Healthcare, banking firms to boost office demand in Manila — CBRE

0

THE METRO Manila office market is expected to see new entrants from the healthcare and banking sectors this year, according to real estate services and investment firm CBRE.

“In this kind of market where we’re coming off a slow year, it’s encouraging that we’re seeing new entrants into the market,” CBRE Philippines Country Head Jie C. Espinosa said during a briefing last week.
He said industries seeking office space this year include healthcare, banking, financial services, and insurance.

“They want to enter and be in spaces that are predictable, less risky for them, and where they can readily start their operations,” Mr. Espinosa noted, adding that these firms aim to start within four to six months.

New entrants in the office market would help offset spaces vacated by companies from the information technology-business process management (IT-BPM) sector and the departure of Philippine offshore gaming operators (POGOs), he added.

Around 32% of vacated spaces in Metro Manila’s office market were from the IT-BPM sector, while 31% came from POGOs, CBRE Philippines Research Head Samantha Laureola told
reporters.

“Starting from the third quarter onwards, we already saw a slight deceleration in the market,” Mr. Espinosa said.

“The one thing we did not anticipate was that the IT-BPM sector would also experience a bit of a slowdown. Due to the US elections, many decisions were delayed or put off.”

The Metro Manila market ended 2024 with about 1.78 million square meters (sq.m.) of available office space, according to CBRE. Of this, 51% or 903,500 sq.m. were vacated spaces, and 49% or 880,100 sq.m. were unleased.

This translated to a full-year vacancy rate of 19.9% for the Metro Manila office market in 2024, according to CBRE.

Source: business world

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃច័ន្ទនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ ក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដោយសារតម្រូវការនៃការវិនិយោគលើមាសមានការកើនឡើង ស្របពេលដែលប្រាក់ដុល្លារអាមេរិកកំពុងធ្លាក់ថ្លៃចុះ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៧ភាគរយដល់២៩០៣,២៧ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៤៥ភាគរយដល់២៩១៣,៨០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤១នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៧,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងបន្តរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៩ ខែមីនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់១០៦,៦៩ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៦,៧១ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,០៥ភាគរយដល់៣២,៨៤ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,៣៣ភាគរយដល់១០១៥,៨០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៨៧ភាគរយដល់១០០០,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤៣នាទីព្រឹក៕

តម្លៃអាផាតមុិននៅក្នុងទីក្រុងហ្សាការតារំពឹងបន្តកើនឡើងក្នុងរយៈពេល២ឆ្នាំខាងមុខ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: នៅក្នុងរបាយការណ៍ថ្មីៗនេះ ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានព្យាករណ៍ថា តម្លៃ​អាផាតមុិន​នៅក្នុង​ទីក្រុង​ហ្សាការតា​របស់ប្រទេសឥណ្ឌូនេសុីនឹង​កើន​ឡើងចន្លោះពី១ភាគរយទៅ២ភាគរយនៅ​ក្នុងឆ្នាំ២០២៧ខាងមុខ។

កាលពីត្រីមាសទី៤ ឆ្នាំមុន តម្លៃអាផាតមុិនជាមធ្យមនៅទីក្រុងហ្សាការតាបានកើនឡើងចំនួន០,១ភាគរយធៀបនឹងត្រីមាសទី៣ ដល់ទំហំទឹកប្រាក់ចំនួន៣៥,៧៣លានរូពៀ(ប្រហែលដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។

ក្នុងនោះ តម្លៃអាផាតមុិននៅតំបន់ភាគខាងត្បូងទីក្រុងហ្សាការតាបានកើនឡើងខ្ពស់ជាងគេបំផុត ស្របពេលដែលមានគម្រោងអភិវឌ្ឍន៍ជាច្រើនជាបន្តបន្ទាប់នៅក្នុងតំបន់នោះ។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers។

ដើម្បីធ្វើឱ្យគម្រោងអាផាតមុិនរបស់ខ្លួនកាន់តែមានភាពទាក់ទាញ បណ្តាអ្នកអភិវឌ្ឍន៍នានានៅឥណ្ឌូនេសុីកំពុងផ្តល់ការលើកទឹកចិត្តប្រកបដោយភាពច្នៃប្រឌិតជាច្រើន រួមមានដូចជា ការបំពាក់គ្រឿងសង្ហារិមដោយឥតគិតថ្លៃនៅក្នុងអាផាតមុិន និងការបញ្ចុះតម្លៃពិសេសជាដើម។

