រដ្ឋាភិបាល​អនុម័ត​លើ​គម្រោង​អាជីវកម្ម​ថ្ម​សំណង់​ថ្មី​មួយ​នៅ​ខេ​ត្ដ​បន្ទាយមានជ័យ​

0

ដោយៈ​ រ៉ា​ណេត​

បន្ទាយ​មាន​ជ័យៈ​ គម្រោង​អាជីវកម្ម​ដ៏​ធំ​របស់​សហគ្រាស​ លឹម​ សុ​ថា​វី​ ដែល​ត្រូវ​ប្រើប្រាស់​ដី​រហូតដល់៥ហិ​កតា​ ស្ថិតនៅ​តំបន់​ភ្នំ​ធំ​ ឃុំ​អូរប្រាសាទ​ ស្រុក​មង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ​ ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​ និង​អនុ​ម័យ​ទាំងស្រុង​ឱ្យ​ចាប់​ដំណើរការ​ហើយ​។

បន្ទាប់ពី​ទទួល​បាន​សំ​ណើរ​ស្នើសុំ​ បើក​ដំណើរ​អាជីវកម្ម​ថ្ម​សំណង់​របស់​សហគ្រាស​ លឹម​ សុ​ថា​វី​ នៅ​ត្រឹម​ថ្ងៃទី៣​ ខែកញ្ញា​ ឆ្នាំ២០១៩នេះ​ រដ្ឋាភិបាល​ បានសម្រេច​អនុម័ត​ ឱ្យ​ចាប់ផ្តើម​ដំណើរការ​អាជីវកម្ម​ដោយ​ស្របច្បាប់​ ក្រោយពី​ឆ្លងកាត់​កិច្ចប្រជុំ​ពិភាក្សា​របស់​អន្តរក្រសួង​នៅ​ទី​ស្តី​ ការក្រ​សួង​បរិស្ថាន​ ក្រោម​ការដឹកនាំ​ដោយ​លោយ​រ័ត្ន​ វិរៈ​ អនុរដ្ឋ​លេខាធិការ​ក្រសួងបរិស្ថាន​។

កិច្ចប្រជុំ​នេះ​មាន​សមាសភាព​ចូលរួម​ពី​មន្ត្រី​ តំណាង​នាយកដ្ឋាន​ពាក់ព័ន្ធ​នៃ​ក្រសួងបរិស្ថាន​ អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ អគ្គាធិការ​ដ្ឋាន​ ជំនួយការ​អម​ក្រសួង​ និង​តំណាង​ក្រសួង​រ៉ែ​ និង​ថាមពល​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក្រសួងវប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​(រដ្ឋបាល​ព្រៃឈើ​ និង​រដ្ឋបាល​ជលផល​) ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ក្រសួងធនធានទឹក​ និងឧតុនិយម​ ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) រដ្ឋបាល​ខេ​ត្ដ​បន្ទាយមានជ័យ​ មន្ទីរ​បរិស្ថាន​ ខេ​ត្ដ​បន្ទាយមានជ័យ​ និង​តំណាង​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ម្ចាស់​សហគ្រាស​ និង​ក្រុមហ៊ុន​ទីប្រឹក្សា​។

​ជា​លទ្ធផល​អង្គប្រជុំ​ បានសម្រេច​ ដូចជា១​-គាំទ្រ​លើ​គម្រោង​អាជីវកម្ម​ថ្ម​សំណង់​ របស់​សហគ្រាស​ លឹម​ សុ​ថា​វី​ ទី២​ ក្រុមហ៊ុន​ទីប្រឹក្សា​ ត្រូវ​ពិនិត្យ​ និង​ដាក់បញ្ចូល​រាល់​លិខិត​បទដ្ឋាន​គតិ​យុត្ដថ្មី​ៗដែល​ពាក់ព័ន្ធ​បន្ថែម​ទៀត​ ទី៣​ សហគ្រាស​ ត្រូវ​សហការ​ និង​រាយការណ៍​ជូន​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ នៅពេល​ដែល​សកម្មភាព​ គម្រោង​បាន​ជួបប្រទះ​នូវ​វត្ថុ​បូរាណ​

ទី៤​-សហគ្រាស​ ត្រូវ​អប់រំ​បុគ្គលិក​-កម្មករ​ឱ្យ​គោរពច្បាប់​ចរាចរណ៍​ និង​ធ្វើការ​ដឹកជញ្ជូន​ថ្ម​ មានការ​គ្រប​តង់​ឱ្យ​បាន​ត្រឹមត្រូវ​ ទី៥​-សហគ្រាស​ ត្រូវ​មាន​ផែនការ​ឱ្យ​បាន​ច្បាស់លាស់​ក្នុង​ការ​ស្ដារ​បរិស្ថាន​ឡើងវិញ​ នៅពេល​បញ្ចប់​គម្រោង​មុននឹង​ពេល​ប្រគល់​ជូន​រដ្ឋ​វិញ​ និង​ទី៦​ សហគ្រាស​ និង​ក្រុមហ៊ុន​ទីប្រឹក្សា​ត្រូវ​កែសម្រួល​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​នេះ​ ឱ្យ​ស្របតាម​មតិយោបល់​ជា​វិជ្ជមាន​ និង​ស្មារតី​អង្គប្រជុំ​៕

ចំណេះដឹង​! តើ​ការ​បិទ​បញ្ចប់​គម្រោង​វិនិយោគ​មាន​និ​តិ​វិធី​ដូចម្តេច​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ យោង​តាមច្បាប់​របស់​កម្ពុជា​បង្ហាញថា​ ការ​បញ្ចប់​គម្រោង​វិនិយោគ​ត្រូវ​បាន​បញ្ចប់​តាមមធ្យោបាយ​ពីរ​យ៉ាង១​ ក្រៅ​ប្រព័ន្ធ​តុលាកា​ និង​ក្នុង​ប្រព័ន្ធ​តុលាការ​ ។

បញ្ចប់​អាជីវកម្ម​ក្រៅ​ប្រព័ន្ធ​តុលាការ​ សំដៅ​ដល់​ឆន្ទៈ​របស់​វិនិយោគិន​ គឺ​អ្នក​វិនិយោគិន​ មានបំណង​ឈប់​ធ្វើសកម្មភាព​វិនិយោគ​ ។ អ្នក​វិនិយោគ​នោះ​ត្រូវ​ជូន​ព៌​តមាន​ទៅ​ CDC​ តាម​លិខិត​ អនុ​សិទ្ធិ​ឬលិ​ខិត​ប្រ​គល​ផ្ទាល់ដៃ​ ដោយ​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ឈប់​ធ្វើសកម្មភាព​នៃ​អាជីវកម្ម​របស់​ខ្លួន​ ក្នុង​លិខិត​នោះ​ត្រូវ​មាន​ចុះហត្ថលេខា​របស់​អ្នក​វិនិយោគិន​ ឬមេធាវី​តំណាង​ឲ្យ​វិនិយោគិន​។

ក្នុង​ឯកសារ​ដែល​មានការ​ពាក់ព័ន្ធ​នោះ​ត្រូវ​ធ្វើការ​បញ្ជាក់​ឲ្យបាន​ត្រឹមត្រូវ​ពី​ការ​ដោះស្រាយ​បំណុល​រួចរាល់​ចប់​សព្វគ្រប់​ ។ ពិសេស​បំណុល​ពន្ធ​រដ្ឋ​ ។ ដោយមាន​ការអនុញ្ញាត​ឲ្យ​បញ្ចប់​អាជីវកម្ម​ពី​ CDC ​រួចមក​ ​អ្នក​វិនិយោគិន​ត្រូវ​សុំ​លុបឈ្មោះ​ក្រុមហ៊ុន​ ពី​ក្រ​សួង​ពា​ ណិ​ជ្ជ​កម្ម​ អនុលោម​តាមច្បាប់​ស្តី​ពី​ វិសោធនកម្ម​ច្បាប់​ស្តី​ពី​វិនិយោគ​ឆ្នាំ២០០៣​ មាត្រា​ ២១​ និង២២ថ្មី​។

បញ្ចប់​អា​ជិ​វក​ម្ម​ក្នុង​ប្រព័ន្ធ​តុលាការ​ សំដៅ​ដល់​ករណី​ដែល​អ្នក​វិនិយោគិន​ ប្រកបរបរ​អាជីវកម្ម​ ខាតបង់​ប្រាក​កាស​ គឺ​ប្រកាស​ក្ស័យធន​ ពេលនោះ​តុលាការ​ត្រូវ​អនុវត្ត​ច្បាប់​ស្តី​ពី​ការ​ក្ស័យធន​ ដើម្បី​ជម្រះបំណុល​ និង​លក់ឡាយឡុង​នូវ​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​យក​ទៅ​សងបំណុល​ បន្ទាប់មក​តុលាការ​ធ្វើការ​ប្រកាស​បិទ​ក្រុមហ៊ុន​ជាស្ថាពរ​៕

ថៃ​រកចំណូល​បាន​ជិត៦០០លាន​ដុល្លារ​ ខណៈ​អ្នកជំងឺ៣​,៤២លាន​នាក់​បាន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​

0

ដោយ​ Donald​ lee​

ភ្នំ​ពេញៈ​ ក្រសួងសុខាភិបាល​ថៃ​ បាន​ប្រកាស​ពី​ការ​ផ្លាស់​ប្តូរ​បទប្បញ្ញត្តិ​ថ្មី​ សម្រាប់​មន្ទីរពេទ្យ​រដ្ឋ​របស់​ខ្លួន​ ដែល​នឹង​ណែនាំ​តម្លៃ​ខុស​ៗគ្នា​សម្រាប់​ជនជាតិ​ថៃ​ និង​អាស៊ាន​អាស៊ាន​ជនបរទេស​ និង​ភ្ញៀវ​ទេសចរ​។

តារាងតម្លៃ​ថ្មី​នឹង​ចូលជាធរមាន​នៅ​ថ្ងៃទី​ ២៩​ ខែកញ្ញា​ ដែល​តម្រូវឲ្យ​ពលរដ្ឋ​អាស៊ាន​នឹង​បន្ត​បង់ប្រាក់​ដូចគ្នានឹង​ជនជាតិ​ថៃ​ ខណៈ​ចំនួន​ជនបរទេស​ដែល​ធ្វើការ​ ភ្ញៀវ​ទេសចរ​ និង​អ្នក​ចូលនិវត្តន៍​ នឹង​មានការ​កើនឡើង​យ៉ាង​ខ្លាំង​ សម្រាប់​ទិសដៅ​ទេសចរ​សុខភាព​របស់​ពួកគេ​។

