មីយ៉ាន់ម៉ា​អនុម័ត​គម្រោង​វិនិយោគ​ផ្ទាល់​ពី​បរទេស​មាន​ទឹកប្រាក់​ចំនួន​ ២៣​00​ពាន់​លាន​ដុល្លារ​

0

ដោយ ​វុត្ថា​

មី​យ៉ាន់​ម៉ាៈ​ រដ្ឋាភិបាល​នៃ​ប្រទេស​មីយ៉ាន់ម៉ា​ បាន​អនុម័ត​គម្រោង​វិនិយោគ​ផ្ទាល់​ពី​បរទេស ​(FDI​) មាន​ចំនួន ២៣០០ពាន់​លាន​ដុល្លារ​នៅក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ​ ២០១៩​ នេះ​ ដែល​បាន​កើនឡើង៧៧ភាគរយ​បើ​ប្រៀបធៀប​ ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​មានត្រឹមតែ​ចំនួន ១​,៣ ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។

យោង​តាម​ស្ថិតិ​ពី​នាយកដ្ឋាន​វិនិយោគ​ និង​គ្រប់គ្រង​ក្រុមហ៊ុន​បានឱ្យ​ដឹង​នៅដើមខែនេះ​ថា​ ប្រទេស​សិង្ហបុរី​គឺ​ជាប់​ក្នុង​ចំណាត់ថ្នាក់​លេខរៀង​ទី១ដែល​បាន​វិនិយោគ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន ១​,៣ ពាន់​លាន​ដុល្លារ​អាមេរិក​ និង​មាន​គម្រោង​វិនិយោគ​ចំនួន១៣​ និង​ប្រទេស​ចិន​ឈរ​នៅ​លំដាប់​ទី២​ ដោយមាន​ទឹកប្រាក់​ ៣៣០លាន​ដុល្លារ​ និង​មាន​គម្រោង​វិនិយោគ​ចំនួន ៦០គម្រោង​។

វិស័យ​ឧស្សាហកម្ម​សំណង់​ ដឹកជញ្ជូន​ និង​គមនាគមន៍​ ទទួល​បានការ​វិនិយោគ​ច្រើន​បំផុត​ដែល​មាន​ទឹកប្រាក់​ចំនួន១ពាន់​លាន​ដុល្លារ​ ។ រោងចក្រ​ទទួលការ​វិនិយោគ​ចំនួន៨០០លាន​ដុល្លារ​ ខណៈ​ដែល​វិស័យ​សេវាកម្ម​ទទួល​បាន ១៦០លាន​ដុល្លារ​។ វិស័យ​សណ្ឋាគារ​ និង​ទេសចរណ៍​ក៏ដូចជា​ឧស្សាហកម្ម​បសុសត្វ​ និង​នេសាទ​មាន​ទឹកប្រាក់​ចំនួន ១៣០លាន​ដុល្លារ​។

ធនាគារពិភពលោក​នៅក្នុង​របាយការណ៍​ចុងក្រោយ​របស់​ខ្លួន​ស្តី​ពី​ ប្រទេស​មីយ៉ាន់ម៉ា​បានឱ្យ​ដឹង​ថា​ កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​មីយ៉ាន់ម៉ា​ ក្នុងរយៈពេល​មធ្យម​ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​ការ​ងើបឡើង​វិញ​បន្តិច​ម្តង​ៗ នៅក្នុង​ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ផលិតភាព​ខ្ពស់​ នៅក្នុង​វិស័យ​សេដ្ឋកិច្ច​ ដែល​រដ្ឋាភិបាល​បាន​ធ្វើ​សេរី​ភាវូបនីយកម្ម​។ ក្នុងចំណោម​នោះ​សេវាកម្ម​ធនាគារ​ និង​ហិរញ្ញវត្ថុ​រួម​ទាំង​ការធានា​រ៉ាប់រង​ នឹង​មានការ​រីកចម្រើន​។

ធន​គារ​ពិភពលោក​រំពឹង​ថា​ គម្រោង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​ នឹង​ត្រូវ​អនុវត្តន៍​រួម​ទាំង​ការសាងសង់​ច្រករបៀង​សេដ្ឋកិច្ច​ រួម​ជាមួយនឹង​ការអនុវត្ត​គម្រោង​ថាមពល​ និង​ដឹកជញ្ជូន​។ សន្ទុះ​កំណើន​នៅក្នុង​វិស័យ​ផលិតកម្ម​ក៏​នឹង​បន្ត​រីក​ចំរើន​ទៅមុខ​ទៀតផង​ដែរ​។

លោក​ U Phyo​ Min​ Thein​ ប្រធាន​គ្រប់គ្រង​វិនិយោគ​ទីក្រុង ​Yangon​ បានឱ្យ​ដឹង​ថា​ ថ្មី​ៗនេះ​ប្រទេស​មីយ៉ាន់ម៉ា​ បាន​បង្កើន​សកម្មភាព​ដើម្បី​ទាក់ទាញ​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ តាមរយៈ​ការរៀបចំ​វេទិកា​លើកកម្ពស់​ការ​វិនិយោគ​ នៅក្នុង​ទី​ក្រុ​ងយ៉ាំងហ្គន​ តំបន់​តា​នីន​ថា​រី​ ​រដ្ឋ​រ៉ា​ឃីន​ និង​រដ្ឋ​ឈិន​។

លោក​បន្ត​ថា​ “យើង​កំពុងធ្វើការ​ជាមួយ​រដ្ឋាភិបាល​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បន្ថែម​ទៀត​ដែល​ជាអាទិភាព​របស់​យើង​”៕

កម្ពុជា​ វៀតណាម​ ជា​ប្រទេស​ពីរ​នៅក្នុង​អាស៊ាន​ដែល​មានការ​រីកចម្រើន​លឿន​បំផុត​ក្នុង​ឆ្នាំ២០១៩​

0

ដោយ​ Donald​ lee​

ភ្នំ​ពេញៈ​ របាយការណ៍​ចុងក្រោយ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) បាន​រក​ឃើញថា​ កម្ពុជា​ ឡាវ​ និង​វៀតណាម​ ជា​ប្រទេស​មាន​អត្រាកំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ខ្ពស់​ជាងគេ​ក្នុងចំណោម​បណ្តា​ប្រទេស​ជាស​មា​ជិ​កអាស៊ាន​។

ត្រា​កំណើន​សេដ្ឋកិច្ច៧ភាគរយ​របស់​ប្រទេស​កម្ពុជា​ បាន​នាំមុខ​គេ​លើស​មា​ជិ​កអាស៊ាន​ទាំងអស់​ បន្ទាប់មក​គឺ​ប្រទេស​ឡាវ​មាន​កំណើន ៦​,៨ ភាគរយ​ និង​ប្រទេស​វៀតណាម​មាន​អត្រាកំណើន៦​,៥ ភាគរយ​។

សេដ្ឋកិច្ច​អាស៊ី​អាគ្នេយ៍​ជាទូទៅ​នៅតែ​រឹងមាំ​ដដែល​ ប៉ុន្តែ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​កែប្រែ​ការព្យាករណ៍​របស់​ខ្លួន​ទាប​ជាង​មុន​បន្តិច​ ដោយសារតែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បណ្តា​ប្រទេស​អាស៊ាន​ ដែល​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​ដូចជា​ សឹង្ហ​បូរី​។

លោក​ Yasuyuki​ Sawada​ ប្រធាន​សេដ្ឋវិទូ ​ADB​ បាន​និយាយ​នៅក្នុង​របាយការណ៍​ថា​ “ទោះបី​ជម្លោះ​ពាណិជ្ជកម្ម​នៅតែ​បន្ត​ ក៏​តំបន់​នេះ​ត្រូវ​បាន​កំណត់​ថា​ នឹង​រក្សា​បាន​នូវ​កំណើន​រឹងមាំ​ ប៉ុន្តែ​មានកម្រិត​មធ្យម​”។

លោក​ Yasuyuki​ បាន​បន្ថែម​ថា​ “ទោះ​យ៉ាងណា​រហូតដល់​មាន​កិច្ច​ព្រមព្រៀង​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ ធំ​ទាំង​បំផុត​ទាំងពីរ​នៅ​លើ​ពិភពលោក​ ភាព​មិន​ប្រាកដប្រជា​នឹង​បន្ត​អាច​កើតមាន​លើ​ទស្សនវិស័យ​ក្នុង​តំបន់​”។

សេដ្ឋកិច្ច​វៀតណាម​ នៅតែ​មាន​កំណើន​ខ្លាំង​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​ ដោយ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅក្នុង​ប្រទេស​បាន​កើនឡើង២៧​ ភាគរយ​នៅក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ​។

វៀតណាម​ និង​ប្រទេស​កម្ពុជា​បាន​ទទួលផល​ប្រយោជន៍​យ៉ាងច្រើន​ ពី​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-ចិន​ ដោយសារ​ក្រុមហ៊ុន​ផលិតកម្ម​ កំពុង​ធ្វើ​ចំណាកស្រុក​ពី​ប្រទេស​ចិន​ទៅកាន់​តំបន់​អាស៊ី​អាគ្នេយ៍​ ដើម្បី​ជៀសវាង​ពន្ធ​សម្រាប់​ទំនិញ​ចូល​ទីផ្សារ​អាមេរិក​។

