តើ​អ្នកណា​ជា​មហាសេដ្ឋី​ចំនួន៥រូប ដែលមាន​ជាងគេ​នៅ​តំបន់​អាស៊ី?

0

ដោយ វុត្ថា

ភ្នំពេញៈ មហាសេដ្ឋី​ដែលមាន​ជាងគេ​បំផុត​នៅ​អាស៊ី គិត​ត្រឹម​ឆ្នាំ២០១៩នេះ​មាន​ចំនួន៥រូប ដែល​បាន​នឹង​កំពុងមាន​ឥទ្ធិពល នៅក្នុង​តំបន់​អាស៊ី។ ខាងក្រោម​នេះ គឺ​មហាសេដ្ឋី ដែលមាន​ជាងគេ​បំផុត​នៅក្នុង​តំបន់​អាស៊ី ហើយ​មាន​លុយ​រយ​ពាន់​លាន​ដុល្លារ​លើ​អាជីវកម្ម​របស់ខ្លួន។

១) មហាសេដ្ឋី Jack Ma

លោក​ Jack Ma ជា​មហាសេដ្ឋី​ជំនួញ​ជនជាតិ​ចិន និង​ជា​ស្ថាបនិក​ក្រុមហ៊ុន Alibaba Group ។ លោក​ត្រូវបាន​គេ​បដិសេធ​មិនអោយ​ធ្វើការ​នៅក្នុង ​KFC មិនអោយ​ចូលរៀន​នៅ​សាលា Harvard និង​ឱកាស​ជាច្រើន​ទៀត ។ មហាសេដ្ឋី​រូបនេះ មាន​ឥទ្ធិពល​បំផុត​នៅក្នុង​តំបន់​អាស៊ី និង​គួ​ឱ្យ​គោរព​បំផុត។

បច្ចុប្បន្ននេះ​លោក​ Jack Ma មានទ្រព្យ​សម្បត្តិ​ប្រមាណ ៣៨,២ ពាន់​លាន​ដុល្លារ។

លោក​បាន​និយាយថា “ខ្ញុំ​ចង់​ផ្លាស់ប្តូរ​ប្រវត្តិសាស្ត្រ និង​ធ្វើ​អ្វីដែល​សំខាន់​នៅក្នុង​ជីវិត​របស់ខ្ញុំ និង​មាន​ឥទ្ធិពល​លើ​បុគ្គល ដូចជា យើង​មាន​អាជីវកម្ម​ខ្នាតតូច​ជាមួយ​លុ​រាប់លាន​នៅលើ​ក្រុមហ៊ុន ​Alibaba”។ លោក​បន្តថា “បន្ទាប់មក​ពួកគេ​ស្រឡាញ់​និង​គោរព​អ្នក​ពីព្រោះ​អ្នក​បានធ្វើឱ្យ​ជីវិត​របស់​ពួកគេ​មាន​សារៈសំខាន់។

២) មហាសេដ្ឋី Hui Ka Yan

លោក​ Hui Ka Yan ជា​អ្នកជំនួញ​ដ៏​ល្បី​ជនជាតិ​ចិន ហើយ​ជា​ប្រធាន​ក្រុមហ៊ុន Evergrande ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ចិន។ មហាសេដ្ឋី​រូបនេះ ត្រូវបាន​គេ​ចាត់ទុក​ប្រដូច​លោក ជា​លោក​ Donald Trump ប្រចាំ​នៅក្នុង​ប្រទេស​ចិន។ លោក Hui Ka Yan គឺជា​បុរស​មាន​ជាងគេ​បំផុត​នៅ​អាស៊ី ដែលមាន​ទ្រព្យសម្បត្តិ​សុទ្ធ​ចំនួន ៣៨,១ពាន់​លាន​ដុល្លារ។

៣) មហាសេដ្ឋី Ma Hueteng

លោក Ma Hueteng ជា​សហគ្រិន​អ៊ី​ន​ធើ​ណេ​ត​ចិន។ លោក​គឺជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​Tencent ដែលជា​ក្រុមហ៊ុន​អ៊ី​ន​ធើ​ណេ​ត​ធំជាងគេ​មួយ​នៅក្នុង​ប្រទេស​ចិន។ ក្រុមហ៊ុន Tencent គ្រប់គ្រង​សេវាកម្ម​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ចល័ត​ធំ​បំផុត​របស់​ចិន។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ លោក Hueteng បានបង្ហាញ​មុខ​ពីរដង​នៅក្នុង​បញ្ជី​នៃ​មនុស្ស ដែលមាន​ឥទ្ធិពល​បំផុត​នៅលើ​ពិភពលោក ហើយ​បច្ចុប្បន្ន​លោក​គឺជា​បុរស​មាន​បំផុត​ទី៣ ទាំង​នៅក្នុង​ប្រទេស​ចិន និង​អាស៊ី។ លោក​មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ៣៧,៩ ពាន់​លាន​ដុល្លារ។

៤) មហាសេដ្ឋី  Mukesh Ambani

លោក Mukesh Ambani គឺជា​មហាសេដ្ឋី​ជំនួញ​ឥណ្ឌា។ បច្ចុប្បន្ន​ជា​ប្រធាន​នាយក​គ្រប់គ្រង និង​ជា​ម្ចាស់​ភាគហ៊ុន​ដ៏​ធំ​នៃ​ក្រុមហ៊ុន Reliance Industries Limited ។ ក្រុមហ៊ុន RIL ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី Fortune Global 500 ហើយក៏​មានតម្លៃ​ទីផ្សារ​ខ្ពស់ជាង​ក្រុមហ៊ុន​ដទៃទៀត​នៅក្នុង​ប្រទេស​ឥណ្ឌា​ផងដែរ។

លោក Mukesh បាន​ជាប់​ក្នុង​បញ្ជី​អ្នកមាន​បំផុត​នៅ​អាស៊ី ដែលមាន​ទ្រព្យសម្បត្តិ​សុទ្ធ​ជិត ៣៥ ពាន់​លាន​ដុល្លារ។

លោក​ថា “ខ្ញុំ​មិន​គិតថា​មហិច្ឆតា​មិនគួរ​មាន នៅក្នុង​វចនានុក្រម​សហគ្រិន​ទេ។ ប៉ុន្តែ​មហិច្ឆតា​របស់​យើង​គួរតែមាន​ភាពប្រាកដនិយម។ អ្នក​ត្រូវតែ​ដឹងថា​អ្នក​មិនអាច​ធ្វើ​អ្វី​គ្រប់យ៉ាង​បានទេ។

៥) លោក Li-Ka Shing

លោក​ Li-Ka Shing ជា​អ្នកមាន​បំផុត​នៅ​ហុងកុង និង​ជា​អ្នកមាន​បំផុត​ម្នា​ក់នៅ​អាស៊ី ដែលមាន​ទ្រព្យសម្បត្តិ​សុទ្ធ​មិនគួរ​ឱ្យ​ជឿ​ចំនួន ៣៣,៩ ពាន់​លាន​ដុល្លារ។

លោក​ Li-Ka Shing ជា​ជំនួញ និង​អ្នកវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ដ៏​ធំ​ផុត។ បច្ចុប្បន្ន​លោក​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​របស់​ក្រុមហ៊ុន​ CK Hutchison Holdings ដែលជា​អ្នកវិនិយោគ​កំពង់ផែ​ឈានមុខ​គេ​លើ​ការអភិវឌ្ឍន៍ និង​ប្រតិបត្តិ​ករ​ទូទាំង​ពិភពលោក។

