រដ្ឋាភិបាល​ថៃ​នឹង​ត្រៀម​ទុន ១០ពាន់​លាន​ដុល្លារ​ដើម្បី​គាំទ្រ​ដល់​កសិករ និង​ជំរុញ​សេដ្ឋកិច្ច

0

ដោយ Donald Lee

បាងកកៈ រដ្ឋាភិបាល​ថៃ​នឹង​បញ្ចូល​ទឹកប្រាក់​ជាង១០ពាន់​លាន​ដុល្លារ ទៅក្នុង​សេដ្ឋកិច្ច​ថៃ ដែល​កំពុង​ធ្លាក់ចុះ​ដើម្បី​ជួយ​កសិករ និង​កម្មករ​ដែលមាន​ប្រាក់ចំណូល​ទាប។

ក្រសួង​ហិរញ្ញវត្ថុ​ថៃ បានបង្ហាញ​កញ្ចប់​ថវិកា​ជំរុញ​សេដ្ឋកិច្ច​កាលពី​ថ្ងៃ​សុក្រ ដែល​ស្មើនឹង​ជិត២ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​នេះ។

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ប្រទេស​ថៃ​លោក Uttama Savanayana បាន​សរសេរ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា “ក្រសួង​បង្ហាញ​នូវ​វិធានការ​បន្ទាន់ ក្នុង​គោលបំណង​ជំរុញ​ការប្រើប្រាស់​ក្នុងស្រុក និង​ចរាចរ​លុយ ក្នុងចំណោម​សាធារណជន​តាម​ដែល​អាចធ្វើ​ទៅបាន។

កញ្ចប់​ជំរុញ​សេដ្ឋកិច្ច​នេះ នឹង​រួមបញ្ចូល​ទាំង​ប្រាក់កម្ចី​សម្រាប់​ធ្វើជា​ទុន និង​ប្រាក់ឧបត្ថម្ភ​សម្រាប់​កសិករ។

សេដ្ឋកិច្ច​ថៃ​រង​ផលប៉ះពាល់​យ៉ាងខ្លាំង ពី​សេដ្ឋកិច្ចពិភពលោក​ដែល​កំពុង​ធ្លាក់ចុះ ការប៉ះទង្គិច នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន និង​ការពង្រឹង​ប្រាក់​បាត​ដែល​ធ្វើឱ្យ​ខូចខាត​ដល់​វិស័យ​ទេសចរណ៍​យ៉ាងធ្ងន់ធ្ងរ។

អត្រាកំណើន​ផលិតផល​ក្នុងស្រុក​សរុប​នៅ​ពីរ​ត្រីមាស​មុន គឺជា​អត្រា​មួយ​ទាប​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ៕

មន្ត្រី​ជាន់​ខ្ពស់​ថៃ៖ រយ:ពេល ២ ឬ៣ឆ្នាំ​ទៀត កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ស៊ីវីល័យ

រដ្ឋាភិបាល​គ្រោង​ចំណាយ​ទឹកប្រាក់​ជាង ១៤ពាន់​លាន​ដុល្លារ​សម្រាប់​ផែនការអភិវឌ្ឍ​ជាតិ​ក្នុង​រយៈពេល ៣ឆ្នាំ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ នៅក្នុង​គម្រោង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ៣ឆ្នាំ​រំកិល ដោយ​ចាប់​គិតពី​ឆ្នាំ២០២០-២០២៣ខាងមុខនេះ ក្រសួងផែនការ​បានដាក់​សំណើ​ដល់​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ប្រើប្រាស់​ថវិកា​សរុប​ជាង១៤ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយ​ត្រូវ​ឆ្លងកាត់​កិច្ចប្រជុំ​ពណៈ​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ខាងមុខនេះ។

មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងផែនការ​បាន​បង្ហើ​ប​ប្រាប់​ឱ្យដឹងថា សម្រាប់​ថវិកា​ដែល​នឹងត្រូវ​ចំណាយ​សម្រាប់​ផែនការ អភិវឌ្ឍ​គម្រោង​សាធារណៈ​រយៈពេល៣ឆ្នាំ ដោយ​គិត​ចាប់ពី​ឆ្នាំ២០២០ ២០២៣ ខាងមុខនេះ​មាន​ចំនួន​ប្រមាណ ១៤.៤ពាន់ លាន​ដុល្លារ​អាមេរិក ដែល​នឹង​ត្រូវដាក់​ឆ្លង​រដ្ឋាភិបាល ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នាពេល​ខាងមុខនេះ។

អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក​ឯក ថា បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា “ផែន​ការដែល​ត្រូវ​បានស្នើ រំពឹងថា​នឹងត្រូវ​បានអនុម័ត​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងពេល​ប្រជុំ​គណៈរដ្ឋមន្ត្រី​នាពេល​ខាងមុខនេះ ដោយ​ក្នុង​ខ្ទង់ចំណាយ​ខាងលើនេះ នឹងត្រូវ​ប្រើប្រាស់​លើ​គម្រោង​សរុប​ចំនួន ៦០៨ គម្រោង។

សម្រាប់​ចំនួន​ថវិកាបម្រុង​ទាំងអស់នេះ គឺ​សម្រាប់​ប្រើប្រាស់​ទៅលើ​វិស័យសេដ្ឋកិច្ច​ចំនួន ៩៤៣.៩លាន​ដុល្លារ​អាមេរិក។ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ចំនួន៧.៧៩ពាន់​លាន​ដុល្លារ​អាមេរិក។ វិស័យ​ហិរញ្ញវត្ថុ​ចំនួន៤.៧៣ពាន់​លាន​ដុល្លារ​អាមេរិក និង​វិស័យ​ផ្សេងទៀត​ដូចជា សេវាកម្ម​នឹងត្រូវ​ចំណាយ​ថវិកា​ចំនួន ១.០១ពាន់​លាន​ដុល្លារ​អាមេរិក។

ក្រៅពីនេះ នៅក្នុង​ចំណោម​គម្រោង​ទាំង៦០៨នេះ មាន​គម្រោង​ចំនួន១៧១ ត្រូវ​បាននិងកំពុង​អនុវត្តន៍ ហើយ​ត្រូវការ​ថវិកា​ជាង៧.៥៣ពាន់​លាន​ដុល្លារ អាមេរិក​បន្ថែមទៀត ខណៈ​គម្រោង​ចំនួន៤៣៧គម្រោង​ទៀត នឹងត្រូវ​ការ​ថវិកា​ប្រមាណ​៦.៩៥ពាន់​លាន​ដុល្លារ​អាមេរិក​ចាក់​បញ្ចូល៕

អានបន្ត៖ រដ្ឋាភិបាលត្រៀមថវិកា ១០០ លានដុល្លារសម្រាប់ស្តាហេដ្ឋារសម្ព័ន្ធបន្ទាប់ពីគ្រោះទឹកជំនន់ខេត្តព្រះសីហនុ

ចំណេះដឹង! សំនួរ ចម្លើយសំខាន់ៗក្នុង​វិស័យ​ដីធ្លី​ដែល​ត្រូវ​ស្វែងយល់?

