ក្រុមហ៊ុន​ Vienna​ Hotel​ ដ៏​ល្បី​របស់​ចិន​ឈានជើង​ចូល​ទីផ្សារ​កម្ពុជា​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ Vienna​ Hotel​ Co​., Ltd​ ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ១៩៩៣ បាន​ឈានជើង​ចូល​ទីផ្សារ​កម្ពុជា​និង​ស្វែងរក​ដៃគូ​សហការ​វិនិយោគ​ ដើម្បី​ទទួល​បាន​ជោគជ័យ​លើ​ទីផ្សារ​រួម​ក្នុង​វិស័យ​បដិសណ្ឋារ​កិច្ច​នៅ​កម្ពុជា​។

Vienna​ Hotel​ Co​, Ltd​ ជា​សណ្ឋាគារ​នាំមុខ​គេ​មួយ​ដេល​មាន​ខ្សែ​សង្វាក់​អាជីវកម្ម​ខ្នាត​កណ្តាល​របស់​ប្រទេស​ចិន​។ ក្រុមហ៊ុន​ទទួល​បាន​ម៉ាក​យីហោ​លំដាប់​លេខ១​ របស់​សណ្ឋាគារ​ចិន​រយៈពេល​ប្រាំពីរ​ឆ្នាំ​ជាប់គ្នា​ (ពីឆ្នាំ​ ២០១៣​-២០១៩​ ក្នុង​ការអភិវឌ្ឍន៍​ខ្សែ​សង្វាក់​សណ្ឋាគារ​ និង​របាយការណ៍​វិនិយោគទុន​)។

ដោយ​ប្រកាន់​ខ្ជាប់​នូវ​តម្លៃ​ស្នូល​នៃ​ “ការ​គេងលក់​ស្កប់ស្កល់​ សុខភាព​ដ៏​អស្ចារ្យ​” យើង​ប្តេជ្ញា​ផ្តល់​ជូន​អតិថិជន​ នូវ​ផលិតផល​ដែល​មានតម្លៃ​ខ្ពស់​ និង​មាន​ផាសុកភាព​ខ្ពស់​ និង​បទពិសោធន៍​ នៃ​ការ​ស្នាក់នៅ​ដ៏​ល្អ​ដែល​បង្កើត​បាន​ជា​ “អាហារ​ដែល​មាន​ផាសុ​ខភាព​ និង​មាន​សុខភាព​ល្អ​ មានគុណ​ភាព​ ប្រណីត​សុវត្ថិភាព​ និង​ការ​ការពារ​បរិស្ថាន​សិល្បៈ​ តន្រ្តី​ ប្រព័ន្ធ​សុខាភិបាល​ និង​ដំណេក​មាន​តំលៃ​ចំនួន៦​ គឺ​ស្ថិតនៅ​លំដាប់​ជួរមុខ​នៃ​ឧស្សាហកម្ម​ទាក់ទង​នឹង​គំរូ​នៃ​ការគ្រប់គ្រង​ ភាព​ប៉ិនប្រសប់​ ការបង្កើត​យីហោ​ ការពង្រីក​ និង​ការអភិវឌ្ឍន៍​ និង​ការគ្រប់គ្រង​ដើមទុន​។

បច្ចុប្បន្ន​ ក្រុមហ៊ុន​ Vienna​ Hotel​ Co​ មាន៨យី​ហោ​ធំៗ​ កិច្ច​សហប្រតិបត្តិ​ការ​ជា​យុទ្ធ​សាស្រ្ត​ជាមួយ​យី​ហោ​ធំៗ​ទាំង៣​ របស់​ក្រុមហ៊ុន​សណ្ឋាគារ​ French​ Louvre​ Hotel​ Group​ ហើយក៏​កំពុង​បង្កើត​ថ្មី​ និង​បញ្ចូល​យីហោ​ថ្មី​ចំនួន៦ផង​ដែរ​។

​គិត​ត្រឹម​ខែមីនា​ ឆ្នាំ​ ២០១៩​ ក្រុមហ៊ុន​ Vienna​ Hotel​ Limited​ មាន​វត្តមាន​នៅ​ទីក្រុង​ចំនួន៣២៦​ ​នៅ​ទូទាំង​ប្រទេស​ចិន​ ដែល​ប្រតិបត្តិ​ការ​អាជីវកម្ម​ច្រើនជាង២​,៥០០​ កន្លែង​ (កំពុង​សាងសង់​) មាន​បន្ទប់​ប្រភេទ​Wan​ ជាង៣៣បន្ទប់​ មានកំណត់​ត្រា​សុវត្ថិភាព​នៃ​គ្រោះថ្នាក់​ក្រោមសូន្យ​ ហើយ​ឥឡូវនេះ​ជា​រៀងរាល់​ឆ្នាំ​ ដើម្បី​បន្ថែមល្បឿន​ក្នុង​ការបង្កើត​សាខា​ពី៨០០​-១,០០០​ និង​អាច​ច្រើនជាង​នេះ​។

ការ​អភិវឌ្ឍ​ជំពូក​ថ្មី​

នៅ​ឆ្នាំ​ ២០១៦​ ក្រុម​ហុន​សណ្ឋាគារ​ Vienna​ Hotel​ Co​., Ltd​ បាន​ឈាន​ចូល​ដំណាក់កាល​ថ្មី​ នៃ​ការអភិវឌ្ឍន៍​ស្របតាម​និន្នាការ​ នៃ​សម្ព័ន្ធភាព​ឧស្សាហកម្ម​សណ្ឋាគារ​លំដាប់​ពិភពលោក​ និង​ឈាន​ដល់​កិច្ច​សហប្រតិបត្តិ​ការ​ជា​យុទ្ធសាស្ត្រ​ ជាមួយ​ក្រុមហ៊ុន​ Jinjiang​ International​ Group​។

គុណសម្បត្តិ​គឺ​បំពេញបន្ថែម​។ បន្ទាប់ពី​កិច្ច​សហប្រតិបត្តិ​ការ​នេះ​ ចំនួន​សមាជិក​ដែល​បាន​ចុះឈ្មោះ​សរុប​នៃ​ Vienna​ Hotel​ Co​., Ltd​ និង​ Jinjiang​ International​ Group​ មាន​ចំនួន​លើស​ពី ១​,៦ពាន់​លាន​។ ក្រុមហ៊ុន​ Jinjiang​ International​ Group​ គឺជា​ក្រុមហ៊ុន​ ផ្នែក​ទេសចរណ៍​សណ្ឋាគារ​ដ៏​ធំជាង​គេ​បង្អស់​នៅក្នុង​ប្រទេស​ចិន​ និង​ជាប់​ចំណាត់ថ្នាក់​ ក្នុងចំណោម​ក្រុមហ៊ុន​សណ្ឋាគារ​លំដាប់​ពិភពលោក​ទាំង៣​។

ក្រុមហ៊ុន​សណ្ឋាគារ​ Vienna​ Hotel​ Co​., Ltd​ នឹង​ឈរ​នៅ​លើ​ស្មា​របស់​ក្រុមហ៊ុន​យក្ស​ និង​ប្រកួតប្រជែង​ជាមួយនឹង​ដៃគូ​ប្រកួតប្រជែង​ជាស​កល​ ដើម្បី​ដឹងពី​សកល​ភាវូបនីយកម្ម​នៃ​យីហោ​សណ្ឋាគារ​ចិន​មួយ​ជំ​ហាន​ម្តង​ៗ។

