រដ្ឋសភា​ទទួលយក​សេចក្តី​ព្រាងច្បាប់​ចំនួន​ពីរ​ដែល​ស្នើ​ឡើង​ដោយ​រាជរដ្ឋាភិបាល​មក​ពិនិត្យ​សិក្សា​នៅ​ថ្ងៃនេះ​

0

ដោយ​ ប៊ី​

ភ្នំពេញ​៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិន​ ប្រធាន​រដ្ឋសភា​ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ថ្ងៃទី២៦​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ ដែល​ជា​លទ្ធផល​គណៈកម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា​ បានសម្រេច​ទទួលយក​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ កិច្ចការពារ​អ្នកប្រើ​ប្រាស់​ និង​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និច​ ដែល​ស្នើ​ឡើង​ដោយ​រាជរដ្ឋាភិបាល​ មក​ពិនិត្យ​សិក្សា​។

គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​រដ្ឋសភា​ បាន​អនុម័ត​ប្រគល់​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ កិច្ចការពារ​អ្នកប្រើ​ប្រាស់​ដល់​គណៈកម្មការ​សាធារណការ​ ដឹកជញ្ជូន​ ទូរគមនាគមន៍​ ប្រៃសណីយ៍​ ឧស្សាហកម្ម​ រ៉ែ​ ថាមពល​ ពាណិជ្ជកម្ម​ រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ពិនិត្យ​សិក្សា​ ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា​វិញ​។

ចំណែក​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និច​ គណៈកម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា​ បាន​អនុម័ត​ប្រគល់​ជូន​គណៈកម្មការ​សាធារណការ​ ដឹកជញ្ជូន​ ទូរគមនាគមន៍​ ប្រៃសណីយ៍​ ឧស្សាហកម្ម​ រ៉ែ​ ថាមពល​ ពាណិជ្ជកម្ម​ រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ នៃ​រដ្ឋសភា​ ពិនិត្យ​សិក្សា​ ដោយ​សហការ​ជាមួយ​គណៈកម្មការ​កិច្ចការ​បរទេស​ សហប្រតិបត្តិ​ការអន្តរជាតិ​ ឃោសនាការ​ និង​ព័ត៌មាន​ នៃ​រដ្ឋសភា​ ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា​វិញ​។

ជាមួយគ្នា​នេះ​ កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា​ ក៏បាន​អនុម័ត​លើ​សំណើសុំ​ជ្រើស​តំាង​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ នៃ​អង្គចៅក្រម​ សម្រាប់​ អាណត្តិ​ថ្មី​ ចំនួន១រូប​ ជំនួស​ ឯកឧត្តម​ អ៊ិ​ត រ៉ា​ឌី​ សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ដែល​ត្រូវ​បញ្ចប់​អាណត្តិ​ ដោយ​បាន​ប្រគល់​ភារកិច្ច​ដល់​ អគ្គលេខាធិការ​ដ្ឋាន​រដ្ឋសភា​ ធ្វើ​សេចក្តី​ជូនដំណឹង​ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​ ជ្រើសរើស​ឥស្សរជន​ ដែល​មាន​លក្ខណៈ​សម្បត្តិ​សមស្រប​ ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា​វិញ​៕

តើ​អ្វី​នៅ​ពីក្រោយ​វិវត្តន៍​យ៉ាង​លឿន​នៃ​ទី​ក្រុង​ឌូ​បៃ​ដែល​ក្លាយទៅជា​ទីក្រុង​លំដាប់​ពិភពលោក​?

0

ដោយ​ Donald​ Lee​

ឌូ​បៃ​៖ តើ​អារ៉ាប់​អេ​មី​រ៉ា​តនេះ​បាន​ក្លាយទៅជា​មហាអំណាច​សេដ្ឋកិច្ច​នៅក្នុង​តំបន់​ដែល​មាន​ផលិតផល​ក្នុង​ស្រុក​សរុប​ជាង​ ១០០ពាន់​លាន​ដុល្លារ​ និង​ប្រជាជន​ ១០​ លាន​នាក់​បាន​យ៉ាងដូច​ម្តេច​?

ទី​ក្រុង​ឌូ​បៃ​គឺជា​ផ្នែក​មួយ​របស់​ប្រទេស​របស់​អេ​មី​រេ​តអារ៉ាប់រួម​។ គ្រិះ​សេដ្ឋកិច្ច​របស់​ទី​ក្រុង​ឌូ​បៃ​បាន​មក​ពី​ចំណូល​ប្រេង​ និង​ឧស្ម័ន​ធម្មជាតិ​។ ប៉ុន្តែ​មុន​ពេល​មាន​ឧស្សាហកម្ម​ប្រេង​ ឧស្សាហកម្ម​អេកូ​សំ​ខាន់​ៗនៅ​ទសវត្ស​ឆ្នាំ​ ១៩០០​ គឺ​ការ​នេសាទ​ ការ​ធ្វើ​កសិកម្ម​ និង​ការ​រុក​រុ​កគុ​ជ។

សព្វថ្ងៃ​នេះ​ សេដ្ឋកិច្ច​សម័យ​ទំនើប​បាន​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ដោយ​ឧស្សាហកម្ម​ប្រេង​បាន​រួមចំណែក​ត្រឹមតែ​ ៥ ភាគរយ​ប៉ុណ្ណោះ​ចំពោះ​ GDP​ របស់​តំបន់​អេ​មី​រ៉ា​ត។រដ្ឋាភិបាល​ទី​ក្រុង​ឌូ​បៃ​ជ្រើសរើស​យក​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​ចេញពី​ការពឹងផ្អែក​លើ​ប្រេង​ទៅជា​មូលដ្ឋាន​មួយផ្សេងទៀត​ដែល​ផ្អែកលើ​វិស័យ​ទេសចរណ៍​ និង​សេវាកម្ម​នៅដើម​ទសវត្សរ៍​ឆ្នាំ​ ២០០០​។

ដោយសារតែ​ការ​លើកទឹកចិត្ត​របស់​រដ្ឋាភិបាល​ចំពោះ​ក្រុមហ៊ុន​សេវាកម្ម​ វិស័យ​អចលនទ្រព្យ​បាន​រីកចម្រើន​ចាប់ពី​ឆ្នាំ​ ២០០៤​ ដល់​ ២០០៨​។ មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរ​ជា​តិ​ឌូ​បៃ​ (DIFC​) បាន​បើក​ដំណើរការ​នៅ​ឆ្នាំ​ ២០០៤​ ភ្លាម​នោះ​បាន​ប្រែ​ក្លាយ​ឌូ​បៃ​ទៅជា​មជ្ឈមណ្ឌល​ធនាគារ​ក្នុង​តំបន់​។ធនាគារ​អន្តរជាតិ​ដែល​គួរ​ឱ្យ​កត់សម្គាល់​ដូចជា​ក្រុមហ៊ុន​ Goldman​ Sachs​ Group​ Inc​. និង​ក្រុមហ៊ុន​ JPMorgan​ Chase​ &​Co​. បាន​ធ្វើ​ប្រតិបត្តិ​ការ​របស់​ខ្លួន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នេះ​ បន្ទាប់ពី​រដ្ឋាភិបាល​បាន​យល់ស្រប​ថា​ ក្រុមហ៊ុន​នឹង​បង់ពន្ធ​មិន​លើស​ពី​ ៥០​ ឆ្នាំ​។