0
សំនួរ ចម្លើយសំខាន់ៗក្នុងវិស័យដីធ្លីដែលត្រូវស្វែងយល់
សំនួរ ចម្លើយសំខាន់ៗក្នុងវិស័យដីធ្លីដែលត្រូវស្វែងយល់

ដោយ ​វុត្ថា

ភ្នំពេញៈ ការ​បង្រួម​ក្បាលដី​សំដៅ​ដល់​កា​រប​ញ្ជូ​ល​ក្បាលដី​ច្រើន ដែល​ជាប់​គ្នា​ឱ្យក្លាយ​ដី​តែមួយ ដោយ​ដី​ទាំងនោះ​មាន​ម្ចាស់​កម្មសិទ្ធិ​តែមួយ ជា​ប្រភេទ​ដី​តែមួយ​និង​ស្ថិតក្នុង​ភូមិសាស្ត្រ​រដ្ឋបាល​តែមួយ។

ម្យ៉ាងទៀត សំដៅ​ដល់​ការបញ្ចូល​ក្បាលដី​ច្រើន ដែល​ជាប់​គ្នា​ឱ្យទៅជា​ក្បាលដី​តែមួយ​ដើម្បី​ធ្វើ​ផែនការ​អភិវឌ្ឍ សម្រាប់ធ្វើ​សមាហរណកម្ម និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ សេវាសាធារណៈ និង​ភាពងាយស្រួល​នៃ​ទីក្រុង។ ការ​បង្រួម​ក្បាលដី​ប្រភេទ​នេះ​អាច​ហៅថា ការធ្វើសមាហរណកម្ម​ក្បាលដី។

ការ​បំបែក​ក្បាលដី​សំដៅ​ដល់​ការ​បំបែក​ក្បាលដី​មួយ ឱ្យទៅជា​ក្បាលដី​ច្រើន​សំរាប់ ការសាងសង់​លំនៅដ្ឋាន អគារ​ពាណិជ្ជកម្ម ឧស្សាហកម្ម។ល។ ដោយ​ធានាបាន​នូវ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ លំហ​សាធារណៈ ផ្ទៃ​បៃតង និង​សេវាសាធារណៈ សម​ស្របតាម​បញ្ញត្តិ​នៃ​ការប្រើប្រាស់​ដី។

១) តើ​ក្នុងករណី​ដែលមាន​ក្បាលដី​មួយចំនួន​ជាប់​បន្ទុក​នៅ​ធនាគារ តើ​ការ​បង្រួម​ក្បាលដី និង​បំបែក​ក្បាលដី អាចធ្វើ​បានដែរ​ឬទេ?

ចម្លើយ៖ ការចុះបញ្ជី​បង្រួម​ឬ​បំបែក​ក្បាលដី ដែល​កំពុង​ជាប់​បន្ទុក​អាច​ធ្វើបាន​លុះត្រាតែ​បំពេញ​នូវ​លក្ខ​ខ័​ណ្ឌ​មួយចំនួន ១) បំពេញបាន​នូវ​លក្ខខណ្ឌ​ជា​ក្បាលដី​តែមួយ ដូច​មានចែង​ក្នុង​មាត្រា២២៧ នៃ​ច្បាប់​ភូមិបាល២០០១ (ករណី​បង្រួម​ក្បាលដី) ២) មាន ការយល់ព្រម​ពី​ម្ចាស់​សិទ្ធិ​ប្រាតិភោគ (ធនាគារ​ម្ចាស់បំណុល) ឱ្យ​បង្រួម​ឬ​បំបែក​ក្បាលដី កំពុង​ជាប់​បន្ទុក​នោះ ៣) ភាគី​ទាំងអស់​ដែលមាន​ផលប្រយោជន៍​ពាក់ព័ន្ធ ត្រូវ​ព្រមព្រៀងគ្នា​អំពី​លំដាប់​នៃ​ការចុះបញ្ជី ជាអាទិ៍ នៅពេល​ផ្ទេរ​ការចុះបញ្ជី​សិទ្ធិ​ប្រាតិភោគ (ផ្ទេរ​បន្ទុក) ពី​ក្បាលដី​ចាស់ផ្សេងៗគ្នា ទៅ​ប្រមូលផ្តុំ​នៅលើ​ក្បាលដី​ថ្មី​តែមួយ (ករណី បង្រួម​ក្បាលដី) ឬ​ពី​ក្បាលដី​ចាស់​តែមួយ ទៅ​ពង្រាយ​លើ​ក្បាលដី​ថ្មី​ជាច្រើន(ករណី​បំបែក​ក្បាលដី)។

២) ប្រសិន​ជាការ​បង្រួម និង​បំបែក​ក្បាលដី​ក្នុងករណី​ខាងលើ​អាចធ្វើ​ទៅបាន តើ​ត្រូវ​អនុវត្តន៍​នីតិវិធី​បែបណា?

ចម្លើយៈ ចំពោះ​នីតិវិធី​នៃ​ការចុះបញ្ជី​បង្រួម ឬ​បំបែក​ក្បាលដី ត្រូវអនុវត្ត​ទៅតាម​គោលការណ៍​ណែនាំ​ជា​ធរមាន (ដូច​មាន​ថត​ចម្លងជូន​ភ្ជាប់​មកជា​មួយ) ហើយ​នៅពេល​ចុះបញ្ជី​បង្រួម ឬ​បំបែក​ក្បាលដី​រួច​ត្រូវ​ផ្ទេរ​ការចុះបញ្ជី​សិទ្ធិ​ប្រាតិភោគ (ផ្ទេរ​បន្ទុក) ពី​ក្បាលដី​ចាស់​ទៅ​ក្បាលដី​ថ្មី ទៅតាម​ការព្រមព្រៀងរ​បស់​ភាគី​ដែលមាន​ប្រយោជន៍​ពាក់ព័ន្ធ៕