ការលើកទឹកចិត្តផ្សេងទៀតរួមមានដូចជា វិធីសាស្រ្តប្រព័ន្ធទូទាត់ ដែលអនុញ្ញាតឱ្យអតិថិជនអាចទិញអាផាតមុិននៅឆ្នាំនេះ ហើយទូទាត់ប្រាក់នៅឆ្នាំក្រោយ(Pay next year’ systems) និងការអនុញ្ញាតឱ្យអតិថិជនចូលទៅស្នាក់នៅអាផាតមុិន ដែលមានស្រាប់ជាបណ្តោះអាសន្ន មុនពេលអាផាតមុិន ដែលពួកគេទិញ ត្រូវបានសាងសង់រួចរាល់(Pre-Sale)។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers រំពឹងថា បណ្តាអ្នកអភិវឌ្ឍន៍នឹងចាប់ផ្តើមដំឡើងតម្លៃអាផាតមុិនរបស់ខ្លួននៅតំបន់ភាគខាងត្បូងនៃទីក្រុងហ្សាការតា។ ការណ៍នឹងនាំឱ្យតម្លៃ​អាផាតមុិន​ជាមធ្យមនៅទូទាំងទីក្រុង​ហ្សាការតា​​កើន​ឡើងនាពេលខាងមុខ៕ប្រភព: Real estate new asia៕

ជំនួបកំពូលរវាងលោកDonald Trump & Putin នៅចុងខែកុម្ភៈនេះ នឹងមានសញ្ញាវិជ្ជមានឬទេ?

0

ដោយៈ សហសេវិក

    អន្តរជាតិៈ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងលោកPutin នឹងមានជំនួបជាលើកដំបូង ចាប់តាំងពីលោកត្រាំ ចូលកានដំណែងនៅអាណត្តិទី៤៧នេះ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានដកស្រង់សម្តីមន្ត្រីអនាមិកថា ប្រធានាធិបតីរុស្ស៊ី លោកVladimir Putinនិងសមភាគីអាមេរិក លោក Donald Trumpនឹងជួបប្រជុំគ្នានៅប្រទេសអារ៉ាប៊ីសាអូឌីត នៅចុងខែនេះ។

កាសែតCologricoក៏បានផ្តល់ព័ត៌មានដូចគ្នាដែរថា មន្រ្តីជាន់ខ្ពស់អាមេរិកមួយចំនួន នឹងទៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំកំពូលនាពេលខាងមុខនេះ។

ហេតុនេះហើយ ទីប្រឹក្សាសន្តិសុខជាតិលោក Mike Walii និងលោក Marco Rubio និងប្រេសិតមជ្ឈឹមបូព៌ារបស់ប្រធានDonald Trump-Steve Witkoff នឹងទៅប្រទេសអារ៉ាប់ប៊ីសាអូឌីតនៅថ្ងៃខាងមុខ។

ជាមួយគ្នានេះ សមាជិកព្រឹទ្ធសភាអាមេរិក លោកMichael​Mcccaul បានបញ្ជាក់ពីសមាសភាពនៃគណៈប្រតិភូអាមេរិក។

យោងទៅតាមទីភ្នាក់ងារព័ត៌មានBloomberg បានឲ្យដឹងថា ទោះបីជាប្រេសិតអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងនៅអារ៉ាប់ប៊ីសាអូឌីតក៏ដោយ ពួកគេមិនដឹងព័ត៌មានអំពីការរៀបចំនោះទេ។

កិច្ចប្រជុំកំពូលរវាងលោកប្រធានាធិបតីពូទីន និងលោកTrumpអាចនឹងប្រព្រឹត្តទៅមុនថ្ងៃទី២៨ ខែកុម្ភៈ ដែលជាពេលវេលារបស់មូស្លីមខែរ៉ាម៉ាដាន។