វិស័យ​ថែទាំ​សុខភាព​ថៃ​ មាន​ទំនាក់ទំនង​យ៉ាង​សំខាន់​ ទៅ​នឹង​ឧស្សាហកម្ម​ទេសចរណ៍​។ អាជ្ញាធរ​ទេសចរណ៍​ថៃ​បាន​បញ្ជាក់​ថា​ ជនបរទេស ៣​,៤២លាន​នាក់​ បាន​ទៅ​មន្ទីរពេទ្យ​ឯកជន​ថៃ​ ក្នុង​ឆ្នាំ២០១៨​ និង​បាន​ចូលរួម​ចំណែក​ជិត៦០០លាន​ដុល្លារ​ជា​ចំណូល​សម្រាប់​សេដ្ឋកិច្ច​។

ថៃ​បាន​លើកកម្ពស់​ប្រព័ន្ធ​ថែទាំ​សុខភាព​របស់​ខ្លួន​ ដោយមាន​ការ​ចំណាយ​ទាប​ និង​មានគុណ​ភាព​ខ្ពស់​ ជំនួស​នីតិវិធី​វេជ្ជ​សា​ស្ត្រថ្លៃៗ​ ដែល​ធ្វើឡើង​ដូច​នៅ​អាមេរិក​ ឬប្រទេស​អភិវឌ្ឍន៍​ផ្សេងទៀត​។

សេចក្តី​ប្រកាស​របស់ក្រ​សួង​ បាន​គ្រប​ដណ្តប់​លើ​នីតិវិធី​និង​ការ​ចំណាយ​របស់​ពួកគេ​។

ឧទាហរណ៍​ ការ​ធ្វើតេស្ត​រក​មេរោគ​អេដស៍​នឹង​ធ្វើ​ឱ្យ​ជនជាតិ​ថៃ​ និង​អាស៊ាន​ចំណាយ​ប្រហែល​ត្រឹមតែ ៧​,៨០ដុល្លារ​។ យោង​តាម​សេចក្តី​ជូនដំណឹង​បាន​អោយ​ដឹង​ថា​ អ្នកទេសចរ​នឹង​ត្រូវ​គេ​គិតថ្លៃ​លើស​ពី១០ដុល្លារ​។

ការ​ធ្វើតេស្ត​ដែល​មានតម្លៃ​ថ្លៃជាង​នេះ​ គឺ​ដូចជា​ឆ្អឹងខ្នង​ MRI​ នឹង​ធ្វើ​ឱ្យ​ជនជាតិ​ថៃ​ និង​អាស៊ាន​ចំណាយ​ត្រឹមតែ៦១០ដុល្លារ​។ អ្នកទេសចរ​នឹង​ត្រូវ​គិតថ្លៃ​ប្រហែល ៩១៥​ដុល្លារ​៕

វិភាគ​៖ តើ​ប្រជាជន​អាមេរិក​នឹង​បោះឆ្នោត​ឱ្យ​លោក​ Trump​ ជាថ្មី​ បើ​លោក​មិន​អាច​ទទួល​បាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន​?

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ខណៈ​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ ប្រឈម​នឹង​ការបោះឆ្នោត​ឡើងវិញ​នៅ​ឆ្នាំក្រោយ​ អ្នកជំនាញ​កំពុង​មានគំនិត​ខ្វែងគ្នា​ចំពោះ​ថា​ តើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន​គឺជា​រឿង​ចាំបាច់​ ឬមិន​គោរព​អ្នកបោះឆ្នោត​អាមេរិក​។

ដំបូង​លោក ​Trump​ បាន​បង្កើត​ភាព​វឹកវរ​ ក្នុងអំឡុងពេល​យុទ្ធនាការ​ឆ្នាំ២០១៦​ របស់​លោក​ដោយ​សន្យា​ថា​ នឹង​ធ្វើ​ឱ្យ​មាន​តុល្យភាព​ពាណិជ្ជកម្ម​ជាមួយ​ចិន​ បន្ទាប់ពី​ប៉ុន្មាន​ឆ្នាំ​នៃ​អ្វី​ដែល​លោក​បាន​អះអាង​ថា​ ជា​ការអនុវត្ត​មិន​យុត្តិធម៌​ និង​ការ​លួច​កម្មសិទ្ធិ​បញ្ញា​ដោយ​ចិន​។

ជា​ការពិត​ ជំហរ​របស់​លោក ​Trump​ នៅ​ថ្ងៃនេះ​ឆ្លុះបញ្ចាំង​ពី​ការឃោសនា​របស់​លោក​ដោយ​សន្យា​ថា​“នេះ​គឺជា​ភាព​អាសន្ន​នៅពេល​ពួកគេ​លួច​ និង​យក​ទ្រព្យសម្បត្តិ​កម្មសិទ្ធិ​បញ្ញា​ពី ៣០០ពាន់​លាន​ដុល្លារ​ ទៅ៥០០ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ ហើយ​នៅពេល​ដែល​យើង​ខាតបង់​ស្ទើរតែ​មួយ​ទ្រី​លាន​ដុល្លារ​ ក្នុង​មួយឆ្នាំ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ លោក​បាន​និយាយ​បែបនេះ​ ទៅកាន់​អ្នកសារព័ត៌មាន​ ក្នុង​កិច្ចប្រជុំ​កំពូល​ G-7 កាលពី​ខែ​ មុន​។

អ្វី​ដែល​បាន​ផ្លាស់​ប្តូរ​ក្នុងរយៈពេល​បី​ឆ្នាំ​ចុងក្រោយ​ នៃ​រដ្ឋបាល​ Trump​ គឺ​មតិ​របស់​ជនជាតិ​អាមេរិក​លើ​ពាណិជ្ជកម្ម​សេរី​។

នៅ​ឆ្នាំ២០១៦​ នៅពេល​ដែល​លោក​Trump​ ធ្វើ​យុទ្ធនាការ​សម្រាប់​តំណែង​ប្រធានាធិបតី​អាមេរិក​ ការស្ទង់មតិ​បាន​រក​ឃើញថា​ មានតែ​ប្រជាជន​អាមេរិក៥៥ភាគរយ​ប៉ុណ្ណោះ​ដែល​ជឿ​ថា​ ​ពាណិជ្ជកម្ម​សេរី​គឺ​ល្អ​។

សូម​ចាំ​ថា​ ការស្ទង់មតិ​នេះ​ គឺ​មុន​ពេល​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ និង​ការភ័យខ្លាច​វិបត្តិសេដ្ឋកិច្ច​បាន​ជួបប្រទះ​នា​ពេល​បច្ចុប្បន្ន​នេះ​។

ក្នុង​កំឡុង​ពេល​នៃ​កំណើន​សេដ្ឋកិច្ច​ និង​ការពង្រីក​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​ដើម្បី​កែ​អតុល្យភាព​ពាណិជ្ជកម្ម​អយុត្តិ​ធ៌ម​ជាច្រើន​ឆ្នាំ​ និង​ការ​លួច​កម្មសិទ្ធិ​បញ្ញា​ហាក់ដូចជា​គំនិតល្អ​។ បន្ថែម​លើ​ការភ័យខ្លាច​របស់​ចិន​ ដែល​កើនឡើង​ខ្ពស់​ជាង​អាមេរិក​ក្នុង​អំណាច​សេដ្ឋកិច្ច​ និង​នយោបាយ​សកល​ បាន​ជម្រុ​ញប្រ​ជា​ជន​អាមេរិក​ជាច្រើន​ឱ្យ​ជឿ​ថា​ ចិន​កំពុង​ទាញ​យក​ផលប្រយោជន៍​ពី​អាមេរិក​។

អ្វី​ៗត្រូវ​បាន​ផ្លាស់​ប្តូរ​

សេដ្ឋកិច្ច​របស់​ប្រទេស​មួយចំនួន​ នៅ​ជុំវិញ​ពិភពលោក​កំពុង​មាន​បញ្ហា​ ឬកំពុង​ធ្លាក់ចុះ​ក្នុង​សេដ្ឋកិច្ច​រួច​ទៅ​ហើយ​ រួម​ទាំង​សេដ្ឋកិច្ច​មហាអំណាច​សេដ្ឋកិច្ច​នៅ​អាស៊ី​ដូចជា​កូរ៉េ​ខាងត្បូង​ អា​ឡឺម៉​ង់​ សឹង្ហ​បូរី​ និង​ហុងកុង​។

សេដ្ឋវិទូ​នានា​កំពុង​ព្យាករណ៍​ថា​ អាមេរិក​នឹង​ធ្លាក់​ចូលក្នុង​ការ​ដើរថយក្រោយ​នៃ​សេដ្ឋកិច្ច​នៅក្នុង​រយៈពេល២ឆ្នាំខាងមុខ​។

តើមាន​អ្វី​កើតឡើង​? ការ​រីកចម្រើន​សេដ្ឋកិច្ច​ពិភពលោក​ ដែល​មាន​រយៈពេល១០​ ឆ្នាំ​កំពុង​ឈាន​ដល់ទី​បញ្ចប់​ បន្ទាប់ពី​មហា​វិបត្តិសេដ្ឋកិច្ច​ឆ្នាំ២០០៨​ – ២០០៩​។

​ក្រុម​សេដ្ឋវិទូ​បាន​ចង្អុលបង្ហាញ​ពីក​ត្តា​ ដូចជា​ សង្គ្រាម​ពាណិជ្ជកម្ម​របស់​លោក​ Trump​ជាមួយ​ចិន​ និង​បណ្តា​ប្រទេស​ដទៃទៀត​ បន្ទាប់ពី​មានការ​លើកកម្ពស់​គោលនយោបាយ​សេដ្ឋកិច្ច​ជាតិនិយម​ និង​គាំពារ​និយម​ និង​បដិសេធ​ពាណិជ្ជកម្ម​សេរី​។

ខណៈ​សេដ្ឋកិច្ច​សកលលោក​ កំពុង​ធ្លាក់​ចូលក្នុង​វិបត្តិសេដ្ឋកិច្ច​ ឥឡូវនេះ​ប្រជាជន​អាមេរិក​មាន​ទំនោរ​ទៅ​រក​ពាណិជ្ជកម្ម​សេរី​។

ការស្ទង់មតិ​របស់​សារព័ត៌មាន​ NBC​ / Wall​ Street​ Journal​ កាលពី​ខែមុន​បាន​រក​ឃើញថា​ ៦៤ភាគរយ​នៃ​ប្រជាជន​អាមេរិក​ទាំងអស់​ កំពុងតែ​មាន​ទំនោរ​ទៅកាន់​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​។

សម្ព័ន្ធភាព​ធុរកិច្ច​អាមេរិក​ ក៏បាន​ចុះហត្ថលេខា​លើ​លិខិត​ ដែល​ថ្កោលទោស​ការ​កើតឡើង​សង្គ្រាម​ពាណិជ្ជកម្ម​របស់​លោក​ Trump​ បាន​បង្ហាញថា​ វា​ពិតជា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​អាមេរិក​ និង​អ្នកប្រើ​ប្រាស់​អាមេរិក​។

