ចំណេះដឹង​! តើ​សេវាកម្ម​នៃ​ការចុះបញ្ជី​ពាណិជ្ជកម្ម​នៅ​ក្រសួង​ពាណិជ្ជកម្ម​មានតម្លៃ​ប៉ុន្មាន​?

0
ចុះបញ្ជីពាណិជ្ជកម្ម

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ យោ​ទៅតាម​ប្រកាស​លេខ ១៦៣​ MoC​/M ២០០៤​ ចុះ​ថ្ងៃទី២៣​ ខែ​ សីហា​ ឆ្នាំ២០០៤​ របស់ក្រ​សួង​ពាណិជ្ជកម្ម​បាន​ឲ្យដឹង​ថា​ រាល់​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ទាំ​អស់​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ហើយ​ បាន​ប្រកប​ពាណិជ្ជកម្ម​ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​មាន​កាតព្វកិច្ច​ចុះ​បញ្ជី​ញណិ​ជ្ជ​កម្ម​នៅ​ក្រសួង​ពាណិជ្ជកម្ម​។

អ្នកដាក់ពាក្យ​សុំ​ទាំងអស់​ ត្រូវ​បំពេញ​ពាក្យសុំ​ចុះបញ្ជី​ពាណិជ្ជ​ពាណិជ្ជកម្ម​ និង​សំណុំ​ឯក​សារ​ទំាង​អស់​នៅ​ការិយាល័យ​ចុះ​ បញ្ជីពាណិជ្ជកម្ម​ នាយកដ្ឋាន​ នីតិកម្ម​នៃ​ក្រសួង​ពាណិជ្ជកម្ម​ ។ អភិបាល​ ឬម្ចាស់​ក្រុមហ៊ុន​ ត្រូវ​ចុះហត្ថលេខា​លើ​សំណុំ​ឯកសារ​ទាំងអស់​នៅចំពោះមុខ​មន្រ្តី​នៃ​នាយកដ្ឋាន​នីតិកម្ម​ ដើម្បី​ភ្ទៀង​ផ្ទាត់​ថា​ បន្ទាប់ពី​បាន​បំពេញ​ និង​ដាក់​សំណុំ​ឯកសារ​ជូន​ការិយាល័យ​ចុះបញ្ជី​ពាណិជ្ជកម្ម​ អភិបាល​ ឬម្ចាស់​ក្រុមហ៊ុន​ត្រូវ​បង់​នូវ​តម្លៃ​សេវាកម្ម​ដូច​ខាងក្រោម​៖

ព័ត៌មានបន្ថែមចូលទៅកាន់៖ គេហទំព័រចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធស្វ័យប្រវត្តកម្ម

ហេតុអ្វី​ទីក្រុង​បាងកក​ជាទី​ក្រុង​ដែល​ទាក់ទាញ​ការទិញ​អចលនទ្រព្យ​?

0
ទីក្រុងបាងកក អចលនទ្រព្យ

ដោយ ​វុត្ថា​

ប្រទេស​ថៃ​៖ បាងកក​ជាទី​ក្រុង​មួយ​ក្នុងចំណោម​ទីក្រុង​ ដែល​មាន​អ្នក​ទេសចរណ៍​ទៅលេង​កំសាន្ត​ច្រើន​បំផុត​នៅ​លើ​ពិភពលោក​ និង​ជាទី​កន្លែង​ដ៏​ពេញនិយម​ដូច​ទី​ក្រុង​ឡុងដ៍​ និង​ទីក្រុង​ប៉ារីស​ដែរ​។

ភ្ញៀវ​ទេសចរណ៍​បរទេស​ចំនួន៣៥​,៥លាន​នាក់​បាន​មកលេង​កម្សាន្ត​នៅក្នុង​ទីក្រុង​នេះ​ជា​រៀងរាល់​ឆ្នាំ​។ នេះ​មានន័យថា​ ប្រទេស​ថៃ​ជាគោល​ដៅ​ និង​ជា​បទពិសោធន៍​ដំបូង​មួយ​អាស៊ី​ ដែល​កំពុង​រីកចម្រើន​របស់​មនុស្ស​នៅ​លើ​ពិភពលោក​។

វា​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​ ដែល​កំណើន​ភ្ញៀវ​ទេសចរ​ចិន​បាន​កើតឡើង​ក្នុង​ពេល​ដំណាលគ្នា​នឹង​ការ​កើនឡើង​នៃ​តម្លៃ​ខុន​ដូ​ និង​ទំហំ​ប្រតិបត្តិ​ការ​នៅ​កណ្តាល​ទីក្រុង​បាងកក​។ ទីក្រុង​នេះ​បាន​ប្រែក្លាយ​ជាគោល​ដៅ​កំពូល​ របស់​អាស៊ី​យ៉ាង​ឆាប់រហ័ស​សម្រាប់​អ្នកទិញ​អចលនទ្រព្យ​ចិន​នៅ​ក្រៅប្រទេស​។ ជាពិសេស​មានការ​ទិញ​ច្រើន​ពីសំណាក់​ប្រជាជន​ចិន​។

ដូច្នេះ​ទីផ្សារ​អចលនទ្រព្យ​នៅ​ទីក្រុង​បាងកក​ គឺ​ប្រហែលជា​ជម្រើស​ល្អ​បំផុត​របស់​អ្នក​នៅ​អាស៊ី​អាគ្នេយ៍​ដោយសារ​មាន​អ្នកទិញ​ និង​លំហូរ​អ្នកទិញ​បរ​ទេស​ថ្មី​ៗ។សូម​ចងចាំ​ផង​ដែរ​ថា​ អ្នក​មិនគ្រាន់​តែ​វិនិយោគ​ផ្ទះ​ ឬខុន​ដូ​ទេ​ នៅពេល​ទិញ​អចលនទ្រព្យ​នៅ​តំបន់​មាត​សមុទ្រ​។ អ្នក​កាន់​ភាគហ៊ុន​ជា​រូបិយប័ណ្ណ​ ដែល​ទ្រព្យសកម្ម​របស់​អ្នក​ត្រូវ​បាន​ដាក់ឈ្មោះ​ដូចគ្នា​។