អាមេរិក​គឺជា​ទីផ្សារ​ធំ​បំផុត​ទី២របស់​កម្ពុជា​ ដែល​ទទួល​បានការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​ក្រោម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​មាន​លក្ខណៈ​ទូទៅ ​(GSP​)។

ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​កម្ពុជា​បាន​កើនឡើង​ដល់​ជាង១ពាន់​លាន​ដុល្លារ​នៅក្នុង​ត្រីមាស​ទី១​ ឆ្នាំនេះ​។ កម្ពុជា​បាន​នាំចេញ​ទំនិញ​មានតម្លៃ១​,១២​ ពាន់​លាន​ដុល្លារ​ទៅកាន់​អាមេរិក​ចាប់ពី​ខែ​ មករា​ ដល់​ខែមីនា​ បើ​ធៀប​នឹង​ការនាំចេញ​កាលពី​ឆ្នាំមុន​ ក្នុងរយៈពេល​ដូចគ្នា​មាន​ទឹកប្រាក់៩០៣​,៦លាន​ដុល្លារ​។ ការនាំចេញ​របស់​កម្ពុជា​ទៅ​អាមេរិក​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ៣​,៨ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។

ក្រុមហ៊ុន​ដូចជា​ ក្រុមហ៊ុន​ Nike​ Inc​ និង​ក្រុមហ៊ុន​ Lululemon​ Athletica​ Inc​ ក្រុមហ៊ុន​ Eclat​ Textile​ Co​ ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សង្វាក់​ផលិតកម្ម​ កំពុង​ស្វែងរក​ផែនការ​បង្កើត​មូលដ្ឋាន​រោងចក្រ​ដែល​មាន​សក្តា​នុ​ពល​នៅ​កម្ពុជា​ ហើយ​គ្រោង​នឹង​វិនិយោគ​ទឹកប្រាក់៨០លាន​ដុល្លារ​ សម្រាប់​ខ្សែ​សង្វាក់​ផលិតកម្ម​ចំនួន១២០​ ដើម្បី​ចៀសវាង​ពន្ធគយ​អាមេរិក​លើ​ទំនិញ​ដែល​មាន​ប្រភព​មក​ពី​ចិន​។

ក្រុមហ៊ុន​ Eclat​ បាន​ផ្លាស់​ប្តូរ​ទីតាំង​ផលិតកម្ម​របស់​ខ្លួន​ ទៅកាន់​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ២០១៦​ ដែល​លក្ខខណ្ឌ​ផលិតកម្ម​មានតម្លៃ​ទាប​ និង​ប្រសើរ​ជាង​មុន​។ ប៉ុន្តែ​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​រីក​រាលដាល​ដល់​ប្រទេស​វៀតណាម​កាលពី​ខែមុន​ ក្រុមហ៊ុន​នេះ​ត្រូវ​បាន​រំពឹង​ថា​ នឹង​ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​ផលិតកម្ម​របស់​ខ្លួន​ដើម្បី​ឆ្លើយតប​នឹង​ការដំឡើង​ពន្ធ​អាមេរិក​ ទៅលើ​ទំនិញ​វៀតណាម​ផង​ដែរ​។

ប្រធាន​ក្រុមហ៊ុន​ Eclat​ លោក​ Hung​ Cheng​-hai​ បាន​និយាយ​នៅក្នុង​របាយការណ៍​ដែល​បាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ “អតិថិជន​ក៏​ចង់​អោយ​យើង​ធ្វើ​ពិពិធ​កម្ម​ហានិភ័យ​ និង​មិន​ចង់​អោយ​មាន​មូលដ្ឋាន​ផលិតកម្ម​ ស្ថិតនៅ​ក្នុង​ប្រទេស​មួយ​នោះ​ទេ​។ ​ឥឡូវនេះ​ផលិត​សម្លៀកបំពាក់៥០ភាគរយ​របស់​យើង​ ត្រូវ​បាន​ផលិត​នៅក្នុង​ប្រទេស​វៀតណាម​ ដូច្នេះ​យើង​មិន​មានការ​ធ្វើ​ពិពិធ​កម្ម​នោះ​ទេ​”៕

អាស៊ាន​ និង​អាស៊ី​នឹង​ឆ្ពោះទៅ​កាន់ការ​បង្កើត​ប្លុក​ពាណិជ្ជកម្ម​ធំ​បំផុត​ដោយ​មិនរាប់​បញ្ចូល​អាមេរិក​នៅ​ឆ្នាំក្រោយ​

0

ដោយ​ Donald​ Lee​

ប៉េ​កាំងៈ​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តាម​ទ្រង់ទ្រាយ​ធំ​បំផុត​មួយ​ ដូច​សហ​ភាព​អ៊ឺ​រ៉ុប​ដែល​ហៅថា​ ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP​) ដែល​នឹង​រួមបញ្ចូល​បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់​ និង​ប្រទេស​អាស៊ី​-ប៉ាស៊ីហ្វិក​នឹង​ត្រូវ​ពន្លឿន​ឲ្យ​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០២០​។

នៅពេល​ការចរចា​ក្នុងចំណោម​សមាជិក​ នៃ​ RCEP​ បាន​បញ្ចប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​តំបន់​នេះ​ នឹង​មាន​ចំនួន​ប្រជាជន​ពាក់កណ្តាល​លើ​ពិភពលោក​ និង​រួមបញ្ចូល​ច្រើនជាង ៣០ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​លើ​ពិភពលោក​។

អ្នកតំណាង​ពាណិជ្ជកម្ម​ មក​ពី​ប្រទេស​សមាជិក​អាស៊ាន​ និង​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋ​កិ​ច្ច​ធំៗ​បាន​បញ្ចប់​ការ​ចរ​ចារ​ចុងក្រោយ​មួយ​ នៅក្នុង​ទីក្រុង​ប៉េកាំង​នៅ​ចុង​សប្តាហ៍​នេះ​ នៅ​ឯកិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​ RCEP​ លើ​លក​ទី៨​។

កិច្ចប្រជុំ​ចុងក្រោយ​សម្រាប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់​នេះ​ គ្រោង​នឹង​ធ្វើ​នៅ​ទីក្រុង​បាងកក​នៅ​ខែ​ វិច្ឆិកា​ ឆ្នាំនេះ​។

លោក​ Jurin​ Laksanawisit​ ឧបនាយក​រដ្ឋមន្រ្តី​ និង​ជារ​ដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ថៃ​ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ទីក្រុង​ប៉េកាំង​ថា​ “ប្រសិនបើ​ការ​ចរ​ចារ​អាច​ទទួល​បាន​ជោគជ័យ​នៅក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​បាងកក​ នោះ​កិច្ច​ព្រមព្រៀង​នេះ​ នឹងអាច​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០២០​”។

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់​ RCEP ​នេះ​ នឹង​រួមបញ្ចូល​បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់​ និង​ប្រទេស​ដែល​មាន​សេដ្ឋ​កិ​ច្ច​ធំៗ​ ដូចជា​ ចិន​ ជប៉ុន​ កូរ៉េ​ខាងត្បូង​ អូស្រ្តាលី​ ឥណ្ឌា​ និ​ងនូ​វែ​លសេ​ឡង់​។

លោក ​Jurin ​បាន​និយាយ​ថា​ “កិច្ចចរចា​ចុងក្រោយ​បាន​ផ្តល់​លទ្ធផល​ជាច្រើន​ ព្រោះ​រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​មក​ពី១៦​ ប្រទេស​អាច​បញ្ចេញ​នូវ​ភាព​ខុសគ្នា​ ភាគច្រើន​របស់​ពួកគេ​ ហើយ​បន្ត​ការ​ចរ​ចារ​នៅមុន​កិច្ចប្រជុំ​ចុងក្រោយ​ ដែល​នឹង​ត្រូវ​ធ្វើឡើង​នៅ​ទីក្រុង​បាងកក​ក្នុង​ខែ​ វិច្ឆិកា​នេះ​”។

លោក​បាន​បន្ថែម​ថា​ “វឌ្ឍនភាព​របស់​យើង​ឥឡូវនេះ​ មាន​ប្រហែល៦០ភាគរយ​ ខណៈ​ដែល​យើង​បាន​បញ្ចប់​ការចរចា​លើ​បញ្ហា​ចំនួន៧​ ក្នុងចំណោម​បញ្ហា​សំ​ខាន់​ៗចំនួន​ ២០​ លើ​ RCEP​”។

ទោះ​យ៉ាងណា​ប្លុក​ពាណិជ្ជកម្ម​នេះ​ នឹង​មិនរាប់​បញ្ចូល​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​លើ​ពិភពលោក​នោះ​ទេ​ (អាមេរិក​)។

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​ពន្លឿន​ការចរចា​រស​ម្រាប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់​នេះ​ ខណៈ​ដែល​តំបន់​អាស៊ី​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ពី​ការវាយប្រហារ​ពន្ធគយ​ “អាវុធ​” របស់​អាមេរិក​ទៅលើ​ទំនិញ​ចិន​ ដែល​បង្ក​ឱ្យ​មាន​ភាព​ច្របូកច្របល់​នៃ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ពិភពលោក​ នៅក្នុង​វិស័យ​ផលិតកម្ម​សំ​ខាន់​ៗនៅ​ទូទាំង​តំបន់​។

