ការសិក្សា​៖ ទីផ្សារ​ការិយាល័យ​នៅក្នុង​តំបន់​អាស៊ី​ស្ថិតនៅ​ក្នុង​សភាព​ទ្រឹង

0

​ដោយ​ វុត្ថា

​អាស៊ី​៖ ទីផ្សារ​ការិយាល័យ​កម្រិតមធ្យម​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ កើន​ឡើ​ត ប្រមាណ​ ០.៩​ ភាគរយ​នៅ​ត្រីមាស​ទី​ ២ នៃ​ឆ្នាំ​ ២០១៩​ បន្ទាប់ពី​បាន​ធ្លាក់ចុះ​ក្នុងរយៈពេល​ ៣ ខែ​ដំបូង​នៃ​ឆ្នាំនេះ​។

យោង​តាម​ការស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ Knight​ Frank​ ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក​ បាន​បង្ហាញ​កន្លងមក​នេះ​ថា​ ការិយាល័យ​នៅក្នុង​ទីក្រុង​តូក្យូ​មាន​កំណើន​ជួល​ខ្លាំង​បំផុត​នៅ​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០១៩​ ដែល​កើនឡើង​ ៦,៩​ ភាគរយ​ពី​មួយ​ត្រីមាស​ទៅ​មួយ​ត្រីមាស​ដោយសារ​ការ​ផ្គត់ផ្គង់​ការិយាល័យ​មានកំណត់​។

Knight​ Frank​ បន្ត​ថា​ ចំណែក​ទីផ្សារ​កា​រិយា​លនៅ​ក្នុង​ទីក្រុង​សំ​ខាន់​ៗរបស់​ចិន​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៅ​ប្រចាំត្រីមាស​បំផុត​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ដោយ​ទីក្រុង​ប៉េកាំង​ ទីក្រុង​សៀងហៃ​ និង​ទីក្រុង​ហុងកុង​ធ្លាក់ចុះ​ ១,៦​% ១,១​% និង​ទីក្រុង​ហុងកុង​ធ្លាក់ចុះ​ ១,១​% ក្នុង​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០១៩​ នេះ​។

ប្រធាន​ផ្នែក​ស្រាវជ្រាវ​ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ក្រុមហ៊ុន​ Knight​ Frank​ ​លោក​ Nicholas​ Holt​ បាន​មានប្រសាសន៍​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាយក្ស​សេដ្ឋកិច្ច​ ចិន​-អាមេរិក​ ដែល​បន្ត​ទៅ​ដោយ​គ្មាន​ទី​បញ្ចប់​ និង​ ប្រទេស​អង់គ្លេស​គ្រោង​ដកខ្លួន​ចេញពី​សមាជិក​សហភាព​អឺ​រ៉ុ​ (Brexit​) ព្រមទាំង​ការ​ផ្ទុះ​តវា​នៅក្នុង​ទីក្រុង​ហុង​ក្នុងរយៈពេល​កន្លងមក​នេះ​ ត្រូវ​បាន​រំពឹង​ថា​ សម្រាប់​ឆ្នាំ​ ២០១៩​ នេះ​ នឹង​នៅតែ​ជា​បញ្ហា​ប្រឈម​សម្រាប់​ទីផ្សារ​ការិយាល័យ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វី​ក។

តែ​យ៉ាងណាក៏ដោយ​ សម្រាប់​ទី​ផ្សា​ការិយាល័យ​នៅក្នុង​ទីក្រុង​ Melbourne​ មានការ​ជួល​កើនឡើង​បាន​ ៣,៧​ ភាគរយ​ ខណៈ​ទីផ្សារ​ផ្សេងទៀត​នៅក្នុង​សន្ទស្សន៍​នេះ​នៅ​ដដែល​ឬកើនឡើង​តិចតួច​។

ក្នុងរយៈពេល​ ១២​ ខែ​ ទីក្រុង​ Melbourne​ នាំមុខ​មុន​ជាមួយនឹង​ការ​កើនឡើង​ ១៦​ ភាគរយ​នៃ​ការជួល​ការិយាល័យ​ធំ​ ៗ ក្នុងរយៈពេល​មួយឆ្នាំ​ដល់​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០១៩​ ។ទីក្រុង​តូក្យូ​ ទីក្រុង​បាងកក​ និង​ទីក្រុង​សឹង្ហ​បូរី​បាន​ប្រកាស​ពី​ការជួល​ការិយាល័យ​ឈានមុខ​គេ​ជាង​ ១០​ ភាគរយ​នៅចន្លោះ​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០១៨​ និង​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០១៩​ ។

លើស​ពីនេះ​ទៀត​ការជួល​ការិយាល័យ​នៅ​ទីក្រុង​ Jakarta បាន​ធ្លាក់ចុះ​ ១០,៨​% ក្នុង​កំឡុង​ពេល​ ១២​ ខែ​ដល់​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០១៩​ ខណៈ​ពេល​ដែល​ទីក្រុង​ប៉េកាំង​ឃើញថា​មានការ​ធ្លាក់ចុះ​ ៣,២​%។

ក្រុមហ៊ុន​ Knight​ Frank​ បាន​ព្យាករណ៍​ថា​ ការជួល​បឋម​នៅក្នុង​ទីផ្សារ​ការិយាល័យ​ភាគច្រើន​នឹង​មាន​ស្ថិរភាព​ ឬកើន​ឡើង​ក្នុងរយៈពេល​ ១២​ ខែ​ខាងមុខ​ ប៉ុន្តែ​រំពឹង​ថា​នឹង​មានការ​ធ្លាក់ចុះ​នៅ​ទូទាំង​ទីក្រុង​ប៉េកាំង​ ទីក្រុង​សៀងហៃ​ ទីក្រុង​ហុង​ទីក្រុង​កុង​គូ​ឡា​ឡាំ​ពួ​ និង​ទីក្រុង​ម៉ានីល​៕

រដ្ឋាភិបាល​សម្រេច​អនុម័ត​លើ​គម្រោង​អាជីវកម្ម​ថ្ម​អារ​ ក្រា​នី​ត នៅ​ខេត្តក្រចេះ

0

​ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ គម្រោង​អាជីវកម្ម​ថ្ម​អារ​ (ក្រា​នី​ត) ថ្មី​មួយទៀត​របស់​ក្រុមហ៊ុន​ TAY​ NAM​ GRANITE​ (CAMBODIA​) Co​,.Ltd​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុ​ស្រុក​ស្នួល​ ខេត្តក្រចេះ​ នៅ​លើ​ផ្ទៃដី​ទំហំ​ ៤៨ហិ​កតា​ ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​គាំទ្រ​ និង​អនុម័ត​ឱ្យធ្វើ​អាជីវកម្ម​ ប៉ុន្តែ​ស្ថិតនៅ​ក្រោម​លក្ខខណ្ឌ​នៃ​ការគ្រប់គ្រង​ដោយ​ច្បាប់​។

