Century21​ Family​ មាន​គោលដៅ​មាន​ពង្រីក​ភ្នាក់ងារ​ឲ្យបាន៥០០នាក់​

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ Century21​ Family​ មាន​គោលដៅ​ពង្រីក​ភ្នាក់ងារ​របស់​ខ្លួន​ឲ្យបាន៥០០នាក់​ និង​គ្រោង​ពង្រីក​ការិយាល័យ​ទៅកាន់​គ្រប់​រាជធានី​ ខេត្ត​ដើម្បី​ពង្រីក​សក្តា​នុ​ពល​របស់​ក្រុមហ៊ុន​ និង​ជំរុញ​ការ​រីកចម្រើន​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​។

ខេត្ត​ដែល​ក្រុមហ៊ុន​ស្វែងរក​ដៃគូ​សហការ​ទាំងនោះ​ រួមមាន​ ខេត្តកំពត​ ព្រះសីហនុ​ កែប​ កោះកុង​ ព្រះវិហារ​ ពោធិ​សាត់​ បន្ទាយមានជ័យ​ ឧត្តរមានជ័យ​ ស្ទឹងត្រែង​ រតនៈ​គិរី​ មណ្ឌលគិរី​ ប៉ៃលិន​ កំពង់ធំ​ និង​កំពង់ឆ្នាំង​។

លោកស្រី​ Grace​ Rachny​ Fong​ នាយិកា​ក្រុមហ៊ុន​ Century​21​ Cambodia​ បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ខេត្ត​និ​មួយ​ៗសុទ្ឋ​តែ​មាន​សក្តា​នុ​ពល​ក្នុង​វិស័យ​អចលនទ្រព្យ​ ដោយសារ​ការ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​ នេះ​ជា​មូលហេតុ​ដែល​យើង​ស្វែងរក​ដៃគូ​សហការ​ ដើម្បី​ពង្រីក​ទីផ្សារ​ និង​មូលដ្ឋាន​នៃ​ការ​រីកចម្រើន​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅ​កម្ពុជា​។

លោកស្រី​បន្ត​ថា​ “យើង​ត្រូវការ​រក​ដៃគូ​ដែល​មានការ​ប្តេជ្ញា​ចិត្ត​ មាន​ឆន្ទៈ​ស្រលាញ់​វិស័យ​នេះ​ និង​មាន​ភាព​ស្មោះត្រង់​ ដើម្បី​ពង្រីក​ការ​រីកចម្រើន​ទាំងអស់គ្នា​ ដោយ​យើង​ឈរ​លើ​គោលការណ៍​ឈ្នះ​ ឈ្នះ​ជាមួយគ្នា​។

បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ Century​21​ មាន​ការិយាល័យ​ចំនួន២២នៅ​ទីក្រុង​ភ្នំពេញ​ ដែល​ជា​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​ និង​ត្រូវ​បាន​នាំចូល​ Master​ Franchise​ មក​ពី​សហរដ្ឋអាមេរិក​។ ក្រុមហ៊ុន​កំពុង​ពង្រីក​ភ្នាក់ងារ​ទិញ​ លក់​ ជួល​ ឲ្យ​កើន​ដល់​ ៥០០នាក់​នា​ពេល​អនាគ​តឆាប់​ៗនេះ​។

សំរាប់​អ្នកមាន​បំណង​ចាប់​ឌៃ​គូ​សហការ​ជាមួយ​ Century​21​ សូម​ទា​ក់់​ទង​ជាមួយ​លោក​ Chy​ Meath​ តាមរយៈ​លេខទូរស័ព្ទ​ ០១៥​ ៣៧៧​ ៦៦៦​។

ជាមួយគ្នា​នេះ​លោក​គុយ​ វ៉ា​តប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន ​Century21​ Cambodia ​បាន​មានប្រសាសន៍​ថា​ យើង​ពិតជា​មាន​គោលដៅ​ពង្រីក​ភ្នាក់ងារ​របស់​យើង​កាន់តែ​ច្រើន​ថែមទៀត​ ដើម្បី​ពង្រីក​ទីផ្សារ​ក៏ដូចជា​ជួយ​ដល់​វិស័យ​នេះ​ ព្រោះ​កាលណា​យើង​មាន​ភ្នាក់ងារ​កាន់តែ​ច្រើន​ ជាមួយនឹង​ជំនាញ​និង​ភាព​ស្មោះត្រង់​ យើង​នឹង​ទទួល​បាន​ជោគជ័យ​។

លោក​បន្ត​ថា​ “ទោះជា​មាន​វិបត្តិសេដ្ឋកិច្ច​ ក៏​យើង​ចង់​ឲ្យ​អ្នក​វិនិយោគ​ក្នុង​ស្រុក​ អ្នកជំនាញ​របស់​យើង​ដើរតួ​នាទី​ ដើម្បី​ទ្រោល​សភាពការណ៍​ឲ្យបាន​ល្អ​ និង​បញ្ចៀស​បាន​នូវ​ហានិភ័យ​ក្នុង​ទីផ្សារ​របស់​យើង​”៕

ជប៉ុន​ និង​ឥណ្ឌូណេស៊ី​ បាន​ចុះហត្ថលេខា​លើ​ការសាងសង់​គម្រោង​រថភ្លើង​ល្បឿន​មធ្យម​

0

ដោយ​ ប៊ី​

ហ្សាកាតាៈ​ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ និង​ជប៉ុន​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​កាលពី​ថ្ងៃអង្គារ​ លើ​គម្រោង​រថភ្លើង​ល្បឿន​ មធ្យម​តភ្ជាប់​ពីរ​ដ្ឋ​ធានី​ហ្សាកាតា​និង​ ទីក្រុង​ធំជាង​គេ​ទីពីរ​របស់​ខ្លួន​ស៊ូ​រ៉ា​បា​យ៉ា​។

បន្ទាប់ពី​ការ​ចរ​ចារ​អស់​រយៈពេល២ឆ្នាំ​ ប្រទេស​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​ប្រើប្រាស់​ផ្លូវ​ដែ​កខា្ន​តតូច​ ជំនួស​ឱ្យ​ខ្នាត​ស្តង់ដារ​ ដើម្បី​សម្រប​ខ្លួន​អោយ​បាន​ប្រសើរ​ជាង​មុន​ទៅ​នឹង​លក្ខណៈ​ដី​នៅ​តំបន់​ដែល​មាន​ពហុ​បណ្តាញ​នៅ​លើ​កោះ​ Java​។

រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​លំនៅ​ដ្ឋាន​ឥណ្ឌូ​នេ​ស៊ី​លោក​ Basuki​ Hadimuljono​ បាន​និយាយ​នៅក្នុង​សុន្ទរកថា​មួយ​បន្ទាប់ពី​ចុះហត្ថលេខា​ថា​ “នៅពេល​គម្រោង​នេះ​ត្រូវ​បាន​បញ្ចប់​ កោះ​Java​ នឹង​ក្លាយជា​ទីក្រុង​ធំ​មួយ​”។

