តំបន់​ក្រាំងធ្នង់​ក្នុង​ខ័​ណ្ឌ​សែន​សុខ​កំពុងមាន​សក្ដានុពល​កាន់តែខ្លាំង

0
ក្រាំងធ្នង់

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ក្រាំងធ្នង់ ដែល​ធ្លាប់តែ​ជា​តំបន់​ដាច់ស្រយាល និង​លិច​ទឹក​កាលពី​ប៉ុន្មាន​ឆ្នាំមុន​នោះ ពេលនេះ​ត្រូវបាន​បំពេញ​ទៅដោយ​សំណង់​លំនៅដ្ឋាន​ស្អេកស្កះ  រួមជាមួយ​នឹង​វត្តមាន​របស់​សំណង់​បុរី​ធំ​ជាច្រើន ដែល​ជំរុញ​ឱ្យ​តម្លៃ​ដី​នៅក្នុង​តំបន់​មួយ​នេះ​ឡើងថ្លៃ​លើសពី​ការ​ស្មាន។

ងាក​ចេញពី​ទីប្រជុំជន​ស្ថិត​កណ្តាល​ក្រុង​បន្ដិច តំបន់​ក្រាំងធ្នង់ ដែល​ស្ថិតនៅ​ព្រំប្រទល់​រវាង​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ពេលនេះ​បានបង្ហាញ​ពី​សក្ដានុពល​របស់ខ្លួន​យ៉ាង​អស្ចារ្យ ជាមួយនឹង​វត្តមាន​សំណង់​លំនៅដ្ឋាន និង​បុរីធំៗ រហូតដល់​លំនៅដ្ឋាន​កម្រិត​ខ្ពស់​ជាច្រើន មក​ជំនួស​តំបន់​ដែល​ធ្លាប់តែ​ជា​បឹង និង​ជា​ដី​លិច​ទឹក​ល្ហល្ហេវ។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩នេះ​ថា បច្ចុប្បន្ននេះ​ក្រាំងធ្នង់ ត្រូវបាន​គេ​ប្រដូច​គ្នា​ទៅនឹង​តំបន់​ភ្នំពេញ​ថ្មី កាល​ប៉ុន្មាន​ឆ្នាំមុន​យ៉ាង​ដូច្នោះ។ ក្រាំងធ្នង់​ឥឡូវ បាន​ក្លាយជា​តំបន់​ជាយក្រុង​សេដ្ឋកិច្ច​លេខ១ បើ​ប្រៀប​ជាមួយ​តំបន់​ជាយក្រុង​ដទៃទៀត។

លោកស្រី​បន្តថា “មូលហេតុ​ដែល​ជំរុញ​ឱ្យ​តំបន់​នេះ មានការ​អភិវឌ្ឍ​លឿន ដោយសារ​តែមាន​ភាពអំណោយ​ផល​ពី​កត្តា​ភូមិសាស្ត្រ ដែល​ស្ថិតនៅ​គៀក​ក្រុង មាន​បណ្តាញ​ផ្លូវធំ​ច្រើន ងាយស្រួល​ធ្វើដំណើរ និង​មាន​តំបន់​ពិសេស​នៅ​ព័ទ្ធជុំវិញ​ច្រើន។ លោកស្រី​បន្ថែមថា “នៅពេល​ដែលមាន​ផ្លូវធំ មាន​បណ្តាញទឹក និង​អគ្គិសនី​គ្រប់គ្រាន់ ក្រុមហ៊ុន​អភិវឌ្ឍ​នឹង​ចូលខ្លួន​ទៅ​វិនិយោគ​យ៉ាង​ប្រាកដ ជាពិសេស​លើ​វិស័យ​លំនៅដ្ឋាន ដែល​ការវិនិយោគ និង​ការអភិវឌ្ឍ គឺ​សុទ្ធតែ​ជំរុញ​ឱ្យ​តម្លៃ​ដី​មានការ​កើនឡើង​យ៉ាង​ប្រាកដ។

អគ្គនាយក​ក្រុមហ៊ុន PREMIUM Group លោក​ម៉ាន់ ច័ន្ទ​ឌី ដែលជា​អ្នកវិនិយោគ និង​អភិវឌ្ឍ​វិស័យ​លំនៅដ្ឋាន​ផងដែរ​នោះ បាន​មាន​ប្រសា​ស​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ដោយ​ទទួលស្គាល់​ពី​ការរីកចម្រើន និង​អភិវឌ្ឍ​យ៉ាង​លឿន​របស់​តំបន់​ជាយក្រុង​ក្រាំងធ្នង់។

លោក​បាន​បន្តទៀត “ក្រាំងធ្នង់​លែង​ជា​តំបន់​ជាយក្រុង​ទៀតហើយ ដែល​ពេលនេះ​ស្ទើរតែ​គ្មាន​ដី​ទំនេរ​ដូច​កាលពី​ប៉ុន្មាន​ឆ្នាំមុន​នោះ​ទៀត​ទេ។ លោក​បន្តទៀតថា “តំបន់​ដែល​ស្ថិតនៅ​ព័ទ្ធជុំវិញ​ដូចជា​ផ្លូវ​ឧកញ៉ា ម៉ុង ឫទ្ធី និង​ផ្លូវ​ហាណូយ គឺមាន​តម្លៃ​ខ្ពស់ ដែល​យ៉ាងហោចណាស់ ក៏​ក្នុង​ចន្លោះ​ជាង ១០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ឡើងទៅ ស័ក្ដិសម​នឹង​ការអភិវឌ្ឍ​ជា​អគារ​ពាណិជ្ជកម្មធំៗ ប៉ុន្តែ​មិន​ស័ក្ដិសម​ទៅនឹង​ការអភិវឌ្ឍ​លើ​វិស័យ​លំនៅដ្ឋាន​នោះទេ។

លោក​បាន​បន្តទៀតថា តំបន់​ដែល​ល្អ​ក្នុងការ​អភិវឌ្ឍ​លំនៅដ្ឋាន គឺមាន​តម្លៃ​ក្រោយ ២០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ និង​មាន​វិសាលភាព​ទូលាយ ខណៈ​តំបន់​ក្រាំងធ្នង់​កាលពី៣ឆ្នាំមុន​គឺ​ផ្តល់​ឱកាសល្អ​សម្រាប់​អ្នក​អភិវឌ្ឍ​លំនៅដ្ឋាន ប៉ុន្តែ​រហូតមក​ដល់ពេលនេះ ឱកាសល្អៗទាំងនោះ​លែងមានទៀតហើយ ហើយ​វា​នឹង​បន្ត​ទ​ពង្រីក​តម្លៃ​លើង​ខ្ពស់ជាង​នេះ​បន្ថែមទៀត​នៅត្រឹម​ឆ្នាំក្រោយ។

ក្រាំងធ្នង់

លោក​បាន​បញ្ជាក់ថា ដី​មាន​ភាពខុសគ្នា​ខ្លាំង បើទោះជា​ស្ថិតនៅក្នុង​តំបន់​ក្រាំងធ្នង់​ដូចគ្នា​ក៏ដោយ ដូចជា​នៅ​តំបន់​ទំនេរ​មិនជា​ប់​ផ្លូវធំ អាចមាន​តម្លៃ​ក្នុង​ចន្លោះ ៣០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ដោយឡែក​បើ​នៅ​តំបន់​ទីប្រជុំជន និង​ជាប់​ផ្លូវធំ​អាចមាន​តម្លៃ​ខ្ពស់​រហូតដល់​ជាង ១០០០ដុល្លារ​ឡើងទៅ​ក្នុង​មួយ​ម៉ែត្រការ៉េ ឬ​ខ្ពស់ជាង​នេះ​ក៏មាន”៕

ពិភពលោក​ចាប់ផ្តើម​មាន​បញ្ហា ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក និង​ចិន​កំពុង​បន្ត

0
សង្គ្រាមពិភពលោក

ដោយ Donald Lee

ប៉េកាំង៖ ចិន​បាន​ឆ្លង​បាន​ល្មើស​បន្ទាត់​ក្រហម ក្នុងការ​សងសឹក​ចំពោះ​ការដំឡើង​ពន្ធ​របស់​ប្រធានាធិបតី​អាមេរិក​លោក​Donald Trump លើ​ទំនិញ​ចិន​ស្ទើរតែ​ទាំងអស់​ដែល​នាំចេញ​ទៅកាន់​អាមេរិក​ដោយ​បន្ទាប​តម្លៃ​រូបិយប័ណ្ណ​របស់ខ្លួន។ នេះ​បើ​យោងតាម​អ្នកសេដ្ឋកិច្ច។

ទីក្រុង​ប៉េកាំង បានអនុញ្ញាត​ឱ្យប្រាក់​យន់​ធ្លាក់ចុះ​ដល់​កំរិត​ទាប​បំផុត ក្នុង​រយៈពេល ១១ឆ្នាំ ដែល​បណ្តាលឱ្យមាន​ភាព​វឹកវរ​នៅក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​ពិភពលោក។

