អ្នកជំនាញ​៖ ប្លង់​គោល​ប្រើប្រាស់​ដី​របស់​រដ្ឋាភិបាល​ជួយ​ជំរុញ​ភាពល្អ​ប្រសើរ​ក្នុង​វិស័យ​អចលនទ្រព្យ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្រុម​អ្នកជំនាញ​បានឱ្យ​ដឹង​ថា​ ការរៀបចំ​ប្លង់​គោល​ប្រើប្រាស់​ដី​របស់​រដ្ឋាភិបាល​ តាមរយៈ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​នៅ​ទូទាំង​ខេត្ត​ក្រុង​នៃ​ប្រទេស​កម្ពុជា​ គឺ​មាន​ភាព​ងាយស្រួល​សម្រាប់​អ្នករក​ស៊ីក្នុង​វិស័យ​អចលនទ្រព្យ​។

លោក​ សន​ សៀ​បស្ថាបនិក​ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ឈ្មោះ​ Key​ Real​ Estate​ បានឱ្យ​ដឹង​តាមរយៈ​ទូរសព្ទ​នៅ​ថ្ងៃទី​ ២៣​ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ កន្លង​ មាន​អ្នក​វិនិយោគ​បរទេស​ទេស​ជាច្រើន​ តែង​ស្វែងរក​ និង​សួររក​ចំពោះ​ប្លង​គោល​ប្រើប្រាស់​ដី​របស់​រដ្ឋាភិបាល​ ពោល​គឺ​នៅពេល​ដែល​ពួកគេ​ទិញ​ដី​ នៅក្នុង​ទីក្រុង​ណាមួយ​អាចយ​កទៅ​ប្រើប្រាស់​អ្វី​បាន​ ​ឬសាងសង់​អគារ​បាន​កំពស់​ប៉ុន្មាន​ជាន់​ជាដើម​។

លោក​បន្ត​ថា​ “នៅពេល​ដែល​យើង​មិនទាន់​មាន​ប្លង់​គោល​ប្រាស់​ប្រាស់​ដី​ វា​មានផល​លំបាក​របស់​គាត់​ក្នុង​ការទិញ​ដី​ ​ឬក៏​ត្រូវ​រៀបចំ​ឯកសារ​មុន​ក្នុង​ការសាងសង់​ទៅតាម​ប្រភេទ​ដែល​អាច​ធ្វើ​បាន​ ​ហើយ​ត្រូវការ​ចំណាយ​លុយ​មុន​ ហើយ​ប្រការ​នេះ​ អ្នក​វិនិយោគ​មិន​ចង់​មានការ​ចំណាយ​ច្រើន​នោះ​ទេ​”។

លោក​បន្ត​ថា​ អ្នក​វិនិយោគ​មុននឹង​ទិញ​ដី​ តែងតែ​សួរ​ថា​ដី​នោះ​អាច​ធ្វើអ្វី​បាន​ ហើយ​បាន​លុយ​មក​វិនិយោគ​ ហើយ​អ្វី​ដែល​រដ្ឋាភិបាល​កំពុង​រៀបចំ​ប្លង់​គោល​ប្រើប្រាស់​ដី​នេះ​ គឺជា​ការ​ល្អ​ប្រើ​សើ​បំផុត​ និង​អត្ថ​ប្រយោជន៍​ខ្ពស់​សម្រាប់​អ្នក​វិនិយោគ​ និង​អ្នករក​ស៊ី​ខាង​វិស័យ​ចលនទ្រព្យ​ ប្រជាពលរដ្ឋ​ធម្មតា​និង​រដ្ឋាភិបាល​ ជាពិសេស​អាច​គ្រប់គ្រង​ទៅលើ​តាម​តំបន់​ ដែល​រដ្ឋាភិបាល​បាន​ដាក់​យុទ្ធសាស្ត្រ​ក្នុង​រៀបចំ​ក្រុង​ និង​មាន​ភាព​ងាយស្រួល​ក្នុង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផង​ដែរ​។

នាយិកា​រក្រុ​មហ៊ុន​ CBRE​ ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា​ លោកស្រី​ អាន​ សុធី​តា​បានឱ្យ​បាន​ប្រកាស​ស្វាគមន៍​ចំពោះ​រដ្ឋាភិបាល​ ដែល​បាន​រៀបចំ​ឱ្យ​មានការ​ប្លង់​គោល​ប្រើប្រាស់​ដី​នៅ​គ្រប់​ខេត្ត​ក្រុង​នៅក្នុង​ប្រទេស​កម្ពុជា​ ព្រោះ​មាន​ភាព​ងាយស្រួល​ក្នុង​ការអភិវឌ្ឍន៍​ក្រុង​ ​និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងរយៈពេល​វែង​ទៅមុខ​ទៀត​។

លោកស្រី​ក៏បាន​អំពាវ​ផង​ដែរ​ដល់​រដ្ឋាភិបាល​ និង​អាជ្ញាធរ​មូលដ្ឋាន​ ត្រូវ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ និង​មាន​ប្រសិទ្ធិ​សភាព​ចំពោះ​ប្លង់​គោល​ប្រើប្រាស់​ដី​នេះ​ ដើម្បី​បញ្ជៀស​នូវ​ហា​និ​ភ័យ​ផ្សេង​ៗ ជាពិសេស​លើ​ការរៀបចំ​នគរូបនីយកម្ម​ និង​សំណង់​ក្នុង​ខេត្ត​ក្រុង​នានា​។