រដ្ឋមន្រ្តី​ក្រសួង​ដឹកជញ្ជូន​ លោក​ Budi​ Karya​ Sumadi​ បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​មួយទៀត​ថា​ “នេះ​គឺជា​គម្រោង​ថ្នាក់​ជាតិ​ ជា​យុទ្ធសាស្ត្រ​ដែល​នឹង​ផ្តល់​នូវ​សេវាកម្ម​ដ៏​ធំ​មួយ​សម្រាប់​សេវាកម្ម​រថភ្លើង​របស់​យើង​”។

គម្រោង​នេះ​ នឹង​បង្កើន​ល្បឿន​រថភ្លើង​បច្ចុប្បន្ន​ទ្វេដង​ ដោយ​រថភ្លើង​ធ្លាប់​រត់​ពី៨០​ និង៩០​ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ទៅដល់១៦០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ឬកាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​ ៣,៥ ម៉ោង​ពី៩​ ម៉ោង​ទៅ៥.៥​ ម៉ោង​។

នៅពេល​បញ្ចប់​ ផ្លូវ​នេះ​នឹង​បម្រើការ​ធ្វើដំណើរ​ចំនួន៥៤លើក​ ដែល​ក្នុង​មួយថ្ងៃ​ដឹក​អ្នកដំណើរ៩០០នាក់​ក្នុង​មួយថ្ងៃ​ភ្ជាប់​ទីក្រុង​ទាំងពីរ​។

គម្រោង​នេះ​នឹង​ត្រូវ​បែងចែក​ជា​ពីរ​ដំណាក់កាល​ ដោយ​ដំណាក់កាល​ទី១រវាង​ទីក្រុង​ហ្សាកាតា​ និង​ទីរួមខេត្ត​ចា​វ៉ា​ ភាគ​កណ្តាល​ និង​ទី២​ រវាង​ទីក្រុង​សា​ម៉ា​រ៉ាង​ និង​ស៊ូ​រ៉ា​បា​យ៉ា​នៃ​ខេត្ត​ចា​វ៉ា​ខាងកើត​ ដែល​មាន​ចម្ងាយ៤៣៦គីឡូម៉ែត្រ​ និង២៨៤គីឡូ​ម៉ែ​ត្រ​រៀង​ៗខ្លួន​។

នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌​មា​នក្យូ​ដូ​ កាលពី​ប៉ុន្មាន​ខែមុន​លោក​ប្រធានាធិបតី​ Joko​ Widodo​ រំពឹង​ថា​ ការសាងសង់​ផ្លូវដែក​នេះ​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំក្រោយ​៕

ADB​ ព្យាករណ៍​ថា​សេដ្ឋកិច្ច​កម្ពុជា​នៅតែ​រក្សា​កំណើន​ ៧,០ភាគរយ​ក្នុង​ឆ្នាំនេះ​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ របាយការណ៍​ថ្មី​មួយ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) ចេញផ្សាយ​នៅ​ថ្ងៃនេះ​បាន​បង្ហាញថា​ សេដ្ឋកិច្ច​កម្ពុជា​នៅតែ​ស្ថិត​ក្នុង​ដំណើរ​រីកចម្រើន​យ៉ាង​ខ្លាំង​ នៅ​ឆ្នាំនេះ​ ទោះបី​ផលិតផល​កសិកម្ម​មានការ​កើនឡើង​យឺត​ជាង​ការ​រំពឹង​ទុក​ក៏ដោយ​។

នៅក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​ នៃ​ការ​បោះពុម្ព​ផ្សាយ​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ ដ៏​លេចធ្លោ​របស់​ខ្លួន​ស្តី​ពី​ ចក្ខុវិស័យ​អភិវឌ្ឍន៍​អាស៊ី​ (ADO​) ឆ្នាំ​ ២០១៩​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​រក្សា​ការព្យាករណ៍​របស់​ខ្លួន​ អំពី​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​សម្រាប់​ កម្ពុជា​មាន​កំណើន​ ៧,០ ភាគរយ​ នៅ​ឆ្នាំនេះ​ និង​មាន​កំណើន៦​,៨ ភាគរយ​នៅ​ឆ្នាំ២០២០​។

លោកស្រី​ Sunniya​ Durrani​-Jamal​ នាយក​ប្រចាំ​ប្រទេស​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​មានប្រសាសន៍​ថា​ “សេដ្ឋកិច្ច​កម្ពុជា​បន្ត​រីកចម្រើន​ ក្នុង​ល្បឿន​មួយ​ដ៏​រឹងមាំ​ ដោយសារតែ​ការ​បន្ត​ពង្រឹង​ នៅក្នុង​វិស័យ​ប្រពៃណី​ ដូចជា​ សម្លៀកបំពាក់​ ទេសចរណ៍​ ពាណិជ្ជកម្ម​ និង​សំណង់​”។

លោកស្រី​បានឱ្យ​ដឹង​ថា​ “ដោយមាន​ការ​កើនឡើង​ នូវ​ភាព​មិន​ប្រាកដប្រជា​នៅក្នុង​បរិយាកាស​ពាណិជ្ជកម្ម​ពិភពលោក​ និង​ផល​ប៉ះពាល់​ លើ​សេវាកម្ម​ដូចជា​ទេសចរណ៍​ កម្ពុជា​ត្រូវការ​ជាបន្ទាន់​ នូវ​យុទ្ធសាស្ត្រ​ធ្វើ​ពិពិធ​កម្ម​ចម្រុះ​ទៅជា​ផលិតផល​ និង​សេវាកម្ម​ដែល​មានតម្លៃ​ខ្ពស់​”។

លោកស្រី​បាន​បន្ត​ថា​ “នេះ​នឹង​តម្រូវ​ឱ្យ​កាត់បន្ថយ​ហានិភ័យ​ ដែល​បាន​មក​ពី​ការ​ផ្តល់​ប្រាក់កម្ចី​ ដល់​វិស័យ​អចលនៈ​ទ្រព្យ​ហួសប្រមាណ​ ការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​ និង​ផលិតភាព​បន្ថែម​ទៀត​ ដើម្បី​បង្ហាញ​អំពី​ការ​កើនឡើង​ប្រាក់ឈ្នួល​ និង​ការ​ទាក់ទាញ​ការ​វិនិយោគ​ដើមទុន​ មានគុណ​ភាព​ខ្ពស់​ដែល​ទាំងអស់​នេះ​ ត្រូវការ​អភិបាលកិច្ច​ និង​ស្ថាប័ន​រឹងមាំ​”។

របាយការណ៍​នេះ​កត់សម្គាល់​ ពី​ហានិភ័យ​ចំពោះ​ផលិតកម្ម​ពី​ការប្រែប្រួល​អាកាសធាតុ​។ ភាពរាំងស្ងួត​ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ​ បាន​កាត់បន្ថយ​ផលដំណាំ​ និង​ជលផល​ដោយ​កាត់បន្ថយ​កំណើន​កសិកម្ម​ដល់​ប្រហែល ១​,១ ភាគរយ​ ក្នុង​ឆ្នាំនេះ​។ កំណើន​ឧស្សាហកម្ម​មាន​ភាពរឹងមាំ​ ដោយសារតែ​ការ​កើនឡើង​នៃ​ការផលិត​សម្លៀកបំពាក់​ ស្បែកជើង​ និង​ទំនិញ​ធ្វើដំណើរ​ ដែល​នាំ​ឱ្យ​មានការ​កែ​លម្អ​ឡើងវិញ​ពី ១០​,១ ភាគរយ​ នៅក្នុង​ការព្យាករណ៍​កាលពី​ខែ​ មេសា​ របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ដល់ ១០​,៦ ភាគរយ​។