សម្ព័ន្ធភាព​ពាណិជ្ជកម្ម​សេរី​របស់​អាមេរិក​បាន​សរសេរ​ថា​ “អត្រាពន្ធគយ​ទាំងនេះ​កើនឡើង​ ហើយ​ពន្ធ​ទំនិញ​ខ្លះទៀត​ចាប់ផ្តើម​នៅដើម​ថ្ងៃ​ អាទិត្យ​កន្លងមក​នេះ​ គឺជា​ពេលវេលា​ដ៏​អាក្រក់​បំផុត​ កំឡុង​ពេល​ជិត​មកដល់​នៃ​រដូវ​កាល​ដឹកជញ្ជូន​ដ៏​មមាញឹក​”។

សូម្បីតែ​ក្រុមហ៊ុន​អាមេរិក​ជាច្រើន​ ក៏​រិះគន់​លោក​ Trump​ និង​គោលនយោបាយ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​លោក​ក៏ដោយ​ ក៏​អ្នកវិភាគ​ជឿជាក់​ថា​ អ្នកបោះឆ្នោត​អាមេរិក​មិន​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​ រវាង​ប្រទេស​មហាអំណាច​ទាំងពីរ​ នៅ​លើ​ពិភពលោក​នោះ​ទេ​ ជាពិសេស​ប្រសិនបើ​វា​ចំណាយ​ដោយ​មិន​ផ្លាស់​ប្តូរ​ស្ថានភាព​បច្ចុប្បន្ន​។

លោកស្រី​ Anna​ Ashton​ នាយក​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​ និង​ចិន​បាន​ថ្លែង​ក្នុង​ក្នុង​បទសម្ភាសន៍​តាម​ទូរទស្សន៍​អាមេរិក​ថា​ “ដរាបណា​សង្រ្គាម​ពាណិជ្ជកម្ម​ ដែល​យើង​កំពុង​ប្រឈម​ពេលនេះ​ ដែល​ជា​រឿង​អាក្រក់​សម្រាប់​ប្រជាជន​អាមេរិក​ ក៏​ជា​ធម្មតា​ប្រជាជន​អាមេរិក​ នៅតែ​មាន​អារម្មណ៍​តឹងតែង​ជាមួយ​ចិន​”។

រឿង​មួយ​ដែល​អ្នកជំនាញ​ឯកភាព​ គឺ​ប្រជាជន​នៅ​ជុំវិញ​ពិភពលោក​ រួម​ទាំង​អាមេរិក​ផង​ នឹង​រង​នូវ​ការ​ប៉ះទង្គិច​ដោយសារ​ជម្លោះ​ពាណិជ្ជកម្ម​ ដែល​អូស​បន្លាយ​យូរ​ ដោយសារតែ​ការ​ឡើងថ្លៃ​ទំនិញ​ និង​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ ដែល​បណ្តាល​មក​ពី​ភាព​មិន​ប្រាកដប្រជា​នៃ​ការ​កើនឡើង​នៃ​ពន្ធ​លើ​ទំនិញ​។

​របាយ​កា​រណ៍​ថ្មី​ៗនេះ​របស់​ Bloomberg​ បាន​ប៉ាន់ស្មាន​ថា​ សេដ្ឋកិច្ច​ពិភពលោក​នឹង​ខាតបង់​ទឹកប្រាក់​ជិត៥៨៥​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២១​ ដោយសារ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​កើតមាន​។

ក្រុម​អ្នកជំនាញ​បាន​យល់ស្រប​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ទំនងជា​នឹង​កាន់តែ​អាក្រក់​ មុន​ពេល​ដែល​វា​កាន់តែ​ប្រសើរ​ឡើង​ ខណៈ​ភាគី​ទាំងសងខាង​មាន​បញ្ហា​ភាគហ៊ុន​ច្រើន​ត្រូវ​ប្រឈម​។

លោក​ Trump​ ចាំបាច់​ត្រូវ​បង្ហាញ​អ្នកបោះឆ្នោត​អាមេរិក​ថា​ គោលនយោបាយ​សេដ្ឋកិច្ច​របស់​លោក​គឺ​ត្រឹមត្រូវ​ហើយ​ថា​ តម្លៃ​សង្គ្រាម​ពាណិជ្ជកម្ម​នឹង​មានតម្លៃ​វា​ក្នុងរយៈពេល​វែង​។ ទន្ទឹម​នឹង​នេះ​ដែរ​ ចិន​នៅពេល​ឈាន​ដល់​ការ​ប្រារព្ធ​ខួប​លើក​ទី៧០​ របស់​ខ្លួន​ ចាំបាច់​ត្រូវ​បង្ហាញថា​ ខ្លួន​អាច​រក្សា​ជំហរ​របស់​ខ្លួន​ជាមួយ​អាមេរិក​ និង​ពង្រឹង​ជំហរ​របស់​ខ្លួន​ក្នុងនាម​ជាម​ហា​អំណាច​ទី២នៅ​លើ​ពិភពលោក​។

លោកស្រី​ Ashton​ បាន​មានប្រសាសន៍​ថា​ “ខ្ញុំ​គិតថា​ យើង​នឹង​មើលឃើញ​កាន់តែ​ច្រើន​នូវ​ភាព​ឆ្លាតវៃ​ពី​ភាគី​អាមេរិក​ ហើយ​បញ្ហា​នេះ​អាច​បន្ត​ទៅមុខ​ និង​កាន់តែ​អា​ក្រ​ក់​ទៅៗ​”៕

តើ​ខេត្តបាត់ដំបង​មាន​សក្តា​នុ​ពល​វិនិយោគ​លើ​វិស័យ​អ្វីខ្លះ​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ខេត្តបាត់ដំបង​គឺជា​ខេត្ត​មួយ​របស់​កម្ពុជា​ ដែល​មាន​សក្តា​នុ​ពល​វិយោគ​ខ្ពស់​លើ​គ្រប់​វិស័យ​ មាន​ទាំង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ទីផ្សារ​លក់រាយ​ និង​បោះ​ដុំ ​(ទំនិញ​ក្នុង​តំបន់​ ឬនាំចូល​) សម្រាប់​ចែកចាយ​បន្ត​ និង​មាន​ប្រជាពលរដ្ឋ​ច្រើន​។

យោង​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ​ រដ្ឋបាល​ខេត្តបាត់ដំបង​ បានឱ្យ​ដឹង​កាលពី​កន្លងមក​នេះ​ថា​ ក្រៅពី​នេះ​តម្រូវការ​ឥណទាន​ក៏​មាន​ច្រើន​ សម្រាប់​ជួយ​គាំទ្រ​ដល់​អ្នក​ផលិត​ និង​ពាណិជ្ជករ​នាំចេញ​ជួយ​ជំរុញ​ឱ្យ​មាន​ផលិតផល​ និង​ការកែច្នៃ​កសិផល​ឱ្យ​មាន​កំណើន​ឡើង​បញ្ចុះ​អត្រា​ការប្រាក់​ទាប​ ជួយ​លើក​ទឹក​ចិត្ដ​ដល់​អ្នក​ផលិត​នាំចេញ​។

សម្រាប់​ឱកាស​នៃ​ការ​ធ្វើវិនិយោគ​ នៅ​ខេត្ត​ដំណាំ​កសិកម្ម​និង​កសិ​-ឧស្សាហកម្ម​ ការ​ចិញ្ចឹមសត្វ​ និង​កសិដ្ឋាន​ ទេសចរណ៍​ ធនធាន​ធម្មជាតិ​ រ៉ែ​ ថ្ម​អា​ ដីក្រហម​ បង្កើត​រោងចក្រ​ និង​បង្កើន​ការផលិត​ទំនិញ​ សម្រាប់​នាំចេញ​មាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​(ទីផ្សារ​លក់រាយ​និង​បោះ​ដុំ​) មាន​តម្រូវការ​ឥណទាន​ (សម្រាប់​ជួយ​គាំទ្រ​ដល់​អ្នក​ផលិត​ និង​ពាណិជ្ជករ​នាំចេញ​) ជា​ខេត្ត​មានផ្ទៃ​ក្រឡា​ធំ​ មាន​កំលាំង​ពលកម្ម​គ្រប់គ្រាន់​ អាជ្ញាធរ​មាន​ទំនាក់ទំនង​ល្អ​ ជួយ​សម្របសម្រួល​ ជំរុញ​ និង​កិច្ច​សហប្រតិបត្តិ​ការណ៍​ល្អ​។

អំពី​ទិដ្ឋភាព​ច្បាប់​ស្ដីពី​វិនិយោគ​រួមមាន​ នីតិវិធី​ចុះបញ្ជី​គម្រោង​វិនិយោគ​ ដែល​អ្នក​វិនិយោគ​ អាច​ដាក់ពាក្យសុំ​វិនិយោគ​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ឬនៅ​អនុ​គណៈកម្មាធិការ​វិនិយោគ​ខេត្ត​។ ក្នុងរយៈពេល៣ថ្ងៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ឬអនុ​គណៈកម្មាធិការ​វិនិយោគ​ខេ​ត្ដ​ ត្រូវ​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​មាន​លក្ខខណ្ឌ​ឬបដិសេធ​។

ក្នុងរយៈពេល២៨ថ្ងៃ​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ឬអនុ​គណៈកម្មាធិការ​វិនិយោគ​ខេ​ត្ដ​ ត្រូវ​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​។ ក្នុង​នោះ​ការធានា​លើ​ការ​វិនិយោគ​ គឺ​មិន​រើសអើង​ចំពោះ​អ្នក​វិនិយោគ​ក្នុង​ស្រុក​ ឬបរទេស​(លើកលែងតែ​ដីធ្លី​) មិន​ធ្វើជាតូបនីយកម្ម​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ទ្រព្យសម្បត្ដិ​របស់​វិនិយោគិន​ មិន​ត្រួតពិនិត្យ​ថ្លៃ​ផលិតផល​ឬថ្លៃ​សេវា​នានា​ គឺ​ទុក​ឱ្យ​កំណត់​ថ្លៃ​តាម​ទីផ្សារសេរី​ អ្នក​វិ​និ​យោ​គមាន​សិទ្ឋិ​ទិញ​រូ​បី​យបណ្ណ័​បរទេស​ ដើម្បី​បង្វិល​ទៅបរទេស​ដើម​វិញ​។

រី​ឯបណ្ដា​វិស័យ​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​វិនិយោគ​ មាន​ឧស្សាហកម្ម​នាំមុខ​ឬឧស្សាហកម្ម​ ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់​ ការបង្កើត​ការងារ​ ការ​បង្កើន​ការនាំចេញ​ ឧស្សាហកម្ម​ទេសចរណ៍​ ការផលិត​ទំ​និ​ញកសិ​-ឧស្សាហកម្ម​ និង​ឧស្សាហកម្ម​កែច្នៃ​ ការ​កសាង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​រូប​វ័ន្ដ និង​ការផលិត​ថាមពល​ ការ​ការពារ​បរិស្ថាន​ ការ​វិនិយោគ​ក្នុង​តំបន់​អភិវឌ្ឍន៍​ ពិសេស​ដែល​ត្រូវ​បង្កើត​ឡើង​ដោយ​ច្បាប់​។