ដូច្នេះ​វា​សមនឹង​និយាយ​ថា​ ប្រាក់​បាត​ថៃ​ ស្ថិត​ក្នុងចំណោម​រូបិយប័ណ្ណ​ល្អ​បំផុត​របស់​អាស៊ី​នា​ពេល​បច្ចុប្បន្ន​នេះ​។ ថ្មី​ៗនេះ​ប្រាក់​បាត​មាន​លក្ខណៈ​ប្រសើរ​ជាង​រូបិយប័ណ្ណ​ដែល​ត្រូវ​បាន​គេ​ប្រើជា​ញឹកញាប់​ ដូចជា​ការ​រក្សាទុក​ដូចជា​ប្រាក់​ដុល្លារ​សិង្ហបុរី​។

ទីក្រុង​នេះ​ ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ជា​ “ក្រុងទេព​មហានគរ​” មាន​ទីតាំង​ស្ថិតនៅ​តំបន់​ដីស​ណ្ត​ទន្លេ​ចៅ​ប្រា​យ៉ា​នៅ​ភាគ​កណ្តាល​នៃ​ប្រទេស​។

នៅ​ឆ្នាំ២០៣០​ ទីក្រុង​បាងកក​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ក្លាយជា​មហាអំណាច​មួយ​ក្នុងចំណោម​ហា​អំណាច​ពិភពលោក​ ដែល​មាន​ចំនួន​ប្រជាជន​លើស១០លាន​នាក់​។

​;បើ​យោង​តាម​របាយការណ៍​អង្គការសហប្រជាជាតិ​ ( UN​ World​ Urbanization​ Prospects​)ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេលថ្មីនេះ​ថា​ ចំនួន​ប្រជាជន​នៅ​ទីក្រុង​បាងកក​នា​ពេល​បច្ចុប្បន្ន​នេះ​ ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា​មាន​ចំនួន១០.៣៥០.២០៤​ នាក់​។ នៅ​ទសវត្សរ៍​ឆ្នាំ១៩៥០​ ចំនួន​ប្រជាជន​នៅ​ទីក្រុង​បាងកក​មាន​ចំនួន​ ១,៣៦០​,០០០​ នាក់​តែប៉ុណ្ណោះ​៕

ក្រុមហ៊ុន​ក្នុង​ស្រុក​ដ៏​ធំ​មួយ​គ្រោង​សាងសង់​ទីក្រុង​រណប​ដ៏​ទាក់ទាញ​មួយ​នៅ​ខេត្តសៀមរាប​

0

ដោយ វិសាល​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ Bronze​ Axe​ Plc​ ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​ដ៏​ធំ​មួយ​ បាន​និង​កំពុង​រៀបចំ​សាងសង់​ទីក្រុង​រណប​ដ៏​ធំ​មួយ​នៅ​ខេត្តសៀមរាប​ ស្ថិតនៅ​លើ​ផ្ទៃដី​ចន្លោះ​ពី១០០ទៅ២០០ហិ​កតា​ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ខេត្ត​ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​ខាងលើ​បាន​ឲ្យដឹង​ថា​ គំរោង​នេះ​នឹង​អភិវឌ្ឍន៍​ដោយក្រុម​ហ៊ុន​ Bronze​ Axe​ Plc​ ដែល​ផ្តោត​លើ​ការ​វិនិយោគ​ទៅលើ​សំណង់ផ្ទះ​ជាច្រើន​ប្រភេទ​ រួម​ទាំង​ផ្ទះ​សម្រាប់​ជន​ចូលនិវត្តន៍​ (Retirement​ Home​) សណ្ឋាគារ​ និង​រមនីយ​ដ្ឋាន​ សួន​អំពិល​អំពេកកន្លែង​កំសាន្ត ​(Theme​ Park​) និង​គម្រោង​ផ្សេរ​ៗជា​ច្រើន​ទៀត​ ។

ក្រុមហ៊ុន​ជឿជាក់​យ៉ាង​មុតមាំ​ថា​ គម្រោង​នេះ​នឹង​ក្លាយ​ជា​ជំរើស​ថ្មី​បន្ថែម​ទៀ​តសម្រាប់​ភ្លៀវ​ទេ​សចរណ៍​ដែល​មក​កំសាន្ត​នៅ​ខេត្តសៀមរាប​។

ប្រធាន​ក្រុមប្រឹក្សា​ភិបាល​របស់​ក្រុមហ៊ុន​ Bronze​ Axe​ Plc​ លោកស្រី​ Flora​ Chea​ បាន​ឲ្យដឹង​ថា​ ក្រុមហ៊ុន​មាន​ចក្ខុវិស័យ​ចង់​ប្រែ​ក្លាយ​តំបន់​ ដែល​ខ្លួន​អភិវឌ្ឍន៍​ឲ្យ​ទៅ​ជា​ទីក្រុង​ថ្មី​មួយ​ ហ៊ុំ​ទៅ​ដោយ​ធម្មជាតិ​ពណ័​បៃតង​ ស្រប​ទៅ​នឹង​ខេត្ត​សៀម​រាប​ដែល​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​។ លោកស្រី​ជឿជាក់​ថា​ នៅ៥ឆ្នាំខាងមុខ​នេះ​ វិស័យ​អចលនទ្រព្យ​ និង​សំណង់​នៅ​ខេត្ត​សៀម​រាប​នឹង​មាន​មានការ​រីក​លូតលាស់​ជា​ខ្លាំង​។