គម្រោង​ដ៏​ធំ​សម្បើម​ដូចជា​ កោះ​ Palm​ Islands​ និង​ The​ World​ និង​អគារ​ Dubai​ Marina​ អគារ​ Burj​ Khalifa​ មាត់ទន្លេ​នៅ​ឌូ​បៃ​ ឈូងសមុទ្រ​ពាណិជ្ជកម្ម​ ភូមិ​ Dubamba​ និង​ភូមិ​ Jumeirah​ catapulted​ ឌូ​បៃ​បាន​ទាក់ទាញ​ដល់​ឆាក​អន្ដរ​ជាតិ​អន្ដរ​ជាតិ​។

ឥឡូវនេះ​ទី​ក្រុង​ឌូ​បៃ​គឺ​មាន​អាគារ​ខ្ពស់​ជាងគេ​នៅ​លើ​ពិភពលោក​។ ជាមួយនឹង​អាគារ​ខ្ពស់​ជាងគេ​នៅ​លើ​ពិភពលោក​អគារ​ Burj​ Khalifa​ សណ្ឋាគារ​ Burj​-al​-Arab​ គឺជា​អាគារ​ខ្ពស់​ជាងគេ​ទី​ ៥ លើ​ពិភពលោក​ និង​ជា​សណ្ឋាគារ​ដែល​មានតម្លៃ​ថ្លៃ​បំផុត​។

ប្រទេស​អារ៉ាប់​អេ​មី​រ៉ា​តអារ៉ាប់រួម​គឺ​មានតែ​មួយ​គត់​ ដោយសារ​ប្រជាជន​ក្នុង​ស្រុក​នៅក្នុង​ប្រជាជន​មាន​ចំនួន​ត្រឹម​ ១០​ លាន​នាក់​។ ប្រជាជន​ឥណ្ឌា​ និង​ប៉ាគីស្ថាន​មាន​ប្រជាជន​ជិត​ ៤០​ ភាគរយ​ក្នុងចំណោម​ប្រជាជន​សរុប​។

ប្រទេស​បង់ក្លាដេស​ និង​ហ្វីលីពីន​គឺជា​ក្រុម​ជនបរទេស​ធំជាង​គេ​បន្ទាប់​។ ពលរដ្ឋ​អេ​មី​រ៉ា​តអារ៉ាប់រួម​មាន​ចំនួន​ត្រឹមតែ​ ១១​ ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​។

ប្រជាជន​អេ​មី​រ៉ា​តអារ៉ាប់រួម​បាន​កើនឡើង​ទ្វេដង​រៀងរាល់​ ១០​ ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​ ១៩៧៦​ មក​ពី​ចំនួន​ ៦២២,០០០​ ដល់​ជាង​ ១០​ លាន​នាក់​នៅ​ថ្ងៃនេះ​។រថ​យន្ត​ទំនើប​ៗបំផុត​លើ​ផ្លូវ​ឌូ​បៃ​មាន​ចំនួន​ច្រើនជាង​ទីក្រុង​ដទៃទៀត​ក្នុង​ពិភពលោក​។

ជាក់ស្តែង​ មន្រ្តី​ប៉ូលី​សក្រុង​ឌូ​បៃ​ត្រូវ​បាន​បំពាក់​ដោយ​ឡាន​ម៉ាក​ Lamborghini​, Ferraris​, Bentleys​, Mclaren​ និង​រថយន្ត​ Bugatti​ Veyron​ ដែល​មានតម្លៃ​ ២ លាន​ដុល្លារ​ដើម្បី​ការពារ​ និង​បម្រើ​ដល់​សាធារណជន​៕

ការ​ដឹក​អ្នកដំណើរ​តាមផ្លូវអាកាស​កម្ពុជា​រួមចំណែក​សេដ្ឋកិច្ច​ជាង​ ២,៧ពាន់​លាន​ដុល្លារ​

0

ដោយ​ ប៊ី​

ភ្នំពេញ៖​ ការ​ដឹក​អ្នកដំណើរ​តាមផ្លូវអាកាស​កម្ពុជា​ បាន​ចូលរួម​ចំ​ណែ​កផ្តល់់​ចំណូល​សេដ្ឋកិច្ច ២​,៧ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ២០១៨នេះ​។ បើ​យោង​តាម​នាយ​ឧត្តមសេនីយ៍​ម៉ៅ​ ហា​វណ្ណា​ល់​ រដ្ឋមន្ត្រី​ទទួលបន្ទុក​ រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​។

នៅ​ឆ្នាំ២០១៨ដូចគ្នា​ កម្ពុជា​បាន​ដឹកជញ្ជូន​អ្នកដំណើរ​ តាមផ្លូវអាកាស​ប្រមាណ​ ១០លាន​នាក់​ ជាមួយនឹង​អត្រាកំណើន ២៣ភាគរយ​ បាន​ផ្តល់​ការងារ​ធ្វើ​ដោយ​ផ្ទាល់​ និង​ប្រយោល១​,៧លាន​នាក់​។

លោក​ ម៉ៅ​ ហា​វណ្ណា​ល់​ បាន​ឲ្យដឹង​កាល​ពី​ថ្មី​ៗនេះ​ថា​ នៅ​ឆ្នាំ២០១៨​ ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវអាកាស​ប្រមាណ​ ១០លាន​នាក់​ ជាមួយនឹង​អត្រាកំណើន​ ២៣​ ភាគរយ​ បាន​ផ្តល់​ការងារ​ធ្វើ​ដោយ​ផ្ទាល់​ និង​ប្រយោល​១​,៧លាន​នាក់​ និង​បាន​ចូលរួម​ចំណែក​ ចំណូល​សេដ្ឋកិច្ច​ប្រមាណ២​,៧ពាន់​លាន​ដុល្លារ​ សហរដ្ឋអាមេរិក​។ ក្នុង​នោះ​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​អង្គរ​អ៊ែរ​ បាន​ចូលរួម​ចំណែក​ប្រមាណ១០​% នៃ​លទ្ធផល​ដ៏​ល្អ​នេះ​”៕