ការ​លើក​ទឹក​ចិត្ដ​ ការ​លើក​លែង​ពន្ឋ​គយ​ ឬពន្ឋ​អាករ១០០​%ក្នុង​ការនាំចូល​(សម្ភារៈសំណង់​) ការ​លើក​លែង​ពន្ឋ​គយ១០០​% ក្នុង​ការនាំចេញ​ផលិតផល​ទៅក្រៅ​ប្រទេស​ ​រយៈពេល​លើក​លែង​ពន្ឋ​លើ​ប្រាក់ចំណេញ៩ឆ្នាំ​ (ពន្ឋ​លើ​ប្រាក់ចំណេញ២០​%) អនុញ្ញាត​ឱ្យ​ផ្ទេរ​ប្រាក់ចំណេញ​ដោយសេរី​(ពន្ធ​កាត់​ទុក១៤​%) ការប្រើ​ប្រាស់​ប្រាក់ចំណេញ​លើ​មុខសញ្ញា​វិនិយោគ​(រំលោះ​ពិសេស៤០​%)។

រី​ឯកម្មសិទ្ឋិ​ និង​ប្រើប្រាស់​ដីធ្លី​វិញ​ (ផ្អែកលើ​ច្បាប់​ភូមិបាល​) ការ​កាន់កាប់​ជា​កម្មសិទ្ឋិ​ដីធ្លី​ មានតែ​ចំពោះ​រូប​វន្ដ័​បុគ្គល​ ឬនីតិបុគ្គល​សញ្ជាតិ​ខ្មែរ​។ អ្នក​វិនិយោគ​អាច​ប្រើប្រាស់​ដីធ្លី​តាមរយៈ​ការជួល​ត្រឹម៤៥ឆ្នាំ​ (សម្បទាន​ដី​)។ អនុ​គណៈកម្មាធិការ​វិនិយោគ​ខេត្ត​ មាន​សិទ្ឋិ​សម្រេច​លើ​ការចុះបញ្ជី​ គម្រោង​វិនិយោគ​ក្នុង​ក្របខណ្ឌ​ខេ​ត្ដ​ ដែល​មាន​ទុន​វិនិយោគ​ទាប​ជាង២លាន​ដុល្លារ​។

សម្រាប់​ផែនការ​អភិវឌ្ឍន៍​ខេត្ត​នា​ពេល​ខាងមុខ​ គឺ​លើកស្ទួយ​វិស័យ​កសិកម្ម​ ប្រព័ន្ធ​ស្រោចស្រព២​/១ឆ្នាំ​ បង្កើន​ទិន្នផល​ និង​មានគុណ​ភាព​ខ្ពស់​ ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​កែច្នៃ​ ផលិតផល​កសិកម្ម​ និង​ការ​ជីក​យក​រ៉ែ​ អភិបាលកិច្ច​ល្អ​ ច្រក​តាម​ព្រំដែន​មាន​ទំនាក់ទំនង​ល្អ​ និង​អភិវឌ្ឍ​ធនធានមនុស្ស​ជំរុញ​ លើកស្ទួយ​លើ​ការ​វិនិយោគ​ និង​វិស័យ​ទេសចរណ៍​ អភិរក្ស​តំបន់​វប្បធម៌​ និង​ការ​ការពារ​ធនធាន​ធម្មជាតិ​៕

បុរី​វិមាន​ភ្នំពេញ​មង្គល​រតនៈ​បើក​លក់​ដំណាក់កាល​ទី២​ ជា​ផ្ទះ​វីឡា​កូនកាត់​ជាមួយនឹង​ការ​បញ្ចុះតម្លៃ​ពិសេស​រហូតដល់៨​%

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ដោយ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​លក់​ដំណាក់កាល​ទី១​ ក្រុមហ៊ុន​លី​ ហួរ​ ឌី​វេ​ឡុប​ម៉ិន​ វិមាន​ភ្នំពេញ​ ឯ.ក​បាន​បើក​ដំណើរការ​លក់​ “បុរី​វិមាន​ភ្នំពេញ​មង្គល​រតនៈ​” ដំណាក់កាល​ទី២​ ជា​ប្រភេទ​ផ្ទះ​វីឡា​កូនកាត់​ដ៏​ប្រណីត​ ជាមួយនឹង​ការ​បញ្ចុះតម្លៃ​ពិសេស​រហូតដល់ 8​%ភាគរយ​។

លោកស្រី​ឆាយ​ ស៊ី​ណា​ប្រធាន​ផ្នែក​លក់​និង​ទីផ្សារ​ នៃ​បុរី​វិមាន​ភ្នំពេញ​មង្គល​រតនៈ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី៣​ កញ្ញា​នេះ​ថា​ ដោយ​ទទួល​បានការ​គាំទ្រ​ពីអ​តិថិ​ជន​ លើ​ការ​លក់​ដំណាក់កាល​ទី១ប្រមាណ៩០ភាគរយ​ ពេលនេះ​ក្រុមហ៊ុន​បាន​ប្រកាស​លក់​គម្រោង​ដំណាក់កាល​ទី២​ ដែល​មានផ្ទះ​ចំនួន៥០០យូនី​តជា​ប្រភេទ​វីឡា​កូនកាត់​។

លោកស្រី​បន្ត​ថា​ “គម្រោង​នេះ​ស្ថិតនៅ​ទីតាំង​ដ៏​ល្អ​ប្រសើរ​ ព្រោះ​ទីតាំង​ជាប់នឹង​ផ្សារ​ព្រែកអញ្ចាញ​ ដែល​ជា​តំបន់​ពាណិជ្ជកម្ម​រស់រវើក​មួយ​ ហើយ​មាន​ចម្ងាយ​ជិត​រាជធានី​ភ្នំពេញ​ និង​ស្តាត​មរតក​សម្តេច​តេជោ​ ដែល​ជា​តំបន់​មានការ​រីកចម្រើន​យ៉ាង​លឿន​ នា​ពេល​បច្ចុប្បន្ន​នេះ​”។

គំរោង​នេះ​មានផ្ទៃ​ដី៣០ហិ​កតា​ ដែល​ជា​បណ្តុំ​នូវ​ផ្ទះ​អាជីវកម្ម​ សាល​រៀបចំ​អាពាហ៍​ពិពាហ៍​ ក្លឹប​កីឡា​ សួនច្បារ​ តំបន់​ផ្លូវ​ថ្មើ​ជើង​ និង​សេវាកម្ម​ជាច្រើន​ទៀត​។

លោកស្រី​ឆាយ​ ស៊ី​ណា​បាន​បន្ត​ថា​ ផ្ទះ​ក្នុង​គំរោង​នេះ​លក់​ក្នុង​តម្លៃ​ចាប់ពី47,000​ ដុល្លា​អាមេរិក​ឡើង​ទៅ​ ដែល​តម្លៃ​ផ្ទះ​និ​មួយ​ៗមាន​ភាព​ខុសគ្នា​អាស្រ័យ​លើ​ប្រភេទ​ផ្ទះ​ និង​ទីតាំង​និ​មួយ​ៗ។

លោក​ឧកញ៉ា​លី​ ហួរ​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​កម្ពុជា​ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​លី​ ហួរ​ គ្រុប​ បាន​និង​កំពុង​ឆ្ពោះទៅ​កាន់​តំបន់​នេះ​ តាមរយៈ​ការ​វិនិយោគ​បុរី​វិមាន​ភ្នំពេញ​មង្គល​រតនៈ​ ដើម្បី​ប្រែក្លាយ​តំបន់​នេះ​ក្លាយជា​សហគមន៍​ដ៏​ស៊ីវិល័យ​មួយ​។លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ថា​ តំបន់​នេះ​នឹង​មានការ​រីកចម្រើន​លឿន​ ពិសេស​បុរី​វិមាន​ភ្នំពេញ​មង្គល​រតនៈ​ នឹង​ធ្វើឲ្យ​តំបន់​នេះ​មាន​របៀបរៀបរយ​ និង​មាន​សួនច្បារ​ កន្លែង​ហាត់ប្រាណ​ និង​មាន​ផ្លូវ​ថ្មើ​ជើង​ ដែល​នឹង​ធ្វើឲ្យ​តំបន់​នេះ​កាន់តែ​មាន​របៀបរៀបរយ​ និង​ស៊ីវិល័យ​មួយ​។

លោក​បន្ត​ថា​ “វា​នឹង​ក្លាយជា​ទីប្រជុំជន​ ដែល​បង្ហាញ​ពី​ការ​រីកចម្រើន​មួយ​នៅ​តំបន់​នេះ​នា​ពេល​អនាគ​តឆាប់​ៗនេះ​”។

លោកស្រី​ឆាយ​ ស៊ី​ណា​ បាន​ មានប្រសាសន៍​ឲ្យដឹង​ថា​ គំរោង​នេះ​នឹង​ក្លាយជា​សហគមន៍​ធំ​មួយ​នៅ​តំបន់​នេះ​ ដោយសារ​តំបន់​នេះ​ជាទី​ប្រជុំជន​ស្រាប់​ និង​មាន​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​តភ្ជាប់​មកកាន់​ក្រុងភ្នំពេញ​មាន​ ភាព​ងាយស្រួល​ ដែល​បាន​ធ្វើឲ្យ​អ្នក​វិនិយោគ​ជាច្រើន​ បាន​មក​សាងសង់​បុរី​នៅ​តំបន់​នេះ​ ព្រោះ​នា​ពេល​អនាគត​តំបន់​នេះ​នឹង​មាន​ភាព​រីកចម្រើន​លឿន​ និង​កាន់តែ​រស​រវើក​។

អ្នកនាង​ Grace​ Rachny​ Fong​ នាយិកា​នៃ​ក្រុមហ៊ុន​ Century​21​ Cambodia​ ធ្លាប់​បាន​មានប្រសាសន៍​ថា​ ដោយសារ​មាន​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ល្អ​ប្រសើរ​ មាន​លក្ខខ័ណ្ឌ​អាកាសធាតុ​អំណោយផល​ បាន​ធ្វើឲ្យ​មានការ​វិនិយោគ​លំនៅ​ដ្ឋាន​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កាន់​ តែ​ច្រើន​នៅ​តំបន់​នេះ​ ដែល​ធ្វើឲ្យ​តំបន់​នេះ​នឹង​មានការ​រីកចម្រើន​ខ្លាំង​នា​ពេល​អនាគត​។