កំណើន​នាំចូល​លឿន​ជាង​ការ​រំពឹង​ទុក​ បើ​ទោះបីជា​ការនាំចេញ​ទំនិញ​កើនឡើង​ និង​ការ​មកដល់​របស់​ភ្ញៀវ​ទេសចរ​ នឹង​មាន​ឱនភាព​គណនីចរន្ត​ ដោយ​មិនរាប់​បញ្ចូល​ការផ្ទេរ​ជា​ផ្លូវការ​លើស​ពី​ការ​ព្យាករ​។ ឱនភាព​នេះ​ត្រូវ​បាន​ផ្តល់​ហិរញ្ញប្បទាន​ដោយ​លំហូរ​វិនិយោគ​បរទេស​ផ្ទាល់​ ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្កើន​ ទុនបម្រុង​អន្តរជាតិ​សរុប​ប្រមាណ​ ១២​,៣ ពាន់​លាន​ដុល្លារ​នៅ​ចុងឆ្នាំ​នេះ​ ដែល​ផ្តល់​នូវ​ការនាំចូល​រយៈពេល៦ខែ​។

ជាមួយនឹង​តម្លៃ​ប្រេងឥន្ធនៈ​ទាប​ និង​ការ​ឡើងថ្លៃ​ម្ហូបអាហារ​បន្តិចបន្តួច​ អតិផរណា​ត្រូវ​បាន​ធ្លាក់ចុះ​ក្នុង​អត្រា១​,៤ភាគរយ​ ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​នៅ​ចុងខែ​មិថុនា​ ហើយ​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​អត្រា​ជាមធ្យម២​,២ភាគរយ​សម្រាប់​ឆ្នាំ២០១៩​៕

លោក​ហ៊ុន​ ម៉ា​នី​៖ ការ​បន្ត​ហូរ​ចូល​នៃ​ក្រុមហ៊ុន​វិនិយោគ​មក​ខេត្ត​ព្រះសីហនុ​ទាមទារ​ឱ្យ​មានការ​សិក្សា​ច្បាស់លាស់​

0

ដោយ ​វុត្ថា​

ព្រះ​សី​ហនុៈ​ បើ​ទោះជា​បញ្ហា​ផ្សេង​ៗ ត្រូវ​បាន​ដោះស្រាយ​ជាបន្តបន្ទាប់​ដោយ​ជោគជ័យ​ ការ​បន្ត​ហូរ​ចូល​នៃ​ក្រុមហ៊ុន​វិនិយោគ​មក​ខេត្ត​ នេះ​ទាមទារ​អោយ​រដ្ឋបាល​ខេត្ត​បន្ត​សិក្សា​ វាយតម្លៃ​ស្ថានភាព​ក្នុង​មូលដ្ឋាន​ ដោយ​កំណត់​នូវ​ប្រភព​បញ្ហា​អោយ​បាន​ច្បាស់លាស់​ ហើយ​បន្ត​បំពេញការងារ​បម្រើប្រជាជន​ឱ្យ​បាន​សកម្ម​ និង​ប្រកបដោយ​ប្រសិទ្ធភាព​ជាង​មុន​។នេះ​ គឺជា​ការ​លើកឡើង​របស់​ លោក​ ហ៊ុន​ ម៉ា​នី​ ប្រធាន​គណៈកម្មការ​អប់រំ​ យុវជន​ កីឡា​ ធម្មការ​ កិច្ចការ​សាសនា​ វប្បធម៌​ និង​ទេសចរណ៍​នៃ​រដ្ឋសភា​ នៅក្នុង​កិច្ចប្រជុំ​ជុំ​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​។

លោក​ហ៊ុន​ ម៉ា​នី​ បាន​មានប្រសាសន៍​ក្នុង​ជំនួប​ជាមួយ​ អភិបាលខេត្ត​ព្រះសីហនុ​ លោក​គួច​ ចំរើន​នា​ថ្ងៃទី​ ថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ២០១៩នេះ​ ដោយ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រឹង​របស់​អាជ្ញាធរ​ខេត្ត​ ក្នុង​ការ​ដោះស្រាយ​នូវ​បញ្ហា​បន្ទាន់​ៗមួយចំនួន​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ ក៏ដូចជា​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​។

លោក​បន្ត​ថា​ “បើ​ទោះបីជា​មាន​មតិ​លើកឡើង​លើ​ចំ​ណុច​ផ្សេង​ៗ ដែល​កើតមាន​ក្នុង​ខេត្ត​ តាម​បណ្តាញ​សង្គម​ក្តី​ តែ​ក្នុង​នោះ​ក៍​មាន​សកម្មភាព​ជាច្រើន​ ដែល​ឆ្លុះបញ្ចាំង​ពី​ការ​ប្រឹងប្រែង​យ៉ាងសកម្ម​របស់​រដ្ឋបាល​ខេត្ត​ ក្នុង​ការ​ដាក់ចេញ​ជា​វិធានការ​ទាន់ពេល​វេលា​ និង​យ៉ាង​ហ្មត់ចត់​ ដើម្បី​ឆ្លើយតប​កង្វល់​ប្រជាជន​ ក៏ដូចជា​សម្រួលការ​បម្រើសេវា​សាធារណៈ​ក្នុង​ខេត្ត​ទាំងមូល​ផង​ដែរ​”។

បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បាន​ចាត់ទុក​ខេត្ត​ព្រះសីហនុ​ ជា​តំបន់​សេដ្ឋកិច្ច​គំរូ​ពហុ​បំណង​ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​ ២០១៥​-២០២៥​ ។ ខេត្ត​មាន​សក្កា​នុ​ពល​ ខាង​វិស័យ​កសិកម្ម​ ពាណិជ្ជកម្ម​ ឧស្សាហកម្ម​ ទេសចរណ៍​ និង​សំណង់​ ដែល​ជា​វិស័យ​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ក្នុង​នោះ​មាន​កំពង់ផែ​ទឹកជ្រៅ​ ផ្លូវដែក​ ព្រលា​នយន្តហោះ​ តំបន់​សេដ្ឋកិច្ច​ ឆ្នេរ​ កោះ​ និង​តំបន់​ឧទ្យានជាតិ​។

ម្យ៉ាងទៀត​លំហូរ​អ្នក​វិ​និ​យោ​គគិន​ចិន​ និង​ទេសចរណ៍​ចិន​យ៉ាង​កំ​ហុ​គម​កកាន់​ខេត្ត​ព្រះសីហនុ​ ធ្វើ​ឱ្យ​ខេត្ត​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នា​ពេល​បច្ចុប្បន្ន​នេះ​ និង​មាន​បញ្ហា​ជាច្រើន​រួមមាន​អសន្តិសុខ​ សណ្តាប់​ធ្នាប់​សធា​រណៈ​មិន​មាន​របៀប​រយ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​មិនទាន់​ល្អជា​ដើម​។