លោក​ Trump​ បាន​ប្រកាស​ពន្ធ​បន្ថែម​លើ​ទំនិញ​ចិន​ ដែល​នៅ​សេសសល់​ដែល​គិតជា​ទឹកប្រាក់​ប្រមាណ៣០០ពាន់​លាន​ដុល្លារ​ ដែល​ជា​ការវាយប្រហារ​រយៈពេល​ខ្លី​មួយ​នៃ​ការវាយប្រហារ​ទៅលើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទាំងពីរ​លើ​ពិភពលោក​នេះ​។

លោក​ Trump​ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ Tweeter​ ថា​ “អាមេរិក​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី១​ ខែកញ្ញា​ ដោយ​ដាក់​ពន្ធ​បន្ថែម១០ភាគរយ​លើ​ទំនិញ​ និង​ផលិតផល​ដែល​នៅ​សេសសល់​ចំនួន៣០០ពាន់​លាន​ដុល្លារ​លើ​ ប្រទេស​ចិន​ចូល​មក​ក្នុង​ប្រទេស​របស់​យើង​”។

ទីផ្សារ​ភាគហ៊ុន​នៅ​ទូទាំង​ទ្វីបអាស៊ី​បាន​ធ្លាក់​ចុះ​ភ្លាម​ៗ បន្ទាប់ពី​ការប្រកាស​របស់​លោក​ Trump​ ។

សេដ្ឋវិទូ​ បាន​ប៉ាន់ប្រមាណ​ថា​ ការខាតបង់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-ចិន​អាច​ឈាន​ដល់១​,២ ពាន់​ពាន់​លាន​ដុល្លារ​ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ពិភពលោក​។

បរិយាកាស​ហិរញ្ញវត្ថុ​សកល​មាន​សភាព​ធ្លាក់ចុះ​ខ្លាំង​ ខណៈ​នាយក​រដ្ឋមន្រ្តី​អូស្រ្តាលី​លោក​ Scott​ Morrison​ បាន​សន្យា​ថា​ នឹង​ជំរុញ​ឱ្យ​មានការ​បញ្ចប់​កិច្ចចរចា​ RCEP​ ដើម្បី​ឆ្លើយតបទៅនឹង​ផល​ប៉ះពាល់​អស្ថិរភាព​ ដែល​កើត​ចេញ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-ចិន​កំពុង​បង្ក​នៅក្នុង​តំបន់​អាស៊ី​។

លោក​ Simon​ Birmingham​ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​អូស្ត្រាលី​បាន​ថ្លែង​ថា​ “អូស្ត្រាលី​ មិន​អាច​ដោះស្រាយ​ជម្លោះ​រវាង​អាមេរិក​និង​ចិន​បានទេ​”។

លោក​ Scott​ Morrison​ បាន​និយាយ​ថា​ រដ្ឋាភិបាល​អូស្រ្តាលី​នឹង​មិន​ “អង្គុយ​រង​ចាំ​ ” រហូតដល់​អាមេរិក​ និង​ចិន​បញ្ចប់​សង្គ្រាម​នោះ​ទេ​។

នាយក​រដ្ឋមន្រ្តី​អូស្រ្តាលី​បាន​មានប្រសាសន៍​ថា​ “អ្វី​ដែល​យើង​កំពុង​មើលឃើញ​ឥឡូវនេះ​ជាមួយ​ RCEP​ គឺជា​ឱកាស​មួយ​សម្រាប់​តំបន់​ក្នុង​ការ​ទទួល​បាន​ ខណៈ​វា​ជា​សញ្ញា​ច្បាស់​ថា​ ពួកគេ​អាច​ធ្វើអ្វី​ដែល​ពួកគេ​ជ្រើសរើស​ធ្វើ​ ហើយ​ពួកគេ​គឺជា​រដ្ឋ​អធិបតេយ្យ​ទាំងអស់​”។

អ្នកជំនាញ​ មាន​ទុ​ទិដ្ឋិនិយម​ថា​ រាល់​ការចរចា​ណាមួយ​នឹង​ត្រូវ​បញ្ចប់​ រវាង​អាមេរិក​ និង​ចិន​នៅ​ឆ្នាំនេះ​។

អតីត​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​សឹង្ហ​បូរី​លោក​ Frank​ Lavin​ បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​តាម​ទូរទស្សន៍​ថា​ “សង្គ្រាម​ពន្ធ​នេះ​ បាន​បន្ត​អស់​រយៈពេល​ជាង​មួយឆ្នាំ​មក​ហើយ​ ដូច្នេះ​អ្នក​នឹង​ឃើញ​ការ​ធ្លាក់ចុះ​ ការ​ធ្លាក់ចុះ​ការ​ជឿ​ទុកចិត្ត​ និង​ការ​ទំនាក់ទំនង​។ ភាគី​ទាំងពីរ​ទំនងជា​មិន​អាច​ឈាន​ដល់​កិច្ច​ព្រមព្រៀង​នៅ​ចុងឆ្នាំ​នេះ​ទេ​។

រដ្ឋាភិបាល​ចិន​បាន​បង្កើន​ការវាយប្រហារ​របស់​ខ្លួន​ ទៅលើ​អាមេរិក​ដោយ​បាន​ស្តី​បន្ទោស​ចំពោះ​ការ​បរាជ័យ​ ក្នុង​កិច្ចចរចា​ពាណិជ្ជកម្ម​ ហើយ​ថែមទាំង​បាន​និយាយ​ថា​អាមេរិក​ គឺ​អ្នកទទួល​ខុសត្រូវ​ចំពោះ​ការ​ធ្វើបាតុកម្ម​ ដោយ​ហិង្សា​នៅក្នុង​ទីក្រុង​ហុងកុង​។

បើ​តាម​សម្តី​របស់​លោក​ Myron​ Brilliant​ ប្រធាន​ផ្នែក​កិច្ចការ​អន្តរជាតិ​នៅ​សភា​ពាណិជ្ជកម្ម​អាមេរិក​ បាន​ប្រាប់​កាសែត​ Wall​ Street​ Journal​ ថា​ “នៅ​ក្នុង​វវត្ត​ន៍​ថ្មី​ៗនេះ​រដ្ឋាភិបាល​ចិន​មានសម្លេង​ខ្លាំង​ ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង​ណាមួយ​ជាមួយ​រដ្ឋបាល​ Trump​”។

លោក​បាន​បន្ថែម​ថា​ “ជាមួយនឹង​ការ​កើតឡើង​ នៃ​សង្រ្គាម​ពាណិជ្ជកម្ម​ដោយ​រដ្ឋាភិបាល​ទាំងសងខាង​ និង​ភាគី​ទាំងពីរ​កាន់តែ​មានគំនិត​ផ្ទុយគ្នា​ ហើយ​ទស្សនវិស័យ​នៃ​កិច្ច​ព្រមព្រៀង​ស្តង់ដារ​មួយ​គឺ​កាន់តែ​មាន​ភាព​ដាច់​ឆ្ងាយ​”៕

ភេសជ្ជៈ​ KOI​ នឹង​បង្ហាញខ្លួន​នៅក្នុង​ផ្សារ​ទំនើប​ដ៏​ធំ​ Furi​ Times​ Square​ នៅ​ក្រុង​ព្រះសីហនុ​

0
KOI​ នឹង​បង្ហាញខ្លួន​នៅក្នុង​ផ្សារ​ទំនើប​ដ៏​ធំ​ Furi​ Times​ Square​

ដោយ​ រ៉ា​ណេត​

ព្រះ​សី​ហនុៈ​ ភេសជ្ជៈ​តែ​បៃតង​ដ៏​ល្បីឈ្មោះ​នៅ​កម្ពុជា​ KOI​ ដែល​កំពុងតែ​ទទួល​បានការ​គាំទ្រ​ពីសំណាក់​អតិថិជន​ ជាពិសេស​ស្រទាប់​យុវវ័យ​នៅពេល​បច្ចុប្បន្ន​នេះ​ នឹង​បង្ហាញ​វត្តមាន​នៅក្នុង​ផ្សារ​ទំនើប​ដ៏​ធំ​ដំបូង​គេ​បង្អស់​ នា​ក្រុង​ព្រះសីហនុ​ ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ​។

KOI​ នឹង​បង្ហាញខ្លួន​នៅក្នុង​ផ្សារ​ទំនើប​ដ៏​ធំ​ Furi​ Times​ Square​

នៅ​ត្រឹម​ដំណាច់ខែ​តុលា​ ឆ្នាំ២០១៩​ ខាងមុខនេះ​ វត្តមាន​របស់​ហាង​ភេសជ្ជៈ​ដ៏​ល្បីឈ្មោះ​មួយ​នេះ​នឹង​បោះជំហាន​ចូល​ទីផ្សារ​ទំនើប​ដ៏​ធំ​ និង​ដំបូង​គេ​បង្អស់​នៅ​ក្រុង​ព្រះសីហនុ​ Furi​ Times​ Square​ ដែល​ជា​ឱកាស​នៃ​ការ​បើក​ដំណើរការ​ ជា​ដំណាក់កាល​ដំបូង​របស់​ផ្សារ​ទំនើប​មួយ​នេះ​។