ទោះជាយ៉ាងណា អ្នកនាំពាក្យលោកវិមានខ្ពង់ខ្ពស់លោកប្រធានាធិបតីPutin និងប្រធានាធិបតីសហរដ្ឋអាមេរិក លោកDonald Trump បានយល់ព្រមជួបគ្នានៅប្រទេសទី៣ហើយបន្ទាប់មកនឹងមានដំណើរទស្សនកិច្ចរបស់រដ្ឋ។

យោងទៅតាមទូរទស្សន៍RT ព័ត៌មានខាងលើត្រូវបានបង្ហាញឱ្យបានប៉ុន្មានថ្ងៃ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី និងអាមេរិកបានធ្វើអន្តរកម្មដោយផ្ទាល់លើកដំបូង រវាងប្រមុខប្រទេសទាំងពីរ ចាប់តាំងពីជម្លោះនៅអ៊ុយក្រែន បានកើនឡើងនៅខែកុម្ភៈ២០២២។

លោកប្រធានាធិបតីPutin បានយល់ព្រមបន្តកិច្ចពិភាក្សា និងរៀបចំការប្រជុំដោយផ្ទាល់ នៅក្នុងប្រទេសទី៣ ក៏ដូចជា ការធ្វើទស្សនកិច្ចរបស់រដ្ឋនាពេលអនាគត។

ថ្លែងប្រាប់អ្នកសារព័ត៌មានពីរបីម៉ោង បន្ទាប់ពីការជជែកតាមទូរស័ព្ទ ជាមួយប្រធានាធិបតីរុស្ស៊ី លោកDonald Trumpបានប្រកាសថា លោកអាចជួបជាមួយសមភាគីរុស្ស៊ី របស់លោកនៅអារ៉ាប់ប៊ីសាអូឌីត។អារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃទី១៤ខែកុម្ភៈ បានប្រកាសពីការស្វាគមន៍ របស់កិច្ចប្រជុំកំពូលរបស់រុស្ស៊ីនាពេលខាងមុខ៕

តើវិស័យអចលនទ្រព្យកម្ពុជានៅតែមានសក្តានុពលខ្ពស់ក្នុងការរកផលចំណេញសម្រាប់រយៈពេលវែង?

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ វិស័យអចលនវត្ថុកម្ពុជា មានឱកាសរីកចម្រើនជាលំដាប់ក្នុងទស្សវត្សរ៍ចុងក្រោយនេះ ដែលជំរុញដោយការវិនិយោគបរទេស ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងកំណើនសេដ្ឋកិច្ច។

ទោះជាយ៉ាងណាក៏ដោយ ប្រាក់ចំណេញនាពេលអនាគតរបស់វាអាស្រ័យលើកត្តាសំខាន់ៗមួយចំនួន ដែលអ្នកវិនិយោគគួរពិចារណា។

សក្តានុពលសម្រាប់ការលូតលាស់

  1. ការអភិវឌ្ឍសេដ្ឋកិច្ច

សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានគេរំពឹងថានឹងកើនឡើងរហូតដល់៦,៣ភាគរយនៅឆ្នាំ២០២៥នេះ និងបន្តកំណើនប្រកប​ដោ​យភាពធន់បន្ថែមទៀត ដែលជាការគាំទ្រដល់តម្រូវការអចលនទ្រព្យ ជាពិសេសនៅក្នុងតំបន់ទីក្រុង។

  1. ការវិនិយោគពីបរទេស

អ្នកវិនិយោគចិន និងបរទេសផ្សេងទៀត នឹងអាចបន្តដើរតួនាទីយ៉ាងធំ ជាពិសេសនៅក្នុងគម្រោងពាណិជ្ជកម្ម និងលំនៅដ្ឋានលំដាប់ខ្ពស់។

  1. គម្រោងហេដ្ឋារចនាសម្ព័ន្ធ

រដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ជាអាទិភាពលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ដូចជាផ្លូវជាតិ ស្ពាន កំពង់ផែទឹកជ្រៅ និង ពិសេសការអភិវឌ្ឍន៍ដូចជាផ្លូវល្បឿនលឿន អាកាសយានដ្ឋាន និងតំបន់សេដ្ឋកិច្ចពិសេស (SEZs) បង្កើនតម្លៃអចលនទ្រព្យ។

