ទីផ្សារ​លំនៅ​ដ្ឋាន​ប្រណីត​មានតម្លៃ​ថ្លៃ​ ហាក់​ស្ថិត​ក្នុង​សភាព​ទ្រឹង

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ វិស័យ​លំនៅ​ដ្ឋាន​នៅពេល​បច្ចុប្បន្ន​នេះ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​កំពុងតែ​មានសន្ទុះ​ក្នុង​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ មិនថា​តែ​នៅក្នុង​តំបន់​ក្រុង​ និង​តំបន់​ជាយក្រុង​នោះ​ទេ​។ ប៉ុន្តែ​អ្វី​ដែល​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​មើលឃើញ​ និង​មាន​ក្ដី​បារម្ភ​នោះ​ គឺ​សំណង់​លំនៅ​ដ្ឋាន​បែប​ប្រណីត​កម្រិតខ្ពស់​ ដែល​ហាក់​មាន​សភាព​ទ្រឹង​ ខណៈ​ដែល​អតិថិជន​មានការ​ពិចារណា​ច្រើន​មុន​ពេល​សម្រេចចិត្ត​ទិញ​។

ផ្អែក​តាម​របាយការណ៍​ដែល​បាន​ឡើង​ដោយ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ កាលពី​ពេល​កន្លងទៅ​នេះ​បាន​បង្ហាញថា​ សម្រាប់​រយៈពេល៦ខែ​ដើមឆ្នាំ​ ២០១៩​ កន្លងទៅ​នេះ​ វិស័យ​សំណង់​នៅ​កម្ពុជា​មានការ​កើនឡើង​រហូតដល់​ ២០៤៧​ គម្រោង​ ដែល​ក្នុង​នោះ​ បណ្តុំ​សាងសង់​សំណង់​បែប​បុរី​ និង​លំនៅ​ដ្ឋាន​បែប​ផ្ទះល្វែង​មាន​ចំនួន​ ២៥៨​ ទីតាំងនៅ​ទូទាំង​ប្រទេស​កម្ពុជា​។

ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ KW​ Cambodia​ លោក​បណ្ឌិត​ គីម​ ហ៊ា​ង បាន​មានប្រសាសន៍​ប្រាប់​តាមរយៈ​ទូរស័ព្ទ​ថា​ ការ​កើនឡើង​នូវ​ចំនួន​គម្រោង​សាងសង់​សំណង់​អគារ​ខាងលើ​នេះ​ ក៏​ព្រោះតែ​ការ​បរិយាកាស​នៃ​ការ​អភិវឌ្ឍ​វិ​ស័ង​សំណង់​នៅ​កម្ពុជា​កំពុង​បន្ត​ភាពល្អ​ប្រសើរ​ និង​បន្ត​ទៅ​ថ្ងៃ​អនាគត​។

លោក​បាន​បន្ត​ទៀត​ថា​ “ខ្ញុំ​អបអរសាទរ​នូវ​កំណើន​នៃ​ចំនួន​សំណង់​ទាំងអស់​ខាងលើ​នេះ​ ជាពិសេស​កំណើន​នៃ​សំណង់​លំនៅ​ដ្ឋាន​តែម្ដង​ដែល​វា​ជា​ការ​រួមចំណែក​ក្នុង​ការ​ផ្គត់ផ្គង់​ទីផ្សារ​ដែល​កំពុង​មាន​នា​ពេល​បច្ចុប្បន្ន​នេះ​”។

លោក​បាន​បន្ត​ទៀត​ថា​ “ការ​កើនឡើង​ និង​សកម្មភាព​សាងសង់​សំណង់​លំនៅ​ដ្ឋាន​ទាំងអស់​នេះ​វា​បាន​បង្ហាញ​ពី​ភាព​វិជ្ជមាន​ ប៉ុន្តែ​ក្នុង​នោះ​យើង​ក៏​បារម្ភ​ផង​ដែរ​ ពាក់ព័ន្ធ​ទៅ​នឹង​លំនៅ​ដ្ឋាន​កម្រិតខ្ពស់​មួយចំនួន​ដែល​មានតម្លៃ​ថ្លៃ​ចាប់ពី​ជាង១០ម៉ឺន​ដុល្លារ​ឡើង​ទៅ​”។ លោក​ថា​ “អ្នកណា​ក៏​ចង់​រស់នៅ​ក្នុង​ក្រុង​ដែរ​ ប៉ុន្តែ​បើ​តម្លៃ​ផ្ទះ​ថ្លៃ​លើស​ពី​លទ្ធភាព​ក៏​វា​មិន​អាច​ធ្វើ​ទៅរួច​នោះ​ដែរ​”។

លោក​បណ្ឌិត​ គីម​ ហ៊ាង បាន​លើកឡើង​ថា​ អ្នក​វិនិយោគ​ អ្នក​អភិវឌ្ឍ​គួរតែ​មានការ​កាត់​ចំណែក​ទីផ្សារ​ឱ្យ​បាន​ត្រឹមត្រូវ​មុន​ពេល​សាងសង់​ ថា​អតិថិជន​ប្រភេទ​ណាមួយ​ដែល​ជាទី​ផ្សារ​គោលដៅ​។ គេ​សង់ផ្ទះ​ដើម្បី​លក់​ឱ្យ​មនុស្ស​ដែល​ចង់​ទិញ​ ហើយ​មាន​លុយ​ទិញ​។

លោក​បាន​លើកឡើង​ពី​ប្រភេទ​អតិថិជន​ថា​ ​អតិថិជន​មាន៤ប្រភេទ​ ទីមួយ​អ្នក​ដែល​មាន​លុយ​គ្រប់គ្រាន់​តែ​មិន​ចង់​ទិញ​ (គេ​មាន​លំនៅ​ដ្ឋាន​រួចហើយ​)។ ទី២​ អតិថិជន​ដែល​ចង់​ទិញ​ ប៉ុន្តែ​អត់មាន​លុយ​។ ទី៣​ អតិថិជន​ដែល​មាន​លុយ​ ហើយ​ចង់​ទិញ​ ហើយ​ទី៤​ គឺ​អតិថិជន​ដែល​មិន​ចង់​ទិញ​ ហើយក៏​គ្មាន​លុយ​ដែរ​។

លោក​បណ្ឌិត​ គីម​ ហ៊ា​ង បាន​លើកឡើង​ថា​ ជាទូទៅ​លំនៅ​ដ្ឋាន​ដែល​ត្រូវ​បាន​ទីផ្សារ​ទទួលយក​ គឺជា​ប្រភេទ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​មធ្យម​ ដែល​ស័ក្ដិសម​ទៅ​នឹង​កម្រិតជីវភាព​ និង​លទ្ធភាព​រស់​ប្រជាពលរដ្ឋ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​។

លោក​បាន​បញ្ជាក់​ទៀត​ថា​ “លំនៅ​ដ្ឋាន​ដែល​ស្ថិត​តាម​តំបន់​ជាយក្រុង​ គឺ​ទទួល​បាន​លទ្ធផល​ច្រើន​ ដោយសារតែ​តម្លៃ​ទាប​ ហើយ​អតិថិជន​ដែល​មាន​ចំណូល​មធ្យម​ចាប់ពី​ ៥០០​-៨០០​ ក្នុង​មួយ​ខែ​អាច​មានលទ្ធភាព​ទិញ​ដោយ​បង់​រំលស់​ ខណៈ​ដែល​តម្លៃ​ផ្ទះ​អាច​ស្ថិត​ក្នុង​ចន្លោះ​ចាប់ពី​ជាង​ ៣-៥ ម៉ឺន​ដុល្លារ​”។

លំនៅ​ដ្ឋាន​កម្រិតខ្ពស់​ភាគច្រើន​ដែល​កំពុងតែ​មាន​សកម្មភាព​សាងសង់​យ៉ាងសកម្ម​នៅក្នុង​តំបន់​ក្រុង​រួមមាន​ដូចជា​ បុរី​ ប៉េង​ហួត​, បុរី​ ជីព​ម៉ុង​ , បុរី​ ពិភព​ថ្មី​, និង​បុរី​មួយចំនួន​ទៀត​ ដោយ​ស្ទើរតែ​គ្រប់​ប្រភេទ​លំនៅ​ដ្ឋាន​នៅក្នុង​គម្រោង​សុទ្ធតែ​ត្រូវ​បាន​សាងសង់​ និង​រចនា​ឡើង​តាម​បែប​ទាន់សម័យ​បែប​ទំនើប​ និង​ដាក់​លក់​នៅ​លើ​ទីផ្សារ​ក្នុង​តម្លៃ​មួយ​ខ្ពស់​។

លោក​ ឈាង​ រ័ត្ន​ នាយក​គ្រប់គ្រង់​ផ្នែក​ទីផ្សារ​ និង​ការ​លក់​គម្រោង​លំនៅ​ដ្ឋាន​ស្ដ​ងដារ​ ហេង​ ហួត​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ បាន​ទទួលស្គាល់​ទៅ​នឹង​ការ​លើកឡើង​ខាងលើ​នេះ​ ដោយ​លោក​បាន​បញ្ជាក់​ផង​ដែរ​ថា​ ការ​ផ្គត់ផ្គង់​ទៅ​នឹង​តម្រូវការ​លំនៅ​ដ្ឋាន​ស្នាក់​នា​ពេល​បច្ចុប្បន្ន​នេះ​នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​នោះ​ទេ​។