អានបន្ត៖ អ្នកជំនាញ៖ ការវិនិយោគ​ដី​ដោយ​សេរីភាព​ទើប​ទទួលបាន​ចំណេញ​លឿន

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ចូលរួម​ជាមួយ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ទទួលបាន​ការអនុគ្រោះ​ពន្ធ ៥០ភាគរយ

0
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ចូលរួម​ជាមួយ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ចូលរួម​ជាមួយ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បានប្រកាស​ពី​អត្ថបរយោជន៍​បន្ថែ​មយ៉ាង​ធំធេង​ទៅលើ​ដំណើរ​ប្រតិបត្តិការ ដោយ​ការកាត់បន្ថយ​ពន្ធ​នៃ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​រហូតដល់៥០ភាគរយ រួម​ជាមួយនឹង​អត្ថប្រយោជន៍​ផ្សេងទៀត ដោយ​ការអនុគ្រោះ​ពន្ធ​កាត់​ទុក បន្ថែមទៀត។

លោក​ស៊ូ សុជាតិ​ប្រ​អគ្គនាយក​គណកម្មការ​មូល​ប​ត្រ​កម្ពុជា​បាន​ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្ដីអំពី «ប្រភព​ហិរញ្ញប្បទាន​តាមរយៈ​ទីផ្សារ​មូល​ប​ត្រ​សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា» កាលពី​ព្រឹក​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ នៅក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា លើ​ការបោះ​ផ្សាយ​មូល​ប​ត្រ​បំណុល មាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចំនួន២ចូលរួម​រួចមកហើយ ហើយ​នៅតែ​បន្ត​ព្យាយាម​ផ្សព្វផ្សាយ ដើម្បី​ធ្វើយ៉ាងណា ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ឱ្យមាន​ការចូលរួម​កាន់​តែ​ច្រើន។

លោក​បាន​បន្ថែមទៀតថា “ជាការ​លើកទឹកចិត្ត​ដល់​បណ្តា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ចូលរួម​នៅក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា នឹង​ទទួលបាន​អត្ថប្រយោជន៍​បន្ថែម​ជាច្រើន​រហូតដល់​រយៈពេល៣ឆ្នាំ ហើយ​ចំពោះ​អ្នកវិនិយោគ ជាមួយ​ការបោះ​ផ្សាយ​មូល​ប​ត្រ​បំណុល​ក៏​ទទួលបាន​ប្រយោជន៍​លើ​ប្រាក់ចំណេញ​របស់ខ្លួន​ផងដែរ។

សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា​បាន​បញ្ជាក់ថា សិក្ខាសាលា​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ ពី​នីតិវិធី​ក្នុងការ​កៀរគរ​មូលធន​តាមរ​យៈ​ការបោះ​ផ្សាយ លក់​មូល​ប​ត្រ​កម្មសិទ្ធិ និង/ឬ មូល​ប​ត្រ​បំណុល ឬ​សញ្ញា​បណ្ណ​សាជីវកម្ម ដែលជា​ប្រភព​ទុន​ក្នុងស្រុក​ដ៏​សម្បូរបែប ជាជាង​ការស្វែងរក​ប្រភព​ទុន​ពី​បរទេស។

លើសពីនេះ​ទៀត សិក្ខាកាម​ដែល​ចូលរួម​នៅក្នុង​កម្មវិធី​នេះ ក៏​ទទួលបាន​នូវ​ចំណេះដឹង​បន្ថែម ពាក់ព័ន្ធ​នឹង​ការលើកទឹកចិត្ត​ពន្ធដារ សម្រាប់​ក្រុមហ៊ុន សហគ្រាស និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា ដែល​ធ្វើការ​បោះផ្សាយ​មូល​ប​ត្រ​ជា​សាធារណៈ តាមរយៈ​ការបន្ថយ​ពន្ធ​លើ​ប្រាក់ចំណូល​ចំនួន៥០% នៃ​ពន្ធ​ប្រាក់ចំណូល​ប្រចាំឆ្នាំ ព្រមទាំង​ការព្យួរ​ការបង់ពន្ធ​ប្រាក់​រំដោះ​លើ​ប្រាក់ចំណេញ១% ប្រចាំខែ​សម្រាប់​រយៈពេល៣ឆ្នាំ។ ចំណែកឯ​វិនិយោគិន ក៏​ទទួលបាន​អត្ថប្រយោជន៍​ផងដែរ ដោយ​ទទួលបាន​ការបន្ថយ​ពន្ធ​កាត់​ទុក ៥០% លើ​ការប្រាក់​ឬ​ភាគលាភ ដែល​បានមកពី​ការកាន់កាប់ ឬ​ការជួញដូរ​មូល​ប​ត្រ​សម្រាប់​រយៈពេល៣ឆ្នាំ​ដូចគ្នា។

ជាមួយគ្នានេះ អ្នកចូលរួម​ក៏​ទទួលបាន​ការយល់ដឹង​បន្ថែម ពី​កិច្ច​គាំពារ​វិនិយោគិន និង​ការពង្រឹង​ការអនុវត្ត​ច្បាប់ ក្នុង​វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា។ ការចូលរួមចំណែក​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅក្នុង​វិស័យ​មូល​ប​ត្រ នឹង​ជួយ​ជំរុញ​ដល់​ការវិនិយោគ ព្រមទាំង​ការអភិវឌ្ឍ​ទីផ្សារ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ចជាតិ​ទាំងមូល៕

អានបន្ត៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​គ្រោង​ចូល​ផ្សារហ៊ុន ​ខណៈ​ផែនការ​ពន្ធគយ​អាមេរិក​បាន​លាតត្រដាង​

ខ្លា​សេដ្ឋកិច្ច​អាស៊ី​ទាំង​បួន​ជួបប្រទះ​បញ្ហា ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​ធ្វើឱ្យសេដ្ឋកិច្ច​ធ្លាក់ចុះ

0
ខ្លា​សេដ្ឋកិច្ច​អាស៊ី​ទាំង​បួន​ជួបប្រទះ​បញ្ហា ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​ធ្វើឱ្យសេដ្ឋកិច្ច​ធ្លាក់ចុះ
ខ្លា​សេដ្ឋកិច្ច​អាស៊ី​ទាំង​បួន​ជួបប្រទះ​បញ្ហា ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​ធ្វើឱ្យសេដ្ឋកិច្ច​ធ្លាក់ចុះ