ប្រវត្តិ​ក្រុមហ៊ុន​ Jin​ jiang​ Group​

ក្រុមហ៊ុន​ Jin​ Jiang​ International​ (Group​) Co​., Ltd​ (ហៅ​កាត់​ថា​ Jinjiang​ International​ Group​) គឺជា​ក្រុមហ៊ុន​សហគ្រាស​ទេសចរណ៍​ដ៏​ធំ​បំផុត​ នៅក្នុង​ប្រទេស​ចិន​។ ក្រុមហ៊ុន​នេះ​មាន​ដើមទុន​ចុះបញ្ជី​ចំនួន២ពាន់​លា​នយ័ន​ និង​មាន​បុគ្គលិក​ជាង៥ម៉ឺន​នាក់​។

ក្រុមហ៊ុន​ Jinjiang​ International​ Group​ បាន​បង្កើន​ការ​បណ្តាក់​ទុន​រួមគ្នា​យ៉ាង​ទូលំទូលាយ​ ជាមួយ​ក្រុម​សហគ្រាស​ ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ៗនៅ​លើ​ពិភពលោក​ជាង​ ២០ក្រុមហ៊ុន​ ដូចជា​ ក្រុមហ៊ុន​ Marriott​ ក្រុមហ៊ុន​ Hilton​ ក្រុមហ៊ុន​ Intercontinental​ ក្រុមហ៊ុន​ Fairmont​ ក្រុមហ៊ុន​ Accor​ និង​សណ្ឋាគារ​ល្បីឈ្មោះ​លើ​ពិភពលោក​ ដូចជា​ ក្រុមហ៊ុន​Mitsui​ ក្រុមហ៊ុន​ HRG​ និង​ក្រុមហ៊ុន​ Les​ Roches​ ៕

អ្នក​វិនិយោគ​ឆ្លាតវៃ​ប្រើ​រូបមន្ត​អ្វី​ដើម្បីឲ្យ​ការ​វិនិយោគ​របស់​ខ្លួន​បាន​ទទួលជោគជ័យ​?

0

ដោយ​ គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ការ​វិនិយោគ​មិនមែន​ជា​រឿង​ប្រថុយប្រថាន​នោះ​ទេ​ ព្រោះ​ការ​វិនិយោគ​បែប​ប្រថុយប្រថាន​ ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ ប៉ុន្តែ​អ្នក​វិនិយោគ​ឆ្លាតវៃ​ពួកគេ​តែងតែ​អនុវត្តន៍​រូបមន្ត​ពិសេស​មួយ​។

អគ្គនាយក​ក្រុមហ៊ុន​ Premium​ Housing​ Co​, Ltd​ លោក ​ម៉ាន់​ ចាន់​ឌី​ បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ ការ​វិនិយោគ​អចលនទ្រព្យ​ឆ្លាតវៃ​ ទាមទារ​ឲ្យ​អ្នក​វិនិយោគ​មាន​ភាព​អត់ធ្មត់​ ដើម្បី​រកបាន​តម្លៃ​អចលនទ្រព្យ​ទាប​ជាង​ទីផ្សារ​។ អចលនទ្រព្យ​ខ្លះ​ ត្រូវការ​ចំណាយពេល១ឆ្នាំ​ ឬច្រើនជាង​នេះ​ ដើម្បី​ទិញ​បាន​តម្លៃ​ទាប​ ឬនៅ​រក្សា​តម្លៃ​ដដែល​។

លោក​បន្ត​ថា​ “អ្នកភូមិ​ អ្នកជិតខាង​ និង​មេភូមិ​ដែល​ស្ថិតនៅ​ក្បែរ​ទីតាំង​អចលនទ្រព្យ​ ដែល​យើង​ចង់​ទិញ​ គឺ​ជា​ប្រភព​ព៌​តមាន​ច្បាស់លាស់​ជាងគេ​ ដើម្បី​ដឹងពី​តម្លៃ​អចលនទ្រព្យ​នោះ​ និង​ដឹងពី​ម្ចាស់​អចលនទ្រព្យ​នោះ​ជាប់បំណុល​ឬយ៉ាងណា​”។លោក​បន្ត​ថា​ “ម្ចាស់​អចលនទ្រព្យ​តែងតែ​ចង់បាន​តម្លៃ​ថ្លៃ​ ហើយ​អ្នកទិញ​តែងតែ​ចង់បាន​តម្លៃ​ទាប​ជាង​ទីផ្សារ​ ហេតុនេះ​អ្នក​វិនិយោគ​ឬអ្នកទិញ​ត្រូវ​កា​រកា​រច​ចារ​ ដើម្បី​ទទួល​បាន​តម្លៃ​ល្អ​”។

លោក​ម៉ាន់​ ចាន់​ឌី​បាន​បន្ត​ថា​ អ្នក​វិនិយោគ​ដែល​ឈ្លាសវៃ​ ឬមហា​សេដ្ឋី​អចលនទ្រព្យ​ តែងតែ​ប្រើប្រាស់​រូបមន្ត​ដោយ​ប្រមូល​ព៌​តមាន​ ពីអ​ចល​លន​ទ្រព្យ១០០ទីតាំង​ ហើយ​ ពួកគេ​ជ្រើសរើស​យក៣០មក​ពិចារណា​ ចុងក្រោយ​ពួកគេ​ជ្រើសរើស​យក​បី​ ​និង​ចុងក្រោយ​សម្រេច​ជ្រើសរើស​យក​តែ១​ ជា​អចលនទ្រព្យ​ដែល​មានតម្លៃ​ល្អ​ឬទាប​ជាង​ទីផ្សារ​៕

ចំណេះដឹង​ច្បាប់​! តើ​កិច្ចសន្យា​បែប​ណា​ទើប​ជា​កិច្ចសន្យា​ត្រឹមត្រូវ​តាមច្បាប់​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ជាទូទៅ​ កិច្ចសន្យា​គឺជា​ច្បាប់​របស់​គូភាគី​ ដែល​បាន​សន្យា​គ្នា​ទៅវិញទៅមក​ ឬជា​កា​សន្យា​របស់​ភា​គី​ម្ចាង​ទៅ​ភាគី​ម្ខាងទៀត​ ក្នុង​គោលបំណង​ជា​ការ​ផ្លាស់​ប្តូរ​ប្រយោជន៍​ទៅវិញទៅមក​។

ដើម្បី​ធ្វើ​កិច្ចសន្យា​មួយ​ ទៅជា​កិច្ចសន្យា​ ដែល​មាន​សុពលភាព​អាច​អនុវត្ត​បាន​ឬជា​កិច្ចសន្យា​ ដែល​ជាគោល​ការណ៍​ទទួលស្គាល់​ដោយ​ច្បាប់​ ភាគី​នី​មួយ​ៗនាំ​អោយ​កិច្ចសន្យា​ត្រូវតែ​គោរព​នូវ​លក្ខខណ្ឌ​ចំ​បងៗ​ដូចជា​៖

១) ឆន្ទៈ​របស់​គូភាគី​

កិច្ចសន្យា​ ឬការសន្យា​ណាក៏ដោយ​ ក៏​ត្រូវតែ​ធ្វើឡើង​ដោយ​ឆន្ទះ​របស់​គូភាគី​ ពោល​គឺ​ត្រូវតែ​ធ្វើឡើង​ដោយស្ម័គ្រចិត្ត​ គ្មាន​ការ​បង្ខិតបង្ខំ​ពីសំណាក់​ភាគី​នៃ​កិច្ចសន្យា​ ឬជន​ទីបី​ដែល​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ក្នុង​កិច្ចសន្យា​នោះ​ទេ​។ ម្យ៉ាងទៀត​ច្បាប់​ក៏​មិន​អាចយ​កជា​ការបាន​ដែរ​ នៅពេល​ដែល​ភាគី​ណា​ម្នាក់​ ចុះ​កិច្ចសន្យា​ដោយ​កាលៈទេសៈ​ ឬស្ថាន​ភាព​សេដ្ឋកិច្ច​ណាមួយ​មក​បង្ខំ​។

