គម្រោង​អភិវឌ្ឍ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន Furi Corporation ទទួលបាន​ការគាំទ្រ​ពី​បណ្តា​ក្រុមហ៊ុន​ដៃគូ​ជាច្រើន

0
គម្រោងអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ក្រុមហ៊ុន Furi Corporation
គម្រោងអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ក្រុមហ៊ុន Furi Corporation

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ  ក្រុមហ៊ុន ​Furi Corporation ជា​ក្រុម​ន​ហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​មួយ​ក្នុងស្រុក​មួយ​ដែល​ធ្វើការ​វិនិយោគ និង​អភិវឌ្ឍ​ទៅលើ​គម្រោងធំៗជាច្រើន ដូចជា​ការអភិវឌ្ឍ​គម្រោង​ខុន​ដូ ក៏ដូចជា​ការបង្កើត​ផ្សារ​ទំនើប​ដ៏​ធំ​ប្រចាំ​ក្នុង​ក្រុងព្រះសីហនុ​ដំបូង​គេ​បង្អស់ ព្រមទាំង​គម្រោង​អភិវឌ្ឍ​លំនៅដ្ឋាន​បែប​លំហែកាយ​ជាច្រើន​កន្លែង​ទៀត។

ជាមួយនឹង​សមិទ្ធផល​ដ៏​ជោគជ័យ នៃ​ការវិនិយោគ​ជាច្រើន​គម្រោង​ក្រោម​ការគាំទ្រ​ពី​សំណាក់​បណ្តា​អតិថិជន ជាពិសេស​ក្រុមហ៊ុន និង​ភ្នាក់ងារ​ជា​ដៃគូ​ជាច្រើន​នោះ កាលពី​យប់​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ​នៅ​ភោជនីយដ្ឋាន TOPAZ ក្រុមហ៊ុន Furi Corporation បានរៀបចំ​កម្មវិធី​ជួបជុំ និង​ទទួលទាន​អាហារ​សាមគ្គី​ជាមួយ​បណ្តា​ក្រុមហ៊ុន ភ្នាក់ងារ ក៏ដូចជា​អតិថិជន​ដែល​ភ្ញៀវកិត្តិយស​សរុប​ជាង១០០នាក់។

នៅក្នុង​ឱកាស​នោះ គណៈ​គ្រប់គ្រង​ក្រុមហ៊ុន Furi Corporation បាន​ឡើង​ថ្លែង​បង្ហាញ​ពី​ភាព​រីករាយ ដែល​ទទួលបាន​កិច្ចសហការ​ជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ ពី​សំណាក់​ក្រុមហ៊ុន និង​ភ្នាក់ងារ​ទាំងអស់ ដែល​តែងតែ​គាំទ្រ​គ្រប់​គម្រោង​ទាំងអស់ ដែល​បង្កើតឡើង​ដោយ Furi Corporation ។ ឆ្លៀត​នៅក្នុង​ឱកាស​នោះ Furi Corporation ក៏បាន​បង្ហើប​ប្រាប់​ពី​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន បែប​កម្សាន្ត​លំដាប់​ស្ដងដារ​លើកដំបូង​នៅ​កម្ពុជា១ទៀត ដែល​ស្ថិតនៅ​តំបន់ឆ្នេរ​សមុទ្រ​រាម​ចំនួន​មួយ​គម្រោង​ទៀត ដែលមាន​ឈ្មោះថា CRYSTAL Ville Ream Beach ។

គម្រោងអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ក្រុមហ៊ុន Furi Corporation

ជាមួយនឹង​ការ​បង្ហើប​ប្រាប់​ពី​គម្រោង​អភិវឌ្ឍន៍ ដែលមាន​ទុន​ជាច្រើន​រយ​លាន​ដុល្លារ​មួយ​នេះ មាន​បណ្តា​ក្រុមហ៊ុន និង​ភ្នាក់ងារ​ជា​ដៃគូ​ជាច្រើន​បាន​ចាប់អារម្មណ៍ និង​គាំទ្រ​យ៉ាង​ពេញទំហឹង ជាមួយនឹង​ការបង្ហាញ​ពី​ភាព​ជឿជាក់ថា គម្រោង​ថ្មី​មួយ​នេះ​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន និង​ជោគជ័យ​ជាក់​ជាមិនខាន៕

អានបន្ត៖ ផ្សារ​ទំនើប Furi Times Square ប្រកាស​ផ្តល់ឱកាស​ការងារ​ជាច្រើន​រយ​កន្លែង និង​ត្រៀម​ដំណើរការ​នៅ​ដំណាច់​ឆ្នាំនេះ

ក្រុមហ៊ុន​សឹង្ហ​បុរី​មួយ​បាន​ក្លាយជា​ក្រុមហ៊ុន​អចលនទ្រព្យ​ធំជាងគេ​នៅក្នុង​តំបន់​អាស៊ី

0

ដោយ វុត្ថា

សឹង្ហ​បុរីៈ ក្រុមហ៊ុន​ CapitaLand របស់​ប្រទេស​សឹង្ហ​បូរី បាន​ក្លាយជា​ក្រុមហ៊ុន​អចលនទ្រព្យ​ធំជាងគេ​នៅ​តំបន់​អាស៊ី ក្នុង​ពាក់កណ្តាល​ឆ្នាំ២០១៩នេះ បន្ទាប់ពី​ក្រុមហ៊ុន​មួយ​នេះ បានបញ្ចប់​ចុះ​កិច្ចព្រមព្រៀង​ទិញ យក​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Temasek ក្នុងតម្លៃ១១ពាន់​លាន​ដុល្លារ (លុយ​សិង្ហ​បុរី)។

យោងតាម​របាយការណ៍​របស់​ក្រុមហ៊ុន CapitaLand បានឱ្យដឹង​កន្លងមក​នេះ​ថា​ក្រុមហ៊ុន​នឹងមាន​ទ្រព្យ​សរុប​ចំនួន ១១៦ពាន់​លាន​ដុល្លារ​សឹង្ហ​បុរី នៅពេលដែល​កិច្ចព្រមព្រៀង​ទិញយក​ក្រុមហ៊ុន Ascendas-Singbridge (ASB)បន្ថែមទៀត។ គិត​មកទល់ពេលនេះ ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​មួយ​នេះ មាន​អចលនទ្រព្យ​ពាសពេញ៣០ប្រទេស​ដែលមាន​លក្ខណៈ​ចម្រុះ។

បច្ចុប្បន្ននេះ​ក្រុមហ៊ុន​ CapitaLand  មាន​ក្រុមហ៊ុន​ភស្ដុភារ​ភ័ស្តុភារ ឧទ្យាន​ឧស្សាហកម្ម  អគារ​ពាណិជ្ជកម្ម លក់រាយ និង​អចលនទ្រព្យ​លំនៅដ្ឋាន​នៅ​ទូទាំង​អាស៊ី ដូចជា​នៅ​ប្រទេស​ឥណ្ឌា ម៉ាឡេស៊ី វៀតណាម ឥណ្ឌូនេស៊ី កម្ពុជា និង​ចិន​ជាដើម។