អ្នកនាង​បន្ត​ថា​ “បច្ចុប្បន្ន​ទាំង​អ្នក​វិនិយោគ​ក្នុង​ស្រុក​ ពិសេស​អ្នក​វិនិយោគ​ចិន​បាន​និង​កំពុង​ វិនិយោគ​ និង​កំពុង​ស្វែងរក​ឳកាស​វិនិយោគ​នៅ​តំបន់​នេះ​ផង​ដែរ​”។

អតិថិជន​អាច​ទាក់ទង​តាមរយៈ​លេខទូរស័ព្ទ​ ០៨៥​ ៧៥​ ៦៦៦៦​, ០៧៧​ ៦៦​ ៧៦​ ០៨​៕

កម្ពុជា​ ម៉ាឡេស៊ី​លើក​កំពស់​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​ទេសចរណ៍​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ប្រទេស​កម្ពុជា​ និង​ម៉ាឡេស៊ី​ តាមរយៈ​ក្រសួងទេសចរណ៍​នៃ​ប្រទេស​ទាំង២​ បាន​ធ្វើការ​ចុះហត្ថលេខា​លើ​ អនុស្សរណៈ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ទេសចរណ៍​។

ពិធី​ចុះហត្ថលេខា​នេះ​ ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោក​បណ្ឌិត​មហា​ធា​ មហាម៉ាត់​ នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី​ នៅ​វិមាន​សន្តិភាព​ កាលពី​ព្រឹក​ថ្ងៃទី៣​ ខែកញ្ញា​ ឆ្នាំ២០១៩​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​ លោក​ថោង​ ខុន​ និង​លោក​ សៃ​ហ្វូ​ឌីន​ អាប់​ឌុល​ឡា​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ម៉ាឡេស៊ី​ បាន​ចុះហត្ថលេខា​រួមគ្នា​ ដើម្បី​បង្កើន​សហប្រតិបត្តិ​ការ​ ជំរុញ​ដល់​កំណើន​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំង២​។

នៅក្នុង​កិច្ច​ព្រមព្រៀង​ និង​ខ្លឹមសារ​នៃ​អនុស្សរណៈ​យោគយល់​គ្នា​ខាងលើ​នេះ​បាន​ផ្តោត​សំខាន់​ទៅលើ​ចំណុច​ជាច្រើន​ដូចជា​ • ការស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​• ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​• ការ​ផ្សព្វផ្សាយ​ និង​ការឃោសនា​• សិក្ខាសាលា​ កិច្ចប្រជុំ​ សន្និសីទ​ និង​ពិព័រណ៍​ទេសចរណ៍​ ពិព័រណ៍​ពាណិជ្ជកម្ម​។• ការផ្លាស់ប្ដូរ​ទស្សនកិច្ច​កិច្ច​ស្វែងយល់​ និង​ផ្លូវការ​រវាង​មន្ត្រី​ជំនាញ​ និង​• ការជំរុញ​សកម្មភាព​សេដ្ឋ​កិ​ច្ច​ផ្សេង​ៗទៀត​តាមរយៈ​វិស័យ​ទេសចរណ៍​។

កាលពី​ឆ្នាំ២០១៨​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង៦​,២លាន​នាក់​ កើន១០​,៧% ក្នុង​នោះ​ទេសចរ​ជាតិ​ម៉ាឡេស៊ី​មាន​ចំនួន​ជាង២០ម៉ឺន​នាក់​ កើន១២​,២%។ ក្នុងរយៈពេល៦ខែ​ ដើមឆ្នាំ២០១៩នេះ​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​ ៣,៣លាន​នាក់​ កើនឡើង១១.២​% ក្នុង​នោះ​ទេសចរ​ជាតិ​ម៉ាឡេស៊ី​ មាន​ចំនួន​ជាង៩ម៉ឺន​នាក់​ កើន​ ៧%។

ដោយឡែក​ប្រជាជន​កម្ពុជា​ បាន​ទៅ​ទស្សនា​ប្រទេស​ម៉ាឡេស៊ី​ជាច្រើន​ ម៉ឺន​នាក់​ផង​ដែរ​។

បច្ចុប្បន្ន​មានការ​ហោះហើរ​ត្រង់​ចំនួន៥៨ជើង​ក្នុង​មួយ​សប្តាហ៍​ ពី​ប្រទេស​ម៉ាឡេស៊ី​ មក​ព្រលា​នយន្តហោះ​អន្តរជាតិ​ទាំង៣របស់​កម្ពុជា​ ក្នុង​នោះ​រួមមាន​ ព្រលា​នយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន៧ជើង​ ក្នុង​មួយ​សប្តាហ៍​ ព្រលា​នយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​មាន​ចំនួន១១ជើង​ក្នុង​សប្តាហ៍​ និង​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញ​មាន​ចំនួន៤០ជើង​ក្នុង​មួយ​សប្តាហ៍​៕

ទីក្រុង​ដ៏​ទាន់សម័យ​ថ្មី​មួយ​នឹង​លេច​រូបរាង​នៅក្នុង​ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ទីក្រុង​ថ្មី​មួយ​ដែល​អភិវឌ្ឍន៍​នៅក្នុង​ស្រុក​អង្គ​ស្នូល​ ខេត្តកណ្តាល​ ខណៈវិស័យ​អចលនទ្រព្យ​នៅ​តំបន់​នេះ​កំពុង​មានការ​រីកចម្រើន​ ហើយ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​នានា​របស់​រដ្ឋាភិបាល​បាន​និង​កំពុង​ពង្រីក​ឆ្ពោះទៅ​តំបន់​ជាយក្រុង​។

ទីក្រុង​ថ្មីនេះ​មានឈ្មោះ​ «ក្រុង​ដី​មាស​» អម​ជាមួយនឹង​តំបន់​កម្សាន្ត​កែច្នៃ​បែប​ធម្មជាតិ​ដ៏​ធំ​ ស្ថិតនៅ​ក្នុង​ស្រុក​អង្គស្នួល​ខេត្តកណ្តាល​។

គំរោង​អភិវឌ្ឍន៍​ក្រុង​ថ្មី​ដី​មាស​ គឺជា​គម្រោង​លំនៅ​ដ្ឋាន​ដ៏​អស្ចារ្យ​មិនធ្លាប់​មាននៅ​ក្នុង​តំបន់​ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​។ គម្រោង​នេះ​ត្រូវ​បាន​វិនិយោគ​ និង​អភិវឌ្ឍ​ឡើង​ដោយ​ក្រុ​មហ​អចលនទ្រព្យ​ KH​ Land​ Co​,.Ltd​ នៅ​លើ​ផ្ទៃដី​សរុប​ចំនួន៥០ហិ​កតា​ ដែល​ស្ថិត​នី​ក្នុង​ឃុំ​សំរោងលើ​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ដែល​ជា​តំបន់​ជាយក្រុង​រាជធានី​ភ្នំពេញ​។ នេះ​បើ​តាម​ការ​លើកឡើង​របស់​អគ្គនាយក​ក្រុមហ៊ុន​ KH​ Land​ Co​,. Ltd​ លោក​ថុន​ បូរ៉ា​។

លោក​បាន​មាន​ប្រសា​ន៍​កាលពី​ព្រឹក​ថ្ងៃទី៣​ ខែកញ្ញា​ ឆ្នាំ២០១៩​ នៅក្នុង​កម្មវិធី​នៃ​មហា​ព្រឹត្តិ​ការណ៍​យល់ដឹង​ ពី​វិសាលភាព​អចលនទ្រព្យ​នៅ​កម្ពុជា​ នៅ​មជ្ឈ​មណ្ឌល​ដឺ​ព្រី​មៀសេ​នធ័រ​ សែនសុខ​ ក្រោម​ការចូលរួម​ពីសំណាក់​បណ្តា​ក្រុមហ៊ុន​ ភ្នាក់ងារ​អចលនទ្រព្យ​ ដែល​ជា​ដៃគូ​ រួម​ជាមួយនឹង​អ្នក​ពាក់ព័ន្ធ​នឹង​វិស័យ​នេះ​សរុប​ជាង១០០០នាក់​។

លោក​ថុន​ បូរ៉ា​ បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ គម្រោង​ក្រុង​ថ្មី​ដី​មាស​ ដែល​មាន​វិសាលភាព​ផ្ទៃដី​ចំនួន៥០ហិ​កតា​ នឹង​ត្រូវ​បែងចែក​ជា​តំបន់​តំបន់​លំនៅ​ដ្ឋាន​ តំបន់​លំ​ហែរ​កាយ​ សួនច្បារ​សាធារណៈ​ តំបន់​ទិញទំនិញ​ ហាង​កាហ្វេ​ទំនើប​ និង​ភោជនីយដ្ឋាន​ផង​ដែរ​។ លោក​បាន​បន្ត​ទៀត​ថា​ បន្ថែម​ពីនេះ​ដើម្បី​ធ្វើ​ឱ្យ​ក្រុង​ថ្មី​ដី​មាស​ កាន់តែ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ ដែល​អាច​អូសទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ទូទៅ​ ឱ្យ​ចូល​មកកាន់​ក្រុង​ថ្មី​មួយ​នេះ​ ក្រុមហ៊ុន​បាន​ និង​កំពុងតែ​រៀបចំ​បង្កើត​ជា​តំបន់​ទេសចរណ៍​ កម្សាន្ត​សិប្បនិម្មិត​នៅ​លើ​ផ្ទៃដី​ទំហំ៣ហិ​កតា​ ដោយមាន​ជា​ផ្ទះ​បណ្តែ​កទឹក​ខ្នាត​តូច​ សម្រាប់​ស្នាក់នៅ​រយៈពេល​ពេញមួយថ្ងៃ​ប្រមាណ១០០យូនី​ត”។

លោក​បាន​បន្ត​ទៀត​ថា​ “នៅក្នុង​គម្រោង​ «ក្រុង​ថ្មី​ដី​មាស​»នេះ​ មានការ​សាងសង់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ ស្រប​ទៅ​នឹង​គោលការណ៍​របស់​រដ្ឋាភិបាល​ ដូចជា​ផ្លូវ​បេតុង​ទំហំ១៥ម៉ែត្រ​ តភ្ជាប់​ជាមួយ​ផ្លូវ​ធំ​របស់​រដ្ឋ​ទំហំ៣០ម៉ែត្រ​ មាន​ដាំ​បង្គោល​ភ្លើង​កម្ពស់៩ម៉ែត្រ​ ដោយ​ទុកចន្លោះ​ពីគ្នា​ចម្ងាយ៤០ម៉ែត្រ​ មាន​បណ្តាញ​បង្ហូរ​ទេស​កក​ខ្វក់​ មាន​បណ្តាញ​អគ្គិសនី​ និង​ប្រព័ន្ធ​ទឹក​ស្អាត​ផង​ដែរ​”។