អ្វី​គួរឲ្យ​កត់សំគាល់​ គឺ​ក្រុមហ៊ុន​បាន​រៀបចំ​កម្ម​វិធី​ជួប​ជុំ​ម្ចាស់​អាជីវកម្ម​ និង​សហគ្រិន​ប្រមាណ​ ២០០​ នាក់​ ដែល​រៀបចំឡើង​នៅ​សណ្ឋាគារ​ Raffle​ Le​ Royal​ ភ្នំពេញ​ ដោយ​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​របស់​ក្រុម​ហ៊ុន​ជាច្រើន​រូប​។ គោលបំណង​ក្នុង​ការរៀបចំ​កម្មវិធី​ជួបជុំ​នេះ​ គឺ​ដើម្បី​ចែករំលែក​បទពិសោធន៍​ និង​ការ​គ្រប់​គ្រង​អាជីវ​កម្ម​ដល់​សហគ្រិន​ដែល​បាន​ចូលរួម​ និង​ធ្វើការ​ណែនាំ​ពី​ទស្សនវិស័យ​ និង​ចក្ខុវិស័យ​របស់​កុ្រ​មហ៊ុន​ Bronze​ Axe​ Plc​។

សេចក្តី​ប្រកា​សព៌​តមាន​ដដែល​បាន​ឲ្យដឹង​ទៀត​ថា​ ដោយ​មើលឃើញ​ពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ និង​ពី​សក្កា​នុ​ពល​របស់​ខេត្តសៀមរាប​ ជាក់ស្តែង​មាន​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​ដែល​នឹង​កើតមានឡើង​ក្នុង​ខេត្តសៀមរាប​ មាន​ដូចជា​ការ​វិនិយោគ​លើ​អាងចិញ្ចឹមត្រី​ និង​ជម្រក​សត្វ​ជិត​ផុតពូជ​ ព្រលា​នយន្តអន្តរជាតិ​ថ្មី​ ផ្សារ​បណ្តែត​ទឹក​ និង​គម្រោ​ងធំៗ​ជាច្រើន​ផ្សេងទៀត​។

គំរោង​នេះ​ជាផ្នែក​ដ៏​សំខាន់​មួយ​ ដើម្បី​ជំរុញ​កំណើន​ទេសចរណ៍​នៅ​ខេត្តសៀមរាប​បន្ថែម​ទៀត​ ខណៈ​ក្រសួងទេសចរណ៍​ អាជ្ញាធរ​ជាតិ​អប្សរា​ គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​ការ​គាំពារ​ និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ​ (ICC​-Angkor​) រួម​ជាមួយ​អង្គការ​យូ​ណេស្កូ​ (UNESCO​) ប្រចាំ​កម្ពុជា​ បាន​ជួប​ប្រជុំ​ពិភាក្សា​លើ​ការជំរុញ​សកម្មភាព​ទេសចរណ៍​នៅ​តំបន់​អង្គរ​ និង​តំបន់​ជុំវិញ​ដែល​រៀប​ចំ​ឡើង​នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​ នា​ថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ២០១៩​ ក្រោ​អធិបតីភាព​លោក​ថោង​ ខុន​ រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​។ ហើយ​បញ្ហា​សំខាន់​មុនគេ​ គឺ​សៀមរាប​ត្រូវការ​ការ​អភិវឌ្ឍ​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗបន្ថែម​ទៀត​ ដើម្បី​ពន្យា​ការ​ស្នាក់​នៅ​របស់​ភ្ញៀវ​ទេសចរណ៍​៕

ទីក្រុងរណប

ទីក្រុងរណប

ទីក្រុងរណបទីក្រុងរណបទីក្រុងរណប

អានបន្ថែម៖ លោក​ឧកញ៉ា​លី​ ហួរ​ គ្រោង​សាងសង់​ទីក្រុង​ថ្មី​រណប​មួយ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ

វិនិយោគិន​ខុន​ដូ​ SKY​ TREE​ សហការ​ជា​មួ​យស.ស.យ.ក​រៀបចំ​ពិនិត្យ​សុខភាព​ជូន​កម្មករ​ក្នុង​ការដ្ឋាន​

0
ខុនដូ SKY TREE

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ វិនិយោគិន​ខុន​ដូ​ SKY​ TREE​ បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ រាជធានី​ភ្នំពេញ​ (ស.ស.យ.ក​) រៀបចំ​ពិធី​ពិនិត្យ​សុខភាព​ជូន​កម្មករ​ ដែល​កំពុង​បម្រើការ​ងារ​ នៅក្នុង​ការដ្ឋាន​របស់​ក្រុមហ៊ុន​ប្រមាណ១៥០នាក់​ និង​ការឧបត្ថម្ភ​អាហារ​ រួម​ជាមួយនឹង​អង្ករ​ម្នាក់​មួយ​បាវ​ផង​ដែរ​។

ខុន​ដូ​ SKY​ TREE

ការពិនិត្យ​សុខភាព​នេះ​ ត្រូវ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី៤​ ខែសីហា​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ នៅ​ទីតាំង​ក្រុមហ៊ុន​ផ្ទាល់​ ដែល​មាន​អាស័យ​ដ្ឋាន​ផ្ទះលេខ​ KH1​+KH2​ ផ្លូវ១០៥​ ភូមិ​បាក់​ទូក​ សង្កាត់​ទួលសង្កែ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​។

តំណាង​ឱ្យ​ក្រុមហ៊ុន​ SKY​ TREE​ លោក​ ឃួន​ ស៊ី​ណា​ម៉ា​ខេន​បាន​ថ្លែង​ថា​ ការ​គិតគូរ​ពី​សុខភាព​របស់​កម្មករ​សំណង់​ តែងតែ​ត្រូវ​បាន​លើកស្ទួយ​ជានិច្ច​។ ជាក់ស្តែង​ថ្ងៃនេះ​ ដើម្បី​លើកស្ទួយ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ ដែល​ប្រកបការងារ​លើ​វិស័យ​សំណង់​ ស.ស.យ.ក​ រាជធានី​ភ្នំពេញ​ និង​ក្រុមហ៊ុន​ SKY​ TREE​ បាន​រៀបចំ​ពិធី​ពិនិត្យ​សុខភាព​ ជូន​កម្មករ​សំណង់​របស់​ក្រុម​ហ៊ុន​ផ្ទាល់់​។