អ្នកជំនាញ​ថា​ការ​វិនិយោគ​ដីធ្លី​ និង​លំនៅ​ដ្ឋាន​នៅតែ​មាន​ឱកាស​ចំណេញ​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​បានឱ្យ​ដឹង​ថា​ និន្នាការ​នៃ​ការទិញ​អចលនទ្រព្យ​ទុក​មាន​ទាំង​លំនៅឋាន​ និង​ដីធ្លី​ នា​ពេល​បច្ចុប្បន្ន​នេះ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​ធន​ធាន​សម្រាក់​លក់​បន្ត​នៅតែ​មាន​ឳកាស​ចំណេញ​ និង​ជួយ​ធ្វើ​ឱ្យ​វិស័យ​មួយ​នេះ​ កាន់​តែរ​មានសន្ទុះ​រីក​ចំរើន​បន្ថែម​ទៀត​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ច្រឹក​ សុ​ខនីម​ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី២៦​ ខែ​កក្កដា​ ឆ្នាំ​ ២០១៩នេះ​ថា​ សម្រាប់​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ កំពុងតែ​មាន​ភាពរឹងមាំ​ និង​បន្ត​មាន​ភាព​រឹង​បន្ថែម​ទៀត​។ ដូច្នេះ​ដែល​ថា​និន្នាការ​ និង​សកម្មភាព​នៃ​ការទិញ​អចលនទ្រព្យ​មាន​ទាំង​ទាំង​ដីធ្លី​ និង​លំនៅឋាន​ទុក​សម្រាប់​វិនិយោគ​បន្ត​ គឺ​ពុំ​មានផល​ប៉ះ​ពាល់​ដល​វិស័យ​អចលនទ្រព្យ​នោះ​ទេ​ ប៉ុន្តែ​វា​នឹង​ធ្វើ​ឱ្យ​វិស័យ​មួយ​នេះ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​ថែមទៀត​។

លោក​បន្ត​ថា​ “កាលណា​អត់មាន​ការទិញ​ទុក​លក់​ឬវិនិយោគ​បន្ត​ទេ​ វា​នឹង​ធ្វើ​ឱ្យ​ចរន្ត​ទីផ្សារ​ហ្នឹង​វា​អត់​ដំណើរការ​។ ចឹង​មាន​អ្នកទិញ​ទុក​ខ្លះ​ មាន​ទិញ​ប្រើប្រាស់​ខ្លះ​ ចឹង​ទៅ​ វា​នឹង​បង្កើន​នូ​ឪកាស​សម្រាប់​ធ្វើ​អាជីវ​កម្ម​ផ្សេង​ៗ”។ លោក​បន្ត​ថា​ “ម្យ៉ាង​ដោយមាន​ការ​គាំទ្រ​ហិរញ្ញវត្ថុ​ពី​ធនា​គារ​ផ្សេង​ៗ ក៏​ជា​កត្តា​ជំរុញ​ឱ្យ​វិស័យ​មួយ​នេះ​កាន់តែ​រីក​ចំរើន​បន្ថែម​ទៀតផង​ដែរ​”។

បន្ថែម​ពីនេះ​ កំណើន​នៃ​ការ​វិនិយោគ​ពីក្រៅ​ប្រទេស​កាន់តែ​ច្រើន​ ក៏​ធ្វើ​ឱ្យ​វិស័យ​នេះ​ មានការ​រីកចម្រើន​ គួបផ្សំ​ជាមួយ​អ្នក​វិយោគ​ក្នុង​ស្រុក​។

លោក​ច្រឹក​ សុ​ខនី​មបាន​បន្ថែម​ទៀត​ថា​ “ការ​និ​យោគ​លើ​វិស័យ​អចលនទ្រព្យ​ មិន​ត្រូវ​បាន​គេ​រំពឹង​ពី​ការ​ចំណេញ​ភ្លាម​នោះ​ទេ​ ពោល​គឺ​ទុក​កាន់តែ​យូរ​បានផល​ចំណេញ​កាន់តែ​ច្រើន​”។

លោក​វ៉ា​ វិរៈ​ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ Century​ 21​ Fortuna​ Investment​ បានឱ្យ​ដឹង​ដែរ​ថា​ ជា​ការពិត​ណាស់​និន្នាការ​របស់​ប្រជាពលរដ្ឋ​នា​ពេល​បច្ចុប្បន្ន​នេះ​ បាន​សម្រុក​ទិញ​ដីធ្លី​ និង​ផ្ទះ​ សម្រាប់​ទុក​វិនិយោគ​បន្ត​យក​ផល​ចំណេញ​។ តែ​អ្នក​ដែល​មានផ្ទះ​រួចហើយ​ គឺ​ពួកគាត់​ទិញ​ដី​បន្ត​យកចំណេញ​ភាគច្រើន​។

លោក​បន្ថែម​ថា​ “តម្លៃ​ដីធ្លី​ឡើងថ្លៃ​លឿន​ជាង​តម្លៃ​លំនៅឋាន​ ខណៈ​តំម្លៃ​លំនៅឋាន​មួយចំនួន​នៅ​ទ្រឹង​ និង​មានការ​ឡើង​តិចតួច​ តែ​ក៏​មាន​ហា​នី​ភ័យ​ចំពោះ​ការទិញ​ដី​រួចហើយ​មិនបាន​យក​ទៅ​អភិវឌ្ឍន៍​បន្ត​ និង​មិន​មានការ​បង់ពន្ធ​ឱ្យ​បាន​ត្រឹមត្រូវ​ ស្រប​ពេល​ការអនុវត្ត​ច្បាប់​បង់ពន្ធ​នៅ​កម្ពុជា​នៅ​មាន​កំរិត​”។

លោក​បន្ត​ថា​ “ការទិញ​ដី​ទុក​យូរ​ដែល​មិន​ប្រើប្រាស់​ យើង​ត្រូវការ​បង់ពន្ធ​ច្រើន​ ​ហើយ​មិន​ទទួល​បានផល​ចំណេញ​ច្រើន​នោះ​ទេ​ ​តែបើ​ទិញ​ហើយ​យក​មក​អភិវឌ្ឍន៍​ភ្លាម​ នឹង​ទទួល​បានផល​ចំណេញ​ខ្ពស់​”។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ឃាង​ ពុទ្ឋី​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ ស្ថានភាព​អចលនទ្រព្យ​នា​ពេល​បច្ចុប្បន្ន​នេះ​ ការ​ទិញ​អល​ចន​ទ្រព្យ​សម្រាប់​ ទុក​វិនិយោគ​បន្ត​ គឺជា​យុទ្ធសាស្ត្រ​ល្អ​ ដោយ​អ្នក​វិនិយោគ​ត្រូវ​ផ្អែកលើ​យុទ្ធសាស្ត្រ​នៃ​ការ​វិនិយោគ​អចលនទ្រព្យ​មាន​ពីរ​ធំៗ​រួមមាន​ ទី១​ ការទិញ​លក់​ភ្លាម​ៗ និង​ទី២​ ការទិញ​ទុក​សម្រាប់​វិនិយោគ​បន្ត​។

លោក​បន្ថែម​ទៀត​ថា​ ស្ថានភាព​អចលន​ទ្រព្យ​នៅ​ម្ពុ​ជា​កំពុង​មានតម្លៃ​ទាប​ ហើយ​នៅពេល​គេ​ប្រើ​យុទ្ធសាស្ត្រ​ នៃ​ការទិញ​អចលនទ្រព្យ​ទុក​សម្រាប់​វិនិយោគ​នេះ​ មាន​ភាព​ងាយស្រួល​ និង​ទទួល​បាល​ផល​ចំណេញ​ខ្ពស់​។ តែ​យ៉ាងណាក៏ដោយ​ ក៏​វា​មានផល​មិនល្អ​សម្រាប់​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ​ផង​ដែរ​ ព្រោះ​ការ​មិន​លក់​សម្រាប់​ឱ្យ​គេ​វិនិយោគ​បន្ត​ និង​ទទួល​បានផល​តិចតួច​នៅពេល​ខ្ចី​លុយ​ពី​ធនាគារ​៕

