បណ្តាអ្នកវិនិយោគចិនកំពុងសម្រុកទិញលំនៅដ្ឋានថ្លៃៗនៅក្នុងប្រទេសអូស្ត្រាលី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមភ្នាក់ងារអចលនទ្រព្យនានាបានឱ្យដឹងថា ប្រជាជនចិនកំពុងសម្រុកទិញអចលនទ្រព្យកាន់តែច្រើននៅក្នុងប្រទេសអូស្ត្រាលី ដែលក្នុងនោះមានប្រជាជនចិនមួយចំនួនបានទិញក្នុងគោលបំណងវិនិយោគ។

លោក Peter Li អ្នកគ្រប់គ្រងទូទៅនៃទីភ្នាក់ងារអចលនទ្រព្យ Plus Agency នៅទីក្រុងស៊ីដនី បានបង្ហាញការជឿជាក់ថា នៅឆ្នាំ២០២៥នេះ ក្រុមអ្នកវិនិយោគចិននឹងទិញផ្ទះនៅអូស្ត្រាលីកាន់តែច្រើនជាងឆ្នាំមុន។

លោក​បាន​មានប្រសាសន៍ឱ្យដឹងបន្ត​ថា​ “ចំនួនជនជាតិចិន ដែលបានសាកសួរ​ព័ត៌មានអំពី​ការទិញ​ផ្ទះនៅប្រទេសអូស្ត្រាលី​បាន​ហក់ឡើង​២០ភាគរយ​នៅក្នុង​អំឡុង​រយៈពេល​៥ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន”។

លោក Peter Li បានគូសបញ្ជាក់ថា “ក្នុងរយៈពេល៥ថ្ងៃនោះ យើងបានទទួលប្រាក់បញ្ញើពីអតិថិជនចិនចំនួន១២នាក់ ដែលទិញលំនៅដ្ឋានធំៗនៅតំបន់ជាយទីក្រុងស៊ីដនីរបស់ប្រទេសអូស្ត្រាលី”។

ទីភ្នាក់ងារអចលនទ្រព្យ Plus Agency ក៏បានបើកការិយាល័យនៅបរទេសនៅក្នុងទីក្រុងសៀងហៃនៃប្រទេសចិនផងដែរ។ លោក​ Li បាន​អះអាងថា “បច្ចុប្បន្ន អតិថិជនចិន​កំពុង​ចាប់អារម្មណ៍លើ​ផ្ទះ​ដែល​មាន​តម្លៃ​លើស​ពី១លាន​ដុល្លារ​អូស្ត្រាលី(ប្រហែល៦២៧.០០០ដុល្លារ​អាមេរិក) ខ្ពស់​ជាង​តម្លៃដែល​ពួក​គេ​បាន​ទិញពី​មុន”។

តួយ៉ាង ទីភ្នាក់ងារ Plus Agency បានទទួលអតិថិជនមកពីគ្រួសារអ្នកមានមួយនៅក្នុងប្រទេសចិន ដែលបានទិញផ្ទះតម្លៃ៥លានដុល្លារអូស្ត្រាលីនៅតំបន់ជាយក្រុង Chatswood ដែលមានរយៈពេលធ្វើដំណើរប្រហែល១៥នាទីពីតំបន់ពាណិជ្ជកម្មកណ្តាល(CBD) របស់ទីក្រុងស៊ីដនី។

លោក Li បានបញ្ជាក់បន្ថែមថា “ដើមឡើយ គ្រួសារនោះគ្រោងទិញផ្ទះប្រភេទ Duplex ក្នុងតម្លៃចំនួន៣,៥លានដុល្លារអូស្ត្រាលី។ ប៉ុន្តែ ក្រោយមកពួកគេបានផ្លាស់ប្តូរចិត្តវិញ ហើយសម្រេចចិត្តទិញផ្ទះដែលមានតម្លៃថ្លៃជាងនេះ”៕ប្រភព: SCMP៕

វៀតណាមសម្រុកបោះទុនវិនិយោគលើផ្លូវដែកល្បឿនលឿន និងហេដ្ឋារចនាសម្ព័ន្ធធំៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចដល់៨ភាគរយនៅឆ្នាំនេះ

0

ដោយ: គង់ លាងហួររ
អន្តរជាតិ: រដ្ឋាភិបាលវៀតណាមបានប្រកាសផ្តល់អាទិភាពដល់ការវិនិយោគសាធារណៈនៅក្នុងទីក្រុង និងផ្លូវរថភ្លើងល្បឿនលឿនក្នុងរយៈពេល៥ឆ្នាំខាងមុខ ដើម្បីកែលម្អការតភ្ជាប់អន្តរតំបន់ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច។

ដោយឡែក ការសាងសង់ផ្លូវល្បឿនលឿន សន្តិសុខជាតិ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ថាមពលនុយក្លេអ៊ែរ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល បច្ចេកវិទ្យាបន្ទះឈីប និងការផ្លាស់ប្តូរបៃតងក៏នឹងត្រូវបានផ្តល់អាទិភាពផងដែរ។

បច្ចុប្បន្ន វៀតណាមកំពុងពន្លឿននូវគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួន ដូចជា កំណាត់ភាគខាងកើតនៃផ្លូវល្បឿនលឿនខាងជើង-ខាងត្បូង ព្រមទាំងផ្លូវដែកនៅក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញ និងអាកាសយានដ្ឋានអន្តរជាតិ Long Thanh នៅភាគខាងត្បូងនៃប្រទេសវៀតណាម។

អាជ្ញាធរវៀតណាមគ្រោងចាប់ផ្តើមសាងសង់ខ្សែផ្លូវរថភ្លើងចម្ងាយ៤០៣,១គីឡូម៉ែត្រតភ្ជាប់ពីទីក្រុង Lao Cai ទៅកាន់់ទីក្រុងហាណូយ និងទីក្រុង Hai Phong ដែលនឹងសម្រួលការតភ្ជាប់ផ្លូវដែកជាមួយប្រទេសចិន។

កាលពីខែវិច្ឆិកា ឆ្នាំមុន រដ្ឋសភាវៀតណាមបានអនុម័តគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនប្រវែង១.៥០០គីឡូម៉ែត្រ ដោយរត់ឆ្លងកាត់ខេត្ត-ក្រុងចំនួន២០ ដើម្បីតភ្ជាប់រវាងរដ្ឋធានីហាណូយ និងទីក្រុងហូជីមិញ។

