ដើម្បី​អាច​បើក​ក្រុមហ៊ុនទេសចរណ៍​បាន​តើ​ត្រូវការ​ឯកសារ​អ្វីខ្លះ​?

0

ដោយ​ គង់​ សូ​រិយា​

ភ្នំពេញ​៖ ការ​បើក​ក្រុមហ៊ុន​មួយ​ ជា​រឿង​សាមញ្ញ​ ប៉ុន្តែ​តើមាន​និ​តិ​វិធី​និង​លក្ខខ័ណ្ឌ​តម្រូវ​អ្វីខ្លះ​ ជា​រឿង​កាន់តែ​ចាំបាច់​ ដើម្បីឲ្យ​អ្នកមាន​បំណង​បើក​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ជា​ភ្នាក់ងារ​ទេសចរណ៍​បានដឹង​ និង​រៀបចំ​ឯកសារ​ស្នើសុំ​ទៅ​ក្រសួង​និង​ស្ថាប័ន​ពាក់​ព័ន្ឋ។

ការ​ផ្តល់​អាជ្ញាប័ណ្ណ​ទេសចរណ៍​ដល់​ការី​ទេសចរណ៍​ និង​ភ្នាក់ងារ​ទេសចរណ៍​ និង​អាជ្ញា​បណ្ណ​ទេសចរណ៍​សម្រាប់​ការី​ទេសចរណ៍​ និង​ភ្នាក់ងារ​ទេសចរណ៍​ត្រូវ​បាន​បែងចែក​ជា០៤ប្រភេទ​ ដូចជា​ ទី១​ អាជ្ញា​បណ្ណ​ទេសចរណ៍​ ផ្តល់​ដល់​ការី​ទេសចរណ៍​ដែល​នាំ​ភ្ញៀវ​ទេសចរ​ ទៅ​កម្សាន្ត​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា​ (Outbound​ Tour​ Operators​)ទី២​ អាជ្ញា​បណ្ណ​ទេសចរណ៍​ ផ្តល់​ដល់​ការី​ទេសចរណ៍​ដែល​នាំ​ភ្ញៀវ​ទេសចរ​ចូល​មក​កម្សាន្ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ (Inbound​ Tour​ Operators​) ទី៣​ អាជ្ញា​បណ្ណ​ទេសចរណ៍​ ផ្តល់​ដល់​ការី​ទេសចរណ៍​ដែល​នាំ​ភ្ញៀវ​ទេសចរ​ កម្សាន្ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ (Domestic​ Tour​ Operators​)

និង​ទី៤អាជ្ញា​បណ្ណ​ទេសចរណ៍​ ផ្តល់​ដល់​ភ្នាក់ងារ​ទេសចរណ៍​ (Travel​ Agent​)។

យោង​តាម​ឯកសារ​របស់ក្រ​សួង​ទេសចរណ៍​បាន​ឲ្យដឹង​ថា​ បុគ្គល​ដែល​មានបំណង​ប្រកប​អាជីវកម្ម​ការី​ទេសចរណ៍​ និង​ភ្នាក់ងារ​ទេសចរណ៍​ ឬបើក​សាខា​ត្រូវ​បំពេញ​សំណុំ​បែបបទ​រួម​ទាំង​ឯកសារ​សំអាង​ និង​ព័ត៌មាន​មួយចំនួន​ដូច​ខាងក្រោម​ ដូចជា​ ត្រូវ​មាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ការ​ចុះឈ្មោះ​ក្នុង​បញ្ជីពាណិជ្ជកម្ម​ ។មាន​ប្រាក់​តម្កល់​ធានា​អាជីវកម្ម​ពី​ធានា​ ដែល​ទទួលស្គាល់​ដោយ​ក្រសួងទេសចរណ៍​។

ឯកសារ​ដដែល​បាន​បន្ត​ឲ្យដឹង​ថា​ អ្នក​ដែល​មានបំណង​បើក​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ ក្នុង​វិស័យ​នេះ​ក៏​ត្រូវ​មាន​ឯកសារ​មួយចំនួន​ផង​ដែរ​ ដូចជា​ ទី១​ លិខិតបញ្ជាក់​ទីស្នាក់ការ​ ឬកិច្ច​សន្យា​ជួលផ្ទះ​កិច្ចសន្យា​របស់​ប្រតិបត្តិ​ករ​ទេសចរណ៍​ក្នុង​ការ​ប្រកប​អាជីវកម្ម​ ទី២​ អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ឬលិខិតឆ្លងដែន​(សម្រាប់​ជនបរទេស​) ទី៣​ រូបថត​ម្ចាស់​អាជ្ញា​បណ្ណ​ទេសចរណ៍​ (៤x៦) ចំនួន០៣សន្លឹក​។

បុគ្គល​ដែល​ស្នើសុំ​បន្ត​អាជ្ញា​បណ្ណ​ទេសចរណ៍​សម្រាប់​ការី​ទេសចរណ៍​ និង​ភ្នាក់ងារ​ទេសចរណ៍​(រួម​ទាំង​សាខា​) ត្រូវ​បំពេញ​សំណុំ​បែបបទ​រួម​ទាំង​ឯកសារ​សំអាង​ និង​ព័ត៌មាន​មួយចំនួន​ដូចជា​ ទី១​ ​; ត្រូវ​មាន​ប្រាក់​តម្កល់​ធានា​អាជីវកម្ម​ពី​ធានា​ការដែល​ទទួលស្គាល់​ដោយ​ក្រសួងទេសចរណ៍​ ទី២​ អាជ្ញា​បណ្ណ​ទេសចរណ៍​ច្បាប់ដើម​ ទី៣​ របាយការណ៍​សកម្មភាព​អាជីវកម្ម​ឆ្នាំមុន​ ទី៤​ កិច្ចសន្យា​របស់​ប្រតិបត្តិ​ករ​ទេសចរណ៍​ក្នុង​ការ​ប្រកប​អាជីវកម្ម​ ទី៥​ រូបថត​ម្ចាស់​អាជ្ញា​បណ្ណ​ទេសចរណ៍​ (៤x៦) ចំនួន០៣សន្លឹក​។

ប្រាក់​តម្កល់​ធានា​ការ​ប្រកប​អាជីវកម្ម​ការី​ទេសចរណ៍​ និង​ភ្នាក់ងារ​ទេសចរណ៍​ ត្រូវ​បាន​កំណត់​ទៅតាម​វិសាលភាព​ និង​ទំហំ​អាជីវកម្ម​ដូចជា​ អាជ្ញា​បណ្ណ​ទេសចរណ៍​ ផ្តល់​ដល់​ការី​ទេសចរណ៍​ ដែល​នាំ​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា​ (Outbound​ Tour​ Operators​) ត្រូវ​តម្កល់​ប្រាក់ ៧​,០០០ដុល្លារ​អាមេរិក​។ អាជ្ញា​បណ្ណ​ទេសចរណ៍​ ផ្តល់​ដល់​ការី​ទេសចរណ៍​ដែល​នាំ​ភ្ញៀវ​ទេសចរ​ចូល​មក​កម្សាន្ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ (Inbound​ Tour​ Operators​) ត្រូវ​តម្កល់​ប្រាក់​ ៥,០០០ដុល្លារ​អាមេរិក​។ អាជ្ញា​បណ្ណ​ទេសចរណ៍​ ផ្តល់​ដល់​ការី​ទេសចរណ៍​ដែល​នាំ​ភ្ញៀវ​ទេសចរ​ កម្សាន្ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ (Domestic​ Tour​ Operators​) ត្រូវ​តម្កល់​ប្រាក់​ ៥,០០០ដុល្លារ​អាមេរិក​។ អាជ្ញា​បណ្ណ​ទេសចរណ៍​ ផ្តល់​ដល់​ភ្នាក់ងារ​ទេសចរណ៍​ (Travel​ Agent​) ត្រូវ​តម្កល់​ប្រាក់២​,០០០ដុល្លារ​អាមេរិក​៕

ការ​លក់​លំនៅ​ដ្ឋាន​នៅ​សឹង្ហ​បូរី​បាន​ងើបឡើង​វិញ​ដោយ​សា​រកំនើ​នវិ​និ​យោគ​ពី​វិនិយោគិន​ហុងកុង​ និង​ចិន​

0

ដោយ​ ប៊ី​

សឹង្ហ​បូ​រីៈ​ សឹង្ហ​បូរី​បាន​លក់​ផ្ទះ​ប្រណីត​ជាច្រើន​ដល់​ជនបរទេស​ ក្នុងរយៈពេល​បី​ខែ​គិត​ត្រឹម​ខែ​ មិថុនា​នេះ​ បើ​ប្រៀបធៀប​ទៅ​នឹង​ត្រីមាស​ផ្សេងទៀត​ ក្នុងអំឡុងពេល១២ខែ​ កន្លងមក​នេះ​ ខណៈ​វិនិយោគិន​ចិន​ និង​ហុងកុង​បាន​ស្វែងរក​ទី​សុវត្ថិភាព​ក្នុង​ការ​វិនិយោគ​ប្រាក់​របស់​ពួកគេ​ ស្រប​ពេល​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​កំពុង​កើតឡើង​ និង​សណ្តាប់​ធ្នាប់​សាធារណៈ​ហុងកុង​កាន់តែ​យ៉ាប់យ៉ឺន​។