លោក​បាន​បន្ត​ទៀត​ថា​ “តម្រូវការ​លំនៅ​ដ្ឋាន​នៅ​មាន​ច្រើន​ទៀត​ ប៉ុន្តែ​ឧបសគ្គ​គឺ​កម្រិតជីវភាព​ និង​លទ្ធភាព​របស់​អតិថិជន​”។ លោក​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​ បើ​ទោះបីជា​លំនៅ​ដ្ឋាន​មានតម្លៃ​ត្រឹមតែ​ជាង​ ៥ ម៉ឺន​ដុល្លារ​ ក៏​ពិបាក​នឹង​រក​អតិថិជន​ដែរ​ រហូត​អ្នក​អភិវឌ្ឍ​បង្កើត​កម្មវិធី​ជាច្រើន​ ដើម្បី​ជួយ​ជា​សម្រើ​សស​ម្រា​លដល់​ការទិញ​របស់​អតិថិជន​ ដូចជា​ការទិញ​ដោយ​បង់​រំលស់​ជាដើម​”។

លោក​បាន​បញ្ជាក់​ថា​ “តម្លៃ​លំនៅ​ដ្ឋាន​ត្រឹម​ជាង៥ម៉ឺន​ ស្ថិតនៅ​ក្នុង​ក្រុង​ គឺ​មិន​អាច​មាន​នោះ​ទេ​ ហើយ​នៅ​ថ្ងៃខាងមុខ​នេះ​ តម្លៃ​ខាងលើ​នេះ​ក៏​ស្ទើរតែ​លែង​មាន​ទៀត​ដែរ​នៅ​តំបន់​ជាយក្រុង​ ព្រោះ​តម្រូវការ​នៃ​ការពង្រីក​វិសាលភាព​តំបន់​ក្រុង​នៅតែ​មាន​ ដែល​ជម្រុ​ញឱ្យ​តម្លៃ​ឡើងថ្លៃ​” ។

លោក​ឧកញ៉ា​ លី​ ហួរ​ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍ​លំនៅ​ដ្ឋាន​កម្ពុជា​ បាន​មានប្រសាសន៍​កាលពី​ពេល​កន្លងទៅ​នេះ​ថា​ ការសាងសង់​លំនៅ​ដ្ឋាន​តម្លៃ​ខ្ពស់​ ឬទាប​ ក៏ដូចជា​ការ​លក់​ចេញ​ទទួល​បាន​ជោគជ័យ​ ឬបរាជ័យ​ គឺ​វា​អាស្រ័យ​ទៅលើ​ទីតាំង​។

ប្រសិនបើ​ការសាងសង់​លំនៅ​ដ្ឋាន​កម្រិតខ្ពស់​ដែល​មានតម្លៃ​ថ្លៃ​ស្ថិតនៅ​តំបន់​ទីប្រជុំជន​ ប្រមូល​ផ្តុំ​ទៅ​ដោយ​ពាណិជ្ជកម្ម​ចម្រុះ​ នោះ​ការ​លក់​មិនជា​បញ្ហា​ចោទ​នោះ​ទេ​ ហើយ​អ្នក​អភិវឌ្ឍ​ក្នុង​ទ្រង់ទ្រាយ​បែបនេះ​ក៏​មិនទៅ​ធ្វើ​នៅ​តំបន់​ឆ្ងាយ​ពី​ក្រុង​នោះ​ដែរ​។

ទោះជាយ៉ាងណា​ លោក​ឧកញ៉ា​បាន​ទទួលស្គាល់​ថា​ ទីផ្សារ​លំនៅ​ដ្ឋាន​បែប​ប្រណីត​ និង​មានតម្លៃ​ថ្លៃ​ពិតជា​មាន​ឧបសគ្គ​ក្នុង​ការ​ទទួល​បាន​ទីផ្សារ​ដោយសារតែ​ក្រុម​មនុស្ស​ដែល​មាន​លុយ​ច្រើន​នៅ​មាន​ចំនួន​កំណត់​នៅឡើយ​ ខណៈ​ដែល​ក្រុម​មនុស្ស​ដែល​មាន​ចំណូល​តិច​ និង​មធ្យម​ ដែល​កំពុង​មាន​តម្រូវការ​ស្នាក់នៅ​មាន​ចំនួន​ច្រើន​៕

អាមេរិក​ចោទប្រកាន់​ចិន​រារាំង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មិន​ឱ្យ​មាន​លទ្ឋ​ភាព​កសាង​វិបុលភាព​របស់​ខ្លួន

0

​ដោយ​ ប៊ី​

ភ្នំពេញ​៖ រដ្ឋាភិបាល​អាមេរិក​បាន​រិះគន់​ឥរិយាបថ​គំរាមកំហែង​របស់​រដ្ឋាភិបាល​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ហើយ​បាន​អះអាង​ថា​ ចិន​កំពុង​រារាំង​រដ្ឋ​ជាស​មា​ជិ​កអាស៊ាន​ក្នុង​ការ​មានលទ្ធភាព​ទទួល​បាន​ថាមពល​ដែល​មានតម្លៃ​លើស​ពី​ ២,៥ពាន់​ពាន់​ដុល្លារ​ទៅលើ​សកម្មភាព​ទាក់ទង​នឹង​ប្រេង​ និង​ឧស្ម័ន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។

ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ បាន​ថ្លែង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ចេញផ្សាយ​នៅ​សប្តាហ៍​នេះ​ បាន​និយាយ​ថា​ “សហរដ្ឋអាមេរិក​ព្រួយបារម្ភ​ចំពោះ​របាយការណ៍​នៃ​ការ​ជ្រៀតជ្រែក​របស់​ចិន​ចំពោះ​សកម្មភាព​ប្រេង​និ​ ឧស្ម័ន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ រួម​ទាំង​សកម្មភាព​រុករក​និង​រក​យូរអង្វែង​របស់​វៀតណាម​”។

សេចក្តី​ថ្លែងការណ៍​នេះ​ បាន​បន្ថែម​ទៀត​ថា​ “សកម្មភាព​ឥត​ឈប់ឈរ​របស់​ប្រទេស​ចិន​មួយ​នេះ​ មាន​គោលបំណង​ទា​មទា​រឲ​រដ្ឋ​ដទៃទៀត​ដែល​បាន​អះអាង​ថា​ខ្លួន​ជា​ចំណែក​មួយ​នៃ​តំបន់​នោះ​ មានការ​អភិវឌ្ឍ​លើ​ធនធាន​ប្រេង​ និង​ឧស្ម័ន​ផង​ដែរ​”។រដ្ឋាភិបាល​អាមេរិក​ក៏បាន​រិះគន់​ផង​ដែរ​ទៅលើ​ការ​ធ្វើ​សមយុទ្ធ​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​កងទ័ព​ចិន​។នៅដើមខែនេះ​ យោធា​ចិន​បាន​ធ្វើការ​សាកល្បង​មី​ស៊ី​លប្រ​ឆាំង​នាវាចម្បាំង​ជាច្រើន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជាលើកដំបូង​។

មី​ស៊ី​លដែលគេ​សង្ស័យ​ថា​ជា​កាំជ្រួច​ប្រឆាំង​នាវាមុជទឹក​ DF​-21D​ ត្រូវ​បាន​កំណត់​ដោយក្រុម​អ្នកជំនាញ​ការ​ថា​ជា​មី​ស៊ី​លរបស់​ចិន​។សហរដ្ឋអាមេរិក​ និង​ជប៉ុន​មាន​នាវា​ជើង​ទឹ​កធំៗ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដូចជា​ នាវា​ The​ USS​ Ronald​ Reagan​ Carrier​ Strike​ Group​ និង​នាវា​ Escort​ Flotilla​ 1 របស់​ជប៉ុន​។
សហរដ្ឋអាមេរិក​ អះអាង​ថា​ ប្រទេស​ចិន​កំពុង​រារាំង​រដ្ឋ​ជាស​មា​ជិ​កក្នុង​ការ​មានលទ្ធភាព​ទទួល​បាន​ប្រេង​ដែល​មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ​នៅក្នុង​សមុទ្រ​។

លោក​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋអាមេរិក​ Mike​ Pompeo​ បាន​ថ្លែង​កាលពីដើម​ឆ្នាំនេះ​ថា​ “មធ្យោបាយ​គំរាម​គំ​ហែង​រាំង​ខ្ទប់​ការ​អភិវឌ្ឍ​ន៏​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ បាន​ធ្វើ​ឲប្រទេស​ចិន​រារាំង​សមាជិក​អា​ស៊ាន​មិន​ឲមានលទ្ធភាព​ទទួល​បាន​ថាមពល​ដែល​មានតម្លៃ​លើស​ពី​ ២,៥​ ពាន់​ពាន់​លាន​ដុល្លារ​អាមេរិក​”៕

ស្ពាន​ឆ្លងទន្លេ​មេគង្គ​នៅ​ខេត្តក្រចេះ​កំពុង​ជ្រើសរើស​យក​ទីតាំង១ក្នុង​ជំរើស​ចំនួន៣​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ អ្នកនាំពាក្យ​នៃ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បានឱ្យ​ដឹង​ថា​ អ្នកជំនាញ​របស់ក្រ​សួង​ រួម​ជាមួយ​ក្រុមហ៊ុន​សា​សង់ស្ពាន​របស់​ចិន​បាន​សិក្សា៣​ ទីតាំង​សម្រាប់​ សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេ​មេ​គង់នៅ​ខេត្តក្រចេះ​ មុននឹង​សម្រេច​ជ្រើសរើស​ជម្រើស​ណាមួយ​។