វិស័យ​អចលនទ្រព្យ​ខេត្តព្រៃវែង​ចាប់ផ្តើម​កំ​រើ​កបណ្តើរ​ៗហើយ​

0

ដោយៈ​ រ៉ា​ណេត​

ព្រៃ​វែងៈ​ សកម្មភាព​អភិវឌ្ឍ​វិស័យ​សំ​ណង់់​ និង​អចលនទ្រព្យ​នៅក្នុង​ទីរួមខេត្ត​ព្រៃវែង​ហាក់​នៅតែ​ស្ងប់ស្ងាត់​ ប៉ុន្តែ​ទើបតែ​មួយ​រយៈ​ចុងក្រោយ​នេះ​ សកម្មភាព​នៃ​ការទិញ​-លក់​ ក្នុង​វិស័យ​អចលនទ្រព្យ​ហាក់​មាន​សភាព​កំរើក​បន្តិច​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​កន្លងទៅ​។

ជា​ខេត្ត​មួយ​ដែល​មាន​ព្រំប្រទល់​ជាប់នឹង​ខេត្តកណ្តាល​ ខេត្តស្វាយរៀង​ និង​ខេត្ត​កំពង់ចាម​ ដែល​សុទ្ធតែ​ជា​ខេត្ត​ដែល​មាន​សក្ដានុពល​ និង​មាន​សកម្មភាព​លើ​មុខ​ជំនួញ​ពាណិជ្ជកម្ម​នោះ​ ខេត្តព្រៃវែង​ហាក់​មាន​ភាព​ស្ងប់ស្ងាត់​បន្តិច​ បើ​ប្រៀបធៀប​ជាមួយនឹង​បណ្តា​ខេត្ត​ខាងលើ​។ ប៉ុន្តែ​មួយ​រយៈ​ចុងក្រោយ​នេះ​ ស្ថានភាព​នៃ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​មួយ​នេះ​ ហាក់​មាន​ភាព​កំរើក​បន្ដិច​ ខណៈ​ដែល​អជ្ញា​ធរ​បាន​ព្យាយាម​បង្កើន​ការ​អភិវឌ្ឍ​ និង​មាន​ក្រុមហ៊ុន​ឯកជន​ធំ​ចូល​ទៅកាន់​ខេត្ត​មួយ​នេះ​។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ AMATAK​ Property​ Service​ លោកស្រី​តាំង​ ហួរ​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី២៦​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ថា​ ព្រៃវែង​ពេលនេះ​ មិន​ដូច​កាលពី​ប៉ុន្មាន​ឆ្នាំមុន​នោះ​ទេ​ ហើយ​សកម្មភាព​នៃ​ការ​អភិវឌ្ឍ​នៅក្នុង​តំបន់​ទីរួមខេត្ត​ក៏​ចាប់ផ្តើម​មាន​ជា​បណ្តើរ​ៗហើយ​។ លោកស្រី​បន្ត​ថា​ សម្រាប់​សក្ដានុពល​នៃ​ខេត្តព្រៃវែង​ ហាក់​មាន​សភាព​ទាប​ជាង​បណ្តា​ខេត្ត​មួយចំនួន​ដែល​ស្ថិតនៅ​ជុំវិញ​។

លោកស្រី​បន្ត​ទៀត​ថា​ “ប៉ុន្តែ​បើ​មើល​ពី​សភាព​ជាក់ស្ដែង​នា​ពេល​បច្ចុប្បន្ន​នេះ​ នៅក្នុង​ទីរួមខេត្ត​ ឃើញ​មាន​សកម្មភាព​អភិវឌ្ឍ​ដោយ​អន្លើ​ៗដែរ​ ទាំង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ និង​សំណង់​អគារ​មួយចំនួន​ផង​ដែរ​”។ លោកស្រី​បាន​បន្ត​ទៀត​ថា​ “នៅ​តាម​ផ្លូ​វធំៗ​មួយចំនួន​ឃើញ​មាន​សកម្ម​ភាព​ពិះ​ដី​ឡូ​តិ៍​លក់​ច្រើន​ ហើយ​តំបន់​ខ្លះ​ក៏​មានការ​សាងសង់​សំណង់​លំនៅ​ដ្ឋាន​លក់​ជា​បណ្តើរ​ៗដែរ​។

លោកស្រី​បាន​បញ្ជាក់​ថា​ ទោះជាយ៉ាងណា​វិស័យ​ដីធ្លី​នៅក្នុង​ខេត្ត​មួយ​នេះ​ នៅ​មានឱកាស​ច្រើន​ សម្រាប់​អ្នក​ដែល​ចង់​វិនិយោគ​ក្នុងរយៈពេល​វែង​ ខណៈ​ដែល​តម្លៃ​ដីធ្លី​នៅក្នុង​ខេត្ត​មួយ​នេះ​នៅ​មានកម្រិត​ទាប​នោះ​ឡើយ​។

នាយក​ក្រុមហ៊ុន​ អចលនទ្រព្យ​ព្រៃវែង​ លោក​ជា​ វិ​ច្ចិ​ត្រា​ បាន​មានប្រសាសន៍​ថា​ ថ្វីត្បិត​ខេត្តព្រៃវែង​ ហាក់​មាន​សភាព​ស្ងប់ស្ងាត់​ជាង​បណ្តា​ខេត្ត​នានា​ ដែល​ស្ថិតនៅ​ជាប់គ្នា​ពិតមែន​ ប៉ុន្តែ​ចំពោះ​វិស័យ​អចលនទ្រព្យ​នៃ​ការទិញ​-លក់​ គឺ​នៅតែ​មាន​។ លោក​បន្ត​ទៀត​ថា​ បើ​និយាយ​ពី​ការ​វិនិយោគ​ និង​អភិវឌ្ឍ​របស់​ក្រុម​ហ៊ុន​ធំៗ​ វា​នៅ​មិនទាន់​មាន​នោះ​ទេ​ ប៉ុន្តែ​មាន​អ្នកជំនួញ​ក្នុង​តំបន់​មួយចំនួន​ នៅតែ​បន្តសកម្មភាព​ទិញ​ លក់​ដើម្បី​យកចំណេញ​”។