តប​ទៅ​នឹង​សំណើ​ររបស់​ក្រុមហ៊ុន​ TAY​ NAM​ GRANITE​ (CAMBODIA​) CO​., LTD​ នៅ​ត្រឹម​ថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ នៅ​ទី​ស្តី​ការក្រ​សួង​បរិស្ថាន​ លោក​ រ័ត្ន​ វីរៈ​ អនុរដ្ឋ​លេខាធិការ​ក្រសួងបរិស្ថាន​ បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ស្ដីពី​ការពិនិត្យ​ និង​ផ្តល់​យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ពេញលេញ​ (ESIA​) សម្រាប់​គម្រោង​អាជីវកម្ម​ថ្ម​អារ​ (ក្រា​នី​ត) របស់​ក្រុមហ៊ុន​ TAY​ NAM​ GRANITE​ (CAMBODIA​) CO​., Ltd​។

គម្រោង​អាជីវកម្ម​មួយ​នេះ​ស្ថិតនៅ​លើ​ផ្ទៃដី​ទំហំ​ ៤៨​ ហិ​កតា​ មាន​ទីតាំង​ស្ថិតនៅ​តំបន់​ស្វាយជ្រះ​ ក្នុង​ភូមិ​ថ្នល់​ ឃុំ​ស្វាយជ្រះ​ ស្រុក​ស្នួល​ ខេត្តក្រចេះ​ ដែល​រៀបចំ​របាយការណ៍​ ESIA​ ដោយក្រុម​ហ៊ុន​ទីប្រឹក្សា​ ENVIROTECH​ SERVICE​ CO​., Ltd​ ។

កិច្ចប្រជុំ​ខាងលើ​នេះ​ មាន​សមាសភាព​ចូលរួម​ពីអ​គ្គ​នាយកដ្ឋាន​ចំណុះ​ក្រសួងបរិស្ថាន​ អន្តរក្រសួង​ពាក់ព័ន្ធ​ រដ្ឋបាល​ខេត្តក្រចេះ​ អង្គការ​ DPA​ នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ក្រុមហ៊ុន​ម្ចាស់​គម្រោង​ និង​ក្រុមហ៊ុន​ទីប្រឹក្សា​ ចំនួន​ ៣៥នាក់​។

ជា​លទ្ធផល​ អង្គប្រជុំ​បានសម្រេច​ដូច​ខាងក្រោម​៖

១-គាំទ្រ​ទៅលើ​គម្រោង​នេះ​

២-ក្រុមហ៊ុន​ ត្រូវ​មាន​ផែនការ​គ្រប់គ្រង​សំណល់រាវ​ ដែល​ចេញពី​កន្លែង​អារ​ថ្ម​ និង​កន្លែង​កែច្នៃ​ថ្ម​អារ​ឱ្យ​បាន​ត្រឹមត្រូវ​ចៀសវាង​បង្ហូរ​ចូល​ទៅ​ក្នុង​ប្រភព​ទឹកធម្មជាតិ​

៣-ក្រុមហ៊ុន​ ត្រូវ​មាន​ផែនការ​គ្រប់គ្រង​អាចម៍ដី​ កម្ទេច​ថ្ម​ ឬថ្ម​គ្មាន​គុណភាព​ និង​សំណល់​ភក់​ (ផេះ​ថ្ម​) ឱ្យ​បាន​ត្រឹមត្រូវ​ ដោយក្រុម​ហ៊ុន​ត្រូវ​សហការ​ជាមួយ​ក្រសួង​រ៉ែ​ និង​ថាមពល​ និង​ក្រសួងបរិស្ថាន​ ដើម្បី​ជំរុញ​ និង​កែច្នៃ​ថ្ម​ និង​ផេះ​ថ្ម​ យក​ទៅ​ប្រើប្រាស់​ឱ្យ​អស់​លទ្ធភាព​

៤-ក្រុមហ៊ុន​ ត្រូវ​កាត់បន្ថយ​ការ​បំពុល​ខ្យល់​ សំឡេង​ និង​រំ​ញ័រ​ ដែល​ចេញពី​ខ្សែ​សង្វាក់​ផលិតកម្ម​

៥-ក្រុមហ៊ុន​ ត្រូវ​ផ្តល់​សម្ភារ​ឧបករណ៍​សុវត្ថិភាព​ការងារ​ដល់​បុគ្គលិក​-កម្មករ​ រួម​ទាំង​ចុះបញ្ជី​ ប.ស.ស​ ដល់​បុគ្គលិក​-កម្មករ​ឱ្យ​បាន​ត្រឹមត្រូវ​

៦-ក្រុមហ៊ុន​ ត្រូវ​សហការ​ជាមួយ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ សម្រាប់​ដាក់​ជញ្ជីង​ថ្លឹង​ដែល​ពាក់ព័ន្ធ​នឹង​ការ​ដឹកជញ្ជូន​ឱ្យ​បាន​ត្រឹមត្រូវ​ ព្រមទាំង​ត្រួតពិនិត្យ​អ្នកបើកបរ​ដោយ​មិន​ប្រើប្រាស់​ជាតិ​ស្រវឹង​ និង​គ្រឿងញៀន​

៧-ក្រុមហ៊ុន​ ត្រូវ​បញ្ឈប់​សកម្មភាព​អាជីវកម្ម​ និង​សហការ​ជាមួយ​ក្រសួង​ ឬមន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ក្នុងករណី​ជីក​ប្រទះឃើញ​វត្ថុបុរាណ​ ឬសម្បត្តិ​វប្បធម៌​

៨-នៅពេល​បញ្ចប់​គម្រោង​ ក្រុមហ៊ុន​ត្រូវ​ប្រែក្លាយ​ការដ្ឋាន​អាជីវកម្ម​ថ្ម​អារ​ទៅជា​អាងស្តុកទឹក​ ព្រមទាំង​វិភាគ​គុណភាព​ទឹកជា​មុន​សិន​ មុននឹង​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​សម្រាប់​វិស័យ​កសិកម្ម​

៩-ក្រុមហ៊ុន​ ត្រូវ​ធ្វើការ​បច្ចុប្បន្ន​ទិន្នន័យ​លើ​របាយការណ៍​ ESIA​ និង​លិខិត​បទដ្ឋាន​គតិ​យុត្ត​ពាក់ព័ន្ធ​ឡើងវិញ​ឱ្យ​បាន​ត្រឹមត្រូវ​

១០​-ក្រុមហ៊ុន​ ត្រូវ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ទៅតាម​ការ​រៀបរាប់​ដែល​មាននៅ​ក្នុង​របាយការណ៍​ ESIA​ នេះ​និង​

១១​-ក្រុមហ៊ុន​ ត្រូវ​បញ្ចូល​មតិយោបល់​វិជ្ជមាន​ ស្របតាម​ស្មារតី​អង្គប្រជុំ​ ទៅ​ក្នុង​របាយការណ៍​ ESIA​ ៕