២) កម្មវត្ថុ​នៃ​កិច្ចសន្យា​

ដើម្បី​ធ្វើ​កិច្ចសន្យា​មួយ​បាន​ លុះត្រាតែ​កិច្ចសន្យា​នោះ​ធ្វើឡើង​ដោយមាន​កម្មវត្ថុ​ច្បាស់លាស់​ និង​ជា​កម្មវត្ថុ​ដែល​ស្ថិត​ក្នុង​ពាណិជ្ជកម្ម​ ពោល​គឺជា​កម្មវត្ថុ​ដែល​ច្បាប់​អនុញ្ញាត​អោយ​មានការ​រកស៊ី​ ជួញដូរ​បាន​ក្នុង​ទីផ្សារ​។ ភាគី​មិន​អាច​ចុះ​កិច្ចសន្យា​ ទិញ​គ្រឿងញៀន​ កិច្ច​សន្យា​ផ្នាល់​បាល់​ ប្រដាល់​ ឬជល​មាន់​ គឺជា​កិច្ចសន្យា​ដែល​មានកម្ម​វត្ថុ​ក្រៅ​កិច្ចសន្យា​ ពោល​គឺ​វា​ត្រូវ​បាន​ហាមឃាត់​ដោយ​ច្បាប់​។

៣) សមត្ថភាព​របស់​គូភាគី​

បុគ្គល​ដែល​ជា​អ្នកធ្វើ​កិច្ចសន្យា​ គឺ​ត្រូវតែ​ជា​បុគ្គល​មាន​សមត្ថភាព​ដែល​ទទួលស្គាល់​ដោយ​ច្បាប់​ ពោល​គឺជា​ភាគី​ឬបុគ្គល​ដែល​ជា​មនុស្ស​មានស្មារតី​ត្រឹមត្រូវ​ មនុស្ស​ដែល​មាន​អាយុ​ចាប់ពី១៨ឆ្នាំ​ឡើង​ទៅ​ និង​ជា​បុគ្គល​ដែល​ត្រូវ​បាន​អនុញ្ញាត​ដោយ​ច្បាប់​ថា​ពិតជា​មាន​សមត្ថភាព​ក្នុង​ការ​ចុះ​កិច្ចសន្យា​បាន​។ ក្នុងករណី​នេះ​ មនុស្ស​ដែល​មាន​វិ​ប្ប​ល្លាស់​ស្មារតី​ និង​មនុស្សចាស់​ជរា​វង្វេង​ម្តងម្កាល​ គឺ​មិន​អាច​ចា​តុ​ទុក​ថា​ជា​មនុស្ស​ដែល​មាន​សមត្ថភាព​ដើម្បី​ចុះ​កិច្ចសន្យា​បានទេ​។

សរុប​សេចក្តី​មក​ កិច្ចសន្យា​ប្រភេទ​ណាក៏ដោយ​ គឺ​ត្រូវតែ​គោរព​គោល​ការ​ទាំង​បី​នេះ​ ពីព្រោះ​វា​គឺជា​គោលការណ៍​គ្រឹះ​ដែល​គ្រប់​ភាគី​ នៃ​កិច្ចសន្យា​ត្រូវតែ​មាន​ជាដាច់ខាត​នៅពេល​ដែល​ចុះ​កិច្ចសន្យា​៕

សមាគម CVEA រៀបចំវេទិកាស្ដីពី “ការវិនិយោគលើវិស័យអចលនទ្រព្យប្រកបដោយប្រសិទ្ធភាព និងបានចំណេញខ្ពស់”

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ជាការចូលរួមលើកកម្ពស់ និងជំរុញវិស័យអចលនទ្រព្យនៅកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា CVEA បានរៀបចំបង្កើតវេទិការមួយស្ដី “ការវិនិយោគលើវិស័យអចលនទ្រព្យប្រកបដោយប្រសិទ្ធភាព និងទទួលបានប្រាក់ចំណេញខ្ពស់” ក្រោមការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធក្នុងវិស័យរួមគ្នាប្រមាណ ៣០០នាក់ ។

វេទិការស្ដីពី “ការវិនិយោគលើវិស័យអចលនទ្រព្យប្រកបដោយប្រសិទ្ធភាព និងទទួលបានប្រាក់ចំណេញខ្ពស់” ដែលរៀបចំឡើងដោយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានប្រារព្វកាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ ។

នៅក្នុងកម្មវិធីនេះ មានអ្នកជំនាញ និងទទួលបានជោគជ័យក្នុងវិស័យអចលនទ្រព្យចំនួន៤រូបជាវាលគ្មិន រួមមានលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា, លោក ម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន Premium Housing Real Estate Co.,Ltd , លោក សន សៀប អគ្គនាយកក្រុមហ៊ុន Key Real Estate o.,Ltd , លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា និងលោក យិន លាងគង់ ស្ថាបនិក និងជាអគ្គនាយកគេហទំព័រ www.propertyarea.asia ដែលជាអ្នកសម្របសម្រួលពិសេសនៅក្នុងវគ្គពិភាក្សាស៊ីជម្រៅទៅលើប្រធានបទខាងលើនេះ។ រាល់សមាសភាពដែលចូលរួមទាំងអស់ សុទ្ធតែបានសិក្សាស្វែងយល់ពីគន្លឹះក្នុងការវាយតម្លៃអចលនទ្រព្យ និងការសម្រេចចិត្តមុនពេលរវិនិយោគ ដើម្បីអាចជៀសផុតពីហានិភ័យ ប៉ុន្តែអាចទទួលបានចំណេញខ្ពស់ ក្រោមការបង្ហាញពីសំណាក់អ្នកជំនាញដែលជាវាលគ្មិនទាំង៤រូបខាងលើនេះ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា តាមរយៈវេទិការមួយនេះ ទោះបីជាមិនបានផ្តល់នូវចំណេះដឹងពាក់ព័ន្ធវិស័យអចលនទ្រព្យឱ្យបានទូលាយទាំងអស់ក៏ពិតមែន ប៉ុន្តែវាគឺជាការចែករំលែកនូវបទពិសោធន៍ដែលបណ្តាអ្នកជំនាញ និងធ្លាប់ទទួលបានជោគជ័យនៅក្នុងវិស័យមួយនេះ ដើម្បីចូលរួមពង្រឹងគុណភាពក្នុងការចេះវាយតម្លៃអចលនទ្រព្យ និងការសម្រេចចិត្តមុនពេលវិនិយោគ។

លោកបានបន្តទៀតថា “កក្តាដែលសំខាន់នៅក្នុងវេទិការ គឺបានផ្តល់ឱកាសឱ្យបណ្តាសិក្ខាកាមដែលបានចូលរួម សាកសួរសំណួរ ដែលជាចម្ងល់របស់ខ្លួនពាក់ព័ន្ធទៅនឹងវិស័យអចលនទ្រព្យ ដើម្បីទទួលបានព័ត៌មានបន្ថែម ក៏ដូចជាចំណេះដឹងបន្ថែមសម្រាប់អនុវត្តនៅក្នុងកិច្ចការងាររបស់ខ្លួនដែលកំពុងអនុវត្ត”៕

