ដោយៈ រ៉ាណេត
កំពង់ស្ពឺៈ វិស័យឧស្សាហកម្មបានដើរតួយ៉ាងសំខាន់ ក្នុងការជួយពង្រឹងកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពរឹងមាំ ជាក់ស្ដែងនៅក្នុងខេត្តកំពង់ស្ពឺនាពេលបច្ចុប្បន្ននេះ វិស័យឧស្សាហកម្ម បានផ្តល់ចំណូលដល់ពលរដ្ឋ ក្នុងតំបន់ជាង៣០លានដុល្លារក្នុងមួយខែតាមរយៈការផ្តល់ឱកាសការងារដល់ពលរដ្ឋជាង១២ម៉ឺននាក់។
ជាមួយនឹងកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ទាំងមូល បច្ចុប្បន្ននេះវិស័យឧស្សាហកម្ម បាន និងកំពុងតែដើរឈានមុខគេនៅក្នុងខេត្តកំពង់ស្ពឺ ដោយមានរោងចក្រ សហគ្រាសសរុបចំនួន២៦១គម្រោង ផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋទូទៅប្រមាណជាង១២ម៉ឺននាក់ ខណៈខេត្តនេះមានប្រជាជនសរុបមានចំនួនជាង៨៧ម៉ឺននាក់។
អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩នេះថា នៅក្នុងឆ្នាំ២០១៩ កំណើននៃចំនួនរោងចក្រ សហគ្រាសជាច្រើនបានចូលមកកាន់តែច្រើន ជាពិសេសផ្នែកខាងរោងចក្រកាត់ដេរ រោចក្រស្បែកជើង និងរោងចក្រកាបូប។ លោកបន្តទៀតថា “នៅក្នុងខេត្តកំពង់ស្ពឺនាពេលបច្ចុប្បន្នទាំងរោងចក្រកាត់ដេរ សហគ្រាសខ្នាតតូច និងមធ្យមសរុបមានចំនួន២៦១គម្រោង ដោយក្នុងនោះកំពុងតែដំណើរការសង្វាក់ផលិតកម្មមានចំនួន១៦១ ហើយគម្រោងចំនួន១០០ទៀតកំពុងតែដើរតាមនីតិវិធី និងត្រៀមដំណើរការក្នុងពេលខាងមុខនេះ។
លោកបានបន្តទៀតថា “ជាមួយនឹងដំណើរការផលិតកម្ម របស់រោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រកាត់ស្បែកជើង រោងចក្រកាបូប រោងចក្រផលិតគ្រឿងអគ្គិសនី រោងចក្រផលិតសម្ភារៈសំណង់ រួមជាមួយនឹងបណ្តាសហគ្រាសនានាទាំងអស់នេះបានផ្តល់ចំណូលដល់ប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាជាចំណាកមកពីបណ្តាខេត្តដទៃទៀតប្រមាណជាង១២ម៉ឺនលានរៀល ស្មើនឹងប្រមាណជាង៣០លានដុល្លារ តាមរយៈការផ្តល់ឱកាសការងារជាប្រចាំខែ”។
ជាមួយនឹងការទទួលបានលទ្ធផលវិជ្ជមាន ក្នុងវិស័យឧស្សាហកម្មមួយនេះ លោក វ៉ី សំណាង បានបង្ហើបទៀតថា នៅក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ វត្តមានរោងចក្រ និងសហគ្រាសជាច្រើនកន្លែងទៀត នឹងចាប់ផ្តើមដំណើរការសង្វាក់ផលិតកម្មរសប់ខ្លួន ខណៈដែលពេលនេះ គម្រោងមួយចំនួនកំពុងឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃពីបញ្ហាប៉ះពាល់ពីសំណាក់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ដោយឡែកកាលពីដើមសប្ដាហ៍កន្លងទៅនេះ គម្រោងសាងសង់រោងចក្រចំនួន២បន្ថែមទៀតត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុម័តចុះបញ្ជីផ្តល់អជ្ញាប័ណ្ណឱ្យរៀបចំដំណើរការ ដែលក្នុងនោះមួយជាប្រភេទរោងចក្រផលិតអំពូលអគ្គិសនីគ្រប់ប្រភេទ ក្នុងទំហំទឹកប្រាក់វិនិយោគចំនួន៣,២លានដុល្លារ មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៣ ភូមិទួលត្បែង ឃុំ ព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ វិនិយោគដោយក្រុមហ៊ុន SILVER BEAUTY (CAMBODIA) ELECTRONIC AND LIGHTING CO., LTD អាចបង្កើតឱកាសការងារបានចំនួន១៧៩កន្លែង។