រដ្ឋាភិបាល​តាមរយៈ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​នឹង​កំពុង​រៀបចំ​ប្លង់​គោល​ប្រើប្រាស់​ដី​ នៅ​គ្រប់​រាជធានី​ខេត្ត២០៣៥​ ក្នុង​ការ​ទុកជាឯកសារ​យុទ្ធសាស្ត្រ​គោល​ បម្រើ​ឲ្យ​មហិ​ច្ឆិ​តា​របស់​រាជរដ្ឋាភិបាល​ និង​គោលដៅ​និង​ទស្សនវិស័យ​ដល់​ឆ្នាំ២០៣៥​ ក្នុង​ការ​គ្រប់​គ្រង​តំ​រង់​ទិស​ការ​ អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​ព្រំប្រទល់​រដ្ឋបាល​រាជធានី​ ខេត្ត​និង​តំបន់​ទីប្រជុំជន​ពាក់ព័ន្ធ​ទាំងឡាយ​នៅ​ជាប់​ជុំវិញ​ ឆ្លើយតប​បាន​នឹង​កំណើន​នៃ​ការ​វិនិយោគឯកជន​និង​ចំនួន​ប្រជាជន​ក្ន​ តាមរយៈ​ការ​តម្រង់​ទិស​ និង​ជម្រុ​ញកា​រវិ​និ​យោគ​សាធារណៈ​ ស្របតាម​របប​សេដ្ឋកិច្ច​ទីផ្សារសេរី​ និង​ការអភិវឌ្ឍន៍​តាម​បែប​ប្រជា​ធិ​តេយ្យ​ថ្នាក់ក្រោម​ជាតិ​៕

អនុ​ប្រធានាធិបតី​អាមេរិក​អះអាង​ថា​ រដ្ឋាភិបាល​ខ្លួន​មាន​ឆន្ទៈ​នឹង​ដំឡើង​ពន្ធ​ទ្វេរ​ដង​លើ​ទំនិញ​ចិន​

0

ដោយ​ Donald​ Lee​

ភ្នំពេញ៖​ ខណៈ​មន្រ្តី​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​បាន​ជួបគ្នា​កាលពី​សប្តាហ៍​មុន​សម្រាប់​កិច្ចចរចា​ចរចា​ពាណិជ្ជកម្ម​បឋម​ ប្រធានាធិបតី​រង​អាមេរិក​លោក​ Mike​ Pence​ បាន​ថ្លែង​ថា​ អាមេរិក​នឹង​មិន​បន្ធូរបន្ថយ​ចំពោះ​បញ្ហា​ ដែល​ធ្វើ​ឱ្យ​មាន​តុល្យភាព​ពាណិជ្ជកម្ម​អាមេរិក​-ចិន​ ហើយ​បាន​ចោទប្រកាន់​ចិន​ពី​បទ​លួច​កម្មសិទ្ធិ​បញ្ញា​ជាបន្តបន្ទាប់​។

លោក​ Pence​ បាន​ថ្លែង​នៅក្នុង​សន្និសីទ​វិនិយោគ​របស់​ស្ថាប័ន​មួយ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ “យើង​មាន​ឱនភាព​ពាណិជ្ជកម្ម​ចំនួន ៥០០ពាន់​លាន​ដុល្លារ​ជាមួយ​ចិន​ ហើយ​យើង​ប៉ាន់ប្រមាណ​ថា​ យើង​បាន​បាត់បង់​ស្ទើរតែ​ទាំងអស់​នូវ​ការ​លួច​កម្មសិទ្ធិ​បញ្ញា​”។

លោក ​Pence​ បានការ​ពារ​គោលនយោបាយ​សង្រ្គាម​ពាណិជ្ជកម្ម​ របស់​ប្រធានាធិបតី​អាមេរិក​លោក ​Donald​ Trump​ ទោះបីជា​សេដ្ឋវិទូ​ភាគច្រើន​បញ្ជាក់​ថា​ វា​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ ហើយ​កំពុង​ជំរុញ​សេដ្ឋកិច្ច​ពិភពលោក​ឆ្ពោះទៅ​រក​វិបត្តិសេដ្ឋកិច្ច​។ របាយ​កា​រណ៍​ថ្មី​ៗនេះ​របស់​ Bloomberg​ បាន​ប៉ាន់ស្មាន​ថា​សេដ្ឋកិច្ច​ពិភពលោក​នឹង​ខាតបង់​ទឹកប្រាក់​ជិត៥៨៥ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២១​ ដោយសារ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​កើតមាន​។

ឱនភាព​ពាណិជ្ជកម្ម​របស់​អាមេរិក​ជាមួយ​ចិន​ បាន​កើនឡើង​ដល់៤២០ពាន់​លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំមុន​ ហើយ​នៅតែ​បន្ត​ជា​បញ្ហា​ធំ​ សម្រាប់​យុទ្ធនាការ​បោះឆ្នោត​ឡើងវិញ​របស់​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ២០២០​។

លោក​ Pence​ បាន​មានប្រសាសន៍​ទៀត​ថា​ “យុគសម័យ​នៃ​ការ​ចុះចាញ់​ខាងសេដ្ឋកិច្ច​បាន​កន្លង​ផុត​ទៅ​ហើយ​។ រដ្ឋបាល​សាធារណរដ្ឋ​ និង​ប្រជាធិបតេយ្យ​មាន​ឆន្ទៈ​ក្នុង​ការ​ទទួលយក​នូវ​គុណវិបត្តិ​ចំពោះ​កម្មករ​អាមេរិក​ និង​ការងារ​អាមេរិក​ ក្នុងនាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​ ហើយ​ថ្ងៃ​នោះ​នឹង​ត្រូវ​បញ្ចប់​ហើយ​។

លោក​ Pence​ បាន​និយាយ​ថា​ ប្រធានាធិបតី​អាមេរិក​លោក​Trump​ មាន​កាតព្វកិច្ច​ដើម្បី​ការពារ​សេដ្ឋកិច្ច​អាមេរិក​ និង​ការពារ​ផលប្រយោជន៍​របស់​អាមេរិក​។

លោក​ Pence​ បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ នៅ​លើ​ទូរទស្សន៍​អាមេរិក​ថា​ “យើង​ស្ថិត​ក្នុង​ជំហរ​ក្នុង​ការ​បង្កើន​ពន្ធ​ទ្វេដង​”៕

ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ២០១៩​ នឹង​ចាប់ផ្តើម​ជាមួយនឹង​ការចែក​រំលែក​ចំណេះ​ដឹង​ដ៏​មានប្រយោជន៍​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ នៅសល់១សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ ពោល​គឺ​បន្ទាប់ពី​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រួច​ ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ២០១៩​ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី៤​ និង៥​ ខែតុលា​នៅ​ឯសណ្ឋាគារ​ណា​ហ្គាវើល១​ ជាមួយនឹង​ការចែក​ករំលែក​ចំណេះដឹង​ពី​បច្ចុប្បន្នភាព​ ក្នុង​វិស័យ​នេះ​ដ៏​មានប្រយោជន៍​។