ផ្ទះ​ប្រណីត​រហូតដល់១៤០ផ្ទះ​ ដែល​មានតម្លៃ​ជាង៨លាន​ដុល្លារ​សឹង្ហ​បូរី​ (៥,៨ លាន​ដុល្លារ​) ឬ ៣​,០០០ដុល្លារ​ក្នុង​មួយ​ហ្វី​តការ៉េ​ ត្រូវ​បាន​លក់​ទៅ​ឱ្យ​ជនបរទេស​នៅ​ត្រីមាស​ទី២​ សូម្បីតែ​មាន​ពន្ធ​បន្ថែម​របស់​អ្នកទិញ២០ភាគរយ​ ត្រូវ​បាន​កំណត់​លើ​អ្នកទិញ​បរទេស​។

លោក​ Alan​ Cheong​ ប្រធាន​ផ្នែក​ស្រាវជ្រាវ​និង​ប្រឹក្សា​យោបល់​នៅ​ក្រុមហ៊ុន​ Savills​ Singapore​ បាន​មាន ប្រសាសន៍​ថា​ “វា​មានការ​កើនឡើង​នៅក្នុង​ប្រភេទ​លំនៅ​ដ្ឋាន​នោះ​ (លំនៅ​ដ្ឋាន​ប្រណីត​) ហើយ​យើង​ប៉ាន់ប្រមាណ​ថា​ ភាគច្រើន​ការទិញ​អាច​ជា​ការ​លាយ​បញ្ចូល​គ្នា​រវាង​ប្រជាជន​ហុងកុង​ និង​ចិនដីគោក​”។លោក​បន្ត​ថា​ “យើង​មិនបាន​ឃើញ​ចំនួន​ជនបរទេស​ទេ​ ដែល​ទិញ​ផ្ទះ​ប្រណីត​នៅ​សឹង្ហ​បូរី​ ចាប់តាំងពី​ត្រីមាស​ទី១ឆ្នាំ​ ២០០៧​ មក​”។

ការ​លក់​បាន​ជាប់​កំណត់ត្រា​ សំរាប់​ជនបរទេស​ដែល​បញ្ជាក់​ពី​របៀប​ ដែល​ទីក្រុង​សឹង្ហ​បូរី​បាន​ក្លាយជា​ទី​ផ្សា​អចលនទ្រព្យ​លំនៅ​ដ្ឋាន​មួយ​ ដែល​មាន​ប្រជាប្រិយ​ភាព​បំផុត​នៅ​លើ​ពិភពលោក​ដែល​ជំរុញ​ដោយ​វិនិយោគិន​ហុងកុង​ និង​ចិន​។

ការ​កើនឡើង​ថ្លៃ​អចលនទ្រព្យ​ បាន​បន្ត​ដល់​ត្រីមាស​ទី៣​ ខណៈ​ការ​ធ្លាក់ចុះ​នៅ​ហុងកុង​ និង​ការ​ធ្លាក់ចុះ​តម្លៃ​ផ្ទះ២០ភាគរយ​ បាន​ជំរុញ​ដើមទុន​ឆ្ពោះទៅ​ភាគ​ខាងត្បូង​ទៅកាន់​ប្រទេស​សឹង្ហ​បូរី​ ដោយមាន​ផ្ទះ​ប្រណី​តទំនើប​ៗចំនួន១១០​ ត្រូវ​បាន​លក់​ចេញ​នៅ​ពាក់កណ្តាល​ខែ​ កញ្ញា​៕

ឧកញ៉ា​ថៃ​ ម៉េ​ងលី​ អគ្គនាយក​បុរី​ប៉េង​ ហួត​ បង្ហើប​គន្លឹះ​វិនិយោគ​បុរី​ឲ្យ​ទទួល​បាន​ជោគជ័យ​

0

ដោយ​គង់​ សូ​រិយា​

ភ្នំពេញ​៖ ជាមួយនឹង​ភាព​ជោគជ័យ​ និង​អាច​និយាយ​ថា​ជា​បុរី​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​ បុរី​ប៉េង​ ហួត​ទទួល​បានការ​ទទួលស្គាល់​ពី​អ្នក​វិនិយោគ​ក្នុង​ស្រុក​ និង​អន្តរជាតិ​។

តើ​ការ​វិនិយោគ​បុរី​នេះ​ ឈរ​លើ​មូលដ្ឋាន​អ្វីខ្លះ​ទើប​ទទួល​បាន​ជោគជ័យ​? ស្ថាបនិក​គេហទំព័រ​ Propertyarea.asia​ បាន​ជួប​សម្ភាសន៍​ពិសេស​ជាមួយ​លោក​ឧកញ៉ា​ថៃ​ ម៉េ​ងលី​អគ្គនាយក​បុរី​ប៉េង​ ហួត​ ដើម្បី​ស្តាប់​ពី​ទស្សនវិស័យ​ និ​ងយុទ្ឋ​សាស្រ្ត​របស់​លោក​ ក្នុង​ការ​វិនិយោគ​បុរី​នេះ​។

តើ​លោក​ឧកញ៉ា​បាន​ចាប់ផ្តើម​វិនិយោគ​បុរី​នេះ​យ៉ាងដូច​ម្តេច​?

ខ្ញុំ​បាន​ចាប់ផ្តើម​វិនិយោគ​បុរី​ប៉េង​ ហួត​នៅ​ឆ្នាំ២០០៥​ ព្រោះ​កំឡុង​ពេលនោះ​នៅ​កម្ពុជា​មិនទាន់​មាន​បុរី​ស្អាត​នៅឡើយ​ទេ​ មានតែ​ផ្ទះល្វែង​ និង​ការសាងសង់​វីឡា​ជា​លក្ខណៈ​ឯកជន​។ នៅពេល​យើង​ចេញចូល​ក្រៅប្រទេស​ច្រើន​ ក៏បាន​សិក្សា​ពី​ការសាងសង់​បុរី​នៅ​ប្រទេស​គេ​ ហើយ​យើង​ក៏បាន​ចាប់ផ្តើម​សាងសង់​បុរី​ ប៉េង​ ហួត​ជា​លើក​ទី១​ នៅ​តាម​បណ្តោយ​ផ្លូវ៥៩៨​។

បន្ទាប់ពី​សាងសង់​ទីតាំង​បុរី​ទី១នៅ​ផ្លូវ៥៩៨​ យើង​បាន​ចាប់ផ្តើម​វិនិយោគ​បុរី​បន្តម​កកាន់​ផ្លូវជាតិ​លេខ១​ ដែល​មាន​ទំហំដី​កើនឡើង​ដល់​ជាង២០គីឡូម៉ែត្រ​ និង​បន្ត​វិនិយោគ​នៅ​គំរោង​ជាច្រើន​ទៀត​។

ការ​ឌី​សាញ​បុរី​នេះ​ បាន​គិត​ពី​សួន​បៃតង​ ដើម​ឈើ​ធំៗ​ ដោយ​ផ្ទៃដី​ប្រមាណ៤៥ភាគរយ​ នៃ​បុរី​និ​មួយ​ៗ ត្រូវ​បាន​រៀបចំ​ដាំ​ដើមឈើ​ និង​សួនច្បារ​។

តើ​រហូត​មកទល់​ពេលនេះ​ផ្ទះ​ដែល​បាន​សង់​ចប់​ និង​លក់​ចេញ​បាន​ប៉ុន្មាន​ហើយ​តាំងពី​ចាប់ផ្តើម​?

គិត​រហូត​មកទល់​ពេលនេះ​ មានផ្ទះ​ជិត១០​,០០០ខ្នង​ត្រូវ​បាន​លក់​ចេញ​ ហើយ​ទីតាំងនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១​ ជាទី​តាំង​ធំជាង​គេ​ដែល​មានផ្ទះ​ប្រមាណ៧០០០​ ទៅ៨០០០ខ្នង​ត្រូវ​បាន​លក់​ចេញ​។ ទីតាំង​នេះ​អាច​ជាទី​ក្រុង​រណប​មួយ​បាន​ហើយ​។

អ្វី​ដែល​ប្រជាជន​ក្នុង​ស្រុក​ និង​ភ្ញៀវ​អន្តរជាតិ​ចាប់អារម្មណ៍​ គឺ​ម៉ូត​ផ្ទះ​និង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​នៅក្នុង​បុរី​នេះ​ តើ​លោក​ឧកញ៉ា​យក​ទស្សន​នៃ​ការរៀបចំ​បែបផែន​នគរូបនីយកម្ម​មក​ពីណា​?