សេដ្ឋវិទូ​ជឿជាក់ថា ធនាគារកណ្តាល​ចិន​បាន​បន្ទាប​តម្លៃ​រូបិយប័ណ្ណ​របស់ខ្លួន ដើម្បី​ឆ្លើយតប​ទៅនឹង​ការដំឡើង​ពន្ធ​ចុងក្រោយ​របស់លោក​ Trump លើ​ក្រុម​ទំនិញ​ចិន​ដែលមាន​តម្លៃ៣០០ពាន់​លាន​ដុល្លារ។

ពន្ធគយ​នេះ​នឹង​កើន​ឡើងដល់១០ ភាគរយ​នៅ​ថ្ងៃទី១ ខែកញ្ញា ប៉ុន្តែ​អាច​នឹង​កើនឡើង​ខ្ពស់​ដល់២៥ភាគរយ។

តាមរយៈ​ការធ្វើឱ្យ​ប្រាក់​យន់​ចុះខ្សោយ​ដល់​ប្រាក់​ដុល្លារ អ្នក​នាំចូល​អាមេរិក​អាច​ទទួលបាន​ការធូរស្រាល​ពី​ការបន្ថែម​ថ្លៃដើម​ពី​ពន្ធគយ​ថ្មី និង​ជំ​រុញឱ្យ​រក្សាបាន​ប្រតិបត្តិការ​អាជីវកម្ម​នៅក្នុង​ប្រទេស​ចិន។

លោក​ Trump Chandler ប្រធាន​អ្នក​យុទ្ធសាស្ត្រ​ទីផ្សារ​នៅ​ក្រុមហ៊ុន Bannockburn Global Forex បាន​ប្រាប់​ទូរទស្សន៍ CNBC ថា “ខ្ញុំ​គិតថា វា​បំផ្ទុះ​សង្គ្រាម​មួយ។ ប្រសិនបើ​លោក​ Trump នឹង​ដំឡើង​ពី​ពន្ធគយ ១០ភាគរយ ទៅ២៥ភាគរយ ចំពោះ​ទំនិញ​ផ្សេងទៀត ចិន​បាន​ត្រៀម​ធ្វើ​ឲ្យ​រូបិយប័ណ្ណ​ធ្លាក់ចុះ​បន្ថែមទៀត។

លោក Trump បាន​រិះគន់​រដ្ឋាភិបាល​ចិន​កាលពី​យប់​ថ្ងៃ​ច័ន្ទ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​អំពី​ការកែប្រែ​រូបិយប័ណ្ណ។

លោក Trump បាន​និយាយថា “ចិន​បាន​ទម្លាក់​តម្លៃ​រូបិយប័ណ្ណ​របស់​ពួកគេ ទៅជា​កម្រិត​ទាប​ស្ទើរតែ​ជា​ប្រវត្តិសាស្ត្រ។ វា​ត្រូវបាន​គេ​ហៅថា “រៀបចំ​រូបិយវត្ថុ”។

លោក Trump បាន​សរសេរ​តាម​បណ្តាញ​សង្គម Tweeter ថា “ចិន​មាន​ចេតនា​បន្ត​ទទួល​ប្រាក់​រាប់រយ​លាន​ដុល្លារ ដែល​ពួកគេ​បាន​យក​ពី​អាមេរិក​ជាមួយនឹង​ការអនុវត្ត​ពាណិជ្ជកម្ម​អយុត្តិធម៌ និង​ការកេងបន្លំ​រូបិយវត្ថុ។ ដូច្នេះ​ការធ្វើ​បែបនេះ វា​គួរតែ​ត្រូវបាន​បញ្ឈប់​ជាច្រើន​ឆ្នាំ​មកហើយ។

បន្ទាប់ពី​ការប្រកាស​ពី​ពន្ធគយ​របស់​អាមេរិក​ទៅលើ​ទំនិញ​ចិន និង​ការទម្លាក់​តម្លៃ​រូបិយប័ណ្ណ​ចិន ទីផ្សារ​នៅ​អាមេរិក និង​ពិភពលោក បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ពេញ​មួយ​យប់។

ក្រុមហ៊ុន The US Dow Jones បាន​ធ្លាក់ចុះ​ដល់​កំរិត​ទាប​បំផុត ចាប់តាំងពី​ខែកុម្ភៈ​ឆ្នាំ ២០១៨ ហើយ​បាន​ធ្លាក់ចុះ​គួរឱ្យភ្ញាក់ផ្អើល​ដល់ ២,៩ ភាគរយ ក្នុង​រយៈពេល​ពេញ​មួយ​យប់។

លោក​ Trump បាន​បន្ថែមថា “ចិន​តែងតែ​ប្រើ​ឧបាយកល​រូបិយប័ណ្ណ ដើម្បី​លួច​ធ្វើ​អាជីវកម្ម និង​រោងចក្រ​របស់​យើង ធ្វើឱ្យប៉ះពាល់​ដល់​ការងារ​របស់​យើង ធ្វើឱ្យ​ប្រាក់​ឈ្នួល​កម្មករ​របស់​យើង​ធ្លាក់ចុះ ហើយ​ធ្វើឱ្យប៉ះពាល់​ដល់​តម្លៃ​កសិករ​យើង។ វា​មិនអាច​កើតឡើង​ទៀត​ទេ!។

ក្រុម​សេដ្ឋវិទូ​ជឿជាក់ថា យុទ្ធសាស្ត្រ Trumps ប្រឆាំងនឹង​ចិន​អាច​នឹង​បង្ក​ជា​បញ្ហា​និង​ធ្វើឱ្យប៉ះពាល់​ដល់ទី​ផ្សារ​នៅ​អាមេរិក​ដែល​លោក Trump បាននិងកំពុង​ឃ្លាំមើល​ពី​សុខភាព​សេដ្ឋកិច្ច​របស់​អាមេរិក។

លោក Peter Boockvar ប្រធាន​អ្នក​យុទ្ធសាស្ត្រ​វិនិយោគ​នៅ​ក្រុមហ៊ុន Bleakley Global Advisors បាន​ប្រាប់​ទូរទស្សន៍ CNBC បាន​មានប្រសាសន៍ថា “[Trump] រស់នៅ​ដោយ​ទីផ្សារ ស្លាប់​ដោយសារ​ទីផ្សារ ហើយ​រស់នៅ​ដោយ​ពន្ធ និង​ស្លាប់​ដោយសារ​ពន្ធ។

ដើម្បី​បន្ថែម​ការប្រមាថ​ចំពោះ​ការរង​របួស រដ្ឋាភិបាល​ចិន​បានប្រកាស​នៅ​ថ្ងៃអង្គារនេះ​ថា ខ្លួន​នឹង​បញ្ឈប់​រាល់​ការទិញ​ផលិតផល​កសិកម្ម​អាមេរិក ក្នុងការ​ឆ្លើយតប​នឹង​សកម្មភាព និង​អាកប្បកិរិយា​របស់លោក​ Trump  ក្នុងអំឡុងពេល​ចរចា​ពាណិជ្ជកម្ម​ដែល​កំពុង​បន្ត។

ដើមឡើយ ប្រទេស​ចិន​បាន​យល់ព្រម​ទិញ​សណ្តែកសៀង​រាប់លាន​តោន ពី​អាមេរិក​តាម​ការស្នើសុំ​ពិសេស​ពី​រដ្ឋបាល របស់​ប្រធានាធិបតី​អាមេរិក​ Trump។ ការនាំចេញ​សណ្តែកសៀង​របស់​អាមេរិក  បាន​ធ្លាក់ចុះ​ដល់​កំរិត​ទាប​បំផុត​នៅ​ឆមាស​ទីមួយ នៃ​ឆ្នាំ ២០១៩ ដែល​មិន​ធ្លាប់មាន​ក្នុង​រយៈពេល ១០ឆ្នាំ។

រដ្ឋាភិបាល​ចិន​បាន​ឲ្យ​ដឹងថា ការទិញ​សណ្តែកសៀង​នឹងត្រូវ​បានធ្វើ​ឡើង​ដោយ​សុ​ឆន្ទៈ។ នេះ​យោងតាម​សេចក្តី​អត្ថាធិប្បាយ​បាន​លើកឡើងថា អាមេរិក​ចាំបាច់​ត្រូវ​តប​វិញ​នូវ​កាយវិការ​នេះ និង​ជំនួប​ជាមួយ​ចិន​ពាក់​កណ្តាលផ្លូវ​ទៀត អំឡុងពេល​ចរចា​ពាណិជ្ជកម្ម។

