កម្ពុជា​នឹង​រៀបចំ​សន្និសីទ​ទេសចរណ៍​ម្ហូបអាហារ​លំដាប់​ពិភពលោក​លើកដំបូងនៅ​ស្អែក

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ក្រសួងទេសចរណ៍​នឹង​រៀបចំ​ធ្វើ​សន្និសីទ​លើក​ទី១ នៃ​មហា​ព្រឹត្តិការណ៍​ទេសចរណ៍​ម្ហូបអាហារ​លំដាប់​ពិភពលោក​លើកដំបូង (The First International Conference on Cambodia Gastronomy and Food Tourism) នៅ​សណ្ឋាគារ សុខា ភ្នំពេញ ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ ទេសចរណ៍​ពិភពលោក (UNWTO)។

នៅក្នុង​សេចក្ដីប្រកាស ដែល​ចេញ​ដោយ​ក្រសួងទេសចរណ៍ កាលពី​ល្ងាច​ថ្ងៃទី១៩ ខែសីហា ម្សិលមិញ​នេះ​បាន​បញ្ជាក់ថា សន្និសីទ​អន្តរជាតិ​លើក​ទី១នេះ ស្តីពី “ទេសចរណ៍​ម្ហូបអាហារ​កម្ពុជា “លើកកម្ពស់​គុណ​តម្លៃ​ប្រពៃណី និង​បេតិកភណ្ឌ​សម្រាប់​ការអភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​ចីរភាព” ។

យោងតាម​សេចក្តីប្រកាស​ព៌​ត​មាន​របស់​ក្រសួងទេសចរណ៍ ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី១៩ សីហា​កន្លងមកនេះ​បាន​ឲ្យ​ដឹងថា ការរៀបចំ​ឱ្យមាន​ពិធី​ដ៏​ធំ​ជា​លើកដំបូង​នៅ​កម្ពុជា​នាពេលនេះ គឺមាន​គោលដៅ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​ម្ហូបអាហារ និង​ផលិតផល​ខ្មែរ ឱ្យ​ក្លាយជា​ផលិតផល​ទេសចរណ៍ ប្រកបដោយ​ភាព​ទាក់ទាញ​ថែមទៀត ។ ជាពិសេស ដើម្បី​ចូលរួម​លើកកម្ពស់​ម្ហូបអាហារ និង​ផលិតផល​ខ្មែរ ដែល​បង្ហាញ​ពី​វប្បធម៌ និង​អត្តសញ្ញាណ​ជាតិ ទៅកាន់​ពិភពលោក​ឱ្យបាន​ទូលំទូលាយ ស្របតាម​បរិបទ​អាស៊ាន និង​ពិភពលោក ក៏ដូចជា​ស្របតាម​ការដាក់​ចុះ​យុទ្ធនាការ “នំ​បញ្ចុក​សន្តិភាព” ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន។

សន្និសីទ​អន្តរជាតិ​នេះ ក៏​នឹងមាន​ការចូលរួម​ពី​វាគ្មិន​ជាតិ-អន្តរជាតិ តំណាង​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) ប្រទេស​សមាជិក​អាស៊ាន ព្រមទាំង​មានការ​ចូលរួម​ពី​ស្ថាប័នរដ្ឋ ឯកជន សិស្ស និស្សិត និង​មាន​ការតាំង​បង្ហាញ​ផលិតផល​ខ្មែរ​មកពី​បណ្តា​រាជធានី-ខេត្ត​នានា​ផងដែរ។

ជាមួយគ្នា​នោះ ក្រសួងទេសចរណ៍​ក៏បាន​អញ្ជើញ​ប្រតិបត្តិ​ករ​ទេសចរណ៍ ដៃគូ​អភិវឌ្ឍន៍ សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍​ផ្នែក​រដ្ឋ ឯកជន និង​ស្ថាន​ប័ន​ពាក់ព័ន្ធ​នានា សហការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ឱ្យបាន​ឱឡារិក។

ជាមួយនឹង​ការត្រៀម​រៀបចំ​កម្មវិធី​លំដាប់​ពិភពលោក​នេះ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​ថោង ខុន ក៏បាន​ធ្វើការ​ណែនាំ​ដល់​បណ្តា​ក្រុមហ៊ុន​ភ្នាក់ងារ​ឯកជន​នានា ដើម្បី​ពង្រឹង​សមាគម​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រី​ជំនាញ​ក្រសួង ផ្នែក​ឯកជន និង​ប្រធាន​សមាគម​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ សរុប​ប្រមាណ ៤០នាក់។

នៅក្នុង​កិច្ច​ប្រជុំបាន​ផ្តោត​សំខាន់​ទៅលើ​ការពង្រឹង​តួនាទី និង​ភារកិច្ច​របស់​ផ្នែក​ឯកជន និង​សមាគម​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ក្នុងការ​ចូលរួម និង​សហការ​ជាមួយ​ក្រសួងទេសចរណ៍ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ និង​ពង្រឹងគុណភាព​ឧស្សាហកម្ម សេវាកម្ម​ទេសចរណ៍ និង​ការឃោសនា​ផ្សព្វផ្សាយ​ទេសចរណ៍​រួមគ្នា។

ផ្នែក​ឯកជន​ដើរតួនាទី​សំខាន់​ធ្វើជា​ស្ពាន សម្រាប់​នាំមក​នូវ​បញ្ហា​ប្រឈម និង​សំណូមពរ​ចាំបាច់​នានា​ពាក់ព័ន្ធ នឹង​ការប្រកប​អាជីវកម្ម​រកស៊ី​របស់​ផ្នែក​ឯកជន បញ្ជូនមក​ក្រសួងទេសចរណ៍ និង​រាជរដ្ឋាភិបាល ដើម្បី​ពិនិត្យ និង​មាន​វិធានការ​ដោះស្រាយ​អោយបាន​សមស្រប ជាក់ស្តែង និង​មាន​ប្រសិទ្ធភាព។

លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ក្រសួង​បន្តធ្វើ​ការពិគ្រោះ​ពិភាក្សាគ្នា​ជាមួយ​ផ្នែក​ឯកជន និង​សមាគម ដើម្បី​ពិនិត្យ​ទៅលើ​បញ្ហា​ប្រឈម សំណូមពរ​ចាំបាច់​នានា និង​ការផ្តល់​គោលនយោបាយ​លើកទឹកចិត្ត​នានា ដល់​សមាគម​ដើម្បី​ទាក់ទាញ​ការចូល​ជា​សមាជិក​ឲ្យ​កាន់តែច្រើន សំដៅ​រួមគ្នា​ដោះស្រាយ និង​ដាក់ចេញ​នូវ​គោលការណ៍ យុទ្ធសាស្ត្រ និង​វិធានការ​ចាំបាច់​នានា​ដើម្បី​លើកស្ទួយ​វិស័យ​ទេសចរណ៍ និង​ពង្រឹង​ភាពជា​ដៃគូ​រដ្ឋ-ឯកជន៕