នាយិកា​ផ្នែក​លក់​របស់​ KOI​ Th​é Cambodia​ អ្នកនាង​ លី​ បូរ៉ា​វី​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី៥​ ខែសីហា​ ឆ្នាំ២០១៩​ នេះ​ថា​ វត្តមាន​របស់​ KOI​ នៅ​កម្ពុជា​មាន​រយៈពេល​ជាង៥ឆ្នាំ​កន្លងមក​ហើយ​ ដោយ​យក​ប្រភព​ដើម​នៅ​កោះ​តៃវ៉ាន់​។ បច្ចុប្បន្ន​នេះ​ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​ទីផ្សារ​ ក៏ដូចជា​ការ​គាំទ្រ​ KOI​ Th​é Cambodia​ បាន​ពង្រីក​សាខា​របស់​ខ្លួន​បាន​ចំនួន១៦ទីតាំង​ ក្នុង​នោះ​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន១៥​ និង​ក្រុង​សៀមរាប​មាន​ចំនួន១ទីតាំង​។

​;អ្នកនាង​បាន​បញ្ជាក់​ថា​ “ក្នុង​គម្រោង​របស់​ក្រុមហ៊ុន​ នៅ​ត្រឹម​ដំណាច់ឆ្នាំ២០១៩នេះ​ នឹង​ពង្រីក​បន្ថែមចំនួន៧ទីតាំង​បន្ថែម​ទៀត​ ដែល​ក្នុង​នោះ​មាននៅ​ក្រុង​ព្រះសីហនុ១ទីតាំង​”។ អ្នកនាង​បាន​បន្ត​ទៀត​ថា​ “ ជាមួយនឹង​ការសម្រេច​ចិត្ត​ពង្រីក​សាខា​ថ្មី​នៅ​ក្រុង​ព្រះសីហនុ​ គឺ​យើង​មាន​ជំនឿ​ចិត្ត​ថា​ នឹង​ទទួល​បាន​ជោគជ័យ​ខ្លាំង​”។

​;ក្រៅពី​មាន​សក្ដានុពល​ខ្លាំង​លើ​វិស័យ​ទេសចរណ៍​ និង​កំណើន​នៃ​ការ​វិនិយោគ​ដែល​ធ្វើ​ឱ្យ​ក្រុង​ព្រះសីហនុ​ប្រែរូប​រាង​កាន់តែ​ស៊ីវិល័យ​ ថែមទាំង​មាន​ផ្សារ​ទំនើប​ដ៏​ធំ​ជាលើកដំបូង​ Furi​ Times​ Square​ ដែល​ជាទី​តាំងរបស់​ KOI​ បង្ហាញខ្លួន​នេះ​តែម្ដង​”។

ផ្សារ​ទំនើប​ FURI​ TIMES​ SQUARE​ ក៏​មានការ​វិនិយោគ​លើ​Sky​ Bar​ ទំនើប​ជាងគេ​ ដោយ​គ្រាន់តែ​ Sky​ Bar​ នេះ​វិនិយោគ​អស់​ទឹកប្រាក់​ជាង១លាន​ដុល្លារ​អាមេរិក​។ ផ្សារ​ទំនើប​កំពស់៥ជាន់​នេះ​ ស្ថិតនៅ​លើ​ផ្លូវ​ឯករាជ្យ​ ស្ថិត​ក្នុង​សង្កាត់​មិត្តភាព​ ខ័ណ្ឌ​មិត្តភាព​ ក្រុង​ព្រះសីហនុ​។

តំណាង​ផ្នែក​លក់​ និង​ទីផ្សារ​នៃ​ក្រុមហ៊ុន​ FURI​ Real​ Estate​ដែល​អភិវឌ្ឍ​គម្រោង​ផ្សារ​ទំនើប​ Furi​ Times​ Square​ កញ្ញា​ តាំង​ គី​មហុង​ ​បាន​ប្រាប់​ឱ្យ​ដឹង​នៅក្នុង​ឱកាស​ជួបជុំ​ជាមួយ​អតិថិជន​កាលពី​ពេល​ថ្មី​ៗនេះ​ ក្រុមហ៊ុន​បាន​ទទួល​យោបល់​ល្អ​ និង​មានការ​កោតសរសើរ​ពីអ​តិថិ​ជន​អ្នកជួល​ផ្សារ​ទំនើប​នេះ​។ កញ្ញា​បាន​បន្ត​ទៀត​ថា​ ការ​កោតសរសើរ​ទាំងនេះ​ គឺ​ដោយសារ​ផ្សារ​ទំនើប​ ​; Furi​ Times​ Square​ មាន​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​ល្អឥតខ្ចោះ​ ទាំង​ផ្នែក​ទីធ្លា​នៅ​ខាងក្នុង​ និង​រូបរាង​ខាងក្រៅ​ ហើយ​ផ្តោត​លើ​ការរៀបចំ​ប្រព័ន្ធ​នៃ​ការ​លក់​មាន​ភាព​ទូលាយ​ល្អ​ មាន​ទីធ្លា​សាធារណៈ​ ការ​ឌី​សាញ​មាន​ភាព​ទាក់ទាញ​ ហើយ​ទីតាំង​នៃ​គម្រោង​នេះ​ស្ថិតនៅ​តំបន់​ដែល​មាន​សក្ដានុពល​ល្អ​។

KOI​ នឹង​បង្ហាញខ្លួន​នៅក្នុង​ផ្សារ​ទំនើប​ដ៏​ធំ​ Furi​ Times​ Square​

កញ្ញា​តាំង​ គី​មហុង​បាន​បន្ត​ថា​ “ការ​ទទួល​បានការ​សរសើរ​ពីអ​តិថិ​ជន​ អ្នកជួល​ទីតាំង​លក់រាយ​ក្នុង​គំរោង​នេះ​ ដោយសារ​ការ​វិនិយោគ​របស់​អ្នក​វិនិយោគ​ផ្សារ​ទំនើប​នេះ​ ផ្តោត​លើ​ការ​វិនិយោគ​ រយៈពេល​វែង​ជាជាង​រក​ផល​ចំណេញ​”។ កញ្ញា​បន្ថែម​ថា​“រហូត​មកទល់​ពេលនេះ​ហាង​អាហារ​ និង​ផលិតផល​ល្បីឈ្មោះ​ជាង២០ក្រុមហ៊ុន​ បាន​ចុះ​កុងត្រា​លក់​នៅ​ផ្សារ​នេះ​ ហើយ​ផលិត​ផលល្បីៗ​ជាច្រើន​ទៀត​កំពុង​ដំណើរការ​និ​តិ​វិធី​”៕

KOI​ នឹង​បង្ហាញខ្លួន​នៅក្នុង​ផ្សារ​ទំនើប​ដ៏​ធំ​ Furi​ Times​ Square​

KOI​ នឹង​បង្ហាញខ្លួន​នៅក្នុង​ផ្សារ​ទំនើប​ដ៏​ធំ​ Furi​ Times​ Square​

KOI​ នឹង​បង្ហាញខ្លួន​នៅក្នុង​ផ្សារ​ទំនើប​ដ៏​ធំ​ Furi​ Times​ Square​

KOI​ នឹង​បង្ហាញខ្លួន​នៅក្នុង​ផ្សារ​ទំនើប​ដ៏​ធំ​ Furi​ Times​ Square​

រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​ និង​ CEO​ Master​ Club​ ចាប់ដៃ​គ្នា​បង្កើត​កម្មវិធី​ប៉ោយប៉ែត​ស្អាត​

0
CEO​ Master​ Club​

ដោយ សា​រី​

ក្រុង​ប៉ោយ​ប៉ែ​តៈ​ CEO​ Master​ Club​ បាន​សហការ​គ្នា​ជាមួយ​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​ បង្កើត​ចលនា​ចូលរួម​គ្នា​ដ៏​ធំ១​ គឺ​កម្មវិធី​ប៉ោយប៉ែត​ស្អាត​ ក្នុង​ការ​ដាំ​ដើមឈើ១០០០ដើម​ និង​សួនច្បារ​ហាត់ប្រាណ១កន្លែង​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៥​ ដើម្បី​រួមចំណែក​លើកស្ទួយ​សោភ័ណភាព​ ក្រុង​ជាប់​ព្រំដែន​អន្តរជាតិ​ខ្មែរ​-ថៃ​មួយ​នេះ​ ឱ្យ​ក្លាយជា​ក្រុង​ស្រស់​ស្អាត​និង​មាន​ភាព​ទាក់ទាញ​។

CEO​ Master​ Club​

កម្មវិធី​ប៉ោយប៉ែត​ ស្អាត​ដែល​មានការ​គាំទ្រ​ដោយ​ CEO​ Master​ Club​ នៃ​វិទ្យាស្ថាន​ស៊ី​អ៊ី​អូ​នេះ​ ​មានការ​ចូលរួម​ពីសំណាក់​មន្ត្រី​រដ្ឋបាល​ក្រុង​ ស្ថាន​ប័ន​ ​អង្គភាព​ជុំវិញ​ក្រុង​ ព្រមទាំង​ម្ចាស់​អាជីវកម្ម​ទាំង​សមាជិក​ និង​មិនមែន​សមាជិក​ រួម​ទាំង​សប្បុរសជន​ប្រហែល​ជាង១០០នាក់​។