លោក​ គឹម​ សុខ​រី​ នាយក​នៃ​នាយកដ្ឋាន​កម្មវិធី​អាជីវកម្ម​ចល័ត​ និង​កម្មករ​សំណង់​ នៃស.ស.យ.ក​ រាជធានី​ភ្នំពេញ​ បាន​ជំរុញ​ឱ្យ​កម្មករ​សំណង់​ទាំងអស់​ ត្រូវ​ចេះ​ការពារ​សុខភាព​ និង​សុវត្ថិភាព​ខ្លួនឯង​នៅក្នុង​ការដ្ឋាន​សំណង់​ផង​ដែរ​។ លោក​បាន​បន្ត​ថា​ ការ​ធ្វើការ​ដោយ​ការទទួលខុសត្រូវ​ និង​ប្រុងប្រយ័ត្ន​ខ្ពស់​ គឺជា​រឿង​ដែល​ត្រូវ​អនុវត្ត​មុនគេ​ ជៀសវាង​ពេល​កើតមាន​បញ្ហា​ ទើប​ស្វែងរក​ដំណោះស្រាយ​តាម​ក្រោយ​។

ខុន​ដូ​ SKY​ TREE

គំរោង​ខុន​ដូ​ SKY​ TREE​ ត្រូវ​បាន​អភិវឌ្ឍ​នៅ​លើ​ផ្ទៃដី​សរុប ៨២៤៨.៩៣​ ម៉ែត្រការ៉េ​ មាន​កម្ពស់៣២ជាន់​ ស្មើនឹង​ជាង១០០ម៉ែត្រ​ ក្រោម​ការ​វិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ UP​ KEEN​ VENTURES​ LIMITED​ និង​ក្រុមហ៊ុន​ J&​L PROPERTY​ DEVELOPMENT​ ​ដែល​មាន​រចនាបថ​បែប​ធម្មជាតិ​ ជាមួយនឹង​សំណង់​អគារ​ចំនួន៣​ មាន​ចំនួន​ ១,១០៤យូនី​ត៕

ខុន​ដូ​ SKY​ TREEខុន​ដូ​ SKY​ TREE

ចិន​ និង​អាមេរិក​កំពុង​ដណ្តើម​ឥទ្ធិពល​គ្នា​នៅក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​

0

ដោយ​ Donald​ Lee​

បាង​កកៈ​ ប្រទេស​ចិន​បាន​ជំរុញ​ប្រទេស​ជាស​មា​ជិ​កអាស៊ាន​ កុំ​ឲ្យ​អាមេរិក​បង្ក​ភាព​មិន​ទុកចិត្ត​ ក្នុងចំណោម​ប្លុក​អាស៊ី​អាគ្នេយ៍​នេះ​ និង​រក្សា​សាមគ្គីភាព​ “ភាពជា​អ្នកជិតខាង​” នៅ​ឯកិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​ ប្រចាំឆ្នាំ​នៅ​ទីក្រុង​បាងកក​ក្នុង​សប្តាហ៍​នេះ​។

រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក​ Wang​ Yi​ បាន​ប្រាប់​អ្នកសារព័ត៌មាន​ នៅ​ទីក្រុង​បាងកក​ថា​ “នៅក្នុង​ពាក្យ​មួយ​ប្រទេស​ចិន​ នឹង​បន្ត​ចាត់ទុក​អាស៊ាន​ជាអាទិភាព​ នៅក្នុង​ភាពជា​អ្នកជិតខាង​របស់​ខ្លួន​”។

លោក​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​បាន​បន្ថែម​ថា​ “យើង​គិតថា​ ប្រទេស​មិន​ស្ថិតនៅ​ក្នុង​តំបន់​ [ដូចជា​សហរដ្ឋអាមេរិក​] មិន​គួរ​ពង្រីក​ការ​ខ្វែងគំនិត​គ្នា​ ដែល​បាន​បន្សល់ទុក​ពីអ​តី​តកាលនោះ​ទេ​”។

ទោះជាយ៉ាងណា​អ្នកការទូត​ជាន់ខ្ពស់​របស់​សហរដ្ឋអាមេរិក​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​ លោក​ Mike​ Pompeo​ បាន​មកដល់​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​ សុក្រ​ហើយ​បាន​សង្កត់ធ្ងន់​ចំពោះ​អាស៊ាន​ថា​ “អាមេរិក​អាច​ទុកចិត្ត​បាន​ និង​ត្រូវ​បាន​លើកទឹកចិត្ត​ ដើម្បី​បម្រើ​ផលប្រយោជន៍​ល្អ​បំផុត​ របស់​រដ្ឋ​សមាជិក​អាស៊ាន​ផ្ទុយពី​ប្រទេស​ចិន​”។

រដ្ឋលេខាធិការ​អាមេរិក​ បាន​ឆ្លើយតប​នឹង​បក្ស​កុម្មុយនិស្ត​ចិន​ និង​ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំធេង​នៅ​អាស៊ី​អាគ្នេយ៍​ ដែល​ជាផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត់​មួយ​និង​ផ្លូវ​មួយ​របស់​ចិន​ ដោយ​បាន​មានប្រសាសន៍​ថា​ “ការ​វិនិយោគ​របស់​យើង​មិន​បម្រើ​រដ្ឋាភិបាល​ទេ​ ហើយ​ការ​វិនិយោគ​ទាំងនេះ​ មិន​បម្រើ​គណបក្ស​នយោបាយ​ណាមួយ​ទេ​”។