សាធារណរដ្ឋ​ឆែក​គ្រោង​ពង្រីក​ការហោះហើរ​ត្រង់​មកកាន់​ប្រទេស​កម្ពុជា

0

ដោយ ប៊ី

សៀមរាបៈ កម្ពុជា និង​សាធារណរដ្ឋ​ឆែក នឹង​ពង្រីក​ការហោះហើរ​របស់​អាកាស​ចរណ៍​ឆែក​មក​ប្រទេស​កម្ពុជា ខណៈ​កម្ពុជា​បាន​ស្នើសុំ​សាធារណរដ្ឋ​ឆែក​ធ្វើយ៉ាងណា​ជួយ​ផ្សព្វផ្សាយ​អំពី​សក្កា​នុព​ល​ទេសចរណ៍​កម្ពុជា ដល់​ភ្ញៀវទេសចរ​សាធារណរដ្ឋ​ឆែក។

នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប និង​លោក Marek Libricky ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ឆែក​ប្រចាំ​កម្ពុជា ភាគី​ទាំង​ពីរបាន​ផ្តោតទៅលើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ទេសចរណ៍ និង​វិស័យ​កសិកម្ម ដែល​ជំនួប​ពិភាក្សា​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅ​សាលា​ខេត្តសៀមរាប។

ជាមួយនឹង​វិស័យ​ទេសចរណ៍ លោក Marek Libricky បាន​ឲ្យ​ដឹងថា សាធារណរដ្ឋ​ឆែក នឹង​ពង្រីក​ការហោះហើរ​របស់​អាកាស​ចរណ៍​ឆែក​មក​ប្រទេស​កម្ពុជា និង​បាន​ជម្រាបជូន​ដល់​អាជ្ញាធរខេត្ត​ផងដែរ អំពី​ការស្នើសុំ​ធ្វើការ​ផ្សព្វផ្សាយ និង​ជំរុញ​ប្រជាជន​ឆែក​មក​ធ្វើ​ទេសចរ​នៅ​កម្ពុជា សំខាន់​នៅ​ខេត្តសៀមរាប​នេះ គឺ​លោក​មាន​ភារកិច្ច​ជា​អ្នក​ផ្សព្វផ្សាយ​ពី​ប្រទេស​ឆែក​មក​កម្ពុជា មិនមែន​ពី​កម្ពុជា​ទៅ​សាធារណរដ្ឋ​ឆែក​នោះឡើយ។

ក្រៅពីនោះ​លោក Marek Libricky ក៏បាន​ផ្តោត​ផងដែរ​អំពី​ការងារ​ទឹក​កខ្វក់​នៅ​ខេត្តសៀមរាប ដែល​លោក​អភិបាលរង​ខេត្ត​បានលើកឡើង​ពី​គម្រោង​នោះ គឺ​ទីភ្នាក់ងារ​សម្រាប់​ការ​អភិ​ឌ្ឍ​ឆែក​បាននិងកំពុង​ធ្វើកា​រ​ពិនិត្យ និង​វាយតម្លៃ​ទៅលើ​គម្រោង​នេះ​ផងដែរ។

លោក​ពិន ប្រាកដ បានលើកឡើង​អំពី​ស្ថានភាព​ភូមិសាស្ត្រ និង​សន្តិសុខ​សេដ្ឋកិច្ច​របស់​ខេត្ត ដោយ​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម និង​ទេសចរណ៍។ លោក​បាន​បញ្ជាក់ថា ក្នុង​ខេត្តសៀមរាប​មាន​ប្រជាពលរដ្ឋ​ប្រមាណ៨២ភាគរយ ជា​ប្រជាកសិករ ហើយ​ខេត្តសៀមរាប​សម្បូរ​ទៅដោយ​សម្បត្តិ​វប្បធម៌​ដ៏​សម្បូរបែប មាន​ប្រាង្គ​ប្រាសាទ និង​រមណីយដ្ឋាន​ធម្មជាតិ ដែលជា​ប្រភព​ទាក់ទាញ​ភ្ញៀវទេសចរ។

លោក​បានបញ្ជាក់​ផងដែរ​ថា កំណើន​នៃ​ភ្ញៀវទេសចរ​ចូលមក​ទស្សនា​កម្សាន្ត​នៅ​ខេត្តសៀមរាប ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំមាន​ការកើនឡើង។ លោក​ក៏បាន​ស្នើ​សុំឱ្យ​ឯកអគ្គរដ្ឋទូត​ឆែក ធ្វើយ៉ាងណា​ជួយ​ផ្សព្វផ្សាយ​អំពី​សក្កា​នុព​ល​ទេសចរណ៍ ខេត្តសៀមរាប ក៏ដូចជា​សក្តានុពល​ទេសចរណ៍​របស់​កម្ពុជា ដល់​ភ្ញៀវទេសចរ​សាធារណរដ្ឋ​ឆែក និង ជួយផ្តល់​នូវ​ដំណោះស្រាយ​លើ​បច្ចេកទេស​កសិកម្ម ការពង្រឹង​គុណភាព​ផលិត និង​តម្លៃ​ទីផ្សារ។ ក្រៅពីនោះ​ក៏​សូម​ឱ្យជួយ​ផងដែរ ការគ្រប់គ្រង​កាកសំណល់​វាវ និង​ធ្វើ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​មុននឹង​បង្ហូរ​ចូលក្នុង​ស្ទឹង ទន្លេ។

ដោយឡែក លោក Marek Libricky បានឱ្យដឹងថា លោក​ចង់ឱ្យ​វិស័យ កសិកម្ម​នៅ​កម្ពុជា ជាពិសេស​ខេត្តសៀមរាប​មាន​លក្ខណៈ​ទំនើប ព្រមទាំង​មាន​រោងចក្រ​ក្នុងការ​ផលិត​រាល់​កសិផល​ដែល​ប្រជាកសិករ​ផលិត​បាន និង​មាន​ទីផ្សារ​លក់​នូវ​កសិផល​ទាំងនោះ​ផងដែរ៕

អានបន្ត៖ កម្ពុជា​ស្នើ​សមាជិក​អាស៊ាន​ខំប្រឹង​បង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ និង​ពង្រីក​ការហោះហើរ​ត្រង់​

លោក​ឧបនាយករដ្ឋមន្ត្រី​ជា សុផារ៉ា ​ឧបត្ថម្ភ​ការចំណាយ​ហូបចុក និង​ស្នាក់នៅ​ដល់​សិស្ស​ប្រលង​បាក់​ឌុប​ទូទាំង​ខេត្ត​ត្បូងឃ្មុំ

0

ដោយ​គង់ សូរិយា

ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី​ជា សុផារ៉ា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ បាន​រ៉ាប់រង​ការចំណាយ​ហូបចុក ស្នាក់នៅ​របស់​សិស្ស​ទាំង៦ស្រុក​និង១ក្រុង ដែល​បាន​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ទាំងអស់ នៅ​ក្រុង​សួង និង​ស្រុក​ត្បូងឃ្មុំ។