ផ្លូវដែកល្បឿនលឿនថ្មីនេះនឹងត្រូវបានរចនាឡើងសម្រាប់ល្បឿនធ្វើដំណើរចំនួន៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង។នៅតាមបណ្តោយផ្លូវដែកនេះនឹងមានស្ថានីយអ្នកដំណើរចំនួន២៣ទីតាំង និងស្ថានីយផ្ទុកទំនិញចំនួន៥ទីតាំង។

គម្រោងនេះគ្រោងនឹងចំណាយទុនវិនិយោគសាធារណៈរបស់រដ្ឋាភិបាលវៀតណាមប្រមាណ៦៧ពាន់លានដុល្លារអាមេរិក ដោយគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅឆ្នាំ២០៣៥ខាងមុខ។

លើសពីនេះ រដ្ឋាភិបាល​វៀតណាមគ្រោងបោះទុនវិនិយោគកាន់តែច្រើន​បន្ថែម​ទៀតទៅ​ក្នុង​គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ខណៈ​ប្រទេស​នេះ​បានកំណត់​គោលដៅ​កំណើនសេដ្ឋកិច្ចរបស់់ខ្លួនសម្រាប់ឆ្នាំ២០២៥ ចំនួន៨ភាគរយ៕ប្រភព: Vnexpress៕

តើស្ថាប័នជំនាញអន្តរជាតិវាយតម្លៃដូចម្តេចចំពោះទីផ្សារលំនៅដ្ឋាននៅក្នុងរាជធានីភ្នំពេញសម្រាប់ឆ្នាំ២០២៥នេះ?

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: ការបន្តអូសបន្លាយនៃបញ្ហាប្រឈមផ្នែកម៉ាក្រូសេដ្ឋកិច្ចសកល និងបញ្ហាភូមិសាស្ត្រនយោបាយនៅតែបន្តគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចក្នុងស្រុករបស់កម្ពុជា និងពិភពលោក។

ការណ៍នេះបានជះផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលមកលើទីផ្សារអចលនទ្រព្យនៅកម្ពុជា។ ជាក់ស្ដែង ទីផ្សារលំនៅដ្ឋាននៅរាជធានីភ្នំពេញត្រូវបានស្ថាប័នជំនាញព្យាករណ៍ថា នឹងបន្តជួបប្រទះបញ្ហាប្រឈមក្នុងឆ្នាំ២០២៥។

គម្រោងខុនដូថ្មីសរុបចំនួន៥គម្រោង ដែលមានខុនដូប្រមាណ៤.៦០៦យូនីតត្រូវបានបញ្ចប់ការសាងសង់រួចរាល់នៅក្នុងឆមាសទី២ ឆ្នាំ២០២៤ កើនឡើងចំនួន១.៤៨៨យូនីតបើធៀបនឹងខុនដូថ្មីចំនួន៣.១១៨យូនីត ដែលត្រូវបានបញ្ចប់ការសាងសង់រួចរាល់នៅក្នុងឆមាសទី១ ឆ្នាំដូចគ្នា។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាផ្នែកអចលនទ្រព្យ Knight Frank។

គម្រោងទាំង៥នោះ រួមមានគម្រោងខុនដូ Royal Platinum គម្រោង Wealth
Mansion គម្រោង Anata Residence គម្រោង Seven Residence និងគម្រោង The Pinnacle Residence។

ចំនួនខុនដូថ្មីទាំង៤.៦០៦យូនីតនេះត្រូវបានផ្គត់ផ្គង់បន្ថែមពីលើខុនដូដែលមានស្រាប់ចំនួន៥៧.៧៧២យូនីតនៅក្នុងរាជធានីភ្នំពេញគិតត្រឹមឆមាសទី២ ឆ្នាំ២០២៤។

ទោះជាយ៉ាងណា គម្រោងខុនដូជាច្រើនផ្សេងទៀត ដែលដើមឡើយគ្រោងនឹងបញ្ចប់ការសាងសង់ត្រឹមឆ្នាំ២០២៤ ត្រូវបានពន្យារពេលមកដល់ឆ្នាំ២០២៥។ ប៉ុន្តែ Knight Frank បានគូសបញ្ជាក់ថា អ្នកអភិវឌ្ឍន៍បាននិងកំពុងពន្លឿនវឌ្ឍនភាពគម្រោងរបស់ខ្លួន ខណៈការលក់កើនឡើង និងការវិលត្រឡប់មកវិញរបស់អ្នកវិនិយោគអន្តរជាតិ។

ក្រុមហ៊ុន Knight Frank អះអាងថា ស្ថិរភាពនៃអត្រាការប្រាក់លើកម្ចីទិញផ្ទះនៅប្រទេសកម្ពុជាក្នុងរង្វង់ជាមធ្យម៨% និងការបញ្ចុះអត្រាការប្រាក់ចំនួន៣លើកនៅឆ្នាំ២០២៤ដោយធនាគារកណ្តាលសហរដ្ឋអាមេរិក សុទ្ធតែជាសញ្ញានៃទស្សនវិស័យអំណោយផលសម្រាប់ទីផ្សារខុនដូនៅកម្ពុជា។

ជាមួយគ្នានេះ ពលរដ្ឋកម្ពុជាកាន់តែច្រើនកំពុងបោះទុនវិនិយោគលើខុនដូតម្លៃមធ្យម និងខុនដូនៅតំបន់កណ្តាលរាជធានីភ្នំពេញ ខណៈតម្រូវការក្នុងស្រុកមានសារៈសំខាន់ក្នុងការធានាបាននូវនិរន្តរភាពរយៈពេលវែងនៅក្នុងទីផ្សារខុនដូ។

តួយ៉ាង នៅក្នុងឆមាសទី២ ឆ្នាំមុន អត្រាល្បឿននៃការលក់ខុនដូក្នុងរាជធានីភ្នំពេញ(Sale Rate) បានកើនឡើងដល់ចំនួន២៩ភាគរយ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆមាសទី១ ឆ្នាំ២០១៩ ដែលមានអត្រាល្បឿននៃការលក់ចំនួន៣០ភាគរយ។