លោក ​Pompeo​ បាន​មានប្រសាសន៍​ថា​ “យើង​មិន​កំពុង​សាងសង់​ផ្លូវ​ដើម្បី​ត្រួសត្រាយ​ផ្លូវ​លើ​អធិបតេយ្យ​ជាតិ​របស់​អ្នក​ទេ​។ យើង​មិន​ផ្តល់​ថវិកា​ដល់​ស្ពាន​ ដើម្បី​បិទ​គម្លាត​នៃ​ភាព​ស្មោះត្រង់​នោះ​ទេ​”។

ការ​អត្ថា​ធិប្បាយ​របស់​លោក​ Pompeo​ បាន​កើតឡើង​នៅពេល​ដែល​លោក​ Trump​ បាន​ប្រកាស​ថា​ លោក​នឹង​បង់ពន្ធ​លើ​ទំនិញ​ចិន​ ដែល​នៅ​សេសសល់​ចំនួន៣០០​ ពាន់​លាន​ដុល្លារ​ ដោយ​គ្មាន​ការ​អនុគ្រោះ​ពន្ធ​ ជាមួយនឹង​ការដំឡើង​ពន្ធ ១០ភាគរយ​។

ការដំឡើង​ពន្ធ​របស់​រដ្ឋាភិបាល​អាមេរិក​ បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​មាន​អស្ថេរ​ភាព​ និង​បាន​ធ្វើឲ្យ​ប្រទេស​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​ដូចជា​សឹង្ហ​បូរី​ និង​កូរ៉េ​ខាងត្បូង​។

ឆ្លើយតបទៅនឹង​បរិយាកាស​សេដ្ឋកិច្ច​អស្ថិរភាព​ ប្រទេស​ជាស​មា​ជិ​កអាស៊ាន​ និង​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ កំពុង​ពន្លឿន​ផែនការ​បង្កើត​ប្លុក​ពាណិជ្ជកម្ម​ក្នុង​តំបន់​ ដែល​ស្រដៀងនឹង​សហភាព​អឺរ៉ុប​ នៅពេល​ពួកគេ​ជួបគ្នា​នៅ​ទីក្រុង​បាងកក​។

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ដែល​បាន​ផ្តួចផ្តើម​គំនិត​ដោយ​ប្រទេស​ចិន​ហៅថា​ ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP​) រួមមាន​ប្រទេស​ចំនួន១៦រួមមាន​រដ្ឋ​ជាស​មា​ជិ​កអាស៊ាន​ទាំងអស់​ ចិន​ ឥណ្ឌា​ អូស្ត្រាលី​ ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​។

នៅពេល​ចាប់ផ្តើម​បង្កើត​ប្លុក​ពាណិជ្ជកម្ម​នេះ​ វា​នឹង​រួមបញ្ចូល​ជិត​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​ពិភពលោក​ និង​ជាង៣០ភាគរយ​នៃ​ផលិតផល​ ក្នុង​ស្រុក​សរុប​របស់​ពិភពលោក​ ប៉ុន្តែ​ដែល​មិនរាប់​បញ្ចូល​អាមេរិក​៕

ប្រធានាធិបតី​ស្រី​លង្ការ​នឹង​ដឹកនាំ​ក្រុម​ធុរជន​មក​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ប្រធានាធិបតី​ប្រទេស​ស្រីលង្កា​រលោក​ Maithripala​ Sirisena​ នឹង​ដឹកនាំ​ក្រុម​ធុរជន​មួយ​ក្រុម​មក​ស្វែងរក​ឳកាស​វិនិយោគ​នៅ​កម្ពុជា​ កំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ថ្ងៃទី៧​ កក្កដា​ខាងមុខនេះ​។

ក្នុង​កំឡុង​ដំណើរ​ទស្សនកិច្ច​នេះ​ លោក​ប្រធានាធិបតី​ស្រី​សង្ការ​នឹង​ជួប​សម្តែង​ការគួរសម​ជាមួយ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​សំ​ខាន់​ៗ និង​រៀបចំ​វេទិកា​ធុរកិច្ច​នៅ​កម្ពុជា​ជាមួយ​សម្តេច​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​មានប្រសាសន៍​នៅ​ថ្ងៃទី៣​ កក្កដា​នេះ​ថា​ នៅ​ត្រឹម​រសៀល​ថ្ងៃទី៧​ ខែសីហា​ ខាងមុខនេះ​ ប្រធានាធិបតី​របស់​ប្រទេស​ស្រីលង្កា​ នឹង​មកកាន់​កម្ពុជា​ ដើម្បី​ជួបពិភាក្សា​ការងារ​រឹត​ចំណង់​មិត្តភាព​ឱ្យ​កាន់តែ​ស្និទ្ធស្នាល​ ជាមួយនឹង​ការដឹកនាំ​ក្រុម​អ្នក​វិនិយោគ​ធំ​ប្រចាំ​ប្រទេស​មក​ជាមួយផងដែរ​។ កម្មវិធី​នេះ​នឹង​ប្រា​រព្វ​ឡើង​នៅ​សណ្ឋាគារ​ សូ​ហ្វី​តែល​ ភ្នំពេញ​ ពេលរសៀល​។

លោក​ឧកញ៉ា​បាន​បន្ត​ថា​ “នៅក្នុង​កិច្ច​ជំនួប​រវាង​សម្ដេច​ តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោក​ ម៉ៃ​ទ្រី​ប៉ា​ឡា​ ស៊ីរី​សេនា​ (Maithripala​ Sirisena​) ប្រធានាធិបតី​ប្រទេស​ស្រីលង្កា​ នឹង​មានការ​លើកឡើង​ពី​ចំណុច​ជាច្រើន​ ដើម្បី​បង្កើត​ឱកាស​វិនិយោគ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ ដែល​ក្នុង​នោះ​បណ្តា​ក្រុមហ៊ុន​ដែល​ជាស​មា​ជិ​កស​ភា​ពាណិជ្ជកម្ម​កម្ពុជា​ក៏​មាន​វត្តមាន​ រួម​ជាមួយនឹង​ក្រុមហ៊ុន​ដទៃទៀត​ផង​ដែរ​។

​លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “យើង​រំពឹង​ថាតាម​រយៈ​កម្មវិធី​នៃ​កិច្ចពិភាក្សា​មួយ​នេះ​ នឹងអាច​ជួយ​បង្កើន​ឱកាស​ និង​ទាក់ទាញ​ការ​វិនិយោគ​ពី​ប្រទេស​ស្រីលង្កា​មកកាន់​កម្ពុជា​បន្ថែម​ទៀត​ ខណៈ​ដែល​បច្ចុប្បន្ន​ការ​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​ មាន​តិចតួច​បំផុត​ ក្រៅពី​វិស័យ​វេជ្ជសាស្ត្រ​ និង​វិស័យ​កសិកម្ម​ប៉ុណ្ណោះ​”៕

សេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់អាស៊ាននឹងកើនដល់២៤០ពាន់លានដុល្លារនៅឆ្នាំ ២០២៥

0

ដោយ  ៖ នៅ ស៊ីវុត្ថា

ភ្នំពេញ ៖ ទំហំសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់អាស៊ានត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងប្រមាណ ២៤០ ពាន់លានដុល្លារនៅឆ្នាំ២០២៥ ខណៈវិស័យមួយនេះបាននឹងកំពុងរីកចំនរើនគួឱ្យកត់សម្គាល់។ នេះបើយោងតាមគេហទំព័រ ReportLinker ដែលបានចេញរបាយការណ៍កាលពីមិថុនា ឆ្នាំពី២០១៩ កន្លងមកនេះ។

នៅក្នុងរបាយការណ៍របស់ខ្លួនកម្រាស់៤០០ទំព័រស្តីពី ទីផ្សារភស្តុភារនិងឃ្លាំងស្តុកទំនិញអាស៊ានឆ្នាំ ២០១៩ -២០២៤ បានឱ្យដឹងថា  មានអ្នកប្រើប្រាស់អ៊ិនធើណេតចំនួន ៣៣០លាននាក់នៅក្នុងតំបន់អាស៊ាន ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនៅក្នុងតំបន់ត្រូវបានប៉ាន់ប្រមាណថា នឹងក្លាយជាឧស្សាហកម្មដ៏សំខាន់មួយនៅក្នុងឆ្នាំខាងមុខ។

តាមការប៉ាន់ស្មានសេដ្ឋកិច្ចឌីជីថលរបស់អាស៊ាន នឹងកើនឡើងដល់៧២ពាន់លានដុល្លារអាមេរិក គិតជាតម្លៃទំនិញសរុបក្នុងឆ្នាំ២០១៨កន្លងមកនេះ។

មានអ្នកប្រើប្រាស់ប្រអ៊ិនធើណេតប្រមាណ៣,៨លាននាក់ ដែលភ្ជាប់អ៊ិនតាមខែនីមួយៗ នៅក្នុងតំបន់ដែលធ្វើឱ្យអាស៊ាន ក្លាយជាទីផ្សារអ៊ិនធើណេតដែលមានការរីកចម្រើនលឿនបំផុតនៅលើពិភពលោក ចាប់តំាងពីចន្លោះឆ្នាំ ២០១៥- និង២០២០។

របាយការណ៍ដដែលបន្តថា លើសពីនេះទៀតការកើនឡើងនូវចំនួនប្រជាជនវ័យ​ក្មេង ត្រូវបានគេរំពឹងថាបង្កើនប្រាក់ចំណូល ផ្នែកសេដ្ឋកិច្ចឌីជីថលដល់ប្រមាណ២៤០ ពាន់លានដុល្លារនៅឆ្នាំ២០២៥ នៅក្នុងតំបន់អាស៊ានទាំងមូល៕

CDC អនុម័តគម្រោងវិនិយោគជាង១២៨លានដុល្លារនៅកំឡុងខែកក្កដា

0
CDC ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ដោយនៅ វឌ្ឈនា

ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគបើករោង​ចក្រចំនួន២៣ទៀត សរុបទុនវិនិយោគជាង១២៨លានដុល្លារនៅខែកក្កដា ឆ្នាំ២០១៩កន្លងមកនេះ និងបង្កើតការងាររាប់ម៉ឺនកន្លែងជូនដល់ពលរដ្ឋកម្ពុជា។

យោងតាម Facebook របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេលពេញ១ខែ ក្នុងខែកក្កដា ឆ្នាំ២០១៩ ខ្លួនបានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន២៣ ដែលភាគច្រើនជាក្រុមហ៊ុនចម្រុះរួមមាន រោងចក្រកាត់ដេរ រោងចក្រអេឡិកត្រូនិក រោងចក្រផលិតឥដ្ឋ រោងចក្រផលិតបន្ទះសូឡា រោងចក្រផលិតក្តារបន្ទះជាដើម៕