លោក​ម៉ឹង សុខ​លាត​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ឃុំ​រកា​ខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​បាន​សរសេរ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់លោក​នា​ព្រឹក​ថ្ងៃទី២០ សីហា​នេះ​ថា ក្នុងនាម​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក-ក្រុង​ទាំង ៧ និង​ក្រម​ការងារ​ចុះជួយ​ឃុំ-សង្កាត់​ទាំង ៦៤ ក៏ដូចជា​មាតាបិតា អ​ណា​ព្យាបាល​សិស្ស​ទាំង​អស់នៃ​ខេត្ត​ត្បូងឃ្មុំ​ទាំងមូល សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​លោក​ឧបនាយករដ្ឋមន្ត្រី​ជា សុផារ៉ា និង​លោកជំទាវ បាន​រ៉ាប់រង​លើ​ការហូបចុក​និង​ស្នាក់នៅ ដល់​សិស្សានុសិស្ស​ទាំងអស់ ដែល​បាននិងកំពុង​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចាប់ពី​ថ្ងៃទី១៩ ដល់២០សីហា​នេះ។

សិស្សានុសិស្ស​នៅ​ខេត្ត​ត្បូងឃ្មុំ​ដែល​បាន និង​កំពុង​ប្រលង​សញ្ញាបត្រ​ម​ធ​ម្យ​ម​សិក្សា​ទុតិយភូមិ​ឆ្នាំនេះ​មាន​ចំនួន ៤២១១ នាក់។ កាលពី​ឆ្នាំមុន​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា​បាន​ឧបត្ថម្ភ​ម៉ូតូ១គ្រឿង និង​ថវិកា​ក្នុង​ម្នាក់២០០ដុល្លារ ដល់​សិស្ស​ជាប់​និទ្ទេស​អេ  និង​សិស្សានុសិស្ស​ប្រលង​ជាប់​និទ្ទេសផ្សេងៗទៀត​ចំនួន១០ម៉ឺន​រៀល​ផងដែរ។

លោក​ម៉ឹង សុខ​លាត​បាន​បន្តថា យើងខ្ញុំ​ទាំងអស់គ្នា សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​សាក​សិទ្ធិ​ទាំងអស់​ក្នុង​លោក សូមជួយ​ប្រោស​ព្រំ ប្រសិទ្ធ​ពរជ័យ សិរី​មង្គល វិបុល​សុខ មហាប្រសើរ សុខភាព​ល្អ កម្លាំង​ខ្លាំងក្លា ប្រាជ្ញា​វាងវៃ ដើម្បី​ជា​ម្លប់​ដ៏​ត្រជាក់ ជាសរ​សរ​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​យើងខ្ញុំ​ទាំងអស់ និង​ជួយ​បន្ត​ដឹកនាំ កសាង​ប្រទេសជាតិ​អោយមាន​សុខសន្តិភាព ស្ថិរភាព និង​អភិវឌ្ឍន៍​រីកចម្រើន​ជា​រៀងរហូត ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ឆ្លាត​វាងវៃ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

អានបន្ត៖ ឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី​ចុះ​ធ្វើ​សកម្មភាព​សង្គម​ចំនួន៥ ជាមួយនឹង​ការលើក​កំពស់​បរិស្ថាន​បៃតង

ក្រុមហ៊ុន​អ​​ចលនទ្រ​ព្យ​ជប៉ុន Mitsubishi ចាប់ផ្តើម​ឈាន​ជើង​ចូលក្នុង​ទីផ្សារ​ហ្វីលីពីន

0

ដោយ ​វុត្ថា

ហ្វីលីពីនៈ ក្រុមហ៊ុន ​ArthaLand Corporation (ALCO) ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ​ហ្វីលីពីន កាលពីពេល​ថ្មីៗនេះ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ Mitsubishi Estate Company, Ltd. (MEC) ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ធំជាងគេ​មួយ​នៅក្នុង​ប្រទេស​ជប៉ុន ក្នុងការ​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ហ្វីលីពីន។

យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន NIKKEI ASEAN REVIEW បានឱ្យដឹង​នៅ​ថ្ងៃទី២០ ខែសីហា​នេះ​ថា កិច្ចព្រមព្រៀង​នេះ នឹង​ក្លាយជា​ការបណ្តាក់ទុន​លើកដំបូង​របស់​ក្រុមហ៊ុន Mitsubishi Estate នៅក្នុង​ប្រទេស​ហ្វីលីពីន។ ក្រុមហ៊ុន Mitsubishi Estate ទទួលបាន​ភាគហ៊ុន​ពី​ក្រុមហ៊ុន​ ALCO ចំនួន ៤០ភាគរយ​លើ​គម្រោង​អភិវឌ្ឍន៍ Savya Land Development Corporation ដែល​កំពុង​អភិវឌ្ឍ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ Savya Financial Center នៅក្នុង​ទីក្រុង Taguig City។

លោក Yutaro Yotsuzuka  នាយក​គ្រប់គ្រង​ក្រុមហ៊ុន Mitsubishi Estate Asia  បានឱ្យដឹងថា ក្រុមហ៊ុន​មាន​ភាព​រីករាយ ដែល​បាន​ចូលរួម​អភិវឌ្ឍន៍​អចលនទ្រព្យ​នៅក្នុង​ទីផ្សារ​ហ្វីលីពីន និង​សហការ​ជាមួយ​ដៃគូ​ល្អ​គឺ​ក្រុមហ៊ុន​ ALCO ។ ក្រុមហ៊ុន ArthaLand មានបទពិសោធន៍​ច្រើន ក្នុងការ​ផ្តល់នូវ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ដល់​សង្គម​ហ្វីលីពីន។

យោងតាម​ល័ក្ខខ័ណ្ឌ​នៃ​ភាពជា​ដៃគូ​រវាង​ក្រុមហ៊ុន ArthaLand នឹង​ដឹកនាំ​ក្នុងការ​គ្រប់គ្រង​ប្រតិបត្តិការ​របស់​គម្រោង ខណៈពេលដែល​ក្រុម Mitsubishi Estate Asia នឹង​ផ្តល់​ជំនាញ​របស់ខ្លួន​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​តម្លៃ​គម្រោង។

លោក Jaime C. González អនុប្រធាន​ក្រុមហ៊ុន ArthaLand បានឱ្យដឹង​ដែរ​ថា យើង​មាន​កិត្តិយស​ណាស់ ដែល​ត្រូវបាន​ជ្រើស​ដោយ​ក្រុមហ៊ុន Mitsubishi Estate ក្នុងការ​ធ្វើជា​ដៃគូ​បណ្តាក់ទុន​លើកដំបូង​នៅក្នុង​ប្រទេស​ហ្វីលីពីន ហើយ​ជា​ក្រុមហ៊ុន​មានបទពិសោធន៍​ជាង ១០០ឆ្នាំ​ក្នុងការ​អភិវឌ្ឍ​អចលនទ្រព្យ ការស្រាវជ្រាវ​ស្ថាបត្យកម្ម និង​ការ​រចនា។

បើតាម​ក្រុមហ៊ុន Mitsubishi Estate ថា ប្រទេស​ហ្វីលីពីន​កំពុង​តែមាន​កំណើនសេដ្ឋកិច្ច​រីកចំរើន​ខ្ពស់ ជាង​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អាស៊ាន៕

រយៈពេល៧ខែ​ដើមឆ្នាំ២០១៩ កម្ពុជា​ធ្វើការ​នាំចេញ​កសិផល​ទៅកាន់​ទីផ្សារបរទេស​ជាង ២,៥លាន​តោន