ក្រុមហ៊ុន​នេះ​ក៏មាន​ហាង​លក់រាយ​ថ្នាំ​សុខភាព និង​សម្រស់​ធំជាងគេ​នៅ​អាស៊ី​និង​អឺរ៉ុប៕

សម្តេច​តេ​ជោ​ស្នើឱ្យ​វៀតណាម​ជំរុញ​កំណើន​វិនិយោគ​ផ្ទាល់មក​កម្ពុជា​ឱ្យបានច្រើនជាង ៥ពាន់លាន​ដុល្លារ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បានស្នើ​សុំ​និង​លើកទឹកចិត្ត​ដល់​រដ្ឋាភិបាល​ប្រទេស​វៀតណាម ជួយ​ជំរុញ​ការបណ្តាក់ទុន​វិនិយោគ​បាន​ជាង៥០០០លាន​ដុល្លារ ដើម្បី​លើកកម្ពស់​វិស័យ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ល្អប្រសើរ។

សម្ដេចតេ​ជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា បាន​មានប្រសាសន៍​ក្នុងជំនួប​ជាមួយ​លោក ង្វៀន វ៉ាន់​ណេ​ន លេខាធិការ​មជ្ឈិមបក្ស និង​ជា​ប្រធាន​ខុទ្ទកាល័យ​មជ្ឈិម​បក្សកុម្មុយនិស្ត​វៀតណាម​កាលពី​ព្រឹក​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ​ថា កិច្ចទំនាក់ទំនង​រវាង​កម្ពុជា វៀតណាម គឺមាន​ភាពជិតស្និទ្ធ និង​យូរអង្វែង​មកហើយ ហើយ​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ក៏មាន​ទំហំធំធេង​ផងដែរ។

សម្ដេច​ក៏បាន​មានប្រសាសន៍​អំពី ស្ថានភាព​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ស្ថិតនៅក្នុង​ភាពរឹងមាំ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ​គឺ​ស្ថិតនៅក្នុង​រង្វង់៧ភាគរយ ហើយ​សម្តេច តេ​ជោ ក៏បាន​មានប្រសាសន៍​អំពី​ការធ្វើកំណែទម្រង់​រយៈពេល​នេះ និង​រយៈពេល​ទៅមុខ ហើយ​កម្ពុជា​នឹង​ខិតខំ​ធ្វើយ៉ាងណា​ពង្រីក​ទំនាក់ទំនង ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ឱ្យបាន​ច្រើនជាង​លទ្ធផល ដែល​ទទួលបាន​នាពេល​បច្ចុប្បន្ននេះ។

ជា​កិច្ច​ឆ្លើយតប លោក ង្វៀន វ៉ាន់​ណេ​ន បានបង្ហាញ​ពី​ក្ដី​រីករាយ​ក្នុង​ភាព​សហការ​ជា​ដៃគូ​រវាង​ប្រទេស​ទាំង២ ហើយក៏​ទទួលស្គាល់​ពី​ភាព​រីកចម្រើន និង​ការអភិវឌ្ឍ​យ៉ើ​ា​ង​ឆាប់រហ័ស​របស់​កម្ពុជា​ផងដែរ។ ជាមួយគ្នានេះ លោក​ក៏បាន​សន្យា​ពាំ​នាំនូវ​គោលបំណង​ដែល​រដ្ឋាភិបាល​កម្ពុជា​លើកឡើង ទៅធ្វើ​ការផ្សព្វផ្សាយ​បន្ត​នៅក្នុង​ប្រទេស​វៀតណាម ដើម្បី​ជំរុញ​ទឹកចិត្ត អ្នកវិនិយោគ​ឱ្យមក​ចាប់អារម្មណ៍​ចាប់​ដៃគូ​ជាមួយ​កម្ពុជា​បន្ថែមទៀត។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា លឹម ហេង  បាន​មានប្រសាសន៍ប្រាប​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ជាមួយគ្នានេះ​ផងដែរ​ថា បច្ចុប្បន្ននេះ​វិស័យ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម និង​កម្ពុជា ដែល​ស្ថិត​លំដាប់​កំពូល​គឺ​វិស័យ​កសិក​កម្ម ហើយ​ក្រៅពីនេះ​គឺ​វិស័យ​ទេសចរណ៍ ដែល​ឈរ​នៅ​បន្ទាប់ពី​ចិន។ លោក​ឧកញ៉ា​បាន​បន្តទៀតថា ការវិនិយោគ​ដោយផ្ទាល់ នៅក្នុង​វិស័យ​កសិកម្ម​របស់​វៀតណាម​នៅ​កម្ពុជា គឺ​ដំណាំ​កៅស៊ូ ហើយ​ចំពោះ​ការនាំ​ចេញពី​កម្ពុជា ដោយ​ត្រង់​ទៅកាន់​វៀតណាម គឺមាន​ដំណាំ​ស្រូវ និង​ដំឡូង។

លោក​ឧកញ៉ា​បាន​បន្តទៀតថា កាលពី​ខែកក្កដា​កន្លងទៅនេះ មាន​គណៈប្រតិភូ​ធុរៈកិច្ច​មួយក្រុម ដែល​សម្របសម្រួល​ដោយ​សមាគម​ពាណិជ្ជកម្ម វៀតណាម​ប្រចាំ​នៅ​កម្ពុជា បាន​ចូលជួប​ពិភាក្សា​ការងារ និង​ស្វែងរក​ឱកាស​វិនិយោគ​សហការ​ជា​ដៃគូ​ជាមួយ​កម្ពុជា ហើយ​ជា​លទ្ធផល យើង​ទទួលបាន​ផ្លែផ្កា​មួយចំនួន​ពាក់ព័ន្ធ ទៅនឹង​ការសម្រេចចិត្ត​ចាប់​ជា​ដៃគូ​ជាមួយគ្នា។

លោក​ឧកញ៉ា​លឹម ហេង​បាន​បន្តទៀតថា “ការធ្វើ​ជំនួញ​ជា​ដៃគូរ​ក្នុង​វិស័យ​ឯកជន​រវាង​ប្រទេស​ទាំង២គឺជា​រឿង​មួយ ប៉ុន្តែ​នៅពេល​ដែលមាន​ការជួយ​ជ្រោមជ្រែង​ពី​សំណាក់​រាជរដ្ឋាភិបាល​ក្នុងការ​ស្វែងរក​ឱកាស និង​ទីផ្សារ គឺ​កាន់តែ​ជួយ​បន្ថែម​កម្លាំង​នៅក្នុង​វិស័យ​មួយ​នេះ​ឱ្យ​កាន់​តែមាន​ភាពខ្លាំង​ក្លា”៕

ប្រទេស​ចិន​កាត់បន្ថយ​ឥទ្ធិពល​ហុង​កុង ដោយ​ជ្រើសរើស​ទីក្រុង​សិន​ជិន​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក

0

ដោយ Donald Lee

ភំ​ពេញៈ រដ្ឋាភិបាល​ចិន​បានបង្ហាញ​ផែនការ ដើម្បី​អភិវឌ្ឍ​ទីក្រុង​សិន​ជិន ដែលជា​ទីក្រុង​រីកដុះដាល​នៅ​ខេត្ត ក្វាង​ទុង និង​បានចាត់ទុក “Silicon Valley of China” ទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​សកល ដែល​នឹង​រួមបញ្ចូល​និង​ជំនួស​ហុងកុង​នាពេល​អនាគត។

ក្រុមប្រឹក្សារដ្ឋ​ចិន​បានចេញ​សេចក្តីណែនាំ ១៩ចំណុច របស់​ទីក្រុង​សិន​ជិន​កាលពី​ថ្ងៃអាទិត្យ ដែលមាន​ចំណងជើង​ថា “គោលការណ៍​ណែនាំ​ស្តីពី ការគាំទ្រ​ដល់ទី​ក្រុង​សិន​ជិន “ក្នុង​ការកសាង​តំបន់​បាតុកម្ម​សាកល្បង​នៃ​សង្គមនិយម ” ជាមួយ​នឹង​ចរិត​ចិន។ នេះ​បើ​យោងតាម​កាសែត People Daily។

ផែនការ​នេះ​នឹង​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​តំបន់​ក្វាង​ទុង ហុងកុង និង​ម៉ា​កាវ។ ដូចដែល​ឈ្មោះ​បាន​បង្ហាញថា ចិន​មាន​ផែនការ​បញ្ចូល​ខេត្ត​ក្វាង​ទុង ជាមួយនឹង​ទីក្រុង​ហុងកុង និង​ម៉ា​កាវ។

របាយការណ៍​របស់រ​ដ្ឋា​ភិ​បាល​ចិន​បាន​ឲ្យ​ដឹងថា “ផ្ទះ​របស់​ប្រជាជន​ចំនួន ៧១,១៦លាន​នាក់​តំបន់​ Greater Bay និង​មាន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ចំនួន ១,៦ទ្រី​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ២០១៨ ដែលជា​ចំនួន​ខ្ពស់​លំដាប់​ទី​បី​ក្នុង​ពិភពលោក បន្ទាប់ពី​តំបន់ឆ្នេរ​សមុទ្រ​តូ​ក្យូ និង​តំបន់​ទីក្រុង​ញូវយ៉ក។

ការចេញផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​តំបន់​ The Greater Bay គឺ​កើតឡើង នៅពេលដែល​ទីក្រុង​ហុងកុង ត្រូវបាន​ជាប់គាំង​ការតវ៉ា​ជាង១១ សប្តាហ៍​ដែលថ្មីៗនេះ​ដែល​បាន​ឈានដល់​អំពើ​ហឹ​ង្សា​ទាំងស្រុង និង​ការបិទ​អាកាសយានដ្ឋាន​អន្តរជាតិ​ហុងកុង ដែលជា​មណ្ឌល​ដឹកជញ្ជូន​ដ៏​មមាញឹក​បំផុត​មួយ​នៅលើ​ពិភពលោក។

លោក Tian Feilong អ្នកជំនាញ​កិច្ចការ​ហុងកុង​នៅ​សាកលវិទ្យាល័យ Beihang ក្នុង​ទីក្រុង​ប៉េកាំង​បាន​និយាយថា “ហុងកុង​មិន​សម​នឹង​ទទួល​តួនាទី​សំខាន់ សម្រាប់​យុទ្ធសាស្ត្រ​តំបន់​ Greater Bay ហើយ​តុលាការ​នឹង​នៅ​ទីក្រុង​ដីគោក។

ទីក្រុង​សិន​ជិន បាន​ផ្លាស់ប្តូរ​ពី​ភូមិ​នេសាទ​ជនបទ​មួយ ទៅជា​ទីក្រុង​ផលិតកម្ម និង​បច្ចេកវិទ្យា​ដ៏​ធំ​មួយ ហើយ​ត្រូវបាន​គេ​ស្គាល់​ថា​ជា «តំបន់ Silicon Valley» របស់​ចិន ដោយសារតែ​ការចាប់ផ្តើម​បច្ចេកវិទ្យា​ទំនើប ហើយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មាន​ទីស្នាក់ការ​ធំ​នៅក្នុង​ទីក្រុង​នេះ មានដូចជា ក្រុមហ៊ុន Tencent Holdings Limited និង​ក្រម​ហ៊ុន Huawei Technologies។

របាយការណ៍​របស់រ​ដ្ឋា​ភិ​បាល ដែល​បានចេញ​ផ្សាយ​នៅ​កាសែត People’s Daily បាន​ឲ្យ​ដឹងថា “ទីក្រុង​សិន​ជិន នឹង​ធ្វើជា​គំរូ​មួយ​សម្រាប់​ប្រជាជន​នៅ​ហុងកុង និង​ទីក្រុង​ក្នុង​តំបន់​ផ្សេងទៀត​ស្តីពី វិធី​ធ្វើ​សមាហរណកម្ម​គោលនយោបាយ និង​យន្តការ​ក្នុង​តំបន់​ឱ្យ​កាន់តែ​ប្រសើរឡើង​ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ។

សេចក្តីរាយការណ៍​បាន​បន្ថែមទៀតថា “ហុងកុង​នឹង​ទទួលបាន​អត្ថប្រយោជន៍​នៅពេល​ទីក្រុង​សិន​ជិន​រីកលូតលាស់ ទៅជា​ទីក្រុង​ឈានមុខ​គេ​លើ​ពិភពលោក ព្រោះ​អ្នកជំនាញ​នានា​នៅ​ទីក្រុង​សិន​ជិន ក៏​អាចធ្វើ​អាជីវកម្ម​នៅ​ហុងកុង​ផងដែរ”៕

អានបន្ត៖ ទីផ្សារ​សាកល​បន្ត​ធ្លាក់ចុះ ខណៈ​ចិន​ហ៊ាន​ឲ្យ​អាមេរិក​អនុវត្ត​ពន្ធគយ

រដ្ឋាភិបាល​កំពុង​ពិនិត្យ​សំណើ​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ​ចំនួន៤

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាល​កម្ពុជា​កំពុង​បាននិងកំពុង​ពិនិត្យ​វាយតម្លៃ​លើ​សំណើសុំ​វិនិយោគ​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ លើ​ទំហំ​ដី​មិន​លើសពី ១០ហិកតា ចំនួន ៤គម្រោង ស្ថិតក្នុង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស (បូកគោ) ភូមិសាស្ត្រ​ខេត្តកំពត និង​ឧទ្យាន​ជាតិ​ព្រះសីហនុ(រាម) ខេត្ត​ព្រះសីហនុ។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បានឱ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី១៩ សីហា​កន្លងមក​ថា គម្រោង​ស្នើសុំ​វិនិយោគ​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ ចំនួន៤នេះ ជា​គម្រោង​របស់​ក្រុមហ៊ុន​ឯកជន ក្នុងការ​អភិវឌ្ឍន៍​តំបន់​អេកូ​ទេសចរណ៍ ដែល​រដ្ឋាភិបាល តាមរយៈ​ក្រសួង​ជំរុញឱ្យមាន​ការ​ភិ​វឌ្ឍន៍​បន្ថែមទៀត ដើម្បីឱ្យ​មានការ​អភិវឌ្ឍ​ន៍​នូវ​មូលដ្ឋាន​ក៏ដូចជា​ការ​ផ្តល់នូវ​ចំណូល និង​មុខរបរ​បន្ថែម​ដល់​ប្រជាក​សិរ​នៅ​តំបន់​នេះ។