ដោយ Donald Lee

ភ្នំពេញៈ យោងតាម​របាយការណ៍​របស់​ក្រុមហ៊ុន​ Goldman Sachs Group Inc បានអោយដឹងថា ប្រទេស​ដែលមាន​រហ័ស​នាម​ខ្លា​សេដ្ឋកិច្ច​អាស៊ី​កំពុង​ជួប​បញ្ហា ហើយ​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែកលើ​សង្វាក់​ផ្គត់ផ្គង់ និង​ខ្សែសង្វាក់​ផ្គត់ផ្គង់​ពិភពលោក​កំពុង​ឆ្ពោះទៅរក​ការធ្លាក់ចុះ។

ខ្លា​សេដ្ឋកិច្ច​អាស៊ី​ទាំង​បួន​ជួបប្រទះ​បញ្ហា ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​ធ្វើឱ្យសេដ្ឋកិច្ច​ធ្លាក់ចុះ

ក្រុមហ៊ុន​ Goldman បាន​កាត់បន្ថយ​ការព្យាករណ៍​សេដ្ឋកិច្ច​អាស៊ី ដ៏​សំខាន់​សម្រាប់​ពីរ​ត្រីមាស​បន្ទាប់ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​នៅតែ​បន្ត​រំខាន​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់​ដែល​ផុយស្រួយ និង​ធ្វើឱ្យមាន​ការភ័យខ្លាច​ចំពោះ​វិបត្តិ​សេដ្ឋកិច្ច។

ខ្លា​សេដ្ឋកិច្ច​នៅ​អាស៊ី​ដែល​ការសិក្សា​នេះ​សំដៅ​ដល់ រួមមាន ទីក្រុង​ហុងកុង ប្រទេស​សឹង្ហ​បូរី កូរ៉េខាងត្បូង និង​កោះ​តៃវ៉ាន់។ ពួកគេ​ត្រូវបាន​ហៅថា “ខ្លា” ដោយសារតែ​ឧស្សាហកម្ម និង​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ពួកគេ ដែល​ចាប់ផ្តើម​នៅ​ទសវត្ស​ឆ្នាំ ១៩៦០។ ចាប់តាំងពី​ពេលនោះ​មក បណ្តា​ទីក្រុង​និង​ប្រទេស​ទាំងនេះ បាន​ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាងគេ និង​មាន​ឥទ្ធិពល​បំផុត​នៅលើ​ពិភពលោក។

សេដ្ឋកិច្ច​របស់​ខ្លា​អាស៊ី ពឹងផ្អែក​ខ្លាំង​លើ​ពាណិជ្ជកម្ម ដែលមាន​ប្រជាជនមាន​ការអប់រំ​ខ្ពស់ និង​មាន​អត្រា​សន្សំ​ខ្ពស់។

ទីក្រុង​ហុងកុង​បាន​បង្កប់​នូវ​ការតវ៉ា ដែល​បានធ្វើឱ្យ​ទីក្រុង​ជួប​ភាពវឹកវរ ហើយ​ចិន​បាន​បញ្ជាក់ថា ខ្លួន​នឹង​បញ្ជូនទាហាន​ប៉ា​រ៉ា ចូលទៅក្នុង​ទឹកដី​ហុងកុង​ដើម្បី​បង្ក​ភាពវឹកវរ។

របាយការណ៍​របស់​ទីភ្នាក់ងារ Bloomberg សេដ្ឋកិច្ច​បាន​ឲ្យ​ដឹងថា “តម្លៃ​ទីផ្សារ​មូល​ប​ត្រ​ជាង៦០០ពាន់​លាន​ដុល្លារ ត្រូវបាន​លុបចោល​តាំងពីដើម​ខែកក្កដា ហើយ​អ្នកវិភាគ​កំពុង​សម្តែង​ក្តីបារម្ភ​ថា តម្លៃ​អចលនទ្រព្យ​អាច​ធ្លាក់ចុះ។

ក្រុមហ៊ុន Goldman បាន​ព្យាករ​ថា ផលិតផល​ក្នុងស្រុក​សរុប​របស់​ហុងកុង​នឹង​ធ្លាក់ចុះ០,៥ភាគរយ​នៅ​ត្រីមាស​បន្ទាប់ បើ​ប្រៀបធៀប​ទៅនឹង​ត្រីមាស​ដូចគ្នា​កាលពី​ឆ្នាំមុន។ នេះ​គឺជា​ការធ្លាក់ចុះ​យ៉ាងខ្លាំង​ពី​ការព្យាករណ៍​កាលពីមុន ដែល​បាន​ព្យាករណ៍​ថា​សេដ្ឋកិច្ច​ទីក្រុង​នេះ នឹងមាន​ការកើនឡើង​ជាង២ភាគរយ​នៅ​ត្រីមាស​ទី​បី។

ខ្លា​សេដ្ឋកិច្ច​អាស៊ី​ទាំង​បួន​ជួបប្រទះ​បញ្ហា ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​ធ្វើឱ្យសេដ្ឋកិច្ច​ធ្លាក់ចុះ

យោងតាម​តួលេខ​របស់​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សឹង្ហ​បូរី​ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​បាន​ឲ្យ​ដឹងថា សេដ្ឋកិច្ច​សឹង្ហ​បូរី ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹង​កើនឡើង​ពី០.០ ភាគរយ​ទៅ១ភាគរយ​នៅ​ឆ្នាំនេះ។

ក្រុមហ៊ុន​ Goldman បាន​កាត់បន្ថយ​ការព្យាករណ៍​របស់ខ្លួន សម្រាប់​កំណើន​ផលិតផល​សរុប​ក្នុងស្រុក​របស់​កូរ៉េខាងត្បូង​ពី២,២ភាគរយ មក​នៅត្រឹម ១,៩ ភាគរយ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​របស់ខ្លួន ជាមួយ​ប្រទេស​ជប៉ុន​កំពុង​ធ្លាក់ចុះ​នូវ​សម្ភារៈ​ផលិតកម្ម ខ្សែសង្វាក់​ផ្គត់ផ្គង់​ចាំបាច់​នៅក្នុង​វិស័យ​អេ​ឡិច​ត្រូ​និ​ច​របស់ខ្លួន។

បន្ថែម​លើ​បញ្ហា​របស់ខ្លួន សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន ដែល​បានធ្វើ​ឲ្យ​អត្រាកំណើន​សេដ្ឋកិច្ចពិភពលោក​ដែល​កំពុង​ធ្លាក់ចុះ និង​អត្រា​ភាព​អត់​ការងារ​ធ្វើ​កើនឡើង កំពុង​ធ្វើឱ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់ខ្លួន។

