សម្តេច​តេជោ​អំពាវនាវ​ប្រជាពលរដ្ឋ​ឲ្យ​បរិភោគ​សាច់​ជ្រូក​ឡើងវិញ​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ សម្តេច​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អំពាវនាវ​ប្រជាពលរដ្ឋ​កម្ពុជា​ ឲ្យ​បរិភោគ​សាច់​ជ្រូក​ឡើងវិញ​ និង​កុំ​បារម្ភ​ពី​បញ្ហា​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​ថ្លែង​ក្នុង​ការ​អញ្ជើញ​ពិនិត្យ​ការដ្ឋាន​កំពុង​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​ «មរតក​តេជោ​»នា​ពេលព្រឹក​នេះ​ថា​ “ខ្ញុំ​សូម​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​របស់​យើង​។សូម​ទទួលទាន​សាច់​ជ្រូក​ កុំ​បារម្ភ​”។ សម្តេច​បន្ត​ថា​ “ក្រៅពី​តំបន់​ប៉ះពាល់​ដែលគេ​បាន​ហាមឃាត់​ និង​ជ្រូក​ស្លាប់​ដែលគេ​យក​ទៅ​កប់​ចោល​ តំបន់​ដ៏​ទៃ​ទៀត​មិន​មានផល​ប៉ះពាល់​ទេ​”។

សម្តេច​តេជោ​ ​មាន​ប្រសា​ន៍​ថា​ “ខ្ញុំ​ក៏​ទទួលទាន​សាច់​ជ្រូក​រាល់ថ្ងៃ​ដែរ​ វា​អត់មាន​ការ​ឆ្លង​ពី​សត្វ​មក​មនុស្ស​ទេ​។ ប៉ុន្មាន​អាទិត្យ​មកនេះ​ អ្នកលក់សាច់​ជ្រូក​ត្អួញត្អែរ​ខ្លាំង​ណាស់​ ហើយ​ឥឡូវ​ជារ​ដូវ​បិទ​ទេ​សាទ​ផង​”។

សម្តេច​តេជោ​ មានប្រសាសន៍​បន្ថែម​ថា​ ​ប្រសិនបើ​យើង​…ទី១​ ត្រី​ខ្វះ​ ទី២​ មិនព្រម​ទទួលទាន​សាច់​ជ្រូក​ នឹង​រុញ​ទៅ​ឲ្យ​សាច់គោ​ឡើងថ្លៃ​ ឬសាច់​ស្រី​ឡើងថ្លៃ​ ចឹង​អាច​នឹង​ធ្វើឲ្យ​ទីផ្សារ​មាន​បញ្ញា​ដែរ​ ហើយ​ជាពិសេស​អាណិត​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​ដែល​ខំ​ចិញ្ញឹម​។ សូម​ទទួលទាន​ទៅ​។

សម្តេច​តេជោ​ បាន​លើកឡើង​ថា​ ការពិនិត្យ​ពិ​ច្ច័​យទៅលើ​បញ្ញា​កើតឡើង​តំបន់​ដូចជា​ ខេត្តកណ្តាល​ តំបន់​ក្រាំងយ៉ូវ​ ឥឡូវ​រាលដាល​ដល់​ស្អាងភ្នំ​ខ្លះ​ វា​ឋិតនៅ​កម្រិត​តូច​មួយ​ បើ​ប្រៀបធៀប​ទៅ​នឹង​តំបន់​ទូទាំង​ប្រទេស​។ …ចឹង​សំណូមពរ​អំពាវនាវ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ថា​ខ្លាច​ឆ្លង​ជំងឺ​។ ពេទ្យ​គេ​បញ្ជាក់​ហើយ​ អត់មាន​ឆ្លង​ពី​សត្វ​មក​មនុស្ស​ទេ​ ហើយ​គេ​មិនដែល​យក​ជ្រូក​យក​មក​កាប់​ទេ​ ព្រោះ​វា​នៅ​តំបន់ហាមឃាត់​ គេ​មិន​ឲ្យ​យកចេញ​”។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ FAO​ កាលពី​ខែមេសា​ បាន​បញ្ជាក់​ថា​ ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​ មិនមែន​ជា​ហានិភ័យ​ដល់​សុខភាព​មនុស្ស​ទេ​ ប៉ុន្តែ​ជំងឺ​នេះ​ជា​ហានិភ័យ​ដល់​ជ្រូកស្រុក​ និង​ជ្រូកព្រៃ​ ដោយសារ​មេរោគ​អាច​រស់​បាន​រយៈពេល​យូរ​ក្នុង​សាច់​ជ្រូក​កែច្នៃ​ សាច់​ជ្រូក​សម្ងួត​ និង​សាច់​ជ្រូក​ប្រឡាក់​ ដែល​សាច់​ទាំងនោះ​ត្រូវ​បាន​នាំទៅ​កាន់​កសិដ្ឋាន​តាមរយៈ​ការ​ផ្តល់​កាកសំណល់​ផ្ទះបាយ​ជា​ចំណី​ជ្រូក​។

សេចក្តី​ប្រកាស​ព័ត៌មាន​ បាន​បន្ថែម​ថា​ បច្ចុប្បន្ន​ មិន​មាន​វិធី​ព្យាបាល​ជំងឺ​នេះ​ឲ្យ​ជាសះស្បើយ​ និង​មិនទាន់​មាន​ថ្នាំបង្ការ​ ឬការ​ព្យាបាល​ណាមួយ​ដែល​មាន​ប្រសិទ្ធិ​ភាព​នៅឡើយ​ ដូច្នេះ​នៅពេល​ដែល​សត្វ​ជ្រូក​ឆ្លង​ជំងឺ​នេះ​ វិធានការ​តែមួយគត់​គឺ​កម្ទេច​ហ្វូង​ជ្រូក​ដែល​ទទួលរង​ផល​ប៉ះពាល់​៕

អ្នកជំនាញ​បួន​រូប​នឹង​បង្ហាញ​វិធីសាស្ត្រ​វិនិយោគ​ និង​ការវិភាគ​ព័ត៌មាន​មុន​សម្រេចចិត្ត​ទិញ​ដី​ឡូត៍​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំពេញ​៖ សាលា​អចលនទ្រព្យ​កម្ពុជា​ (Real​ Estate​ School​ of​ Cambodia​)សហការ​ជាមួយ​ក្លឹប​អ្នកលក់​ដី​ឡូត៍​កម្ពុជា​ នឹង​បើក​សិក្ខាសាលា​ស្តី​ពី​ «វិធីសាស្ត្រ​ក្លាយជា​អ្នកលក់​ដី​ឡូត៍​អាជីព​ជោគជ័យ​» ខណៈ​ដែល​ទីផ្សារ​ដី​ឡូត៍​កំពុង​មាន​ភាព​ពុះ​កញ្រ្ជោល​។