UN​ អះអាង​ថា​កូរ៉េខាងជើង​បាន​ប្រើការ​វាយប្រហារ​តាម​ប្រព័ន្ធ​ Internet​ លួច​ប្រាក់​បាន​ចំនួន២ពាន់​លាន​ដុល្លារ​ពី​ធនាគារ​នានា​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ (UN​) បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​កូរ៉េខាងជើង​ បាន​ប្រើការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​នធឺ​ណេត​ ដើម្បី​លួច​លុយ​ចំនួន២ពាន់លាន​ដុល្លារ​ពី​ធនាគារ​ជាច្រើន​ និង​ការ​ផ្លាស់​ប្តូរ​រូបិយប័ណ្ណ​ឌីជីថល​។

ការចោទប្រកាន់​នេះ​ត្រូវ​បាន​ធ្វើឡើង​ ខណៈ​ប្រទេស​នេះ​មាន​ទំនាក់ទំនង​ជាមួយ​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​នធឺ​ណេត​ ជាច្រើន​នៅ​អាមេរិក​ និង​កូរ៉េ​ខាងត្បូង​។

របាយការណ៍​របស់​អង្គការសហប្រជាជាតិ​បាន​ឲ្យដឹង​ថា​ កូរ៉េខាងជើង​កំពុង​ប្រើប្រាស់​មូលនិធិ​ដែល​លួច​បាន​ ដើម្បី​គាំទ្រ​កម្មវិធី​ស្រាវជ្រាវ​អាវុធ​របស់​ខ្លួន​។

នៅពេល​ទទួល​បាន​សេចក្តី​រាយការណ៍​នេះ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ទីភ្នាក់ងារ​សារព័ត៌មាន​ KCNA​ ដែល​មាន​មូលដ្ឋាន​នៅ​កូរ៉េខាងជើង​ បាន​ស្តី​បន្ទោស​អាមេរិក​ ចំពោះ​ការ​ផ្សព្វផ្សាយ​អាមេរិក​ ដោយ​ហៅ​ការចោទប្រកាន់​នេះ​ថា​ “ជា​ពាក្យ​ចចាមអារ៉ាម​”។

ការ​ចេញផ្សាយ​ដោយ​ KCNA​ បាន​បញ្ជាក់​ថា​ “អាមេរិក​ និង​កម្លាំង​អរិភាព​ដទៃទៀត​កំពុង​ផ្សព្វផ្សាយ​ពាក្យ​ចចាម​អារាម​ដែល​មិន​សម​ហេតុផល​”។

កូរ៉េខាងជើង​ បាន​ផ្គើន​នឹង​អង្គការសហប្រជាជាតិ​ និង​សហរដ្ឋអាមេរិក​ដោយ​បន្ត​សាកល្បង​មី​ស៊ី​លចាប់តាំងពី​ខែ​ ឧសភា​។

ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​បន្ត​កាត់បន្ថយ​ការសាកល្បង​មី​ស៊ី​លផង​ដែរ​ ធ្វើ​ឱ្យ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​គីម​ ជុង​អ៊ុន​ស្ងប់ចិត្ត​ និង​ធ្វើ​ឱ្យ​មាន​សន្តិភាព​នៅ​លើ​ឧបទ្វីប​កូរ៉េ​។

ប៉ុន្តែ​អ្នក​ផ្សេងទៀត​នៅក្នុង​រដ្ឋបាល​ Trump​ កំពុង​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​ចំពោះ​សកម្មភាព​បង្កហេតុ​របស់​លោ​កគីម​ ហើយ​បាន​ចាត់ទុក​ប្រទេស​កូរ៉េខាងជើង​ថា​ជា​ប្រទេស​ដែល​មិន​ស្មោះត្រង់​។

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​លោក​ Mike​ Pompeo​ បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​កាលពី​ខែមុន​ថា​ “យើង​បានឃើញ​ពី​អាកប្ប​កិរិយា​អាក្រក់​របស់​ចិន​ លើ​ពាណិជ្ជកម្ម​ និង​សន្តិសុខជាតិ​ ហើយ​អាកប្ប​កិរិយា​មិន​ស្មោះត្រង់​របស់​កូរ៉េខាងជើង​ មិន​អា​ចប្រ​ងើយ​កន្តើយ​បានទេ​”៕

លោក​ Donald​ Trump​ ថា​សេដ្ឋកិច្ច​ចិន​នឹង​ដួល​រលំ​ បន្ទាប់ពី​លោក​ជាប់ឆ្នោត​នៅ​អាណត្តិ​ក្រោយ​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump ​បាន​និយាយ​ថា​ បន្ទាប់ពី​លោក​បាន​ជាប់ឆ្នោត​ជាថ្មី​នៅ​ឆ្នាំក្រោយ​ លោក​នឹង​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ ហើយនឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ចិន​ដួល​រលំ​។

លោក​ Trump​ បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ធ្វី​តធឺ​ កាលពី​ថ្ងៃអង្គារ​ថា​ រដ្ឋាភិបាល​ចិន​សង្ឃឹមថា​ លោក​នឹង​ចាញ់​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំក្រោយ​ ក្នុង​ការចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​មានប្រយោជន៍​។ លោក​បាន​បន្ថែម​ថា​ នៅពេល​ដែល​លោក​ឈ្នះ​ការបោះឆ្នោត​ លោក​នឹង​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ និង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ចិន​ធ្លាក់ចុះ​។

លោក​ Trump​ បាន​សរសេរ​ថា​ “គិតថា​តើ​នឹង​មាន​អ្វី​កើតឡើង​ចំពោះ​ប្រទេស​ចិន​នៅពេល​ដែល​ខ្ញុំ​ឈ្នះ​។ កិច្ច​ព្រមព្រៀង​នេះ​នឹង​កាន់តែ​ពិបាក​។ ក្នុង​ពេលនេះ​សង្វាក់​ផ្គត់ផ្គង់​របស់​ប្រទេស​ចិន​នឹង​ដួល​រលំ​ ហើយ​អាជីវកម្ម​ការងារ​ និង​ប្រាក់​នឹង​ខាត់​បង់​”។

ក្រុម​អ្នកជំនាញ​បាន​បញ្ជាក់​ថា​ ភាព​មិន​ប្រាកដប្រជា​ដែល​បណ្តាល​មក​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​ ខាតបង់​ប្រាក់ចំណូល​រាប់​រយ​លាន​ដុល្លារ​នៅ​ឆ្នាំ២០២១​។

ជាអកុសល​សម្រាប់​លោក​ Trump​ ទិន្នន័យ​ផលិត​កម្ម​ថ្មី​ៗនេះ​បាន​រក​ឃើញថា​ ផលិតកម្ម​រោងចក្រ​នៅ​អាមេរិក​ បាន​ធ្លាក់ចុះ​ជាលើកដំបូង​ ដែល​មិនធ្លាប់​មាន​ក្នុងរយៈពេល​បី​ឆ្នាំ​។