ការផ្អាក​ការទិញ​ផលិតផល​កសិកម្ម​អាមេរិក អាចមាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​យុទ្ធនាការ​បោះឆ្នោត​ឡើងវិញ របស់​លោក ​Trump នៅ​ឆ្នាំក្រោយ។ ប្រជាសាស្ត្រ​សំខាន់ នៅក្នុង​មូលដ្ឋាន​អ្នកបោះឆ្នោត​របស់លោក Trump គឺ​កសិករ​នៅក្នុង​វិស័យ​កសិកម្ម​របស់​អាមេរិក។

ប្រធាន​សហព័ន្ធ​ការិយាល័យ​កសិកម្ម​អាមេរិក លោក​ Zippy Duvall បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “ការប្រកាស​របស់​ចិន​ដែលថា ខ្លួន​នឹងមិន​ទិញ​ផលិតផល​កសិកម្ម​ណាមួយ​ពី​អាមេរិក គឺជា​ការប៉ះទង្គិច​ដល់​កសិករ និង​អ្នក​ចិញ្ចឹមសត្វ​រាប់ពាន់នាក់​ដែល​កំពុង​តស៊ូ​ដើម្បី​ទទួលបាន។

សេដ្ឋវិទូ​ជឿជាក់ថា សង្គ្រាម​ពាណិជ្ជកម្ម អាច​នាំទៅរក​ការបញ្ចប់​សកលភាវូបនីយកម្ម​ដែល​មនុស្ស​ជំនាន់​ក្រោយ​បាន​យល់ និង​ឆ្លងកាត់​វា​ចាប់តាំងពី​សង្គ្រាម​លោក​លើក​ទី ។

សង្គ្រាមពិភពលោក

លោក Neil Shearing ប្រធាន​ក្រុម​សេដ្ឋវិទូ​ប្រចាំ​ក្រុមហ៊ុន Capital Economics បាន​ថ្លែងថា “ការ​បញ្ហា​នេះ​គឺជា​ក្តីកង្វល់​ជា​មូលដ្ឋាន​មួយ។ យើង​អាច​នឹង​មើលឃើញ​ពី​ការបញ្ចប់​នៃ​សាកលភាវូបនីយកម្ម។

លោក Shearing បាន​បន្ថែមថា “យើង​អាច​នឹង​ឃើញ​ទីបញ្ចប់​នៃ​ពិភពលោក ដូចដែល​យើង​បានដឹង​ហើយ។

លទ្ធផល​ដែល​អាច​កើតមាន​មួយ​ផ្សេងទៀត ពី​ការធ្វើឱ្យមាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម (អាវុធ) ជា​បន្ត​របស់​អាមេរិក​នៅ​ជុំវិញ​ពិភពលោក អាចបង្កើត​ប្លុក​ពាណិជ្ជកម្ម និង​កិច្ចព្រមព្រៀង​មួយ ដោយ​លើកលែងតែ​អាមេរិក។

ឧទាហរណ៍ អាស៊ាន​និង​ប្រទេស​មាន​សេដ្ឋកិច្ចធំៗមួយចំនួន នៅ​អាស៊ី​ត្រូវបាន​បង្កើតឡើង ដើម្បី​ត្រៀម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី តាមបែប​សហភាព​អឺរ៉ុប​ដែលមាន​ឈ្មោះថា ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ដែល​ត្រៀម​រួចរាល់​ជា​ស្ថាពរ​នៅ​ពាក់កណ្តាល​ឆ្នាំ២០២០ ។ ប្លុក​ពាណិជ្ជ​កម្មនេះ​នឹងមាន​ប្រជាជន​ជាង​ពាក់កណ្តាល នៃ​ប្រជាជន​លើ​ពិភពលោក និង​មាន៣០ភាគរយ​នៃ​ផលិតផល​សរុប​ក្នុង​ក្នុង​ស​ពិភពលោក។

លោក Alan Blinder សេដ្ឋវិទូ​នៅ​សាកលវិទ្យាល័យ Princeton University បាន​និយាយថា “ការភ័យខ្លាច​ពិតប្រាកដ​មួយ​សម្រាប់​ខ្ញុំ ក្នុងនាម​ជា​ជនជាតិ​អាមេរិក គឺ​មិនមែនជា​ការធ្វើឱ្យ​ប្រសើរឡើង​ដូច​ប្រទេស​ចិន និង​លោកខាងលិច​នោះទេ។

លោក​បាន​បន្តថា “ខ្ញុំ​មាន​ទំនោរ​គិតថា លទ្ធផល​អាក្រក់​មិនមែន​ថា ប្រទេស​ចិន​ត្រូវបាន​ផ្តាច់​ចេញពី​ពិភពលោក​ទាំងមូល​នោះទេ គឺថា​អាមេរិក​ត្រូវបាន​ផ្តាច់​ចេញពី​ពិភពលោក។ នោះ​ជា​សេណា​រី​យ៉ូ​មួយ ហើយ​វា​គ្រាន់តែ​ជា​រឿង​ដែល​គួរឱ្យខ្លាច​ប៉ុណ្ណោះ”៕

ក្រុមហ៊ុន​ជប៉ុន ទិញ​អគារ​ការិយាល័យ​នៅ​វៀតណាម​តម្លៃ ២,៨ពាន់​លាន​ដុល្លារ​អាមេរិក

0

ដោយ ​វុត្ថា

ភ្នំពេញៈ ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​របស់​ប្រទេស​ជប៉ុន Nomura Real Estate បានប្រកាស​ទិញ​អគារ​ការិយាល័យ (Zen Plaza office) តម្លៃ ៣០០ពាន់​លាន​យ៉េន ស្មើនឹង ២,៨ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក នៅក្នុង​ទីក្រុង​ហូ​ជី​មី​ញ​ប្រទេស​វៀតណាម ក្នុង​គោលដៅ​បង្កើន​ការវិនិយោគ​អចលនទ្រព្យ​ក្នុង​តំបន់​អាស៊ី។

ក្រុមហ៊ុន​ជប៉ុនទិញ​អគារ​ការិយាល័យ​នៅ​វៀតណាម

យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន APAC Real Estate កាលពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ ២០១៩នេះ​ថា អគារ​ការិយាល័យ​នេះ​មាន​កំពស់ ១៤ជាន់ និង​នៅលើ​ទំហំ​ដី​ប្រមាណ ១១,៧០០ ម៉ែត្រ​ឡា  ដែល​ត្រូ​បាន​សាងសង់​នៅ​ជិត​តំបន់​ពាណិជ្ជកម្ម ក្នុង​ទីក្រុង​ហូ​ជី​មី​ញ​របស់​ប្រទេស​វៀតណាម។

ក្រុមហ៊ុន Nomura បានឱ្យដឹងថា ប្រតិបត្តិ​ការទិញ​នេះ គឺជា​សកម្មភាព​ចុងក្រោយ​នៅក្នុង​មហិច្ឆតា ពង្រីក​អាជីវកម្ម​នៅក្រៅ​ប្រទេស​របស់ខ្លួន ដែល​បានប្រកាស​ពី​ផែនការ​កាលពី​មេសា ដើម្បី​វិនិយោគ​លើ​អចលនទ្រព្យ​នៅ​បរទេស​ក្នុង​រយៈពេល ៩ឆ្នាំ​ខាងមុខ។

ក្រុមហ៊ុន​នេះ​បន្តថា កិច្ចព្រមព្រៀង​ទិញ​នេះ ត្រូវបាន​ធ្វើឡើង​នៅពេលដែល​តម្រូវការ​កា​រិ​យា​ល័យ​លំដាប់ ​A មាន​កម្រិត​លើស​ការផ្គត់ផ្គង់​នៅក្នុង​ទីក្រុង​ហូ​ជី​មី​ញ ដោយ​ជំរុញឱ្យមាន​ការកើនឡើង នៃ​ការជួល​ជា​មធ្យម​ក្នុង​អត្រា​ពី ២% ទៅ ២,៥% ក្នុង​មួយ​ត្រីមាសថ្មីៗនេះ។

អគារ Zen Plaza នៅតាម​បណ្តោយ​ផ្លូវ Nguyen Trai ក្នុង​សង្កាត់​លេខ១ ដែលជា​តំបន់​ពាណិជ្ជកម្ម ដែល​ភាគច្រើន​គ្រប់​គ្រង់​ដោយ​ក្រុមហ៊ុន​ជប៉ុន និង​ក្រុមហ៊ុន​បរទេស​ជាច្រើន​ផ្សេងទៀត។

មុនពេល​ទិញ​អគារ​នេះ ក្រុមហ៊ុន​ Nomura បាន​ទិញ​គម្រោង​អគារ​ពហុ​មុខងារ Sun Wah Tower និង​បាន​ចូលរួម​ក្នុង​គម្រោង​អគារ​ខុន​ដូ Midtown Phu My Hung ក្នុង​ទីក្រុង​ហូ​ជី​មី​ញ​ផងដែរ។