សន្ទុះ​នៃ​តម្លៃ​ជួល​អចលនទ្រព្យ​នៅ​ក្រុង​ព្រះសីហនុ​ កើនឡើង​ ៥ដង​នៃ​តម្លៃ​ទីផ្សារ​

0

ដោយ​ ៖ រ៉ា​ណេត​

ព្រះសីហនុ​ ៖ នៅក្នុង​បរិបថ​នៃ​ការ​អភិវឌ្ឍ​យ៉ាង​គំហុក​របស់​ខេត្ត​ព្រះសីហនុ​ ជាពិសេស​នៅ​ទីប្រជុំ​កណ្តាល​ក្រុង​តែម្ដង​ ដែល​ធ្វើ​ឱ្យ​កត្តា​ប្រជាសាស្ត្រ​ និង​បណ្តា​អ្នក​វិនិយោគ​ជាតិ​-អន្តរជាតិ​ ជាពិសេស​ ជនជាតិ​ចិន​សម្រុក​ពូន​ផ្តុំ​ចូល​ទៅ​ប្រកប​ជំនួញ​យ៉ាងច្រើន​ រហូត​ធ្វើ​ឱ្យ​ការ​ផ្គត់ផ្គង់​ផ្នែក​វិស័យ​អចលនទ្រព្យ​មិន​គ្រប់​តម្រូវការ​ និង​មាន​លម្លៃ​ជួល​ខ្ពស់​ហួសការ​ស្មាន​។


ក្រុង​ព្រះសីហនុ​នៅពេល​បច្ចុប្បន្ន​នេះ​បាន​អភិវឌ្ឍ​ក្លាយជា​ប៉ូល​សេដ្ឋកិច្ច​ពិសេស​យ៉ាង​ពេញលេញ​ ក្នុងនាម​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចំរុះ​ ក្រោម​ការ​ចូល​បណ្តាក់​ទុន​វិនិយោគ​លើ​គ្រប់​វិស័យ​ ជាពិសេស​វិស័យ​សំណង់​ និង​អចលនទ្រព្យ​តែម្ដង​។

ជាមូ​យនឹង​ការ​អភិវឌ្ឍ​យ៉ាង​គំហុក​នេះ​ កំណើន​ប្រជាសាស្ត្រ​ចូល​ទៅកាន់​ខេត្ត​មួយ​នេះ​ក៏​មាន​យ៉ាង​គំហុក​ផង​ដែរ​រហូត​ការ​ផ្គត់ផ្គង់​ផ្នែក​អចលនទ្រព្យ​មិន​គ្រប់​តាម​តម្រូវការ​។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​អន្តរជាតិ​ CBRE​ Cambodia​ លោកស្រី​ អាន​ សុធី​តា​ បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី២៦​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ថា​ នៅក្នុង​ខេត្ត​ព្រះសីហនុ​ ជាពិសេស​នៅក្នុង​ក្រុង​គឺ​កំពុងតែ​ជួប​ភាព​កង្វះ​ក្នុង​ការ​ផ្គត់ផ្គង់​ផ្នែក​អចលនទ្រព្យ​។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “ទីផ្សារ​ជួល​អចលនទ្រព្យ​នៅក្នុង​ក្រុង​ព្រះសីហនុ​គឺ​មានការ​កើនឡើង​ខ្លាំង​យ៉ាង​គំហុក​ត្រឹម​រយៈ​ប្រមាណ​ជិត២ឆ្នាំ​ចុងក្រោយ​នេះ​ រហូត​ធ្វើ​ឱ្យ​តម្លៃ​ជួល​នៅ​ទីតាំង​ខ្លះ​កើនឡើង​ខ្លាំង​ស្ទើរតែ​ ៣-៥ដង​ បើ​ធៀប​ជាមួយ​តម្លៃ​នៅក្នុង​រាជធានី​ភ្នំពេញ​”។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “សម្រាប់​ទីតាំង​ជួល​នៅក្នុង​អគារ​ពាណិជ្ជកម្ម​មួយចំនួន​មានតម្លៃ​ក្នុងរង្វង់៥០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ ខណៈ​ដែល​តម្លៃ​ដី​ជួល​ទំនេរ​សម្រាប់​អភិវឌ្ឍ​អគារ​ផ្សេង​ៗមានតម្លៃ​ក្នុងរង្វង់​ ២៥​-៣០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​”។

លោកស្រី​បាន​បញ្ជាក់​ទៀត​ថា​ “សម្រាប់​ផ្ទះល្វែង​ដែល​ស្ថិតនៅ​ផ្លូវ​ធំ​ និង​បណ្តុំ​ទីប្រជុំ​ងាយស្រួល​ក្នុង​ការ​ធ្វើ​អាជីវ​កម្ម​ផ្សេង​ៗស្ថិតនៅ​ក្នុងរង្វង់​ ៥០០០ដុល្លារ​ក្នុង​មួយ​ខែ​ ស្រប​ពេល​ដែល​តម្លៃ​ជួលផ្ទះ​ប្រភេទ​នេះ​នៅ​លើ​ទីផ្សារ​ស្ថិតនៅ​ក្នុងរង្វង់​ប្រមាណ​ ១៥០០​-២០០០​ ដុល្លារ​តែប៉ុណ្ណោះ​”។

ជាមួយនឹង​តម្រូវការ​ខ្ពស់​ ដែល​ធ្វើ​ឱ្យ​តម្លៃ​នៃ​ការជួល​មាន​កំណើន​ខ្លាំង​ទាំងអស់​នេះ​ ត្រូវ​បាន​លោកស្រី​ធ្វើការ​ព្យាករណ៍​ថា​ នឹង​ស្រក​ចុះ​វិញ​នៅ​ត្រឹម​រយៈពេល​ប្រមាណ​ជា៥ឆ្នាំខាងមុខ​នេះ​ នៅពេល​ដែល​កំណើន​នៃ​ការ​ផ្គត់ផ្គង់​មានការ​កើនឡើង​។

លោក​ ប៊ុ​ន មករា​ នាយក​ទីផ្សារ​ ភ្នាក់ងារ​អចលនទ្រព្យ​ ព្រះសីហនុ​ បាន​ទទួលស្គាល់​នូវ​ការ​លើកឡើង​ខាងលើ​ពាក់ព័ន្ធ​ទៅ​នឹង​តម្លៃ​នៃ​ការជួល​ ប៉ុន្តែ​វា​ក៏​អាស្រ័យ​ទៅតាម​ទីតាំង​ផង​ដែរ​។

លោក​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​ សម្រាប់​តម្លៃ​ទីផ្សារ​នៃ​ការជួល​ដី​នៅក្នុង​ក្រុង​ព្រះសីហនុ​ ដែល​ភាគច្រើន​ជា​តម្រូវការ​របស់​ជនជាតិ​ចិន​គឺ​មាន​ច្រើន​”។

លោក​បាន​បន្ត​ថា​ “ គ្រាន់តែ​ដី​ទំនេរ​ដែល​មាន​ទំហំ​ត្រឹម​ ១៥​ X ២៥​ ម៉ែត្រ​ ត្រូវ​បាន​ដាក់​ជួល​ក្នុង​តម្លៃ​ ៥០០០ដុល្លារ​ក្នុង​មួយ​ខែ​ ហើយ​ដី​ដែល​មាន​ទំហំ​តូច​ ១០​ X ២៥​ ម៉ែត្រ​ ត្រូវ​បាន​ដាក់​ជួល​ក្នុង​តម្លៃ​ ៣៥០០​ ដុល្លារ​ក្នុង​មួយ​ខែ​”។

លោក​បាន​បន្ត​ទៀត​ថា​ “ដី​ដែល​អាច​សាងសង់​ជា​កាស៊ីណូ​ ឬជា​ភោជនីយដ្ឋាន​ មាន​ទំហំ​ ២០X​ ៣០​ ម៉ែត្រ​ ដែល​នៅ​លើ​ផ្លូវ​ធំ​គឺ​ជួល​ក្នុង​តម្លៃ​ ២០,០០០​ ដុល្លារ​ក្នុង​មួយ​ខែ​ដោយមាន​កុងត្រា​រហូត១៥ឆ្នាំ​”។