ដោយសារ​ក្រុមហ៊ុន​បុរី​ប៉េង​ ហូត​ចង់​ធ្វើអ្វី​ឲ្យ​ប្លែក​ ធ្វើអ្វី​ឲ្យ​ល្អ​សម្រាប់​ប្រទេសជាតិ​ ទើប​យើង​កសាង​បុរី​នេះ​ឡើង​គិត​ពី​បរិស្ថាន​ សួន​បៃតង​ និង​រចនា​ផ្ទះ​ដែល​ស្អា​តៗ​ជូន​អតិថិជន​ទាំងអស់​។ យើង​ចង់​ឲ្យ​ខ្មែរ​មាន​មោទនភាព​ថា​ ខ្មែរយើង​ក៏អាច​សាងសង់​ផ្ទះ​បាន​ល្អ​ ដូច​ប្រទេស​ផ្សេង​ៗបាន​ដែរ​។

អ្វី​ដែល​យើង​ផ្តោត​ គឺ​អតិថិជន​ចាប់ពី​អ្នកមាន​ជីវភាព​មធ្យម​ រហូតដល់​អ្នកមាន​ជីវភាព​លំដាប់​ខ្ពស់​។

អ្វី​ជា​កត្តា​កំណត់​ស្នូល​ដែល​ធ្វើឲ្យ​បុរី​ប៉េង​ ហួត​ទទួលជោគជ័យ​រហូត​មកទល់​ពេលនេះ​ ក្រៅពី​ម៉ូត​ផ្ទះ​ និង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ដ៏​ទាក់ទាញ​?

អ្វី​ដែល​ជោគជ័យ​រហូត​មកទល់​ពេលនេះ​ ដោយសារ​ក្រុមហ៊ុន​បុរី​ប៉េង​ ហូត​ តែងតែ​ធ្វើអ្វី​លើស​ពី​ការ​រំពឹង​ទុក​របស់​អតិថិជន​។ មានន័យថា​ អ្វី​យើង​និយាយ​គឺ​ធ្វើ​ ហើយ​យើង​បាន​ធ្វើ​ និង​ធ្វើ​បាន​ស្អាត​ជាង​អ្វី​ដែល​យើង​បាន​សន្យា​។ ជាក់ស្តែង​យើង​បាន​និង​កំពុង​វិនិយោគ​ សាងសង់​ផ្សារ​ទំនើប​មួយ​នៅ​បុរី​ប៉េង​ ហួត​ផ្លូវជាតិ​លេខ១​ ព្រោះ​យើង​ចង់​ឲ្យ​ទីក្រុង​រណប​នេះ​ មាន​ទាំង​លំនៅ​ដ្ឋាន​ មាន​ទាំង​កន្លែង​កំសាន្ត​ ផ្សារ​ទំនើប​ សាលារៀន​ ហើយ​មន្ទីរពេទ្យ​ជោ​រ៉ៃ​ ក៏​ជាផ្នែក​មួយ​នៃ​បុ​រី​ឌឹហ្រ្គេន​ស្តារ​នេះ​ផង​ដែរ​។

ងាក​មក​មើល​ស្ថានភាព​ទីផ្សារ​បុរី​ តើ​លោក​ឧកញ៉ា​មើលឃើញ​ដូចម្តេច​?

ខ្ញុំ​គិតថា​ សម្រាប់​បុរី​ប៉េង​ ហួត​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​ វា​នឹង​បន្ត​រីកចម្រើន​បន្ត​ទៀត​ ព្រោះ​ប្រទេស​យើង​កំពុង​រីកចម្រើន​ ហេតុនេះ​យើង​នឹង​បន្ត​វិនិយោគ​បន្ថែម​ទៀត​។ គិត​រហូត​មកទល់​ពេលនេះ​ យើង​បាន​ចំណាយ​ទុន​ច្រើន​មក​ហើយ​។

យើង​មាន​ទិសដៅ​ និង​ពង្រីក​ទៅកាន់​ទី​តាំង​ផ្សេង​ៗទៀត​នា​ពេល​អនាគត​។

ក្រៅពី​ការ​វិនិយោគ​ដោយ​ជោគជ័យ​ តើ​ក្រុមហ៊ុន​បុរី​ប៉េង​ ហួត​បាន​រួមចំណែក​ជួយ​ដល់​ការងារ​សង្គម​យ៉ាងដូច​ម្តេច​?

ក្រុមហ៊ុន​បុរី​របស់​យើង​ ក្រៅពី​ការ​រកស៊ី​ទទួល​បាន​ប្រាក់ចំណេញ​ហើយ​ យើង​ក៏បាន​ផ្តល់​ជំនួយ​មនុស្ស​ធ៌ម​ ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា​ចំនួន១០ម៉ឺន​ដុល្លារ​កាលពី​សប្តាហ៍​មុន​ និង​បាន​រួមចំណែក​កសាង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​នានា​ ដូចជា​សាលារៀន​ កសាង​វត្ត​អារ៉ាម​ និង​ផ្លូវ​មួយចំនួន​ទៀត​ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​។

មានការ​លើកឡើង​ថា​ ឈ្មោះ​ប៉េង​ ហួត​ជា​ឈ្មោះ​បូក​បញ្ចូល​គ្នា​របស់​អ្នក​វិនិយោគ​បុរី​នេះ​ តើ​ពិត​ទេ​លោក​ឧកញ៉ា​?

ពាក្យ​ប៉េង​ ហួត​ ពិតហើយ​ គឺ​ចេញពី​ឈ្មោះ​របស់​បងប្រុស​ខ្ញុំ​ពីរ​រូប​ ដែល​ជា​ស្ថាបនិក​បុរី​នេះ​ បង​ខ្ញុំ​ម្នាក់​ឈ្មោះ​ប៉េង​ និង​ម្នាក់ទៀត​ឈ្មោះ​ហួត​។

ងាក​មក​ស្ថានភាព​នយោបាយ​កើន​កំ​ដៅ​កាលពី​ពេល​ថ្មី​ៗនេះ​ តើមាន​រង​ផល​ប៉ះពាល់​ដល់​ការ​លក់​លំនៅ​ដ្ឋាន​របស់​បុរី​ឬទេ​?

ស្ថានភាព​នយោបាយ​កាលពី​ពេល​ថ្មី​ៗនេះ​ រង​ផល​ប៉ះពាល់​តិចតួច​ ប៉ុន្តែ​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ​ ហើយ​សម្រាប់​រយៈពេល​វែង​មិន​មាន​បញ្ហា​នោះ​ទេ​ ដោយសារ​យើង​បាន​ឆ្លងកាត់​បទពិសោធន៍​ជាច្រើន​ ប៉ុន្តែ​ក្រោយពេល​បោះ​ឆ្នោត​អ្វី​ៗនឹង​មាន​ភាព​ប្រសើរ​ឡើង​ ហើយ​យើង​នៅតែ​ដំណើរការ​ល្អ​ជាងគេ​។

លើស​ពី​អ្វី​ជា​ផ្ទះនៅ​ក្នុង​បុរី​ បច្ចុប្បន្ន​ក្រុមហ៊ុន​បុរី​ប៉េង​ ហួត​បាន​ចាប់ផ្តើម​វិនិយោគ​លើ​ខុន​ដូ​សម្រាប់​លក់​ តើ​ហេតុអ្វី​ដែរ​ លោក​ឧកញ៉ា​ ? ដោយសារ​ទីផ្សារ​ខុន​ដូ​ល្អ​ប្រសើរ​ឬយ៉ាងណា​?

ដោយសារ​ក្រុមហ៊ុន​បុរី​ប៉េង​ ហួត​ជា​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ទើប​យើង​វិនិយោគ​លើ​វិស័យ​លំនៅ​ដ្ឋាន​ ខុន​ដូ​ ផ្សារ​ទំនើប​ និង​អ្វី​ពាក់​ព័ន្ឋនឹង​វិស័យ​នេះ​ទាំងអស់​ ដើម្បី​ឆ្លើយតប​តម្រូវការ​ទីផ្សារ​ និង​តម្រូវការ​របស់​អតិថិជន​ជាតិ​ និង​អន្តរជាតិ​៕

ឆ្នាំ២០២០ កំណើនភ្ញៀវទេសចរទូទាំងពិភពលោករំពឹងថានឹងកើនដល់ ១៦០០លាននាក់

0

ដោយ ៖ រ៉ាណេត
កំពត ៖ នៅក្នុងឆ្នាំ២០២០ខាងមុខនេះ អង្គការទេសចរណ៍ពិភពលោកបានធ្វើការព្យាករណ៍ថា ចំនួនភ្ញៀវទេសចរនៅទូទាំងពិភពលោកដែលនឹងធ្វើដំណើរកម្សាន្តនៅតាមតំបន់ និងប្រទេសនានា នឹងកើនឡើងរហូតដល់ប្រមាណ១៦០០លាននាក់ ខណៈនៅក្នុថឆ្នាំ២០១៩នេះ ត្រូវបានរំពឹងថា មានការកើនឡើងប្រមាណ៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៨កន្លងទៅ។

ឆ្នាំ២០១៨ កន្លងទៅ ទោះបីមានសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសមួយចំនួនក្តី វិស័យទេសចរណ៍នៅតែមានកំណើនគួរឱ្យកត់សម្គាល់ ពោលទេសចរអន្តរជាតិចេញដំណើរកម្សាន្តក្នុងពិភពលោកទាំងមូល មានរហូតដល់ ១,៤០០លាននាក់ ក្នុងអត្រាកំណើន ៥% លើសការព្យាករណ៍ទុក។