លោក​ វ៉ា​ ស៊ិ​មសូរិ​យា​ អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី២៥​ ខែកក្កដា​ ឆ្នាំ​ ២០១៩​ នេះ​ ថា​ សម្រាប់​ជម្រើស​ទីតាំង​ទី១គ្រោង​សាងសង់​នៅក្នុង​ទីរួមខេត្ត​ក្រចេះ​ នៅ​លើ​ផ្លូវជាតិ​លេខ៧​ ​; ដែល​តួ​ស្ពាន​មាន​ប្រវែង​វែង​ជាងគេ​។ ទីតាំង​ទី២​ នៅ​ខាងក្រោម​ក្រុង​ក្រចេះ​បន្តិច​ និង​ទីតាំង​ទី៣​ នៅ​ក្បែ​ភូមិ​របស់​ប្រជាពលរដ្ឋ​ដែល​ឆ្ងាយ​ពី​ក្រុង​ប្រហែល៦​ ទៅ៧គីឡូម៉ែត្រ​។

លោក​បន្ថែម​ថា​ ទីតាំង​ទាំង៣នេះ​ ត្រូវ​បានខាង​ក្រុមហ៊ុន​សាងសង់​យក​មក​បង្ហាញ​ ដល់​ថ្នាក់ដឹកនាំ​ក្រសួង​ដើម្បី​សុំ​យោ​បលប​ន្ថែម​ ប៉ុន្តែ​ជា​ការ​គិតគូរ​ដំបូង​ ទាំង​ថ្នាក់ដឹកនាំ​ក្រសួង​ និង​ខាង​ក្រុមហ៊ុន​បាន​ជ្រើសរើស​យក​ជម្រើស​ទី៣​ ដែល​នៅ​ក្បែរ​ភូមិ​របស់​ប្រជាពលរដ្ឋ​ ព្រោះ​តំបន់​នេះ​ជាទី​តាំង​ស្ថិតនៅ​ចំណុច​កែង​នៃ​ទន្លេ​ និង​ទីតាំង​ល្អ​ហើយ​មានផល​ប៉ះពាល់​តិចតួច​។

លោក​ទេស​រដ្ឋមន្រ្តី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ ក្នុង​ពិធី​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ រក​ទីតាំង​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ​ នៅ​ខេត្តក្រចេះ​ នា​ថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០១៩កន្លងមក​នេះ​ថា​ កម្ពុជា​នឹង​ស្នើ​ប្រាក់កម្ចី​សម្បទាន​ពី​រដ្ឋាភិបាល​ចិន​ នៅពេល​ខាងមុខនេះ​ ដើម្បី​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ​មួយទៀត​ នៅ​ខេត្តក្រចេះ​ ដែល​មាន​ប្រវែង​សរុប១៧៦១ម៉ែត្រ​។

លោក​ទេស​រដ្ឋមន្ត្រី​បាន​បន្ត​ថា​ នឹង​រៀបចំ​គម្រោង​សំណើសុំ​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ចិន​នៅ​ឆ្នាំ២០២០​ ហើយ​កា​រសាង់​សង់​អាច​នឹង​ធ្វើឡើង​នៅ​ឆ្នាំ២០២១​”។ លោក​អះអាង​ថា​ “ស្ពាន​នេះ​នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជា​ពល​ដ្ឋ​ ក្នុង​ការ​ធ្វើដំណើរ​ពី​ស្ទឹងត្រែង​ ទៅកាន់​ខេត្តកំពង់ធំ​ ដែល​ចំណេញពេលវេលា​ និង​ថវិកា​ច្រើនជាង​មុន​”៕

ទឹកប្រាក់​បុព្វលាភ​ក្នុង​វិស័យ​ធនា​រ៉ាប់រង​រំពឹង​កើន​ដល់​ ២៦០លាន​ដុល្លារ​នៅ​ឆ្នាំនេះ​

0

ដោយ ​ម៉ា​ណេត​

ភ្នំពេញ៖​ មន្រ្តី​ជាន់ខ្ពស់​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា​ ទឹកប្រាក់​បុព្វលាភ​ក្នុង​វិស័យ​ធានារ៉ាប់រង​រំពឹង​កើនឡើង​ពី​ជាង១៩៦លាន​ដុល្លារ​ ដល់២៦០លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំនេះ​។

លោ​កស្រី​ងួន​ សុខា​ រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​បញ្ជាក់ឲ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី២៥​ កក្កដា​នេះ​ថា​ ចំនួន​បុព្វលាភ​ក្រុមហ៊ុន​ធានារ៉ាប់រង​នៅ​កម្ពុជា​ មានការ​រីក​ធំធាត់​យ៉ាង​ឆាប់រហ័ស​ ដោយមាន​បុព្វលាភ​ធានារ៉ាប់រង​ដុល​សរុប ៣៥​% ជាមធ្យម​ក្នុង១ឆ្នាំ​ ហើយ​រយៈពេល៥ឆ្នាំ​ចុងក្រោយ​នេះ​ កើនឡើង​ដល់១៩៦.៤លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៨​។

លោកស្រី​បន្ត​ថា​ “បុព្វលាភ​ក្រុមហ៊ុន​ធានារ៉ាប់រង​កម្ពុជា​ ត្រូវ​បាន​ព្យាករណ៍​ថា​ កើនឡើង​ដល់២៦០លាន​ដុល្លារ​នៅ​ចុងឆ្នាំ​នេះ​”។

លោ​កស្រី​ងួន​ សុខា​បាន​បន្ដ​ថា​ ជាមួយ​កំណើន​នៃ​ការ​រីក​ធំធាត់​ នៃ​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​នេះ​ ក៏​ឃើញថា​មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​ចំនួន៣១ក្រុមហ៊ុន​ ក្នុង​នោះ១៣ក្រុមហ៊ុន​ ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ ១១ក្រុមហ៊ុន​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ និង៧ក្រុមហ៊ុន​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ខ្នាត​តូច​។

លោកស្រី​បញ្ជាក់​ថា​ ជាមួយគ្នា​នេះ​នៅ​លើ​ទីផ្សារ​ធានារ៉ាប់រង​ ក៏​មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ដ​ចំនួន១​ ប្រតិបត្តិ​ករ​សុខភាព​ចំនួន៣​ ក្រុមហ៊ុន​វាយតម្លៃ​ហានិភ័យ​ធានារ៉ាប់រង​ចំនួន៣​ ក្រុមហ៊ុន​ជើងសា​ធានារ៉ាប់រង​ចំនួន១៦​ និង​ក្រុមហ៊ុន​ភ្នាក់ងារ​ធានារ៉ាប់រង​ចំនួន២២​។

ក្រុមហ៊ុន​ទាំងអស់​មាន​គ្រប់​ប្រភេទ​ទាំង​ ក្រុមហ៊ុន​បរទេស១០០​% និង​ក្រុមហ៊ុន​ក្នុង​ស្រុក១០០​% និង​ក្រុមហ៊ុន​ចំរុះ​។ ក្រុមហ៊ុន​ធានារ៉ាប់រង​ទាំងអស់​មានទ្រព្យ​សកម្ម​ ៤២៧.៣លាន​ដុល្លារ​អាមេរិក​ និង​មូលនិធិ​ភា​គហ៊ុនិ​កចំនួន២៤៣.៩លាន​ដុល្លារ​អាមេរិក​ ក្នុង​ឆ្នាំ២០១៨​។

កាលពី​ឆ្នាំ២០១៨​ ទីផ្សារ​ធានារ៉ាប់រង​កម្ពុជា​បាន​ធានា​ហានិភ័យ​ (Sum​ Insured​) ចំនួន២១៨ពាន់​លាន​ដុល្លារ​អាមេរិក​ ក្នុង​បណ្ណ​សន្យា​រ៉ាប់រង​ចំនួន២.៧លាន​បណ្ណ​ ក្នុង​នោះ​បណ្ណ​សន្យា​រ៉ាប់រង​ទូទៅ​ចំនួន១៣២ពាន់​បណ្ណ​, បណ្ណ​សន្យា​រ៉ាប់រង​អាយុជីវិត​ ៣៨៣ពាន់​បណ្ណ​ និង២.២លាន​បណ្ណ​សន្យា​រ៉ាប់រង​ខ្នាត​តូច​។

ក្នុង​ការធានា​ហានិភ័យ​ទាំងអស់​នេះ​ ក្រុមហ៊ុន​ធានារ៉ាប់រង​ បាន​រៀបចំ​បង្កើត​ផលិតផល​ធានារ៉ាប់រង​គ្រប់​ប្រភេទ​ សម្រាប់​អតិថិជន​មាន​ដូចជា​៖ ផលិតផល​ធានារ៉ាប់រង​លើ​ទ្រព្យសម្បត្តិ​ អគ្គិភ័យ​ ផលិតផល​ ធានារ៉ាប់រង​វិស្វកម្ម​ ផលិតផល​ធានារ៉ាប់រង​ ការ​ដឹកជញ្ជូន​ទំនិញ​ ផលិតផល​ធានារ៉ាប់រង​យានយន្ត​ ផលិតផល​ធានារ៉ាប់រង​សុខភាព​ ផលិតផល​ធានារ៉ាប់រង​គ្រោះថ្នាក់​បុគ្គល​ ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​មានកាល​កំណត់​ ផលិតផល​ធានា​រ៉ា​បរង​អាយុជីវិត​មួយ​ជីវិត​កាល​ជាដើម​៕