លោក​បន្តថា តំបន់​មួយចំនួន​មាន​សក្តានុពល​អេកូ​ទេសចរណ៍ ដូច្នេះ​ក្រសួង​ជំរុញឱ្យមាន​ការយកចិត្ត​ទុកដាក់​ទៅលើ​ការអភិវឌ្ឍន៍ ហើយ​សហគមន៍​ក៏មាន​ឱកាស​ចូលរួម​ក​សាង​ហេដ្ឋារចនាសម្ព័ន្ធ​ផងដែរ។

លោក​នេត្រ ភក្ត្រា មិនបាន​បញ្ជាក់​ពី​ឈ្មោះ​ក្រុមហ៊ុន​ក្នុងស្រុក ឬ​ក្រៅ​ស្រុក និង​មាន​ទុនវិនិយោគ​ក្នុងការ​អភិវឌ្ឍន៍​គម្រោង​ទាំង៤នេះ​ទេ។ តែ​យ៉ាងណាក៏ដោយ​លោក​ថា ក្រសួង​បាននិងកំពុង​ពិនិត្យ ចំពោះ​ការស្នើសុំ​អភិវឌ្ឍន៍​លើ​គម្រោង​ទាំងនេះ​ថា មាន​លក្ខណៈ​ដែល​ក្រសួង​តម្រូវ​ដែរឬទេ ជាពិសេស​គឺ​ការគោរព​បរិស្ថាន​ធម្មជាតិ។

យោងតាម​កិច្ចប្រជុំ​របស់​ក្រុមការងារ​ក្រសួងបរិស្ថាន ដែល​បាន​ចុះ​ពិនិត្យ​រួចហើយ​កាល​ចុង​សប្តាហ៍​កន្លងមកនេះ បាន​ផ្តល់យោបល់​លើ​របាយការណ៍​លទ្ធផល ដែល​ក្រុមការងារ​បាន​ចុះ​សិក្សា ជាពិសេស​ការពិនិត្យ​លើ​សក្តានុពល​ទេសចរណ៍ធម្មជាតិ អភិរក្ស​ធនធានធម្មជាតិ ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ការងារ​គ្រប់គ្រង​សំណល់​រឹង-រាវ និង​កំណត់​នូវ​ការ​ប្រឈម និង​ផលប៉ះពាល់​នានា​ជាមុន ដើម្បី​រៀបចំ​របាយការណ៍​ជូន​លោក​រដ្ឋមន្ត្រី​ពិនិត្យ​សម្រេច។

ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំ​កម្ពុជា​លោក​ធួន ស៊ីណាន​បាន​សម្តែង​ការស្វាគមន៍​រាល់ គម្រោង​អភិវឌ្ឍន៍​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ​ទាំងអស់ នៅ​កម្ពុជា ព្រោះ​បានផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​ប្រជា​សហគមន៍ ខណៈ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ មិនទាន់​សម្បូរ​តំបន់​អេកូ​ទេសចរណ៍​ច្រើន​នៅឡើយ​ទេ។

តែ​យ៉ាងណាក៏ដោយ​លោក​ស៊ីណាន បាន​សម្តែង​ការព្រួយបារម្ភ​ខ្លះ​ដែរ ចំពោះ​ការអភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ (Econ Tourism) នេះ ផ្តល់​ផលប្រយោជន៍​ដល់​ក្រុមហ៊ុន​ដែល​បាន​អភិវឌ្ឍន៍ និង​បុគ្គល​ច្រើនជាង​សហគមន៍​រស់នៅក្នុង​មូលដ្ឋាន​ទៅវិញ​ទេ ។

លោក​ថា “ការអភិវឌ្ឍន៍​ឬ កែច្នៃ​អេកូ​ទេសចរណ៍ ដោយ​ឈរលើ​គោលការណ៍​ច្បាប់​វិយោគ​បាន​កាន់តែ​កាន់​ច្រើន​កាន់តែ​ល្អ ព្រោះ​វា​អាច​ការការពារ​បរិស្ថាន អនាម័យ និង​សេវាកម្ម​បាន​កាន់តែច្រើន​ថែមទៀត​សម្រាប់​កម្ពុជា។ លោក​បន្ថែ​ថា “អ្វីដែល​លោក​ខ្លាច​តែ​អភិវឌ្ឍន៍យូៗ ទៅ​ក្លាយទៅជា​កន្លែង​ពុះ​ដី​ឡូ​តិ៍លក់ របស់​ក្រុមហ៊ុន និង​បាត់បង់​អស់ធន​ធម្មជាតិ​ទៅវិញ​ទេ”៕

អានបន្ត៖ អាជ្ញាធរខេត្តស្ទឹងត្រែង​ស្នើ​ប្រទេស​ឥណ្ឌូនេស៊ី​វិនិយោគ​វិស័យ​ទេសចរណ៍ក្នុង​មូលដ្ឋាន​របស់ខ្លួន

Century21 គ្រោងពង្រីកភ្នាក់ងាររហូតដល់ ៥០០នាក់នាពេលឆាប់ៗខាងមុខ

0

ដោយ ​គង់ សូរិយា

ភ្នំពេញៈ ជាមួយនឹង​គោលដៅ​ច្បាស់លាស់ និង​ការពង្រីក​ការិយាល័យ​កាន់តែច្រើន​នៅ​ទីក្រុង​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយចំនួន ក្រុមហ៊ុន Century21 Family គ្រោង​ពង្រីក​ភ្នាក់ងារ​របស់ខ្លួន​ឲ្យ​បាន ៥០០នាក់​នាពេលឆាប់ៗខាងមុខនេះ។

នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Century21 Cambodia លោកស្រី​ Grace Rachny Fong បាន​មានប្រសាសន៍​ឲ្យ​ដឹងថា រហូតមកទល់​ពេលនេះ​ក្រុមហ៊ុន​បាន​ពង្រីក​ការិយាល័យ​ចំនួន២២នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ដែលមាន​សក្តានុពល​សេដ្ឋកិច្ច និង​អចលនទ្រព្យ ប៉ុន្តែ​យើង​កំពុង​ពង្រីក​ការិយាល័យ​ទៅកាន់ ខេត្ត​ចំនួន១៥ទៀត​នាពេល​អនាគត ដោយ​ត្រូវការ​ដៃគូ​សហការ​ដែល​មានកា​រ​ប្តេជ្ញាចិត្ត ក្តី​ស្រលាញ់ ឆន្ទៈ និង​ភាពស្មោះត្រង់ ដើម្បី​ធ្វើការ​រួមគ្នា និង​ឈរលើ​គោលការណ៍​ឈ្នះ ឈ្នះ​ទាំងអស់គ្នា។