ហេដ្ឋារចនាសម្ព័ន្ឋធំៗដូចជាផ្លូវជាតិលេខ១០ ផ្លូវជាតិលេខ៤៨ ត្រូវបានស្តារ ផ្លូវជាតិលេខ៧ ត្រូវបានពង្រីក ព្រលានយន្តហោះអន្តរជាតិតេជោបាន និងកំពុងត្រៀមចាប់ផ្តើមបើកដំណើរការជាដើម។

ទីប្រឹក្សាឧត្តមទីប្រឹក្សាសេដ្ឋកិច្ចជាតិ លោកបណ្ឌិតម៉ី កល្យាណធ្លាប់បានថ្លែងថា រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ លើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចជាតិ បើទោះបីវិស័យនេះត្រូវចំណាយមូលធនធំក្តី។

លោកបញ្ជាក់ថា “ដើម្បីជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច រដ្ឋាភិបាលត្រូវតែផ្តោតលើវិស័យនេះជាអាទិភាព ដើម្បីកាត់បន្ថយតម្លៃដឹកជញ្ជូនក្នុងស្រុក និងលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា”។

  1. ឧស្សាហកម្មទេសចរណ៍

កំណើនទេសចរណ៍ បានិងកំពុងជំរុញឱ្យមានតម្រូវការសណ្ឋាគារ រមណីយដ្ឋាន និងអចលនទ្រព្យជួលផងដែរ។

ជាក់ស្តែងកម្ពុជា បានទទួលភ្ញៀវអន្តរជាតិជាង៦លាននាក់មកទស្សនាកម្ពុជា នៅឆ្នាំ២០២៤ និងរំពឹងកើនដល់ជាង៧លាននាក់នៅឆ្នាំ​២០២៥នេះ។

លោកឌិន សុមេធារិទ្ឋប្រធានសហព័ន្ឋទេសចរណ៍កម្ពុជាបានថ្លែងថា វិស័យទេសចរណ៍កម្ពុជាមានកំណើនឡើងវិញ ប៉ុន្តែនិន្នាការបានផ្លាស់ប្តូរ ដោយបច្ចុប្បន្នភ្ញៀវទេសចរណ៍បរទេសត្រឹម១ភាគបី បានធ្វើដំណើរតាមផ្លូវអាកាស។ ផ្ទុយពីមុនវិបត្តិកូវីដ១៩ ភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា ដោយធ្វើដំណើរតាមផ្លូវអាកាសមាន២ភាគបី។

លោកបន្តថា “ភ្ញៀវទេសចរណ៍កាន់តែច្រើន បានចូលមកកម្ពុជាត្រឹមចំណុចព្រំដែន ដូចជាក្រុងប៉ោយប៉ែត បាវិត ជាដើម”។

  1. ការកើនឡើងនៃវណ្ណៈកណ្តាល

ការកើនឡើងនៃអំណាចទិញក្នុងស្រុក បាននិងកំពុងជួយដល់តម្រូវការលំនៅដ្ឋាននៅកម្ពុជា ខណៈប្រទេសនេះ មានប្រជាជនវ័យក្មេងច្រើន ដោយអ្នកមានអាយុចាប់ពី៣០ឆ្នាំចុះ មានចំនួនប្រមាណ៦០ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុប ដែលធ្វើឲ្យពួកគេត្រូវបែកពីគ្រូសារ និងត្រូវការលំនៅដ្ឋានថ្មីៗកាន់តែច្រើន។

 

បញ្ហាប្រឈម

  1. បញ្ហាផ្គត់ផ្គង់លើសតម្រូវការ

ខុនដូ និងការិយាល័យលំដាប់ខ្ពស់ ក្នុងទីក្រុងភ្នំពេញអាចប្រឈមនឹងការផ្គត់ផ្គង់លើសតម្រូវការ ដែលនាំឱ្យតម្លៃធ្លាក់ចុះ ដោយបច្ចុប្ប​ន្នខុនដូប្រមាណ៥០,០០០យូនីត បានដាក់ចូលទីផ្សារ ខណៈសម្ពាធអ្នកទិញក្នុងស្រុកថយចុះ ហើយអ្នកអភិវឌ្ឍន៍បានចាប់ផ្តើមផ្តោតលើទីផ្សារបរទេសជំនួសវិញ។