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​កសិកម្ម​បាន​ឲ្យ​ដឹងថា នៅត្រឹម​រយៈពេល៧ខែ​ដើមឆ្នាំ២០១៩នេះ ការបង្កបង្កើន​ផល​ក​សិ​កម្ម​នៅ​កម្ពុជា នៅតែ​អាច​រក្សាបាន​ភាពល្អប្រសើ​រ ជាមួយនឹង​ការសម្រេចបាន​លទ្ធផល​នៃ​ការនាំចេញ​កសិផល​គ្រប់​ប្រភេទ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​ជាង ២,៥លាន ដោយ​មិនទាន់​គិត​ជា​ចំនួន​ទឹកប្រាក់​នៅឡើយ។

នៅក្នុង​របាយការណ៍​ដ​ដែល​បានចេញ​កាលពី​ល្ងាច​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ​នេះ​បាន​បង្ហាញថា កសិក​ផល​ក​ដែល​បាន​នាំចេញ​ទាំងនោះ​រួមមាន អង្ករ ដំឡូង​មី គ្រាប់ស្វាយចន្ទី គ្រាប់ពោត សណ្តែកសៀង ចេក ស្វាយ ម្រេច បន្លែ និង​ផលិតផល​កសិកម្ម​ផ្សេងទៀត​សរុប​ចំនួន ២,៥៨៣,៨៥៦,៧៥តោន។ ដោយឡែក​សម្រាប់​ការនាំចេញ​ស្រូវ​ក្រៅផ្លូវការ ទៅកាន់​ប្រទេស​វៀតណាម​វិញ​ដោយផ្ទាល់ មាន​បរិមាណ​ជាង ១.៥លាន​តោន។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា លឹម ហេង បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​ថា​កាលពី​រសៀល​ថ្ងៃទី១៩ ខែសីហា​កន្លងមក​ថា ប្រទេស​វៀតណាម គឺជា​ទីផ្សារ​ធំ​មួយ​របស់​ប្រទេស​កម្ពុជា ហើយក៏​ជា​ប្រទេស​ដែលមាន​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​ជាមួយ​កម្ពុជា​ផងដែរ។

លោក​ឧកញ៉ា​បាន​បន្តទៀតថា “សព្វថ្ងៃនេះ វៀតណាម​បាន​ចូលមក​វិនិយោគ​លើ​វិស័យ​កសិកម្ម​មួយចំនួន​នៅ​កម្ពុជា ជាពិសេស​ដំណាំ​កៅស៊ូ​ជាដើម ប៉ុន្តែ​ភាគី​ខាង​កម្ពុជា​មិនសូវមាន​ការវិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​ប្រទេស​វៀតណាម​នោះទេ។ លោក​ឧកញ៉ា​បាន​បន្តថា “ភាគី​ខាង​កម្ពុជា គឺមាន​ផលិតផល​ជា​កសិផល​សម្រាប់​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម ក៏ដូចជា​ប្រទេសជិតខាងផ្សេងៗទៀត ដូចជា​ប្រទេស​ថៃ ចិន កូរ៉េ សិង្ហ​បុរី តែ​វ៉ាន់ និង​បណ្តាផ្សេងៗជាច្រើន។

លោក​ឧកញ៉ា​បាន​បញ្ជាក់ថា ទំហំ​នៃ​ការនាំចេញ​ដូចដែល​បានឃើញ​កាលពីពេល​កន្លងទៅនេះ វា​នៅ​មិនទាន់​គ្រប់ការ​ចង់បាន​របស់​កម្ពុជា​នៅឡើយ ហើយ​រដ្ឋាភិបាល​ក៏​កំពុងតែ​ព្យាយាម​ជំរុញ​នៅក្នុង​ការងារ​មួយ​នេះ​ផងដែរ៕

លោកស្រី តាំង ហួរ​បង្ហើប​ពី​វិធីសាស្ត្រ​លក់​ផ្ទះ និង​ដី​ឆាប់​ដាច់

0
តាំង ហួរ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ការទិញ ឬ​ការវិនិយោគ​ទៅលើ​វិស័យ​លំនៅដ្ឋាន ក៏ដូចជា​វិស័យ​ដីធ្លី​ហាក់​មិនមាន​ផល​លំបាក​នោះទេ ពោ​គឺ​ឱ្យ​តែមាន​ដើមទុន​គ្រប់គ្រាន់​ជាការ​ស្រេច។ ប៉ុន្តែ​បន្ទាប់ពី​ការទិញ ហើយ​ចង់​លក់​ចេញ​វិញ​ក្នុង​រយៈពេល​ដ៏​ខ្លី និង​អាច​ចំណេញ​បាន​ថែមទៀត​នោះ​ទើប​ជា​រឿង​ដែល​ពិបាក​នឹងធ្វើ។

ជាការ​ចូលរួម​ចែករំលែក​នូវ​បទពិសោធន៍ នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ AMATAK Property Service ដែលមាន​ជំនាញ និង​បទពិសោធន៍​ជាច្រើន​ឆ្នាំ​បាន​បង្ហើប​ប្រាប់​ពី​គន្លឹះ​មួយចំនួន​ដូចខាងក្រោម។

អគ្គនាយិកា​ក្រុមហ៊ុន AMATAK Property Service Co, Ltd លោកស្រី​តាំង ហួរ បាន​មានប្រសាសន៍​ឱ្យដឹងថា ការទិញ​ដី ឬ​ផ្ទះ មិន​សុ​ទ្ឋ​តែ​ទទួលបាន​ផលចំណេញ​ទេ ព្រោះ​ផ្ទះ ឬ​ដី​ខ្លះ​ទិញ​ហើយ​មិន​ត្រឹម​លក់​មិន​ចេញ​ទេ តែ​អាច​នាំឱ្យ​ខាតបង់​ប្រាក់ និង​ពេលវេលា​ទៀតផង។ ហេតុនេះ​ការទិញ​ដី ឬ​ផ្ទះ​ដើម្បី​បាន​ចំណេញ​ច្រើន និង​លឿន​គួរ​ទិញ​ដី​នៅតាម​ផ្លូវ​ក្រវ៉ាត់​ក្រុង នៅពេល​ទទួលបាន​ព័ត៌មាន​មុនគេ ទិញ​មុនគេ នឹង​ទទួលបាន​ផលចំណេញ​ច្រើន។

លោកស្រី​បាន​បន្តថា “អ្នកទិញ​ដី ឬ​ផ្ទះ​ក៏ត្រូវ​គិតពី​ស្ថានភាព​ជាក់ស្ដែង​នៃ​តម្រូវការ​ក្នុង​តំបន់​ផងដែរ  ព្រោះ​ការចេះ​មើល និង​សង្កេត​ពី​តម្រូវការ​គឺមាន​សារៈសំខាន់​ណាស់។ លោកស្រី​បន្តថា “ការទិញ​ដី​នៅ​ជាយក្រុង ដែលមាន​ចម្ងាយ ២០-៣០ គីឡូម៉ែត្រ​ពី​ទីក្រុង និង​ជា​តំបន់​អភិវឌ្ឍន៍ មាន​មនុស្ស​ច្រើន​រស់នៅ ក៏​យើង​ទទួលបាន​ផលចំណេញ​ខ្ពស់​ផងដែរ។ លោកស្រី​បាន​បញ្ជាក់ថា “មិន​ថា​ចំពោះ​ដី ឬ​ផ្ទះ​នោះទេ គឺ​ចាំបាច់​ត្រូវតែ​ស្ថិតនៅ​ជាប់​ផ្លូវ បើជា​ផ្លូវធំ​មាន​ការធ្វើ​ចរាចរណ៍​ច្រើន​ទៀត កាន់តែ​ងាយស្រួល​ក្នុង​ការលក់ ហើយ​បាន​តម្លៃ​ខ្ពស់​ទៀតផង។