សិក្ខាសាលា​ពិសេស​នេះ​ នឹង​ចាប់ផ្តើម​ចាប់ពី​ម៉ោង៨ព្រឹក​ដល់ម៉ោង​ ១២ថ្ងៃត្រង់​ នៅ​មជ្ឈមណ្ឌល​កិច្ច​សហប្រតិបត្តិ​ការ​កម្ពុជា​ ជប៉ុន​ (CJCC​) នា​ថ្ងៃទី៣១​ កក្កដា​ខាងមុខនេះ​។

លោក​ ខាត់​ បូរ៉ា​ នាយក​សាលា​អចលនទ្រព្យ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ដោយ​សារ​​បច្ចុប្បន្ន​ទីផ្សារ​ដី​ឡូត៍​កំពុង​មាន​ភាព​ពុះ​កញ្រ្ជោល​ និង​រីក​ដុះដាល​ខ្លាំង​ទាំង​នៅ​រាជធានី​ភ្នំពេញ​ និង​តាម​បណ្តា​ខេត្ត​នានា​ ទើប​យើង​រៀបចំ​សិក្ខាសាលា​នេះ​ឡើង​ ក្នុង​គោលដៅ​ជំរុញ​ផ្នែក​នេះ​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ និង​កាត់បន្ថយ​បញ្ហា​ប្រឈម​ដែល​អាច​កើតមាន​ក្នុង​វិស័យ​នេះ​។

លោក​បន្ត​ថា​ វាគ្មិន​សំ​ខាន់​ៗ៤រូប​នឹង​ចែករំលែក​ចំណេះដឹង​ ពី​វិធីសាស្ត្រ​លក់​ដី​ឡូត៍​ ការ​ប្រែក្លាយ​ពី​អ្នកលក់​ មក​ជា​អ្នក​វិនិយោគ​ដី​ឡូត៍​ឬផ្នែក​ផ្សេងទៀត​ ក្នុង​វិស័យ​អចលនទ្រព្យ​ដោយខ្លួនឯង​ និង​មានការ​ពន្យល់​ពី​ទិដ្ឋភាព​ផ្លូវច្បាប់​ ពិសេស​ការវិភាគ​ព័ត៌មាន​ជុំវិញ​ការ​វិនិយោគ​ និង​តំបន់​ដែល​ត្រូវ​វិនិយោគ​លើ​ដី​ឡូត៍​មាន​លក្ខណៈ​ដូចម្តេច​ ដើម្បី​ទទួល​បាន​ជោគជ័យ​ និង​កាត់បន្ថយ​ហានិភ័យ​ខ្ពស់​។

​វាគ្មិន​សំ​ខាន់​ៗដែល​ចូលរួម​ក្នុង​កម្មវិធី​ ដែល​នឹង​រៀបចំ​ធ្វើឡើង​ចាប់ពី​ម៉ោង៨ព្រឹក​ ដល់១២ថ្ងៃត្រង់​ នៅ​មជ្ឈមណ្ឌល​កិច្ច​សហប្រតិបត្តិ​ការ​កម្ពុជា​ ជប៉ុន​នា​ថ្ងៃទី៣១​ កក្កដា​ខាងមុខ​រួមមាន​ លោក​មេធា​វី​ឃីម​ សៀ​កឡុង​មក​ពី​ក្រុម​មេធា​វី​ដឺ​ហ្គេ​ត លោ​កយិន​ លាង​គង់​ស្ថាបនិក​ និង​ជា​អគ្គនាយក​គេហទំព័រ​ Propertyarea.asia​ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​។ លោ​កម៉ន​ សុខា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ UTRST​ និង​លោ​កឆម​ ចំរើន​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ ATSOLUTION​។

លោក​ខាត់​ បូរ៉ា​បាន​មានប្រសាសន៍​ឲ្យដឹង​ទៀត​ថា​ ជាមួយនឹង​សិក្ខាសាលា​ពិសេស​នេះ​ អ្នកចូលរួម​នឹង​ទទួល​បាន​ចំណេះដឹង​ជាច្រើន​ដូចជា​ ទី១​ ចែករំលែក​អំពី​គន្លឹះ​ជោគជ័យ​ក្នុង​ការ​លក់​ដី​ឡូ​តិ៍​។ ទី២​ ចែករំលែក​គន្លឹះ​ជោគជ័យ​ក្នុង​ការរៀបចំ​បង្កើត​គម្រោង​ដី​ឡូ​តិ៍​ ទី៣​ ចែករំលែក​អំពី​គន្លឹះ​ក្នុង​ការប្រើ​ប្រាស់​ព័ត៌មាន​ និង​ទិន្នន័យ​ទីផ្សារ​ក្នុង​ការ​លក់​ដី​ឡូ​តិ៍​ និង​រៀបចំ​គម្រោង​ដី​ឡូ​តិ៍​ និង​ទី៤​ ​ធ្វើការ​ចែករំលែក​អំពី​ច្បាប់​ក្នុង​ការ​ពុះ​ដី​ឡូ​តិ៍​ និង​របៀបផ្ទេរ​កម្មសិទ្ធិ​។

លោ​កម៉ន​ សុខា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​ UTRSUT​ បាន​មានប្រសាសន៍​ថា​ ការរៀបចំ​សិក្ខាសាលា​នេះ​ពិតជា​មាន​លក្ខណៈ​ពិសេស​ និង​ឆ្លើយតប​នឹង​ស្ថានភាព​ជាក់ស្តែង​នៃ​ទីផ្សារ​ដី​ឡូត៍​បច្ចុប្បន្ន​។ ហេតុនេះ​អ្នកចូលរួម​សិក្ខាសាលា​នេះ​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ច្រើន​ ព្រោះ​បន្ទាប់ពី​ចូលរួម​សិក្ខាសាលា​នេះ​ ពួកគេ​នឹងអាច​យល់ដឹង​ពី​វិធី​សាស្រ្ត​ទិញ​ និង​វិនិយោគ​ដី​ឡូត៍​ដែល​ទទួលផល​ចំណេញ​ខ្ពស់​ និង​ប្រាសចាក​ហានិភ័យ​។