អាជ្ញាធរ​ជាតិ​អប្សរា​សម្រេច​បិទ​ចរាចរណ៍​ផ្លូវ​ឡើងភ្នំ​គូលែន​ទាំងស្រុង​នៅ​ថ្ងៃនេះ​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ អាជ្ញាធរ​ជាតិ​អប្សរា​បានសម្រេច​បិទ​ចរាចរណ៍​ទាំងស្រុង​ លើ​ផ្លូវ​ខ្នងភ្នំ​គូលែន​ទាំងស្រុង​ ដើម្បី​ធ្វើការ​ជួសជុល​ឡើងវិញ​ ក្នុង​គោលដៅ​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ ចេញផ្សាយ​នៅ​ថ្ងៃទី​ ២៥​ ខែកក្កដា​ ឆ្នាំ​ ២០១៩នេះ​បានឱ្យ​ដឹង​ថា​ តាមរយៈ​ការប្រជុំ​ពិភាក្សា​ និង​ការ​ចុះ​ពិនិត្យ​ជាក់ស្តែង​ស្តី​ពី​ បញ្ហា​ប្រឈម​គ្រោះថ្នាក់​នៃ​ការ​ធ្វើ​ចរាចរណ៍​ លើ​ផ្លូវ​កំពុង​ស្ថាបនា​លើ​ខ្នងភ្នំ​គូលែន​ ក្រុមការងារ​បច្ចេកទេស​ចម្រុះ​ ដែល​មាន​សមភាព​មក​ពីសា​លា​ខេត្តសៀមរាប​ មន្ទីរ​ពាក់ព័ន្ធ​ និង​ក្រុម​ហ៊ុន​ទ្រី​ភាព​ បាន​សង្កេតឃើញ​ថា​មាន​ផ្នែក​មួយចំនួន​នៃ​ផ្លូវ​មិនទាន់​មាន​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ចរាចរណ​នៅឡើយ​ទេ​។

អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់​ថា​ ទីតាំង​មួយចំនួន​នៅ​មាន​ក្រាល​ក្រួស​ដែល​អាច​បណ្តាល​ឱ្យ​រថយន្ត​ក្នុង​ស្ថានភាព​ចុះ​ចំណោត​ងាយ​រអិល​ ចំណុច​បត់​កោង​មួយចំនួន​ទៀត​មាន​សភាព​តូច​ និង​មិនទាន់​បាន​ធ្វើ​ជម្រាល​សុវត្ថិភាព​ នៅឡើយ​ជាដើម​ ។ល។

ក្នុង​ន័យ​នេះ​ ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ ដែល​អាច​កើតឡើង​ជយ​ថា​ហេតុ​ ក្រុមការងារ​សម្រេច​បិតផ្លូវ​នេះ​ ទាំងស្រុង​ចាប់ពី​ចំណុច​ផ្លូវ​ឡើង​ពី​ស្រុក​ស្វាយលើ​ រហូតដល់​ភូមិ​តា​ពេញ​ គិត​ចាប់ពី​ថ្ងៃទី២៥​ ខែកក្កដា​ ឆ្នាំ២០១៩​ តទៅ​រហូតដល់​ផ្លូវ​នេះ​ស្ថាបនា​រួចរាល់​ជាស្ថាពរ​ លើក​លែ​តរែ​ប្រជាជន​ដែល​រស់នៅ​លើ​ខ្នងភ្នំ​ពេញ​គូលែន​ ដែល​មាន​លិខិត​ឆ្លងកាត់​ផ្លូវ​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​ប៉ុណ្ណោះ​។

យោង​តាម​ក្រុមការងារ​ជំនាញ​បច្ចេកទេស​ជប៉ុន​ JICA​ និង​កម្ពុជា​ដែល​បាន​ចុះ​ពិនិត្យ​បច្ចេកទេស​កាលពី​ថ្ងៃទី​ ២៤​ ខែកក្កដា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ បាន​លើកឡើង​ថា​ ការសាងសង់​ផ្លូវ​នេះ​ ដើម្បី​ជៀសវាង​គ្រោះ​ ចរាចរណ៍​ដោយ​យថាហេតុ​ ក្រុមការងារ​បាន​ស្នើ​អោយ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ផ្លូវ​នេះ​ ត្រូវ​គោរព​គោលការណ៍​មួយចំនួន​ ទី១​ ត្រូវ​ដាក់​ស្លាក​សញ្ញា​ចរាចរណ៍​សំគាល់​នៅត្រង់​ចំណុះ​ដូចជា​ កន្លែង​ប្រាប់​ទិស​ បត់​កែង​ ចំណោត​ខ្លាំង​ជាដើម​។ ទី​ ២.ទីតាំង​ចុះ​ ឡើង​ត្រូវ​ដាក់កុង​ត្រូល​ និង​មាន​អ្នកយាម​ផ្លូវ​ ជាប្រចាំ​ ។ ទី៣​ ក្រុមហ៊ុន​ ត្រូវ​ដាក់​ប្លង់​បង្ហាញ​ជា​ស្តង់ដារ​ នៃ​ការសាងសង់​។

ទី៤​ នៅពេល​ចាក់​បេតុង​ ក្រុមហ៊ុន​ត្រូវ​ផ្តល់​ព័ត៌មាន​ដល់​មន្រ្តី​ជំនាញ​នៃ​មន្ទីរ​សាធារណ:ការ​ និង​ដឹកជញ្ជូន​ខេត្ត​ ដើម្បី​ចុះ​ត្រួតពិនិត្យ​លើ​បច្ចេកទេស​ និង​ទី៥​ ចំពោះ​អាជ្ញាធរ​ត្រូវ​ដាក់​កំលាំង​ ប្រចាំ​នៅ​ចំណុច​ឡើងចុះ​ និង​បិទ​បណ្តោះអាសន្ន​មិន​អោយ​រថយន្ត​គ្រប់​ប្រភេទ​ ធ្វើ​ចរាចរណ៍​ឡើយ​។ លើក​លេង​តែ​ម៉ូតូ​ រហូតដល់​ផ្លូវត្រូវ​បាន​សាងសង់​រួចរាល់​ ទើប​អនុញ្ញាត្ត​អោយ​រថយន្ត​ធ្វើ​ចរាចរណ៍​បាន​៕

វិភា​គៈ​ សារ​ព័ត៌មានបាន​ក្លាយជា​ឧបករណ៍​មួយ​នៅពេល​ក្រមសីលធម៌​ត្រូវ​បាន​គេ​ផាត់ចេញ​

0

ដោយ ​យិន​ លាង​គង់​ ស្ថាបនិក ​និង​ជា​អគ្គនាយក ​Propertyarea.asia​

ភ្នំ​ពេញៈ​ ជាថ្មី​ម្តង​ទៀត​ កម្ពុជា​ត្រូវ​បាន​គេ​យក​មក​ត្រេ​សលេង​ នៅ​លើ​ទំ​ព័រ​សារ​ព័ត៌មាន​អាមេរិក​ និង​សារ​ព័ត៌មាន​របស់​ប្រទេសជិតខាង​កម្ពុជា​ ដែល​វា​ជា​រឿង​គួរឲ្យ​អៀន​ខ្មាស់​មួយ​ សំរាប់​មនុស្ស​ដែល​ប្រើប្រាស់​វិចារណញ្ញាណ​ជា​ស្នូល​។

ការ​លេច​ត្រដែត​របស់​កម្ពុជា​លើឆាកអន្តរជាតិ​ និង​ការ​រីកចម្រើន​សេដ្ឋកិច្ច​ ដែល​ធ្វើឲ្យ​ប្រជាជាតិ​នេះ​លេច​ស្នាមញញឹម​ជាថ្មី​ បន្ទាប់ពី​ឆ្លងកាត់​វិនាសកម្ម​ដ៏​ខ្មៅ​ងងឹត​ បាន​ធ្វើឲ្យ​ប្រទេស​នៅក្នុង​សហគមន៍​រួម​នេះ​ មួយចំនួន​មិន​សប្បាយចិត្ត​នោះ​ឡើយ​ ពួកគេ​បាន​និង​កំពុង​ប្រើប្រាស់​គ្រប់​វិធី​ ដើម្បី​បំបែក​កម្ពុជា​ និង​ជាន់ពន្លិច​កម្ពុជា​ជាថ្មី​ តាមរយៈ​កា​រប្រ​ឌិ​តព័ត៌មាន​ថា​ “កម្ពុជា​បាន​អនុញ្ញាតឲ្យ​ចិន​ ដាក់មូលដ្ឋាន​ទ័ព​នៅ​ខេត្ត​ព្រះសីហនុ​ និង​នៅ​ខេត្តកោះកុង​”។

កាសែត​ Bangkok​ Post​, Asia​ Time​, Reuters​, The​ Wall​ Street​ Journal​ The​ Diplomate​, និង​កាសែត​វៀតណាម​មួយចំនួន​ បាន​និង​កំពុង​បំពុល​ពិភពលោក​ តាមរយៈ​សំណេរ​របស់​អ្ន​កសារ​ព័​ត៌មាន​គ្មាន​វិជ្ជាជីវៈ​ និង​ក្រម​សីល​ធម៌​ ដើម្បី​ប៉ុនប៉ង​កំទេច​កម្ពុជា​ក្នុង​រូបភាព​ “សង្គ្រាម​ត្រជាក់​”ថ្មី​ ដើម្បី​បំផ្លាញ​កម្ពុជា​ស្ទើរគ្រប់​រូបភាព​។

ប្រព័​ន្ឋ​គំនិត​

​ “ការពិត​ ការពិត​”ការទទួលខុសត្រូវ​របស់​អ្ន​កសារ​ព័ត៌មាន​ និង​ការ​ប្រកាន់យក​ក្រម​សីល​ធ​ម៌រ​បស់​ស្ថាប័ន​ព័​ត៌មាន​នានា​ គួរតែ​ជា​ស្នូល​សំរាប់​វិ​ស័យ​សារ​ព័​ត៌មា​នៅ​លើ​ពិភពលោក​ ប៉ុន្តែ​ផលប្រយោជន៍​ខាងនយោបាយ​ និង​ទំនាក់ទំនង​អន្តរជាតិ​ និង​ផលប្រយោជន៍​សេដ្ឋកិច្ច​ បាន​ធ្វើឲ្យ​ស្ថាប័ន​សារ​ព័​ត៌មាន​មួយចំនួន​បាន​ក្លាយជា​ “បណ្តុំ​នូវ​គំនិត​អសោច​មួយ​”។