ពិព័រណ៍​នេះ​មាន​គោលបំណង​អូសទាញ​អ្នកចូលរួម​ ដែល​មានបំណង​ចង់​ទិញ​អចលនទ្រព្យ​មក​ពីគ្រប់ទិស​ទី​ ឲ្យ​មក​ជួប​ជាមួយ​ម្ចាស់​គម្រោង​ និង​អ្នកតំណាង​លក់​របស់​គម្រោង​ផ្ទាល់​។ លើស​ពីនេះ​ទៀត​ សម្រាប់​អ្នកចូលរួម​ទាំង​ក្នុង​ស្រុក​ និង​ ក្រៅ​ស្រុក​ ដែល​បាន​ជាវ​នូវ​គម្រោង​អចលនទ្រព្យ​ណាមួយ​ អាច​មានឱកាស​ឈ្នះ​រង្វាន់​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​មានតម្លៃ​រាប់ពាន់​ដុល្លារ​ ដែល​ទទួល​បានការ​ ឧបត្ថម្ភ​ដោយដៃ​គូ​សហការ​របស់​យើង​គឺ​ ហាង​លក់​គ្រឿងអលង្ការ​ Lukfook​ Jewellery​ Cambodia​។

អ្វី​ដែល​កាន់តែ​ពិសេស​ជាង​នេះ​ទៅទៀត​ អ្នកចូលរួម​ក៏អាច​ប្រើប្រាស់​ឱកាស​នេះ​ ដើម្បី​ធ្វើការ​សិក្សា​ពី​ឱកាស​ ភាព​រីកចម្រើន​ និង​សក្តា​នុ​ពល​នានា​សម្រាប់​ការ​វិនិយោគ​ទៅលើ​វិស័យ​អចលនទ្រព្យ​នៅ​ ប្រទេស​កម្ពុជា​ ដែល​ជា​វិស័យ​មួយ​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ និង​រីកចម្រើន​ឥត​ឈប់ឈរ​។

ក្រៅពី​មាន​គោលបំណង​ប្រមូលផ្ដុំ​អ្នក​ដែល​ស្វែងរក​ ឬមាន​គោលបំណង​ចង់​ទិញ​អចលនទ្រព្យ​ឲ្យ​មក​ជួប​ជាមួយ​ម្ចាស់​គម្រោង​ផ្ទាល់​ ហើយ​ពិព័រណ៍​នេះ​ក៏​មាន​គោលបំណង​ចង់​ចែករំលែក​ចំណេះដឹង​ និង​ផ្ដល់​ការអប់រំ​ពី​វិស័យ​អចលនទ្រព្យ​ទៅដល់​សាធារណៈ​ជន​ តាមរយៈ​វគ្គ​សិក្ខាសាលា​ជាច្រើន​ដែល​នឹង​ត្រូវ​ធ្វើ​បទ​បង្ហាញ​ ដោយ​អ្នកជំនាញ​សំ​ខាន់​ៗទៅលើ​ប្រធានបទ​មួយចំនួន​ ជុំវិញ​និន្នាការ​ទីផ្សារ​អចលនទ្រព្យ​ឱកាស​វិនិយោគ​ ច្បាប់​ និង​គន្លឺះ​នៃ​ការ​វិនិយោគ​ដែល​អាច​ជៀសវាង​ពី​ហា​នី​ភ័យ​។

វត្តមាន​នៃ​អ្នកជំនាញ​ជាច្រើន​រូប​លើ​ផ្នែក​ផ្សេង​ៗគ្នា​ នឹង​ផ្តល់​ជាគោល​គំ​និ​តល្អ​ៗ សម្រាប់​អ្នកចូលរួម​យក​ទៅ​អនុវត្ត​ នៅពេល​ពួកគេ​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​ប្រឡូក​ក្នុង​វិស័យ​មួយ​នេះ​។

សិក្ខាសាលា​នឹង​មានការ​ចូលរួម​ដោយ​វា​គ្មិន​ល្បី​ៗ ទាំង​អ្នកជំនាញ​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ចំនួន១៦រូប​។ វាគ្មិន​ទាំងអស់​ត្រូវ​បាន​ទទួលស្គាល់​ថា​ ជា​អ្នក​ដែល​មានបទពិសោធន៍​ និង​ទទួល​បាន​ជោគជ័យ​ខ្លាំង​ក្នុង​វិស័យ​នេះ​។

វាគ្មិន​ទាំងនេះ​រួមមាន​៖

• ​លោក​ ឧកញ៉ា​ សៀ​ ឬទ្ធី​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ World​ Bridge​ Group​

• ​លោក​ ឧកញ៉ា​ ចេង​ ខេង​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ CPL​ Cambodia​

• ​លោក​បណ្ឌិត​ គីម​ ហ៊ា​ង ប្រធាន​ក្រុមហ៊ុន​ Keller​ Williams​ ប្រចាំ​កម្ពុជា​

• ​លោក​ ស៊ន​ សៀប​ ស្ថាបនិក​ និង​នាយក​ប្រតិ​ត្តិ​ក្រុមហ៊ុន​ Key​ Real​ Estate​

• ​លោក​ Marc​ Townsend​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ ក្រុមហ៊ុន​ CBRE​ Cambodia​

• ​លោក​ Dan​ Davies​ នាយក​ក្រុមហ៊ុន​ CBRE​ ប្រចាំ​កម្ពុជា​

• ​លោក​ Matthew​ Rendall​ ដៃគូ​ជាន់ខ្ពស់​ក្រុមហ៊ុន​ SokSiphana​ &​ Associates​

• ​ អ្នកនាង​ Catherine​ Chan​ នាយក​ប្រតិបត្តិ​គម្រោង​ Urban​ Village​

• ​ លោក​ Li​ Min​ នាយក​ប្រតិបត្តិ​គម្រោង​ Prince​ Real​ Estate​

• ​ បណ្ឌិត​ Raymond​ Choi​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​  Prestige​ Homes​ Cambodia​