ស្ថាបនិក​និង​ជា​អគ្គនាយក​គេហទំព័រ ​Propertyarea.asia​ លោក​ យិន​ លាង​គង់​បាន​មានប្រសាសន៍​ថា​ ការ​វិ​ភា​គព៌​តមាន​ពិតជា​រឿង​សំខាន់​មិន​អាច​ខ្វះ​បាន​ ដើម្បី​ធ្វើជា​ទុន​តំបូង​ផ្នែក​គំនិត​ ដើម្បី​យក​មក​ពិចារណា​មុន​សម្រេចចិត្ត​វិនិយោគ​លើ​ដី​ឡូត៍​ ឬផ្នែក​ផ្សេង​ៗទៀត​ក្នុង​វិស័យ​អចលនទ្រព្យ​។

​លោក​បន្ត​ថា​ “ការ​មិន​ទទួល​បា​នព៌​តមាន​ត្រឹមត្រូវ​ ហើយ​ចាប់ផ្តើម​វិនិយោគ​អាច​ប្រឈម​នឹង​ហានិភ័យ៥០ភាគរយ​រួច​ទៅ​ហើយ​ ហេតុនេះ​ការ​វិនិយោគ​លើ​ចំណេះដឹង​ និង​សិក្សា​ពី​មូល​ដ្ឋាន​ព៌​តមាន​ ពី​តំបន់​ណាមួយ​មាន​សក្តា​នុ​ពល​ ពិតជា​មាន​សារៈសំខាន់​ណាស់​ ដើម្បីឲ្យ​គំរោង​វិ​និ​យោ​គរបា​ស់​ខ្លួន​មាន​សុវត្ថិភាព​ និង​អាច​រក​ផល​ចំណេញ​បាន​”។

ទំនាក់ទំនងចូលសិក្សា៖ 098 946 661 / 098 505 715 / 011 919 047 / 011 751 971

ចរន្ត​នៃ​ការទិញ​លក់​ដីធ្លី​នៅក្នុង​ស្រុកទន្លេ​បាទី​កំពុង​ពុះកញ្ជ្រោល​ខ្លាំង​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ចរន្ត​នៃ​ការទិញ​ លក់​ដីធ្លី​នៅក្នុង​ស្រុកទន្លេ​បាទី​ ខេត្តតាកែវ​កំពុង​មានសន្ទុះ​កើនឡើង​ខ្លាំង​ នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមក​នេះ​ ដោយសារតែ​មាន​គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ខ្នាត​យក្ស​របស់​កម្ពុជា​ នា​ពេល​ខាងមុខនេះ​នៅ​ទីនោះ​។

លោក​ ភួន​ ឈីម​ អភិបាលស្រុក​ទន្លេបាទី​បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​ ២៩​ ខែកក្កដា​ ឆ្នាំ​ ២០១៩នេះ​ថា​ មាន​ប្រជា​ពល​រដ្ឋ​ទំា​ងនៅ​ក្នុង​តំបន់​ និង​ក្រៅ​តំបន់​មក​ទិញ​ លក់​ដីធ្លី​ច្រើន​ ហើយ​ទទួល​បាន​តម្លៃ​ខ្ពស់​ ក្នុងរយៈពេល​កន្លងមក​នេះ​ ដោយសារតែ​មាន​គម្រោង​សាងសង់​ ព្រលា​នយន្តហោះ​របស់​រដ្ឋា​ភិ​បា​លក​ម្ព​ជា​ នៅក្នុង​ស្រុក​នេះ​។

លោក​ អភិបាលស្រុក​រូប​នេះ​ មិនបាន​បញ្ជាក់​ពី​តម្លៃ​ដីធ្លី​នា​ពេល​បច្ចុប្បន្ន​នេះ​ថា​មានតម្លៃ​ប៉ុន្មាន​នោះ​ទេ​ក្នុង​មួយ​ម៉ែត្រ​កូរ៉េ​ ដោយ​លោក​ថា​ លោក​មិនមែន​ជា​អ្នករក​ស៊ីក្នុង​វិស័យ​ដីធ្លី​ តែ​គ្រាន់តែ​ឃើញ​មាន​ប្រជាពលរដ្ឋ​ទិញ​លក់​ដីធ្លី​ច្រើន​ ហើយ​ទទួល​បាន​តម្លៃ​ខ្ពស់​។

លោ​កឌុល​ សុ​ខឃឿន​ ​អ្នករក​ស៊ី​ដីធ្លី​នៅក្នុង​ស្រុកទន្លេ​បាទី​បានឱ្យ​ដឹង​ថា​ ​ចូល​ដល់​ខែកក្កដា​នេះ​ ចរន្ត​នៃ​ការទិញ​លក់​ដីធ្លី​ ហាក់ដូចជា​មានការ​ស្ងាត់​សកម្មភាព​ទិញ​-លក់​អចលនទ្រព្យ​បន្តិច​ ដែល​ខុសប្លែក​ដូច​កាលពី​លើក​មុន​ ដែល​មាន​សកម្មភាព​ទិញ​-លក់​ច្រើន​។

លោក​បន្ត​ថា​ កន្លងមក​នេះ​មាន​ក្រុម​ហ៊ុន​ធំៗ​ ដើរ​ប្រមូល​ទិញ​ដី​ប្រជាពលរដ្ឋ​អស់​ស្ទើរតែ​គ្មាន​សល់​ តែ​មិនដឹងជា​គេ​យក​ទៅ​ធ្វើអ្វី​នោះ​ទេ​ ​ហើយ​បើ​គេ​លក់​វិញ​នឹង​មានតម្លៃ​ខ្ពស់​។ លោក​បន្ត​ថា​ តម្លៃ​ដីធ្លី​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​មានតម្លៃ​ចាប់ពី​ ១០០​ ទៅ ២០០ជាង​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ទៅតាម​ប្រភេទ​ដី​។ តែបើ​តម្លៃ​ដីធ្លី​ចូល​ទៅ​ក្នុង​មានតម្លៃ​ប្រមាណ៣០​ ទៅ៦០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ទៅតាម​ប្រភេទ​ដី​ដូចគ្នា​។

លោក​បញ្ជាក់​ថា​ “តម្លៃ​ដីធ្លី​នៅ​ទីនេះ​ ទើបតែ​ឡើង​ខ្លាំង​បំផុង​ក្នុងរយៈពេល៧ខែ​កន្លងមក​នេះ​ ដែល​កាលពីមុន​មានតម្លៃ​ប្រមាណ២​ ទៅ៣ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ តែប៉ុណ្ណោះ​”។