លោក​បន្ត​ថា​ អ្វី​ដែល​កាន់តែ​ល្អ​ គឺ​ក្រៅពី​មាន​បង្កើត​ជា​តំបន់​លំនៅ​ដ្ឋាន​ តំបន់​ទិញទំនិញ​ តំបន់​សួនច្បារ​សាធារណៈ​ រួម​ជាមួយនឹង​តំបន់​ទេសចរណ៍​កែច្នៃ​ ក្រុមហ៊ុន​ក៏បាន​បែងចែក​ផ្ទៃដី​មួយភាគធំ​ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​មាន​ចំណូល​មធ្យម​ និង​ក្រោម​មធ្យម​ បាន​ក្លាយជា​ម្ចាស់ដី​កម្មសិទ្ធិ​ ទុក​សម្រាប់​សាងសង់​លំនៅ​ដ្ឋាន​ផង​ដែរ​ តាម​ ​; រយៈ​រូបភាព​ពុះ​ជា​ដី​ឡូ​តិ៍​ ជាមួយនឹង​ការ​ផ្តល់​ជូន​នូវ​តម្លៃ​សមរម្យ​ជាទីបំផុត​។

អភិបាលរងស្រុក​អង្គស្នួល​ លោ​កនូ​ សុវណ្ណា​រិទ្ធិ​ បាន​បង្ហាញ​ពី​ការ​សាទរ​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ថ្មីនេះ​ ដោយ​លោក​បាន​មានប្រសាសន៍​ថា​ “អង្គស្នួល​គឺជា​ស្រុក​មួយ​ដែល​មាន​ព្រុំ​ប្រទល់​ជាប់នឹង​រាជធានី​ភ្នំពេញ​ មាន​ចំនួន​ប្រជាពលរដ្ឋ​រស់នៅ​ និង​ប្រកប​អាជីវកម្ម​ ពាណិជ្ជកម្ម​ច្រើន​ ហើយក៏​ស្ថិតនៅ​ជាប់​គម្រោង​ផ្លូវ​សំ​ខាន់​ៗរបស់​រាជរដ្ឋាភិបាល​ ដែល​បង្កើត​ឡើង​ ជម្រុ​ញដល់​ភាព​ងាយស្រួល​ក្នុង​ការ​ដឹកជញ្ជូន​ផង​ដែរ​។

លោក​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​ កំណើន​បណ្តា​រោងចក្រ​ សហគ្រាស​ជាច្រើន​បាន​ និង​កំពុងតែ​មក​តាំងនៅ​ ក្រោយ​ការ​ចាកចេញ​ពី​រាជធានី​ភ្នំពេញ​ ដែល​គោរព​ទៅតាម​គោលការណ៍​របស់​រដ្ឋាភិបាល​”។ លោក​បាន​បន្ត​ទៀត​ថា​ “មិនយូរ​ទៀត​នោះ​ទេ​ អង្គស្នួល​នឹង​កែប្រែ​មុខមាត់​កាន់តែ​ល្អ​ប្រសើរ​ និង​ឆាប់រហ័ស​បំផុត​ ខណៈ​ដែល​កំណើន​ប្រជាសាស្ត្រ​ចូល​មក​រស់នៅ​កាន់តែ​ច្រើន​ ជាពិសេស​តាមរយៈ​គម្រោង​ “ក្រុង​ថ្មី​ដី​មាស​”។

នៅក្នុង​កម្មវិធី​ខាងលើ​នេះ​ ក៏​មាន​កិច្ច​ចុះហត្ថលេខា​អនុស្សារ​ណៈ​យោគយល់​រវាង​ក្រុមហ៊ុន​អចលនទ្រព្យ​ KH​ Land​ Co​,. Ltd​ ជាមួយ​ក្រុមហ៊ុន​ភ្នាក់​អចលនទ្រព្យ​ជា​ដៃគូ​ផង​ដែរ​៕

វិភាគ​៖ តើ​វិស័យ​អចលនទ្រព្យ​កម្ពុជា​នៅតែ​សម្រេ​ចកំនើ​នដោយ​រ៉ឹង​មាំ​ក្នុង​ខណៈ​ពេល​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ធ្លាក់ចុះ​ឬ?

0

ដោយ​យិន​ លាង​គង់ ​ស្ថាបនិក​ និង​អគ្គនាយក​ Propertyarea.asia​

ភ្នំ​ពេញៈ​ ខណៈ​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ជួប​ភាព​ច្របូកច្របល់​ ហើយ​សេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស​ធំៗ​ជាច្រើន​កំពុង​ជួប​បញ្ហា​នោះ​ ​វិស័យ​សំណង់​និង​អចលនទ្រព្យ​នៅ​កម្ពុជា​នៅតែ​បង្ហាញ​សញ្ញា​រ៉ឹង​មាំ​ ក្នុង​ភាព​ស្រពាប់​ស្រពោន​ ខណៈ​ទំហំ​វិនិយោគ​ក្នុង​វិស័យ​នេះ​នៅតែ​រក្សា​បា​នកំនើន​ល្អ​ប្រសើរ​។

តើ​វិស័យ​អចលនទ្រព្យ​នឹង​រង​ផល​ប៉ះពាល់​ឬទេ​នៅ​កម្ពុជា​? ជា​សំណួរ​មួយ​ដែល​ត្រូវ​ឆ្លើយ​ដោយ​ប្រុងប្រយ័ត្ន​ ខណៈ​មនុស្ស​កំពុងតែ​មាន​ទស្សន​ផ្ទុយគ្នា​ជុំវិញ​បញ្ហា​នេះ​។

វិស័យ​អចលនទ្រព្យ​កម្ពុជា​

ក្នុងរយៈពេល៦ខែ​ដើមឆ្នាំ​នេះ​ កម្ពុជា​ទទួល​បាន​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​ទំហំ​ទឹកប្រាក់​រហូតដល់​ជិត១២០០​លាន​ដុល្លារ​អាមេរិក​ ជា​តួលេខ​នៃ​សញ្ញា​ថមថយ​ក្នុង​កម្រិត​មួយ​មិនទាន់​ដល់​ចំណុច​គួរឲ្យ​បារម្ភ​នៅឡើយ​ទេ​។

ស្ថានភាព​និង​ដំណើរ​វិវត្តន៍​នៃ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​កម្ពុជា​ ក្នុង​ឆមាស​ទី១ឆ្នាំនេះ​ សភាព​នៃ​ការ​វិនិយោគ​ជាទូទៅ​មិន​មាន​សញ្ញា​គួរឲ្យ​បារម្ភ​នោះ​ទេ​ បើ​ទោះ​ជា​កំនើ​ននៃ​ការ​វិនិយោគ​បាន​ថមថយ​តិចតួច​ក្តី​ ប៉ុន្តែ​អំណាច​នៃ​ការទិញ​នៅតែ​មានការ​កើនឡើង​ ដោយសារ​សេដ្ឋកិច្ច​កម្ពុជា​ នឹង​បន្ត​រក្សា​បា​នកំនើ​នក្នុ​ងរ​ង្វង់៧ភាគរយ​ សំរាប់​រយៈពេល​មធ្យម​ខាងមុខ​។

ទោះ​យ៉ាងណា​ក្តី​ផ្សារ​នេះ​មាន​ភាព​ប្រែប្រួល​ច្រើន​ ដោយសារ​តម្លៃ​លំនៅ​ដ្ឋាន​បាន​ងាក​មកកាន់​ប្រជាជន​មាន​ជីវភាព​មធ្យម​ ដែល​ធ្វើឲ្យ​ការ​ទាញ​យក​តម្លៃបន្ថែម​ពី​វិស័យ​នេះ​បាន​តិច​ជាង​មុន​។

យោង​តាម​របាយការណ៍​របស់​រដ្ឋាភិបាល​បាន​បង្ហាញថា​ អនុ​វិស័យ​សំណង់​ក្នុង​ឆមាស​ទី១ឆ្នាំនេះ​ មា​នកំនើន ១៧​,៣​ភាគរយ​ ខណៈ​ឆ្នាំមុន​មា​នកំនើន១៨ភាគរយ​ ជា​តួលេខ​ដែល​មាន​ភាព​ខុសគ្នា​បន្តិចបន្តួច​ ដែល​មិន​មាន​សញ្ញា​ណាមួយ​បង្ក​ហានិភ័យ​ខ្ពស់​នៅឡើយ​ទេ​។

កំលាំង​ចលករ​នៃ​សេដ្ឋកិច្ច​កម្ពុជា​

ទោះជា​របាយការណ៍​ពី​វិ​ស័យ​ធំៗ​របស់​កម្ពុជា​ ដែល​ជា​កំលាំង​ចលករ​ដ៏​សំខាន់​ក្នុង​ការ​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​ជាតិ​មានការ​ថមថយ​ល្បឿន​ក៏ដោយ​ ក៏​សេដ្ឋកិច្ច​កម្ពុជា​នៅតែ​បន្ត​កំនើន​ល្អ​ប្រសើរ​ ដែល​ធ្វើឲ្យ​កំ​លាំង​ងទិញ​នៅតែ​កើនឡើង​ក្នុង​ទីផ្សារ​ ដោយសារ​ប្រាក់ចំណូល​របស់​មនុស្សម្នាក់​ បាន​កើនឡើង​ប្រមាណ១៤០ដុល្លារ​ក្នុង​មួយឆ្នាំ​។ ចំណូល​នេះ​ទទួល​បាន​ពី​កំនើ​ននៃ​ភាព​ចម្រុះ​ និង​ចរន្ត​រស​រវើក​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ ដែល​កំពុង​រុញ​ដោយ​វិស័យ​វាយ​ណភ័​ណ្ឌ​កាត់ដេរ​ ស្បែកជើង​ វិស័យ​សំណង់​និង​អចលនទ្រព្យ​ វិស័យ​ទេសចរណ៍​ និង​វិស័យ​កសិកម្ម​។

យោង​តាម​ការព្យាករណ៍​របស់​រដ្ឋាភិបាល​បង្ហាញថា​ សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ២០១៩នេះ​ អាច​នឹង​សម្រេច​បា​នកំនើន៧​,១​ភាគរយ​ និង​ផល​ចំណូលជាតិ​សំរាប់​មនុស្ស​ម្នា​ក់ៗ​នឹង​កើន​ពី១៥៤៨ដុល្លារ​នៅ​ឆ្នាំ២០១៨​ មកដល់១៦៧៩ដុល្លារ​អាមេរិក​នៅ​ឆ្នាំ២០១៩នេះ​។

ការ​កើនឡើង​នូវ​ផ្សារ​ទំនើប​ ផលិត​ផលល្បីៗ​ និង​ហាង​ល្បី​ៗ ការសាងសង់​ខុន​ដូ​ខ្ពស់​ៗដើម្បី​លក់​ពី​ក្រុមហ៊ុន​យក្ស​ធំៗ​ពី​បរទេស​ បាន​និង​កំពុង​ឆ្លុះបញ្ចាំង​ពី​ការ​រីកចម្រើន​សេដ្ឋកិច្ច​កម្ពុជា​ ពិសេស​ការ​កើនឡើង​នូវ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ ដែល​ជា​ស្វ័យប្រវត្តិ​អំណាច​នៃ​ការទិញ​បាន​កើនឡើង​ ហេតុនេះ​អ្នក​នៅ​លក្នុង​វិស័យ​អចលនទ្រព្យ​គួរ​ធ្វើអ្វី​ម្យ៉ាង​ ដើម្បី​គេ​ចេញពី​រលក​នៃ​វិបត្តិសេដ្ឋកិច្ច​សាកល​ ដោយ​ប្រើប្រាស់​ទុន​ក្នុង​ស្រុក​ និង​សេវាកម្ម​នានា​កាន់តែ​មា​នប្រសិទ្ឋ​ភាព​ ជាជាង​ពឹងផ្អែក​តែ​លើ​ទីផ្សារ​បរទេស​។

ការពឹងផ្អែក​ខ្លាំង​លើ​ទីផ្សារ​បរ​ទេស​ជះ​ឥទ្ឋិ​ពល​ដូច​ម្តេច​ក្នុង​វិស័យ​នេះ​?