ខ្លា​សេដ្ឋកិច្ច​អាស៊ី​ទាំង​បួន​ជួបប្រទះ​បញ្ហា ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​ធ្វើឱ្យសេដ្ឋកិច្ច​ធ្លាក់ចុះ

ទោះយ៉ាងណា តៃវ៉ាន់​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​បំផុត ក្នុងចំណោម​ខ្លា​សេដ្ឋកិច្ច​នៅ​អាស៊ី ដែលមាន​ការព្យាករណ៍​តិចតួច​កាត់បន្ថយ​កំណើន០,១ ភាគរយ ដោយសារតែ​ការកើនឡើង នៃ​ការនាំ​ចេញទៅ​អាមេរិក​ជាប់​ពន្ធគយ លើ​ទំនិញ​ចិន​នាំ​ចេញទៅ​ទីផ្សារ​អាមេរិក៕

អានបន្ត៖ តើ​វិបត្តិ​នៅ​ទីក្រុង​ហុងកុង​អាចធ្វើ​ឲ្យ​សេដ្ឋកិច្ច​អាស៊ី​ផុយស្រួយ​យ៉ាងដូចម្តេច?

តម្លៃ​អ​ល​ចនទ្រ​ព្យ​ពាណិជ្ជកម្ម​នៅ​ទីក្រុងធំៗនៅលើ​ពិភពលោក​កំពុង​ដាំ​ក្បាល​ចុះ

0

ដោយ វុត្ថា

ពិភពលោកៈ តម្លៃ​អចលនទ្រព្យ​ពាណិជ្ជកម្ម​នៅក្នុង​ទីក្រុងធំៗចំនួន​ពីរ របស់​ពិភពលោក បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​នៅ​ត្រីមាស​ទី២នៃ​ឆ្នាំនេះ ដោយសារ​កត្តាផ្សេងៗរួមមាន​ការធ្លាក់ចុះ​នៃ​កំណើនសេដ្ឋកិច្ច​ពិភពលោក ក៏ដូចជា​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ដែល​កំពុង​កើតឡើង​រវាង​ចិន និង​សហរដ្ឋអាមេរិក។

យោងតាម​ការ​ច​ផ្សាយ​កាលពី​ថ្ងៃទី១៥ របស់​សារព័ត៌មាន The Business Times កាលពី​ថ្ងៃទី១៥សីហា​កន្លងមក​បានឱ្យ​ដឹងថា តម្លៃ​អចលនទ្រព្យ​នៅ​ទាប​នៅក្នុង​ទីក្រុងធំៗរួមមាន​ទីក្រុង​ហុងកុង ទីក្រុង​សេ​អ៊ូ​ល ទីក្រុង​ឡុង​ដ៍ និង​ទីក្រុង​វ៉ាស៊ីនតោន។ ចំណែក​អចលនទ្រព្យ​ពាណិជ្ជកម្ម នៅ​ទីក្រុង​ប៉ារីស ក៏បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ក្នុងចំណោម​ទីផ្សារ​ដែលជា​កម្មសិទ្ធិរ​បស់​អឺរ៉ុប។

យោងតាម​ទិន្នន័យ​របស់​ក្រុមហ៊ុន Real Capital Analytics  បានឱ្យដឹងថា ទីផ្សារ​នៅ​ប៉ារីស​បាន​ធ្លាក់ចុះ​ប្រហែល២,៦% ក្នុង​ត្រីមាស​ទី២ នេះ។ ទន្ទឹមនឹង​នេះដែរ​តម្លៃ​នៅ​កណ្តាល​ទីក្រុង​ Chicago បាន​ធ្លាក់ចុះ ២,១% ដែល​ធ្វើឱ្យ​ក្លាយជា​អ្នកធ្វើអាជីវកម្ម​អាក្រក់​បំផុត​របស់​សហ​រដ្ឋ​អាមេរិក នៅក្នុង​វិស័យ​អចលនទ្រព្យ។ សម្រាប់​តម្លៃ​អចលនទ្រព្យ​នៅ​ទីក្រុង​មែ​ល​ប៊​ន និង​ទីក្រុង​ស៊ីដនី របស់​ប្រទេស​អូស្ត្រាលី ក៏បាន​ទទួលរង​នូវ​ការធ្លាក់ចុះ២ ភាគរយ​ផងដែរ។

លោក Jim Costello អនុប្រធាន​ជាន់ខ្ពស់​នៅ​ក្រុមហ៊ុន Real Capital Analytics បាន​មានប្រសាសន៍ថា វិនិយោគិន​មិន​ហ៊ាន​វិនិយោគ​លើ​អចលនទ្រព្យ​ពាណិជ្ជកម្ម​នៅក្នុង​ទីក្រុង​ទាំង​នោះទេ ដោយសារ​ប្រថុយ​នឹង​ហានិភ័យ ជាពិសេស​នៅក្នុង​បរិយាកាស​ទីផ្សារ​នាពេល​បច្ចុប្បន្ននេះ។

លោក Cedrik Lachance នៃ​ក្រុមហ៊ុន​ស្រាវជ្រាវ REIT របស់ Green Street បាន​និយាយថា ស្ថានភាព​សេដ្ឋកិច្ច​នេះ មានការ​លំបាក​សម្រាប់​ក្រុមហ៊ុន​អចលនទ្រព្យ​នៅ​សហរដ្ឋអាមេរិក ប៉ុន្តែ​មានការ​រីកចម្រើន​យឺត និង​ថេរ។ លោក​បន្តថា តម្លៃ​អចលនទ្រព្យ​នៅ​សហរដ្ឋអាមេរិក នឹង​នៅ​ថេរ​ក្នុង​រយៈពេល១២ខែ​ទៀត ប៉ុន្តែ​អត្រា​ការប្រាក់​ទាប​អាចជួយ​ទូទាត់​ការធ្លាក់ចុះ និង​ការភ័យខ្លាច​នៃ​ហានិភ័យ​របស់​វិនិយោគិន៕

អានបន្ត៖ សេដ្ឋកិច្ច​ប្រទេស​អង់គ្លេស​ចាប់ផ្តើម​ដាំ​ក្បាល​ចុះ ខណៈ​វិបត្តិ​សេដ្ឋកិច្ចពិភពលោកកំពុង​កើតឡើង

ឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី​ចុះ​ធ្វើ​សកម្មភាព​សង្គម​ចំនួន៥ ជាមួយនឹង​ការលើក​កំពស់​បរិស្ថាន​បៃតង