លោ​កអោម​ សេង​បូរ៉ា​ ដែល​បាន​ដឹកនាំ​គ្រួសារ​សមាជិក​ CEO​ Master​ Club​ ចូលរួម​ដាំ​កូនឈើ​ក្នុង​កម្មវិធី​នេះ​មាន ប្រសាសន៍​ថា​ ​លោក​ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ខ្លាំង​ ដែល​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​ក្រុង​ ធ្វើការងារ​ជួយ​សង្គម​មួយ​នេះ​ ​ដែល​បាន​ផ្តល់​ប្រយោជន៍​យ៉ាងច្រើន​ ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ទទួល​បាន​នូវ​សុខភាព​ល្អ តាមរយៈ​បរិយាកាស​ល្អ​ ក៏ដូចជា​លើក​សោ​ភណ្ឌ​ភាព​ក្រុង​ ឱ្យ​កាន់តែ​ស្រស់បំព្រង​ ​គួរ​ជាទី​មនោរម្យ​ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​ផង​ដែរ​។

ជាមួយគ្នា​នេះ​លោកគ្រូ​បង្វឹក​ម្ចាស់​អាជីវកម្ម​កម្រិត​កំពូល​រូប​នេះ​ ក៏បាន​នាំ​ថវិកា​មួយចំនួន​ដែរ​ ជា​ការចូលរួម​របស់​ក្រុម​គ្រួសារ​សមាជិក​ និង​មិនមែន​សមាជិក​ ​CEO​ Master​ Club​ ​ព្រមទាំង​ថវិកា​លោក​ផ្ទាល់​ ជូន​ដល់​រដ្ឋបាល​ក្រុង​ប៉ោយ​បែ​ត ដើម្បី​រួមចំណែក​ធ្វើ​ឱ្យ​កម្មវិធី​នេះ​ដំណើរការ​ទៅមុខ​បន្ត​ទៀត​។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ​ លោក​ ​គាត​ ​ហ៊ុល​អភិបាលក្រុង​ប៉ោយប៉ែត​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ម្ចាស់​អាជីវកម្ម​ ​និង​សប្បុរសជន​ទាំងអស់ ពិសេស​ CEO​ Master​ Club​ ដែល​បាន​ជ្រោមជ្រែង​បង្កើត​ឱ្យ​មានកម្ម​វិធី​នេះ​ឡើង​ ​ ហើយ​លោក​សង្ឃឹមថា​ ​សប្បុរសជន​ទាំងនេះ​ ទាំង​សមាជិក​និង​មិនមែន​សមាជិក​ នឹង​ចូលរួម​ឧបត្ថម្ភ​បន្ត​ទៀត​ ​ដេីម្បី​ធ្វើ​ឱ្យ​ប៉ោយប៉ែត​ ក្លាយជា​ទីក្រុង​បៃតង​ និង​ស្រស់​ស្អាត​។

អ្នកសម្របសម្រួល​កម្មវិធី​ប៉ោយប៉ែត​ ស្អាត​របស់​ CEO​ Master​ Club​ ប្រចាំ​ក្រុង​ប៉ោយប៉ែត​ លោក​ស្មុយ​ ​សុផល​បានឱ្យ​ដឹង​ថា​ ​ការចូលរួម​គាំទ្រ​កម្មវិធី​ដាំ​កូនឈើ​ ១០០០ដើម​នេះ​ ​ក្រុមការងារ​បាន​នាំ​យក​ថវិកា​ដែល​ទទួល​បាន​ពី​សប្បុរសជន​ យក​ទៅ​ជូន​ដល់​រដ្ឋបាល​ ក្រុង​ចំនួន១ដង​រួចមក​ហើយ​ ដែល​ស្មើនឹង​ដើមឈើ​ជិត១៥០ដើម​ ដោយ​ក្នុង ១ដើម​តម្លៃ ៣៥​ដុល្លារ​។

លោក​បន្ដ​ថា​ ​កម្មវិធី​នេះ​នឹង​ទទួលស្វាគមន៍​សប្បុរសជន​ ទាំងអស់​ ពីគ្រប់ទិស​ទី​ ​ក្នុង​ការចូលរួម​ចំណែក​ឧបត្ថម្ភ​ថវិកា​ដើម្បី​ទិញ​ដើមឈើ​បន្ត​ទៀត​ ​ព្រោះថា​បើ​តាម​គម្រោង​គឺ​មាន​គម្រោង​រហូតដល់ ១០០០ដើម​ ហើយ​មិន​ត្រឹមតែ​ដាំ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ទេ​ ​កម្មវិធី​ក៏​នឹង​ដាំ​តាមផ្លូវ​សំ​ខាន់​ៗ និង​ទីកន្លែង​សំ​ខាន់​ៗផ្សេងទៀត​នៅក្នុង​ក្រុង​ផង​ដែរ​៕

CEO​ Master​ Club​CEO​ Master​ Club​CEO​ Master​ Club​

ការិយាលកណ្តាលរបស់អាស៊ានប្រចាំទីក្រុងហ្សាកាតា នឹងចាប់បើកដំណើរការនៅក្នុងសប្ដាហ៍នេះ

0

ដោយ ៖ វុត្ថា
ភ្នំពេញ៖ ដូចការគ្រោងទុក លេខាធិការដ្ឋានអាស៊ាននឹងសម្ពោធជាផ្លូវការនូវអគារថ្មីរបស់ខ្លួនកំពស់១៦ ជាន់ នៅក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ដោយមានការចូលរួមពីបណ្តារដ្ឋមន្ត្រីមកពីប្រទេសជាសមាជិក បន្ទាប់ពីការចំណាយពេលសាងសង់ជាងមួយឆ្នាំកន្លងមកនេះ។

យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ នេះបានឱ្យដឹងថា ពិធីសម្ពោធនេះ ប្រព្រឹត្តទៅចំខួបលើកទី៥២ឆ្នាំនៃការបង្កើតអាស៊ាន។ លើសពីនេះ ក៏នឹងមានរៀបចំការតម្លើងប្រអប់ពេលវេលា ដើម្បីរក្សាទុកនូវសារលិខិតរបស់បណ្តាថ្នាក់ដឹកនាំអាស៊ាន ដែលរៀបរាប់ពីក្តីសង្ឃឹមនិងការរំពឹងទុកមកលើអាស៊ាន នៅចំពេលខួបលើកទី៧៥ឆ្នាំនៃការបង្កើតអាស៊ាន នៅឆ្នាំ២០៤២ ខាងមុខផងដែរ។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា ការសម្ពោធអគារលេខាធិការដ្ឋានអាស៊ានថ្មីនេះ បង្ហាញឲ្យឃើញនូវតួនាទីកាន់តែកើនឡើងរបស់លេខាធិការដ្ឋានអាស៊ាន និងថ្នាក់ដឹកនាំរបស់ខ្លួន ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដែលកំពុងវិវត្តក្នុងសកលលោក និងក្នុងតំបន់ ក៏ដូចជាក្នុងការកសាងសហគមន៍អាស៊ាន ដែលមានសសរស្តម្ភបីគឺ ៖ សហគមន៍នយោបាយ-សន្តិសុខ សហគមន៍សេដ្ឋកិច្ច និងសហគមន៍សង្គម-វប្បធម៌។
តបតាមការអញ្ជើញរបស់លោកស្រី រ៉េតណូ ម៉ារស៊ូឌី (Retno Marsudi) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅកាន់ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ដើម្បីចូលរួមជាមួយរដ្ឋមន្រ្តីការបរទេស និងអ្នកតំណាងផ្សេងទៀតរបស់ប្រទេសសមាជិកអាស៊ាន ក្នុងពិធីសម្ពោធជាផ្លូវការនូវអគារថ្មីរបស់លេខាធិការដ្ឋានអាស៊ាន។

លេខាធិការដ្ឋានអាស៊ានថ្មីនេះ ត្រូវបានសាងសង់នៅលើផ្ទៃដី ៤៩.៩៩៣ ម៉ែត្រការ៉េ ខណៈទំហំអគារផ្ទាល់គឺ ១១.៣៦៩ ម៉ែត្រការ៉េ និងមានអគារចំនួន ២ ដែលអាគារនីមួយៗមានកំពស់ ១៦ជាន់ ដែលប្រើប្រាស់ទឹកប្រាក់ប្រមាណជិត ៥០០ ពាន់លាន (ប្រាក់ឥណ្ឌូនេស៊ី) ស្មើនឹងប្រមាណ ៣៧,២លានដុល្លារ។

ដើម្បីភ្ជាប់ពីអគារមួយទៅអគារ នៃអគារទាំងពីរត្រូវបានគេសាងសង់ស្ពានអាកាសមួយប្រវែង ៤០.៥ ម៉ែត្រសម្រាប់ឆ្លងកាត់។ ស្ពានអាកាសនេះត្រូវបានគេកត់ត្រាទុកថាជាស្ពានវែងបំផុតនៅឥណ្ឌូនេស៊ីហើយបានទទួលពានរង្វាន់ពីសារមន្ទីរ MURI (សារមន្ទីរកំណត់ត្រាឥណ្ឌូណេស៊ី) ។ ការសាងសង់អគារនេះត្រូវបានធ្វើឡើងនៅខែមករាឆ្នាំ ២០១៨ ជាមួយនឹងគោលគំនិតបៃតង។