ទី​ផ្សា​អាមេរិក​បាន​ធ្លាក់ចុះ​ បន្ទាប់ពី​បាន​ទទួល​បាន​ព័ត៌មាន​នេះ​ ដែល​ធ្វើ​ឱ្យ​វិនិយោគិន​មានការ​ព្រួយបារម្ភ​ថា​ ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​កំពុងតែ​ជិត​ឈាន​មកដល់​។

ទន្ទឹម​នឹង​នេះ​ដែរ​ វិស័យ​ផលិតកម្ម​ចិន​មានការ​រីកចម្រើន​ ដែល​ធ្វើ​អ្នក​ព្យាករណ៍​សេដ្ឋកិច្ច​មានការ​ភ្ញាក់ផ្អើល​ ដែល​បាន​ព្យាករណ៍​ពី​ការ​ធ្លាក់ចុះ​ ដោយសារតែ​សង្គ្រាម​ពាណិជ្ជកម្ម​។

សង្រ្គាម​ពាណិជ្ជកម្ម​ បាន​ឡើង​កំ​ដៅ​កាន់តែ​ខ្លាំង​នៅ​ចុង​សប្តាហ៍​នេះ​ ខណៈ​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទាំងពីរ​នៅ​លើ​ពិភពលោក​ បាន​អនុវត្ត​ការដំឡើង​ពន្ធ​លើ​ទំនិញ​របស់​គ្នា​ទៅវិញទៅមក​។

ធនាគារ​UBS​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វ៊ី​សបា​នព្យា​ករណ៍​ថា​ អាមេរិក​នឹង​ធ្លាក់​ចូលក្នុង​វិបត្តិសេដ្ឋកិច្ច​នៅ​ឆ្នាំក្រោយ​ ដោយសារតែ​ភាព​មិន​ប្រាកដប្រជា​ ដែល​បង្កឡើង​ដោយ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​។

ធនាគារ​ស្វីស​បាន​ព្យាករណ៍​ថា​ សេដ្ឋកិច្ច​អាមេរិក​នឹង​ធ្លាក់ចុះ​ដល់ ១​,៨ភាគរយ​នៅ​ត្រីមាស​ទី៤នៃ​ឆ្នាំ២០១៩​។

សេដ្ឋវិទូ​នៅ​ធនាគារ​នេះ​បាន​បន្ថែម​ថា​ ការ​ធ្លាក់ចុះ​នេះ​នឹង​បន្ត​ដល់​ឆ្នាំ២០២០​ ជាមួយនឹង​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​ បាន​ធ្លាក់ចុះ​ដល់០.៥​ ភាគរយ​ នៅក្នុង​ត្រីមាស​ទី​ ១ ហើយ​បន្ទាប់មក​បន្ត​ធ្លាក់ចុះ​ទៀត​នៅ​ត្រីមាស​បន្ទាប់​ដល់០​,៣ ភាគរយ​។

វិបត្តិសេដ្ឋកិច្ច​កើតឡើង​ នៅពេល​ដែល​សេដ្ឋកិច្ច​មួយ​ជួបប្រទះ​ នូវ​ការ​ធ្លាក់ចុះ២ត្រីមាស​ជាប់គ្នា​៕

កម្ពុជា​-កូរ៉េ​ ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​អាកាសចរ​ស៊ីវិល​កាន់តែ​ប្រសើរ​ថែមទៀត​

0

ដោយ​ រ៉ា​ណេត​

កូរ៉េ​ខាង​ត្បូងៈ​ រាជរដ្ឋាភិបាល​កម្ពុជា​ និង​សាធារណៈ​រដ្ឋ​កូរ៉េ​បាន​លើក​កិច្ចប្រជុំ​ទ្វេរ​ភាគី​ ដើម្បី​រក​វិធីសាស្ត្រ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំង២​ លើ​វិស័យ​អាកាសចរណ៍​ស៊ីវិល​ឱ្យ​កាន់តែ​មាន​ភាពរឹងមាំ​ និង​ល្អ​ប្រសើរ​បន្ថែម​ទៀត​។

នៅក្នុង​ឱកាស​ចូលរួម​សន្និសីទ​អន្តរជាតិ​លើក​ទី៧​ ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សកល​ កាលពី​ថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០១៩នេះ​ លោក​បណ្ឌិត​ ម៉ៅ​ ហា​វណ្ណា​ល់​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​ ទទួលបន្ទុក​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ ដោយមាន​វត្តមាន​ចូលរួម​ផង​ដែរ​ពី​លោក​ ឡុង​ ឌី​ម៉ង់​ ឯកអគ្គ​រាជទូត​កម្ពុជា​ ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ បាន​ចូលរួម​ប្រជុំ​ទ្វេភាគី​ ជាមួយ​ លោក​ផាក​ ស៊ុន​ហូ​ អនុរដ្ឋ​មន្ត្រី​ក្រសួង​ដែនដី​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​ដឹកជញ្ជូន​កូរ៉េ​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​ លើ​វិស័យ​អាកាសចរ​ស៊ីវិល​។

លោក​ ម៉ៅ​ ហា​វណ្ណា​ល់​ បាន​លើកឡើង​អំពី​ភាព​រីកចម្រើន​នៃ​វិស័យ​អាកាសចរ​ស៊ីវិល​នៅ​កម្ពុជា​ ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​ អគ្គមហាសេនា​បតី​ តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លើក​បង្ហាញ​អំពី​កត្តា​ប្រឈម​មួយចំនួន​ ដែល​តម្រូវ​ឱ្យ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ តាមរយៈ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​ និង​ដកស្រង់​បទ​ពិសោធ​ន៍​ល្អ​ៗ ពីសា​ធារ​ណរដ្ឋ​កូរ៉េ​ ជាពិសេស​ស្រប​ពេល​ដែល​វិស័យ​អាកាសចរ​ស៊ីវិល​កូរ៉េ​ កំពុងតែ​មានការ​រីកចម្រើន​ជាលំដាប់​ប្រកបដោយ​និរន្តរភាព​។

ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​ លោក​ក៏បាន​ស្នើសុំ​ការ​គាំទ្រ​ពី​ក្រសួង​ដែនដី​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​ដឹកជញ្ជូន​កូរ៉េ​លើ​សំណើ​សំ​ខាន់​ៗចំនួន៣​ ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​អាកាសចរ​ស៊ីវិល​កម្ពុជា​ដូចជា​ ទី១​ ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ពង្រឹង​សមត្ថភាព​គ្រូបង្គោល​បន្ថែម​ទៀត​ របស់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាសចរ​ស៊ីវិល​កម្ពុជា​ ដែល​បាន​ចាប់ផ្តើម​ដំណើរការ​បង្រៀន​ តាំងពី​ឆ្នាំ២០១៧​ ក្រោម​ជំនួយ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​កូរ៉េ​ (KOICA​)។