បណ្តា​ប្រទេស​នានា​បាន​ទទួលការ​រីកចម្រើន​សេដ្ឋកិច្ច​ និង​សង្គម​ដោយសារ​ការ​ហូរ​ចូល​នូវ​វិនិយោគិន​បរទេស​។ កម្ពុជា​ក៏​ជា​ប្រទេស​មួយ​ក្នុងចំណោម​បណ្តា​ប្រទេស​ទាំងនោះ​ ដែល​ពឹងផ្អែក​ខ្លាំង​លើ​ធនធាន​ពីក្រៅ​ប្រទេស​។

ការ​ហូរ​ចូល​នូវ​ការ​វិនិយោគ​ពី​បរទេស​ បាន​ធ្វើឲ្យ​មានការ​កើនឡើង​នូវ​តម្លៃ​ដីធ្លី​ ផ្ទះសម្បែង​ និង​ផ្នែក​តូច​ៗនៃ​អនុ​វិស័យ​អចលនទ្រព្យ​ដទៃទៀត​ ដែល​ស្ទើរតែ៩០ភាគរយ​នៃ​ចរន្ត​ឡើងចុះ​របស់​អចលនទ្រព្យ​ គឺ​ពឹងផ្អែក​លើ​លំហូរ​ទុន​វិនិយោគ​ពី​បរទេស​(FDI​) ប៉ុន្តែ​សំណួរ​នៅ​ទីនេះ​ ត្រូវ​សួរ​ថា​ហេតុអ្វីបានជា​អ្នក​វិនិយោគ​ក្នុង​ស្រុក​ ដែល​មាន​ធនធាន​ច្រើន​មិន​បង្ហូរ​ទុន​របស់​ខ្លួន​ នៅពេល​ស្ថានភាព​ហាក់​មាន​ភាព​ថមថយ​ ដើម្បី​ធ្វើឲ្យ​ទីផ្សារ​នេះ​នៅតែ​មាន​ភាព​ប្រក្រតី​។

បញ្ហា​នេះ​ជា​អ្វី​ដែល​អាច​ជា​ដំណោះស្រាយ​ និង​អាច​ធ្វើ​បាន​សម្រាប់​អ្នក​នៅក្នុង​វិស័យ​នេះ​ ដោយសារ​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​នៅតែ​រក្សា​កំនើន​ ដូ​ច្នេះ​ឥទ្ឋ​ពល​ទីផ្សារ​ខាងក្រៅ​មិន​គួរ​ជា​អ្វី​ដែល​គួរឲ្យ​ភ័យខ្លាច​ខ្លាំង​នោះ​ទេ​។

របាយការណ៍​ពី​វិស័យ​សំ​ខាន់​ៗ ដែល​ជា​កំលាំង​រុញច្រាន​សេដ្ឋកិច្ច​កម្ពុជា​ បាន​បង្ហាញ​សញ្ញា​ថមថយ​ចុះ​ ដោយ​វិស័យ​ឧស្សាហកម្ម​បាន​ថយ​ចុះពី១០​,៧ភាគរយ​ មក​នៅ​ត្រឹម៧​,១ភាគរយ​។ វិស័យ​កសិកម្ម​បាន​ថមថយ​ពី១​,៧ភាគរយ​ មក​នៅ​ត្រឹម១​,៦ភាគរយ​ ប៉ុន្តែ​វិស័យ​សេវាកម្ម​បាន​កើនឡើង​ពី៦​,៥ភាគរយ​ មកដល់៦​,៧ភាគរយ​ក្នុង​ឆមាស​ទី១នៃ​ឆ្នាំ២០១៩​ ធៀប​នឹង​ឆ្នាំ២០១៨កន្លងមក​។

វដ្ត​នៃ​វិបត្តិសេដ្ឋកិច្ច​បាន​មកដល់​?

ពិត​ណាស់​សេដ្ឋកិច្ច​របស់​ចិន​បាន​ថមថយ​ល្បឿន​ មក​នៅ​ត្រឹម​រង្វង់​កំនើន៦ភាគរយ​ ជា​ល្បឿន​ទាប​បំផុត​ក្នុងរយៈពេល​២ទសវត្សរ៍​ចុងក្រោយ​នេះ​ ខណៈ​មហាយក្ស​ចិន​បាន​និង​កំពុង​ធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​ ជាគោល​នយោបាយ​របស់​ប្រធានាធិបតី​ Donald​ J Trump​ ដែល​មានបំណង​ទប់​មហិច្ឆតា​ចិន​កុំ​ឲ្យ​ដើរលឿន​ពេក​។

ការ​ប្រកាន់យក​កគោលនយោបាយ​គាំពារ​និយម​(អញនិយម​) របស់​លោក​ប្រធានាធិបតី​សហ​ហរ​ដ្ឋ​អាមេរិក​ បាន​និង​កំពុង​ធ្វើឲ្យ​ពិភពលោក​បាត់បង់​សណ្តាប់​ធ្នាប់​ និង​កំពុង​ធ្វើឲ្យ​សេដ្ឋកិច្ច​ពិភពលោក​ ប្រឈមមុខនឹង​ការ​ដួល​រលំ​នៅ​ឆ្នាំ២០២០​។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​(IMF​)បាន​ព្យាករ​ថា​ ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ពិភពលោក​នៅ​ឆ្នាំ២០២១​ នឹង​មានតម្លៃ​ប្រមាណ៩៧​ ទ្រី​លាន​ដុល្លារ​។ នោះ​មានន័យថា​ ចលាចល​សេដ្ឋកិច្ច​ ដែល​បង្កឡើង​ដោយ​សង្គ្រាម​ពាណិជ្ជកម្ម​ អាច​ស្មើនឹង៥៨៥ពាន់​លាន​ដុល្លារ​។

ទោះជាយ៉ាងណា​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​Donald​ J.Trump​ បាន​និយាយ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ “ខ្ញុំ​មិន​គិតថា​យើង​កំពុង​មាន​វិបត្តិសេដ្ឋកិច្ច​ទេ​”។ លោក​បាន​បន្ថែម​ថា​ “យើង​ធ្វើ​បាន​ល្អ​ណាស់​ អ្នកប្រើ​ប្រាស់​របស់​យើង​ជា​អ្នកមាន​”។

ពិត​ណាស់​ប្រសិនជា​សេដ្ឋកិច្ច​ពិភពលោក​ដួល​រលំ​ បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភពលោក​នឹង​រង​ផល​ប៉ះពាល់​រួម​ទាំង​កម្ពុជា​ ប៉ុន្តែ​ផល​ប៉ះពាល់​តិច​ឬច្រើន​វា​អាស្រ័យ​លើ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ និង​វិស័យ​ឯកជន​ ដែល​បច្ចុប្បន្ន​នេះ​អ្នក​វិនិយោគ​ក្នុង​ស្រុក​ធំៗ​ជាច្រើន​បាន​និង​កំពុង​តាមដាន​ និង​សង្កេត​ស្ថានភាព​នេះ​។

ជាមួយនឹង​កការ​ប្រឈមមុខនឹង​ស្ថានការណ៍​បែបនេះ​ កម្ពុជា​ក៏បាន​ទទួលផល​វិជ្ជមាន​ច្រើន​ផង​ដែរ​ ដោយសារ​ការ​មកដល់​ក្រុម​ហ៊ុន​ធំៗ​ពី​បរទេស​ ដែល​បាន​គេច​ចេញពី​

ការ​ដំ​ឡើង​ពន្ឋ​គយ​របស់​អាមេរិក​ ហើយ​ជ្រើសរើស​កម្ពុជា​ជា​មូលដ្ឋាន​សំរាប់​នាំចេញ​ដោយសារ​កម្ពុជា​ទទួល​បា​នប្រ​ព័ន្ឋអនុ​គ្រោះ​ពន្ឋ​ពី​អាមេរិក​(GSP​)និង​ប្រព័​ន្ឋ​អនុ​គ្រោះ​ពន្ឋ​លើ​គ្រប់មុខ​ទំនិញ​លើកលែងតែ​អាវុធ​ពី​សហភាព​អឺរ៉ុប​(EBA​) ដែល​អនុញ្ញាត្ត​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​នាំចេញ​ដោយ​រួច​ពន្ឋ​។

ក្រុមហ៊ុន​ទាំងនោះ​រួមមាន​ ក្រុមហ៊ុន ​Fast​ Retailing​ មក​ពី​ប្រទេស​ជប៉ុន​ ក្រុមហ៊ុន​ផលិត​កង់​ធំៗ​ បាន​ចូល​មកកាន់​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ក្រុង​បាវិត​ ក្រុមហ៊ុន​ផលិត​ដែកថែប​ធំជាង​គេ​របស់​ចិន ​China​ Baowu​ Group​ Corp​ Ltd​, ក្រុម​ហ៊ុម​ផលិត​កង់​លំដាប់​ពិភពលោក​Ken​ International​ជាដើម​។

អ្នកដើរតួ​នាទី​នាំមុខ​ឆ្ពោះទៅ​រក​ដំណោះស្រាយ​

ក្នុង​ពេល​ស្ថានភាព​វិស័យ​អចលនទ្រព្យ​កម្ពុជា​ បាន​និង​កំពុង​បន្ត​វិនិយោគ​ និង​ក្រុម​ហ៊ុន​ធំៗ​បន្ត​គំរោង​របស់​ពួកគេ​នៅ​ក្រុងភ្នំពេញ​ និង​ខេត្ត​ព្រះសីហនុ​ លំហូរ​ទុន​ក្នុង​វិស័យ​នេះ​មិនបាន​ថមថយ​ល្បឿន​នៅឡើយ​ទេ​ ប៉ុន្តែ​ភាព​មិន​ច្បាស់លាស់​នៃ​ទីផ្សារ​នា​ពេល​ខាងមុខ​ដ៏​ខ្លី​នេះ​ បាន​និង​កំពុង​ធ្វើឲ្យ​អ្នក​នៅក្នុង​វិស័យ​នេះ​ ហាក់​មាន​ភាព​ច្របូកច្របល់​ និង​ព្យាយាម​មិន​និយាយ​ពី​ស្ថានភាព​ពិត​។