0

ដោយ​គង់ សូរិយា

ត្បូងឃ្មុំៈ ឧបនាយករដ្ឋមន្ត្រី​ជា សុផារ៉ា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​ចុះ​ធ្វើ​សកម្មភាព​សង្គម​ចំនួន៥ ក្នុង​ថ្ងៃ​តែមួយ​នៅ​ខេត្ត​ត្បូងឃ្មុំ ជា​ខេត្ត​ដែល​កូនពៅ​គេ​នៅ​កម្ពុជា។

សកម្មភាពសំខាន់ៗ ដែល​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​ជា​អធិបតី​កាលពី​ថ្ងៃទី១៥ សីហា​កន្លងមក រួមមាន ទី១ លោក​ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ  អ្នកគ្រូ  និង​សិស្សានុសិស្ស   និង​ពិនិត្យមើល​ការដ្ឋាន​សាងសង់​អគារសិក្សា  វិទ្យាល័យ  ហ៊ុន  សែន  កំពង់ ទ្រាស  ស្ថិតនៅ នៅ​ឃុំ​កំពង់ទ្រាស ស្រុក​ក្រូចឆ្មារ  ខេត្ត​ត្បូងឃ្មុំ។

ទី២ លោក​ឧបនាយករដ្ឋមន្ត្រី អញ្ជើញ​ពិនិត្យមើល​ការដ្ឋាន​សាងសង់​អគារ​សាលាបឋមសិក្សា​ហ៊ុន  សែន​ពាមជីលាំង  ស្ថិតនៅ នៅ​ឃុំ​ពាមជីលាំង  ស្រុក​ត្បូងឃ្មុំ   ខេត្ត​ត្បូងឃ្មុំ  ក្នុងឱកាស​នោះដែរ។

ទី៣  លោក​ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ  អ្នកគ្រូ  និង​សិស្សានុសិស្ស  ដែល​នឹងត្រូវ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ  នា​ថ្ងៃទី១៩  សីហា​ខាងមុខនេះ  និង​ពិនិត្យមើល​ការដ្ឋាន​សាងសង់​អគារសិក្សា  វិទ្យាល័យ  ហ៊ុន  សែន  ពាមជីលាំង  ស្ថិតនៅ នៅ​ឃុំ​ពាមជីលាំង  ស្រុក​ត្បូងឃ្មុំ   ខេត្ត​ត្បូងឃ្មុំ។

ទី៤ លោក​ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ អញ្ជើញ​ចុះ​ពិនិត្យមើល​ការដ្ឋាន​សាងសង់​មន្ទីរពេទ្យបង្អែក ខេត្ត ត្បូងឃ្មុំ   និង​ពិនិត្យមើល​ការសាងសង់​សាលា​អនុវិទ្យាល័យ  និង​វិទ្យាល័យ  ហ៊ុន  សែន  ត្បូងឃ្មុំ  ក្នុងឱកាស​នោះដែរ។

ទី៥ លោក​ឧបនាយករដ្ឋមន្ត្រី​ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន  ដើម្បី​ត្រួតពិនិត្យ  និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ  និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤  របស់​រាជរដ្ឋាភិបាល​កម្ពុជា  នៅ​ខេត្ត​ត្បូងឃ្មុំ ។

គ្រប់​កម្មវិធី​ខាងលើ​លោក​ឧបនាយករដ្ឋមន្ត្រី បាន​ចូលរួម​ដាំ​កូនឈើ​ក្រញូង និង​នាងនួន និង​កូនឈើ​ធ្នង់ ដើម្បី​ការពារ​និង​លើក​កំពស់​បរិស្ថាន ក៏ដូចជា​បង្កើន​សោភ័ណភាព​នៅតាម​ទីតាំង​និមួយៗផងដែរ៕

អានបន្ត៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដាក់​ផែនការ​ដើម្បី​បញ្ចប់​គ្រោះទឹកជំនន់​នៅ​ខេត្ត​ព្រះសីហនុ

ប្រធាន CVEA នឹង​ដឹកនាំ​សមាជិក​ជិត៣០រូប ចូលរួម​កិច្ចប្រជុំ​សមាគម​អចលនទ្រព្យអាស៊ាន​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា

0
ប្រធាន CVEA នឹង​ដឹកនាំ​សមាជិក​ជិត៣០រូប

ដោយ​គង់ សូរិយា

ភ្នំពេញៈ ប្រធាន​សមាគម​អ្នកជំនាញ និង​ភ្នាក់ងារ​វាយតម្លៃ​អចលនវត្ថុ​កម្ពុជា (CVEA) លោក​ច្រឹ​ក សុខ​នី​ម​នឹង​ដឹកនាំ​សមាជិកសមាគម​ចំនួន២៨រូប ដើម្បី​ចូលរួម​កិច្ចប្រជុំ ដែល​រៀបចំ​ដោយ​សមាគម​អ​វ​ចលនទ្រព្យ​អាស៊ាន (ARENA) នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ក្នុង​សប្តាហ៍​ក្រោយនេះ។

កិច្ចប្រជុំ​នេះ នឹងមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​សមាគម​អចលនវត្ថុ​នានា នៅក្នុង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន និង​បណ្តា​ប្រទេស​មួយចំនួនទៀត​នៅលើ​ពិភពលោក។ កិច្ចប្រជុំ​នេះ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី២១ដល់២៤ សីហា​ខាងមុខនេះ។

លោក​ច្រឹ​ក សុខ​នី​ម​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី១៦ សីហា​នេះ​ថា កិច្ចប្រជុំ​ដែល​រៀបចំ​ធ្វើ​នៅ​ទីក្រុង​រ៉ង់​ហ្គូ​ន​ប្រទេស​មី​យ៉ាន់​ម៉ា នឹង​ផ្តោតលើ​ប្រធានបទ​បច្ចេកវិទ្យា ការវិវត្ត​នៃ​វិស័យ​អចលនវត្ថុ​នៅក្នុង​តំបន់ និង​ពិភពលោក និង​ការលើកទឹកចិត្ត​ដល់​ការវិនិយោគ។លោក​បន្តថា តាមរយៈ​ការចូលរួម​កិច្ចប្រជុំ​នេះ សមាជិក ក៏ដូចជា​ថ្នាក់ដឹកនាំ​សមាគម​អាច​ចូលរួម​ចែករំលែក​បទពិសោធន៍​គ្នា​ទៅវិញទៅមក ក្នុង​ការធ្វើជា​ភ្នាក់ងារ​អចលនទ្រព្យ​ដោយ​ជោគជ័យ។