បើ​តាម​លោក​ អភិបាលស្រុក​បាទី​បាន​បញ្ជាក់​ថា​ ក្រៅតែ​មាន​គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​នៅ​ព្រំប្រទល់​កណ្តាល​ស្ទឹង​ ខេត្តកណ្តាល​ និង​ស្រុក​បាទី​ ខេត្តតាកែវ​ដែល​ប្រកាស​ដោយ​រដ្ឋាភិបាល​ ក៏​មាន​គម្រោង​រោងចក្រ​ និង​គម្រោ​ងផ្សេង​ៗ ទៀត​ បាន​នឹង​កំពុង​មាន​វត្តមាន​នៅ​ស្រុកទន្លេ​បាទី​នេះ​ផង​ដែរ​៕

កម្ពុជា​ជ្រើសរើស​ថ្ងៃសុក្រ​ទី៥​ ខែឧសភា​ឆ្នាំ២០២៣​ រៀបចំ​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​

0

ដោយ​ ម៉ា​ណេត​

ភ្នំពេញ​៖ កម្ពុជា​ត្រូវ​ជ្រើសរើស​ថ្ងៃសុក្រ​ ទី៥ខែឧសភា​ ឆ្នាំ២០២៣​ រៀបចំ​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​ ខណៈ​កម្ពុជា​បាន​ចាប់ផ្តើម​ត្រៀម​រៀបចំ​ថវិកា​ទុកបម្រុង​ សម្រាប់​ការ​ចំណាយ​ក្នុង​ពេល​ធ្វើជា​ម្ចាស់ផ្ទះ​ប្រកួត​ស៊ី​ហ្គេម​។

សម្តេច​តេជោ​ ហ៊ុន​ សែន ​ថ្លែង​ក្នុង​ពិធី​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេជោ​នា​ព្រឹក​ថ្ងៃទី២៩​ កក្កដា​នេះ​ថា​ មូលហេតុ​ដែល​ត្រូវ​ជ្រើសរើស​ថ្ងៃសុក្រ​ ទី០៥​ ខែឧសភា​ ឆ្នាំ២០២៣​ រៀបចំ​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​ ដោយសារ​មានការ​ងារ​មមាញឹក​ច្រើន​ ក្នុង​ការរៀបចំ​ការបោះឆ្នោត​ និង​ខួប៦០ឆ្នាំ​នៃ​បុណ្យ​ឯករាជ្យ​។

សម្តេច​តេជោ​បាន​ថ្លែង​ថា​ “ខ្ញុំ​បាន​ចាប់ផ្តើម​ត្រៀម​រៀបចំ​ថវិកា​ ទុកបម្រុង​សម្រាប់​ការ​ចំណាយ​ ក្នុង​ពេល​ធ្វើជា​ម្ចាស់ផ្ទះ​ប្រកួត​ស៊ី​ហ្គេម​នៅ​ឆ្នាំ២០២៣ហើយ​ ដោយ​បាន​ចាប់ផ្តើម​កាត់​ប្រាក់​ទុក​ជា​បណ្តើរ​ៗហើយ​”។

សម្តេច​តេជោ​ ហ៊ុន​ សែន​ ក៏បាន​ណែនាំ​ឱ្យ​មានការ​ទទួលស្វាគមន៍​វត្តមាន​កីឡាករ​ កីឡាការិនី​បរទេស​ ឱ្យ​បាន​ដិតដល់​មិន​ត្រូវ​ឱ្យ​គេ​ចេញទៅ​វិញ​មានការ​រិះគន់​ថា​ កម្ពុជា​ទទួល​មិនបាន​ដិតដល់​។

ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​ ត្រូវ​បាន​សាងសង់​លើ​ផ្ទៃដី​ ទំហំ​ជាង៨៥ហិ​កតា​ ក្នុង​តំបន់​អភិវឌ្ឍន៍​របស់​លោក​ឧកញ៉ា​លី​ យ៉ុង​ផាត់​។ សំណង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​ ត្រូវ​បាន​សាងសង់​ជា៣ដំណាក់កាល​ ដោយមាន​រចនាសម្ព័ន្ធ​កីឡា​សំ​ខាន់​ៗដូចជា​ មណ្ឌលកីឡា​ក្នុង​សាល​មណ្ឌលកីឡា​ហែលទឹក​ សាល​ហាត់​កីឡា​ប្រយុទ្ធ​ អគារ​ស្នាក់នៅ​ អាហារដ្ឋាន​ ទីលាន​ហ្វឹកហាត់​ក្រៅ​អគារ​ សាល​វេជ្ជសាស្ត្រ​ វិទ្យាសាស្ត្រ​កីឡា​សាល​ហាត់​សាច់ដុំ​ សាល​កាយសម្ព័ន្ធ​ សាល​កីឡា​បាញ់កាំភ្លើង​មជ្ឈមណ្ឌល​កីឡា​ហុក​គី​ និង​សាល​កីឡា​ប្រពៃណី​ផង​ដែរ​។

ការសម្រេច​ចិត្ត​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​ថ្មីនេះ​ ដើម្បី​លើកស្ទួយ​វិស័យ​កីឡា​ និង​មួយផ្នែកទៀត​ សម្រាប់​កម្ពុជា​ឈាន​ឆ្ពោះ​ ទៅ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​តំបន់​អាស៊ាន​ ហៅថា ​Sea​ Grame​ នៅ​ឆ្នាំ២០២៣​៕

ក្រុមហ៊ុន​ KrisEnergy​ បាន​បញ្ចប់​គម្រោង​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​មុន​ពេល​ទាញ​យក​ប្រេង​នៅ​ប្លុក​ A កម្ពុជា​

0

ដោយ​ ប៊ី​

ភ្នំពេញ​៖ ក្រុមហ៊ុន​ KrisEnergy​ Ltd​ បាន​ប្រកាស​បញ្ចប់​គម្រោង​នៃ​ការប្រើ​ប្រាស់​រូបភាព​លម្អិត​ នៃ​ភូមិសាស្ត្រ​មូលដ្ឋាន​ដើម្បី​កំណត់​ទីតាំង​ និង​ទំហំ​នៃ​តំបន់​ទឹក​ប្រេង​ ឬ (3D​ Seismic​ Survey​ ) ទាន់ពេល​វេលា​ដោយ​គ្មាន​បញ្ហា​ឧប្បត្តិហេតុ​សុខភាព​ សុវត្ថិភាព​ឬបរិស្ថាន​ ដើម្បី​ចាប់ផ្តើម​ការរុករក​ប្រេង​នៅក្នុង​តំបន់​សម្បទាន​ដី​កម្ពុជា​ក្នុង​ប្លុក​ A។