អគ្គនាយកក្រុមហ៊ុនERA Cambodia លោកខន គង្គាបានលើកឡើងថា ស្ថានភាពទីផ្សារបាន និងកំពុងមានសភាពប្រសើរឡើងបណ្តើរៗហើយ ប៉ុន្តែវាមិនទាន់មានសញ្ញានៃតម្រូវការកើនឡើងដូចមុនវិបត្តិកូវីដ១៩នៅឡើយទេ។

លោកបន្តថា “វានៅតែត្រូវការពេលវេលាបន្ថែមទៀត តែយើងចាប់ផ្តើមមានសញ្ញាប្រសើរហើយ”។

ទស្សនវិស័យនាពេលអនាគត

  • ទីផ្សារអចលនទ្រព្យលំនៅដ្ឋាន និងពាណិជ្ជកម្ម អាចនៅតែមានភាពរឹងមាំនៅក្នុងទីតាំងសំខាន់ៗ ប៉ុន្តែអាចប្រឈមនឹងការកែតម្រូវតម្លៃនៅក្នុងតំបន់ដែលលើសចំណុះ។
  • អចលនទ្រព្យឧស្សាហកម្ម (ឃ្លាំង រោងចក្រ) ត្រូវបានគេរំពឹងថានឹងកើនឡើង ដោយសារតែតួនាទីរបស់ប្រទេសកម្ពុជា នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់។
  • ទីផ្សារជួល (ជាពិសេសលំនៅដ្ឋាន ដែលមានតម្លៃសមរម្យ) អាចឃើញតម្រូវការកើនឡើង នៅពេលដែលអ្នកជំនាញវ័យក្មេង និងជនបរទេសស្វែងរកកន្លែងស្នាក់នៅ។

ទោះជាយ៉ាងណា វិស័យអចលនវត្ថុកម្ពុជា នៅតែមានសក្តានុពល សម្រាប់អត្ថប្រយោជន៍នាពេលអនាគត ប៉ុន្តែអ្នកវិនិយោគគួរតែវាយតម្លៃដោយប្រុងប្រយ័ត្ននូវហានិភ័យ និន្នាការទីផ្សារ និងបទប្បញ្ញត្តិ៕

គំរោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ ព្រែកប្រា សម្រេចវឌ្ឍន ភាពល្អប្រសើរ

0

ដោយៈ និស្ស័យ

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបាន

បន្តចុះពិនិត្យតាមដានការអនុវត្ត គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) របស់អង្គភាពគ្រប់គ្រងគម្រោង។

លោកសួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោង បានបន្តចុះពិនិត្យតាមដានការអនុវត្តគម្រោង ដែលគិតត្រឹមពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្រេចបានប្រមាណ២០%ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកវ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត សាធា​រណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ ក៏បានចុចប៊ូតុងនិមិត្តរូបដើម្បីដំណើរការគ្រឿងចក្រខួង សសរគ្រឹះស្ពានផ្នែកខាងលិចផងដែរ។ បច្ចុប្បន្នការងារស្ពានផ្នែកខាងកើត សម្រេចបាន៖ ១/ផ្នែកគ្រឹះស្ពាន សម្រេចបានប្រមាណ៤៦,៦៦% ក្នុងនោះសសរគ្រឹះចំនួន១៥៦ដើម ចាក់បេតុងរួចចំនួន៦៩ដើម ២០ជើងតាង សម្រេចបានចំនួន៦ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន៨ធ្នឹម។

២/រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន៣១.៥% រួមមានតួសរសរស្ពាន១២  សម្រេចបានចំនួន៦សរសរ សរសរស្ពាន៥២ សម្រេចបាន១៦ និងធ្នឹមភ្ជាប់ក្បាលសរសរទទឹងស្ពានចំនួន៣៤ សម្រេចបាន១០ធ្នឹម ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។

រយៈពេលសាងសង់ស្ពាននេះ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្រេចបាន១១ខែហើយ ស្មើនឹង២៦,១៩% នៃផែនការសាងសង់ ៤២ខែ  ដោយមិនមានការយឺតយ៉ាវ ជាងកម្មវិធីការងារដែលគ្រោងទុកទេ។