• ​ លោក​ Edward​ Lin​ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Yi​ Fung​ Real​ Estate​ Services​

• ​ លោក​ Haijun​ Zeng​ ដៃគូ​ក្រុមហ៊ុន​ Tings​ &​ Associates​

• ​លោក​ Tasos​ Stavrou​ ប្រធាន​ផ្នែក​លក់​ក្រុមហ៊ុន​ China​ and​ Asia​ GM​

• ​ អ្នកនាង​ Vann​ Sokun​ Nymol​ ប្រធាន​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​ក្រុមហ៊ុន​ Harvey​ Law​ Group​

លោក​ ស៊ន​ សៀប​ នាយក​ប្រតិ​ត្តិ​ក្រុមហ៊ុន​ Key​ Real​ Estate​ បាន​មានប្រសាសន៍​ថា​ ពិព័រណ៍​អចលនទ្រព្យ​ឆ្នាំ២០១៩​ នឹង​ចូលរួម​ចំណែក​លើកកម្ពស់​ដល់​វិស័យ​អចលនទ្រព្យ​តាមរយៈ​ការ​ជួយ​ផ្សព្វផ្សាយ​ពី​គម្រោង​ និង​ផ្តល់​ព័ត៌មាន​ទៅដល់​សាធារណៈ​ជន​ អ្នក​វិនិយោគ​ អ្នកទិញ​ ​និង​ភ្នាក់ងារ​អចលនទ្រព្យ​។

លោក​បន្ថែម​ទៀត​ថា​ “ខ្ញុំ​នឹង​ធ្វើ​បទ​បង្ហាញ​ចែករំលែក​អំពី​ការ​វិវត្ត​ នៃ​ទីផ្សារ​អទ​ចលនទ្រព្យ​ និន្នាការ​ ទិសដៅ​វិនិយោគ​ និង​ការព្យាករណ៍​ពី​តំបន់​វិ​និ​យោ​គសក្តា​នុ​ពល​នៅ​ជុំវិញ​ទីក្រុង​ភ្នំពេញ​នា​ពេល​អនាគត​”។

លោ​កសៀប​ ជឿជាក់​ថា​នេះ​ជា​ឱកាសល្អ​មួយ​ សម្រាប់​អ្នកចូលរួម​អាច​ស្វែងរក​ព័ត៌មាន​គន្លឹះ​សំ​ខាន់​ៗ នៅពេល​ពួកគេ​ចង់​ធ្វើការ​វិនិយោគ​ ទៅលើ​គម្រោង​អចលនទ្រព្យ​ណាមួយ​នៅ​តំបន់​ណាមួយ​។

ពិត​ណាស់​ ពិព័រណ៍​អចល​ទ្រព្យ​កម្ពុជា​ជា​វេទិកា​ប្រចាំឆ្នាំ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ស្វែងរក​ឱកាស​វិ​នយោ​គដូចជា​ ទី១​ ឱកាសល្អ​បំផុត​ក្នុង​ការស្វែងរក​គម្រោង​លំនៅ​ដ្ឋាន​ច្រើន​ជម្រើស​ក្នុង​ពេល​តែមួយ​។ ទី២​ គម្រោ​ងធំៗ​ ដូចជា​ ផ្ទះ​ ដី​ ខុន​ដូ​ បុរី​ ដី​ឡូ​តិ៍​ ​ត្រូវ​ដាក់​តាំង​បង្ហាញ​នៅកន្លែង​តែមួយ​ ទី៣​ ល្អ​បំផុត​សម្រាប់​អ្នក​ចង់​ស្វែងយល់​ពី​ភាព​រីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា​ ទី៤​ ផ្តល់​ជូន​ឱកាស​បញ្ចុះតម្លៃ​ពិសេស​ពី​គម្រោង​នី​មួយ​ៗ និង​ទី៥​ ឱកាស​ផ្សព្វផ្សាយ​ និង​ដាក់​បង្ហាញ​គម្រោង​ដ៏​មាន​ប្រសិទ្ធិ​ភាព​។

ព្រឹត្តិ​ការណ៍​ឆ្នាំនេះ​ ទទួល​បានការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ Lukfook​ Jewellery​ Cambodia​ ដែល​ជា​ក្រុមហ៊ុន​ លក់​គ្រឿង​ អលង្ការ​ ​ក្រុមហ៊ុន​ដឹក​ជញ្ចូន​អន្តរជាតិ​ ZTO​ Express​ ក្រុមហ៊ុន​ Ezecom​ ជាដើម​៕

តើ​មហាសេដ្ឋី​លេខ១​ នៅ​លើ​ពិភពលោក​ ចាប់ផ្ដើម​អាជីវកម្ម​ Amazon​ យ៉ាងដូចម្ដេច​

0

ដោយ​ វល័​ក្ខ​

ភ្នំពេញ​៖​ លោក​ Jeff​ Bezos​ បាន​ចាប់ផ្ដើម​បើក​ដំណើរការ​ក្រុមហ៊ុន​លក់ទំនិញ​តាម​អន​ឡាញ​ Amazon​ ដំបូង​បំផុត​នៅ​ឆ្នាំ១៩៩៤​ ដោយ​នៅពេល​នោះ​ គឺ​មាន​លក់​តែ​សៀវភៅ​តែប៉ុណ្ណោះ​ ហើយ​ទុន​ក្នុង​ការ​វិនិយោគ​ដំបូង​ ក៏​មិនមែន​ជា​លុយ​ផ្ទាល់ខ្លួន​របស់​លោក​ផង​ដែរ​។ តើន​រណា​ជា​អ្នក​វិនិយោគ​ដំបូង​គេ​?។

ក្រោយពី​លាឈប់​ការងារ​ពី​ក្រុមហ៊ុន​ D.E​ Shaw​ នា​ចុងឆ្នាំ១៩៩៣​ លោក​ Jeff​ Bezos​ បាន​ចាប់ផ្ដើម​រៀបចំ​បង្កើត​ក្រុមហ៊ុន ​Amazon​ ឡើង​ ដោយពេល​នោះ​លោក​បាន​សរសេរ​ពី​ផែនការអាជីវកម្ម​ ប៉ុន្តែ​ខ្វះ​ទុន​ដើម្បី​ដំណើរការ​ ភ្លាម​នោះ​ឪពុកម្ដាយ​របស់​លោក​ក៏បាន​ផ្ដល់​លុយ​ទុន​វិនិយោគ​ ​; ក្នុង​ទំហំ​ទឹកប្រាក់​មួយ​ច្រើន​គួរសម​ ដោយតាម​ការ​ប៉ាន់ប្រមាណ​ប្រហែលជា ៣០០​,០០០ដុល្លារ​អាមេរិក​។