ក្រុមហ៊ុន​រំពឹងថា​នៅពេល​បញ្ចប់​កិច្ចព្រមព្រៀង​នានា ក្រុមហ៊ុន​នឹងមាន​ទ្រព្យសម្បត្តិ​ក្រោម​ការគ្រប់គ្រង​របស់ខ្លួន រហូតដល់​ចំនួន១០០ពាន់​លាន​ដុល្លារ​សិង្ហ​បុរី នៅ​ឆ្នាំ ២០២០ខាងមុខ។ ទំហំ​នេះ​ពិតជា​ធំធេង ព្រោះ​មិន​ត្រឹមតែ​ក្រុមហ៊ុន​CapitaLand ក្លាយជា​ក្រុមហ៊ុន​អចល​ទ្រព្យ​ធំជាងគេ​នៅ​អាស៊ី​ប៉ុណ្ណោះ​ទេ វា​នឹង​ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​យក្ស​ទាំង១០នៅលើ​ពិភពលោក។

លោក Lee Chee Koon ប្រធាន​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​ក្រុមហ៊ុន​ Capital Land បានឱ្យដឹងថា កិច្ចព្រមព្រៀង​នេះ​នឹង​ពង្រឹង​វត្តមាន​ក្រុមហ៊ុន CapitaLand នៅក្នុង​ទីផ្សារ​អចលនទ្រព្យសំខាន់ៗ នៅ​ប្រទេស​សឹង្ហ​បូរី ចិន ឥណ្ឌា អាមេរិក និង​អឺរ៉ុប។

លោក​បន្ថែមថា “កិច្ចព្រមព្រៀង​នេះ នឹងមិន​ត្រឹមតែ​ផ្តល់​តម្លៃ​ដល់​ផលប័ត្រ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន CapitaLand ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្កើន​ប្រាក់ចំណូល​បាន​ច្រើន​ទៀតផង​ដែរ។

លោក​បាន​បន្តទៀតថា “អាជីវកម្ម​គ្រប់គ្រង​មូលនិធិ​របស់​យើង នឹង​ត្រូវបាន​ពង្រឹង​តាមរយៈ​ទម្រង់ផ្សេង។ ខ្ញុំ​ជឿជាក់ថា នេះ​នឹង​អនុញ្ញាតឱ្យ​ក្រុម​នេះ​បង្កើត​ក្រុមហ៊ុនចម្រុះ និង​ធំ​មួយ ដែល​អាច​ផ្តល់​ប្រាក់ចំណេញ ប្រកបដោយ​និរន្តរភាព​លើសពី​ថ្លៃ​ដើមទុន​របស់​យើង​ក្នុង​រយៈពេល​វែង”។

ក្រុមហ៊ុន​ Capitalland នឹង​បើក​ផ្សារ​ទំនើប​ធំ​មួយ​នៅក្នុង​គម្រោង​ The PeAk ដែលមាន​ទីតាំង​ក្បែរ​កោះ​ពេជ្រ ដែលជា​សង្កាត់​ពាណិជ្ជក​ម្ម​ដ៏​រស​រវើក​មួយនា​ក្រុងភ្នំពេញ​នាពេល​ខាងមុខនេះ​ផងដែរ៕

កម្ពុជា ឡាវ និង​វៀតណាម ជំរុញ​ការអភិវឌ្ឍន៍​តំបន់ត្រីកោណ

0

ដោយ ម៉ា​ណេ​ត

វៀតណាមៈ មន្ត្រី​ទទួលបន្ទុក​កិច្ចការ​ខាងក្រៅ​ប្រទេស មកពី​រដ្ឋសភា​វៀតណាម ឡាវ និង​កម្ពុជា​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខេត្ត Quang Ninh ភាគ​ខាងជើង​វៀតណាម​នៅ​ថ្ងៃទី ១៧ ខែសីហា ក្នុង​សន្និសីទ​លើក​ទី ៧ របស់​ពួកគេ​ដែល​ផ្តោតលើ​តួនាទី​របស់​សភា​ក្នុងការ​សម្រេច​កិច្ចព្រមព្រៀង ដែល​សម្រេចបាន​ដោយ​ប្រទេស​ទាំងបី នៅក្នុង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ។

ថ្លែង​ក្នុង​ពិធី​នេះ​អនុប្រធានរដ្ឋសភា​លោកស្រី Tong Thi Phong បាន​លើកឡើងថា ចំពេល​មានការ​វិវឌ្ឍន៍​ដ៏​ស្មុគស្មាញ និង​មិនអាច​មើលឃើញ​ទុកជាមុន​នៅក្នុង​តំបន់ និង​ពិភពលោក វៀតណាម ឡាវ និង​កម្ពុជា​បាន​សម្របសម្រួល​យ៉ាងសកម្ម និង​គាំទ្រ​គ្នា​ដើម្បី​ភាពជា​ដៃគូ​រឹងមាំ។

លោកស្រី​បាន​កត់សម្គាល់ថា គំនិត​ផ្តួចផ្តើម​តំបន់​អភិវឌ្ឍន៍​ត្រីកោណ ដែល​ពាក់ព័ន្ធ​នឹង​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំងបី បាន​មើលឃើញ​លទ្ធផល​ជា​ផ្លែផ្កា ក្នុងការ​ទាញយក​សក្តា​នុព​ល និង​គុណសម្បត្តិ​របស់​មូលដ្ឋាន ដែល​រួមចំណែក​ដល់​កំណើន​នៅក្នុង​ប្រទេសនីមួយៗក៏ដូចជា​សហគមន៍​អាស៊ាន​ផងដែរ។

លោកស្រី Phong បាន​កោតសរសើរ​ចំពោះ​កិច្ចសហការ ក្នុងចំណោម​គណៈកម្មាធិកា​រ សម្រាប់​ទំនាក់ទំនង​ខាងក្រៅ​នៃ​រដ្ឋសភា​វៀតណាម ឡាវ និង​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ដែល​បានបង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​ដ៏​រឹងមាំ របស់​រដ្ឋសភា​ទាំងបី​ក្នុងការ​ជំរុញ​ចំណងទាក់ទង​របស់​ពួកគេ ក្នុង​លក្ខណៈ​ស៊ីជម្រៅ និង​ជាក់ស្តែង។

សន្និសីទ​រយៈពេល២ថ្ងៃ ដែល​បាន​ប្រារព្ធ​ខួប​លើក​ទី២០ នៃ​គំនិត​ផ្តួចផ្តើម​នេះ​ក៏មាន​គោលបំណង​វាយតម្លៃ​ប្រសិទ្ធភាព ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​នានា ក្នុងចំណោម​ប្រទេស​ទាំងបី និង​បង្ហាញ​ទិសដៅ​សម្រាប់​កិច្ចសហប្រតិបត្តិការ​នា​ពេលអនាគត។

លោក Phong បាន​គូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​កន្លងមក បាន​ជួយ​បង្រួម​គម្លាត​អភិវឌ្ឍន៍ និង​ពង្រឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​នៅក្នុង​ប្រទេស​ទាំងបី ក៏ដូចជា​ពង្រឹង​ភាពជា​អ្នកជិតខាង​ដ៏​ជិតស្និទ្ធ។

ទោះបី​ជាមាន​ទំហំ​សេដ្ឋកិច្ច​តូច​ក៏ដោយ តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ទាំង១៣បានបង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង ក្នុងការ​កែលំអ​ការរៀប​ចំ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ការអប់រំ ការថែរក្សា​សុខភាព វប្បធម៌ និង​ការការពារ​បរិស្ថាន។

រហូតមកដល់​ពេលនេះ ក្រុមហ៊ុន​វៀតណាម​បាន​បោះទុន​វិនិយោគ​ចំនួន ៣,៦ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​គម្រោង​ចំនួន១១៦ នៅក្នុង​ស្រុក​ឡាវ និង​កម្ពុជា​នៅ​តំបន់​នោះ។