លោក​បាន​បញ្ជាក់​ថា​ “ជាទូទៅ​ការទិញ​ លក់​ដីធ្លី​នៅក្នុង​ខេត្តព្រៃវែង​ មិន​ត្រូវ​បាន​គេ​គណនា​ជា​ម៉ែត្រការ៉េ​នោះ​ទេ​ ពោល​គឺ​គេ​គិតជា​ម៉ែត្រ​ដើរ​”។ លោក​បាន​បន្ត​ទៀត​ថា​ “សម្រាប់​ដី​ដែល​ស្ថិតនៅ​ទីប្រជុំជន​នៃ​ទីរួមខេត្ត​ អាច​តម្លៃ​ក្នុង​ចន្លោះ​ចាប់ពី១៥០០០​-២០០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ដើរ​ ប៉​ន្តែ​បើ​ដី​ដែល​ស្ដិ​តនៅ​ជាយ​ទីរួមខេត្ត​ អាច​ស្ថិតនៅ​ក្នុង​ចន្លោះ​ចាប់ពី១៥០០​-៣០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ ដែល​វា​អាស្រ័យ​ទៅតាម​ទំហំ​ និង​ស្ថានភាព​ដី​”។

​ជាមួយគ្នា​នេះ​លោក​បាន​បង្ហាញ​ពី​ជំនឿ​ថា​ ចាប់ពី​ពេលនេះ​ទៅ​ថ្ងៃខាងមុខ​ តម្លៃ​ដី​នៅក្នុង​ខេត្តព្រៃវែង​ នឹង​ចាប់ផ្តើម​កើន ឡើង​ ដោយសារតែ​សកម្មភាព​នៃ​ការ​អភិវឌ្ឍ​របស់​អជ្ញា​ធរ​ចាប់ផ្តើម​មាន​ ហើយ​វត្តមាន​របស់​ក្រុមហ៊ុន​ និង​ធនា​គារ​ធំៗ​មួយចំនួន​ក៏​ចាប់ផ្តើម​លេច​រូបរាង​ផង​ដែរ​៕

វិនិយោគិន​អចលនទ្រព្យ​កូរ៉េ​ខាងត្បូង​កំពុង​ពង្រីក​ឥទ្ធិពល​ទៅកាន់​ទ្វីបអឺរ៉ុប​

0

ដោយ​ វុត្ថា​

សេអ៊ូល​៖​ វិនិយោគិន​អចលនទ្រព្យ​របស់​កូរ៉េ​ខាងត្បូង​ ជាច្រើន​បាន​ស្ថិតនៅ​ក្នុងចំណោម​វិ​និ​គិន​អចលនទ្រព្យ​ មក​ពី​បណ្តា​ប្រទស​ផ្សេងទៀត​ បាន​នឹង​កំពុង​ផ្តោត​លើ​ទីផ្សារ​អចលនទ្រព្យ​ នៅក្នុង​ទីផ្សារ​ហស​ភាព​អឺរ៉ុប​ ​ខណៈ​ទី​ផ្សារ​អល​ចន​ទ្រព្យ​នៅក្នុង​តំបន់​ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុងតែ​មាន​ស្ថេរ​ភាព​។

យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ Lexology​ ដែល​សារព័ត៌មាន​ Bussiness​ Time​ ចុះផ្សាយ​នៅ​ថ្ងៃទី​ ២៦​ ខែកក្កដា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ ​និន្នាការ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើនឡើង​ជាង៧៥​% នៃ​ការ​វិនិយោគ​របស់​វិ​និ​គិ​នកូ​រ៉េ​ ដែល​មាន​ទិសដៅ​ឆ្ពោះទៅ​រក​ប្រជាជាតិ​អឺរ៉ុប​ជំនួស​ឱ្យ​ប្រទេស​អាមេរិក​។

សារព័ត៌មាន​នេះ​បន្ត​ថា​ អ្នក​វិនិយោគិន​កូរ៉េ​ កំពុង​ស្វែងរក​ការ​វិនិយោគ​លើ​អចលនទ្រព្យ​មួយ​ប្រកបដោយ​សុវត្ថិភាព​ និង​ស្ថេរ​ភាព​។ ដូច​ក្រុមហ៊ុន​សឹង្ហ​បូរី​មួយចំនួន​ក៏​កំពុង​សម្លឹង​រកមើល​ឪកាស​វិ​និ​យោ​គផ្សេង​ៗទៀត​ដែរ​ នៅក្នុង​ប្រទេស​អឺរ៉ុប​នេះ​ ចាប់តាំងពី​ការ​វិនិយោគ​អចលនទ្រព្យ​ ក្នុង​តំបន់​របស់​ពួកគេ​បាន​ផ្តល់​តិចតួច​ដល់​ពួកគេ​។

ចាប់តាំងពី​ពេលនោះ​ មក​ប្រទេស​សិង្ហបុរី​បាន​វ៉ា​ដាច់​ប្រទេស​ចិន​ ដែល​ជា​ប្រភព​ដើម​ នៃ​ការ​វិនិយោគ​អចលនទ្រព្យ​នៅ​ក្រៅប្រទេស​ ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ខណៈ​វិនិយោគិន​កូរ៉េ​ខាងត្បូង​ បាន​ក្លាយជា​អ្នកវិនិយោគទុន​ដ៏​សកម្ម​ នៅក្នុង​អចលនទ្រព្យ​នៅ​អឺរ៉ុប​។

ការ​វិនិយោគ​របស់​កូរ៉េ​ខាងត្បូង​ បាន​កើនឡើង​ទៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​នៅ​អ៊ឺ​រ៉ុប​យ៉ាង​កំ​ហុក​ ​ខណៈ​រដ្ឋាភិបាល​ចិន​កំពុង​ទាញ​វិនិយោគទុន​របស់​ខ្លួន​មកវិញ​ ដោយសារតែ​ការ​លើកទឹកចិត្ត​លើ​ការ​វិនិយោគ​ក្នុង​ស្រុក​ និង​ការ​ចំណាយ​ដើមទុន​របស់​ពួកគេ​បាន​ធ្លាក់ចុះ​ដល់​ ៨០​% នៃ​បរិមាណ​វិនិយោគ​គិត​ចាប់ពី​ខែមីនា​ឆ្នាំ​ ២០១៩នេះ​ ។

សារព័ត៌មាន​Asia​ Times​ បាន​ចុះផ្សាយ​ថា​ ប្រទេស​មួយចំនួន​នៅក្នុង​សហ​ភាព​អ៊ឺ​រ៉ុ​បកំ​ពុង​ទទួល​បានការ​វិនិយោគ​ពី​ដៃ​គូ​ថ្មី​ៗជាច្រើន​ ដែល​រួមមាន​មក​ពពីម​ជ្ឈិម​បូព៌ា​ និង​អាស៊ី​។ ​សំខាន់​ជាង​នេះ​ទៅទៀត​វិនិយោគិន​ថ្មី​ទាំងនេះ​ គឺជា​អ្នក​ដែល​មាន​ចំណេះ​ដឹង​អំពី​អចលនទ្រព្យ​ និង​ទេសចរណ៍​យ៉ាង​ច្បាស់លាស់​៕