ក្រោយពី​ទទួល​បាន​ទុន​នេះ​ហើយ​ លោក​ Jeff​ Bezos​ ក៏បាន​បញ្ជាក់​ទៅកាន់​ឪពុកម្ដាយ​លោក​ ដែល​ជា​វិនិយោគិន​ដំបូង​គេ​នេះ​វិញ​ថា​ អាជីវកម្ម​របស់​លោក​ អាច​នឹង​បរាជ័យ​ ៧០ភាគរយ​ ព្រោះ​វា​ជាមុ​ខជំនួញ​ថ្មី​សម្រាប់​ពេលនោះ​ ប៉ុន្តែ​ឪពុកម្ដាយ​លោក​បាន​លើកទឹកចិត្ត​ និង​ជំរុញ​ឱ្យ​លោក​កុំ​អស់សង្ឃឹម​ ត្រូវតែ​ធ្វើ​វា​ឱ្យ​ជោគជ័យ​។

យោង​តាម​របាយការណ៍​វាយតម្លៃ​របស់​ Market​ Realist​ បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​ Amazon​ មានតម្លៃ​រហូតដល់​ជាង ៣១៥ពាន់​លាន​ដុល្លារ​ នៅក្នុង​ឆ្នាំ២០១៩ នេះ​ ហើយ​បើ​គិត​ពី​ប្រាក់ចំណូល​ នៅក្នុង​ឆ្នាំ២០១៨ មាន​រហូតដល់​ជិត ២៣៣ពាន់​លាន​ដុល្លារ​ ខណៈ​ដែល​នៅពេល​នេះ​លោក​ Jeff​ Bezos​ បាន​ក្លាយជា​កំពូល​មហាសេដ្ឋី​លេខ១ នៅ​លើ​ពិភពលោក​ជាមួយនឹង​ទ្រព្យសម្បត្តិ​ជាង១១០ពាន់​លាន​ដុល្លារ​៕

លោក​ឧកញ៉ា​លី ហួរ៖ ស្ថានភាព​វិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅតែមាន​ភាពល្អប្រសើរ

0

ដោយ ​គង់់ សូរិយា

ភ្នំពេញៈ លោក​ឧកញ៉ា​លី ហួរ ​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា និង​ជា​សហប្រធាន​ក្រុមការងារ​ឯកជន​ផ្នែក​សំណង់ ជាមួយ​រដ្ឋាភិបាល​បាន​អះអាងថា ស្ថានភាព​នៃ​ការវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ ពិសេស​ក្នុង​វិស័យ​សំណង់​មិនមាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះទេ។

លោក​ឧកញ៉ា​លី ហួរ​ដែល​កំពុង​វិនិយោគ​លើ​បុរី​វិមាន​ភ្នំពេញ​ជាច្រើន​គំរោង​ផង​និង​ជា​អ្នក​ជើងចាស់​ក្នុង​វិស័យនេះ បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា ស្ថានភាព​វិវត្តន៍​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅតែមាន​សញ្ញា​វិជ្ជមាន ដោយសារ​ការចាកចេញ​របស់​ជនជាតិ​ចិន​មួយចំនួន ដែល​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ គឺ​ការពិត​មិនមាន​អ្វី​គួរ​ឲ្យ​បារម្ភ​ពិតប្រាកដ​ទេ។ ភាគច្រើន​អ្នក​ចាកចេញ​ជា​អ្នកធ្វើការងារ មិនមែនជា​អ្នកវិនិយោគធំៗនោះឡើយ។

លោក​បន្តថា “ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ចកម្ពុជា​នៅតែមាន​ភាពល្អប្រសើរ ហេតុនេះ​វិស័យនេះ​នឹងមិន​ជួប​បញ្ហា​ណាមួយ​នោះទេ ព្រោះ​តម្រូវការ​លំនៅដ្ឋាន​នៅតែ​កើនឡើង នៅពេល​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​កើនឡើង។លោក​បន្តថា “ការកើនឡើង​នូវ​ប្រាក់ចំណូល និង​កំនើនប្រជាជន​វ័យក្មេង ជា​កំលាំងចលករ​ដ៏​សំខាន់​មួយ​ក្នុង​ការជំរុញ​វិស័យនេះ​ឲ្យ​មាន​ភាព​រីកចម្រើន។

លោក​ឧកញ៉ា​លី ហួរ​បាន​ថ្លែង​បន្តទៀតថា មានការ​លើកឡើង​ពី​ការចាកចេញ​របស់​ជន​ជាតិចិន​នៅ​កម្ពុជា ជា​សញ្ញា​គួរ​ឲ្យ​បារម្ភ ប៉ុន្តែ​ការពិត​មិនមាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ ព្រោះ​អ្នកវិនិយោគ​ចិនធំៗនៅតែ​បន​ន្ត​វិនិយោគ អ្នកវិនិយោគ​ចិនថ្មីៗនៅតែ​ចូលមក និង​ស្វែងរក​ឳ​កាស​វិនិយោគ​កាន់តែច្រើន​នៅ​កម្ពុជា៕

លំហូរ​ទុន​វិនិយោគ​ពី​ខេត្ត​ក្វាង​ស៊ី​ប្រទេស​ចិន​មកកាន់​កម្ពុជា​ មាន​ទំហំ​ទឹកប្រាក់​ ៨០លាន​ដុល្លារ​