ក្រុមហ៊ុន​ KrisEnergy​ Ltd​ ដែល​ជា​ក្រុមហ៊ុន​ប្រេង​ ដែល​មាន​លក្ខណៈ​ឯករាជ្យ​កាល​ខែមុន​ បាន​ប្រកាស​អំពី​ការ​ចាប់​ផ្តើម​ការរុករក​ប្រេង​ ដោយ​ប្រើប្រាស់​រូបភាព​លម្អិត​នៃ​ភូមិសាស្ត្រ​មូលដ្ឋាន​ដើម្បី​កំណត់​ទីតាំង​ និង​ទំហំ​នៃ​តំបន់​ទឹក​ប្រេង​ ឬ (3D​ Seismic​ Survey​ ) ដែល​មាន​ទំហំ ១​,២០០គីឡូម៉ែត្រ​ការ៉េ​ នៅក្នុង​តំបន់​សម្បទាន​ដី​កម្ពុជា​ក្នុង​ប្លុក​ A ដែល​ជា​កន្លែង​ក្រុមហ៊ុន​កំពុង​អភិវឌ្ឍ​តំបន់​ប្រេង​អប្សរា​។

ក្រុមហ៊ុន​ Shearwater​ Geoservices​ Singapore​ Pte​ Ltd​ បាន​ទទួល​កិច្ចសន្យា​ក្នុង​ការ​រុក​រុក​ តាមរយៈ​ក្រុមហ៊ុន​ KrisEnergy​ (Apsara​) ដែល​មានកម្ម​សិទ្ធិ​ទាំងស្រុង​ ហើយ​បាន​ដាក់​ពង្រាយ​នូវ​បច្ចេកវិទ្យា​ 3D​ Seismic​ Survey​ ដើម្បី​រុករក​ប្រេង​នៅ​កម្ពុជា​។

តំបន់​ដែល​មាន​ទំហំ​ប្រមាណ​ជា២០០គីឡូម៉ែត្រ​ក្រឡា​ គឺ​ប្រើប្រាស់​បច្ចេកវិទ្យា​3D​ នឹង​ត្រូវ​ទទួល​បាន​សម្រាប់​តំបន់​អភិវឌ្ឍន៍​អប្សរា​ ដើម្បី​សិក្សា​ស្ថានភាព​ភូមិសាស្ត្រ​ និង​ស្ថានភាព​ខ្សាច់​ ដើម្បី​ជួយ​ក្នុង​ការ​បញ្ចប់​ការអភិវឌ្ឍន៍​ មុន​ពេល​ការ​ខួង​យក​ប្រេង​សម្រាប់​ការ​អភិវឌ្ឍ​ដំបូង​។

ចំណែក​ផ្ទៃដី​ប្រហែល ១​,០០០គីឡូម៉ែត្រ​ក្រឡា​ នឹង​ត្រូវ​ទទួល​បាន​នៅ​លើ​តំបន់​ដែល​មាន​សក្តា​នុ​ពល​ធំ​មួយ​នៅ​ភាគ​និរតី​ នៃ​តំបន់​ដីសម្បទាន​ដែល​ត្រូវ​បាន​រក​ឃើញ​ដោយ​ខ្សែបន្ទាត់​ដែល​អាច​មាន​ប្រេង​ ដើម្បី​បង្កើន​គុណភាព​ទិន្នន័យ​លើ​និន្នាការ​ដែល​ស្ថិតនៅ​ក្នុង​ផ្នែក​ខាងលិច​នៃ​កម្ពុជា​ប្លុក ​A។

មន្រ្តី​ជាន់ខ្ពស់​ក្រសួង​រ៉ែ​ និង​ថាមពល​លោក​ ម៉េ​ង ស័ក្តិ​ធា​រ៉ា​រដ្ឋលេខាធិការ​ក្រសួង​នេះ​បាន​ថ្លែង​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ការ​ទាញ​យក​ធនធាន​ប្រេង​ពី​បាតសមុទ្រ​កម្ពុជា​នឹង​ទទួល​បាន​នៅក្នុង​ឆ្នាំ២០១៩នេះ​ ប៉ុន្តែ​ការ​ចម្រាញ់​ដើម្បី​ទទួលយក​បាន​ដំណក់​ប្រេង​ដំបូង​នឹង​ទទួល​បាន​នៅ​ឆ្នាំ ២០២០ខាងមុខនេះ​៕

YouAdMe​ សហការ​ជាមួយ​ធនា​គារ​វីង​ ពង្រីក​ពាណិជ្ជកម្ម​តាម​បច្ចេកវិទ្យា​ ឌីជីថល​នៅ​កម្ពុជា​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ YouAdMe​ សហការ​ជាមួយ​ធនាគារ​ឯកទេស​ Wing​ ដើម្បី​ពង្រីក​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័​ន្ឋ​ឌីជីថល​នៅ​កម្ពុជា​។

ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​ នៃ​ក្រុមហ៊ុន​ទាំងពីរ​កាលពី​ចុង​សប្តាហ៍​មុន​ លោក​ Bernard​ Teo​ អគ្គនាយក​ក្រុមហ៊ុន​ YouAdMe ​បាន​មានប្រសាសន៍​ថា​ ខណៈ​ដែល​បច្ចេកវិទ្យា​តែងតែមាន​ការ​វិវត្ត​ឥត​ឈប់ឈរ​ ដើម្បីឲ្យ​សមស្រប​ទៅតាម​ការរស់នៅ​របស់​យើង​ បណ្តា​ក្រុមហ៊ុន​ ឬម្ចាស់​ម្ចាស់​ផលិតផល​ និង​អាជីវកម្ម​នានា​មិន​អាច​ទប់ស្កាត់​ការ​ផ្លាស់​ប្តូរ​ឥរិយាបទ​អតិថិជន​ ដែល​ផ្សារភ្ជាប់​ជាមួយ​បច្ចេកវិទ្យា២៤ម៉ោង​ លើ២៤ម៉ោង​ក្នុង​មួយ​សប្តាហ៍​បាន​ឡើយ​។

លោក​បន្ត​ថា​ អ្នកប្រើ​ប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ នៅ​ប្រទេស​កម្ពុជា​បាន​កើនឡើង​ជិត​ទ្វេរ​ដង​ ក្នុងរយៈពេល២ឆ្នាំ​ចុងក្រោយ​នេះ​ ក្នុង​នោះ​បណ្តាញ​សង្គម​ហ្វេ​សបុ​កបា​នន​និង​កំពុង​គ្រប​ដណ្តប់​ទីផ្សារ​ ដោយមាន​អ្នកប្រើ​ប្រាស់​រហូតដល់៨លាន​នាក់​។