លោក​ គួច​ ចំរើន​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ ធ្លាប់​មានប្រសាសន៍​ថា​ ខេត្ត​ព្រះសីហនុ​មាន​វិនិយោគិន​ ពាណិជ្ជករ​ អាជីវករ​ ប្រកបរបរ​រកស៊ី​កាន់​ តែ​ច្រើន​ បង្កើន​នូវ​ទំនុកចិត្ត​ពី​ភ្ញៀវ​ទេសចរ​ ដែល​មក​សម្រាក​កម្សាន្ត​នៅ​ខេត្ត​ កាន់តែ​សប្បាយរីករាយ​ និង​មាន​សុវត្ថិភាព​នៅ​លើទឹក​ដី​ខេត្ត​ព្រះសីហនុ​ ដោយ​បច្ចុប្បន្ន​អ្នក​វិនិយោគ​ចិន​ ស្ថិត​លំដាប់​លេខ១ដែល​មក​បណ្ដាក់ទុន​។

លោក​បន្ត​ថា​ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ខេត្ត​ព្រះសីហនុ​ មានការ​បណ្ដាក់ទុន​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ ពីសំណាក់​វិនិយោគិន​ ពិសេស​វិនិយោគ​ចិន​ ជាហេតុ​ធ្វើឲ្យ​ខេត្ត​ព្រះ​ សីហនុ​ មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ ផ្អែកលើ​គ្រប់​វិស័យ​និង​បាន​ជម្រុ​ញ ឱ្យ​មាន​កំណើន​ប្រជាពលរដ្ឋ​ នៅ​តាម​បណ្ដា​ខេ​ត្ត​ផ្សង​ៗមក​ធ្វើការងារ​ និង​ប្រកបរបរ​ទៅតាម​ជំនាញ​ និង​សមត្ថភាព​ដែល​ខ្លួន​មាន​៕

I C T មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ផលិតផល​អេ​ឡិច​ត្រូ​និច​នឹង​បង្ហាញ​វត្តមាន​នៅ​ B2B​ Park​

0

ដោយ ​រ៉ា​ ណេត​

ភ្នំ​ពេញៈ​ នៅពេល​បច្ចុប្បន្ន​នេះ​ផលិ​ផល​ឬសម្ភារៈ​អេឡិចត្រូនិក​ បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ នៅក្នុង​ការ​ជួយ​សម្រួល​ដល់​កិច្ចការ​ងារ​ប្រចាំថ្ងៃ​ ​ក៏ដូចជា​មុខ​ជំនួញ​ផ្សេង​ៗផង​ដែរ​ ហើយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព៌​ណអេ​ឡិក​ត្រូ​និក​នឹង​បង្ហាញ​វត្តមាន​នៅ​ B2B​ Park​ នា​ឆ្នាំ២០២០ខាងមុខនេះ​។

លោក​ ទ្បេង​ ឃេ​រី​ នាយក​ប្រតិបត្តិ​ផ្នែក​ទីផ្សារ​ឌីជីថល​របស់​ក្រុមហ៊ុន​ រ៉ិច​ មី​ (Riich​ Me​ Co​., Ltd​) ដែល​ទទួល​បាន​សិទ្ធិ​ក្នុង​ការគ្រប់គ្រង​ទីផ្សារ​ នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ B2B​ Park​ បាន​មានប្រសាសន៍​ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី២៥​ កញ្ញា​នេះ​ថា​ នៅក្នុងចំណោម​ចំនួន​ប្រជាជន​ខ្មែរ​សរុប​មាន​ជាង១៦លាន​នាក់​ មាន​អ្នកប្រើ​ប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​(Facebook​) ជាង ៨លាន​នាក់​។ ចំណែក​ចំនួន​អ្នកប្រើ​ប្រាស់​ទូរ​សព្ទ័​ និង​ទូរ​សព្ទ័​ស្មា​តហ្វូ​ន មាន​រហូតដល់​ជាង២៥លាន​គ្រឿង​។

លោក​បាន​បន្ត​ទៀត​ថា​ “ទូរ​សព្ទ័​ និង​ឧប​ករណ៍​អេ​ទ្បិ​ចត្រូ​និច​ បាន​ក្លាយជា​ចំណែក​ សំខាន់​មួយ​ក្នុង​ជីវ​ភា​ពប្រ​ចំា​ថ្ងៃ​ ក៏ដូចជា​ឧបករណ៍​សម្រាប់​ការ​កំសាន្ត​ ការសិក្សា​ កិច្ច​ទំនាក់ទំនង​ និង​អាជីវកម្ម​ជាដើម​”។ លោក​បន្ថែម​ថា​ “ស្មាន​ហ្វូ​ន បាន​វិវត្តន៍​របស់​ទៅជា​មធ្យោបាយ​រៀនសូត្រ​បែប​ឌីជីថល​ អាជីវ​កម្ម​អន​ទ្បាញ​ និង​ធនាគារ​ចល័ត​ ដូចជា​ការ​ទូរ​ទាត់​លុយ​ ការ​ផ្ញើ​ប្រាក់​តាម​ទូរស័ព្ទ​ ដោយ​ភ្ជាប់​ជាមួយ​កម្មវិធី​វ័យ​ឆ្លាត​របស់​ស្មា​តហ្វូ​នជាដើម​”។

លោក​ ឃេ​រី​បាន​លើកឡើង​ថា​ បច្ចុប្បន្ន​យើង​ឃើញ​មាន​ក្រុមហ៊ុន​ក្នុង​ស្រុក​ និង​អន្តរជាតិ​ជាច្រើន​បាន​ និង​កំពុង​ប្រកួត ប្រជែង​លើ​ទីផ្សារ​ និង​មាន​ផលិតផល​ អេ​ទ្បិ​ចត្រូ​និច​ដ៏​សម្បូរ​បែប​ ក៏ប៉ុន្តែ​នៅ​កម្ពុជា​យើង​នៅ​មិនទាន់​មាន​មជ្ឈមណ្ឌល​ អាយ​ស៊ី​ធី​ និង​ឌីជីថល​នៅ​ទ្បើយ​ទេ​ ដោយ​មើល​ឃើញ​សក្តា​នុ​ពល​ និង​ឱកាស​នេះ​ហើយ​ទើប​មជ្ឈ​មណ្ឌ​ពាណិជ្ជកម្ម​ និង​ពិ​រព័​ណ៍​ B2B​ Park​ បាន​បង្កើត​មជ្ឈមណ្ឌល​ អាយ​ស៊ី​ធី​ និង​ឌីជីថល​នេះ​ទ្បើង​ ក្នុង​គោលបំណង​បំពេញ​តម្រូវការ​ និង​បង្កើត​ឱ្យ​មាន​ភាព​ងាយស្រួល​សម្រាប់​អតិថិជន​។

លោក​បន្ត​ថា​ “នៅពេល​ដែល​ពួកគាត់​នឹកឃើញ​ដល់​ តម្រូវការ​គ្រឿង​អេ​ទ្បិ​ចត្រូ​និច​ ឬទូរ​សព្ទ័​ដៃ​ គាត់​នឹង​នឹកឃើញ​ដល់​មជ្ឈ​មណ្ឌ​ពាណិជ្ជកម្ម​ និង​ពិរព័រណ៍​ B2B​ Park​ ដែល​ផ្តល់​នូវ​ជម្រើស​ច្រើនបែប​ ច្រើនយ៉ាង​ តាម​តម្រូវការ​ ដែល​មាន​ផលិតផល​គ្រឿង​អេ​ទ្បិ​ចត្រូ​និច​ ទូរ​សព្ទ័​ គ្រឿងលម្អ​រទូរ​ស័ព្ទ​ ដែល​ប្រកបដោយ​គុណភាព​ និង​តម្លៃ​សមរម្យ​”។