ក្រុមហ៊ុន​យក្ស​មួយ​មក​ពី​ប្រទេស​ស្វីស​បង្ហាញ​ឆន្ទៈ​ចង់​ជួយ​អភិវឌ្ឍន៍​វិស័យ​ TVET​ដល់​កម្ពុជា​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ប្រទេស​ស្វីស​ ដែល​មាន​សាខា​របស់​ខ្លួន​នៅ៧០ប្រទេស​នោះ​ បាន​បង្ហាញ​គោលបំណង​ក្នុង​ការ​ចង់​ជួយ​ដល់​កម្ពុជា​ តាមរយៈ​ក្រសួងការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ (TVET​) ព្រមទាំង​វិស័យ​មួយចំនួន​ទៀត​ដូចជា​ ឧស្សាហកម្ម​ ទេសចរណ៍​ ថាមពល​ រ៉ែ​ កសិកម្ម​ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ​។

នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ ជាមួយ​លោក​បណ្ឌិត​ អ៉ិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ កាលពី​ថ្ងៃទី២៥​ ខែកក្កដា​ ឆ្នាំ២០១៩កន្លងមក​ លោក​ Anshul​ Sonak​ អគ្គនាយក​ក្រុមហ៊ុន​ Planet​ One​ Education​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​របស់​លោក​បច្ចុប្បន្ន​នេះ​ មាន​ទីស្នាក់ការ​នៅ​ប្រទេស​ស្វីស​ និង​មាន​សាខា​ប្រមាណ៧០ប្រទេស​ជុំវិញ​ពិភពលោក​ រួម​ទាំង​កម្ពុជា​ផង​ដែរ​។

​លោក​បាន​លើកឡើង​ថា​ ការដែល​ក្រុមហ៊ុន​ Planet​ One​ Education​ចង់​ជួបពិភាក្សា​ការងារ​ជាមួយ​កម្ពុជា​នា​ពេលនេះ​ ដើម្បី​បង្ហាញ​ពី​គោលបំណង​ចង់​ជួយ​ក្រសួង​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ព្រមទាំង​វិស័យ​មួយចំនួន​ទៀត​ ដូចជា​វិស័យ​ឧស្សាហកម្ម​ ទេសចរណ៍​ ថាមពល​ រ៉ែ​ កសិកម្ម​ សុខាភិបាល​ និង​ការ​គៀង​គរ​រក​ប្រភព​ធនធាន​ហិរញ្ញវត្ថុ​ជាដើម​។

លោក ​Anshul​ Sonak​ បាន​ឲ្យដឹង​ថា​ ក្រុមហ៊ុន​របស់​លោក​បាន​ធ្វើការ​លើ​វិស័យ​ទាំងនេះ​នៅ​ប្រមាណ២០ប្រទេស​រួច​ទៅ​ហើយ​ ដូចជា​សហរដ្ឋអាមេរិក​ ចក្រភព​អង់គ្លេស​ និង​តាម​បណ្ដា​ប្រទេស​នានា​នៅ​តំបន់​អាស៊ី​ អាហ្វ្រិក​ អឺរ៉ុប​ផង​ដែរ​ ដោយ​ទទួល​បាន​លទ្ធផល​ជោគជ័យ​។

ជា​ការ​ឆ្លើយតប​លោក​បណ្ឌិត​ អ៉ិ​ត សំ​ហេង​ ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៅ​កម្ពុជា​ បាន​ស្វាគមន៍​ចំពោះ​បំណង​ចង់​ជួយ​អភិវឌ្ឍ​ដល់​កម្ពុជា​ ពីសំណាក់​ក្រុមហ៊ុន ​Planet​ One​ Education​ ។ លោក​ក៏បាន​ចង្អុលបង្ហាញ​ ពី​ការ​គាំទ្រ​ដល់​ការ​ធ្វើ​ទំនើបកម្ម​ TVET​ របស់​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ​ ពីព្រោះ​នៅ​កម្ពុជា​បច្ចុប្បន្ន​កំពុង​មានការ​រីកចម្រើន​លើ​វិស័យ​ឧស្សាហកម្ម​ លំហូរ​និ​វិ​យោគិន​ពី​បរទេស​ក៏​កាន់តែ​មានការ​កើនឡើង​ ជាហេតុ​បណ្ដាល​ឱ្យ​កម្ពុជា​ ជួប​នូវ​កង្វះ​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា​ ដំណោះស្រាយ​នៅចំពោះមុខ​ បញ្ហា​កម្លាំង​ពលកម្ម​ជំនាញ​នេះ​ ពិតជា​មាន​សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា​ ដោយ​ក្រសួង​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​ បាន​បង្កើត​គោលនយោបាយ​ កម្មវិធី​អភិវឌ្ឍន៍​ យន្តការ​ដោះស្រាយ​ បង្កើត​សាលា​បណ្ដុះបណ្ដាល​ និង​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដា​ជាច្រើន​ ដាក់​ពង្រាយ​នៅ​ទូទាំង​ប្រទេស​ ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏​ចាំបាច់​ត្រូវការ​ការចូលរួម​ពីសំណាក់​ដៃគូ​អភិវឌ្ឍន៍​ ដៃគូ​វិនិយោគ​ អង្គការ​ជាតិ​-អន្តរជាតិ​ ព្រមទាំង​ផ្នែកឯកជន​នានា​ចូលរួម​ធ្វើ​កិច្ចការ​នេះ​ជាមួយគ្នា​ផង​ដែរ​៕

រដ្ឋមន្ត្រីពាណិជ្ជកម្ម​៖ កម្ពុជា​ចង់បាន​ការ​ពី​វិនិយោគ​ពី​ចិន​លើ​ការកែច្នៃ​ផលិតផល​កសិកម្ម​ ដើម្បី​ពង្រីក​ការនាំចេញ​

0

ដោយ នៅ​ វឌ្ឍនា​

ភ្នំ​ពេញៈ​ «កម្ពុជា​ចង់បាន​ការ​វិនិយោគ​បន្ថែម​ពី​ប្រទេស​ចិន​ លើ​ឧស្សាហកម្ម​កែច្នៃ​ និង​វេច​ខ្ចប់​ផលិតផល​កសិកម្ម​ ដើម្បី​ធ្វើ​ពិពិធ​កម្មការ​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ដោយសារ​យើង​មាន​កសិផល​មិនទាន់​កែច្នៃ​ជាច្រើន​ដូចជា​ ផ្លែស្វាយ​ខេត្ត​កំពង់ស្ពឺ​ ផ្លែ​មៀន​ខេត្ត​ប៉ៃលិន​ និង​ឈើ​ហូប​ផ្លែ​ជាច្រើន​ទៀត​» នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ទៅកាន់​មន្ត្រី​ទទួលបន្ទុក​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ អម​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​។

នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​គណៈប្រតិភូ​ចិន​ ដឹកនាំ​ដោយ​លោក​លី​ អាន​ (Li​ An​) ទីប្រឹក្សា​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ចិន​ (ចប់​អាណត្តិ​) នៅ​ទី​ស្តី​ការក្រ​សួង​ កាលពី​រសៀល​ថ្ងៃពុធ​កន្លងមក​ លោក​ប៉ាន​ សូរ​ស័ក្តិ​ បាន​ជម្រាប​ភាគី​ចិន​ ពី​កិច្ចប្រឹង​ប្រែង​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ក្នុង​ការជំរុញ​ការនាំចេញ​កសិផល​ទៅកាន់​ទីផ្សារ​ចិន​ តាមរយៈ​ការចូលរួម​ព្រឹត្តិ​ការណ៍​ពិ​ព័រ​នានា​ និង​ការ​បង្ហាញ​នៅ​តាម​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​ ស្ថិត​ក្នុង​រដ្ឋធានី​ និង​ខេត្ត​ចំនួន៥​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

លោក​បាន​ស្នើ​ភាគី​ចិន​ ជួយ​សម្របសម្រួល​ការនាំចេញ​កសិផល​ខ្មែរ​ និង​ជួយ​កៀងគរ​ក្រុមហ៊ុន​ចិន​ ដែល​មាន​ឯកទេស​ត្រឹមត្រូវ​ មក​លើ​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ថែមទៀត​ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ និង​វិនិយោគ​ទ្វេភាគី​។ លើស​ពីនេះ​ លោក​រដ្ឋមន្ត្រី​ ក៏បាន​សន្យា​បន្ត​សហការ​ជាមួយ​ភាគី​ចិន​ ក្នុង​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ (E-Commerce​) ដើម្បី​ជំរុញ​ការ​លក់​ និង​នាំចេញ​ផលិតផល​ខ្មែរ​ ទៅកាន់​ទីផ្សារ​ក្នុង​តំបន់​ និង​ពិភពលោក​។

លោក​ទីប្រឹក្សា​ទើប​ចប់​អាណត្តិ​រូប​នេះ​ បាន​ណែនាំ​លោក​វូ​ កៅ​ក្វាន់​ (Wu​ Guoquan​) ដែល​ត្រូវ​ចូលកាន់​តំណែង​ទីប្រឹក្សា​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ថ្មី​ ដល់​រដ្ឋមន្ត្រី​ និង​សហការី​ ដើម្បី​បន្ត​ធ្វើ​កិច្ចការ​ជាមួយគ្នា​ លើ​កិច្ចការ​អទិ​ភាព​ផ្សេង​ៗដែល​ប្រទេស​ទាំងពីរ​បាន​កំណត់​។

នៅក្នុង​ឱកាស​នោះ​ដែរ​ លោក​វូ​ កៅ​ក្វាន់​ បាន​ប្តេជ្ញា​ជំរុញ​កិច្ច​សហ​ប្រតិ​បតិ្តការ​ពាណិជ្ជកម្ម​ទ្វេភាគី​ តាមរយៈ​ការ​ជួយ​គាំទ្រ​ការរៀបចំ​ពិព័រណ៍​ ឬវេទិកា​ជំរុញ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​ ដើម្បី​ផ្តល់​ឱកាស​ដល់​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំងពីរ​ អាច​ស្វែង​យល់​សក្តា​នុ​ពល​ និង​ចាប់ដៃ​គូ​ធុរកិច្ច​ទៅវិញទៅមក​៕

ចិន​រិះគន់​អាមេរិក​មុន​ពេល​កិច្ចចរចា​ពាណិជ្ជកម្ម​អាមេរិក​-ចិន​នឹង​បន្ត​នៅ​សប្តាហ៍​ក្រោយ​

0

ដោយ​ Donald​ Lee​

ភ្នំពេញ​៖​ មុន​ពេល​កិច្ចចរចា​ពាណិជ្ជកម្ម​អាមេរិក​ ចិន​ ដែល​នឹង​ចាប់ផ្តើម​ឡើងវិញ​នៅ​សប្តាហ៍​ក្រោយ​ រដ្ឋាភិបាល​ចិន​បាន​រិះគន់​រដ្ឋាភិបាល​អាមេរិក​ថា​ ជ្រៀតជ្រែក​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ធ្វើ​បត្យាប័ន​ពី​ប្រទេស​ហុងកុង​។

កាលពីដើម​សប្តាហ៍​នេះ​ រដ្ឋាភិបាល​ចិន​បាន​អះអាង​ថា​ អាមេរិក​គឺ​នៅ​ពីក្រោយ​ការ​តវ៉ា​នៅ​ហុងកុង​។

រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក​ Wang​ Yi​ បាន​និយាយ​ថា​ “ដៃ​ខ្មៅ​” របស់​លោកខាងលិច​ គឺ​នៅ​ពីក្រោយ​ការ​តវ៉ា​ដ៏​ធំ​ ដែល​បាន​កើតឡើង​នៅ​ហុងកុង​នៅ​ឆ្នាំនេះ​។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​ លោកស្រី​ Hua​ Chunyin​ បាន​បន្ថែម​លើស​ពី​អ្វី​ដែល​បាន​លើកឡើង​ខាងលើ​ ហើយ​បាន​ស្តី​បន្ទោស​អាមេរិក​ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃអង្គារ​។

លោកស្រី​មានប្រសាសន៍​ថា​ “មាន​សញ្ញា​នៃ​កងកម្លាំង​បរទេស​ នៅ​ពីក្រោយ​បាតុកម្ម​”។

លោកស្រី​ Hua​ បាន​បន្ថែម​ថា​ “ខ្ញុំ​ឆ្ងល់​ថា​ តើ​មន្រ្តី​អាមេរិក​ទាំងនេះ​ អាច​ឆ្លើយសំនួរ​ពិតប្រាកដ​ដល់​ពិភពលោក​ នូវ​តួនាទី​អាមេរិក​ដែល​បាន​ចូលរួម​ ក្នុង​ព្រឹត្តិ​កា​រណ៍​ថ្មី​ៗនេះ​នៅ​ហុងកុង​បានទេ​”។

រដ្ឋាភិបាល​ចិន​បាន​ថ្លែង​នៅ​សប្តាហ៍​នេះ​ថា​ កងទ័ព​អាច​ត្រូវ​បាន​បញ្ជូន​ទៅ​ហុងកុង​ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ស្ងប់ស្ងាត់​។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន​ លោក​ Wu​ Qian​ ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ហុងកុង​ថា​ “អាកប្ប​កិរិយា​របស់​បាតុករ​មួយចំនួន​ពិតជា​មិន​អាច​ទទួលយក​បានទេ​”។

អ្នកនាំពាក្យ​ក្រោយមក​បាន​សំដៅលើ​មាត្រា​មួយ​ នៅក្នុង​ច្បាប់​ Garrison​ របស់​ហុងកុង​ដែល​ចែងថា​ កងទ័ព​ចិន​អាច​ត្រូវ​បាន​ប្រមូល​ផ្តុំ​ទៅ​ហុងកុង​ ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​សាធារណៈ​។