មនុស្ស​មា​នប្រ​ព័ន្ឋនៃ​ការ​គិ​តខុស​ៗគ្នា​ មាន​សិទ្ឋ​ក្នុង​ការ​គិ​តខុស​ៗគ្នា​ ប៉ុន្តែ​មនុស្ស​មាន​ជា​សត្វ​មាន​វិចារណៈ​ញ្ញាណ​ “ដែល​ជា​ស្នូល​នៃ​សតិ​សប្ប​ជ្ជញ្ញៈ​” សំរាប់​ឲ្យ​មនុស្ស​ចេះ​បែងចែក​ការ​ទទួលខុស​ និង​ត្រូវ​ ហើយ​ឈរ​លើ​ក្រម​សីល​ធម៌​។

ផ្ទុយទៅវិញ​ បើ​មនុស្ស​មានតែ​បញ្ញា​ ប៉ុន្តែ​គ្មាន​ក្រម​សីល​ធម៌​” ពួកគេ​មាន​នឹង​ក្លាយជា​សត្វ​ដ៏​សាហាវ​និង​គួរឲ្យ​ខ្លាច​បំផុត​។

ឈរ​នៅ​លើ​ជ្រុង​នៃ​សារ​ព៌​តមាន​ អ្ន​កសារ​ព័​ត៌មាន​មាន​គោលការណ៍​រួម​មួយ​ គឺ​ត្រូវ​សរសេរ​ការពិត​ ឥត​លំអៀង​ មាន​តុល្យភាព​ និង​ប្រកាន់យក​នូវ​ក្រម​សីល​ធម៌​វិជ្ជាជីវៈ​ ប៉ុន្តែ​អ្ន​កសារ​ព័​ត៌មាន​មួយចំនួន​ ដែល​ធ្វើការ​នៅ​ស្ថាប័ន​ខាងលើ​ ហើយ​ឈរក្រោមឥទ្ឋិ​ពល​នៃ​ប្រទេស​ណាមួយ​ ឈរ​លើ​ផលប្រយោជន៍​អ្វីមួយ​ ពួកគេ​បាន​ប្រែក្លាយ​សំណេរ​របស់​ពួកគេ​ ទៅជា​ស្នាដៃ​ធ្វើឡើង​ក្នុង​ចេតនា​ដ៏​អាក្រក់​មួយ​ ។

ក្រោយ​វាំងនន​ខ្មៅ​

នៅក្នុង​ទិដ្ឋភាព​កា​ទូត​ និង​ទំនាក់ទំនង​អន្តរជាតិ​ មេដឹកនាំ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ តែងតែ​ញញឹមដាក់គ្នា​ ចាប់ដៃ​គ្នា​ ប៉ុន្តែ​ជើង​របស់​ពួកគេ​អាច​ធាក់​គ្នា​ ចិត្ត​របស់​ពួកគេ​មិន​វេញ​ត្របាញ់​ជា​ធ្លុងមួយ​នោះ​ទេ​ ពិសេស​បណ្តា​ប្រទេសជិតខាង​កម្ពុជា​ ដែល​នៅតែ​ចិញ្ចឹមចិត្ត​បំផ្លាញ​ ឈ្លានពាន​កម្ពុជា​នៅ​លើ​គ្រប់​ទិដ្ឋភាព​ ទាំង​ទិដ្ឋភាព​សេដ្ឋកិច្ច​ នយោបាយ​ កា​ទូត​ និង​ការឈ្លានពាន​បូរណៈ​ភាព​ដែនដី​។

មេដឹកនាំ​កម្ពុជា​បាន​ចងចាំ​រឿង​នេះ​គ្រប់​ជំនាន់​ និង​បាន​រិះរក​គ្រប់​មធ្យោបាយ​ ដើម្បី​គេច​ចេញពី​សំពាធ​ និង​មហិច្ឆតា​ដ៏​អាក្រក់​ជួរ​ជាតិ​របស់​ពួកគេ​ តាមរយៈ​ការ​បង្រួបបង្រួម​ជាតិ​ ពង្រឹង​អំណាច​សេដ្ឋកិច្ច​ ដើម្បី​អាច​ការពារ​ខឿន​សេដ្ឋកិច្ច​ និង​ប្រជាជាតិ​របស់​ខ្លួន​បាន​។

ការពង្រីក​បណ្តាញ​ទៅ​ខាងក្រៅ​ តាមរយៈ​ការ​ចូល​សមាជិកសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (អាស៊ាន​) ការ​ចូល​ជាស​មា​ជិ​កអង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ការ​ចូល​ជាស​មា​ជិ​ករបស់​អង្គការ​អន្តរជាតិ​នានា​នៅ​លើ​សាកលលោក​ ជាផ្នែក​ដ៏​សំខាន់​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​នៅ​លើឆាកអន្តរជាតិ​ ប៉ុន្តែ​ចេតនា​បំផ្លាញ​កម្ពុជា​ឥត​ឈប់ឈរ​ពី​បណ្តា​ប្រទេសជិតខាង​មួយចំនួន​ បាន​ធ្វើឲ្យ​កម្ពុជា​ក្លាយជា​ទីលាន​មួយ​នៃ​ការសាកល្បង​មនោគមវិជ្ជា​នយោបាយ​ និង​ពេលខ្លះ​ក្លាយជា​ប្រទេស​ស្ថិតនៅ​កណ្តាល​ “សៃវៀន​” សង្គ្រាម​ត្រជាក់​ ដែល​ត្រូវ​គេ​យក​មក​ត្រេ​សលេ​ងយ៉ាង​គួរឲ្យ​អាណិតអាសូរ​។

រស់​ក្នុង​សហគមន៍​រួម​មួយ​ (អាស៊ាន​) មេដឹកនាំ​ប្រជាជាតិ​ទាំង១០នេះ​ គួរ​ប្រកាន់យក​ឥរិយាបទ​មួយ​ ក្នុងនាម​ជា​សហ​ភា​តរៈ​ និង​គួរ​ស្វែងរក​វិបុលភាព​រួមគ្នា​ ដើម្បីឲ្យ​ប្រជាជាតិ​និ​មួយ​ៗរស់​បាន​ដោយ​សុខសាន្ត​ តាម​សមត្ថភាព​ និង​ធនធាន​របស់​ពួកគេ​។

ភូមិសាស្ត្រ​នយោបាយ​

កម្ពុជា​បាន​ស្ថិតនៅ​ជា​ភូមិ​សាស្រ្ត​អំណោយផល​ និង​ជា​ទី​តាំង​យុទ្ឋ​សាស្ត្រមួយ​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​តំបន់​ ដោយសារ​ប្រទេស​នេះ​ មាន​ទីតាំង​ស្ថិតនៅ​ចំ​ចំណុច​កណ្តាល​នៃ​អាស៊ាន​។

​ជាមួយនឹង​ការ​ដាក់ចេញ​ នូវ​គោលនយោបាយ​ផ្ទៃក្នុង​បាន​យ៉ាង​ប្រសើរ​ និង​ប៉ិនប្រសព្វ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ ការ​ពង្រីក​និង​សមាហរណកម្ម​ខ្លួនឯង​ទៅកាន់​ពិភពលោក​ បាន​ធ្វើឲ្យ​កម្ពុជា​ជា​កន្លែង​មួយ​ ដែល​ទាក់ទាញ​ការ​វិនិយោគ​ច្រើន​បំផុត​ពី​អាស៊ាន​ និង​ជាពិសេស​ពី​ប្រទេស​ចិន​។

នៅពេល​សហរដ្ឋអាមេរិក​ចាប់ដៃ​ជាមួយ​វៀតណាម​ ដើម្បី​ទប់​ឥទ្ឋិ​ពល​ចិន​ និង​ចាប់ដៃ​ជាមួយ​ថៃ​ ដើម្បី​ពង្រីក​កា​រហ៊ុំព័ទ្ឋ​មនោគមវិជ្ជា​ប្រឆាំង​ចិន​ កម្ពុជា​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ជា​សម្ព័ន្ឋ​មិត្ត​របស់​ចិន​ ដែល​ចិន​ត្រូវ​ការ​ពង្រីក​ឥទ្ឋិ​ពល​ក្នុង​តំបន់​នេះ​ តាមរយៈ​ការ​ពង្រីក​ឥទ្ឋិ​ពល​សេដ្ឋកិច្ច​ជាមួយ​តំបន់​នេះ​ តាមរយៈ​គោលនយោបាយ​ខ្សែ​ក្រ​វ៉ាត់១​ ផ្លួវ១របស់​ចិន​ បាន​ធ្វើឲ្យ​កម្ពុជា​ទទួល​បានផល​ប្រយោជន៍​ច្រើនជាង​គេ​ ក្នុងចំណោម​ប្រទេស​ ដែល​បាន​ទទួល​លំហូរ​ទុន​វិនិយោគ​ច្រើនជាង​គេ​ ក្នុង​តំបន់​អាស៊ាន​ ដែល​រួមមាន​កម្ពុជា​ ហ្វីលីពីន​ និង​ឥណ្ឌូ​នេ​ស៊ី​។