0

ដោយ​ ៖ រ៉ា​ណេត​

ក្វាង​ស៊ី​ ប្រទេស​ចិន​៖ ខេត្ត​ក្វាង​ស៊ី​ គឺជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​ដទៃទៀត​ ដែល​មានដៃ​គូ​ពាណិជ្ជកម្ម​សំខាន់​សម្រាប់​កម្ពុជា​ ដោយ​ទំហំ​ពាណិជ្ជកម្ម​កាលពី​ឆ្នាំ២០១៨​ មាន​ចំនួន​ ៥៤លាន​ដុល្លារ​ ហើយនឹង​កើនឡើង​ប្រហែល​ ៨០លាន​ដុល្លារ​អាម៉េរិក​ ក្នុង​ឆ្នាំ២០១៩​។

រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ លោក​ ឈួន​ ដារ៉ា​ បាន​បង្ហាញ​អំពី​កាលានុវត្ត​ភាព​ និង​សក្តា​នុ​ពល​វិនិយោគ​របស់​កម្ពុជា​ ដល់​សហគមន៍​ធុរកិច្ច​ខេត្ត​ក្វាង​ស៊ី​ ប្រទេស​ចិន​ ដើម្បី​ទាក់ទាញ​ការ​វិ​និ​យោ​គថ្មី​ៗបន្ថែម​ទៀត​ សំដៅ​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​ និង​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-ចិន​ ស្របតាម​ចក្ខុវិស័យ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​។

ការ​លើកឡើង​ខាងលើ​នេះ​ ធ្វើឡើង​នៅក្នុង​ឱកាស​ដែល​លោក​ត្រូវ​បាន​អញ្ជើញ​ជា​អធិបតីភាព​ ក្នុង​វេទិកា​ជំរុញ​ធុរកិច្ច​ វិនិយោគ​ និង​ទេសចរណ៍​ ស្ដី​ពី​ “កម្ពុជា​កសាង​ទិសដៅ​ថ្មី​ ដើម្បី​ទាក់ទាញ​ធុរជន​ វិនិយោគិន​ និង​អ្នកទេសចរ​ ពី​ប្រទេស​ចិន​” នៅក្នុង​ព្រឹត្តិ​ការណ៍​ពិព័រណ៍​ “អាស៊ាន​-ចិន​ លើក​ទី១៦​” កាលពី​ថ្ងៃទី២២​ ខែកញ្ញា​ ឆ្នាំ២០១៩​ នៅ​ទីក្រុង​ណា​ននីង​ ខេត្ត​ក្វាង​ស៊ី​។

លោក​ ឈួន​ ដារ៉ា​ បាន​មានប្រសាសន៍​ថា​ “កម្ពុជា​ នៅតែ​មាន​សក្តា​នុ​ពល​លើ​ការ​វិនិយោគ​ វឌ្ឍនភាព​នៃ​កំណើន​សេដ្ឋកិច្ច​ជាតិ​ និង​កិច្ចប្រឹងប្រែង​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ក្នុង​ការ​លើកស្ទួយ​បរិយាកាស​ធុរកិច្ច​ វិនិយោគ​ ជួយ​សម្រួល​ពាណិជ្ជកម្ម​ នៅក្នុង​ប្រទេស​កម្ពុជា​ ដល់​សហគមន៍​ធុរកិច្ច​ខេត្ត​ក្វាង​ស៊ី​”។

លោក​បាន​បន្ត​ទៀត​ថា​ “កម្ពុជា​បាន​ធ្វើ​កំណែទម្រង់​ និង​វិធានការ​សំ​ខាន់​ៗមួយចំនួន​ ដើម្បី​ជួយ​សម្រួល​ប្រតិបត្តិ​ការ​ធុរកិច្ច​របស់​ផ្នែកឯកជន​ សំដៅ​ពង្រឹង​ឯករាជ្យ​ភាព​ និង​ឧត្តមភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ នៅ​លើឆាកអន្តរជាតិ​។ ជាពិសេស​ទាក់ទាញ​កា​រប​ណ្ដាក់​ទុន​ថ្មី​ៗពី​បរទេស​ លើ​វិស័យ​សំ​ខាន់​ៗដែល​បាន​កំណត់​នៅក្នុង​យុទ្ធ​សា​ស្ត្រចតុកោណ​ដំណាក់កាល​ទី៤​ របស់​រាជរដ្ឋាភិបាល​”។ បន្ថែម​លើស​ពីនេះ​ លោក​ក៏បាន​អំពាវនាវ​ ដល់​ធុរជន​ វិនិយោគិន​ និង​អ្នកទេសចរ​ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ជាពិសេស​នៅ​ខេត្ត​ក្វាង​ស៊ី​ អញ្ជើញ​មក​ទស្សនកិច្ច​ និង​ធ្វើការ​វិនិយោគ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕

ប្រទេស​ចិន​ជាប់​លំដាប់​កំពូល​ក្នុងការ​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​សំខាន់​ចំនួន៧

0

ដោយ ​រ៉ា​ណេ​ត

ភ្នំពេញៈ ប្រទេស​ចិន​ឈរ​ក្នុង​លំដាប់​លេខ​រៀង​ទី១ នៃ​ការវិនិយោគ​នៅ​កម្ពុជា ដែល​កាលពី​ឆ្នាំ២០១៨ កន្លងទៅ ចិន​មាន ៣៥៩៤ លាន​ដុល្លារ លើ​វិស័យ​កាត់ដេរ អគ្គីសនី រោង​ម៉ាស៊ីនកិនស្រូវ ក​សិ-ឧស្សាហកម្ម រ៉ែ និង​ថាមពល សំណង់ និង​ធ្យូងថ្ម។ នេះ​បើតាម​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​លោក​ប៉ាន សូរ​ស័ក្តិ​បញ្ជាក់​ឲ្យ​ដឹង។

រីឯ​ចំនួន​ភ្ញៀវទេសចរ​ចិន ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា ក៏មាន​ការកើនឡើងរ​ហូត​ជាង ១លាន​នាក់​កាលពី​ឆ្នាំ​កន្លងទៅ។

លោក​ប៉ាន សូរ​ស័ក្តិ​បាន​មានប្រសាសន៍​ក្នុង​ពិ​ព៌រ​ណ៍​ពាណិជ្ជកម្ម​អាស៊ាន ចិន​ដែល​បានធ្វើ​ឡើង​កាលពី​ចុង​សប្តាហ៍​មុន។