លោកស្រី​បន្តថា ដើម្បី​ទទួលបាន​ព័ត៌មាន​ល្អ និង​ដឹង​ពី​មូលដ្ឋាន​អចលនវត្ថុ គួរតែមាន​ការពិគ្រោះ​យោបល់ ពិភាក្សា​ជាមួយ​អ្នកជំនាញ​អចលនវត្ថុ​ជាមុន មុន​សម្រេចចិត្ត​វិនិយោគ​ទើប​ជាការ​ល្អប្រសើរ ដើម្បី​បញ្ចៀស​ហានិភ័យ និង​ទទួលបាន​ផលចំណេញ​លឿន​ពី​ការវិនិយោគ​របស់ខ្លួន៕

តើ​ពាក្យ​វិត្ថារ​កម្ម​សេដ្ឋកិច្ច​មានន័យ​ដូចម្តេច?

0

ដោយ ​ម៉ា​ណេ​ត

ភ្នំពេញៈ វិត្ថារ​កម្ម​សេដ្ឋកិច្ច​គឺ​មានន័យថា ការពង្រីក និង​ការកើនឡើង​នូវ​កម្រិត​សកម្មភាព​សេដ្ឋកិច្ច ទំនិញ និង​សេវាកម្ម​ដែលមាន។ វា​គឺជា​រយៈពេល​នៃ​កំណើនសេដ្ឋកិច្ច ដែល​ត្រូវបាន​វាស់​ដោយ​ការកើនឡើង នៃ​ផលិតផល​ក្នុងស្រុក​សរុប​ក្នុងស្រុក។

ការពន្យល់​អំពី​ការឡើង​ចុះ​នៃ​សកម្មភាព​សេដ្ឋកិច្ច​សរុប រវាង​ការពង្រីក​សេដ្ឋកិច្ច និង​ការធ្លាក់ចុះ គឺជា​កង្វល់​ចំបង​មួយ​នៃ​ម៉ាក្រូសេដ្ឋកិច្ច។

ជាធម្មតា វិត្ថារ​កម្ម​សេដ្ឋកិច្ច ត្រូវបាន​សម្គាល់​ដោយ​ការកើនឡើង​នៃ​ផលិតកម្ម និង​ការប្រើប្រាស់​ធនធាន។ ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច និង​វិបុលភាព​គឺជា​ដំណាក់កាល​បន្តបន្ទាប់​ពី​រ​នៃ​វិត្ថារ​កម្ម។

វិត្ថារ​កម្ម​អាច​បណ្តាលមកពី​កត្តា​ខាងក្រៅ​នៃ​សេដ្ឋកិច្ច ដូចជា លក្ខខណ្ឌ​អាកាសធាតុ ឬ​ការផ្លាស់ប្តូរ​បច្ចេកទេស ឬ​ដោយ​កត្តា​ខាងក្នុង​នៃ​សេដ្ឋកិច្ច ដូចជា គោលនយោបាយ​សារពើពន្ធ​គោលនយោបាយ​រូបិយវត្ថុ លទ្ធភាព​ទទួលបាន​ឥណទាន អត្រា​ការប្រាក់ គោលនយោបាយ​បទ​ប្បញ្ញត្តិ ឬ​ផលប៉ះពាល់​ផ្សេងទៀត​ទៅលើ​ការលើកទឹកចិត្ត​ដល់​អ្នក​ផលិត។

ស្ថានភាព​ពិភពលោក​អាច​ជះឥទ្ធិពល ដល់​កម្រិត​សកម្មភាព​សេដ្ឋកិច្ច​នៅក្នុង​ប្រទេសផ្សេង។

ឧ​ទារ​ហណ៍៖ សភាពការណ៍​នេះ​បន្ត​ជំរុញ​ឲ្យ​រដ្ឋាភិបាល នៃ​ប្រទេស​ជាច្រើន​នៅតែ ប្រកាន់យក​នយោបាយ​វិត្ថារ​កម្ម គឺ​ពង្រីក​ចំណាយ​ថវិកា ដោយ​ការចាត់វិធានការ​បង្កើន​ចំណាយ​ថវិការដ្ឋ​យ៉ាងច្រើន ដើម្បី​បន្ត​ស្រោចស្រង់​សេដ្ឋកិច្ច និង​សង្គម ទោះជា​ក្នុងស្ថានភាព​ដែល​ចំណូល​ត្រូវបាន​ធ្លាក់ចុះ​ក៏ដោយ។ ប្រការនេះ​បាន និង​កំពុង​ធ្វើ​ឲ្យ​ប្រទេស​ជាច្រើន​បន្ត​ធ្លាក់​ក្នុង​ឱនភាព​ថវិកា​កាន់តែ​ធ្ងន់ធ្ងរ៕

ចំណេះដឹង! តើ​អ្វី​ជា​នីតិ​ពាណិជ្ជកម្ម?

0

ដោយ ​វុត្ថា

ភ្នំពេញៈ នីតិ​ពាណិជ្ជកម្ម គឺជា​វិធាន​ទាំងឡាយ​ដែល​អនុវត្តន៍ ទៅលើ​ទំនាក់ទំនង​រវាង​ពាណិជ្ជករ និង​ពាណិជ្ជករ នៅក្នុង​សកម្មភាព​ពាណិជ្ជកម្មរ​បស់​ពួកគេ។

ម្យ៉ាងទៀត នីតិ​ពាណិជ្ជកម្ម គឺជា​បណ្ដា​វិធាន​ទាំងឡាយណា ដែល​ទាក់ទង​ទៅ​និង​ប្រតិបត្តិការ ឬ​សកម្មភាព​ពាណិជ្ជកម្ម និង​ពាណិជ្ជកិច្ច​ដែល​ចាត់ចែង​ឡើង ដោយ​ពាណិជ្ជករ​ដែលជា​រូបវន្តបុគ្គល និង​នីតិបុគ្គល (ក្រុមហ៊ុន​ពាណិជ្ជកម្ម) ហើយ​ជួនកាល​រវាង​ពាណិជ្ជករ និង​ពាណិជ្ជករ​គ្នាឯង និង​ជួនកាល​រវាង​សហគ្រិន និង​អតិថិជន​របស់ខ្លួន។

នីតិ​ពាណិជ្ជកម្ម​ជា​នីតិ​ពិសេស ពីព្រោះ​វា​បញ្ចូល​នូវ​វិធាន​ពិសេស ដែល​ហួស​ពី​គោលការណ៍​និង​នីតិរដ្ឋ​ប្បវេណី បើ​ប្រៀប​ធៀប​ទៅនឹង​នីតិរដ្ឋ​ប្បវេណី។