កត្តាសំខាន់ៗចំនួន២យ៉ាង ដែលបានរួមចំណែកជំរុញដល់ការលក់ខុនដូ រួមមាន ការចូលរួមពីបណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យល្បីឈ្មោះ និងការកើនឡើងនៃទំនុកចិត្តរបស់អតិថិជនក្នុងស្រុក។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានព្យាករណ៍ថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៥ ខុនដូថ្មីចំនួន៦.០៩០យូនីតនឹងត្រូវបានចាក់បញ្ចូលទីផ្សារបន្ថែមទៀត។

គម្រោងដែលជិតបញ្ចប់ការសាងសង់រួមមាន គម្រោង LIXIN CEO Center គម្រោង Vue Aston គម្រោង City View គម្រោង Urban Village (អគារ H) និងគម្រោងមួយចំនួនផ្សេងទៀត។ ការណ៍នេះឆ្លុះបញ្ចាំងឱ្យឃើញពីការកើនឡើងជាលំដាប់នៃការផ្គត់ផ្គង់ខុនដូថ្មីនៅរាជធានីភ្នំពេញ។

ចំពោះទីផ្សារលំនៅដ្ឋានជាប់ដី(Landed Housing) ដូចជាផ្ទះវីឡា ផ្ទះប្រភេទ Townhouse និងផ្ទះវីឡា ក្រុមហ៊ុន Knight Frank សង្កេតឃើញថា គម្រោងចំនួន១០ ដែលមានលំនៅដ្ឋានជាប់ដីចំនួន២.០៦៣យូនីតត្រូវបានចាក់បញ្ចូលបន្ថែមទៀតទៅកាន់ទីផ្សារនៅឆមាសទី២ ឆ្នាំមុន។

គិតត្រឹមឆមាសទី២ ការផ្គត់ផ្គង់លំនៅដ្ឋានជាប់ដីដែលមានស្រាប់បានកើនឡើងដល់ចំនួន៩៣.៥៧៣យូនីតនៅក្នុងគម្រោងចំនួន៣១៤នៅទូទាំងរាជធានីភ្នំពេញ កើនឡើង២,៣%ធៀបនឹងឆមាសទី១ ឆ្នាំមុន និងកើនឡើង៨,២%ធៀបនឹងឆមាសទី២ ឆ្នាំ២០២៣។

ការផ្គត់ផ្គង់លំនៅដ្ឋានជាប់ដីប្រភេទតម្លៃមធ្យមបានគ្របដណ្តប់ចំណែក៥៨ភាគរយនៃការផ្គត់ផ្គង់ដែលមានស្រាប់ ខណៈការផ្គត់ផ្គង់លំនៅដ្ឋានជាប់ដីនៅតំបន់កណ្តាលទីក្រុងភ្នំុពេញគ្របដណ្តប់ចំណែក៣២ភាគរយ។

លំនៅដ្ឋានដែលមានតម្លៃ២០មុឺនដុល្លារអាមេរិកក្នុងមួយយូនីត ឬទាបជាងនេះបានបន្តទាក់ទាញការសាកសួរពីអតិថិជនជាច្រើន និងបានសម្រេចអត្រានៃការលក់យ៉ាងល្អប្រសើរបើធៀបនឹងរយៈពេលប៉ុន្មានឆ្នាំមុន។

ក្រុមហ៊ុន Knight Frank បានព្យាករណ៍ថា លំនៅដ្ឋាន​ជាប់ដី​ថ្មីចំនួន១.១២០យូនីតបន្ថែមទៀតនឹងត្រូវបានចាក់បញ្ចូលទៅកាន់ទីផ្សារនៅឆ្នាំ២០២៥នេះ។

ដោយឡែក និន្នាការនៃការទិញលំនៅដ្ឋាននៅរាជធានីភ្នំពេញបានផ្លាស់ប្តូរពីការទិញក្នុងគោលបំណងវិនិយោគដើម្បីទទួលបានផលចំណេញទៅជាការទិញដើម្បីរស់នៅ ដែលជាតម្រូវការពិតប្រាកដ។

ការណ៍នេះកំពុងជំរុញឱ្យបណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យនានាចាប់យកវិធីសាស្ដ្រកំណត់តម្លៃលំនៅដ្ឋានប្រកបដោយយុទ្ធសាស្ត្រ ជម្រើសហិរញ្ញប្បទាន និងការធ្វើពិពិធកម្មប្រភេទលំនៅដ្ឋានរបស់ខ្លួន។

ក្រុមហ៊ុន Knight Frank បានវាយតម្លៃថា ទីផ្សារលំនៅដ្ឋានជាប់ដីនៅកម្ពុជាបង្ហាញសញ្ញាវិជ្ជមាន ខណៈបណ្តាអ្នកអភិវឌ្ឍន៍បានចាប់យកយុទ្ធសាស្រ្តទីផ្សារគោលដៅ និងការបន្តលើកលែងពន្ធរបស់រដ្ឋាភិបាលកម្ពុជាសម្រាប់វិស័យអចលនទ្រព្យ។

ទោះជាយ៉ាងណាក្តី ក្រុមហ៊ុន Knight Frank បញ្ជាក់ថា “លំនៅដ្ឋានដែលមានស្រាប់ភាគច្រើនមានតម្លៃខ្ពស់ហួសពីលទ្ធភាពរបស់អ្នកទិញ។ ហេតុនេះ ទីផ្សារនឹងមិនអាចស្ទុះងើបឡើងវិញភ្លាមៗបាននោះទេ”៕ប្រភព: Knight Frank៕

សម្តេចធិបតីអញ្ជើញអ្នកធុរកិច្ចហ្វីលីពីនមកវិនិយោគនៅកម្ពុជា និងបានលើកឡើងពីសក្តានុពលសំខាន់ៗចំនួន៦

0

ដោយៈ គង់ សូរិយា

    ហ្វីលីពីនៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់វិនិយោគិនគ្រប់ទិសទីទាំងអស់ សូមអញ្ជើ​ញមក ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយរាជរដ្ឋាភិបាល​ប្តេជ្ញាចិត្តជួយសម្របសម្រួល ធ្វើឱ្យការវិនិយោគទាំងនោះរលូន និងជោគជ័យ។