លោក​បន្តថា “យើង​ត្រូវ​ការពង្រីក​ភ្នាក់ងារ​លក់៥០០នាក់ ដើម្បី​គ្របដណ្តប់​ចំណែក​ទីផ្សារ​ឲ្យ​បាន​កាន់តែច្រើន ដើម្បី​ទំនុកចិត្ត​លើ​ការទិញ លក់ ជួល​លើ​វិស័យ​សំណង់​និង​អចលនទ្រព្យ​ក្នុង​និង​ក្រៅប្រទេស។ លោក​បន្តថា “ការរីកចម្រើន​ក្នុង​វិស័យនេះ​ទាមទារ​នូវ​ភ្នាក់ងារ​ដែលមាន​គុណ​ត​ម្លៃ មាន​ភាពស្មោះត្រង់ និង​ក្រម​សីល​ធ៌​ម ដើម្បី​ធ្វើ​ឲ្យ​វិស័យនេះ​រីកចម្រើន​ប្រកបដោយ​និរន្តរភាព។

លោក​គុយ វ៉ាត​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Century21 Cambodia

លោក​គុយ វ៉ាត​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុនCentury21 Cambodiaបាន​មានប្រសាសន៍ថា យើង​ត្រូវ​ពង្រីក​ភ្នាក់ងារ​របស់​យើង ដើម្បី​គ្របដណ្តប់​ចំណែក​ទីផ្សារ និង​ជួយ​ដល់​វិស័យនេះ ហើយ​យើង​ចង់​ឲ្យ​ភ្នា​ក់ប​ងារ​របស់​យើង ជា​អ្នកដើរ​តួនាទី​កាន់តែ​សកម្ម​ឡើង​ក្នុង​វិស័យនេះ បើទោះបីជា​ពិភពលោក​មាន​បញ្ហា​សេដ្ឋកិច្ច ក៏​យើង​អាច​ប្រើប្រាស់​ភ្នាក់ងារ​របស់​យើង និង​ជំរុញ​ឲ្យ​អ្នកវិនិយោគ​ក្នុងស្រុក​ជួយ ដើម្បី​ធ្វើ​ឲ្យ​វិស័យនេះ​មាន​ភាព​រីកចម្រើន។

លោក​បន្តថា “ហេតុនេះ​ភ្នាក់ងារ​អចលនទ្រព្យ​ដើរតួនាទី​សំខាន់​ណាស់់ ហើយ​សូម​គិត​ផលប្រយោជន៍​រយៈពេល​វែង ជាជាង​គិត​ផលប្រយោជន៍​រយៈពេល​ខ្លី ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ក្រម​សីល​ធ៌​ម និង​ភាពស្មោះត្រង់”៕

អានបន្ត៖ ក្រុមហ៊ុនមេ Century21 កំពុង​ស្វែងរក​ដៃគូ​សហការ​លើ​ខេត្ត​ក្រុង​ចំនួន ១៥បន្ថែមទៀត

រដ្ឋាភិបាល​ត្រៀម​ដី៥០ហិកតា សង់​ស្ថានីយ៍​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នៅ​ខេត្តសៀមរាប

0

ដោយៈ រ៉ា​ណេ​ត

សៀមរាបៈ ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានសម្រេច​ត្រៀម​ដី​ទំហំ​ប្រមាណ ៥០ហិកតា ដែល​ស្ថិតនៅ​ភាគ​ខាងកើត​នៃ​ខេត្តសៀមរាប ដើម្បី​សាងសង់​អាង​ស្តុក​និង​ស្ថានីយ៍​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ដើម្បី​បញ្ចៀស​បញ្ហា​ទឹក​កខ្វក់​ចេញពី​ទីក្រុង​ទេសចរណ៍​មួយ​នេះ។

កាលពី​ចុង​សប្ដាហ៍​កន្លងទៅនេះ លោក ស៊ុន ចាន់ថុល​បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​សមាសភាព​ក្រុមហ៊ុន​ដៃគូ​អភិវឌ្ឍន៍​នៅក្នុង​វិស័យ​មួយ​នេះ ចុះ​ធ្វើការ​ត្រួតពិនិត្យ​ពី​ស្ថានភាព​ស្ថានីយ​ប្រព្រឹត្តិកម្ម និង​បណ្ដាញ​លូទឹកកខ្វក់ និង​មើល​ពី​សមត្ថភាព​ជាក់ស្ដែង​របស់​អាង​ដែលមាន​ស្រាប់ ធៀប​នឹង​ទំហំ​បរិមាណ​ទឹក​កខ្វក់ ដែល​ប​បញ្ចេញ​ចោល​ពី​ប្រភព​នានា​នៅក្នុង​ខេត្តសៀមរាប សំដៅ​ពង្រីក​សមត្ថ​ភាពជា​បណ្ដើរៗតាម​ផែនការ។

លោក​ស៊ុន ចាន់ថុល បាន​មានប្រសាសន៍ថា “ដោយសារ​ភូមិសាស្ត្រ​ខេត្ត​នេះ អំណោយផល​ល្អ និង​ពោរពេញ​ទៅដោយ​សក្ដានុពល​ទាំង​ផ្នែក​កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ជាពិសេស​វិស័យ​ទេសចរណ៍ បានធ្វើឱ្យ​ខេត្ត​នេះ​មានការ​រីកចម្រើន​យ៉ាងខ្លាំង ដែលជា​ហេតុ​ធ្វើឱ្យ​បរិមាណ​កាកសំណល់​បាន​កើនឡើង​លើសពី​ការរំពឹងទុក។

លោក​បាន​បញ្ជាក់ទៀតថា ក្រសួង​មាន​ទីតាំង និង​ទំហំ​ដី​គ្រប់គ្រាន់​ក្នុងការ​គ្រប់គ្រង​កាកសំណល់​ទឹក​កខ្វក់​ទាំងនេះ។ ជាក់ស្ដែង យើង​មាន​ទំហំ​ផ្ទៃដី​នៅ​ភាគ​ខាងលិច​ក្រុង​ចំនួន៣៨ហិច​តា ដែល​បាន​សាងសង់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​រួច លើ​ទំហំ​ផ្ទៃដី២០ហិច​តា។ លោក​បន្តទៀតថា ផ្ទៃដី​បម្រុង​នៅ​ភាគ​ខាងកើត​ក្រុង មាន​ចំនួន​ប្រមាណ​ជាង ៥០ហិច​តា ហើយ​លើសពីនេះទៅទៀត ក្រសួង​នឹង​ប្រើប្រាស់​បច្ចេកទេស ដើម្បី​បង្កើន​សមត្ថភាព​បន្សុទ្ធ​ទឹក​កខ្វក់ ឱ្យបាន​ច្រើនជាង​នេះ​ទ្វេដង និង​បូ​ប​ភក់​បាត​អាង​ដើម្បី​ផលិត​ជា​ជីសរីរាង្គ​ផងដែរ។

បច្ចុប្បន្ន​ខេត្តសៀមរាប មាន​ស្ថានីយ៍​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​មួយកន្លែង ដែល​បច្ចុប្បន្ន​សមត្ថភាព​ច្រោះ​កាកសំណល់ ទឹក​កខ្វក់​ចំនួន៨.០០០ម៉ែត្រគូប​ក្នុង​មួយថ្ងៃ និង​មាន​ម៉ាស៊ីន​បូ​ប​ទឹក​កខ្វក់​ចំនួន៣កន្លែង ពោលគឺ​ម៉ាស៊ីន​មេ​មួយកន្លែង និង​ម៉ាស៊ីន​រង​ចំនួន២ ដែលមាន​សមត្ថភាព​បូ​ប​ទឹក ៥៦.៣៨៦ម៉ែត្រគូប​ក្នុង​មួយថ្ងៃ។