ទី២​. ជំនួយ​បច្ចេកទេស​ លើ​ការ​ដាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​ចុងក្រោយ​ សម្រាប់​ការគ្រប់គ្រង​ តាមដាន​ សុវត្ថិភាព​អាកាសចរ​ស៊ីវិល​ និង​ ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​សុវត្ថិភាព​អាកាសចរណ៍​ (Safety​ Oversight​ Management​ and​ Safety​ Management​ Information​ System​)។ ទី៣​ ជំរុញ​និង​ស្វែងរក​គ្រប់​លទ្ធភាព​ ដើម្បី​បង្កើន​ការហោះហើរ​រវាង​ប្រទេស​ទាំងពីរ​ ដោយ​អង្កេត​ឃើញថា​ ភ្ញៀវ​ទេសចរណ៍​ពី​កូរ៉េ​ ទៅ​ទស្សនា​ប្រទេស​កម្ពុជា​មានការ​ធ្លាក់ចុះ​បន្តិច​ បើ​ប្រៀបធៀប​ជាមួយ​ភ្ញៀវ​ទេសចរណ៍​ ពី​បណ្តា​ប្រទេស​ផ្សេង​ៗទៀត​។

លោក​ផាក​ ស៊ុន​ហូ​ អនុរដ្ឋ​មន្ត្រី​ក្រសួង​ដែនដី​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​ដឹកជញ្ជូន​កូរ៉េ​ បាន​លើកឡើង​ថា​ កម្ពុជា​ កូរ៉េ​ ជា​ប្រទេស​ដែល​មាន​កិច្ចសហការ​ល្អជា​មួយ​គ្នា​ជាយូរមកហើយ​ ទាំង​វិស័យ​កា​ទូត​ និង​វិស័យ​ពាណិជ្ជកម្ម​ ។ ជាមួយគ្នា​នេះ​ លោក​ក៏បាន​ទទួលយក​សំ​ណើរ​ ដើម្បី​ដាក់​ជូន​ក្រុម​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ​ ក៏ដូចជា​ប្រមុខ​ថ្នាក់ដឹកនាំ​ដើម្បី​ឈាន​ដល់​ការសម្រេច​រួម​៕

តម្លៃ​ដីធ្លី​នៅក្នុង​ឆ្នាំ២០១៩​ មា​នកំនើ​នដូ​ចម្តេច​ ខណៈ​ឆ្នាំ២០២០ជិត​ចូល​មកដល់​

0

ដោយៈ ​រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុម​អ្នកជំនាញ​អចលនទ្រព្យ​បាន​អះអាង​ថា​ តម្លៃ​ដីធ្លី​បាន​បន្ត​កើនឡើង​នៅ​ឆ្នាំនេះ​ ដោយសារ​កត្តា​មួយចំនួន​ដែល​ធ្វើឲ្យ​ចរន្ត​នៃ​ការទិញ​លក់​ដីធ្លី​កើនឡើង​ ខណៈ​ឆ្នាំ២០២០បាន​និង​កំពុង​រំ​កិ​លប​ណ្តើរៗ​ចូល​មក​ ដែល​ធ្វើឲ្យ​គេ​នឹកឃើញ​ពី​វិបត្តិ​ថ្មី​មួយ​អាច​នឹង​មកដល់​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភា្ន​ក់​ងារ​អចលនវត្ថុ​កម្ពុជា​លោក​ច្រឹក​ សុ​ខនី​មបាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ វិស័យ​ដីធ្លី​ មិនថា​នៅពេល​បច្ចុប្បន្ន​ ក៏ដូចជា​ពេល​អនាគត​នោះ​ទេ​ សន្ទស្សន៍​នៃ​តម្លៃ​គឺ​នៅតែ​មាន​កំណើន​ជានិច្ច​ ដែល​វា​មិនទាន់​មាន​សញ្ញា​អវិជ្ជមាន​ណាមួយ​បង្ហាញ​នៅឡើយ​នោះ​ទេ​។

លោ​បន្ត​ថា​ ជាក់ស្ដែង​នៅពេល​បច្ចុប្បន្ន​នេះ​យើង​ឃើញស្រាប់​ហើយ​ថា​ ចំពោះ​តម្លៃ​ដីធ្លី​ គឺ​កំពុងតែ​មាន​កំណើន​ជាបន្តបន្ទាប់​ ដែល​ក្នុង​នោះ​រាប់ទាំង​ដី​នៅក្នុង​តំបន់​ក្រុង​ ក៏ដូចជា​នៅ​ជាយក្រុង​ ហើយ​នៅ​តាម​បណ្តា​ខេត្ត​សក្ដានុពល​មួយចំនួន​ ក៏​កំពុង​កើនឡើង​យ៉ាង​គំហុក​ផង​ដែរ​ ដូចជា​ ខេត្ត​ព្រះសីហនុ​ កំពត​ កោះកុង​ បាត់ដំបង​ និង​ក្រុង​ប៉ោយប៉ែត​ ជាដើម​”។

លោក​បន្ត​ទៀត​ថា​ “ប្រសិនបើ​កម្ពុជា​អាច​រក្សា​បាន​នូវ​ស្ថិរភាព​សេដ្ឋកិច្ច​ និង​នយោបាយ​ដូច​ពេល​បច្ចុប្បន្ន​នេះ​ សម្រាប់៥​-១០​ ឆ្នាំខាងមុខ​ទៀត​ តម្លៃ​ដី​នៅតែ​បន្ត​កើនឡើង​ ដែល​គិតជា​មធ្យម​អាច​ក្នុងរង្វង់​ជាង១០ភាគរយ​ ហើយ​ចំពោះ​ដី​ដែល​ស្ថិត​ក្នុង​តំបន់​ពាណិជ្ជកម្ម​ពិសេស​ ដូចជា​តំបន់​ទីប្រជុំជន​ក្នុង​ខេត្ត​ ឬក្នុង​ក្រុង​ អាច​មាន​កំណើន​តម្លៃ​ខ្ពស់​ជាង​នេះ​ទៅទៀត​”។

លោក​បន្ត​ថា​ ចំពោះ​វិបត្តិសេដ្ឋកិច្ច​ដែល​អាច​កើតឡើង​ឬអត់​ វា​មិនទាន់​មកដល់​នៅឡើយ​ទេ​ ហើយ​កម្ពុជា​ក៏​មិន​ប្រឈម​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ដែរ​ ដោយសារ​ទីផ្សារ​កម្ពុជា​បាន​ពង្រីក​ជាមួយ​បណ្តា​ប្រទេស​កាន់តែ​ច្រើន ​(ក្រៅពី​ចិន​) ដូចជា​ ជប៉ុន​ កូរ៉េ​ និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ហេតុនេះ​វា​មិន​មាន​អ្វី​គួរឲ្យ​បារម្ភ​ឡើយ​។