តំណាង​មកពី​ប្រទេស​កម្ពុជា និង​ឡាវ​បាន​ឯកភាពគ្នា​លើ​លទ្ធផល​ជា​វិជ្ជមាន​ក្នុង​ភាពជា​ដៃគូ​ក្នុងចំណោម​រដ្ឋសភា​នៃ​ប្រទេស​ទាំងបី។

ទោះជា​យ៉ាងណាក៏ដោយ អ្នកចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ បានចង្អុលបង្ហាញ​ពី​បញ្ហា​មួយចំនួន ដែល​ត្រូវ​ធ្វើឱ្យ​ប្រសើរឡើង​នៅក្នុង​កិច្ចសហប្រតិបត្តិការ រួមមាន ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ គុណភាព​ធនធានមនុស្ស​ធនធានផ្សេងៗ និង​គោលនយោបាយ​មិន​ស្ថិតស្ថេរ​ស្ថានភាព​សន្តិ សុខ​ស្មុគស្មាញ និង​ការរត់ពន្ធ និង​ការ​ក្លែងបន្លំ​ពាណិជ្ជកម្ម។

ពួកគេ​បាន​សង្កត់ធ្ងន់​លើ​ភាពចាំបាច់ ដើម្បី​វាយតម្លៃ​គុណសម្បត្តិ ក៏ដូចជា ការលំបាក និង​បញ្ហា​ប្រឈម​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង ដូច្នេះ​រៀបចំ​ផែនការ និង​ដំណោះស្រាយថ្មីៗ ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​ថ្មី និង​ជំរុញ​ការវិនិយោគ​កិច្ច សហប្រតិបត្តិការ​ពាណិជ្ជ​កម្ម និង​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​តំបន់។

ជាមួយគ្នានេះដែរ គណៈកម្មាធិការ​ជាតិ​ទំនាក់ទំនង​ខាងក្រៅ​ប្រទេស នៃ​រដ្ឋសភា​ប្រទេស​ទាំងបី​គួរតែ​ចែករំលែក​បទពិសោធន៍ និង​បង្កើន​ការផ្លាស់ប្តូរ​ព័ត៌មាន​ជាមួយ​គណៈកម្មាធិការ​សម្របសម្រួល តំបន់​អភិវឌ្ឍន៍​ត្រីកោណ​កម្ពុជា ឡាវ នឹង​វៀតណាម។

តំបន់​អភិវឌ្ឍន៍​ត្រីកោណ​កម្ពុជា ឡាវ នឹង​វៀតណាម​មាន​ក្រុម​ចំនួន១៣តំបន់ ដែលមាន​ផ្ទៃដី​សរុប១៤៤.៣០០ ម៉ែត្រក្រឡា​ស្មើនឹង១៩,៣ ភាគរយ​នៃ​តំបន់​ធម្មជាតិ​សរុប​របស់​ប្រទេស​ទាំង៣ និង​មាន​ប្រជាជន​ជាង៧លាន​នាក់។

រហូតមកដល់​ពេលនេះ ប្រទេស​ទាំងបី​បានធ្វើ​កិច្ចប្រជុំ​កំពូល​ចំនួន១០នៅ​កម្រិត​នាយករដ្ឋមន្ត្រី​នៅលើ​តំបន់​នេះ រួមជាមួយ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ចំនួន១២ ដែល​បាន​បង្កើត​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៅក្នុង​វិស័យ​ជាច្រើន៕

តើ​ប្រាក់រៀល​ដើរតួនាទី​សំខាន់​ដូចម្តេច​ក្នុង​ប្រ​ព័​ន្ឋ​សេដ្ឋកិច្ចកម្ពុជា?

0

ដោយ ​វុត្ថា

ភ្នំពេញៈ តួនាទី​ប្រាក់រៀល​កាន់់​តែមាន​សារៈសំខាន់​ឡើង នៅក្នុង​ការប្រើប្រាស់​សំរាប់​ការទូទាត់ នៃ​ចរន្ត​សេដ្ឋកិច្ចកម្ពុជា។ ហេតុនេះ​ប្រាក់រៀល​ដែលជា​រូបិយប័ណ្ណ​ជាតិ​ដើរតួនាទី​សំខាន់​ដូចម្តេច? ក្នុង​ប្រ​ព័​ន្ឋ​ទីផ្សា​សេរី​បច្ចុប្បន្ន?។

ការប្រើប្រាស់​ប្រាក់រៀល ពិត​ជាមាន​សារៈសំខាន់​ណាស់ ពីព្រោះ​ប្រាក់រៀល​បាន​ជួយ​លើកស្ទួយ​អត្តសញ្ញាណ​ជាតិ។ ប្រាក់រៀល​កសាង​ជំនឿ​ទុកចិត្ត ជំរុញ​សាមគ្គីភាព និង​បណ្តុះ​ការបង្រួបបង្រួម និង​ស្មារតី​ជាតិនិយម​នៅក្នុង​ប្រទេស។

ក្នុងន័យ​សេដ្ឋកិច្ច ចរាចរ​ប្រាក់រៀល​កាន់តែច្រើន នឹង​ជំរុញ​ប្រសិទ្ធភាព​គោលនយោបាយ​រូបិយវត្ថុ។ ធនាគារជាតិ​នៃ​កម្ពុជា នឹងមាន​លទ្ធភាព​កាន់តែច្រើន​ក្នុងការ​គ្រប់គ្រង​គោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និង​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ប្រកបដោយ​ចីរភាព ដោយសារ​ការផ្គត់ផ្គង់​រូបិយវត្ថុ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ ទៅនឹង​ផលិតកម្ម​និង​អត្រា​អ្នកមាន​ការងារ។

ការពឹង​ផ្អែកលើ​ការប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក បណ្តាល​ឲ្យ​កម្ពុជា​ងាយ​ទទួលរង​ការប៉ះទង្គិច​ពី​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក។ ប្រសិនបើ​ប្រាក់រៀល​ជា​រូបិយវត្ថុ​ចម្បង ធនាគារកណ្តាល​អាច​ដើរតួនាទី​ជា​អ្នក​ឱ្យ​ខ្ចី​ចុងក្រោយ។ ម្យ៉ាងវិញទៀត ការប្រើប្រាស់​ប្រាក់រៀល ក៏​នឹង​ជួយ​ឲ្យ​រដ្ឋាភិបាល​ទទួលបាន​ប្រាក់ចំណេញ ក្នុងការ​បោះផ្សាយ​រូបិយវត្ថុ​ផងដែរ ។

លើសពីនេះ ប្រសិនបើ​ប្រាក់រៀល​តែមួយ​មុខ ត្រូវបាន​ប្រើប្រាស់​ក្នុង​ទីផ្សារ តម្លៃ​ប្រតិបត្តិការ​ក្នុងការ​ប្តូរ ប្រាក់​នឹង​ត្រូវបាន​កាត់បន្ថយ៕

អ្នកជំនាញ​និយាយ​ពី​ទីផ្សារ​ដីឡូត៍ និង​ការស្វែងរក​ផលចំណេញ

0
រូបតំណាង

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ស្ថិតនៅក្នុង​បរិបទ​នៃ​ការទិញ​ដី​ឡូ​តិ៍​នាពេល​ពេលបច្ចុប្បន្ន​នេះ បើទោះជា​ស្ថិតនៅក្នុង​រដូវ​កាល​មាន​ភ្លៀង​ធ្លាក់ ប៉ុន្តែ​សកម្មភាព​នៃ​ការទិញ លក់​នៅតែមាន ខណៈដែល​អ្នកទិញ​ភាគច្រើន​យល់ថា ការទិញ​ដី​ឡូ​តិ៍​អាច​ទទួលបាន​ភាគលាភ​ច្រើន ក្រោយពី​ការវិនិយោគ។

នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន ​Gold Land Property លោក សុខ ប៊ុនធឿន ដែល​កំពុង​ទទួល​គម្រោង​លក់​ដីឡូត៍ នៅ​ក្រោយ​ផ្សារ​អង្គស្នួល​ផ្លូវជាតិ​លេខ៤បាន​មានប្រសាសន៍ថា ការ​ពុះ​ដីឡូត៍​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ពិត​ជាមាន​សកម្មភាព​ខ្លាំងឡើងៗប្រាកដ​មែន ខណៈដែល​រដ្ឋាភិបាល​ទ​ទួលបាន​ជំនួយ ១១០លាន​ដុល្លារ ពី​ធនាគារពិភពលោក ដើម្បី​ស្ថាបនា​ផ្លូវជាតិ​លេខ៤ឡើងវិញ ហើយ​មន្ត្រី​ជំនាញ​ក៏​បាននិងកំពុង​ធ្វើ​សកម្មភាព​ពង្រីក ក៏ដូចជា កំពុង​ស្ថាបនា​ផ្លូវ​អ៊ុត​កៅស៊ូ​ជាបណ្តើរៗ និង​បាន​កំពុង​ដាក់​ភ្លើង​បំភ្លឺ​ផ្លូវ​ពេលយប់​ចាប់ពី​ចំណុច​រង្វង់​មូល​ចោមចៅ រហូត​សាលា​យោធា​កំបូល និង​កំពុង​ស្ថាបនា​ឆ្ពោះទៅ​មុខជា​បន្តបន្ទាប់​ទៀត​នោះ។

លោក​បាន​បន្តថា “ខណៈ​សកម្មភាព​ពុះ​ដីឡូត៍ កំពុងមាន​សកម្មភាព​កាន់តែ​គគ្រឹកគគ្រេង​នោះ គេ​ឃើញ​ពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​បាន និង​កំពុង​សម្រុក​ទិញ​ដីឡូត៍​កាន់តែច្រើនឡើងៗដែរ។ លោក​បន​ន្ត​ថា “ទន្ទឹមគ្នា​នោះ អ្នក​ដែលមាន​ចំណូល​ទាប និង​មធ្យម និង​កម្មករ​កម្មការិនី​រោងចក្រ​ភាគច្រើន ក៏បាន​នាំគ្នា​ទិញ​ទុក​សម្រាប់​សង់​លំនៅឋាន​រស់នៅ​ផ្ទាល់​ជាជាង​ជួល​ផ្ទះ​គេ​នៅ​ផងដែរ។

សម្រាប់​កម្មករ-កម្មការិនី​ភាគច្រើន មិនមាន​ប្រាក់​គ្រប់​ចំនួន​ដើម្បី​ទិញ​ដី​នោះទេ ប៉ុន្តែ​ពួកគាត់​អាចមាន​លទ្ធភាព​មក​ប​ង់​ត្រឹម៣០ភាគរយ ហើយ​សល់៧០ភាគរយ​ទៀត​អាច​បង់​រំលស់​បន្ត​ជាមួយ​ក្រុមហ៊ុន​រយៈពេល២-៣ឆ្នាំ។

ជាមួយគ្នានេះ លោក​ស្រ៊ុ​យ ថា​រិ​ទ្ធិ ប្រធាន​ផ្នែក​លក់​ដីឡូត៍​មួយកន្លែង​នៅ​ជិត​ផ្សារ​ព្រៃទទឹង ក្បែរផ្លូវ​រថភ្លើង​កាត់​តាមផ្លូវ​ជាតិ​លេខ៣ ក៏មាន​ប្រសាសន៍​ស្រដៀង​គ្នា​ដែរ​ថា សកម្មភាព​សាងសង់​សំណង់ផ្ទះ​ល្វែង​លក់ និង​សកម្មភាព​ពុះ​ដីឡូត៍​លក់ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៣ ចាប់ពី​រង្វង់​មូល​ចោមចៅ​រហូតដល់​គីឡូម៉ែត្រ​ទី១៣ ឬ​ហួស​ពី​ហ្នឹង​ទៅមុខ៥គីឡូម៉ែត្រ កំពុង​តែមាន​សកម្មភាព​សស្រាកសស្រាំ​ខ្លាំងឡើងៗ ដំណាលគ្នា​នឹង​សកម្មភាព​ជីក​កាយ​ដី​ខូច​ចេញ ចាក់ដី​ល្អ​ចូល​ជំនួស​ដើម្បី​ស្ថាបនា​ផ្លូវជាតិ​លេខ៣នេះ។

អ្វីដែល​ធ្វើឱ្យ​តម្លៃ​ដី​នៅតាម​ផ្លូវជាតិ​លេខ៣ រឹតតែ​មានតម្លៃ​ថ្លៃ​ដូច្នេះ ទី១ ដោយសារ​រដ្ឋាភិបាល​កំ​ពុង​ស្ថាបនា​ផ្លូវជាតិ​ពី​រង្វង់​មូល​ចោមចៅ ឆ្ពោះទៅ​កំពង់ផែ​ទឹក​ជ្រៅ​ខេត្តកំពត ហើយ​រោងចក្រ​ឧស្សាហកម្ម​នានា ក៏​កំពុង​រំ​កឹ​ល​ខ្លួន​ចេញពី​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ចេញទៅ​តំបន់​ជាយក្រុង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៣ និង​លេខ៤នេះដែរ។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វីរៈ បាន​ទទួលស្គាល់ថា ការ​ពុះ​ដីឡូត៍​លក់​នៅ​តំបន់​ជាយក្រុង ជាការ​រួមចំណែក​ដ៏​សំខាន់​ក្នុងការ​ផ្តល់ឱកាស​ឱ្យ​អ្នកមាន​ចំណូល​ទាប និង​មធ្យម​មាន​អចលនទ្រព្យ នៅក្នុង​ដៃ​ដែល​អំណោយផល​ដល់​ពួកគាត់ ដើម្បី​សាងសង់​ផ្ទះ​រស់នៅ​ផ្ទាល់ខ្លួន សម្រាប់​បំពេញការងារ​ផ្សេងៗ មិន​លំបាក​ជួល​រស់នៅ​គេ​តទៅទៀត ធ្វើឱ្យ​គ្រួសារ​មាន​លំនឹង​មាន​ក្តីសង្ឃឹម​ទៅលើ​អនាគត​របស់ខ្លួន ដូច​ពាក្យ​ដែល​គេ​តែង​លើកឡើងថា មាន​ដី មានសង្ឃឹម។