ការរិះគន់​នេះ​បាន​បង្កើន​ភាព​តាន​តឹង​ភ្លាម​ៗ មុន​ពេល​មន្រ្តី​ជាន់ខ្ពស់​អាមេរិក​នឹង​ជួប​ជាមួយ​លោក ​Liu​ He​ អនុ​ប្រធានាធិបតី​ចិន​ នៅ​សៀងហៃ​នៅ​សប្តាហ៍​ក្រោយ​ ដើម្បី​ស្វែងរក​ព័ត៌មាន​លម្អិត​ស្តី​ពី​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​មួយ​ បន្ទាប់ពី​ការចរចា​កាលពី​ខែ​ ឧសភា​បាន​បរាជ័យ​។

កិច្ចប្រជុំ​ចុងក្រោយ​រវាង​មន្រ្តី​អាមេរិក​ និង​ចិន​ កាលពី​ខែឧសភា​ នៅ​ក្រុង​វ៉ាស៊ីនតោន​ ហើយ​បាន​បញ្ចប់​ ដោយ​លោក​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ ក្នុង​ការ​បង្កើន​ពន្ធ​លើ​ទំនិញ​ផ្សេងទៀត​របស់​ចិន​ ដែល​មានតម្លៃ២០០ពាន់​លាន​ដុល្លារ​៕

ចំណេះដឹង​! តើ​កិច្ចសន្យា​ទិញ​លក់​ផ្ទាល់មាត់​មាន​សុពលភាព​តាមផ្លូវ​ច្បាប់​ទេ​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ នៅក្នុង​ការទិញ​លក់​ផ្សេង​ៗ យើង​មិនដែល​មាន​កិច្ចសន្យា​ជា​លាយលក្ខណ៍​អក្សរ​ទេ​ គឺ​ធ្វើឡើង​ត្រឹមតែ​ផ្ទាល់មាត់​ទទេ​។ កិច្ចសន្យា​នេះ​ជាទូទៅ​ ច្បាប់​មិន​តម្រូវ​ថាត្រូវ​តែ​ធ្វើឡើង​ជា​លាយលក្ខណ៍​អក្សរ​ទេ​ (មាត្រា​ ៥១៦​ នៃ​ក្រមរ​ដ្ឋ​ប្ប​វេណី​) លើកលែងតែ​ករណី​ ដែល​មានបញ្ញត្តិ​ពិសេស​ណាមួយ​ (ឧទាហរណ៍​ កិច្ចសន្យា​ទិញ​លក់​ផ្ទះ​ឬដីធ្លី​ ជាដើម​)។

ដូច្នេះ​ការព្រមព្រៀង​ទិញ​លក់​ ធ្វើឡើង​ដោយ​ផ្ទាល់មាត់​ គឺជា​កិច្ចសន្យា​ ដែល​មាន​សុពលភាព​ពេញលេញ​តាមផ្លូវ​ច្បាប់​។ ក៏ប៉ុន្តែ​គូភាគី​នៃ​កិច្ចសន្យា​អាច​ព្រមព្រៀង​គ្នា​កំណត់​ធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍​អក្សរ​បាន​។ អាច​ធ្វើ​ត្រឹមតែ​ជា​លិខិតឯកជន​ (កិច្ចសន្យា​ធ្វើឡើង​ជា​លក្ខណៈ​ឯកជន​ រវាង​អ្នកលក់​ និង​អ្នកទិញ​) ឬអាច​ធ្វើជា​ទម្រង់​លិខិតយថាភូត​ (កិច្ចសន្យា​ដែល​តាក់តែង​ និង​មាន​ប្រថាប់ត្រា​ដោយ​មន្រ្តី​សាធារណៈ​)។

តែ​យ៉ាងណាក៏ដោយ​ ត្រូវ​ធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍​អក្សរ​ (បើ​ទោះបីជា​ច្បាប់​មិន​តម្រូវ​ក៏ដោយ​) គឺ​ទាក់ទង​នឹង​ភស្តុតាង​នៅក្នុង​ករណី​មាន​វិវាទ​។ បើ​ធ្វើ​ត្រឹមតែ​ផ្ទាល់មាត់​ កិច្ចសន្យា​ទិញ​លក់​នេះ​មាន​សុពលភាព​ពេញលេញ​ពិតមែន​ ក៏ប៉ុន្តែ​នៅពេល​មាន​វិវាទ​ ការ​បង្ហាញ​ភស្តុតាង​ អំពីអ្វី​ ដែល​និយាយ​គ្នា​តែមាត់​ទទេ​ គ្មាន​លិខិត​ជា​លាយលក្ខណ៍​អក្សរ​ វា​អាច​នឹង​មាន​បញ្ហា​ស្មុគស្មាញ​។

ម្យ៉ាងទៀត​ ការព្រមព្រៀង​គ្នា​ត្រឹមតែ​ផ្ទាល់មាត់​ វា​អាច​នាំឲ្យមាន​ភាព​ស្រពិចស្រពិល​ ការយល់​ច្រឡំ​ទៅលើ​អ្វី​ដែល​បាន​ព្រមព្រៀង​គ្នា​ ឬក៏​ការ​ភ្លេចភ្លាំង​ជាដើម​។ បើ​សរសេរជា​លាយលក្ខណ៍​អក្សរ​ វា​អាច​ធ្វើឲ្យ​គូភាគី​យល់​ច្បាស់លាស់​ជាង​ អំពី​ខ្លឹមសារ​នៃ​កិច្ចសន្យា​។

ដូច្នេះ​កិច្ចសន្យា​ទិញ​លក់​ បើ​ទោះបីជា​ច្បាប់​មិន​តម្រូវ​ក៏ដោយ​ ក៏​គូភាគី​គួរតែ​ពិចារណា​រៀបចំ​ធ្វើជា​លាយលក្ខណ៍​អក្សរ​ដែរ​ ជាពិសេស​ចំពោះ​កិច្ចសន្យា​ ដែល​មាន​ទំហំ​ទឹកប្រាក់​ច្រើន​ ឬក៏​មាន​លក្ខណៈ​ស្មុគស្មាញ​ អាច​នាំឲ្យមាន​ការយល់​ច្រឡំ​ ឬយល់​មិន​ច្បាស់​អំពី​ខ្លឹមសារ​នៃ​កិច្ចសន្យា​។

បើសិនជា​ការ​ធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍​អក្សរ​នេះ​ ចាំបាច់​ត្រូវ​រក​មេធាវី​ឲ្យ​សរសេរ​ឲ្យ​ ហើយ​សោហ៊ុយ​ធ្វើ​លិខិត​ ឬសោ​ហ៊ុយ​ផ្សេង​ៗទៀត​ ដែល​ចំណាយ​ក្នុង​ការ​ធ្វើ​កិច្ចសន្យាលក់​ទិញ​ ភាគី​ទាំងសងខាង​ត្រូវ​ចេញ​ស្មើគ្នា​ (ពាក់កណ្តាល​ម្នាក់​)។ក៏ប៉ុន្តែ​ បើសិនជា​គូភាគី​ព្រមព្រៀង​គ្នា​ ចង់​កំណត់​ផ្សេង​ក្រៅពី​នេះ​ ក៏​ច្បាប់​មិន​ហាមឃាត់​ដែរ​(មាត្រា​ ៥២២​)៕