លេខាធិការដ្ឋានអាស៊ានត្រូវបានបង្កើតឡើងនៅខែកុម្ភៈឆ្នាំ ១៩៧៦ ដោយរដ្ឋមន្រ្តីការបរទេសអាស៊ាន។ លេខាធិការដ្ឋានអាស៊ានដែលមានស្រាប់នៅអគារលេខ ៧០ តំបន់ Jalan Sisingamangaraja នៃទីក្រុងហ្សាកាតា និងដំណើរការនៅឆ្នាំ ១៩៨១ ដោយប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី លោក Soeharto ។

មុខងារជាមូលដ្ឋានរបស់លេខាធិការដ្ឋានអាស៊ានគឺដើម្បីផ្តល់នូវប្រសិទ្ធភាពកាន់តែច្រើនក្នុងការសម្របសម្រួលសរីរាង្គអាស៊ាន និងសម្រាប់ការអនុវត្តគម្រោង និងសកម្មភាពអាស៊ានឱ្យកាន់តែមានប្រសិទ្ធភាព។

ផលិតផលក្នុងស្រុកសរុបរបស់អាស៊ានបានកើនឡើងទ្វេដងជាង ១០ ដងក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះអមដោយកំណើនខ្ពស់នៃអ្នកប្រើប្រាស់នគរូបនីយកម្ម សំណង់ និងការប្រើប្រាស់អ៊ិនធរណេត។ នៅឆ្នាំ ២០៣០ គ្រួសារវណ្ណៈកណ្តាលអាស៊ាននឹងមានច្រើនជាងបួនដងដល់ ១៦១ លានដុល្លារអាមេរិក៕

រដ្ឋាភិបាលចាប់ផ្តើមលើកកម្ពស់ឱកាសវិនិយោគតំបន់ព្រំដែនកម្ពុជា-ថៃ

0

ដោយ ៖ វុត្ថា
បន្ទាយមានជ័យ ៖ រដ្ឋាភិបាលត្រៀមលក្ខណៈរៀបចំដាក់ចេញនូវយន្តការពិសេស ដើម្បីអភិវឌ្ឍតំបន់ជាយដែន តាមរយៈការទាក់ទាញ និងលើកកម្ពស់បរិយាកាសវិនិយោគ កិច្ចសម្របសម្រួលពាណិជ្ជកម្ម និងការជំរុញការប្រកួតប្រជែងរបស់កម្ពុជា ដោយឈរលើមូលដ្ឋាននៃការទាក់ទាញឱ្យចំគោលដៅ។


នៅក្នុងកិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ជាមួយមន្ត្រីជាន់ខ្ពស់ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ ២០១៩ នេះ បានពិភាក្សាយកចិត្តទុកដាក់លើការកំណត់នូវសកម្មភាពជាក់លាក់ដែលមានប្រសិទ្ធភាព ដើម្បីអនុវត្តនូវវិធានការបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ កន្លងមក ដែលរួមមានការរៀបចំតំបន់សេដ្ឋកិច្ចពិសេសតាមជាយដែន ការតភ្ជាប់បណ្តាញអគ្គីសនីនិងការរៀបចំដាក់លក់អគ្គីសនីដែលមានតម្លៃទាបនិងមានប្រសិទ្ធភាព ការកំណត់នូវវិស័យឧស្សាហកម្មដែលត្រូវទាក់ទាញ និងការបង្កើនការសម្រួលពាណិជ្ជកម្មនិងផ្នែកឡូជីស្ទីកនៅតាមជាយដែន។

លោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ជូនអង្គប្រជុំថា បច្ចុប្បន្នខេត្តមានច្រកទ្វាសំខាន់ចំនួន៣ និងកំពុងរៀបចំដំណើការច្រកទ្វា១ បន្ថែមទៀតនៅតំបន់ស្ទឹងបត់។ ជាមួយនេះដែរ អាជ្ញាធរខេត្តក៏បាននិងកំពុងសិក្សាពីលទ្ធភាពបើកច្រកទ្វេភាគីជាមួយថៃបន្ថែមដែរ។ តំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តមានចំនួន៤ ដែលដំណើការចំនួន២ (សានកូ ប៉ោយប៉ែតដែលមានចំនួន១១ ក្រុមហ៊ុន និងប៉ោយប៉ែត អូរនាងដែលមានក្រុមហ៊ុនចំនួន ៦)។
លោកបន្តថា គិតមកដល់បច្ចុប្បន្ននេះ គម្រោងវិនិយោគសរុបមានចំនួន២៣ ដែលមានទឹកប្រាក់ប្រមាណ៣០០លានដុល្លាសហរដ្ឋអាមេរិក និងបានបង្កើតការងារចំនួន ១៥ ៦១៧កន្លែង។ គម្រោងទាំងនេះផ្តោតជាសំខាន់លើកសិកម្ម និងកសិ-ឧស្សាហកម្ម ឧស្សាហកម្ម ទេសចរណ៍ ហេដ្ឋារចនាសម័្ពន្ធ និងផេ្សងៗ និងមានលំហូរទុនវិនិយោគពីក្នុងស្រុក ចិន ថៃ ឥណ្ឌូណេស៊ី បារាំង ឥណ្ឌា និងកូរ៉េ។
លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ ក្រសួងបរិស្ថានបានសម្តែងនូវការគាំទ្រចំពោះវិធានការ និងជំហានដែលប្រកាន់យកដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការទាក់ទាញ និងលើកកម្ពស់ការវិនិយោគមកកម្ពុជា ជាពិសេសតំបន់ជាយដែន។ ក្នុងគោលបំណងរក្សាបាននូវចីរភាព និងនិរន្តភាពនៃការអភិវឌ្ឍ លោក បានស្នើដល់ក្រុមហ៊ុនវិនិយោគទាំងអស់សូមយកចិត្តទុកដាក់លើផលប៉ះពាល់បរិស្ថាន (តាមរយៈការរៀបចំឱ្យបានត្រឹមត្រូវនូវការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន) ហេដ្ឋារចនាសម័្ពន្ធគាំទ្រនានា និងផលិតភាពជាមួយគុណភាព៕

ប្រកាស​អាសន្ន​៖ អាកាសយាន​ដ្ឋាន​នៅ​ទីក្រុង​ហុងកុង​ត្រូវ​បាន​បិទ ​ហើយ​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ​ដោយសារ​ការ​តវ៉ា​

0
អាកាសយាន​ដ្ឋាន​ហុងកុង​ត្រូវ​បាន​បិទ

ដោយ​ Donald​ Lee​

ហុង​កុងៈ​ អាកាសយាន​ដ្ឋានហុងកុង​ ដែល​ជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​លំដាប់​កំពូល​ទីមួយ​ នៅ​លើ​ពិភពលោក​ត្រូវ​បាន​បង្ខំឲ្យ​បិទទ្វារ​ ដោយសារតែ​ការ​តវ៉ា​ និង​កូដកម្ម​នៅ​ហុងកុង​។

អាកាសយាន​ដ្ឋាន​ហុងកុង​ត្រូវ​បាន​បិទ

ជើងហោះហើរ​ជាង១០០ ត្រូវ​បាន​លុបចោល​ ឬពន្យារពេល​នៅ​ថ្ងៃ​ចន្ទ​ នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ហុងកុង​ ដែល​មាន​អ្នកដំណើរ ៧៣លាន​នាក់​ និង​ទំនិញ ៥លាន​តោន​ត្រូវ​បាន​កកស្ទះ​ ។

អ្នកបើកយន្តហោះ​ អ្នកបម្រើ​តាមយន្តហោះ​ គ្រូបង្រៀន​ បុគ្គលិក​ហិរញ្ញវត្ថុ​ និង​មន្រ្តី​រាជការ​ បាន​ធ្វើកូដកម្ម​នៅ​ថ្ងៃនេះ​ ដើម្បី​គាំទ្រ​ដល់​ក្រុម​បាតុករ​ដែល​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​ធ្វើ​បត្យាប័ន​ និង​ដើម្បី​ដក​មេដឹកនាំ​ Carrie​ Lam​ ដែល​គាំទ្រ​ដោយ​ប្រទេស​ចិន​។

មេដឹកនាំ​ហុងកុង​លោកស្រី​ Carrie​ Lam​ បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាន់​មួយ​ ដើម្បី​ដាស់តឿន​ប្រជាជន​អំពី​វិបត្តិ​ ដែល​កំពុង​បន្ត​និង​រំលឹក​ឡើងវិញ​នូវ​ចេតនា​របស់​លោកស្រី​មិន​ចុះចេញ​ពី​តំណែង​។

លោកស្រី​ Carrie​ Lam​ មានប្រសាសន៍​ថា​ “ខ្ញុំ​ទទួលខុសត្រូវ​ចំពោះ​អ្វី​ដែល​យើង​បាន​ធ្វើ​។ ខ្ញុំ​មិន​គិតថា​នៅពេល​នេះ​ ការលាលែង​ពី​តំណែង​នឹង​ផ្តល់​នូវ​ដំណោះស្រាយ​ប្រសើរ​ជាង​នេះ​ទេ​”។