លោក​បន្តថា “សម្រាប់​អ្នកមាន​ចំណូល​ទាប និង​មធ្យម អ្នកធ្វើការ​ក្រុមហ៊ុន សហគ្រាស ឬ​នៅតាម​រោងចក្រ​នានា ក៏​អាច​មាន​​ឱកាស​ទិញ​ដីឡូត៍​សាងសង់​ផ្ទះ នៅ​ដោយ​ខ្លួនឯង​បានដែរ។លោក​បន្តទៀតថា “បើ​យើង​មាន​លុយ​មិន​គ្រប់​សង់ផ្ទះ​ឱ្យ​តែ​មាន​លុយ​ទិញ​ដី ទិញ​រួច​អាច​យក​ប្លង់ដី​ទៅ​ដាក់​ធនាគារ យកលុយ​សង់ផ្ទះ​រស់នៅ​ខ្លួនឯងបាន ទោះជា​អស់​ការប្រាក់​បន្តិច​​ក្ដី ប៉ុន្តែ​ប្រសើរ​ជាង​ជួល​ផ្ទះ​គេ​នៅ​ដែរ និង​ដោយសារ​បច្ចុប្បន្ន​ការផ្តល់​កម្ចី​ទិញ​ដី ឬ​សង់ផ្ទះ​មាន​ភាពងាយស្រួល​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ឬ​ធនាគារ។

លោក​វ៉ា វីរៈ​បាន​បន្ថែមទៀតថា ចំណែក​អ្នកមាន​លុយ​តិច​ក៏​អាច​ទិញ​បានដែរ គ្រាន់​តែមាន​ប្រាក់ ៣០ភាគរយ អាច​យក​ប្លង់ដី​ទៅ​ដាក់​ធនាគារ​បាន ហើយ​កុំ​ខ្លាច​អស់​ការប្រាក់ ព្រោះថា ការប្រាក់​ធនាគារ​មិន​ច្រើន​ទេ និង​ឡើង​មិនទាន់​ថ្លៃ​ដី​ទេ។ ជួនកាល​ទិញ​ហើយ ២-៣ ខែ​គេ​អាច​រកប្រាក់​ចំណេញ​បាន៣ទៅ៤ពាន់​ដុល្លារ​ក៏មាន៕

រដ្ឋាភិបាល​បញ្ឈប់​ការចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីនអេ​ឡិច​ត្រូ​និ​ចអន​ឡាញ

0

ដោយ ម៉ា​ណេ​ត និង​វុត្ថា

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បានចេញ​សារា​ចរណ៍​ណែនាំ ឲ្យ​បញ្ឈប់​ការចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់ តាម​ម៉ាស៊ីន​អេ​ឡិ​ក​ត្រូ​និក​គ្រប់​ប្រភេទ​ក្នុង​និង​ក្រៅប្រទេស។

សាលា​រាច​រណ៍​ណែនាំ​នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ ។ នៅក្នុង​សារាចរ​ណែនាំ រាជ​ដ្ឋា​ភិ​បាល​បានធ្វើ​ការណែនាំ​ចំនួន៣ចំណុច​ដូចខាងក្រោម ទី១ មន្ត្រីនគរបាល​យុត្តិធម៌ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ត្រូវ​បង្កើន​ការស្រាវជ្រាវ និង​បង្ក្រាប​អាជីវកម្ម​ល្បែង​ភ្នាល់ តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច តាមរយៈ​អ៉ិ​ន​ធើ​ណេ​ន​អន​ឡាយ ក្នុង​និង​ក្រៅប្រទេស​គ្រប់​ប្រភេទ និង​គ្រប់​រូបភាព ដែល​ធ្វើ​សកម្មភាព​ដោយ​មិនមាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច។

ទី២ ចំពោះ​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន អេ​ឡិច​ត្រូ​និ​ច​តាមរយៈ​អ៉ិ​ន​ធើ​ណែ​ត​អន​ឡាយ​ក្នុង និង​ក្រៅប្រទេស​ដែលមាន​អាជ្ញាប័ណ្ណ ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​រហូត​ផុត​សុពលភាព  ដែល​បានកំណត់​ក្នុង​អាជ្ញាប័ណ្ណ។ បន្ទាប់​ពីនេះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មិន​បន្ត​សុពលភាព នៃ​អាជ្ញាប័ណ្ណ​អនុញ្ញាត ឲ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​ប្រភេទ​នេះ​តទៅទៀត​ឡើយ។

ទី៣ រាជរដ្ឋាភិបាល​បញ្ឈប់​ការផ្តល់​គោលការណ៍ និង​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច តាមរយៈ​អ៉ិ​ន​ធើ​ណេ​ត​អន​ឡាយ​ទាំង​ក្នុង និង​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​លើ​សារាចរ​ណែ​នាំ​នេះ​តទៅ។

ការចេញ​សារា​ណែនាំ​នេះ ធ្វើឡើង​បន្ទាប់ពី​រាជរដ្ឋាភិបាល​សង្កេតឃើញ​ថា សកម្មភាព​អាជីវកម្ម​ល្បែងភ្នាល់ តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច​តាម​អយៈ​អ៉ិ​ន​ធើ​ណេ​ត ក្នុង និង​ក្រៅប្រទេស​មួយចំនួន បានទទួល​គោលការណ៍​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល និង​មួយចំនួនទៀត​លួចលាក់​ធ្វើ​សកម្មភាព​នៅតាម​ទីតាំងផ្សេងៗគ្នា ហើយ​ពួកឧក្រិដ្ឋជន​បរទេស​មួយចំនួន បាន​ជ្រក​ក្រោម​រូបភាព​ល្បែងភ្នាល់​ប្រភេទ​នេះ ដើម្បី​ធ្វើ​សកម្មភាព​បោកប្រាស់​ជំរិត​ទារប្រាក់​ពី​ជនរងគ្រោះ​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ក្នុងសង្គម៕

តម្លៃ​អចលនទ្រព្យ​ក្នុង​ចំណោម​បណ្ដា​ប្រទេស​អាស៊ាន​ចំនួន​៥​ មាន​ភាព​ខុសគ្នា​ដូចម្ដេច​?

0

ដោយ​ ម៉ាណេត​

ភ្នំពេញ៖ តម្លៃអចលនទ្រព្យនៅបណ្តាប្រទេសអាស៊ានចំនួន ៥ មានលក្ខណៈផ្សេងៗ ខណៈជាមួយតម្លៃអចលនទ្រព្យក្នុងចំណោមប្រទេសទាំង ៥ នៅសឹង្ហបូរីមានតម្លៃថ្លៃជាងគេ ធៀបនឹងប្រទេសចំនួន ៤ នេះ។

តម្លៃម៉ែត្រការ៉េលំនៅដ្ឋានដែលបានបោះពុម្ពដោយ ក្រុមហ៊ុន Global Property Guide​ ត្រូវបានផ្អែកលើការស្រាវជ្រាវតម្លៃផ្ទះដោយប្រើវិធីសាស្រ្តសាមញ្ញមួយដែលយើងវិភាគរកការស្ទង់មតិជាលក្ខណៈប្រព័ន្ធដោយពិនិត្យមើលការផ្តល់ជូនលក់ និងផ្តល់ជូនជួលផ្ទះល្វែង និងផ្ទះលក់បន្ត។

លក្ខណៈសម្បត្តិស្ថិតនៅក្នុងស្ថានភាពល្អឥតខ្ចោះដោយមានកន្លែងល្អ ៗ ហើយត្រូវបានតុបតែងលម្អឡើងវិញឬកែច្នៃឡើងវិញក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ។

តម្លៃអចលនទ្រព្យនៅសិង្ហបុរីគិតជាមធ្យម ១៣,៧៤៨ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តម្លៃអចលនទ្រព្យនៅហ្វីលីពីនគិតជាមធ្យម ៣,៩៥២ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តម្លៃអចលនទ្រព្យនៅមីយ៉ាន់ម៉ាគិតជាមធ្យម ៣,៤៤១ ដុល្លារក្នុងមួយ​ម៉ែត្រការ៉េ។ តម្លៃអចលនទ្រព្យនៅកម្ពុជាគិតជាមធ្យម ២,៩១៣ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តម្លៃអចលនទ្រព្យនៅឥណ្ឌូនេស៊ីគិតជាមធ្យម ៣,៨២៣ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