លោក​បន្តថា “ជាមួយគ្នានេះ យើង​ក៏​អាចមាន​ឳ​កាស​ផ្សព្វផ្សាយ​ពី​សក្តានុពល​វិនិយោគ​របស់​កម្ពុជា​ទៅកាន់​អាស៊ាន និង​ពិភពលោក ហើយ​យើង​ក៏ះ​អាច​ស្វែងយល់​ពី​ឳ​កាស​វិនិយោគ​នៅក្នុង​តំបន់​អាស៊ាន និង​បណ្តា​ប្រទេស​នានា​ផងដែរ។

លោក​ច្រឹ​ក សុខ​នី​ម​បាន​បន្តថា ជាមួយគ្នានេះ​សមាជិកសមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ក៏​អាចមាន​ឳ​កាស​បង្កើត​បណ្តាញ​ជំនួញ ជាមួយ​អ្នកវិនិយោគ និង​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​នៅក្នុង​តំបន់​បាន​ផងដែរ៕

អានបន្ត៖ ប្រធាន​សមាគម​ CVEA​ ការ​កសាង​ទំនុកចិត្ត​ចាំបាច់​ត្រូវ​ផ្តើម​ចេញពី​ក្រមសីលធម៌​

អ្នកជំនាញ​និយាយ​ពី​សក្ដានុពល និង​ភាព​ទាក់ទាញ​របស់​ខណ្ឌនីមួយៗក្នុង​ក្រុងភ្នំពេញ

0
អ្នកជំនាញ​និយាយ​ពី​សក្ដានុពល និង​ភាព​ទាក់ទាញ​របស់​ខណ្ឌនីមួយៗក្នុង​ក្រុងភ្នំពេញ
អ្នកជំនាញ​និយាយ​ពី​សក្ដានុពល និង​ភាព​ទាក់ទាញ​របស់​ខណ្ឌនីមួយៗក្នុង​ក្រុងភ្នំពេញ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ថ្វីត្បិតតែ​ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ​ដូចគ្នា ប៉ុន្តែ​ភាព​ទាក់ទាញ និង​តម្រូវការ​ទីតាំង​សម្រាប់​បំពេញ​សេចក្ដីត្រូវការ​អាជីវក​ម្ម និង​វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម មិន​ដូចគ្នា​នោះទេ ហើយ​ចំពោះ​តម្លៃ​អចលនទ្រព្យ ក៏ដូចជា​វិស័យ​ដីធ្លី​វិញ កាន់​តែមាន​ភាពខុសប្លែក​ពីគ្នា​ថែមទៀត។

អ្នកជំនាញ​និយាយ​ពី​សក្ដានុពល និង​ភាព​ទាក់ទាញ​របស់​ខណ្ឌនីមួយៗក្នុង​ក្រុងភ្នំពេញបច្ចុប្បន្ននេះ ខណ្ឌ​ដែលជា​ចំណុះ​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បាន​បង្កើន​ឡើង​រហូតដល់​ចំនួន១៤ ដោយ​បំបែក​ខណ្ឌ​ចំនួន២ គឺ​ខណ្ឌ​បឹង​កេងកង (ចេញពី​ខណ្ឌចំការមន) និង​ខណ្ឌ​កំបូល (ចេញពី​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌដង្កោ) ដែល​កំពុង​តែមាន​សក្ដា​នុព​ល​លើ​វិស័យ​ដីធ្លី និង​លំនៅដ្ឋាន​កម្រិត​មធ្យម និង​ក្រោម​មធ្យម។

នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ Century 21 Cambodia លោកស្រី Grace Rachny Fong បាន​មានប្រសាសន៍​បញ្ជាក់ប្រាប់​ឱ្យដឹងថា ខណ្ឌ​ទាំង១៤នៃ​រាជធានី​ភ្នំពេញ គឺមាន​សក្តានុពល​ក្នុងការ​ប្រើប្រាស់ និង​មាន​តម្រូវការខុសៗពីគ្នា ដែល​វា​អាស្រ័យ​ទៅតាម​តំបន់ និង​ទីតាំង។

លោកស្រី​បាន​បន្តថា “ខណ្ឌ​ដែល​ត្រូវបាន​ចាត់បញ្ចូល​ជា​តំបន់ ដែលមាន​សក្ដានុពល​ខ្លាំង លើ​វិស័យ​អចលនទ្រព្យ​នៅ​ក្នុ​រាជធានី​ភ្នំពេញ រួមមាន​ដូចជា ខណ្ឌ​បឹង​កេងកង​ដូនពេញ ទួ​ក​គោក ច្បារអំពៅ ជ្រោយចង្វារ ៧មករា សែន​សុខ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌចំការមន” ។ លោកស្រី​បាន​បន្ត​ទ​តៀតថា “បើទោះជា​ខណ្ឌ​ទាំងអស់នេះ​មាន​សក្ដានុពល​ក្នុង​វិស័យ​មួយ​នេះ​ក្ដី ប៉ុន្តែ​តម្រូវការ​នៃ​ការប្រើប្រាស់​ត្រូវបាន​បែងចែក​ចេញពី​គ្នា។

លោកស្រី​បាន​បន្តទៀតថា ខណ្ឌ​បឹង​កេងកង ដែល​ទើបតែ​បំបែក​ចេញពី​ខណ្ឌចំការមន ខណ្ឌចំការមន ខណ្ឌទួលគោក និង​ខណ្ឌដូនពេញ គឺមាន​តម្រូវការ​ខ្ពស់ និង​ផ្តោតទៅលើ​ផ្នែក​ខុន​ដូ (Condominium ) និង​ផ្នែក​អគា​ពាណិជ្ជកម្ម (Commercial Building) ដែល​ជំរុញ​ឱ្យ​តម្លៃ​ដី​នៅក្នុង​តំបន់​នេះ​មាន​អត្រា​ខ្ពស់​ខ្លាំង។

ក្រៅពីនេះ ខណ្ឌ​ដែលមាន​សក្ដានុពល និង​មាន​តម្រូវការ​ខ្ពស់​លើ​វិស័យ​លំនៅដ្ឋាន​បែប​អាជីវកម្ម គឺ​ខណ្ឌ ៧មករា ខណ្ឌដូនពេញ និង​ខណ្ឌចំការមន។ ខណ្ឌ​បន្ទាប់​ដែលមាន​ភាពលេច​ធ្លោ​ក្នុង​វិស័យ​លំនៅដ្ឋាន (Residential ) រួមមាន​ខណ្ឌ​ច្បារអំពៅ ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈដែល​មានជ័យ ខណ្ឌដង្កោ និង​ខណ្ឌ​កំបូល ដែល​ស្ថិតនៅ​តំបន់​ជាយក្រុង កំពុង​តែមាន​សក្ដានុពល និង​ទាក់ទាញ​ខ្លាំង​លើ​វិស័យ​លំនៅដ្ឋាន​កម្រិត​មធ្យម និង​ក្រោម​មធ្យម រួម​ជាមួយនឹង​សកម្មភាព​ពុះ​ដី​ឡូ​តិ៍។