លោកស្រី​ Carrie​ Lam​ បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃច័ន្ទ​នេះ​ថា​ “សង្គម​របស់​យើង​កំពុងតែ​គ្មាន​សុវត្ថិភាព​ និង​មិន​មាន​ស្ថេរ​ភាព​។ បាតុកម្ម​ហិង្សា​កំពុង​ជំរុញ​ទីក្រុង​របស់​យើង​ ដែល​ជាទី​ក្រុង​យើង​ស្រឡាញ់​ ហើយ​យើង​បាន​ជួយ​កសាង​ក្នុង​ឈាន​ដល់​ស្ថានការណ៍​គ្រោះថ្នាក់​បំផុត​”។

នៅ​ថ្ងៃអាទិត្យ​ម្សិល​ម៉ិញ​នេះ​បាតុករ១៥​ ម៉ឺន​នាក់​បាន​ធ្វើដំណើរ​តាម​ដងផ្លូវ​។ របាយការណ៍​របស់​ប៉ូលី​ស បាន​ឲ្យដឹង​ថា​ ក្រុម​ជាច្រើន​កំពុង​គប់​ឥដ្ឋ​ទៅកាន់​បង្អួច​នៅ​កន្លែង​ប៉ូលី​ស។ អាជ្ញាធរ​ហុងកុង​បាន​ឆ្លើយ​តប​វិស​ញ ដោយ​ប្រើ​ឧស្ម័ន​បង្ហូរទឹក​ភ្នែក​ និង​ការ​ប្រឈមមុខ​ដាក់គ្នា​ដោយ​ហិង្សា​។

វិបត្តិ​នេះ​បាន​ជះឥទ្ធិពល​ដល់​សេដ្ឋកិច្ច​ហុងកុង​ ដែល​មាន​ភាព​ផុយ​ស្រួយ​រួចហើយ​។ កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​បាន​ធ្លាក់ចុះ​ ដែល​មិនធ្លាប់​មាន​រយៈ១០ឆ្នាំ​កន្លងមក​នេះ​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​ និង​ការ​តវ៉ា​រយៈពេល៩សប្តាហ៍​ជាប់​ៗគ្នា​នេះ​។

របាយការណ៍​របស់​ក្រុមហ៊ុន ​Fitch​ Ratings​ ព្រមាន​ថា​ “ភាព​វឹកវរ​ និង​ការ​មិន​ទុកចិត្ត​ដែល​កើតឡើង​ក្នុង​ជួរ​រដ្ឋាភិបាល​ ធ្វើ​ឱ្យ​ហានិភ័យ​ដល់​ទំនុកចិត្ត​អាជីវកម្ម​ និង​ធ្វើ​ឱ្យ​ខូច​ដល់​គុណភាព​ និង​ប្រសិទ្ធភាព​នៃ​អភិបាលកិច្ច​ ដែល​គាំទ្រ​ភាព​ខុសគ្នា​នៃ​ចំណាត់ថ្នាក់​អទិ​ភាព​វិជ្ជមាន​របស់​ហុងកុង​”។

ក្រុម​អ្នកវិភាគ​រំពឹង​ថា​ ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ហុងកុង​ នឹង​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៅ​ពីរ​ត្រីមាស​ឆ្នាំនេះ​ ពី​ការព្យាករណ៍២​,២ភាគរយ​ ត្រឹម​មក​នៅ០​,៨ភាគរយ​ ឆ្នាំនេះ​។

របាយការណ៍​ធនាគារ​ Bank​ of​ America​ Merrill​ Lynch​ បាន​ឲ្យដឹង​ថា​ “យើង​រំពឹង​ថា​ នឹង​ឃើញ​ភស្តុតាង​បន្ថែម​ទៀត​ នៃ​ផល​ប៉ះពាល់​អវិជ្ជមាន​នៅក្នុង​ត្រីមាស​ទី៣​”។

បន្ថែម​វិបត្តិ​ក្នុងទឹក​ដី​ហុងកុង​ ក្រុង​ប៉េកាំង​បាន​បង្ហាញថា​ ប្រសិនបើ​ការ​តវ៉ា​នៅតែ​បន្ត​វា​អាច​នឹង​ដាក់​ពង្រាយ​កងទ័ព​នៅ​ហុងកុង​៕

ចិន​ កូរ៉េ​ និង​ជប៉ុន​ជាប់​លើកំពូល​តារាង​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា

0
​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ​អ្នកវិនិយោគចិន​ កូរ៉េ​ និង​ជប៉ុន​ជាប់​លើកំពូល​តារាង​ ក្នុង​ការ​វិនិយោគ​​លើ​វិស័យ​​អចលនទ្រព្យ​​នៅ​​កម្ពុជា​​ ខណៈ​កម្ពុជា​បាន​ទាក់ទាញ​លំហូរ​នៃ​វិនិយោគិន​ និង​អ្នកជំនួញ​មក​ពី​បី​ប្រទេស​ទាំងនេះ​ច្រើនជាង​គេ​ ដែល​បាន​ជំរុញ​​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជាមាន​រីកចម្រើន​យ៉ាង​ខ្លាំង​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

យោង​តាម​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ពីឆ្នាំ២០០០​ ដល់​ឆ្នាំ​ ២០០៧​ គម្រោង​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ លើ​វិស័យ​សំណង់​មានតែ ៣.២០០​លាន​ដុល្លារ​​អាមេរិក​​ប៉ុណ្ណោះ​ ហើយពី​ឆ្នាំ២០០៨ ដល់​ឆ្នាំ២០១១​ បាន​កើន​ឡើង​ដល់​ ១.២២៦​លាន​ដុល្លារ​​អាមេរិក​​ថែមទៀត​ និង​រហូតមកដល់​ឆ្នាំ​ ២០១២​ ដល់​ ២០១៨​ ចាប់ផ្តើម​ឡើង​កំ​ហុក​ គឺ​ឡើង​រហូតដល់ ៥.៧៥៥លាន​ដុល្លារ​​អាមេរិក​។

លោក​ ជា​ សុ​ផា​រ៉ា​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ថ្លែង​កាលពី​ពេល​ថ្មី​ៗមកនេះ​ថា​ នៅក្នុង​វិស័យ​សំណង់​ក្រុមហ៊ុន​ចិន​​បោះទុន​វិនិយោគ​ជាង ២​,៨ពាន់​លាន​ដុល្លារ​ឈរ​នៅ​លំដាប់​ទី១​ លេខ២​ ប្រទេស​កូរ៉េ​មាន​ជាង​ ១,៦លាន​ដុល្លារ​ និង​ជប៉ុន​មាន ៣៨២លាន​ដុល្លារ​អាមេរិក​។

លោក​រដ្ឋមន្ត្រី​ បាន​បន្ថែម​ថា​ “ការ​វិនិយោគ​លើ​វិ​ស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នេះ​ គឺ​យើង​បាន​បើក​ច្រក​ ឱ្យ​ក្រុមហ៊ុន​បរទេស​ចូល​មក​វិនិយោគ​ទាំងអស់​ ដែល​បាន​ចូល​មក​វិនិយោគ​ជាង១៣ប្រទេស​”។

ជនជាតិ​ចិន​ចំនួន២លាន​នាក់​ បាន​មក​ធ្វើទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ឆ្នាំមុន​ ដែល​កើនឡើង​ប្រហែល ៦៧ភាគរយ​ធៀប​នឹង​ឆ្នាំ២០១៧​។ ចំនួន​អ្នកទេសចរ​ចិន​ មាន​ប្រហែល​មួយភាគបី​នៃ​ចំនួន​ភ្ញៀវ​អន្តរជាតិ​។ ជិត​មួយ​ភាគ​បួន​នៃ​ជនជាតិ​បាន​មក​កម្ពុជា​ ដើម្បី​ធ្វើអាជីវកម្ម​។ នេះ​បើ​យោង​តាម​ធនាគារពិភពលោក​។

លោក​ Timothy​ McNally​ ប្រធាន​ក្រុម​ហ៊ុន​ណា​ហ្គា​ខបដែល​បាន​ចុះបញ្ជី​នៅ​ហុងកុង ​ដែល​ជា​សណ្ឋាគារ​ ប្រតិបត្តិ​ករ​ល្បែង​ និង​កម្សាន្ត​ធំជាង​គេ​នៅ​កម្ពុជា​បាន​មានប្រសាសន៍​ថា​ “បរិយាកាស​អាជីវកម្ម​មាន​លក្ខណៈ​អំណោយផល​ រួម​ជាមួយ​បរិយាកាស​នយោបាយ​មាន​ស្ថេរ​ភាព​បាន​នាំមក​នូវ​វិនិយោគិន​ និង​អ្នកធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​”។