រដ្ឋមន្ត្រី ស្តីទីក្រសួងទេសចរណ៍ លោក ទិត ចន្ថា បានមានប្រសាសន៍នៅក្នុងពិធី ប្រកាសកំណត់ទីតាំងប្រារព្វទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០១៩ នៅសាលាខេត្តកំពត កាលពីថ្ងៃទី២៥ ខែកញ្ញា ម្សិលមិញនេះថា វិស័យទេសចរណ៍ពិភពលោក នៅតែជាវិស័យដ៏សំខាន់មួយចូលរួមបង្កើតការងាររហូតដល់ ១០% នៃការងារសរុប។ លោកបានបន្តទៀតថា ក្នុងចំណោមការងារ ១០ មាន ១ ជាការងារផ្នែកទេសចរណ៍ ចូលរួម ១០% នៃផលិតផលសរុបក្នុងសរុបរបស់ពិភពលោក (World GDP) បង្កើតចំណូលនាំចេញ ចូលសេដ្ឋកិច្ចជាតិប្រមាណ ១.៧ទ្រីលានដុល្លារអាមេរិក ស្មើនឹង ៧% នៃការនាំចេញសរុបរបស់ពិភពលោក និង ២៩% នៃការនាំចេញសរុបផ្នែកសេវាកម្ម។

ឆ្នាំ២០១៩ ទេសចរណ៍ពិភពលោករំពឹងថានឹងបន្តកើនឡើងតទៅទៀត ក្នុងអត្រា ៤% ហើយរំពឹងថានៅឆ្នាំ២០២០ ទេសចរណ៍ពិភពលោកអាចកើនដល់ ១,៦០០លាននាក់ និងនៅឆ្នាំ២០៣០ អាចកើនដល់ ១,៨០០លាននាក់។

ដោយឡែកក្នុងតំបន់អាស៊ាន ទេសចរអន្តរជាតិឆ្នាំ២០១៨ បានកើនឡើងដល់ ១៣៥លាន ក្នុងអត្រាកំណើន ៧.៦% ក្នុងនោះទេសចរផ្ទៃក្នុងអាស៊ានមានប្រមាណ ៤០%។ វិស័យទេសចរណ៍អាស៊ាន បានបង្កើតការងារផ្ទាល់ប្រមាណ ៣០លាននាក់ និងចូលរួមបង្កើតចំណូលចូលសេដ្ឋកិច្ចជាតិប្រមាណ ១០% នៃផលិតផលក្នុងស្រុកសរុប។ អាស៊ានទាំងមូលសង្ឃឹមថា នឹងរក្សាកំណើនចន្លោះ ៧-៨% នៅឆ្នាំ២០១៩នេះ។

ចំពោះកម្ពុជាវិញ ក្នុងពេល៧ខែដើមឆ្នាំ២០១៩ ទេសចរអន្តរជាតិសរុបមកទស្សនាកម្ពុជាមានប្រមាណ ៣.៨៤លាននាក់ កើនឡើង ១១.១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។ ជាចក្ខុវិស័យ នៅឆ្នាំ២០១៩ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិ ៦.៦លាននាក់ ឆ្នាំ២០២០ អាចទទួលបានជាង ៧លាននាក់ ឆ្នាំ២០២៥ អាចទទួលបាន ១១លាននាក់ និងនៅឆ្នាំ២០៣០ អាចទទួលបាន ១៥លាននាក់។

ដើម្បីសម្រេចចក្ខុវិស័យខាងលើ ក្រសួងទេសចរណ៍បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវមុំយុទ្ធសាស្រ្តចំនួន ៤ រួមមាន៖
១៖ ការបង្កើតនិងផ្សព្វផ្សាយផលិតផលថ្មីៗ
២៖ ការពង្រឹងគុណភាពសេវាកម្មតាមយុទ្ធនាការសេវាមួយ ស្តង់ដាមួយ
៣៖ ការអភិវឌ្ឍធនធានមនុស្សតាមយុទ្ធនាការបុគ្គលិកម្នាក់ ជំនាញមួយ។
៤៖ ការអភិវឌ្ឍទេសចរណ៍ឆ្លាតវៃ (Smart Tourism)។

ស្របនឹងការយកចិត្តទុកដាក់របស់ពិភពលោក ក្រសួងទេសចរណ៍បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ជាអាទិភាពដល់ការអភិវឌ្ឍធនធានមនុស្ស ហើយបានចាត់ទុកជាស្នូលទ្រទ្រង់នូវកំណើនប្រកបដោយចីរភាព និងចូលរួមសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។

ក្រសួងទេសចរណ៍ បានដាក់ចុះ និងអនុវត្តយ៉ាងសកម្មភាពនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥ ដែលមានចក្ខុវិស័យ៖ ឆ្នាំ២០២០ ក្រសួងទេសចរណ៍ ត្រូវជំរុញឲ្យអ្នកជំនាញយ៉ាងតិច ៥០% ត្រូវមានវិញ្ញាបនបត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាពស្របតាមស្តង់ដាជាតិ និងអាស៊ាន តាមរយៈការបណ្តុះបណ្តាល ឬការវាយតម្លៃសមត្ថភាព ឆ្នាំ២០២៥ សម្រេចឲ្យបានយុទ្ធនាការបុគ្គលិកម្នាក់ជំនាញមួយ ពោលគឺជំរុញឲ្យអ្នកជំនាញទេសចរណ៍ទាំងអស់ (១០០%) ឲ្យមានវិញ្ញាបនបត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាព និងឆ្នាំ២០៣០ សម្រេចឲ្យបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ SDG4: ការសិក្សាពេញមួយជីវិត (Lifelong Learning)។

ជាមួយគ្នានោះ លោក ទិត ចន្ថា ក៏បានផ្ដល់យោបល់មួយចំនួននៅក្នុងអង្គពិធីផងដែរ ក្នុងនោះរួមមាន៖

១៖ ឆ្នាំ២០១៩នេះ ត្រូវបានកត់សម្គាល់ជាឆ្នាំដែលសេដ្ឋកិច្ចពិភពលោកអាចមានកំណើនធាក់ថយ ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ការចាកចេញពីសហគមន៍អឺរ៉ុបរបស់អង់គ្លេស សភាពការនយោបាយអន្តរជាតិមានភាពតឹងតែង ការគំរាមកំហែងនៃសង្រ្គាមនៅមជ្ឈិមបូព៌ា បាតុកម្មនៅហុងកុងជាដើម។ កត្តាទាំងនេះអាចនឹងមានឥទ្ធិពលផ្ទាល់ ឬប្រយោលដល់វិស័យទេសចរណ៍ពិភពលោក ក៏ដូចជាគោលដៅទេសចរណ៍មួយចំនួនផងដែរ។

២៖ ក្រសួងទេសចរណ៍នឹងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត លើការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពយុវជនដែលកំពុងបម្រើការងារ ក៏ដូចជាសិស្ស-និស្សិតកំពុងសិក្សាឱ្យទទួលបានសមត្ថភាពខ្ពស់ ស្របតាមស្តង់ដាកម្មវិធីសិក្សាជាតិ និងអាស៊ាន តាមរយៈការបន្តដាក់ចុះ និងអនុវត្តយុទ្ធនាការបុគ្គលិកម្នាក់ ជំនាញមួយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥។

៣៖ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងកម្មវិធីបណ្តុះបណ្តាលនានា គួរធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សារបស់ខ្លួនជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារជំនាញ ដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស ពោលគឺអភិក្រមនៃការបណ្តុះបណ្តាលជំនាញ ត្រូវផ្តោតផងដែរលើការពង្រឹងសមត្ថភាពផ្ទាល់ខ្លួនឯង ក្នុងការសម្របខ្លួនទៅនឹងនិន្នាការថ្មីៗនៅថ្ងៃអនាគត។

៤៖ គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវគិតគូរបន្ថែមដល់ការព្រឹងសមត្ថភាពបុគ្គលិករបស់ខ្លួន ដោយត្រូវមានកម្មវិធីអភិវឌ្ឍន៍ជំនាញ និងរក្សាទេពកោសល្យ ដើម្បីជាមូលដ្ឋានក្នុងការពង្រឹងឧត្តមភាពនៃការប្រកួតប្រជែងរបស់ខ្លួន៕