ទីផ្សារ​ការិយាល័យ​នៅក្នុង​ក្រុង​ហូ​ជី​មី​ញ ត្រូវបាន​កាន់កាប់​ជិត​អស់ហើយ​ដោយ​គិត​ជា​មធ្យម​ក្នុងចំណោម​អគារ​ការិយាល័យ លំដាប់​Aមាន​ចំនួន៩៥% និង​អគារ​ការិយាល័យ​កម្រិត B ប្រមាណ ៨៨%។

ក្រុមហ៊ុន​អចលនទ្រព្យ​ជប៉ុន​Nomura កំពុង​ស្វែងរក​ការវិនិយោគ​បន្ថែមទៀត​នៅក្នុង​ទីក្រុង​ហូ​ជី​មី​ញ​នេះ ដោយបាន​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ក្នុងស្រុក​កាលពីដើម​ឆ្នាំនេះ​ដែលជា​ទី​ក្រុង​ទី៥ នៅ​អាស៊ី​បន្ទាប់ពី​ទីក្រុង​ប៉េកាំង ហុងកុង សិង្ហ​បុរី និង​ថៃ។

ក្រុមហ៊ុន​ជប៉ុនទិញ​អគារ​ការិយាល័យ​នៅ​វៀតណាម

ស្ថិតក្រោម​ការពង្រីក​នេះ​ក្រុមហ៊ុន Nomura គ្រោង​នឹង​វិនិយោគ​បន្ថែម​លើ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ទីក្រុង​បាងកក ទីក្រុង​ Shenyang ទីក្រុង ​Manila និង​ទីតាំង​ផ្សេងទៀត​ក្នុង​តំបន់​អាស៊ី​នេះ។

ក្រុមហ៊ុន​អចលនទ្រព្យ​ Nomura មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​ហើយ​មាន​និ​យោ​ជិ​ក​ជិត៧០០០នាក់ និង​បាន​ចុះបញ្ជី​នៅក្នុង​ផ្សារភាគហ៊ុន​នៅក្នុង​ទីក្រុង​តូ​ក្យូ​ផងដែរ៕

ក្រុមហ៊ុន​យក្ស​ថៃ​គ្រោង​វិនិយោគ​គម្រោង​លំនៅឋាន៧បន្ថែម​ ក្នុង​ទំហំ​ទឹកប្រាក់ ៧,២៤ពាន់​លាន​បាត​នៅក្នុង​ឆ្នាំនេះ

0

ដោយ ​វុត្ថា

ភ្នំពេញៈ ក្រុមហ៊ុន​ចលនទ្រព្យ​យក្ស​ថៃ Chewathai Plc គ្រោង​សម្ពោធ​សាងសង់​គម្រោង​លំនៅ​ឋា​ចំនួន៧បន្ថែមទៀត ដែលមាន​តម្លៃ ៧,២៤ពាន់​លាន​បាត​នៅ​ចុង​ឆ្នាំនេះ​នៅក្នុង​ប្រទេស​ថៃ ក្នុង​គោលបំណង​បង្កើន​ចំណូល​ប្រចាំឆ្នាំ ឱ្យ​កើន​ដល់ ២,៨៨ពាន់​លាន​បាត។

លោក​ Boon Choon Kiat នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ Chewathai Plc បាន​ប្រាក់​សារព័ត៌មាន ​The Nation កាលពី​ម្សិលមិញ​ថា គម្រោង​ចំនួន៣ ក្នុងចំណោម​គម្រោង​ទាំង ៧ នឹង​ចាប់ផ្តើម​នៅ​ត្រីមាស​ទី៣ គឺ​គម្រោង Chewathai Kaset-Nawamin មានតម្លៃ ១,៧ ពាន់​លាន​បាត។ គម្រោង Chewarom Nakorn-In មានតម្លៃ ១,៥៩ ពាន់​លាន​បាត​និង​គម្រោង Chewa Biz Home Eakmai-Bang Bonមានតម្លៃ៧៦៥លាន​បាត។

គម្រោង ៤ ផ្សេងទៀត​នឹង​ចាប់ផ្តើម​នៅក្នុង​ត្រីមាស​ទី៤ គឺ​គម្រោង​ Chawathai Pinklow មានតម្លៃ ១,៥៨ពាន់​លាន​បាត។ គម្រោង​ Hallmark Charan ១៣មានតម្លៃ ៤៣០ លាន​បាត។ គម្រោង Chewa Home Bangkok-Pathumthani មានតម្លៃ៩០៣ លាន​បាត និង​គម្រោង ខុន​ដូ Sukhumvit ៣៦ មានតម្លៃ២២០លាន​បាត។

លោក​ Boon បាន​បន្ថែមថា“ ឆ្នាំនេះ​ពិតជា​លំបាក​សម្រាប់​ក្រុមហ៊ុន​អចលនទ្រព្យ​ពីព្រោះ​តម្រូវការ​លំនៅឋាន​ធ្លាក់ចុះ ហើយ​ធនាគារពាណិជ្ជ​កម្មបាន​រឹតត្បិត ការអនុម័ត​លើ​ប្រាក់កម្ចី​មានទ្រព្យ​បញ្ចាំ ដូច្នេះ​ក្រុមហ៊ុន​ភាគច្រើន​ត្រូវ​កាត់បន្ថយ​តម្លៃ និង​ណែនាំ​ការផ្សព្វផ្សាយ​ពិសេស។

លោក​បន្តថា “វា​មិនមែនជា​គោលនយោបាយ​របស់​យើង ក្នុងការ​កាត់បន្ថយ​តម្លៃ​នោះទេ ប៉ុន្តែ​យើង​បាន​ព្យាយាម​ធ្វើឱ្យ​ប្រសើរឡើង នូវ​គុណភាព​ហើយ​ក៏បាន​សហការ​ជាមួយ​ដៃគូ​យុទ្ធសាស្ត្រ ដើម្បី​បង្កើត​តម្លៃ​កាន់តែច្រើន​សម្រាប់​អតិថិជន​របស់​យើង។ នេះ​គឺជា​មធ្យោបាយ​ដើម្បី​ជំរុញ​ការលក់​និង​សម្រេច​គោលដៅ​របស់​យើង។

លោក Boon បាន​និ​យា​ទៀតថា ក្រុមហ៊ុន​ Commax Co Ltd ក៏​កំពុង​តំឡើង​បច្ចេកវិទ្យា​ស្វ័យប្រវត្តិកម្ម តាម​គេហដ្ឋាន​នៅក្នុង​គម្រោង​លំនៅដ្ឋាន Chewathai ចំនួន៧ ដែល​ចាប់ផ្តើម​ដំណើរការ​នៅ​ពាក់កណ្តាល​ឆ្នាំនេះ​ផងដែរ។

លោក​ថា បច្ចេកវិទ្យា​គឺ Smart Home Control, Gate Barrier Camera, ប្ល៊ូ​ធូ​ស​និង​ឧបករណ៍​បញ្ជា​លើ​គម្រោង​Chewathai Kaset-Nawamin គម្រោង​ទី១ សម្រាប់​ត្រីមាស​ទី ៣ នឹងមាន៦៤៩យូ​នី​ត លើ​ទំហំ​ដី៥រ៉ៃ ក្នុងតម្លៃ​ចាប់ផ្តើម២,១៩លាន​បាត៕

កោះកុង​ទឹកដី​នៃ​សក្តានុពល​ទេសចរណ៍ធម្មជាតិ និង​ការកែច្នៃ

0
កោះកុង​ទឹកដី​នៃ​សក្តានុពល​ទេសចរណ៍ធម្មជាតិ និង​ការកែច្នៃ

ដោយៈ រ៉ា​ណេ​ត

កោះកុងៈ ស្ថិត​នៅជាប់​តំបន់ឆ្នេរ ខេត្តកោះកុង​បច្ចុប្បន្ន​កំពុងតែ​ប្រែក្លាយ​មុខមាត់​ក្រោម​ការអភិវឌ្ឍ​ពី​សំណាក់​អជ្ញាធរ និង​ការចូល​វិនិយោគ​យ៉ាងគំហុក​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​ទៅលើ​វិស័យ​អចលនទ្រព្យ និង​ទេសចរណ៍។

កោះកុង​ទឹកដី​នៃ​សក្តានុពល​ទេសចរណ៍ធម្មជាតិ និង​ការកែច្នៃ

ជាក់ស្ដែង​ពេលនេះ អជ្ញាធរ​ក្នុង​តំបន់​បាន និង​កំពុង​ព្យាយាម​កែច្នៃ​តំបន់​មួយចំនួន​ឱ្យ​ក្លាយជា​មណ្ឌល​ទេសចរណ៍​ដ៏​ទាក់ទាញ។

អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកោះកុង លោកជំទាវ មិថុនា ភូ​ថង បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩នេះ ថា នៅ​ខេត្តកោះកុង តំបន់​ដែលមាន​ភាព​ទាក់ទាញ​លើ​វិស័យ​ទេសចរណ៍​គឺ​តំបន់​ព្រៃកោងកាង និង​តំបន់ឆ្នេរ ដែល​ខាង​រដ្ឋបាលខេត្ត កំពុងតែ​យកចិត្តទុកដាក់​ខ្លាំង​ក្នុងការ​អភិវឌ្ឍ។ លោកជំទាវ​បាន​មានប្រសាសន៍​បន្តទៀតថា អាស្រ័យ​ដោយ​មើលឃើញ​ពី​សក្ដានុពល​នៃ​តំបន់​ទាំងនេះ បច្ចុប្បន្ន​រដ្ឋបាលខេត្ត​បាន​ព្យាយាម​អូសទាញ​វិស័យ​ឯកជន ពាក់ព័ន្ធ​នឹង​វិស័យនេះ​ចូលរួម​ជាមួយគ្នា។

តំបន់​ដែលមាន​សក្ដានុពល ប្រចាំខេត្ត​កោះកុង​រួមមាន ដូចជា ឆ្នេរ​ចាំ​យាម ឆ្នេរ​ប៉ាក់​ខ្លង ចេតិយ​ឃុន​ឆាង​ឃុន​ផែន តំបន់​តា​តៃ តំបន់​ស្ទឹង​អា​រ៉ែ​ង តំបន់​ជី​ផាត តំបន់ឆ្នេរ​នេសាទ តំបន់ឆ្នេរ​តារា​សាគរ តំបន់​កោះ រួមជាមួយ​នឹង​តំបន់​ព្រៃកោងកាង ស្ថិតនៅក្នុង​ស្រុក​មណ្ឌល​សីមា ដែល​កំពុងមាន​ការអភិវឌ្ឍ​ខ្លាំង​ក្នុង​វិស័យ​មួយ​នេះ។

លោកជំទាវ​មិថុនា ភូ​ថង បាន​មានប្រសាសន៍ថា តំបន់​ទេសចរណ៍​ព្រៃកោងកាង ដែល​ស្ថិតនៅ​ក្នុងស្រុក​មណ្ឌល​សីលា បច្ចុប្បន្ន​រដ្ឋបាលខេត្ត​កំពុងតែ​យកចិត្តទុកដាក់​អភិវឌ្ឍ​បន្ថែម ដើម្បី​ឱ្យមាន​ភាព​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដែល​សូម្បីតែ​ផ្លូវ​ក៏មាន​ការកែលម្អរ​បន្ថែ​ម និង​ការដាំ​ដើមឈើ ជាពិសេស​ប្រភេទ​រុក្ខជាតិ​មាន​ផ្កា​ដែល​ទាក់ទាញ។ លោកជំទាវ​បាន​បញ្ជាក់ថា “ក្រៅពី​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ផ្លូវ​ជាដើម ពេលនេះ​អជ្ញាធរ​បាន​បង្កើត​កម្ម​វិធី​ដាំ​ដើមឈើ ដែលមាន​ផ្កា​លម្អ ដូចជា តំបន់​ផ្កា​សាគូ​រ៉ា និង​តំបន់​ផ្កាត្របែកព្រៃ ដែល​ទើបតែ​ចុះ​ដាំ​កាលពី​កាលពី​ចុង​សប្ដាហ៍​កន្លងទៅនេះ។

លោកជំទាវ​បានបង្ហាញ​ពី​ក្ដី​រំពឹងថា បន្ទាប់ពី​មានការ​អភិវឌ្ឍ​បន្ថែម តំបន់​ទេសចរណ៍​នានា​នៅក្នុង​ខេត្តកោះកុង​ពិតជា​មាន​ភាព​ទាក់ទាញ​ខ្លាំង។

ប្រធាន​សមាគម​ភ្នាក់ងារទេសចរណ៍​កម្ពុជា លោកជំទាវ​ឆាយ ស៊ីវ​លីន បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ កាលពី​ព្រឹក​ថ្ងៃ​ជាមួយគ្នា​ន​នេះ​ផងដែរ​ថា ខេត្តកោះកុង​មាន​ភាព​ទាក់ទាញ​ច្រើន បើទោះជា​ការចូលរួម​ពី​សំណាក់ វិស័យ​ឯកជន​នៅមានកម្រិត​ក៏ដោយ។

លោកជំទាវ​បាន​បន្តទៀតថា “កោះកុង​មាន​ភាព​ទាក់ទាញ​ខ្លាំង រាប់​ចាប់តាំងពី​ផ្លូវ​ដែល​ពោរពេញ ទៅដោយ​សម្រស់​ធម្មជាតិ​យ៉ាង​អស្ចារ្យ​ខុសប្លែក​ពី​ខេត្ត​ដទៃ។

កោះកុង​ទឹកដី​នៃ​សក្តានុពល​ទេសចរណ៍ធម្មជាតិ និង​ការកែច្នៃ

លោកជំទាវ​បាន​បន្តទៀតថា ខេត្ត​សម្បូរ​ទៅដោយ ព្រៃភ្នំ ជ្រោះ ព្រែក តំបន់​សហគមន៍ និង​តំបន់ឆ្នេរ​ជាដើម។ នៅក្នុង​គម្រោង​មេ​របស់​ក្រសួងទេសចរណ៍​បានកំណត់​រួចហើយ​ថា នៅពេល​ខាងមុខនេះ នឹង​ធ្វើឱ្យ​កោះកុង​ក្លាយជា​ទីក្រុង​ទេសចរណ៍​ដ៏​ធំ​ប្រចាំ​ប្រទេស ជាពិសេស​ក្រោយពេល​ព្រលានយន្តហោះ ដែល​ស្ថិតនៅក្នុង​ក្រុង​ចាប់ផ្ដើម​ដំណើរ។

ខេត្តកោះកុង បច្ចុប្បន្ន​បានក្លាយ​ជា​គោលដៅ​វិនិយោគ របស់​បណ្តា​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​ជាច្រើន ជាពិសេស​ពី​សំណាក់​ក្រុមហ៊ុន​ចិន តែម្ដង​ទៅលើ​វិស័យ​អចលនទ្រព្យ ។ បន្ថែម​ពីនេះ​ដើម្បី​លើកស្ទួយ និង​បង្កើន​សក្ដានុពល​នៅក្នុង​ខេត្ត​មួយ​នេះ រដ្ឋាភិបាល​បានសម្រេច​សាងសង់ និង​កែលម្អរ​ឡើងវិញ​នូវ​ព្រលានយន្តហោះ​ចំនួន២ ដើម្បី​ជួយ​សម្រួល​ដល់​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​អាកាស ក្រោម​ការព្យាករណ៍​ថា ខេត្ត​មួយ​នេះ​នឹងមាន​សកម្មភាព​ខ្លាំង​លើ​ផ្នែក​ទេសចរណ៍៕

ទីផ្សារ​ខុន​ដូ​តម្លៃ​សមរម្យ​បាន​ងាក​មកកាន់​អតិថិជន​ក្នុងស្រុក​កាន់តែច្រើន

0

ដោយ ម៉ា​ណេ​ត

ភ្នំពេញ៖ ខណៈ​មានការ​ព្រួយបារម្ភ​អំពី​ការផ្គត់ផ្គង់ លើស​តម្រូវការ​នៃ​គម្រោង​ខុន​ដូខ្ពស់ៗទំនើប ខុន​ដូ​ដែលមាន​តម្លៃ​សមរម្យ កំពុងមាន​ប្រជាប្រិយភាព​សម្រាប់​អតិថិជន ក្នុងស្រុក ស្របពេល​មានការ​ផ្លាស់ប្តូរ​ការរស់នៅ តាមបែប​ផែន​ស៊ីវីល័យ​របស់​ប្រជាពលរដ្ឋ​នាពេល​បច្ចុប្បន្ននេះ។

នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន Century21 Cambodia លោកស្រី​ Grace Rachny Fong បាន​មានប្រសាសន៍​កាលពីថ្មីៗនេះ​ថា ទីផ្សារ​ក្នុងស្រុក​កំពុង​ចាប់ផ្តើម​បង្ហាញ​សក្តានុពល​កាន់តែច្រើន។ តំបន់​សែន​សុខ ដែលមាន AEON2 និង​សាលារៀន​និង​ជាទី​តាំង​ល្អ​សម្រាប់​គ្រួសារ ក្នុងស្រុក​វ័យក្មេង​មាន​ចាប់អារម្មណ៍​ខ្លាំង​សម្រាប់​ការវិនិយោគ ដោយ​អ្នក​អភិវឌ្ឍន៍​ខុន​ដូ​ដែលមាន​តំលៃ​សមរម្យ។