អ្នកជំនាញអចលនទ្រព្យអន្តរជាតិប្រចាំ អះអាងថា វិស័យ​អចលនទ្រព្យ​កំពុងតែ​មានសន្ទុះ​នៃ​ការ​រីកចម្រើន​យ៉ាង​ខ្លាំងក្លា​ ​ និង​រីកចម្រើន​បន្ថែម​ទៀត​ ដែល​បណ្តា​អ្នក​វិនិយោគ​កំពុងតែ​សម្លឹង​ ដើម្បី​ចាប់​យក​ឱកាស​។

នាយិកា​ក្រុមហ៊ុន​ Century​21​ Cambodia​ លោកស្រី​ Grace​ Rachny​ Fong​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរ​ស័ព្ទ​កាលពីពេលថ្មីៗ នេះ​ថា​ វិស័យ​អចលនទ្រព្យ​ មិនមែន​រីកចម្រើន​តែ​នៅក្នុង​រាជធានី​ភ្នំពេញ​នោះ​ទេ​ ពោល​គឺ​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​ទៀត​ក៏​ពុង​តែ​ពង្រីក​សក្ដានុពល​ដែរ​។ ភាព​រីកចម្រើន​ក្នុង​វិស័យ​អចលនទ្រព្យ​បាន​កើតឡើង​ស្ទើរ​ទូទាំង​ប្រទេស​ ប៉ុន្តែ​គ្រាន់តែ​តំបន់​ខ្លះ​មានការ​រីកចម្រើន​លឿន​ ឬយឺត​តែប៉ុណ្ណោះ​។

លោកស្រី​បន្ត​ទៀត​ថា​ “ការ​អភិវឌ្ឍ​លឿន​ និង​មានសន្ទុះ​ខ្លាំង​យើង​ឃើញ​មាននៅ​រាជធានី​ភ្នំពេញ​ ក្រុង​ព្រះ​ព្រះសីហនុ​ ប៉ោយប៉ែត​ និង​ក្រុង​បាវិត​ជាដើម​”។ លោកស្រី​បាន​បន្ត​ទៀត​ថា​ “ដោយឡែក​សម្រាប់​តាម​បណ្តា​ខេត្ត​មួយចំនួន​ទៀត​ ដូចជា​ កំពត​ កែប​ កំពង់ចាម​ ត្បូងឃ្មុំ​ ក៏​កំពុងតែ​មាន​ភាព​លូតលាស់​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​”។

លោកស្រី​ Grace​ Rachny​ Fong​ បាន​បន្ត​ទៀត​ថា​ “នៅពេល​ដែល​វិស័យ​អចលនទ្រព្យ​មាន​ភាព​រីកចម្រើន​ និង​លូតលាស់​ល្អ​ វា​គឺជា​ឱកាស​មួយ​សម្រាប់​អ្នក​ដែល​ធ្វើជំនួញ​នៅក្នុង​វិស័យ​មួយ​នេះ​”។

លោក Aliwassa Pathnadabutr នាយកគ្រប់គ្រង CBRE Thailand បានថ្លែងថាតម្លៃជាមធ្យមសម្រាប់ដីនិងខុនដូនៅឆ្នាំនេះនឹងធ្លាក់ចុះបន្ទាប់ពីបានកើនឡើងក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។

លោកស្រីមានប្រសាសន៍ថា “តម្លៃខ្ពស់បំផុតនៅក្នុងតម្លៃមួយម៉ែត្រការ៉េសម្រាប់ប្លង់កាលពីឆ្នាំមុន»។ តម្លៃខ្ពស់បំផុតនៅតែមានតម្លៃ 3,1 លានបាត (ជាង ១០ ម៉ឺនដុល្លារ) ក្នុងមួយម៉ែត្រការ៉េនៅលើផ្លូវ Lang Suan ដែលទទួលបាននៅឆ្នាំ ២០១៧។ វានឹងមានការកែតម្រូវតម្លៃនៅឆ្នាំនេះ។ ”

ក្នុងអំឡុងឆ្នាំ ២០១៥-២០១៨ តម្លៃដីជាមធ្យមនៅទីក្រុងបាងកកបានកើនឡើង ១២,៥ ភាគរយក្នុងមួយឆ្នាំធៀបនឹង ៧ ទៅ ៨ ភាគរយក្នុងមួយឆ្នាំនៅក្នុងអំឡុងពេលមុន។ លោកស្រី Aliwassa បានថ្លែងថានៅឆ្នាំនេះកំណើនតម្លៃដីមធ្យមនឹងកើនឡើងពី ០ ទៅ ៥ ភាគរយ៕

តោះមក​ស្វែង​យល់​ពី​ស្ត្រី​ជើង​ខ្លាំងក្នុង​ពិភព​ជំនួញ​​ចំនួន​៤រូប​នៅ​អាស៊ី​

0

ដោយ​ វុត្ថា

ភ្នំពេញ៖ មនុស្សមួយចំនួនឮតែឈ្មោះបុរសដែលមានជំនាញខាងរកស៊ី និងល្បីល្បាញមានលុយច្រើន ឬអាចហៅម្យ៉ាងទៀត ជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ដែលទទួលបានពីអាជីវកម្ម តែភ្លេចគិតថាស្ត្រីក៏មានលទ្ធភាព និងសមត្ថភាពមិនចាញ់បុរសឡើយលើការប្រកបមុខជំនួញជួញដូរផ្សេង ហើយបានក្លាយជាមហាសេដ្ឋីស្រ្តីមានទ្រព្យដ៏មហាសាលផងដែរ។

គេហទំព័រ propertyarea.asia សូមលើកយកស្ត្រី​ដែលជាអ្នកជំនួញចំនួន ៤ រូបដែលមានលុយច្រើននៅក្នុងតំបន់អាស៊ីនេះ មកចុះផ្សាយ ពីសមត្ថភាពរបស់ពួកគាត់ទុកគ្រាន់បានរៀនសូត្រតាម​។

១) លោកស្រី Wu Yajun

លោកស្រី Wu Yajun គឺជាស្ត្រីដែលមានជាងគេបំផុតនៅលើពិភពលោក​ ដែលមានដែលមានទឹកលុយប្រមាណ ៩,៤ ពាន់លានដុល្លារនាពេលបច្ចុប្បន្ននេះ ដែលកាលពីមុនលោកស្រីធ្លាប់ធ្វើការនៅក្នុងរោងចក្រក្នុងតម្លៃ ១៦ ដុល្លារក្នុងមួយខែតែប៉ុណ្ណោះ។

មហាសេដ្ឋីស្ត្រីចិនរូបនេះ​ បានចំណាយពេលជាច្រើនឆ្នាំធ្វើការនៅក្នុងរោងចក្រ និងក្នុងនាមជាអ្នកសារព័ត៌មាន​ មុន​ពេលលោកស្រីបង្កើតក្រុមហ៊ុន Longfor Properties ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលនាំមកនូវប្រាក់ចំណូលចំនួន ១០,៧ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៧ ។ លោកស្រីជានាយកប្រតិបត្តិក្រុមហ៊ុនអស់រយៈពេល ៦ ឆ្នាំ​ និងជាប្រធានក្រុមប្រឹក្សាភិបាលពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៨ ។