ស្រីលង្កានឹងផ្តល់ទិដ្ឋាការឥតគិតថ្លៃដល់ភ្ញៀវទេសចរមកពី៤៨ប្រទេស

0

ដោយ ៖ ប៊ី

ស្រីលង្កា ៖ ប្រទេសស្រីលង្កានឹងផ្តល់ទិដ្ឋាការរយៈពេលមួយខែ ដោយឥតគិតថ្លៃដល់ភ្ញៀវទេសចរមកពីប្រទេសជិត៥០ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញទេសចរណ៍ បន្ទាប់ពីការវាយប្រហារភេរវកម្មកាលពីខែមេសា។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍នៃប្រទេសស្រីលង្កា លោក John Amaratunga បានប្រកាសនៅថ្ងៃពុធកន្លងមកថា រដ្ឋាភិបាលនឹងលើកលែងថ្លៃសេវាទិដ្ឋាការ ដែលមានស្រាប់(២០ ដុល្លារសម្រាប់ជនជាតិមកពីអាស៊ីខាងត្បូង និង៣៥ដុល្លារសម្រាប់ភ្ញៀវទេស​ចរផ្សេងៗ) ចាប់ពីថ្ងៃទី១ ខែសីហា សម្រាប់ការមកដល់របស់ទេសចរពីប្រទេសចំនួន ៤៨ ខណៈដែលប្រទេសនេះ នៅតែបន្តធ្វើឱ្យឧស្សាហកម្មទេសចរណ៍ ដែលកំពុងមានការថមថយងើបឡើងវិញ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ទិដ្ឋាការឥតគិតថ្លៃត្រូវបានអនុវត្តទាំងភ្ញៀវទេសចរ និងអ្នកដែលមកធ្វើទស្សនកិច្ចក្នុងគោលបំណងធ្វើជំនួញ ហើយនឹងមានប្រសិទ្ធិភាពរយៈពេល៦ខែ។

ស្រីលង្កាបានចាប់ផ្តើមទទួលបានកំណើនទេសចរនៅពាក់កណ្តាលឆ្នាំនេះ។ ចំនួនអ្នកទស្សនាបានកើនឡើង១២% ក្នុងឆ្នា២០១៨ បើប្រៀបធៀបនឹងឆ្នាំមុន ហើយប្រទេនេះ បានជាប់ឈ្មោះជាប្រទេសកំពូល ក្នុងតារាងទិសដៅទេសចរណ៍ល្អបំផុតប្រចាំឆ្នាំ២០១៩ ដោយសារភាពស្រស់ស្អាត សត្វព្រៃ ភាពនៃអស្ចារ្យធម្មជាតិ និងការស្វាគមន៍របស់ប្រជាជនក្នុងតំបន់។

ប៉ុន្តែវិស័យទេសចរណ៍បានជាប់គាំងយ៉ាងខ្លាំង បន្ទាប់ពីប្រទេសនេះរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ នៅក្នុងការវាយប្រហារភេរវកម្មជាបន្តបន្ទាប់ នៅក្នុងខែ មេសា ដែលបានសម្លាប់មនុស្សចំនួន២៦៣នាក់។ ចំនួនអ្នកទេសចរអន្តរជាតិនៅក្នុងខែឧសភាបានធ្លាក់ចុះ៧១% ដែលជាកម្រិតទាបបំផុត ចាប់តាំងពីសង្គ្រាមស៊ីវិលរបស់ប្រទេសស្រីលង្កាបានបញ្ចប់មួយទសវត្សរ៍មុននេះ។ នេះបើយោងតាមអាជ្ញាធរអភិវឌ្ឍន៍ទេសចរណ៍ស្រីលង្កា៕

លោក​ ហ៊ុន​ម៉ា​ណែ​តអះអាង​ថា​ កម្ពុជា​ជាគោល​ដៅ​ទាក់ទាញ​ខ្លាំង​សម្រាប់​អ្នក​វិនិយោគ​បរទេស​

0
ហ៊ុន​ ម៉ា​ណែ​ត

ដោយ ​វុត្ថា​

ភ្នំពេញ​៖​ ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​ មេបញ្ជាការ​កងទ័ពជើងគោក​បាន​អះអាង​ថា​ កម្ពុជា​ ជា​ប្រទេស​គោលដៅ​ ដែល​មាន​ភាព​ទាក់ទាញ​ខ្លាំង​ សម្រាប់​អ្នក​វិនិយោគ​បរទេស​ ដោយ​ផ្អែក​លើ​សក្តា​នុ​ពល​ផ្នែក​ពាណិជ្ជកម្ម​វិនិយោគ​ ទេសចរណ៍​ វប្បធម៌​ និង​កសិកម្ម​ ជាពិសេស​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ សុខ​សន្តិភាព​ និង​ស្ថិរភាព​នយោបាយ​ដ៏​រឹងមាំ​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ប្រជាជន​កម្ពុជា​ រួមគ្នា​សម្រេច​ និង​ថែរក្សា​បាន​ក្នុងរយៈពេល​ជាង២០ឆ្នាំ​កន្លងមក​នេះ​។

លោក​ ហ៊ុន​ ម៉ា​ណែ​តនៅក្នុង​ពិធីសម្ពោធ​ និង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សហការ​រវាង​ Huot​ &​ Associates​ Law​ Group​ និង​ក្រុមហ៊ុន​ Yingke​ Cam​ Co​., Ltd​ កាលពី​ថ្ងៃទី២​ ខែសីហា​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ថា​ កម្ពុជា​-ចិន​បាន​ប្ដេជ្ញា​បន្ដ​ពង្រីក​សហប្រតិបត្តិ​ការ​គ្រប់ជ្រុងជ្រោយ​របស់​ខ្លួន​ លើ​វិស័យ​សំ​ខាន់​ៗ រួមមាន​៖ ហេដ្ឋារចនាសម្ព័ន្ធ​ ការ​ពង្រឹង​ផលិតភាព​សេដ្ឋកិច្ច​ ការ​បង្កើន​ពាណិជ្ជកម្ម​ ទ្វេភាគី​ ទេសចរណ៍​ វប្បធម៌​ ការ​វិនិយោគ​ និង​ការអភិវឌ្ឍន៍​កសិកម្ម​។