នេះ​ជា​ឱកាស​មួយ​សម្រាប់​បណ្តា​ក្រុមហ៊ុន​ ដែល​មានបំណង​ចង់​ពង្រីក​សក្តា​រនុ​ពល​ អាជីវកម្ម​របស់​ខ្លួន​ មជ្ឈមណ្ឌល​អាយ​ស៊ី​ធី​ និង​ឌីជីថល​របស់​ B2B​ Park​ គឺជា​ជម្រើ​សដ៍​ល្អ​បំផុត​ ទាំង​តម្លៃ​ សេវ​កម្ម​ (ដែ​លតំម្លៃ​ជួល​ទីតាំង​ចាប់ ៤០០ដុល្លារ​ទ្បើង​)។ បន្ថែម​ពីនេះ​ នៅ​មានការ​ជំរុញ​ទីផ្សារ​ និង​ការផ្សាយ​ពាណិជ្ជកម្ម​ ដែល​ B2B​ Park​ ជួយ​បងើ្ក​នការ​ផ្សព្វផ្សាយ​ជួន​ដៃគូ​អាជីវកម្ម​ ដោយ​មិន​គិតថ្លៃ​ តាម​បណ្តា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​ដូចជា​ ៖ ស្ថានីយ៍​ទូរទស្សន៍​ អង្គភាព​សារព័ត៌មាន​ HM​, CNC​, CTN​, FNTV​, BTV​, Khmer​ Times​, Phnom​ Penh​ Post​, DAP​ News​, Properties​ Area​, Commercial​ Cambodia​, Fresh​ News​, Riich​, Justrip​, Facebook​, WhatApp​, Instagram​, Google​, Youtube​, LinkedIn​។

មានន័យថា​បណ្តា​ក្រុមហ៊ុន​ ដែល​បាន​មក​តាំង​ផលិតផល​នៅ​មជ្ឈមណ្ឌល​ អាយ​ស៊ី​ធី​ និង​ឌីជីថល​របស់​ B2B​ Park​ ត្រូវតែ​ទទួល​បាន​បង្កើន​ការ​លក់​ និង​ប្រាក់ចំណេញ​ ដោយ​មិន​ចាំបាច់​បារម្ភ​ពី​ការ​ចំណាយ​លើ​ការ​ផ្សព្វផ្សាយ​។ ជាពិសេស​ទទួល​បានការ​ផ្សព្វផ្សាយ​ តាមរយៈ​ LED​ របស់​ B2B​ Park​ ដោយ​ឥតគិតថ្លៃ​ពេញ​មួយឆ្នាំ​។

មជ្ឈមណ្ឌល​ អាយ​ស៊ី​ធី​ និង​ឌីជីថល​របស់​ B2B​ Park​ សូមស្វាគមន៍​បណ្តា​ក្រុមហ៊ុន​ជាតិ​ អន្តរជាតិ​ និង​បងប្អូន​អាជីវករ​ ដែល​កំពុង​ប្រកប​អាជីវកម្ម​ និង​ចែកចាយ​ឧបករណ៍​ អាស៊ី​ធី​ និង​គ្រឿង​អេ​ទ្បិ​ចត្រូ​និច​ ចាប់​យក​ឱកាស​ដើម្បី​ពង្រីក​សក្តា​នុ​ពល​អាជីវកម្ម​របស់​ខ្លួន​មក​ B2B​ Park​ ឱ្យ​បាន​រូស​រាន់​ ដើម្បី​ទទួល​បានការ​ផ្តល់​ជូន​ពិសេស​នេះ​។

សម្រាប់​ព័ត៌មាន​លម្អិត​លោកអ្នក​អាច​ទាក់ទង​បាន​តាមរយៈ​លេខទូរស័ព្ទ​៖ (066​)-(077​)-(098​)- 979​-123​. Email​: sales​@b2bpark.asia​។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព៌​ណB2B​ Park​ មាន​ទីតាំងនៅ​លើ​មហាវិថី​ហាណូយ​ ស្ថិត​ក្នុង​សង្កាត់​ឃ្មួញ​ ខ័ណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​៕

តម្លៃ​ប្រេងសាំង​បាន​ហក់​ឡើង​យ៉ាង​ខ្លាំង​នៅ​ទូទាំង​សហរដ្ឋអាមេរិក​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ​យោង​តាម​សារ​ព៌​តមាន ​Xinhua ​បាន​ឲ្យដឹង​ថា​ តម្លៃ​ប្រេងសាំង​ធម្មតា​បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​នៅ​ទូទាំង​អាមេរិក​ ខណៈ​តម្លៃ​ប្រេងឆៅ​ឡើង​ដល់៥៨ដុល្លារ​ក្នុង​មួយ​បារ៉ែល​កាលពី​សប្តាហ៍​មុន​។

យោង​តាម​របាយការណ៍​ពីរ​ដ្ឋ​បាល​ព័ត៌មាន​ថាមពល​អាមេរិក ​(EIA​) នៅ​ថ្ងៃ​ ចន្ទ​នេះ​ តម្លៃ​លក់រាយ​ប្រេងសាំង​ធម្មតា​ បាន​កើនឡើង​ជាង១០សេន​កាលពី​សប្តាហ៍​មុន​ ដល់​ជាង​ ២,៦៥ដុល្លារ​អាមេរិក​ក្នុង​មួយ​ហ្គា​ឡុង​គិត​ត្រឹម​នៅ​ថ្ងៃទី​ ២៣​ ខែកញ្ញា​។

ទន្ទឹម​នឹង​នេះ​ដែរ​ តម្លៃ​ប្រេងឆៅ​នៅ​ឯផ្សារហ៊ុន​ញូ​វយ៉​ក ឬ Nymex​ បាន​ឡើងថ្លៃ​លើស៥៨ដុល្លារ​ក្នុង​មួយ​បារ៉ែល​កាលពី​សប្តាហ៍​មុន​ ដោយសារ​ក្តី​បារម្ភ​អំពី​ការ​ផ្គត់ផ្គង់​ប្រេង​របស់​អារ៉ាប៊ីសាអ៊ូឌីត​នៅតែ​បន្ត​កើតមាន​។

សម្រាប់​តំបន់ឆ្នេរ​ខាងលិច​នៅ​អាមេរិក​ ដែល​រាប់បញ្ចូល​ទាំង​រដ្ឋ​កា​លី​ហ្វ័​រញ៉ា​ អូ​រី​ហ្គូន​ វ៉ាស៊ីនតោន​ អារីហ្សូណា​ អាឡាស្កា​ និង​រដ្ឋ​ហា​វ៉ៃ​ តម្លៃ​ប្រេងសាំង​បាន​កើនឡើង​ជាង៨​ សេន​ស្មើនឹង៣​,៣៤​ ដុល្លារ​ក្នុង​មួយ​ហ្គា​ឡុង​។