លោកស្រី Wu បានលាឈប់ពីតំណែងជាប្រធាន​ និងបានប្រគល់ភាគហ៊ុនចំនួន ៤៤% របស់លោកស្រី​នៅក្នុងក្រុមហ៊ុនទៅឱ្យកូនគឺលោក Cai Xinyi មានអាយុ ២០ ឆ្នាំដើម្បីថែរក្សាទ្រព្យសម្បត្តិគ្រួសារ និងបន្តវេន។

២)​ លោកស្រី Supaluck Umpujh

លោកស្រី Supaluck Umpujh មានលុយប្រមាន ២.១ ពាន់លានដុល្លារ ជាប្រធាន និងម្ចាស់ហាង The Mall Group ដែលជាហាងលក់រាយធំជាងគេទី ២ របស់ប្រទេសថៃដែលត្រូវបានបង្កើតឡើងដោយឪពុករបស់នាងគឺ Supachai Umpujh ។ ហាងពិភពលោកលក់រាយនេះរបស់គ្រួសារលោកស្រីមានទឹកប្រាក់មានចំនួន ១,៨ ពាន់លានដុល្លាររួមមានផ្សារទំនើប Siam Paragon ដែលមានប្រជាប្រិយភាពខ្លាំងគឺ The Emporium និង EmQuartier ។

លោកស្រី Supaluck ទទួលបានទ្រព្យសម្បត្តិរបស់នាងពីភាគហ៊ុនចំនួន ៦៥% នៅក្នុងក្រុមហ៊ុន​លក់រាយដែល​នាងចែករំលែកជាមួយគ្រួសារ។ The Mall Group មានការ​បណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន AEG ដែលជាក្រុមហ៊ុនកីឡា​ និងកំសាន្តរបស់អាមេរិកដើម្បីសាងសង់ពហុកីឡដ្ឋានចំនួន ២ នៅទីក្រុងបាងកក។

៣)​ លោកស្រី Hanifah Hajar Taib-Alsree

លោកស្រ Hanifah Hajar Taib-Alsree គឺ កូនស្រីរបស់អភិបាលខេត្ត Tun Abdul Taib Mahmud និងមានអាយុ ៤៥ ឆ្នាំ។ លោកស្រី ជាអ្នកគ្រប់គ្រង និងម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនដ៏ធំនៅម៉ាឡេស៊ី គឺក្រុមហ៊ុន Cahya Mata Sdn Bhd​ លោកស្រីក៏ក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលម្នាក់នៃក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានលីមកុកងិន​បូរីន។

លោកស្រីក៏ជានាយកប្រតិបត្តិនៅ Miri Marriot Resort និង Spa និង នៅ Cats FM ។ លោកស្រីក៏មានតួនាទីជានាយកប្រតិបត្តិជាន់ខ្ពស់នៅសាកលវិទ្យាល័យ Limkokwing University of Creative Technology ។ ចំពោះការអប់រំវិញ លោកស្រីទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែករដ្ឋបាលពាណិជ្ជកម្មពីសាកលវិទ្យាល័យសាន់ហ្វ្រាន់ស៊ីស្កូ។ បច្ចុប្បន្នលោកសទ្រព្យសម្បត្តិសុទ្ធរបស់នាងមានតម្លៃ ៣០៩ លានរីងហ្គីត។

៤) លោកស្រី លឹម ឈាវហូ

លោស្រី Lim Cheavho គឺជាអគ្គនាយកក្រុមហ៊ុន អ៊ែតវូត និងមានអាជីវកម្មជាច្រើនដោយក្នុងនោះមានការនាំចូលស្រា និងមានតំបន់សេដ្ឋកិច្ចពិសេស២កន្លែងរួមមានតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត។
បន្ថែមពីនេះ លោកស្រីក៏បានវិនិយោគលើបុរីលំនៅឋាន និងផ្សារទំនើបនៅក្រុងបាត់ដំបងជាដើម។

លោកស្រី គឺជាស្រ្តីឆ្នើមបំផុតរបស់កម្ពុជា លើមុខជំនួញក្នុងចំណោមស្រ្តីផ្សេងទៀត៕

បុរីប៉េង​ ហួត​ ចាប់ផ្ដើម​ផ្ដល់​កាដូ​ពិសេសថ្មី​​ ទិញ​ផ្ទះ​ ឈ្នះ​ខុនដូ​ នៅ​គម្រោង​ផ្លូវ​ ៦០ម៉ែត្រ​

0

ដោយ​ វល័ក្ខ​

ប្រម៉ូសិនរង្វាន់ធំ “ ទិញផ្ទះ ឈ្នះខុនដូ ” ហើយទទួលបានការផ្តល់ជូនពិសេសបន្ថែមទៀត ពីគម្រោងដឹស្តា ដាយមិន II (ផ្លូវ៦០ម៉ែត្រ) ការផ្តល់ជូនការបញ្ចុះតម្លៃពិសេសបន្ថែមនេះមានសុពលភាពត្រឹមបំណាច់ខែសីហា នេះតែប៉ុណ្ណោះ។

គម្រោងដឹស្តា ដាយមិន II ជាគម្រោងមួយស្ថិតនៅតាមបណ្តោយ មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដែលគ្របដណ្តប់លើផ្ទៃដីរហូតដល់ ជាង ៤០ ហិចតា ជាតំបន់ដ៏មានសក្តានុពល ដែលពោរពេញទៅដោយគម្រោងអភិវឌ្ឍអចលនទ្រព្យចម្រុះនានា ព្រមទាំងគម្រោងអភិវឌ្ឍផ្សារទំនើប និងតំបន់ពាណិជ្ជកម្ម ប្រមូលផ្តុំគ្នា នៅលើទីតាំងរួមតែមួយ ដែលធ្វើអោយការរស់នៅ របស់លោកអ្នកកាន់តែមានភាពសម្បូរបែប។

គម្រោងនេះផ្ទាល់ ជាបណ្តុំសហគមន៍ទំនើបសម្រាប់ការរស់នៅដ៏ល្អប្រសើរបំផុត ជាមួយនឹងការអភិវឌ្ឍន៍ចំរុះ ដែលបានបែងចែកជាតំបន់សម្រាប់ការរស់នៅ និងតំបន់សម្រាប់ពាណិជ្ជកម្ម ជាពិសេសផ្សារទំនើប ភីអេច ដាយមិនផ្លេស ត្រូវបានសាងសង់ឡើងជាមួយនឹងរចនាបថដ៏ប្រណីតដ៏ល្អឥតខ្ចោះ បែបទាន់សម័យសមស្របទៅតាមស្តង់ដារអន្តរជាតិ ដែលមានភាពលេចធ្លោជាងគេក្នុងតំបន់ ផ្តល់ជូនលោកអ្នកនូវការកម្សាន្ត និងជម្រើសហាងទំនិញ សេវាកម្មរាប់រយប្រភេទ រួមទាំងសាលសន្និសីទ ក្លឹបហាត់ប្រាណ អាងហែលទឹក អមទៅដោយសួនច្បារ ដែលពោរពេញដោយសោភ័ណភាព បែបធម្មជាតិពណ៌បៃតងដ៏ស្រស់បំព្រងផងដែរ។