លើសពីនេះ​បណ្ដាញ​លូ​គ្រប់គ្រង​ទឹកភ្លៀង និង​ទឹក​កខ្វក់​ជាច្រើន​គីឡូម៉ែត្រ​ត្រូវបាន​សាងសង់​រួច ព្រមទាំង​បាន​ត​ភ្ជាប់​បណ្ដាញ​លូទឹកកខ្វក់ ពី​លំនៅឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ ចូលទៅក្នុង​បណ្ដាញ​លូ​មេ​បាន​មួយចំនួន​ផងដែរ។ ទោះបី​សមត្ថភាព​ផ្ទុក​ទឹក​កខ្វក់​បច្ចុប្បន្ន នៅមានកម្រិត​ក្ដី ក្រសួង​មាន​ផែនការមេ​របស់ខ្លួន ដោយ​បង្កើន​សមត្ថភាព​ច្រោះ​ទឹក​កខ្វក់​ឱ្យដល់​ពី៥០.០០០ម៉ែត្រគូប ទៅ៨០.០០០ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​នៅ​ឆ្នាំ២០៤០ ដោយ​អនុវត្តតាម​ផែនការ​រយៈពេល​ខ្លី មធ្យម និង​វែង ដូច​បានកំណត់​នៅក្នុង​ផែនការមេ៕

អានបន្ត៖ ក្រុមហ៊ុន​ធំ​មួយ​របស់​ចិន​ស្នើសុំ​សិក្សា​លម្អិត​ពី​គម្រោង​ស្ថាបនាប្រព័ន្ធបង្ហូរទឹកនៅ​ក្រុងព្រះសីហនុ

សង្គ្រាម​ពាណិជ្ជ​កម្មបាន​ជួយ​ក្រុមហ៊ុន Samsung នាំមុខ​ក្រុមហ៊ុន Apple

0

ដោយ Donald Lee

វ៉ាស៊ីនតោនៈ លោក Tim Cook ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple Inc.អាមេរិក​បាន​និយាយថា ពន្ធ​ថ្មី​របស់​អាមេរិក​ទៅលើ​ទំនិញ​ចិន នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ការលក់ iPhone និង​ជំរុញ​ការលក់​ស្មា​ត​ហ្វូ​ន​របស់​ Samsung ដែលជា​គូប្រជែង​របស់​កូរ៉េខាងត្បូង​នៅលើ​ទីផ្សារ​អាមេរិក។

លោក Trump បាន​បង្ហើប​ថា លោក​បាន​និយាយ​ទៅកាន់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple ហើយ​ប្រធាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នេះ បាន​បង្កើត​ករណី​ល្អ​មួយ​ដែល​ពន្ធគយ​ថ្មី​លើ​ទំនិញ​ចិន​នឹងធ្វើ​ឱ្យ​តម្លៃ​ផលិតផល ដូចជា iPhone កើនឡើង​និង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងសំខាន់​ដល់​ស្មា​ត​ហ្វូ​ន Samsung ដែលមាន​មូលដ្ឋាន​នៅ​ទីផ្សារ​អាមេរិក។

ផលិតផល​ Samsung នឹងមិន​ត្រូវបាន​ដំឡើង​ពន្ធគយ​ណាមួយ​ទេ ខណៈដែល​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម កាលពី​ឆ្នាំមុន។

កាលពី​ដើមខែ​នេះ លោក Trump បានប្រកាសថា លោក​នឹងដាក់​ពន្ធ​លើ​ទំនិញ​ចិន​ដែលមាន​តម្លៃ៣០០ពាន់​លាន​ដុល្លារ ជាមួយនឹង​ការដំឡើង​ពន្ធ១០ភាគរយ ដោយ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី១ ខែកញ្ញា​ខាងមុខនេះ។

បញ្ជី​ពន្ធ​ដំបូង​នឹង​រួមបញ្ចូល​កុំព្យូទ័រ​យួរដៃ​ម៉ាក Macbook និង​អាយ​ហ្វូ​ន ប៉ុន្តែ​មន្ត្រីរដ្ឋបាល​ Trump បាន​បញ្ជាក់ថា ផលិតផល​អេ​ឡិច​ត្រូ​និ​ច ដែលមាន​ប្រជាប្រិយភាព​នឹងមិន​ត្រូវ​ចុះបញ្ជី​ពន្ធ​រហូតដល់​ថ្ងៃទី១៥ ខែ ធ្នូ​ដើម្បី​កុំ​ដាក់បន្ទុក​ដល់​អ្នកដើរ​ផ្សារ​អាមេរិក​ជាមួយនឹង​ការ​តម្លើងថ្លៃ​នៅ​រដូវ​លក់រាយ​ណូអែល​ដ៏​សំខាន់។

ទោះយ៉ាងណា​ផលិតផល​ Apple ពេញនិយម​នៅ​កន្លែង​ផ្សេងទៀត ដែល​ផលិត​នៅ​ប្រទេស​ចិន​ដូចជា Airpods Apple Watches និង Homepods នឹង​ត្រូវបាន​បញ្ចូល​ក្នុង​បញ្ជី​ផលិតផល​ដែល​ត្រូវ​ដំឡើង​ពន្ធគយ​ចាប់ផ្តើម​នៅ​ថ្ងៃទី ១ ខែ កញ្ញា៕

ប្រធានាធិបតី​អាមេរិក​កោះប្រជុំ​បន្ទាន់​ជាមួយ​ធនាគារធំៗ ខណៈ​ទីផ្សារ​សាកលបាន​ធ្លាក់ចុះ

0

ដោយ Donald Lee

អាមេរិកៈ ប្រធានាធិបតី​អាមេរិក Donald Trump បាន​កោះប្រជុំ​សម្ងាត់​ជាមួយ​ថ្នាក់ដឹកនាំ​ធនាគារធំៗ ខណៈ​ទីផ្សារ​សេដ្ឋកិច្ច​សាកល​កំពុង​ធ្លាក់ចុះ កំឡុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន។

លោក​ប្រធានាធិបតី​ Donald Trump បានធ្វើ​ស​ន្និសិទ​បន្ទាន់​ទៅកាន់​មេដឹកនាំធំៗនៃ​ធនាគារ​នៅ​សហរដ្ឋអាមេរិក​កាលពី​សប្តាហ៍​មុន បន្ទាប់ពី​ទីផ្សារ​រអាក់រអួល​ដោយ​កត់ត្រា​ការ​នូវ​ខាតបង់​ដែល​បង្ហាញថា​នឹងមាន​វិបត្តិ​សេដ្ឋកិច្ច។

លោក Trump បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “ខ្ញុំ​មិន​គិតថា​យើង​ពុំមាន​វិបត្តិ​សេដ្ឋកិច្ច​ទេ។ យើង​ធ្វើ​បានល្អ​ណាស់។ អ្នកប្រើប្រាស់​របស់​យើង​ជា​អ្នកមាន។