YouAdMe ​គឺជា​វេទិកា​ទីផ្សារ​ ដែល​អនុញ្ញាត្ត​ឲ្យ​មនុស្ស​គ្រប់គ្នា​អាច​ផ្សព្វផ្សាយ​ផលិតផល​របស់​ខ្លួន​ និង​អាច​ទាញ​យក​ផលប្រយោជន៍​ ពី​អានុភាព​នៃ​ការ​ធ្វើ​ទីផ្សារ​តាមរយៈ​ពាក្យ​សម្តី​របស់​អតិថិជន​ ដើម្បី​ធ្វើឲ្យ​ផលិតផល​របស់​ម្ចាស់​អាជីវកម្ម​នានា​កាន់តែ​មាន​ភាព​ទាក់ទាញ​ និង​មានសន្ទុះ​ខ្លាំង​នៅ​លើ​ទីផ្សារ​។

លោក​ Bernard​ Teo​ បាន​បន្ត​ថា​ វេទិកា​នេះ​គឺជា​ការ​នាំ​ត្រលប់​មកវិញ​នូវ​មតិយោបល់​ដ៏​មានតម្លៃ​របស់​អតិថិជន​ ដែល​បាន​ប្រើប្រាស់​ផលិតផល​ពិតប្រាកដ​ តាមរយៈ​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​ហាង​ដែល​ជា​ដៃគូ​របស់​យើង​ ជាមួយនឹង​អតិថិជន​ដែល​និយម​ថតរូប​ និង​បង្កើត​មាតិកា​រូបភាព​អំពី​ផលិតផល​ដែល​ខ្លួន​ពេញចិត្ត​ ណែនាំ​ទៅកាន់​អតិថិជន​ដទៃទៀត​៕

អ្នកជំនាញ​ថា​ ទោះជា​មិន​មាន​ EBA​ ក៏​មិន​ជះ​ឥទ្ធិ​លដល់​វិស័យ​អចលនទ្រព្យ​កម្ពុជា​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុម​អ្នកជំនាញ​បាន​បញ្ជាក់​ជាថ្មី​ថា​ វិស័យ​អចលនទ្រព្យ​កម្ពុជា​នឹង​មាន​ឱនភាព​នោះ​ទេ​ បើ​ទោះបី​ជា​ប្រព័​ន្ឋ​អនុ​គ្រោះ​ពន្ឋ​ (EBA​) ត្រូវ​ដកចេញ​ពី​កម្ពុជា​ក៏ដោយ​។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ លោក​ ព្រាប​ កុល​ បាន​មានប្រសាសន៍​ឲ្យដឹង​ក្នុង​វេទិកាសាធារណៈ​ស្តី​ពី​ ការ​វិនិយោគ​អចលនទ្រព្យ​ប្រកប​ដោយ​ប្រសិ​ទ្ឋ​ភាព​ ដែល​បាន​រៀបចំឡើង​ដោយ​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនទ្រព្យ​ថា​ EBA​ ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​កាដូ​មួយ​ ដែល​សហភាព​អឺរ៉ុប​ផ្តល់​ជូន​បណ្តា​ប្រទេស​ទាំងឡាយ​ណា​ដែល​ក្រីក្រ​ និង​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ​តែប៉ុណ្ណោះ​។

​លោក​បាន​បន្ត​ទៀត​ថា​ “ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​ វា​ជះឥទ្ធិពល​ខ្លាំង​ និង​ដំបូង​គេ​បំផុត​គឺ​វិស័យ​កាត់ដេរ​”។ លោក​បន្ត​ទៀត​ថា​ “ចំពោះ​វិស័យ​អចលនទ្រព្យ​ ទោះជា​មិន​មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មួយ​នេះ​ ហាក់​មិន​មាន​ឥទ្ធិពល​អវិជ្ជមាន​នោះ​ទេ​ ព្រោះ​វា​ជាសកម្ម​ភាព​អភិវឌ្ឍ​នៅក្នុង​ប្រទេស​ ដែល​មិនមែន​ជា​ការនាំចេញ​នោះ​ទេ​”។

លោក​ព្រាប​ កុល​បាន​បន្ត​ទៀត​ថា​ ក្រៅពី​រោងចក្រ​កាត់ដេរ​ វិស័យ​ដែល​ពាក់ព័ន្ធ​អាច​មាន​បន្តិចបន្តួច​ទៅលើ​វិស័យ​កសិកម្ម​ និង​ទេសចរណ៍​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ KEY​ Real​ Estate​ លោក​សន​ សៀប​ ក៏បាន​មានប្រសាសន៍​ប្រាប់​ផង​ដែរ​ថា​ វិស័យ​អចលនទ្រព្យ​កម្ពុជា​ នៅតែ​បន្ត​ភាព​រីកចម្រើន​ដដែល​។ ការ​វិនិយោគ​ក្នុង​វិស័យ​នេះ​ ចូលរួម​យ៉ាង​ខ្លាំង​នៅក្នុង​កំណើន​នៃ​វិស័យ​សំណង់​នៅ​កម្ពុជា​មួយភាគធំ​គឺ​ក្រុមហ៊ុន​ចិន​។ លោក​បាន​បន្ត​ទៀត​ថា​ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មិន​ពឹង​អាស្រ័យ​ទៅលើ​ប្រពន្ធ​អនុគ្រោះ​ពន្ធ​ EBA​ នោះ​ទេ​។

លោក​បាន​បន្ត​ទៀត​ថា​ “កម្ពុជា​នៅ​មាន​សក្ដានុពល​ល្អ​ច្រើន​ បើ​ប្រៀបធៀប​ជាមួយ​ប្រទេសជិតខាង​នា​នា​ដែល​ស្ថិ​ននៅ​ក្នុង​តំបន់​ ដែល​បណ្តា​អ្នក​វិនិយោគ​ និង​ក្រុមហ៊ុន​អន្តរជាតិ​នានា​ប្រាថ្នា​ចូល​មករ​កស៊ី​ជាមួយ​ ដើម្បី​ទួល​បានផល​ប្រយោជន៍​ត្រឡប់ទៅវិញ​”។ លោក​បន្ត​ថា​ “ប្រទេស​មួយ​ដែល​មានផល​ប្រយោជន៍​នៅក្នុង​ការ​ធ្វើជំនួញ​ វា​នឹង​ទាក់ទាញ​បណ្តា​អ្នក​វិនិយោគ​ចូល​មក​ដោយ​ស្វ័យប្រវត្តិ​ ដូច្នេះ​ការ​ដក​ប្រពន្ធ​អនុគ្រោះ​របស់​សហភាព​អឺរ៉ុប​ហាក់​មាន​ឥទ្ធិពល​តិចតួច​បំផុត​មក​លើ​វិស័យ​មួយ​នេះ​”។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​ច្រឹក​ សុ​ខនី​មបាន​មានប្រសាសន៍​ថា​ វិស័យ​សំណង់​និង​អចលនទ្រព្យ​នៅ​កម្ពុជា​ នៅតែ​មានការ​វិវត្តន៍​ល្អ​ប្រសើរ​ ហើយ​លំ​នហូរ​ទុន​វិនិយោគ​បាន​បន្ត​កើនឡើង​ ដែល​មិន​មាន​សញ្ញា​ណាមួយ​គួរឲ្យ​បារម្ភ​នោះ​ទេ​ ហេតុនេះ​ទោះបី​ជា​ប្រព័​ន្ឋ​EBA​នឹង​ត្រូវ​ដក​ក៏ដោយ​ ក៏​មិន​មានផល​ប៉ះ​ពាល់​ដល់​បវិស័យ​នេះ​ទេ​ ព្រោះ​សេដ្ឋកិច្ច​កម្ពុជា​នៅតែ​មា​នកំនើន​ ធ្វើឲ្យ​ប្រាក់ចំណូល​ប្រជាពលរដ្ឋ​កើនឡើង​ ហេតុនេះ​អំណាច​នៃ​ការទិញ​នៅតែ​មាន​ភាពល្អ​ប្រសើរ​។