ការអំពាវនាវរបស់សម្តេចបវរធិបតី ធ្វើឡើងក្នុងអញ្ជើញជាអធិបតី និងថ្លែង សុន្ទរកថាគន្លឹះក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន នៅប្រទេសហ្វីលីពីន នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានវិនិយោគិនចូលរួមសរុបចំនួន២០៩នាក់ ដែលមកពីបណ្តាក្រុមហ៊ុនចំនួន ១៥១ក្រុមហ៊ុន។

សម្តេចបានបញ្ជាក់ថា ខ្ញុំសូមអញ្ជើញវិនិយោគិនពីគ្រប់ទិសទីទាំងអស់ មកស្វែងយល់អំពីកាលានុវត្តភាពដ៏សំបូរបែប នៅក្នុងទីផ្សារដែលកំពុងរីកលូតលាស់យ៉ាងឆាប់ ប្រកបដោយចីរភាព តាមរយៈយន្តការគាំទ្រ និងគន្លិះដ៏គ្រប់ជ្រុងជ្រោយ”។ សម្តេចបន្ថែមថា “រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាសម្របសម្រួល និងធ្វើឱ្យការវិនិយោគរបស់អ្នក ទទួលបាននូវបទពិសោធន៍ដ៏រលូន និងជោគជ័យ”។

នៅចំពោះមុខអ្នកវិនិយោគ និងពាណិជ្ជករហ្វីលីពីន សម្តេចបវរធិបតីបានថ្លែងអញ្ជើញអ្នកទាំងនោះមកកម្ពុជា ទាំងអ្នកដែលមិនធ្លាប់អញ្ជើញមកកម្ពុជា និងអ្នកធ្លាប់អញ្ជើញ សូមបន្តអញ្ជើញទៅកម្ពុជាបន្តទៀត។ សម្តេចថ្លែងថា អាស៊ីអាគ្នេយ៍មិនធំពេកទេ ប៉ុន្តែយើងមានទីផ្សារធំ យើងមានបេះដូងធំ។

កម្ពុជា ជាប្រទេសដែលពោរពេញទៅដោយសក្តានុពល សម្រាប់វិនិយោគជាច្រើនឥតគណនា សម្រាប់វិនិយោគិនធ្វើការបោះទុនវិនិយោគ ដោយហេតុថា កម្ពុជាបានរក្សាបាននូវស្ថិរភាពកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយក្នុងមួយឆ្នាំ ដែលសម្រេចបាននូវវឌ្ឍនភាពលើគ្រប់វិស័យ ដោយទំហំផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ១០ដង ពី ៣.១១ពាន់លានដុល្លារក្នុងឆ្នាំ១៩៩៨ ដល់២៩.៦០ពាន់លានដុល្លារនៅឆ្នាំ២០២២។

សន្ទុះនៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) បានកើនឡើង ១៥ដងក្នុងចន្លោះឆ្នាំ២០០៧-២០២២ យោងតាមតារាង​ FDI Standouts Watchlist 2024, កម្ពុជាបានឈរលើលេខរៀងទី១ នៃប្រទេសដែលមានសន្ទុះ ការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ដោយទទួលបានពិន្ទុIndex Score ៩៦.១១ លើ១០០។

លើសពីនេះ កម្ពុជាសម្បូរដោយកម្លាំងពលកម្ម ដែលមានវ័យក្មេង ប្រកបដោយសក្តានុពល និងជាកាតាលីករដ៏សំខាន់នៅក្នុងចរន្តសេដ្ឋកិច្ចជាតិ។

កម្ពុជាក៏បានធ្វើទំនើបកម្ម ហេដ្ឋារចនសម្ព័ន្ធរូបវន្តបានយ៉ាងល្អប្រសើរ រាប់ចាប់ពីអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែទឹកជ្រៅ ផ្លូវគោក ផ្លូវទឹក ក៏ដូចជាប្រព័ន្ធឡូជីស្ទីក បូកផ្សំនឹងទីតាំងដ៏មានសក្តានុពលដែលផ្តល់នូវកាលានុវត្តភាព ប្លែកពីគេសម្រាប់វិនិយោគ។

ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល​ នីតិកាលទី៧ ក៏បានបន្ថែមនូវមុំយុទ្ធសាស្ត្រថ្មីបន្ថែម លើបច្ចេកវិទ្យា ដែលកំពុងតែសាយភាយលូតលាស់ពេញ ស្រទាប់យុវជនវ័យក្មេងរបស់កម្ពុជា ដោយអភិវឌ្ឍបាននូវប្រព័ន្ធឌីជីថល សម្រាប់ប្រើប្រាស់បានដ៏ល្អប្រសើរ។

លើសពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលេចអំពីសក្តានុពលសំខាន់ៗចំនួន៦ចំណុច នៃការវិនិ​យោគនៅកម្ពុជា ​ដែលនឹងផ្តល់អត្ថប្រយោជន៍ ​ដល់វិនិយោគិនបរទេស ដែលចូលមកវិនិយោគនៅកម្ពុជា។

នៅឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួនជាង ៤០០គម្រោង ជាមួយនឹងទំហំវិនិយោគជិត៧ពាន់លានដុល្លារ កើនឡើងជាង៤០% បើធៀបនឹងឆ្នាំ២០២៣។

ស្របជាមួយនឹងកំណើននៃការទទួលបានទុនវិនិយោគនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចអំពីសក្តានុពល និងការផ្តល់ជូនអត្ថប្រយោជន៍ជាច្រើនដល់វិនិយោគិន​ ​ដែលរួម​មាន ទី កម្ពុជាមានបរិយាកាសអំណោយផល និងការលើកទឹកចិត្ត តាមរយៈការកែទម្រង់ ​និងការកែសម្រួលបទបញ្ញត្តិ និងការផ្តល់ការលើកទឹកចិត្តពន្ធជាច្រើនដល់វិនិយោគិន។