លោក​បន្ត​ថា​ ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិ​ការ​ឈ្នះ​ឈ្នះ​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​រួម​មិត្ដ​ភាព​ សន្ដិ​ភាព​ និង​វិបុលភាព​រវាង​ប្រទេស​ទាំងពីរ​ កម្ពុជា​-ចិន​។ កម្ពុជា​ មាន​គោលនយោបាយ​សេដ្ឋកិច្ច​ សមាហរណកម្ម​បើកទូលាយ​ មានច្បាប់​វិនិយោគ​ល្អ​ប្រសើរ​ និង​ផ្តោត​ជា​សំខាន់​លើ​ការប្រជុំ​អភិវឌ្ឍ​វិស័យ​ឯកជន​ ឲ្យ​ក្លាយទៅជា​ក្បាលម៉ាស៊ីន​ ដើម្បី​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ និង​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​។

តាម​របាយការណ៍​ដែល​ចេញ​ដោយក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ CDC​ បានឱ្យ​ដឹង​ថា​ នៅ​ត្រឹម​ឆមាស​ទី១ឆ្នាំ២០១៩​ តាមរយៈ​គណៈកម្មការ​វិនិយោគ​កម្ពុជា​ និង​គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​ បានសម្រេច​ឯកភាព​លើ​គម្រោង​ថ្មី​ និង​គម្រោង​ពង្រីក​ផលិតកម្ម​សរុប​មាន ១៥៣គម្រោង​ ក្នុង​នោះ​គម្រោង​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន ១១០គម្រោង​ និង​គម្រោង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន ៤៣គម្រោង​ ។ នៅក្នុង​ចំ​ណោ​ មគម្រោង​ទាំង១៥៣ខាងលើ​នេះ​ មាន​ទំហំ​ទឹកប្រាក់​វិនិយោគ​សរុប​ប្រមាណ៥១៨១​ លាន​ដុល្លារ​ អាចប​ង្កើត​ការងារ​បាន​ជាង ១៦៧​,៣៣០កន្លែង​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ឧកញ៉ា​លឹម​ ហេង​ បាន​បង្ហាញ​ពី​ក្ដី​សាទរ​ និង​មាន​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា​ សម្រាប់​ដំណាច់ឆ្នាំ២០១៩​ កម្ពុជា​នៅតែ​អាច​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ក្នុងរង្វង់​ជាង៧ភាគរយ​ ហើយ​គម្រោង​វិនិយោគ​បន្ថែម​នៅតែ​មានការ​កើនឡើង​។

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​តាម​ទូ​រស័ព្ទង​ថា​ ទាំង​ពាក់កណ្តាល​ឆ្នាំ​ ក៏ដូចជា​ពេញ​មួយឆ្នាំ២០១៩​ កំណើន​សេដ្ឋកិច្ច​នៅតែ​រក្សា​បាន​លំនឹង​ធម្មតា​ ការ​វិនិយោគ​នៅតែ​មាន​ចូល​បន្ថែម​ ហើយ​គម្រោង​ចាស់​ដែល​មានស្រាប់​ ក៏​មិន​មាន​ភាព​អសកម្ម​នោះ​ដែរ​ មានតែ​ខ្វះ​រោងចក្រ​ជួល​ថែមទៀត​ផង​”។

​លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “នៅក្នុង​គម្រោង​វិនិយោគ​បរទេស​ដែល​ ចូល​មកកាន់​កម្ពុជា​ វិស័យ​សំណង់​ និង​អចលនទ្រព្យ​បាន​ឈានមុខ​គេ​ បន្ទាប់មក​គឺ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​ វិស័យ​ទេសចរណ៍​ និង​កម្សាន្ត​ ដែល​រួមមាន​ដូចជា​ការ​វិនិយោគ​លើ​ផ្នែក​សណ្ឋាគារ​ និង​កាស៊ីណូ​ជាដើម​ ”។

ដោយឡែក​សម្រាប់​ថ្ងៃខាងមុខ​នេះ​យើង​រំពឹង​ថា​ នឹង​មាន​ក្រុមហ៊ុន​អន្តរជាតិ​ដទៃទៀត​ចូល​មក​វិនិយោគ​លើ​វិស័យ​កសិកម្ម​ ដូចជា​ការបង្កើត​រោងចក្រ​កែច្នៃ​ និង​វេច​ខ្ចប់​កសិផល​ដើម្បី​នាំចេញ​ទៅក្រៅ​ប្រទេស​”។

ពាក់ព័ន្ធ​ទៅ​នឹង​ការនាំចេញ​ពី​កម្ពុជា​ ឆ្ពោះទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ត្រូវ​បាន​លោក​ឧកញ៉ា​លឹម​ ហេង​បាន​សម្តែង​សុទិដ្ឋិនិយម​ថា​ នៅតែ​រក្សា​បាន​នូវ​ភាពល្អ​ប្រសើរ​ដដែល​បើ​ទោះជា​កម្ពុជា​មិន​មានច្បាប់​អនុគ្រោះ​ពន្ធ​ពី​សភាព​អឺរ៉ុប​ក៏ដោយ​។

លោក​ឧកញ៉ា​បាន​កត់សម្គាល់​ថា​ “មាន​បណ្តា​ប្រទេស​កម្នុង​តំបន់​ជាច្រើន​ដែល​មិន​មានច្បាប់​អនុគ្រោះ​ពន្ធ​ ប៉ុន្តែ​គេ​នៅតែ​អាច​ធ្វើ​បាន​ ហើយ​កម្ពុជា​ក៏អាច​ធ្វើ​បាន​ដូចគ្នា​”។ លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “ផ្អែក​តាម​ការ​ធ្វើ​កំណែទម្រង់​គោលការណ៍​ និង​នយោបាយសេដ្ឋកិច្ច​ផ្ទៃក្នុង​របស់​រាជរដ្ឋាភិបាល​ កម្ពុជា​នៅតែ​អាច​ឈរជើង​រឹងមាំ​ក្នុង​ការនាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​ពិភពលោក​ដដែល​ ហើយ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ថែមទៀត​ផង​”៕