ក្រុមការងារវាយតម្លៃខ្ពង់ចំពោះ ក្រុមហ៊ុនសំណង់សៀងហៃ ដែ​លបានអនុវត្តគម្រោងដែលបញ្ចប់ និងកំពុងដំណើរការ បានគោរពតាមបទដ្ឋានបច្ចេកទេស  និងកិច្ចសន្យាបច្ចេកទេស ប្រកបដោយគុណភាព និងសោភណ័្ឌភាព ។ អង្គភាពគ្រប់គ្រងគម្រោងបានជំរុញឱ្យក្រុមហ៊ុនបន្តពង្រឹងសុវត្ថិភាពការងារ បន្តទៀតដោយហេតុថាការងារកាន់តែមមាញឹក និងលយចូលជ្រៅទៅក្នុងទន្លេ និងបន្តថែរទាំ និងបំពាក់បន្ថែមពោងសុវត្ថិភាព លើទឹកដើម្បីសុវត្ថិភាព អ្នកប្រើប្រាស់មធ្យោ​បាយដឹកជញ្ជូនតាមផ្លូវទឹក៕

បញ្ចុះតម្លៃធំរហូតដល់១៧ម៉ឺនដុល្លារ នៅគម្រោងទីក្រុងរណបជ្រោយចង្វារ វីឡាទំនើប អគារពាណិជ្ជកម្មធំៗ

0

ភ្នំពេញ៖ គម្រោងទីក្រុងរណបជ្រោយចង្វារកំពុងមានការបញ្ចុះតម្លៃធំ ចំណេញរហូតដល់ ១៧ម៉ឺនដុល្លារ ទៅតាមប្រភេទផ្ទះ និងអគារ ជាមួយនឹងការផ្តល់ជូនកាដូពិសេសជាច្រើនទៀតផងដែរ។

ឱកាសពិសេសនេះ មានការបញ្ចុះតម្លៃដ៏ធំ សម្រាប់អ្នកដែលកំពុងស្វែងរកទីតាំងអគារពាណិជ្ជកម្ម ដ៏មានសក្តានុពល ទាំងអ្នកដែលកំពុងស្វែងរកទីតាំងសម្រាប់រស់នៅ ស្ងប់ស្ងាត់ឯកជនភាព ទំនើបស៊ីវិល័យ។

  • លក្ខខណ្ឌបង់ប្រាក់ងាយៗ៖
  • បញ្ចុះតម្លៃរហូតដល់ 17 ម៉ឺនដុល្លារ (តាមប្រភេទផ្ទះ)
  • កក់តិចបំផុតត្រឹមតែ 2%
  • បង់រំលស់ឥតការប្រាក់រយៈពេលវែង
  • កម្ចីឥណទានជាមួយធនារគាដៃគូ រហូត​ដល់២៥ឆ្នាំ
  • អត្រាការប្រាក់ទាបបំផុត 8%/ឆ្នាំ
  • ទិញភ្លាមចូលបើកអាជីវកម្ម រស់នៅភ្លាម
  • ការបញ្ចុះតម្លៃទៅតាមប្រភេទផ្ទះ
  • លក្ខខណ្ឌនិងការបញ្ចុះតម្លៃនេះ​មានកាលកំណត់ រួសរាន់ឡើង

 អគារពាណិជ្ជកម្ម ផ្ទះអាជីវកម្ម ខុនដូ ទំនាក់ទំនងសហការីផ្នែកលក់តាមរយៈលេខ៖ 011 885 865

 

  • ផ្ទះវីឡាទំនើប អគារពាណិជ្ជកម្មទំនើប ទំនាក់ទំនងសហការីផ្នែកលក់តាមរយៈលេខ៖ 093 822 009