លោក​បាន​មានប្រសាសន៍​បន្តថា វិស័យសំខាន់ៗដែល​នឹង​ជួយ​ដល់​សេដ្ឋកិច្ច និង​លើកកម្ពស់​ពាណិជ្ជកម្ម រួមមាន​ដូចជា វិស័យ​ហិរញ្ញវត្ថុ ទូរគមនាគមន៍ ព័ត៌មានវិទ្យា (e-Commerce) និង​ការវិនិយោគ​លើ​វិដ​ស័​យ​ធនាគារ ដែល​បាន​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ចិន និង​អាស៊ាន មាន​សន្ទុះ​កើនឡើង​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៥៨៧.៨៧ពាន់​លាន​ដុល្លារ​អាមេរិក ដែល​បានធ្វើឱ្យ​អាស៊ាន​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​ទី២ របស់​ប្រទេស​ចិន។

លោក​រដ្ឋមន្ត្រី​បាន​រំលេច​ថា ចំពោះ​កិច្ច​សហ​ប្រ​ហ​តិ​ប​ត្តិ​ការ​ទ្វេភាគី​កម្ពុជា-ចិន លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ​ទេសចរណ៍វប្បធម៌ ការទូត និង​រវាង​ប្រជាជន និង​ប្រជាជន មានការ​រីកចម្រើន​ជា​លំដាប់ ដោយ​ឈរលើ​ស្មារតី គោរព​ជឿទុកចិត្ត គ្នា​ទៅវិញទៅមក​ស្របតាម​យុទ្ធសាស្ត្រ​ឈ្នះ-ឈ្នះ។

លោក​បន្តថា “លទ្ធផល​ជា​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​នេះ បាន​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង២ កម្ពុជា-ចិន​សម្រេចបាន ៦,៤៥៧លាន​ដុល្លារ កាលពី​ឆ្នាំមុន”៕

កម្ពុជា​បានដាក់​ការិយាល័យ​ពិសេស “តុ​ចិន” សម្រាប់​ផ្តល់ព័ត៌មាន និង​ការគាំទ្រ​ដល់​ការវិនិយោគ​ចិន​នៅ​កម្ពុជា

0

ដោយនៅ វ​ឌ្ឈ​នា

ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានដាក់​ឲ្យ​ដំណើរការ​នូវ “តុ​ចិន” ដែល​សំដៅ​ដល់​ការិយាល័យ​ពិសេស​មួយ សំរាប់​ផ្តល់​ព៌​ត​មាន​និង​គាំទ្រ​ដល់​ការវិនិយោគ​របស់​ចិន​នៅ​កម្ពុជា។

លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោក​នី​ង ជី​ចឺ អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​អភិវឌ្ឍន៍​និង​កំណែទម្រង់​ចិន កាលពី​ចុង​សប្តាហ៍​កន្លងមកនេះ បាន​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​លើ​វឌ្ឍនភាព និង​ជំរុញ​ការអនុវត្ត​អនុស្សារណៈ​យោគយល់​គ្នា​ស្តីពី កិច្ចសហប្រតិបត្តិការ​សមត្ថភាព​ផលិត​កម្ពុជា-ចិន។

លោក​បន្តថា “កម្ពុជា​បានផ្តល់​ការគាំទ្រ និង​ត្រៀមលក្ខណៈ​ផ្តល់​កិច្ច​សម្រួល ដល់​រាល់​សកម្មភាព​របស់​វិនិយោគិន​ចិន​នៅ​កម្ពុជា តាមរយៈ​ការដាក់ឱ្យ​ដំណើរការ​នូវ “តុ​ចិន” ដែលជា​ការិយាល័យ​សម្រាប់​ផ្តល់ព័ត៌មាន និង​ការគាំទ្រ​ដល់​ការវិនិយោគ​ចិន​នៅ​កម្ពុជា។

លោក​បន្តថា “ប្រទេស​កម្ពុជា ចិន​បាន​ប្តេជ្ញា​រួមគ្នា​ជំរុញ និង​សម្រួលការ​វិនិយោគ​ប្រក​ប​ដោយ​គុណភាព​ឱ្យដល់​កំរិត និង​គោលដៅ ដែល​ប្រមុខរដ្ឋ/រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរបាន​ឯកភាពគ្នា​កន្លងមក ក្នុងន័យ​ផ្តល់​ផលប្រយោជន៍​ឱ្យបាន​ជា​អតិបរិមា​ដល់​ប្រទេស​ទាំងពីរ។

យោងតាម​ការចុះផ្សាយរ​បស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានឱ្យដឹងថា អង្គប្រជុំ​បានកត់សម្គាល់​នូវ​វឌ្ឍនភាព ដែល​សម្រេចបាន​គួរ​ជាទី​មោទន តាមរយៈ​ការទាក់ទាញ​បាន​នូវ​លំហូ​វិនិយោគ​ចិន មក​កម្ពុជា​កាន់តែច្រើន​ឡើង ឆ្លុះបញ្ចាំង​ពី​កំណើន​វិនិយោគ​ចិន​នៅ​កម្ពុជា​ក្នុង​រយៈពេល​បី​ឆ្នាំកន្លងមក។

CDC បាន​ឲ្យ​ដឹង​បន្តថា ដើម្បី​សម្រេចបាន​នូវ​គោលដៅ​នេះ ភាគី​ចិន​បាន​ប្តេជ្ញា​សាជាថ្មី​ថា នឹង​ខិតខំ​ជំរុញ​សហគ្រាស​ចិន​ឱ្យ​បណ្តាក់ទុន ក្នុង​គម្រោង​វិនិយោគ​ដែលមាន​គុណភាព​ខ្ពស់​ទៅ​កម្ពុជា ឱ្យ​កាន់តែច្រើន​ថែមទៀត៕

ចំណេះដឹង! តើសេដ្ឋកិច្ចឌីជីថលផ្តល់ផលប្រយោជន៍បែបណាដល់កម្ពុជា?