ប្រវត្តិ​នៃ​នីតិ​ពាណិជ្ជកម្ម

វិធាន​ពាណិជ្ជកម្ម ត្រូវបាន​គេ​ឃើញ​មាន​ចាប់​តាំង ពី​ពេល​មានកំណើត​ពាណិជ្ជកម្ម​ម​ក​ម្ល៉េះ។ ច្បាប់​ពិសេស​ដែល​គ្រប់គ្រង​មុខរបរ និង​ប្រតិបត្តិការ​ជំនួញ​បាន​មានកំណើត​តាំងពី​សតវត្ស​រ៍​ទី១១ នៅក្នុង​មណ្ឌលសំខាន់ៗដូចជា:  ផ្នែក​ខាងជើង​នៃ​ប្រទេស​អ៊ីតាលី អាឡឺម៉ង់ និង​តំបន់​ខ្លះ​នៃ​ប្រទេស​បារាំង។

ដោយសារ​មានមុខ​របរ និង​ប្រតិបត្តិការ​ជំនួញ​នេះហើយ ទើប​គេ​បាន​បង្កើត​ច្បាប់​ស្ដីពី​កិច្ចសន្យា​ការបង្កើត​រូ​បិ​យាណ​ត្តិ។ នៅ​ឆ្នាំ១៨០៧ ប្រទេស​បារាំង​បានដាក់​ឲ្យ​ប្រើប្រាស់​ក្រម​ពាណិជ្ជកម្ម ដែល​ក្រម​នេះ​ចែកជា៤ ផ្នែក​គឺ​ពាណិជ្ជកម្ម​ទូទៅ ពាណិជ្ជកម្ម​សមុទ្រ ក្ស​យ​ធន និង សាល​ជម្រះក្ដី​ពាណិជ្ជកម្ម។

ពាណិជ្ជកម្ម គឺជា​សកម្មភាព​ទិញ លក់ទំនិញ ឬ​សេវា​ដែល​ត្រូវបាន​អនុវត្ត​ជាប្រចាំ​ក្នុង​គោលដៅ​ធ្វើ ការដោះដូរ និង​ស្វែងរក​ចំណេញ។ រូបវ័ន្ត​បុគ្គល (Natural Person) ឬ​នីតិបុគ្គល (Legal Entity) ទាំងឡាយណា​ដែល​ធ្វើ​ពាណិជ្ជកិច្ច ហើយ​ដែល​យក​ពាណិជ្ជកិច្ច​នេះ​ជា​មុខរបរ​ខ្លួន​ជាប្រចាំ ហៅថា​ពាណិជ្ជករ៕

កូរ៉េខាងត្បូង​ប្រកួតប្រជែង​ជប៉ុន​ចាប់យក​ទីផ្សារ​កម្ពុជា និង​វៀតណាម​ក្នុងពេលសង្គ្រាម​ពាណិជ្ជកម្ម

0

ដោយ Donald Lee

ភ្នំពេញៈ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​កូរ៉េខាងត្បូង និង​ប្រទេស​ជប៉ុន នៅតែ​បន្ត​ធ្វើឱ្យ​មន្ត្រី​មកពី​ប្រទេស​ទាំងពីរ​ជាប់គាំង នៅក្នុង​សមរភូមិ​សេដ្ឋកិច្ច ជុំវិញ​ទីផ្សារ​អាស៊ីអាគ្នេយ៍​ដែលមាន​តម្លៃ​ខ្ពស់​ជាពិសេស​នៅ​កម្ពុជា និង​វៀតណាម។

ជាពិសេស កូរ៉េខាងត្បូង នឹង​ព្យាយាម​ទាញ​បណ្តា​ប្រទេស​អាស៊ាន មកឈរ​នៅ​ខាង​ខ្លួន ខណៈ​ប្រទេស​នេះ​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​កូរ៉េខាងត្បូង អាស៊ាន​នៅក្នុង​ខែ វិច្ឆិកា​ខាងមុខ នៅ​ទីក្រុង​ប៊ូសាន។

លោក Joo Hyung-chul មន្ត្រី​សេដ្ឋកិច្ច​កូរ៉េខាងត្បូង​នៅក្នុង​សុន្ទរកថា សាធារណៈ​នៅ​ទីក្រុង​សេ​អ៊ូ​ល​មានប្រសាសន៍ថា “នៅក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​នេះ កូរ៉េខាងត្បូង និង​បណ្តា​ប្រទេស​អាស៊ាន នឹង​ពង្រឹង​ឆន្ទៈ​របស់​ពួកគេ ក្នុង​ការបើក​ទីផ្សារ​ពង្រីក​ពាណិជ្ជកម្ម ពង្រឹង​សណ្តាប់ធ្នាប់​ពាណិជ្ជកម្ម​សេរី និង​ស្វែងរក​មធ្យោបាយ​សម្រាប់​វិបុលភាព​រួមគ្នា​តាមរយៈ​កិច្ចសហ ប្រតិបត្តិការ​ទៅវិញទៅមក ប្រឆាំងនឹង​ស្ថានការណ៍​អន្តរជាតិថ្មីៗដូចជា ជម្លោះ​ពាណិជ្ជកម្ម និង​និន្នាការ​គាំពារ​និយម។

កូរ៉េ​ផ្តោតលើ​ទីផ្សារ​កម្ពុជា

ក្រុមហ៊ុន​ផលិតកម្ម សំណង់ និង​ហិរញ្ញវត្ថុ​របស់​កូរ៉េខាងត្បូង​បាន និង​កំពុង​បង្កើត​សាខា​យ៉ាង​លឿន​នៅ​កម្ពុជា ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់ខ្លួន ដើម្បី​បង្កើត​ទំនាក់ទំនង​សេដ្ឋកិច្ច​កាន់តែ​ជិតស្និទ្ធ​ជាមួយ​កម្ពុជា ដើម្បី​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ចិន និង​ជប៉ុន។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង បាន​ឈានដល់៨៥លាន​ដុល្លារ​ក្នុង​រយៈពេល៤ខែ​ដំបូង​នៃ​ឆ្នាំនេះ។ ការនាំចេញ​របស់​កម្ពុ​ជា ទៅ​កូរ៉េខាងត្បូង​មានតម្លៃ២១,៦លាន​ដុល្លារ កើន៤,៣៨ ភាគរយ​បើ​ប្រៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

កូរ៉េខាងត្បូង​ឈរ​នៅ​លំដាប់​ទី២ ក្នុងការ​វិនិយោគ​ផ្ទា​ល់ពី​បរទេស​នៅ​កម្ពុជា។ រហូតមកដល់​ពេលនេះ រដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​លើ​គម្រោង​វិនិយោគ​ចំនួន២១២ របស់​កូរ៉េ ដែលមាន​ទឹកប្រាក់​ចំនួន៤,៥៦ពាន់​លាន​ដុល្លារ។ ក្រុមហ៊ុន​កូរ៉េខាងត្បូង​ជិត ៣០០បានធ្វើ​ប្រតិបត្តិការ​នៅ​កម្ពុជា​ដោយ​ផ្តល់​ការងារ​ដល់​មនុ​ស្សរាប់​ពាន់​នាក់។