អ្នកជំនាញ​ដីធ្លី​ប្រាប់​អ្នកទិញ​លក់​ ឲ្យ​ប្រើប្រាស់​សេវាកម្ម​ស្របច្បាប់​ដើម្បី​បញ្ចៀស​ហានិភ័យ​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំពេញ៖​ ក្រុម​អ្នកជំនាញ​អចលនទ្រព្យ​បាន​និយាយ​ស្រដៀងគ្នា​ថា​ ស្រប​ពេល​ការទិញ​លក់​អចលនទ្រព្យ​ កំពុង​មាន​កំណើន​​លើ​ទីផ្សារ​បច្ចុប្បន្ន​ ដោយមាន​ការទិញ​លក់​ មិន​ឆ្លងកាត់​ក្រុម​អ្នកជំនាញ​ ក្រុម​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​ បាន​ជំរុញ​ឲ្យ​អ្នកទិញ​លក់​ដីធ្លី​ប្រើប្រាស់​ក្រុមហ៊ុន​អចលនទ្រព្យ​ស្របច្បាប់​ ដើម្បី​បញ្ចៀស​ហា​និ​ភ័យ​ផ្សេង​ៗ។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ឃាង​ ពុទ្ឋី​បាន​មានប្រសាសន៍​ថា​ ការ​មិន​ប្រើប្រាស់​ភ្នាក់ងារ​អចលនវត្ថុ​ អាច​នឹង​ធ្វើឲ្យ​ម្ចាស់ទ្រព្យ​ ​បាត់បង់​នូវ​អត្ថ​ប្រយោជន៍​ជាច្រើន​។ ​ប៉ុន្ដែ​ក្នុងនាម​អ្នកមាន​បទពិសោធន៍​ លោក​បាន​ស្នើរ​ឲ្យ​ម្ចាស់ទ្រព្យ​ ឬអ្នកទិញ​ប្រើប្រាស់​នូវ​ភ្នាក់ងារ​អចលនវត្ថុ​ណាមួយ​ ដែល​ស្របច្បាប់​ត្រឹមត្រូវ​ ដើម្បី​កាត់បន្ថយ​បញ្ហា​ប្រឈម​ខាងលើ​។

លោក​បាន​ពន្យល់​ថា​ ប្រសិនបើ​យើង​មិន​ទទួល​បាន​សិទ្ធ​លក់ផ្ដាច់មុខ​ ទីភ្នាក់ងារ​អចលនទ្រព្យ​ នឹង​ចំណាយពេល​ឥត​ប្រយោជន៍​ និង​មាន​ភាព​ស្ទាក់ស្ទើរ​ ក្នុង​ការ​ផ្សព្វផ្សាយ​អចលនទ្រព្យ​ ដែល​ធ្វើឲ្យ​ការ​លក់​ចេញ​មាន​ភាពយឺត​យ៉ាវ​។ តែ​ប្រសិនបើ​ក្រុមហ៊ុន​មួយ​ទទួល​បាន​សិទ្ធិ​ផ្ដាច់មុខ​ ពួកគាត់​នឹង​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ ក្នុង​ការជំរុញ​ការ​លក់​ឲ្យបាន​លឿន​ ដើម្បី​ផ្ដល់​ទំនុកចិត្ត​ដល់​អតិថិជន​ ។

លោកស្រី​តាំង​ ហួរ ​អនុប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែង​ថា​ សកម្មភាព​ទិញ​លក់​អចលនទ្រព្យ​ ដោយ​មិន​ប្រើប្រាស់​អ្នកជំនាញ​ ពិតជា​មាន​ហានិភ័យ​ដល់​អតិថិជន​ ដោយសារ​បែបបទ​និ​តិ​វិធី​នៃ​ការទិញ​ លក់​ ក៏​ដូច​ប្លង់​កម្ម​សិទ្ឋ​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​ច្រើន​ប្រភេទ​ ដោយសារ​កម្ពុជា​ឆ្លងកាត់​នូវ​របប​ច្រើន​ ហេតុនេះ​ការយល់​ដឹងពី​បែបបទ​និ​តិ​វិធី​ និង​ទម្រង់​នៃ​ប័ណ្ណ​សម្គាល់​កម្ម​សិទ្ឋ​អចលនទ្រព្យ​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ផ្តល់​នូវ​សុវត្ថិភាព​ និង​បញ្ចៀស​បញ្ហា​ដែល​អាច​កើតឡើង​គ្រប់ពេលវេលា​។

លោកស្រី​បន្ត​ថា​ “ហេតុនេះ​ខ្ញុំ​លើកទឹកចិត្ត​ឲ្យ​អ្នកទិញ​លក់​អចលនទ្រព្យ​នានា​ គួរ​ងាក​មក​ប្រើប្រាស់​ក្រុមហ៊ុន​អចល​ទ្រព្យ​ ស្របច្បាប់​ព្រោះ​ពួកគេ​មានបទពិសោធន៍​ និង​ជំនាញ​លើ​ការងារ​នេះ​”៕

ឧក​ញ៉ាមា​នឥទ្ឋិ​ពល​ចំនួន៣រូប​ នៅតែ​មាន​សុទិដ្ឋិនិយម​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​

0

ដោយ ​គង់​ សូ​រិយា​

ភ្នំពេញ​៖ ជាមួយ​នឹង​កំនើន​ឥត​ឈប់ឈរ​នៃ​តម្លៃ​ដីធ្លី​ និង​ការ​វិនិយោគ​អចលនទ្រព្យ​ពីសំណាក់​អ្នក​វិ​និ​យោ​គធំៗ​ពី​បរទេស​ ឧក​ញ៉ា​ធំៗ​ដែល​កំពុង​មានឈ្មោះបោះសម្លេង​ក្នុង​វិស័យ​នេះ​ នៅតែ​មាន​សុទិដ្ឋិនិយម​ថា​ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នឹង​បន្ត​រីកចម្រើន​រយៈពេល១០ទៅ២០ឆ្នាំ​ទៀត​។

លោក​ឧកញ៉ា​លី​ ហួរ​ អគ្គនាយក​ក្រុមហ៊ុន​លី​ ហួរ​គ្រុប​និង​បាន​និង​កំពុង​វិនិយោគ​បុរី​វិមាន​ភ្នំពេញ​ យ៉ាង​ជោគជ័យ​បាន​ថ្លែង​អោយ​ដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ នឹង​បន្ត​រីកចម្រើន​រយៈពេល​វែង​បន្ត​ទៀត​ ដោយ​សា​រកំនើ​នប្រ​ជា​សាស្រ្ត​ ការ​កើនឡើង​ផ្នែក​នគរូបនីយកម្ម​ និង​កំនើន​សេដ្ឋកិច្ច​ ពិសេស​ការ​កើនឡើង​នូវ​ចំនួន​អ្នក​វិនិយោគ​មក​ពី​បរទេស​។

លោក​បន្ត​ថា​ “ខ្ញុំ​គិតថា​បើ​ស្ថានភាព​សេដ្ឋកិច្ច​របស់​យើង​ នៅតែ​រក្សា​បា​នកំនើន​ល្អ​ប្រសើរ​ក្នុងរង្វង់៧ភាគរយ​ និង​ការ​រក្សា​បាន​នូវ​សុខ​សន្តិភាព​ និង​ស្ថិរភាព​នយោបាយ​ដូចសព្វថ្ងៃ​នេះ​”។

ជាមួយគ្នា​នេះ​ដែរ​ លោក​ឧកញ៉ា​សៀ​ រិទ្ឋី​ អគ្គនាយក​ក្រុមហ៊ុន​ World​ Bridge​ Group ​បាន​សម្តែង​សុទិដ្ឋិនិយម​ផង​ដែរ​ថា​ ទីផ្សារ​អចលនទ្រព្យ​នៅតែ​មាន​សញ្ញា​វិជ្ជមាន​នៅ​កម្ពុជា​ ដោយ​លោក​មើលឃើញ​ថា​ ការ​រីកចម្រើន​វិស័យ​នេះ​នឹង​បន្ត​រក្សា​កំនើ​នក្នុ​ងរ​យៈ​ពេល​វែង​បន្ត​ទៀត​ ដោយសារ​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅតែ​មា​នកំនើ​នរ៉ឹង​មាំ​ កំនើ​នប្រា​ក់​ចំណូល​របស់​ប្រជាពលរដ្ឋ​ ពិសេស​ប្រជាជន​កម្ពុជា​ដែល​មាន​វ័យ​ក្រោម៣០ឆ្នាំ​មាន​ប្រមាណ៦០ទៅ៧០ភាគរយ​។

លោក​បន្ត​ថា​ “ទោះជាយ៉ាងណា​អ្នក​វិនិយោគ​ គួរ​ផ្តោត​លើ​ទីតាំង​ជា​សំខាន់​ និង​ត្រូវ​មាន​មូលដ្ឋាន​ថវិកា​រ៉ឹង​មាំ​ ដើម្បី​គំរោង​របស់​ខ្លួន​ទទួល​បាន​ជោគជ័យ​ ទន្ទឹម​នឹង​ការ​យកចិត្ត​ទុកដាក់​លើ​គុណភាព​ និង​សោភ័ណភាព​សំណង់​ផង​ដែរ​”។

អគ្គនាយក​ក្រុម​ហ៊ុន​អ៊ែ​តវូ​ត និង​ជា​ប្រធាន​តំបន់​សេដ្ឋកិច្ច​ភ្នំពេញ​ និង​ក្រុមហ៊ុន​ជាច្រើន​ទៀត​ គឺ​លោកជំទាវ​លឹម​ ឈី​វហូ ​បាន​ថ្លែង​ថា​ កំណើន​នៃ​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ កំនើន​សេដ្ឋកិច្ច​ និង​កំនើ​ននៃ​ការ​វិនិយោគ​ក្នុង​វិស័យ​នេះ​ ពី​អ្នក​វិនិយោគ​ក្នុង​ស្រុក​ និង​អន្តរជាតិ​ កំពុង​ធ្វើឲ្យ​វិស័យ​អចលនទ្រព្យ​កាន់តែ​រីកចម្រើន​ ហើយនឹង​បន្ត​រីកចម្រើន​រយៈពេល​វែង​បន្ត​ទៀត​។

