដ៏​សម្បូរ​បែប​ ដែល​រួមមាន​សួន​កម្សាន្ត​បែប​អឺរ៉ុប​ សាលារៀន​អន្តរជាតិ​ កីឡាដ្ឋាន​ ស្ថានីយ​ពន្លត់​អគ្គីភ័យ​ ខុន​ដូ​ និង​ផ្សា​ទំនើប​ ថែមទៀត​ផង​។ ក្រៅតែ​ពី​ភាព​សម្បូរ​បែប​ខាងលើ​ ក្នុង​គម្រោង​ដ៏​ធំ​នេះ​ផង​ដែរ​ក៏បាន​បែងចែក​តំបន់​សម្រាប់​រស់នៅ​ និង​តំបន់​ពាណិជ្ជកម្ម​ ជាច្រើន​ប្រភេទ​។

– សម្រាប់​តំបន់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦​Aវិញ​ ក៏​កំពុងតែ​អភិវឌ្ឍ​ឥត​ឈប់ឈរ​ដែរ​ នា​ពេល​បច្ចុប្បន្ន​ និង​នា​ពេល​អនាគត​ ជាពិសេស​តំបន់​ព្រែក​លាប​ដែល​កំពុងតែ​រីក​ដុះដាល​ទៅ​ដោយ​ ផ្សារ​ទំនើប​ ធនាគារ​ សាលារៀន​ មន្ទីរពេទ្យ​ ភោជនីយដ្ឋាន​ ហាងទំនិញ​ ជាច្រើន​ បាន​ក្លាយជា​ទីតាំង​ប្រជុំជន​ អំណោយផល​ទៅដល់​ការ​ធ្វើអាជីវកម្ម​ និង​រស់នៅ​។

សូម​បញ្ជាក់​ផង​ដែរ​ថា​គ្រប់​ប្រភេទ​វីឡា​ ក្នុង​គម្រោង​ទាំង១០ខាងលើ​ សុទ្ធសឹងតែ​ រចនា​ម៉ូដ​ឡើង​ ដ៏​ល្អឯក​ដែល​ផ្អែក​ទៅលើ​គុណ​តម្លៃ​នៃ​សោ​ភណ្ឌ​ភាព​ ជាមួយ​ភាព​សមស្រប​ឥត​ខ្ចោះ​នៃ​ការ​រួមបញ្ចូល​រចនាបថ​ខ្មែរ​ និង​អឺរ៉ុប​ ដោយ​ផ្តល់​ជូន​នូវ​ភាព​ប្រណិត​ទាន់សម័យ​ និង​ផាសុកភាព​ក្នុង​កា​រស់នៅ​ធ្វើអោយ​ជីវិត​លោកអ្នក​កាន់តែ​មានន័យ​។

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​ទូរសព្ទ​លេខ​ 015​ 90​ 6789​ Email​: sale​@penghuoth.com ​ឬចូល​ទៅកាន់​គេហទំព័រ​ Facebook​: www.facebook.com​/boreypenghuoth​ ឬអាច​អញ្ជើញ​មក​សាកសួរ​ព័ត៌មាន​ ពី​គ្រប់​ការិយាល័យ​លក់​ ដែល​មាន​ទីតាំង​ក្បែរ​លោកអ្នក​ រៀងរាល់​ម៉ោង​ធ្វើការ​៕