ជារួម​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​នៅ​កម្ពុជា សម្រេចបាន​ជាង៣,១ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៨ ។ នេះ​បើ​យោង​របាយការណ៍​ធនាគា​រ​ជាតិ​នៃ​កម្ពុជា។ ប្រទេស​ចិន​មាន​ចំនួន៤១,៣ភាគរយ នៃ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​ទាំងអស់​កាលពី​ឆ្នាំមុន។ នៅ​លំដាប់​ទី២គឺ​ប្រទេស​កូរ៉េខាងត្បូង៨,១ ភាគរយ ខណៈ​ការវិនិយោគ​របស់​ជប៉ុន​កើនឡើង ៦,៤ ភាគរយ។

យុទ្ធសាស្ត្រ​វិនិយោគ​របស់​កូរ៉េខាងត្បូង បាន​បង្កើន​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​របស់ខ្លួន​នៅ​វៀតណាម ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ និង​បាន​វ៉ា​ដាច់​ជប៉ុន​នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំ ២០១៩ ។

ទីភ្នាក់ងារ​វិនិយោគ​ជំរុញ​ការធ្វើ​វិនិយោគទុន​កូរ៉េ (KOTRA) បានឱ្យដឹងថា កា​រវិ​និ យោគ​ផ្ទា​ល់ពី​បរទេស​របស់​កូរ៉េខាងត្បូង នៅ​ប្រទេស​វៀតណាម​សម្រាប់​ឆ្នាំនេះ មាន​ទឹកប្រាក់​ប្រមាណ២,៧ ពាន់​លាន​ដុល្លារ ដោយ​ឈរ​នៅ​លំដាប់​ទី២ ខណៈ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​របស់​ហុងកុង មាន​ទឹកប្រាក់​ប្រមាណ៥,៣ពាន់​លាន​ដុល្លារ។

ជប៉ុន​ឈរ​នៅ​លំដាប់​ទី៣ ដែលមាន​ទឹកប្រាក់​វិនិយោគ១,៩ ពាន់​លាន​ដុល្លារ​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ២០១៧ ។

កូរ៉េខាងត្បូង និង​ជប៉ុន​បាន​ស្ថិត នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ចាប់តាំងពី​ឆ្នាំកន្លងមក​លើ​សំណង​សម្រាប់​ឧក្រិដ្ឋកម្ម សម័យ​សង្គ្រាមលោកលើកទី២របស់​ជប៉ុន ប្រឆាំងនឹង​មនុស្សជាតិ ប្រឆាំងនឹង​ជនជាតិ​កូរ៉េ។ សង្គ្រាម​ពាណិជ្ជកម្ម​បានកើត​ឡើង​ដល់​ចំណុច​មួយ​ដែល​ប្រទេស​ទាំងពីរ​បានធ្វើ​កូដកម្ម​គ្នា​ទៅវិញទៅមក៕

ចំនួន​ប្រជាជន​ជីវភាព​មធ្យម​កើនឡើង តើ​គួរ​វិនិយោគ​ខុន​ដូ​បែបណា​ដើម្បី​ឆ្លើយតបនឹង​និន្នាការ​ទីផ្សារ

0

ដោយ​ស៊ីវ ម៉េង

ភ្នំពេញ៖ ការ​ឌី​សាញ​ខុន​ដូ​ថ្មី​មួយ ដែលមាន​ទំហំ​បន្ទប់​តូច​ល្មម និង​តំលៃ​សមរម្យ​ដើម្បី​ឆ្លើយតប​ប្រជាជនមាន​ជីវភាព​មធ្យម ជា​អ្វីដែល​អ្នកវិនិយោគ​ក្នុងស្រុក​និង​បរទេស​មួយចំនួន​កំពុង​ចាប់អារម្មណ៍។

អគ្គនាយក​ទទួលបន្ទុក​ផ្នែក​បច្ចេកទេស​នៃ​ក្រុមហ៊ុន​លំនៅដ្ឋាន L កម្ពុជា​ភ្នំពេញ​លោក​ទុយ ប៊ុន​ បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ពេល​ថ្មីៗនេះ​ថា ការវិនិយោគ​ខុន​ដូ​របស់​ក្រុមហ៊ុន​លោក​ដែល​ផ្តោតលើ​ប្រជាជន​ថ្នាក់កណ្តាល ដោយសារ​ហេតុផល​ចំនួន​ពីរ ទី១ ទីតាំង​របស់លោក​មិនអាច​ទាក់ទាញ​អ្នកមាន​ប្រាក់​ច្រើន និង​ទី២ ផ្តោតលើ​ប្រជាជនមាន​ជីវភាព​មធ្យម ដែល​ប្រជាជន​ក្នុង​ស្រទាប់​នេះ មាន​ចំនួន​ច្រើនជាង​ទីផ្សារ​សម្រាប់​អ្នកមាន​ជីវភាព​ធូរធារ។

លោក​បន្តថា “ខុន​ដូ​របស់លោក​បាន​លក់​ចាប់ពី​តំលៃ៤ ដល់៨ម៉ឺន​ដុល្លារ​អាមេរិក​អាស្រ័យ​លើ​ចំនួន​បន្ទប់ និង​ជាន់​និមួយ។ លោក​បន្តថា “មនុស្ស​អាច​រស់នៅ​ខុន​ដូ​ច្រើន​នាពេល​អនាគត ប៉ុន្តែ​វា​អាស្រ័យ​លើ​ទីកន្លែង​ការងារ​របស់​ពួកគេ​ផងដែរ ប្រសិនជា​ការងារ​ពួកគេ​ផ្លាស់ប្តូរ​ទៅ​ជាយក្រុង​ច្រើន ការ​ស្នាក់នៅ​ខុន​ដូ​ក៏​មិនមាន​ចំនួន​ច្រើន​ទេ” ។

ក្រុមហ៊ុន​លំនៅដ្ឋាន L កម្ពុជា​ភ្នំពេញ បានធ្វើការ​វិនិយោគ​សាងសង់​ខុន​ដូ​ចំនួន៥ទីតាំងខុសៗគ្នា ក្នុងនោះ​ពីរ​ទីតាំង​បាន​អនុ​ញ្ញា​ត្ត​ឲ្យ​អតិថិជន​ចូល​ស្នាក់នៅ​រួចហើយ និង​អាគារ​ទី​បី គ្រោង​បញ្ចប់​នៅ​ដើមឆ្នាំ២០១៧ខាងមុខនេះ និង​ពីរ​ទីតាំង​ទៀត​ត្រៀម​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ២០១៨ ។ អាគារ​ទី១ ដែល​អនុ​ញ្ញា​ត្ត​ឲ្យ​អតិថិជន​ចូល​ស្នាក់នៅ មាន​អ្នក​ចូលទៅ​រស់នៅ​ប្រមាណ៨០ភាគរយ និង​អាគារ​ទី២មាន​អ្នក​ចូល​ស្នាក់នៅ​ប្រមាណ ១០ភាគរយ​ប៉ុណ្ណោះ ដោយសារ​ទើប​បើក​ឲ្យ​អតិថិជន​ចូលទៅ​រស់នៅ។ លោក​ទុយ ប៊ុន​បញ្ជាក់​ឲ្យ​ដឹង។