រោងចក្រថ្មីមួយទៀត វិនិយោគដោយក្រុមហ៊ុន CUI ZHEN YUAN FOOD CO., LTD ដើម្បីកែច្នៃផ្លែឈើគ្រប់ប្រភេទ (ស្វាយ ចេក ម្នាស់ ស្វាយចន្ទី…) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៦,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៧៧កន្លែង៕


ហេដ្ឋារចនាសម្ព័ន្ឋដែលនឹងសាងសង់នាពេលឆាប់ៗខាងមុខនេះ រួមមានការពង្រីកកំពង់ផែកុងទីណ័រនៅកំពង់ផែស្វយ័ត្នភ្នំពេញ ដែលគ្រោងចំណាយថវិកាប្រមាណ ៣០លានដុល្លារ ការសាងសង់ផ្លូវជាតិលេខ១០ និងផ្លូវជាតិលេខ៧១C ដែលផ្លូវសំខាន់ទាំងពីរនេះគ្រោងចំណាយថវិកា ៣០០លានដុល្លារ។
លោកបន្តថា “ក្រោយពីប្រាប់ពីតម្រូវការ និងនៅថ្ងៃបន្ទាប់ ធនាគារចិន HM Bank បានទៅមើលដោយផ្ទាល់នៅទីតាំងជាក់ស្តែង ក៏សម្រេចផ្តល់ថវិកាដៃលជាប្រាក់កម្ចី ប្រមាណ ៣០លានដុល្លារសម្រាប់ធ្វើការសាងសង់នូវកំពង់ផែមួយនេះ”។
នៅក្នុងចំណោមសមាជិកពេញសិទ្ធិទាំងអស់របស់ CEO Master Club ដែលមានរហូតជាង១០០០នាក់ សុទ្ធតែមានឱកាសដាក់ពាក្យចូលរួម ប្រកួតដណ្ដើមយកពានរង្វាន់ភាពជាសហគ្រិនឆ្នើមប្រចាំឆ្នាំ។ ការរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងលើកកម្ពស់សហគ្រិនភាពនៅកម្ពុជា ឱ្យកាន់តែខ្លាំងក្លាក្នុងការអភិវឌ្ឍអាជីវកម្ម និងក្រុមហ៊ុនរបស់ខ្លួន ក៏ដូចជាអ្នកអាស្រ័យផលមានភាពរីកចម្រើន ជាពិសេសបានចូលរួមចំណែកកសាងសេដ្ឋកិច្ចនៅក្នុងស្រុកឱ្យកាន់តែរឹងមាំ។
នាយក CEO Master Club លោក ផេង សៅឆេង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩នេះថា កម្មវិធីប្រកួតប្រជែងដណ្ដើមយកពានរង្វាន់ភាពជាសហគ្រិនឆ្នើម ត្រូវបានCEO Master Club រៀបចំរៀងរាល់មួយឆ្នាំម្ដងចាប់តាំងពីឆ្នាំ ២០១៤មកម្ល៉េះ។
សម្រាប់អ្នកជាប់ក្នុងជម្រើសទាំង២០នាក់ នឹងត្រូវធ្វើបទបង្ហាញលម្អិតពីសកម្មភាពនៃការដឹកនាំអាជីវកម្ម ក្រុមហ៊ុន ក៏ដូចជាលទ្ធផលដែលទទួលបាននាពេលបច្ចុប្បន្ន និងក្ដីរំពឹងទៅថ្ងៃខាងមុខ មុនពេលក្រុមហ៊ុនទាំងនោះត្រូវជ្រើសរើសចំណាត់ថ្នាក់ក្នុងជម្រើស១០នាក់ចុងក្រោយ។
លោក John Crandall ជាម្ចាស់ហាង Old Town Bike Shop បានប្រាប់សារព័ត៌មាន KRDO ដែលមូលដ្ឋាននៅអាមេរិកថា “ប្រហែលជា៦ខែមុន នោះជាពេលដែលពន្ធគយដំបូងត្រូវបានដាក់ចេញ”។
វិស័យផលិតកម្មអាមេរិកបានធ្លាក់ចុះ ជាលើកដំបូងនៅក្នុងខែសីហា បន្ទាប់ពីមានកំណើនជាង៣ឆ្នាំ។ នេះបើយោងតាមវិទ្យាស្ថានគ្រប់គ្រងការផ្គត់ផ្គង់ (ISM)។
សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនកំពុងធ្វើឱ្យសេដ្ឋកិច្ចអាមេរិកជួបការលំបាក ជាពិសេសវិស័យផលិតកម្ម ខណៈការនាំចេញរបស់អាមេរិកចាប់ផ្តើមធ្លាក់ចុះ។