លោកស្រី​បន្តថា “អ្នកវិនិយោគ​ក្នុងស្រុក កំពុង​វិនិយោគ​នៅក្នុង​ខុន​ដូ​នៅទីនេះ​សម្រាប់កូនៗរបស់​ពួកគាត់​ដែល​កំពុងធ្វើការ ឬ​សិក្សា​នៅ​បរទេស។ លោកស្រី​បន្ថែមថា “ ពួកគាត់​រំពឹងថា ពួកគេ​នឹង​វិល​ត្រលប់មក​ប្រទេស​វិញ និង​ចាប់ផ្ដើម​គ្រួសារ​នៅក្បែរ​ទីប្រជុំជន​ដែលជា​ទម្លាប់​រស់នៅ​រប​ស់​ពួកគេ ដោយសារ​មាន​ទម្លាប់​រស់នៅ​ជាច្រើន​ឆ្នាំ​នៅ​បរទេស។

ចំនួន​យូ​នី​ត​ខុន​ដូ​នៅក្នុង​រាជធានី​ភ្នំពេញ អាច​នឹង​កើន ៣៥,០០០យូ​នី​ត​នៅ​ដំណាច់​ឆ្នាំនេះ ស្មើនឹង​កំនើន ១២០ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន។

យោងតាម​លោក James Hodge នាយករង​ក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា ទីផ្សារ​កម្ពុជា​មិនទាន់មាន​ការផ្លាស់ប្តូរ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ លោក Hodge បាន​ថ្លែងថា មិនមាន​សកម្មភាព​ធ្លាក់ចុះ​ណាមួយ​គួរឱ្យកត់សម្គាល់​ទេ ព្រោះ​ពេលនេះ​ធៀប​កាលពី​ឆ្នាំមុន​ទីផ្សារ​នៅតែ​ធម្មតា​ដូច​កាលពីមុន។

លោក Hodge បាន​ឲ្យ​ដឹង​បន្តថា “ការអភិវឌ្ឍន៍​អចលនទ្រព្យ​បែប​ទំនើប​ជាធម្មតា​ជាការ​វិនិយោគ​រួម​រវាង​វិនិយោគិន​កម្ពុជា និង​វិនិយោគិន​បរទេស​ដែលមាន​ទ្រព្យសម្បត្តិ​ច្រើន​ដែល​អាស្រ័យ​លើ​ការកំណត់​គោលដៅ គុណភាព និង​ការយកចិត្តទុក​ដាក់​ទីផ្សារ​ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​បាន​ប្រើ។

លោក​បន្តថា “ការទិញ​ខុន​ដូ​ជាទូទៅ​គឺជា​រឿង​ធម្មតា ហើយជារឿយៗវា​នឹង​កើតឡើង​នៅក្នុង​គម្រោងធំៗ ដែល​អ្នក​អភិវឌ្ឍន៍​គួរតែមាន​វិសាលភាព​បន្ថែមទៀត ដើម្បី​កែសម្រួល​តម្លៃ​ដើម្បី​ទាក់ទាញ​អ្នកទិញ​ច្រើន ប៉ុន្តែ​វា​ក៏​អាច​កើតឡើង​នៅក្នុង​ការអភិវឌ្ឍ​តូចតាច​ដែរ ប្រសិនបើ​គោលដៅ​របស់​អ្នកទិញ ស្របតាម​ការផ្តល់ជូន​វិនិយោគ​របស់​ការអភិវឌ្ឍន៍​នោះ”៕

តើ​ពាក្យ​ប័ណ្ណឥណទាន ការផ្ទេរ​ឥណទាន និង​ប័ណ្ណ​ឥណ​ពន្ធ​មានន័យ​ដូចម្តេច?

0
​ប័ណ្ណឥណទាន ការផ្ទេរ​ឥណទាន និង​ប័ណ្ណ​ឥណ​ពន្ធ​

ប្រភព ធនាគារជាតិ

ភ្នំពេញៈ នៅក្នុង​ពាក្យពេជន៍ថ្មីៗជាច្រើន​នៃ​ជ្រុង​សេដ្ឋកិច្ច មាន​ពាក្យ​ពិបាក​យល់​និង​ស្មុ​គ្រ​ស្មាញ​ជាច្រើន ដែល​ប្រជាជន​មិនសូវ​បាន​យល់ច្បាស់​នោះទេ ជាពិសេសគឺតើ​ពាក្យ​ប័ណ្ណឥណទាន ការផ្ទេរ​ឥណទាន និង​ប័ណ្ណ​ឥណ​ពន្ធ​មានន័យ​ដូចម្តេច?

ហេតុនេះ​គេហទំព័រ​ Propertyarea.asia សូម​លើកយក​ពាក្យ​ចំនួន​បី​មក​ពន្យល់​ជូន​មិត្ត​អ្នកអាន ដើម្បី​បាន​សិក្សា​និង​ស្វែងយល់។

ប័ណ្ណឥណទាន គឺជា​ប័ណ្ណ ដែល​អនុញ្ញាត​ឲ្យ​អ្នក​កាន់​ប័ណ្ណ​ខ្ចីប្រាក់​និង​ទិញ​ទំនិញ​ទៅតាម​ចំនួន​សាច់ប្រាក់​នៅក្នុង​ប័ណ្ណ និង​ដោយ​គ្មាន​ការទូទាត់ភ្លាមៗឲ្យ​ទៅ​ធនាគារ​ទេ ប៉ុន្តែ​អ្នក​កាន់​ប័ណ្ណ​អាច​សង​ប្រាក់​ទៅ​ធនាគារ​វិញ ប្រហែល២៥ទៅ៣០ថ្ងៃ​បន្ទាប់។

ការផ្ទេរ​ឥណទានៈ ជាធម្មតា​ត្រូវបាន​ប្រើ​សម្រាប់ធ្វើ​ការទូទាត់ ពី​អ្នក​បង់ប្រាក់​ទៅកាន់​អ្នកទទួលផល/ប្រាក់។ ធនាគារពាណិជ្ជ​ផ្តល់​ការផ្ទេរ​ឥណទាន តាមរយៈ​សាខា ម៉ាស៊ីន​ដក​និង​ដាក់​ប្រាក់​ស្វ័យប្រវត្តិ អ៊ិន​ធើ​ណេ​ត កុំព្យូទ័រ និង​ទូរស័ព្ទ។

ប័ណ្ណ​ឥណ​ព​ន្ធៈ ជា​ប័ណ្ណ​ដែល​ប្រើ​សំរាប់​ទូទាត់​ទំនិញ ដោយ​កាត់​ប្រាក់​ផ្ទា​ល់ពី​ក្នុង​គណនី​របស់​អ្នក​កាន់​ប័ណ្ណ​នេះ។ ប័ណ្ណ​នេះ​អាចឱ្យ​អ្នកប្រើប្រាស់ សម្រាប់​ដក​ប្រាក់​ពី​គណនី​បញ្ញើ​របស់​ពួកគេ តាមរយៈ​ម៉ាស៊ីន​ដក​និង​ដាក់​ប្រាក់​ស្វ័យប្រវត្តិ ពោលគឺ​ដើរតួនាទី​ជា ប័ណ្ណ​ដក​និង​ដាក់​ប្រាក់​តាម​ម៉ាស៊ីន​ស្វ័យប្រវត្តិ៕

ចំណេះដឹង! តើ​អ្វី​ជា​លក្ខន្តិកៈ​ក្រុមហ៊ុន

0
ចំណេះដឹង! តើ​អ្វី​ជា​លក្ខន្តិកៈ​ក្រុមហ៊ុន

ដោយ ​វុត្ថា

ភ្នំពេញៈ លក្ខន្តិកៈ​ក្រុមហ៊ុន អាច​ត្រូវបាន​ធ្វើឡើង​តាម​លក្ខ​ខ័​ណ្ឌផ្សេងៗនៃ​សហកម្មសិទ្ធិករ​ដោយ​ខ្លួនឯង​ផ្ទាល់។ លក្ខ​ន្តិៈ​ក្រុមហ៊ុន​ត្រូវមាន​ជា​ភាសា​ខែ្មរ៣ច្បាប់ និង​ជា​ប្រថាប់ត្រា​នៃ​ក្រសួងពាណិជ្ជកម្ម​ហើយ) ត្រូវ​តម្កល់ទុក​នៅ​ការិយាល័យ​របស់​ក្រុមហ៊ុន ហើយពីរ​ច្បាប់​ទៀត​ត្រូវ​តម្កល់​ទុកជា​ឯកសារ​នៅ​ក្រសួងពាណិជ្ជកម្ម។

លក្ខន្តិកៈ​ក្រុមហ៊ុន​ទោះជា​ត្រូវ​សរសេរ ឬ​បង្កើតឡើង​តាម​វិធី​ណាក៏ដោយ ក៏​លក្ខន្តិកៈ​របស់​ក្រុមហ៊ុន​ត្រូវ​ចែង​នូវ​លក្ខ​ខ័​ណ្ឌ​ដូចខាងក្រោម៖