នៅ​ត្រឹម​រយៈពេល៦ខែ​ ឆ្នាំ២០១៩នេះ​ វិស័យ​អចលនទ្រព្យ​ និង​សំណង់​នៅ​កម្ពុជា​ មាន​ភាពល្អ​ប្រសើរ​ និង​កើនឡើង​រហូតដល់​ ២០៤៧​ គម្រោង​ ដែល​ក្នុង​នោះ​ បណ្តុំ​សាងសង់​សំណង់​បែប​បុរី​ និង​លំនៅ​ដ្ឋាន​បែប​ផ្ទះល្វែង​មាន​ចំនួន​ ២៥៨​ ទីតាំងនៅ​ទូទាំង​ប្រទេស​កម្ពុជា​ ៕

ក្រុម​អ្នក​អភិវឌ្ឍន៍​ម៉ាឡេស៊ី​កំពុង​ចូលរួម​ “យុទ្ធនាការ​ពង្រីក​គេហដ្ឋាន​ជាតិ​” ខណៈ​ទីផ្សារ​កំពុង​ជួប​វិបត្តិ​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ក្រុម​អ្នក​អភិវឌ្ឍន៍​ប្រទេស​ម៉ាឡេស៊ី​បាន​សហការ​គ្នា​ក្នុង​ការពង្រីក​ការសាងសង់​លំនៅឋាន​ “យុទ្ធនាការ​ពង្រីក​គេហដ្ឋាន​ជាតិ​” ដែល​មាន​តំលៃ​សមរម្យ​ ដើម្បី​ឆ្លើយតបទៅនឹង​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​មួយ​នេះ​កំពុង​មាន​បញ្ហា​ធ្លាក់ចុះ​ នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០១៩នេះ​។

លោក​ Sarkunan​ Subramaniam​ អគ្គនាយក​ក្រុមហ៊ុន​ Knight​ Frank​ Malaysia​ បានឱ្យ​ដឹង​កាលពី​កន្លង​ទៅ​ថ្មី​ៗនេះ​ថា​ យុទ្ធនាការ​ពង្រីក​គេហដ្ឋាន​ជាតិ​ National​ Home​ Ownership​ Campaign​ (HOC​) នឹង​បន្ត​ជំរុញ​ឱ្យ​មានការ​ចាប់អារម្មណ៍​ក្នុងចំណោម​អ្នកទិញ​លំនៅឋាន​ ដើម្បី​ផ្តល់​ឱកាស​ដល់​អ្នក​អភិវឌ្ឍន៍​ដើម្បី​រំដោះ​ចេញ​លំនៅឋាន​ដែល​នៅសល់​។

លោក​បន្ត​ថា​ “ទីបំផុត​យើង​អាច​ឃើញ​ពន្លឺ​នៃ​ក្តី​សង្ឃឹម​នៅក្នុង​ទីផ្សារ​លំនៅឋាន​។ យុទ្ធនាការ​ HOC​ 2019​ ដែល​ត្រូវ​បាន​ពន្យារពេល​រហូតដល់​ថ្ងៃទី​ ៣១​ ខែធ្នូ​ឆ្នាំ​ ២០១៩​ ត្រូវ​បាន​រំពឹង​ថា​នឹង​ផ្តល់​នូវ​ភាព​ទាក់ទាញ​បន្ថែម​ទៀត​ដល់ទី​ផ្សារ​លំនៅ​ដ្ឋាន​រួម​ទាំង​ផ្នែក​ខុន​ដូ​ និង​សេវាកម្ម​អា​ផា​តម៉ិ​នដែ​លមាន​គុណភាព​ខ្ពស់​”។

លោក​បន្ត​ថា​ ក្រុមហ៊ុន​អភិវឌ្ឍន៍​ជាច្រើន​កំពុង​ចូលរួម​នៅក្នុង​យុទ្ធនាការ​ HOC​ ព្រោះ​វា​បង្ហាញ​ពី​ឱកាសល្អ​សម្រាប់​ពួកគេ​ដើម្បី​ជម្រះ​លំនៅឋាន​ដែល​លក់​មិន​ចេញ​ ដែល​សញ្ញា​ជា​វិជ្ជមាន​សម្រាប់​ទីផ្សារ​លំនៅ​ដ្ឋាន​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។

ក្រុមហ៊ុន​ហ៊ុន​ Knight​ Frank​ Malaysia​ ប្រចាំ​ម៉ាឡេស៊ី​ នេះ​បាន​ចេញផ្សាយ​របាយការណ៍​ស្រាវជ្រាវ​ចុងក្រោយ​របស់​ខ្លួន​អចលនទ្រព្យ​គូសបញ្ជាក់​ឆមាស​ទី១​ នៃ​ឆ្នាំ​ ២០១៩​ ដែល​បង្ហាញ​ពី​និន្នាការ​ និង​ទស្សនវិស័យ​អចលនទ្រព្យ​នៅក្នុង​ទីផ្សារ​សំខាន់​នៃ​ប្រទេស​ម៉ាឡេស៊ី​។

យុទ្ធនាការ​ HOC​ 2019​ គឺជា​ព្រឹត្តិ​ការណ៍​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​នៅ​លើ​ទីផ្សារ​លំនៅឋាន​ក្នុងអំឡុងពេល​ពិនិត្យ​ឡើងវិញ​ដើម្បី​បង្កើន​ភាពជា​ម្ចាស់ផ្ទះ​នៅក្នុងចំណោម​ប្រជាជន​ម៉ាឡេស៊ី​ និង​ដើម្បី​ដោះស្រាយ​ស្ថានភាព​អចលនទ្រព្យ​៕