លោក​បាន​សរសេ​រលើប​ណ្តា​ញ​សង្គម Twitter ថា “សេដ្ឋកិច្ច​របស់​យើង​គឺ​ល្អ​បំផុត​នៅលើ​ពិភពលោក។ រហូតមកដល់​ពេលនេះ អត្រា​ភាព​អត់​ការងារ​ធ្វើ​ទាប​បំផុត​ដែល​មិន​ធ្លាប់មាន​នៅក្នុង​ប្រភេទ​ការងារ​ទាំងអស់។ លោក​បន្តថា “ការ​បាន​ត្រៀមខ្លួន​សម្រាប់​កំនើន​ដ៏​ធំ​មួយ​បន្ទាប់ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ត្រូវបាន​បញ្ចប់។ តម្លៃ​នាំចូល​ធ្លាក់ចុះ ប្រទេស​ចិន​បង់ពន្ធ” លោក​ធ្វី​ត​បាន​សរសេរ​នៅ​ថ្ងៃអាទិត្យ។

លោក​បាន​បន្ថែម “អនាគត​ដ៏​អស្ចារ្យ​សម្រាប់​សហរដ្ឋអាមេរិក” ។

ទោះយ៉ាងណា លោក Trump និង​រដ្ឋបាល​របស់លោក​មានការ​ព្រួយបារម្ភ​ជា​ឯកជន នៅពេលដែល​ទីផ្សារ​អាមេរិក​បាន​ធ្លាក់ចុះ​កាលពី​ថ្ងៃ​ពុធ ដែលជា​សញ្ញា​ដំបូង​ដែលថា​វដ្ត​នៃ​ការរីកចម្រើន​ដ៏​យូរអង្វែង​នៃ​សេដ្ឋកិច្ច​អាមេរិក បាន​ឈានដល់​ការធ្លាក់ចុះ​យឺត និង​វិបត្តិ​សេដ្ឋកិច្ច។

ការធ្លាក់ចុះ​ទីផ្សារ​បានធ្វើឱ្យ​ប្រធានាធិបតី​អាមេរិក មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ដែល​លោក​បាន​អំពាវនាវ​ជាបន្ទាន់ ដល់​នាយក​ប្រតិបត្តិ​ទាំង​អស់នៃ​ធនាគារធំៗនៅ​អាមេរិក។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់ ក្រុមហ៊ុន MSNBC ។

លោក Trump បានធ្វើការ​អំពាវនាវ​ជាបន្ទាន់ ទៅកាន់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន JP Morgan Chase លោក Jamie Dimon នាយក​ប្រតិបត្តិ​ធនាគារ Bank of America លោក Brian Moynihan និង​លោក Michael Corbat របស់​ធនា​ការ Citigroup ដើម្បី​វាស់​ស្ទង់​ទំនុកចិត្ត​អតិថិជន និង​សុខភាព​ចំណាយ។

មធ្យមភាគ​ក្រុមហ៊ុន​ឧស្សាហកម្ម US Dow Jones របស់​អាមេរិក​បាន​ធ្លាក់ចុះ ៣ ភាគរយ កាលពី​ថ្ងៃ​ពុធ ដែលជា​ការធ្លាក់ចុះ​គួរឱ្យកត់សម្គាល់​នៅ៨០០ពិន្ទុ ជា​លទ្ធផល​អាក្រក់​បំផុត​ប្រចាំឆ្នាំ។

ទីផ្សារ​ពិភពលោក​មាន​ភាពច្របូកច្របល់​មិន​ធ្លាប់មាន ចាប់តាំងពី​ជម្លោះ​ពាណិជ្ជកម្ម​អាមេរិក ចិន​បាន​កើតឡើង​ជាថ្មី​ម្តងទៀត​នៅ​ដើមខែ​នេះ នៅពេលដែល​លោក Trump បានប្រកាសថា​លោក​នឹងដាក់​ពន្ធ​ទំនិញ​ចិន ដែលមាន​តម្លៃ៣០០ពាន់​លាន​ដុល្លារ​ជាមួយនឹង​ការដំឡើង​ពន្ធ១០ភាគរយ។

រដ្ឋាភិបាល​ចិន​បាន​ឆ្លើយតប​ថា ខ្លួន​នឹង​សងសឹក​អាមេរិក ប្រសិនបើ​ពន្ធគយ​ត្រូវបាន​អនុវត្ត​នៅ​ថ្ងៃទី១ខែកញ្ញា ដែល​បណ្តាលឱ្យ​ទីផ្សារ​ពិភពលោក​ធ្លាក់ចុះ ខណៈ​វិនិយោគិន​មើលឃើញ​ការរំខាន​ដល់​សង្វាក់​ផ្គត់ផ្គង់​ពិភពលោក និង​កំណើន​សេដ្ឋកិច្ចពិភពលោក​ធ្លាក់ចុះ​យ៉ាងខ្លាំង។

ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក (USTR) បាន​ពន្យា​ពេល​ពន្ធ​លើ​ទំនិញសំខាន់ៗ ដើម្បី​ឆ្លើយតប​ទៅនឹង​ការស្រែក​ទាមទារ របស់​អ្នក​លក់រាយ​ក្នុងស្រុក។ នៅក្នុង​បញ្ជី​ទំនិញ​ថ្មី​ចិន ដែល​ត្រូវ​យកពន្ធ​ផលិតផល​ដូចជា អាយ​ហ្វូ​ន ស្បែកជើង​អា​ឌី​ដាស និង​ហ្គេម​វីដេអូ​លេង​នឹងត្រូវ​បានដាក់​បញ្ចូល​ជាមួយ​ពន្ធគយ ហើយ​អ្នក​លក់រាយ​នឹងមិន​ដាក់​តម្លៃ​ខ្ពស់​ដល់​អ្នកប្រើប្រាស់។

ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក​បាន​និយាយថា ពន្ធគយ​នឹងត្រូវ​ពន្យារពេល​រហូតដល់​ខែធ្នូ ។

ក្រុមអ្នកវិភាគ​ជឿជាក់ថា ការផ្លាស់ប្តូរ​គោលនយោបាយ​របស់​ប្រធានាធិបតី​អាមេរិក Trump គឺ​ផ្តើមចេញពី​ប្រតិកម្ម​សាធារណៈ ដែល​គាត់​អាច​នឹង​ប្រឈម​ប្រសិន បើ​អ្នកប្រើប្រាស់​ទិញ​ក្នុងតម្លៃ​ខ្ពស់ នៅតាម​ហាង​លក់រាយ​ក្នុង​រដូវ​ដើរ​ទិញ​
ឥ​វ៉ាន់ ក្នុងឱកាស​វិស្សមកាល​នៅ​ខែធ្នូ ដែលជា​ខែល​ក់រាយ​សំខាន់បំផុត​ប្រចាំឆ្នាំ សម្រាប់​អ្នកលក់​រាយ​អាមេរិក៕

CDC អនុម័ត​គម្រោង​វិនិយោគ​តម្លៃ​សរុប​ជាង ២៦លាន​ដុល្លារ បង្កើត​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស

0
CDC ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ៖ តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC ក​បានសម្រេច​អនុម័ត​ចុះបញ្ជី និង​ផ្ត​ល់អ​ជ្ញា​បណ្ណ​ដល់​ក្រុម​ចំនួន៦ ដើម្បី​ដំណើរការ​បង្កើត​រោងចក្រ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេត្តផ្សេងៗពីគ្នា ។