ក- នា​មករ​ណ៍រ​បស់​ក្រុមហ៊ុន។

ខ- ទីស្នាក់ការ​ចុះបញ្ជី​រប​ស់​ក្រុមហ៊ុន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

គ- កម្មវត្ថុ​អាជីវកម្ម​នៃ​ក្រុមហ៊ុន និង​ការកំណត់​នូវ​អាជីវកម្ម ដែល​ក្រុមហ៊ុន​នោះ​ធ្វើ​ពាណិជ្ជកិច្ច។ កម្មវត្ថុ​អាជីវកម្ម​របស់​ក្រុមហ៊ុន​អាចមាន​មួយ ឬ​ច្រើន​ប្រភេទ ដែល​មិន​ផ្ទុយទៅនឹង​ប​ញ្ញ​តិ​ណាមួយ​នៃ​ច្បាប់។

ឃ- ដើមទុន​ត្រូវ​ប្រកាស​ជា​រូបិយវត្ថុ​ជាតិ។

ង- ចំណាត់​ប្រភេទ និង​ចំនួន​អតិបរមា​នៃ​ភាគហ៊ុន ព្រមទាំង​តម្លៃ​ចារឹក​លើ​ប័ណ្ណ​ភាគហ៊ុន​ដែល​ត្រូវបាន​អនុ​ញ្ញ​ត​ឱ្យ​បោះ​ចេញ​ដោយ​ក្រុមហ៊ុន​នោះ។

ច- ក្នុងករណី​ក្រុមហ៊ុន​ត្រូវ​អនុញ្ញាតឱ្យ​បោះ​ប័ណ្ណ​ភាគហ៊ុន លើស​ពីមួយ​ប្រភេទ​ហ៊ុន នោះ​លក្ខន្តិកៈ​របស់​ក្រុមហ៊ុន​ត្រូវ​ចែក​ចំនួន​ភាគហ៊ុន​អតិបរមា និង​តម្លៃ​ចារឹក​លើ​ប័ណ្ណ​ភាគហ៊ុន ហើយ​ត្រូវ​រៀបរាប់​ពី​សិទ្ធិ ឯកសិទ្ធិ ការ​រឹតត្បិត និង​លក្ខ​ខ័​ណ្ឌ​ទាំងឡាយ​ភ្ជាប់​ទៅនឹង​ប្រភេទ​និមួយៗនៃ​ប័ណ្ណ​ភាគហ៊ុន​នោះ។

ឆ- ក្នុងករណី​ប្រភេទ​ភាគហ៊ុន ត្រូវ​បោះ​ជា​ស៊េរី លក្ខន្តិកៈ​ក្រុមហ៊ុន​នោះ ត្រូវ​អនុញ្ញាតឱ្យ​អភិបាល​កំណត់​ចំនួន​ភាគហ៊ុន​នៃ​ស៊េរីមួយៗ ដើម្បី​កំណត់​ប្លង់​បែងចែក​ស៊េរី​និមួយៗ ហើយ​ឈានទៅ​កំណត់ សិទ្ធិ ឯកសិទ្ធិ ការ​រឹតត្បិត និង​មាន​របាយការណ៍​ពី​ការកម្រិត​នោះ។

ជ – ក្នុងករណី​បោះ​ចេញ​ការផ្ទេរ ឬ ការកាន់កាប់​ប័ណ្ណ​ភាគហ៊ុន របស់​ក្រុមហ៊ុន​ត្រូវ​ហាមឃាត់ ពេលនោះ​ត្រូវមាន​របាយការណ៍​ពី​ប្រសិទ្ធិភាព និង​មាន​របាយការណ៍​ពី​ការកម្រិត​នោះ។

ឈ- ឈ្មោះ​និង​អាសយដ្ឋាន​ពិតប្រាកដ របស់​សមា​ជិ​ក្រុមហ៊ុនម្នាក់។

ញ- ចំនួន​អភិបាល ឬ ចំនួន​អប្បបរមា និង​អតិបរមា​នៃ​អភិបាល​របស់​ក្រុមហ៊ុន​នោះ៕

ការធ្វើ​ពាណិជ្ជកម្ម​តាម​ព្រំដែន​កម្ពុជា-ថៃ​ឈានដល់​ប្រមាណ ២៦០០​លាន​ដុល្លារ

0
ពាណិជ្ជកម្មកម្ពុជា-ថៃ

ដោយ ប៊ី

ភ្នំពេញៈ ទំហំ​ពាណិជ្ជកម្ម​តាម​ព្រំដែន​រវាង​កម្ពុជា-​ថៃ​បាន​ឈានដល់​ប្រមាណ ២,៦០០លាន​ដុល្លារ (៨០,២២ ពាន់​លាន​បាត) នៅក្នុង​ឆមាស​ទីមួយ​ឆ្នាំនេះ។ នេះ​យោងតាម​របាយការណ៍​នៃ​នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ​ដែល​បានចេញ​ផ្សាយ​កាលពីពេលថ្មីៗនេះ។

លោក Adul Chotinisakorn អគ្គនាយក​នៃ​នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស​បាន បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា ការធ្វើ​ពាណិជ្ជកម្ម​តាម​ព្រំដែន​នៅតែមាន​កំណើន បើទោះជា​ប្រាក់​បាត​ឡើងថ្លៃ រូបិយប័ណ្ណ​ងាយ​នឹង​បង្ក​ជាហេតុ នៃ​បណ្តា​ប្រទេស​អាស៊ាន​ផ្សេងទៀត ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក និង​ជម្លោះ​ពាណិជ្ជកម្ម​អន្តរជាតិ​រីក​រាលដាល​ក្តី។

លោក​ Adul នៅតែមាន​សុទិដ្ឋិនិយម​ថា សកម្មភាព​ពាណិជ្ជកម្ម​តាម​ព្រំដែន​វិជ្ជមាន​នៅក្នុង​ឆមាស​ទី២នៃ​ឆ្នាំនេះ ដោយ​ផ្អែកលើ​លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម Jurin Laksanawisit ក្នុងការ​បង្កើន​ពាណិជ្ជកម្ម​តាម​ព្រំដែន ដែលជា​អាទិភាព​កំពូល​មួយ​របស់លោក។

នាយកដ្ឋាន​នេះ​ក៏​ប្តេជ្ញា​បន្តសកម្មភាព ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​តាម​ព្រំដែន​រួមទាំង​កម្មវិធី​អភិវឌ្ឍន៍​បណ្តាញ​សហគ្រិន​វ័យក្មេង​ដែល​ផ្តួចផ្តើម​ដោយ​រដ្ឋាភិបាល។

បានចាប់ផ្តើម​នៅ​ឆ្នាំ២០១៥ ដើម្បី​លើកទឹកចិត្ត​ដល់​សហគ្រិន​ថៃ ឱ្យ​វិនិយោគ​នៅ​ប្រទេសជិតខាង គម្រោង​អភិវឌ្ឍន៍​បណ្តាញ​សហគ្រិន​វ័យក្មេង មាន​លក្ខណៈពិសេស​នៃ​ដំណើរ​កម្សាន្ត​បែប​អាជីវកម្ម និង​វគ្គ​បណ្តុះបណ្តាល ពិសេស​សម្រាប់​ពាណិជ្ជករ​វ័យក្មេង​នៅក្នុង​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា វៀតណាម និង​ថៃ​ដើម្បី​ស្វែងយល់​ពី​វប្បធម៌ និង​បទ​ប្បញ្ញត្តិ​គ្នា​ទៅវិញទៅមក។

កាលពី​ថ្ងៃទី២២ មេសា​កន្លងមកនេះ អញ្ជើញ​ជា​អ​ធិ​ត​បី​ក្នុង​ពិធី​ចាក់​បេតុង​ជា​និម្មិត​រូប​នៅ​ស្ពាន​ស្ទឹង​បត់ និង​ពិធី​ចុះហត្ថលេខា​ត​ភ្ជាប់​ផ្លូវដែក​រវាង​ប្រទេស​ទាំងពីរ ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុ​ទ្ឋ ចាន់​អូ​ចា  និង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានស្នើ​ដល់​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា​ឲ្យ​មាន​ការបើក​ច្រកព្រំដែន​ចំនួន៤កន្លែង​ទៀត​រវាង​ប្រទេស​ទាំងពីរ។