ទី២. កិច្ចទំនាក់ទំនងដ៏រឹងមាំរវាងរដ្ឋាភិបាល និងប្រជាជន ទំនា​ក់ទំនងបើកចំហរវាងវិនិយោគិន ដែលជាអទិភាពដ៏សំខាន់ ដែលធានាថា កង្វល់ទាំងអស់របស់វិស័យឯកជន និងវិនិយោគិន នឹងត្រូវបានលើកឡើង និងដោះស្រាយជាប់ជាប្រចាំ។

ទី៣. ទីតាំងយុទ្ធសាស្រ្ត និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ​ដោយកម្ពុជាស្ថិតនៅទីតាំងយុទ្ធសាស្រ្ត នៅចំកណ្តាលនៃអាស៊ាន ដែលធ្វើឱ្យកម្ពុជា មានភាពកាន់តែល្អឥតខ្ចោះ ក្នុងការតភ្ជាប់ទីផ្សារ ខណៈរាជរដ្ឋាភិបាល បានអភិវឌ្ឍមន៍ហេដ្ឋារចនាសម្ព័ន្ធ និងឡូជីស្ទីក ដើម្បីងាយស្រួលដល់ការតភ្ជាប់។

ទី៤. លទ្ធភាពក្នុងការចូលទីផ្សារតំបន់ និងសាកលដ៏ទូលំទូលា​យ តាមរយៈកិច្ចព្រមព្រៀងនានា ដូចជាកិច្ចព្រមព្រៀងអាសិប​ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន កូរ៉េ និងអេមីរ៉ាតអារ៉ាប់រួមជាដើម។

​ទី៥. សេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍ ដោយរាជរដ្ឋាភិបាលទទួ​លស្គាល់អំពីអំណាច បដិវត្តកម្មនៃឌីជីថលូបនីយកម្ម និងការផ្តល់អទិភាពដល់ការអភិវឌ្ឍន៍ ប្រព័ន្ធអេកូឡូស៊ីឌីជីថលដ៏រឹងមាំ។ ក្នុងន័យនេះសម្តេច បានលើកទឹកចិត្តដល់វិនិយោគិនហ្វីលីពិន ក្នុងការ​ធ្វើជាភាពដៃគូរជាមួយកម្ពុជា ក្នុងការកសាង​អនាគតឌីជីថលនៅកម្ពុជា។

ទី៦. ថាមពលប្រកបដោយចីរភាព និងកំណើនបៃតង ​ដោយកម្ពុជាមានការប្តេជ្ញាចិត្ត ចំពោះការអភិវឌ្ឍន៍ថាមពល ប្រកបដោយចីរភាព និងកំណើនបៃតង​​៕

 

ធនាគារ ហត្ថា បានរៀបចំកិច្ចប្រជុំនាយក-នាយិកាសាខា ប្រចាំឆ្នាំ ២០២៥ ក្រោមប្រធានបទ៖ “ការផ្លាស់ប្តូរ ដើម្បីភាពជោគជ័យដ៏ប្រសើរ” ដើម្បីផ្ដល់គន្លឹះសំខាន់ៗ សម្រាប់ការផ្លាស់ប្តូរសម្រាប់ឆ្នាំថ្មី!

0

ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG បានរៀបចំកិច្ចប្រជុំនាយក-នាយិកាសាខា ប្រចាំឆ្នាំ ២០២៥ ក្រោមប្រធានបទ៖“ការផ្លាស់ប្តូរ ដើម្បីភាពជោគជ័យដ៏ប្រសើរ (Embracing Change Achieving Excellence)”។ កិច្ចប្រជុំនេះ​ត្រូវបានរៀបចំឡើង នៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅធនាគារ ហត្ថា ថៅវើ ដោយមានការអញ្ជើញចូលរួមពី លោក មិន សុផា ប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់គ្រប់គ្រង ព្រមទាំងលោកនាយក-នាយិកាសាខា របស់ធនាគារ ហត្ថា មកពីគ្រប់សាខាទូទាំងប្រទេស។ កិច្ចប្រជុំឆ្នាំនេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងបង្ហាញពីផែនការយុទ្ធសាស្ត្រព្រមទាំងគោលដៅសម្រាប់ឆ្នាំ ២០២៥ ​ដើម្បីទទួលបានគន្លឹះក្នុងការផ្លាស់ប្ដូរ ដែលមានប្រសិទ្ធភាពខ្ពស់ និងការយកចិត្តទុកដាក់កាន់តែខ្លាំងលើសេវាហិរញ្ញវត្ថុប្រកបដោយល្អប្រសើរ ជូនអតិថិជនរបស់ខ្លួន។

លោក មិន សុផា ប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា បានមានប្រសាសន៍ថា៖ “កិច្ចប្រជុំនៅថ្ងៃនេះ គឺជាវេទិកាដ៏មានសារៈសំខាន់ក្នុងការចែករំលែកនូវនៅផែនការ​យុត្តិសាស្រ្ត​ និងគន្លឹះក្នុងការផ្លាស់ប្ដូររបៀរបប​ការងារ ផ្នត់គំនិត អោយកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របជាមួយចំណេះជំនាញពង្រឹងកិច្ចសហការ និងកំណត់នូវការអនុវត្តផែនការយុទ្ធសាស្រ្ត ផ្តល់សេវាកម្មកាន់តែប្រសើរ ស្របទៅតាមតម្រូវការអតិថិជន។ បន្ថែមពីនោះទៀតការផ្លាស់ប្ដូរនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់អាជីវកម្មរបស់យើង ដើម្បីធានាថារាល់សេវាកម្មហិរញ្ញវត្ថុ ដែលផ្ដល់ជូនដល់អតិថិជនពិតជាទទួលបាននៅការពេញចិត្តយ៉ាងកក់ក្ដៅ​”។

ក្រោយពីបានទទួលនូវការចែករំលែកអំពីផែនការយុទ្ធសាស្ត្រ របៀបធ្វើការងារ និងការផ្លាស់ប្តូរផ្នត់គំនិត ជាមួយចំណេះជំនាញ និងបទពិសោធន៍ផ្សេងៗតាមរយៈការធ្វើបទបង្ហាញពីគណៈគ្រប់គ្រង បានធ្វើឱ្យអ្នកចូលរួមទាំងអស់យល់ដឹងអំពីទិសដៅនានា ហើយថែមទាំងជួយពង្រឹងសមត្ថភាព និងការចងសម្ពន្ធភាពក្នុងក្រុមការងារដែល អាចអភិវឌ្ឍន៍បន្ថែមនាពេលអនាគត ឆ្ពោះទៅកាន់ភាពរឹងមាំ វឌ្ឍនភាព និងភាពជោគជ័យ។