ផលប្រយោជន៍​សេដ្ឋកិច្ច​ និង​ភូមិសាស្ត្រ​នយោបាយ​នេះ​ហើយ​ ដែល​ធ្វើឲ្យ​បណ្តាញ​សារ​ព័​ត៌មាន​ក្នុង​តំបន់​ ពិសេស​នៅ​សហរដ្ឋអាមេរិក​ បា​នប្រ​ឌិ​តព័​ត៌មាន​ក្លែងក្លាយ​ប្រឆាំង​នឹង​កម្ពុជា​ ដោយ​បំភ្លៃ​ព័​ត៌មាន​ថា​ “រដ្ឋាភិបាល​កម្ពុជា​បាន​លួច​ចុះ​ហត្ថលេខា​សម្ងាត់​ ដើម្បីឲ្យ​ចិន​ដាក់មូលដ្ឋាន​ទ័ព​នៅ​តំបន់​រាម​ក្នុង​ខេត្ត​ព្រះសីហនុ​ និង​នៅ​តំបន់​តារា​សាគរ​ ស្ថិត​ក្នុង​តំបន់​ប្រជុំកោះ​ស្តេច​ក្នុង​ខេត្តកោះកុង​។

កា​រប្រ​ជែង​ឥទ្ឋិ​ពល​រវាង​ចិន​ និង​អាមេរិក​ក្នុង​តំបន់​អាស៊ាន​ ក៏ដូចជា​នៅ​តំបន់​នៃ​ជ្រោយ​ភូមិ​សាស្រ្ត​នានា​នៅ​លើ​ពិភពលោក​ ទំនងជា​មូលហេតុ​សម​ហេតុផល​ជាងគេ​ ដែល​អាមេរិក​ និង​ប្រទេស​ក្នុង​តំបន់​រៀបចំផែនការ​ ដើម្បី​ប្រើ​ប្រាស់​បណ្តាញ​
ព័​ត៌មានក​ខ្វក់​ប្រឆាំង​នឹង​កម្ពុជា​ ដែល​ជា​រឿង​គួរឲ្យ​អៀន​ខ្មាស់​មួយ​ និង​ជា​រឿង​គួរឲ្យ​អស់សំណើច​មួយ​ក្នុង​ក្របខ័ណ្ឌ​ដែល​ប្រាសចាក​ក្រម​សីល​ធម៌​ និង​សតិ​សប្ប​ជ្ជញ្ញៈ​៕

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ស្នើ​ឲ្យ​ ILO​ បន្ត​ការ​លើកស្ទួយ​ឧស្សាហកម្ម​វាយនភណ្ឌ​ និង​ស្បែកជើង​នៅ​កម្ពុជា​

0

ដោយ​៖​ រ៉ា​ណេត

ភ្នំ​ពេញៈ​ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​លោក​ប៉ាន​ សូរ​ស័ក្តិ​បាន​ស្នើ​ឲ្យ​អង្គការ​អន្តរជាតិ​ខាង​ការងារ ​(ILO​) បន្ត​ជួយ​ស្ទួយ​ឧស្សាហកម្ម​វាយនភណ្ឌ​ និង​ស្បែកជើង​នៅ​កម្ពុជា​ ខណៈ​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​លក្ខខ័ណ្ឌ​ការងារ​ក្នុង​វិស័យ​នេះ​។

ក្នុង​ជំនួប​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ ជាមួយ​នាយិកា​កម្មវិធី​ការងារ​កាន់តែ​ប្រសើរ​នៃ​អង្គការ​ ILO​ លោកស្រី​ហា​ ហ្វៀ​នហុង​ (Ha​ Nguyen​ Hong​) នៅ​ទី​ស្តី​ការក្រ​សួង​ពាណិជ្ជកម្ម​ កាលពី​ល្ងាច​ថ្ងៃទី២៤​ ខែកក្កដា​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ លោក​ ប៉ាន​ សូរ​ស័ក្តិ​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កម្មវិធី​ BFC​ និង​បាន​សន្យា​ជួយ​ជំរុញ​រោងចក្រ​ផលិត​សម្ភារៈ​ធ្វើដំណើរ​ចូលរួម​នៅក្នុង​កម្មវិធី​នេះ​ឱ្យ​បាន​ច្រើន​។

លោក​បាន​បន្ត​ថា​ “ក្រសួង​ពាណិជ្ជកម្ម​ បាន​ទទួលការ​ឯកភាព​ពី​រាជរដ្ឋាភិបាល​ ដើម្បី​បន្ត​អនុវត្ត​កម្មវិធី​ BFC ​រយៈពេល​បីឆ្នាំទៀត​ (២០២០​-២០២២​)ដូច្នេះ​សូម ​ILO​-BFC​ រៀបចំ​សេចក្តី​ព្រាង​អនុ​ស្ស​រណ​នៃ​ការយោគយល់​គ្នា​ ដើម្បី​ត្រៀម​ចុះហត្ថលេខា​នៅ​កំឡុង​ខែតុលា​ខាងមុខ​ ហើយ​សូម​ធ្វើការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​ពន្លឿន​កិច្ចការ​នេះ​”។

លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ពី​កិច្ច​ប្រែង​ប្រែង​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​លើកស្ទួយ​ឧស្សាហកម្ម​វាយនភណ្ឌ​ និង​ស្បែកជើង​ តាមរយៈ​ការ​គាំទ្រ​ និង​បន្ត​សហការ​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​ នៅ​កម្ពុជា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO​-BFC​) ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​សហជីព​ និង​កែ​លម្អ​រសិ​ទ្ធិ​ការងារ​ ព្រមទាំង​ការ​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ​ជាដើម​។

លោកស្រី​ ហា​ ហ្វៀ​ងហុង​ បាន​បកស្រាយ​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ និង​សមិទ្ធិ​ផល​សម្រេច​បាន​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ និង​តែងតែបាន​ផ្តល់​ការ​គាំទ្រ​ដល់ ​ILO​-BFC​ ដើម្បី​ចូលរួម​ពង្រឹង​ស្តង់ដារ​ និង​លក្ខខណ្ឌ​ការងារ​ សម្រាប់​ឧស្សាហកម្ម​វាយនភណ្ឌ​ និង​ស្បែកជើង​។

លោកស្រី​ក៏បាន​សន្យា​ជួយ​ផ្សព្វផ្សាយ​បន្ត​នូវ​ព័ត៌មាន​ស្តី​ពី​ កិច្ចប្រឹងប្រែង​របស់ក្រ​សួង​ពាណិជ្ជកម្ម​ និង​រាជរដ្ឋាភិបាល​កម្ពុជា​ ដល់​ក្រុមហ៊ុន​វិនិយោគ​ និង​មជ្ឈដ្ឋាន​អន្តរជាតិ​ ដើម្បី​ទាក់ទាញ​ទំនុកចិត្ត​ និង​ចូលរួម​លើកស្ទួយ​កិត្តិនាម​ឧស្សាហកម្ម​វាយនភណ្ឌ​ និង​ស្បែកជើង​នៅក្នុង​ប្រទេស​កម្ពុជា​៕

រដ្ឋាភិបាល​ដាក់​ផែនការ​គ្រប់គ្រង​សំណង់​បេតិកភណ្ឌ​នៅក្នុង​ក្រុង​បាត់ដំបង​ដើម្បី​ទាក់ទាញ​ទេសចរណ៍​

0

ដោយ ​វុត្ថា​

បាត់​ដំ​បងៈ​ រដ្ឋាភិបាល​តាមរយៈ​ក្រសួងវប្បធម៌​ និង​វិ​ចិ​ត្រ​សីល្បៈ​ និង​អជ្ញា​ធរ​ខេត្តបាត់ដំបង​បាន​ចាប់ផ្តើម​រៀប​ដាក់​ផែន​ គ្រប់គ្រង​សំណង់​បេតិកភណ្ឌ​ក្រុង​ សំណង់​បេតិកភណ្ឌ​ សាសនា​ និង​ផ្ទះ​បុរាណ​ នៅក្នុង​ក្រុង​ ខេត្តបាត់ដំបង​។

លោក​ប្រាក់​ សុវណ្ណ​រ៉ា​ រដ្ឋលេខាធិការ​ក្រសួងវប្បធម៌​ និង​វិចិត្រ​សិល្បៈ​ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ លោ​កសឿម​ ប៊ុ​នរិ​ទ្ធិ​ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ កាលពី​ថ្ងៃទី​ ២៤​ ខែកក្កដា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​បានឱ្យ​ដឹង​ថា​ ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ តែងតែ​យកចិត្ត​ទុក្ខ​ដាក់​ លើ​ការគ្រប់គ្រង​សំណង់​បេតិកភណ្ឌ​ក្រុង​ សំណង់​បេតិកភណ្ឌ​សាសនា​សំណង់​ប្រវត្តិសាស្ត្រ​ និង​ផ្ទះ​បុរាណ​ ដើម្បី​ធ្វើការ​ធានា​ឲ្យបាន​នូវ​កិច្ចការពារ​សុវត្ថិភាព​ចំពោះ​សំណង់​ និង​បញ្ចៀស​បាន​ពី​ការ​រុះរើ​ និង​ការ​វាយកម្ទេច​ចោល​សំណង់​ប្រវត្តិ​សាស្រ្ត​ទាំងនេះ​។

លោក​បន្ត​ថា​ “មុននឹង​ចាប់ផ្តើម​ដាក់​ផែនការ​គ្រប់គ្រង​សំណង់​ ក្រសួង​តែងតែ​ ពិភាក្សា​ជាមួយ​អាជ្ញាធរ​ខេត្ត​ និង​មន្ត្រី​ពាក់ព័ន្ធ​ ក្នុង​ការគ្រប់គ្រង​សំណង់​ទាំងនោះ​ មាន​ទាំង​រៀបចំផែនការ​ទៅខាងមុខ​ក្នុង​ការ​គ្រប់គ្រង់​ និង​ថែរក្សា​ អភិរក្ស​ចំពោះ​សំណង់​ដែល​ជា​បេតិកភណ្ឌ​ជាតិ​កុំឱ្យ​បាត់បង់​”។ លោក​បន្ថែម​ថា​ “បើ​និយាយ​ពី​សំណង់​បិ​តិក​ភណ្ឌ​ មាន​ចាប់តាំងពី​សម័យ​បុរេប្រវត្តិ​សាស្ត្រ​ រហូតដល់​សម័យ​ប្រវត្តិសាស្ត្រ​”។