លោកជំទាវ​បាន​បន្ត​ថា​ “ខ្ញុំ​គិតថា​វិស័យ​សំណង់​ និង​អចលនវត្ថុ​នឹង​បន្ត​រីកចម្រើន​រយៈពេល១០ឆ្នាំខាងមុខ​ទៀត​ ដោយសារ​លំ​ហួរ​ចូល​នៃ​អ្នក​វិនិយោគ​ចិន​ ពិសេស​ក្រុមហ៊ុន​ចិន​ធំៗ​ជាច្រើន​បាន​និង​កំពុង​ចូល​មកកាន់​កម្ពុជា​”៕

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ធំៗ៨រូប​ មាន​ប្រាក់បៀវត្សរ៍​ត្រឹមតែ ១ដុល្លារ​

0

ដោយ​ វល័​ក្ខ​

ភ្នំ​ពេញៈ​ ស្រប​ពេល​ដែល​ក្រុម​ហ៊ុន​ធំៗ​ជាច្រើន​នៅ​លើ​ពិភពលោក​ ជាពិសេស​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ បាន​ចំណាយ​ប្រាក់បៀវត្ស​ប្រចាំឆ្នាំ​យ៉ាងច្រើន​ សន្ធឹក​ដល់​អគ្គនាយក​ឬនាយក​ប្រតិបត្តិ​ (CEO​) រហូតដល់​ខ្ទង់លាន​ដុល្លារ​ ប៉ុន្តែ​ក៏​មាន​ CEO​ ក្រុមហ៊ុន​ជាច្រើន​សម្រេចចិត្ត​ទទួលយក​ប្រាក់បៀវត្ស​តែ១ដុល្លារ​ផង​ដែរ​។

ខាងក្រោម​នេះ​ គឺ​ជា​បញ្ចី​ឈ្មោះ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ របស់​ក្រុម​ហ៊ុន​ធំៗ​ជាច្រើន​ដែល​មាន​ប្រាក់បៀវត្ស​ត្រឹមតែ១ដុល្លារ​អាមេរិក​ដូចជា​៖

លោក​ Larry​ Page​ និង​ Sergey​ Brin​

ទាំងពីរ​នាក់​នេះ​ គឺជា​សហ​ស្ថាបនិក​ក្រុមហ៊ុន​យក្ស​ Google​ ដោយ​បច្ចុប្បន្ន​គឺ​ស្ថិតនៅ​ក្នុង​តារាង​កំពូល​មហាសេដ្ឋី​លើក​លោក​ ដែល​មាន​លុយ​ច្រើនជាង​គេ​ផង​ដែរ​ ខណៈ​ដែល​ប្រាក់បៀវត្ស​របស់​លោក​ទាំងពីរ​ ត្រូវ​បាន​ក្រុមហ៊ុន​ប្រកាស​ឱ្យ​ដឹង​ថា​ មានត្រឹមតែ ១ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ ចាប់តាំងពី​ឆ្នាំ២០០៤​។

គិត​ត្រឹម​ថ្ងៃនេះ​ លោក​ Larry​ Page​ មានទ្រព្យ​សម្បត្តិ៥៦ពាន់​លាន​ដុល្លារ​។ ចំណែក​លោក​ Sergey​ Brin​ វិញ​មាន ៥៤​ពាន់​លាន​ដុល្លារ​។

លោក​ Jack​ Dorsey​

ជា​ស្ថាបនិក​ និង​ជានា​យក​ប្រតិបត្តិ​បណ្ដាញ​សង្គម​ Twitter​ ដោយ​នៅក្នុង​ឆ្នាំនេះ​ លោ​បាន​ប្រកាស​ទទួលយក​ប្រាក់​បៀវត្ស​ប្រចាំឆ្នាំ​ ត្រឹមតែ១.៤០ដុល្លារ​ អាមេរិក​ប៉ុណ្ណោះ​ ខណៈ​ដែល​លោក​មានទ្រព្យ​សម្បត្តិ​ជិត៤ពាន់​លាន​ដុល្លារ​អាមេរិក​។

លោក​ Larry​ Ellison​

ជា​សហ​ស្ថាបនិក​ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ Oracle​ ដោយ​បាន​ប្រកាស​កាលពី​ឆ្នាំ​ ២០១៨កន្លងទៅ​នេះ​ថា​ លោក​ទទួល​យក​ប្រាក់បៀវត្ស​ប្រចាំឆ្នាំ​ ត្រឹមតែ១ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។ បច្ចុប្បន្ន​លោក​មានទ្រព្យ​សម្បត្តិ​ប្រមាណ ៦៥ពាន់​លាន​ដុល្លារ​អាមេរិក​។

លោក​ Elon​ Musk​

ជា​សហ​ស្ថាបនិក​ និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​បច្ចេកវិទ្យា ​Tesla​ ដោយ​នៅក្នុង​ឆ្នាំនេះ​ លោក​បាន​ប្រកាស​ និង​អះអាង​ថា​ លោក​មិន​ទទួលយក​ប្រាក់បៀវត្ស​ពី​ក្រុមហ៊ុន​នេះ​ឡើយ​ ខណៈ​ដែល​បច្ចុប្បន្ន​ លោក​មានទ្រព្យ​សម្បត្តិ​ជាង១៩ពាន់​លាន​ដុល្លារ​អាមេរិក​។

លោក​ Mark​ Zuckerberg​

ជា​សហ​ស្ថាបនិក​ និង​ជាយ​កប្រតិបត្តិ​បណ្ដាញ​សង្គម​យក្ស​Facebook​ បាន​ប្រកាស​ចូលខ្លួន​ ក្នុង​ក្រុម​នាយក​ប្រតិបត្តិ​ដែល​ទទួលយក​ប្រាក់បៀវត្ស​ ត្រឹមតែ១ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ២០១៣​ ខណៈ​ដែល​ពេលនេះ​ លោក​មានទ្រព្យ​សម្បត្តិ​ជាង​៦៧ពាន់​លាន​ដុល្លារ​អាមេរិក​។

លោក​ David​ Filo​

ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន ​Yahoo​ ដែល​បាន​ប្រកាស​ទទួល​ប្រាក់បៀវត្ស​ ប្រចាំឆ្នាំ​ត្រឹមតែ១ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៤​ ហើយ​នៅពេល​នេះ​ លោក​មានទ្រព្យ​សម្បត្តិ​ជិត៣ពាន់​លាន​ដុល្លារ​អាមេរិក​។

លោក​ Evan​ Spiegel​

បន្ទាប់ពី​បោះផ្សាយ​ IPO​ ក្នុង​ឆ្នាំ២០១៧​ សហ​ស្ថានិ​ក និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​បណ្ដា​សង្គម​ Snapchat​ បានសម្រេច​ចិត្ត​ទទួលយក​ប្រាក់បៀវត្សរ៍​ ត្រឹមតែ១ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ ខណៈ​ដែល​នៅពេល​នេះ​ លោក​មានទ្រព្យ​សម្បត្តិ​ជិត ៤ពាន់​លាន​ដុល្លារ​អាមេរិក​៕

ទីផ្សារ​ហ៊ុន​អាស៊ី​បាន​បន្ត​ដាំ​ក្បាល​ចុះ​ស្រប​ពេល​មេដឹកនាំ​អាមេរិក​ ចិន​ប៉ះទង្គិច​សម្តី​គ្នា​

0
A man sits before electronic boards showing stock movements at the Malaysia Stock Exchange in Kuala Lumpur on July 28, 2015. Asian markets tumbled further dragged down by another massive sell-off in Shanghai a day after the mainland Chinese market's heaviest one-day losses in more than eight years. AFP PHOTO / MANAN VATSYAYANA

ដោយ​ ប៊ី​

ហុងកុង​​: ទីផ្សារ​អាស៊ី​បាន​ធ្លាក់ចុះ​កាលពី​ថ្ងៃពុធ​កន្លងមក​នេះ​ ​ដោយ​សារ​ក្រុង​ហុងកុង​មានការ​ខាតបង់​ បន្ទាប់ពី​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី​ ​Donald​ Trump​ ​បាន​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​ ​អំពី​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​ អាមេរិក​ និង​ចិន​មុន​ពេល​កិច្ចពិភាក្សា​រវាង​ប្រទេស​ទាំងពីរ​ជាថ្មី​។

សន្ទស្សន៍​ផ្សារហ៊ុន​ក្រុមហ៊ុន​ ​Hang​ Seng​ (HSI​) ​របស់​ហុងកុង​បាន​ធ្លាក់ចុះ១​,៤ ភាគរយ​ជា​កំរិត​ទាប​បំផុត​ក្នុងរយៈពេល៣សប្តាហ៍​។ វា​បាន​ស្ទុះ​ងើបឡើង​វិញ​បន្តិច​ពី​ការខាតបង់​មួយចំនួន​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ ​ដែល​មាន​សភាព​ទាប​ជាង​មុន១ភាគរយ​នៅពេល​រសៀល​ ​ដោយ​នៅតែ​ធ្វើ​ឱ្យ​មាន​សន្ទស្សន៍​មិនល្អ​ផ្សេងទៀត​នៅក្នុង​តំបន់​នេះ​។