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជ ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល ៣០ឆ្នាំមកហើយ   ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដល់អតិថិជនរបស់ខ្លួន។ ក្នុងនាមជាបុត្រសម្ព័ន្ធរបស់ធនាគារ ក្រុងស្រ៊ី ធនាគារ ហត្ថា មានមោទនភាពក្នុងការប្រកាសការបើកធនាគារ ហត្ថា ថៅវើ ដែលទើបបញ្ចប់គម្រោងសាងសង់ជាស្ថាពរ ដែលមានអាសយដ្ឋាននៅលើមហាវិថីសម្តេចតេជោ ហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) នៅក្នុងរាជធានីភ្នំពេញ។ សូមបញ្ជាក់ថាធនាគារ ហត្ថា បានទទួលការវាយតម្លៃជាស្ថាប័នមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់ BBB+ អស់រយៈពេល ០៦ឆ្នាំជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។ បន្ថែមជាងនេះទៀត ធនាគារ ហត្ថា ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារអាណាព្យាបាលរបស់ខ្លួន ដែលរួមចំណែកជំរុញឱ្យធនាគារ ហត្ថា មានធនធានគ្រប់គ្រាន់ និងមានភាពរឹងមាំយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ក្នុងការបន្តប្រតិបត្តិការអាជីវកម្មរបស់ខ្លួនជាធម្មតា។

ប្រូម៉ូសិន Month Of Love បានទាំងក្ដីស្រលាញ់ បានទាំងឱកាសចំណេញពីបុរី ប៉េង ហួត!

0

ខែនៃក្តីស្រឡាញ់បុរី ប៉េង ហួត សូមផ្តល់ជូនប្រូម៉ូសិន Month Of Love សម្រាប់ការទិញផ្ទះក្នុងខែកុម្ភៈនេះ សម្រាប់អតិថិជនដែលមានបំណងចង់ទិញនៅគេហដ្ឋានថ្មីក្នុងគម្រោង​ណាមួយរបស់បុរី ប៉េង ហួត។
កុំឲ្យឱកាសដ៏ចំណេញ​នេះរំលេងហួសឲ្យសោះបានទាំងគេហដ្ឋានក្នុងក្តីស្រមៃហើយ បានទាំងឱកាសចាប់កាដូ Surprising box ដូចខាងក្រោម៖

–           ប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិចត្រូនិក រហូតដល់  $ 3000

–           ឬដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅលើកោះលក្ខណៈromantic  រយៈពេល 2 យប់ 3ថ្ងៃ

–           ឬប័ណ្ណទឹកប្រាក់នៅ PH Grand Hall  រហូតដល់ $ 3000

​-     បង់មុនត្រឹមតែ 5%អាចចូលរស់នៅបានភ្លាមៗ

–  ការប្រាក់ 0%រយៈពេលវែង

សូមបញ្ជាក់ផងដែរថាការផ្តល់ជូនខាងលើមានសុពលភាពត្រឹមថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះតែប៉ុណ្ណោះ។

គួររម្លឹកផងដែរថា គម្រោងបុរី ប៉េង ហួត មានទីតាំងស្ថិតនៅតំបន់សំខាន់ៗក្នុងរាជធានីភ្នំពេញរួមមានគម្រោង ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ស្ថិតក្នុងខណ្ឌច្បារអំពៅមានផ្ទៃដីសរុបប្រមាណ ៤០០ហិកតាជាសហគមន៍ទំនើបចម្រុះហ៊ុមព័ទ្ធទៅដោយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗយ៉ាងសម្បូរបែប។ នៅភាគខាងត្បូងនៃរាជធានីភ្នំពេញរួមមានគម្រោងធំៗដូចជាគម្រោងដឹស្តា ដាយមិន(ផ្លូវ ៦០ម៉ែត្រ)មានទីតាំងស្ថិតតាមបណ្តោយមហាវិថីសម្តេចតេជោ ឬហៅកាត់ថាផ្លូវ ៦០ម៉ែត្រ និងគម្រោងដឹស្តា មេរា ហ្កាដិន (ផ្លួវ ៥០ម៉ែត្រ) មានទីតាំងស្ថិតតាមបណ្តាយផ្លូវក្រវ៉ាត់ក្រុងទី២ ឬហៅកាត់ថាផ្លូវ ៥០ម៉ែត្រ។ រីឯភាគខាងជើងនៃរាជធានីភ្នំពេញក៏មានគម្រោង ដឹស្តា មុនីរាហ៍ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិ 6A តែម្តង។  គ្រប់គម្រោងរបស់ក្រុមហ៊ុនមានប្រភេទផ្ទះជាច្រើនយ៉ាងសម្បូរបែប រាប់ចាប់ពីខុនដូ វីឡាកូនកាត់ ហ្សបហោស៍ វីឡាភ្លោះ រហូតដល់វីឡាទោល ហើយក្នុងប្រភេទផ្ទះនីមួយៗមានច្រើនម៉ូដច្រើនជម្រើសអាស្រ័យទៅតាមតម្រូវការរបស់អតិថិជនគ្រប់លំដាប់ថ្នាក់។

នៅចាំអីទៀត! សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូន សូមអញ្ជើញណាត់ជួបសហការីលក់របស់បុរី ប៉េង ហួត នៅគ្រប់ទីតាំងការិយាល័យ ឬទំនាក់ទំនងមកកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់បុរី ប៉េង និងទាក់ទងតាមទូរសព្ទលេខ៖ 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗។

Bumper Link: https://youtu.be/lj_bAPcpamw

 

 

 

 

PHL may need 50M sq.m. of industrial space by 2035

0

THE PHILIPPINES may need at least 50 million square meters (sq.m.) of industrial space by 2035, with an estimated average price of P30,000 per sq.m., to accommodate surging demand from the manufacturing, logistics, and data center sectors, according to commercial real estate consultancy firm
PRIME Philippines.