លើកឡើង​ស្រដៀង​គ្នាន​នេះ​ អ្នកនាង​អាន​ សុធី​តា​ នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ Cambodia ​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ យើង​ពិតជា​មាន​មោទនភាព​រួចមក​ហើយ​ ដែល​ក្នុងរយៈពេល១០ឆ្នាំ​កន្លងទៅ​ តម្លៃ​ដីធ្លី​បាន​កើនឡើង​រហូតដល់២២៥ភាគរយ​ ពោល​គឺ​កាលពី​អំឡុង​ឆ្នាំ២០០៨​ តម្លៃ​ដី​ដែល​អាច​លក់​បាន​ខ្ពស់​ជាងគេ​ត្រឹម២៨០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ប៉ុណ្ណោះ​ ប៉ុន្តែ​នៅ​ត្រឹម​ឆ្នាំ២០១៨នេះ​ តម្លៃ​ដី​ដែល​ខ្ពស់​នបាន​ឡើង​រហូតដល់៦៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ហើយ​វា​នឹង​បន្ត​កើន​ឡើ់ង​ខ្ពស់​ជាង​នេះ​ទៀត​នៅពេល​ខាងមុខនេះ​។

​អ្នកនាង​បាន​បន្ត​ថា​ “បើ​យើង​ធ្វើការ​ព្យាករណ៍​ទៅ​ថ្ងៃ​អនាគត​ ក្នុង​ចន្លោះ​ចាប់ពី៥​-១០ឆ្នាំខាងមុខ​ទៀត​ តម្លៃ​ដី​នៅ​កម្ពុជា​នៅតែ​មានការ​កើនឡើង​ខ្ពស់​ដដែល​ ដែល​អាច​ក្នុង​ចន្លោះ​ជាង៧ភាគរយ​ឡើង​ទៅ​”។

អ្នកនាង​បន្ត​ថា​ “កំនើន​តម្លៃ​ដីធ្លី​ជាមធ្យម៧ភាគរយ​នេះ​មិនមែន​មានន័យថា​ ជា​អត្រា​នៃ​កំណើនថេរ​ប្រចាំឆ្នាំ​នោះ​ទេ​ ប៉ុន្តែ​វា​អាច​មាន​ឆ្នាំ​ខ្លះ​ឡើង​បាន៥ភាគរយ​ ឆ្នាំ​ខ្លះ​ឡើង​បាន៧ភាគរយ​ ហើយ​ឆ្នាំ​ខ្លះ​ឡើង​បាន​ត្រឹម៣ភាគរយ​”។

ការព្យាករណ៍​ចេញ​ជា​តួលេខ​នេះ​ ក៏​ព្រោះ​យើង​សម្អាង​ទៅលើ​ភាព​ជាក់ស្ដែង​ នៃ​តម្រូវការ​ទីផ្សារ​អចលនទ្រព្យ​នា​ពេល​បច្ចុប្បន្ន​ នៅ​កម្ពុជា​ធៀប​ទៅ​នឹង​ប្រទេសជិតខាង​ក្នុង​តំបន់​ ជាពិសេស​ប្រទេស​ថៃ​ ដែល​កំពុង​មាន​លំហូរ​វិនិយោគ​យ៉ាង​គំហុក​ពីសំណាក់​អ្នក​វិនិយោគ​ក្នុង​ស្រុក​ ក៏ដូចជា​ជនបរទេស​ ជាពិសេស​ជនជាតិ​ចិន​ជាដើម​។

ជាមួយគ្នា​នេះ​ អ្នកនាង​ អាន​ សុធី​តា​ ក៏បាន​បញ្ជាក់​ឱ្យ​ដឹងផង​ដែរ​ថា​ ហេតុផល​មួយចំនួន​ទៀត​ ដែល​ជា​កក្តា​ជំរុញ​ឱ្យ​វិស័យ​ដីធ្លី​កាន់តែ​ឡើង​តម្លៃ​ខ្លាំង​ ក៏អាច​បណ្តា​មក​ពី​ដំនើ​រកា​រវិ​វឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ ជាពិសេស​ការ​រីកចម្រើន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​បាន​និង​កំពុង​វិនិយោគ​ដោយ​រដ្ឋាភិបាល​៕

ចំណេះដឹង​! នីតិវិធី​នៃ​ការ​ចាប់ផ្តើម​បង្កើត​គម្រោង​វិនិយោគ​ត្រូវ​ធ្វើ​ដូចម្តេច​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ដើម្បី​បង្កើត​គម្រោង​វិនិយោគ​ចាំបាច់​ ត្រូវតែ​ប្រកាស​អំពី​គម្រោង​វិនិយោគ​ ដល់​ អាជ្ញាធរ​មានសមត្ថកិច្ច​របស់​រដ្ឋាភិបាល​បានដឹង​ជាមុន​ផង​ដែរ​ ដើម្បី​ធ្វើការ​ពិនិត្យ​ និង​ផ្ទៀងផ្ទាត់​ លើ​គម្រោង​វិនិយោគ​នោះ​ឲ្យបាន​ត្រឹមត្រូវ​ថា​ តើ​តំបន់​វិនិយោគ​នោះ​មានការ​អនុញ្ញា​ត្តិ​ឲ្យ​វិនិយោគ​ ឬមិន​អនុញ្ញា​ត្តិ​នៅ​លើ​ដែនដី​កាន់កាប់​របស់​ខ្លួន​។

ដើម្បី​អាចប​ង្កើត​គម្រោង​វិនិយោគ​បាន​ អ្នក​វិនិយោគ​ឬវិនិយោគិន​ត្រូវ​អនុវត្ត​វិធាន​វិធាន​ទូទៅ​(ក) វិធាន​ពិសេស​(ខ) និង​បែបបទ​នៃ​ការប្រកាស​សុំ​ និង​ការសម្រេច​ជាមុន​(គ)។

ក.វិធាន​ទូទៅ​

ជាទូទៅ​ដើម្បី​បង្កើត​ និង​ចុះបញ្ជី​វិនិយោគ​ ត្រូវ​អនុវត្ត​តាម​គោលការណ៍​ អនុញ្ញាត​ និង​ប្រកាស​ជាមុន​ ។ អ្នកស្នើ​សុំ​ត្រូវ​ធ្វើការ​សុំ​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​ ក្នុង​គោលបំណង​បង្កើត​ឲ្យ​មាន​នីតិបុគ្គល​ជាមុន​សិន​ តាមច្បាប់​ស្តី​ពី​វិធាន​ពាណិជ្ជកម្ម​ និង​ចុះបញ្ជី​ពាណិជ្ជកម្ម​ និង​ច្បាប់​ស្តី​ពី​សហគ្រាស​ពាណិជ្ជកម្ម​។ វិនិយោគិន​ត្រូវ​រង​ចាំ​ការ​ចេញ​អជ្ញា​ប័ណ្ណ​ដើម្បី​ស្របតាម​គតិ​យិ​ត្ត​បាន​ត្រឹមត្រូវ​។ វិធាន​ទូទៅ​នេះ​អនុវត្ត​ចំពោះ​ការ​វិនិយោគ​ដែល​មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​។