ការបើក​ច្រកព្រំដែន​ចំនួន៤កន្លែង​នេះ រួមមាន​ច្រកព្រំដែន ទាំង​បួន​កន្លែង​នោះ រួមមាន ទី១ ច្រក អានសេះ ខេត្តព្រះវិហារ – និង​ច្រក​អាន ម៉ា ខេត្ត​កេ​ត វ័ន​ឡា​សុថា​នី ប្រទេស​ថៃ។ ទី២ ច្រក​ភ្នំ​ដី ក្នុង​ខេត្តបាត់ដំបង និង​ច្រក​ខោ​ឌី​ន ក្នុង​ខេត្ត ស្រះកែវ។ ទី៣ ច្រក​ថ្មដា​ក្នុង​ខេត្តពោធិ៍សាត់ និង ច្រក ថា​សេន ក្នុង​ខេត្ត​ស្រះកែវ និង​ទី៤ ច្រករបៀង​ជប់​គគីរ ក្នុង​ខេត្ត ឧ​ត្ត​រ​មានជ័យ និង​ខេត្ត បូរី​រ៉ាំ។

សម្តេច​ថា​ការ “បើក​ច្រកព្រំដែន​នេះ គឺជា​យុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការ​សន្តិភាព ពាណិជ្ជកម្ម និង​វិនិយោគ​នៃ​ប្រទេស​ជាប់​ព្រុំដែន​របស់​កម្ពុជា។ សម្តេច​បន្ថែមថា “ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា-ថៃ​នាពេល​បច្ចុប្បន្ននេះ កើន​ដល់៦ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក”៕

ផ្សារ​ទំនើប​ Big C តម្លៃ​ជាង ១០លាន​ដុល្លារ ​នឹង​បើក​ដំណើរការ​នៅ​ក្រុង​ប៉ោយប៉ែត នា​ខែវិច្ឆិកា​ខាងមុខនេះ

0
ផ្សារទំនើប Big C បើកនៅប៉ោយប៉ែត

ដោយៈ រ៉ា​ណេ​ត

ប៉ោយប៉ែ​តៈ  នៅត្រឹម​ក្នុងអំឡុង​ខែវិច្ឆិកា ឆ្នាំ២០១ឆាប់ៗខាងមុខនេះ ផ្សារ​ទំនើប​ដ៏​ធំ​លើកដំបូង​គេ​បង្អស់​នៅ​ក្រុង​ប៉ោយប៉ែត តម្លៃ​ជាង១០លាន​ដុល្លារ នឹង​ចាប់ផ្តើម​បើក​ដំណើរការ​ជា​ផ្លូវការ​ណ៍ហើយ។

ផ្សារទំនើប Big C បើកនៅប៉ោយប៉ែត

ផ្សារ​ទំនើប​លើកដំបូង​គេ​បង្អស់​នៅក្នុង​ក្រុង​ប៉ោត​ប៉ែត ដែលមាន​ឈ្មោះថា Big C  នឹង​ចាប់ផ្ដើម​បើក​ដំណើរ​ការលក់​ជូន​អតិថិជន​ជា​ផ្លូវការ​ហើយ ខណៈដែល​ទីតាំង​ជួល​លក់រាយ​នៅក្នុង​ផ្សារ​ទាំងមូល ត្រូវបាន​សម្រេច​ជាង៩៥ភាគរយ​រួច​ទៅហើយនោះ។ នេះ​បើតាម​ការបញ្ជាក់​ឱ្យដឹងពី​សំណាក់​ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន Four stars plus Four លោក សួង សុខ​ហ៊ាង ដែល​បានធ្វើការ​ជិតស្និទ្ធ​ជាមួយ​អ្នកវិនិយោគ​ថៃ ទៅលើ​គម្រោង​អភិវឌ្ឍ​ផ្សារ​ទំនើប​Big C បាន​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ នេះ។

លោក សួង សុខ​ហ៊ាង​បាន​បន្តទៀតថា “ពេលនេះ​ការសាងសង់​ត្រូវបាន​សម្រេច​ប្រមាណ៩០ភាគរយ ហើយ​ការលក់​ទៅឱ្យ​អតិថិជន​ក៏បាន​ជាង៩៥ភាគរយ​រួចទៅហើយ។ លោក​បាន​បន្តទៀតថា “តាម​គម្រោង​នៅត្រឹម​អំឡុង​ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ យើង​នឹង​ចាប់ផ្តើម​បើក​ដំណើរ​ជា​ផ្លូវការ ហើយ​អតិថិជន​ដែលជា​អ្នក​ជួល​ទីតាំង​លក់​នៅក្នុង​ផ្សារ​មួយ​នេះ​ក៏បាន​ត្រៀមខ្លួន​រួចជាស្រេច​ផងដែរ។

លោក​បាន​បញ្ជាក់ទៀតថា ផលិតផល​ដែល​នឹង​យកមក​ដាក់លក់​នៅក្នុង​ផ្សារ​ទំនើប​មួយ​នេះ​មាន​ច្រើន​ប្រភេទ​ណាស់ ដែល​សុទ្ធតែ​នាំចូល​មកពី​បរទេស ប៉ុន្តែ​ការនាំយក​ម៉ាក​ពី​ប្រទេស​ថៃ​មាន​ច្រើនជាងគេ បន្ទាប់មក​មាន​ចិន និង​អឺរ៉ុប។

នៅក្នុង​ផ្សារ​នេះ​មានការ​បែងចែក​ដាច់ដោយឡែក​ពីគ្នា រវាង​ទីតាំង​លក់​សម្ភារៈប្រើប្រាស់ ទីតាំង​លក់​សម្លៀកបំពាក់ ក៏ដូចជា​ចំណីអាហារ (ភាគច្រើន​អាហារ​បែប​ខ្មែរ) ក៏ដូចជា​ទីតាំង​សម្រាប់​លក់​គ្រឿងសម្អាង​ជាដើម។

ផ្សារ​ទំនើប Big C ក្រុង​ប៉ោយប៉ែត ត្រូវបាន​សាងសង់​នៅលើ​ផ្ទៃដី២,៥ ហិកតា ដោយ​ក្នុងនោះ​ដី​សម្រាប់​សាងសង់​ផ្សារ​មាន​ទំហំ ១,៥ ហិកតា និង​ដី ១ហិកតា​ទៀត សម្រាប់​សាងសង់​ចំណត​យានយន្ត។ ផ្សារ​មួយ​នេះ​ស្ថិតនៅក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​ស្ថិត​នៅជាប់​គំរោង Empire”។

លោក​សួង សុខ​ហ៊ាង បាន​មានប្រសាសន៍​បន្ត​ឱ្យដឹង​ថែមទៀត​ថា តាមរយៈ​វត្តមាន​ផ្សារ​ទំនើប​លើកដំបូង​គេ នៅក្នុង​ក្រុង​ប៉ោត​ប៉ែត​មួយ​នេះ ក្រៅពី​ជួយ​បំពេញ​នូវ​តម្រូវការ​ប្រជាជន​ខ្មែរ​ដែល​និយម​ចេញ ចូលទៅ​ទិញ​ទំនិញ​ចំរុះ​នៅក្នុង​ប្រទេស​ថៃ និង​ជួយ​បង្កើន​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់ បង្កើន​សោភ័ណភាព​ក្នុង​ក្រុង ថែមទាំង​ជួយផ្តល់​ឱកាស​ការងារ​ដោយផ្ទាល់​ប្រមាណ ១០០០កន្លែង​ផងដែរ។

អ្នកជំនាញ​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិតសភា​កម្ពុជា លោក​បណ្ឌិត ហុង វណ្ណៈ បាន​មានប្រសាសន៍ តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ជាមួយគ្នានេះ​ផងដែរ ដោយ​បង្ហាញ​ពី​ក្ដី​សាទរ​ជាមួយនឹង​វត្តមាន​ផ្សារ​ទំនើប​មួយ​នេះ។ លោក​បាន​បន្តថា​ក្រុង​ប៉ោង​ប៉ែត​បច្ចុប្បន្ននេះ​មានការ​អភិវឌ្ឍ​ខ្លាំង និង​មាន​លំហូរ​នៃ​ចំនួន​ប្រជាសាស្ត្រ​កាន់តែច្រើន ស្រប​ពេលដែល​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់​ទាំងមូល​មាន​ភាពល្អប្រសើរ។

លោក​បាន​បន្តទៀតថា “វត្តមាន​ផ្សារ​ទំនើប​មួយ​នេះ នឹង​ចូលខ្លួន​បំពេញតម្រូវការ​របស់​អ្នក​ដែល​រស់នៅក្នុង​តំបន់ ក៏ដូចជា​តំបន់​ជិតខាង​ផងដែរ ដែល​កំពុង​តែមាន​កម្លាំង​បញ្ជា​រទិញ​ក្នុង​កម្រិត​ខ្ពស់ ដោយសារ​កម្រិត​នៃ​ចំណូ​ល​របស់​អតិថិជន ដែល​កំពុង​រស់នៅ​តំបន់​ច្រកព្រំដែន​មាន​កម្រិត​ល្អ​ច្រើន”៕