“By 2035, the major backbone of the Philippine economy will be the industrial sector. Industrial real estate is no longer just an asset — it’s the key to unlocking the Philippines’ economic future.

The demand is here; the supply must follow,” PRIME Philippines Founder and Chief Executive Officer Jet Yu said during a briefing on Wednesday.

Warehouse supply grew by 4% to 37.6 million sq.m. in 2024, driven by new developments in Laguna, Batangas, and Cebu.

PRIME Philippines projected that supply would breach 40 million sq.m. this year, with upcoming expansions in Rizal, Cavite, Laguna, Pampanga, Cebu, and Davao.

Mr. Yu noted that about a third of the projected demand will come from the development of data centers, with over 100 data centers expected to go live in the country within the next three years.

“The 50 million sq.m. is a conservative-to-optimistic estimate. In just one or two years, we’re going to see many countries, including the Philippines, localizing and housing their own data domestically,” he said.

Mr. Yu added that the country’s manufacturing and logistics sectors are also expected to fuel industrial space demand.

“There has been a rapid decentralization across the Philippines. Logistics players have strategically positioned themselves over the past three to four years,” he said.

“On manufacturing, when many companies from China sought to diversify their operations to other ASEAN neighbors, we somewhat missed that opportunity. However, over the next ten years, we expect significant demand,” he added.

Source: Business World

បណ្តាប្រទេសនានាក្នុងតំបន់អាស៊ី​គ្រោង​ទិញថាមពលពីសហរដ្ឋអាមេរិកដើម្បីចរចាពន្ធគយជាមួយលោក ដូ ណាល់ត្រាំ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Bloomberg បានរាយការណ៍ថា បណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ី​គ្រោង​នាំចូលថាមពលឥន្ធនៈ​ហ្វូស៊ីល​បន្ថែម​ទៀតពីសហរដ្ឋអាមេរិក​ ដើម្បី​ធ្វើ​ឱ្យប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំមានការសប្បាយចិត្ត។

ជាក់ស្ដែង ក្រុមមន្ត្រីបង្កើតគោលនយោបាយរបស់ប្រទេសកូរ៉េខាងត្បូង កោះតៃវ៉ាន់ ប្រទេសវៀតណាម រួមទាំងសហភាពអឺរ៉ុប បានពិចារណាលើការទិញថាមពលពីសហរដ្ឋអាមេរិក ដែលជាប្រទេសផលិតប្រេងឆៅ និងនាំចេញឧស្ម័នធម្មជាតិដ៏ធំបំផុតរបស់ពិភពលោក។

លោក Saul Kavonic អ្នកវិភាគថាមពលនៅក្រុមហ៊ុន MST Marquee បានលើកឡើងថា “ដៃគូពាណិជ្ជកម្មនានាក្នុងតំបន់អាសុីយល់ឃើញថា ការទិញថាមពលរបស់សហរដ្ឋអាមេរិក ជាមធ្យោបាយមួយក្នុងការចរចារពន្ធជាមួយរដ្ឋបាលលោក ត្រាំ”។

អ្នកវិភាគរូបនេះបានគូសបញ្ជាក់បន្ថែមថា បណ្តាប្រទេសនានានាបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សឆ្ពោះទៅរកការធានាការផ្គត់ផ្គង់ពីសហរដ្ឋអាមេរិក ចាប់តាំងពីលោក ដូ ណាល់ត្រាំឈ្នះការបោះឆ្នោត។

ការណ៍នេះនឹងអនុញ្ញាតឱ្យរដ្ឋបាលថ្មីរបស់លោក ដូ ណាល់ត្រាំ អាចពង្រីកការនាំចេញឧស្ម័នធម្មជាតិ (LNG) របស់សហរដ្ឋអាមេរិកលើសពីផែនការគ្រោងទុកចំនួន២ដងនៅឆ្នាំ២០៣០ និងនាំឱ្យទីក្រុងវ៉ាសុីនតោនមានប្រៀបខ្លាំងជាងបណ្តាដៃគូប្រជែង។

ជាក់ស្ដែង ប្រធានាធិបតីអាមេរិកទី៤៧រូបនេះបានដាក់ចេញនូវសេចក្ដីប្រកាសអាសន្នថាមពលថ្នាក់ជាតិ ដើម្បីបង្កើនផលិតកម្មប្រេង និងឧស្ម័ន តាមរយៈការខួងអណ្តូងប្រេង និងឧស្ម័ននានានៅក្នុងទឹកដីសហរដ្ឋអាមេរិក។

លោក Kazuhiro Ikebe ប្រធានក្រុមហ៊ុនផលិតថាមពលអគ្គិសនីជប៉ុន Kyushu Electric Power Co. បានលើកឡើងថា “ការផលិតឧស្ម័នធម្មជាតិ (LNG) កាន់តែច្រើនពីសំណាក់សហរដ្ឋអាមេរិកជាព័ត៌មានល្អសម្រាប់ឧស្សាហកម្មអគ្គិសនី ដោយសារតែវាអាចរក្សាបាននូវស្ថិរភាពតម្លៃ”។

បណ្តាប្រទេសនានា រួមទាំងប្រទេសជប៉ុន និងប្រទេសថៃបានពិភាក្សាជាថ្មីជាមួយបណ្តាក្រុមហ៊ុននាំចេញឧស្ម័នធម្មជាតិរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ នេះបើយោងតាមក្រុមពាណិជ្ជករ ដែលបានចូលរួមក្នុងកិច្ចចរចា។

ប្រភពដដែលបានទម្លាយឱ្យដឹងបន្ថែមថា ប្រទេសជប៉ុន និងថៃគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញថាមពលជាមួយសហរដ្ឋអាមេរិក ប្រសិនបើពួកគេចរចាតម្លៃត្រូវគ្នា៕ប្រភព: Bloomberg៕

ប្រទេសហ្វីលីពីនត្រូវការទីតាំងអចលនទ្រព្យឧស្សាហកម្មសរុបចំនួន៥០លានម៉ែត្រការ៉េនៅឆ្នាំ២០៣៥