​តែបើ​និយាយ​ពី​សម័យ​ប្រវត្តិសាស្ត្រ​ មាន​តាំងពី​សម័យមុន​អង្គរ​ សម័យ​អង្គរ​ សម័យ​ក្រោយ​អង្គរ​ ប្រជាជន​ខ្មែរ​ស្គាល់​តែ​ប្រាសាទ​ ដូចជា​ប្រាសាទ​នៅ​ខេត្តសៀមរាប​ឬនៅ​ខេត្ត​ផ្សេង​ជាដើម​។ បើ​និយាយ​ពី​ស័យ​ក្រោយ​អង្គរ​ នៅក្នុង​សតវត្ស​ទី១៩​-២០សម្បូរ​សំណង់​ព្រះពុទ្ធ​សាសនា​ ​ឬហៅ​ថា​បេតិកភណ្ឌ​សាសនា​ មាន​វត្តអារាម​ជាដើម​។

លោក​ប្រាក់​ សុវណ្ណារ៉ា​បាន​បន្ថែម​ទៀត​ថា​ កម្ពុជា​ធ្លាប់​បាន​ឆ្លងកាត់​សម័យ​អនា​និគម​ន៍​បា​រំាង​ ដែល​បន្សល់ទុក​នៅ​សំណង់​អគារ​ជាច្រើន​ ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់ទុកជា​សំណង់​ប្រវត្តិសាស្ត្រ​ ដែល​មាន​ច្រើន​នៅក្នុង​ខេត្តបាត់ដំបង​ សម្បូរ​ជាងគេ​ក្នុងចំណោម​ខេ​ត្ត​ផ្សេង​ៗចំនួន៣​ រួមមាន​ក្រចេះ​ និង​កំពត​ជាដើម​ ដែល​រដ្ឋាភិបាល​បាន​នឹង​កំពុង​គិត​គូ​គ្រប់គ្រង​សំណង់​ទាំងនោះ​។ ​បើ​តាម​ការ​ប៉ាន់ស្មាន​ខេត្ត​បាត់​ដំ​បង់​ មាន​សំណង់​បិ​តិក​ភណ្ឌ​ប្រវត្តិសាស្ត្រ​ប្រមាណ៨០០សំណង់​។

លោ​កសឿម​ ប៊ុ​នរិ​ទ្ធិ​ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ បាន​ជម្រាប​អំពី​គោលការណ៍​របស់​ថ្នាក់​តាម​ការណែនាំ​ របស់ក្រ​សួង​ពាក់ព័ន្ធ​មួយចំនួន​ក្នុង​ក្រុង​បាត់ដំបង​ ក្នុង​ការ​ស្នើសុំ​ធ្វើ​ជួសជុល​ឡើងវិញ​ និង​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់​ នៃ​សំណង់​បេតិកភណ្ឌ​ផង​ដែរ​។

ថ្មី​ៗនេះ​ខេត្តបាត់ដំបង​ បាន​ជាប់​ជាទី​ក្រុង​គោលដៅ​ទេសចរណ៍​ទី១៣​ ក្នុងចំណោម​បណ្តា​ទីក្រុង​ទាំង៩៣​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ដែល​វាយតម្លៃ​ដោយ​ស្ថាប័ន​ផ្សព្វផ្សាយ​ទេសចរណ៍​អន្តរជាតិ​របស់​អាល្លឺម៉ង់​មួយ​ឈ្មោះថា​ YouDiscover​។

លោក​ អ៊ុច​ អ៊ំ​ភី​នី​ស្សា​រ៉ា​ ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​ បានឱ្យ​ដឹង​កាលពី​កន្លងមក​នេះ​ថា​ ជាមួយ​មោទនភាព​នេះ​ដោយសារ​ការ​យកចិត្ត​ទុកដាក់​របស់​ លោក​អភិបាលខេត្ត​ និង​ស្ថាប័ន​ជំនាញ​ នានា​បាន​ជួយ​ជំរុញ​ឱ្យ​ខេត្តបាត់ដំបង​ ក្លាយជា​ខេត្ត​ មួយ​ដែល​គួរ​ជាទី​កក់ក្តៅ​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរណ៍​៕

អ្នកជំនាញ​និយាយ​ពី​សក្តា​នុ​ពល​ផ្លូវជាតិ​លេខ៥៥​ លើ​វិស័យ​ទេសចរណ៍​ និង​សេដ្ឋកិច្ច​

0

ដោយ៖​ រ៉ា​ណេត​

ពោធិ៍​សា​ត់ៈ​ វត្តមាន​ថ្មី​នៃ​ផ្លូវជាតិ​លេខ៥៥​ ដែល​កំពុង​ផ្តល់​ភាព​ទាក់ទាញ​ដូច​បានឃើញ​ក្នុង​រូបភាព​នេះ​ស្រាប់​ ដែល​គ្រោង​នឹង​បើក​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ក្រោម​វត្តមាន​របស់​សម្ដេច​ តេជោ​ហ៊ុន​ សែន​នៅ​ពេល​ឆាប់​ៗខាងមុខនេះ​ ត្រូវ​បាន​អ្នកជំនាញ​លើកឡើង​ថា​ នឹង​ចូលខ្លួន​មក​បម្រើ​ដល់​វិស័យ​សេដ្ឋកិច្ច​ និង​ទេសចរណ៍​ទៅ​ថ្ងៃ​អា​នាគ​តយ៉ាង​ប្រសើរ​។

ផ្លូវជាតិ​លេខ៥៥មួយ​ខ្សែ​ថ្មី​មួយទៀត​ ដែល​ទើបតែ​បញ្ចប់​ការសាងសង់​ទាំងស្រុង​ មាន​ចម្ងាយ១៨០គីឡូម៉ែត្រ​ ចំណាយ​ថវិកា​អស់​ចំនួន១៣២​,៨០លាន​ដុល្លារ​ ក្រោម​ហិរញ្ញ​ប្ប​ទាន​សម្ប​ ទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ រួម​ជាមួយនឹង​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ចំណាយពេល៤២ខែ​។

លោក​បណ្ឌិត​ ហុង​ វណ្ណៈ​ អ្នកជំនាញ​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​ កាលពី​ព្រឹ​កថ្ងៃ​ទ២៥​ ខែកក្កដា​ ឆ្នាំ២០១៩បាន​មានប្រសាសន៍​បង្ហាញ​ពី​ក្ដី​សាទរ​ជាមួយនឹង​វត្ត​ថ្មី​នៃ​ផ្លូវជាតិ​មួយ​នេះ​ ដែល​វា​នឹង​ចូល​មក​បម្រើ​ផលប្រយោជន៍​ ដល់​សង្គមជាតិ​តាម​ រយៈ​វិស័យ​ដឹកជញ្ជូន​ វិស័យ​ទេសចរណ៍​ និង​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ដែល​ត្រូវ​ប្រើប្រាស់​ផ្លូវ​មួយ​ខ្សែ​នេះ​។

លោក​បាន​មានប្រសាសន៍​ថា​ “បើ​និយាយ​ពី​កក្តា​ភូមិសាស្ត្រ​ផ្លូវ​មួយ​ខ្សែ​នេះ​ គឺ​មាន​ភាពល្អ​ប្រសើរ​ច្រើន​ ជាពិសេស​លើ​វិស័យ​ទេសចរណ៍​ច្រើនជាង​វិស័យ​ដឹកជញ្ជូន​”។ លោក​បាន​បន្ត​ទៀត​ថា​ “ពីមុន​បើ​អ្នក​នៅ​ពោធិ៍សាត់​ចង់ទៅ​តំបន់​សមុទ្រ​ ឬទៅ​ខេត្តកោះកុង​ គឺ​ត្រូវតែ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ៥​ ផ្លូវជាតិ​លេខ៤​ និង​ផ្លូវជាតិ​លេខ៤៨​ ទើប​ទៅដល់​ ប៉ុន្តែ​ពេលនេះ​គ្រាន់តែ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ៥៥​ និង៤៨​ ជាការស្រេច​”។

លោក​បន្ត​ទៀត​ថា​ ដោយឡែក​បើ​សម្រាប់​វិស័យ​ដឹកជញ្ជូន​ទំនិញ​ វា​មាន​ខ្លះ​ៗដែរ​ ប៉ុន្តែ​ហាក់​មិនសូវ​ជាសកម្ម​នោះ​ទេ​ ដោយសារតែ​តំបន់​ដែល​ត្រូវលើ​កដាក់​ទំនិញ​មិន​ស្ថិតនៅ​តាម​បណ្តាញ​ផ្លូវ​នេះនោះ​ទេ​។

​;លោក​ហុង​ វណ្ណៈ​បាន​បន្ត​ថា​ “បើ​តាមខ្ញុំ​យល់​ ផ្លូវ​មួយ​ខ្សែ​នេះ​នឹង​ក្លាយជា​តំបន់​ទាក់ទាញ​លើ​វិស័យ​ទេសចរណ៍​ច្រើនជាង​ ព្រោះ​នៅ​តំបន់​ដែល​ពាក់ព័ន្ធ​នឹង​ផ្លូវ​នេះ​សម្បូរទៅដោយ​ធម្មជាតិ​ស្អាត​ច្រើន​ មាន​ភ្នំ​ មាន​ទឹកជ្រោះ​ និង​មាន​រុ​ក្ខ​ប្លែក​ៗច្រើន​ ដែល​សុទ្ធតែ​ជា​ភាព​ទាក់ទាញ​ក្នុង​វិស័យ​នេះ​”។