សម្តេច​តេជោ ​ហ៊ុន​ សែន ​អញ្ជើញ​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​

0

ដោយ ​នៅ​ វុត្ថា

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី២៩ ខែកក្កដា ​ឆ្នាំ២០១៩នេះ ​សម្តេច​អគ្គមហាសេនា​បតី​តេជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​ ដែល​បាន​និង​កំពុង​ដំណើរការ​សាងសង់​នៅ​សង្កាត់​ព្រែកតាសេក​ខណ្ឌ​ជ្រាយ​ចង្វា​ររាជធានី​ភ្នំពេញ​។

ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​ ត្រូវ​បាន​សាងសង់​លើ​ផ្ទៃដី​ទំហំ​ជាង​ ៨៥ហិ​កតា​ក្នុង​តំបន់​អភិវឌ្ឍន៍​របស់​លោក​ឧកញ៉ា​លី​ យ៉ុង​ផាត់​។

សំណង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​ ត្រូវ​បាន​សាងសង់​ជា​ ៣ដំណាក់កាល​ ដោយមាន​រចនាសម្ព័ន្ធ​កីឡា​សំ​ខាន់​ៗដូចជា​ មណ្ឌលកីឡា​ក្នុង​សាល​មណ្ឌលកីឡា​ហែលទឹក​ សាល​ហាត់​កីឡា​ប្រយុទ្ធ​ អគារ​ស្នាក់នៅ​ អាហារដ្ឋាន​ ទីលាន​ហ្វឹកហាត់​ក្រៅ​អគារ​ សាល​វេជ្ជសាស្ត្រវិទ្យាសាស្ត្រកីឡា​ សាល​ហាត់​សាច់ដុំ​ សាល​កាយសម្ព័ន្ធ​ សាល​កីឡា​បាញ់កាំភ្លើង​ មជ្ឈមណ្ឌល​កីឡា​ហុក​គី​ និង​សាល​កីឡា​ប្រពៃណី​ផង​ដែរ​។

ការសម្រេច​ចិត្ត​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​ថ្មីនេះ​ ដើម្បី​លើកស្ទួយ​វិស័យ​កីឡា​ និង​មួយផ្នែកទៀត​សម្រាប់​កម្ពុជា​ឈាន​ឆ្ពោះទៅ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​តំបន់​អាស៊ាន​ហៅថា​ Sea​ Grame​ នៅ​ឆ្នាំ២០២៣​៕

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​កំពស់​ ៦៩ជាន់​នៅ​ទីក្រុង​កោះ​ពេជ្រ​បង្ហាញ​រូបរាង​ហើយ​

0

ដោយ ​ស៊ីវ​ ម៉េ​ង

ភ្នំ​ពេញៈ​ គំរោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​ កំពស់​រហូតដល់៦៩ជាន់​ ដែល​ស្ថិតនៅ​ទីក្រុង​កោះ​ពេជ្រ​ បាន​បង្ហាញ​រូបរាង​អា​គា​រស្ថា​បត្យ​តកម្ម​ដ៏​អស្ចារ្យ​របស់​ ខ្លួន​ហើយ​។

គំរោង​នេះ​បាន​និង​កំ​ពុង​ព័ទ្ឋ​របង​ ដែល​មាន​ទីតាំងនៅ​ជាប់​ស្ពាន​នាគ​ឡើង​ទៅកាន់​ទីក្រុង​កោះ​ពេជ្រ​ ខណៈ​ការ​ខួង​គ្រឹះ​អាគារ​ដ៏​ខ្ពស់​នេះ​បាន​បញ្ចប់​ហើយ​។ គំរោង​នេះ​មានឈ្មោះ​ Wonder​ Prime​ One​។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ខ្ពស់​នេះ​ នឹង​ប្រើប្រាស់​ចម្រុះ​ដូចជា​ សណ្ឋាគារ​ អា​ផា​តម៉ិ​នប្រ​ណី​ត ការិយាល័យ​ជាដើម​។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កប់​ពពក​នេះ​មាន​កំពស់​រហូតដល់ ២៧៦ម៉ែត្រ​។

គំរោង​នេះ​ត្រូវ​បាន​វិនិយោគ​ដោយក្រុម​ហ៊ុន​ Wonder​ Capital​ Group​ មក​ពីទី​ក្រុង​ហុងកុង​។

អគ្គនាយករង​ក្រុមហ៊ុន ​OCIC​ ដែល​កំពុង​គ្រប់គ្រង​ទីក្រុង​កោះ​ពេជ្រ​ លោក​ទូច​ សំណាង​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​បាន​បញ្ចប់​ការ​ខួង​គ្រឹះ​រួចហើយ​ និង​គ្រោង​ប្រកាស​បើ​កសម្ភោ​ធនៅ​ខែកក្កដា​នេះ​។លោក​បន្ត​ថា​ ក្រុមហ៊ុន​នេះ​បាន​ទិញ​ដី​នៅ​ទីក្រុង​កោះ​ពេជ្រ​ ដើម្បី​សាងសង់​អាគារ​នេះ​ តែ​យ៉ាងណា​លោក​មិន​បញ្ចេញ​ឲ្យដឹង​ពី​ទំហំ​ទឹកប្រាក់​នោះ​ទេ​។

លោក​បាន​បន្ត​ថា​ បច្ចុប្បន្ន​ផ្ទៃដី​ទីក្រុង​កោះ​ពេជ្រ​ ទើប​ប្រើប្រាស់​អស់​ប្រមាណ ៥០ភាគរយ​ប៉ុណ្ណោះ​ ហើយ​បើ​គិត​ពី​ផ្ទៃក្រឡា​សំ​ណង់់​ទើប​សម្រេច​បាន ២៥ភាគរយ​ ឬ១ភាគ៤នៃ​ផែនការ​នៅឡើយ​។

នាយិកា​ក្រុមហ៊ុន​ Century21​ Cambodia​ អ្នកនាង​ Grace​ Rachny​ Fong​ បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ តំបន់​កោះ​ពេជ្រ​ និង​តំបន់​ជុំវិញ​បាន​និង​កំពុង​ក្លាយជា​ Hub​ business​ លំដាប់​អន្តរជាតិ​ជា​បណ្តើរ​ៗហើយ​ ដោយ​តំបន់​នេះ​នឹង​មាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កប់​ពពក​ធំៗ​ជាច្រើន​ទៀត​នឹង​សាងសង់​ឡើង​៕