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសហ្វីលីពីនត្រូវការទំហំទីតាំងអចលនទ្រព្យឧស្សាហកម្មយ៉ាងតិច៥០លានម៉ែត្រការ៉េនៅត្រឹមឆ្នាំ២០៣៥ខាងមុខ ជាមួយនឹងតម្លៃលក់ជាមធ្យមចំនួន៣០.០០០ប៉េសូ (ប្រមាណ៥១៧ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យពាណិជ្ជកម្ម PRIME Philippines បានឱ្យដឹងថា ការកើនឡើងនៃតម្រូវការពីផ្នែកផលិតកម្ម ការដឹកជញ្ជូន និងមជ្ឈមណ្ឌលទិន្នន័យនឹងជំរុញឱ្យមានកំណើននៃការផ្គត់ផ្គង់ទីតាំងអចលនទ្រព្យឧស្សាហកម្មបន្ថែមទៀត។

លោក Jet Yu ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន PRIME Philippines បានអះអាងថា“នៅឆ្នាំ២០៣៥ខាងមុខ វិស័យឧស្សាហកម្មនឹងក្លាយជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីន”។

លោក Jet Yu បានគូសបញ្ជាក់ថា “ផ្នែកអចលនទ្រព្យឧស្សាហកម្មមិនត្រឹមតែជាទ្រព្យសកម្មនោះទេ។ ប៉ុន្តែ ផ្នែកនេះក៏ជាគន្លឹះនៅក្នុងការទាញយកនូវសក្តានុពលពីអនាគតនៃសេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីន។ ដូច្នេះ តម្រូវការ និងការផ្គត់ផ្គង់នឹងកើនឡើងព្រមគ្នា”។

ជាក់ស្ដែង កាលពីឆ្នាំ២០២៤ ការផ្គត់ផ្គង់ឃ្លាំងនៅហ្វីលីពីនបានកើនឡើងចំនួន៤ភាគរយ ដល់ទំហំផ្ទៃក្រឡាចំនួន៣៧,៦លានម៉ែត្រការ៉េ ដែលជំរុញដោយគម្រោងអភិវឌ្ឍន៍ថ្មីៗនៅទីក្រុង Laguna ទីក្រុង Batangas និងទីក្រុង Cebu។

ក្រុមហ៊ុន PRIME Philippines បានព្យាករណ៍ថា ការផ្គត់ផ្គង់ឃ្លាំងនៅហ្វីលីពីននឹងកើនឡើងដល់ទំហំ៤០លានម៉ែត្រការ៉េនៅឆ្នាំ២០២៥នេះ ស្របពេលមានគម្រោងពង្រីកឃ្លាំងនៅទីក្រុង Rizal ទីក្រុង Cavite ទីក្រុង Laguna ទីក្រុង Pampanga ទីក្រុង Cebu និងទីក្រុង Davao។

លោក Yu រំពឹងថា “ចំណែកប្រមាណមួយភាគបីនៃតម្រូវការទីតាំងអចលនទ្រព្យឧស្សាហកម្មសរុបចំនួន៥០លានម៉ែត្រការ៉េនៅឆ្នាំ២០៣៥ នឹងបានប្រភពមកពីការអភិវឌ្ឍន៍មជ្ឈមណ្ឌលទិន្នន័យ ខណៈមជ្ឈមណ្ឌលទិន្នន័យជាង១០០ទីតាំង គ្រោងនឹងដំណើរការនៅប្រទេសហ្វីលីពីនក្នុងរយៈពេល៣ឆ្នាំខាងមុខ”។

លោក Yu បានបន្ថែមទៀតថា ការរីកចម្រើននៃវិស័យផលិតកម្ម និងភស្តុភាររបស់ប្រទេសហ្វីលីពីនក៏ត្រូវបានគេរំពឹងថា នឹងជំរុញតម្រូវការទីតាំងអចលនទ្រព្យឧស្សាហកម្មផងដែរ៕ប្រភព: Businesworld ៕

Asia looks to buy more US fossil fuels to make Trump happy

0

Asian fossil fuel buyers looking to appease incoming US President Donald Trump have come to the same conclusion: buy more American oil and gas.

The re-elected populist leader has threatened tariffs against a number of nations that have trade surpluses with the US, prompting policymakers from South Korea, Taiwan, Vietnam and also the European Union to consider procuring more energy from the world’s biggest producer of crude and exporter of liquefied natural gas.

“Trade partners see buying US LNG as aiding in tariff negotiations with the Trump administration,” said Saul Kavonic, an energy analyst at MST Marquee. There’s been a noticeable and rapid shift toward securing US supply since Trump’s election win, he added.

Such a shift would allow Trump — who has promised his voters a hard pivot back to fossil fuels — to expand US LNG exports beyond the already planned doubling by 2030, as well as give American project developers an edge over rival exporters.
Trump is expected to order changes to encourage domestic oil and gas development immediately after his inauguration on Monday.

This could include lifting his predecessor Joe Biden’s moratorium on fresh licenses for LNG export projects — a policy that slowed new sales agreements from 38 in 2022 to just seven last year, according to data from BloombergNEF.

More LNG production from the US is “bright news” for the utilities industry as it could stabilise prices, said Kazuhiro Ikebe, president of Japanese regional power producer Kyushu Electric Power Co. Buyers have been grappling with volatile gas prices since the war in Ukraine began in 2022.

In countries including Japan and Thailand, buyers have renewed talks with US LNG export projects over the last few months, according to traders participating in the negotiations, who added they are eager to sign deals with the US if the price is right.

Roughly half of US LNG exports went to Europe last year, according to ship-tracking data compiled by Bloomberg. And the loss of Russian pipeline gas flows at the start of the year means the continent may also turn to US supply to plug that gap. Trump last month warned the EU that its goods will get hit with US tariffs if its member states don’t buy more American oil and gas.

The trading unit of DTEK, Ukraine’s largest private energy firm, said last month it aims to bring a steady supply of US LNG into Ukraine. “The current administration supported the supply of gas to Europe,” said D.Trading chief executive officer Dmytro Sakharuk. “And we believe that during the next administration that will be even more active.”

The market is unlikely to see any immediate impact. Importers can’t easily boost purchases from the US over the next few years, as much of the nation’s current output is already tied up in long-term contracts.

Instead, traders negotiating with US exporters say they are considering locking in supply worth billions, without which proposed US projects — which would take years to build — wouldn’t go ahead.

Source: Bloomberg