ផ្សារហ៊ុន​ក្រុមហ៊ុន​ ​Nikkei​ ​របស់​ជប៉ុន​ (N225​) ​បាន​ធ្លាក់ចុះ០​,៤ភាគរយ​ ក្រុមហ៊ុន​ ​Kospi​ ​របស់​កូរ៉េ​ខាងត្បូង​ធ្លាក់ចុះ០​,៧% ​សន្ទស្សន៍​សៀងហៃ ​(SHCOMP​) ​ក៏បាន​ធ្លាក់ចុះ០​,៦ ភាគរយ​ផង​ដែរ​។

លោក​ប្រធានាធិបតី​ ​Trump​ ​បាន​និ​យាយ​ចំៗ​ ​ចំពោះ​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ចិន​ ​នៅក្នុង​សុន្ទរកថា​ ​នៅ​ឯអង្គការសហប្រជាជាតិ​កាលពី​ថ្ងៃអង្គារ​ ហើយ​បាន​និយាយ​ថា​ លោក​នឹង​មិន​ទទួលយក​នូវ​“ ​កិច្ច​ព្រមព្រៀង​មិនល្អ​” ​ទេ​។

លោក​ Trump​ បាន​និយាយ​ថា​ ​“មិន​ត្រឹមតែ​ចិន​បាន​បដិសេធ​ ​មិន​អនុវត្ត​ន៍​ការកែទម្រង់​ដែល​បាន​គ្រោងទុក​នោះ​ទេ​ ​វា​បាន​យក​គំរូ​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​របាំង​ទីផ្សារ​ដ៏​ធំ​ ​ការឧបត្ថម្ភ​ធន​របស់​រដ្ឋ​ ​ការ​កេង​ចំណេញ​រូ​បិយ​ប័​ណ្ណ​ ការបោះបង់​ចោល​ផលិតផល​ ការផ្ទេរ​បច្ចេកវិទ្យា​ និង​ការ​លួច​កម្មសិទ្ធិ​បញ្ញា​ព្រម​ ​ទាំង​អាថ៌កំបាំង​ពាណិជ្ជកម្ម​ទ្រង់ទ្រាយ​ធំ​ផង​ដែរ​”។

លោក​ ​Wang​ Yi​ ​រដ្ឋមន្ត្រី​ការបរទេស​ចិន​ បាន​ច្រានចោល​ការរិះគន់​នេះ​នៅក្នុង​សុន្ទរកថា​មួយ​នៅ​ទីក្រុង​ញូ​វយ៉​ក។

លោក​បាន​និយាយ​ថា​ អាមេរិក​មិន​គួរ​ព្យាយាម​ និង​ផ្លាស់​ប្តូរ​ចិន​ទេ​ ហើយ​វា​នឹង​មាន​បញ្ហា​គ្មាន​ទី​បញ្ចប់​ ប្រសិនបើ​អា​មេ​រិក​និង​សចិន​បែកបាក់​គ្នា​។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់ក្រ​សួង​ការបរទេស​។

អ្នកតំណាង​ពាណិជ្ជកម្ម​ជាន់ខ្ពស់​មក​ពី​ចិន​ និង​អាមេរិក​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​ជួបគ្នា​នៅ​ទីក្រុង​វ៉ាស៊ីនតោន​នៅដើម​ខែ​ តុលា​ ដើម្បី​ពិភាក្សា​អំពី​ពាណិជ្ជកម្ម​។ វិនិយោគិន​បាន​សង្ឃឹម​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​បណ្តោះអាសន្ន​ និង​ភាព​តានតឹង​នៃ​ពាណិជ្ជកម្ម​បាន​ធូរស្រាល​។

ភាព​វឹកវរ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ទី​ផ្សារ​អាមេរិក​ ​ដោយក្រុម​ហ៊ុន​ ​Dow​ (INDU​), ​ក្រុមហ៊ុន​ ​S&​P 500​ (SPX​) ​និង​ក្រុមហ៊ុន​ ​Nasdaq​ Composite​ (COMP​)បាន​កម្រិតទាប​ជាង​មុន​។ ភាគហ៊ុន​ក៏​ត្រូវ​បាន​ប៉ះពាល់​ ​ដោយ​ភាព​ចលាចល​ផ្នែក​នយោបាយ​ជុំវិញ​ការសាកសួរ​ ​ពី​ការចោទប្រកាន់​ទៅលើ​ប្រធានាធិបតី​ ​Trump​ ​ដែល​ផ្តើម​ចេញពី​ករណី​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​អ៊ុយក្រែន​៕

កំពង់ផែ​ទឹកជ្រៅ​នៅ​ខេត្តកោះកុង​សាងសង់​សម្រេច​បាន​ ៩០ភាគរយ​ ដែល​នឹង​ជំរុញ​ការ​អភិវឌ្ឍ​ខេត្ត​ធ្លាប់​ដាច់ស្រយាល​នេះ​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ អភិបាលខេត្ត​កោះកុង​បានឱ្យ​ដឹង​ថា​ ការសាងសង់​កំពង់ផែ​ទឹកជ្រៅ​នៅក្នុង​ខេត្តកោះកុង​ រហូតមកដល់​ពេលនេះ​សម្រេច​បាន៩០ភាគរយ​ ដែល​ធ្វើ​ឥ្យ​សកម្មភាព​ពាណិជ្ជកម្ម​ និង​ការ​អភិវឌ្ឍ​នៅ​ខេត្ត​នេះ​កាន់តែ​មាន​ភាព​សកម្ម​ និង​រីកចម្រើន​។

លោកស្រី​ មិថុនា​ ភូ​ថង​ អភិបាលខេត្ត​កោះកុង​បានឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ​បន្ថែម​ពីនេះ​ខាង​ក្រុមហ៊ុន​ បាន​នឹង​កំពុង​សាងសង់​ក្នុង​កម្រិត​ជម្រៅ​ទឹក១២ម៉ែត្រ​ អាច​នាំ​ចេ​ញនូ​ផលិតផល​បាន​ចំនួន៥ម៉ឺន​តោន​ និង​មាន​គម្រោង​សាងសង់​រហូតដល់ ១៤​ម៉ែត្រ​បន្ថែម​ទៀត១០​ ម៉ឺន​តោន​នា​ពេល​ខាងមុខនេះ​។ លោកស្រី​បន្ត​ថា​ ក្រៅពី​នេះ​ ខេត្តកោះកុង​ក៏​មាន​កំពង់ផែ​របស់​ក្រុមហ៊ុន​លីយ៉ុង​ផាត់​ (LYP​ Group​) ក៏បាន​នឹង​កំពុង​សាងសង់​នៅ​ក្បែរ​នោះ​ដែរ​ដែល​មាន​ជម្រៅ១២​ ម៉ែត្រ​បន្ថែម​ទៀត​ ដែល​ធ្វើ​ឱ្យ​ខេត្ត​មួយ​នេះ​កាន់តែ​មាន​សក្តា​នុ​ពល​កាន់តែ​ខ្ពស់​ក្នុង​ការ​នាំ​ទំនិញ​ទៅកាន់​ទីផ្សារ​បរទេស​។

លោកស្រី​បន្ថែម​ទៀត​ថា​ ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេជោ​ កាលពី​កន្លង​ទៅ​ថ្មី​ៗនេះ​ បាន​ប្រកាស​ពី​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ១០​ ដោយ​តភ្ជាប់​ខេត្តកោះកុង​ ពោធិ​សាត់​ និង​បាត់ដំបង​ ព្រមទាំង​គម្រោង​ពង្រីក​ផ្លូវ​លេខ​ ៨ ថែមទៀត​ក្នុង​ន័យ​ពង្រីក​សេដ្ឋកិច្ច​ និង​ ពាណិជ្ជកម្ម​។

ក្រុមហ៊ុន​ Tianjing​ UNION​ Development​ Group​ របស់​ចិន​បាន​បោះទុន​វិនិយោគ​រាប់​រយ​លាន​ដុល្លារ​សាងសង់​កំពង់ផែ​ទឹកជ្រៅ​អន្តរជាតិ​ និង​ក្រុង​វិស្សមកាល​ទេសចរណ៍​កាលពី​កន្លងមក​នេះ​ ដើម្បី​រួមចំណែក​លើកកម្ពស់​វិស័យ​ទេសចរណ៍​ សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ នៅក្នុង​ប្រទេស​កម្ពុជា​។

គិត​ទល់​បច្ចុប្បន្ន​ ក្រុមហ៊ុន​នេះ​បាន​កំពុង​សម្រុក​អនុវត្តន៍​គម្រោង​ ទៅតាម​ផែនការ​ ដោយ​បាន​បណ្តាក់​ទុន​វិនិយោគ​ចំនួន​ជាង ១​,៥០០លាន​ដុល្លារ​ហើយ​ លើ​ការសាងសង់​អគារ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​មួយចំនួន​រួមមាន​ ប្រព័ន្ធ​គមនាគមន៍​ ក្លឹប​វា​យកូនហ្គោល​ ព្រលា​នយន្តហោះ​ កំពង់ផែ​ទឹកជ្រៅ​អន្តរជាតិ​ សួន​លម្អ​ បណ្តាញ​ទឹក​ស្អាត​ និង​ប្រព័ន្ធ​អគ្គិសនី​ ជាដើម​។