ផ្ទុយពី​ការ​លើកឡើង​ខាងលើ​នេះ​ ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍​នៅ​ថ្ងៃ​ដដែល​ថា​ បច្ចុប្បន្ន​នេះ​ និង​ទៅ​ថ្ងៃខាងមុខ​ដ៏​ខ្លី​ តំបន់​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​នេះ​ ហាក់​មិនទាន់​មាន​ភាព​ទាក់ទាញ​ផ្នែក​ទេសចរណ៍​ខ្លាំង​នៅឡើយ​នោះ​ទេ​។

​លោក​បាន​បន្ត​ទៀត​ថា​ “ខ្ញុំ​ទទួលស្គាល់​ថា​ ផ្លូវ​មួយ​ខ្សែ​នេះ​មាន​ភាព​ទាក់ទាញ​ដោយសារតែ​ស្ថានភាព​នៃ​ផ្លូវ​ និង​តំបន់​មាន​ធម្មជាតិ​ច្រើន​ ប៉ុន្តែ​វា​ហាក់​ថ្មី​ពេក​ ដែល​អ្នក​ទេសចរណ៍​ភាគច្រើន​នៅ​មិនទាន់​បាន​ជ្រាប​ច្បាស់​នៅឡើយ​”។ លោក​បន្ត​ទៀត​ថា​ “ភាពល្អ​ប្រសើរ​សម្រាប់​វិស័យ​ទេសចរណ៍​ អាច​សមស្រប​ចំពោះ​ដំណើរ​ទេសចរណ៍​លក្ខណៈ​ Adventure​ ដែលគេ​អាច​កម្សាន្ត​តាម​ការ​ធ្វើដំណើរ​គយគន់​ទេសភាព​ ដូចជា​ ចេញដំណើរ​ពី​ភ្នំពេញ​ទៅ​កោះកុង​ តាមផ្លូវ​ជាតិ​លេខ៤​ លេខ៤៨​ លុះ​ពេល​វិលត្រឡប់​មកវិញ​ គេ​អាច​ចេញ​មក​តាមផ្លូវ៤៨​ ផ្លូវជាតិ​លេខ៥៥​ លេខ៥​ ចូល​មកកាន់​រាជធានី​ភ្នំពេញ​វិញ​”។

យ៉ាងណាក៏ដោយ​លោក​ រំពឹង​ថា​ នៅ​ថ្ងៃ​អនាគត​បន្ទាប់ពី​មានការ​អភិវឌ្ឍ​ និង​រៀបចំ​ធ្វើជា​តំបន់​កម្សាន្ត​ នឹង​មាន​ភ្ញៀវ​ទេសចរណ៍​ចូល​ទៅ​កម្សាន្ត​នៅ​តំបន់​នេះ​។

ផ្លូវជាតិ​លេខ៥៥​ ជា​ប្រភេទ​ផ្លូវ​ DBST ​គិត​ចាប់ពី​ផ្លូវ​ប្រសព្វ​ផ្លូវ​ ជាតិ​លេខ៥​ (១៩១​+១៥០​) រហូតដល់​ភ្នំក្រវាញ​-ទីរួមស្រុក​វាលវែង​-ថ្មដា​ ខេត្ត​ពោធិ​សាត់​ (ព្រំដែន​កម្ពុជា​-ថៃ​ ខេត្ត​ត្រា​ត) មាន​ស្ពាន​ចំនួន​ ៤៥កន្លែង​ ត្រូវ​បាន​សាងសង់​ដោយសា​ជីវកម្ម​ស្ពាន​ថ្នល់​ចិន​ (CRBC​) ក្រោម​ការ​ត្រួតពិនិត្យ​លក្ខណៈ​ បច្ចេកទេស​ពី​ក្រុមហ៊ុន​ Guangzhou​ Wanna​ Construction​ Supervision​ Co​., Ltd​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

ទេស​រដ្ឋមន្ត្រី​ និង​ជារ​ដ្ឋ​មន្ត្រី​ ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ លោក​ ស៊ុន​ ចាន់​ថុល​ បាន​មានប្រសាសន៍​កាលពីដើម​សប្ដាហ៍​នេះ​ថា​ ផ្លូវ​នេះ​ជាស​សៃ​ឈាម​សេដ្ឋកិច្ច​មួយ​យ៉ាង​សំខាន់​ សម្រាប់​ការ​តភ្ជាប់​ទំនាក់ទំនង​ សមាហរណកម្ម​ផ្ទៃក្នុង​។ ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​ របស់​ប្រជាពលរដ្ឋ​បាន​ងាយស្រួល​និង​ឆាប់រហ័ស​ និង​រួមចំណែក​ ដល់​ការ​ប្រែក្លាយ​តំបន់​សក្តា​នុ​ពល​ផ្នែក​កសិកម្ម​ ពិសេស​តំបន់​ដាច់ស្រយាល​ជាប់​ព្រំដែន​កម្ពុជា​ថៃ​ ដែល​អាច​តភ្ជាប់​មកកាន់​ទីប្រជុំជន​បាន​ងាយស្រួល​។

ជាពិសេស​ជាង​នេះ​ទៀត​ ផ្លូវ​នេះ​ជួយ​ធ្វើ​ឱ្យ​ប្រសើរ​ ឡើង​ដល់​ការ​តភ្ជាប់​រវាង​កម្ពុជា​និង​បណ្តា​ប្រទេសជិតខាង​ ជួយ​ដល់​ការសម្រប​សម្រួលការ​ធ្វើ​ពាណិជ្ជកម្ម​ ឆ្លងកាត់​ព្រំដែន​ ការ​វិនិយោគ​ និង​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ទេសចរណ៍​ និង​កសិកម្ម​ផង​ដែរ​៕

រដ្ឋាភិបាល​ចិន​អាច​នឹង​បញ្ជូន​កងទ័ព​ទៅ​ហុងកុង​ដើម្បី​ធ្វើឲ្យ​មាន​ភាព​ស្ងប់ស្ងាត់​

0

ដោយ​ Donald​ Lee​

ហុង​កុងៈ​ រដ្ឋាភិបាល​ចិន​បាន​ថ្លែង​ថា​ កងទ័ព​អាច​នឹង​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ក្រុង​ហុងកុង​ ដើម្បី​ធ្វើឲ្យ​បាតុករ​ប្រឆាំង​នឹង​ចិន​មាន​ភាព​ស្ងប់ស្ងាត់​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ហុងកុង​បាន​រាយការណ៍​ថា​ អាជ្ញាធរ​ចិន​នឹង​បញ្ជូន​កងទ័ព​រំដោះ​ ប្រសិនបើ​រដ្ឋបាល​ក្រុង​ហុងកុង​ស្នើសុំ​។

អ្នកនាំពាក្យ​ក្រសួង​លោក​ Wu​ Qian​ ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ហុងកុង​ថា​ “អាកប្ប​កិរិយា​របស់​បាតុករ​មួយចំនួន​ ពិតជា​មិន​អាច​ទទួលយក​បានទេ​”។

អ្នកនាំពាក្យ​នេះ​លើកឡើង​ពី​មាត្រា​មួយ​ ទាក់ទង​នឹង​ច្បាប់​ហុងកុង​ដែល​ចែងថា​ កងទ័ព​ចិន​អាច​ឈរជើង​នៅ​ហុងកុង​ ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​សាធារណៈ​។

មនុស្ស​ជិត​កន្លះ​លាន​នាក់​ បាន​ចូលរួម​ការ​តវ៉ា​នៅ​តាម​ដងផ្លូវ​ហុងកុង​ ខណៈ​អំពើ​ហិង្សា​បាន​កើតឡើង​រវាង​ក្រុម​អ្នក​តវ៉ា​ និង​អាជ្ញាធរ​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​។

កាលពី​ថ្ងៃអាទិត្យ​មុន​ ក្រុម​អ្នក​តវ៉ា​បាន​វាយលុក​ការិយាល័យ​រដ្ឋាភិបាល​ហុងកុង​ដើម្បី​ប្រឆាំង​នឹង​ច្បាប់​បត្យាប័ន​ ដែល​គាំទ្រ​ដោយ​ក្រុង​ប៉េកាំង​ កាលពី​រាត្រី​ថ្ងៃទី​ ២២​ នៃ​ការ​វិលត្រឡប់​របស់​អតីត​អាណានិគម​អង់គ្លេស​ទៅជា​ការគ្រប់គ្រង​របស់​ចិន​។

ក្រុម​អ្នក​តវ៉ា​បាន​ចូល​ការិយាល័យ​នីតិប្បញ្ញត្តិ​របស់​រដ្ឋាភិបាល​ ដែល​កម្ទេច​កុំព្យូទ័រ​ និង​បាញ់ថ្នាំ​គំនូរ​ “ការ​ប្រឆាំង​ការ​ធ្វើ​បត្យាប័ន​” នៅ​លើ​ជញ្ជាំង​។

លោកស្រី​ Carrie​ Lam​ អភិបាលក្រុង​ហុងកុង​ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា​ “នេះ​ជា​អ្វី​ដែល​យើង​គួរ​ផ្តន្ទា​ទោស​យ៉ាងធ្ងន់ធ្ងរ​ ព្រោះ​គ្មានអ្វី​សំខាន់​ជាង​នីតិរដ្ឋ​នៅ​ហុងកុង​ទេ​”។

អតីត​អាណានិគម​អង់គ្លេស​បាន​ប្រគល់​ ទីក្រុង​ហុងកុង​ឱ្យ​ចិន​គ្រប់គ្រង​វិញ​នៅ​ឆ្នាំ១៩៩៧​ ក្រោម​កិច្ច​ព្រមព្រៀង​ “ប្រទេស​មួយ​ និង​ប្រព័ន្ធ​ពីរ​”៕