សម្រាប់​តំបន់​ Rocky​ Mountain​ ដែល​រួមមាន​រដ្ឋ​ម៉ុន​តា​ណា​ វ៉ា​យមីង​ រដ្ឋ​ខូ​ឡូ​រ៉ា​ដូ​ រដ្ឋ​យូ​ថាហ៍​ និង​រដ្ឋ​អៃ​ដាហូ​ ម្លៃ​សាំង​ឡើងថ្លៃ​ជាង៤សេន​ដល់​ជិត២​,៧ដុល្លារ​ ក្នុង​មួយ​ហ្គា​ឡុង​។

សម្រាប់​តំបន់​ឈូងសមុទ្រ​ឈូងសមុទ្រ​ ដែល​រួមមាន​រដ្ឋ​តិច​សាស់​ លូ​ស៊ី​អាណា​ រដ្ឋ​អា​ឡា​បា​ម៉ា​ មី​ស៊ី​ស៊ី​ពី​ អា​ខេន​សាស​ និង​ញូ​ម៉ិកស៊ិក​ តម្លៃ​សាំង​ឡើង១២សេន​ដល់​ជាង​ ២,៣៥​ ដុល្លារ​ក្នុង​មួយ​ហ្គា​ឡុង​៕

ប្លង់​គោល​អភិវឌ្ឍន៍​ខេត្តសៀមរាប​ត្រូវ​បាន​សិក្សា​បញ្ចប់​និង​ដាក់អោយ​ប្រើជា​ផ្លូវការ​ហើយ​

0

ដោយ រ៉ា​ណេត​

សៀម​រា​បៈ ​អាជ្ញាធរ​ខេត្តសៀមរាប​បាន​រៀបចំ​ប្លង់​គោល​ដើម្បី​បើកផ្លូវ​ក្នុង​ការរៀបចំ​ផែនការ​អភិវឌ្ឍន៍​ទីក្រុង​ខេត្ត​ និង​ស្រុក​រួចហើយ​ដែល​វា​ជា​ផែនទី​បង្ហាញ​ពី​ផែនការ​អភិវឌ្ឍន៍​ច្បាស់លាស់​មួយ​។

សមិទ្ឋិ​ផល​ជា​ប្រវត្តិសាស្ត្រ​នៃ​ប្លង់​គោល​ប្រើប្រាស់​ដីធ្លី​ក្នុង​ក្រុង​ខេត្តសៀមរាប​ត្រូវ​បាន​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ដោយ​សេចក្តី​សម្រេច​លេខ០០៤សសរ​ចុះ​ថ្ងៃទី៥ខែកញ្ញា​ឆ្នាំ២០១៨ ដើម្បី​ជួយ​គាំទ្រ​ និង​ជំរុញ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​បរិស្ថាន​ និង​កិច្ចធានា​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​ប្រសិ​ទ្ឋិ​ភាព​និរន្តរភាព​សម្រាប់​គ្រប់​សម័យកាល​។

លិខិត​ដដែល​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​អនុវត្តន៍​ដោយ​សហការ​ជាមួយ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​និង​អង្គភាព​ពាក់​ព័ន្ឋលើ​ចំណុច​សំ​ខាន់​ៗរួមមាន​ដូចជា​ធ្វើការ​ផ្សព្វផ្សាយ​អំពី​ប្លង់​គោល​ប្រើប្រាស់​ដីធ្លី​ដល់​មហាជន​និង​អ្នក​ពាក់​ព័ន្ឋឲ្យបាន​ទូលំទូលាយ​។ លើក​គំរោង​និង​រៀបចំផែនការ​អភិវឌ្ឍ​នានា​ដោយ​យោង​លើ​ប្លង់​គោល​ប្រើប្រាស់​ដីធ្លី​ក្រុង​ជាគោល​គ្រឹះ​។

ជាមួយគ្នា​នេះ​ត្រូវ​មានការ​ទប់ស្កាត់​រាល់​ការសាងសង់​ និង​អភិវឌ្ឍន៍​ដី​ដែល​មិន​គោរព​តាមច្បាប់​ និង​ផ្ទុយពី​ខ្លឹមសារ​ប្លង់​គោល​ប្រើប្រាស់​ដី​ដែល​បាន​កំណត់​។ បន្ត​កសាង​ផែនការ​ប្រើប្រាស់​ដី​នៅ​តាម​គ្រប់​ឃុំ​សង្កាត់​និង​ធ្វើការ​តាមដាន​ត្រួតពិនិត្យ​សិក្សា​កែសម្រួល​ និង​វាយ​តម្លៃ​ប្រសិ​ទ្ឋ​ភាព​នៃ​ការអនុវត្ត​ប្លង់​គោល​ប្រើប្រាស់​ដី​ខេត្ត​ក្រុង​ស្រុក​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​ប្លង់​គោល​ប្រើប្រាស់​ដី​ក្នុងរយៈពេល ៥ឆ្នាំ​ម្តង​តាម​ករណី​ចាំបាច់​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​។

លោក​បណ្ឌិ​តវ៉ាន់ ​វ៉ា​ត អ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម​បាន​ថ្លែង​ថា​ការរៀបចំ​ប្លង់​គោល​មាន​សារៈសំខាន់​ណាស់​សម្រាប់​ធ្វើជា​ផែនទី​បង្ហាញផ្លូវ​នៃ​ការរៀបចំ​អភិវឌ្ឍន៍​នៅ​តាម​មូលដ្ឋាន​ទា​ក់់​ទង​នឹង​ការប្រើ​ប្រាស់​ដី​ឧស្សាហកម្ម​ពាណិជ្ជកម្ម​ដី​កសិកម្ម​ជាដើម​ពិសេស​ជួយ​សម្រួល​ដល់​ការរៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ឲ្យបាន​ល្អ​ប្រសើរ​ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ប្រកបដោយ​សុខដុម​នី​យក​ម្ម​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

លោក​បន្ត​ថា​ “ផែនការ​អភិវឌ្ឍន៍​ប្លង់​គោល​ទាមទារ​ឲ្យ​មានការ​រៀបចំផែនការ​ប្រើប្រាស់​ដី​ឲ្យបាន​លំអិត​ថែមទៀត​ហើយ​ការសម្រេច​បានការ​ងារ​ប្រកប​ដោយ​ប្រសិ​ទ្ឋ​ភាព​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ​”៕

សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​អំពាវនាវ​ដល់​គណៈកម្មការ​អឺរ៉ុប​គិតគូរ​ឡើងវិញ​ចំពោះ​ការ​ដក​ EBA​

0

ដោយ​ម៉ា​ ណេត

ភ្នំ​ពេញៈ​ សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​ (EuroCham​) បានឱ្យ​ថា​ ការ​ដក​ភាពជា​ដៃគូ​ពាណិជ្ជកម្ម​ “អ្វី​ៗទាំងអស់​លើកលែងតែ​អាវុធ​” (EBA​) រវាង​សហភាព​អឺរ៉ុប​ និង​កម្ពុជា​ ស្មើនឹង​ទណ្ឌកម្ម​ដែល​នឹង​បង្ក​អន្តរាយ​ ដល់​ការ​វិនិយោគ​អឺរ៉ុប​សហគមន៍​ ធុរកិច្ច​អឺរ៉ុប​ គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​អឺរ៉ុប​ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។