ចិន​គឺជា​អ្នក​ផ្តល់​ជំនួយ​ និង​អ្នក​វិនិយោគ​ដ៏​ធំ​បំផុត​របស់​កម្ពុជា​ ដែល​បាន​ចំណាយ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ ​ជា​ជំនួយ​អភិវឌ្ឍន៍​ និង​ប្រាក់កម្ចី​តាមរយៈ​គម្រោង​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត់​មួយ​ផ្លូវ​មួយ​ ដែល​មាន​គោលបំណង​ជំរុញ​ការ​តភ្ជាប់​ផ្លូវគោក​ និង​សមុទ្រ​ជាមួយ​អាស៊ី​អាគ្នេយ៍​ អាស៊ី​កណ្តាល​ មជ្ឈឹ​មបូព៌ា​ អឺរ៉ុប​ និង​អាហ្វ្រិក​។

គំនិត​ផ្តួចផ្តើម​នេះ​ បាន​ជំរុញ​ឱ្យ​អ្នកធ្វើ​ជំនួញ​មួយចំនួន​ធំ​មក​កម្ពុជា​ ​ដែល​ជាហេតុ​ធ្វើ​ឱ្យ​មានការ​រីកចម្រើន​ផ្នែក​សំណង់​នៅក្នុង​ទីក្រុង​ភ្នំពេញ​ និង​កំណើន​អាជីវកម្ម​នៅ​ទូទាំង​ប្រទេស​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗនេះ​។ ទីផ្សារ​ការងារ​ដែល​រីក​លូតលាស់​ជា​លទ្ធផល​នៃ​សេដ្ឋកិច្ច​រីក​ចំរើន​បាន​ជំរុញ​ឲ្យ​មាន​តម្រូវការ​លំនៅ​ដ្ឋាន​នៅ​កម្ពុជា​។

អ្នកសង្កេតការណ៍​ទីផ្សារ​បាន​និយាយ​ថា​ ប្រការ​នេះ​បាន​ជំរុញ​ឱ្យ​ទិន្នផល​ជួល​កើនឡើង​ដល់​ ៨ ទៅ១០ភាគរយ​ ហើយ​ការ​បង្កើន​ទ្រព្យ​ដល់ ១៥ភាគរយ​ក្នុង​មួយឆ្នាំ​ ដែល​ធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​នេះ​ ក្លាយជា​កន្លែង​វិនិយោគ​ដ៏​ល្អ​បំផុត​សម្រាប់​វិនិយោគិន​ចិន​ ដែល​កំពុង​ស្វែងរក​ទ្រព្យសម្បត្តិ​ក្រៅប្រទេស​ ដែល​ជា​ការ​ការពារ​ប្រឆាំង​នឹង​ការ​ធ្លាក់ចុះ​ប្រាក់​យន់​។

លោក​ McNally​ បាន​ថ្លែង​ថា​ “ប្រសិនបើ​អ្នក​ថត​រូ​បណាហ្គាវើល​ ក្នុង​ឆ្នាំ២០០៩​ អ្នក​នឹង​ឃើញ​អាគារ​មួយ​ហើយ​ នៅ​ពីក្រោយ​យើង​ត្រង់​ចំណុច​នោះ​ ពួកគេ​គ្រាន់តែ​ជា​ការ​កសាង​ក្រសួង​ការបរទេស​ និង​រដ្ឋសភា​ប៉ុណ្ណោះ​។ អ្វី​ៗនៅ​ជុំវិញ​យើង​គឺ​គ្រាន់តែ​ជា​ដី​ទំនេរ​តែប៉ុណ្ណោះ​”៕

សម្តេច​តេជោ​ថា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ស្ថិតនៅ​លំដាប់​កំពូល​តារាង​ក្នុងចំណោម​ប្រទេស​សមាជិក​អាស៊ាន​

0
សម្ដេចតេជោ ហ៊ុន សែន

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេជោ​ហ៊ុន​ សែន​ បាន​គូសបញ្ជាក់​ថា​ កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ បាន​នឹង​កំពុង​ស្ថិតនៅ​ក្នុង​កំពូល​តារាង​ ក្នុងចំណោម​បណ្តា​ប្រទេស​ជាស​មា​ជិ​កអាស៊ាន​ ខណៈ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម​ ឈរ​នៅ​លំដាប់​លេខរៀង​បន្ទាប់​។

សម្តេច​តេជោ​ បាន​ថ្លែង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ វិទ្យា​សា​ស្រ្ដនគរបាល​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ថ្នាក់​បរិញ្ញាបត្រ​ និង​វិញ្ញាបនបត្រ​ ជូន​ដល់​និស្សិត​នាយ​នគរបាល​បន្តវេន​ និង​សិក្ខាកាម​ជ័យលាភី ១​,៤៦៥នាក់​ នៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​នា​ថ្ងៃទី៥​ ខែសីហា​ ឆ្នាំ២០១៩នេះ​។ សម្តេច​បន្ត​ថា​ ពិតហើយ​ប្រទេស​ខ្លះ​ទទួលស្គាល់​ពី​វឌ្ឍនភាព​របស់​ប្រទេស​យើង​ តែ​អ្នកខ្លះ​ក៏​មិន​ទទួលស្គាល់​ពី​វឌ្ឍនភាព​យើង​ដែរ​។

សម្តេច​តេជោ​ហ៊ុន​ សែន​បាន​បន្ត​ថា​ “គេ​ទទួលស្គាល់​ ឬ មិន​ទទួលស្គាល់​គឺជា​រឿង​របស់​គេ​ តែ​រឿង​អ្វី​ដែល​សំខាន់​ជាងគេ​នោះ​ យើង​ត្រូវ​ប្រឹង​ដោយខ្លួនឯង​ ងើបឈរ​ឡើង​ជំនះ​បញ្ហា​ទាំងឡាយ​ដោយខ្លួនឯង​ ដែល​ជា​ឧបសគ្គ​នៅចំពោះមុខ​របស់​យើង​ តាមរយៈ​ខិតខំ​រួមគ្នា​ដើម្បី​ធ្វើ​ឱ្យ​ការងារ​របស់​យើង​ កាន់តែ​ប្រសើរ​ឡើង​ ប្រសិទ្ធិ​ភាព​ ដែល​នាំ​អោយ​មានការ​រីក​ចំរើន​ខាង​វិស័យ​សេដ្ឋកិច្ច​ ​និង​សង្គម​ ​កំនើន​សេដ្ឋកិច្ច​ត្រូវតែ​ខិតខំ​រក្សា​”។

សម្តេច​បន្ថែម​ថា​ “ថ្មី​ៗនេះ ADB ​បាន​ចេញ​ការព្យាករណ៍​មក​ថា​ កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុងចំណោម​ បណ្តា​ប្រទេស​អាស៊ាន​គឺ​នៅ​ខ្ពស់​ជាងគេ​ គឺ៧ភាគរយ​ជា​លេខរៀង​ទី១​ វៀតណាម​ទី២ក្រោម៧ភាគរយ​ យើង​ត្រូវ​បន្ត​ខិតខំ​ យើង​មិន​អាច​ទទួល​កំណើន​សេដ្ឋកិច្ច៧ភាគរយ​បានទេ​ បើ​អភិបាលកិច្ច​ស្មោក​រោគ​”។

កំណើន​សេដ្ឋកិច្ច​កម្ពុជា​ នឹង​មានការ​ថមថយ​បន្តិច​នៅ​ឆ្នាំនេះ​ធៀប​នឹង​ឆ្នាំ​ ២០១៨​ ប៉ុន្តែ​ស្ថិត​ក្នុង​កម្រិត​កំណើន​ខ្ពស់​ និង​រឹងមាំ​ ខណៈ​របាយការណ៍​ថ្មី​មួយ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) ចេញផ្សាយ​កន្លងមក​ថា​ កម្ពុជា​នឹង​មាន​អត្រាកំណើន​សេដ្ឋកិច្ច៧​ ភាគរយ​នៅ​ឆ្នាំ២០១៩​។

កាលពី​ឆ្នាំ២០១៨​ ADB ​បាន​ឲ្យដឹង​ថា​ កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​រហូតដល់​ ៧,៣ភាគរយ​ ដែល​គាំទ្រ​ដោយ​កំណើន​ដ៏​ខ្ពស់​នៃ​ការនាំចេញ​ ភាពរឹងមាំ​នៃ​វិស័យ​ទេសចរណ៍​ និង​ការ​បន្ត​ហូរ​ចូល​នៃ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស ​(FDI​)។

ស្រប​ពេល​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ជឿនលឿន​ និង​ប្រទេស​ចិន​ ដែល​ជាគោល​ដៅ​ចម្បង​សម្រាប់​ការនាំចេញ​របស់​កម្ពុជា​ ត្រូវ​បាន​ព្យាករ​ថា​នឹង​ថយ​ចុះ​ជាង​មុន​ ADB​ បាន​ព្យាករ​ថា​ កត្តា​នេះ​ទំនងជា​ធ្វើឲ្យ​សម្ទុះ​កំណើន​ នៃ​ការនាំចេញ​របស់​កម្ពុជា​ និង​កំណើន​ចំនួន​ភ្ញៀវ​ទេសចរ​មានកម្រិត​ទាប​ជាង​ឆ្នាំមុន​។ ដូច្នេះ​កំណើន​សេដ្ឋកិច្ច​ត្រូវ​បាន​មើលឃើញ​ថា​ នឹង​ថយ​មក​នៅ៧ភាគរយ​នៅ​ឆ្នាំនេះ​ និង៦​,៨ភាគរយ​ក្នុង​ឆ្នាំ២០២០​៕