លោក​បាន​បន្ត​ទៀត​ថា​ “ចំពោះ​ផ្ទះល្វែង​ដែល​អាច​ប្រកប​អាជីវកម្ម​បាន​ ត្រូវ​បាន​ដាក់​ជួល​ក្នុង​តម្លៃ​ក្នុង​ចន្លោះ​ចាប់ពី​ ២៥០០​-៣០០០​ ដុល្លារ​ក្នុង​មួយ​ខែ​ (មិន​ស្ថិតនៅ​ផ្លូវ​ធំ​) ឬផ្ទះ៣ល្វែង​ជាប់គ្នា​មាន​កម្ពស់២ជាន់​ (Eo​ . E1​) តម្លៃ​ជួល​ចាប់ពី​ ១២០០០ដុល្លារ​ក្នុង​មួយ​ខែ​”។

យ៉ាងណាក៏ដោយ​ លោក​ក៏បាន​បង្ហើប​ប្រាប់​ឱ្យ​ដឹងផង​ដែរ​ថា​ នៅ​ត្រឹម​មួយរយៈពេល​ខ្លី​កន្លងទៅ​នេះ​ សកម្មភាព​នៃ​តម្រូវការ​ជួល​ហាក់​មិនសូវ​មាន​ភាព​ពុះកញ្ជ្រោល​ដូច​កាលពី​ចុងឆ្នាំ២០១៨​ និង​ដើមឆ្នាំ២០១៩នោះ​ទេ​ ពិសេស​ជា​នៅក្នុង​សង្កាត់​លេខ៤​ ដែល​ធ្លាប់​កើតមាន​ព្រឹត្តិ​ការណ៍​រលំ​បាក់​អគារ​កម្ពស់៧ជាន់​តែម្ដង​ ៕

បេឡារុសគ្រោងបង្កើតរោងចក្រដំឡើងរថយន្តក្រុង និងផលិតសម្បកកង់យានយន្តនៅកម្ពុជា

0

ដោយ ប៊ី

សៀមរាប៖ បេឡារុសគ្រោងនឹងបង្កើតរោងចក្រដំឡើងរថយន្តក្រុង និងផលិតសម្បកកង់យានយន្តដើម្បីផ្គត់ផ្គង់នៅទីផ្សារកម្ពុជា និងក្នុងតំបន់ បន្ទាប់កម្ពុជា-បេឡារុស បានបើកកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ច សហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩។

នៅក្នុងកិច្ច ប្រជុំនេះ ប្រទេសទាំងពីរបានឯកភាពគ្នាជាច្រើនចំណុចលើការនាំចេញ និងនំាចូលផ្នែកវិស័យ ពាណិជ្ជកម្មនិងសេដ្ឋកិច្ច ជាពិសេសគ្រោងបង្កើតរោងចក្រដំឡើងរថយន្ដ និងសម្បកយានយន្ដ និងនាំចេញផ្នែកនាំចេញផ្នែកវិស័យកសិកម្មផងដែរ។

លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា “ភាគីកម្ពុជាក៏បានលើកទឹកចិត្តឱ្យភាគីបេឡារុសជំរុញការ នាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ ទីផ្សារបេឡារុស និងពិនិត្យលទ្ធភាពបង្កើត រោងចក្រដំឡើងរថយន្តក្រុង និងផលិតសម្បកកង់យានយន្ត ដើម្បីផ្គត់ផ្គង់នៅទីផ្សារកម្ពុជា និងក្នុងតំបន់”។

លោកស្រី បានបន្ថែមថា ប្រទេសទាំងពីរបានឯកភាពគ្នានូវចំណុចមួយចំនួនគឺ៖ ទី១.លើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រួមមានការផ្គត់ផ្គង់គ្រឿងម៉ាស៊ីន សម្បកកង់ ផលិតផលវាយណភ័ណ្ឌ ឧស្សាហកម្មធុនស្រាល ពីបេឡារុសមកកម្ពុជា និងការផ្គត់ផ្គង់កៅស៊ូធម្មជាតិ ផលិតផលកសិកម្ម និងអាហារសមុទ្រពីកម្ពុជា ទៅបេឡារុស។

លោកស្រី បានឲ្យដឹងថា ទី២. ការផ្គត់ផ្គង់ឱសថ និងគ្រឿងបរិក្ខារមកកម្ពុជា, ៣. វិស័យ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មានវិទ្យា, ៤. វិស័យអប់រំ និងវប្បធម៌, ៥. វិស័យទេសចរណ៍ និង៦. កិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងទីក្រុងមីនស្កផងដែរ។

លោកស្រីបានបន្ដថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបេឡារុស គឺជាមូលដ្ឋាន មួយដ៏សំខាន់ក្នុងការគាំទ្រ និងសម្រួលដល់ប្រតិបត្តិការពាណិជ្ជកម្ម ទំនាក់ទំនងវិស័យឯកជន និងធុរកិច្ចនានា៕

លោក​ជា​ ចាន់​តូ​៖ កត្តា​ខាងក្នុង​ និង​ខាងក្រៅ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​នៅតែ​សម្រេច​បាន​វឌ្ឍនភាព​ល្អ​ប្រសើរ​

0

ដោយ​ វុត្ថា

​ភ្នំពេញ​៖ ទេសាភិបាល​ធនាគារជាតិ​កម្ពុជា​ បានឱ្យ​ដឹង​ថា​ សេដ្ឋកិច្ច​កម្ពុជា​បន្ត​មាន​វឌ្ឍនភាព​ល្អ​ប្រសើរ​ ដែល​ទទួល​បាន​ភាព​អំណោយផល​ទាំង​ពីក​ត្តា​ខាងក្រៅ​និង​ខាងក្នុង​ ខណៈ​អ្នកជំនាញ​ថា​សេដ្ឋកិច្ច​កម្ពុជា​អះអាង​ថា​ នៅតែ​មាន​ភាព​ស្រពិចស្រពិល​ជុំវិញ​ភាព​មិន​ច្បាស់​លាស​ការ​ដក​អនុគ្រោះ​ពន្ធ​ (EBA​) និង​ការ​ចំណាយ​ថ្លៃដើម​នៅតែ​មាន​កំរិត​ខ្ពស់​។

លោក​ជា​ ចាន់​តូ​ ទេសាភិបាល​កម្ពុជា​ នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី១​ និង​ទិសដៅ​ការងារ​ឆមាស​ទី២​ ឆ្នាំ២០១៩នៅ​ថ្ងៃទី​ ២៨​ ខែកក្កដា​ ឆ្នាំ​ ២០១៩​ នេះ​ បាន​ពន្យល់​ថា​ ​កត្តា​គាំទ្រ​ខាងក្រៅ​រួមមាន​ កំណើន​តម្រូវការ​ចំពោះ​ផលិតផល​នាំចេញ​របស់​កម្ពុជា​ លំហូរ​ចូល​នៃ​វិនិយោគទុន​បរទេស​ និង​កំណើន​ក្នុង​វិស័យ​ទេសចរណ៍​។

កត្តា​ខាងក្នុង​គឺ​ស្ថិរភាព​ដ៏​រឹងមាំ​នៃ​សុខ​សន្តិភាព​ ស្ថិរភាព​នយោបាយ​ ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ភាព​អំណោយផល​នៃ​បរិយាកាស​វិនិយោគ​និង​ធុរកិច្ច​ ការ​ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​កំណើន​ និង​ការកែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​។