ដោយឡែក​ខណ្ឌ​ព្រែក​ព្នៅ កំពុងមាន​សកម្មភាព​រីកចម្រើន និង​អភិវឌ្ឍ​ដោយ​អន្លើ ដែល​ប្រៀបបាន​ទៅនឹង​សកម្មភាព​រត់​ពីក្រោយ​ខណ្ឌដង្កោ​យ៉ាង​ដូច្នោះ។

លោកស្រី Grace Rachny Fong បាន​បញ្ជាក់ថា សកម្មភាព​ទិញ-លក់ និង​ការ​ប្រ​គាស​គម្រោង​អភិវឌ្ឍ​ក្នុង​វិស័យ​អចលនទ្រព្យ ក៏ដូចជា​វិស័យ​សំណង់​ផងដែរ​នៅ​ឆ្នាំ២០១៩នេះ មានការសម្ពោធគម្រោងថ្មីៗច្រើនជាង​កាលពី​ឆ្នាំ​កន្លងទៅ ដោយ​សារតែ​កាលពី​ឆ្នាំ២០១៨ ស្ថិតនៅក្នុង​ដំណាក់កាល​បោះឆ្នោត​ថ្នាក់ជាតិ ហើយម្ចាស់គម្រោងកំពុងតែរៀបចំគម្រោងនៅឡើយ ៕

អានបន្ត៖ អ្នកជំនាញ​ថា​ សក្ដានុពល​វិស័យ​ដីធ្លី​នៅក្នុង​ខណ្ឌមានជ័យ​មានការ​ប្រែប្រួល​កាន់តែ​ប្រសើរ​

មហាសេដ្ឋី​អចលនទ្រព្យ​នៅ​តំបន់​អាស៊ី​មាន​កំនើន​លឿន​បំផុត​នៅក្នុង​ពិភពលោក

0
មហាសេដ្ឋី​អចលនទ្រព្យ​នៅ​តំបន់​អាស៊ី​
មហាសេដ្ឋី​អចលនទ្រព្យ​នៅ​តំបន់​អាស៊ី​

ដោយ ​វុត្ថា

ភ្នំពេញៈ ចំនួន​មហាសេដ្ឋី​អចលនទ្រព្យ នៅ​ទូទាំង​តំបន់​អាស៊ី​បាន​នឹង​កំពុង​កើនឡើង​ច្រើន​បំផុត ធៀប​នឹង​តំបន់​ផ្សេងទៀត​នៅលើ​ពិ​លោក ក្នុង​ចន្លោះ​ឆ្នាំ២០១៨ និង ២០២៣ខាងមុខ។

យោងតាម​របាយការណ៍​របស់​ Knight Frank ស្តីពី The Wealth Report លើក​ទី ១៣ ចេញផ្សាយ​កាលពី​កន្លងទៅថ្មីៗនេះ​បានឱ្យដឹងថា ចំនួន​មហាសេដ្ឋី​អចលនទ្រព្យ​នៅក្នុង​តំបន់​អាស៊ី​នឹង​កើនឡើង២៧% លើស​កំណើន​មហាសេដ្ឋី​អចលនទ្រព្យ​នៅ​អាមេរិក​ខាងជើង​ដែលមាន​ចំនួន​ត្រឹម១៧% និង​អឺរ៉ុប​មាន​មហាសេដ្ឋី​អចលនទ្រព្យ១៨% ។

របាយការណ៍​នេះ​បាន​ព្យាករណ៍​បន្តថា មហាសេដ្ឋី​អចលនទ្រព្យ​នៅក្នុង​តំបន់​អាស៊ី​នឹង​កើន​ដល់១.០០៣រូប ហើយ​ក្នុង​រយៈពេល៤ឆ្នាំ​ទៅមុខទៀត នឹង​កើន​ដល់ ២,៦៩៦រូប ពោលគឺ​ច្រើនជាង​មួយ​ភាគបី នៃ​ចំនួន​មហា​អចលនទ្រព្យ​សរុប​របស់​ពិភពលោក។

តំបន់​អាស៊ី​មាន​ភាពល្អប្រសើរ​ជាង​កំណើនសេដ្ឋកិច្ច​សកល ប៉ុន្តែ​ល្បឿន​ស្ថិតនៅក្នុង​កំណើន​យឺត។

ភាពមិនប្រាកដប្រជា​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​អាច​រារាំង​វិនិយោគ​អចលនទ្រព្យ​នៅ​ឆ្នាំ២០១។ តែ​យ៉ាងណាក៏ដោយ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ពោល​ចាប់ពី​ឆ្នាំ ២០១៣ ដល់​ឆ្នាំ២០១៨ ចំនួន​មហាសេដ្ឋី ក្នុង​តំបន់​កើនឡើង​ទ្វេដង​ពី៣៦៣រូប ដល់៧៨៧រូប។

លោក Nicholas Holt ប្រធាន​ផ្នែក​ស្រាវជ្រាវ​ក្រុមហ៊ុន Knight Frank នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មានប្រសាសន៍ថា ទោះបី​សន្ទុះ​សេដ្ឋកិច្ច ក្នុង​តំបន់​មាន​ភាពទន់ខ្សោយ​ក្តី ក៏​កំណើនសេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី នៅតែមាន​ភាពអំណោយ​ផល​ក្នុង​រយៈពេល​មធ្យម។

មហាសេដ្ឋី​អចលនទ្រព្យ​នៅ​តំបន់​អាស៊ី​

លោក​បន្ត​ត​ថា នៅពេល​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ត្រូវបាន​គេ​រំពឹងថា នឹង​ធ្លាក់ចុះ ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ឥណ្ឌា និង​ហ្វីលីពីន និង​ផ្សេងទៀត​នឹង​ផ្តល់នូវ​កំនើន​ខ្លាំង​បំផុត​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ ដោយសារ​មានការ​វិនិយោគ​ពី​ក្រុមហ៊ុនធំៗរបស់​មហា​ដ្ឋី​អចលនទ្រព្យ៕

អានបន្ត៖ មហាសេដ្ឋី