ខ.វិធាន​ពិសេស​

វិធាន​នេះ​ សម្រាប់​អនុញ្ញាត​ទៅលើ​គម្រោង​វិនិយោគទុន​ណា​ ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ ដែល​អាច​ចុះបញ្ជី​ លើ​គម្រោង​វិនិយោគ​បាន​ តាមរយៈ​ច្រកចេញ​ចូល​តែមួយ​ នៃ​ក្រុមប្រឹក្សា​អភិ​វឌ្ឈ​ន៍​កម្ពុជា​ (CDC​) ឬអនុ​គណៈកម្មាធិការ​រាជធានី​ ខេត្ត​ សម្រេច​ចុះបញ្ជី​លើ​គម្រោង​វិនិយោគ​ ដែល​មាន​ទុន​វិនិយោគ​ចាប់ពី២លាន​ដុល្លា​អាមេរិក​ចុះក្រោម​ បាន​ត្រឹមត្រូវ​តាមច្បាប់​វិនិយោគ​ឆ្នាំ១៩៩៤​។

គ.បែបបទ​នៃ​ការប្រកាស​សុំ​ និង​ការសម្រេច​ជាមុន​

ការ​ដាក់ពាក្យសុំ​ និង​ការ​បង់ថ្លៃ​ត្រូវ​អនុវត្ត​តាម​គំរូ​ ដូច​មាននៅ​ក្នុង​ឧប​សម្ព័ន្ធ២​ នៃ​អនុក្រឹត្យ​ស្តី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​វិនិយោគ​ ​; និង​ត្រូវ​បង់ថ្លៃ​ចុះបញ្ជី​និង​សេវា​ចំនួន៧លាន​រៀល​។ ត្រូវ​បញ្ជាក់​ពី​សកម្មភាព​អនុវត្ត​គម្រោង​វិនិយោគ​ ដូចជា​ ការលើកលែង​ពន្ធលើប្រាក់ចំណេញ​ និង​ការ​ស្នើសុំ​លើកទឹកចិត្ត​ផង​ដែរ​៕

ក្រុមហ៊ុនអចលនទ្រព្យថៃធំមួយបោះទុន៤ពាន់លានបាតសាងសង់សណ្ឋាគារចំនួន២៥ ក្នុងរយៈពេល៣ឆ្នាំទៅមុខ

0

ដោយ ៖ វុត្ថា
បាងកកៈ ក្រុមហ៊ុន CP Land Plc ដែលជាក្រុមហ៊ុនអចលនទ្រព្យរបស់ក្រុមហ៊ុន Charoen Pokphand Group គ្រោងចំណាយថវិកាចំនួន៤ពាន់លានបាត ដើម្បីសាងសង់សណ្ឋាគារ ដើម្បីបង្កើនឱ្យដល់ចំនួន២៥នៅក្នុងរយៈពេល៣ឆ្នាំទៅមុខទៀត ដោយក្នុងនោះថវិកាប្រមាណ២ពាន់លានបាតអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍ប្រើប្រាស់នៅឧស្សាហកម្មមួយនៅតំបន់រ៉ាក់យ៉ងប្រទេសថៃ។

ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនCP Land Plc លោក Sunthorn Arunanondchai បានឱ្យដឹងកន្លងមកនេះថា វិស័យទេសចរណ៍ និងឧស្សាហកម្ម គឺជាវិស័យអាទិភាពក្នុងការវិនិយោគរបស់ក្រុមហ៊ុន ពីព្រោះវិស័យទាំពីរនេះ ត្រូវបានជំរុញដោយគោលនយោបាយសំខាន់ៗរបស់រដ្ឋាភិបាលថៃ។
លោកបន្តថា “ទោះបីសេដ្ឋកិច្ចធ្លាក់ចុះក៏ដោយ ក៏ប្រជាជននៅតែធ្វើដំណើរដដែល។ ផលប័ត្រសណ្ឋាគាររបស់យើង នឹងទទួលបានអត្ថប្រយោជន៍ ពីយុទ្ធនាការរបស់រដ្ឋាភិបាល ដែលជំរុញការប្រើប្រាស់ក្នុងស្រុក តាមរយៈការចំណាយរបស់អ្នកទេសចរណ៍នៅតាមបណ្តាខេត្តតូចៗ”។


ក្រុមហ៊ុន CP Land បាននឹងកំពុងធ្វើប្រតិបត្តិការសណ្ឋាគារចំនួន១១នៅតាមខេត្តចំនួន៩ទូទាំងប្រទេស ក្រោមឈ្មោះ Fortune Hotel ដែលមានបន្ទប់ចំនួនសរុប១,៦៥៦ បន្ទប់ ក្នុងនោះសណ្ឋាគារចំនួនប្រាំបីស្ថិតនៅក្នុងខេត្តតូចៗ រួមមានសណ្ឋាគារចំនួនពីរនៅ Nakhon Phanom និងមួយកន្លែងទៀតនៅតាមបណ្តាខេត្ត Chiang Rai ខេត្ត Tak Loei ខេត្ត Nakhon Si Thammarat ខេត្ត Buri Ram និង ខេត្ត Phitsanulok ព្រមទាំងសណ្ឋាគារ៣ ទៀតគឺនៅក្នុងទីក្រុង Bangkok សង្កាត់ Khao Yai និងសង្កាត់ Muang ក្នុងខេត្តនគររាជសីមា។


នៅឆ្នាំ ២០២២ ក្រុមហ៊ុន CP Land មានគោលបំណងបង្កើនចំនួនកន្លែងស្នាក់នៅដល់ជាង៤០០០ បន្ទប់នៅ២៥ទិសដៅក្នុងតំបន់ទាក់ទាញ ដូចជា តំបន់ Khon Kaen តំបន់ Udon Thani និង តំបន់ Hat Yai ក្នុងខេSongkhla ដោយសារតំបន់ទាំងនេះមានតម្រូវការខ្ពស់។
លោកSunthorn បានបន្ថែមថា ក្រុមហ៊ុននឹងចាប់ផ្តើមសាងសង់ហេដ្ឋារចនាសម្ព័ន្ធនិងឧបករណ៍ប្រើប្រាស់ នៅឯតំបន់ឧស្សាហកម្ម CPGC នៅក្នុងស្រុក Ban Khai និង Nikhom Pattana នៅក្នុង ខេត្ត Rayong បន្ទាប់ពីចំណាយប្រាក់សរុបចំនួន៤ពាន់លានបាតក្នុងឆមាសទី១ ដើម្បីទទួលបានដីសរុប៣.០៦៨ រ៉ៃ។


គម្រោងនេះត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនសាជីវកម្ម CG ដែលជាការវិនិយោគរួមគ្នារបស់ក្រុមហ៊ុន CP Land និងក្រុមហ៊ុនវិស្វកម្មសំណង់ Guangxi ដែលជាក្រុមហ៊ុនសាងសង់ធំជាងគេមួយ នៅក្នុងប្រទេសចិន ដែលកាន់កាប់ភាគហ៊ុនចំនួន៥០ភាគរយនិង ៤៨ ភាគរយ។
លោក Sunthorn បានបន្តថា“អចលនទ្រព្យឧស្សាហកម្ម ជាវិស័យដ៏រឹងមាំមួយពីព្រោះរដ្ឋាភិបាលកំពុងមានគំនិតផ្តួចផ្តើម បង្កើតច្រករបៀងសេដ្ឋកិច្ចទិសខាងកើត”៕