គម្រោងទីក្រុងរណបជ្រោយចង្វារ (Chroy Changvar Satellite City) អតិថិជនបានជឿជាក់លើម្ចាស់គម្រោងអភិវឌ្ឍន៍ធំ គឺ ក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនអភិវឌ្ឍគម្រោងអលចទ្រព្យធំមួយក្នុងប្រទេសកម្ពុជា​ កំពុងដុះផុសចេញនូវអគារពាណិជ្ជកម្មធំៗ ខ្ពស់ៗ ទាំងសា្ថប័នរដ្ឋ ទាំងស្ថាប័នឯកជន។ ទីតាំងសក្តានុពល ទាំងអាជីវកម្ម និងការរស់នៅបែបអភិជនសម័យទំនើប។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់សហការីផ្នែកលក់ តាមរយៈលេខ៖ 011 885 865 / 093 822 009 ឬអញ្ជើញមកកាន់ទីតាំងការិយាល័យផ្នែកលក់គម្រោងជ្រោយចង្វារ ឬតាមរយៈ Link ខាងក្រោម៖

Location Map៖ https://bit.ly/ChroyChangvarSalesCenter

Telegram: https://t.me/chroychangvarsatellitecity

Facebook: https://www.facebook.com/chroychangvarcity/

អ្នកស៊ីអចលនទ្រព្យគ្មានអាជ្ញាប័ណ្ណបានងាកមករកច្បាប់កាន់តែច្រើន

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ស្របពេលមានការរឹតបន្តឹងពីនិយ័តករ អាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ និងសមាគមCVEA អ្នករកស៊ី និងភ្នាក់ងារអចលនទ្រព្យគ្មានអាជ្ញាប័ណ្ណ បានចាប់ផ្តើមងាកចូលមកគន្លងច្បាប់។

សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោកឧកញ៉ាចេង ខេងបានមានប្រ​សាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា មួយរយៈចុងក្រោយនេះអ្នករកស៊ី និងភ្នាក់ងារអចលនវត្ថុ ដែលប្រកបអាជីវកម្មក្នុងវិស័យនេះ បានមកសាកសួរព័ត៌មានជាបន្តបន្ទាប់នៅសមាគម ដើម្បីទទួលបានការណែនាំ និងបំពាក់បំប៉នបន្ថែម ដើម្បីពួកគេអាចសុំច្បាប់ត្រឹមត្រូវ។

លោកបន្តថា “នេះជាសញ្ញាល្អ សម្រាប់វិស័យអចលនវត្ថុនៅកម្ពុជា”។ លោកបន្ថែមថា “ការរួបរួមគ្នា ដោយឈរលើមូលដ្ឋានច្បាប់ វានឹងផ្តល់ទំនុកចិត្តដល់ទីផ្សារ និងជម្រុញទីផ្សារនេះឲ្យមានភាពកាន់តែប្រសើរឡើង ក៏ដូចជាផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ”។

លោកឧកញ៉ាចេង ខេងបានបន្តថា ប្រទេសមួយត្រូវតែគោរពច្បាប់ ទើបមានភាពថ្លៃថ្នូរ ហេតុនេះអ្នករកស៊ីនៅក្នុងវិស័យនេះ គួរតែរត់រកច្បាប់ ដែលសមាគមនឹងជួយសម្របសម្រួល ដល់អ្នកនៅក្នុងវិស័យនេះ។

សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា នៅក្នុងអាណត្តិថ្មីនេះ បានរៀបចំសមាសភាពគណៈកម្ម​ការជាច្រើន ដើម្បីជួយជម្រុញលើការផ្តល់សេវាកម្ម ប្រកបដោយស្តង់ដាវិជ្ជាជីវៈ ក៏ដូចជាជម្រុញ និងទាក់ទាញការវិនិយោគកាន់តែច្រើនពីអន្តរជាតិ។

លោកសន សៀបប្រធានសមាគមCVEA បានលើកឡើងជារឿយៗថា សមាជិកសមាគមគួរួបរួមគ្នា ទើបយើងខ្លាំង និងជួយឲ្យវិស័យនេះរីកចម្រើនលឿន ហើយយើងគួរបង្កើតសួនច្បាររួមគ្នា ឲ្យបានស្រស់បំព្រង ជាជាងយើងនាំគ្នាដេញចាប់មេអំបៅ៕

 

Lower valuation is next ‘pain point’ for Hong Kong office landlords, S&P says

0

Office rents in Hong Kong are projected to slip to levels last seen in 2012, a scenario that would erode the value of commercial properties owned by the city’s biggest landlords and force weak owners to sell their assets at deep discounts, according to S&P Global Ratings.