ក្នុង​កាលៈទេសៈ​បែបនេះ​តើ​អ្នកណា​គួរ​ជា​អ្នកដើរតួ​នាទី​មុនគេ​ ដើម្បី​ទ្រោល​ស្ថានភាព​នេះ​?។

ស្ថាប័ន​ហិរញ្ញវត្ថុ​ឯកជន​គួរ​ជា​អ្នកដើរតួ​នាទី​នេះ​មុនគេ​ តាមរយៈ​ការ​ទំលាក់​អត្រា​ការប្រាក់​ដូច​បណ្តា​ប្រទេស​នានា​ ដើម្បី​ជួយ​ឲ្យ​ប្រជា​ជន​មាន​លទ្ឋ​ភាព​កាន់តែ​ច្រើន​ទទួល​បាន​ឥណទាន​ ជាជាង​នៅតែ​រក្សា​អត្រា​ការប្រាក់​ដ៏​ខ្ពស់​ និង​បន្ត​រក្សា​ភាព​ចំណេញ​កប់​ក្តោង​របស់​ខ្លួន​។

ការ​បញ្ចេញ​សាច់ប្រាក់​ ជាមួយនឹង​អត្រា​ការប្រាក់​ទាប​ នឹង​ជួយ​ធ្វើឲ្យ​ចរន្ត​សេដ្ឋកិច្ច​ដើរតាម​វដ្ត​នៃ​បន្ទាត់​ដ៏​ត្រឹមត្រូវ​មួយ​ ព្រោះ​នៅពេល​សេដ្ឋកិច្ច​រីកចម្រើន​ ពិសេស​វិស័យ​អចល​ទ្រព្យ​មាន​ភាពល្អ​ប្រសើរ​ នឹង​ជួយ​ធ្វើឲ្យ​ចរន្ត​សាច់ប្រាក់​មាន​ចលនា​ ដែល​មិន​ត្រឹមតែ​ជួយ​ដល់​សេដ្ឋកិច្ច​របស់ប្រទេស​នោះ​ទេ​ ប៉ុន្តែ​ក៏​ជួយ​ដល់​ស្ថាប័ន​ហិរញ្ញវត្ថុ​នានា​ឲ្យ​ដំនើ​រកា​រល្អ​ និង​ស្វែងរក​ប្រាក់ចំណេញ​កាន់តែ​ច្រើន​ផង​ដែរ​។

ស្ថាប័ន​ហិរញ្ញវត្ថុ​នានា​នៅ​កម្ពុជា​ គួរ​ប្រកាន់យក​គំនិត​ចិន​ “ចំណេញ​តិច​ លក់​បាន​ច្រើន​ ជាជាង​ចំណេញ​ច្រើន​លក់​បាន​តិច​”។

ជាមួយគ្នា​នេះ​ អ្នក​នៅក្នុង​វិស័យ​នេះ​ ពិសេស​អ្នក​វិនិយោគ​ក្នុង​ស្រុក​ធំៗ​គួរតែ​បន្តសកម្មភាព​វិនិយោគ​ ហើយ​អ្នក​ពាក់​ព័ន្ឋក្នុង​វិស័យ​នេះ​មិន​គួរ​ជ្រួលច្របល់​ ប៉ុន្តែ​ត្រូវ​រក្សា​ចិត្តស្ងប់​ ហើយ​បន្តសកម្មភាព​របស់​ខ្លួន​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ចរន្ត​ទិញ​លក់​ សកម្មភាព​អភិវឌ្ឍន៍​នៅតែ​បន្ត​មាន​ភាព​រស​រវើក​ ដោយ​ពឹងផ្អែក​អំណាច​នៃ​ការទិញ​ក្នុង​ស្រុក​ ជាជាង​ពឹងផ្អែក​តែ​លើ​ទីផ្សារ​បរទេស​ ព្រោះ​មូលដ្ឋាន​នៃ​ការ​វិនិយោគ​ក្នុង​ស្រុក​ មូលដ្ឋាន​នៃ​អាជីវកម្ម​ក្នុង​ស្រុក​រីកចម្រើន​ គឺ​តំណាង​ឲ្យ​សុខភាព​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​មួយ​ ក៏ដូចជា​សុខភាព​នៃ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​កម្ពុជា​។

និយាយ​បែបនេះ​មិនមែន​មានន័យថា​ ការពឹងផ្អែក​លើ​លំហូរ​ទុន​វិនិយោគ​ពី​ខាងក្រៅ​មិន​សំខាន់​នោះ​ទេ​ ប៉ុន្តែ​យើង​ត្រូវ​ផ្តល់​ភាព​សំខាន់​ដល់​មូលដ្ឋាន​នៃ​ផលិតកម្ម​ មូលដ្ឋាន​នៃ​ការ​វិនិយោគ​ និង​មូលដ្ឋាន​នៃ​លំហូរ​សាច់ប្រាក់​ក្នុង​ស្រុក​ ជា​កត្តា​មិន​អាច​ខ្វះ​បាន​ ដើម្បី​ធ្វើឲ្យ​សេដ្ឋកិច្ច​ ពិសេស​វិស័យ​សំណង់​និង​អចលនទ្រព្យ​ នៅតែ​មានការ​វិវត្តន៍​ជា​វិជ្ជមាន​។

ពេលវេលា​នឹង​បង្ហាញ​ពី​ការ​មកដល់​នៃ​រលក​យក្ស​មួយ​ ឬមិន​មក​(ជា​សំណាង១​)ប៉ុន្តែ​ការ​ត្រៀមខ្លួន​ជាមុន​ និង​រក​វិធី​ទប់ទល់​រលក​កុំ​ឲ្យ​បោកបក់​ខ្លាំង​ ពិតជា​មាន​សារៈសំខាន់​ ដើម្បី​ទប់​ និង​កាត់បន្ថយ​ហានិភ័យ​ពី​ការវាយប្រហារ​នៃ​រលក​យក្ស​ស៊ូ​ណាមិ​៕

រាយការណ៍​បន្ថែម​ដោយ​ Donald​ Lee​

រដ្ឋាភិបាលកំពុងចងក្រងអត្តសញ្ញាណផលិតផលសក្ដានុពលក្នុងខេត្តរតនគិរី សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ

0

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងពាណិជ្ជកម្ម បាននឹងកំពុងប្រមូលផ្តុំអត្តសញ្ញា​ណផលិតផលសក្ដានុពល ក្នុងខេត្តរតនគិរីជាច្រើនប្រភេទ សម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មលោកអួង សុខនបានមានប្រសា​សន៍ឱ្យដឹងរៀបចំសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយ និងការបញ្ជូនផលិតផលសក្ដានុពលកម្ពុជាទៅទីផ្សារអន្តរជាតិ ក្នុងខេត្តរតនគិរីនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩នេះថា ដើម្បីជួយដល់ផលិតករ ពាណិជ្ជករ សេវាករ មានលទ្ធភាពអាចប្រកួតប្រជែងលើទីផ្សារក្នុងប្រទេស និងក្រៅប្រទេស ក្រសួងនឹងធ្វើការផ្សព្វផ្សាយប្រមូលផ្ដុំចងក្រងអត្តសញ្ញាណផលិតផលសក្ដានុពលក្នុងខេត្តរតនគិរីដែលមាន ដំឡូងមី គ្រាប់ធញ្ញជាតិ សណ្តែកបាយសណ្តែកសៀង ល្ង កៅស៊ូ ជាដើមធ្វើយ៉ាងណាជំរុញផលិតផលទាំងនេះ ឲ្យក្លាយជាផលិតផលមានម៉ាកយីហោ (Brand) ច្បាស់លាស់សម្រាប់ការនាំចេញ ទៅទីផ្សារអន្តរជាតិ។

លោកបន្ថែមថា “ដើម្បីឲ្យមានការនាំចេញមានភាពរលូនក្រសួងពាណិជ្ជកម្ម សូមស្នើដល់ផលិតករ អាជីវករ ម្ចាស់សហគ្រាសកម្ពុជា និងបរទេសក្នុងខេត្តទាំងមូល មេត្តាខិតខំកែច្នៃ ផលិតនូវផលិតផលរបស់ខ្លួន ឲ្យត្រូវតាមបច្ចេកទេស មានគុណភាព អនាម័យ ស្តង់ដារ និងដាក់លេខបារកូដកម្ពុជា”។ លោកបន្តថា “ក្រសួងសូមសំណូមពរដល់អ្នកប្រើប្រាស់គ្រប់ស្រទាប់វណ្ណៈ ងាកមកប្រើប្រាស់ផលិតផលខ្មែរឲ្យបានគ្រប់ៗគ្នា ដោយការប្រើប្រាស់ផលិតផលខ្មែរនេះ ពិតជាផ្តល់ទំនុកចិត្តដល់ប្រជាជនកម្ពុជា និងអ្នកទេសចរណ៍ បរទេសផងដែរ”។

លោកបន្តថា ចាប់ពីឆ្នាំ២០១៤-២០១៩នេះ ក្រសួងបានរៀបចំយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយ ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ជំរុញការនាំចេញទំនិញ និងសេវាកម្មសក្ដានុពលសំខាន់ៗចំនួន១០ប្រភេទ រួមមាន ៖ ផលិតផលសម្លៀកបំពាក់កាត់ដេរ ស្បែកជើងផលិតតំឡើងក្នុងតំបន់សេដ្ឋកិច្ចពិសេស (ខ្សែភ្លើង គ្រឿងបង្គំរថយន្ត…)។

លោកបញ្ជាក់ទៀតថា ផលិតផលម្ហូបអាហារកែច្នៃ ផលិតផលជលផលអង្ករ ដំឡូងមី កៅស៊ូ ទេសចរណ៍ និងផលិតផលកែច្នៃពីសូត្រ ក្រៅពីនេះមានស្វាយចន្ទី គ្រឿងសង្ហារិមធ្វើពីឈើ ម្រេច ស្ករ សណ្ដែកសៀង ពោត។ល។ និងផលិតផលកម្ពុជាផ្សេងៗទៀតទៅទីផ្សារអន្តរជាតិ។ ហើយថ្មីៗនេះសោត រាជរដ្ឋាភិបាល ក៏បានដាក់បន្តនូវយុទ្ធសាសន៍នេះបន្តទៀតគឺពីឆ្នាំ២០១៩ ដល់២០២៣ផងដែរ៕