លោក​បន្តថា “ការវិនិយោគ​ខុន​ដូ​របស់​យើង​ធ្វើឡើង​សម្រាប់​គ្រួសារ​តូច ព្រោះ​បន្ទប់​មាន​ទំហំ​ចាប់ពី ៣០ម៉ែត្រ ទៅ៥០​ម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ ដូច្នេះ​គ្រួសារ​ដែលមាន​សមាជិក​ត្រឹម៣នាក់ ជាការ​សមស្រប​ក្នុងការ​រស់នៅ​ខុន​ដូ​បែបនេះ។

ជាក់ស្តែង​អត្រា​មានកូន​ក្នុងចំណោម​ប្រជាពលរដ្ឋ​កម្ពុជា កាន់​តែមាន​ទំហំ​តូច ដោយ​ការអង្កេត​ប្រជាសាស្ត្រ និង​សុខភាព​របស់​ក្រសួងសុខាភិបាល​បាន​រកឃើញថា អត្រា​មានកូន​ក្នុងចំណោម​ប្រជាពលរដ្ឋ​កម្ពុជា ជា​មធ្យម​បាន​ថយចុះ​ពី៣.0នាក់​កាលពី​ឆ្នាំ២០១០ មក​នៅត្រឹម២.៧នាក់។

លោកស្រី​វេជ្ជបណ្ឌិត​ទុង រដ្ឋា​វី​នាយិកា​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារ​កបាន​ថ្លែងថា សមាជិកគ្រួសារ​របស់​ប្រជាពល​រដ្ឋ​កាន់តែ​រួម​តូច ហើយ​អាយុ​មានកូន​របស់​ស្ត្រី​កម្ពុជា​បាន​កើន​ពី​អាយុ១៨ឆ្នាំ មកដល់២២ឆ្នាំ​សម្រាប់​ការ​មានកូន​ជា​លើក​តំបូង ដោយសារ​ពួកគេ​ជាប់រវល់​នឹង​ការសិក្សា ហើយ​ពួកគេ​រវល់​ធ្វើការ​ទាំងពីរ​នាក់​ប្តី​ប្រព​ន្ឋ។

លោកស្រី​បន្តថា “ដោយសារ​ប្រទេសជាតិ​កាន់តែ​អភិវឌ្ឍន៍ ចំនួន​នៃ​ការយក​បុត្រ​កាន់តែ​តិច ដោយសារ​ប្រជាពលរដ្ឋ​កម្ពុជា​សិក្សា​កាន់តែច្រើន ចំណាកស្រុក​កាន់តែច្រើន និង​រវល់​ការងារ​កាន់តែច្រើន ដែល​ធ្វើ​ឲ្យ​ពួកគេ​មិនសូវ​យកបាន​បុត្រ​ច្រើន។

អ្នកនាង​អាន សុ​ធីតា ​នាយិកា​ក្រុមហ៊ុន​ CBRE Cambodia បាន​ថ្លែងថា ខុន​ដូ​ដែលមាន​ទំហំតូចៗ មិន​សមស្រប​សម្រាប់​រ​ស់​នៅ​រយៈពេល​វែង​នោះទេ តែ​សមស្រប​សម្រាប់​ការរស់នៅ​សម្រាប់​អ្នក​មកពី​ខេត្ត​មក​សិក្សា ហើយ​អាគារ​បន្ទប់​តូចៗបែបនេះ គេ​ហៅថា​អា​ផាត​ម៉ិ​ន មិនមែន​ខុន​ដូ​ទេ ព្រោះ​ខុន​ដូ​សំដៅ​អាគារ​មាន​លក្ខណៈ​ទំនើប និង​មានការ​បំពាក់​សម្ភា​រៈប​រិ​ក្ខា​ទំនើប។ អ្នកនាង​បន្តថា តំលៃ​ចាប់ពី​ជាង២ម៉ឺន​ដុល្លារ​ឡើង សមស្រប​សម្រាប់​ប្រជាពលរដ្ឋ​ថ្នាក់កណ្តាល ដែលជា​ទីផ្សារ​ធំ​សំរាប់​វិស័យនេះ។

អ្នកនាង​បន្តថា “ប្រជាជន​ថ្នាក់កណ្តាល​ជា​អតិថិជន​របស់​អ្នកវិនិយោគ​ខុន​ដូ ដែល​ផ្តោតលើ​ក្រុម​ប្រជាជន​លំដាប់​នេះ ដែល​មាន​ចំនួន​ច្រើន ហើយ​ពួកគេ​នឹង​រស់នៅ​ខុន​ដូ​ច្រើន។ អ្នកនាង​បន្ថែមថា “ប្រជាពលរដ្ឋ​កម្ពុជា​ចាប់ផ្តើម​វិវត្តន៍​ពី​រស់​នៅតាម​ផ្ទះល្វែង វីឡា​មក​រស់នៅ​ខុន​ដូ ដោយសារ​ដី​ក្នុង​ទីក្រុង​ចង្អៀត និង​កាន់តែ​ឡើងថ្លៃ និង​ចរាចរណ៍​កាន់តែ​ចង្អៀត។

អគ្គនាយក​ក្រុមហ៊ុន Khmer Real Estate និង KW Cambodia លោក​បណ្ឌិត​គីម ហ៊ាង​ បាន​ថ្លែងថា ពេល​និយាយ​ពី​ខុន​ដូ ត្រូវមាន​ចំណតរថយន្ត មាន​សន្តិសុខ សុវត្ថិភាព មាន​កន្លែង​សាធារណៈ​ដែល​អាច​ប្រើប្រាស់​រួម មាន​អាង​ហែល​ទឹក និង​កន្លែង​ហាត់ប្រាណផ្សេងៗ តែបើ​មិនមាន​សេវា​ទាំងនេះ ប្រៀប​បីដូច​ជា​យក​ស្រាស​ដាក់​ក្នុង​កំប៉ុង​ប៊ឺ​យ៉ែ​រ។

លោក​បន្តថា “បើ​សាងសង់​ខុន​ដូ​មិនមាន​សេវា​ទាំងអស់នេះ​ទេ ហើយ​បន្ទប់​មាន​ទំហំ​ត្រឹម១៦ម៉ែត្រការ៉េ គឺជា​បន្ទប់​សម្រាប់​លក់​មិនមែន​ខុន​ដូ​ទេ កុំ​យកពាក្យ​ខុន​ដូ​មក​ប្រើ នាំ​ឲ្យ​ខូច​កេ​រ្ត៍​ឈ្មោះ​ខុន​ដូ​របស់គេ។ លោក​បន្តថា “ខុន​ដូ​ដែលមាន​ទំហំ៣០​ម៉ែត្រការ៉េ​ទៅជា​ការ​សមរម្យ ហើយ​លក់​ក្នុង​តំលៃ​ចន្លោះ​ពី៤ទៅ៦ម៉ឺន​ដុល្លារ​អាច​ទទួលយកបាន​ហើយ៕