លោក​បន្ត​ទៀ​ថា​ អតិផរណា​មានកម្រិត​ទាប​ អត្រា​ប្តូរ​ប្រាក់​មាន​ស្ថិរភាព​ល្អ​ប្រសើរ​ ហើយ​ទុនបម្រុង​អន្តរជាតិ​ត្រូវ​បាន​គរ​ពូន​ឱ្យ​កើនឡើង​ខ្ពស់​ ដែល​បាន​ចូលរួម​ពង្រឹង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។

លើស​ពីនេះ​ វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​កម្ពុជា​បាន​បន្ត​ដើរតួ​នាទី​យ៉ាងសកម្ម​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ កាត់បន្ថយ​ភាព​ក្រីក្រ​និង​វិសមភាព​។

បច្ចុប្បន្ន​ សេវា​ហិរញ្ញវត្ថុ​បាន​ពង្រីក​វិសាលភាព​ទូទាំង​ប្រទេស​ ហើយ​បាន​ផ្តល់​ឱកាស​ដល់​ប្រជាជន​កាន់តែ​ច្រើន​ក្នុង​ការពង្រីក​សកម្មភាព​សេដ្ឋកិច្ច​សម្រាប់​លើកស្ទួយ​ជីវភាពរស់នៅ​ឱ្យ​កាន់តែ​ប្រសើរ​។

លោក​ ង៉ែត​ ជូ​ អ្នកវិភាគ​សេដ្ឋកិច្ច​កម្ពុជា​បានឱ្យ​ដឹង​ថា​ សេដ្ឋកិច្ច​កម្ពុជា​នៅតែ​មាន​ភាព​ស្រពិចស្រពិល​ ខណៈ​បញ្ហា​ការ​ចំណាយ​ថ្លៃដើម​ធ្វើអាជីវកម្ម​នៅក្នុង​ប្រទេស​នៅ​មានកម្រិត​ខ្ពស់​ រួម​ជាមួយនឹង​ការ​គំរាម​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ ពី​សហភាព​អឺរ៉ុប​។

លោក​បន្ត​ថា​ “បើ​យើង​ពិនិត្យ​ជាក់ស្តែង​នៃ​ភាព​ខ្លាំង​នៅ​ខាងក្នុង​ គឹ​ហិរញ្ញវត្ថុ​ចាក់​ចូល​នៅក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ដំណើរការ​ធម្មតា​ អត់មាន​ភាព​ប្រែប្រួល​ និង​ទាក់ទង​ជាមួយនឹង​ខាងក្រៅ​ហ្នឹង​ (បញ្ហាEBA​) ក៏​មិនទាន់​ចូលជាធរមាន​ ដូច្នេះ​ អ្វី​ៗតែ​ធម្មតា​”។

លោក​បន្ថែម​ថា​ “ហើយ​ទៅមុខ​ទៀត​ នឹង​មានការ​ប្រែប្រួល​នៅពេល​ដែល​មាន​វិធានការ​ជាក់ស្តែង​របស់​សហភាព​អឺរ៉ុប​ និង​វិវត្តន៍​ដំណើរការ​ទៅមុខ​ទៀត​របស់​ប្រព័ន្ធ​វិស័យ​ហិរញ្ញវត្ថុ​ ព្រោះ​វិស័យ​ហិរញ្ញវត្ថុ​បាន​ចាក់​ចូល​ទៅ​ក្នុង​វិស័យ​អចលនវត្ថុ​ច្រើន​ ហើយ​បើ​វិស័យ​អចលនទ្រព្យ​នៅ​មាន​សុខភាព​ល្អ​ និង​វិស័យ​ហិរញ្ញវត្ថុ​នៅ​មានដំណើរ​ការ​ល្អ​ នឹង​មិន​មាន​បញ្ហា​ដល់​សេដ្ឋកិច្ច​កម្ពុជា​នោះ​ទេ​៕

ទីប្រឹក្សា​សេដ្ឋកិច្ច​អាមេរិក​ មិនសូវ​មាន​សុទិដ្ឋិនិយម​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អាមេរិក​ចិន

0

​ដោយ​ Donald​ Lee​

ភ្នំពេញ​៖ ប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​សហរដ្ឋអាមេរិក​ផ្តល់​យោបល់​ដល់​ប្រធានាធិបតី​អាមេរិក​លើ​បញ្ហា​សេដ្ឋកិច្ច​ថា​ កុំ​រំពឹង​ទុក​ខ្លាំងពេក​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន​ នៅពេល​ដែល​ភាគី​ទាំងពីរ​បាន​ជួបគ្នា​នៅក្នុង​ប្រទេស​ចិន​កាលពី​ថ្ងៃ​ ច័ន្ទ​ ខាងមុខនេះ​។

មន្ត្រី​ជាន់ខ្ពស់​អាមេរិក​នឹង​ជួប​ជាមួយ​ឧបនាយក​រដ្ឋមន្រ្តី​ចិន​លោក​ Liu​ He​ នៅ​ទីក្រុង​សៀងហៃ​នៅ​ថ្ងៃ​ចន្ទ​ ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ បន្ទាប់ពី​ការចរចា​កាលពី​ខែ​ ឧសភា​ បាន​បរាជ័យ​។

លោក​ Larry​ Kudlow​ ប្រធាន​ទីប្រឹក្សា​សេដ្ឋកិច្ច​អាមេរិក​ បាន​ថ្លែង​ទៅកាន់​ទូរទស្សន៍​អាមេរិក​ CNN​ ថា​ “ខ្ញុំ​មិន​រំពឹង​ថា​នឹង​មាន​កិច្ច​ព្រមព្រៀង​ធំដុំ​ណាមួយ​ទេ​”។

សេដ្ឋកិច្ច​អាមេរិក​មាន​អត្រាកំណើន​យឺត​បំផុត​ក្នុងរយៈពេល​ជាង​ពីរ​ឆ្នាំ​ ខណៈ​ការចរចា​ពាណិជ្ជកម្ម​ជាមួយ​ ចិន​បាន​ជួប​បរាជ័យ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។

ក្រុម​អ្នកជំនាញ​ ជឿជាក់​ថា​ អត្រាកំណើន​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​នឹង​ធ្លាក់ចុះ​មក​នៅ​ត្រឹម​ ២,៥​ ភាគរយ​នៅ​ឆ្នាំនេះ​។ សេដ្ឋកិច្ច​អាមេរិក​បាន​កើនឡើង​ជិត​ ៣ ភាគរយ​កាលពី​ឆ្នាំមុន​។

លោក​ Ryan​ Sweet​ សេដ្ឋវិទូ​ជាន់ខ្ពស់​នៅ​ Moody’s​ Analytics​ បាន​ប្រាប់​រ៉យទ័​រថា​ “ប្រសិនបើ​យើង​ទទួល​បានការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​នៅ​ឆ្នាំក្រោយ​ វា​នឹង​កើតឡើង​ដោយសារតែ​យើង​បាន​ធ្វើ​ឱ្យ​មាន​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​”។

ភាព​តានតឹង​ផ្នែក​នយោបាយ​ក៏​មានកម្រិត​ខ្ពស់​ផង​ដែរ​ ខណៈ​ដែល​មន្រ្តី​រដ្ឋាភិបាល​ចិន​បាន​ចង្អុលបង្ហាញ​ថា​ អាមេរិក​អាច​ពាក់ព័ន្ធ​នឹង​ភាព​ចលាចល​នៅ​ហុងកុង​។

រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក​ Wang​ Yi​ បាន​និយាយ​ថា​ “ ដៃ​ខ្មៅ​” របស់​លោកខាងលិច​គឺ​នៅ​ពីក្រោយ​ការ​តវ៉ា​ដ៏​ធំ​ដែល​បាន​ផ្ទុះឡើង​នៅ​ហុងកុង​ក្នុង​ឆ្នាំនេះ​។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោកស្រី​ Hua​ Chunying​ បាន​ស្តី​បន្ទោស​អាមេរិក​ដោយ​ផ្ទាល់​ថា​បាន​បង្ក​ភាព​វឹកវរ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃអង្គារ​។

លោ​កហួ​បាន​មានប្រសាសន៍​ថា​ “មាន​សញ្ញា​នៃ​កងកម្លាំង​បរទេស​ នៅ​ពីក្រោយ​ការ​តវ៉ា​របស់​ហុងកុង​”។

លោកស្រី​ បាន​បន្ថែម​ទៀត​ថា​ “ខ្ញុំ​ឆ្ងល់​ថា​ តើ​មន្រ្តី​អាមេរិក​ទាំងនេះ​អាច​ឆ្លើយតប​ទៅ​ពិភពលោក​ដោយ​ស្មោះត្រង់​នូវ​តួនាទី​ដែល​អាមេរិក​បាន​ដើរតួ​នៅក្នុង​ព្រឹត្តិ​កា​រណ៍​ថ្មី​ៗនៅ​ហុងកុង​”៕

ខេ​ អេច​ លែន​ យកចិត្ត​ទុកដាក់​ខ្ពស់​បំផុត​លើ​ការ​កសាង​ក្រុមការងារ​ប្រកបដោយ​វិជ្ជាជីវៈ​ និង​រួមចំណែក​ក្នុង​កិច្ចការ​សង្គម

0

​ដោយ​៖ គង់​ សូ​រិយា​

ភ្នំពេញ​៖ ការ​ធ្វើការងារ​ជា​ក្រុម​ប្រកបដោយ​វិជ្ជាជីវៈ​ និង​ផ្តល់​គុណ​តម្លៃ​ដល់គ្នា​ទៅវិញទៅមក​បាន​និង​កំពុង​ក្លាយជា​ប្រព័ន្ធ​ការងារ​ជាប្រចាំ​ នៃ​ក្រុមហ៊ុន​ ខេ​ អេច​ លែន​ (KH​ LAND​ CO​.,LTD​) ដែល​ផ្តោត​លើ​ការ​លក់​និង​ការ​ប្រឹក្សា​យោ​បល់​ផ្សេង​ៗលើ​អចលនទ្រព្យ​។

ជាក់ស្តែង​ក្នុង​ដំណើរ​កំសាន្ត​ទៅកាន់​ខេត្តមណ្ឌលគិរី​កាលពី​ពេល​ថ្មី​ៗនេះ​ ក្រុមការងារ​ KH​ LAND​ ប្រមាណ​ជិត១០០នាក់​ បាន​ធ្វើសកម្មភាព​រួមគ្នា​ជាច្រើន​ រួមមាន​៖ សកម្មភាព​កីឡា​ លេង​ហ្គេម​ កំសាន្ត​ ដាំ​ដើមឈើ​ក្នុង​សាលារៀន​ ដើម្បី​លើក កម្ពស់​បរិស្ថាន​នា​ទឹកដី​ដ៏​សែនមនោរម្យ​ នៃ​ខេត្តមណ្ឌលគិរី​។

កញ្ញា​ យ៉ុង​ សុ​ភ័ក្រ្ត​ អនុប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន KH​ LAND​ បាន​មានប្រសាសន៍​ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី២៦​ កក្កដា​នេះ​ថា​ ការរៀបចំ​ដំណើរ​កំសាន្ត​នេះ​ ធ្វើឡើង​ក្នុង​គោលដៅ​បង្កើត​ភាព​ស្និទ្ធស្នាល​ ការ​ស្រលាញ់​គ្នា​ក្នុងនាម​ជា​អ្នកធ្វើការ​ងារ​ជា​ក្រុម​ ការងារ​រួមគ្នា​ និង​ការ​ស្រលាញ់​ធម្មជាតិ​។

កញ្ញា​បន្ត​ថា​ ជា​លទ្ធផល​នៃ​ដំណើរ​កំសាន្ត​នេះ​ យើង​ឃើញ​បុគ្គលិក​មាន​ភាព​ស្និទ្ធស្នាល​គ្នា​ ស្រលាញ់​គ្នា​ ចេះ​សហការ​សាមគ្គី​គ្នា​ បើក​ចិត្តទូលាយ​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​រីកចម្រើន​ដល់​ខ្លួនឯង​ ក្រុមហ៊ុន​ និង​ដល់​សង្គមជាតិ​ទាំងមូល​។

កញ្ញា​បន្ត​ថា​ “យើង​បាន​ដាំ​ដើម​ KH​ LAND​ ក្នុង​បេះដូង​ ហើយ​យើង​ចាត់ទុក​ KH​ LAND​ ជា​ផ្ទះ​ទី២របស់​យើង​ ព្រោះ​ក្រុមហ៊ុន​បាន​ផ្តល់​នូវ​បរិយាកាស​ការងារ​ និង​ការដឹកនាំ​ដ៏​ល្អ​ប្រសើរ​”។

ជាមួយគ្នា​នេះ​ លោក​ ពៀង​ សុក្រឹត​ ប្រធាន​គ្រប់គ្រង​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​ KH​ LAND​ បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ ក្រុមហ៊ុន​ KH​ LAND​ តែងតែ​រៀបចំ​ដំណើរ​កំសាន្ត​បែបនេះ​ជា​រៀងរាល់​ឆ្នាំ​ ហើយ​ពេល​យើង​បាន​ធ្វើដំណើរ​ទៅ​ទស្សនកិច្ច​ នៅ​ខេត្តមណ្ឌលគិរី​ យើង​បាន​លេង​ហ្គេម Team​ Work​ និង​ដាំ​ដើមឈើ​នៅក្នុង​សាលារៀន​មួយ​ផង​ដែរ​។

លោក​បន្ត​ថា​ “តាមរយៈ​ដំណើរ​កំសាន្ត​នេះ​ បុគ្គលិក​ក្រុមហ៊ុន​ទាំងអស់​បាន​យល់​ពី​ចក្ចុ​វិស័យ​ បេសកកម្ម​របស់​ក្រុមហ៊ុន​ចង់បាន​អ្វី​ ហើយ​យើង​ត្រូវ​ធ្វើអ្វី​ដើម្បី​សម្រេច​បាន​ទស្សនវិស័យ​រួមគ្នា​”។

ចំពោះ​ទស្សនវិស័យ​ចំពោះមុខ​ ក្រុមហ៊ុន​ KH​ LAND​ ដែល​បច្ចុប្បន្ន​កំពុង​ទទួល​សិទ្ធិ​លក់​លើ​គម្រោង​ដី​ឡូ​តិ៍​ និង​ផ្ទះល្វែង​ ប៉ុន្តែ​មហិច្ឆតា​របស់​ក្រុមហ៊ុន​នេះ​នា​ពេល​អនាគត​ នឹង​ដើរតួ​នាទី​ជា​អន្តរការី​ជាមួយ​អ្នក​វិនិយោគ​ដទៃទៀត​ ដើម្បី​សាងសង់​បុរី​ ខុន​ដូ​ និង​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ធំៗ​ជាច្រើន​ទៀត​។