តោះទៅមើលតម្លៃដីធ្លីនៅតាមបណ្តាប្រទេសចំនួន៦ក្នុងតំបន់អាស៊ី

0

ដោយ ៖ ម៉ាទីន

ភ្នំពេញ ៖ បណ្តាប្រទេសនិមួយៗក្នុងតំបន់អាស៊ី និងបណ្តាប្រទេសជាសមាជិកអាស៊ាន មានភាពរីកចម្រើនខុសៗគ្នា អាស្រ័យលើស្ថានភាព​និងបរិបទសេដ្ឋកិច្ច និងគោល​នយោបាយរបស់ប្រទេសនិមួយៗ។

តើតម្លៃអចលនទ្រព្យ ពិសេសដីធ្លីក្នុងតំបន់អាស៊ី មានភាពខុសគ្នាយ៉ាងដូចម្តេច? គេហទំព័រ Propertyarea.asia សូមលើកយកពីតម្លៃដីនៅប្រទេសចំនួន៦មកបង្ហាញ និងសិក្សាស្វែងយល់ ដើម្បីប្រើប្រាស់ជាមូលដ្ឋានចំណេះដឹងរបស់ខ្លួន។

យោងតាមទិន្នន័យរបស់ក្លូបលប្រភើធីហ្កាយបានអោយដឹងថាតម្លៃដីធ្លីជាមធ្យមនៅទីក្រុងនៅកម្ពុជា មានតម្លៃប្រមាណ ២៩០០ដុល្លាអាមេរិក។ នៅប្រទេសថៃដីមានតម្លៃ ៣៩០០ដុល្លា នៅប្រទេសឥណ្ឌាដីតម្លៃ ១០.៩០០ដុល្លា នៅប្រទេសចិនតម្លៃ ១១.៨០០ដុល្លារនៅប្រទេសសិង្ហបុរីតម្លៃ ១៣.៧០០ដុល្លា និងនៅទីក្រុងហុងកុងដីតម្លៃ ២៨.៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ប៉ុន្មានឆ្នាំចុងក្រោយនេះតម្លៃអចលនទ្រព្យរបស់កម្ពុជាមានសន្ទុះខ្លាំង ជាពិសេសតម្លៃដីធ្លីមានកំណើនប្រចាំឆ្នាំចន្លោះពី១០ភាគរយ – ១០០ភាគរយ ឬជាង ១០០ភាគរយក៏មាន អាស្រ័យលើទីតាំងភូមិសាស្ត្រ។ សន្ទុះនៃតម្លៃនេះមិនឆ្លុះបញ្ចាំង ពីតម្រូវការមូលដ្ឋានរបស់សេដ្ឋកិច្ច (fundamental needs) នោះទេ ផ្ទុយទៅវិញវាមានចរិតជាកំសួលចិត្តសាស្រ្ត ឬឥរិយាបទ (behavioral) របស់មហាជននិងអ្នកវិនិយោគ។

បណ្តាអ្នកជំនាញបានព្យា​ករណ៍ថា តម្លៃនឹងមានការកើនឡើងក្នុង១ឆ្នាំប្រមាណ ៧ភាគរយ -​ ១០ភាគរយ ក្នុងរយៈពេល១០ឆ្នាំខាងមុខ។ ការព្យាករណ៍នេះទំនងជាអាចសម្រេចទៅបាន ព្រោះតម្លៃនៅកម្ពុជាមានតម្លៃទាបនៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសនានាក្នុងអាស៊ី៕

មេដឹកនាំហុងកុងដកថយមួយជំហ៊ាន ដើម្បីធ្វើឱ្យមានអ្នកតវ៉ាស្ងប់ស្ងាត់

0

ដោយ ៖ Donald Lee

ភ្នំពេញ ៖ អភិបាលក្រុងហុងកុងនឹងដកចេញទាំងស្រុងនូវច្បាប់ស្តីពីការធ្វើបត្យាប័នដែលបានបង្កឱ្យមានការតវ៉ាប្រឆាំងដ៏ខ្លាំងក្លារយៈពេល១៤សប្តាហ៍ និងមានភាពវឹកវរក្នុងទីក្រុងនេះ។

ប្រភពនៅក្នុងរដ្ឋបាលរបស់លោកស្រី Carrie Lam បានប្រាប់កាសែត South China Morning Post (SCMP) ថា លោកស្រីនឹងប្រកាសពីការដកខ្លួនទាំងស្រុងចេញពីនយោបាយនៅថ្ងៃពុធនេះ។

ប្រភពខាងលើបាននិយាយថា “ចេតនាក្នុងការដកខ្លួនចេញជាផ្លូវការ គឺជាការធ្វើឱ្យបរិយាកាសស្ងប់ស្ងាត់”។

ការសម្រេចចិត្តនេះ កើតឡើងបន្ទាប់ពីមានបាតុកម្មរយៈពេល១៤ថ្ងៃ ដ៏ក្តៅបំផុត ដែលអាជ្ញាធរបានប្រយុទ្ធជាមួយក្រុមបាតុករ ដែលអុកឡុកនៅតាមប៉ុស្តិ៍ប៉ូលីស និងការិយាល័យរដ្ឋាភិបាល។

ប្រភពបានបន្ថែមថា “អភិបាលក្រុងបានចាប់ផ្តើមផ្លាស់ប្តូរគំនិតរបស់លោកស្រី បន្ទាប់ពីបានជួបជាមួយមេដឹកនាំមកពីទីក្រុងផ្សេងៗចំនួន១៩កាលពីពីរសប្តាហ៍មុន”។

លោកស្រី Lam ក៏បានជួបជាមួយអ្នកនយោបាយ នឹងរួមបញ្ចូលសមាជិកសភាដែ​លគាំទ្រក្រុងប៉េកាំងចំនួន៤៣នាក់ផងដែរ។ លោកស្រីនឹងពន្យល់ពីមូលហេតុ ដែលលោកស្រីកំពុងទទួលយកការទាមទារសំខាន់មួយ របស់ក្រុមអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យបន្ទាប់ពីបានបដិសេធមិនពិចារណាលើបញ្ហានេះ។

ជាមួយនឹងស្ថានភាពប្រសើរឡើងនេះ សន្ទស្សន៍ផ្សារហ៊ុនហុងរបស់ក្រុមហ៊ុន Hang Seng បានកើនឡើងជិត៤ភាគរយ ឬ ៩៥២ ពិន្ទុ គិតត្រឹមម៉ោង៣រសៀលថ្ងៃពុធ បន្ទាប់ពីមានរបាយការណ៍ចេញសេចក្តីសម្រេចរបស់មេដឹកនាំហុងកុង៕