Prime office rents could slide by as much as 10 per cent this year, the rating company said in a report released on Thursday, doubling its previous forecast for a 5 per cent drop. Fresh supply of office space from newly completed projects would intensify pressure on asset owners in a tenant’s market, it added.

“Hong Kong landlords are contending with economic uncertainty and rising competition from new builds,” credit analyst Oscar Chung said in the report. “We expect they will employ more tactics to retain tenants, including deeper cuts in rent rates for renewals.”

Lower valuation could be “the next pain point for Hong Kong office landlords”, S&P said, echoing market concerns, after the Hong Kong Monetary Authority took note of rising bad debts in the commercial real estate sector.

Prime office rents have slumped 62 per cent from a peak in October 2018, according to government data, as social unrest, the Covid-19 pandemic and an economic recession slammed the market.

Rents in nine areas including Sheung Wan, Central, Wan Chai-Causeway Bay and Tsim Sha Tsui fell to HK$309 to HK$914 per square metre, approaching levels last seen 13 years ago.

Source: SCMP

ឥណ្ឌូនេស៊ីប្រកាសបង្កើតមូលនិធិថ្មីមួយតម្លៃជាង៩០០ពាន់លានដុល្លារ ដើម្បីបោះទុនវិនិយោគលើគម្រោងសំខាន់ៗ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto គ្រោងនឹងបង្កើតមូលនិធិថ្មីមួយដែលមានឈ្មោះថា“Danantara”ក្នុងទំហំទឹកប្រាក់ជាង៩០០ពាន់លានដុល្លារអាមេរិក។

លោក Prabowo បានអះអាងថា មូលនិធិនេះនឹងបោះទុនវិនិយោគលើគម្រោងនៅក្នុងវិស័យផ្សេងៗ រួមមានដូចជា ថាមពលកកើតឡើងវិញ ផលិតកម្មទំនើប ឧស្សាហកម្មចម្រាញ់ប្រេងឆៅ និងផលិតកម្មចំណីអាហារ។

លោក Prabowo បានបន្តថា “គម្រោងទាំងអស់នេះនឹងចូលរួមចំណែកជំរុញគោលដៅរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីក្នុងការសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចចំនួន៨ភាគរយនៅឆ្នាំ២០២៩ខាងមុខ បើធៀបនឹងកំណើនសេដ្ឋកិច្ចចំនួន៥%កាលពីឆ្នាំមុន”។

គម្រោងបង្កើតមូលនិធិ Danantara នេះទទួលបានការអនុម័តពីសភាឥណ្ឌូនេស៊ីកាលពីសប្តាហ៍មុន ដោយយកគំរូតាមក្រុមហ៊ុនវិនិយោគ Temasek របស់រដ្ឋាភិបាលសិង្ហបុរី។

មូលនិធិ Danantara នឹងកាន់កាប់រាល់ភាគហ៊ុនទាំងអស់របស់រដ្ឋាភិបាល ដែលមាននៅក្នុងបណ្តាក្រុមហ៊ុនរដ្ឋនានា រួមមានដូចជា ធនាគារផ្តល់ប្រាក់កម្ចីឈានមុខគេ Bank Mandiri ធនាគារ Bank Rakyat Indonesia និងធនាគារ Bank Negara Indonesia។

លោក Prabowo ក៏បានគូសបញ្ជាក់ផងដែរថា រដ្ឋាភិបាលបានសន្សំថវិកាជាង២០ពាន់លានដុល្លារអាមេរិក ឬស្មើនឹងចំណែកប្រមាណ១០ភាគរយ នៃកកញ្ចប់ថវិកាចំណាយសរុបប្រចាំឆ្នាំរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី។

លោកបានមានប្រសាសន៍ឱ្យដឹងបន្ថែមថា “ថវិកាសន្សំបានជាង២០ពាន់លានដុល្លារនេះនឹងត្រូវប្រើប្រាស់ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងនានា ដូចជាការវិនិយោគលើនីកែល ទង់ដែង និងសារធាតុរ៉ែសំខាន់ៗដទៃទៀត”៕ប្រភព: Reuters៕