ការរៀបចំ​ EBA​ អនុញ្ញាត​ឱ្យ​សមាជិក​សហភាព​អឺរ៉ុប​ នាំចូល​ផលិតផល​ពី​កម្ពុជា​ (ក្រៅពី​គ្រឿងសស្ត្រាវុធ​) ដោយ​មិន​គិត​ពន្ធ​និង​កូតា​។សហភាព​អឺរ៉ុប​បាន​ព្រមាន​ថា​ គ្រោងការណ៍​នេះ​នឹង​ត្រូវ​លុបចោល​វិញ​ លុះត្រាតែ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​កំណែទម្រង់​សិទ្ធិមនុស្ស​ និង​សិទ្ធិ​ការងារ​។

យោង​តាម​សេចក្តី​ប្រកាស ​EuroCham​ ចេញផ្សាយ​កាលពី​ម្សិលមិញ​បានឱ្យ​ដឹង​ថា​ ពាក់ព័ន្ធ​នឹង​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​របស់​សហគមន៍​អឺរ៉ុប​ និង​សមាជិកភាព​ដែល​បាន​ពង្រីក​របស់​យើង​ EuroCham​ បាន​រីកចម្រើន​ ក្លាយជា​សមាគម​ធុរកិច្ច​លេចធ្លោ​ និង​គួរ​ឱ្យ​គោរព​បំផុត​នៅ​កម្ពុជា​។ យើង​ធ្វើការ​យ៉ាងសកម្ម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ពង្រឹង​ក្របខ័ណ្ឌ​ច្បាប់​ និង​បទបញ្ញត្តិ​របស់​ប្រទេសជាតិ​ ខណៈ​យើង​ខិតខំ​លើកកម្ពស់​ផលប្រយោជន៍​ពាណិជ្ជកម្ម​នៃ​អាជីវកម្ម​អឺរ៉ុប​។

សេចក្តី​ប្រកាស​នេះ​បាន​សង្កត់ធ្ងន់​ថា​ “ការ​ដក​ EBA​ នឹង​ធ្វើ​ឱ្យ​អន្តរាយ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​ និង​សមាជិក​របស់​យើង​”។

នៅ​កម្ពុជា​សហគមន៍​អឺរ៉ុប​ និង​ធុរកិច្ច​អឺរ៉ុប​បាន​ទទួលការ​គោរព​យ៉ាង​ខ្លាំង​ចំពោះ​ការ​នាំមុខ​ក្នុង​ការ​ការពារ​សិទ្ធិមនុស្ស​ និង​សិទ្ធិ​ការងារ​ ការ​ទទួល​បាន​ឱកាស​ស្មើគ្នា​ និង​អាទិភាព​ដទៃទៀត​ដែល​ជា​ស្នូល​នៃ​តម្លៃ​អឺរ៉ុប​។ នៅក្នុង​តំបន់​នេះ​ផង​ដែរ​ ការ​រីកចម្រើន​ដ៏​អស្ចារ្យ​ត្រូវ​បាន​បង្កើត​ឡើង​។ ការ​ធ្វើសកម្មភាព​ទាំង​ការ​បង្ខិតបង្ខំ​ អាច​មិន​ទទួល​បានការ​ផ្លាស់​ប្តូរ​ដែល​ចង់បាន​ទេ​។ វា​ត្រូវ​បាន​បង្ហាញថា​ កម្ពុជា​ទំនងជា​នឹង​ទទួល​បានការ​គាំទ្រ​ពី​ប្រទេស​មានអំណាច​នៅពេល​មានការ​ប្រកួតប្រជែង​។

សហគមន៍​អឺរ៉ុប​នឹង​ជំរុញ​ឥទ្ធិពល​ និង​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​បន្ថែម​ទៀត​នៅ​កម្ពុជា​ និង​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ដែល​កិច្ច​ព្រមព្រៀង​នឹង​ការពារ​ EBA​។ កិច្ច​ព្រមព្រៀង​បែបនេះ​ ត្រូវតែ​ទទួលស្គាល់​លក្ខណៈ​ពិសេស​ នៃ​វិស័យ​នយោបាយ​នៅ​កម្ពុជា​ វា​ត្រូវតែ​ដាក់ជី​វិត​របស់​បុរស​ និង​ស្ត្រីជា​អាទិភាព​ ហើយ​វា​ត្រូវតែ​គិតគូរ​ពី​ការ​វិនិយោគ​របស់​អាជីវកម្ម​អឺរ៉ុប​ និង​ការងារ​រាប់មិនអស់​ដែល​ទៅដល់​ពួកគេ​។

Eurocham​ ឱ្យ​ដឹង​ទៀត​ថា​ ក្នុងរយៈពេល​ប្រហែល២០ឆ្នាំ​ EBA​ គឺជា​ឧបករណ៍​សម្រាប់​ការ​ផ្លាស់​ប្តូរ​រួច​ទៅ​ហើយ​។ ឥឡូវនេះ​មិនមែន​ជា​ពេលវេលា​ ដើម្បី​បោះបង់ចោល​ទេ​។ EuroCham​ និង​សមាជិក​របស់​ខ្លួន​បាន​ប្រឈមមុខនឹង​ឧបសគ្គ​ជាច្រើន​ ហើយ​មានរឿង​ជាច្រើន​ទៀត​ដែល​ត្រូវ​កើតឡើង​។

សេចក្តី​ប្រកាស​របស់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​បញ្ជា​ក់់​ថា​ “ចូរ​យើង​ដោះស្រាយ​វា​ជាមួយគ្នា​ ដើម្បី​សន្តិភាព​ និង​វិបុលភាព​សម្រាប់​ទាំងអស់គ្នា​”៕

កម្ពុជា​នាំ​អង្ករ​ចេញទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បាន​ ៣៤ម៉ឺន​តោន​ គិត​រយៈពេល៨​ ខែ

0

​ដោយ ​វុត្ថា​

ភ្នំពេញ​៖ គិត​ត្រឹម​ចុង​ ខែសីហា​ ឆ្នាំ​ ២០១៩​ ពោល​មាន​រយៈពេល​ ៨ ខែ​ បរិមាណ​នាំចេញ​អង្ករ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ គឺ​ បាន​ជាង​ ៣៤ម៉ឺន​តោន​ បើ​ប្រៀបធៀប​ រយះ​ពេល​ដូចគ្នា​ គឺ​ច្រើនជាង​បន្តិចបន្តួច​ ទៅ​នឹង​ឆ្នាំ​ ២០១៨​។