0

ដោយ វុត្ថា

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននឹងកំពុងរៀបចំសេចក្តីព្រាងក្របខ័ណ្ឌគោល នយោបាយសេដ្ឋកិច្ចឌីជីថលកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការរីកចំរើនយ៉ាងលឿនលើវិស័យឌីជីថល នៅក្នុង ប្រទេស ក្នុងរយៈពេលលបុន្មានឆ្នាំចុងក្រោយនេះ។

សេដ្ឋកិច្ចឌីជីថលនៅកម្ពុជានេះ នឹងផ្តល់នូវអត្ថប្រយោជន៍ចម្បងៗចំនួន៤ ដល់សង្គមជាតិរួមមាន ទី១ ការបង្កើន ប្រសិទ្ធភាព និងផលិតភាពសេដ្ឋកិច្ច ក៏ដូចជាការបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈរបស់រដ្ឋគ្រប់ប្រភេទ និងក្នុងសកម្មភាពធុរកិច្ច ។ ទី២ ការតភ្ជាប់ប្រជាជនកម្ពុជាទៅនឹងចរន្តនៃសកលភាវូបនីយកម្ម ទីផ្សារ និង បច្ចេកវិទ្យា ពិភពលោក ដ៏ដូចជា ដើម្បីទទួលបាននូវព័ត៌មាន ចំណេះដឹង ទស្សនៈ និងររៀបនៃការរស់នៅថ្មី។

ក្រៅពីនេះ ក៏អាចតភ្ជាប់សហគ្រាសកម្ពុជា ទៅនឹងខ្សែចង្វាក់ផលិតកម្មក្នុងតំបន់ ហើយសេដ្ឋកិច្ចដែលមានឌីជីថលជាថ្នាល នឹងធ្វើឱ្យមានការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត រួមទាំងរវាងអ្នកផលិត និងអ្នកប្រើប្រាស់ផងដែរ។

ទី៣ បដិវត្តន៍ឧស្សាហកម្មទី៤ ជាពិសេសក្នុងវិស័យឌីជីថល ដែលផ្អែកលើអ៊ីនធើ ណេត នឹងធ្វើឱ្យមាន ពិពិធកម្មកាន់តែ ខ្លាំងក្លាឡើងក្នុង វិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ពីវិស័យមួយទៅវិស័យមួយទៀត និងនៅក្នុងរង្វង់នៃ វិស័យ នោះផ្ទាល់ផង។

ទី៤ វិស័យឌីជីថលនឹងក្លាយទៅចន្ទុល ឬជាក្បាលម៉ាស៊ីនអូសកំណើនសេដ្ឋកិច្ចថ្មី ហើយនឹងដើរតួនាទីដ៏សំខាន់ និងក្លាយ​ជាចំណែកមួយនៅក្នុងសេដ្ឋកិច្ចជាតិ។

ក្របខ័ណ្ឌគោលនយោបាយនេះ នឹងត្រូវអនុវត្តសម្រាប់រយៈពេលវែង ដោយចែកចេញជាច្រើនដំណាក់កាល ក្នុងរយៈពេល​៥​ឆ្នាំម្តង ដោយមានភ្ជាប់នូវយុទ្ធសាស្ត្រ ផែនការសកម្មភាព និងផែនការវិនិយោគច្បាស់លាស់ ទាំងក្នុងផ្នែករឹង និងផ្នែកទន់ ជាពិសេសផ្នែកច្បាប់ និងនិយ័តកម្ម ស្ថាប័ន ដើម្បីធានាបានការប្រើប្រាស់ដោយងាយស្រួល មានតម្លៃសមរម្យ និងមាន​ទុកចិត្តបាន៕

សម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាននៅតែមានកំនើនល្អប្រសើរនៅក្នុងទីផ្សារប្រទេសចិន

0

ដោយ វុត្ថា

បេកាំងៈ ទិន្នន័យពីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិនបានបង្ហាញថា ឧបករណ៍ប្រើប្រាស់​ក្នុងផ្ទះ​របស់ប្រទេសចិន បានកើនឡើងជាលំដាប់ក្នុង រយៈពេល៧ខែដើមឆ្នាំនេះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួរកាលពីចុងសប្តាហ៍កន្លងមកនេះបានឲ្យដឹងថា ប្រាក់ចំណូល​សរុប​របស់ក្រុមហ៊ុនផ្គត់ផ្គង់បរិក្ខា ប្រើប្រាស់នៅក្នុងគេហដ្ឋានមានទំហំទឹកប្រាក់រហូតដល់៩៣០,៤៣ ពាន់លានយ័ន ស្មើនឹង​ប្រមាណ១៣១,៥៥ ពាន់លានដុល្លារអាមេរិក កើនឡើង៥,៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

សារព័ត៌មាននេះបន្តថា ប្រាក់ចំណេញក្នុងវិស័យនេះ បានកើនឡើង១៥,៥ ភាគរយ ដល់៦៨,១១ពាន់លានយ័ន​ពី​មួយ​ឆ្នាំទៅមួយឆ្នាំ ក្នុងរយៈពេលពីខែមករាដល់ខែកក្កដា។

ឧបករណ៍ប្រាស់ក្នុងគេហដ្ឋាន ដែលត្រូវបានផលិត រួមមាន ទូទឹកកកប្រហែល ៥០,៤៣លានគ្រឿង កើនឡើង៤,២ ភាគរយ ម៉ាស៊ីនត្រជាក់១៣៨.៥៣ លានគ្រឿង កើនឡើង៨,៧ ភាគរយនិងម៉ាស៊ីនបោកគក់៤២,៤៤ លានគ្រឿង កើនឡើង៧,៣ភាគរយពោលគឺកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

យោងតាមគោលការណ៍ណែនាំ ដែលចេញដោយក្រុមប្រឹក្សារដ្ឋក្នុង ខែសីហាឆ្នាំនេះបានឲ្យដឹងថា ប្រទេសចិនមាន​គោលបំណងណែនាំ នូវការលើកទឹកចិត្ត ដើម្បីគាំទ្រដល់អ្នកប្រើប្រាស់ ដើម្បីផ្លាស់ប្តូរឧបករណ៍ប្រើប្រាស់ ក្នុងផ្ទះចាស់ និងគ្រឿងអេឡិចត្រូនិចសម្រាប់បំរើដល់ភាពបៃតង និងឆ្លាតវៃ៕