ក្នុងគម្រោងដឹស្តា ដាយមិន II ផ្តល់ជូនលោកអ្នកនូវជម្រើសវីឡាជាច្រើនប្រភេទ ដែលមានដូចជា វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ និង ជាពិសេសវីឡាដែលមានរចនាបថថ្មី ចំនួន២ ផងដែរគឺ វីឡា ឃ្វីនថ្មី និង វីឡា ព្រីន ប៊ី ដើម្បីផ្ដល់នូវជម្រើសកាន់តែសម្បូរបែបដល់អតិថិជន។ គ្រប់ប្រភេទវីឡាខាងលើ សុទ្ធសឹងតែ រចនាម៉ូដឡើង ដ៏ល្អឯកដែលផ្អែកទៅលើគុណតម្លៃនៃសោភ័ណភាព ជាមួយភាពសមស្របឥតខ្ចោះនៃការរួមបញ្ចូលរចនាបថខ្មែរ និង អឺរ៉ុប ដោយផ្តល់ជូននូវភាពប្រណីតទាន់សម័យ និងផាសុកភាព ក្រោមការយកចិត្តទុកដាក់ពីវិស្វករជំនាញ ដែលធ្វើអោយការរស់នៅកាន់តែស៊ីវិល័យ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ 015 90 6789 Email: [email protected]ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕

ប្រទេស​ឥណ្ឌូនេស៊ី​នឹង​ផ្លាស់ប្តូរ​រដ្ឋធានី​ពី​ហ្សា​ការ​តា ទៅ​នៅ​កោះ​ Borneo Jungle

0

ដោយ​ Donald Lee

ហ្សា​ការ​តា៖ ប្រធានាធិបតី​ឥណ្ឌូនេស៊ី​បានបង្ហាញ​ផែនការ ផ្លាស់​ទី​រដ្ឋធានី​ឥណ្ឌូណេស៊ី​ពី​ទីក្រុង​ហ្សា​ការ​តា​សព្វថ្ងៃ ទៅ​តំបន់​ព្រៃ​ដែល​មិនមាន​ការអភិវឌ្ឍ​នៅ​តំបន់ Borneo ក្នុង​រយៈពេល ៥ឆ្នាំ។

ប្រធានាធិបតី Joko Widodo បាន​ចូលប្រជុំ​នៅ​សភា​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​សុក្រ ដើម្បី​បង្ហាញ​សំណើ​មួយ ដែល​នឹង​ផ្លាស់ប្តូរ​រដ្ឋធានី​ពី​ហ្សា​ការ​តា ទៅ​ទីតាំង​ដែល​មិនទាន់​ត្រូវបាន​កំណត់​នៅ​តំបន់ Kalimantan, Borneo។

ប្រធានាធិបតី Joko Widodo បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​ទៅកាន់​សភា កាលពី​ថ្ងៃ សុក្រ ថា “ខ្ញុំ​ស្នើសុំ​ការអនុញ្ញាត និង​ការគាំទ្រ​របស់​អ្នក​សមាជិកសភា ដែល​ជាទីគោរព និង​ប្រជាជន​ឥណ្ឌូនេស៊ី​ទាំងមូល ដើម្បី​ប្តូរ​ទីតាំង​រដ្ឋធានី​របស់​ប្រទេស​នេះ ទៅ​កោះ Kalimantan”។

លោក​បាន​បន្ថែមថា “រដ្ឋធានី​នេះ​មិន​ត្រឹមតែ​ជា​និមិត្តរូប នៃ​អត្តសញ្ញាណ​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​តំណាង​នៃ​ការ​ជឿនលឿន​របស់​ប្រទេសជាតិ​ផងដែរ។ នេះ​គឺ​សម្រាប់​ជា​ប្រយោជន៍​ដល់​ការអភិវឌ្ឍ និង​យុត្តិធម៌​សេដ្ឋកិច្ច។

ក្រុមអ្នកវិភាគ​ជឿជាក់ថា ទីតាំង​ជា​នៃ​រដ្ឋធានី​ថ្មី ស្ថិតនៅ​តំបន់ ​Bukit Soeharto ដែលជា​តំបន់​ព្រៃ​មួយ នៅ​ភាគ​ខាងកើត​កោះ Kalimantan ។ ទីតាំង​ស្ថិតនៅ​រវាង​ទីក្រុងធំៗទាំង២របស់​ខេត្ត និង​មាន​ចម្ងាយ២ម៉ោង​ពី​ទីក្រុង​ហ្សា​ការ​តា។

តំបន់​ផ្សេងទៀត​ដែល​ស្ថិតក្នុង​ការពិចារណា គឺ​រដ្ឋធានី​នៃ​កណ្តាល​កាលី​ម៉ាន​តាន់ ខេត្ត​ផា​លាំង​ខា​កា​យ៉ា។

រដ្ឋមន្ត្រី​ក្រសួងផែនកា​រ​អភិវឌ្ឍន៍​ជាតិ​ឥណ្ឌូនេស៊ី​លោក​ Bambang Brodjonegoro បាន​និយាយថា គម្រោង​និង​ការផ្លាស់ប្តូរ​ភ័ស្តុភារ នឹង​ចំណាយពេល​តែ៥ឆ្នាំ​ប៉ុណ្ណោះ​ដោយ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន មាន​រយៈពេល​ពីរ​ឆ្នាំ​ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ២០២០-២០២១ និង​ការសាងសង់​ការិយាល័យ​រដ្ឋាភិបាល នៅ​ឆ្នាំ២០២២-២០២៤ នៃ​អាណត្តិ​ប្រធានាធិបតី។

លោក​ Widodo បានធ្វើ​សំណើ​ជា​ផ្លូវការ​ទៅកាន់​សភា​មួយថ្ងៃ មុនពេល​ប្រទេស​នេះ​ប្រារព្ធ​ខួប​ឯករាជ្យ​លើក​ទី៧៤របស់ខ្លួន។

ហ្សា​កាតា​ដែលមាន​ប្រជាជន​កណ្តាល១០លាន​នាក់ និង​ប្រជាជន​ប្រមាណ ៣០លាន​នាក់ ត្រូវបាន​ជួបប្រទះ​ការកកស្ទះ​ចរាចរណ៍ និង​ទឹកជំនន់​ជាច្រើន​ជំនាន់។

រដ្ឋមន្ត្រី​ក្រសួងផែនកា​រ​អភិវឌ្ឍន៍​ជាតិ លោក​ Brodjonegoro បាន​និយាយថា ការខាតបង់​សេដ្ឋកិច្ច​ប្រចាំឆ្នាំ ដោយសារ​ការកកស្ទះ​ចរាចរណ៍​មាន​ទឹកប្រាក់​ជាង៧ពាន់​លាន​ដុល្លារ នៅក្នុង​រដ្ឋធានី​ហ្សា​ការ​តា​នាពេល​បច្ចុប្បន្ននេះ។

លោក​រដ្ឋមន្ត្រី​បាន​និយាយ​កាលពី​ខែ មិថុនា​ថា ផែនការ​ផ្លាស់ប្តូរ​ទីលំនៅ​ជិត​រួចរាល់​ហើយ។

លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​ហ្សា​ការ​តា​ថា “ចំនុច​សំខាន់​នៃ​ការសិក្សា គឺ​ទីតាំង​ការរៀបចំ​ផែនការ​ទំហំ និង​គំរូ​អាជីវកម្ម​ដើម្បី​អភិវឌ្ឍ​ទីក្រុង​ថ្មី​នេះ”៕

អានបន្ត៖ ឥណ្ឌូនេស៊ី​គ្រោង​សាងសង់​ស្ពាន​ឆ្លង​សមុទ្រ​វែង​ជាងគេ​តម្លៃ​ជាង ២៨៤លាន​ដុល្លារ