ក្រុមហ៊ុន KH​ LAND​ ទទួល​បានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ ហើយ​ចំនួន​បុគ្គលិក​បាន​កើនឡើង​ជាបន្តបន្ទាប់​។ កញ្ញា​ យ៉ុង​ សុ​ភ័ក្រ្ត​ បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ យុទ្ធ​សាស្រ្ត​របស់​ក្រុមហ៊ុន​គឺ​ផ្តោត​លើ​ទស្សនវិស័យ​ឈ្នះ​ ឈ្នះ​បួន​ ដូចជា​៖ អតិថិជន​ឈ្នះ​ ក្រុមហ៊ុន​ភ្នាក់ងារ​លក់​ឈ្នះ​ បុគ្គលិក​ឈ្នះ​ និង​ក្រុមហ៊ុន​ឈ្នះ​ ដែល​ជា​ទស្សនវិស័យ​ និង​យុទ្ធ​សាស្រ្ត​ពង្រឹង​ដំណើរ​ឆ្ពោះទៅ​មុខ​របស់​ក្រុមហ៊ុន​។

រហូត​មកទល់​ពេលនេះ​ ក្រុមហ៊ុនKH​ LAND​ ទទួល​បាន​ជោគជ័យ​លើ​គម្រោ​ងធំៗ​ចំនួន៥រួចមក​ហើយ​ និង​គ្រោង​ពង្រីក​គម្រោង​ទី៦បន្ថែម​ទៀត​នា​ពេល​អនាគ​តឆាប់​ៗនេះ​៕

ទីតាំង​គ្រោង​សាង​សង់​ព្រលា​នយន្តហោះ​ខេត្តមណ្ឌលគិរីត្រូវ​បាន​បំពាន​

0

ដោយ​ វុត្ថា

​មណ្ឌលគិរី​៖ លោក​ ស្វាយ​ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​ ដឹកនាំ​កងកម្លាំង​ចម្រុះ​ ចុះ​ដក​បង្គោលរបង​ថ្ម​អនាធិបតេយ្យ​រាប់​រយ​បង្គោល​ ដែល​ជន​ខិល​ខូ​ចបោះព័ទ្ឋ​រំលោភ​យក​ដី​ គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ ដែល​មាន​ទីតាំងនៅ​ភូមិ​ពូ​ហ្សាម​ ឃុំ​សែនមនោរម្យ​ ស្រុក​អូរ​រាំង​។

នៅក្នុង​ប្រតិបត្តិ​ការ​នេះ​ត្រូវ​បាន​ធ្វើឡើង​តកាលពី​ថ្ងៃទី​ ២៦​ ខែកក្កដា​ ឆ្នាំ២០១៩​ នេះ​ លោក​ ស្វាយ​ សំ​អ៊ា​ង អភិបាលខេត្ត​ បាន​ឲ្យដឹង​ថា​ សកម្មភាព​ដែល​អាជ្ញាធរ​បាន​ចុះ​ធ្វើ​នេះ​ គឺ​ដើម្បី​ការពារ​ដី​បម្រុងទុក​របស់​រដ្ឋ​សម្រាប់​ធ្វើការ​សាង​សង់​ព្រលា​នយន្តហោះ​នា​ពេល​ខាងមុខ​។

អភិបាលខេត្ត​ បន្ត​ថា​ ដោយ​មើលឃើញ​មាន​សកម្មភាព​បោះបង្គោល​កំណត់​ព្រំ​ដី​យក​ជា​កម្ម​សិទ្ឋ​ផ្ទាល់ខ្លួន​ លើ​ដី​ព្រលា​ន​ទើប​លោក​សម្រេច​ដឹកនាំ​មន្ត្រី​ជំនាញ​បរិស្ថាន​ នគរបាល​ និង​អាវុធហត្ថ​ ចុះ​ដក​បង្គោលរបង​ថ្ម​ទាំងនោះ​ យក​ទៅ​រក្សាទុក​ប៉ុណ្ណោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​រាំង​ ដើម្បី​ស្រាវជ្រាវ​បន្ត​ទៅតាម​និ​តី​វិធី​។

លោក​ ស្វាយ​ សំ​អ៊ា​ង បាន​បញ្ជាក់​ថា​ មិន​ត្រឹមតែ​ដី​ទី​តាំង​ព្រលា​នហោះ​នេះ​ទេ​ ដែល​អាជ្ញាធរ​ចុះ​អនុវត្តន៍​ការពារ​ដី​ទុកជា​សម្បត្តិ​សាធារណៈ​ សូម្បី​ដីចំការ​ស្រល់​ ដែល​កំពុង​រង​ការទន្ទ្រាន​ពី​ជន​មួយ​ក្តាប់​តូច​ ក៏​លោក​ដាក់​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ នឹង​ពាក់​ព័ន្ឋទាំងអស់​ចុះ​ត្រួតពិនិត្យ​ និង​រឹបអូស​ទុក​ជា​សម្បិ​ត្ត​រដ្ឋ​វិញ​។

លោក​ អភិបាលខេត្ត​មណ្ឌលគិរី​រូប​នេះ​បាន​ថ្លែង​ថា​ «គម្រោង​សាងសង់​ប្រលាន​យន្តហោះ​នេះ​ គឺ​អាកាសចរណ៍​ស៊ីវិល​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ ដើម្បី​រៀបចំ​ទីតាំង​ដី​ទុក​សម្រាប់​កសាង​ព្រលា​នយន្តហោះ​ ដែល​មានផ្ទៃ​ដី​ទំហំ​ប្រមាណ​ជា៩០០ហិច​តា​ ស្ថិតនៅ​ភូមិ​ពូ​ហ្សាម​ ឃុំ​សែនមនោរម្យ​ ស្រុក​អូរ​រាំង​។

ក្នុង​គោលដៅ​ពង្រីក​សក្តា​នុ​ពល​សេដ្ឋកិច្ច​ ទៅកាន់​ភូមិ​ភា​គឦសាន្ត សម្តេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​កាលពី​កន្លង​ទៅ​ថ្មី​ៗនេះ​ បាន​ប្រកាស​ពី​គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​នៅ​ទិសឦសាន​ប្រទេស​កម្ពុជា​ ដើម្បី​ឆ្លើយតបទៅនឹង​កំណើន​សេដ្ឋកិច្ច​ និង​វិនិយោគ​របស់​ប្រទេស​កម្ពុជា​។

សម្តេច​បន្ត​ថា​ “ការ​សាង​សង​ព្រលា​នយន្តហោះ​នៅ​ទិសឦសាន​នេះ​ គឺ​ដើម្បី​ឆ្លើយតប​ទៅ​ហ្នឹង​កំណើន​ប្រាក់ចំណូល​ របស់​ពលរដ្ឋ​កម្ពុជា​មាន​កំណើន​ខ្ពស់​ មានលទ្ធភាព​ធ្វើដំណើរ​តាមយន្តហោះ​”។

បើ​តាម​សម្តេច​តេជោ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ព្រលា​នយន្តហោះ​នឹង​ត្រូវ​សាងសង់​នៅ​ ចន្លោះ​ខេត្ត​រតនគីរី​ និង​មណ្ឌលគិរី​ ហើយ​ធ្វើ​ឱ្យ​តំបន់​ជា​ប៉ូល​សេដ្ឋកិច្ច​នៅ​ប៉ែ​ទិសឦសាន​នៃ​ប្រទេស​កម្ពុជា​ មាន​ទាំង​កសិ​ឧស្សាហកម្ម​ កសិ​ទេសចរណ៍​ និង​ផ្នែក​ដទៃទៀត​នៅ​ទិស​នោះ​ ដើម្បី​ជំរុញ​ប្រទេស​កម្ពុជា​ ដែល​មាន​ចំណូល​មធ្យម​កម្រិតទាប​ ទៅជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់​នៅក្នុង​ឆ្នាំ២០៣០​៕