នៅក្នុង​ការសម្រេច​អនុម័ត​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា បានសម្រេច​ឯកភាព​ឱ្យធ្វើ​ការវិនិយោគ​តែ​ពុំមាន​ការលើកទឹកចិត្ត សម្រាប់​គម្រោង​បង្កើត​រោងចក្រ​ផលិត​បារី​របស់​ក្រុមហ៊ុន “AMAMOKE TOBACCO (CAMBODIA) CO.,LTD.” ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន ៥លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦៧កន្លែង។

ដោយឡែក​ក្រុមហ៊ុន ដែល​ទទួលបាន​ការអនុម័ត​ពី​គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា និង​ទទួលបាន​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ចំនួន៥ ទៀត រួមមាន​ដូចខាងក្រោម ៖

១) “ZHEJIANG CHISHUN FOAM CO.,LTD.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​អេ​ប៉ុង​គ្រប់​ប្រភេទ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេ​ម​បូ​ឌា​ន ចេ​ជាង ហ្គ័​រ​ជី មាន​ទុនវិនិយោគ​ចំនួន ២,១ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៤១កន្លែង។

២) “XIN CHI XING PACKAGING CO., LTD.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយសេង បាវិត ខេត្តស្វាយរៀង, មាន​ទុនវិនិយោគ​ប្រមាណ ២,៦លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២១០នាក់។

៣) “CHIANG CU WIRE & CABLE CO.,LTD.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ខ្សែភ្លើង និង​ខ្សែកាប មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស្វាយរៀង ហ្គី​ហ្គា រី​សស៍ ខេត្តស្វាយរៀង មាន​ទុនវិនិយោគ​ប្រមាណ ៣,២លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៤៣កន្លែង។

៤) “GORGEOUS STEEL STRUCTURE (CAMBODIA) CO.,LTD.”: គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ដែក មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន ៦លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៨៤កន្លែង។

៥) “WING ART LIGHTING AND GIFTWARE CO., LTD.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូល​ភ្លើង អំពូល​លម្អ និង​គ្រឿង​បង្គុំ​អំពូល​ភ្លើង​គ្រប់​ប្រភេទ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយសេង បាវិត ខេត្តស្វាយរៀង, មាន​ទុនវិនិយោគ​ប្រមាណ ៧,៤លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៩៤នាក់៕

តម្លៃ​លំនៅឋាន​នៅតាម​ទីក្រុង​ចំនួន៧០ របស់​ចិន​នៅតែ​រក្សា​ស្ថេរភាព​ល្អ

0

ដោយ វុត្ថា

ប្រទេស​ចិនៈ តម្លៃ​លំនៅឋាន​នៅក្នុង​ទីក្រុងសំខាន់ៗចំនួន៧០ របស់​ប្រទេស​ចិន នៅតែមាន​ស្ថេរភាព​ល្អ ជាមួយនឹង​ការកើនឡើង​បន្តិចបន្តួច​នៅ​ក្នុ​ខែកក្កដា​កន្លងមកនេះ។

យោងតាម​ទិន្នន័យ​របស់​ការិយាល័យ​ស្ថិតិ​ជាតិចិន (NBS) ចេញផ្សាយ​នូវ​របាយការណ៍​ជា​ផ្លូវការ​កាលពី​សប្តាហ៍​មុននេះ​បាន​បង្ហាញថា តម្លៃ​លំនៅឋាន​ថ្មី​នៅក្នុង​ទីក្រុង​ចំនួន៤គឺ​ទីក្រុង​ប៉េកាំង ទីក្រុង​សៀង​ហៃ ទីក្រុង Shenzhen និង​ទីក្រុង​ក្វាង​ចូ​វ​បាន​កើនឡើង០,៣ ភាគរយ​ក្នុង​ខែកក្កដា បើ​ប្រៀបធៀប​ទៅនឹង​ខែមិថុនា​មាន​កំណើន ០,២ ភាគរយ។

របាយការណ៍​នេះ​បន​ន្ត​ថា តម្លៃ​លំនៅឋាន​ទី២ (second home) នៅក្នុង​ទីក្រុងធំៗ បាន​កើនឡើង០,៣ភាគរយ​ក្នុង​ខែកក្កដា ខណៈដែល​តម្លៃ​នៅ​ទីក្រុង​ដទៃទៀត​បាន​កើនឡើង០,៤ ភាគរយ​ពោលគឺ​កើនឡើង ០,១ ភាគរយ​ធៀប​នឹង​ខែ​មុន។ តម្លៃ​លំនៅឋាន​នៅក្នុង​ទីក្រុង​លំដាប់​ទី៣ បាន​កើនឡើង០,៧ភាគរយ ពី​មួយខែ​ទៅមួយ​បើ​ប្រៀបធៀប​នឹង​ខែមុន។

លោក Liu Jianwei អ្នករៀបចំ​ស្ថិតិ​នៃ​ការិយាល័យ​ស្ថិតិ​ជាតិចិន​បានឱ្យដឹងថា  ជា​រៀងរាល់ឆ្នាំ​ទាំង​តម្លៃ​លំនៅឋាន​ថ្មី និង​លំនៅឋាន​ទី២ បាន​ចុះបញ្ជី​នៅក្នុង​ទីក្រុង​បាន​កើនឡើង​ភាគច្រើន ប៉ុន្តែ​ក្នុង​ល្បឿន​យឺត ដោយ​ទីក្រុងធំ២ និង​ទីក្រុង​ដទៃទៀត​មាន​កំណើន​ខ្លាំង​ជាង​ទីក្រុងធំៗ ដូចជា ទីក្រុង​ប៉េកាំង និង​ស៊ា​ង​ហៃ​ជាដើម។ តម្លៃ​លំនៅឋាន​ថ្មី​នៅ​ទីក្រុង​លំដាប់​ទី១ដូចជា​ទីក្រុង​ប៉េកាំង សៀង​ហៃ​ជាដើម​បាន​កើនឡើង៤,៣ ភាគរយ​ក្នុង​ខែកក្កដា ខណៈដែល​លំនៅឋាន​នៅ​ទីក្រុងផ្សេងៗទៀត ក្រៅពី​ទីក​ក្រុងធំៗបាន​កើនឡើង ១០,៧ ភាគរយ និង ១០,២ ភាគរយ។

លោក Zhang Dawei អ្នកវិភាគ​អចលនទ្រព្យ​ប្រចាំ​ក្រុមហ៊ុន Centaline Property បានឱ្យដឹង​ដែរ​ថា តម្លៃ​លំនៅឋាន​ថ្មី បាន​ជះឥទ្ធិពល​ខ្លាំង​ទៅលើ​បទ​ប្បញ្ញត្តិ អចលនទ្រព្យ ជាពិសេស​គោលនយោបាយ​កំណត់​តម្លៃ ដែល​ត្រូវបាន​ធ្វើឱ្យ​ប្រសើរឡើង​នៅក្នុង​ទីក្រុង​មាន​កំណើន​លឿន​ជាង​មុន។

រដ្ឋាភិបាល​ចិន​បាន​បញ្ញា​ត្តិ​ថា “លំនៅដ្ឋាន​សម្រាប់​ការ​រ​ស់​នៅ​មិនមែន សម្រាប់ធ្វើ​អាជីវកម្ម​នោះទេ” និង អនុវត្ត​យន្តការ​យូរអង្វែង ដើម្បី​រក្សា​ការអភិវឌ្ឍ​ទីផ្សារ​អចលនទ្រព្យ​ឱ្យបាន​ល្អ៕