យោង​តាម​របាយការណ៍​របស់​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ២៤​ ខែកញ្ញា​ ម្សិលមិញ​នេះ​ បានឱ្យ​ដឹង​ថា​ ក្នុង​ស្ថានភាព​គឺ​ ទីផ្សារ​ប្រទេស​ចិន​ កើន​ជាង​ ៥0​% ស្រប​ពេល​ទីផ្សារ​អឺរ៉ុប​ ធ្លាក់ចុះ​ ប្រមាណ​ជា​ ៣២​% ហើយ​ទីផ្សារ​ក្នុង​ប្រទេស​អាស៊ាន​ ជាពិសេស​ ម៉ាឡេស៊ី​ និង​ ប៊្រុយ​ណេ​កើន​ ជាង​ ១២​% ប្រទេស​ទៀត​មាន​តំបន់​អា​ព្រិច​ អា​មេ​រិច​ កាណាដា​ អូស្ត្រាលី​ ជាដើម​កើន​ជាង១៣​%។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ពន្យល់​ថា​ ការ​ធ្លាក់ចុះ​នៃ​ទីផ្សារ​សហ​គមន៌​អ៊ឺ​រ៉ុប​ គឺ​បណ្តាល​មក​ពី​ការ​ចាប់​អនុវត្តន៍​ការ​យកពន្ធ​ ក្នុង​មួយ​តោន​ ១៧០​អឺរ៉ូ​ តាម​វិធានការ​ រក្សា​រកា​រពារ​ safeguard​ របស់​អ៊ឺ​រ៉ុប​ មក​លើ​ កម្ពុជា​ និង​ប្រទេស​ភូមា​ ដើម្បី​ជួយ​ ដល់​ប្រជាកសិករ​ របស់​ប្រទេស​អី​តា​លី​។

តែ​អី​ដែល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​កត់សំគាល់​នោះ​ គឺ​ ការ​ធ្លាក់ចុះ​ តែ​បរិមាណ​អង្ករ​ សគ្រាប់​វែង​ តែប៉ុណ្ណោះ​ ហើយ​បរិមាណ​ អង្ករ​ក្រអូប​មានការ​កើនឡើង​ ហើយ​តំលៃ​ បាន​ខ្ពស់​ជាង​មុន​បន្តិច​។ សំរាប់​រយៈ​ ពេល​ ៤ខែ​ ដល់​ចុងឆ្នាំ​ ២០១៩គឺ​ កា​រប​ញ្ជារ​ទិញ​គឺ​ មានសភាពល្អ​ប្រសើរ​ ទាំង​ទីផ្សារ​ប្រទេស​ចិន​ សហគមន៍​ អ៊ឺ​រ៉ុប​ និង​ បណ្តា​រប្រ​ទេស​អាស៊ាន​ ។

សំរាប់​ប្រទេស​ចិន​ ត្រូវ​បំពេញ​យ៉ាងតិច​ ៨ម៉ឺន​តោន​ រហូតដល់​ចុងឆ្នាំ​ ហើយ​ដើមឆ្នាំ​ ២០២០​ នឹង​ចាប់ផ្តើម​អនុវត្តន៍​ កិច្ច​ព្រមព្រៀង​ថ្មី​ លើ​បរិមាណ៤0ម៉ឺន​តោន​ ទៀត​។ ស្ទើរ​គ្រប់​ទីផ្សារ​ទាំងអស់​ តំរូវការ​ខ្ពស់​លើ​អង្ករ​ក្រអូប​។

សូម​បងប្អូន​ ពូ​ម៉ី​ង ប្រជាកសិករ​ មេ​ត្តា​ខឹ​តខំ​ ធ្វើ​យ៉ាងណា​ផលឹ​តស្រូវ​អោយ​មានគុណ​ភាព​ ភាព​សុទ្ធ​ខ្ពស់​ ការ​ទុកដាក់​អោយ​បាន​ត្រឹមត្រូវ​ ហើយនឹង​កាត់បន្ថយ​ការប្រើ​ប្រាស់​ថ្នាំពុល​កសិកម្ម​ ដែល​ហាមឃាត់​៕

ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-ជប៉ុន​ រយៈ​ ៥ខែ​កើន​ដល់​ ២ ពាន់​លាន​ដុល្លារ

0

​ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋា​បាល​កម្ពុជា​បាន​សម្តែង​ការ​ពេញចិត្ត​នូវ​កំណើន​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-ជប៉ុន​ ក្រោយពី​មានការ​តភ្ជាប់​ជើងហោះហើរ​ត្រង់​ដែល​មិន​ត្រឹមតែ​បាន​ជំរុញ​ផ្លាស់​ប្តូរ​ប្រជាជន​នឹង​ប្រជាជន​ប៉ុណ្ណោះទេ​ ថែមទាំង​រួមចំណែក​ដល់​ការជំរុញ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ផង​ដែរ​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​។

ឧបនាយក​រដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ នៅក្នុង​ជំនួប​ជាមួយ​លោក​ MIKAMI​ ​Masahiro​ ឯកអគ្គ​រាជទូត​ថ្មី​ប្រចាំ​នៅ​កម្ពុជា​ កាលពី​ថ្ងៃទី​ ២៤​ ខែកញ្ញា​ ម្សិលមិញ​នេះ​ថា​ លោក​ពេញចិត្ត​ចំពោះ​កំណើន​ពាណិជ្ជកម្ម​កម្ពុជា​-ជប៉ុន​ ដោយ​ក្នុងរយៈពេល៥​ ខែ​ដើមឆ្នាំ​ ២០១៩​ នេះ​ មាន​ទំហំ​រហូតដល់​ជាង​ ២ពាន់​លាន​ដុល្លារ​អាមេរិក​។

លោក​ MIKAMI​ ​Masahiro​ ឯកអគ្គ​រាជទូត​ថ្មី​ប្រចាំ​នៅ​កម្ពុជា​ក៏បាន​សម្តែង​នូវ​ករ​រីករាយ​ផង​ដែរ​ចំពោះ​ការ​រីក​ចំរើន​ និង​ការវិវឌ្ឍន៍​ក្នុង​វិស័យ​ជាច្រើន​នៃ​កិ​ច្ច​សហ​ប្រ​ត្តិ​ការ​ជាមួយនឹង​ប្រទេស​កម្ពុជា​កាលពី​កន្លងមក​រហូតដល់​បច្ចុប្បន្ន​នេះ​។

លោក​បន្ត​ថា​ “សម្តេច​តេជោ​ នាយក​រដ្ឋមន្ត្រី​ ក្នុងរយៈពេល​ ៣ ឆ្នាំ​ កន្លងមក​នេះ​ បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ជប៉ុន​ ហើយ​គ្រប់ពេល​ទាំងអស់​សម្តេច​តែង​មានប្រសាសន៍​ពន្យល់​ពី​ស្ថានភាព​ និង​លក្ខខណ្ឌ​អនុគ្រោះ​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​ដល់​ធុរជន​ជប៉ុន​ ។ ​

ជាមួយគ្នា​ មាន​ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​បាន​ទៅលេង​នៅក្នុង​ប្រទេស​ជប៉ុន​។លោក​បន្ត​ថា​ “ប្រសាសន៍​របស់​សម្តេច​តេជោ​ បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ជប៉ុន​កាន់តែ​ច្រើន​ ចង់​មក​វិនិយោគ​នៅ​កម្ពុជា​។

ទន្ទឹម​នេះ​ លោក​បាន​អរគុណ​ដល់​ប្រទេស​កម្ពុជា​ចំពោះ​ការ​គាំទ្រ​គំនិត​ផ្តួចផ្តើម​ Free​ and​ Open​ Indo​-pacific​ របស់​ជប៉ុន​ និង​គាំទ្រ​នៅក្នុង​វេទិកា​អន្តរ​ជា​តិ​ផ្សេង​ៗទៀត​ ផង​ដែរ​”។

សូម​អាន​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​នៅ​ខាងក្រោម​នេះ​៖