លោក​វ៉ា​ស៊ី​ម សូ​រិយា ​អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹក​ជញ្ជូន​ធ្លាប់់​បាន​មានប្រសាសន៍​ថា​ ការសាងសង់​ផ្លូវជាតិ​លេខ១០​ មិន​ត្រឹមតែ​ជួយ​ធ្វើស​មា​ហរ​ណកម្ម​ផ្ទៃក្នុង​កម្ពុជា​នោះ​ទេ​ ប៉ុន្តែ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​នេះ​ ក៏​ជួយ​ដឹកជញ្ជូន​កសិផល​ពី​ខេត្តបាត់ដំបង​ ពោធិ​សាត់​ ទៅកាន់​កំពង់ផែ​ដែល​សម្រួល​ដល់​ការនាំចេញ​របស់​កម្ពុជា​ ទៅកាន់​ប្រទេស​ទី៣​ ដោយ​កាត់បន្ថយ​ការពឹងផ្អែក​ប្រទេសជិតខាង​កម្ពុជា​។

លោក​បន្ត​ថា​ “ការសាងសង់​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ជួយ​សម្រួល​និង​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​កម្ពុជា​បន្ថែម​ទៀត​”៕

អ្នកជំនាញ​មាន​សុទិដ្ឋិនិយម​អំ​ពី​តំប​ន់​ស្វាយ​ជ្រុំ​ ទោះជា​កា​រសាងស​ង់​ស្ពាន​មិន​ទា​ន់​កំណ​ត់​ពេល​ជា​ក់​លា​ក់​

0

ដោយ​ ស៊ីវ​ ម៉េ​ង

ភ្នំ​ពេញ៖​ តំបន់​ស្វាយ​ជ្រុំ​ កន្លែង​ដែល​រដ្ឋាភិបាល​គ្រោង​សាងសង់​ស្ពាន​ទៅកាន់​តំបន់​នេះ​ កំពុង​ស្ថិត​ក្នុង​ក្រសែភ្នែក​អ្នក​វិនិយោគ​ ដែល​ធ្វើឲ្យ​តំលៃ​ដីធ្លី​នៅ​តំបន់​នេះ​បាន​ចាប់​កញ្រ្ជោល​ឡើង​យ៉ាង​ខ្លាំង​ ដោយសារ​ភូមិ​សាស្រ្ត​តំបន់​នេះ​ និង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ដែល​គ្រោងឡើង​នា​ពេល​អនាគត​។

លោក​ឧកញ៉ា​នួន​ រិទ្ឋី​ អគ្គនាយក​ក្រុមហ៊ុន​ Khmer​ Foundation​ Appraisal​ បាន​ថ្លែង​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ តំបន់​នេះ​នឹង​មាន​អនាគត​ល្អ​ ដោយសារ​ទីតាំង​នេះ​ មាន​ភូមិ​សាស្រ្ត​ស្ថិតនៅ​កៀក​រាជធានី​ភ្នំពេញ​ និង​មាន​បរិស្ថាន​ល្អ​ ព្រោះ​មាន​ទន្លេ​ចំនួន​ពីរ​អម​សងខាង​ ដែល​ធ្វើឲ្យ​អាកាសធាតុ​តំបន់​នេះ​មាន​សំណើម​ល្អ​។ លោក​បន្ត​ថា​ ដោយ​សា​រ​មាន​ដងទន្លេ​ និង​ជា​តំបន់​ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​ និង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ល្អ​ ពិសេស​គំរោង​សាងសង់​ស្ពាន​ទៅ​តំបន់​នេះ​ ពិតជា​សសៃ​ឈាម​មួយ​ ដែល​រួមចំណែក​លើកស្ទួយ​ការ​អភិវឌ្ឍ​តំបន់​នេះ​នា​ពេល​អនាគត​។

លោក​បន្ត​ថា​ “ក្រោយពេល​រដ្ឋាភិបាល​ភ្ជាប់​ស្ពាន​ទៅកាន់​តំបន់​នេះ​ តំបន់​នេះ​នឹង​មាន​សក្តា​នុ​ពល​ខ្លាំង​ ហើយ​តំលៃ​ដី​នឹង​កើនឡើង​បន្ថែម​ទៀត​”។

​លោក​ឧកញ៉ា​នួន​ រិទ្ឋី​បាន​បន្ត​ថា​ តំបន់​ស្វាយ​ជ្រុំ​មាន​ចម្ងាយ​ពីរ​គីឡូម៉ែត្រ​ប៉ុណ្ណោះ​បើ​គិត​ពី​វិមានឯករាជ្យ​ និង​មាន​ចម្ងាយ​ប្រមាណ៥គីឡូម៉ែត្រ​ពី​វត្តភ្នំ​ ដូច្នេះ​វា​ស្ថិតនៅ​ចម្ងាយ​ជិត​ទីប្រជុំជន​ក្រុង​ ដែល​ធ្វើឲ្យ​មាន​ភាព​ទាក់ទាញ​ដល់​អ្នក​វិនិយោគ​និង​ប្រជាពលរដ្ឋ​ចូល​ទៅ​រស់នៅ​តំបន់​នេះ​។

​តំបន់​ស្វាយ​ជ្រុំ​ ស្ថិត​ក្នុង​ឃុំ​ស្វាយ​ជ្រុំ​ ស្រុក​ខ្សាច់​កណ្តាល​ ខេត្តកណ្តាល​ ជា​តំបន់​ ដែល​ស្ថិត​ក្នុង​ផែនការ​កាត់​បញ្ចូល​ក្នុង​ទីក្រុង​ ផែនការ​អភិវឌ្ឍន៍​ទីក្រុង​នា​ពេល​អនាគត​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ​Focus​ Property​ លោ​កប៉ូ​ អ៊ា​វគង់​ បាន​ថ្លែង​ថា​ ប្រសិនជា​មាន​ស្ពាន​ភ្ជាប់​ទៅកាន់​តំបន់​នេះ​ នឹង​ធ្វើឲ្យ​តំលៃ​ដីធ្លី​កើនឡើង​បន្ថែម​ទៀត​ ព្រោះ​តំបន់​នេះ​មាន​បរិស្ថាន​ល្អ​ ដូច្នេះ​ការអភិវឌ្ឍន៍​តំបន់​នេះ​យឺត​ឬលឿន​ អាស្រ័យ​លើ​ពេលវេលា​ និង​ការរៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​នៅ​តំបន់​នេះ​។

លោក​បន្ត​ថា​ “បរិយាកាស​ ភូមិ​សាស្រ្ត​តំបន់​នេះ​ពិតជា​ល្អ​ តែ​អ្វី​ដែល​ខ្វះខាត​នា​ពេលនេះ​គឺ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ មិនទាន់​មានការ​អភិវឌ្ឍន៍​បាន​គ្រប់គ្រាន់​នៅឡើយ​”។ លោក​បន្ត​ថា​ “ពេលនេះ​អ្នក​វិនិយោគ​ក្នុង​ និង​ក្រៅប្រទេស​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រង់ចាំ​”។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​លោក​វ៉ា​ស៊ី​ម សូ​រិយា​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​ថា​ ការសាង​សង់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ កំពុង​ដំណើរការ​មួយ​កំណាត់​ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​ចិន​បាន​ និង​កំពុង​សិក្សា​ពី​ជម្រើស​ចំនួន​ពីរ​ទៀត​នៃ​ផ្លូវ​នេះ​ ទី១​ នៅ​ត្រើយ​ខាងកើត​ទន្លេមេគង្គ​ ដោយ​នឹង​សាងសង់​ស្ពាន​ចំនួន១នៅ​ក្តៅ​តា​កុយ​ ទៅកាន់​តំបន់​អរិយក្សត្រ​ និង​ស្ពាន​មួយទៀត​សាងសង់​នៅ​តំបន់​ស្វាយ​ជ្រុំ​ ភ្ជាប់​មក​មកកាន់​តំបន់​ផ្លូវជាតិ​លេខ៦អា​។

ជម្រើស​ទី២​ គឺ​សាងសង់​ស្ពាន​ចេញពី​តំបន់​គគី​ ក្នុង​ស្រុក​កៀនស្វាយ ​(តំបន់​កំពង់​ផែ​ស្វយ័ត្នភ្នំ​ពេញ​) ភ្ជាប់​មក​តំបន់​វិហារសួគ៌​ ឬ 7NG​ ហើយ​អូស​កាត់​តំបន់​លិចទឹក​នៅ​ល្វាឯម​ និង​សាងសង់​ស្ពាន​មួយទៀត​កាត់​នៅ​លើ​កោះដាច់​ ហើយ​ភ្ជាប់​មកកាន់​មហាវិថី​ឈ្នះ​ ឈ្នះ​ (ផ្លូវ​ទំនប់​កប់​ស្រូវ​)៕